All posts by មេគង្គ ប៉ុស្តិ៍

ពិតជា​នរក​! រំលោភ​ម្តាយបង្កើត​ខ្លួនឯង​

​រាជធានី​ភ្នំពេញ​៖​បុរស​ញៀន​ថ្នាំ​ម្នាក់​ត្រូវ​បងប្រុស​បង្កើត​ប្តឹង​នគរបាល​ប៉ុស្តិ៍​គីឡូម៉ែត្រ​លេខ​៦​ឱ្យ​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​ព្រឹក ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៦ បន្ទាប់ពី​ជននេះ​បាន​គំរាមកំហែង និង​វាយ​ធ្វើបាប​ម្តាយ​យ៉ាងខ្លាំង ជាពិសេស​ទៀត​នោះ​ពេលដែល​ចាប់ខ្លួន​ស្រាប់តែ​បែកធ្លាយ​រឿង​ដ៏​កខ្វក់​មួយ គឺ​ជននេះ​បាន​វាយ​ធ្វើបាប និង​ចាប់រំលោភ​ម្តាយបង្កើត​ខ្លួនឯង​បន្តបន្ទាប់​រយៈពេល​៦​ឆ្នាំ​ហើយ ។​
​បុរស​ជា​ជនសង្ស័យ​ឈ្មោះ យឹម ហ៊ួ អាយុ​៤៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ ២១៧ ក្រុម​១ ផ្លូវជាតិ​លេខ​៥ ភូមិ​គ្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ មាន​ប្រពន្ធ តែ​ទើបតែ​លែងលះគ្នា​ប្រមាណ​ជាង​១​ឆ្នាំ និង​មានកូន​ប្រុស​-​ស្រី​២​នាក់​។ ចំណែក​ស្ត្រី​ជា​ម្តាយ​ដែល​រង​ទារុណកម្ម និង​រំលោភ​សេពសន្ថវៈ​នោះ​មាន​អាយុ​៦៧​ឆ្នាំ​។​
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៦ វេលា​ម៉ោង​១១​និង​៣០​នាទី ក្រោយពី​បានទទួល​បណ្តឹង​ពី​ជនរងគ្រោះ​ត្រូវជា​ម្តាយ កម្លាំង​នគរបាល​ប៉ុស្តិ៍​គី​ម៉ែត្រ​លេខ​៦ បាន ស្រាវជ្រាវ​ឈានដល់​កា​ឃាត់ខ្លួន​ជនសង្ស័យ​ជាក់ស្តែង​។​
​តាម​ការរៀប​រាប់រប​ស់ជន​រងគ្រោះ​ត្រូវជា​ម្តាយ​ឲ្យ​ដឹងថា ជ​នស​ង្ស​យ័​ត្រូវជា​កូនបង្កើត បាន​អុកឡុក​វាយបំផ្លាញ​ទ្រព្យ​សម្បត្តិ​ក្នុងផ្ទះ​ស្ទើរ​គ្មាន​សល់ ហើយ​បាន​វាយ​ធ្វើបាប​រូបគាត់ នឹង​ចាប់រំលោភ​គាត់​បានសម្រេច​ស្ទើរ​រាល់ថ្ងៃ រយៈពេល​ជាង​២​ខែ​មកហើយ ដោយ​គំរាម​មិនអោយ​គាត់​ប្រាប់​គេ បើ​មិន​ដូច្នេះ​ទេ នឹង​សម្លាប់ចោល​។ ដោយ​ការភ័យខ្លាច​ផង និង​ខ្មាស​គេ​ផង ចេះតែ​ទ្រាំ​ទាំង​ការឈឺចាប់ រហូតដល់​ទ្រាំលែងបាន​នៅ​ថ្ងៃខែ​ឆ្នាំ​ខាងលើ ក៏​សម្រេចចិត្ត​ប្តឹង​ដល់​សមត្ថកិច្ច ដើម្បី​ឲ្យ​ចាត់កា​ទៅតាម​ផ្លូវច្បាប់​។ បច្ចុប្បន្ន សមត្ថកិច្ច​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕

8c98e91a-d5e2-497c-80ce-4c43756cbb07ecbed066-1de8-46e5-9c62-508816efc133

​

សំណុំរឿង​លោក ហុង សុខ​ហួរ នឹង​ប្រកាស​សាលក្រម​នៅ​ថ្ងៃទី​៧​វិច្ឆិកា​

​រាជធានី​ភ្នំពេញ​៖​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ប្រកាស សាលក្រមសំណុំរឿង លោក ហុង សុខ​ហួរ អតីត​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សមរង្ស៊ី​ នៅ​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៦ ខាងមុខនេះ​។
​គួរ​បញ្ជាក់ថា លោក ហុង សុខ​ហួរ ដែល​កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស ត្រូវបាន​តុលាការ​ចោទប្រកាន់​ពីបទ​ក្លែងបន្លំ​ឯកសារ​សាធារណៈ​បទ​ប្រើប្រាស់ ឯកសារ​សាធារណៈ​ក្លែង និង​បទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ដែល​ចែង​ឲ្យ​ផ្ដន្ទាទោស​តាម​មាត្រា ៦២៩ មាត្រា ៦៣០ និង​មាត្រា ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធ​ការ​ក្លែង​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា​-​វៀតណាម ហើយ​យក​ឯកសារ​ក្លែង​នេះ​ទៅ​បង្ហោះ​ក្នុង ផេ​ក​ហ្វេ​ស​ប៊ុ​ករ​បស់ លោក សម រង្ស៊ី​៕

