All posts by មេគង្គ ប៉ុស្តិ៍

បុរស​ម្នាក់​ត្រូវ​ឃាតករ​បាញ់សម្លាប់​​នៅ​ស្រុក​កណ្តាលស្ទឹង​

​ខេត្តកណ្តាល​៖​អំពើ​ឃាតកម្ម​បាញ់សម្លាប់​បុរស​ម្នាក់ ដែល​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង នៅ​ល្ងាច​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៦ ស្ថិតនៅ​ភូមិ​កោះ​ខ្នុរ ឃុំ​ព្រែករកា ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ជនដៃដល់​បាន​ប្លុង​រថយន្ត​ចោល នៅតាម​ផ្លូវជាតិ​លេខ​២ ទឹកដី​ស្រុក​បាទី ខេត្តតាកែវ មុនពេល​រត់គេចខ្លួន​បាត់​។ ជនរងគ្រោះ​មិនទាន់​ត្រូវបាន​គេ​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ អាច​សង្ស័យ​ជា​ជនបរទេស​អាយុប្រមាណ​៤០​ឆ្នាំ​។​
តាម​ប្រភពព័ត៌មាន​ដែល​សម​ត្ត​កិច្ច​ទទួលបាន​ថា នៅវេលា​ម៉ោង​ប្រមាណ​៤ និង​៣០​នាទី គេ​បានឃើញ​មាន​មនុស្ស​១​ក្រុម​មាន​គ្នា​៣​នាក់ ទៅ​ឈប់​រថយន្ត​ជជែក​គ្នា​នៅ​សាលាសំណាក់ ត្រង់​រង្វង់​មូល​ភូមិ​កោះ​ខ្នុរ ។ ប្រភព​បន្តថា មួយសន្ទុះ​ក្រោយមក​ស្រាប់តែ​កើតមាន​អំពើ​បាញ់ប្រហារ​សម្លាប់​មនុស្ស​ម្នាក់ ចោល​សាកសព​នៅ​ទីនោះ ហើយ​គេ​បានឃើញ​រថយន្ត​ម៉ាក់ Vista ពណ៌​ការ៉ុត ស្លាក​លេខ ៧៩២៥ មួយគ្រឿង​បើក​គេចខ្លួន​បាត់ទៅ ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល ។ បន្តិចក្រោយមក​ក៏មាន​ព័ត៌មាន​ថា រថយន្ត​នោះ​ត្រូវបាន​សមត្ថកិច្ច​ឃាត់​បាន​នៅ​ស្រុក​បាទី ពេលនេះ​សមត្ថកិច្ច​ជំនាញ​កំពុងធ្វើការ​ស្រាវជ្រាវ​បន្ត ។​
​ប្រភព​បញ្ជាក់ថា សមត្ថកិច្ច​ឃាត់​ចាប់​បានតែ​រថយន្ត​ទេ ខ្មាន់កាំភ្លើង​បាន​រត់​អស់ហើយ ទោះយ៉ាងណា​ក្ដី​កម្លាំង​កង​រាជ​អាវុធ សហ​ការណ៍​ជាមួយ​នគរបាល​មូលដ្ឋាន​កំពុង​តាម​ប្រមាញ់​ជនដៃដល់​យកមក​ផ្ដន្ទាទោស​តាមច្បាប់ ៕

a550e20a-40c7-493c-9a07-289ab8628e1b3035f076-e88b-40a0-8adb-00489347d0c9

​

វៀតណាម​ចល័ត​ជើង​ទម្រ​បាញ់​រ៉ូ​កែ​តទៅ​​សមុទ្រ​ចិន​ខាងត្បូង​

ហាណូយ​៖​វៀតណាម​បាន​ចល័ត​ដាក់​ជើង​ទម្រ​បាញ់​គ្រាប់​រ៉ូ​កែ​ត​ថ្មី ដែលមាន​សមត្ថភាព វាយប្រហារ​វាល​យន្តហោះ និង​ទីតាំង​យោធា​របស់​ចិន​ដើម្បី​ពង្រឹង​ការការពារ​នៅ​តំបន់​មួយចំនួន នៃ​កោះ​របស់ខ្លួន ក្នុង​តំបន់​សមុទ្រ​ចិន​ភាគខាងត្បូង​ដែលមាន​ជម្លោះ​។​
​ក្រុមមន្ត្រី​ការទូត និង​យោធា​បាន​លើកឡើងថា មន្ត្រី​ស៊ើបអង្កេត​បានដឹងថា រដ្ឋាភិបាល​ទីក្រុង​ហាណូយ បាន​ដឹកបញ្ជូន​ទម្រ​ជើង​បាញ់​គ្រាប់​រ៉ូ​កែ​ត ចេញពី​របស់​ប្រទេស​របស់ខ្លួន ទៅកាន់​ទីតាំង​មូលដ្ឋានចំនួន​៥ នៅលើ​កោះ Spratly នា​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ដោយ​ចលនា​នេះ ទំនងជា​បង្កើន​ភាព​តានតឹង​ជាមួយនឹង​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​។​
​ជើង​ទម្រ​នេះ​ត្រូវបាន​លាក់បាំង​ពី​ការ​ឃ្លាំង​មើល​ពីលើ​អាកាស ហើយ​មិនទាន់​បំពាក់អាវុធ​នោះទេ ប៉ុន្តែ​អាច​ប្រតិបត្តិការ ជាមួយនឹង​គ្រាប់ រ៉ូ​កែ​ត​បាន​ក្នុង​រយៈពេល​២​ឬ​៣​ថ្ងៃ​ប៉ុណ្ណោះ​៕

