រាជធានីភ្នំពេញ៖ក្រសួងពាណិជ្ជកម្មនៅថ្ងៃទី០១ ខែកញ្ញា បានចេញតារាងតម្លៃប្រេងឥន្ធនៈតាមបណ្តាស្ថានីយនានា ដោយបញ្ជាក់ថា តម្លៃសាំងធម្មតាមានតម្លៃ ៣,៣៥០រៀលក្នុង ១លីត្រ សាំងស៊ុបពែរ ៣,៤៥០រៀលក្នុង១លីត្រ និងសាំងម៉ាស៊ូតថ្លៃ ៣,១០០រៀលក្នុង១លីត្រ ដែលតម្លៃនេះ នឹងចាប់ផ្ដើមអនុវត្តពីថ្ងៃទី០២ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦៕

ដោយ៖ប៉ែនសុផល
បាត់ដំបង៖បុរសអ្នកចំការម្នាក់ពេលកំពុងភ្ជួរដីដាំដំណាំលើដីទីវាលចាស់របស់ខ្លួនបានប៉ះចាំគ្រាប់មីនប្រភេទធ្ងន់ផ្ទុះបណ្តាលអោយត្រាក់ទ័ររងការខូចខាតយ៉ាងដំណំ និងបានធ្វើអោយបុរសម្នាក់ជាម្ចាស់កម្មសិទ្ធិរងរបួសធ្ងន់ធ្ងរ ហើយស្លាប់នៅតាមផ្លូវខណៈដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងស្រុក។
ប្រជាពលរដ្ឋបានអោយដឹងថា គ្រោះថ្នាក់នេះកើតឡើងនៅវេលាម៉ោង១២ និង៣០នាទីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦នៅចំណុចភូមិប៊ួរុន ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំង។ ប្រភពបញ្ជាក់ថា ជនរងគ្រោះឈ្មោះ ជិន កំសាន ភេទប្រុស អាយុ៣៣ឆ្នាំ មានមុខរបរធ្វើចំការស្នាក់នៅភូមិ ឃុំកន្លែងកើតហេតុបានផ្ទុះមីនប្រភេទធ្ងន់ហៅមីនតោនដែលនៅសេសសល់ពីសម័យសង្គ្រាម គ្រាដែលភ្ជួរដីក្នុងតំបន់សមភូមិក្តៅកាលពីអតីតកាល៕




ដោយ៖ប៉ែន សុផល
បាត់ដំបង៖លោកវរសេនីយ៍ត្រី ស៊ាន សុណាល់ នាយការិយាល័យប្រឆាំងគ្រឿងញៀនបានអោយដឹងថា កម្លាំងការិយាល័យជំនាញសហការជាមួយក្រុមអន្តរាគមន៍ប្រឆាំងបទល្មើសនៃស្នងការនគរបាលខេត្តបាត់ដំបងបានចុះឃាត់ខ្លួនជនសង្ស័យម្នាក់ ដលហូតថ្នាំញៀន០២ថង់ ទម្ងន់២០៥,៦៥ក្រាម ទូរស័ព្ទ២គ្រឿង និងកាបូបស្ពាយចំនួន១ផងដែរ។
លោកវរសេនីយ៍ត្រីបន្តថា បន្ទាប់ពីកំណត់មុខសញ្ញាច្បាស់លាស់ហើយនៅម៉ោង០១ និង៣០នាទីរំលងអធ្រាត្រថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចមុខហ្គារ៉ាសសាំងក្បែរង្វង់មូលលោកតាដំបងក្រញូងក្នុងភូមិរំចេក៤ សង្កាត់រតនះ ក្រុង និងខេត្តបាត់ដំបង កម្លាំងជំនាញបានចុះឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ស្វាយ ពៅវេហា ហៅសីហា ភេទប្រុស អាយុ២៥ឆ្នាំ មានលំនៅដ្ឋានភូមិស្តុក ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ។
លោកបន្តថា ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើងជាករណីជាក់ស្តែងពីបទរក្សាទុក ដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។ លោកបញ្ជាក់ថា វត្ថុតាងដែលសមត្ថកិច្ចរឹបអូសបានមានថ្នាំញៀនប្រភេទមេតំហ្វេតាមីនហៅម៉ាទឹកកកចំនួន០២ថង់ ទម្ងន់២០៥,៦៥ក្រាម ទូរស័ព្ទ២គ្រឿង និងកាបូបស្ពាយចំនួន១ផងដែរ។ ជនសង្ស័យ និងវត្ថុតាងកម្លាំងការិយាល័យជំនាញកំពុងរៀបចំសំណុំរឿងបញ្ជូនទៅកាន់តុលាការ៕



អាមេរិក៖យមនុស្ស០៥នាក់បានស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍យន្តហោះខ្នាតតូចពីរគ្រឿងបុកគ្នានៅកណ្តាលផ្ទៃអាកាសរបស់រដ្ឋ Alaska ភាគពាយ័ព្យសហរដ្ឋអាមេរិក។ នេះបើយោងតាមសារព័ត៌មានស៊ិនហួរចេញផ្សាយនាព្រឹកថ្ងៃនេះ។
កងកម្លាំងការពារជាតិរបស់រដ្ឋ Alaska បានឲ្យដឹងថា យន្តហោះទាំងពីរ គ្រឿងខាងលើនេះ បានបុកគ្នាកាលពី វេលាម៉ោង ១១ និង០០ព្រឹកថ្ងៃម្សិលមិញស្ថិតនៅចម្ងាយ ៩៧គីឡូម៉ែត្រ ភាគខាងជើងទីក្រុង Bethel ហើយមកទល់នឹងពេលរសៀល ថ្ងៃដដែល ក្រុមសង្គ្រោះដែលមានឧទ្ធម្ភាគចក្រចូលរួមផងដែរ បានបន្តស្វែងរក យន្តហោះដែលបានធ្លាក់ទាំងពីរគ្រឿងនោះ រហូតទាល់តែឃើញ។
ប្រភពដដែលបញ្ជាក់ថា យន្តហោះខាងលើនេះមានមួយគ្រឿងជាប្រភេទ Hageland Aviation Cessna 208 ដឹកមនុស្ស ០៣នាក់ និង មួយទៀត គឺRenfro’s Alaska Adventures Piper PA-18 Super Cub ដឹកមនុស្ស ០២នាក់៕

ដោយប៉ែន សុផល
បាត់ដំបង៖ជនសង្ស័យម្នាក់ជាជនទើបនឹងចេញពីព័ន្ធធនាគាបាន៨ខែជួញដូសារធាតុញៀនដោយខុសច្បាប់ ក្នុងករណីជួញដូរថ្នាំញៀនចំនួន៣៤៨គ្រាប់ និងថែមទាំងមានដីកាចាប់ខ្លួនក្នុងបទល្មើសដូចគ្នាខាងលើទៀតផងថ្ងៃទី៣១ សីហា ២០១៦វេលាម៉ោង១៤ និង៣០នាទី។
លោកវរសេនីយ៍ទោ សុង សុភ័ក្ត្រ អធិការនគរបាលស្រុកភ្នំព្រឹកបានឲ្យកំម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលឃុំពេជ្រចិន្តាដើម្បីចេញ ល្បាតក្នុងមូលដ្ឋាន បានប្រទះឃើញមុខសញ្ញាជួញដូរគ្រឿងញៀនមួយករណី ឈ្មោះ ភ្លើយ យ៉ន ហៅយ៉ង ភេទប្រុស អាយុ៣៤ឆ្នាំ ដែលមានដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ១៧៣ ត.ព្រ/១៦ ចុះថ្ងៃទី២៨.០៦.២០១៦ ចេញដោយចៅក្រមលោក លិ សុខា ពាក់ព័ន្ធបទល្មើសជូញដូរដោយខុសច្បាប់នូវសារធាតុញៀន ។
ខណៈពេលជនសង្ស័យកំពុងជិៈម៉ូតូម៉ាកឆាលីក្នុងទឹសដៅដើរចែកចាយនូវគ្រឿងញៀនត្រូវ កំម្លាំងល្បាតបានបើករថយន្តតាមទៅដល់ចំណុចភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង បានចាប់ឃាត់ខ្លួនជនសង្ស័យខាងលើ និងឆែកឆេរក្នុងកាបូបស្ពាយពណ៍ខ្មៅ រកឃើញថ្នាំញៀនប្រភេទយ៉ាមាគ្រាប់សំប៉ែតពណ៍ផ្កាឈូកមានសញ្ញាWYចំនួន០២ថង់ខៀវកិបមាត់លាក់ទុកក្នុងកាបូបស្ពាយ បានឃាត់ខ្លួនជនសង្ស័យខាងលើក្នុងបទល្មើសជាក់ស្តែងតែម្តង វត្ថុតាងដកហូតរួមមាន៖១.គ្រាប់ថ្នាំពណ៌ផ្កាឈូកមានអក្សរ WY ចំនួន៣៤៨គ្រាប់ ដែលសង្ស័យជាសាធាតុញៀន និងទូសព្ទ័ដៃចំនួន០១គ្រឿងម៉ូតូម៉ាកឆាលី០១គ្រឿងគ្មានស្លាកលេខ ។
ករណីខាងលើនេះ សមត្ថកិច្ចយើងកំពុងកសាងសំណុំរឿង និងបញ្ជូនខ្លួនជនសង្ស័យ និងវត្ថុតាង ទៅការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការបន្តតាមនីតិវិធី៕



បាល់ទាត់៖ក្លឹបតោខៀវ Chelsea បានប្រកាសទិញយកខ្សែការពារ David Luiz ពីក្រុម Paris Saint-Germain ត្រឡប់មកកីឡដ្ឋាន Stamford Bridge វិញ ក្នុងតម្លៃ៣២លានផោន លើកិច្ចសន្យារយៈពេល៣ឆ្នាំ។
កីឡាករជម្រើសជាតិប្រេស៊ីលវ័យ២៩ឆ្នាំរូបនេះ បានធ្វើដំណើរដល់មកទីក្រុងឡុងដុង ដើម្បីពិនិត្យសុខភាព ជាមួយនឹងក្រុមតោខៀវ Chelsea ដែលដឹកនាំដោយលោក Antonio Conte។ ខ្សែការពារកណ្ដាលរូបនេះ បានផ្ទេរចេញពីក្លិប Benfica មកកាន់ក្លិប Chelsea កាលខែមករា ឆ្នាំ២០១១ ក្នុងតម្លៃ២១,៣លានផោន និងបានបង្ហាញខ្លួន១៤៣ប្រកួត មុនចាកចេញទៅ PSGកាលឆ្នាំ២០១៤ក្នុងតម្លៃ៥០លានផោន ។
Luiz បាននិយាយនៅគេហទំព័រផ្លូវការ របស់ក្រុម Chelsea ថា: «ខ្ញុំពិតជារីករាយក្នុងការវិលត្រឡប់ទៅកាន់ក្លិប Chelsea វីញហើយយើងមានរឿងជាច្រើនដ៏អស្ចារ្យជាមួយក្នុងអំឡុងពេលខ្ញុំមកដល់ក្រុមនេះដំបូង ហើយខ្ញុំចង់ជួយក្រុមលោក Antonio Conte សម្រេចបាននូវភាពជោគជ័យជាច្រើន៕

