ទស្សនៈ​បង្ហាញ​ពី​ឥទ្ធិពល​នៃ« លុយ​ »
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 September, 2014 ក+ ក-

ថ្វីត្បិតតែ​ការស្រាវជ្រាវ​នេះ​មិនមែនជា​លើក​ទី​១​ក៏ពិតមែន តែ​អ្នកសេដ្ឋ កិច្ច​ទាំងពីរ​រួប​គឹ​លោក Betsey Stevenso និង Justin Wolfers បាន​បក ស្រាយ​ពន្យល់ថា អ្នកមាន​លុយ​ពិតជា​អាច​សម្រេច​បំណងប្រាថ្នា​របស់ខ្លួន​បាន​ច្រើនជាង​អ្នកក្រ​ឆ្ងាយ​ណាស់ ដែល​នោះ​គឺ​សុភមង្គល​។ តើ​អ្វី​ទៅជា​ការពន្យល់​របស់​អ្នកសេដ្ឋកិច្ច​ទាំងពីរ​រូបនេះ​?
អ្នកមាន​លុយ​អាចធ្វើ​អ្វីៗ​ដែល​ខ្លួន​ចង់​ធ្វើ​
​គ្មាន​អ្នកណាម្នាក់​នៅលើ​លោក​នេះ​ដែល​មិន​ប្រាថ្នា​ចង់បាន​មាន​ប្រាក់ ហូរហៀរ​នោះឡើយ ហើយ​ចង់​ក្រ​នោះដែរ ពីព្រោះថា លុយ​អាចធ្វើ​ឲ្យ​មនុស្ស​ម្នាក់ៗ​សម្រេចបាន​ក្តី​ប្រាថ្នា​យ៉ាងច្រើន លើសលប់​។ មិន​ថា​ការរស់នៅ​ប្រកបដោយ​ផាសុកភាព មាន​អាហារ​ឆ្ងាញ់ៗ​សម្រាប់​ពិសារ ស្នាក់​នៅក្នុង​លំនៅឋាន​ប្រណិតៗ រៀន​នៅ​សាលា​ល្អៗ មាន​សម្ភារៈប្រើប្រាស់​ទំនើ​បៗ ការ​ស្លៀកពាក់ មាន​សេវាកម្ម​សុខភាព​ល្អ ។​ល​។ គឺ​សុទ្ធតែ​អាច​ទិញ​បាន​តាមចិត្ត​ចង់​ស្របតាម​ក្តី​ប្រាថ្នា​របស់ ខ្លួន​សម្រាប់​អ្នកមាន​លុយ​។
២) លុយ​ធ្វើ​ឲ្យ​មនុ​ស្សមាន​ទំនុកចិត្ត និង បង្កើន​ភាពជឿជាក់​
​នេះ​មិនមែន​ជាការ​កុហក​នោះឡើយ ព្រោះថា​ការស្រាវជ្រាវ​បាន​រកឃើញថា អ្នកមាន​លុយ​អាចបង្កើត​អារម្មណ៍​ក្នុង​ផ្លូវ​វិជ្ជមាន​បាន​ច្រើនជាង អ្នក​គ្មាន​លុយ​ឆ្ងាយ​ណាស់​នៅក្នុង​ជីវិត​របស់​ពួកគេ ដែល​នេះ​ឈានទៅរក​ការកសាង​ទំនុកចិត្ត និង បង្កើន​ភាពជឿជាក់​ចំពោះ​ខ្លួនឯង​។ ទំនុកចិត្ត​អាចធ្វើ​ឲ្យ​មនុស្ស​សម្រេច​ភាពជោគជ័យ​ក្នុង​ការងារ ទំនាក់ទំនង និង បោះជំហាន​ទៅមុខ​ឥតឈប់ឈរ​លើ​កិច្ចការ​ផ្សេងៗ​។ លើសពីនេះ លុយ​អាចធ្វើ​ឲ្យ​មនុស្ស​បង្កើត​បទពិសោធ​ន៍​ល្អៗ ទិញ​អ្វីៗ​សម្រាប់​ជា​សេចក្តីត្រូវការ​របស់ខ្លួន​ដែល​ធ្វើ​ឲ្យ​ជីវិត​មាន លំនឹង​បន្ថែមទៀត​។​
