ដោយ៖ប៉ែនសុផល
បាត់ដំបង៖រថយន្តក្រុងដឹកអ្នកដំណើរត្រូវបានឆ្លង់ចរន្តភ្លើងបង្កឲ្យមានអគ្គីភ័យឆាបឆេះបណ្តាលឲ្យមានអ្នកដំណើរស្លាប់ម្នាក់ និងរបួស ជាច្រើននាក់ នៅចំណុចខាងជើងរង្វង់មូលនាងរំសាយសក់ ស្ថិតក្នុង ក្រុមទី៨ ភូមិសាលាបាឡាត់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ធ្វើដំណើចេញពីចំណត់រថយន្តក្រុងផ្សារភូពុយក្រុងបាត់ដំបងបានប្រមាណជាង២គីឡូម៉ែត្រជួបព្រឹត្តិការនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ និង៤០នាទីយប់ ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៦។
រីឯអ្នករងរបួសធ្ងន់៥នាក់ត្រូវបានសមត្ថកិច្ចដឹកទៅមន្ទីរពេទ្យបង្អែកខេត្តដើម្បីជួយសង្គ្រោះជីវិត ។ រហូតមកដល់ម៉ោងនេះ សមត្ថកិច្ចកំពុងធ្វើការសាកសួរព័ត៍មានពីអ្នករួមដំណើរជាក្នុងហេតុមួយនេះពីអ្នករងគ្រោះ មួយចំនួនដើម្បីស្រាវជ្រាវរកមូលហេតុពិតពីការផ្ទុះឆេះរថយន្តក្នុងហេតុការណ៍នេះនិងទូទាត់ថ្លៃខូចខាតផ្សេងៗ ផងដែរ៕


រាជធានីភ្នំពេញ៖នៅថ្ងៃទី០៥ ខែសីហាម្សិលមិញនេះកម្លាំងនគរបាលជាតិបានបង្ក្រាបបទល្មើសជួញដូរ រក្សា និងប្រើប្រាស់ថ្នាំញៀន១០ករណី ឃាត់មនុស្ស២៦នាក់ (ស្រី៥នាក់) ក្នុងនោះមុខសញ្ញាជួញដូរ ១៥នាក់ និងមុខសញ្ញាប្រើប្រាស់១១នាក់ រឹបអូសបានមេតំហ្វេតាមីន (ice) ១៣.៤១ក្រាម និង១៨២កញ្ចប់តូច, មេតុំហ្វេតាមីន (wy) ៣.៤៦ក្រាម។ នេះបើតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ។
របាយការណ៍ដដែលបញ្ជាក់ថា ទីតាំងដែលបង្ក្រាបបានរួមមានទី១-មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាប២ករណី ឃាត់ខ្លួនម្នាក់, ទី២-ភ្នំពេញ៖ បង្ក្រាប៣ករណី ឃាត់ខ្លួន៧នាក់, ទី៣-កណ្ដាល បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់, ទី៤-បន្ទាយមានជ័យ បង្ក្រាប១ករណីឃាត់ខ្លួន១១នាក់, ទី៥-ក្រចេះ បង្ក្រាប១ករណីឃាត់ខ្លួន៤នាក់, ទី៦-ត្បួងឃ្មុំ បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់ និងទី៧-បាត់ដំបង បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់៕

រាជធានីភ្នំពេញ៖នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៦នេះ ក្រសួងធនធានទឹក និងឧតុនិយមបានចេញព្រឹត្តិបត្រព័ត៌មាន និងការព្យាករណ៍ពីម្ពស់ទឹកជំនន់ដោយបញ្ជាក់ពីស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រនានារួមមាន៖ស្ថានីយទន្លេមេគង្គ-ស្ទឹងត្រែង, ស្ថានីយទន្លេមេគង្គ-ក្រចេះ, ស្ថានីយទន្លេ មេគង្គ-កំពង់ចាម, ស្ថានីយបាសាក់-ចតុមុខ, ស្ថានីយមេគង្គ-អ្នកលឿង, ស្ថានីយបាសាក់-កោះខែល និងស្ថានីយទន្លេសាប-ព្រែកក្តាម ៕ សូមអានព្រឹត្តិបត្រព័ត៌មាន និងការព្យាករណ៍របស់ក្រសួងធនធានទឹកទាំងស្រុង៖

រាជធានីភ្នំពេញ៖នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦ ម្សិលមិញនេះមានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន៧លើក (យប់៤លើក) បណ្តាលឲ្យមនុស្សស្លាប់៣នាក់ រងរបួសធ្ងន់ ១០នាក់ និងរបួសស្រាល៣នាក់។ នេះបើយោងតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ។
របាយការណ៍ដដែលបន្តថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង៧លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន ២០គ្រឿង រួមមានម៉ូតូចំនួន៩គ្រឿង រថយន្តធុនតូចចំនួន៥គ្រឿង និងរថយន្តធុនធំចំនួន៣គ្រឿង, យានផ្សេងៗ៣គ្រឿង។ របាយការណ៍ខាងលើបញ្ជាក់ថា មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍រួមមាន ល្មើសល្បឿន៥លើក, មិនប្រកាន់ស្តាំ២លើក, មិនគោរពសិទ្ធិ១លើក, ស្រវឹង១លើក, កត្តាយានយន្ត២លើក ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍១០នាក់ (យប់៥នាក់)។
ជាមួយគ្នានោះម្សិលមិញនេះលទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមាន ចំនួន ៣,៧៦២គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ១,៧០១គ្រឿង និងពិន័យសរុប ចំនួន ២,០៦១គ្រឿង៕

ដាម៉ាស់៖សារព័ត៌មានស៊ិនហួរបានចេញផ្សាយថា ក្រុមសកម្មប្រយុទ្ធ ISIS ចំនួន១៥០នាក់បាត់បង់ជីវិតបន្ទាប់ពីកងទ័ពរដ្ឋាភិបាលស៊ីរីបានបើកការប្រយុទ្ធយ៉ាងក្តៅគគុក ទៅលើមូលដ្ឋានស្នូលរបស់ក្រុមក្រុមដែលនៅពាសពេញខេត្ត Deir al-Zour ភាគខាងកើតប្រទេស។
តំបន់ដែលកងទ័ពស៊ីរីធ្វើការវាយសម្រុកខ្លាំងជាងគេ នៅថ្ងៃសុក្រនេះ គឺនៅស្រុក Ta Bruk ជាយខេត្ត Deir al-Zour ដើម្បីជាការឆ្លើយតបទៅនឹងក្រុម ISIS ដែលតែងតែធ្វើការវាយប្រហារ ទៅលើមូលដ្ឋានរបស់រដ្ឋាភិបាល នៅក្នុងខេត្តភាគខាងកើត ដែលសំបូរដោយប្រេង របស់ប្រទេសស៊ីរីមួយនេះ។
គួរបញ្ជាក់ថា Deir al-Zour ត្រូវបានចាត់ទុកជាទីតាំងសរសៃឈាមដ៏សំខាន់របស់ ISIS ដោយសារតែវាជាកន្លែងផ្សាភ្ជាប់ទៅកាន់ ទឹកដីអ៊ីរ៉ាក់ ដែលពួកគេកំពុងឈរជើងយ៉ាងរឹងមាំនោះ៕

រាជធានីភ្នំពេញ៖សំណើរបស់បក្សប្រឆាំងបានទៅដល់ដៃ គ.ជ.ប ហើយដែលស្នើឲ្យមានការចុះឈ្មោះបោះឆ្នោតក្នុងថ្ងៃបុណ្យបិណ្ឌភ្ជុំ ដើម្បីងាយស្រួលដល់កម្មករ កម្មការិនី ។ ប៉ុន្តែអ្វីដែលចោទជាបញ្ហានោះ គឺមន្ត្រីចុះឈ្មោះបោះឆ្នោតបានឈប់សម្រាកតែរយៈពេល៣ថ្ងៃក្នុងថ្ងៃភ្ជុំបិណ្ឌនៃអំឡុងពេលដំណើរការចុះឈ្មោះបោះឆ្នោត។ ដូច្នេះតើត្រូវសម្រេចយកតាមសំណើបក្សប្រឆាំងឬត្រូវទាត់ចោលសំណើនោះ ។
សូមជម្រាបថា អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ទេព នីថា បានឱ្យដឹងថា គ.ជ.ប កំពុងធ្វើការពិចារណាលើសំណើ របស់គណបក្សសង្គ្រោះជាតិ ជុំវិញការស្នើឱ្យ គ.ជ.ប ធ្វើការនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ ដើម្បីចុះឈ្មោះបោះឆ្នោតជូនកម្មករ ដែលទៅលេងស្រុកកំណើត ប៉ុន្តែលោកថា អំឡុងចុះឈ្មោះបោះឆ្នោត៣ខែនោះ មន្ត្រីគ.ជ.ប ឈប់សម្រាកតែថ្ងៃបុណ្យភ្ជុំបិណ្ឌ ប៉ុណ្ណោះ ឯថ្ងៃចុងសប្តាហ៍ សៅរ៍ អាទិត្យមិនបានសម្រាកទេ។
លោក ទេព នីថា បានថ្លែងក្នុងសន្និសិទកាសែតថា «ក្រុមចុះឈ្មោះបោះឆ្នោត គាត់នឹងធ្វើការទាំងថ្ងៃសៅរិ៍ អាទិត្យ ហើយគាត់មានឱកាសឈប់ បានតែថ្ងៃបុណ្យភ្ជុំបិណ្ឌ។ ដូច្នេះ គ.ជ.ប មិនទាន់ពិចារណារឿង ប៉ុន្តែនៅពេលខាងមុខ យើងនឹងឆ្លើយតបលើរឿងនេះ ព្រោះគ.ជ.ប ធ្លាប់មានបទពិសោធន៍ដោះស្រាយរឿងនេះរួចហើយ៕

