All posts by មេគង្គ ប៉ុស្តិ៍

រថយន្ត​សាំ​យុង​ដឹកឈើ​ប្រណីត​មួយគ្រឿង​ខុសច្បាប់​ត្រូវ​សមត្ថកិច្ច​បង្ក្រាប​

ខេត្តរតនគិរី​៖​ឈើ​ប្រណីត​ប្រភេទ​ធ្នង់ ពេញ​១​រថយន្ត​សាំង​យុង ត្រូវបាន​បង្ក្រាប​ដោយ​នគ​បាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ស្នងការ​ខេត្ត សហការ​ជាមួយ​ជំនាញ​រដ្ឋបាល​ព្រ​ឈើ​ស្រុក​វើ​ន​សៃ​និង កម្លាំង​កង​រាជ​អាវ​ធ​ហត្ថ​ស្រុក​វើ​ន​សៃ​ផង​ទៀត​។​
នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​ឲ្យ​ដឹងថា កិច្ចសហការ​ណ៍​បង្ក្រាប​ឈើប្រណិត​ខុសច្បាប់​នេះ គឺ​បាន​ធ្វើឡើង​នៅវេលា​ម៉ោង​៩ និង​៤៥​នាទី​ព្រឹក ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៧​នេះ​។ លោក​បាន​បញ្ជាក់ថា នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច កម្លាំង​មេព្រៃ​ស្រុក​វើ​ន​សៃ និង​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​វើ​ន​សៃ បាន​ស្ទាក់ចាប់​រថយន្ត​សាំ​យុង ពាក់​ស្លាក​លេខ ភ្នំពេញ 2U.1080 ពណ៌​សំបក​ឪឡឹក នៅ​ចំណុច​ភូមិ​វង ឃុំ​កា​ចូ​ន ស្រុក​វើ​ន​សៃ ខេត្តរតនគិរី ខណៈពេល​ដែលមាន​សេចក្តីរាយការណ៍​ថា រថយន្ត​នោះ​មាន​ដឹកឈើ​ប្រណីត​ខុសច្បាប់​។​
យោងតាម​សេចក្ដីរាយការណ៍​ពី​ក្រុម​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ខណៈពេល​មានការ​បង្ក្រាប អ្នកបើកបរ​រថយន្ត បាន​ចុះ​រត់គេចខ្លួន នៅមុន​ពេល​មាន​ការណ៍​បង្ក្រាប​នោះ ដែល​ធ្វើអោយ​សមត្ថកិច្ច​បាត់​អត្តសញ្ញាណ​។ ប៉ុន្តែ បើតាម​ប្រភព​ខ្លះ​និយាយថា រថយន្ត 2U.1080 នេះ តែងតែ​រកស៊ី​ដឹកឈើ​ពី​ស្រុក​វើ​ន​សៃ​ទៅ​វៀតណាម​បែបនេះ​យូរ​មកហើយ ដែល​អ្នកខ្លះ​បង្ហើប​ថា ម្ចាស់​រថយន្ត​នេះ​មានឈ្មោះ ចិត្ត ។​
គេ​កំពុង​សង្ស័យថា ឈ្មោះ ចិត្ត ដែល​គេ​មិន​ស្គាល់​អត្តសញ្ញាណ​នេះ ទំនង​មាន​ខ្នងបង្អែក ទើប​ហ៊ាន​ដឹកឈើ​ប្រណិត ឆ្លងកាត់​រដ្ឋបាល​ស្រុក​អូរ​ជុំ ដែលមាន​លោក ជា កុ​ណា​រ៉ា ជា​នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​អូរ​ជុំ បាន​ដោយ​រលូន​បែបនេះ​។​
ព័ត៌មាន​ពី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ បាន​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃទី​១៦ ខែមករា នេះ​ថា ឈើ​ដែល​បង្ក្រាប​នៅក្នុង​រថយន្ត​សាំ​យុង​ខាងលើ​មាន​ចំនួន​១២២​សន្លឹក ស្មើរ​និង ២៧៥៨​គីឡូក្រាម ដែល​ស្មើនឹង​២.២០៦៤ ម៉ែត្រត្រីគុណ ជា​ឈើប្រណិត ប្រភេទ​ធ្នង់​សុទ្ធ​។​
លោក ជា កុ​ណា​រ៉ា នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​អូរ​ជុំ ក្រុម​អ្នកយកព័ត៌មាន​មិនអាច​ស្វែងរក​ការបំភ្លឺ ជុំវិញ​ចំណោទ​ថា រថយន្ត​ដឹកឈើ​នេះ តែង​បាន​ដឹកឈើ​ឆ្លងកាត់​ក្នុង​ដែន​គ្រង​របស់លោក បានទេ​នៅ​ល្ងាច​ថ្ងៃ​ដដែល​នេះ​៕

