All posts by មេគង្គ ប៉ុស្តិ៍

បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ​ពីបទ​រួមភេទ​អនីតិជន​ក្រោម​អាយុ​១៥​ឆ្នាំ​

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​ជនសង្ស័យ​ម្នាក់​ត្រូវបាន​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សំពៅ​លូន​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១០ និង​០០​នាទី​ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​ត្រពាំង​ព្រលិត ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​ពីបទ​រួមភេទ​ជាមួយ​អនីតិជន​ក្រោម​អាយុ​១៥​ឆ្នាំ​បាន​រហូត​១៦​លើក និង​ធ្វើការ​បញ្ជូន​បន្តទៅ​តុលាការ​នៅ​ព្រឹក​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០១៦​។
លោក ពេជ្រ សា​រ៉ែ​ន អធិការនគរបាល​ស្រុក​សំពៅ​លូន​បានបញ្ជាក់​ប្រាប់ថា ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​មានឈ្មោះ ឃុន រ៉ា​ឌី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជា​កសិករ​ស្នាក់នៅ​ភូមិ ត្រពាំង​ព្រលិត ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន​។
លោក​បន្តថា ការឃាត់ខ្លួន​ជនសង្ស័យ​ខាងលើនេះ​យោងទៅតាម​ពាក្យបណ្តឹង​របស់​ឈ្មោះ ង៉ែ​ង យ៉ា​ត់ ភេទ​ស្រី អាយុ​៥០​ឆ្នាំ​ជា​ម្តាយ​ជនរងគ្រោះ និង​តាម​ដីកា​លេខ​១៣៦​ចុះ​ទី​០៤ ខែតុលា ឆ្នាំ​២០១៦​របស់​សាលាដំបូង​ខេត្តតាកែវ​ពីបទ​ឃាតកម្ម​គឹ​ត​ទុកជាមុន​ដែល​ប្រព្រឹត្ត​កាលពី​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៥ នៅ​ចំណុច​ភូមិ​រលួស ឃុំ​ធ្លា​ប្រជុំ ស្រុក​កោះអណ្ដែត ខេត្តតាកែវ​។
ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាពថា ខ្លួន​ពិតជា​បាន​រួមភេទ​ជាមួយ​អនីតិជន​អាយុ​ក្រោម​១៥​ឆ្នាំ​បាន​១៦​លើក​ពិតប្រាកដ​មែន និង​បាន​កាប់សំលាប់​ទៅលើ​ឈ្មោះ ស៊ុ​ក នៅ ខេត្តតាកែវ​ផងដែរ​។​
បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​នៅ​ព្រឹក​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០១៦​ដោយ​ភ្ជាប់​ទៅជា​មួយ និង​ដីកា​បង្គាប់​អោយ​ចាប់ខ្លួន​៕

untitled-1
​

ខេត្ត​ចំនួន​១០​អាច​ប្រឈម​នឹង​ការ​ជន់​លិច​ដោយ​ទឹកភ្លៀង​

រាជធានី​ភ្នំពេញ​៖​ក្រសួង​ធនធាន​ទឹកបាន​អំពាវនាវ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន នៅ​បណ្តា​ខេត្ត​មួយចំនួន​ដូចជា រតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ព្រះវិហារ ឧ​ត្ត​រ​មានជ័យ កំពង់ធំ កំពង់ស្ពឺ បន្ទាយមានជ័យ សៀមរាប​និង​បាត់ដំបង អាច​នឹងមាន​ភ្លៀង​ធ្លាក់​ច្រើន​ជាប់ៗ​គ្នា និង​បង្ករ​ឲ្យ​មាន​ជំនន់​ទឹកភ្លៀង ចាប់ពី​ថ្ងៃទី​៩ ដល់​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៦៕

