All posts by មេគង្គ ប៉ុស្តិ៍

សមត្ថកិច្ច​ក្របួច​ជនសង្ស័យ​ម្នាក់​រួម​និង​ថ្នាំញៀន​៤​កញ្ចប់

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​កម្លាំង​អន្តរាគមន៍​បង្ការ​បង្ក្រាប​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​បាន​ចុះ​ប្រតិបត្តិ​ការចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ករណី​ជួញដូរ​ថ្នាំញៀន​ម្នាក់​កាលពី​វេលា​ម៉ោង ២០ និង ៤០ នាទី ថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០១៦​នៅ​ចំណុច​ក្បែរ​ហាង​ស៊ុំ​គោ​ភ្នំ​ធំ ស្ថិត​ក្នុងភូមិ ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​។​
លោក​ស៊ាន សុ​ណា​ល់​នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បានអោយដឹងថា​៖​ក្នុង​កិច្ចប្រតិបត្តិការ​បង្ក្រាប​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ករណី​រក្សាទុក​និង​ជួញដូរ​ថ្នាំញៀន​ខាងលើនេះ​ជា​លទ្ធិ​ផល​ជាក់ស្ដែង​កម្លាំង​ជំនាញ​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​រួម​និង​វត្ថុតាង​ថ្នាំញៀន​ចំនួន​៤​កញ្ចប់​ផងដែរ​។​
លោក​បន្តថា​៖​ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​ឈ្មោះ សុ​ថង ម៉ាឡៃ​ថន ភេទ ប្រុស អាយុ ១៧ ឆ្នាំ មាន​ទីលំនៅ​ភូមិ ន​រា​២ ឃុំ​ន​រា ស្រុក​សង្កែ ខេត្តបាត់ដំបង ។​
វត្ថុតាង​ដកហូត​បានរួម​មាន​៖​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក​)​ចំនួន​៤​កញ្ចប់​ទម្ងន់​០,៩៧​ក្រាម ។ ម៉ូតូ​ចាស់​កែច្នៃ​ចំនួន​១​គ្រឿង​។ ទូរស័ព្ទដៃ​ចំនួន ០១ គ្រឿង ។ អំពូល​ទែ​រ​ម៉ូ​ម៉ែត្រ​កែច្នៃ​សំរាប់​ជក់​ថ្នាំញៀន​ចំនួន​១​។ ដែកកេះ​ចំនួន​១​។ អំពូល​ទែ​រ​ម៉ូ​ម៉ែត្រ​មិនទាន់​កែច្នៃ​ចំនួន​១ និង​កាបូប​ដាក់​លុយ​ចំនួន​១​។
បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​រួម និង វត្ថុតាង​ត្រូវបាន​កម្លាំង​ជំនាញ ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​កំពុង​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​បន្តទៅ​តាមផ្លូវ​ច្បាប់ ៕

15086358_1791523077752921_186451633_n15033728_1791523071086255_867567386_n15033720_1791523067752922_1633433324_n
​

ក្មេង​អាយុ​៧​ឆ្នាំ​ម្នាក់​រងគ្រោះថ្នាក់​ធ្ងន់ ​ខណៈពេល​រត់​ឆ្លងថ្នល់

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៦ វេលា​ម៉ោង​១៥ និង​៣០​នាទី នៅ​ចំណុច​ភូមិ​ស្នួល ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​០១​លើក បង្កឡើង​ដោយ​រថយន្ត​មិន​ស្គាល់​ម៉ាក​បន្ទាប់ ពេល​កើតហេតុ​កើតឡើង​អ្នក​បាន​បើក​រត់គេច​បាត់​។​
បាន​បុក​កូនក្មេង ឈ្មោះ ថន ខៃ ភេទ​ប្រុស អាយុ​០៧​ឆ្នាំ​រងរបួស​ធ្ងន់​ពេល​បញ្ជូន​ដល់​មន្ទី​ពេទ្យ​បាន​ស្លាប់ មាន​ទីលំនៅ​ភូមិ​អ្នកតា​ភា ឃុំ​ឫស្សី​គ្រាំង ស្រុក​ម៉ោង​ឫស្សី ខេត្តបាត់ដំបង មក​ស្នាក់នៅ​ភូមិ​-​ឃុំ​ខាងលើ​ជាមួយ​ឪពុកម្តាយ ធ្វើជា​កម្មករ​គេ ខណៈពេល​ក្មេងរងគ្រោះ​រត់​ឆ្លងផ្លូវ​ពី​ត្បួ​ង​ទៅ​ជើង បណ្តាល​ឲ្យ​រថយន្តបុក​ចំ​ពេញទំហឹង​តែម្តង និង​នៅពេលនោះ​ស្ងាត់​មនុស្ស គ្មាន​សាក្សី​បានឃើញ​និង​ស្គាល់​ម៉ាក​រថយន្ត​នោះឡើយ​ធ្វើ​ឲ្យ​សមត្ថកិច្ច​យើង​ពិបាក​ក្នុង​ការជួយ​អ​ន្តា​គម​ន៍ ឃាត់​រថយន្ត និង​ចាប់​អ្នកបើកបរ​មិនទាន់បាន ប៉ុន្តែ​សមត្ថកិច្ច​យើង​នៅតែ​ខិតខំ​ស្រាវជ្រាវ​រក​រថយន្ត​បង្ក​និង​ចាប់​ឃាត់ខ្លួន​អ្នកបើកបរ​យកមក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​។​
​ក្រោយពី​សមត្ថកិច្ច​យើង​ចុះ​ពិនិត្យ​សា​សព​ក្មេងរងគ្រោះ​រួច​បាន​គល់​ឲ្យ​ឪពុកម្តាយ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