ប្រេស៊ីល៖លោកស្រី Dilma Rousseff ត្រូវបានដកហូតតំណែងជាប្រធានាធិបតីរបស់ប្រទេសប្រេស៊ីលនៅក្នុងការបោះឆ្នោតចោទប្រកាន់មួយកាលពីថ្ងៃពុធហើយជំនួសដោយគូប្រជែងរបស់លោកស្រីគឺលោក Michel Temer ។
លោកស្រី Rousseff ដែលមានវ័យ៦៨ឆ្នាំត្រូវបានកាត់ទោសដោយសមាជិកព្រឹទ្ធសភាចំនួន៦១រូបក្នុងចំណោម៨១រូបពីការប្រើប្រាស់ថវិកាជាតិខុសច្បាប់។ការបោះឆ្នោតមួយនេះដែលលើស សំឡេងភាគច្រើនពីរភាគបីដែលត្រូវការជាចាំបាច់គឺមានន័យថាមេដឹកនាំឆ្វេងនិយមជើងចាស់រូបនេះត្រូវតែចុះចេញពីតំណែងភ្លាមៗ។
បីម៉ោងក្រោយមក លោក Temer បានស្បថចូលកាន់តំណែង។ អតីតអនុប្រធានាធិបតីនិងធ្លាប់ជាដៃគូរដ្ឋាភិបាលចម្រុះពេលមួយនេះ ត្រូវបានលោកស្រី Rousseff ចោទប្រកាន់ពីការរៀបចំធ្វើរដ្ឋប្រហារប្រឆាំងនឹងលោកស្រី។
ថ្លែងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីមួយដែលផ្សាយតាមទូរទស្សន៍បន្ទាប់ពីនោះ លោក Temer បានសន្យាថានឹងចាប់ផ្តើម “យុគសម័យថ្មី” មួយនៅក្នុងប្រទេសរងគ្រោះដោយវិបត្តិមួយនេះ ខណៈដែលលោកនឹងត្រូវកាន់តំណែងជាប្រធានាធិបតីរហូតដល់អណត្តិដែលនៅសល់ត្រូវបញ្ចប់ក្នុងឆ្នាំ២០១៨។
មេធាវីរបស់លោកស្រី Rousseff គឺលោក Jose Eduardo Cardozo បាននិយាយថា លោកនឹងនាំយកមកនូវការប្រឈមផ្លូវច្បាប់ប្រឆាំងនឹងការចោទប្រកាន់នេះទៅតុលាការជាន់ខ្ពស់។
ជាមួយគ្នានោះ សមាជិកព្រឹទ្ធសភាលោក Romero Juca មកពីគណបក្ស PMDB របស់លោក Temer បាននិយាយថា លោកក៏រំពឹងផងដែរថានឹងមានបណ្តឹងឧទ្ធរណ៍ដើម្បីរារាំងលោកស្រី Rousseff ពីឆាកនយោបាយ។
ថ្លែងនៅឯវិមានប្រធានាធិបតី Alvorada នៅជាយក្រុង Brasilia លោក Rousseff នៃគណបក្សពលករបានថ្កោលទោសចំពោះការចាកចេញទាំងបង្ខំរបស់លោកស្រី។
លោកស្រីបាននិយាយថា “ពួកគេបានសម្រេចចិត្តផ្អាកអាណត្តិរបស់ប្រធានាធិបតីដែលមិនបានប្រព្រឹត្តបទល្មើស។ ពួកគេបានផ្តន្ទាទោសជនស្លូតត្រង់និងធ្វើរដ្ឋប្រហារសភា”។
គួរបញ្ជាក់ថា លោក Temer ដែលមានវ័យ៧៥ឆ្នាំនឹងសម្គាល់ថ្ងៃដំបូងរបស់លោកជាប្រធានាធិបតីនៅពេលដែលលោកធ្វើដំណើរទៅកាន់កិច្ចប្រជុំកំពូល G20 ក្នុងប្រទេសចិននៅល្ងាចថ្ងៃពុធ៕

