អ៊ីរ៉ាក់ ៖សារព័ត៌មាន AFP បានចេញផ្សាយថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ីរ៉ាក់ លោក Mohammed Ghabban បានប្រកាសលាលែងពីតំណែងកាលពីម្សិលមិញ។
ការប្រកាសចុះចេញតំណែងធ្វើឡើងបន្ទាប់ពីមានករណីវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតនៅផ្សារមួយកន្លែងក្នុងទីក្រុងបាដាដ បណ្ដាលឲ្យមនុស្សស្លាប់ជាង២០០នាក់ និងរបួសរាប់រយនាក់ ដែលជាទង្វើរបស់ក្រុម ISIS។
លោក Ghabban បានបញ្ជាក់ថា លោកបានដាក់ពាក្យស្នើសុំពាក្យតួនាទី ទៅកាន់ការិយាល័យលោកនាយករដ្ឋមន្ត្រី Haider al-Abadi រួចរាល់ហើយ ដោយរងចាំតែការសម្រេជាចុងក្រោយរបស់លោកនាយករដ្ឋមន្ត្រីប៉ុណ្ណោះ។ នេះជាភាពទទួលខុសត្រូវមួយដែលមន្ត្រីគ្រប់រូបគួរតែយកគំរូតាម។
គួរបញ្ជាក់ ថា នៅថ្ងៃទី០៣ ខែកក្កដាកន្លងទៅនេះ មានករណីបំផ្ទុះគ្រាប់បែកអត្តឃាតនៅផ្សារមួយដែលមានចរាចរណ៍ដ៏មមាញឹក ស្រពពេលក្រុមគ្រួសារម៉ូស្លីមជាច្រើនពាន់នាក់ បានប្រមូលផ្តុំគ្នាដើរកម្សាន្ត និងទិញទំនិញនៅផ្សារ ខណៈដែលបុណ្យរ៉ាម៉ាដាន់ នឹងត្រូវបញ្ចប់នោះ ដោយបានសម្លាប់មនុស្ស ២១៥នាក់ និងរបួសជាច្រើននាក់៕
រាជធានីភ្នំពេញ ៖ប្រភពពីរប្រពលរដ្ឋរស់នៅក្បែរនោះ បានត្អូញត្អែរប្រាប់អ្នកយកព័ត៌យើងដឹងថានៅក្បែរ ដីធ្វើស្រែរបស់ពួកគាត់មានក្រុមហ៊ុនជីករណ្ដៅ ដីដែលមានទំហំធំហើយជម្រៅមិនក្រោមពី៣០ម៉ែត្រ ទៅ៣៥ម៉ែត្រនោះទេហើយដឹកយ៉ាងគគ្រឹកគគ្រេង។
ប្រភពបន្តថា សព្វថ្ងៃនេះរថយន្តមានប្រភេទយីឌុបមិនក្រោមពី៥០ទៅ៦០គ្រឿងទេ ដឹកឆ្លងកាត់ភូមិរបស់ពួកគាត់ធ្វើឲ្យ ខូចផ្លូវមានផលពិបាកយ៉ាងខ្លាំងក្នុងការធ្វើដំណើឆ្លងកាត់ គួរណាស់តែលោក ហែមដារិទ្ធ អភិបាលនៃខណៈអភិបាលខណ្ឌ ពោធិសែនជ័យជួយសំរួលទុក្ខលំបាករបស់ប្រជាពលរដ្ឋផង។
ប្រជាពលរដ្ឋបានលើកឡើងថា បើតាមប្រកាសរបស់ក្រសួងរ៉ែ និងថាមពលហាមដាច់ខាតមិនឲ្យមានរណ្ដៅ ដីនៅជាប់ទីក្រុង បើមានមិនឲ្យជម្រៅហួស៦ម៉ែត្រ ហើយក្រុមហ៊ុនជីកអាចម៍មានជម្រៅជ្រៅបែបនេះ ក៏មិនមែនខ្សែពួរនោះទេ គឺខ្សែកាបហើយអញ្ចឹង លោកមិនអាចដោះស្រាយបានទេ ហើយក៏មិន ពិបាកដោះស្រាយដែរឲ្យតែលោកអភិបាលខណ្ឌ ធ្វើជាសំណើមួយជួយដល់ទុកលំបាកដល់ប្រជា ពលរបស់លោកបានហើយគឺម្ចាស់ដើមដូចពាក្យ ចាស់លោកពោលថាអ្នកណាអ្នកចងទាល់តែ អ្នកនោះមកស្រាយទើបរួច៕
