All posts by មេគង្គ ប៉ុស្តិ៍

អ្នកដើរ​ប្រមូល​សំរាម​តាម​ផ្ទះ​ម្នាក់​ត្រូវ​រថយន្ត​ដឹក​ចំណី​សត្វ​បុក​កិន​បែកក្បាល​ស្លាប់​

ភ្នំពេញ​៖​បុរស​អ្នកដើរ​ប្រមូល​សំរាម​តាម​ផ្ទះ​ម្នាក់​ត្រូវ​រថយន្ត​ដឹក​ចំណី​សត្វ​មួយគ្រឿង​បើក​លឿន​ជែង​រថយន្ត​ដឹក​សំរាម​ជ្រុល​បុក និង​កិន​បែកក្បាល​ស្លាប់​នៅនឹងកន្លែង​យ៉ាង​អាណោចអាធ័ម​។ ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរ​នោះ​កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង​២០​នាទី​ព្រឹក​ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០១៦ នៅលើ​កំណាត់ ផ្លូវ​លេខ​១២០K ហៅ​ផ្លូវ​អូរ​ដឹ​ម​កប់​ស្រូវ ត្រង់ចំណុច​ផ្លូវ​រថភ្លើង​ខ្សែ​ភ្នំពេញ ខេត្តកំពត ស្ថិតក្នុង​ភូមិ​ចែង ម៉ែង សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​
​រថយន្ដ​បង្ក​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស​ពាក់​ស្លាក​លេខ​កំពង់ស្ពឺ 3A-0809 បើកបរ​ដោយ​យុវជន​ម្នាក់ ឈ្មោះ ប៉ាក់ ពេជ្រ អាយុ​២៣​ឆ្នាំ មុខរបរ​អ្នកបើកបរ មាន​ទីលំនៅ​ក្នុងភូមិ​ត្រ​ពាំង​វែង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ (​ត្រូវ​នគរបាល​ឃាត់ខ្លួន​)​។ ដោយឡែក​យុវជន​រងគ្រោះ​ខាងលើ​ឈ្មោះ យ៉េ​ង ង៉េ​ត អាយុ​២៣​ឆ្នាំ មុខរបរ​កម្មករ ក្រុមហ៊ុន​ស៊ីន​ទ្រី​ស្នាក់​នៅក្នុង​ក្រុមហ៊ុន​ប្រមូល​សំរាម​ស៊ិន​ទ្រី នៅក្នុង​ភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។
​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ដើរ​តាម​រថយន្ត​ដឹក​សំរាម ដើម្បី លើក​សំរាម​តាម​មុខផ្ទះ​ប្រជាពលរដ្ឋ​ដាក់​នៅក្នុង​រថយន្ត ដោយ​ធ្វើដំណើរ​យឺតៗ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ខណៈនោះ​ស្រាប់តែ​រថយន្ត​បង្ក​ដឹក​ចំណី​សត្វ​បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន ក្នុងទិសដៅ​ស្របគ្នា​ទៅដល់ បាន​ជែង​រថយន្ត​ដឹក​សំរាម​ពី​ខាងស្ដាំ​ហើយក៏​ជ្រុល​ទៅបុក​ជនរងគ្រោះ​ពីក្រោយ​ពេញទំហឹង បណ្ដាល​ឲ្យ​ដួល ស្លាប់​ភក​លាមៗ​តែម្ដង​។​
ក្រោយពេល​កើតហេតុ​រថយន្ត​បង្ក បាន​ព្យាយាម​បើក​រត់គេចខ្លួន ប៉ុន្តែ​ត្រូវបាន​អ្នកបើករថយន្ត​ដឹក​សំរាម បើក​ដេញតាម​ពីក្រោយ​បាន​ចម្ងាយ​៣​ម៉ែត្រ​ទើប​ទាន់ និង​ចាប់បាន​ទាំងរ​ថយ​នន​ត​និង​អ្នកបើកបរ រួច​បានប្រគល់​ទៅ​ឲ្យ នគរបាល​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​នាំយកទៅ​រក្សាទុក និង​ចាត់ការ​តាមផ្លូវ​ច្បាប់​៕

14599751_1771718763066686_517189330_o14522040_1771718786400017_879746367_o14572009_1771718766400019_1830569891_o14536620_1771718769733352_89866325_o14522135_1771718759733353_2088179234_o

​

អាមេរិក​​ផ្អាក​ការចរចា​ជាមួយ​រុស្ស៊ី​លើបទ​ឈប់​បាញ់​នៅ​ស៊ី​រី​

​អាមេរិក​៖​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​សហរដ្ឋអាមេរិក​បានប្រកាស​ទម្លាក់ចោល​ការខិតខំ​ប្រឹងប្រែង​របស់ខ្លួន ដែល​បញ្ចុះបញ្ចូល​រុស្ស៊ី​ឲ្យ​ព្រម​ផ្អាក​ឈប់​បាញ់ បន្ទាប់ពី​មាន​ករណី​វាយប្រហារ​ខ្លាំងក្លា​កើតឡើង​ភាគ​ខាងកើត​នៃ​ក្រុង​អា​ឡេ​ប៉ូ​។​
​ការប្រកាស​របស់​ទីក្រុង​វ៉ាស៊ីនតោន​នៅពេលនេះ ដោយ​ចោទថា រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ​កំពុងតែ​ផ្សំគំនិត​ជាមួយ​បុរស​ខ្លាំង បា​ហ្សា អាល់​អាសាទ មេដឹកនាំ​ស៊ី​រី ហើយ​បាន​បាញ់សម្លាប់​ពលរដ្ឋ​ស៊ីវិល​ក្នុង​ទីក្រុង​។​ជាមួយគ្នា​នោះ​អ្នកនាំពាក្យ​សេត​វិមាន​លោក Josh Earnest ថ្លែងថា មនុស្ស​គ្រប់គ្នា​កំពុងតែ​មានការ​ឈឺចាប់​ដោយសារតែ​សកម្មភាព​របស់​រុស្ស៊ី​កំពុង​ធ្វើ​។​
​ទោះយ៉ាងណា រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក​លោក ច​ន ឃែ​រី ថ្លែងថា លោក​នៅតែ​ស្វែងរក​ដំណោះស្រាយ​បែប​ការទូត​ក្នុងការ​ដោះស្រាយ​បញ្ហា​នេះ ដោយ​ឲ្យ​មានការ​ព្រមព្រៀង​ពី​ពហុភាគី​៕