ខេត្តមណ្ឌលគិរី៖បុរសពីរនាក់ដែលគេស្គាល់ច្បាស់ថា មានរបររកស៊ីនេសាទត្រីតាមវិធីឆក់ជាយូរមកហើយនោះ មកដល់ថ្ងៃនេះកើតមានគ្រោះថ្នាក់ដោយការធ្វេសប្រហេសក្នុងរបររបស់ខ្លួនបណ្តាលឲ្យឆក់ស្លាប់។ ករណីនេះកើតឡោះងនៅក្នុងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦នៅចំណុភូមិ«អូរច្បារ»ស្ថិតនៅភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។
បុរសពីរនាក់បាត់ខ្លួនក្នុងតំបន់ខាងលើសង្ស័យលង់ទឹកក្រោយជិះទូកឆក់ត្រី ការបាត់ខ្លួនអ្នកទាំងពីរមានរយៈពេលយូរមានមន្ទិលសង្ស័យដល់ក្រុមគ្រួសារក៍កើតមានភាពឆោរឡោកើតឡើង ស្របពេលដំណឹងបានលេចឮដល់សមត្ថកិច្ច។
លោក ខ្លូត សុឃា អធិការនៃអធិការដ្ឋាននគរបាលស្រុកកោះញែកបានចាត់ចែងកំលាំងតាមរុករកបុរសទាំងពីរខាងលើ លុះក្នុងថ្ងៃដដែលការតាមរកនេះប្រទះឃើញសាកសពបុរសម្នាក់ក្នុងចំណោមពីរនាក់រួមទាំងទូក និង ឧបករណ៍ឆក់ត្រីជាច្រើន។លោកអធិការបន្តទៀតថា ការងារនេះបន្តដល់ព្រឹកប្រលឹមថ្ងៃទី៣១ ខែសីហារ ឆ្នាំ២០១៦ ទាំងសមត្ថកិច្ច អ្នកជំនាញមុជទឹកនិងក្រុមគ្រួសារក៍ប្រទះសាកសពជនរងគ្រោះទីពីរអណ្តែតទឹក
នៅប្របមាត់ទឹក«អូរច្បារ»មានសភាពហើមស្ពីងទៅហើយ។
សមត្ថកិច្ចបានធ្វើកោសល្យវិច្ឆ័យលើសាកសពជនរងគ្រោះទាំងពីរនិងបានសន្និដ្ឋានជាជំហានដំបូងថា បុរសទាំងពីរនាក់ប្រាកដជាឆក់និងឧបរកណ៍ឆក់ត្រី ហើយលង់ទឹកស្លាប់តែម្តង។ចំណែកអត្តសាញ្ញាណជនរងគ្រោះទាំងពីរត្រូវបានស្គាល់ទី០១ឈ្មោះបាយ ឡោះភេទប្រុសអាយុ៣០ឆ្នាំជនជាតិឡាវនិងទី០២ឈ្មោះគង់ គីតអាយុ៤៧ឆ្នាំជនជាតិខ្មែរ អ្នកទាំងពីរមានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ បច្ចុប្បន្នក្រោយពិនិត្យសាកសពរួចសមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីរៀងៗខ្លួន។ស្របពេលជាមួយគ្នានេះអជ្ញាធរដែនដីសមត្ថកិច្ចគ្រប់មជ្ឈដ្ឋានស្នើសុំយ៉ាងទទូចដល់បងប្អូនជនរួមជាតិខ្មែរ មេត្តាជួយការពារមច្ឆាជាតិនៅទូទាំងព្រះរាជាណាចក្រកម្ពុជាទន្លេ បឹង ព្រែកស្ទឹងអូរ ដោយបញ្ចប់នូវទង្វើរយកឧបករណ៍នេសាទត្រីតាមវិធីឆក់ត្រីទោះជាឧបករណ៍នោះតូចឬធំក៍ដោយ ព្រោះរដូវនេះជារដូវបិតនេសាទផង៕



រាជធានីភ្នំពេញ៖ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានចេញសចក្តីថ្លែងការណ៍មួយនៅព្រឹកថ្ងៃទី១ ខែកញ្ញានេះ ដោយបញ្ជាក់អំពីផ្លូវច្បាប់ដែលនាំឲ្យឈានដល់ការលើកអភ័យឯកសិទ្ធិសភា លោកស្រី ថាក់ ឡានី សមាជិកាព្រឹទ្ធសភា មណ្ឌលភូមិភាគទី២ មកពីគណបក្សសម រង្ស៊ី។
សូមអានសេចក្តីថ្លែងការណ៍ទាំងស្រុងរបស់ស្ថាប័នព្រឹទ្ធសភា ៖