ខេត្តព្រៃវែង ៖ពលរដ្ឋដែលរស់នៅក្នុងភូមិព្រៃខ្លា ឃុំព្រៃកណ្ដៀង ស្រុកពាមរក៌ ខេត្តព្រៃវែង ប្រមាណជាង១០គ្រួសារបានកើតទុក្ខមិនសុខចិត្តចំពោះមន្ត្រី ភូមិបាលស្រុកដែលមិនចេញលិខិតកាន់កាន់ដីធ្លីឲ្យពួកគាត់ បន្ទាប់បានចុះវាស់វែងរយៈពេល២ឆ្នាំហើយនោះ។
លោក វេង ហួរ ដែលជាពលរដ្ឋរស់នៅភូមិនោះបានអះអាងថា ដីរបស់ពលរដ្ឋទាំងនោះ មានចំនួន១៣គ្រួសារ ដែលមិនទាន់មានប្លង់ ជាប្រភេទដីស្រែ ។ ដូចជា១ ឈ្មោះ ឡាត សាម៉រ ភេទស្រីអាយុ ៥៣ឆ្នាំ ដែលមានលេខក្បាលដី៥៤ , ២ឈ្មោះ ជៀម សៀក ភេទស្រី អាយុ៦៧ឆ្នាំ ក្បាលដី៣៧២ , ៣ ឈ្មោះ សាក់ យន់ ភេទប្រុសអាយុ៧៥ឆ្នាំ ក្បាលដី៥៩៤ ព្រមទាំង១០គ្រួសារទៀតដែលមិនទាន់បានផ្លង់កាន់កាប់ដីទាំងនេះគឺនៅចំណុចខាងកើតភូមិព្រៃខ្លានេះតែម្ដងគឺជាប្រភេទដីស្រែ។
យ៉ាងណាពលរដ្ឋក្រៅពី១៣គ្រួសារនេះគឺបានទទួលផ្លង់គ្រប់គ្នា អស់ហើយ តែ១៣គ្រួសារនេះបានតែ សាលាបត្រទេ មិនបានប័ណ្ណកាន់កាប់ដូចគេឡើយ កាលណោះក្រោយពេលគណៈកម្មការចុះវាស់វែង ដែលដឹកនាំដោយ លោក ស សុវណ្ណ រដ្ឋលេខាធិការក្រសួងដែនដីនគររូបណីយកម្មសូរិយោដីនិងសំណង់ គឺបានបិតប្រកាសត្រឹមត្រូវ ចុះហេតុអីបានជា លោក ជុំ ព្រឿង មន្ត្រីសុរិយោដីស្រុកមិនចេញប្លង់ឲ្យគាត់ហើយប្រាប់ពួកគាត់ថា ដីនេះមានទំនាស់មិនអាចចេញផ្លង់បាន ករណីនេះពលរដ្ឋចង់ឲ្យ លោក ជុំព្រឿង ចង្អុលប្រាប់ពួកគាត់មកថាតើនណាជានាក់ជុំទាស់ ទៅបានជាមិនចេញផ្លង់កម្មសិទ្ធឲ្យពួកគាត់ បើនាក់មានដីជាប់នោះមិនមាននណាប្តឹងអីផង។
ឆ្លើយតបនិងបញ្ហានេះ លោក ជុំ ព្រឿង បានប្រាប់អ្នកពត៍មានយើងថា រឿងនេះលោកមានផលលំបាកក្នុងការបកស្រាយណាស់ តែបានផុតពីដៃលោកហើយ បើអ្នកព័ត៌មានចង់ដឹងដើមហេតុទៅសួរ លោកនាយកសាលាបឋមសិក្សា ព្រៃខ្លាទៅ ឯលោកនាយកសាលា យើងមិនអាចទាក់ទងបានទេព្រោះអត់លេខទូរស័ព្ទ ។
យ៉ាងណាលោក អេង សេងអាន ប្រធានមន្ទីរ រៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ខេត្តព្រៃវែង បានឲ្យដឹងថា លោកបានចាត់មន្ត្រីក្រោមឱវាទរួចហើយដើម្បីចុះទៅដោះស្រាយរឿងនេះ នៅសប្ដាហ៍ក្រោយ៕