14556648_534101516781759_3042685440578459077_o

​

ឃាត់​ជនសង្ស័យ​ករណី​ឆក់​ទូរស័ព្ទ​ពី​ជនបរទេស​

​ភ្នំពេញ​៖​ជនសង្ស័យពីរនាក់​ក្នុងចំណោម​៤​នាក់​ត្រូ​បាន​សម្ថ​ត​កិច្ច​ព្រហ្មទណ្ឌ​ខ​ណ្ខ​ចំកា​មន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​បឹង​កេងកង​១​ក្រោយពី​បានធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ពី​ជនបរទេស​បានសម្រេច​តែ​រត់​មិន​រួច​។​ហេតុការណ៍ កើតឡើង​កាលពី​វេលា​ម៉ោង​២ និង​២០​នាទី​ថ្ងៃទី​៥​ខែតុលា ឆ្នាំ ២០១៦​ស្ថិត នៅតាម​ផ្លូវ​៣១០​សង្កាត់​បឹង​កេងកង​១​ខ​ណ្ខ​ចំកា​មន​រាជធានី​ភ្នំពេញ​។​
​ក្រោយពី​បានធ្វើ​សកម្មភាព​ឆក់​២​ទៅ​៣​ម៉ោង​រួច​ត្រូវបាន​កម្លាំង​ល្បាត​ពួនស្ទាក់​បាន​ប្រទះឃើញ​ហើយ​ដេញចាប់បាន​នៅតាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង​ទើប​ឃាត់ខ្លួន​បាន​ពីរ​ចំណែក​បក្សពួក​២​នាក់​ទៀត​បានគេច​ខ្លួន​បាត់​ស្រ​ម៉ោ​ល​។​
​ជនសង្ស័យ ទី​១​មានឈ្មោះ ថៃ ពេញ​ដា​ឡា​យ៉ា​ភេទ​ប្រុស​អាយុ​១៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​ស្នាក់នៅ​ម្តុំ​ផ្សារ​ដើមថ្កូវ​ទី​២​ឈ្មោះ ហាក់ ណារ​ត្ន័​ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​ស្នាក់នៅ​ភូមិ​១០​សង្កាត់​ទន្លេបាសាក់​ខ​ណ្ខ​ចំកា​មន​បានធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ម៉ាក iphon6s ពី​ជនបរទេស​ដោយបាន​ជិះ​ម៉ូតូ​ម៉ាក​nex​ពណ៌​ស​ស្លាក​លេខ​ភ្នំពេញ​1:FG7426​។​
​ចំ​ណែ​ជនរងគ្រោះ​បាន​ប្រាប់​អោយដឹងថា​រូបគាត់​បាន​ជិះ​កង់​មកពី​វាំង​ហើយ​បាន​មកដល់​ផ្លូវ​៣១០​ដោយ​ទៅរក​កន្លែង​កាត់សក់​ពេលនោះ​ក៏មាន​ជនសង្ស័យ​ខាងលើ​បានធ្វើ​សកម្មភាព​មក​ឆក់​ទូរ​សព្ទ័​ពី​គាត់​ហើយ​គេចខ្លួន​។ ហើយ​បានមក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​បឹង​កេងកង​១ ហើយ​ត្រូវបាន​ចាប់បាន​ពីរ​នាក់​ក្នុងចំណោម​៤​នាក់​។​
​បច្ចុប្បន្ន​ជនសង្ស័យ និង​ម៉ូតូ​ត្រូវបាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​បឹង​កេងកង​១​ឃាត់ខ្លួន​ហើយ​បាន​បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ដើម្បី​សួរនាំ​ចាត់ការ​តាម​នីតិវិធី​៕

14593476_1772174993021063_853832394_n
​

លោក កឹម សុខា បង្ហាញ​ក្តី​សង្ឃឹមថា នយោបាយ​នៅ​កម្ពុជា​នឹង​វិល​ទៅរក​ភាពប្រក្រតី​វិញ​

