All posts by មេគង្គ ប៉ុស្តិ៍

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ក្នុងករណី​បាញ់រះ​អ្នកនេសាទ​នៅ​ស្រុក​សំបូរ​

ដោយ​៖​ប្រុ​ញ វិធិ​ន​
​ខេត្តក្រចេះ​៖​ជនសង្ស័យ​ម្នាក់ ក្នុងចំណោម​បក្ខពួក​ពីរ​នាក់ ក្នុងករណី​ផ្ទុះអាវុធ​ខ្មាន់កាំភ្លើង​បាញ់រះ​ជាច្រើន​គ្រាប់​មកលើ​អ្នកនេសាទ នៅ​ស្រុក​សំបូរ នៅពេលនេះ កម្លាំង​នគរបាល បាន​ស្រាវជ្រាវ​ចាប់​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​ហើយ ។​
​លោក​វរសេនីយ៍ត្រី ណ​យ ស៊ី​ថាច អធិការរង​នគរបាល​ស្រុក​សំបូរ ទទួល​យុត្តិធម៌ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​ស្រុក សហការ​ជាមួយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត ចុះ​ស្រាវជ្រាវ ឃាត់ខ្លួន​បាន​សង្ស័យ​ម្នាក់ ក្នុង​អំពើ​បាញ់ប្រហារ​មកលើ​ជនរងគ្រោះ​ជា​អ្នកនេសាទ ក្រោយពី​កើតហេតុ​បាន​២​ថ្ងៃ​កន្លងមកនេះ ។​
​បើទោះជា​បែបណា ក៏​នគរបាល​មិនទាន់​បង្ហាញ​អត្តសញ្ញាណ​លើ​ជនសង្ស័យ ក្នុង​អំពើ​បាញ់ប្រហារ​នេះ​នៅឡើយ​ទេ ដោយបាន​បញ្ជាក់​ថានគ​របាល​កំពុងតែ​សាកសួរ និង​ស្រាវជ្រាវ​បន្ត​នីតិវិធី ។ តែ​ទោះជា​យ៉ាងនេះ​ក្តី បើ​យោងតាម​ប្រភពពី​ប្រជាពលរដ្ឋ និង​មន្ត្រី​ឆ្មាំ​ទន្លេ​នៅ​ភូមិ​កោះ​ខ្ញែរ បាន​លួច​ប្រាប់​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ត្រូវ​កម្លាំង​នគរបាល​ជំនាញ​ឃាត់ខ្លួន​កាលពី​រសៀល​ថ្ងៃទី​២៨ ខែសីហា ម្សិលមិញ​នេះ គឺមាន​ឈ្មោះ សុខ ថា​ន ភេទ​ប្រុស អាយុ ៥០​ឆ្នាំ រស់នៅ​ភូមិ​ព័ន្ធ​ជា ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ និង​ជា​សមាជិក សហគមន៍​នេសាទ​ភូមិព​ន្ធ័​ជា​នោះ​ផងដែរ ។ ហើយ​ជនសង្ស័យ​រូបនោះ បាន​សារភាពថា ខ្លួន​មិនមែនជា​អ្នកបាញ់​ទេ គឺ​កូនប្រុស​ខ្លួន​ជា​អ្នកបាញ់ ហើយ​ពេលនេះ​កូនប្រុស​របស់គាត់ ដែលជា​ជនដៃដល់​បាន​រត់​គេចខ្លួនបាត់​មិនដឹង​ទៅ​ទីណា​ទេ ។​
​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា សកម្មភាព​បាញ់ប្រហារ​ខាងលើ​កើតឡើង នៅវេលា​ម៉ោង ១១​ថ្ងៃត្រង់ ថ្ងៃទី ២៦​សីហា នៅត្រង់ចំនុច​អន្លង់​ត្រឡោក ជាប់​គ្នា​នឹង​អន្លង់​សា​កង្កែប ភូមិ​ព័ន្ធ​ជា ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ កណ្តាល ទន្លេមេគង្គ មកលើ​ប្រជាពលរដ្ឋ​ដែល​បាននាំគ្នា​ជិះទូក​ត្រឡប់​ចុះមក​ពីលើ​កលប​វិញ​។​
​ជនរងគ្រោះ​ដែល​រង​ការ បាញ់ប្រហារ​ពី​ខ្មាន់កាំភ្លើង​មិន​ស្គាល់មុខ​ឈ្មោះ ឃឹម សុខន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​កំពង់រ​ទះ ឃុំ​បឹង​ចារ ស្រុក​សំបូរ​។ បាន​រងរបួស​ធ្ងន់​ត្រង់​ចង្កេះ និង​ក៏​ត្រូវបាន​ចាត់​ប​ញ្ជុ​ន​មក​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ខេត្ត​។​
​បើតាម​ការបញ្ជាក់​ពី​ពលរដ្ឋ​ដែល​រងគ្រោះ និង​ពលរដ្ឋ​ដែល​ជួប​ហេតុការណ៍​បាន​ប្រាប់ នគរបាល​ថា នៅ​ថ្ងៃកើតហេតុ ជន​រង​និង​អ្នកភូមិ​ពីរ​នាក់​ទៀត​បាន​ចេញពី​លើក​លប ជិះទូក​ចុះ​ទឹក​ត្រឡប់មកផ្ទះ​វិញ ក៏​ស្រាប់​តែមាន​ជន​មិន​ស្គាល់មុខ​២​នាក់ ស្លៀកពាក់​ស៊ី វិល​បាន​ជិះទូក​អេ​វ មួយគ្រឿង​មក​អែប​និង​ទូក​របស់​ជនរងគ្រោះ​ចម្ងាយ​ប្រហែល ១០០​ម៉ែត្រ ហើយក៏​បាញ់កាំភ្លើង​អាការ រះ​មកលើ​ទូក​ជនរងគ្រោះ​ចំនួន​៧​គ្រាប់ បណ្តាល​ឲ្យ​ត្រូវ របួស​ម្នាក់​។ ភ្លាមៗ​បន្ទាប់ពី​បាន​បាញ់​រួច ទូក​របស់​ជន​នោះ​ក៏បាន​បត​ឡើង​ទៅលើ​វិញ​។​
​ទោះជា​យ៉ាងណា​ក្នុង​ហេតុការណ៍​នេះ ជនរងគ្រោះ​ក៏ដូចជា​ពលរដ្ឋ​ដែល​នៅលើ​ទូក នោះ​មិនបាន​ស្គាល់​អត្តសញ្ញាណ​ជនដៃដល់​ទាំង​នោះទេ ដោយសារតែ​ទូក​នៅ​ឆ្ងាយ​ពីគ្នា ហើយ​ពួកគាត់​មាន​ភាព​ភិតភ័យ​មិនបាន​ចាប់អារម្មណ៍​និង​សម្គាល់​មនុស្ស តែ​សំណាងល្អ ដោយសារតែ​ទឹករលក ហើយ​ទឹក​ហូរ​ខ្លាំង​ធ្វើ​ឲ្យ​ខ្មាន់កាំភ្លើង​បាញ់រះ​មិន​ចំ​គោលដៅ​ច្រើន​។​
​មានការ​កត់សម្គាល់ថា ការ​ទៅធ្វើ​នេសាទ​របស់​ពលរដ្ឋ​រងគ្រោះ គឺ​ធ្វើ​នៅក្នុង​ឡូត៍​សហគម​នេសាទ​ស្រុក​សំបូរ​។ ហើយ​កន្លង​ក៏​ធ្លាប់​បានការ បាញ់ប្រហារ​ជា​បន្តបន្ទាប់​របស់​មន្ត្រី សហគម​ទៅលើ​ទូក​នេសាទ​ដែល​ទៅ​នេសាទ​ក្នុង​តំបន់​នោះ និង​ក៏​ឈាន​ឲ្យ​មានការ​ចាប់ បង្ក្រាបបាន​ទូក​នេសាទ​បាន​ចំនួន​២​គ្រឿង​ផងដែរ​៕