5432

សម្តេចក្រុមព្រះ ៖ លោក សម រង្ស៊ី កុំ​សង្ឃឹមថា​បាន​ចូល​ស្រុក

ខេត្តក្រចេះ​៖​សម្តេចក្រុមព្រះ ន​.​រណឫទ្ធិ ព្រះប្រធាន​គណបក្ស ហ្វ៊ុនស៊ិនប៉ិច មានបន្ទូលថា លោក សម រង្ស៊ី កុំ​សង្ឃឹមថា បាន​ចូលមក​ស្រុក​ខ្មែរ​វិញ​ប្រសិនបើ​មិន​ហ៊ាន​ទទួលទោស​កំហុស​របស់​ខ្លួន​នោះ​។ ព្រះអង្គ​បន្តថា លោក សម រង្ស៊ី និង​លោក កឹម សុខា ក៏​កំពុង​បែប​បាក់​គ្នា​ផងដែរ ដោយសារ​ម្នាក់​នៅក្រៅ​ប្រទេស និង​ម្នាក់ទៀត​នៅក្នុង​ប្រទេស​នោះ​។ បន្ទូល​សម្តេចក្រុមព្រះ​ធ្វើឡើង​ក្នុងឱកាស​ជួប​សំណេះសំណាល​ជាមួយ​អ្នកគាំទ្រ​គណបក្ស​នៅ​ខេត្តក្រចេះ កាលពី​ម្សិលមិញ​។​
សម្តេចក្រុមព្រះ​ក៏បាន​ថ្លែង​ចំអក ផងដែរ​ថា ការ​អួតអាង​របស់លោក សម រង្ស៊ី​ថា​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ឈ្នះ​ភ្លូក ទឹក ភ្លូ​កដី នៅក្នុង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ឆ្នាំ​២០១៧​និង​បោះឆ្នោត​សកល​ឆ្នាំ​២០១៨​ខាងមុខនេះ​គឺ​មិនអាច​ទៅរួច​ឡើយ ដោយសារតែ​ការ​អួតអាង​របស់លោក សម រង្ស៊ី​នេះ​គឺ​មិនមែនជា​លើកទីមួយ​នោះទេ​គឺ​តែងតែ​អួត​ជា​រៀងរាល់​ការបោះឆ្នោត​ដូច្នេះ​អ្វី​គ្រប់យ៉ាង​គឺ​ដូច​កាលពី​កន្លងទៅ​យ៉ាង​ដូច្នេះ​ឯង​។​
​សម្តេចក្រុមព្រះ​នរោត្តម រណ ឫទ្ធិ ថែមទាំង​មានបន្ទូលថា លោក សម រង្ស៊ី តែងតែ​អះអាង​ខ្លួនឯង​ថា​ស្រលាញ់​ប្រទេសជាតិ និង​ប្រជាជន​កម្ពុជា​ប៉ុន្តែ​ខ្លួនឯង​គិតតែ​នៅ​ខាងក្រៅ​ហើយ ថែមទាំង​ធ្វើ​ផ្ទះ​នៅ​ប្រទេស​បារាំង​ថែមទៀត៕

ScreenShot516

លោក កឹម សុខា ថា CPP និង CNRP គ្រោង​ជួបគ្នា​នៅ​សប្ដាហ៍​ក្រោយ

រាជធានី​ភ្នំពេញ​៖​ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​ថ្លែងប្រាប់​អ្នកគាំទ្រ នៅ​ប្រទេស​បារាំង​កាលពី​យប់មិញ​តាមរយៈ video conference ថា CPP និង CNRP គ្រោង​នឹង​ជួបគ្នា​ក្នុង​សប្តាហ៍​ក្រោយនេះ បើ​ពុំមាន​ការកែប្រែ​ណាមួយ​នោះទេ​។​
​លោក កឹម សុខា បាន​បញ្ជាក់ថា គណបក្ស​ប្រជាជន​កម្ពុជា​តំណាង​ដោយ​សម្ដេច​ក្រឡាហោម ស ខេង បាន​ផ្ញើ​របៀបវារៈ​ពីរ​មក​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​របៀបវារៈ​ទាំងពី​រ​នោះ រួមមាន​ការពិភាក្សាគ្នា​ពី ភារៈកិច្ច​របស់​ថ្នាក់ដឹកនាំ​គណបក្ស​ទាំងពីរ និង​បញ្ហា​ផ្សេងៗ​ទៀត​ពាក់ព័ន្ធ​នឹង​សិទ្ធិ សមត្ថកិច្ច របស់​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​គណបក្ស​ទាំងពីរ ។ ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ ក៏បាន​ផ្ញើ​របៀប​វរៈ​ទៅវិញ​ផងដែរ ។​
​ប្រធាន​បក្សប្រឆាំង​រូបនោះ​បន្ថែមថា គណបក្ស​ប្រជាជន​កម្ពុជា​តាមរយៈ​ស​ម្ដេច​ក្រឡាហោម ស ខេង ក៏​មិនបាន​ជំទាស់​នឹង​របៀបវារៈរ​បស់​គណបក្សប្រឆាំង​ឡើយ​។ លោក​អះអាងថា បក្ស​ទាំង​ពីរបាន​ព្រមព្រៀងគ្នា​ចំពោះ​របៀបវារៈ ហើយនឹង​អាច​នឹង​ជួបគ្នា​នៅ​សប្តាហ៍​ក្រោយ បន្ទាប់ពី​សម្តេច ស ខេង ត្រឡប់​មកពី​ប្រទេស​វៀតណាម​វិញ៕

1594038

ចាប់បាន​ឃាតករ​ដែល​រឹត​ក​សម្លាប់​ទម្លាក់​ពីលើ​អគារ​ខ្ពស់​បាន​ហើយ​

​រាជធានី​ភ្នំពេញ​៖​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ក្នុងចំណោម​បក្ខពួក​២​នាក់ នៅ​យប់​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៧​នេះ ពាក់ព័ន្ធ​ក្នុងករណី​ឃាតកម្ម​គិតទុក​ជាមុន ដោយ​រិត​ក​សម្លាប់​ជនរងគ្រោះ ហើយ​ទម្លាក់​ពីលើ​អគារ​ខ្ពស់​ក្នុង​ខណ្ឌដូនពេញ កាលពី​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៧​។​
​ជនសង្ស័យ​ដែល​កម្លាំង​ជំនាញ​ចាប់បាន​នេះ ឈ្មោះ ជឹម សុផាន់​ណា អាយុ​២៩​ឆ្នាំ មុខរបរ​កម្មករសំណង់ ដែល​ជាប់​ពាក់ព័ន្ធ​ក្នុងករណី ឃាតកម្ម​គិតទុក​ជាមុន (​រិត​ក​សម្លាប់​) នៅ​ចំណុច​លើដំបូល​ផ្ទះ​ជាន់​ទី​៤ ទីតាំង​ផ្ទះ​លេខ​១៤៧ ផ្លូវ​លេខ​៥១ ភូមិ​២ សង្កាត់​បឹងរាំង ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​
​ចំណែក​ជនរងគ្រោះ​ឈ្មោះ ធន់ ចាន់​ធឿន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​កម្មករសំណង់ មាន​ទីលំនៅ​ស្នាក់នៅ​ការដ្ឋាន​សំណង់ ជាមួយ​ជនសង្ស័យ មាន​ស្រុកកំណើត​ភូមិ​អូ ឃុំ​កាត់​ភ្លុក ស្រុក​ប​សែត ខេត្តកំពង់ស្ពឺ​៕