download

​

បង្ក្រាប​ទីតាំង​កត់​លេខឆ្នោត​វៀតណាម​ឃាត់ខ្លួន​មេ​ឆ្នោត​ម្នាក់

​រាជធានី​ភ្នំពេញ​៖​នៅ​រសៀល​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៦​នេះ កម្លាំង​ប៉ូលិស​ព្រហ្មទណ្ឌ​ខណ្ឌឫស្សីកែវ សហការ​ជាមួយ​ប៉ូលីស​ប៉ុស្តិ៍​ឫស្សីកែវ ចុះបង្ក្រាប​ទីតាំង​លួច​បើក​ល្បែងស៊ីសង​ខុសច្បាប់ ឆ្នោត​វៀតណាម​នៅ​ចំណុច​ផ្ទះ​លេខ​៧៧០ ផ្លូវ​លេខ​៥ ក្រុម​១១ ភូមិ​មិត្តភាព សង្កាត់​រស្សី​កែវ ខណ្ឌឫស្សីកែវ​។​
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ សុខ ឡេង ភេទ​ស្រី​អាយុ​៣៥​ឆ្នាំ មុខរបរ​កត់​កន្ទុយ​លេខ​ស្នាក់​នៅផ្ទះ​លេខ​៧៧០​ផ្លូវ​លេខ​៥ ក្រុម​១១ ភូមិ​មិត្តភាព សង្កាត់​ឬ​ស្សី​កែវ ខណ្ឌឫស្សីកែវ ។​
​សមត្ថកិច្ច​បន្តថា នៅ​ក្នង​ប្រតិបត្តិ​ការបង្ក្រាប​ទី​តាង​លួច​បើក​ល្បែងស៊ីសង​ខុសច្បាប់​(​ឆ្នោត​វៀតណាម​)​សមត្ថកិច្ច​ដកហូត​វត្ថុតាង​រួមមាន កាស្យូ​គិត​លេខ​ចំនួន​១​គ្រឿង ប៊ិច ក្រដាស​កត់​ឆ្នោត​រួម​និង​ឧបករណ៍​ពាក់ព័ន្ធ​មួយចំនួន​។​
​ប​ច្ទុ​ប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ​ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​ប​ញ្ជូ​ល​ទៅ​តុលាការ​ចាត់ការ​បន្តទៅ​តាម​នីតិវិធី​៕

image2c

​

គាស់​ទូដែក​រោងចក្រ​យកលុយ​អស់​ជិត​២៦​ម៉ឺន​ដុល្លារ​នៅ​ស្រុក​គងពិសី​

​ខេត្តកំពង់ស្ពឺ​៖​ទូដែក​ដាក់​លុយ​របស់​រោងចក្រ​ស៊ូ​ស្តា ខេត្តកំពង់ស្ពឺ ត្រូវបាន​ក្រុមចោរ​គាស់​ចូល​យកប្រាក់​ទុក​សម្រាប់​បើក​ប្រាក់ខែ និង​ប្រាក់​ថែម​ម៉ោង​ឲ្យ​កម្មករ​អស់​ជិត​២៦​ម៉ឺន​ដុល្លារ ដែល​ហេតុការណ៍​នោះ​កើតឡើង កាលពី​ព្រឹក​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៦ ។​
​តាម​សេចក្តីរាយការណ៍​ឲ្យ​ដឹងថា សកម្មភាព​ចោរ​គាស់​ទូដែក​ដាក់​លុយ​នោះ​គឺ​នៅក្នុង​រោងចក្រ​តែម្តង ដែលមាន​ទីតាំង​ស្ថិតនៅ​ឃុំ​មហាឫស្សី ស្រុក​គងពិសី ខេត្តកំពុងស្ពឺ បន្ទាប់ពី​ត្រូវ​ក្រុមចោរ​គាស់​ចូលទៅ​លួច​ប្រាក់​អស់​ចំនួន​២៥៨.៧៣៤​ដុល្លារ​អាមេរិក​ដែល​ត្រៀម​សម្រាប់​បើក​ប្រាក់ខែ និង​ប្រាក់​ថែម​ម៉ោង​កម្មករ​-​កម្មការិនី​។​
​សេចក្តីរាយការណ៍​បញ្ជា​ក់ថា មិនទាន់មាន​ប្រភព​ណាមួយ​អះអាងថា ជនសង្ស័យ​មាន​ប៉ុន្មាន​នាក់ ហើយ​ជា​មនុស្ស​មកពី​ខាងក្រៅ ឬ​ខ្មោច​ក្នុង​ឲ្យ​ដៃ​នោះទេ ព្រោះ​ពេលនេះ​សមត្ថកិច្ច​កំពុងបើក​ការស៊ើបអង្កេត​យ៉ាង​យកចិត្តទុកដាក់​បំផុត​៕

df4bf85a-fa72-46c6-b975-fdace598e9d8d75e603b-7d89-4466-a7aa-9e241b952a53

​

រដ្ឋមន្ត្រី​ប្រតិកម្ម​ដំបូង​ចំពោះ​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​