161004-vod-meta-g-secu-us-suspends-syria-ceasefire-talks-with-russia

​

FIFA ចង់​ឲ្យ​មាន​ដល់​៤៨​ក្រុម​សម្រាប់​ការប្រកួត World Cup

​បាល់ទាត់​៖​ប្រធាន​សហព័ន្ធ​បាល់ទាត់​ពិភពលោក​ហៅ​កាត់​ថា FIFA លោក Gianni Infantino មាន​និយាយថា លោក​មានបំណង​ចង់​បង្កើន​ចំនួន​ក្រុម​ទៅ​ប្រកួត​ជុំ​ផ្ដាច់ព្រ័ត្រ World Cup ពី​៣២​ដល់​៤៨​ក្រុម​។​
​បុរស​សញ្ជាតិ​អ៊ីតាលី​វ័យ​៤៦​ឆ្នាំ​រូបនេះ ធ្លាប់បាន​លើកឡើង​មុនពេល​គាត់​ក្លាយជា​ប្រមុខ​ដឹកនាំ FIFA លោក​នឹង​បង្កើន​ចំនួន​ក្រុម​ជម្រើសជាតិ​ទៅ World Cup ដល់​៤០​ក្រុម តែ​ពេលនេះ​លោក​គិតថា ចំនួន​៤៨​ក្រុម​ហាក់ដូចជា​ជម្រើស​ល្អ​ជាង​។​
​រូបមន្ត​ថ្មី​ខាងលើ​របស់ Infantino មិន​ខុសពី​ការប្រកួត World Cup មុនៗ​ប៉ុន្មាន​ទេ ពោលគឺ​ក្នុង​៤៨​ក្រុម​នេះ មាន​១៦​ក្រុម​ត្រូវ​ជម្រុះ​ចេញ​នៅ​វគ្គ​ចាញ់​ធ្លាក់ ( knockout) មុន​ពេលដែល​ឈានទៅ​វគ្គ​ចែក​ពូ​ល​ដែលមាន​៣២ ក្រុម​ដូច World Cup មុនៗ​។ លទ្ធផល​នៃ​ការសម្រេចចិត្ត​យ៉ាងណា​នោះ​ត្រូវ​រង់ចាំ​រហូតដល់​ការបើក​កិច្ចប្រជុំ​របស់ FIFA នៅ​ខែមករា​ឆ្នាំក្រោយ​៕

infantino-gianni022716-getty-ftrjpg_kbs75rsitn7f1l8rx5f8za9zk

​

គ្រាប់មីន​ទាន់​ផ្ទុះ​ជាច្រើន​សល់​ពី​សម័យ​សង្គ្រាម​ត្រូវ​ប្រជាពលរដ្ឋ​ប្រទះឃើញ​

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​តាម​របាយការណ៍​ពី​ខាង​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មាន​ប្រជាពលរដ្ឋ​បាន​រាយការណ៍​កាលពី​ថ្ងៃ​ទី​៣ តុលា មក​ថា មាន​គេ​ប្រទះឃើញ​គ្រាប់​មិនទាន់​ផ្ទុះ មាន​គ្រាប់​B40 ចំនួន​៤​គ្រាប់ និង​គ្រាប់​៦០​ចំនួន​៧ គ្រាប់ និង​ម៉ី​ន​តោន ចំនួន​៣ គ្រាប់ ប៉ុន្តែ​បើតាម​ការចុះពិនិត្យ និង​ជាក់ស្តែង​នោះ​គឺមាន​គ្រាប់​៦០ មិនទាន់​ផ្ទុះ​និង​ប្រើការ​បាន​រីឯ​ប៉ុន្មាន​គ្រាប់​ទៀត​មិនអាច​បាន និង​ប្រភេទ​គ្រាប់​ជាច្រើន​ផ្សេងទៀត​មិនអាច​ប្រើការ​បាន ។​
​បើ​យោងតាម​លោក​អធិការ​ស្រុក​សង្កែ​បាន​ឲ្យ​ថា​គ្រាប់​ទាំងនោះ​គឺ​ពលរដ្ឋ​បាន​ប្រទះឃើញ និង​ប្រមូលផ្តុំ​យកមក​ទុកជា​យូ​មកហើយ ប៉ុន្តែ​ពួកគាត់​ដោយ​មិនបាន​រាយការណ៍​ទៅ​សមត្ថកិច្ច​។ នៅ​ព្រឹក​ថ្ងៃទី​៤​តុលា​អង្គភាព​បោះ​សម្អាត​គ្រាប់​ម៉ី​ន​កម្ពុជា​(CMAC) បាន​ចុះ​ដល់​កន្លែង​កើត​ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​និង​ធ្វើ​សកម្មភាព​រុករក​និង​បោះ​សម្អាត​ជា​បន្តទៀត​នៅត្រង់ចំណុច ក្រុមទី​១៧ ភូមិ​អូរ​មុនី ឃុំ​
​អន្លង់ ស្រុក​សង្កែ ខេត្តបាត់ដំបង ។​
​បន្ទាប់​ហេតុការណ៍​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​១​ករណី​សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ដល់​កន្លែងកើតហេតុ​និង​រៀបចំ​សំណុំ​ឯកសា​ទៅតាម​ផ្លូវច្បាប់​៕