fn-2017-01-16-13-52-56-0

បង្អកស្រា​ឪពុក​ឲ្យ​ស្រវឹង​ហើយ​ទៅ​ចាប់​កូនស្រី​រំលោភ​

​ខេត្តកំពង់ស្ពឺ​៖​នគរបាល​ស្រុក​ឧដុង្គ នៅ​ព្រឹក​ថ្ងៃទី​១៦ មករា ២០១៧​នេះ បាន​ចុះទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​នៅ​មន្ទីរពេទ្យបង្អែក​ឧដុង្គ បន្ទាប់ពី​ទទួល​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ​ទាក់ទង​ចាប់​ក្មេងស្រី​រំលោភ​មិនបាន​សម្រេច​។​
​បុរស​សង្ស័យ​ឈ្មោះ សេង ហន អាយុ​៥៦​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ខ្នុ​ល​អំពិល ឃុំ​វាល​ពង់ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ បាន​ឆ្លើយ​សារភាព​មុខ​សមត្ថកិច្ច​ថា កាលពី​ថ្ងៃទី​១៥ មករា វេលា​ម៉ោង​០៧ និង​១០​នាទី​យប់ ខ្លួន​បាន​បបួល​ឪពុក​ក្មេងស្រី​មាន​អាយុ​១៧​ឆ្នាំ​ម្នាក់ ផឹកស្រា​.​ស​តាំង​ពីថ្ងៃ រហូត​ទាល់តែ​ឪពុក​ក្មេងស្រី​ស្រវឹង​សន្លប់​បាត់មាត់ឈឹង ។​
​ជនសង្ស័យ​បន្តថា ដោយ​ឃើញ​ឱកាសល្អ​ខ្លួន ក៏​ធ្វើ​សកម្មភាព​ចាប់រំលោភ​លើ​ក្មេងស្រី ដោយ​ផ្តួល​ពីលើ​ខ្លួន​ប្រុង​ចាប់រំលោភ​សេពសន្ថវៈ តែ​មិនទាន់បាន​ស៊ីជម្រៅ​ផង​នោះទេ ក៏ត្រូវ​ម្តាយ​ក្មេងស្រី​មក​ទាន់ យក​ពូថៅ​កាប់​ពីក្រោយ​២​ពូថៅ​ចំក្បាល បណ្តាលឱ្យ​សន្លប់ ហើយ​ត្រូវបាន​អ្នកជិតខាង ដឹក​យកទៅ​ពេទ្យ​បង្អែក​ស្រុក​ឧដុង្គ​តែម្តង​។ ជនសង្ស័យ​បន្តថា ពេល​កំពុង​ដេក​នៅ​មន្ទីរពេទ្យ ក៏ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ហើយ​នាំមក​កាន់​នៅ​ប៉ុស្តិ៍​រដ្ឋបាល​វាំង​ចាស់​តែម្តង​៕

2f75df5a-f80c-4d9d-9fa3-8673c0dbd937ced13c85-7e38-48bf-a9fb-f37e9086fe64

ចេញពីផ្ទះ​រាប់​ខែ​ត្រឡប់មកវិញ​សម្លាប់​ប្រពន្ធ​ព្រោះតែ​ភ្លើង​ប្រច័ណ្ឌ

ខេត្តបាត់ដំបង​៖​ប្រ​ភ​ព័​ព៌​ត​មាន​ពី​ការិយាល័យ​ជំនាញ​របស់​ស្នងការ​នគរបាល​បាន​ប្រាប់​អោយដឹងថា នៅ​ព្រឹក​ថ្ងៃទី​១៦ ខែមករា​នេះ​ជន​ដែល​ជាប់​ការសង្ស័យ​ត្រូវជា​ប្តី​របស់​ជនរងគ្រោះ​បាន​សារភាពថា ខ្លួន​ពិតជា​បានសម្លាប់​ប្រព​ន្ធ័​របស់ខ្លួន​ពិតប្រាកដ​មែន​ដោយសារ​ខឹង​ផិតក្បត់​លួច​មាន​ប្រុស​ថ្មី​។​
​ចម្លើយសារភាព​បានបញ្ជាក់​បន្ថែមថា នៅ​ព្រលប់​ថ្ងៃកើតហេតុ​ថ្ងៃទី​១៥ ខែមករា​បន្ទាប់ពី​ខ្លួន​បាន​ដើរ​ចោលផ្ទះ​រាប់​ខែ ហើយ​បាន​ត្រឡប់មក​ចូល​ផ្ទះ​វិញ​ក៍បាន​ប្រទះឃើញ​បុរស​ម្នាក់​ដើរចេញ​ពីក្នុងផ្ទះ បន្តិចក្រោយមក​ខ្លួន​បាន​សួរ​ប្រពន្ធ​ថា បុរស​នោះ​ជា​អ្នក មកជួប​មានការ​អ្វី ចំណែក​នាង​ជនរងគ្រោះ​ជា​ប្រពន្ធ​បាន​ឆ្លើយថា​មិនបាច់​សួរ​ទេ​ព្រោះតែ​លោក​ប្តី​មិន​ទទួលខុស​ត្រូវបាន​ចុះចោល​ផ្ទះ​បាត់​ដំណឹង​ជាច្រើន​ខែ ពេល​បានលឺ​ប្រពន្ធ​និយាយ​បែប​ចំអក​បែបនេះ​ក៍​កើតរឿង​ខឹង​រួច​លាក់ទុក​ក្នុង​ចិត្ត​ដល់​រំលង​អា​ធ្រា​ត​ក៍បាន​យក​ខ្សែ​នីឡុង​មក​រឹត​លើ ករ​ប្រពន្ធ​រហូតដល់​ដាច់ខ្យល់​ស្លាប់​តែម្តង​។​
​គួរ​បញ្ជាក់ថា ឃាតកម្ម​ប្តី​សម្លាប់​ប្រពន្ធ​ខាងលើ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​០២ និង​០០​នាទី​រំលងអធ្រាត្រ​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៧ ឋិត​នៅលើផ្ទះ​បណ្តែត​ទឹក​ចំនុច​បឹង​ទន្លេសាប​ក្នុង​ក្រុមទី​៨ ភូមិ​ព្រែក​ទាល់ ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​។​
​ជនរងគ្រោះ​ស្លាប់​មានឈ្មោះ​សុខ គឹម​ជូ ភេទ​ស្រី អាយុ​១៨​ឆ្នាំ មុខរបរ នេសាទ រស់នៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ រី​ជនសង្ស័យ​ជា​ប្តី​ឈ្មោះ ជួន​ពៅ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​នេសាទ​ដូចគ្នា​៕