​រាជធានី​ភ្នំពេញ​៖​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ប្រតិកម្ម​ជា​លើកដំបូង ចំពោះ​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តព្រៃវែង ដែល​មិនបាន​រាយការណ៍​ជូន​លោក អំពី​ទំនាស់​ដីធ្លី​រវាង​ពលរដ្ឋ​ខ្មែរ និង​សហគមន៍​វៀតណាម រហូត​បណ្តាល​ឲ្យ​មាន​អ្នកស្លាប់​។​
​លោក ខៀវ កាញារីទ្ធ បាន​សរសេរ នៅលើ​បណ្តាញ​សង្គម Facebook ថា «​មិនដឹង​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តព្រៃវែង​ដេក​នៅឯណា បានជា​មិនឃើញ​រាយការណ៍​ពី​រឿង​ទំនាស់​ប្រជាជន​ខ្មែរ និង​សហគមន៍​វៀតណាម រហូតដល់​មាន​ស្លាប់​។ បើ​អ្នកណា​ដឹងថា​គាត់​គេង​នៅឯណា ជួយ​ដាស់​គាត់​អោយទៅ​ធ្វើ​ការងារ​ផង​»​។​
​គួរ​បញ្ជាក់ថា ថ្មីៗ​នេះ មាន​ហេតុការណ៍​ប៉ះទង្គិច​គ្នា​មួយ ដោយ​ជនជាតិ​វៀតណាម នៅក្នុង សហគមន៍​មួយ​បានធ្វើការ វាយប្រហារ លើ​ពលរដ្ឋ​កម្ពុជា មួយ​គ្រួសារ​ដែល​រស់នៅ​ភូមិ​ក្បែរ​គ្នា នៅ​ចំណុច ភូមិ​-​ឃុំ អ្នក​លឿង ស្រុក ពាម​រក៍ ខេត្ត ព្រៃវែង បណ្ដាល​ឲ្យ​បុរស​ជា​ប្ដី បាន​ស្លាប់ និង ស្ត្រី​ជា​ប្រពន្ធ​ដែលមាន​ផ្ទៃពោះ​៩​ខែ​រងរបួស​ធ្ងន់ ខណដែល​ហេតុការណ៍​នេះ បានធ្វើ​ឲ្យ​កក្រើក​ពេញ​ប្រព័ន្ធ​ហ្វេ​ស​ប៊ុ​ក ៕

fn-2016-08-10-10-00-33-0

​

កម្ពុជា​-​ឥណ្ឌូនេស៊ី​សន្យា​បន្ត​ពង្រឹង​សហប្រតិបត្តិការ​វិស័យ​យោធា​

រាជធានី​ភ្នំពេញ​៖​លោក​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​បាន​ថ្លែង​បន្ទាប់ពី​ជំនួប​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ប្រទេស​ឥណ្ឌូនេស៊ី លោក វី​យ៉ា​មី​សាត វី​យ៉ា​កូ​ដូ​នា​ព្រឹក​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៦​នេះ នៅ​ក្រសួងការពារជាតិ​ថា ភាគី​ទាំងពីរ បាន​សន្យាថា នឹង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា​បន្តទៀត​លើ​វិស័យ​ការពារជាតិ ។​
​លោក​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បាន​ថ្លែងថា កម្ពុជា​និង​ឥណ្ឌូនេស៊ី នឹង​ចុះហត្ថលេខា​លើ​អនុ​ស្សស​ន៍​រណៈ​មួយ​នៅពេល​ខាងមុខនេះ អំពី​ការពង្រីក​និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​លើ​វិស័យ យោធា ក្នុងពេលដែល​ប្រទេស​ទាំងពីរ មាន​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​ទ្វេរ​ភាគី​លើ​វិស័យ​យោធា​ជា​យូរ​មកហើយ ។​
​លោក​ឧបនាយករដ្ឋមន្ត្រី បាន​បញ្ជាក់ថា ក្នុងជំនួប​នោះ​ភាគី​ទាំងពីរ​ក៏បាន​ពិភាក្សា​និង​ផ្លាស់ប្តូរ​យោបល​អំពី​សភាព​ការ​នៅក្នុង​តំបន់​និង​ពិភពលោក ដោយ​ផ្តោតជាសំខាន់​លើ​ការជំរុញ ការថែរក្សា​ស្ថេរភាព​និង​សន្តិភាព​ក្នុងប្រទេស​នីមួយៗ ឲ្យ​បាន​រឹងមាំ ដោយ​ផ្អែកលើ​ទស្សនវិស័យ​និង​ធ្វើយ៉ាងណា​រួមគ្នា ដើម្បី​ថែរក្សា​សន្តិភាព​ឲ្យ​កាន់តែ​រឹងមាំ​ថែមទៀត ។​
​លោក ទៀ បាញ់ បាន​លើកឡើងថា រយះពេល​កន្លងមកនេះ ប្រទេស​ឥណ្ឌូនេស៊ី​បាន​ជួយ​កម្ពុជា យ៉ាងច្រើន​លើ​វិស័យ​ការពារជាតិ រួមមាន​ការបំពាក់​ស​ម្ភា​រៈ​បរិក្ខារ​យោធា ការបញ្ជូន​កងទ័ព​ក​ម្ពុ​ជា ជាច្រើន​ពាន់​នាក់​ទៅ​ហ្វឹកហាត់​និង​បណ្តុះបណ្តាល​ជំនាញ ដើម្បី​បង្កើន​សមត្ថភាព នៅ​ប្រទេស​ឥណ្ឌូនេស៊ី ខណដែល​ប្រទេស​ឥណ្ឌូនេស៊ី ក៏បាន​បញ្ជូន​គ្រូ​មក​បណ្តុះបណ្តាល ដល់​កងយោធពល​ជា​បន្តបន្ទាប់​ផងដែរ ។​
​ទាក់ទង​នឹង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង លោក​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បាន​លើកឡើងថា ភាគី​ទាំង​ពីរបាន​ឯកភាព រក្សា​ជំហរ អ​ព្យា​ក្រិ​ត្យ​និង​ទុក​ឲ្យ​បណ្តា​ប្រទេស​ពាក់ព័ន្ធ បន្ត​ច​ចារ​គ្នា​និង​ដោះស្រាយ​គ្នា​ដោយ​សន្តិវិធី នឹងមិន​យក​បញ្ហា​អ្វី​មក​ជំនួស​បាន​នោះឡើយ ៕

15

​

វៀតណាម​សម្រេច​កាត់ទោស​ប្រហារជីវិត​ឧក្រិដ្ឋជន​គ្រឿងញៀន​១១​នាក់​

ហាណូយ​៖​ឧក្រិដ្ឋជន​ជួញដូរ​គ្រឿងញៀន​១១​នាក់​ត្រូវបាន​តុលាការខេត្ត Lang Son ភាគ​ខាងជើង​ប្រទេស​វៀតណាម​សម្រេច​កាត់ទោស​ប្រហារជីវិត ក្រោយពី​បាន​រកឃើញ​ភស្តុតាង​គ្រប់គ្រាន់​ថា​ពួកគេ បាន​ព្យាយាម​រត់ពន្ធ គ្រឿងញៀន​ប្រភេទ​ហេ​រ៉ូ​អ៊ី​ន​ចំនួន​ជាង ២៨០ គីឡូក្រាម​ទៅកាន់​ប្រទេស​ចិន​។ នេះ​បើតាម​សារព័ត៌មាន​ចិន​ស៊ិន​ហួរ នា​ព្រឹក​ថ្ងៃ​ពុធ ទី​១០ ខែសីហា​នេះ​។​
​សារព័ត៌មាន​ដដែល​បន្តថា មនុស្ស​០២​នាក់​ផ្សេងទៀត ត្រូវបាន​កាត់ទោស ដាក់គុក​អស់​មួយជីវិត​ពីបទ​ផ្សំគំនិត​ក្នុង​រឿង​រត់ពន្ធ​គ្រឿងញៀន ។ អ្នក​ដែល​បាន​ត្រូវ​កាត់ទោស​រួច​ទាំង​១៣​នាក់​នោះ គឺ​ស្ថិតនៅ​ក្នុងចំណោម​ជនសង្ស័យ​១៩​នាក់ ដែល​ត្រូវបាន​ប៉ូលិស​វៀតណាម ចាប់ខ្លួន និង​ចោទប្រកាន់​ពីបទ​រត់ពន្ធ​គ្រឿងញៀន ពី​ខេត្ត​ភាគ​ខាងជើង​វៀតណាម ទៅកាន់​ប្រទេស​ចិន ដែល​គិត​ជា​ទឹកប្រាក់​ជិត ៤,៥​សែន​ដុល្លារ​អាមេរិក​កាលពី​ឆ្នាំ ២០១៤ កន្លងទៅនេះ​៕

Vietnamdrugtraffickingdeathpen-3138-4397-1470766774_660x396

​

អាចារ្យ​អេ បញ្ជាក់ថា មិនបាន​ប្តឹង ​និង​តាមរក​ប្រពន្ធចុង​ទេ

ខេត្តកណ្តាល​៖​តាមរយៈ​វិទ្យុ ABC 107,50MH2 ផ្សាយ​ផ្ទាល់​កាលពី​ព្រឹក​មិញ អាចារ្យ​អេ បាន​បញ្ជាក់ថា លោក​មិនបាន​ប្តឹង និង​តាមរក​ប្រពន្ធចុង​រប​ស់លោក​នោះទេ ។ ប៉ុន្តែ​លោកតា​មរ​កកូន​របស់​លោក​ប៉ុណ្ណោះ ខណៈដែល​កូនស្រី​បាន​ស្ថិតក្នុង​កណ្តាប់ដៃ​ប្រពន្ធចុង​របស់លោក ដែល​អាច​ថា ជាការ​ចាប់ជំរិត​ក៏​ថា​បាន ។ ទន្ទឹម​នោះ​លោក​ក៏បាន​ស្នើ​ដល់​បណ្តាញសារព័ត៌មាន​ចុះផ្សាយ​ឲ្យ​ត្រូវ​ការពិត ទាក់ទង​រឿង​គ្រួសារ​របស់លោក ហើយ​កុំ​ចាត់ទុក​រឿង​របស់លោក​ជា​រឿង​ធំ​ក្នុងសង្គម ដែល​ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​តែ​ជា​រឿង​ធម្មតា​របស់​មនុស្ស​ម្នាក់ៗ ។​
​លោក​អាចារ្យ​អេ ដែលជា​នាយក​ស្ថានីយ​វិទ្យុ​អេ​ប៊ី​ស៊ី ABC ដែល​ឈ្មោះ​ពិត​របស់លោក​គឺ សេង ប៊ុន​វេ​ង ហើយ​កាលពី​ម្សិលមិញ បាន​ផ្ទុះ​រឿងអាស្រូវ​មួយ រវាង​រូបលោក និង​ស្ត្រី​ម្នាក់ ដែល​គេ​អះអាងថា ជា​ប្រពន្ធចុង​របស់លោក ។ រឿងរ៉ាវ​ដែល​បាន​បែកធ្លាយ​នេះ​គឺ​បន្ទាប់ពី​ប្រពន្ធចុង​របស់លោក បាន​ក្បត់ចិត្ត​មក​លួច​ទំនាក់ទំនង​ស្នេហា ស្រលាញ់​ភេទ​ដូចគ្នា ដោយ​យក​កូន​មកជា​មួយ ។​
​ការ​បែកធ្លាយ​រឿងរ៉ាវ​ស្នេហា​របស់​អាចារ្យ​អេ គឺ​បន្ទាប់ពី​លោក​បាន​ប្ដឹង​នគរបាល​ក្រុង​តាខ្មៅ​ឱ្យជួយ​អន្តរាគមន៍ រក​រថយន្ត​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ ពណ៌​ខ្មៅ​មួយគ្រឿង មាន​បិទ​ផ្លាក​សាលា​បើកបរ ២៣​តុលា ដែល​ស្រី​ស្នេហ៍​គាត់​បាន​យក​ពី​ភ្មំ​ពេញ មក​បក​តែម​ចេញ​នៅ​ក្រុង​តាខ្មៅ ។​
​តាម​បណ្តឹង​នោះ​នគរបាល​ក្រុង​តាខ្មៅ បាន​ឃាត់​ប្រពន្ធចុង​និង​រថយន្ត កាលពី​ម៉ោង​១១​ព្រឹក ថ្ងៃទី​៨ សីហា នៅ​ចំណុច​កន្លែង​បិទ​តែម​មួយ​ស្ថិតនៅ​ក្នុងភូមិ​តាខ្មៅ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខណៈដែល​ប្រពន្ធចុង​លោក យក​រថយន្ត​ទៅ​បក​ស្លាក​២៣​តុលា​ចេញ ជាមួយ​ស្ត្រី​ម្នាក់ទៀត​ដែល​គេ​ដឹងថា ជា​ដៃគូ​ស្នេហា​ភេទ​ដូចគ្នា ។​
​មន្ត្រីនគរបាល​ម្នាក់​បាន​ប្រាប់​ឱ្យដឹងថា សមត្ថកិច្ច​នគរបាល​បាន​ឃាត់​រថយន្ត​ខាងលើនេះ តាម​បណ្តឹង​របស់លោក សេង ប៊ុន​វេ​ង ហៅ​អាចារ្យ​អេ អាយុ​៧៧​ឆ្នាំ ជា​នាយក​គ្រប់គ្រង​វិទ្យុ​ABC និង​សាលាបង្រៀន​បើកបរ​២៣ តុលា ៕

sophan-6sophan-7sophan-4

​

សមត្ថកិច្ច​រារាំង​ការព្យាយាម​ដាក់​ញត្តិ​នៅផ្ទះ​នាយករដ្ឋមន្ត្រី

រាជធានី​ភ្នំពេញ​៖​កាលពី​ព្រឹក​មិញ​នេះ សមត្ថកិច្ច​បាន​រារាំង​ហ្វូង​ប្រជាពលរដ្ឋ​ដែលមាន​ជម្លោះដីធ្លី​មកពី​ខេត្តកោះកុង ហើយ​បាន​ស្នាក់នៅ​ក្នុង​វត្ត​សាមគ្គី​រង្សី និង​មាន​គម្រោង​ទៅ​ដាក់​ញត្តិ​សុំ​កិច្ច​អន្តរាគមន៍​ពី​នាយករដ្ឋមន្ត្រី ខណៈដែល​សមត្ថកិច្ច​បា​ន​ហាម​មិន​ឲ្យ​ពួកគាត់​បានចេញ​ពី​វត្ត​នោះទេ ។
​ប្រជាពលរដ្ឋ​ដែលមាន​ជម្លោះដីធ្លី​មកពី​ស្រុក​ស្រែអំបិល​ខេត្តកោះកុង​អះអាងថា ជម្លោះដីធ្លី​របស់​ពួកគាត់​កើតឡើង​តាំងពី​ឆ្នាំ​២០០៦​មក​នៅ​មិនទាន់មាន​ដំណោះស្រាយ​នៅឡើយ​។ ប្រជាពលរដ្ឋ​ទាំងនេះ​មកកាន់​រាជធានី​ភ្នំពេញ​តាំងពី​សប្តាហ៍​មុន ហើយ​ពួកគេ​ស្នាក់នៅ​ក្នុង​វត្ត​សាមគ្គី​រង្សី ដើម្បី​ស្វែងរក​កិច្ច​អន្តរាគមន៍​ពីស​ម្តេច ហ៊ុន សែន និង​ស្ថាប័ន​ផ្សេងៗ ទៀត​។​
​ទន្ទឹម​នោះ​កាលពី​ម្សិលមិញ ភរិយា​សព​លោក កែម ឡី បាន​ចុះទៅ​សាកសួរ​សុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ ដែល​មក​ស្នាក់​នៅក្នុង​វត្ត​សាមគ្គី​រង្សី​ផងដែរ ខណៈដែល​ការចុះ​សួរសុខទុក្ខ​នោះ​ត្រូវបាន​រៀបចំ​ដោយ​មន្ត្រីជាន់ខ្ពស់ CNRP៕

Photo_Template_872x562-2

​

​បង្ក្រាប​ហាង​កាត់សក់​បង្កប់​សេវា​ពិសេស​នៅសង្កាត់​ផ្សារ​ថ្មី​១

​រាជធានី​ភ្នំពេញ​៖​កាលពី​ល្ងាចថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០១៦ ដោយបាន​ការអនុញ្ញាត និង​បញ្ជា​ផ្ទា​ល់ពី ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​ដោយមាន​ការឯកភាព​ពី​លោក លី សុ​ផា​ណា ព្រះរាជអាជ្ញារង​អម សាលាដំបូង​រាជធានី​ភ្នំពេញ​។
​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ព្រុំ សន្ធរ ស្នងការរង និង​ជា​ប្រធានការិយាល័យ​កណ្តាល​ប្រឆាំង​បទល្មើស បាន​ដឹកនាំ​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ចុះបង្ក្រាប​ជាក់ស្តែង ករណី​បើក​កន្លែង​ប្រព្រឹត្ត​សច្ចា​រកម្ម ជ្រក​ក្រោម​ស្លាក​យីហោ ហាង​កាត់សក់ (​មាន​លួចលាក់​រួមភេទ​) នៅ​ចំណុច​ផ្ទះ​លេខ​០១E០ ផ្លូវ​លេខ​៦១ សង្កាត់​ផ្សារ​ថ្មី​១ ខណ្ឌដូនពេញ ដោយបាន​នាំខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ចាន់ ធា ភេទ​ស្រី អាយុ ៤៤​ឆ្នាំ ជនជាតិខ្មែរ និង​អញ្ជើញ​នារី​ម៉ាស្សា​កក់សក់​ចំនួន​១៤​នាក់ នារី​ម៉ាស្សា​កក់សក់​ចំនួន​១០​នាក់ ជាងកាត់សក់​ម្នាក់ និង​ភ្ញៀវ​មក​រួមភេទ​ចំនួន​២​នាក់ មកកាន់​ការិយាល័យ ដើម្បី​ធ្វើការ​សាកសួរ និង​ស្រាវជ្រាវ​តាម​នីតិវិធី​៕

p7-768x576p-768x576

​

ប្រជាពលរដ្ឋ​ក្នុង​ខេត្តបាត់ដំបង​ចាប់អារម្មណ៍​ក្នុង​ការដាំ​ដំណាំ​សណ្តែក​ផ្កាយ​

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​ប្រជាពលរដ្ឋ​រស់នៅក្នុង​ខេត្តបាត់ដំបង​ក្រៅពី​ដំណាំ ពោត សណ្តែក ឬ​ដំណាំ​ម្រេច ពួកគាត់​បាននាំគ្នា​មក​ចាប់អារម្មណ៍​ក្នុង​ការដាំ​ដំណាំ​សណ្តែក​ផ្កាយ​ដែលជា​ដំណាំ​មួយ​ប្រភេទ​ដែល​ឆាប់​បានទទួល​ផល​និង​មាន​អាយុកាល​វែង​ហើយ​ថែមទាំង​មានគុណ​ប្រយោជន៍​ក្នុងការ​ព្យាបាល​ជំងឺ​ជាច្រើន​មុខ​ទៀត​ផងដែរ​។​
លោកពូ អុន សុផាត អាយុ​៦៥​ឆ្នាំ ជា​កសិករ​រស់នៅ​ភូមិ​កណ្ដាល ឃុំ​ស៊ុ​ង ស្រុក​សំឡូត​បាន​រៀបរាប់ថា​៖​មូល​ហេតុដែល​ធ្វើអោយ​ពួកគាត់​នាំគ្នា​ជ្រើស​យក​ដំណាំ​សណ្តែក​ផ្កាយ​យកមក​ដាំ​ដោយសារ​ដំណាំ​ប្រភេទ​មួយ​នេះ​មាន​អត្ថប្រយោជន៍​ច្រើន​ចំពោះ​សុខភាព វា​អាច​ព្យាបាល​ជំងឺ​ច្រើន​មុខ ហើយ​ម្យ៉ាងវិញទៀត​វា​ឆាប់​បាន​ទទួលផល​ដាំ​រយៈពេល​៦​ខែ​យើង​អាច​ប្រមូល​ផល​បាន ហើយ​ក្នុង​ការប្រមូល​ផល​គឺធ្វើឡើង​ក្នុង​មួយខែ​ម្តង ហើយ​វា​មាន​អាយុកាល​វែង​រហូត​ទៅដល់​៣០​ឆ្នាំ​។​
លោក​បន្តថា​៖​ការប្រមូល​ផល​ពួកគាត់​មិនចាំបាច់​ស្វែងរក​ទីផ្សារ​ដោយ​ខ្លួនឯង​នោះទេ​គឺមាន​ខាង​ក្រុមហ៊ុន​ក្នុងស្រុក​ទទួល​ប្រមូល​ទិញ​ក្នុងតម្លៃ​១​គីឡូ​គ្រាប់​តម្លៃ​៧០០០​រៀល​និង​មាន​ចុះកិច្ចសន្យា​ទទួល​ដឹងលឺ​ពី​អាជ្ញាធរ​មូលដ្ឋាន​ទៀតផង​។​
លោក លួ​ម ផល្លី ប្រធាន គ្រប់គ្រង​ផលិត និង​បច្ចេកទេស ក្នុង​ការដាំ និង​កែច្នៃ​សណ្តែក​ផ្កាយ​មុនគេ​បង្អស់​ក្នុង​ខេត្តបាត់ដំបង និង​ជា​តំណាង​ក្រុមហ៊ុន សាន់​នី សា​ចា​អ៊ី​ន​ជី ប្រូ​ដាក ខូ​អិ​ល​ធី​ឌី ជា​ផលិតផល​កូន​ខ្មែរ បានបញ្ជាក់​ប្រាប់ថា ដំណាំ​សណ្តែក​ផ្កាយ ការដាំ​និង​ផលិត​បែប​ធម្មជាតិ​១០០%​មិនមាន​ប្រើ​ថ្នាំ​គីមី ឬ​ជីគីមី​នោះទេ ហើយ​នៅក្នុង​ខេត្តបាត់ដំបង​សណ្តែក​ផ្កាយ​កំពុងមាន​ការចាប់អារម្មណ៍​និង​រីកចំរើន​ខ្លាំងជាងគេ​ដោយបាន​ចងក្រង​ជា​សហគមន៍​ក្នុង​ការដាំ​ដំណាំ​មួយ​នេះ ដើម្បី​ងាយស្រួល​ក្នុងការ​គ្រប់គ្រង​។​
លោក​បន្តថា ដំណាំ​សណ្តែក​ផ្កាយ​ក្នុង​ខេត្តបាត់ដំបង​ដែល​លោក​បាន​ចង​ជា​សហគមន៍​គឺមាន​ស្រុក​ចំនួន​បី ស្រុក​បាណន់ ស្រុក​រតនៈមណ្ឌល និង​ស្រុក​សំឡូត ដែលមាន​ផ្ទៃដី​សរុប​២២៥​ហិកតា ហើយ​ការដាំដុះ​ខាង​ក្រុមហ៊ុន​ជា​អ្នកផ្តល់​ពូជ​អោយ​និង​បាន​ចុះ​នែ​នាំ​ពី​របៀប​ដាំ​និង​ថែទាំ​ទៀតផង ចំពោះ ផលិតផល​ក្រៅពី​សហគមន៍ លោក​មិន​ប្រមូល​ទិញ​ទេ​ព្រោះ​ខ្លាច​មាន​ជាតិគីមី​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​។​
លោក​បន្តទៀតថា សណ្តែក​ផ្កាយ​មាន​អត្ថប្រយោជន៍​ជាច្រើន​សំរាប់​សុខភាព ដូចជា​៖ ១-​ជួយ​កាត់បន្ថយ​កូ​លេស​ស្តេ​រ៉​ល​ក្នុង​ឈាម ២-​ជួយ​គ្រប់គ្រង​ប្រព័ន្ធ​ជាតិ​ស្ករ​ក្នុង​ឈាម ៣-​កាត់បន្ថយ​ជំងឺមហារីក​
៤-​ពន្យា​ភាព​ចាស់ ៥-​ជួយ​ដល់​ខួរក្បាល​និង​ភ្នែក ៦-​ជួយ​ដល់​សន្លាក់ និង​ខួរឆ្អឹងខ្នង ៧-​ជួយ​ពន្យា​ជំងឺ​បេះដូង និង​ការពារ​គាំងបេះដូង ៨-​ជួយ​សម្រក​ទម្ងន់​។​ផលិតផល​មួយ​នេះ​គឺជា​ស្នាដៃ​កូន​ខ្មែរ​ពិតៗ ហើយ​បាន​ចាប់​ដៃគូ ជាមួយ​ប្រទេស​ថៃ កូរ៉េ និង​ប្រទេស​ដទៃទៀត និង​មាន​ការនាំ​ចេញទៅ​ក្រៅប្រទេស​ឆាប់ៗ​។​
បច្ចុប្បន្ននេះ​ក្រុមហ៊ុន សាន់​នី សា​ចា​អ៊ី​ន​ជី ប្រូ​ដាក ខូ​អិ​ល​ធី​ឌី មាន​ស្នាក់ការ​កណ្ដាល​ស្ថិតនៅក្នុង​បុរី​ពាណិជ្ជកម្ម ផ្ទះ​លេខ បេ​២១ ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ហើយ​ឆាប់ៗ​នេះ​ក្រុមហ៊ុន​និង​បង្កើត​រោងចក្រ​មួយ​នៅក្នុង​ទី​រួម​ខេត្តបាត់ដំបង​៕

13988792_1748954815343081_2114313969_n13942198_1748954825343080_1948910971_n13942723_1748954822009747_355065399_n13988655_1748954838676412_813125538_n
​

ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​ករណី​លួច​គាស់​ផ្ទះ​យក​ទ្រព្យសម្បត្តិ​

​ខេត្តបាត់ដំបង​៖​កម្លាំង​ការិយាល័យ​ជំនាញ​នៃ​ស្នងការ​នគរបាល​ខេត្ត បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់​ដែល​បាន​ចូល​លួច​គាស់​ទ្វារ និង​បង្អួច​យក​គ្រឿងអលង្ការ​របស់​ប្រជាពលរដ្ឋ​អស់​ជាង​៧០០០​ដុល្លារ ។​
​លោក ឈឿង គឹម​សុង ប្រធាន​ក្រុម​បង្ការ​បង្ក្រាប​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​បានអោយដឹងថា​៖ តាមរយះ​ការប្រើប្រាស់​វិធានការ​ជំនាញ​នៅ​ថ្ងៃទី ៩ ខែសីហា ឆ្នាំ​២០១៦​នេះ​ក្រោម​កិច្ចសហការ​ណ៍​ជាមួយ​កម្លាំង​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​បានកំណត់​មុខសញ្ញា​ទាំង​ថ្ងៃ ទាំងយប់​ឈានទៅដល់​ការបង្ក្រាប​និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣​នាក់ ក្នុងនោះ​មានឈ្មោះ​ឈៀង ពីង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​កំណប់ ឃុំ​អូរ​ដំបង​២ ។ ឈ្មោះ​ខៀវ ចាន់នី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ដំបូក​ខ្ពស់ ឃុំ​អូរ​ដំបង​២ ស្រុក​សង្កែ​និង​ឈ្មោះ ឃី ជ័យ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ទំនប់​ត្រកួន ឃុំ​ឃ្លាំង​មាស ស្រុក​ប​វេ​ល ខេត្តបាត់ដំបង ។​
​ឆ្លងតាម​ការជំនាញ​សាកសួរ​សង្ស័យ​ទាំងបី​នាក់​បាន​សារភាពថា ខ្លួន​ព្រមទាំង​បក្សពួក​ពិតជា​បានធ្វើ​សកម្មភាព​លួច​គាស់​ចម្រឹង​បង្អួច​និង​ទា្វ​ផ្ទះ​ហើយ​ចូល​លួច​យក​ទ្រព្យសម្បត្តិ​របស់​ឈ្មោះ​ស៊ុយ សុ​វណ្ណា​មែន​ខ​ណះ​ម្ចាស់ផ្ទះ​មិន​នៅផ្ទះ កាលពី​ថ្ងៃទី​០៥ ខែកក្កដា ឆ្នាំ​២០១៦​កន្លងទៅ ក្នុង​ចំនុច​ក្រុមទី​១៥ ភូមិ​អន្លង់​វិល ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្តបាត់ដំបង​។​
​ជនរងគ្រោះ​បានបញ្ជាក់​អោយដឹងថា​៖ គ្រឿងអលង្ការ​ដែល​ជនសង្ស័យ​លួច​យក​ជា​កម្ម​សិទ្ធ​ច្រើន​ម្ចាស់​រួមមាន​ចិញ្ចៀន​ប្លា​ទីន​ចំនួន​៩​វង់ ចិញ្ចៀនមាស​១​វង់ ខ្សែដៃ​ប្លា​ទីន​សុទ្ធ​និង​ដាំ​ពេជ្រ​៥​វង់ ក្រវិល​២​គូរ ខ្សែដៃ​មាស​១​ខ្សែ​និង​កងដៃ​ប្លា​ក​ទីន​១​កង សរុប​ជា​ទឹកប្រាក់​អស់​ចំនួន​ជាង​៧០០០​ដុល្លា​អាមេរិក​។​
​មកទល់ពេលនេះ​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ​និង​វត្ថុតាង​ទៅកាន់​តុលាការ​ដើម្បី​អនុវត្តន៍​តាម​នីតិវិធី​៕