15033635_1791522907752938_702431365_n
​

ភ្ញៀវទេសចរ​២​នាក់​ស្លាប់ និង​២​នាក់​ផ្សេងទៀត​កំពុង​បាត់​ខ្លួន​

​ខេត្តកំពត​៖​ករណី​ទូក​ទេសចរណ៍​ដឹក​ភ្ញៀវ​មើល​អំពិលអំពែក​តាម​មាត់សមុទ្រ គឿង​ជាមួយ​ខ្សាច់ ផ្អើល​លោត​ចូល​ទឹក ស្លាប់​ភ្ញៀវ​២​នាក់ ខណៈ​២​នាក់​ទៀត​រក​មិនទាន់​ឃើញ​។ នេះ​បើ​យោងតាម​ការបញ្ជាក់​ពី​ស្នងការ​នគរបាល​ខេត្តកំពត លោក​ឧ​ត្ត​ម​សេនីយ៍ ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ នៅ​ព្រឹក​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ​។​
​លោក​ឧ​ត្ត​ម​សេនីយ៍ បាន​បន្តថា «​រហូត​ពេលនេះ​សព​ស្ត្រី​ម្នាក់ទៀត ជា​អ្នករស់នៅ​ភ្នំពេញ ត្រូវបាន​រកឃើញ​តែ​២​នាក់ ម្តាយកូន ជា​ប្រពន្ធ និង​កូន​របស់​នាយការិយាល័យ​សុខាភិបាល​នោះ នៅ​មិនទាន់​រកឃើញ​នៅឡើយ​ទេ តែ​សង្ស័យថា​ស្លាប់​ហើយ​»​។​
​យ៉ាងណាក៏ដោយ សម្រាប់​ម្ចាស់​ទូក​ទេសចរណ៍​មួយ​នេះ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​ផងដែរ ដើម្បី​ចាត់ការ​តាមច្បាប់​។​
​ស្នងការ​នគរបាល​ខេត្តកំពត លោក​ឧ​ត្ត​ម​សេនីយ៍ ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ បានបញ្ជាក់​នៅ​ថា ស្ត្រី​វ័យ​ចំណាស់​ម្នាក់​បាន​ស្លាប់ នៅពេល​កម្លាំង​របស់លោក បញ្ជូន​ទៅដល់​មន្ទីរពេទ្យ ដោយសារ​ធ្លាក់ចូល​ទឹក ហើយ​២​នាក់​ទៀត ដែលជា​ប្រពន្ធ និង​កូន​របស់​នាយការិយាល័យ​សុខាភិបាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​បាត់​ខ្លួន​នៅឡើយ ខណៈ​ក្រុម​ភ្ញៀវ​ជាច្រើន​នាក់​ផ្សេងទៀត ត្រូវបាន​ជួយសង្គ្រោះ​ទាន់ពេល​។​
​លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ បាន​បន្តថា មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ករណីនេះ​កើតឡើង ដោយសារតែ​ទូក​ទេសចរណ៍​មួយ​នេះ ក្រោយ​ត្រឡប់​មកពី​មើល​អំពិលអំពែក​តាម​មាត់សមុទ្រ​នោះ បាន​គឿង​ខ្សាច់ (​ក្រោយ​ទឹកនាច​) ស្រាប់តែ​បណ្តាល​ឲ្យ​ទូក​ផ្អៀង ហើយ​មាន​អ្នកខ្លះ​ធ្លាក់ចូល​ទឹក ពេលនោះ​ក៏​ម្នាក់ៗ​ឆោឡោ​យ៉ាងខ្លាំង ដោយ​គិតថា​ទូក​លិច ទើប​ម្នាក់ៗ​នាំគ្នា​លោត​ចេញពី​ទូក រហូត​មាន​ស្លាប់ និង​បាត់​ខ្លួន​តែម្តង​។​
​គួរ​បញ្ជាក់ថា នៅ​យប់​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៦ មាន​ករណី​គ្រោះថ្នាក់​មួយ​បានកើត​ឡើង ស្ថិតនៅតាម​មាត់សមុទ្រ ជិត​ស្ពាន​ថ្មី ក្រុង​កំពត ខេត្តកំពត រហូត​ស្លាប់​ស្ត្រី​វ័យ​ចំណាស់​ម្នាក់ និង​បាត់​ខ្លួន​២​នាក់ ក្រោយ​ទូក​ទេសចរណ៍​ដ៏​ធំ​មួយ​ផ្ទុក​មនុស្ស​ជាង​៧០​នាក់ បាន​គឿង​ជាមួយ​ខ្សាច់ ហើយ​ផ្អៀង​ធ្វើ​ឲ្យ​មានការ​ជ្រួលច្របល់​អ្នក​នៅលើ​ទូក រហូត​លោត​ចូល​ទឹកតែ​ម្តង​៕

fn-2016-11-14-23-20-03-0

​

មេ​ប៉ូលិស​ហ្វីលីពីន​៖​កិច្ចព្រមព្រៀង​កាំភ្លើង​អាមេរិក​នៅតែ​បន្ត​

​ហ្វីលីពីន​៖​ប៉ូលិស​ប្រទេស​ហ្វីលីពីន​នឹង​ដំណើរការ​ទៅមុខ​ជាមួយនឹង​ការទិញ​កាំភ្លើង​២៦,០០០​ដើមពី​អ្នកផ្គត់ផ្គង់​សហរដ្ឋអាមេរិក​។ នេះ​បើតាម​ការលើកឡើង​រប​ស់មេ​ប៉ូលិស​នៅ​ថ្ងៃ​ចន្ទ​បន្ទាប់ពី​មាន លោក​ប្រធានាធិបតី Rodrigo Duterte ធ្លាប់បាន​និយាយថា កិច្ចព្រមព្រៀង​នេះ​នឹងត្រូវ​បោះបង់ចោល​។​
​កាលពី​សប្តាហ៍​មុន លោក Duterte បាន​សម្តែង​កំហឹង​ដាក់ “​មនុស្ស​ល្ងីល្ងើ​” និង “​សត្វ​ស្វា​” នៅក្នុង​ទីក្រុង​វ៉ាស៊ីនតោន​ដែល​កំពុង​ព្យាយាម​រារាំង​កិច្ចព្រមព្រៀង​នេះហើយ​បាន​និយាយថា​លោក​នឹង​បោះបង់ចោល​វា​ដោយ​ខ្លួនឯង​។ ប៉ុន្តែ​មេ​ប៉ូលិស​របស់លោក Duterte បាន​និយាយថា គាត់​បាន​លុបចោល​ការសម្រេច​នោះ​វិញ​បន្ទាប់ពី​ការ​ឈ្នះឆ្នោត​ដ៏​ភ្ញាក់ផ្អើល​របស់លោក Donald Trump ខាង​គណបក្ស​សាធារណរដ្ឋ​នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋអាមេរិក​។​
​លោក Dela Rosa មេ​ប៉ូលិស​ជាតិ​ហ្វីលីពីន (PNP) បាន​ប្រាប់​សន្និសីទកាសែត​មួយ​ថា “​លោក​ប្រធានាធិបតី​បាន​ប្រាប់​ខ្ញុំ​ឲ្យ​បន្ត​កិច្ចព្រមព្រៀង​នេះ​”​។ លោក​បន្តថា “​ដំណើរការ​នៃ​ឯកសារ​នេះ​ត្រូវបាន​បន្ត​យ៉ាង​រលូន យើង​ទទួល​ពរជ័យ​ពី​លោក​ប្រធានាធិបតី​ដើម្បី​បន្ត​ប្រតិបត្តិការ​នេះ​”​។​
​ទោះបីជា​យ៉ាងណាក៏ដោយ លោក Dela Rosa មិនបាន​និយាយ​ទេ​ថា​តើ​ហេតុអ្វី​បានជា​លោក Duterte ផ្លាស់ប្តូរ​ចិត្ត​របស់គាត់​ប៉ុន្តែ​លោក​បាន​និយាយថា នឹងមាន​ប្រធានាធិបតី​ថ្មី​នៅ​ទីក្រុង​វ៉ាស៊ីនតោន​ហើយ​លោក​និង​លោក Donald Trump គឺជា​មិត្តភក្តិ​នឹង​គ្នា​។​
​លោក​ប្រធានាធិបតី Duterte ដែល​និយាយ​ឥត​សំចៃ​គឺ​បាន​ខឹងសម្បារ​សហរដ្ឋអាមេរិក​ដែលមាន​ការព្រួយបារម្ភ​អំពី​ការបង្ក្រាប​គ្រឿងញៀន​ដែល​គាត់​បាន​និយាយថា​គឺជា​រឿង​ចាំបាច់​ដើម្បី​ជួយសង្គ្រោះ​ប្រទេស​របស់លោក​ពី​ការបំផ្លិចបំផ្លាញ​។​
​លោក​តែងតែ​ជេរប្រទេច​ដាក់​រដ្ឋបាល​របស់លោក Obama ប៉ុន្តែ​បានបង្ហាញ​ពី​ចំណាប់អារម្មណ៍​ចង់​ធ្វើការ​ជាមួយ​លោក Trump ៕