​រាជធានី​ភ្នំពេញ​៖​ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក កឹម សុខា បានបង្ហាញ​នូវ​ក្តី​សង្ឃឹមថា ស្ថានការណ៍ នយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា ជាពិសេស​នយោបាយ​រប​ស់​គណបក្ស​ទាំងពីរ នឹង​វិល​ទៅរក​ប្រក្រតី​ឡើងវិញ ដើម្បីឱ្យ​បោះឆ្នោត​មាន​លក្ខណៈ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​។​
​លោក កឹម សុខា បាន​អះអាង​ម្តង​ទៀតថា លោក​បាន​ស្នាក់នៅ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ រយៈពេល​ជាង​៤​ខែ​មកនេះ គឺ​ដើម្បី​ទាមទារ​ឱ្យមាន​ដំណោះស្រាយ​នយោបាយ ដែលមាន​លក្ខណៈ​ល្អប្រសើរ​សម្រាប់​ប្រជាពលរដ្ឋ និង​ការបោះឆ្នោត ប៉ុណ្ណោះ​។​
​គួរ​បញ្ជាក់ថា ការ​ថ្លែង​របស់លោក កឹម សុខា ធ្វើឡើង​បន្ទាប់ពី​លោក​ចាក​ចេញពី​បន្ទាប់​ឃុំឃាំង​ទៅ​ចុះឈ្មោះ​បោះឆ្នោត កាលពី​ព្រឹក​មិញ ហើយ​ពុំ​មានការ​រុក​គួ​ន​ដូច​អ្វីដែល​គណបក្សប្រឆាំង​បានគិត​នោះឡើយ​៕

fn-2016-10-05-11-02-16-0

​

លោក កឹម សុខា ​ថ្លែង​សារ​​ក្រោយ​ចុះឈ្មោះ​បោះឆ្នោត​

​រាជធានី​ភ្នំពេញ​៖​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ ត្រូវគេ​ដឹងថា លោក​កំពុង​ថ្លែង​សារ​ពិ​សេសមួយ​ទៅកាន់​អ្នកគាំទ្រ និង​អ្នកសារព័ត៌មាន បន្ទាប់ពី​លោក​បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត​រួចរាល់​នៅ​ព្រឹក​នេះ ។​
​សូមបញ្ជាក់ថា លោក កឹម សុខា បាន​សំងំ​នៅ​ទីស្នាក់ការ​បក្ស អស់​រយៈពេល​ជាង​៤​ខែ​មកហើយ ចាប់តាំងពី​ខែឧសភា ឆ្នាំ​២០១៦​មក បន្ទាប់ពី​តុលាការ​មាន​ចំណាត់ការ លើ​លោក​ជុំវិញ​ករណី​មិន​ចូលខ្លួន​ធ្វើជា​សាក្សី នៅក្នុង​រឿង​សញ្ចារកម្ម ។​
​យ៉ាងណាក៏ដោយ គេ​មិនទាន់​បានដឹងថា តើ​លោក​នឹងត្រូវ​បន្ត​សម្ងំ​លាក់ខ្លួន​ទៀត​នោះទេ ព្រោះថា ខណដែល​លោក​ចេញទៅ​ចុះឈ្មោះ​បោះឆ្នោត​នោះ គេ​កត់សម្គាល់ថា ពុំមាន​ហេតុ​ការ​អ្វី​កើតឡើង​គួរ​ឲ្យ​កត់សម្គាល់​នោះឡើយ ៕

fn-2016-10-05-11-00-52-1

​

សកម្មជន​ប្រជាធិបតេយ្យ​នៅ​ក្រុង​ហុងកុង​ត្រូវ​អាជ្ញាធរ​ថៃ​ចាប់ខ្លួន​

​បាងកក​៖​យោងតាម​សារព័ត៌មាន AFP បាន​ផ្សាយ​ថា មេដឹកនាំ​និស្សិត​ហុងកុង និង​ជា​សកម្មជន​ប្រជាធិបតេយ្យ​លោក Joshua Wong ត្រូវបាន​អាជ្ញាធរ​ថៃ​ឃាត់ខ្លួន​នៅឯ​ព្រលានយន្តហោះ​សុវណ្ណ​ភូមិ កាលពី​យប់មិញ​។
​ការចាប់ខ្លួន​សកម្មជន​គណបក្ស Demosisto រូបនេះ​ធ្វើឡើង​គ្រា​ដែល​លោក​ធ្វើដំណើរ​តាម​ជើងហោះហើរ​ក្រុមហ៊ុន Emirate ពី​ទីក្រុង​ហុងកុង​ទៅ​ទីក្រុង​បាងកក ជាទី​ដែល​សកម្មជន​រូបនេះ​គ្រោង​ថ្លែង​ទៅកាន់​និស្សិត​នៅ​សាកលវិទ្យាល័យ​ជូឡាឡុងកន នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ​។​
​ជាមួយគ្នា​នោះ​គណបក្ស Demosisto ក៏បាន​ថ្កោលទោស​យ៉ាងខ្លាំង​ចំពោះ​អន្តរាគមន៍​របស់​រដ្ឋា​ភិ​បាល​ថៃ​ទៅលើ​ការកម្រិត​សេរីភាព និង​សិទ្ធិ​ចូល​ប្រទេស​នេះ​របស់លោក Wong ។ ទោះជា​យ៉ាណា​គណបក្ស​នេះ​ក៏បាន​អំពាវនាវ​ឲ្យ​ដោះលែង​លោក Wong ជាបន្ទាន់​ផងដែរ ហើយ​បាន​ស្នើសុំ​ជំនួយ​ពី​ក្រសួងអន្តោប្រវេសន៍​ហុងកុង ដើម្បី​ធានា​សុវត្ថិភាព​របស់​សកម្ម​ជន​រូបនេះ​៕

joshua-wong

​

លោក កឹម សុខា ទៅ​ចុះឈ្មោះ​បោះឆ្នោត​នៅ​សង្កាត់​ចាក់អង្រែលើ​

​រាជធានី​ភ្នំពេញ​៖​យោងតាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា នៅ​ម៉ោងជាង​១០ និង​០០​នាទី ព្រឹក​ថ្ងៃទី​០៥ ខែតុលា ឆ្នាំ​២០១៦​នេះ លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​អញ្ជើញ​ទៅ​ចុះឈ្មោះ​បោះឆ្នោត នៅក្នុង​ក្បែរ​ស្នាក់ការ​គណបក្ស​បក្ស នៅ​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​
​សេចក្តីរាយការណ៍​ដដែល​បញ្ជាក់ថា ការ​ទៅ​ចុះឈ្មោះ​នេះ លោក កឹម សុខា អនុញ្ញាតឱ្យ​មានការ​ហែ​រ​ហម​ដោយ​ក្រុមតំណាងរាស្ត្រ​មួយចំនួន ប៉ុន្តែ​មិន​អនុញ្ញាត​ឱ្យមាន​សកម្មជន​ច្រើន​ទៅជា​មួយ​នោះទេ ដោយ​លោក​ខ្លាច​មានការ​កកស្ទះ និង​ប៉ះពាល់​ដល់​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត​៕

fn-2016-10-05-10-00-04-0fn-2016-10-05-10-00-05-2

​

ឃាត់ខ្លួន​វៀតណាម​១១​នាក់​ទៀត​​នៅ​ខណ្ឌ​ច្បារអំពៅ​

​រាជធានី​ភ្នំពេញ​៖​ជនជាតិ​វៀតណាម​ចំនួន​១១​នាក់ ស្រី​៤​នាក់​បន្ថែមទៀត​ត្រូវបាន​ក្រុម​ប្រតិបត្តិការ​ចម្រុះ រួមមាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី បាន​សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ឃាត់ខ្លួន​នៅក្នុង​ភូមិ ជ្រោយ​អំពិល សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ​។​
​ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក ហៃ​សីឡា បាន​បញ្ជាក់ថា ពួកគេ​ជា​កម្មក​សំណង់​ជនជាតិ​វៀតណាម មក​ធ្វើការ​គ្មាន​សៀវភៅ​ការងារ និង​គ្មាន​លិខិតឆ្លងដែន​។ សម្រាប់​ជនជាតិ​វៀតណាម​ទាំងនេះ ត្រូវបាន​យកទៅ​សួរនាំ​បន្តទៀត ដើម្បី​ចាត់ការ​តាម​នីតិវិធី​។​
​គួរ​បញ្ជាក់ថា ប្រតិបត្តិការ​នេះ​ក្រោម​ការបញ្ជា​ផ្ទា​ល់ពី​នាយ​ឧ​ត្ត​ម​សេនីយ៍ សុខ ផល និង​ក្រោម​ការសម្របសម្រួល​ពី​លោក សៀង សុខ ព្រះ​អាជ្ញា​រង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០១៦​នេះ បាន​ចុះ​ត្រួតពិនិត្យ​នៅ​ទី​សិប្បកម្ម​ឈើ និង​ហាង​លក់​កាហ្វេ​៕

