All posts by មេគង្គ ប៉ុស្តិ៍

នាយក VOD ត្រូវ​កោះហៅ​ឲ្យ​ចូល​បំភ្លឺ​នៅ​តុលាការ​ពាក់ព័ន្ធ​ករណី​លោក កឹម សុខា​

​រាជធានី​ភ្នំពេញ​៖​លោក ប៉ា ងួនទៀង នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ដែលជា​ស្ថាប័ន​គ្រប់គ្រង​វិទ្យុ VOD ត្រូវបាន​តុលាការ​កោះហៅ​ឲ្យ​ចូល​បំភ្លឺ នៅ​ថ្ងៃទី​៩ ខែសីហា​នេះ ពាក់ព័ន្ធ​នឹង​សំណុំរឿង​អាស្រូវ​ផ្លូវភេទ​របស់ លោក កឹម សុខា ដែលមាន​ស្នេហា​លួចលាក់ ។​
​តាម​វិទ្យុ VOD ផ្សាយ​ថា ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក ធា​ម ច័​ន្ធ​ពិសិដ្ឋ បាន​បង្គាប់​ឲ្យ​លោក ប៉ា ងួនទៀង ចូលខ្លួន​ក្នុងនាម​ជា​សាក្សី ដើម្បី​សាកសួរ​ជុំវិញ​ដំណើររឿង​សូកប៉ាន់​សាក្សី​ក្នុង​សំណុំរឿង​អាស្រូវ​លោក កឹម សុខា ខណដែល​ករណី​ដូចគ្នានេះ មាន​មន្ត្រី​សង្គម​ស៊ីវិល​និង​មន្ត្រី គ​.​ជ​.​ប មួយចំនួន​កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​សរ ។​
​យ៉ាងណាក៏ដោយ លោក ប៉ា ងួនទៀង បាន​ថ្លែង​ឲ្យ​ដឹងថា លោក​គ្មាន​អី​ត្រូវ​ព្រួយបារម្ភ​ទេ ព្រោះ​មើលទៅ ខ្ញុំ​អត់​មានការ​ពាក់ព័ន្ធ​អី ជាមួយ​សំណុំរឿង​លោក កឹម សុខា នោះទេ ដូច្នេះ​ខ្ញុំ​នឹង​ទៅតាម​ពេលវេលា​ដែលមាន​កំណត់​នៅក្នុង​ដីកា​៕

លោក-ប៉ា-ងួនទៀង

​

តួ​ក​គី​នឹង​អនុវត្តន៍​ច្បាប់​កាត់ទោស​ប្រហារជីវិត​ឡើងវិញ​

អង់កា​រ៉ា​៖​ថ្លែង​ទៅកាន់​អ្នកគាំទ្រ​លោក​ប្រធានាធិបតី​តួ​ក​គី​បាន​បាន​អះអាងថា លោក​នឹង​អនុម័ត​ឲ្យ​មាន​ការយក​ច្បាប់​កាត់ទោស​ប្រហារជីវិត មក​អនុវត្តន៍​ឡើងវិញ ប្រសិនបើ​រដ្ឋសភា និង​សាធារណជន​បង្ហាញ​ការគាំទ្រ​លើ​រឿងនេះ​ព្រមៗ​គ្នា​។ នេះ​បើតាម​សារព័ត៌មាន BBC ចេញផ្សាយ​នៅ​ព្រឹក​ថ្ងៃនេះ​។​
​ការ​ថ្លែង​បែបនេះ​របស់លោក Recep Tayyip Erdogan បានធ្វើ​ឡើង​នៅក្នុង​ការជួបជុំ​ដ៏​ធំ​មួយ​លើ​ដំបូង​នៅ​ទីលាន​កណ្តាល​ទីក្រុង អ៊ី​ស្តង់​ប៊ុល បន្ទាប់ពី​រដ្ឋប្រហារ​ទ​ទួល​បរាជ័យ​ទាំងស្រុង ដែល​ត្រូវបាន​គេ​អះអាងថា មនុស្ស​ជាង​១​លាន​នាក់​ចូលរួម​។ ជាមួយគ្នា​នោះ​លោក Erdogan បាន​ប្តេជ្ញា​ចំពោះមុខ​ក្រុម​អ្នកគាំទ្រ​ថា លោក​នឹង​បោសសម្អាត​ឲ្យ​អស់​នូវ​ក្រុម​អ្នកគាំទ្រ​មេខ្លោង​ធ្វើ​រដ្ឋប្រហារ Fethullah Gulen ដែល​កំពុង​រស់នៅ​សហរដ្ឋអាមេរិក​។​
​គួរ​បញ្ជាក់ថា ច្បាប់​កាត់ទោស​ប្រហារ​នេះ​ត្រូវបាន​ប្រទេស​តួ​ក​គី​បោះបង់ចោល​តាំងពី​ឆ្នាំ​២០០៤​មកម្ល៉េះ​៕

_90704367_mediaitem90704366

​

ម្សិលមិញ​ស្លាប់​២​នាក់ របួសធ្ងន់​ស្រាល​១០​នាក់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​

រាជធានី​ភ្នំពេញ​៖​នៅ​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​៨​លើក (​យប់​៦​លើក​) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​២​នាក់ រងរបួស​ធ្ងន់​៧​នាក់ និង​របួសស្រាល​៣​នាក់​។​នេះ​បើ​យោង​របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​
​របាយការណ៍​ដដែល​ប​ន្ត​ថា គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៨​លើក បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​សរុប​ចំនួន​១៥​គ្រឿង រួមមាន​ម៉ូតូ​ចំនួន​៩​គ្រឿង រថយន្ត​ធុន​តូច​១​គ្រឿង និង​រថយន្ត​ធុន​ធំ​៥​គ្រឿង​។ របាយ​ការ​ខាងលើ​បញ្ជាក់ថា មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន​ល្មើស​ល្បឿន​៤​លើក​, ស្រវឹង​១​លើក​, ប្រជែង​គ្រោះថ្នាក់​១​លើក​, មិន​គោរព​សិទ្ធិ​១​លើក និង​ងងុយដេក​១​លើក ក្នុងនោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​ពេល​គ្រោះថ្នាក់​ចរាចរណ៍​៨​នាក់ (​យប់​៦​នាក់​)​។​
​ជាមួយគ្នា​នោះ​នៅ​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០១៦ លទ្ធផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញថា យានយន្ត​ដែល​ល្មើស​សរុប​ទូទាំងប្រទេស​មាន ចំនួន​២៦៤៨​គ្រឿង ក្នុងនោះ​បានធ្វើ​ការអប់រំ ចំនួន​១២២៣​គ្រឿង និង​ពិន័យ​សរុប​ចំនួន ១៤២៥​គ្រឿង​៕

148bb8f5-8ad9-42b9-9de0-e170d78aa8d3

​

ជំនួញ​សត្វព្រៃ​ជាង​១០០​គីឡូក្រាម​ត្រូវបាន​បង្ក្រាប​

​ខេត្តមណ្ឌលគិរី​៖​សត្វព្រៃ​សរុប​ជាង​មួយរយ​គីឡូក្រាម​ត្រូវបាន​បង្ក្រាប​ដោយ​មន្ត្រី​បរិស្ថាន​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​កាលពី​ថ្ងៃទី​០៦ ខែ​សើ​ហារ ឆ្នាំ​២០១៦​ក្នុងនោះ​ឃាត់ខ្លួន​ជនល្មើស​បាន​ចំនួន​០៣​នាក់​ផងដែរ​។​
​តាម​ប្រភពពី​មន្ត្រី​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​បាន​ឲ្យ​ភ្នំពេញ​ថ្មី​ដឹង​នៅ​រសៀល​ថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០១៦ ពេល​កម្លាំង​កំពុង​ល្បាត​ក៏​ប្រទះឃើញ​រថយន្ត​០១​គ្រឿង​ម៉ាក​កាមរី​ស្វិត​មាន​មនុស្ស​ចំនួន​០៣​នាក់​នឹងមាន​ដឹក​សត្វព្រៃ​នៅក្នុង​រថយន្ត​នោះ​។​
​សត្វព្រៃ​ដែល​មន្ត្រី​ជំនាញ​រកឃើញ​រួមមាន​៖​សត្វ​ត្រ​គួ​ត​ចំនួន​៤០​ក្បាល ស្វា​ចំនួន​០១​ក្បាល ពពិច​០១ ពស់ និង​អណ្តើក​ចំនួន​០៨​ក្បាល​។​ក្នុងចំណោម​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​ជា​បងប្អូន​បង្កើត​នឹង​គ្នា​ទី​១.​ឈ្មោះ សម្បត្តិ វុ​ទ្ធ​ថា និង​ទី​២.​ឈ្មោះ សម្បត្តិ វុទ្ធី​ចំណែក​ក្មេងប្រុស​ម្នាក់ទៀត​ត្រូវបាន​ដោះលែង​ទៅវិញ​ព្រោះ​មិនទាន់​គ្រប់​អាយុ​។​
​លោក ខៀវ ប៊ុនធឿន នាយរង​ដែន​ការពារ​ជម្រក​សត្វព្រៃ​ស្រែ​ពក​ឲ្យ​ដឹងថា សត្វ​ពស់ អណ្តើក ត្រ​គួ​ត​ដែល​ចាប់បាន​នោះ​ត្រូវបាន​យកទៅ​ប្រលែង​ចូលក្នុង​ព្រៃ​ក្នុង​ដែន​ការពារ​ដើម្បី​ឲ្យ​សត្វ​ទាំងនោះ​រស់នៅ​តាម​ធម្មជាតិ​របស់​វា​វិញ​៕