រាជធានីភ្នំពេញ៖កម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ បានចាប់ខ្លួនស្ត្រីអ្នកជំនាញម្នាក់ តាមដីការបស់សាលាឧទ្ធរណ៍ នៅម្តុំផ្សារថ្មីនាព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦នេះ ពីបទ ចេញសែកអត់លុយជាង២៤ម៉ឺនដុល្លារ។
ស្ត្រីអ្នកជំនួញនោះ ឈ្មោះ ស៊ុន ម៉ារា ភេទស្រី អាយុ៥៦ឆ្នាំ សញ្ជាតិខែ្មរ មុខរបរសិប្បករ ទីកន្លែងកំណើតនៅសង្កាត់លេខ៣ ក្រុងភ្នំពេញ។
សមត្ថកិច្ចមិនទាន់បញ្ជាក់ទេថា តើការចេញសែកអត់លុយនាំឲ្យមានការចាប់ខ្លួននោះ ទាក់ទងប្រាក់ជំពាក់ ឬ ទូទាត់លើជំនួញអ្វីនោះទេ៕


រាជធានីភ្នំពេញ៖អ្នកនាំពាក្យក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ បានថ្លែងបញ្ជាក់កាលពីព្រឹកមិញនេះថា កងទ័ពជើងទឹក នឹងបន្តហ្វឹកហ្វឺន នៅក្នុងការទប់ទល់នឹងគ្រោះមហន្តរាយផ្សេងៗ នៅតាមដងទន្លេសាប ទន្លេបាសាក់ នៅថ្ងៃនេះ ដោយលោកបន្ថែមថា ការហ្វឹកហ្វឺននេះ មាននាវា ចំនួន៨គ្រឿង អូបរ័ ២២គ្រឿង ចូលរួម ។
ចំណែកលោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោត បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា ការហោះហើរឧទ្ធម្ភាគចក្រ និងហ្វឹកហ្វឺនបើកកាណូតរបស់កងកម្លាំង កាលពីម្សិលមិញនេះ មិនបានប៉ះពាល់ដល់ការបោះឆ្នោតទេ ហើយដំណើរការចុះឈ្មោះបោះឆ្នោត នៅព្រឹកថ្ងៃនេះដំណើរល្អជាធម្មតា ។
គួរបញ្ជាក់ថា កាលពីម្សិលមិញគេឃើញមានឧទ្ធម្ភាចក្រជិត១០គ្រឿង បានហោះឆ្វែលចុះឆ្វែលឡើងម្តុំទីស្នាក់ការគណបក្សសង្គ្រោះជាតិ រួមទាំងកងម៉ារីនជើងទឹកមួយចំនួនក៏បានបើកចុះឡើងតាមដងទន្លេបាសាក់ផងដែរ ។ ប៉ុន្តែមន្ត្រីជាន់ខ្ពស់យោធាអះអាងថា ជាការហ្វិកហាត់ប៉ុណ្ណោះ ខណដែលមេបក្សប្រឆាំងបានហៅសកម្មភាពទាំងនោះជាការគំរាម ឬ ត្រៀមកម្លាំងចាប់ខ្លួនលោក កឹម សុខា ទៅវិញ ៕

រាជធានីភ្នំពេញ៖ប្រធានគណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោតលោក ស៊ិក ប៊ុនហុក បានថ្លែងថា លោក សម រង្ស៊ី ប្រធាន គណបក្សសង្គ្រោះជាតិ មានសិទ្ធិចុះឈ្មោះបោះឆ្នោតបាន។ ប៉ុន្តែលោក សម រង្ស៊ី ត្រូវបំពេញលក្ខខណ្ឌចំនួន៣ចំណុចគឺត្រូវមាន អត្តសញ្ញាណបណ្ណ សៀវភៅគ្រួសារ និងលិខិតបញ្ជាក់ទីកន្លែងស្នាក់នៅពិតប្រាកដ៕

រាជធានីភ្នំពេញ៖អ្នកនាំពាក្យព្រឹទ្ធសភា លោក ម៉ម ប៊ុននាង បានថ្លែងថា ព្រឹទ្ធសភានាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦នេះ បានសម្រេចដកអភ័យឯកសិទ្ធិ លោកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភាមកពីគណបក្សសមរង្ស៊ីហើយ ដោយមានសំឡេង៤៦គាំទ្រឱ្យលើកអភ័យឯកសិទ្ធិនេះ។
លោកស្រី ថាក់ ឡានី និង លោក សម រង្ស៊ី ត្រូវបានប្តឹងដោយសម្តេចតេជោ ហ៊ុន សែន តាមរយៈមេធាវី គី តិច កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦ ដោយទាមទារសំណងចំនួន១០០រៀល ពាក់ព័ន្ធនឹងការចោទប្រកាន់ សម្តេចតេជោ ហ៊ុន សែន និង រាជរដ្ឋាភិបាលកម្ពុជាថា ជាអ្នករៀបចំការបាញ់សម្លាប់លើលោកបណ្ឌិត កែម ឡី។ ជុំវិញបណ្តឹងនេះ លោកស្រី ថាក់ ឡានី ដោយសំអាងលើអភ័យឯកសិទ្ធ បានបដិសេធមិនចូលខ្លួនឆ្លើយបំភ្លឺជាលើកទី២ បន្ទាប់ពីមានការកោះហៅពីតុលាការ។
គួរបញ្ជាក់ថា ការស្នើលើកអភ័យឯកសិទ្ធិនេះ ធ្វើឡើងតាមសំណើរបស់ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ ដើម្បីឱ្យតុលាការអាចបន្តនីតិវិធីរបស់ខ្លួន៕

ដោយ៖ប៉ែន សុផល
ខេត្តបាត់ដំបង៖ហេតុការណ៍ដ៏សង្វេគ និងរន្ធត់មួយកើតឡើងកាលវេលាម៉ោង១៦ និង២០នាទីរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ នៅចំណុចខាងត្បូងស្ពានថ្មថ្មី(ផ្លូវជាតិលេខ៥) ស្ទឹងសង្កែ ក្រុមទី ១២ ភូមិ ព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង គ្រាដែលកុមារាកុមារី២នាក់ស្លាប់ និង២នាក់ទៀតសង្គ្រោះបន្ទាន់ដោយសារលង់ទឹកស្ទឹងសង្កែ។
ក្មេងប្រុសស្រីលង់ទឹកស្លាប់មាន៖ទី១-កុមារសឈ្មោះ វ៉ាន់ ចាន់ហៃ អាយុ១០ឆ្នាំ មានទីលំនៅផ្ទះលេខ ១២៩ ក្រុមទី៦ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ រស់នៅជាមួយជីដូនឈ្មោះ លឿត លន់ អាយុ ៧១ឆ្នាំ ។ ទី២-កុមារីឈ្មោះ វឿត ណារី អាយុ១៣ឆ្នាំ មានទីលំនៅ ក្រុមទី៦ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោក្រុង បាត់ដំបង ឱពុកឈ្មោះ រ៉ាន់ រឿត អាយុ ៣៩ឆ្នាំ។
ដោយឡែក ជនរងគ្រោះ២នាក់ទៀត ដែលសង្គ្រោះទាន់ពេលមិនស្គាល់អត្តសញ្ញាណទេ៕



ភ្នំពេញ៖ពិតជាគួរឲ្យអាណិតណាស់សម្រាប់ស្ត្រីមិនគ្រប់សតិម្នាក់ បានសម្រាលកូននៅតាមផ្លូវ វេលាម៉ោង០៦ និង៣៥នាទីព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០១៦នេះ ដែលកើតឡើងនៅចំណុចផ្សារកាណាស៊ីធី (ផ្លូវវ៉េងស្រេង) សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ស្ត្រីរងគ្រោះរូបនេះសម្រាលបានកូនស្រីហើយក៏ត្រូវបានក្រុម៧១១ របស់កងពលលេខ៧០ ជួយដឹកបញ្ជូនទៅកាន់មន្ទីរជប៉ុន ដើម្បីជួយសង្គ្រោះបន្តទៀត។
ស្ត្រីទីទាល់ក្រម្នាក់នេះមានឈ្មោះ សុខ គង្គា អាយុ៣៨ឆ្នាំ រស់នៅភូមិបន្ទាយធ្លាយ ឃុំព្រៃខ្លា ស្រុកកោះអណ្តែត ខេត្តតាកែវ ទីលំនៅបច្ចុប្បន្ន ដើរដេកតាមចិញ្ចើមផ្លូវ។
បច្ចុប្បន្នជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកម្ពុជា-ជប៉ុន៕



មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