បណ្តាញ​សង្គម Facebook តៀម​នឹង​ដាក់​ដំណើរ​ការ​ App ថ្មី​មួួយ​របស់​ខ្លួន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 July, 2014 ក+ ក-

បច្ចេកវិទ្យា៖ កាល​ពី​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ​នេះ ក្រុម​ហ៊ុន​បណ្តាញ​សង្គម​ជាង​គេ​បំផុត​លើ​ពិភព​លោកគឺ​ក្រុម​ហ៊ុន Facebook បាន​បង្ហើប​ថា​ខ្លួន​កំពុង​តែ​ត្រៀម​ខ្លួន​ក្នុង​ការ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នូវ App ថ្មី​មួយ​ដែល​មាន​ឈ្មោះ​ថា Slingshot ដែល​ជា​ App សម្រាប់​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ Facebook ទាំង​ឡាយ​អាច​ចែក​រំលែក​នូវ​សកម្ម​ភាព​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ​។

កាល​ពី​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ​នេះ ក្រុម​ហ៊ុន​បាន​ដាក់​ App មួយ​នេះ​ចូល​ទៅ​ក្នុង​ App Store របស់ Apple ប៉ុន្តែ​អ្នក​នាំ​ពាក្យ​របស់​ Facebook បាន​និយាយ​ថា​នោះ​គឺជា​ការ​ភាន់​ច្រលំតែ​ប៉ុណ្ណោះ​ ពួក​យើ​ង​នឹង​ដាក់​ដំណើរ​ការ App មួយ​នេះក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ។