All posts by មេគង្គ ប៉ុស្តិ៍

ចាប់វាយ​ខ្នោះ​បុរស​ម្នាក់​មិន​ឲ្យសមត្ថកិច្ច​ពិនិត្យ​ជាតិ​អាល់កុល​

​រាជធានី​ភ្នំពេញ​៖​កម្លាំង​សមត្ថកិច្ច​ចំរុះ ខ័​ណ្ឌ​មានជ័យ បាន​ចាប់​វាយខ្នោះ​ចាស់​ទំនើង​ម្នាក់ ដែល​មិន​គោរព​សមត្ថកិច្ច ប្រើ​ច​រិ​ក​ច្រ​ង៉េ​ង​ច្រ​ង៉ាង និង​ថា​មិន​ព្រម​ឲ្យ​ពិនិត្យ​ជាតិ​អាល់កុល ខណ​:​ដែល​ចាស់​ទំនើង​រូបនេះ បើករថយន្ត Land Cruiser ពាក់​ស្លាក​លេខ​ភ្នំពេញ 2AB-7197 ឆ្លងកាត់​ប៉ា​រ៉ា​ស់​ត្រួតពិនិត្យ​ជាតិ​អាល់កុល ស្ថិតនៅ​គោលដៅ​តាមផ្លូវ​ព្រះ​មុនី​រ៉េត មុខ​ផ្សារ​ស្ទឹងមានជ័យ​ថ្មី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ នា​យប់​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០១៦​។​
​សមត្ថកិច្ច​អះអាងថា បុរស​ចាស់​ទំនើង​រូបនេះ​បើកបរ​ស្រវឹង ជិះ​រថយន្ត Landcruiser ធ្វើ​ច​រឹក​ឈ្លើយ​ត្រូវ​សមត្ថកិច្ច​ត្រួតពិនិត្យ​គោលដៅ និង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី របស់​អធិការដ្ឋាន​ខណ្ឌមានជ័យ សហការ​ជាមួយ​កម្លាំងចម្រុះ​ឃាត់ខ្លួន​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។​
​ពេលដែល​បុរស​នោះ​បើក​មកដល់​ទីតាំង​សមត្ថកិច្ច​យើង​ឃាត់ ពេលនោះ ស្រាប់តែ​គាត់​ចុះ​ពី​រថយន្ត រួចហើយ យកលុយ​៥០​ដុល្លារ ដាក់​លើ​តុ ហើយ​ទះ​តុ ហើយ​ពេលនោះ​ក៏​ប៉ះ​ពាក្យសម្តី​គ្នា ជាមួយ​សមត្ថកិច្ច រហូត​ចាប់​វាយខ្នោះ​តែម្តង​។​
​សមត្ថកិច្ច​មិនទាន់​ហ៊ាន​បញ្ចេញ​អត្តសញ្ញាណ​បុរស​ទំនើង​នោះ​នៅឡើយ​ទេ ព្រោះថា អ្នក​ដែលមាន​រថយន្ត​ទំនើប​ជិះ​ហើយ​ក្អេងក្អាង​បែប​នោះ ប្រាកដជា​មិនធម្មតា​៕

fn-2016-05-06-08-44-28-2


fn-2016-05-06-08-44-29-3
fn-2016-05-06-08-44-29-4

​

វាយប្រហារ​តាម​អាកាស​លើ​ជំរុំ​ភៀសខ្លួន​មួយ នៅ​ស៊ី​រី​សម្លាប់​មនុស្ស​២៨​នាក់

ស៊ី​រី​៖​មនុស្ស​យ៉ាងហោចណាស់ ២៨​នាក់ ត្រូវបាន​រាយការណ៍​ថា បាន​បាត់​បង់ជីវិត បន្ទាប់ពី​មានការ​វាយប្រហារ តាម​អាកាស​មួយ ទៅលើ​ជំរុំ​ភៀសខ្លួន មួយកន្លែង​ដែល​ស្ថិតនៅ ភាគ​ខាងជើង​ប្រទេស ស៊ី​រី​ដែល​កៀក​ទៅនឹង​ព្រំប្រទល់ ជាមួយ​តួ​ក​គី​។ នេះ​បើ​យោងតាម​ព័ត៌មាន​របស់ BBC​។​
​របាយការណ៍​ខ្លះ បាន​និយាយថា វា​ជាការ​វាង​ប្រហារ​ពី​សំណាក់ យន្តហោះ​ចម្បាំង របស់​រដ្ឋាភិបាល​ស៊ី​រី និង​ខ្លះទៀត​និយាយថា ជា​យន្តហោះ​ចម្បាំង​របស់​ប្រទេស​រុស្សី បើទោះបីជា មិនទាន់មាន​ភាគី​ណា បាន​អះអាង​ច្បាស់លាស់ លើ​បញ្ហា​នេះ​ទេ​៕

T-0128

​

ក្រុម​អ្នកគាំទ្រ CPP ប្រកាស​ដឹកនាំ​ប្រជាពលរដ្ឋ​៥០០០​នាក់ ហែ​ញត្តិ​គាំទ្រ ACU

​រាជធានី​ភ្នំពេញ​៖​លោក ប៉ាន់ ខែម​ប៊ុនថន នាយក​ប្រតិបត្តិ​សម្ព័ន្ធ​យុវជន​ស្រឡាញ់​សន្តិភាព បានប្រកាស​ត្រៀម​ដឹកនាំ​ប្រជាពលរដ្ឋ យុវជន និស្សិត​ចំនួន​៥០០០​នាក់ ហែ​ញត្តិ​គាំទ្រ សកម្មភាព​និង​ចំណាត់ការ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ទៅលើ​មន្ត្រី​សង្គម​ស៊ីវិល និង​មន្ត្រី គជប​។​
​លោក ប៉ាន់ ខែម​ប៊ុនថន បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា លោក​នឹងដាក់​ពាក្យស្នើសុំ​ទៅកាន់​សាលា​រាជធានី​ភ្នំពេញ ដើម្បី​បាន​សិទ្ធិ​ការ​ហែ​ញ​តិ្ត​គាំទ្រ សកម្មភាព​របស់ ACU​។​
​ការត្រៀម​កម្លាំង​ហែ​ញ្ញា​ត្តិ​គាំទ្រ ACU នេះ​ធ្វើឡើង​បន្ទាប់ពី​មាន​តំណាង​ប្រជាពលរដ្ឋ យុវជន និង​ស្ត្រី​មួយចំនួន បានប្រកាសថា ពួកគេ​មាន​គ្នា​ប្រមាណ​២​ពាន់​នាក់ នឹង​ដង្ហែ​ញត្តិ​ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ នៅវេលា​ម៉ោង​៩៖០០ ថ្ងៃទី​០៧ ខែឧសភា ឆ្នាំ​២០១៦ ដើម្បី​ទាមទារ​ឱ្យ​អង្គភាព​នេះ បញ្ឈប់​ការចោទប្រកាន់​លើ​មន្ត្រី សង្គម​ស៊ីវិល​៕

download1

​

មន្ត្រី​ជំនាញ​អះអាងថា វិស័យ​ដីធ្លី​កម្ពុជា​ក្នុង​រយះពេល​១០​ឆ្នាំ​ទៀត​គឺ​នៅតែ​រឹងមាំ​

​រាជធានី​ភ្នំពេញ​៖​លោក គីម ហ៊ាង ប្រធាន​សហគម វាយតំ​ម្លៃ​អចលនវត្ថុ​កម្ពុជា ថ្លែងប្រាប់​អ្នកសារព័ត៌មាន ថា វិស័យ​ដីធ្លី​កម្ពុជា ពី​ឥឡូវ​ដល់​១០​ឆ្នាំ​ទៅមុខទៀត គឺ​មិន​ថយចុះ​នោះទេ លោក​បញ្ជាក់ថា វិស័យ​ដីធ្លី​កម្ពុជា​ពី​ឥឡូវ​ដល់​១០​ឆ្នាំ ទៅមុខទៀត​គឺ​មិន​ថយចុះ​នោះទេ​។ ជាការ​ពិត​តំលៃ​ដីធ្លី​អាច​មិន​ស្ថិតស្ថេរ នៅក្នុង​កំឡុងពេល​១០​ឆ្នាំ អាច​នឹងមាន​២​ឆ្នាំ​ជួបនឹង​បញ្ហា តែ​មិន​មានន័យថា ជាប់គាំង​នោះទេ​»​។​
​លោក គីម ហ៊ាង បាន​លើកឡើងថា មាន​ចម្ងល់ និង​ការព្រួយបារម្ភ​ជាច្រើន​ចោទសួរ​ថា ក្នុង​ឆ្នាំ​២០១៦ ដីធ្លី​អាច​ជាប់គាំង​លក់​មិនបាន ឬក៏​យ៉ាងណា​? ពាក់ព័ន្ធ​បញ្ហា​នេះ​លោក​បាន​ឆ្លើយតប និង​ការព្រួយបារម្ភ​នេះ​ថា ជាការ​ពិត​វា​អាច​ពិបាក​ក្នុង​ការលក់​ចេញ ប៉ុន្ដែ​វា​មិន​មានន័យថា ជាប់គាំង​លក់​មិន​ចេញ​រហូត​នោះទេ​។ លោក​បាន​លើក ឧទាហរណ៍​ថា ប្រសិនបើ​ប្រជាពលរដ្ឋ​មាន​ដី​មួយកន្លែង គាត់​ចង់​លក់​តែ​ក្នុង​ឆ្នាំ​២០១៦ លក់​មិន​ចេញ នេះ​វា​មិនមែនជា​បញ្ហា​ចោទ​នោះទេ ព្រោះ​ឆ្នាំនេះ​លក់​មិន​ចេញ អាច​បន្ដ​លក់​នៅ​ឆ្នាំ​២០១៨ ឬ​២០១៩​ទៀត​បាន ច​ណែ​កឯ​តម្លៃ​វិញ​អាច​នឹង​ថ្លៃ​លើស​ដើម​ក៏​ថា​បាន​។​
​លោក គឹម ហ៊ាង បន្តថា ជា​រៀងរាល់ឆ្នាំ​កំណើនប្រជាជន នៅ​តែង​កើត​មា​តម្រូវការ​នៃ​ជម្រក ក៏​ត្រូវតែ​កើនឡើង​ដូចគ្នា មិនមាន​ប្រជាជន​ណា ដែល​មិន​ត្រូវការ​ជម្រក​នោះទេ ដូច​ច្នេះ​ដីធ្លី​នៅតែមាន​សន្ទុះ​។ ជាមួយគ្នានេះ ប្រទេស​កម្ពុជា ជា​ប្រទេស​កំពុងអភិវឌ្ឍន៍ ដូច្នេះ​មាន​បរទេស​ជាច្រើន បានមក​រកស៊ី និង​ធ្វើ​ជំនួញ​នៅ​កម្ពុជា ពួកគេ​ត្រូវការ​ជម្រក ត្រូវការ​ដី​សម្រាប់​រស់នៅ សម្រាប់​សាងសង ដើម្បី​វិនិយោគ​លើ​ផ្នែក​អ្វីមួយ ដូច្នេះ​ដីធ្លី​នៅតែ​ដើ​តួន​នាទី​យ៉ា​សំខាន់​៕

fn-2016-05-05-18-27-55-12

​

តំណាងរាស្ត្រ CNRP ស្នើឱ្យ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ចូល​បំភ្លឺ​ផ្ទាល់មាត់​នៅ​រដ្ឋសភា​

​រាជធានី​ភ្នំពេញ​៖​ក្រុមតំណាងរាស្ត្រ គណបក្ស​សង្គ្រោះ​ជាតិ បាន​ចុះហត្ថលេខា​លើ​ខិ​លិ​ត​មួយ​ដោយ ស្នើ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អនុញ្ញាតឱ្យ លោក អង្គ វង្ស វ​ឌ្ឍា​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ចូល​បំភ្លឺ​ផ្ទាល់មាត់​នៅ​រដ្ឋសភា ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ ជុំវិញ​បញ្ហា​មួយចំនួន​ក្នុងការ​អនុវត្ត​ការងារ​។​
​យោងតាម​លិខិត​របស់​តំណាងរាស្ត្រ CNRP បញ្ជាក់ថា បញ្ហា​ដែល​ក្រុមតំណាងរាស្ត្រ គណបក្ស​សង្គ្រោះ​ជាតិ​ចង់ឱ្យ លោក​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​បំភ្លឺ​នោះ រួមមាន ទី​១. គោលការណ៍​ច្បាប់ និង​គោ​លន​យ​បាយ​ព្រហ្មទណ្ឌ​របស់​រាជរដ្ឋាភិបាល ពាក់ព័ន្ធ​នឹង​ការឃុំខ្លួន​ជន​ត្រូវ​ចោទ​បណ្តោះអាសន្ន​។ គោលការណ៍​និង​ការអនុវត្ត​ជាក់ស្តែង អធិការកិច្ច​ការឃុំខ្លួន​។ ទី​២ ការប្តឹង​បរិហារ និង​អំណាច​ធ្វើ​អធិបញ្ជា​របស់​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ និង ទី​៣.​សំណួរ​ផ្សេងៗ​មួយចំនួនទៀត​៕

3343

​

ប្រទេស​៣​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​គ្រោង​ល្បាត​ដែនសមុទ្រ​រួមគ្នា