14585379_1771652306406665_1516824310_n14542781_1771652323073330_601213589_n14555719_1771652329739996_2009066240_n14555812_1771652326406663_454234674_n14593194_1771652309739998_609754194_n
​

ប្រធានាធិបតី​ចិន​នឹងមកធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជាសប្តាហ៍​ក្រោយ​

​រាជធានី​ភ្នំពេញ​៖​ប្រធានាធិបតី​ចិន លោក ស៊ី ជិន​ពីង នឹងធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា នៅ​សប្តាហ៍​ក្រោយនេះ​បើ​យោងតាម​ការផ្សាយ​ព័ត៌មាន​របស់​បណ្តាញ​ព័ត៌មាន​ចិន​។​
​លោក ស៊ី ជិន​ពីង នឹងធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា រយៈពេល​៣​ថ្ងៃ នៅ​សប្តាហ៍​ក្រោយ ដោយ​គិត​ចាប់​ថ្ងៃទី​១៣ ដល់​១៥ ខែតុលា ឆ្នាំ​២០១៦​។ ដំណើរ​ទស្សនកិច្ច​នោះ​គឺ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​ទាំងពីរ​។​
​យ៉ាងណាក៏ដោយ មន្ត្រី​ក្រសួងការបរទេស​កម្ពុ​ជា មិនទាន់​បញ្ជាក់​អំពី​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ចិន​នៅឡើយ​ទេ​៕

fn-2016-10-04-09-34-09-0

​

ប្រជាពលរដ្ឋ​ខ្មែរ ៤,២៨៥,៧៨៣​នាក់​ហើយ​បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត

រាជធានី​ភ្នំពេញ​៖​គិត​ត្រឹម​ម៉ោង​៦​ល្ងាច ថ្ងៃទី​០៣ ខែតុលា ឆ្នាំ​២០១៦​ម្សិលមិញ​នេះ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន ៤,២៨៥,៧៨៣​នាក់​ហើយ​បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប​។​
​គួរ​បញ្ជាក់ថា ប្រជាពលរដ្ឋ​ដែលមាន​អាយុ​១៨​ឆ្នាំ​ឡើង ហើយ​មាន​សិទ្ធិ ចុះឈ្មោះ​បោះឆ្នោត មាន​ចំនួន​ជាង​៩.៦​លាន​នាក់​៕

fn-2016-10-04-09-47-00-0

​

ស្លាប់​២៨​នាក់ ​របួស​១៤៩ ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ

​រាជធានី​ភ្នំពេញ​៖​គ្រោះថ្នាក់​ចរាចរណ៍​រយៈ​ពេល​៥​ថ្ងៃ ក្នុងអំឡុង​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណីជាតិ បាន​ឆក់យក​អាយុជីវិត​ប្រជាពលរដ្ឋ​២៨​នាក់ ហើយ​៩៤​នាក់​ទៀត​រងរបួស​ធ្ងន់ និង​៥៥​នាក់​រងរបួស​ស្រាល​។​
​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រុន រ័ត្ន​វាសនា ប្រធាន​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍​បាន​បញ្ជាក់ថា បើ​ប្រៀបធៀប​រយៈពេល​៥​ថ្ងៃ នៃ​គ្រោះថ្នាក់​ចរាចរណ៍ ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ឆ្នាំ​២០១៦ ទៅនឹង​រយៈពេល​ដូចគ្នា ឆ្នាំ​២០១៥ ចំនួន​គ្រោះថ្នាក់​ចរាចរណ៍ និង​ចំនួន​អ្នកស្លាប់ និង​អ្នករបួស បាន​ធ្លាក់ចុះ​គួរ​ឲ្យ​កត់សម្គាល់ ពោល​នៅ​ឆ្នាំ​២០១៥ ចំនួន​អ្នកស្លាប់​មាន​រហូតដល់​៤៥​នាក់ (​ធ្លាក់ចុះ​១៧​នាក់​) អ្នករបួសធ្ងន់​មាន​ចំនួន​១៣៩​នាក់ (​ធ្លាក់ចុះ​៤៥​នាក់​) និង​អ្នក​របួសស្រាល​ចំនួន​៧៩​នាក់ (​ធ្លាក់ចុះ​២៤​នាក់​)៕