IMG_4078IMG_4064

ដឹក​លើស​ចំណុះ​ដាច់រ​ទីល​រ៉េ​ចង្កូត​បុក​រះ​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​

​ខេត្តកណ្តាល​៖​រថយន្ត​ហ៊ីយ៉ាន់ដាយ​ចំណុះ​៥​តោន​មួយគ្រឿង ដឹក​ដែក​លើស​ចំណុះ​ដាច់រ​ទីល ខណៈ​កំពុង​បើកបរ​យ៉ាង​លឿន បាន​រ៉េ​ចង្កូត​បុក​រះ​ចូល​កន្លែង​លាង​ម៉ូតូ​.​ឡាន និង​របង​ថ្ម​ផ្ទះ​ពលរដ្ឋ ខូ​ត​ខាត​ស្ទើរ​ទាំងស្រុង​ប៉ុន្តែ​មិន​បណ្តាល​ឲ្យ​មនុ​ស្សមាន​គ្រោះថ្នាក់​នោះទេ​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៦ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​១ ត្រង់ចំណុច​គីឡូម៉ែត្រ​លេខ​៥១.៥២ មុខ​ផ្សារ​គគីរ​ធំ​ហៅ​ផ្សារ​ព្រែក​ថ្មី ស្ថិតក្នុង​ភូមិ​គគីរ​ធំ ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ​។​
​លោក​វរសេនីយ៍ត្រី ព្រំ សំណាង អធិការរង​ទទួល​ផែន​ចរាចរណ៍​ស្រុក​កៀន​ស្វាយបាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ម៉ាក​ហ៊ីយ៉ានដាយ​ពណ៌​ខៀវ​ពាក់​ស្លាក​លេខ​ព្រះសីហនុ 3A-3837 មួយគ្រឿង​បើកបរ​ដោយ​ឈ្មោះ ហេង ទុយ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិខ្មែរ​មាន​ស្រុកកំណើត​នៅ​ភូមិ​កកោះ​.​ឃុំ​កកោះ​.​ស្រុក​សន្ទុក​.​ខេត្តកំពង់ធំ​បាន​បើកបរ​រថយន្ត​ក្នុង​ល្បឿន​យ៉ាង​លឿន​ទិសដៅ​ភ្នំពេញ​.​អ្នក​លឿង​លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ស្រាប់តែ​រថយន្ត​ដាច់រ​ទីល​កង់​ខាងមុខ​ក៍​រ៉េ​ចង្កូត​ទៅខាង​ស្តាំ​ដៃ​បុក​ដើម​ម្ខុ​ប​នៅ​ចិញ្ចើមថ្នល់​ហើយ​រថយន្ត​បន្តទៅ​បុក​រះ​ចូលទៅក្នុង​ផ្ទះ​លាង​ម៉ូតូ​លាង​ឡាន​និង​របង​ថ្ម​ផ្ទះ​ប្រជាពលរដ្ឋ​បណ្តាល​ឲ្យ​ក្រឡាប់​ផ្ងារជើង​ឡើងលើ​បង្ក​ឲ្យ​ខូចខាត​ព្រ​ទ្យ​សម្បត្តិ​របស់​ប្រជា​ពលរ​ដ្ធ​រួមមាន​រោង​ប្រកស​ង្ក័​សី​ទំហំ​4×6​ម៉ែត្រ​រួមជាមួយ​ម៉ាស៊ីន​លាង​ម៉ូតូ​.​ឡាន​1​គ្រឿង​.​ពាង​ទឹកធំ​3.​ធុង​ក្លាស​សេ​ចំណុះ​200​លីត្រ​1.​តុ​ឈើ​1.​គ្រែ​1.​ឆ​ត្រ័​1.​ស្លាក​សញ្ញា​1.​រាន​ទេវតា​2.​ម៉ូតូ​ម៉ាក​VAVE1​គ្រឿង​.​របង​ថ្ម​កំពស់​2.80​ម​ប្រវែង​15​ម៉ែត្រ​.​របង​ដែក​កំពស់​2.80​ម​ប្រវែង​16​ម ។ លោក​បញ្ជាក់​បន្ថែមទៀត​ថា ពាក់​ព​ន្ធ័​ជាមួយ​ការខូចខាត​ទ្រព្យសម្បត្តិ​របស់​ពលរ​ដ្ធ​គឺ​ខាង​តំណាង​រថយន្ត​បង្ក​បាន​សូម​សម្រូប​សម្រួល​ចេញសង​ថ្លៃ​ខូចខាត​ជូន​ពលរ​ដ្ធ​ទាំងអស់ ។​
​ចំណែក​រថយន្ត​រួមជាមួយ​តៃកុង​ឡាន​ត្រូវ​មន្ត្រី​ជំនាញ​ធ្វើការ​វាស់វែង​នាំយក​ទៅកាន់​អធិការ​ដ្ធា​ន​នគរបាល​ស្រុក​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី៕