៣) ស្ថិរភាព​ហិរញ្ញវត្ថុ​អាច​ធានា​ចំណងអាពាហ៍ពិពាហ៍​រប​ស់មនុស្ស​
​ក្តីបារម្ភ​ចំពោះ​រឿង​លុយកាក់ ត្រូវបាន​រកឃើញ​ដែរ​ថា ជា​ផ្នែក​មួយ​ដែល​នាំ​ឲ្យ​ឈានទៅរក​ការបញ្ចប់​ចំណងអាពាហ៍ពិពាហ៍ ឬ សម្ព័ន្ធភាព​របស់​គូស្នេហ៍​ផងដែរ​។ តាម​ប្រសាសន៍​របស់លោក Jeffrey Dew សាស្ត្រាចារ្យ​មកពី​សាកលវិទ្យាល័យ Utah State បាន​ឲ្យ​ដឹងថា ចំណងអាពាហ៍ពិពាហ៍​ភាគច្រើន​ត្រូវបាន​បញ្ចប់​ដោយសារ​មិនមាន​លទ្ធភាព គ្រប់គ្រាន់​សម្រាប់​តម្រូវ​ការ​ក្នុង​ជីវិត​របស់​ពួកគេ ដែល​នោះ​គឺ​បញ្ហា​លុយកាក់​។​
​សាស្ត្រាចារ្យ​រូបនេះ​បាន​បន្ថែមថា គ្រួសារ​ដែលមាន​លុយ​អាច​ជួល​មនុ​ស្សមក​មើលថែ​កូនៗ ឬ ថែរក្សា​ទ្រព្យសម្បត្តិ​រប​ស់​ពួកគេ បើសិនជា​ជាប់រវល់​នឹង​ការងារ​។ នេះ​នឹងធ្វើ​ឲ្យ​ជីវិត​របស់​អ្នកមាន​លុយ​ដើរទៅ​មុខ​យ៉ាង​រលូន​គ្មាន បញ្ហា​តានតឹង​ឬ ខ្វល់ខ្វាយ​ច្រើន​នោះឡើយ ហើយ​សម្ព័ន្ធភាព​រវាង​គូស្នេហ៍ ឬ​គូ​ស្វាមីភរិយា ក៏​កាន់តែ​រឹងមាំ​ទៅតាម​នេះដែរ​។​
៤) លុយ​អាច​ទិញ​សុភមង្គល​បាន​អាស្រ័យ​លើក​ត្តា​ជាក់លាក់​មួយចំនួន​
​ទោះបីជា​យ៉ាងណាក៏ដោយ ការយក​លុយ​ទៅ​ទិញ​សុភមង្គល​មិនមែនជា​រឿង​មួយ​ងាយស្រួល​នោះឡើយ​។ អ្នកជំនាញ​មកពី​សាកលវិទ្យាល័យ Princeton បាន​រកឃើញថា ស្រប​ពេលដែល​អ្នកមាន​មាន​អារម្មណ៍​វិជ្ជមាន​នៅក្នុង​ជីវិត​របស់ខ្លួន មិនមាន​ទំនាក់ទំនង​ផ្ទាល់​ណាមួយ​ត្រូវបាន​រកឃើញ​រវាង​ទ្រព្យសម្បតិ្ត ទៅនឹង​អារម្មណ៍​ប្រចាំថ្ងៃ​របស់​មនុស្ស​នោះឡើយ​។ ប៉ុន្តែ គេ​បាន​រកឃើញ​លើសពីនេះ​ថា ការថែទាំង​សុខភាព ការ​ថ្នាក់ថ្នម ភាព​ឯកោ ការជក់បារី គឺជា​សូចនាករ​ដ៏​សំខាន់​ទាក់ទង​នឹង​អារម្មណ៍​របស់​មនុស្ស​។​
​ជារួម​ការស្រាវជ្រាវរ​បស់​សាកលវិទ្យាល័យ​ខាងលើ​បាន​បង្ហាញថា លុយ​អាច​ទិញ​អ្វីៗ​ដែល​យើង​ចង់បាន​ក៏ពិតមែន តែ​មិនមែន​សុភមង្គល​នោះឡើយ​។ ប៉ុន្តែ​បើ​គ្មាន​លុយ មិន​ថា​បំណងប្រាថ្នា​ដែល​មនុស្ស​ចង់បាន ឬ​សុភមង្គល​នោះទេ គឺ​សុទ្ធតែ​ប៉ះពាល់​និង​មិនអាច​សម្រេច​អ្វី​ដូច​បំណង​ឡើយ​៕

Untitled-1