IMG-20160808-WA0004IMG-20160808-WA0005

​

វាយប្រហារ​ដោយ​គ្រាប់បែក​នៅ​ទីក្រុង​តូ​ក្យូ​មនុស្ស​១៥​នាក់​របួស​

​តូ​ក្យូ​៖​យ៉ាងហោចណាស់​មនុស្ស​១៥​នាក់​បាន​រងរបួស​ក្នុងការ​វាយប្រហារ​ដោយ​គ្រាប់បែក ខណៈដែល​ជន​មិន​ស្គាល់មុខ​បាន​គប់​ពីលើ​អគារ​ជាន់​ទី​០៣ ទៅកាន់​ក្រុមមនុស្ស ដែល​កំពុង​ប្រមូលផ្តុំ​ក្នុង​ពិធីបុណ្យ​មួយ នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន​។​
​ប៉ូលិស​ប្រចាំ​តំបន់ បាន​បញ្ជាក់ថា ក្នុងចំណោម​អ្នករងរបួស​ទាំងអស់​នោះ ក៏មាន​ក្មេង​អាយុ​ទើបតែ ០៦​ឆ្នាំ​ម្នាក់​ផងដែរ​។ ទូរទស្សន៍ NHK បាន​ដកស្រង់​សម្តី​សាក្សី​ដែល​បានឃើញ​ហេតុការណ៍​ផ្ទាល់​ភ្នែក​ឲ្យ​ដឹងថា ជន​មិន​ស្គាល់មុខ​បាន​គប់ គ្រាប់បែក​ភ្លើង​ពីលើ​អគារ​កម្ពស់ ០៣​ជាន់ កាលពី​យប់​ថ្ងៃអាទិត្យ​។​
​ប៉ូលិស​ក្រុង​តូ​ក្យូ បង្ហាញ​ការសង្ស័យថា ករណីនេះ​អាច​បណ្តាលមកពី​ជនបង្ក​ថា អាចជា​បុរស​មាន​អាយុ​ខ្ទង់ ៦០​ឆ្នាំ ដែល​លោក​អាចមាន បញ្ហា​សតិអារម្មណ៍ ហើយ​ព្យាយាម​ធ្វើអត្តឃាត​ខ្លួនឯង​៕

firebomb-japan

​

បញ្ជូន​សន្តិសុខ GSS ម្នាក់​ទៅ​តុលាការ​ពីបទ​លួច​លុយ​៤០០៩​ដុល្លារ​

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​ក្រោយពេល​ទទួលបាន​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ​ថា​មាន​ករណី​អំពើរ​លួច​ភ្លាមនោះ​កម្លាំង​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ​នៃ​អាវុធហត្ថ​ខេត្តបាត់ដំបង​បាន​ចុះ​ទៅដល់​ចំណុច​ភូមិ​អូរ​តា​គាំ​១ សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង និង​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​នៅវេលា​ម៉ោង​១៧ និង​៣០​នាទី​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០១៦​។​
ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​ឈ្មោះ សេត គង់ ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​មុខរបរ​ជា​សន្តិសុខ​ក្រុមហ៊ុន​GSS រស់នៅ​ភូមិ​អូរ​តា​គាំ​១ សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង​។​
យោងតាម​ជនរងគ្រោះ ឈ្មោះ ហ៊​ន សម្បតិ ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ​មុខរបរ បុគ្គលិក​ក្រុមហ៊ុន​បារី​ហ្វី​ន រស់នៅ​ភូមិ កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​បានអោយដឹងថា កាលពី​វេលា​ម៉ោង​១៦ និង​៥២​នាទី​ថ្ងែ​ទី​០៦ ខែសីហា ឆ្នាំ​២១០៦ នៅ​ចំណុច​ក្រុមហ៊ុន​បារី​ហ្វី​ន​ស្ថិតនៅ​ភូមិ​អូរ​តា​គាំ​១ សង្កាត់​ទួល​តា​ឯក​ក្រុង​បាត់ដំបង ជនសង្ស័យ​ខាងលើ​បានធ្វើ​សកម្មភាព​លួច​យកលុយ​ពី​ក្នុង​រថយន្ត ភ្លាមៗ​នោះ​ខ្លួន​បានធ្វើ​ការសាកសួរ និង​ប្តឹងទៅ​សមត្ថកិច្ច​ឃាត់ខ្លួន​តែម្តង​។​
សមត្ថកិច្ច​ប្រាប់ថា បន្ទាប់ពី​នាំខ្លួន​យកមក​សាកសួរ​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បាន​លួច​លុយ​បុគ្គលិក​ក្រុមហ៊ុន​ឈ្មោះ ហ៊​ន ស​ម្ប​តិ្ត ក្នុងកា​ប៊ិន​រថយន្ត​លើ​កៅអី​កណ្តាល​ពិតប្រាកដ​មែនហើយ​ជនសង្ស័យ​ក៏បាន​នាំ​សមត្ថកិច្ច​ទៅ​ចង្អុល​កន្លែង​ដែល​ខ្លួន​លួច​លុយ​លាក់ទុក​ក្រោម​គំនរ​ស្មៅ​នៅខាងមុខ​ក្រុមហ៊ុន​តែម្តង​។ ក្នុងនោះ​សម​ត្ត​កិច្ច​ធ្វើការ​ដកហូត​បាន​ប្រាក់​ចំនួន​៤០០៩​ដុល្លារ​(​បួន​ពាន់​ប្រាំបួន​ដុល្លារ​)​។​
បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង​កំពុង​ឃាត់​នៅ​ការិយាល័យ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​បន្តទៅ​តុលាការ​នៅ​ព្រឹក​ថ្ងៃទី​៨ ខែសីហា​នេះ​ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕

13987966_1748229615415601_1424149491_o13931716_1748229618748934_794224084_o13987824_1748229625415600_322843345_o