14466904_1768638816708014_1254010931_o

​

មនុស្ស​ជាង​៥០​នាក់​ស្លាប់ដោយសាររត់​ជាន់គ្នា​​

​អេ​ត្យូ​ពី​៖​យ៉ាងហោចណាស់​មនុស្ស​៥២​នាក់​បាន​ស្លាប់​កាលពី​ថ្ងៃអាទិត្យ​នៅឯ​ពិធីបុណ្យ​សាសនា​មួយ​ក្នុងប្រទេស​អេ​ត្យូ​ពី​បន្ទាប់ពី​ប៉ូលិស​បាន​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​ដា​ក់​ក្រុមអ្នកតវ៉ា​ដែល​បង្ក​ការរត់​ជាន់គ្នា​។​នេះ​ជា​ពិធីបុណ្យ​មួយ​ដើម្បី​អបអរ​ចុងបញ្ចប់​នៃ​រដូវវស្សា​។​
​រដ្ឋាភិបាល​ក្នុង​តំបន់​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា អំពើហិង្សា​បាន​ផ្ទុះឡើង​នៅឯ​ការជួបជុំ​មួយ​ក្នុង​ទីក្រុង Bishoftu ជិត​រដ្ឋធានី Addis Ababa ដោយសារតែ​ទង្វើ​របស់ “​កងកម្លាំង​គ្មាន​ការទទួលខុសត្រូវ​”​។ រដ្ឋាភិបាល​បាន​បន្ថែមថា “​ជា​លទ្ធផល មនុស្ស​៥២​នាក់​បាន​ស្លាប់​នៅក្នុង​ការរត់​ជាន់គ្នា​នេះ​”​។​
​ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ ក្រុមប្រឆាំង​បាន​និយាយថា ពួកគេ​ជឿថា​មាន​មនុស្ស​ជាង​១០០ នាក់​បាន​ស្លាប់​នៅក្នុង​ភាពវឹកវរ​នេះ​បន្ទាប់ពី​មនុស្ស​រាប់ពាន់នាក់​បាន​ប្រមូលផ្តុំ​គ្នា​នៅ​បឹង​ពិសិដ្ឋ​សម្រាប់​ពិធី​អរ​ព្រះ​គុណ​មួយ​ដែល​សហគមន៍ Oromo សម្គាល់​ជា​ចុងបញ្ចប់​នៃ​រដូវវស្សា​។​
​ប្រទេស​អេ​ត្យូ​ពី​កំពុង​ប្រឈមមុខ​នឹង​ភាពចលាចល​ប្រឆាំង​រដ្ឋាភិបាល​ធំ​បំផុត​របស់ខ្លួន​នៅក្នុង​រយៈពេល​មួយ​ទសវត្សរ៍​មកនេះ​ហើយ​អ្នកចូលរួម​ក្នុង​ពិធីបុណ្យ​មួយចំនួន​បាន​លើកដៃ​របស់ខ្លួន​ដាក់​លើ​ក្បាល​ដែលជា​កាយវិការ​សម្គាល់​ជាការ​តវ៉ា​ប្រឆាំង​របស់​សហគមន៍ Oromo ។​
​សេចក្តីថ្លែងការណ៍​រប​ស់​រដ្ឋាភិបាល​បាន​និយាយថា “​ពិធីបុណ្យ Irreecha ប្រចាំឆ្នាំ​ត្រូវបាន​បង្អាក់​ដោយសារតែ​អំពើហិង្សា​មួយ​ដែល​បាន​បង្កើតឡើង​ដោយ​ក្រុម​មួយចំនួន​។ ការបាត់​បង់ជីវិត​បា​ន​កើតឡើង​ដោយសារ​ការរត់​ជាន់គ្នា​”៕

1475504344_ethiopia-stampede

​

ទូត​អាមេរិក​លុបចោល​ព័ត៌មាន​កម្ពុ​ជាមាន​ជំងឺ Zika» ចេញពី Facebook

​រាជធានី​ភ្នំពេញ​៖​បន្ទាប់ពី​រង​នូវ​ការព្រមាន​ធ្ងន់ៗ ពី​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា បាន​លុបចោល​សេចក្តីប្រកាស​ព័ត៌មាន​ដែល​អះអាងថា «​ជំងឺ Zika កំពុង​កើតមាន​នៅតាម​តំបន់​ខ្លះ នៃ​ប្រទេស​កម្ពុជា​» ចេញពី Facebook ផ្លូវការ​របស់ខ្លួន ។​
​សូមជម្រាបថា ស្ថានទូត​អាមេរិក ប្រចាំ​កម្ពុជា បានចេញ​ផ្សាយ​ព័ត៌មាន​ស្តីពី​ជំងឺ Zika នៅ​កម្ពុជា​, ដោយបាន​លើកឡើងថា «​ជំងឺ Zika កំពុង​កើតមាន​នៅតាម​តំបន់​ខ្លះ នៃ​ប្រទេស​កម្ពុជា ហើយ​គេ​មិនដឹងថា អ្នកធ្វើដំណើរ​ប្រឈម​នឹង​ជំងឺ​នេះ​ប៉ុនណា​ទេ​។ ដូច្នេះ​នារី​ដែលមាន​ផ្ទៃពោះ ឬ​គ្រោង​នឹងមាន​ផ្ទៃពោះ គួរតែ​ពិភាក្សា​ពី​គំរោង​ធ្វើដំណើរ ជាមួយ​វេជ្ជបណ្ឌិត ហើយ​គួរ​ពិចារណា​ផ្អាក​ការធ្វើដំណើរ​ណា​ដែល​មិនចាំបាច់​មក​ប្រទេស​កម្ពុជា​»​។​
​យ៉ាងណាក៏ដោយ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រី​ក្រសួងសុខាភិបាល បានប្រកាស​បដិសេធចោល​ទាំងស្រុង ភ្លាមៗ ជុំវិញ​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក ប្រចាំ​នៅ​កម្ពុជា ដោយ​លោក​អះអាងថា កម្ពុជា​គ្មាន​ជំងឺ Zika ដូច​ការចោទប្រកាន់រ​បស់​ស្ថានទូត​អាមេរិក​នោះទេ ចាប់តាំងពី​ឆ្នាំ​២០១០​មក ប្រទេស​កម្ពុជា​ពុំទាន់​រកឃើញ​ករណី Zika ទេ​។ បច្ចុប្បន្ននេះ​បញ្ហា​ជំងឺ Zika ក្រសួងសុខាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ បាន​នឹង​កំពុង​យកចិត្តទុកដាក់​ជាទីបំផុត និង​តម្លាភាព ហើយ​ពេលនេះ កម្ពុជា​បាន​សហការគ្នាជាមួយ អង្គការ​សុខភាព​ពិភពលោក និង​វិទ្យាស្ថាន​ជាតិ​ប៉ាស្ទ័រ ដើម្បី​ទប់ស្កាត់​ជំងឺ​នេះ​មិន​ឲ្យ​ចូល​កម្ពុជា ៕