រាជធានីភ្នំពេញ៖រឿងគួរឲ្យហួសចិត្តបំផុត ដែលជនសង្ស័យជាជនជាតិថៃដែលសមត្ថកិច្ចចាប់ខ្លួនបានសារភាពប្រាប់សមត្ថកិច្ចថា គេគ្រាន់តែទទួលបញ្ជាពីជនជាតិចិនម្នាក់ដែលកំពុងជាប់នៅក្នុងពន្ធនាគារ ព្រៃសរនៅឡើយ ហើយឲ្យរូបគេយកកញ្ចប់គ្រឿងញៀននេះទៅប្រគល់ឲ្យបុរសជនជាតិចិនម្នាក់ទៀត ។
សូមបញ្ជាក់ថា ជនសង្ស័យម្នាក់ឈ្មោះ ឆៃ យ៉ាភុង ភិសៃផាន់ ជនជាតិថៃ ភេទប្រុស អាយុ៥២ឆ្នាំ ដែលកំពុងដឹកជញ្ជូនគ្រឿងញៀនបម្រុងយកទៅលក់បន្តនៅម្តុំភូមិត្រពាំងឈូក មុខមន្ទីរពេទ្យព្រះកុសមៈ ហៅពេទ្យលោកសង្ឃ ដែលជាសំបុក្រចែកចាយ និងប្រើប្រាស់គ្រឿងញៀននោះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានកាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦ នៅចំណុចផ្លូវលំភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
សមត្ថកិច្ចឲ្យដឹងថា ពេលឃាត់ខ្លួនដំបូង យើងបានធ្វើការចាប់យកវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ICE)ម៉ាទឹកកក ទម្ងន់ជាង៣គីឡូក្រាមនៅក្នុងរថយន្តរបស់ជនសង្ស័យ ។ បន្ទាប់មកនៅវេលាម៉ោង៥ និង៣០នាទីព្រលឹម ថ្ងៃទី២ ខែសីហា កម្លាំងជំនាញការិយាល័យទី៥ នៃមន្ទីរប្រឆាំងគ្រឿងញៀន ក្រោមការសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះទៅឆែកឆេរលំនៅដ្ឋានរបស់ជនសង្ស័យខាងលើស្នាក់នៅ គឺផ្ទះលេខ៣ បូរីពិភពថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាលទ្ធផលដកហូតវត្ថុតាងរួមមាន ១-ម្សៅសង្ស័យគ្រឿងញៀនប្រភេទហេរ៉ូអ៊ីន២ដុំ ប្រហែល៦៦០ក្រាម, ២-ម្សៅក្រាមសង្ស័យគ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE)ចំនួន៩ដុំ ប្រហែល៦គីឡូក្រាម, ៣-ថ្នាំគ្រាប់ប្រភេទ (wy)៩ដុំ ប្រហែល៥២.០០០គ្រាប់ ។
សមត្ថកិច្ចបញ្ជាក់ថា គ្រឿងញៀន៣ប្រភេទដែលដកហូតខាងលើនេះ ជាជំហ៊ានដំបូងសមត្ថកិច្ចបង្ហើបមិនទាន់ជាផ្លូវការថា មានទម្ងន់ដល់ទៅជិត២០គីឡូក្រាម ប៉ុន្តែនៅពេលបង្ហាញមុខជាសាធារណៈ និងសរុបជាក់ស្តែងរកឃើញថា មានទម្ងន់សរុបជាង១៤គីឡូក្រាមប៉ុណ្ណោះទេ ។ ក្នុងនោះផងដែរសមត្តកិច្ចក៏បានធ្វើការដកហូតរថយន្ដ២គ្រឿង ដែលជាមធ្យោបាយរបស់ជនសង្ស័យប្រើប្រាស់ ។
យ៉ាងណាក៏ដោយ ជនសង្ស័យជាជនជាតិថៃដែលសមត្ថកិច្ចចាប់ខ្លួន រួមជាមួយគ្រឿងញៀន១៤គីឡូក្រាមនេះ បានសារភាពប្រាប់សមត្ថកិច្ចថា គេមិនមែនជាម្ចាស់គ្រឿងញៀននេះទេ គេគ្រាន់តែបានទទួលបញ្ជាតាមទូរស័ព្ទពីជនជាតិចិនម្នាក់ ដែលកំពុងជាប់ក្នុងពន្ធនាគារឲ្យយកកញ្ចប់គ្រឿងញៀននោះទៅប្រគល់ឲ្យមនុស្សម្នាក់ទៀត រង់ចាំនៅគោលដៅដែលសមត្ថកិច្ចចាប់ខ្លួនប៉ុណ្ណោះ ។
សំណួរសួរថា តើជនជាតិចិន ដែលជាប់ពន្ធនាគារអាចបញ្ជាឲ្យគូកនរបស់ខ្លួនដឹកជញ្ជូនគ្រឿងញៀនដ៏ច្រើនសន្ធឹកសន្ធាប់ដោយរបៀបណា បើក្នុងពន្ធនាគារបានរិតបន្តឹងនិងហាមអ្នកទោស ប្រើទូរស័ព្ទនោះ ។ ចម្លើយគឺមានតែថ្នាក់ដឹកនាំពន្ធនាគារប៉ុណ្ណោះ ទើបអាចឆ្លើយបាន ។ ឬក៏មានការឃុបឃិតគ្នាក្នុងកម្រិតណាមួយនោះ ? ៕

រាជធានីភ្នំពេញ៖ថ្លែងក្នុងសន្និសិទនារសៀលម្សិលមិញនាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់ថា គណៈកម្មការត្រួតពិនិត្យទៅលើស្នាមមេដៃ ដែលគណបក្ស សង្គ្រោះជាតិ បានយកទៅថ្វាយព្រះមហាក្សត្រ គឺបានរកឃើញ ស្នាមមេដៃ នៅក្នុងញត្តិនោះ ជាង៦ម៉ឺន មានភាពមិនប្រក្រតី ។ យ៉ាងណាក៏ដោយ លោក ខៀវ សុភ័គ អះអាងថា ករណីនេះ គណៈកម្មការពុំមានវិធានការអ្វីនោះទេ ដោយគ្រាន់តែធ្វើ សេចក្តីរាយការណ៍ជូនទៅរដ្ឋាភិបាល ហើយការសម្រេចនីតិវិធីបន្តទៀតយ៉ាងណានោះ អាស្រ័យទៅលើ រាជរដ្ឋាភិបាលជាអ្នកសម្រេច៕