unnamed (2)unnamed (3)

រឹបអូស​មាន់​បី​សាសន៍​រាប់រយ​ក្បាល​ដែល​ឈ្មួញ​លួច​នាំចូល​ក្នុង​ទីផ្សារ​ខេត្តបាត់ដំបង​

​ដោយ​៖​ប៉ែន​សុផល​
​បាត់ដំបង​៖​មន្ដ្រី​ជំនាញ​បសុពេទ្យ​ចុះ​រឹបអូស​សត្វ​មាន់ពូជ​បី​សាសន៍​បាន​ចំនួន​៤០០​ក្បាល​ដែល​ឈ្មួញ​លួច​នាំចូល​ខុសច្បាប់​ចែកចាយ​នៅក្នុង​ទីផ្សារ​ខេត្តបាត់ដំបង​។​
​លោក ប៉ែន ស៊ីថា ប្រធានការិយាល័យ​បសុពេទ្យ​នៃ​មន្ទីរ​កសិកម្ម​ខេត្តបាត់ដំបង​បាន​ប្រាប់អោយដឹង​ថា​កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទី​រំលងអធ្រាត្រ​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៦ មន្ដ្រី​ការិយាល័យ​ជំនាញ​សហការ​ជាមួយ​សមត្ថកិច្ច​ក្រុង​បាត់ដំបង​បាន​ចុះ​រឹបអូស​សត្វ​មាន់​ដែល​ឈ្មួញ​ចរាចរ​ខុសច្បាប់​ចំនួន​៤០​ស្ការ ប្រហាក់ប្រហែល​មាន់​ចំនួន​៤០០​ក្បាល​នៅលើ​កំណាត់​ជាតិ​លេខ​៥ ក្នុង​ចំនុច​ភូមិ​អូរ​ចា សង្កាត់​អូរ​ចា ក្រុង​និង​ខេត្តបាត់ដំបង​។​
​ការចុះ​រឹបអូស​នេះ​ធ្វើឡើង​ឆ្លើយតប​តាម​សេចក្ដីរាយការណ៍​របស់​ប្រជាពលរដ្ឋ​ដែល​អះអាងថា មាន​ក្រុម​ឈ្មួញ​បាន​លួចលាក់​នាំ​សត្វ​មាន់​ចេញពី​ប្រទេស​ថៃ​ស្ទើ​រៀងរាល់ថ្ងៃ​ដោយ​មិនមាន​ច្បាប់​អនុញ្ញាត​។ ការ​រឹបអូស​បាន​នេះដែរ​ខណៈដែល​ឈ្មួញ​កំពុង​ដឹកជញ្ជូន​តាម​រ៉ឺម៉ក​ម៉ូតូ​ក្នុង​គោលដៅ​ពី​តំបន់​ព្រំដែន​សំដៅ​ទៅកាន់​ទីផ្សារ​ក្នុង​ក្រុង​បាត់ដំបង​នៅពេល​យប់ មកទល់​រសៀល​ថ្ងៃ​ដដែល​នេះ​នៅ​មិនទាន់​ឃើញ​មាន​ម្ចាស់​មាន់​ចូលខ្លួន​មក​ដោះស្រាយ​នៅឡើយ​ទេ​ដើម្បី​អនុវត្តតាម​នីតិវិធី​។​
​ទាក់ទង​លើ​វិធានការ​មន្ដ្រី​នៅក្នុង​មន្ទីរ​កសិកម្ម​ខេត្តបាត់ដំបង​បានអោយដឹង​ដែរ​ថា ករណី​ដូចគ្នានេះ​ធ្លាប់មាន​កន្លងមក​ដែរ​ដែលមាន់​មាន​ចំនួន​១០០​ស្កា តែ​មន្ទីរ​ស​ម៉ី​គ្រាន់តែ​អោយ​ម្ចាស់​ធ្វើ​កិច្ចសន្យា​ប​ញ្ឍ​ប់​នាំចូល​ទៀត មិនយូរប៉ុន្មាន​ឈ្មួញ​ដដែល​នេះ​បាន​បន្ដរ​នាំចូល​មាន់​លួចលាក់​ខុសច្បាប់​ដដែល ចំណាត់​ការមិន​រាងចាល​នេះ​មន្ទីរ និង​អនុវត្ត​យក​វត្ថុ​វិភាគ​ទៅពិនិត្យ​មេរោគ​នៅ​ក្រសួងកសិកម្ម បន្ទាប់មក និង​មាន​វិធានការ​តាមផ្លូវ​ច្បាប់​។​
​ប្រជាពលរដ្ឋ​នៅ​តំបន់​ព្រំដែន​បាន​បង្ហើប​អោយដឹងថា​៖ សត្វ​មាន់​ទាំង​ធំ​និង​កូន​មាន់​ផងដែរ​ក្នុង​១​ថ្ងៃ​រាប់ម៉ឺន​ក្បាល​ដែល​ឈ្មួញ​បាន​នាំចូល​នៅពេល​អា​ធ្រា​ត​តាម​ច្រករបៀង​បឹង​ឆ្នាំង​ក្នុងស្រុក​កំរៀង​ក្រោមរូបភាព​ផ្សេងៗ​ពីគ្នា ឈ្មួញ​១​ចំនួន​បាន​នាំចូល​ដោយ​ត្រូវ​រូ​វ​គ្នា​ជាមួយ​សមត្ថកិច្ច​និង​ជំនាញ​ប្រចាំ​ច្រក​បើកភ្លើង​ខៀវ​អោយ​នាំចូល​មិនមាន​ច្បាប់​អនុញ្ញាតិ​ទាំងស្រុង​ឈ្មួញ​ទាំងនេះ​ដឹក​មាន់មក​ទំលាក់​នៅក្បែរ​ទីប្រជុំជន​ស្រុក​ថ្មគោល​ហើយ​រំដោះ​ចេញ​បន្ដរ​តាម​រ៉ឺម៉ក​ម៉ូតូ​និង​ឈ្មួញ​មួយចំនួន​នាំចូល​ដោយ​ជ្រកកោន​មានច្បាប់​អនុញ្ញាតិ ប៉ុន្ដែ​ការនាំ​ចូល​ជាក់ស្ដែង​លើសពី​ច្បាប់​បានកំណត់​ទ្វេគុណ​។​
​ការនាំ​ចូល​តាម​ប្រពៃណី​ត្រូវ​រូ​វ​គ្នា​នេះ​បានធ្វើអោយ​អ្នក​បរិភោគ​ក្នុងស្រុក​ប្រឈម​និង​ការឆ្លង​ជម្ងឺ​គ្រប់​ប្រភេទ​ពិសេស​ជម្ងឺផ្ដាសាយបក្សី ក្រៅពីនេះ​បានធ្វើអោយ​កសិដ្ឋាន​ចិញ្ចឹម​មាន់​ក្នុង​ស្រុង​ត្រូវ​បាក់​ទឹកចិត្ត​ក្នុងការ​ប្រកួតប្រជែង​លើ​ទីផ្សារ​៕

unnamedunnamed (1)

​បើ​មិន​ឆ្លើយតប​នឹង​ប្រមូលផ្តុំ​ធ្វើបាតុកម្ម​ប្រឆាំង​វៀតណាម​

រាជធានី​ភ្នំពេញ​៖​បើទោះជា​ការ​ដង្ហែ​ក្បួន​ដាក់​ញត្តិ​របស់ គណបក្ស​យុវជន​កម្ពុជា ដឹកនាំ​ដោយ លោក ពេជ្រ ស្រស់ បាន​រំសាយ​ហើយក៏​ដោយ ប៉ុន្តែ​ប្រធាន​គណបក្ស​យុវជន បាន​ព្រមាន​ថា បើសិន​មិនមាន​ការឆ្លើយតប ពី​ស្ថានទូត​វៀតណាម​ក្នុង​រយៈពេល​មួយខែ​ទេនោះ លោក​នឹង​គៀកគរ កម្លាំង​អ្នកស្នេហាជាតិ ធ្វើបាតុកម្ម ប្រឆាំងនឹង​ស្ថានទូត​វៀតណាម ដោយ​លោក​រំពឹងថា បាតុកម្ម​នោះ​នឹងមាន​អ្នកចូលរួម​ច្រើន ។​
​គួ​រម្លឹកថា នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ លោក ពេជ្រ ស្រស់ បាន​យក​ញ្ញា​ត្តិ​ទៅ​ដាក់​នៅ​ស្ថានទូត​វៀតណាម ប្រចាំរាជធានី​ភ្នំពេញ ដោយ​ទាមទារ​ឲ្យ​វៀតណាម​បំភ្លឺ​ករណី​ដែល​ប្រទេស​នេះ បាន​រំលោភ​លើ​ព្រំដែន​កម្ពុជា ។ ប៉ុន្តែ​ពុំមាន​មន្ត្រី​ស្ថានទូត​ចេញមក​ទទួល​នោះទេ​, ផ្ទុយទៅវិញ​មាន​អភិបាលរង​ខ័​ណ្ឌ​ចំកា​មន​ម្នាក់ ចេញមុខ​មក​ទទួល​ញា​ត្តិ​នោះ​ទៅវិញ​។​
​លោក ពេជ្រ ស្រស់ បានចាត់ទុក ការមិន​ចេញមុខ​មក​ទទួល​ញត្តិ​ពី​សំណាក់​ស្ថានទូត​វៀតណាម គឺជា​ការប្រមាថ និង​មើលងាយ​ដល់ គណបក្ស​យុវជន ក៏ដូចជា​ប្រជាពលរដ្ឋ​ខ្មែរ ។ ដូច្នេះហើយ​លោក​នឹងធ្វើ​បាតុកម្ម​ប្រឆាំង​វៀតណាម ប្រសិនបើ​ពុំមាន​ការបំភ្លឺ​ណាមួយ​ពី​ស្ថានទូត​នោះ ។​
​គួរ​បញ្ជាក់ថា ក្នុង​ញត្តិ​នោះ មានការ​ទាមទារ​៣​ចំណុច រួមមាន​៖ ទី​១. រដ្ឋាភិបាល​វៀតណាម ត្រូវ​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ជា​សាធារណៈ ដើម្បី​បញ្ជាក់​គោលជំហរ​ខ្លួន​ឱ្យ​ច្បាស់លាស់ ក្នុងការ​បញ្ឈប់​សកម្ម​ភាព​រំលោភ បូរណភាព​ទឹកដី​កម្ពុជា​។ ទី​២. រដ្ឋាភិបាល​វៀតណាម ត្រូវតែ​រុះរើ​គ្រប់​សំណង់​ទាំងឡាយណា ដែល​បាន​សាងសង់​នៅ​តំបន់ហាមឃាត់​តាម​ព្រំដែន​កម្ពុជា – វៀតណាម គ្រប់កន្លែង និង​លុប​ស្រះ​ដោយ គ្មាន​លក្ខខណ្ឌ ទី​៣. រដ្ឋាភិបាល​ប្រទេស​វៀតណាម ត្រូវ​បញ្ឈប់​បន្ទាន់​ចំពោះ​សកម្មភាព ប្រើ​ហិង្សា​លើ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​វៀតណាម ៕

fn-2016-08-29-09-16-16-0

​អ្នក​បឹងកក់​បន្ត​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​អាវខ្មៅដោយមិនខ្លាចការចាប់ខ្លួន

​រាជធានី​ភ្នំពេញ​៖​ពលរដ្ឋ​សហគមន៍​បឹងកក់​ប្រហែល​៣០​នាក់ បាន​បន្ត​ពាក់​អាវខ្មៅ ហើយ​ប្រមូល​ផ្ដុំគ្នា​នៅក្នុង​សហគមន៍​របស់​ពួកគេ​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​សកម្មជន​ដីធ្លី អ្នកស្រី ទេព វ​ន្នី ដែល​ត្រូវបាន​អាជ្ញាធរ​ចាប់ខ្លួន​កាលពី ២​សប្ដាហ៍​មុន រួមទាំង​ការទាមទារ​ឲ្យ​ដោះលែង​មន្ត្រី​សិទ្ធិមនុស្ស ​និង​មន្ត្រី​រៀបចំ​ការបោះឆ្នោត ដែល​កំពុង​ជាប់ឃុំ នៅ​ពន្ធនាគារ​ព្រៃ​សរ​៕

យុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ

រួមភេទ​ច្រើនលើក​មិន​អី ព្រោះតែ​មិនមាន​លុយ​ឲ្យ​ នាង​ប្តឹង​ថា​ចាប់រំលោភ​

ខេត្តស្ទឹងត្រែង​៖​សមត្ថកិច្ច​បាន​ចាប់ខ្លួន​បុរស​ម្នាក់​ពីបទ​រំលោភ​សេពសន្ថវៈ​លើ​នារី​ម្នាក់​ជា​មនុស្ស​ស្គាល់​ចិត្តថ្លើម​គ្នា ប៉ុន្តែ​ថ្ងៃ​រួមភេទ​ចុងក្រោយ​ត្រូវបាន​នាង​ប្តឹង​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​យប់​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០១៦ ស្ថិតនៅ​ចំណុច​ទួល​ខ្លា​ក្រហឹម ក្នុងភូមិ​សំអាង ឃុំ​សំអាង ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​។​
​បុរស​ជាប់ចោទ​បាន​ប្រាប់ថា កន្លងមក​ខ្លួន​នឹង​នារី​រងគ្រោះ គឺជា​មនុស្ស​ស្គាល់គ្នា និង​ធ្លាប់​រួមភេទ​ជាមួយគ្នា​ជាច្រើនលើក​មក​ដែរ ។ តែដោយសារ​ថ្ងៃកើតហេតុ ពុំមាន​លុយ​ឱ្យ​នាង​ចាយ និង​ទំនាស់​សម្តី​បន្តិចបន្តួច​ប៉ុណ្ណោះ ទើប​នៅ​ថ្ងៃទី​២៧ សីហា នាង​ដាក់ពាក្យ​ប្តឹងទៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​នៃ​ស្នងការ​ដ្ឋ​នគរបាល​ខេត្ត ។​
​កម្លាំង​នគរបាល ក្រោយពី​ទទួល​បណ្តឹង​ថ្ងៃទី​២៨ ក៏​ចុះ​ឃាត់ខ្លួន​ជន​នោះមក​ស្នងការដ្ឋាន​ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​នា​ព្រឹក​ថ្ងៃទី​២៩​សីហា​នេះ​៕