fn-2016-10-03-18-57-36-0

​

ដំរី​ដែល​ជាន់​ម្ចាស់​ស្លាប់​ត្រូវបាន​ប្រកាស​លក់​ក្នុងតម្លៃ​៣​ម៉ឺន​ដុល្លារ​

​ខេត្តមណ្ឌលគិរី​៖​រឿង​សត្វ​ដំរី​ចុះ​ព្រេង​ជាន់​ឬ​ព្រិច​ម្ចាស់​ស្លាប់​កាលពីពេល​កន្លង​ទៅមក​ដល់ពេលនេះ​នៅតែ​ជា​បញ្ហា​សម្រាប់​គ្រួសារ​ម្ចាស់​ដំរី អាជ្ញាធរខេត្ត អង្គការ​អភិរក្ស​សត្វ​ដំរី​មាន​មូលដ្ឋាន​នៅ​ខេត្តមណ្ឌលគិរី​ដដែល ។ ក្រោយពី​មាន​ហេតុ​ការគួរ​ឲ្យ​ភ្ញាក់​ផ្អើល​កន្លង​ទៅក្នុង ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០១៦ មាន​សត្វ​ដំរី​មួយ​ក្បាល​ឈ្មោះ​អា​ម៉ៃ ឬ​បាក់​ម៉ៃ​មាន​អាយុ​២៨​ឆ្នាំ បាន​វាយប្រហារ​លើ​ម្ចាស់​រហូតដល់​ស្លាប់​បាត់បង់​ជីវិត​នៅ​និង​កន្លែងកើតហេតុ​តាមពិត​បុរស​ឈ្មោះ ម៉ុ​ប ស្រេង នេះ​មិនមែនជា​ម្ចាស់ ឬ​ហ្ម័​រ នាក់​មើលថែរ​វា​តាំងពី​តូច​ដើម​រៀង​
​មក​នោះទេ ។​
​តាម​ប្រភព​បាន​ឲ្យ​ដឹងថា អ្នកមើល​ថែរ​ឬ​ហ្ម័​រ​ដំរី​ស្គាល់​ចិត្តថ្លើម​គ្នា និង​អាច​បញ្ជា និង​ស្តាប់​ម្ចាស់​ដោយ​ការស្រលាញ់​បំផុត​ពី​សត្វ​ដំរី​ខាងលើ​បាន​ស្លាប់បាត់​បង់ជីវិត​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​បុរស​នោះ​ជិៈ​ម៉ូតូ​បុក​សត្វ​ក្របី​ស្ទាវ​មួយ​ក្បាល ។ ប៉ុន្តែ​ហេតុ​ការគ្រោះថ្នាក់​ចរាចរណ៍​នោះ​ក៍​ជា​គ្រោះថ្នាក់​ដ៏​គួរ​ឲ្យ​ព្រឺព្រួច​ខ្លាំង​ណាស់ដែរ ខណដែល​អ្នកបើក​ម៉ូតូ​បាក់ករ​ស្លាប់​រីឯ​សត្វ​ក្របី​ក៍​បាក់ក​រងាប់ នៅ​និង​កន្លែងកើតហេតុ​ផងដែរ បុរស​ដែល​ស្លាប់​ក្នុង​ហេតុ​ការ​នោះ​គឺជា​ហ្ម័​រ​ដែល​សត្វ​ដំរី​ឈ្មោះ​អា​ម៉ៃ​ស្រលាញ់​បំផុត​។​
​ក្រោយពេល​ម្ចាស់​ឬ​ហ្ម័​រ ស្លាប់​បាត់ទៅ​សត្វ​ដំរី​នេះ​មាន​ការសោកសង្វេក​ជាខ្លាំង​ថ្ងៃ​ណាក៍​គេ​ឃើញ​វា​សម្រក់​ទឹកភ្នែក សម្រាប់​អារ​ហារ​ប្រចាំថ្ងៃ​ក៍​មិន​ចង់ស៊ី ហើយ​ថ្ងៃ​យប់​ណា​ក៏​វា​ជ្រួលច្របល់​នៅ​មិនចេះ​ស្ងៀម​ដោយ​កំលាំង​វា​ខ្លាំង​ទើប​បណ្តាល​ឲ្យ​វា​រួច​ពី​ចំណង ។​