maxresdefault

​

រថយន្ត​ដឹក​កម្មករ​ក្រឡាប់​នៅ​ព្រែកលាប​របួសធ្ងន់​ស្រាល​៣០​នាក់​

​រាជធានី​ភ្នំពេញ​៖​យោងតាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា កម្មករ កម្មការិនី ២០​នាក់​របួសធ្ងន់ ក្នុងនោះ​មាន​ស្ត្រី​ពោះធំ ២​នាក់ និង​១០​នាក់​ផ្សេងទៀត បាន​រងរបួស​ស្រាល​ក្នុង​គ្រោះថ្នាក់​ក្រឡាប់​រថយន្ត​ដឹក​កម្មករ​នៅតាម​ផ្លូវជាតិ​លេខ​៦ ក្នុង​សង្កាត់​ព្រែកលាប ខណ្ឌឫស្សីកែវ​នា​វេលា​ម៉ោង​៦ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៦​នេះ​ក្នុង​សង្កាត់​ព្រែកលាប ខណ្ឌឫស្សីកែវ ស្ពាន​ទី​៩ ។
​សមត្ថកិច្ច​បានបញ្ជាក់​ថា នៅមុន​ពេល​កើតហេតុ​រថយន្ត​កូរ៉េ ដែល​ដឹក​កម្មករ​ប្រមាណ ៦០​នាក់ បាន​ព្យាយាម​បើក​ជែង​ម៉ូតូ​កង់​បី ក្នុង​ល្បឿន​លឿន​នោះ ក៏​បណ្តាល​ឲ្យ​រថយន្ត​ក្រឡាប់ចាក់​កម្មករ​នៅលើ​ផ្លូវ​តែម្តង​។​
​ក្រុមកម្មករ​ត្រូវបាន​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ​អះអាងថា ពួកគេ​រស់នៅ​ព្រែក​អញ្ចាញ​បម្រើការ​នៅ​រោងចក្រ ៦​ជាន់ ស្ថិតនៅ​ជិត​ស្ពាន​ទី​៦​។ ទោះបីជា​យ៉ាងណា ក្រោយ​កើតហេតុ​ភ្លាមៗ​កងកម្លាំង​សមត្ថកិច្ច បាន​ញាប់ដៃ​ញាប់ជើង​បញ្ជូន​ជនរងគ្រោះ​ទៅកាន់​មន្ទីរពេទ្យ​អស់ហើយ ដើម្បី​ជួយសង្គ្រោះ​៕

fn-2016-10-27-07-15-08-0fn-2016-10-27-06-59-38-2fn-2016-10-27-06-59-38-1

​

លោក​កូន​តិរច្ឆានសងគុណ​ឪពុក​៤​ពូថៅ​ផ្តាច់​សង្ខារ​

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​នៅវេលា​ម៉ោង​១០ និង​០០​នាទី ថ្ងៃទី​២៦ តុលា ឆ្នាំ​២០១៦​នៅត្រង់ចំណុច​បឹង​ឫស្សី​ស្ថិត​ក្នុងភូមិ​ព្រះ​ធាតុ​ឃុំ​របស់​មង្គល ស្រុក​មោងឫស្សី ខេត្តបាត់ដំបង​មាន​ករណី​ឃាតកម្ម​មួយ​កើតឡើង​បង្កដោយ​ជនសង្ស័យ​ត្រូវជា​កូនប្រុស​បង្កើត​កាប​ឪពុក​៤​ពូថៅ​ស្លាប់​។​
​ជនសង្ស័យ​ជា​កូន​ឈ្មោះ បឿន សុខ ហៅ អ៊ិន សុខុម ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ​ធ្វើស្រែ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។ ចំណែក​ឪពុក​បង្កើត​ឈ្មោះ ប៉ិច បឿន អាយុ​៦៥​ឆ្នាំ មុខរបរ​ធ​ធ្វើស្រែ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​ជនរងគ្រោះ​ពេល​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទី​ពេទ្យ​បាន​ពាក់​កណ្ដាលផ្លូវ​ក៏​ដាច់ខ្យល់​ស្លាប់​ភ្លាម​។ ជនសង្ស័យ​ធ្វើ​សកម្មភាព​រួចហើយ​បាន​រត់​គេចខ្លួនបាត់​តែម្ដង​។​
​សូមបញ្ជាក់ថា​ជនសង្ស័យ​ខាងលើនេះ​ធ្លាប់បាន​ជាប់ពន្ធ​ធនាគារ​ម្ដង​ហើយ​នៅ​ថ្ងៃទី​២២​ធ្នូ​២០០១​ក្នុងករណី​មនុស្សឃាត​ដោយ​ចេតនា​(​បាញ់សម្លាប់​មេ​ខ្លួនឯង​)​ហើយ​បាន​ចេញពី​ពន្ធ​ធនាគារ​នៅ​ថ្ងៃទី​២៦ ធ្នូ ២០១៤ ។​
​ក្រោយពី​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ដល់​កន្លែងកើតហេតុ​ដើម្បី​ត្រួតពិនិត្យ​ហេតុការណ៍ ខណៈ​ពេលនោះ​ជនសង្ស័យ​បាន​រត់គេចខ្លួន​បាត់ស្រមោល​ព្រោះ​ពេល​កើតហេតុ​ការណ៍​គឺ​គ្មាន​អ្នកណា​បានដឹង​ឬ​ជួយ​ធ្វើ​អត្ត​រាគ​មន៍​នោះឡើយ​។​
​សមត្ថកិច្ច​បានដាក់​ការស៊ើបអង្កេត និង​ស្រាវជ្រាវ​ដើម្បី​ចាប់​ជនដៃដល់​រូបនេះ​មក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់៕