រាជធានីភ្នំពេញ ៖ការព្យាករណ៍ពីម្ពស់ទឹកជំនន់ ប្រចាំថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៦នេះ នៅតាមបណ្តាស្ថានីយ ជលសាស្ត្រ រួមមានស្ថានីយ ទន្លេមេគង្គ-ស្ទឹងត្រែង, ស្ថានីយទន្លេមេគង្គ-ក្រចេះ, ស្ថានីយទន្លេ មេគង្គ-កំពង់ចាម, ស្ថានីយបាសាក់-ចតុមុខ, ស្ថានីយមេគង្គ-អ្នកលឿង, ស្ថានីយបាសាក់-កោះខែល និង ស្ថានីយទន្លេសាប-ព្រែកក្តាម ៕ ព័ត៌មានលម្អិតសូមអាន ព្រឹត្តិបត្រព័ត៌មាន របស់ក្រសួងធនធានទឹកទាំងស្រុង៖
រាជធានីភ្នំពេញ ៖យោងតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៦ ម្សិលមិញនេះកម្លាំងនគរបាលជាតិបានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់៤ករណី ឃាត់មនុស្ស៨នាក់ (ស្រីម្នាក់) ក្នុងនោះមុខសញ្ញាជួញដូរ៥នាក់ និង មុខសញ្ញាប្រើប្រាស់៣នាក់ ដកហូតមេតំហ្វេតាមីន (ice) ៥.៩៦ក្រាម និង២២កញ្ចប់តូច។
ប្រភពដដែលបញ្ជាក់ថា ជនសង្ស័យទាំងនោះត្រូវបានឃាត់ខ្លួនដោយកម្លាំងនគរបាល រាជធានីភ្នំពេញ បង្ក្រាប១ករណីឃាត់ខ្លួន២នាក់, ខេត្តសៀមរាប បង្ក្រាប១ករណី ឃាត់ខ្លួន៣នាក់ និងខេត្តបាត់ដំបង បង្ក្រាប២ករណី (១ដីកា) ឃាត់ខ្លួន៣នាក់៕
រាជធានីភ្នំពេញ ៖នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៦ម្សិលមិញនេះមានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១១លើក (យប់១លើក) បណ្តាលឲ្យមនុស្សស្លាប់៦នាក់ (ស្រី២នាក់) រងរបួសធ្ងន់១៥នាក់ និងរបួសស្រាល៧នាក់។ នេះបើតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ។
ប្រភពដដែលបន្តថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍១១លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន១៩គ្រឿង រួមមានម៉ូតូចំនួន១១គ្រឿង រថយន្តធុនតូចចំនួន៣គ្រឿង, រថយន្តធុនធំ៣គ្រឿង, យានផ្សេងៗ២គ្រឿង។ ប្រភពបញ្ជាក់ថា មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៥លើក, មិនប្រកាន់ស្តាំ២លើក, បត់គ្រោះថ្នាក់២លើក, ប្រជែង២លើក, កត្តាយានយន្ត១លើក។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍៧នាក់។
ជាមួយគ្នានោះលទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោករកឃើញថា យានយន្តដែល្មើសសរុបទូទាំងប្រទេសមានចំនួន ៣,៤៨៦គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ១,៥០០គ្រឿង និងពិន័យសរុប ១,៩៨៦ គ្រឿង ៕