IMG-20170116-WA0022IMG-20170116-WA0025 IMG-20170116-WA0026

Ozil ឈ្នះ​ពាន Germany Footballer of the Year 2016

​បាល់ទាត់​៖​ខ្សែបម្រើ​ប្រយុទ្ធ​ដ៏​ឆ្នើម​របស់​កាំភ្លើង​ធំ Arsenal កីឡាករ Mesut Ozil ត្រូវបាន​គេ​បោះឆ្នោត​ជាប់​ជា​កីឡាករ​ឆ្នើម​ជាងគេ​របស់ អាល្លឺម៉ង់ Germany Footballer of the Year ប្រចាំឆ្នាំ​២០១៦​លើក​ទី​៦​។​
Ozil ត្រូវបាន​គេ​ស្ទាប់ស្ទង់​មតិ​ច្រើនជាង ៥៤​ភាគរយ​នៃ​ការបោះឆ្នោត​តាម​អន​ឡាញ​ដើម្បី​បញ្ចប់​ការនាំ​មុខ​លើ​កីឡាករ Toni Kroos របស់ Real Madrid និង​ខ្សែការពារ​របស់ FC Koln កិ​ឡាករ Jonas Hector ។​
​ដោយ​អតីត​អតីត​សមាជិក Schalke, Weder Bremen និង Real Madrid វ័យ​២៨​ឆ្នាំ​ខាងលើ ទទួលបាន​សំឡេងគាំទ្រ​៥៤.៥​ភាគរយ​ពី​ចំនួន​បោះឆ្នោត​សរុប​៣១៦,៨៥០​សំឡេង ស្របពេល​ខ្សែបម្រើ​កណ្ដាល Toni Kroos របស់ Real Madrid ជាប់​លេខ​២​ដោយ​ទទួលបាន​សំឡេងឆ្នោត​៣៣.៩​ភាគរយ ខណៈ​ខ្សែការពារ Jonas Hector របស់ Cologne ឈរ​លំដាប់​ទី​៣ ទទួលបាន​សំឡេង​៤​ភាគរយ​។​
​កីឡាករ​សញ្ជាតិ​អា​ល្លឹ​ម៉​ង់​វ័យ​២៨​ឆ្នាំ​រូបនេះ បច្ចុប្បន្ននេះ​នៅក្នុង​កិច្ចពិភាក្សា​ជាមួយ​ក្រុម​កាំភ្លើង​ធំ Arsenal នៅលើ​កិច្ចព្រមព្រៀង​ថ្មី​មួយ​នៅឯ​កីឡដ្ឋាន Emirates មិនទាន់បាន​ត្រូវ​គ្នា​នៅឡើយ​ទេ​។​
​ក្រោយពី​ឈ្នះ​ពាន​ជាថ្មី Ozil បាន​ថ្លែងប្រាប់​គេហទំព័រ​ផ្លូវការ​របស់ FA អាល្លឺម៉ង់​ថា​:«​ពិតណាស់​ខ្ញុំ​មានការ​សប្បាយ​ចិត្តខ្លាំង​ណាស់​ដើម្បី​បានទទួល​ពានរង្វាន់​នេះ​។​ដូចជា​ការ​តម​អាហារ និង​ការហ្វឹកហាត់​របស់ខ្ញុំ​។ វា​ជួយ​ឱ្យ​ខ្ញុំ​ប្រមូល​កម្លាំង​បាន​លឿន​ក្រោយ​ការប្រកួត និង​ជួយ​កាត់បន្ថយ​ឱកាស​រងរបួស​”​។​
​គួរ​បញ្ជាក់ថា Ozil បានឈ្នះ​ពានរង្វាន់ Germany Footballer of the Year លើក​ទី​ដំបូង ២០១១, ២០១២, ២០១៣ និង​២០១៥ និង លើក​ទី​៦ បន្ទាប់ពី​កីឡាករ Mesut Ozil បាន​យកឈ្នះ​លើ​មិត្ត​រួម​ជាតិ Toni Kroos ៕

575b637c8c8d5_Ozil

មនុស្ស​៣​នាក់​ស្លាប់​ទាំង​ព្រឹក​យ៉ាង​អាណោចអាធ័ម​នៅ​ស្រុក​ចិត្រ​បុរី​

ខេត្តក្រចេះ​៖​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​បាន​កើតឡើង​បណ្តាល​ឲ្យ​មនុស្ស​៣​នាក់​បាន​ស្លាប់​បាត់បង់​ជិវិត​នៅនឹងកន្លែង​កើតហេតុ ដែល​ហេតុការណ៍​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​កាលពី​វេ​ល​ម៉ោង​៥​ទៀបភ្លឺ ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៧ ស្ថិតនៅ​ចំណុច​អូ​បែក​ចាន​ឃុំ​ចង្ក្រង់ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​។​
​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​មាន​រថយន្ត​កែច្នៃ​មួយគ្រឿង​បាន​ខូច​ចត​លើ​ច​ញ្ចើ​ម​ផ្លូវ​នៅ​ចំណុចកើតហេតុ ដោយ​តៃកុង និង​ម្ចាស់​កំពុងតែ​ដេក​ក្រោម​ឡាន​ជួសជុល​។ មួយសន្ទុះ​ក្រោយមក​ស្រាប់​តែមាន​រថយន្ត​កូរ៉េ​២​តោន​កន្លះ​មួយគ្រឿង​បាន​បើក​មក​បុក​ពីក្រោយ​យ៉ាង​ពេញទំហឹង បណ្ដាល​ឲ្យ​រថយន្ត​ទាំង​២​រង​ការខូចខាត​យ៉ាងខ្លាំង ចំណែក​មនុស្ស​វិញ​បាន​ស្លាប់បាត់​បង់ជីវិត​៣​នាក់​។ ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះមក​ធ្វើការ​វាស់វែង​នៅ​កន្លែងកើតហេតុ និង​ប្រគល់​សព​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