​ប្រភព​ដដែល​បាន​បន្តទៀតថា តាមពិត​សត្វ​ដំរី​ឈ្មោះ​អា​ម៉ៃ​នេះ​បាន​បាត់​មុន​ថ្ងៃ​វា​ព្រិច​មនុស្ស​ស្លាប់​ជាង​ខែ​មកហើយ​មិនមែន​ដូច​ប្រភព​មួយចំនួន​បាន​ឲ្យ​ដឹងថា វា​បាន​បាត់​មុន​វា​ជាន់​បុរស​ឈ្មោះ​ស្រេង​ស្លាប់​បី​ថ្ងៃ​នោះទេ​។​ក្នុង​រយៈពេល​វា​បាត់​នោះ​ម្ចាស់​អ្នកស្រុក​ដែលជា​អ្នកមាន​សិទ្ធិ​លើ​វា​ជាង​មួយរយ​គ្រួ​សារបាន​ព្យាយាម​ចាប់​វា​ណាស់​តែ​ចាប់​មិនបាន ក្នុងនោះដែរ​គេ​ក៍​ឧស្សាហ៍​ឃើញ​វា​ចូល​សុ​ី​ដំណាំ​អ្នកស្រុក​ទាំង​នៅ​ជិត​ភូមិ​និង​ឆ្ងាយ​ពី​ភូមិ​មុនពេល​វា​ជាន់​ម្ចាស់​ក្រោយ​ស្លាប់​គឺ​គ្មាន​អ្នកណាម្នាក់​ដឹងថា​សត្វ​ដំរី​នេះ​របួស​នោះទេ ។ ទើបតែ​ក្នុង​ថ្ងៃ​មន្ត្រី​ជំនាញ​ប្រើ​កាំភ្លើង​សណ្តំ​បាញ់​ដើម្បី​ចាប់​កុំ​ឲ្យ​វា​តាម​វាយប្រហារ​មនុស្ស​តទៅទៀត​នោះ​ទើប​គេ​ប្រទះឃើញ​ផ្លែ​រស្នារ​មួយ​ផ្លែរ​ធ្វើ​ពី​ដែកថ្នាំងអំពៅ​មាន​ទំហំ​០,៦​សង់ទីម៉ែត្រ​និង​មាន​ប្រវែង​១.៥០​សង់ទីម៉ែត្រ​(​មួយ​តឹក​កន្លះ​)​ជាប់​និង​ប្រ​ម៉ោ​យ​អែប​ភ្លុក​របស់​វា ដោយសារ​របួស​ដ៏​ឈឺចាប់​នេះហើយ​បណ្តាល​ឲ្យ​អា​ម៉ៃ​ឬ​បាក់​ម៉ៃ​មាន​ច​រិ​ក​កាច​សាហាវ​រហូតដល់​ព្រិច​ឬ​ជាន់​សំលាប់​មនុស្ស​ដោយសារ​វា​ចូល​សុ​ី​ដំណាំ​គេ​ទើប​គេ​បាញ់​និង​ផ្លែ​រស្នារ​នេះ​។​ក្រោយពេល​បុរស​ម៉ុ​ប ស្រេង​ត្រូវ​ដំរី​ជាន់​ស្លាប់​ក្រុមគ្រួសារ​បានស្នើ​សុំ​ដល់​កងកំលាំងប្រដាប់អាវុធ​ពេល​រកឃើញ​វា​សុំ​ឲ្យ​បាញ់សម្លាប់​ចោល​ទៅ​បើ​ទុក​នៅ​អាច​និង​សម្លាប់​អ្នកដទៃ​បន្ត ពេលនោះ​ក៍មាន​ការស្នើសុំ​ពី​ឯកឧត្តម​ស្វាយ សំ​អ៊ាង​អភិបាលខេត្ត​មណ្ឌល​គី​រី​មិន​ឲ្យ​មានការ​បាញ់សំលាប់​ព្រោះ​វា​ជាស​ត្វ​កម្ររ​
​និង​ត្រូវបាន​អភិរក្ស​។​
​តាម​ប្រភព​ចុងក្រោយ​ទើប​ទទួលបាន​នៅ​ចុងខែ​កញ្ញា​ដើមខែ​តុលា​នេះ​លោក​ឃុន ឌី​យោន​ប្រធាន​អង្គការ​សត្វ​ដំរី​មាន​មូលដ្ឋាន​នៅ​ខេត្ត​មណ្ឌល​គី​រី​បាន​ឲ្យ​ដឹងថា សមាជិកគ្រួសារ​ចំនួន​មួយរយ​គ្រួសារ​ជាង​ដែលមាន​សិទ្ធិ​លើ​ដំរី​មួយ​ក្បាល​(​តាម​ប្រពៃណី​ជនជាតិដើម​ភាគតិច​ពូ​នង​ឲ្យ​តែ​ជា​បងប្អូន​ជាប់​ខ្សែស្រឡាយ​មាន​ប៉ុន្មាន​គ្រួសារ​គឺមាន​សិទ្ធិ​លើ​ដំរី​មួយ​ក្បាល​ទាំងអស់គ្នា​ត្រូវ​លក់ដូរ​ឬ​យ៉ាងណា​គឺ​ត្រូវមាន​ការឯកភាព​គ្នា​ទាំងអស់​ទើប​ដំណើរការ​ទៅបាន ។​
​តាម​ព័ត៌មាន​ពួកគាត់​ដាក់លក់​ក្នុងតម្លៃ​៣​ម៉ឺន​ដុល្លារ​ឯណោះ ។ ប៉ុន្តែ​គេ​មិនដឹងថា តើ​មាន​អ្នក​ហ៊ាន​ទិញ​ដំរី​មួយ​ក្បាល​តម្លៃ​៣​ម៉ឺន​ដុល្លារ​នោះទេ ខណដែល​ដំរី​មួយ​ក្បាល​នេះ បានបង្ហាញ​នូវ​ស​ភាពកាចសាហាវ និង​បានសម្លាប់​មនុស្ស​ថែមទៀត ៕