14881482_1782525908652638_1157522816_o14813447_1782525911985971_1629230106_o14876264_1782525938652635_1842212667_o
​

ប្រជា​ការពារ​ភូមិ​ម្នាក់​ស្រវឹង​យំ​ស្រែ​ចោទ​ឳ​ពុក​ក្មេក​​វាយ​ធ្វើបាប​កូន​

​ភ្នំពេញ​៖​ប្រជា​ការពារ​ភូមិ​ម្នាក់ ស្ថិតក្នុង​ស្ថានភាព​ស្រវឹង​ជោគ បាន​ជិះ​ម៉ូតូ​១​គ្រឿង​ដឹក​កូនប្រុស​២​នាក់ ទៅប្ដឹង​នគរបាល ប៉ុស្ដិ៍នគរបាល​ចោមចៅ ចោទប្រកាន់​ឳ​ពុក​ក្មេក​របស់ខ្លួន​ថា បាន​វាយ​ធ្វើបាប​កូនប្រុស របស់គាត់​ដែលមាន​អាយុ​ទើបតែ​៣​ឆ្នាំ​។​
​ខណៈពេល​ទៅដល់​ប៉ុស្ដិ៍នគរបាល​បាន​ស្រែកយំ​ឱប​កូនប្រុស ទាំងពីរ​នាក់​របស់ខ្លួន ហើយ​សុំ​ឲ្យ​នគរបាល​ចាត់ការ​ឳ​ពុក​ក្មេក​។ ប៉ុន្តែ​ដោយសារ​គ្មាន​របួសស្នាម និង​មើលទៅ​គ្រាន់តែ​វាយ​ដោយ​រំពាត់​តូចតាច​និង​វាយ​បន្តិចបន្តួច ជាការ​ប្រដៅ​មិនមែន​ធ្វើ​ទារុណកម្ម​ក្នុងការ ស្អប់​នោះ នគរបាល​បានធ្វើ​ការពន្យល់ ទើប​បុរស​នោះ​ចាកចេញ​ទៅវិញ ឈប់​ប្ដឹងផ្ដល់​តទៅទៀត​។ ហេតុការណ៍​នោះ​កើតឡើង កាលពី​វេលា​ម៉ោង​៥ និង​៣៥​នាទី​ល្ងាច​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៦​នៅក្នុង​សាលាសង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​
​បុរស​ខាងលើ​នោះ​ឈ្មោះ ស៊ឹម ច​ន្នី អាយុ​៣១​ឆ្នាំ ជា​ប្រជា​កា​ពារ​ភូមិ​បល្ល័ង្ក ឃុំ​សំបូរ ស្រុក​បាធាយ ខេត្តកំពុងចាម រហស្សនាម​បល្ល័ង្ក​១០ និង​មាន​ប្រពន្ធ​ឈ្មោះ ទូច សុខឿន អាយុ​៣១​ឆ្នាំ កម្មការិនី​រោងចក្រ​កាត់ដេរ មានកូន​ប្រុស​២​នាក់​។​ដោយឡែក​កូនប្រុស​ដែល​បុរស​នោះ​អះអាងថា ត្រូវ​ឳ​ពុក​ក្មេក​វាយ​នោះ​ឈ្មោះ ស៊ឹម មាស​សុខ សោភា អាយុ​៣​ឆ្នាំ ចំណែក​ឪពុកក្មេក​ដែល​រង​ការចោទប្រកាន់ នោះ​ឈ្មោះ ទូច ម៉េ​ត អាយុ​ជាង​៥០​ឆ្នាំ មុខរបរ​ចុងភៅ មាន​ទីលំនៅ​ក្នុងភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
​បុរស​នោះបាន​និយាយ​ទាំង​យំ​ឱប​កូន​ថា ខ្លួន​រស់នៅ​ក្នុងភូមិ​ឯណោះ​ទេ​ហើយក៏​ជា​ប្រធាន​ក្រុម​ប្រជា​ការពារ​ភូមិ​នោះដែរ ប៉ុន្តែ​បាន​ឈ្លោះ​គ្នា​បន្តិចបន្តួច​ជាមួយ​ប្រពន្ធ​កាលពី​ប៉ុន្មាន​ថ្ងៃមុន​។​បន្ទាប់មក​ប្រពន្ធ​របស់គាត់​បាន​នាំ​កូនប្រុស​ទាំង​២​នាក់​រត់​ចេញពីផ្ទះ មក​ស្នាក់​នៅផ្ទះ​ឳ​ពុក​ម្ដាយក្មេក​នៅក្នុង​ភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ​។​ក្រោយមក​ប្រពន្ធ​បាន​ចូលធ្វើការ​រោងចក្រ​កាត់ដេរ ដោយបាន​ផ្ញើរ​កូន​ឲ្យ​ឳ​ពុក​ម្ដាយក្មេក​មើល ចំណែក​គាត់​ដោយ​ជាប់​ការងារ​មិន​បានមក​តាម​នោះទេ រហូតដល់​វេលា​ល្ងាច ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៦ ដោយ​នឹក​រលឹកកូន​ពេក ក៏បាន​ធ្វើដំណើរ​ពី​ខេត្តកំពុងចាម មកលេង​កូន​ហើយ​បានឃើញ​ខ្នង​កូន​កន្ទួល ស្នាម​រំពាត់​ហើយ​ពេល​គាត់​សួរ​កូន​ប្រាប់ថា​ជីតា​វាយ​។ ពេលនោះ​គាត់​បាន​សួរនាំ ត្រូវ​ឪពុកក្មេក​ជំរុញ​ឲ្យ​ប្ដឹង​ទើប​គាត់​ទៅប្ដឹង​តែម្ដង ប៉ុន្តែ​ដោយ​នគរបាល​ពន្យល់​ពី​បញ្ហា​ផ្សេង​ទើប​គាត់​ឈប់​ប្ដឹង​វិញ​៕