កំពង់ស្ពឺ ៖រោងម៉ាស៊ីនអារឈើប្រភេទរណាបញ្ឍរដ៏ធំមួយកន្លែងជារបស់ឈ្មោះ លី ជាមន្ត្រីជំទប់ឃុំ ស្ថិតក្នុងភូមិព្រៃខ្លា ឃុំពោអង្គ្រង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ត្រូវបានគេរាយការណ៍មកថា បានដឹកឈើដុលមូលរាប់រយកំណាត់ទៅអារច្រៀកជាក្តារគ្រឿងលក់យ៉ាងអនាធិបតេយ្យដោយមានការបើកភ្លើងខៀវពីមន្ត្រីជំនាញរដ្ឋបាលព្រៃឈើបរសេដ្ឋ និងមន្ត្រីសមត្ថកិច្ចផ្សេងៗមួយចំនួនទៀត ។
បើយោងតាមការឲ្យពីអ្នករស់នៅម្តុំនោៈបាននិយាយថា ឈ្មោៈ លី ជាមន្ត្រីក្រុមប្រឹក្សាឃុំនេះមានមុខរបរអារឈើនេះជាយូរមកហើយ ជាញឹកញាប់តែងឃើញមានមន្ត្រីចេញចូលមកកាន់ទីនេះមានឡានម៉ូតូទំនងមកយកលាភសក្ការៈពីម្ចាស់រោងម៉ាស៊ីននេះហើយមើលទៅ ។ ប្រភពបន្តថាម្ចាស់រោងម៉ាស៊ីតែងតែក្អេងក្អាងថាគេមិនខ្លាចនរណាទេពីព្រោៈគេបានបោះទុនចាយលុយដល់សមត្ថកិច្ចអស់ហើយ ដូចនេះគ្មាននរណាហ៊ានប៉ះពាល់គាត់នោៈទេ ។ ពលរដ្ឋអ្នកស្រឡាញ់ព្រៃឈើបានលើកឡើងថាមន្ត្រីសង្កាត់រដ្ឋបាលឈើបរសេដ្ឋមិនគួរណាបណ្តែតបណ្តោយឲ្យមានបទល្មើសនៅកណ្តាលវាលហើយជាប្រភេទរោងម៉ាស៊ីរ៉ៃបញ្ឍរដ៏ធំយ៉ាងគគ្រឹកគគ្រេងបែបនេះទេ ហើយជារោងម៉ាស៊ីនដែលគ្មានច្បាប់ ឬត្រូវច្បាប់ហាមឃាត់ផងនោះដែរ ។ ម្ចាស់រោងម៉ាស៊ីនរូបនេះត្រូវបានគេដឹងរកស៊ីដុះស្លែរាប់ឆ្នាំមកហើយ និងត្រូវបានគេដឹងរត់ការបង់លុយគ្រប់ជំនាញរាល់ខែទើបទីតាំងនេះមិនមានអ្នកណាបង្ក្រាប ជាពិសេសមន្ត្រីជំនាញនៅទីនោះផ្ទាល់តែម្តង ។
យោងតាមច្បាប់ស្តីពីព្រៃឈើ មាត្រា១០១ កថាខណ្ឌ័ ២ បានចែងថា ចំពោះមន្ត្រីព្រៃឈើណាមួយចូលរួមទាំងស្រុង ឬដោយផ្នែក និងដោយផ្ទាល់ក្នុងសកម្មភាពណាមួយនៃអាជីវកម្មព្រៃឈើ ដែលប្រព្រឹត្តឡើងដោយមន្ត្រីរដ្ឋបាលព្រៃឈើ ត្រូវផ្តន្ទាទោសជាប់ពន្ធ័នាគារ ពី ១ឆ្នាំ ទៅ ៥ឆ្នាំ និងផ្តន្ទាទោសពិន័យជាប្រាក់ ពី១០លានរៀល ទៅ១០០លាន ផងនោះដែរ ៕
ខេត្តបន្ទាយមានជ័យ ៖សាកសពក្មេងប្រុសម្នាក់ត្រូវបានគេប្រទះឃើញអណ្តែតក្នុងទឹកស្រះ បន្ទាប់ពីបាត់ខ្លួនមួយយប់ក្រុមគ្រួសារដើររកមិនឃើញ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីរសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចស្រះមួយក្នុងទឹកដីកាស៊ីណូ ក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។