3500

​

ប្រវត្តិ​នៃ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក​

​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ជា​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ ដែលជា​មរតក​វប្បធម៌​ដូនតា​បាន​បន្សល់ទុក​តាំងពី​សម័យបុរាណ​យូរលង់​ណាស់​មកហើយ​។ សព្វថ្ងៃ ពិធីបុណ្យ​នេះ ត្រូវបាន​ពលរដ្ឋ​ប្រតិបត្តិ​បន្ត​រាល់​ឆ្នាំ និង​ចាត់ទុកថា​ជា​បុណ្យប្រពៃណី​វប្បធម៌​ជាតិ​ដ៏​ធំ​មួយ ក្នុងចំណោម​ពិធីបុណ្យ​សំខាន់ៗ​ជាច្រើន​ទៀត​។​
​ពិធី​នេះ ភាគច្រើន​គេ​ប្រារព្ធ​ធ្វើឡើង​នៅ​ចំពេល​រដូវ​ទឹកសម្រក​ក្នុង​ខែកត្តិក ឬ​ខែវិច្ឆិកា ដែលជា​ថ្ងៃ​ព្រះ​ចន្ទ​រះ​ពេញ​រង្វង់​មូល ត្រូវ​នឹង​ថ្ងៃ​១៥ កើត ខែកត្តិក​។​
​តើ​ពិធី​បុណ្យអុំទូក បណ្ដែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក មាន​ប្រវត្តិ​យ៉ាងណា​?
​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក តែង​ប្រព្រឹត្ត​ទៅជា​ផ្លូវការ​រយៈពេល ៣​ថ្ងៃ​នៅ​រាជធានី​ភ្នំពេញ គឺ​ចាប់ផ្ដើម​ពីថ្ងៃ​ទី​១៤ កើត ដល់​ថ្ងៃ​១ រោច ខែកត្តិក ដោយមាន​បណ្ដែតប្រទីប​នៅពេល​យប់ ធ្វើ​នៅតាម​ដង​ទន្លេសាប​នា​កំពង់ផែ​មុខ​ព្រះបរមរាជវាំង​។​
​ប្រវត្តិ​នៃ​បុណ្យអុំទូក មាន​តាំងពី​បរម​បុរាណ​ដ៏​យូរលង់​មកហើយ ដែលមាន​ចងក្រង​នៅក្នុង​ឯកសារ​ប្រវត្តិវិទូ និង​មាន​នៅតាម​សិលាចារឹក​នៃ​ប្រាសាទ​អង្គរ​។​
​បុណ្យអុំទូក​មានការ​បកស្រាយ​ប្លែកៗ​គ្នា​ជាច្រើន ហើយ​ពិធី​ធ្វើ​ក៏​ប្លែកៗ​គ្នា​ដែរ​។​
​សៀវភៅ​ជ័យ​វរ្ម័នទី​៧ នៅក្នុង​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ បាន​ចងក្រង​ថា នៅ​សម័យអង្គរ​នា​គ្រិស្តសករាជ សតវត្ស​ទី​១២ នៅ​កម្ពុជា មាន​សេចក្ដីសុខក្សេមក្សាន្ត​រុងរឿង​ណាស់ ដោយ​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ ស្ដេច​ចេញ​ធ្វើសង្គ្រាម​ជើង​ទឹក​ដើម្បី​បង្ក្រាប​ពួក​ចាម ដោយ​កងទ័ព​ទូក​ជា​ចម្បាំង​រំដោះ​ក្រុង​កម្ពុជា ឲ្យ​រួចផុត​ស្រឡះ​ចេញពី​ខ្មាំងសត្រូវ​នៅ​គ្រិស្ដសករាជ​១១៧៧ ដល់​ឆ្នាំ​១១៨១ រឿង​ចម្បាំង​គ្រានោះ​មាន​ឆ្លាក់​នៅលើ​ជញ្ជាំង​ប្រាសាទបាយ័ន និង​ប្រាសាទបន្ទាយឆ្មារ​។ ក្នុង​ចម្លាក់​នោះ​មាន​កងទ័ព​ទូក​យ៉ាងច្រើន​មហិមា ដែលមាន​ព្រះឆាយាល័ក្ខណ៍​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ប្រថាប់​ឈរលើ​ទីតាំង​នាវាចម្បាំង​ដោយ​ទ្រង់​ធ្នូ និង​ដំបង​ដ៏​ស្វាហាប់​ក្នុងចំណោម​កងទ័ព​ទូក​ទាំងឡាយ​។​
​ចំណែក​ឯកសារ​ល្បែង​ប្រណាំងទូក​របស់​ក្រុម​ជំនុំ​ទំនៀមទម្លាប់​ខ្មែរ​ដែល​និពន្ធ​ដោយ​លោក ថាច់ ប៉ែន ហៅ ប៉ាង ជា​អាចារ្យ​នៅ​ពុទ្ធសាសនបណ្ឌិត្យ​រង​ខេត្ត​ឃ្លាំង ទឹកដី​កម្ពុជា​ក្រោម បាន​ចែងថា សម័យ​លង្វែក ព​.​ស​២០៧១ គ​.​ស​១៥២៨ ព្រះបាទ​អង្គចន្ទ​ទី​១ ទ្រង់​តាំង​ពញា​តាត ងារ​ជា​ស្និទ្ធ​ភូ​បា​ជា​ស្ដេច​ក្រាញ់​នៅ​កម្ពុជា​ក្រោម ស្រុក​បាសាក់​។ ស្ដេច​ក្រាញ់​នេះ​បាន​ចាត់​របៀប​រៀបចំ​ការពា​រ​ស្រុក​ឲ្យ​មាន​ទាហានជើងទឹក​ចែកជា ៣​ក្រុម​។ ក្រុមទី​១ ហៅ​ទ័ពស្រួច ហាត់​ច្បាំង និង​ទូក​ដែលមាន​ទ្រង់ទ្រាយ​ដូច​ទូកប្រណាំង​សព្វថ្ងៃ​។ ក្រុមទី​២ ហៅ​ទ័ព​ជំនួយ ហាត់​ច្បាំង និង​ទូក​ចែវ​ពីរ​ជួរ​ដែលមាន​ទ្រង់ទ្រាយ​ដូច​ទូកប្រណាំង​សព្វថ្ងៃ​។ ហើយ​ក្រុមទី​៣ ហៅ​ទ័ព​បាសាក់ គឺ​ទូក​ធំ​មាន​ដំបូល​មាន​ចែវ មាន​ក្ដោង​មាន​ទ្រង់ទ្រាយ​ដូចជា​ទូក​បាសាក់ ហៅ​ទូក​ប៉ុកចាយ តែ​រាង​ស្ដួច​វែង​មាន​ដំបូល​តែមួយ​កាត់​ខាងមុខ ឥត​ជញ្ជាំង ជា​ទូក​ដាក់​ស្បៀងអាហារ​សម្រាប់​កងទ័ព​។​
​ប្រភព​ឯកសារ​ទាំងពីរ​នេះ បាន​សន្និដ្ឋានថា ប្រទេស​កម្ពុជា សម័យបុរាណ​ជា​ប្រទេស​មាន​កងទ័ពជើងទឹក​យ៉ាងខ្លាំង​ពូកែ និង​មាន​ពិធី​ហ្វឹកហ្វឺន ពិធី​សមយុទ្ធ​កងទ័ព​នេះ ហើយ​អាចសន្និដ្ឋាន​ទៀតថា ប្រទេស​កម្ពុជា ធ្វើ​ពិធី​នេះ​រៀង​រហូតមក គឺជា​ប់​តំណ​មកពី​សម័យ​សមយុទ្ធ​ក្នុងសម័យ​បុរាណ​នេះឯង ទើប​មានការ​ប្រកួត​ប្រណាំងទូក​ង​ជាប់​មកដល់​សព្វថ្ងៃនេះ​។​