14885782_1782455835326312_1039768178_n14875262_1782455825326313_1836208109_n

​

ពលរដ្ឋ​ខ្មែរ ៦,៣៩៣,០៣៣​នាក់​ហើយ​បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត​

​រាជធានី​ភ្នំពេញ​៖​គិត​ត្រឹម​ម៉ោង​៦​ល្ងាច ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៦​ម្សិលមិញ​នេះ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​៦,៣៩៣,០៣៣​នាក់​ហើយ បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប​៕

fn-2016-10-26-12-35-26-0

​

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​រួម​និង​ថ្នាំញៀន​ជាង​១៥​ម៉ឺន​គ្រាប់​

​ខេត្តបន្ទាយមានជ័យ​៖​បន្ទាប់ពី​មានការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​ដែល​សមត្ថកិច្ច​ខេត្តព្រះវិហា​ធ្វើការ​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៦ កន្លងមក​ថ្មីៗ​នេះ​ដែលមាន​គ្រឿងញៀន​រហូត​ទៅដល់​ជិត​១៥​ម៉ឺន​គ្រាប់​និង​រថយន្ត​កាមរី​ស្លាម​មួយគ្រឿង​នៅ​ស្រុក​ត្បែងមានជ័យ​ខេត្តព្រះវិហារ​។​
​បើតាម​ការ​បញ្ចា​ក់រប​ស់ សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ មាន ឈ្មោះ គង់ វិច ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បឹង​ប្រ​លិ​ត ឃុំ សន្តិភាព ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​ដោយ​ជនជាប់ចោត​ឈ្មោះ គង់ វិច បាន​សារភាព​និង​ឆ្លើយ​ដាក់​ជន​ពាក់ព័ន្ធ​ម្នាក់ទៀត​ជា​ជនជាតិ​ថៃ ឈ្មោះ ឆ ភិ​ឆិត ភេទ​ប្រុស​អាយុ​53​ឆ្នាំ រស់នៅ​ភូមិ ចំបក់ ឃុំ​បឹងបេង ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​។​
​ដោយ​កំលាំង​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​ខេត្តព្រះវិហា​សហកា​ជាមួយ​កំលាំង​សម្ថ​កិច្ច​នៃ​ស្នងការ​ខេត្តបន្ទាយមានជ័យ ដែល​ដឹកនាំ​ដោយ លោកស្នងការ​ង ចាប សុ​ផា​រិ​ទ្ធ និង​មានការ​សម្របសម្រួល ដោយ​ព្រះរាជអាជ្ញា លោក សុខ កែវ បណ្ឌិត អប​សាលាដំបូង​ខេត្តបន្ទាយមានជ័យ បានដឹង​នាំ​កំលាំង​ឡោម​ព័​ត្រ ជនសង្ស័យ ឈ្មោះ ឆ ភិ​ឆិត នៅ​ភូមិ​ឃុំ​ខាងលើ ក្នុងការ​ឃាត់ខ្លួន​ជនសង្ស័យ​វេលា​ម៉ោង ០៩​ព្រឹក និង ៣០​នាទី ថ្ងៃទី​២៤ ខៃ​តុលា ឆ្នាំ ២០១៦ ។​
​លោក ចាប សុ​ផា​រិ​ទ្ធ បានបញ្ជាក់​ជនសង្ស័យ​ឈ្មោះ ឆ ភិ​ឈិ​ត នេះ​ក្រៅពី​ដឹកជញ្ជូន​ថ្នាំញៀន​គឺជា​មេខ្យល់​នាំ​ពលករ​ខ្មែរ​ទៅធ្វើ​ការងារ​យ៉ាង​ប្រថុយប្រថាន​ក្នុងប្រទេស​ថៃ​ផងដែរ​។​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​សម្ថ​កិច្ច​ប​ញ្ជួ​ន​ខ្លួន​ទៅ​ស្នងការដ្ឋាន​នគ​បាល​ខេត្តព្រះវិហា ដើម្បី​ចាត់ការ​បន្តទៅ​តាម​និតិ​វិធី​ច្បាប់​៕