ខេត្តស្ទឹងត្រែង៖បុរសជនជាតិឡាវម្នាក់រួមនិងថ្នាំញៀន១កញ្ចប់ធំត្រូវបានកម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង ដឹកនាំដោយលោកមេប ញ្ជាការធ្វើការបង្ក្រាបនិងចាប់ខ្លួននៅក្នុងទឹកដីនៃស្រុកថាឡាបរិវ៉ាត់តាមបណ្តោយផ្លូវជាតិលេខ៩នៅវេលាម៉ោង១២ និង១៥នាទីថ្ងៃត្រង់ ក្នុងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦នេះ ត្រង់ចំណុចភូមិស្រែឫស្សី ឃុំស្រែឫស្សី ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។
លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការអាវុធហត្ថខេត្តបានឲ្យដឹងថា ជនសង្ស័យដែលកម្លាំងអាវុធហត្ថខេត្តចាប់ខ្លួននាពេលនេះ មានឈ្មោះ ឡាវសុផាវ៉ាន់ ស៊ីងដៅវ៉ាន់ (ហៅវ៉ាន់ឌីអូន) អាយុ៤៨ឆ្នាំ ជនជាតិឡាវកាត់ខ្មែរ មុខរបរធ្វើស្រែ មានទីលំនៅក្នុងភូមិហាស៊ីឃូន ឃុំហាស៊ីឃូន ស្រុកខូង ខេត្តចំប៉ាសាក់ ប្រទេសឡាវ ។
លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ បានបន្តថា ជនសង្ស័យបុរសជនជាតិឡាវខាងលើនេះ គឺជាមុខសញ្ញាចាស់យ៉ាងសកម្មក្នុងការជួញដូរគ្រឿងញៀនឆ្លងដែន ហើយក៏ត្រូវបានកម្លាំងអាវុធហត្ថធ្វើតាមដាននិងឃ្លាំមើលក្នុងរយៈពេលកន្លងមក ហើយខណៈពេលដែលជនសង្ស័យធ្វើចរាចរណ៍គ្រឿងញៀនពីប្រទេសឡាវចូលមកក្នុងទឹកដីកម្ពុជា លុះមកដល់ចំនុចខាងលើ ទើបកម្លាំងអាវុធហត្ថកំ ណត់មុខសញ្ញាបាន ហើយឈានទៅដល់ការចាប់ខ្លួនបញ្ជូនមកកាន់ទីបញ្ជាការដ្ឋានអាវុធហត្ថខេត្ត ដើម្បីសួរនាំ ។
សូមបញ្ជាក់ថា ក្នុងពេលកម្លាំងអាវុធហត្ថធ្វើការចាប់ខ្លួនជនសង្ស័យនោះ សមត្ថកិច្ចដកហូតបានវត្ថុតាងគ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE)ចំនួន១កញ្ចប់ធំរួមនិងរថយន្តម៉ាកវីហ្គោ០១គ្រឿងទៀតផងដែរ ។
បច្ចុប្បន្ន ជនសង្ស័យជនជាតិឡាវកាត់ខ្មែរ រួមនិងវត្ថុតាងគ្រឿងញៀន១កញ្ចប់រថយន្ត០១គ្រឿង ត្រូវបានកម្លាំងជំនាញរបស់អាវុធហត្ថខេត្តស្ទឹងត្រែង កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕

ដោយ៖ប្រុញ វិធិន
ក្រចេះ៖លោកវរសេនីយ៍ទោ គង់ ស៊ីដន នាយការិយាល័យប្រឆាំង ការជួញដូរគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានបញ្ជាក់នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦នេះថា ជនសង្ស័យជួញដូរគ្រឿងញៀន និងប្រើប្រាស់ចំនួន៩នាក់ ដែលបង្ក្រាបបានជា បន្តបន្ទាប់ ក្នុងរយៈពេល៥ថ្ងៃ (៣១ កក្កដា-៤ សីហា) ត្រូវបានបញ្ជូនទៅកាន់តុលាការដើម្បីផ្តន្ទាទោសតាមច្បាប់ ក្រោយពីបញ្ចប់ការ សួរនាំរួចនៅថ្ងៃនេះ។
លោកវរសេនីយ៍ទោ បានបន្ថែមថា «ការបង្ក្រាបនេះត្រូវបានធ្វើឡើង ដោយមានកិច្ចសហការជាមួយ នគរបាលស្រុកស្នួល និងក្រុងក្រចេះ ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ លោកឧត្តមសេនីយ៍ត្រី លន់ សុផាត ស្នងការនគរបាលខេត្ត ក្រោមការ សម្របសម្រួលពីស្ថាប័នអយ្យការផងដែរ។ នាយការិយាល័យរូបនេះ បានបន្ដទៀតថា ជនសង្ស័យទាំង៩នាក់នោះ ត្រូវបានកម្លាំងនគរបាល បង្ក្រាបនៅស្រុកស្នួល៤ករណី ឃាត់ខ្លួនមនុស្សបាន៨នាក់ នៅក្រុងក្រចេះ១ករណី ឃាត់ខ្លួន ជនសង្ស័យម្នាក់ក្នុងនោះ សមត្ថកិច្ចបានដកហូតគ្រឿងញៀន ប្រភេទម្ស៉ៅក្រាមពណ៌ស រឺម៉ាទឹកកក៤៤កញ្ចប់»។
ជាមួយគ្នានេះដែរ លោកវរសេនីយ៍ទោ បានអះអាងថា លោកនឹងអនុវត្តទៅតាមទិសដៅ ផែនការសម្មភាពរបស់ លោកឧត្តមសេនីយ៍ ស្នងការ លើកិច្ចប្រតិបត្តការ បង្ក្រាបមុខសញ្ញាគ្រឿងញៀន គឺកម្លាំងនគរបាលជំនាញការិយល័យ នឹងបន្តកិច្ចសហការជាមួយនគរបាល ស្រុក-ក្រុង ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធផ្សេងៗ ដើម្បីចុះអនុវត្តការស្រាវជ្រាវ ចាប់បង្ក្រាបបោសសំអាតឲ្យមានសកម្មភាពកាន់តែខ្លាំង៕

បាងកក៖អតីតនាយករដ្ឋមន្ត្រីថៃលោកស្រី យីង ឡាក់ ស៊ីណាវ៉ាត្រា បានបង្ហាញខ្លួនក្នុងតុលាការនៅថ្ងៃសុក្រដើម្បីផ្តល់សេចក្តីថ្លែងការណ៍មួយក្នុងការជំនុំជម្រះបទល្មើសព្រហ្មទណ្ឌលើការគ្រប់គ្រងគម្រោងស្រូវអង្កររបស់លោកស្រីដែលក្រុមអ្នករិះគន់និយាយថា បានបំផ្លាញទឹកប្រាក់រាប់កោដិដុល្លារ។
លោកស្រីយីងឡាក់ដែលជានាយករដ្ឋមន្ត្រីស្ត្រីដំបូងគេរបស់ប្រទេសថៃត្រូវបានបណ្តេញចេញពីតំណែងដោយតុលាការមួយប៉ុន្មានថ្ងៃមុនពេលយោធាឡើងកាន់អំណាចក្នុងរដ្ឋប្រហារខែឧសភាឆ្នាំ២០១៤។
គម្រោងនេះដែលជាគោលនយោបាយមួយជួយឲ្យលោកស្រីឈ្នះឆ្នោតភ្លូកទឹកភ្លូកដីក្នុងឆ្នាំ២០១១គឺជាកត្តាជំរុញឲ្យមានការតវ៉ាតាមដងផ្លូវយ៉ាងខ្លាំងក្នុងឆ្នាំ២០១៤ដែលនាំទៅដល់ការកាន់កាប់ដោយយោធា។
លោកស្រីយីងឡាក់បានប្រាប់អ្នកកាសែតខណៈដែលអ្នកគាំទ្រលោកស្រីរាប់រយនាក់ប្រមូលផ្តុំគ្នានៅឯតុលាការកំពូលភាគខាងជើងរាជធានីបាងកកថា “ខ្ញុំជឿជាក់ថា នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្ញុំនៅថ្ងៃនេះ ខ្ញុំនឹងធ្វើឲ្យបានល្អបំផុតដើម្បីបង្ហាញថា ខ្ញុំគ្មានទោសកំហុសដូចដែលខ្ញុំត្រូវបានគេចោទប្រកាន់នោះទេ”។
លោកស្រីយីងឡាក់បានរងការចោទប្រកាន់ពីបទធ្វេសប្រហែសលើការគ្រប់គ្រងនៃកម្មវិធីស្រូវអង្ករនេះដែលជាផ្នែកមួយនៃគោលនយោបាយប្រជានិយមបង្កើតឡើងដោយបងប្រុសរបស់លោកស្រីគឺអតីតនាយករដ្ឋមន្ត្រីលោកថាក់ស៊ីនស៊ីណាវ៉ាត្រា។ លោកថាក់ស៊ីនក៏ត្រូវបានផ្តួល រលំផងដែរនៅក្នុងរដ្ឋប្រហារឆ្នាំ២០០៦ ។
ត្រកូលថាក់ស៊ីនគឺជាចំនុចកណ្តាលចំពោះជម្លោះមួយដែលបានបែងចែកប្រជាជនថៃអស់រយៈពេលជាងមួយទសវត្សរ៍មកនេះ។ លោកបានរស់នៅក្នុងការនិរទេសខ្លួននៅក្រៅប្រទេសដើម្បីជៀសវាងការជាប់ពន្ធនាគារសម្រាប់ការចោទប្រកាន់ពីបទរំលោភអំណាចដែលលោកបាននិយាយថា នោះគឺជាការជំរុញខាងផ្នែកនយោបាយ៕