​អាចារ្យ​ពេលា​ការ​នៅ​រាជធានី​ភ្នំពេញ លោក​អាចារ្យ សេង សយ មានប្រសាសន៍ថា ថ្វីត្បិតតែ​មានការ​ចង​ក្រង​ឯកសារ និង​តំណាល​ខុសៗ​គ្នា​យ៉ាងណាក្ដី ប៉ុន្តែ​ឲ្យ​តែ​និយាយ​ទៅដល់​ព្រះរាជ​ពិធីបុណ្យ​អុំទូក គឺ​តែង​នឹក​ទៅដល់​ការ​រំឭក​ដល់​គុណ​កងទ័ពជើងទឹក​ខ្លាំងពូកែ​នោះឯង​៖ «​ក្រុង​កម្ពុជា​យើង​នេះ ទឹកដី​កម្ពុជា​យើង​ពី​ដើម​ពេលនោះ​នៅក្នុង​ទឹកដី​អយុធ្យា​នៅឡើយ​ទេ​។ ប្រទេស​យើង​ធំ​ណាស់​! មេទ័ព​ដែល​បាន​ពលី​ដើម្បី​ជាតិ​គ្រប់បែបគ្រប់យ៉ាង គឺថា​នឹក​គុណ​ដល់​មេទ័ព​កាលនោះ​ដែល​បាន​បូជាជីវិត​ដើម្បី​ប្រទេសជាតិ​»​។​
​ពិធីបុណ្យ​អុំទូក ប្រព្រឹត្តទៅ​នៅ​ថ្ងៃពេញបូណ៌មី ខែកត្តិក ស្របទៅនឹង​រដូវ​ទឹកជំនន់​ដែល​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ហើយ បានធ្វើ​ឲ្យ​បឹងបួ​ទាំងឡាយ​ក្លាយទៅជា​សមុទ្រ​ដ៏​ធំ​ល្វឹងល្វើយ ហើយក៏​បញ្ជាក់ថា ពេលនោះ​ស្រូវ​ស្រែ​កំពុង​ទុំ​ហើយ​។ នៅពេលដែល​ទឹកទន្លេ​មេគង្គ​លិច​ជន់ ខែសីហា ដល់​ខែវិច្ឆិកា ទឹកជំនន់​បាន​ចាក់​ចូល​ស្រោចស្រព​បឹងបួ​តាមរយៈ​ទន្លេសាប​ដែល​ហូរ​ពី​ត្បូង​ទៅ​ជើង​។ ដល់​រដូវ​ទឹកសម្រក​ដែល​ចាប់ផ្ដើម​នៅ​ខែវិច្ឆិកា ទឹក​បឹងបួ​ហូរ​ត្រឡប់​តាម​ទន្លេសាប​ដដែល​ពី​ជើង​ទៅ​ត្បូង​វិញ​។​
​ដី​ល្បប់​ដោយសារ​ទឹកជំនន់​នៃ​ទន្លេ​បឹងបួ​ទាំងឡាយ បានធ្វើ​ឲ្យ​ដី​មាន​ជីជាតិ​។ ដំណាំ​ទាំងឡាយ​ដែល​កសិករ​ធ្វើតាម​សង្វាក់​នៃ​ទឹកសម្រក បានផ្ដល់​ផល​យ៉ាងច្រើន រាំង​ស្កាត់​នូវ​គ្រោះ​ទុរភិក្ស​។ ដូច្នេះ​ការរៀបចំ​ពិធីបុណ្យ​អុំទូក​នេះ ក៏​ឧទ្ទិស និង​សម្ដែង​នូវ​ការដឹងគុណ​ទន្លេមេគង្គ និង​ទន្លេសាប ដែល​បានផ្ដល់​ជីជាតិ​យ៉ាងសំខាន់​បម្រើ​ដល់​វិស័យ​កសិកម្ម​។​
​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក ក៏មាន​ពិធី​មួយ​ដែល​សំខាន់​ជា​អត្តសញ្ញាណ​នៃ​ការ​ប្រារព្ធ​ពិធីបុណ្យ​អុំទូក​នេះដែរ គឺ​ការ​បណ្ដែតប្រទីប​។​
​ពិធីបុណ្យ​បណ្ដែតប្រទីប ដែលជា​ទូទៅ​គេ​តុបតែង​ទូក កប៉ាល់​តូចធំ​លំអ​ដោយ​ភ្លើង​ចម្រុះ​ពណ៌ រំលេច​ជា​រូបភាព​ផ្សេងៗ ភ្លឺ​ផ្លេក ហើយ​បណ្ដែត​ឲ្យ​រសាត់​ទៅមក​យឺតៗ​នៅលើ​ដង​ទន្លេចតុមុខ​ទល់មុខ​ព្រះបរមរាជវាំង ដោយមាន​អបអរ​ដោយ​បាញ់​កាំជ្រួច​។​
​ពលរដ្ឋ​ខ្មែរ​នៅតាម​តំបន់​ខ្លះ ក៏​នៅ​រក្សា​ទំនៀម​ធ្វើបុណ្យ​បណ្ដែតប្រទីប​នៅ​ថ្ងៃ​ចេញ​ព្រះវស្សា គឺ​នា​វេលាយប់​ថ្ងៃ​១៥ កើត ខែអស្សុជ​។ ពិធីបុណ្យ​បណ្ដែតប្រទីប​នេះ គឺ​គេ​រៀបចំ​ក្បូន​ធ្វើ​ពី​ដើម​ចេក មាន​រាង​ជា​ទូក ឬ​សំពៅ ផ្ទុក​ដោយ​ស្រូវ​អង្ករ ចំណីអាហារ នំនែក​ផ្លែឈើ​ច្រើន​មុខ​។​
​ក្នុងពេល​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នេះ ពិធី​សំពះ​ព្រះ​ខែ និង​អកអំបុក ក៏ត្រូវ​ធ្វើឡើង​ស្របគ្នា​ដែរ​។​
​ឯកសារ​ដែល​ផ្សាយ​លើ​គេហទំព័រ​របស់​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ បានបញ្ជាក់​ប្រវត្តិ​ពិធី​សំពះ​ព្រះ​ខែ និង​អកអំបុក គឺធ្វើឡើង​សំដៅ​គោរព​ទៅដល់​ការ​សាង​បារមី​របស់​ព្រះពុទ្ធ កាលដែល​ព្រះអង្គ​នៅ​ជា​ព្រះ​ពោធិសត្វ​នៅឡើយ ដែល​កាល​នៅក្នុង​ជាតិ​មួយ​នោះ ទ្រង់​កើតជា​សត្វ​ទន្សាយ​ឈ្មោះថា «​សស​បណ្ឌិត​»​។ ឯកសារ​ដដែល​ផ្សាយ​ថា នៅ​ថ្ងៃ​ដែល​ព្រះ​ចន្ទ​ពេញបូណ៌មី ឬ​ពេញវង់ ទន្សាយ «​សស​បណ្ឌិត​» បាន​អធិដ្ឋាន​ឧបោសថសីល​របស់ខ្លួន ដោយ​បំណង​ធ្វើ​ជីវិត​បរិច្ចាគ​ដើម្បី​បំពេញ​នូវ​ពោធិសម្ភារ​ឲ្យ​បាន​ត្រាស់ដឹង​ជា​ព្រះពុទ្ធ​។​
​ពិធី​អកអំបុក​នេះ​វិញ ពេល​ដល់​រដូវ​កាល​ម្តងៗ ពលរដ្ឋ​នៅតាម​ជនបទ ស្រែចម្ការ បាននាំគ្នា​ប្រមូល​ផល​ស្រូវ​ថ្មី មាន​អង្ករដំណើប ឬ​អង្ករខ្សាយ យកមក​លីង​ដាល់​ជា​អំបុក ដោយ​រួមគ្នា​ជា​ក្រុម​ក្នុងភូមិ​រៀងៗ​ខ្លួន និង​នៅតាម​ទី​វត្ត​អារាម ដោយ​ពុំ​សូវ​មាន​គេ​លក់ដូរ​នោះទេ​។​
​ប៉ុន្តែ​បច្ចុប្បន្ន អំបុក​មានការ​ធ្វើ​អាជីវកម្ម​លក់ដូរ​នៅតាម​ទីប្រជុំជន ជាពិសេស​នៅ​រាជធានី​ភ្នំពេញ​។​
​នៅក្នុង​ថ្ងៃ​អកអំបុក សំពះ​ព្រះ​ខែ​នោះដែរ តាម​ជំនឿ​របស់​ប្រជាពលរដ្ឋ និង​កសិករ នៅតែមាន​ជំនឿ​តាមបែប​បុរាណ​នៅឡើយ ក៏មាន​ពិធី​សម្រក់​ទៀន​មួយទៀត ដើម្បី​ផ្សង​មើល​ពី​ទឹកភ្លៀង ជា​ជំនឿ​លើ​ការដាំដុះ និង​ត្រៀម​គ្រាប់ពូជ​ដំណាំ​ឲ្យ​បាន​ផល​នៅ​ឆ្នាំក្រោយ​ទៀត​៕