​

អភិបាលខេត្ត​ប្រកាស​គាំទ្រ​សកម្មភាព​របស់​យុវជន​ក្នុង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ក្នុង​ខេត្តបាត់ដំបង

​ដោយ​៖ ប៉ែន សុផល​
​បាត់ដំបង​៖​រដ្ឋបាល​សាលាខេត្ត​បាត់ដំបង​សម្រេច​គាំទ្រ​លើ​សកម្មភាព​របស់​យុវជន​ដែលជា​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ក្នុង​ខេត្តបាត់ដំបង​ដែលមាន​លោក ហ៊ុន ម៉ា​នី ជា​ប្រធាន​គណៈកម្មាធិការ​កណ្តាល​សហភាព​សហព័ន្ធ​យុវ​ជ​កម្ពុជា​។​
​ការប្រកាស​គាំទ្រ​របស់លោក ច័ន្ទ សុផល អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង​នេះ​ធ្វើឡើង​នៅក្នុង​ពិធី​ប្រកាស​ស្តីពី​ការកែសម្រួល និង​បំពេញ​សមាសភាព​គណៈកម្មាធិកា​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​នៅ​ថ្ងៃទី​០៦ ខែសីហា នៅក្នុង​សាលាខេត្ត​បាត​ដំបង​។ នៅក្នុង​ពិធី​នោះ​ក៏​អញ្ជើញ​ចូលរួម​ពី​សំណាក់​លោក ហ៊ុន ម៉ា​នី ដែលជា​ប្រធាន​គណៈកម្មាធិការ​កណ្តាល​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ព្រមទាំង​មន្ត្រីរាជការ​ក្នុង​សាលាខេត្ត និង​យុវជន​យុវតី​យ៉ាងច្រើន​។​
​លោក​បន្តថា សកម្មភាព​របស់​យុវជន​ដែលជា​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​អាចមាន​តួនាទី​យ៉ាង​ផុះផុល​លើ​គ្រប់​វិស័យ​ដែលជា​សរសរ​ទ្រួ​ង​នៃ​ប្រទេសជាតិ​និង​ជា​សរសៃឈាម​នៃ​សេដ្ឋកិច្ចសង្គម​ផងដែរ​។​លោក​បន្តថា កន្លងមក​បានចេញ​សេចក្តីសម្រេច​ទទួលស្គាល់​សមាសភាព​គណៈកម្មាធិកា​រ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​មកពី​ស្រុក​ទាំង​១៤​ក្នុង​ខេត្តបាត់ដំបង​ព្រមទាំង​បានចេញ​សេចក្តីសម្រេច​ទទួលស្គាល់​សមាសភាព​ក្រុមការងារ​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា​នៅតាម​គ្រិះ​ស្ថាន​អប់រំ​មធ្យមសិក្សា​ចំនួន​០២ និង​វិទ្យាល័យ​ចំនួន​២០​ទូទាំង​ខេត្ត បូករួម​ទាំង​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ព្រៃ​កូន​ខ្លា​ខេត្តបាត់ដំបង វិ​ទ្យ​ស្ថាន​ពហុបច្ចេកទេស​តេ​ជោ​សែន​ភូមិភាគ​បាត់ដំបង និង​ម​ញ្ឍ​មណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ព្រៃ​កូន​ខ្លា​ខេត្តបាត់ដំបង​ដែលជា​រចនាសម្ព័ន្ធ​ទាំងនេះ​ចំណុះអោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​។ ទន្ទឹមនេះ​ស្របតាម​រយៈ​លិខិត​លេខ​៣០៨/១៥​ស​.​ស​.​យ​.​ក​ចុះ​ថ្ងៃទី​២៤ ខែមីនា​ឆ្នាំ​២០១៥​របស់​គណៈអចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តា​លស​.​ស​.​យ​.​ក​ស្តីពី​ការអនុញ្ញាតិ​ចុះ​អនុស្សារណៈ​យោគយល់​គ្នា​រវាង​គ​ណះ​ក​ម្មា​ធិ​កា​រស​.​ស​.​យ​.​ក​ខេត្តបាត់ដំបង និង​សកល​វិទ្យាល័យ​នានា​ក្នុង​ខេត្ត​និង​ស​.​ស​.​យ​.​ក​ខេត្ត​បាន​ចុះ​អនុស្សារ​ណះ​យោគយល់​គ្នា​និង​បង្កើតបានជា​រចនាសម្ព័ន្ធ​ជាមួយ​សកល​វិ​ទ្យ​ល័យ​បាត់ដំបង​និង​សកល​វិទ្យាល័យ​អន្តរជាតិ​សាខា​ខេត្តបាត់ដំបង​ជាច្រើន​មកហើយ​។​
​លោក​បន្តថា​គ​ណះ​អចិន្ត្រៃយ៍​នៃ​គ​ណះ​ក​ម្មា​ធិ​ការ​និង​ត្រូវបាន​កំពង់​បន្ត​នៅ​កិច្ចសហការ​រៀបចំ​រចនា​សម្ព័ន្ធ​នៅតាម​បណ្តា​ឃុំ​សង្កាត់​និង​មន្ទីរ​.​អង្គភាព​របស់​ប្រជាពលរដ្ឋ​ព្រមទាំង​សកល​វិទ្យាល័យ​នានា​បន្តទៀត​។​ក្នុង​ពិធី​នោះដែរ​លោក​ហ៊ុន ម៉ា​នី​បាន​គួសបញ្ជាក់​ទៅលើ​យុវជន​យុវតី​ផងដែរ​ថា​ថ្វី​ត្បិត​ប្រទេស​យើង​មាន​សន្តិភាព​និង​មានការ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​ក៍​ពិតមែន​តែបើ​ខ្វះ​កម្លាំង​ពី​យុវជន​យើង​ក៍​ពុំទាន់​គ្រប់គ្រាន់​នោះទេ​ដូច្នេះ​ក្នុងនាម​ជា​យុវជន​យុវតី​ដែលជា​កម្លាំង​របស់​សហ​ភាព​សហព័ន្ធ​យុវជន​កម្ពុជា​យើង​ត្រូវ​ជួយ​ជ្រុំ​ជ្រែង​លើ​គ្រប់​វិស័យ​ដែល​រាជរដ្ឋាភិបាល​កំពង់តែ​ប្រឹងប្រែង​ពី​បាត​ដៃទទេ​រហូតដល់​រីកដុះដាល​រាល់​សមិទ្ធិផល​ដល់​បច្ចុប្បន្ន​លោក​បន្តថា​យុវជន​គឺជា​សរសរ​ដ៍​រឹងមាំ​ហើយក៍​ជា​សរសៃឈាម​នៃ​សេដ្ឋកិច្ចសង្គម​ផងដែរ​។​
​លោក​បាន​ថ្លែង​អំ​អរគុណ​ចំពោះ​អាជ្ញាធរខេត្ត​ដែលមាន​លោក​ច័ន្ទ​សុផល​ជា​អភិបាល​ជា​ថ្នាក់ដឹកនាំ​ដ៍​ឆ្នើម​និង​មាន​កិច្ចសហការ​ផ្សាភ្ជាប់​ជាមួយ​យុវជន​យុវតី​ដែល​ទំពាំង​ស្នង​ឬ​ស្សី​ឲ្យ​កាន់​តែមាន​សក​ពល​ខ្ពស់​បន្ថែមទៀត​ឆ្លៀត​ក្នុងឱកាស​នេះដែរ​នៅ​រសៀល​ថ្ងៃនេះ​លោក​ហ៊ុន ម៉ា​នី​ក៍បាន​អញ្ជើញ​ចូលរួម​សួរសុខទុក្ខ​សិស្សានុសិស្ស​យុវជន​យុវតី​ព្រមទាំង​លោកគ្រូ​អ្នកគ្រូ​នៅ​សាលា​វិ​ទ្យ​ល័យ​សម្ត​ច​ឪ​ផងដែរ​៕