ា-1a2-1 a3-1 a4

Chelsea ត្រៀម​​ទឹកប្រាក់​៧៥​លាន​ផោន​ទិញយក Muller

​បាល់ទាត់​៖​គ្រូបង្វឹក​ក្រុម​តោ​ខៀវ Chelsea លោក Antonio Conte នឹង​ត្រូវបាន​រាយការណ៍​ថា គ្រោង​ចំណាយ​ប្រាក់​៧៥​លាន​ផោន​ដេញថ្លៃ​នាំយក​កីឡាករ Thomas Muller ពី​ក្រុម Bayern Munich ប្រសិនបើ​កីឡាករ Diego Costa ចាក​ចេញពី ក្លិប​នៅ​ខែ​នេះ​។​
​កីឡាករ​វ័យ ២៨​ឆ្នាំ​រូបនេះ​ត្រូវគេ​និយាយថា គាត់​កំពុងតែ​មានបំណង​ចង់​ចាក​ចេញពី​កីឡដ្ឋាន Stamford Bridge ក្នុងអំឡុងពេល​ទីផ្សារ​ដោះដូរ​កីឡាករ​នាពេល​បច្ចុប្បន្ន​បន្ទាប់ពី​ក្រុម Tianjin Quanjian របស់​ក្របខ័ណ្ឌ​កំពូល​ចិន​បានផ្តល់​ជូន​ជា​ទឹកប្រាក់​សន្ធឹកសន្ធាប់​ដើម្បី​នាំ​រូបគាត់​មក​ចូលរួម​ជាមួយ​ក្លិប​នៅ​ភាគ​ខាងកើត​របស់​ចិន​មួយ​នេះ ។​
​យោងតាម The Express News បាន​អះអាងថា Chelsea កំពុង​សម្លឹង​រកមើល​អ្នក​ជំនួស​ដោយ​គ្រោង​ដាក់​ដេញថ្លៃ​រហូតដល់ ៨០​លាន​ផោន​ទៅលើ​ការនាំយក Muller មក​ភាគ​ខាងលិច​ទីក្រុង​ឡុង​ដ៍​វិញ​ឲ្យ​ទន់​តែ​បាន ។​
Muller នៅពេល​បច្ចុប្បន្ននេះ​ទម្រង់​លេង​របស់គេ​ហាក់​មានការ ធ្លាក់ចុះ​សម្រាប់​ក្លិប Bayern ក្រោយពី​ស៊ុត​បញ្ចូល​ទី​បាន​តែមួយ​គ្រាប់​គត់ ចាប់តាំងពី​ការប្រកួត​បើកឆាក​នៅ La Liga ដែល​ស្ថិតនៅក្រោម​ការដឹកនាំរ​បស់​អតីត​គ្រូបង្វឹក​ក្រុម​តោ​ខៀវ​លោក Carlo Ancelotti ដែល​ឲ្យ គាត់​មិន​សប្បាយចិត្ត​នៅ​អនាគត​របស់គាត់​ជាមួយ​ក្លិប​នេះ​។​
​យ៉ាងណាមិញ ក្រុម​បិសាច​ក្រហម Manchester United នៅតែ​ត្រូវ​បានបង្ហាញ​ការចាប់អារម្មណ៍​នៅក្នុង​ការចុះហត្ថលេខា​លើ​ប្រទេស​អាល្លឺម៉ង់​អន្តរជាតិ​, ទោះបីជា​មានការ​ប្រជែង​គ្នា​រវាង​គូប្រជែង​ក្របខ័ណ្ឌ Premier League ៕

2014-Thomas-Muller-Picture-HD

ប៉ះទង្គិច​គ្នា​ក្នុង​ពន្ធនាគារ​នៅ​ប្រទេស​ប្រេ​ស​ស៊ី​ល​អ្នកស្លាប់​ឡើងដល់​៣០​នាក់​

ប្រេ​ស៊ី​ល​៖​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៦ ខែមករា នេះ​បាន​ឲ្យ​ដឹងថា ចំនួន​មនុស្ស​ស្លាប់​នៅក្នុង​ការប៉ះទង្គិច​គ្នា​ជាថ្មី​នៅ​ពន្ធនាគារ​ក្នុងប្រទេស​ប្រេ​ស៊ី​ល​កាលពី​ល្ងាច​នៅ​ថ្ងៃ​សៅរ៍​កន្លង​ទៅបាន​កើនឡើង​៣០​នាក់​ហើយ​។​
​ប្រភព​ដដែល​បានឱ្យដឹង​ដែរ​ថា អំពើហិង្សា​ថ្មី​នេះ​បាន​កើតឡើង​នៅក្នុង​ពន្ធនាគារ Alcaçuz នៃ​រដ្ឋ Rio Grande do Norte ស្ថិតនៅ​ភាគ​ឦសាន​នៃ​ប្រទេស ក៏ប៉ុន្តែ​រហូតដល់​ព្រឹក ថ្ងៃអាទិត្យ ម្សិលមិញ ទើប​ក្រុម​អាជ្ញាធរ​អាច​ចូលទៅក្នុង​ពន្ធនាគារ​នេះ​។ អាជ្ញាធរ​បានបញ្ជាក់​ថា អ្នកទោស​ភាគច្រើន​ដែល​បាន​ស្លាប់ សុទ្ធតែ​ត្រូវបាន​គេ​កាត់​ក្បាល នៅក្នុង​ការប៉ះទង្គិច​គ្នា​នៅឯ​ពន្ធនាគារ Alcaçuz ដែលមាន​អ្នកទោស​ប្រមាណ ជា ១១៥០​នាក់ ។​
​គួរ​បញ្ជាក់ថា គិត​ចាប់ពី​ដើមឆ្នាំ​២០១៧​នេះ ការ​វាយ​ប្រយុទ្ធ​គ្នា​រវាង​ក្រុម​ឧក្រិដ្ឋជន​គ្រឿងញៀន នៅក្នុង​ពន្ធនាគារ​នៃ​ប្រទេស​ប្រេ​ស៊ី​ល បានសម្លាប់​មនុស្ស ១១៦​នាក់ ខណៈ​ការព្រួយបារម្ភ​កាន់តែ​កើនឡើង ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​ពន្ធនាគារ​ជាច្រើន​នៅក្នុង​ប្រទេស​ស្ថិតនៅ​តំបន់​អាមេរិក​ឡា​ទីមួយ​នេះ​៕