wf_02_big

​

ហង្ស ជូន​ណា​រ៉ុ​ន​៖ និ​ស្សិ​តកម្រិត​ឧ​ត្ត​មសិ​ក្សា ជ្រើសរើស​មុខជំនាញ​ខុស​

​រាជធានី​ភ្នំពេញ​៖​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង្ស ជួនណា​រ៉ុ​ន បាន​លើកឡើងថា យុវជន​ទាំងអស់ របស់​កម្ពុជា មិនបាន​ទទួល​ការបណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស ឬ​ជំនាញ​វិជ្ជាជីវៈ មុន​ចេញទៅ​ធ្វើការ យុវជន​ភាគច្រើន​ធ្វើ​ការងារ ដែលមាន​កម្រៃ​កម្លាំង​ពលកម្ម​ទាប នៅក្នុង​វិស័យ​កសិកម្ម និង​សហគ្រាស​ខ្នាតតូច ហើយ​កម្លាំង​ពលកម្ម​វ័យក្មេង ប្រមាណ​ជាង​៩០​ភាគរយ មិនបាន​បញ្ចប់​កម្រិត​ធ​ម្យ​មសិ​ក្សា ។ លោក​បន្តថា សិស្ស​ដែលមាន​លទ្ធភាព​បន្ត​ការសិក្សា ក្នុង​កម្រិត​មធ្យមសិក្សា ក៏​មិន​ទទួលបាន​នូវ​ផលប្រយោជន៍​ធំដុំ​អ្វី​ទេ ដោយសារតែ​គុណភាព​អប់រំ នៅមានកម្រិត​ទាប​។​
​លោក​រដ្ឋមន្ត្រី​លើកឡើង​ដូច្នេះ នៅក្នុង​សិក្ខាសាលា​ស្តីពី យុវជន និង​សហគ្រិនភាព មាគ៌ា​ដ៏​ត្រឹមត្រូវ​ឆ្ពោះទៅរក​អាជីព នាពេល​អនាគត ដែល​បាន​ប្រារព្ធ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​១១ ខែ​វិច្ចិកា ឆ្នាំ​២០១៦ម្សិលមិញ​នេះ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ។​
​លោក ហង់ ជួនណា​រ៉ុ​ន បាន​បន្ថែមថា ចំណែកឯ​និស្សិត​ដែលមាន​ឱកាស បន្ត​ការសិក្សា​នៅ​ឧ​ត្ត​មសិ​ក្សា ភាគច្រើន​ជ្រើសរើស មុខជំនាញ ផ្នែក​វិទ្យាសាស្ត្រ​សង្គម ក្នុងពេលដែល​ស្ថានភាព​សេដ្ឋកិច្ចកម្ពុជា ត្រូវការ​អ្នកជំនាញ​ផ្នែក​វិស្វករ កម្មករ​ជំនាញ និង​ភាពជា​សហគ្រិន ដូច្នេះ​ពួកគេ​នៅមាន​ភាពលំបាក ក្នុងការ​ស្វែងរក​ការងារ​ធ្វើ ដោយសារតែ​ជំនាញ​ដែល​ពួកគេ​រៀន មិនត្រូវ​តាម​តម្រូវការ​ទីផ្សារការងារ​។​
​លោក ហង្ស ជួនណា​រ៉ុ​ន ក៏បាន​ជម្រុញ​ឲ្យ​និស្សិត​ទាំងអស់ សិក្សា​ជំនាញ​ភាពជា​សហគ្រិន ដើម្បី​តម្រូវ​ទៅតាម​ទីផ្សារការងារ និង​ដើម្បី​ចូលរួម​ជម្រុញ​ស្ថានភាព​សេដ្ឋកិច្ចកម្ពុជា ឲ្យ​កាន់តែ​រីកចម្រើន​ខ្លាំង​ឡើង​។ លោក​បន្តថា និន្នាការ​យុវជន​កម្ពុជា​របស់​យើង ជា​សហគ្រិន​មាន​ច្រើន ហើយ​ក្រសួង​អប់រំ យុវជន និង​កីឡា ក្នុង​មួយឆ្នាំ ជម្រុញ​ឲ្យ​យុវជន​ចំនួន​០២​ភាគរយ ក្នុងចំណោម​យុវជន​សរុប ក្លាយខ្លួនជា​សហគ្រិន ដើម្បី​បង្កើត​ការងារ និង​បង្កើត​ក្រុមហ៊ុន៕