fn-2016-10-05-09-52-25-0

​

ភាព​តានតឹង​រវាង​រុស្ស៊ី និង​សហរដ្ឋអាមេរិក​កាន់​កើនឡើង​

អា​ឡេ​ប៉ូ​៖​យោងតាម​សារព័ត៌មាន Channel News Asia ផ្សាយ​នា​ព្រឹក​ថ្ងៃ​ពុធ ទី​០៥ ខែតុលា ឆ្នាំ​២០១៦​នេះ​ថា រុស្ស៊ី​បាន​បញ្ជូន​ប្រព័ន្ធ​មី​ស៊ី​ល​ប្រឆាំង​យន្តហោះ​ចម្បាំង​ដ៏​ទំនើប​មួយគ្រឿង​ទៅកាន់​កំពង់ផែ Tartus របស់​ស៊ី​រី បន្ទាប់ពី​ទីក្រុង​វ៉ាស៊ីនតោន បាន​ផ្អាក​កិច្ចចរចា​ស្តី​ពីបទ​ឈប់​បាញ់​នៅ​ស៊ី​រី​ជាមួយនឹង​ទីក្រុង​មូ​ស្គូ​ ដែលធ្វើឲ្យភាពតានតឹងកាន់តែកើនឡើង។​
អ្នកនាំពាក្យ​ក្រសួងការពារជាតិ​រុស្ស៊ី​លោក Igor Konashenkov បាន​ថ្លែងថា «S-300 គឺ​ប្រព័ន្ធ​សម្រាប់​ការពារ​សុទ្ធសាធ និង​មិន​បង្ក​ជាការ​គំរាមកំហែង ដល់​នរណាម្នាក់​នោះឡើយ ហើយ​ខ្ញុំ​មិន​យល់​សោះ​ថា ហេតុអ្វី​បានជា​ការដាក់​ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​អាកាស S-300 នេះ​នៅក្នុង​ប្រទេស​ស៊ី​រី បានធ្វើ​ឲ្យ​បណ្តា​ប្រទេស​លោកខាងលិច មានការ​ព្រួយបារម្ភ​»​។​
​ដោយឡែក​មន្ត្រី​យោធា​រុស្ស៊ី​មួយរូប​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ទីក្រុង​មូ​ស្គូ បានរៀបចំ​គំរោង​ក្នុងការ​ពង្រីក​មូលដ្ឋាន​ទ័ពអាកាស Hmeimin នៅក្នុង​ប្រទេស​ស៊ី​រី ដែលមាន​ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​អាកាស S-400 ស្រាប់​ហើយ​នោះ ឲ្យ​ក្លាយទៅជា​ទីតាំង​យោធា​អចិន្ត្រៃយ៍​ទៀតផង​៕

FILE - In this Tuesday, Aug. 27, 2013 file photo, Russian air defense system missile system Antey 2500, or S-300 VM, is on display at the opening of the MAKS Air Show in Zhukovsky outside Moscow, Russia. The Russian military said Tuesday it had deployed the S-300 air defense missile systems to Syria to protect a Russian navy facility in the Syrian port of Tartus and Russian navy ships in the area. (AP Photo/Ivan Sekretarev, file)

​

 

ប្រជាពលរដ្ឋ​ខ្មែរជាង៤លាននាក់​ហើយ​បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត​

រាជធានី​ភ្នំពេញ​៖​គិត​ត្រឹម​ម៉ោង​៦​ល្ងាច​ថ្ងៃទី​០៤ ខែតុលា ឆ្នាំ​២០១៦​ម្ស​លិ​ម​ញ​នេះ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​៤,៤៥៨,៤១៩​នាក់​ហើយ បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត​។ នេះ​បើ​យោង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​។​
​គួរ​បញ្ជាក់ថា ប្រជាពលរដ្ឋ​ដែលមាន​អាយុ​១៨​ឆ្នាំ​ឡើង ហើយ​មាន​សិទ្ធិ ចុះឈ្មោះ​បោះឆ្នោត មាន​ចំនួន​ជាង​៩.៦​លាន​នាក់​៕