unnamed-117

​

ចងក​បញ្ចប់ជីវិត​២​នាក់​នៅ​រសៀល​ថ្ងៃ​តែមួយ ដោយសារ​ជម្ងឺ​រ៉ាំរ៉ៃ និង​ម្នាក់ទៀត​វិកលចរិត​

ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​សមត្ថកិច្ច​កង​រាជ​អាវុធ​ក្នុង​មូលដ្ឋាន​ស្រុក​ឯក​ភ្នំ​នៅ​ថ្ងៃទី​២៦ ខែតុលា​នេះ​បានអោយដឹងថា ហេតុការណ៍​ធ្វើអត្តឃាត​ខ្លួនឯង​១​ករណី​បាន​កើតឡើង​កាលពី​រំលង​អា​ធ្រា​ត​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៦​ដោយសារ​ជនរងគ្រោះ​មាន​ជម្ងឺ​រ៉ាំរ៉ៃ​ហើយ​បាន​សម្រេចចិត្ត​បញ្ចប់ជីវិត​ខ្លួនឯង​តែម្តង​ជា​ក្រ​ម៉ា​ចងភ្ជាប់​ទៅ​និង​ធ្នឹម​ផ្ទះ​។​
​ជនរងគ្រោះ​ឈ្មោះ​ហស ឆ​ម ភេទ​ប្រុស អាយុ​៧១​ឆ្នាំ រស់នៅ​ក្រុមទី​០៨ ភូមិ​អូរ​កំបុត ឃុំ​ព្រែក​ខ្ពប ស្រុក​ឯក​ភ្នំ​ខេត្តបាត់ដំបង​។
​ប្រភព​មួយ​ផ្សេងទៀត​បានអោយដឹង​ដែរ​ថា ហេតុការណ៍​ដូចគ្នានេះ​បានកើត​ឡើង​មួយ​ករណី​ផ្សេងទៀត​នៅ​រសៀល​ម៉ោង​៣ និង​៤០​នាទី​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៦ ជនរងគ្រោះ​ឈ្មោះ​រ៉េត ឈុនលី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ នៅផ្ទះ​លេខ​១១៥ ក្រុមទី​៩ ភូមិប​ល្ល័​ង្គ សង្កាត់​វត្ត​គរ ក្រុង​និង​ខេត្តបាត់ដំបង​។​
​អ្នកស្រី វរ សា​វឿ​ត ជា​ម្តាយ​ជនរងគ្រោះ​បាន​បញ្ជាក់ថា កូន​របស់គាត់​មុនពេល​កើតហេតុ​មិនមាន​បញ្ហា​ក្នុង​គ្រួសារ​ទេ អាច​បណ្តាលមកពី​ការគិត​មិនបាន​ត្រឹមត្រូវ​ដោយសារតែ​ជម្ងឺសរសៃប្រសាទ​ហើយ​បានសម្រេច​ចិត្ត​ចងក​សម្លាប់ខ្លួន​ទៅ​និង​ធ្នឹម​ជង្រុក​ស្រូវ​។​
​ក្រោយពី​ទទួលបាន​ព័ត៌មាន កំលាំង​ជំនាញ​យុត្តិធម៌​និង​ផ្នែក​ពិនិត្យ​វិភាគ​បច្ចេកទេស​វិទ្យាសាស្ត្រ​បាន​ចុះ​ពិនិត្យ​និង​សន្និដ្ឋានថា ជនរងគ្រោះ​បាន​ចងករ​សម្លាប់​ខ្លួនឯង ព្រោះ​មាន​ជម្ងឺ​ប្រចាំកាយ​ដោយ​មិន​មានការ​បៀតបៀន​ពី​អ្នកដទៃ​ឡើយ​៕