68a0864b-0559-450e-b86e-985cc30378d4

លោក Sam Allardyce កោះ​ហៅ Antonio ចូល​ក្រុម​ជម្រើសជាតិ

បាល់ទាត់​៖​លោក Sam Allardyce អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​បាន​កោះហៅ ខ្សែបម្រើ​ស្លាប​របស់​ក្រុម​ញញួរ​ធំ West Ham United គឺ​កីឡាករ Michail Antonio ឲ្យ​ចូលក្នុង​នៅ ក្រុម​ជម្រើសជាតិ នៅ​វគ្គ​ជម្រុះ​លើកដំបូង​របស់​ក្រុម​។​
​លោក Allardyce ដែលជា​អ្នក​ស្នង​តំណែង​របស់លោក Roy Hodgson ក្រោយ​ការចាកចេញ​នៅពេល​ដឹកនាំ​ក្រុម​តោ​កំណាច​អង់គ្លេស​ត្រឹម​វគ្គ​១៦​ក្រុម​ចុងក្រោយ ក្រោម​ថ្វី​ជើង​របស់ ប្រទេស​អ៊ី​ស្លង់ នៃ​ពានរង្វាន​Euro 2016 ហើយ Allardyce នឹង​ដឹកនាំ​ក្រុម​តោ​កំណាច​អង់គ្លេស ក្នុង​វគ្គ​ជម្រុះ​ជា​លើកដំបូង​នៃ​ពានរង្វាន់ World Cup ជាមួយនឹង​ប្រទេស ស្លូ​វ៉ា នៅ​ខែ​ក្រោយនេះ​។​
Antonio បានបង្ហាញ​ខ្លួន​លើកដំបូង​ដោយបាន​ស៊ុត​បាល់​បញ្ចូល​ទី​ពីរ​គ្រាប់​នៅក្នុង​ក្របខ័ណ្ឌ Premier League នៅ​រដូវ​កាល​នេះ​ខណៈដែល​ខ្សែការពារ Luke Shaw របស់​ក្លិប Man Utd បាន​ត្រឡប់មកវិញ​បន្ទាប់ពី​អវត្តមាន​រយៈពេល​មួយឆ្នាំ​ដោយសារ​បញ្ហា​របួស​។​
Danny Drinkwater,Theo Walcott និង Phil Jagielka គឺ​ត្រូវបាន​រំលឹក​ពី​ការដែល បាន​ខកខាន​សម្រាប់ Euro 2016 ខណៈដែល​អ្នកចាំទី Joe Hart របស់​ក្រុម Man City ដែល​បាន​បាត់បង់​កន្លែង​របស់គាត់ នៅក្នុង​ក្រុម​នេះ ត្រូវបាន​ដាក់ឈ្មោះ​ក្នុងចំណោម​អ្នកចាំទី​ផងដែរ​។​
​រហូតមក​ដល់ពេល​លោក Allardyce នៅតែ​ស្ងៀមស្ងាត់​លើ​អ្នក​ដែល​នឹង​ក្លាយជា​ប្រធាន​ក្រុម​របស់គាត់​ប៉ុន្តែ​ខ្សែប្រយុទ្ធ Wayne Rooney នូវតែមាន​អត្ថ​ភាព​ជាងគេ​សម្រាប់​តំណែង​ប្រធាន​ក្រុម​នេះ​។​
Ross Barkley, Jack Wilshere និង​កីឡាករ Jermain Defoe សិទ្ធ​សឹង​ជា​កីឡាករ​នេះ​បាន​ស្ថិតក្នុង​ចំណោម​ឈ្មោះ​ដែល​នឹង​ចេញ​សម្រាប់​ការប្រកួត​ដែល​នៅក្នុង Trnava នៅ​ថ្ងៃទី ៤ ខែកញ្ញា​។​
​អ្នកចាំទី​: Fraser Forster (​ក្លិប Southampton), Joe Hart (​ក្រុម Manchester City), លោក Tom Heaton (​ក្រុម Burnley)
​ខ្សែការពារ​: Gary Cahill បាន (​ក្រុម​តោ​ខៀវ Chelsea), លោក Nathaniel Clyne (Liverpool), Phil Jagielka (Everton បាន​), Danny Rose (​ក្លិប Tottenham Hotspur), Luke Shaw (​ក្រុម Manchester United), Chris Smalling (​ក្រុម Manchester United), លោក John ថ្ម (​ក្រុម Manchester City), Kyle Walker (​មាន់​ខ្នាយ​មាស Tottenham Hotspur)
​ខ្សែបម្រើ​: DELE Alli (​ក្លិប Tottenham Hotspur) Michail Antonio (West Ham United), Eric Dier (​ក្លិប Tottenham Hotspur), Danny Drinkwater (​ក្រុម Leicester), កីឡាករ Henderson (Liverpool), Adam Lallana (Liverpool) Wayne Rooney (​ក្រុម Manchester United), កីឡាករ Raheem Sterling (​ក្រុម Manchester City), Theo Walcott (​ក្រុម​កាំភ្លើង​ធំ Arsenal)
​ខ្សែប្រយុទ្ធ​: លោក Harry Kane បាន (​ក្លិប Tottenham Hotspur), កីឡាករ Daniel Sturridge (Liverpool), លោក Jamie Vardy (​ក្រុម Leicester)៕

antonio-1021x580

CNRP ​បន្តពាក់អាវខ្មៅរាល់ថ្ងៃច័ន្ទ​ទាមទារ​ដោះលែង​សកម្មជន​

​រាជធានី​ភ្នំពេញ​៖​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ បាន​បន្ត​ពាក់​អាវខ្មៅ រាល់ថ្ងៃ​ច័ន្ទ ដើម្បី​ទាមទារ​ឲ្យ​មានការ​ដោះលែង​សកម្មជន​របស់​ពួកគេ បើទោះបីជា​សកម្មភាព​ពា​ក់អាវ​ខ្មៅ​កំពុង​ប្រឈម​រារាំង​ឬ​បង្ក្រាប​ពី​សមត្ថកិច្ច​ឬក៏​នាំ​ឲ្យ​មានការ​ភ័យខ្លាច​ក៏ដោយ​។​
នៅ​ថ្ងៃ​ច័ន្ទ​សប្តាហ៍​នេះ តាមរយះ Facebook របស់លោក មុត ចន្ថា មន្ត្រីជាន់ខ្ពស់​បក្សប្រឆាំង​បានបង្ហាញ​រូប​ពាក់អាវ​ខ្មៅ រួមទាំង​បាន​សរសេរ​នូវ​ពាក្យពេជន៍​មួយចំនួន​ថា « ពួកយើង​ពាក់អាវ​ខ្មៅ ជា​រៀងរាល់ថ្ងៃ​ច័ន្ទ ដើម្បី​ទាមទារ​ឲ្យ​មានការ​ដោះលែង​អ្នកទោស​មនសិកា​ទាំងអស់​….​បញ្ចប់​ការ​រុក​គួ​ន​និង​ការគំរាមកំហែង​គ្រប់​ប្រភេទ និង​ការពារ​អភ័យឯកសិទ្ធិសភា​រប​ស់​សមាជិក​រដ្ឋសភា និង​ព្រឹទ្ធសភា​ដែលជា​អំណាច​អធិបតេយ្យ​ទទួលបាន​ពី​ការបោះឆ្នោត​តាម​ឆ​ន្ទះ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ។​
លោក មុត ចន្ថា បាន​សរសេរ​បញ្ជាក់ថា ការពាក់​អាវខ្មៅ​ជា​ផ្នែក​មួយ​នៃ​ការសម្តែង​មតិ​ដោយ​សន្តិវិធី​និង​អហិង្សា​ក្នុងទិសដៅ​ជាក់លាក់​របស់​យើង​ដូច​បាន​រៀបរាប់​ខាងលើ ។​
យ៉ាងណាក៏ដោយ មជ្ឈដ្ឋាន​ទូទៅ​បាន​ហៅ​ការសម្តែង​មតិ​ដោយ​ពាក់អាវ​ខ្មៅ​នោះ​មិន​ទទួលបាន​ការគាំទ្រ​នោះទេ ។ ប៉ុន្តែ​ផ្ទុយទៅវិញ​ការបង្ហាញ​សញ្ញា​អាវខ្មៅ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ភ័យខ្លាច​ទៅវិញ ខណដែល​ពួកគាត់​បាន​រម្លឹក​ទៅដល់​អតីតកាល ដែល​កម្ពុជា​ឆ្លងកាត់​របប​វាលពិឃាត​ដឹកនាំ​ដោយ ប៉ុល ពត ដែល​ផ្តើម​ដោយ​អាវខ្មៅ ឬ​ឈុតខ្មៅ​នេះ៕