fn-2016-10-05-09-12-20-0

​

ម្តាយមិនមាន​លុយ​ដណ្តឹង​ប​ប្រពន្ធ ខឹង​ចង់​កសម្លាប់ខ្លួន​

​ខេត្ត​ប៉ៃលិន​៖​យុវជន​ម្នាក់​បានសម្រេច​ចងក​បញ្ចប់ជីវិត​ព្រោះ​សុំ​ម្តាយ​ចូល​ដណ្តឹងប្រពន្ធ តែ​ម្តាយ​បាន​បដិសេធ​ដោយសារ​ពុំទាន់​មាន​លុយ និង​ឈានដល់​ឈ្លោះប្រកែក​គ្នា​ជារឿយៗ ដែល​ករណីនេះ​កើតឡើង​នៅ​ព្រឹក​ថ្ងៃទី​០៥ ខែតុលា ឆ្នាំ​២០១៦​នេះ វេលា​ម៉ោង​៥ និង​៣០​នាទី ឋិត​ក្នុងភូមិ​ថ្នល់ទទឹង ឃុំ​អូរអណ្ដូង ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។​
​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ ឆែម ចាន់ថន ភេទ​ប្រុស អាយុ ៣១​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ។ មូលហេតុ ដោយ​ពីរ​បី​ថ្ងៃមុន​ជនរងគ្រោះ​បាន​សុំ​ម្តាយ​ចូល​ដណ្តឹងប្រពន្ធ តែ​ម្តាយ​បាន​បដិសេធ​ដោយសារ​ពុំទាន់​មាន​លុយ បន្ទាប់មក​ក៏មាន​ការឈ្លោះប្រកែក​គ្នា​ជារឿយៗ ។ លុះ​រហូតមកដល់​ព្រឹក​កើតហេតុ​ក៏​បានឃើញ​ជនរងគ្រោះ​ចងក សម្លាប់ខ្លួន​បាត់ទៅហើយ​។ បើតាម​ការសន្និដ្ឋានរ​បស់​សមត្ថកិច្ច​ជំនាញ បានអោយដឹងថា ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​ចងក ដោយ​ខ្លួនឯង​ពិតប្រាកដ​មែន​។​
​បច្ចុប្បន្ន សាកសព​ប្រគល់​ឲ្យ​ក្រុមគ្រួសារ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី៕

d

​

ម៉ាឡេស៊ី​ឃាត់ខ្លួន​ទេសចរ​៩​នាក់ ​ដែល​យក​ទង់ជាតិ​ធ្វើ​ខាវ​ទ្រនាប់​

​ម៉ាឡេស៊ី​៖​ភ្ញៀវទេសចរ​ជនជាតិ​អូស្ត្រាលី​ចំនួន​៩​នាក់​ត្រូវបាន​អាជ្ញាធរ​ម៉ាឡេស៊ី​ចាប់​ឃាត់ខ្លួន គ្រា​ដែល​បាន​យក​ទង់ជាតិ​ម៉ាឡេស៊ី​ធ្វើ​ខោ​ទ្រនាប់​ក្នុងអំឡុងពេល​កម្មវិធី​ប្រណាំង​ម៉ូតូ​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​កាលពី​ថ្ងៃអាទិត្យ​។ នេះ​បើ​យោងតាម​សារព័ត៌មាន ប៊ី​ប៊ី​ស៊ី​។​
​សមត្ថកិច្ច​ម៉ាឡេស៊ី​កំពុងតែ​បើក​ការស៊ើបអង្កេត​លើ​អ្នក​ទាំងអស់នោះ ពាក់ព័ន្ធ​ការ ប្រមាថ​ជា​អន្តរជាតិ ប៉ះពាល់​ដល់​សន្តិភាព​។ ទន្ទឹម​នោះ​រូបថត​បុរស​ទាំង​៩​នាក់​នេះ ត្រូវបាន​គេ​ថតរូប ហើយ​ចែករំលែក​តៗ​គ្នា​។ សកម្មភាព​នេះ​ទទួល​ការរិះគន់​យ៉ាងខ្លាំង​ពី​ប្រជាពលរដ្ឋ​ម៉ាឡេស៊ី​ជា​ប្រទេស​ប្រកាន់​សាសនា​ឥស្លាម​មួយ​នេះ​។​
​នគរបាល​បញ្ជាក់ថា ពួកគេ​បាន​ចាប់ខ្លួន​បុរស​ជនជាតិ​អូស្ត្រាលី​ទាំងនោះ​នៅ​ម៉ោង​១៧ កាលពី​ថ្ងៃអាទិត្យ ហើយ​ត្រូវ​យកទៅ​ឃុំខ្លួន​៤​ថ្ងៃ​ដើម្បី​ដំណើរការ​នីតិវិធី​៕