untitled-114825819_1782403815331514_2038460121_n
​

​ចាប់បាន​អ្នកទោស សោម ឯក ដែល​រត់គេចខ្លួន​វិញ​ហើយ​

រាជធានី​ភ្នំពេញ​៖​យោងតាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា អ្នកទោស សោម ឯក ដែល​រត់គេចខ្លួន ពេល​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត នា​យប់​ថ្ងៃទី​០៨ ខែតុលា ឆ្នាំ​២០១៦​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចាប់ខ្លួនបាន​វិញ​ហើយ និង​បញ្ជូន​ទៅកាន់​ក្រសួងមហាផ្ទៃ​។​
​គួរ​បញ្ជាក់ថា លោក សោម ឯក ត្រូវបាន​តុលាការ​សម្រេច​ផ្តន្ទាទោស​៤៤​ឆ្នាំ​៦​ខែ តែ​អនុវត្ត​ទោស​បានតែ ៧​ឆ្នាំ ០៨​ខែ និង​២៥​ថ្ងៃ​ពាក់ព័ន្ធ នឹង​ការដាក់​បង្កៃ​គ្រាប់បែក នៅ​ទីសាធារណៈ​នា​រាជធានី​ភ្នំពេញ​៕

somek-855

​

រយៈ​៣​ឆ្នាំ​ចិន​ផ្តន្ទាទោស​មន្ត្រី​ជាង​១​លាន​នាក់​ពាក់ព័ន្ធ​អំពើពុករលួយ​

​ប៉េកាំង​៖​យោងតាម​របាយការណ៍​ផ្សព្វផ្សាយ​នៅក្នុង​កិច្ចប្រជុំ​បិទទ្វារ​មួយ​រវាង​ថ្នាក់ដឹកនាំ​គណបក្ស​កុម្មុយនីស្ត​ចិន​នៅក្នុង​ទីក្រុង​ប៉េកាំង​បាន​ឲ្យ​ដឹងថា រដ្ឋាភិបាល​ចិន​ដែល​ដឹកនាំ​ដោយ​លោក ស៊ី ជិន​ពីង បាន​ផ្តន្ទាទោស​មន្ត្រី​របស់ខ្លួន​ជាង​១​លាន​នាក់ ដែល​ប្រព្រឹត្ត​អំពើពុករលួយ​ក្នុងពេល​កាន់តំណែង​របស់​ពួក​ក្នុង​រយៈពេល​៣​ឆ្នាំ​កន្លងទៅ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន BBC​។​
​កិច្ចប្រជុំ​បិទទ្វារ​នោះ​ដឹកនាំ​ដោយ​លោក ស៊ី ជិន​ពីង ដែលជា​អ្នក​ប្រយុទ្ធ​អំពើពុករលួយ​យ៉ាងសកម្ម​១​រូប​។ តាម​របាយការណ៍​រប​ស់​ក្រុម​អ្នកឃ្លាំមើល​អំពើពុករលួយ​នៃ​បក្ស​កុម្ម​នី​ស្ត​ចិន​បង្ហាញថា តាំងពី​ឆ្នាំ​២០១៣​មក មន្ត្រី​ដែល​ទទួលទោស​ដោយសារ​អំពើពុករលួយ​មាន​រហូតដល់​ជាង​១​លាន​នាក់​។​
​គួរ​បញ្ជាក់ថា លោក ស៊ី ជិន​ពីង កាន់តំណែង​ជា​ប្រធានាធិបតី​ចិន​កាលពី​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៣ ហើយ​ក្នុងពេល​លោក​ឡើងកាន់តំណែង ប្រកាស​ប្តេជ្ញា​ប្រយុទ្ធ​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​អំ​ពោះ​ពុករលួយ​៕