fn-2017-01-16-09-08-29-2fn-2017-01-16-09-08-29-1fn-2017-01-16-09-03-16-0

ការចេញចូល​តាម​ច្រកទ្វារប៉ោយប៉ែត​លែង​កកស្ទះ​ទៀតហើយ

ខេត្តបន្ទាយមានជ័យ​៖យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ​ពេលនេះ​ការចេញ​-​ចូលទៅ​ប្រកប​របរ​លក់ដូរ​នៅ​ផ្សារ​រុង​ក្លឿ ទឹកដី​ថៃ​របស់​អាជីវករ និង​ពលរដ្ឋ​ខ្មែរ​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត នៅ​ព្រឹក​ថ្ងៃទី​១៦ ​ខែមករា ឆ្នាំ​២០១៧​នេះ ពុំមាន​ការកកស្ទះ​ដូច​កាលពី​ព្រឹក​ថ្ងៃទី​១៣ ទេ ដោយសារ​គ្រប់គ្នា​ទទួលបាន​សំបុត្រ​ចេញ​-​ចូល​ដី​ថៃ Free នៅ​មាត់​ច្រកទ្វារ​ទៅហើយ​។​
​អាជីវករ និង​ពលរដ្ឋ​ដែល​ត្រូវ​ចេញ​-​ចូល​ដី​ថៃ​មិន​ពិបាក​ចំណាយ​ប្រាក់​សូម្បី​១​រយ​រៀល ដោយ​គ្រាន់តែ​ដើ​កាត់ ហើយ​លូកដៃ​យក​សំបុត្រ​ម្នា​ក់មួយៗ ដើរចូល​ដី​ថៃ​យ៉ាង​សេរី​តែម្តង​។ នៅ​ព្រឹក​ថ្ងៃទី​១៦ នេះ ភាគី​ថៃ​ក៏​មិនបាន​រារាំង​ជើង​ដំណើរ​ដូចពេលមុន​នោះដែរ​។ គេ​ពុំ​ដឹងថា ដំណើរការ​រលូន​ដូច​ថ្ងៃនេះ និង​កើតមាន​រហូត​ឬ​យ៉ាងណា​នោះទេ ព្រោះ​តាម​ប្រភព​ថា ជំនួប​ថ្នាក់​មេ​ប៉ុស្តិ៍​អន្តោប្រវេសន៍​ខ្មែរ​-​ថៃ​នៅ​ស្រុក​អារញ្ញ កាលពី​ថ្ងៃ​១៣ ភាគី​ថៃ​មិនទាន់​ឆ្លើយតប​សំណើរ​ភាគី​កម្ពុជា ក្នុង​រឿង​សំបុត្រ​១០០០​រៀល ឬ​១០​បាត​នៅឡើយ​ទេ​។ ផ្ទុយ​ទៅវិញ​គេ​ប្រគល់​ឲ្យ​នៅ​សំបុត្រ​ពណ៌​លឿង​ជាច្រើន​ដុំ​ដែល​បាន​បោះ​ពុំ​រួចហើយ​ឲ្យ​មក​ភាគី​កម្ពុជា​៕

unnamed-33unnamed4

 