14585269_1481700645178577_1230689631_n

​

ឃាត់ខ្លួន​ជនជាតិ​វៀតណាម​៨​នាក់​នៅ​ខណ្ឌដូនពេញ​

រាជធានី​ភ្នំពេញ​៖​នៅវេលា​ម៉ោង​៦​ព្រឹក​ព្រលឹម​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០១៦​នេះ ក្រុម​ប្រតិបត្តិការ​ចម្រុះ រួមមាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី បាន​សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ចុះ​ត្រួតពិនិត្យ​នៅ​ទីតាំង​ផ្ទះល្វែង (​ភោជនីយដ្ឋាន​ភ្នំពេញ​ខេមរា​) ស្ថិតនៅ​ផ្លូវ​លេខ​៦១ កែង​១០៨ សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ ដោយបាន​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ចំនួន​៨​នាក់​។​
​សេចក្តីរាយការណ៍​បានឲ្យដឹងថា ប្រតិបត្តិការ​នេះ​ក្រោម​ការបញ្ជា​ផ្ទា​ល់ពី​នាយ​ឧ​ត្ត​ម​សេនីយ៍ សុខ ផល និង​ក្រោម​ការសម្របសម្រួល​ពី​លោក សៀង សុខ ព្រះ​អាជ្ញា​រង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។​
​ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក ហៃ​សីឡា បាន​បញ្ជាក់ថា ពួកគេ​ជា​កម្មក​សំណង់​ជនជាតិ​វៀតណាម ជួល​ស្នាក់នៅ បាន​ចំនួន​០៨​នាក់ មាន​លិខិតឆ្លងដែន​០៣​ក្បាល ទិដ្ឋាការ​ទេសចរណ៍ តែម​កបំ​រើ​ការងារ​ខុស​ទិសដៅ និង​គ្មាន​លិខិតឆ្លងដែន​ចំនួន​០៥​នាក់​។​
​សេចក្តីរាយការណ៍​ខាងលើ​បញ្ជាក់ថា សម្រាប់​ជនជាតិ​វៀតណាម​ទាំងនេះ ត្រូវបាន​យកទៅ​សួរនាំ​បន្តទៀត ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

fn-2016-10-05-07-38-52-0

​

ប្តី​ប្រពន្ធ​វ័យ​ចំណាស់​មួយគូ​ផ្ទុះ​ហិង្សា​ ​ប្រពន្ធ​ស្លាប់ ប្តី​របួសធ្ងន់​

​ខេត្តបាត់ដំបង​៖មាន​ករណី​ហិង្សា​មួយ​រវាង​ប្តី​-​ប្រពន្ធ​ចំណាស់​១​គូ​មាន​ជម្លោះ​នឹង​គ្នា​រហូត​ឈានដល់​យក​កាំបិត​ចាក់​គ្នា​ទៅវិញទៅមក បណ្តាលឱ្យ​ស្ត្រី​ជា​ប្រពន្ធ​ស្លាប់ រីឯ​ប្តី​ត្រូវគេ​ជួយ​ដឹក​ទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យ​។ ដែ​ករណីនេះ​កាលពី​វេលា​ម៉ោង​០៤ និង​៣០​នាទី​រសៀល​ថ្ងៃទី​០៤ តុលា ២០១៦ ស្ថិត​ក្រុមទី​៣៤ ក្នុងភូមិ​វត្ត​លៀប សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។
​ប្រភព​ឱ្យដឹងថា ស្ត្រី​ជា​ប្រពន្ធ​ដែល​ស្លាប់​ឈ្មោះ សៀវ គុណ អាយុ​៦៧​ឆ្នាំ ចំណែក​ប្តី​ឈ្មោះ តាំង ជី អាយុ​៦៩​ឆ្នាំ កំពុង​សង្គ្រោះ ដែល​ទាំង​២​នាក់​មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ​។​
​បើតាម​អ្នកជិតខាង​បានឱ្យដឹងថា កន្លងមក ប្តី​-​ប្រពន្ធ​តា​យាយ​នេះ គឺ​តែងតែ​ឈ្លោះ​គ្នា​ជា​ញឹកញាប់ ភាគច្រើន​គឺ​បង្កឡើង​ដោយសារ​យាយ​រករឿង ។ លុះ​នៅ​ថ្ងៃកើតហេតុ ខណៈ​កូនៗ​ចេញទៅ​ក្រៅ​អស់ ស្រាប់តែ​ទាំង​២​នាក់​កើត​ជម្លោះ​គ្នា​ខ្លាំង តែ​មិនដឹង​ផ្តើមចេញពី​រឿង​អ្វី​ពិតប្រាកដ​នោះទេ ។ លុះ​ពេល​ភ្ញាក់ផ្អើល​នោះ ត្រូវគេ​ឃើញ​ស្ត្រី​ជា​ប្រពន្ធ​បាន​ដេកស្លាប់​បាត់ទៅហើយ ដោយនៅ​ដៃ​មានកាំបិត​ផង ។ ចំណែក​ប្តី​ក៏​រងរបួស​ធ្លាយ​ចេញ​ពោះវៀន​មក​ក្រៅ តែ​មិនទាន់​ដាច់ខ្យល់​ទេ ដោយបាន​បញ្ជូនទៅ​សង្គ្រោះ​ភ្លាមៗ​៕