13936858_1748223978749498_677312027_n13884487_1748223975416165_741564757_n13956906_1748223958749500_944057839_n13936983_1748223962082833_1415576647_n13957387_1748223965416166_377249058_n13942555_1748223968749499_1715685593_n
​

សាលដីកា​លើសំណុំរឿង​ក្រុមគ្រួសារ​លោក ថោង សារ៉ាត់ នឹង​ប្រកាសនា​ថ្ងៃទី​១៥ សីហា​

​រាជធានី​ភ្នំពេញ​៖​មន្ត្រី​តុលាការ​កំពូល​បាន​ថ្លែង​ឲ្យ​ដឹងថា បន្ទាប់ពី​បើកសវនាការ​ជំនុំជម្រះ ក្រុមគ្រួសារ​លោក ថោង សារ៉ាត់ រួមមាន​៖ ម្តាយ ឪពុក និង លោក ថោង សារ៉ាត់ ពីបទ​រក្សាទុក​អាវុធ​ខុសច្បាប់​ចំនួន​១១​ដើម​, តុលាការ​សម្រេច​នឹង​ប្រកាស​សាលដីកា លើ​រឿងក្តី ក្រុមគ្រួសារ​ថោង សារ៉ាត់ នៅ​ថ្ងៃទី​១៥ ខែសីហា ខាងមុខនេះ​។​
​យោងតាម​ដីកា​បង្គាប់​ឲ្យ​យក​ខ្លួន​របស់​តុលាការ​កំពូល​បង្ហាញថា សវនាការ​នេះ​ដឹកនាំ​ដោយ​លោក ឃឹម ប៉ុណ្ណ អនុប្រធាន​តុលាការ​កំពូល ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ និង លោក ឌុ​ច គឹម​សន ព្រះរាជអាជ្ញា​អម​តុលាការ​កំពូល ជា​តំណាង​មហាអយ្យការ ។​
​ជនជាប់ចោទ​ក្នុង​សំណុំ​រឿងនេះ រួមមាន​លោក ថោង សារ៉ាត់ ហៅ​ជិន អាយុ​៣៨​ឆ្នាំ អតីត​មាន​ងារ​ជា​ឧកញ៉ា និង​ជា​ម្ចាស់​បុរី ៩៩៩ ឪពុក​ឈ្មោះ ថោង ចំរើន ហៅ តាំង ចំរើន អាយុ​៦៣​ឆ្នាំ និង​ម្តាយ​ឈ្មោះ កែវ សារី អាយុ​៥៥​ឆ្នាំ​។​
​គួរ​បញ្ជាក់ថា នៅ​ព្រឹក​នេះ​តុលាការ​កំពូល​បាន​បើកសវនាការ​ជំនុំជម្រះ ក្រុមគ្រួសារ​លោក ថោង សារ៉ាត់ រួមមាន​៖ ម្តាយ ឪពុក និង លោក ថោង សារ៉ាត់ ពីបទ​រក្សាទុក​អាវុធ​ខុសច្បាប់​ចំនួន​១១​ដើម ។ ប៉ុន្តែ​លោក ថោង សារ៉ាត់ អតីត​មាន​ងារ​ជា​ឧកញ៉ា និង​ជា​ថៅកែ​បុរី​៩៩៩ ពុំបាន​បង្ហាញខ្លួន​នៅ​តុលាការ​នោះទេ​៕

fn-2016-08-08-09-09-17-1fn-2016-08-08-09-09-17-0

​

​ឃុំខ្លួន​ក្រឡាបញ្ជី​តុលាការ​កំពូល​ម្នា​ក់រឿង​ពុករលួយ

រាជធានី​ភ្នំពេញ​៖​ក្រឡាបញ្ជី​តុលាការ​កំពូល​លោក វ៉ាត ពិសិដ្ឋ ត្រូវបាន​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក រស់ ពិសិដ្ឋ សម្រេច​ឃុំខ្លួន​ក្រោម​ការចោទប្រកាន់​ពីបទ​វិ​តិ​ក្រម និង រំលោភ​អំណាច​។ ការសម្រេច​នេះ​ធ្វើឡើង​នៅ​ម៉ោងជាង​៥ និង​០០​ល្ងាច ថ្ងៃទី​០៧ ខែសីហា ឆ្នាំ​២០១៦​។​
​លោក លី សុ​ផា​ណា បានឱ្យដឹងថា តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​បើក​កា​រសើប​សួរ​ដោយ​ចោទប្រកាន់​ឈ្មោះ វ៉ាត វិសិដ្ឋ ពីបទ​វិ​តិ​ក្រម និង​បទ​រំលោភ​អំណាច តាម​បញ្ញត្តិ​មាត្រា​៥៩២ មាត្រា​៥៩៣ នៃ​ក្រមព្រហ្មទណ្ឌ​មាត្រា​៣២ និង​មាត្រា​៣៥ នៃ​ច្បាប់​ប្រឆាំង​អំពើពុករលួយ​។​
​គួរ​បញ្ជាក់ថា លោក វ៉ាត ពិសិដ្ឋ ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ឃាត់ខ្លួន​កាលពី​រសៀល ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០១៦ ដោយ​សង្ស័យថា មានការ​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ ក្នុងការ​បំពេញការងា​រ ហើយ​ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​មក​តុលាការក្រុង​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី​០៧ សីហា​៕

fn-2016-08-07-17-10-17-0

​

Man Utd លើក​ពាន FA Community Shield

​បាល់ទាត់​៖​កាលពី​យប់មិញ​នេះ ក្រុម​បិសាច​ក្រហម Manchester United ក្រោម​ការដឹកនាំ​របស់​អ្នក លោក Jose Mourinho បាន​លើក​ពាន FA Community Shield ក្រោយពី​យកឈ្នះ Leicester City ២-១ នៅ​កីឡដ្ឋាន Wembley​។​
​ក្រុម Man Utd គឺជា​អ្នករក​គ្រាប់​បាល់​បាន​មុន នៅ​នាទី ៣២ ធ្វើបាន​ដោយ​ខ្សែបម្រើ Lingard តែ នៅ​នាទី​៥២ ខ្សែប្រយុទ្ធ​ឆ្នើម​របស់​ក្រុម​ជើងឯក​លី​គ​កំពូល​អង់គ្លេស Jamie Vardy ស៊ុត​បញ្ចូល​ទី​តាម​ស្មើ​បាន​វិញ​។ រហូតដល់​នាទី​៨២ Zlatan Ibrahimovic ក្លាយជា​វីរបុរស តែ​ត​បញ្ចូល​ទី​ជួយ​ឲ្យ Manchester United ឈ្នះ​ពាន FA Community Shield ជា​លើក​ទី​២១ ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្លឹប​៕

36FA222700000578-3728057-image-a-77_1470590473784

​

ព្យុះ​ត្រូពិច​វាយប្រហារ​ភាគ​ខាងកើត​​មិ​ក​ស៊ិ​កូ​សម្លាប់​មនុស្ស​៣៦​នាក់​

​មិ​ក​ស៊ិ​កូ​៖​មនុស្ស​យ៉ាងតិច​៣៨​នាក់​ត្រូវបាន​ស្លាប់ ដោយសារ​បាក់​ដី បន្ទាប់ពី​ព្យុះ​ត្រូពិច​លាយ​ភ្លៀង បាន​វាយប្រហារ​ភាគ​ខាងកើត ប្រទេស​មិ​ក​ស៊ិ​កូ​។ នេះ​បើ​យោងតាម​ព័ត៌មាន BBC ចេញផ្សាយ​នា​ព្រឹក​ថ្ងៃទី​០៨ ខែសីហា​នេះ​។​
​អាជ្ញាធរ​មិ​ក​ស៊ិ​កូ​បាន​និយាយថា រដ្ឋ​ដែល​រង​ការវាយប្រហារ​ខ្លាំងជាងគេ Puebla មាន​មនុស្ស​ស្លាប់​២៨​នាក់ និង​មនុស្ស​១០​នាក់​ផ្សេងទៀត​ស្លាប់ នៅ​រដ្ឋ Veracruz៕