អគ្គនាយករង SAMSUNG ប្រឈម​នឹង​ការចាប់ខ្លួន​រឿង​ពុករលួយ​

​កូរ៉េខាងត្បូង​៖​អគ្គនាយករង​ក្រុមហ៊ុន SAMSUNG លោក លី ជេ​យុង ដែល​ត្រូវជា​កូនប្រុស​របស់​ថៅកែ​ក្រុមហ៊ុន​យក្ស​កូរ៉េខាងត្បូង ត្រូវបាន​តុលាការ​ស៊ើបអង្កេត ក្នុង​រឿង​ប្រព្រឹត្ត​អំពើពុករលួយ​របស់លោក​ស្រី ឆ​យ ស៊ុន​ស៊ី​ល​។
​លោក លី ជេ​យុង កូនប្រុស​ទោល និង​ជា​អគ្គនាយករង​ក្រុមហ៊ុន SAMSUNG ត្រូវបាន​ក្រុម​អ្នកស៊ើប​អង្កេត​កោះហៅ​សួរដេញដោល​រយៈពេល​២២​ម៉ោង កាលពី​ថ្ងៃ​ពុធ សប្តាហ៍​មុន ក្នុងនាម​ជា​ជនសង្ស័យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ ក្នុង​សំណុំរឿង​អាស្រូវ​ពុករលួយ​របស់លោក​ស្រី ឆ​យ ស៊ុន​ស៊ី​ល មិត្ត​ជិតស្និទ្ធ​របស់លោក​ស្រី​ប្រធានាធិបតី​ប៉ាក់ គុន​ហេ​។ អ្នកស៊ើប​អង្កេត​កូរ៉េខាងត្បូង​សង្ស័យថា អ្នក​ស្នង​តំណែង​របស់​ក្រុមហ៊ុន​មួយ​នេះ​បានផ្តល់​លុយ​ប្រមាណ ១៧​លាន​ដុល្លារ ដល់​មូលនិធិ​បង្កើតឡើង​ដោយ​លោកស្រី​ឆ​យ ស៊ុន​ស៊ី​ល ជា​ថ្នូរ​នឹង​ការប្រើ​ឥទ្ធិពល​របស់​ប្រធានាធិបតី ទៅលើ​ការ​ច្របាច់​ចូលគ្នា​ដោយ​ជោគជ័យ នៃ​ក្រុមហ៊ុន SAMSUNG និង​ក្រុមហ៊ុន​ឧស្សាហកម្ម Cheil​។​
​គួរ​បញ្ជាក់ថា ក្រុម​ស៊ើបអង្កេត​ពិសេស​កូរ៉េខាងត្បូង​ត្រូវ​ប្រកាស​ការសម្រេចចិត្ត​របស់ខ្លួន នៅ​ថ្ងៃអាទិត្យ ប៉ុន្តែ​ត្រូវបាន​លើក​មក​ធ្វើ​នៅ​ថ្ងៃ​ចន្ទ​នេះ​វិញ​ដោយ​យោងទៅលើ​ស្ថាន​ទម្ងន់ និង​ភាពស្មុគស្មាញ​នៃ​សំណុំរឿង​៕

1

យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​រយៈពេល​១៥​ថ្ងៃ​៖​បង្ក្រាប​៥០៦​ករណី ឃាត់ខ្លួនមនុស្ស​១៣០៧​នាក់​

​រាជធានី​ភ្នំពេញ​៖​សម្រាប់​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​ទូទាំងប្រទេស​ក្នុង​រយៈពេល​១៥​ថ្ងៃ គឺ​ចាប់​ថ្ងៃទី​១​ដល់​១៥ ខែមករា ឆ្នាំ​២០១៧ កម្លាំង​សមត្ថកិច្ច​បាន​បង្ក្រាប ចំនួន ៥០៦​ករណី ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១,៣០៧​នាក់​។​
​គួរ​បញ្ជាក់ថា ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន បាន​ដាក់ចេញ​ផែនការ ស្តីពី​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង គ្រឿងញៀន​ខុសច្បាប់​លើក​ទី​១ រយៈពេល​៦​ខែ (​ចាប់ពី​ថ្ងៃទី​០១ ខែមករា ដល់​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៧) ដើម្បី​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​នៅ​កម្ពុជា ឲ្យ​កាន់តែ​ខ្លាំងក្លា និង​ទទួលបាន​លទ្ធផល​ល្អ​ឡើង​ថែមទៀត​៕

fn-2017-01-11-19-27-34-0

អ្នកស្លាប់​ដោយសារ​ទឹកជំនន់​នៅ​ភាគខាងត្បូង​ថៃ​ឡើងដល់​៤០​នាក់​

​បាងកក​៖​មន្ត្រី​គ្រោះមហន្តរាយ​ថៃ​បាន​និយាយ​កាលពី​ម្សិលមិញ​ថា ទឹកជំនន់​ទឹកភ្លៀង​ខុសរដូវ​នៅ​ភាគខាងត្បូង​ប្រទេស​បានសម្លាប់​មនុស្ស​កើនឡើង​ដល់​៤០​នាក់​ហើយ ខណៈដែល​ទឹកភ្លៀង​ត្រូវបាន​គេ​ព្យាករ​ថា នឹង​បន្ត​ធ្លាក់​ថែមទៀត​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ នៅ​តំបន់​ផលិត​កៅស៊ូ និង​ទេសចរណ៍​របស់​ប្រទេស​ថៃ​។ នេះ​ដោយ​យោងតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។​
​ប្រធាន​នាយកដ្ឋាន​បង្ការ និង​កាត់បន្ថយ​គ្រោះមហន្តរាយ លោក ឆាត​ឆៃ ព្រហ្ម​ឡឺត បាន​ប្រាប់ Reuters ថា ភ្លៀង​ធ្លាក់​ជោកជាំ​នៅ​ដើមរដូវ​ប្រាំង​នេះ បាន​បង្ក​ជា​ទឹកជំនន់​នៅ​ទូទាំង​ភាគខាងត្បូង​ប្រទេស​ថៃ ដោយបាន​កាត់ផ្ដាច់​ផ្លូវថ្នល់ និង​ខ្សែ​រថភ្លើង គំរាមកំហែង​ដល់​ផលដំណាំ និង​ប៉ះពាល់​ដល់​មនុស្ស​ប្រហែល ១.៦​លាន​នាក់​។ លោក​បន្តថា ស្ថានភាព​អាក្រក់​មិនទាន់​ចប់​នៅឡើយ​ទេ ហើយ​គេ​ដឹងថា នឹងមាន​ភ្លៀង​ធ្លាក់​បន្ថែមទៀត​នៅ​សប្ដាហ៍​នេះ ខណៈដែល​កិច្ចការ​បោសសម្អាត​កំពុងដំណើរការ​នៅតាម​កន្លែង​ខ្លះ ដែល​ទឹកបាន​ថមថយ​ទៅវិញ​។​
​គួរ​បញ្ជាក់ថា ជាទូទៅ​រដូវវស្សា​នៅ​ថៃ​ចាប់ផ្ដើម​ពី​ខែមិថុនា ដល់​ខែវិច្ឆិកា​។ ប៉ុន្តែ ទឹកជំនន់​ចាប់ពី​ថ្ងៃទី​១ ខែមករា​នេះ បាន​កើតឡើង​បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ខុសរដូវ​៕

1