img-20161003-wa0002

​

តំណាងរាស្ត្រ CNRP ចូលប្រជុំ​គណៈកម្មាធិការ​អចិ​ន្រៃ​យ៍​រដ្ឋសភា​

​រាជធានី​ភ្នំពេញ​៖​នា​ព្រឹក​ថ្ងៃទី​០៤ ខែតុលា​នេះ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​បាន​បើក​កិច្ចប្រជុំ​មួយទៀត ដោយមាន​វត្តមាន​តំណាងរាស្ត្រ CNRP ផងដែរ ដើម្បី​ពិភាក្សា​លើ​របៀបវារៈ​មួយចំនួន សម្រាប់​ដាក់​ទៅក្នុង​កិច្ចប្រជុំពេញអង្គ នាពេលខាងមុខ​។ កិច្ចប្រជុំ​នៅ​ព្រឹក​នេះ ត្រូវបាន​ធ្វើឡើង​ក្រោម​អធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា​៕

fn-2016-10-04-09-28-12-1

​

ចាប់​ដៃដល់​រំលោភ ​សម្លាប់​ស្ដ្រី​ម្នាក់​នៅ​ស្រុក​កែវ​សី​ម៉ា​បាន​ហើយ​

ខេត្តមណ្ឌលគិរី​៖​សមត្ថកិច្ច​នគរបាល​ខេត្តមណ្ឌលគិរី កាលពី​ថ្ងៃទី​០៣ តុលា ២០១៦ បាន​បើក​កិច្ចប្រតិបត្តិការ​ស្រាវជ្រាវ​ក្នុង​រយៈពេល​៣​ថ្ងៃ ក៏​វែកមុខ​ជនដៃដល់​សម្លាប់​ស្ត្រី​ម្នាក់ ចោល​សាកសព​ទាំង​អាក្រាតកាយ​នៅក្នុង​ព្រៃ​ថា ជា​ករណី រំលោភ​ហើយ​សម្លាប់​នោះ​។​
​កម្លាំង​ជំនាញ​ការិយាល័យ​កណ្តាល​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​កែវ​សីមា បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ឃាតករ​រំលោភ​ហើយ​សម្លាប់​លើ​ស្ត្រី​ម្នាក់​មាន ឈ្មោះ ក្រែ​ត ស្រីមុំ កាលពី​ថ្ងៃទី​៣០ ខែកញ្ញា និង​បាន​រកឃើញ​សាកសព នៅ​ថ្ងៃទី​០២ តុលា វេលា​ម៉ោង​៤​និង​១០​នាទី​រសៀល នៅ​ភូមិ​អូ​អាម ឃុំ​ស្រែ​ខ្ទម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។​
​ក្រោយពី​មាន​ករណី​រំលោភ​ហើយ​សម្លាប់​នោះ សមត្ថកិច្ច​បានកំណត់​មុខសញ្ញា រហូត​ឈានទៅដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ទី តី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទម ស្រុក​កែវ​សីមា​។ ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា គេ​ពិតជា​បាន​វាយ​សម្លាប់​ស្ត្រីជន​រងគ្រោះ​ឈ្មោះ ក្រែ​ត ស្រីមុំ មែន តែ​មិនបាន​រំលោភ​ទេ​។ ជនសង្ស័យ​សារភាព​ទៀតថា ខោអាវ​ដែល​ជនរងគ្រោះ​ស្រាត និង​សើយ​ឡើងលើ​នោះ​គឺ​ពេល​ប្រវាយប្រតប់​គ្នា​អូស​ទៅ​របូត​។​
​សមត្ថកិច្ច​បាន​បង្ហើប​ថា ជនសង្ស័យ​នៅមាន​ការលាក់លៀម​ច្រើន​ទៀត ចម្លើយ​នេះ​មិនទាន់​យកជាការ​បានទេ ព្រោះ​ខុសពី​អ្វីដែល​កើតឡើង និង​មិន​ស៊ីសង្វាក់​ចំពោះ​វត្ថុតាង​ដែល​បន្សល់​លើ​សាកសព ចម្លើយ​សំ​ហេតុផល ទោះជា​យ៉ាងណា​ជនសង្ស័យ ត្រូវបាន​សមត្ថកិច្ច​ក​សាង​សំណុំរឿង បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្តមណ្ឌលគិរី ចាត់ការ​តាម​នីតិ​វិធិ​៕

untitled-114585538_1771261809779048_1016856317_n

​

ចុះជួយ​ក្មេង​៣​នាក់​លង់ទឹក ​បែរជា​លង់​ស្លាប់​ខ្លួនឯង​

ខេត្តបន្ទាយមានជ័យ​៖​បុរស​ម្នាក់​ឃើញ​ក្មេង​៣​នាក់​លង់ទឹក​ក៏​ចុះជួយ តែ​អកុសល​បែរជា​លង់ទឹក​ស្លាប់​ខ្លួនឯង​ទៅវិញ​។ ហេតុការណ៍​នេះ​កើតឡើង​នៅ​រសៀល​ថ្ងៃទី​០៣ ខែតុលា ឆ្នាំ​២០១៦ នៅ​ស្ពាន​កោះ​រលួស នៅ​ឆ្ងាយ​ពី​ប្រមាណ​៣​គីឡូម៉ែត្រ​ខាងលិច ភូមិ​រោគ ឃុំ​ស្ពាន​ស្រែង ស្រុក​ភ្នំស្រុក​។​
​មន្ត្រី​នគ​បាល​ប៉ុស្តិ៍ ឃុំ​ស្ពាន​ស្រែង បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ជនរងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ ស សី អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ស្វាយ ឃុំ​ស​ស្តម្ភ ស្រុក​ពួក ខេត្តសៀមរាប បានឃើញ​ក្មេង​៣​នាក់ ដែលមាន​អាយុប្រមាណ​៨ ទៅ​៩​ឆ្នាំ ដែល​លេង​ទឹកជា​ច្រើន​នាក់ ហើយ​ពេលនោះ​មាន​ក្មេង​៣​នាក់ បាន​លង់ទឹក ស្រាប់តែ​ជនរងគ្រោះ​ឃើញ ក៏បាន​លោត​ចូល​ជួយ ពេល​ជួយ​ក្មេង​បានសម្រេច​ហើយ ស្រាប់តែ​លង់ទឹក​ខ្លួនឯង​តែម្តង​។​
​ក្រោយពេល​កើតហេតុ សមត្ថកិច្ច និង​ពលរដ្ឋ បាននាំគ្នា​រុករក​ជាច្រើន​នាទី តែ​រក​មិនឃើញ ស្រាប់តែ​ពេល​ប្រទះឃើញ ជ​នន​រងគ្រោះ​បាន​ស្លាប់​បាត់ទៅហើយ​។ បច្ចុប្បន្ន​សព ត្រូវបាន​សមត្ថកិច្ច​ប្រគល់ ឲ្យ​ក្រុមគ្រួសារ យក​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