ក្មេងប្រុសរងគ្រោះឈ្មោះ កក្កដា ទឹម ពិសិដ្ឋ អាយុ១០ឆ្នាំ រស់នៅជាមួយជីដូនក្នុងភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ដោយឪពុកម្តាយរបស់គេទៅធ្វើការនៅឯប្រទេសថៃ។
តាមសាច់ញាតិក្មេងប្រុសរងគ្រោះប្រាប់ថា ក្មេងប្រុសខាងលើបានបាត់ពីផ្ទះនៅរសៀលថ្ងៃទី០៣កក្កដា គឺទៅដើរលេងជាមួយក្មេងៗជាអ្នកជិតខាង ដំបូងគិតថាវង្វេងផ្លូវក៏នាំគ្នាដើររក តែនៅតែរកមិនឃើញ លុះសាកសួរក្រុមក្មេងទៅដើរលេងជាមួយពួកគេប្រាប់ថា បាននាំគ្នាទៅលេងទឹកស្រះចំណុចកើតហេតុ ។ ក្រុមសាច់ញាតិក៏បន្តទៅរកនៅចំណុចកើតហេតុស្រាប់តែឃើញក្មេងរងគ្រោះស្លាប់អណ្តែតទឹកស្លាប់បាត់ទៅហើយ ។
ក្រោយពីសមត្ថកិច្ចត្រួតពិនិត្យ និងធ្វើកំណត់ហេតុរួច សពក្មេងប្រុសរងគ្រោះត្រូវបានប្រគល់ឲ្យសាច់ញាតិយកទៅលំនៅដ្ឋានដើម្បីធ្វើបុណ្យតាមប្រពៃណី ៕
អារ៉ាប៊ីសាអូឌីត ៖យ៉ាងហោចណាស់សន្តិសុខចំនួន៤នាក់បានស្លាប់ និង៥នាក់ផ្សេងទៀតរងរបួសក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកនៅជាប់នឹងរបងព្រះវិហារអ៊ីស្លាមដ៏ធំមួយឈ្មោះថា Medina របស់ព្រះរាជាណាចក្រ អារ៉ាប៊ី សាអូឌីត។ នេះបើយោងតាមសារព័ត៌មាន BBC។
មន្ត្រីប៉ូលិសនៅនឹងកន្លែងកើតហេតុបានឲ្យដឹងថា ជនសង្ស័យបានយកគ្រាប់បែកមកទម្លាក់នៅក្បែរ ព្រះវិហារ ដែលក្រុមសាសនិកអ៊ីស្លាមជាច្រើនកំពុងតែប្រារព្ធពិធី ក្នុងទីក្រុង Medina។ ទន្ទឹមនោះកាលពីថ្ងៃចន្ទម្សិលមិញនេះ ក៏មានទីក្រុងចំនួនពីរ ទៀតដែររបស់ប្រទេសមជ្ឈិមបូព៌ាមួយនេះផងដែរ បានទទួលរងការបំផ្ទុះគ្រាប់បែប ដែលសរុបក្នុងមួយថ្ងៃ គឺមានការបំផ្ទុះចំនួនបីដងឯណោះ ប៉ុន្តែប៉ូលិស អារ៉ាប៊ី សាអូឌីត នៅមិនទាន់បង្ហាញពី សញ្ញានៃជនឬក្រុមសង្ស័យ ដែលបានប្រព្រឹត្តទង្វើនេះឡើយ។
ទោះយ៉ាងណាក៏ដោយរហូតមកដល់ពេលនេះនៅមិនទានមានក្រុមណាចេញមុខអះអាងទទួលខុសត្រូវនៅឡើយទេ៕
បាល់ទាត់ ៖យោងតាមគេហទំព័រជាផ្លូវការរបស់ក្លិប Atletico Madrid បានឲ្យដឹងថា ក្លិបនឹងផ្តល់កិច្ចសន្យារយៈពេល១២ខែទៀតសម្រាប់កីឡាករ Fernando Torres បន្ទាប់ពីកុងត្រាផុតកំណត់នោះ។
Torres បានចូលរួមជាមួយក្រុម Atletico Madrid នៅលើប្រាក់កម្ចីជើងពីក្លិប AC Milan កាលពីខែមករាឆ្នាំ ២០១៥ នឹងបានស៊ុតបញ្ចូលទីចំនួន៦គ្រាប់ក្នុងការបង្ហាញខ្លួនចំនួនលើកមុនពេលចុងបញ្ចប់នៃរដូវ កាលឆ្នាំ ២០១៤-១៥ ។