_90706076_95571a44-aa7c-47dd-8453-13d32da22d46

​

ឃាត់ខ្លួនកម្មករសំណង់​៦​នាក់​ដេញ​កាប់​គ្នា​យ៉ាង​អនាធិបតេយ្យ

​រាជធានី​ភ្នំពេញ​៖​ក្រុមកម្មករ​សំណង់​៦​នាក់​បានកើត​ជម្លោះ​រហូត​ទាញ​កាំបិត​ដេញ​កាប់​ប្រហារ​គ្នា យ៉ាង​អនាធិបតេយ្យ បណ្តាល​ឲ្យ​រងរបួស​ទាំងអស់គ្នា ហើយ​ពួកគេ​ក៏ត្រូវ​កម្លាំង​នគរបាល​មូលដ្ឋាន​សង្កាត់​ភ្នំពេញ​ថ្មី​ចាប់ខ្លួន​ផងដែរ​។ ករណី​កើតឡើង​នៅ​ល្ងាច​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០១៦ នៅ​ចំណុច ការដ្ឋាន​សំណង់ ផ្លូវ​បេតុង ភូមិ​គោក​ឃ្លាង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​
​អធិការនគរបាល​ខ​ណ្ឌ​លោក ម៉ក់ ហុង បាន​បញ្ជាក់ថា កម្លាំង​នគរបាល​រដ្ឋបាល​ភ្នំពេញ​ថ្មី បានធ្វើការ​ឃាត់ខ្លួន​ចំនួន​៦​នាក់​ករណី​ហិង្សា​ដោយ​ចេតនា វាយតប់​គ្នា​ទៅវិញទៅមក​បណ្តាល​ឲ្យ​របួស​ទាំងសងខាង ភាគី​ទី​១​មាន​គ្នា​ចំនួន​០៣ និង​ភាគី​ទី​២​មាន​គ្នា​ចំនួន​០៣​នាក់ (​ជន​ទាំង​០៦​នាក់​ជា​កម្មករសំណង់​) នៅ​ចំណុច ការដ្ឋាន​សំណង់ ផ្លូវ​បេតុង ភូមិ​គោក​ឃ្លាង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​
​លោក​អធិការ​បាន​បន្តថា សកម្មភាព​របស់​ក្រុម​ជនល្មើស​ទាំងនេះ បាន​បង្ក​ឲ្យ​មានការ​ភ័យខ្លាច​យ៉ាងខ្លាំង​ដល់​ប្រជាពលរដ្ឋ ប៉ុន្តែ​ពួកគេ​នៅពេលនេះ គឺ​ស្ថិតក្រោម​ការសួរនាំ នៅ​អធិការដ្ឋាន​ខណ្ឌ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕

fn-2016-08-07-21-12-37-0

​

នគរ​បាលអន្តោប្រវេសន៍​​បណ្តេញ​ជនជាតិ​ចិន​២១​នាក់ចេញ​ពី​កម្ពុជា​

រាជធានី​ភ្នំពេញ​៖​ជនជាតិ​ចិន​ចំនួន​២១​នាក់ ត្រូវបាន​នគរបាល​អ​ន្តោ​ប្រវេសន៍​បណ្តេញចេញ​ពី​ប្រទេស​កម្ពុជា​បន្ទាប់ពី​បង្ក្រាប និង​ចាប់ខ្លួន​ពាក់ព័ន្ធ​បទល្មើស​លួច​បើក Game Online ដែល​ការបណ្តេញចេញ​នេះ​ធ្វើឡើង​នៅ​យប់​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០១៦​នេះ កម្លាំង​របស់លោក ក្រោយ​បញ្ចប់​ការបំពេញ​បែបបទ​រួចមក​។​
​ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក ហៃ​សីឡា បាន​ឲ្យ​ដឹងថា ជនជាតិ​ចិន​ដែល​ត្រូវ​បណ្តេញចេញ​ទាំ​២១​នាក់​នោះ​មាន​ស្រី​៤​នាក់​។ លោក​បញ្ជាក់ថា ជន​ជាតិចិន​ទាំងនេះ​ត្រូវបាន​កម្លាំង​នគរបាល​អន្តោប្រវេសន៍​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​៥ ខែសីហា នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​បទល្មើស បើក​ល្បែង​អន​ឡាញ (Game Online) ដោយ​ខុសច្បាប់​។​
​សូមបញ្ជាក់ថា កម្លាំង​នគរបាល​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​នគរបាល​អន្ដោប្រវេសន៍ បាន​បន្ដ​ប្រតិបត្តិ​ការចុះទៅ​ឃាត់​ខ្លូន ជនជាតិ​ចិន​ប្រុស​-​ស្រី​២១​នាក់ ដែល​បាន​បើក​ល្បែង​អន​ឡាញ និង​ធ្វើការ​ដោយ​គ្មាន​សៀវភៅ​ការងារ នៅ​ល្ងាច​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០១៦ ដែល​ស្ថិតនៅក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​
​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​បាន​ឲ្យ​ដឹងថា ប្រតិបត្តិការ​នេះ ត្រូវបាន​ធ្វើឡើង​ក្រោម​ការបញ្ជា​ផ្ទា​ល់ពី នាយ​ឧ​ត្ត​ម​សេនីយ៍ សុខ ផល អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រោម​ការ​សម្រប​ស​ម្រូ​លពី លោក សៀង សុខ ជា​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ព្រមទាំង​សហការ​ជាមួយ កម្លាំង​របស់​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ​ផងដែរ​។​
​លោក​ឧ​ត្ត​ម​សេនីយ៍ បាន​បន្ដថា ជនជាតិ​ចិន​ទាំង​២១​នាក់​នេះ ក្នុងនោះ​ស្រី​៤​នាក់ ហើយ​ត្រូវបាន​ឃាត់ខ្លួន​ពីបទ បើក​កន្លែង​ល្បែងភ្នាល់​តាម Internet និង​ក្នុងនោះ​ពិនិត្យឃើញ មាន​លិខិតឆ្លងដែន​២២​ក្បាល ប្រើប្រាស់​ទិដ្ឋាការ​E នៅមាន​សុពលភាព រយៈពេល​មួយឆ្នាំ តែ​គ្មាន​សៀវភៅ​ការងារ​៕