រាជធានីភ្នំពេញ៖ស្ត្រីម្នាក់ត្រូវជនសង្សយ័មានគ្នា២នាក់យកកាំបិតភ្ជង់ប្លន់ទាំងព្រឹកកណ្តាលផ្សាស្ទឹងមានជយ័ចាស់យកលុយ៤ពាន់ដុល្លានិងមាសចំនួន២ជីរួចគេចខ្លួនដោយសុវត្ថភាព។ ហេតុការណ៍ប្លន់ នេះ កើតឡើងកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅផ្សារស្ទឹងមានជ័យចាស់។
បើយោងតាមសម្តីស្ត្រីរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុរូបគាត់បានចេញពីផ្ទះមកផ្សារដើម្បីទិញនំចំណីរអោយចៅញុំាំ ខណៈពេលដែលរូបគាត់កំពុងតែដើរតាមផ្លូវក៏មានជនសង្ស័យ២នាក់បានដើរមកឈរក្បែរគាត់ ហើយបានដកកាំបិតភ្ជង់ និងគំរាមគាត់កុំអោយស្រែក បើស្រែកវានឹងចាក់សំលាប់ដោយរូបគាត់ភ័យពេកក៏បានប្រគល់ទ្រព្យសម្បត្តិក្នុងខ្លួនដែលមានលុយដុល្លារចំនួន៤ពាន់ដុល្លារ និងមាស២ជី។ ស្ត្រីខាងលើបានបន្តទៀតថា ក្រោយពេលកើតហេតុរូបគាត់បានព្យាយាមលាក់បាំងជាមួយនិងក្រុមគ្រូសារដោយមិនបានដាក់ពាក្យបណ្តឹងនោះទេ។
បន្ទាប់មករូបគាត់ព្យាយាមលេបថ្នាំសំលាប់ខ្លួនតែសំណាងល្អមិនស្លាប់ ដោយប្តីគាត់លួងលោមសួរគាត់ថា ហេតុអីបានជាឯងលេបថ្នាំសំលាប់ខ្លួនបែបនេះតើមានរឿងអី? លុះស្ត្រីខាងលើទ្រាំលែងបានក៏ប្រាប់ប្តីគាត់ត្រង់ៗថា គាត់ត្រូវចោរប្លន់យកទ្រព្យសម្បត្តិអស់ហើយទើបគាត់លែងចង់រស់ខ្លាចប្តីបន្ទោស។ ទើបនៅវេលាម៉ោង៩ និង៣០នាទីព្រឹកថ្ងៃទី៥ខែសីហាឆ្នាំ២០១៦ ក្រុមគ្រួសារស្ត្រីរងគ្រោះខាងលើ ខាងលើបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យដើម្បីអោយសមត្ថកិច្ចជួយអន្តរគមន៍។
គួរបញ្ជាក់ផងដែរថា ស្ត្រីខាងលើមានឈ្មោះ ឆាយ វង់ អាយុ៥៣ឆ្នាំ ស្នាក់នៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ៕

បាល់ទាត់៖សហព័ន្ធកីឡាបាល់ទាត់ប៊ែលហ្ស៊ិកបានប្រកាសតែងតាំងលោក Roberto Martinez អតីតគ្រូបង្វឹកក្លឹប Everton ជាគ្រូបង្គោលដើម្បីជំនួយកន្លែងរបស់លោក Marc Wilmots បន្ទាប់ពីលោក លាឈប់ពីតំណែង ក្រោយពីដឹកនាំក្រុមធ្លាក់ត្រឺមវគ្គ ៨ក្រុម ក្រោមថ្វីជើងរបស់ជម្រើសជាតិវ៉េល ក្នុងព្រឹត្តិការណ៍ Euro 2016 ។
គ្រូបង្វឹកជនជាតិអេស្ប៉ាញ វ័យ៤៣ឆ្នាំរូបនេះ ត្រូវបានក្លឹបទូកក្តោង Everton លេងក្នុង Premier League របស់អង់គ្លេសបញ្ចប់មុខតំណែងនៅពហុកីឡដ្ឋាន Goodison Park កាលពីក្នុងខែឧសភា ឆ្នាំ២០១៦ បន្ទាប់ពីបានដឹកនាំអស់រយៈពេល៣ឆ្នាំ មិនឈ្នះពានអ្វីសោះ។
យ៉ាងណាមិញ លោក Martinez និងចូលដឹកនាំក្រុមជម្រើសជាតិប៊ែលហ្ស៊ិក លើកដំបូង ប៉ះក្រុមជម្រើសជាតិអេស្ប៉ាញ ក្នុងមិត្តភាពអន្តរជាតិ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ ខាងមុខ៕

រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦នេះ កម្លាំងនគរបាលមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបញ្ជូនមេខ្លោងជួញដូរគ្រឿងជាង១៤គីឡូក្រាមជនជាតិថៃទៅតុលាការដើម្បីកាត់ទោសតាមច្បាប់។
មេក្លោងជួញដូរគ្រឿងញៀនជនជាតិថៃរូបនេះឈ្មោះ ឆៃ យ៉ាភុងភិសៃផាន់ ភេទប្រុស អាយុ៥២ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីល្ងាចថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦ចំណុចផ្លូវលំ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដោយធ្វើការរឹបអូសគ្រឿងញៀនយ៉ាងច្រើនលើសលប់ស្ទើរតែមិនធ្លាប់មាននាពេលកន្លងទៅ។ ក្រោយការចាប់ខ្លួនរួចមក នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៦ កម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន បាននាំខ្លួនមេក្លោងរូបនេះ ទៅឆែកឆេរដល់ផ្ទះស្នាក់នៅ ផ្ទះលេខ៣ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដោយហូតបានថ្នាំញៀន បន្ថែមទៀត៕

រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦នេះ ក្រុមសហជីពនៅកម្ពុជា បានជួបប្រជុំគ្នា ដើម្បីពិភាក្សានិងស្វែងរកការឯកភាពគ្នាលើការកំណត់ យុទ្ធសាស្ត្រដែលសមស្រប សម្រាប់ចរចាតម្លើងប្រាក់ ឈ្នួលអប្បបរមារបស់កម្មករ និយោជិតនៅក្នុងវិស័យ សម្លៀកបំពាក់ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០១៧ ។
កិច្ចប្រជុំដ៏មានសារៈសំខាន់នោះធ្វើឡើងនៅភោជនីយដ្ឋានទន្លេបាសាក់ II ក្បែរស្ពានអាកាសក្បាលថ្នល់ រាជធានីភ្នំពេញ៕

មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