Torres បានថ្លៃងនៅលើគេហទំព័ររបស់ក្រុម Atletico Madrid ថា «ខ្ញុំមានអារម្មណ៍សប្បាយចិតិ្តខ្លាំងណាដែលក្រុមយល់ព្រមបន្តកិច្ចសន្យារយៈពេល១ឆ្នាំទៀតដល់រូបគេនោះ»។
គួរបញ្ជាក់ថា Torres លេងឲ្យក្រុមយុវជន Atletico Madrid តាំងពីអាយុ១១ឆ្នាំ មកម្លេះហើយចូលលេងឲ្យឈុតធំ ក្នុងឆ្នាំ២០០១ មុនពេលចាកចេញទៅ Liverpool ឆ្នាំ២០០៧៕
រាជធានីភ្នំពេញ ៖នៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៦នេះកម្លាំងសមត្ថកិច្ចមូលដ្ឋាន បានយកដីកាទៅបិទដល់មុខផ្ទះរបស់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បន្ទាប់ពីលោក ថាន់ ឡេង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចបិទការស៊ើបសួរ លើសំណុំរឿងរបស់ប្រធានស្តីទីគណបក្សប្រឆាំងរូបនេះ៕
រាជធានីភ្នំពេញ ៖នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៦ម្សិលមិញនគរបាលឃាត់មនុស្ស១១នាក់ (ស្រី៣នាក់) ក្នុងនោះមុខសញ្ញាជួញដូរ១០នាក់ និងមុខសញ្ញាប្រើប្រាស់ ១នាក់ និងរឹបអូសគ្រឿង ញៀនប្រភេទ មេតំហ្វេតាមីន (ice) ៤០៥,៨៦ក្រាម, ១កញ្ចប់ធំ, ២កញ្ចប់មធ្យម និង២កញ្ចប់តូច កញ្ឆាក្រៀម ១០១,១ក្រាម ក្នុងការបង្ក្រាប់គ្រឿងញៀន៤ករណី។
យោងតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិបញ្ជាក់ថា ទីតាំងបង្ក្រាប ទី១. ភ្នំពេញ បង្រា្កប ១ករណី ឃាត់ខ្លួន ១នាក់ (ប្រុស) មេតំហ្វេតាមីន (ice) ១កញ្ចប់តូច, ទី២. ព្រះសីហនុ បង្រា្កប ១ករណី ឃាត់ខ្លួន ៦នាក់ (ស្រី៣នាក់) មេតំហ្វេតាមីន (ice) ៤០១,៥ក្រាម កញ្ឆាក្រៀម ១០១,១ក្រាម, ទី៣. ក្រចេះ បង្រា្កប ១ករណី ឃាត់ខ្លួន ១នាក់ (ប្រុស) មេតំហ្វេតាមីន (ice) ១កញ្ចប់ធំ, ២កញ្ចប់មធ្យម និង១កញ្ចប់តូច និងទី៤. បាត់ដំបង បង្រា្កប ១ករណី ឃាត់ខ្លួន ៣នាក់ (ប្រុស) មេតំហ្វេតាមីន (ice) ៤,៣៦ក្រាម ៕
រាជធានីភ្នំពេញ ៖យោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍បានឲ្យដឹងថា នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន ១២លើក (យប់៨លើក) បណ្តាលឲ្យមនុស្សស្លាប់ ៣នាក់ (ប្រុស) រងរបួសធ្ងន់ ១៤នាក់ (ស្រី១នាក់) និងរបួសស្រាល ៤៤នាក់ (ស្រី១២នាក់) ។