images6

យក​ដីកា​កោះហៅ​ឲ្យ​ចូល​សវនាការ​ទៅ​បិទ​មុខ​ផ្ទះ​លោក កឹម សុខា​

រាជធានី​ភ្នំពេញ​៖​កម្លាំង​សមត្ថកិច្ច​ខណ្ឌទួលគោក នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ បាន​យក​ដីកា​ថ្មី​មួយទៀត ទៅ​បិទ​នៅ​ជញ្ជាំង​ផ្ទះ របស់លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ ស្ថិតនៅ​ផ្ទះ​លេខ​៩៧ ផ្លូវ​៣១៣ សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក ដីកា​នោះ គឺជា​ដីកា​កោះហៅ​លោក កឹម សុខា ចូល​សវនាការ​នៅ​ថ្ងៃទី​០៩ ខែកញ្ញា វេលា​ម៉ោង​៨៖៣០​នាទី​ព្រឹក ជា​កំហិត ដើម្បី​ឆ្លើយ​ដោះសារ​នៅក្នុង​សវនាការ ទាក់ទង​ការបដិសេធ​មិន​ចូល​ឆ្លើយបំភ្លឺ​តាម​ការកោះហៅ​របស់​តុលាការ​នាពេល​កន្លងទៅ៕

fn-2016-08-29-09-29-32-0fn-2016-08-29-09-29-32-1

 

ប្រធាន​គណបក្ស​យុវជន​កម្ពុជា​ដាក់​ញត្តិ​នៅ​ស្ថានទូត​វៀតណាម​

រាជធានី​ភ្នំពេញ៖លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា  នៅ​ព្រឹក​នេះ បានដាក់​ញត្តិ ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ប្រទេស​នេះ បញ្ជាក់​ជំហរ​ឱ្យ​ច្បាស់​ក្នុងការ​បញ្ឈប់​សកម្មភាព​រំលោភបំពាន​កម្ពុជា ។ ប៉ុន្តែ​រហូតដល់​ម៉ោង​៩ និង​០០​ព្រឹក ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១៦​នេះ តំណាង​ស្ថានទូត​វៀតណាម បាន​មិនបាន​ចេញមក​ទទួល​ញ​ត្តិ​របស់ លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា​នោះទេ ប៉ុន្តែ​អភិបាលរង​ខណ្ឌចំការមន​ម្នាក់ បានចេញ​មុខ​ទទួល​ជំនួស ហើយ​សន្យាថា នឹង​ប្រគល់ជូន​ឱ្យ​ដល់ដៃ​ស្ថានទូត​វៀតណាម ។​
​ការមិន​ចេញមុខ​របស់​មន្ត្រី​ស្ថានទូត​វៀតណាម មក​ទទួល​ញ្ញាតិ​នោះ​វា​ហាក់ដូចជា បង្ហាញ​នូវ​ភាព​រើសអើង ឬ​ជា​ចេតនា​របស់​ភាគី​វៀតណាម មិន​ចង់​ស្រាយ​បំភ្លឺ​នូវ​អ្វីដែល​គណបក្ស យុវជន​កម្ពុជា​បានស្នើ​ឡើង​៕

fn-2016-08-29-09-16-16-0fn-2016-08-29-09-16-17-1

រោងចក្រ​កៅស៊ូ​ក្រែប​​នៅ​ស្រុក​ប​កែវ​ត្រូវ​អគ្គិភ័យឆេះអស់​ទាំងស្រុង​

ខេត្តរតនគិរី​៖​អគ្គិភ័យ​បាន​លេប​ត្របាក់​យក​រោងចក្រ​កៅស៊ូ​ក្រែប​មួយកន្លែង​ទាំង​កណ្តាលថ្ងៃត្រង់ ប៉ុន្តែ​ទំហំ​នៃ​ការខូចខាត​មិន​ត្រូវបាន​ម្ចាស់​រោងចក្រ​នោះ​ប្រាប់​ឲ្យ​ដឹង​នោះឡើយ​។ ហេតុការណ៍​អគ្គិភ័យ​នេះ កើតឡើង​នៅវេលា​ម៉ោង​១២ និង​៣០​នាទី​រសៀល​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៦ នៅ​ចំណុច​រោងចក្រ​កៅស៊ូ​ក្រែប ស្តិ​ត​នៅ​ភូមិ​សើ​ង​ឃុំ​សើ​ង​ស្រុក​ប​កែវ​ខេត្តរតនគិរី​។​
​បើតាម​ការ​បញ្ជក់​ពី​ម្ចាស់​រោងចក្រ​កៅស៊ូ​ក្រែប​សូម​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹងថា មូលហេតុ​ផ្តើមចេញ​មកពី​ឡ​ចំ​ហ៊ុយ​ជ័រកៅស៊ូ​នៅក្បែរនោះ ហើយ​ឆេះ​រាលដាល​ដល់​កន្លែង​ផ្សេង​របស់​រោងចក្រ​តូច​មួយ​នេះ​។ គ្រោះ​អគ្គិភ័យ​នេះ​បានការ​អន្តរាគមន៍រ​បស់​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​អធិការ​រដ្ឋា​នន​គ​បាល​ស្រុក​ចំនួន​២​គ្រឿង​ និង​គោយន្ត​កែច្នៃ​ដឹក​ទឹក​របស់​ប្រជាពលរដ្ឋ​មួយគ្រឿង​។​
​បើទោះជា​យ៉ាងណា​ម្ចាស់​រោងចក្រ​ខាងលើនេះ​មិនបាន​ប្រាប់​ពី​អត្តសញ្ញាណ​របស់ខ្លួន​ឡើយ​នៅពេលដែល​អ្នកយកព័ត៌មាន​ទៅ​សួរនាំ​នោះ​៕