161025-vod-g-gg-one-million-chinese-officials-punished-for-corruption

​

Wayne Rooney បដិសេធបំណងល្អលោក Mourinho​

​បាល់ទាត់​៖​ប្រធាន​ក្រុម Manchester United កីឡាករ Wayne Rooney បាន​បដិសេធ​នូវ​បំណងល្អ​របស់​អ្នកចាត់ការ Jose Mourinho ឲ្យ​រូបគេ​ចាកចេញ បើសិនជា​ចង់​ចូល​លេង​នៅ​ជម្រើស​ដំបូង បន្ទាប់ពី រូបគេ​ចង់​បំបែក​កំណត់ត្រា​របស់ Sir Bobby Charlton ជាមុនសិន​ទើប​លោក​សម្រេចចិត្ត​ចេញពី Man Utd ។​
​ប្រធាន​ក្រុម​វ័យ​៣១​ឆ្នាំ​រូបនេះ ចង់​សម្រេច​ក្ដី​ស្រមៃ សាង​កេរ្តិ៍ឈ្មោះ​ដ៏​អស្ចារ្យ​ក្នុង​ប្រវត្តិសាស្ត្រ​ក្រុម Man Utd សិន ទើប​ចាកចេញ​។ បច្ចុប្បន្ននេះ Rooney ស៊ុត​ចូល​ទី​ច្រើនជាងគេ​លំដាប់​ទី​២​របស់ Man Utd ដោយ​ស៊ុត​បាន ២៤៦​គ្រាប់ ក្នុងការ​បង្ហាញខ្លួន ៥៣២​ប្រកួត ខណៈដែល​វីរបុរស​បិសាច​ក្រហម Sir Bobby ជា​អ្នក​ស៊ុត​ច្រើនជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ ២៤៩​គ្រាប់ ក្នុងការ​បង្ហាញខ្លួន ៧៥៨​ប្រកួត នៅ​ចន្លោះ​ឆ្នាំ​១៩៥៦-១៩៧៣​។​
​គួរ​បញ្ជាក់ថា Rooney ត្រូវការ​ស៊ុត​តែ ៤​គ្រាប់​ទៀត​ប៉ុណ្ណោះ នឹង​អាច​បំបែក​កំណត់ត្រា​រយៈពេល​ជាង ៤០​ឆ្នាំ​របស់ Sir Bobby បាន​ហើយ​៕

4111

​

សភាវេ​ណេ​ស៊ុយ​អេ​ឡា​​អនុម័ត​ដកប្រធានាធិបតី​​ចេញ​ពី​តំណែង​

​វេ​ណេ​ស៊ុយ​អេ​ឡា​៖​ប្រធានាធិបតី​វេ​ណេ​ស៊ុយ​អេ​ឡា លោក Nicolas Maduro ត្រូវបាន​សភាជាតិ​វេ​ណេ​ស៊ុយ​អេ​ឡា​ក្រោម​ការគ្រប់គ្រង​របស់​គ​ណ​បក្សប្រឆាំង​បានអនុម័ត​បើកផ្លូវ​លើ​និតិ​វី​ធី​ទម្លាក់​ចេញពី​តំណែង​ហើយ​នៅ​ថ្ងៃ​អង្គារ​នេះ​។ នេះ​បើតាម​ការចុះ​សារព័ត៌មាន Reuters ចេញផ្សាយ​នៅ​ថ្ងៃ​ពុធ ទី​២៦ ខែតុលា ឆ្នាំ​២០១៦​នេះ​។​
​ក្រុម​អ្នក​តំ​ណា​រាស្ត្រ​បក្សប្រឆាំង​បាន​បញ្ជាក់ថា ការអនុម័ត​លើ​និតិ​វិធី​ប្រឆាំង​លោក Maduro ធ្វើឡើង​ដើម្បី​ត្រួតពិនិត្យ​ចំពោះ​ការទទួលខុសត្រូវ​ខាង​ព្រហ្មទណ្ឌ​នយោបាយ និង​ការបោះបង់ចោល​មុខដំណែង​របស់លោក​។ ទោះ​យ៉ាង​បែបនេះ​ក្តី​លោក Maduro បាន​ជំទាស់​យ៉ាង​ដាច់​អហិ​ង្កា​ចំពោះ​នីតិវិធី​នេះ ដោយ​លោក​ចាត់ទុកថា វា​ជា​ការធ្វើ​រដ្ឋប្រហារ​សភា​។
​ជាមួយគ្នានេះ​លោក​បាន​លើកឡើងថា ក្នុងនាម​លោក​ជា​ប្រធានាធិបតី​វ៉ែ​ណេ​ហ្ស៊ុ​អេ​ឡា លោក​កោះប្រជុំ​ក្រុមប្រឹក្សា​ការពារជាតិ​នៅ​ថ្ងៃស្អែក​ដើម្បី​ធានាថា​អំណាច សាធារណៈ​អាច​ទប់​ទល់នឹង​ការធ្វើ រដ្ឋប្រហារ​សភាជាតិ​ពី​សំណាក់​បក្សប្រឆាំង​៕

fn-2016-10-26-09-36-59-0

​

ខ្យល់​កន្ត្រាក់​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​៩​ខ្នង​នៅ​ស្រុក​កណ្តាលស្ទឹង​