របាយការណ៍ដដែលបន្តថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ១២លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុប ចំនួន ២០គ្រឿង រួមមាន ម៉ូតូចំនួន១៤គ្រឿង រថយន្តធុនតូច ចំនួន៤គ្រឿង , រថយន្តធុនធំ ២គ្រឿង ហើយមូលហេតុដែលបណ្តាលឲ្យ កើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន ១លើក(ស្លាប់១នាក់), មិនគោរពសិទ្ធិ ២លើក (ស្លាប់១នាក់), ស្រវឹង ២លើក,បត់គ្រោះថ្នាក់ ១លើក, ប្រជែង ១លើក ។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ៤នាក់ (យប់៤នាក់) ។
របាយការណ៍ខាងលើបញ្ជាក់ថា គ្រោះថ្នាក់នៅលើដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ៦លើក ផ្លូវខេត្ត ក្រុង ៤លើក, ផ្លូវលំ ២លើកដោយឡែក យានយន្តដែលបង្កហេតុ រួមមានម៉ូតូ ៦លើក រថយន្តធុនតូច ៤លើក, រថយន្តធំ ១លើក, ថ្មើរជើង ១លើក ។ ខេត្ត រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ខេត្តកំពង់ចាម ២លើក ស្លាប់១នាក់ របួស៤នាក់, កំពង់ស្ពឺ ១លើក ស្លាប់១នាក់ និងខេត្តស្វាយរៀង ២លើក របួស៤០នាក់ (ស្រី១២នាក់) ។
ជាមួយគ្នានោះម្សិលមិញលទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែល្មើស សរុបទូទាំងប្រទេសមាន ចំនួន ៣.០៣៤គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ១.២៤៧គ្រឿង និងពិន័យសរុប ១.៧៨៧ គ្រឿង ៕
រាជធានីភ្នំពេញ ៖ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹងមួយ ដោយប្រកាសប្រឡង ជ្រើសរើសគ្រូបង្រៀនកម្រិតមូលដ្ឋានចំនួន ៧០០ នាក់ តាមប្រព័ន្ធពន្លឿនឆ្ពោះទៅកម្រិតបរិញ្ញាបត្រ សម្រាប់ឆ្នាំ២០១៦ ដែលជាឱកាសល្អ សម្រាប់គ្រូកម្រិតមូលដ្ឋាន ឯកទេសគណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា អក្សរសាស្ត្រខ្មែ និងប្រវត្តិវិទ្យា។
តាមសេចក្តីជូនដំណឹង ការទទួលពាក្យសុំចុះឈ្មោះប្រឡង គឺគិតចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃ០៦ ខែសីហា ឆ្នាំ២០១៦ ហើយទីតាំងប្រឡង ធ្វើនៅមជ្ឈមណ្ឌលគរុកោសល្យ ភូមិភាគរាជធានី ខេត្តទាំង៦៕
Posts navigation
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