IMG-20160829-WA0003IMG-20160829-WA0006

​តវ៉ា​បិទ​ផ្លូវជាតិ​លេខ​២​ទាមទារ​ឲ្យ​ថៅកែ​រោងចក្រ​សង់បំណល់

រាជធានី​ភ្នំពេញ​៖​កម្មករ​-​កម្មការិនី​រាប់រយ​នាក់​បម្រើ​ការងារ​ក្នុង​រោងចក្រ​ផលិត​សម្លៀកបំពាក់ ជុង​ហេ នី​តវៀរ​អេ​ហ្វ​ធី​វ៉ា​យ នៅ​ព្រឹក​ថ្ងៃទី​២៩ ខែសីហា​នេះ បាន​ប្រមូលផ្តុំ​គ្នា​តវ៉ា​នៅមុខ​រោងចក្រ បិទផ្លូវ​ជាតិ​លេខ​២ ទាមទារ​ឲ្យ​រោងចក្រ និង​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​ដោះស្រាយ​ទូទាត់​ប្រាក់​ពួកគេ​។​
​នៅលើ​បដា​ដែល​ក្រុមកម្មករ​-​កម្មការិនី​កាន់​នឹង​ដៃ​មាន​សរសេរថា «​សូម​ឲ្យ​ថៅកែ​ដោះស្រាយ តាមផ្លូវ​ច្បាប់ ស្តីពី​ការងារ ១-​ទូទាត់​ប្រាក់​ជូនដំណឹង​, ២-​ទូទាត់​ប្រាក់​បណ្តេញចេញ​, ៣-​ទូទាត់​ប្រាក់​សោហ៊ុយ​ជំងឺ​ចិត្ត​, ៤-​ប្រាក់​បំណាច់​ឆ្នាំ​, ៥-​ប្រាក់ខែ​ចុងក្រោយ​, ៦-​សង​ប្រាក់ ៥០​ភាគរយ​ដល់ក​ម្មករ ៤៣​នាក់ ដែល​បាន​ព្រមព្រៀង​ជាមួយ​ក្រុមប្រឹក្សា អាជ្ញាកណ្តាល​»​។​
​គួរ​បញ្ជាក់ថា នៅ​រោងចក្រ​ខាងលើនេះ ក្រសួង​ការងារ​សម្រេច​ដាក់លក់​ឡៃ​ឡុង សម្ភារៈ​ក្នុង​រោងចក្រ​នេះ​ដើម្បី​បើក ប្រាក់​ឲ្យ​កម្មករ ប៉ុន្តែ​កម្មករ​មិន​ព្រម​នោះទេ ដោយសារ​ពួកគាត់ យល់ថា ប្រាក់​ដែល​លក់ឡៃ​ឡុង​នោះ មិនអាច​សង​ពួកគាត់​គ្រប់​ឡើយ​៕

fn-2016-08-29-09-04-34-5fn-2016-08-29-09-04-33-1

​កម្ពុជា និង​វៀតណាម​កំពុង​ប្រជុំ​ដោះស្រាយ​បញ្ហា​ព្រំដែន​

រាជធានី​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃនេះ គណៈកម្មការ​ព្រំដែន កម្ពុជា​-​វៀតណាម បាន​បើក​កិច្ចប្រជុំ​អំពី​កំណត់​ទូត​ពាក់ព័ន្ធ​នឹង​ការរំលោភបំពាន​របស់​ភាគី​វៀតណាម នៅតាម​តំបន់​ព្រំដែន​មួយចំនួន របស់​កម្ពុជា នៅ​ទីស្តីការ គណៈរដ្ឋមន្ត្រី ។​
​ក្នុង​កិច្ចប្រជុំ​នេះ​ភាគី​កម្ពុជា​ដឹកនាំ ដោយ​លោក វ៉ា គឹមហុង និង​ភាគី​វៀតណាម​ដឹកនាំ​ដោយ​លោក Le Hia Trung រដ្ឋមន្ត្រី​ក្រសួងការបរទេស​វៀតណាម​៕

fn-2016-08-29-08-46-06-2

U-15 កម្ពុជា​ក្លាយជា​ម្ចាស់​ជើងឯក The Belt and Road Initiative

​បាល់ទាត់​៖​កីឡាករ​យុវជន​ថ្នាល​អាយុ​ក្រោម​១៥​ឆ្នាំ​របស់​សាលា​ជាតិ​ទន្លេបាទី​នៃ​កម្ពុជា​បាន​ក្លាយជា​ម្ចាស់​ជើងឯក​ប្រចាំ​ព្រឹត្តិការណ៍ U15 Boys Football Tournament 2016 ដែលមាន​ចិន​ធ្វើ​ម្ចាស់​បន្ទាប់ពី U-15 កម្ពុជា​បាន​យកឈ្នះ​ក្រុម U-15 Sduchor No 8 Team របស់​ប្រទេស​កា​ហ្សា​ក់​ស្ថាន ដោយ​លទ្ធផល ៣-២ កាលពី​ថ្ងៃ​សៅរ៍ ទី​២៧ ខែសីហា​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​។​
៥​ប្រកួត​នៅ​ទឹកដី​ចិន មុន​ឈ្នះ​ជើងឯក ក្រុមយុវជន​ថ្នាល​គោព្រៃ​កម្ពុជា លេង​មិន​ចាញ់​ឡើយ ក្រៅពី​ឈ្នះ​៤​ដង និង​ស្មើ​១​ដង ដោយមាន វត្តមាន​កីឡាករ​លេចធ្លោ សៀង ច​ន្ធា​, ស៊ាន សុភ​ក្រា្ត និង អាត អូន​តូច ជាដើម​។​
​បើ​យោងតាម Facebook Page របស់ FFC បញ្ជាក់ថា ក្រុម U-15 នឹង​មកដល់​ព្រលាន យន្តហោះ​អន្តរជាតិ​ភ្នំពេញ​នា​ម៉ោង​១១ និង​៣០​នាទី​យប់​នេះ​៕

