iPad ជំនាន់​ថ្មី​ពណ៌​មាស​ពេញនិយម​បំផុត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 October, 2014 ក+ ក-

​ជំនាន់ iPad ថ្មី នឹងត្រូវ​បានដាក់​លក់​នៅ​ខែ តុលា ២០១៤​នេះ មាន​ពណ៌​មាស​បន្ថែម​លើ​ពណ៌​ស​ខ្មៅដែល​មើលទៅ​គួរ​ឲ្យ​ចាប់ អារម្មណ៍​មែនទែន​។​
​ផលិតផល​ពណ៌​មាសជា​អា​ទិ៍ iPhone 5S និង​ថ្មី​បំផុត គឺ iPhone 6 ពិតជា​ទទួល​បានការ​និយម​យ៉ាងច្រើន ។​
​លើសពីនេះ ក្រុមហ៊ុន Apple ក៏​ជា​ក្រុមហ៊ុន​មួយ​បាន​បង្កើតឡើង​នូវ​ទិន្នផល​សំបក​ពណ៌​មាស សម្រាប់​ផលិតផល Smartphone ជាន់ខ្ពស់​នានា រយៈពេល​កន្លងមក ។​

iPad ជំនាន់​ថ្មី នឹងមាន​គំរូ ២ គឺ iPad Air អេក្រង់ ៩,៧ inch និង Mini 7,9 inch ហើយ​ម្យ៉ាងទៀត វា​ក៏​ត្រូវបាន​បំពាក់ Sensor ក្រយៅ​ម្រាមដៃ​ដូចជា iPhone 5S និង iPhone 6 ដែរ ៕Untitled-4

ពណ៌​មាស​កំពុង​នាំមក​នូវ​ប្រាក់ចំណូល​សន្លឹក​សន្ធាប់ សម្រាប់​ផលិតផល Apple