9ba22f70c5e858ca3bdaefa45a874df0_l

​

សម្តេចក្រុមព្រះ​ទទួលស្គាល់​ការបរាជ័យ​ព្រោះតែ​ការបែកបាក់​

​រាជធានី​ភ្នំពេញ​៖​ថ្លែង​នៅក្នុង​អង្គសមាជ​ផ្លាស់ប្តូរ​ស្លាក​សញ្ញា​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច កាលពី​ម្សិលមិញ សម្តេចក្រុមព្រះ ន​.​រ​ឫទ្ធិ មានបន្ទូល​ដោយ​ទទួលស្គាល់ថា ការមិន​បានទទួល​អាស​នៈ នាពេល​កន្លងមក គឺ​ដោយសារតែ​ហ្វ៊ុនស៊ិនប៉ិច​បែកបាក់​គ្នា ។ សម្តេចក្រុមព្រះ​បាន​អះអាង សូម​អរគុណ​ដល់​សម្តេចឪ នរោត្តម សីហនុ ដែល​បាន​បន្សល់ទុក​នូវ​អធិបតីភាព​បូរណភាព​ទឹកដី និង​ការទាមទារ​ឯករាជ្យ​ពី​អាណានិគម​ន​បារាំង ។​
​សម្តេចក្រុមព្រះ​បាន​រំលឹកថា ចលនា​រំជា​តិ​ដែល​ផ្តើមចេញពី​ឆ្នាំ​១៩៨០ ដែល​ចលនា​ហ្វ៊ុន​ស៊ិន​ប៉ិន​ក្នុងការ​រំដោះជាតិ ។ មិនមាន​ថ្ងៃទី​២៣ តុលា ១៩៩១ នាំមក​នូវ​សន្តិភាព​នោះទេ ។ តែ​ព្រះអង្គ និង​សម្តេច ហ៊ុន សែន បាននាំគ្នា​នាំមក​នូវ​សន្តិភាព​ឆ្នាំ​១៩៩៣ ។​
​សូមជម្រាបថា កាលពី​ម្សិលមិញ​គណបក្ស ហ្វ៊ុនស៊ិនប៉ិច​បានធ្វើ​សមាជ​ដើម្បី​សម្រេច​ប្តូរ​ស្លាក​សញ្ញា​គណបក្ស ( ឡូហ្គោ ) ដោយ​ដាក់​រូប​សម្តេចក្រុមព្រះ​នៅក្នុង​ស្លាក​សញ្ញា​នោះ​វិញ ក្រោយពី​ត្រូវបាន​ដកចេញ​អំឡុងពេល​គណបក្ស ហ្វ៊ុនស៊ិនប៉ិច បែកបាក់​គ្នា ហើយ​ស្ថិតក្រោម​ការគ្រប់គ្រងរ​ប​ស់លោក ញ៉ឹក ប៊ុនឆៃ ៕

chanroth-1409

​

ឃាតករ​លាក់​មុខ​ឆក់យក​ជីវិត​បុរស​ម្នាក់​នៅ​ផ្លូវជាតិ​លេខ​៣​ទាំង​ព្រឹក​ព្រលឹម​

​ភ្នំពេញ​៖​ហេតុការណ៍​គ្រោះ​ចរាចរណ៍​បានកើត​ឡើង​ក្នុង​មួយ​ពព្រិច​ភ្នែក បណ្តាលអោយ​យុវជន​ម្នាក់​ដួល​ខ្ទាតចូល​ក្រោម​កង់​រថយន្ត​ដឹក​ដី​បែកក្បាល​ធ្លាយ​ខួរ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​ហេតុការណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៨​និង​៣២​នាទី​ព្រឹក​ថ្ងៃទី​១២​ខែវិច្ឆិកា​ឆ្នាំ​២០១៦​ស្ថិតនៅលើ​ផ្លូវជាតិ​លេខ​៣​មុខ​ក្លោងទ្វា​វត្ត​ជន្លង់ម្លូ​ក្នុងភូមិ​ទួល​កី​សង្កាត់​ភ្លើង​ឆេះ​រទេះ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
​សមត្ថកិច្ច​បានឱ្យដឹង​ថា​ជនរងគ្រោះ​ឈ្មោះ ថូ ស៊ា​វ​ឡុង អាយុ​២០​ឆ្នាំ​ស្រុកកំណើត​នៅ​ភូមិ​ព្រែក​ពោធិ​ក្រោម​ឃុំ​ព្រែក​ពោធិ៍​ស្រុក​ស្រី​សន្ធ​ខេត្តកំពង់ចាម​ជិះ​ម៉ូតូ​ម៉ាកវ៉េវ​RSX​ពណ៌​ក្រហម​លាយ​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញៈ​1GA.7362 ។ ចំណែក​តៃកុង​បើកបរ​រថយន្ត​ឈ្មោះ មាស បុរី អាយុ​២៣​ឆ្នាំ​មុខរបរ​បើកឡាន​រស់នៅ​ភូមិ​ពាម​សង្កាត់​ព្រៃ​ស​ខណ្ឌដង្កោ​បើករថយន្ត​មួយគ្រឿង​ម៉ាក​នីសា​ន់​ពណ៌​ស​ពាក់​ស្លាក​លេខ​PP,0735​បើកបរ​ស្រប់​ទិស​គ្នា​។​
​ប្រភពពី​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅមុន​កើ​ហេតុ​គេ​ឃើញ​ម៉ូតូ​២​គ្រឿង​បើកបរ​ស្រប់​ទិស​គ្នា​ខណៈ​មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​ទាក់​ដៃចង្កូត​គ្នា​បណ្តាលឱ្យ​ម៉ូតូ​ជនរងគ្រោះ​ខាងលើ​ដួល​ចូល​ក្រោម​កង់​រថយន្ត​ដឹក​ដី​ខាងលើ​កិន​បែកក្បាល​ស្លាប់​ភ្លាមៗ រីឯ​ម៉ូតូ​បង្ក​បាន​រត់គេចខ្លួន​បាត់ស្រមោល​ចំណែក​រថយន្ត​បង្ក​និង​តៃកុង​ត្រូវបាន​សមត្ថកិច្ច​ឃាត់​ជាប់​ដើម្បី​រងចាំ​ជំនាញ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ​មក​ធ្វើការ​វាស់​វេ​ង​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕ បញ្ញា​

15033935_1790335121205050_656827562_o15007655_1790335114538384_36116299_o 15033905_1790335137871715_1462080998_o15060224_1790335154538380_1172684094_o

​

ពលរដ្ឋ​ខ្មែរ​​៧​លាន​នាក់​​បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត​

​រាជធានី​ភ្នំពេញ​៖​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប បានបញ្ជាក់​នៅ​ថ្ងៃទី​១២​ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ​ថា គិត​ត្រឹម​ម៉ោង​៦​ល្ងាច​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៦​ម្សិលមិញ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​៧,០២១,៣៤៦​នាក់​ហើយ​បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត​។
​សូមជម្រាបថា នៅសល់តែ​១៨​ថ្ងៃ​ទៀត ប៉ុណ្ណោះ​ការចុះឈ្មោះ​បោះឆ្នោត​នឹងត្រូវ​បញ្ចប់​យុទ្ធនា​ការចុះឈ្មោះ​បោះឆ្នោត​ហើយ​។
​គួរ​បញ្ជាក់ថា ប្រជាពលរដ្ឋ​ដែលមាន​អាយុ​១៨​ឆ្នាំ​ឡើង ហើយ​មាន​សិទ្ធិ ចុះឈ្មោះ​បោះឆ្នោត មាន​ចំនួន​ជាង​៩.៦​លាន​នាក់​៕