fn-2016-08-28-21-49-36-0fn-2016-08-28-21-49-36-1

ការបើកបរ​លើផ្លូវ​សា​ធា​រណៈ​លើស​ល្បឿន​កំណត់​នៅតែ​ជាការ​ព្រួយបារម្ភ

​ដោយ​៖​ប៉ែន​សុផល​
​បាត់ដំបង​៖​កម្លាំង​ជំនាញ​នៃ​ការ​រិ​យា​ល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្តបាត់ដំបង​បាន​រកឃើញ​យានយន្ដ​ដែល​ចរាចរណ៍​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥៧ បើកបរ​លើស​ល្បឿន​កំណត់​ជា​មធ្យម​ជាង​១០០​គ្រឿងក្នុង​១​ថ្ងៃ​។​
​នៅក្នុង​ការចុះ​ត្រួតពិនិត្យ​លើ​គោលដៅ​ផ្លូវ​លេខ​៥៧​កាលពី​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១៦ លោក​វរសេនីយ៍ឯក សាត គឹម​សាន្ដ នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការ​នគរបាល​ខេត្តបាត់ដំបង​បានអោយដឹងថា ការចុះ​ត្រួតពិនិត្យ​ច្បាប់​លើ​យានយន្ដ​គ្រប់​ប្រភេទ​តាម​គោលដៅ​ឈរជើង​និង​គោលដៅ​ចល័ត​ជាការ​ពង្រឹង​ការគោរព​ច្បាប់​ចរាចរណ៍​របស់​សា​ធារ​ណះ​ជន​ទាំង​ការប្រើប្រាស់​នៅតាម​បណ្ដា​ផ្លូវជាតិ​ក្នុង​និង​ក្រៅ​ទីប្រជុំជន​ឈានទៅ​កាន់ការ​កាត់បន្ថយ​អត្រា​គ្រោះ​ចរាចរណ៍​ដែល​កើតមានឡើង​គួរអោយ​ព្រួយបារម្ភ​នាពេល​បច្ចុប្បន្ន​។​
​ក្នុង​ខេត្តបាត់ដំបង​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​បាន​គាត់​សំគាល់​ឃើញថា​មានស្រុក​ចំនួន​៦​ដែល​ប្រឈម​ការគ្រោះថ្នាក់​ខ្លាំងជាងគេ​ក្នុងនោះ​មានស្រុក​សង្កែ បាណន់ ថ្មគោល ស្រុក​ប​វេ​ល រត​នះ​មណ្ឌល​និង​ស្រុក​សំឡូត បណ្ដាលមកពី​កត្តា​មនុស្ស​មិន​គោរព​ច្បាប់​ចរាចរណ៍ បើកបរ​មិន​គោរព​ផ្លាកសញ្ញា ផ្លាក​ល្បឿន​និង​អ្នកបើក​បរមាន​ផ្ទុក​សារជាតិ​គ្រឿង​ស្រវឹង​។​
​លោក​វរសេនីយ៍ឯក សាត គឹម​សាន្ដ បន្ដថា រាល់​ការចុះ​ត្រួតពិនិត្យ​តាម​គោលដៅ​សំខាន់ៗ​កម្លាំង​ជំនាញ​ត្រួតពិនិត្យ​ល្បឿន​យានយន្ដ ពិនិត្យ​រាល់​បទដ្ឋាន​បច្ចេកទេស​ផ្សេងៗ សារជាតិ​ស្រវឹង អប់រំ បិទ​ផ្ទាល់​ដល់​គោយន្ដ​នូវ​សន្លឹក​ចំណាំងផ្លាត​។ លោក​បញ្ជាក់ថា យុទ្ធនាការ​ដូចគ្នានេះ​នឹង​បន្ដ​រហូតដល់​បណ្ដា​ស្រុក​ទាំងអស់​ក្នុង​ខេត្តបាត់ដំបង ដោយឡែក​ការត្រួតពិនិត្យ​នៅពេលនេះ​ជា​លទ្ធផល​មាន​យានយន្ដ​បើកបរ​ល្មើស​ល្បឿន​កំណត់​ចំនួន​១១២​គ្រឿង ពិន័យ​៨៦​គ្រឿង អប់រំ​ម្ចាស់​អ្នកបើកបរ​ចំនួន​២៦​នាក់ និង​ត្រួតពិនិត្យ បិទ​សន្លឹក​ផ្ទាំង​ចំណាំងផ្លាត​លើ​គោយន្ដ​បាន​ជិត​៥០០​គ្រឿង​៕

unnamedunnamed (2)unnamed (1)

ACU បំពាក់​កាមេរ៉ា​សុវត្ថិភាព​គ្រប់​មណ្ឌល​កំណែ​ប្រឡង​បាក់​ឌុប

​រាជធានី​ភ្នំពេញ​៖​បើតាម​ទំព័រ Facebook របស់​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឲ្យ​ដឹងថា អង្គភាព​ប្រឆាំង​អំពើពុករលួយ ACU បាន​បំពាក់​កាមេរ៉ា​សុវត្ថិភាព នៅ​គ្រប់​មណ្ឌល​កំណែ​ទាំងអស់ ដើម្បី​អង្កេត​មើល​ពី​សកម្មភាព របស់លោក​គ្រូ អ្នកគ្រូ និង​គណៈកម្មាធិការ​ទាំ​ង​អស់ ជុំវិញ​ការធ្វើ​កំណែ​របស់​បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ចំណេះ​ទូទៅ និង​បំពេញវិជ្ជា ឆ្នាំ​២០១៦​។
​ប្រភព​ដដែល​បញ្ជាក់ថា សកម្មភាព នៃ​ការបំពាក់​កាមេរ៉ា​សុវត្ថិភាព ដោយ​មន្ត្រី​អង្គភាព​ប្រឆាំង​អំពើពុករលួយ នៅ​គ្រប់​បន្ទប់​កំណែ​ទាំងអស់ និង​បន្ទប់​គណៈកម្មការ​កណ្តា​ល ក្នុង​មណ្ឌល​កំណែ ដើម្បី​ត្រៀម​រៀបចំ ដំណើរការ​កំណែ​។​
​គួរ​បញ្ជាក់ថា លទ្ធផល នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) ឆ្នាំ​២០១៦​នេះ នឹងត្រូវ​បិទ​ប្រកាស​នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៦ និង​បិទ​ប្រកាស​នៅតាម​បណ្តា​ខេត្ត នៅ​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១៦ ខាងមុខនេះ​ផងដែរ​៕

fn-2016-08-27-12-27-30-0