fn-2016-10-03-17-39-14-0

​

ចាប់ខ្លួន​ជនជាតិ​នី​ហ្សេ​នី​យ៉ា​២​នាក់ និង​ខ្មែរ​ម្នាក់ករណី​ឆបោក​

​រាជធានី​ភ្នំពេញ​៖​បុរស​ជនជាតិ​នី​ហ្សេ​រី​យ៉ា​២​នាក់ និង​សង្សារ​ជា​ស្ដ្រី​ខ្មែរ​ម្នាក់​ត្រូវបាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ឃាត់ខ្លួន​ជាប់​ព័ន្ធ​ក្នុងករណី​ឆបោក​លុយ​ជាង​១​ម៉ឺន​ដុល្លារ ដែល​ក្រុម​ទាំងនេះ គឺជា​មុខសញ្ញា​លាង​លុយ​កង្វក់​។ ការឃាត់ខ្លួន​នេះ​ធ្វើឡើង នៅ​រសៀល​ថ្ងៃទី​០៣ ខែតុលា ឆ្នាំ​២០១៦​នេះ តាមផ្លូវ​លេខ​៥BT ស្ថិតក្នុង​ភូមិ​សន្សំ​កុសល​៥ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ​។​
​មន្ដ្រីនគរបាល បាន​ឲ្យ​ដឹងថា កាលពីពេល​កន្លងទៅ ជនជាតិ​នី​ហ្សេ​រី​យ៉ា ទាំងនេះ បាន Chat តាម Facebook មកកាន់​ជនរងគ្រោះ​ម្នាក់​ជា​ជនជាតិខ្មែរ សហការគ្នា​ព្រោះថា ខ្លួន​មានទឹក​ថ្នាំ ដើម្បី​លាង​លុយ​ហើយ​អាច​ចាយ​បាន ហើយ​ជនរងគ្រោះ​ក៏បាន​យល់ព្រម​សហការ​ជាមួយ ពេលនោះ​ជនរងគ្រោះ​បាន​ទៅ​ជួប​ក្រុម​ជនសង្ស័យ ស្រាប់តែ​ជនសង្ស័យ​បាន​ក្លែងបន្លំ ដោយ​យកលុយ ២០០​ដុល្លារ ជា​លុយ​ពិតប្រាកដ ធ្វើជា​យកទៅ​លាង រួច​ប្រគល់​ឲ្យ​ជនរងគ្រោះ​យកទៅ​ចាយ ហើយក៏​ចាយ​បាន​ធម្មតា ទើប​សម្រេចចិត្ត​សហការគ្នា​រកស៊ី​។​
​មន្ដ្រី​ដដែល បន្ថែមថា ក្រោយពី​ដឹងថា​ជនរងគ្រោះ​ជឿទុកចិត្ត​ហើយ​នេះ ជនសង្ស័យ​បាន​កំហុស​ជនរងគ្រោះ​ថា ខ្លួន​ខ្វះ​លុយ​ក្នុង​ការទិញ​ទឹក​ថ្នាំ ដោយ​ឲ្យ​ជនរងគ្រោះ​ផ្ញើ​លុយ​ឲ្យ​ខ្លួន ៨,០០០​ដុល្លារ ដើម្បី​ទិញ​ទឹក​ថ្នាំ លុះ​ក្រោយមក​ជនសង្ស័យ​បា​នប​ង្គាំ​ឲ្យ​ជនរងគ្រោះ​ផ្ញើ​លុយ​មក​បន្ដទៀត ដែល​សរុប​ជាង​១​ម៉ឺន​ដុល្លារ ស្រាប់តែ​ពេលនោះ​ជនរងគ្រោះ បានដឹងថា​ខ្លួន​ប្រហែលជា​ចាញ់បោក​គេ ទើប​ទៅ​ដាក់ពាក្យ​បណ្ដឹង​ឲ្យ សមត្ថកិច្ច​ជួយ​អន្ដរាគមន៍​។​
​ក្រោយពី​ទទួល​បណ្ដឹង​ភ្លាម កម្លាំង​នគរបាល​ជំនាញ បានធ្វើការ​ស្រាវជ្រាវ រហូត​កំណត់​មុខសញ្ញា​បាន ហើយ​ឈានដល់​ការឃាត់ខ្លួន ជនសង្ស័យ​ម្នាក់ នៅ​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០១៦​កន្លង​នៅ​នេះ ហើយ​កម្លាំង​ជំនាញ​បាន​បន្ដ​ការស្រាវជ្រាវ​ទៀត រួច​ក៏បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​បន្ថែមទៀត​នៅ​រសៀល​នេះ ដោយ​សរុប​កម្លាំង​នគរបាល​ជំនាញ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​៣​នាក់​។​
​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៣​នាក់ ត្រូវការ​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ក្រសួងមហាផ្ទៃ នាំខ្លួន​ទៅ​សួរនាំ ដើម្បី​ចាត់ការ​បន្ដ​តាម​នីតិវិធី​៕

fn-2016-10-03-17-19-23-0fn-2016-10-03-17-19-23-1

​

កោះហៅ​ភរិយាសព​លោក​ កែម ឡី ចូល​បំភ្លឺ​ថ្ងៃ​១៧​តុលា​

រាជធានី​ភ្នំពេញ​៖​លោក សេង លាង ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​បានចេញ​ដីកា​កោះហៅ​ជា​លើក​ទី​២ ឲ្យ​លោកស្រី ប៊ូ រចនា ភរិយា​នៃ​សព​លោក​បណ្ឌិត កែម ឡី ចូល​បំភ្លឺ​នៅ​រសៀល​ថ្ងៃទី​១៧ ខែតុលា ខាងមុខនេះ​។
​គួរ​បញ្ជាក់ថា លោក​បណ្ឌិត កែម ឡី ត្រូវបាន​ខ្មាន់កាំភ្លើង​បាញ់សម្លាប់ កាលពី​វេលា​ម៉ោង​៨៖៥០​នាទី ព្រឹក​ថ្ងៃទី​១០​ខែកក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​ក្នុង​ទីតាំង ស្តារ​ម៉ា​ត នៃ​ស្ថានីយប្រេងឥន្ធនៈ​កាល់​តិច បូកគោ ស្ថិតនៅ​កាច់ជ្រុង​មហាវិថី​ព្រះមុនីវង្ស និង មហាវិថី​ម៉ៅ​សេទុង ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។ ចំណែក​ខ្មាន់កាំភ្លើង​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួនបាន​ភ្លាមៗ និង​បច្ចុប្បន្នកំពុង​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស​៕

fn-2016-10-04-07-18-05-0

​