fn-2016-11-12-10-00-26-0

​

ឃុំខ្លួនថៅកែ​សិប្បកម្ម​ផលិត​ទឹកកក និង​ជាង​ដំឡើង​ម៉ាស៊ីនធ្វើ​ឲ្យ​ធ្លាយ​ធុង​ហ្គាស​

រាជធានី​ភ្នំពេញ​៖​នៅ​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៦​ម្សិលមិញ​នេះ​ចៅក្រម​ស៊ើបសួរ សាលាដំបូង​រាជធានី​ភ្នំពេញ លោក យ៉ិ​ន សារឿន បានចេញ​ដីកា​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​២​នាក់ ដែល​ម្ចាស់​សិប្បកម្ម​ផលិត​ទឹកកក និង​ម្នាក់ទៀត ជាជាង​តម្លើង​ម៉ាស៊ីន ដែល​ធ្វើ​ឲ្យ​ធ្លាយ​ធុង​ហ្គាស បណ្ដាល​ឲ្យ​ពលរដ្ឋ និង​សមត្ថកិច្ច​ដែល​ជួយ​អន្ដរាគមន៍ ពុល​សន្លប់​រហូតដល់​៧​នាក់​។​
​ក្នុង​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​បាន​បញ្ជាក់ថា ជន​ត្រូវ​ចោទ​ឈ្មោះ អ៊ុក ណា​រី ភេទ​ស្រី ជនជាតិ​ខ្មែរក្រោម ជា​ម្ចាស់​សិប្បកម្ម​ផលិត​ទឹកកក និង​ជន​ត្រូវ​ចោទ​ម្នាក់ទៀត​ឈ្មោះ ឃាង លាភ ភេទ​ប្រុស ជនជាតិ​វៀតណាម ជាជាង​តម្លើង​ម៉ាស៊ីន​ផលិត​ទឹកកក ដែល​ជន​ត្រូវ​ចោទ​ទាំង​២​នាក់​នេះ ត្រូវបាន​ចោទប្រកាន់​ទី​បទ «​បង្ក​ឲ្យ​មាន​របួស​ដោយ​ចេតនា​» ប្រឈម​នឹង​ការដាក់​ពន្ធនាគារ ពី​៦​ខែ ទៅ​២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១​លាន​រៀល ទៅ​៤​លាន​រៀល​។​
​គួរ​បញ្ជាក់ថា នៅ​ថ្ងៃត្រង់​ទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៦ មាន​ហេតុការណ៍​ធ្លាយ​ធុង​ហ្គាស​នៃ​រោងចក្រ​ផលិត​ទឹកកក ស្ថិត​នៅមុខ​ផ្សារ PC តាមផ្លូវ​២៧១ សង្កាត់​បឹងទំពន់ ខណ្ឌមានជ័យ​បណ្តាល​ឲ្យ​ជះក្លិន​ជាតិ​អា​ម៉ូ​ញាក់ នាំ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ ជាច្រើន​គ្រួសារ​នៅក្បែរនោះ រហូតដល់​ជម្លៀសចេញ​សិស្សសាលា​ព្រមទាំង​បណ្តាល​ឲ្យ​មន្ត្រីនគរបាល​ពន្លត់​អគ្គិភ័យ​៤​នាក់ និង​ពលរដ្ឋ​៣​នាក់​ទៀត​សន្លប់​ផងដែរ​៕

fn-2016-11-08-12-22-52-0fn-2016-11-08-10-46-11-1fn-2016-11-11-21-54-08-0 fn-2016-11-11-22-09-22-0

​

កម្មករ​បិទផ្លូវ​ជាតិ​លេខ​៣ ព្រោះ​ខឹង​ថៅកែ​បញ្ឈប់​តំណាង​គ្មាន​មូលហេតុ​

ខេត្តតាកែវ​៖​យោងតាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ ក្រុមកម្មករ​ជាច្រើន​រយ​នាក់ ដែល​បម្រើ​ការងារ​នៅ​រោងចក្រ វីន​ម៉ាក​ស៊ូ មាន​ទីតាំង​ស្ថិតនៅ​ឃុំ​ពពេល ស្រុក​ត្រាំកក់ ខេត្តតាកែវ បាននាំគ្នា​បិតផ្លូវ​ជាតិ​លេខ​៣ ដោយសារ​ខឹង ថៅកែ​រោងចក្រ បាន​បញ្ឈប់​ក្រុម​តំណាង​កម្មករ ដោយ​គ្មាន​មូលហេតុ​៕

fn-2016-11-12-09-15-57-4fn-2016-11-12-09-15-56-1fn-2016-11-12-09-15-56-0

​

លក់​មួយភាំង​ពន្លះ​ម៉ូតូ​២​នាក់​ប្តី​ប្រពន្ធ​រងរបួស​ធ្ងន់​

ដោយ​៖​ប៉ែន សុផល​

បាត់ដំបង​៖​ស្រុក​មោងឫស្សី មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ មួយ​បាន​កើតឡើង​នៅវេលា​ម៉ោង​៤.២០​នាទី ទៀបភ្លឺ ថ្ងៃទី​១២ វិច្ឆិកា ២០១៦ នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥​ត្រង់ចំនុច​ភូមិ​អូ​គ្រៀ​ត ឃុំ​គារ ស្រុក​មោងឫស្សី ខេត្តបាត់ដំបង​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​រវាង​រថយន្ត និង​ម៉ូតូ​បង្កដោយ​រថយន្ត​ម៉ាក់​នីសា​ន់​ពណ៌​ទឹកប៊ិច​ពាក់​ស្លាក​លេខ​ត​.0324-​ភព​2 បន្ទាប់ពី​ហេតុការណ៍​បាន​កើតឡើង​ភ្លាមនោះ​អ្នកបើកបរ​បាន​រត់គេច​ខ្លួន​បាត់ស្រមោល ។​
​សមត្ថកិច្ច​ជំនាញ​បានដាក់​ការ​សន្តិ​ដ្ឋា​ន​ថា អ្នកបើកបរ​មាន​សភា​ព​ងងុយដេក រថយន្ត​បង្ក​បាន​រត់​ក្នុង ទិសដៅ​បញ្ច្រាស់​គ្នា​មកដល់​ចំនុចកើតហេតុ​ខាងលើ​បាន​រ៉េ​ច​ង្គូ​តទៅ​បុក​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​C125 ពណ៌​ខ្មៅ សេរី​ឆ្នាំ​2015 ពាក់​ស្លាក​លេខ​បាត់ដំបង​1Q.9931​អ្នកបើកបរ​ដោយ​ឈ្មោះ​ញឹម ញឿ​ន ភេទ​ប្រុស​អាយុ​៣៤​ឆ្នាំមាន​មុខរបរ​កាប់​ជ្រូក​រស់នៅ​ភូមិ​ក្រ​ឡោម​ភ្លុក ឃុំ​ព្រៃ​ស្វាយ ស្រុក​មោងឫស្សី ខេត្តបាត់ដំបង​របួស​បាក់​ភ្លៅ​ខាងស្ដាំ​(​របួសធ្ងន់​)​និង​អ្នករួមដំណើរ​ជាមួយ​ឈ្មោះ​សូត្រ សុខា​ភេទ​ស្រី​អាយុ​៣១​ឆ្នាំមាន មុខរបរ​អ្នកលក់ដូរ រស់នៅ​ភូមិ​កា​ឡោម​ភ្លុក ឃុំ​ព្រៃ​ស្វាយ ស្រុក​មោងឫស្សី ខេត្តបាត់ដំបង​របួស​បាក់​កំភួនជើង​ខាងស្ដាំ​(​របួសធ្ងន់​)​ជនរងគ្រោះ​ទាំងពីរ​នាក់​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅ​សង្គ្រោះ​សម្រាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្តបាត់ដំបង រីឯ​រថយន្ត​បង្ក និង​ម៉ូតូ​ត្រូវ​សមត្ថកិច្ច​ជំនាញ​នាំយកទៅ​ក្សា​ទុក​នៅ​អធិការដ្ឋាន​នគ​បាល​ស្រុក​មោងឫស្សី​រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅពេល​ក្រោយ​៕

15032533_1790318837873345_588874709_n 15049884_1790318844540011_1979441634_n 15050188_1790318817873347_68693127_n 15050384_1790318821206680_2129323553_n

​

រំលោភ​អតីត​សង្សារ​បានសម្រេច​ក្នុង​ហាង​កាត់​សំលៀកបំពាក់​

ភ្នំពេញ​៖​ករណី​រំលោភ​សេពសន្ថវៈ​មួយ​បាន​កើតឡើង​នៅក្នុង​ហាង​កាត់​សំលៀកបំពាក់​មួយកន្លែង​ដែល​បុរស​ម្នាក់​ឡើង​ភ្លើង​កម្តៅ​ស្នេហា​បាន​ចាប់រំលោភ​នារី​ម្នាក់​ដែលជា​អតីត​សង្សារ​បានសម្រេច បន្ទាប់មក​ក៏ត្រូវ​បងប្អូន​នារី​រងគ្រោះ​ចាប់​ឃាត់ ខ្លួន​ប្រគល់អោយ​សមត្ថកិច្ច​។​
​ហេតុការណ៍​បានកើត​ឡើង កាលពី​វេលា​ម៉ោង​១ និង​៣០​នាទី​រសៀល​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៦​នៅ​ហាង​កាត់​សំលៀកបំពាក់​ក្នុង​បន្ទប់​ជាន់​លើ ផ្ទះ​លេខ​៤១ ផ្លូវ​៤២​ក្នុង​បុរី​ពិភពថ្មី ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
​នារី​រងគ្រោះ​ដែល​ពោល​ពេញ​ទៅ​រូប​សម្រស់​ស្រស់​សោភា​ត្រូវបាន​ស្គាល់ឈ្មោះ ល​.​ភ អាយុ​២៦​ឆ្នាំ ស្នាក់នៅ ផ្ទះ​លេខ​១០៤ ផ្លូវ​លេខ​៤៣ ក្មុង​បុរី​សម្បត្តិ​មាន​ហេង សង្កាត់​និរោទ​ន៍ ខណ្ឌ​ច្បារអំពៅ បានមក​រៀន​កាត់​សំលៀកបំពាក់​នៅ​កន្លែងកើតហេតុ​។ ចំណែក​បុរស ដែល​យារ​យ៉ី​លើ​ខ្លួនប្រាណ​របស់​នារី​រងគ្រោះ​នោះ​ឈ្មោះ ហ៊ុន ច័ន្ទ​ធារ៉ា អាយុ​២៤​ឆ្នាំ ស្នាក់នៅ​កន្លែងកើតហេតុ​ខាងលើ​។​
​តាម​ប្រភពព័ត៌មាន​បានអោយដឹង​ថា​នៅ​មុនពេល​កើតហេតុ បុរស​សង្ស័យ​បាន​ដេក​នៅក្នុង​បន្ទប់​ជាន់​លើ​ស្រែកហៅ​នារី​រងគ្រោះ​យក​ទូរស័ព្ទ​ទៅ​ខ្លួន ពេលនោះ​នារី​រងគ្រោះ​បាន​យកទៅអោយ​ដល់​បន្ទប់ ភ្លាមនោះ​ស្រាប់តែ​ជនសង្ស័យ​ក៏បាន​ចាប់ទាញ​ដៃ​និង​ធ្វើ​សកម្មភាព​រំលោភ​រហូត​បានសម្រេច​។​ក្រោយ​ពេលធ្វើ​សកម្មភាព​រួចហើយ​នារី​រងគ្រោះ​បាន​ទូរស័ព្ទ​ទៅប្រាប់​បងប្អូន​ពី​រឿងរ៉ាវ​នេះ​ក៏បាន​ឃាត់ខ្លួន​អោយ​សមត្ថកិច្ច​តែម្តង​។​
​ករណី​មួយ​នេះ​ត្រូវបាន​សមត្ថកិច្ច​នាំខ្លួន​ជនសង្ស័យ​មក​សាកសួរ​នៅ​ប៉ុស្តិ៍នគរបាល​ចោមចៅ ព្រោះថា នៅមាន​ចំនុច​ជាច្រើន ដែលមាន​ការសង្ស័យ​៕ បញ្ញា​

15053393_1790107041227858_1876264792_o 15058038_1790107034561192_459516193_n

​

ពលរដ្ឋ​ខ្មែរ​ចំនួន​៦,៩៩៣,៩០៣​នាក់​បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត​

​រាជធានី​ភ្នំពេញ​៖​គិត​ត្រឹម​ម៉ោង​៦​ល្ងាច ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៦​ម្សិលមិញ​នេះ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​៦,៩៩៣,៩០៣​នាក់ ស្មើនឹង​៧២.៣៧​ភាគរយ បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត​។ នេះ​បើតាម​យោង​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប​៕

fn-2016-11-11-10-28-57-0

​

ស្ត្រី​សកម្មជន​ដីធ្លី​បឹងកក់​ម្នាក់ទៀត​ត្រូវ​តុលា​ការដាក់​ឲ្យ​ស្ថិតក្រោម​ការត្រួតពិនិត្យ​

​រាជធានី​ភ្នំពេញ​៖​សកម្មជន​ដីធ្លី​នៅ​សហគមន៍​បឹងកក់​ម្នាក់ទៀត ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ ដាក់​កំហិត​ឱ្យ​ស្ថិតក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ ដោយបាន​ដកសិទ្ធិ​មួយចំនួន​ក្នុងនាម​ជា​ពលរដ្ឋ ពាក់ព័ន្ធ​នឹង​រឿង​រាវ​ជម្លោះ​កាលពី​៥​ឆ្នាំមុន​។ ស្ត្រី​រូបនោះ​ឈ្មោះ ឆេង លាភ ជា​សកម្មជន​ដីធ្លី​នៅ​បឹងកក់ ។​
​អ្នកស្រី ឆេង លាភ ប្រាប់​អ្នកសារព័ត៌មាន​ថា កាលពី​ម្សិលមិញ​តុលាការ​បាន​កោះហៅ​គាត់​ឲ្យ​ចូល​បំភ្លឺ ទាក់ទង​សំណុំរឿង​ព្រហ្មទណ្ឌ ដែល​ប្តឹង​ដោយ​ឈ្មោះ លី មុំ កាលពី​ឆ្នាំ​២០១២ បន្ទាប់មក​តុលាការ​បានសម្រេច​ដាក់​អ្នកស្រី​ឱ្យ​ស្ថិតក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​ក្រោម​បទ​ចោទ​ជេរប្រមាថ​ជា​សាធារណៈ និង​គំរាម​សម្លាប់​។ ប៉ុន្តែ​គាត់​បដិសេធថា ពួកគាត់​មិនបាន​ជេរប្រមាថ និង​គំរាម​សម្លាប់​អ្នកណា​នោះទេ​៕

hqdefault

​