fn-2016-08-07-08-59-31-0fn-2016-08-07-09-05-38-0fn-2016-08-06-14-18-06-10

​

ស្ថានភាព​ទឹក​នៅតាម​បណ្តា​ស្ថានីយ​ជល​សាស្ត្រ​សម្រាប់​ថ្ងៃទី​០៨ ខែសីហា​

រាជធានី​ភ្នំពេញ​៖​ក្រសួង​ធនធានទឹក និង​ឧតុនិយម បានចេញ​ព្រឹត្តិបត្រ​ព័ត៌មាន និង​ការព្យាករណ៍​ពី​ម្ព​ស់​ទឹកជំនន់ ដោយ​បញ្ជាក់​ពី​ស្ថានភាព​កម្ពស់​ទឹក​សម្រាប់​ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​២០១៦​នេះ​នៅតាម​បណ្តា​ស្ថានីយ​ជល​សាស្ត្រ​នានា រួមមាន​ស្ថានីយ​ទន្លេមេគង្គ​-​ស្ទឹងត្រែង​, ស្ថានីយ​ទន្លេមេគង្គ​-​ក្រចេះ​, ស្ថានីយ​ទន្លេ មេគង្គ​-​កំពង់ចាម​, ស្ថានីយ​បាសាក់​-​ចតុមុខ​, ស្ថានីយ​មេគង្គ​-​អ្នក​លឿង​, ស្ថានីយ​បាសាក់​-​កោះ​ខែល និង​ស្ថានីយ​ទន្លេសាប​-​ព្រែក​ក្តាម​៕

13906613_510116495846928_2137879237159001459_n

​

ម្សិលមិញ​ឃាត់ខ្លួន​មនុស្ស​២២​នាក់​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន

​រាជធានី​ភ្នំពេញ​៖​នៅ​ថ្ងៃទី​០៧ ខែសីហា ឆ្នាំ​២០១៦​ម្សិលមិញ​កម្លាំង​នគរបាល​បាន​បង្ក្រាប​បទល្មើស​ជួញដូរ រក្សាទុក និង​ប្រើប្រាស់​១១​ករណី ឃាត់​មនុស្ស​២២​នាក់ (​ស្រី​៣​នាក់​) ក្នុងនោះ​មុខសញ្ញា​ជួញដូរ​១៥​នាក់ និង​មុខសញ្ញា​ប្រើប្រាស់​៧​នាក់ រឹបអូស​មេ​តំ​ហ្វេ​តា​មីន​(ice) ១៥.៦​ក្រាម​, ២​កញ្ចប់​ធំ និង​១៩​កញ្ចប់​តូច និង​មេ​តំ​ហ្វេ​តា​មីន (wy)៣​គ្រាប់​។ នេះ​បើតាម​របាយការណ៍​រប​ស់អគ្គ​ស្នងការ​នគរ​បាល​ជាតិ​។​
​របាយការណ៍​ដដែល​ប​ញ្ជា​ក់ថា ជនសង្ស័យ​ទាំងនោះ ត្រូវបាន​ឃាត់ខ្លួន​នៅ ភ្នំពេញ​បង្ក្រាប​២​ករណី​ឃាត់ខ្លួន​២​នាក់​, កណ្ដាល បង្ក្រាប​២​ករណី​ឃាត់ខ្លួន​៤​នាក់​, កោះកុង បង្ក្រាប​១​ករណី​ឃាត់ខ្លួន​២​នាក់​, កំពត បង្ក្រាប​១​ករណី​ឃាត់ខ្លួន​ម្នាក់​, សៀមរាប បង្ក្រាប​៤​ករណី​ឃាត់ខ្លួន​១២​នាក់ និង​ព្រះវិហារ បង្ក្រាប​១​ករណី​ឃាត់ខ្លួន​ម្នាក់​៕

13876180_528317994037226_4898129418597241585_n

​