8f6649ce-5e4f-430a-8ff9-f2adf022d10ed2980ab1-377b-4ec7-a178-2651495e6afd
​

រកឃើញ​សាកសព​បុរស​ម្នាក់​ដែល​ជិះទូក​បណ្តែតមង​ត្រូវ​កាណូត​ស្មាច់​បុក​

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​លោក ណាប់ ស៊ីថា មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ឯក​ភ្នំ​បានអោយដឹងថា ការរុករក​ចាប់ផ្តើម​ពី​ព្រឹក​ព្រលឹម​រហូតដល់​ម៉ោង​២ និង​៣០​នាទី​រសៀល​ថ្ងៃទី​០៤ ខែតុលា ទើប​រកឃើញ នៅក្បែរ​កន្លែង​ហេតុ​ចំណុច​ក​សេះ ក្នុងភូមិ​រហាល​សួង ឃុំ​ព្រែក​ល្លួង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​។ ជនរងគ្រោះ​ឈ្មោះ រ​ត្ន័ សា​រ៉ា​យ ភេទ​ប្រុស អាយុ​២៨​មាន​មុខរបរ​នេសាទ​ត្រី​តាម​ដងស្ទឹង​សង្កែ រស់នៅ​ក្រុមទី​១២ ភូមិ ឃុំ​កន្លែងកើតហេតុ​។
​លោក​មេបញ្ជាការ​បន្តថា មុនពេល​កើតហេតុ​ស្របគ្នា​និង​ជនរងគ្រោះ​កំពុង​បណ្តែតមង ក៍មាន​កា​ណូ​ស្មាច់​ជិះ​គ្នា​៣​នាក់​បើកបរ​យ៉ាង​លឿន​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​បាន​ជ្រុល​ទៅបុក​ទូក​ជនរងគ្រោះ​ហើយ​លេច​ទូក បាត់​ទាំង​មនុស្ស​តែម្តង​កាលពី​វេលា​ម៉ោង​៧ និង​០០​ព្រឹក​ថ្ងៃទី​០៣ ខែតុលា ឆ្នាំ​២០១៦ គ្រានេះ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​ជនបង្ករ​ដើម្បី​ទទួលខុសត្រូវ​។​
​ប្រជាពលរដ្ឋ​ឃើញ​ហេតុការណ៍​បានអោយដឹង​ដែរ​ថា អ្នកបើក​កាណូត​ស្មាច់​ដែល​បង្ករ​មិន​ស្គាល់​អត្តសញ្ញាណ ក្រោយពេល​កើតហេតុ​បាន​គេចខ្លួនបាត់​រីឯ​សាកសព​ជនរងគ្រោះ​សមត្ថកិច្ច​បានប្រគល់​អោយ​ក្រុមគ្រួសារ​បន្ទាប់​ពិនិត្យ​រួច​ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

untitled-114593268_1771766139728615_1583365373_n

​