IMG_9387

​

រុស្ស៊ី និង​តួ​ក​គី​ព្រមព្រៀង​ស្តារ​ទំនាក់​ទំ​នង់​ទ្វេភាគី​ឡើងវិញ​

​ម៉ូស្គូ​៖​មេដឹកនាំ​រុស្ស៊ី និង​តួ​ក​គី​បាន​ព្រមព្រៀងគ្នា​ស្ដារ​ទំនាក់ទំនង​ទ្វេភាគី​ឡើងវិញ បន្ទាប់ពី​ត្រូវបាន​បំផ្លាញ​ដោយសារ​តួ​ក​គី​បាញ់​ទម្លាក់​យន្ដហោះ​រុស្ស៊ី​កាលពី​ខែវិច្ឆិកា​ឆ្នាំមុន​នៅក្បែរ​ព្រំដែន​ស៊ី​រី​។​
​ប្រធានាធិបតី​រុស្ស៊ី​លោក ពូ​ទីន បានលើកឡើង​ក្នុង​សន្និសីទកាសែត​បន្ទាប់ពី​ការជជែក​គ្នា​ថា រុស្ស៊ី​នឹង​ដក​ទណ្ឌកម្មសេដ្ឋកិច្ច​ចេញពី​តួ​ក​គី​។ ចំណែក​ប្រធានាធិបតី​តួ​ក​គី​លោក Erdogan វិញ​បាន​ថ្លែងថា ប្រទេស​ទាំងពីរ​នឹង​សហការ​ពី​គម្រោង​ផ្នែក​ថាមពល និង​យោធា​ជាមួយគ្នា​។ លោក​បញ្ជាក់ថា ក្រៅពីនេះ​ក៏បាន​សហការ​ក្នុងការ​ដោះស្រាយ​សង្គ្រាមស៊ីវិល​នៅ​ស៊ី​រី​ដែរ​។​
​គួរ​បញ្ជាក់ថា លោក​ប្រធានាធិបតី​តួ​ក​គី​Tayyip Erdogan បានធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​ម៉ូស្គូ​ប្រទេស​រុស្ស៊ី​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ ដើម្បី​ជួបពិភាក្សា​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​៕

thumbs_b_c_3ffaa4f4f19b38a5b2ea3939c648e8a6

​

Real Madrid លើក​ពាន UEFA Super Cup ក្រោយ​ឈ្នះ Sevilla

​បាល់ទាត់​៖​កាលពី​យប់មិញ​នេះ ក្រុម Real Madrid បាន​លើក​ពាន UEFA Super Cup ក្រោយពី យកឈ្នះ​ក្រុម Sevilla ដោយ​លទ្ធផល ៣-២ យ៉ាង​ស្វិតស្វាញ​បំផុត​នៅក្នុង​ម៉ោង​បន្ថែម​។​
​យ៉ាងណាមិញ ក្រុម Real Madrid ឈ្នះ Sevilla ដោយ​លទ្ធផល ៣-២ លើក​ពាន UEFA Super Cup 2016 យក​សំណាង​មុន​បើក​រដូវ​កាល La Liga នា​ចុងខែ​នេះ​៕

370D357300000578-3732024-Real_Madrid_captain_Sergio_Ramos_celebrates_with_the_European_Su-a-22_1470779120794

​

ស្ថានភាព​ទឹក​តាម​បណ្តា​ស្ថានីយ​ជល​សាស្ត្រ​សម្រាប់​ថ្ងៃទី​១០ ខែសីហា​

រាជធានី​ភ្នំពេញ​៖​នៅ​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៦​នេះ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានចេញ​ព្រឹត្តិបត្រ​ព័ត៌មាន និង​ការព្យាករណ៍ ដោយ​បញ្ជាក់​ពី​ស្ថានភាព​កម្ពស់​ទឹក នៅតាម​បណ្តា​ស្ថានីយ​ជលសា​ស្ត្រ​នានា រួមមាន​ស្ថានីយ​ទន្លេមេគង្គ​-​ស្ទឹងត្រែង​, ស្ថានីយ​ទន្លេមេគង្គ​-​ក្រចេះ​, ស្ថានីយ​ទន្លេ មេគង្គ​-​កំពង់ចាម​, ស្ថានីយ​បាសាក់​-​ចតុមុខ​, ស្ថានីយ​មេគង្គ​-​អ្នក​លឿង​, ស្ថានីយ​បាសាក់​-​កោះ​ខែល និង​ស្ថានីយ​ទន្លេសាប​-​ព្រែក​ក្តាម ដោយ​ស្ថានីយ​ខ្លះ​ទឹក​បន្ត​ស្រក​ចុះ និង​ខ្លះ​ទឹក​កើន​ឡើងវិញ​៕

13872683_510860729105838_4837738412527364379_n

​