​ខេត្តកណ្តាល​៖យោងតាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា មាន​ករណី​បាតុភូត​ខ្យល់​កន្ត្រាក់ បាន​កើតឡើង​នៅវេលា​ម៉ោង​១២ និង​១៥​នាទី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី ២៦ ខែតុលា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​តា​ព្រហ្ម ឃុំ​បឹង​ខ្យា​ង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល បណ្តាល​ឲ្យ​ខូចខាត​ផ្ទះ ប្រជាពលរដ្ឋ​ចំនួន​៩​ខ្នង​៕

fn-2016-10-26-08-40-08-5fn-2016-10-26-08-40-07-0

​

ទណ្ឌិត​ជាង​៥០០​នាក់​នឹងត្រូវ​អនុគ្រោះ​ទោស​ក្នុងឱកាស​បុណ្យអុំទូក​

​រាជធានី​ភ្នំពេញ​៖​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​លោក គឹម សន្តិភាព បានអោយដឹង​នៅ​ព្រឹក​ថ្ងៃទី​២៦ តុលា ២០១៦​នេះ​ថា ទណ្ឌិត​ប្រមាណ​ជាង​៥០០​នាក់​មកពី​ពន្ធនាគារ​រាជធានី​ខេត្ត​ចំនួន​១៩ និង​មណ្ឌល​អប់រំ​កែប្រែ​ចំនួន​៤ នឹងត្រូវ​ប​ន្ថូ​រ​បន្ថយទោស និង​លើកលែងទោស​ក្នុងឱកាស​បុណ្យអុំទូក​ខាងមុខនេះ​។​
​អ្នកនាំពាក្យ​រូបនេះ​បញ្ជាក់ថា នៅ​រសៀល​ថ្ងៃនេះ​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ អង្គ វង្ស​វ​ឌ្ឍ​នា និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ពិនិត្យ​បញ្ជី​ទណ្ឌិត ស្នើសុំ​បន្ធូរ​បន្ថយទោស និង​លើកលែងទោស នឹង​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មការ​ជាតិ ពិនិត្យ​លើ​សំណើរ​របស់​គណៈកម្មកា​រ​ក្រសួងមហាផ្ទៃ និង​គណៈកម្មការ​ថ្នាក់​រាជធានី​ខេត្ត ដែល​បាន​ស្នើសុំ​ការអនុគ្រោះ​ទោស ដល់​ទណ្ឌិត​ប្រមាណ​ជាង​៥០០​នាក់ ពី​ពន្ធនាគារ​រាជធានី​ខេត្ត​ចំនួន​១៩ និង​មណ្ឌល​អប់រំ​កែប្រែ​ចំនួន​៤​។​
​គួរ​បញ្ជាក់ថា កម្ពុជា​នឹង​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ចាប់ពី​ថ្ងៃទី​១៣-១៤ និង​ថ្ងៃទី​១៥ វិច្ឆិកា ឆ្នាំ​២០១៦​ខាងមុខនេះ​៕

2a99e64ece74709510fc40f13b1baf13

​

​តុលាការ​កំពូល​បដិសេធ​សំណើ​របស់លោក មា​ជ សុវណ្ណារ៉ា

រាជធានី​ភ្នំពេញ​៖​តុលាការ​កំពូល​សម្រេច​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែតុលា​នេះ​បានសម្រេច​បដិសេធ​ចំពោះ​ការស្នើសុំ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន​របស់លោក មា​ជ សុវណ្ណារ៉ា មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រឆាំង​ទទួលបន្ទុក​ផ្នែក​ព័ត៌មាន​។ ការសម្រេច​នេះ​ធ្វើឡើង​ដោយ​កំបាំងមុខ​លោក មា​ជ សុវណ្ណារ៉ា ដោយសារ​លោកមា​ជ សុវណ្ណារ៉ា ស្នើសុំ​មក​តុលាការ​កំពូល មិន​ចូល​រួមការ​ស្តាប់​សាលដីកា​។​
​សម្រេច​បែបនេះ​ដោយ​សំអាងថា សំណុំរឿង​លោក មា​ជ សុវណ្ណារ៉ា បាន​ធ្លាក់​ដល់​រឿង​អង្គសេចក្តី​រួចហើយ ណាមួយ​លោក មា​ជ សុវណ្ណារ៉ា ត្រូវ​តុលាការ​ថ្នាក់ក្រោម​ផ្តន្ទាទោស​២០​ឆ្នាំ​រួចហើយ​ដែរ​។ ដូច្នេះ​ការសម្រេច​មិន​អនុញ្ញាត​ឲ្យ​លោក មា​ជ សុវណ្ណារ៉ា នៅក្រៅ​ឃុំ​បណ្តោះអាសន្ន​ជា​រឿង​ត្រឹមត្រូវ​។ នេះ​បើ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​តុលាការ​កំពូល លោកស្រី គិ​ម ស​ត្ថា​វី បាន​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​។​
​ដោយឡែក​មេធាវី​ការពារ​ក្ដី​លោក មា​ជ សុវណ្ណារ៉ា លោក ជូ​ង ជូ​ងី ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា ការសម្រេច​របស់​តុលាការ​កំពូល ជា​រឿង​មិន​ត្រឹមត្រូវ ព្រោះ​ការសម្រេច​មិន​អនុញ្ញាត​ឲ្យ​លោក មា​ជ សុវណ្ណារ៉ា ចេញទៅ​ក្រៅប្រទេស មុនពេល​តុលាការ​ផ្តន្ទាទោស​៕

fn-2016-10-26-08-41-27-0

​