​
​បរទេស​៖​យោងតាម​សារព័ត៌មាន Bangkok Post បាន​ផ្សាយ​ថា ប្រទេស​ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និង​ហ្វីលីពីន​គ្រោង​នឹងធ្វើ​ការ​ល្បាត​រួមគ្នា​នៅលើ​ដែនទឹក​របស់​ពួកគេ បន្ទាប់ពី​សកម្មភាព​ចាប់ជំរិត​របស់​ក្រុម​អ៊ីស្លាម​ជ្រុលនិយម​បាន​កើនឡើង​នាពេល​ថ្មីៗ​នេះ​។​
​ថ្លែង​ក្រោយ​ជំនួប​ផ្ដួចផ្ដើម​ដោយ​ប្រទេស​ឥណ្ឌូណេស៊ី និង​មានការ​ចូលរួម​ពី​រដ្ឋមន្ត្រីការបរទេស និង​មេបញ្ជាការ​យោធា​លោក Retno Marsudi រដ្ឋមន្ត្រីការបរទេស​ឥណ្ឌូណេស៊ី​បាន​និយាយថា ប្រទេស​ទាំងបី​នឹងធ្វើ​ការ​ល្បាត​នៅ​តំបន់​ដែនទឹក​រួម​។ ទន្ទឹម​នោះ​ប្រទេស​ទាំងបី​ក៏បាន​ឯកភាពគ្នា​ផងដែរ​ទៅលើ​ការបង្កើត​ប្រព័ន្ធ​ទូរស័ព្ទ​បន្ទាន់​មួយ​សម្រាប់​ទាក់ទង​គ្នា​នៅក្នុង​ស្ថានការណ៍​អាសន្ន ការកែលម្អ​ការសម្របសម្រួល​នៅពេល​ផ្ដល់ជំនួយ​ដល់​មនុស្ស និង​នាវា​រងគ្រោះ និង​ពង្រឹង​ការចែករំលែក​ព័ត៌មាន​ចារកម្ម​។​
​គួរ​បញ្ជាក់ថា កាលពី​ខែមីនា​កន្លងមកនេះ ពួក​ឧទ្ទាម Abu Sayyaf បាន​ចាប់ជំរិត​នាវិក​ឥណ្ឌូណេស៊ី​១០​នាក់​នៅ​ភាគខាងត្បូង​ប្រទេស​ហ្វីលីពីន ហើយ​ទើបតែ​ដោះលែង​ពួកគេ​វិញ​កាលពី​សប្ដាហ៍​កន្លងមក​នេះ​៕

1722361

​

ស្ត្រី​ខ្មែរ​រងគ្រោះ ទាមទារ​ប្រាក់​ជំងឺ​ចិត្ត​៥​សែន​បាត​ពី​បុរស​ថៃ​ដែល​ចាប់រំលោភ​

​ខេត្តបន្ទាយមានជ័យ​៖​លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស​ខ្មែរ បាន​ថ្លែងថា ស្រី្ត​ខ្មែរ​ដែលជា​អាជីវករ នៅ​ផ្សារ​រុង​ក្លឿ ស្ថិតនៅ​ស្រុក​អារញ្ញ ខេត្ត​ស្រះកែវ ប្រទេស​ថៃ ដែល​ត្រូវបាន​បុរស ជនជាតិ​ថៃ ចាប់ខ្លួន​ហើយ​រំលោភ សេពសន្ថវៈ បានទាមទារ​ប្រាក់ ជំងឺ​ចិត្ត ៥​សែន​បាត​។ លោក ជុំ សុន្ទរី បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន ក្រោយ​បញ្ចប់ កិច្ច​ជំនួប​រវាង លោក​ទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រី ក្រសួងការបរទេស ខ្មែរ និង​លោក អ៊ុយ​ហ្គោ អា​ស្ទូ​តូ អនុប្រធាន គ្រប់គ្រង​ទទួល បន្ទុក​កិច្ចការ​អាស៊ី និង​ប៉ាស៊ីហ្វិក សហភាព​អឺរ៉ុប នៅ​ព្រឹក​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០១៦​ថា “​រឿងនេះ កំពុងធ្វើការ​ដោះស្រាយ​គ្នា ដោយ​ខាង​សា​ម៉ី​ខ្លួន នារី​រងគ្រោះ បានទាមទារ ៥​សែន​បាត ហើយ​ខាង​ជនល្មើស បាន​ប្រាប់ថា ខ្លួន​មិនមាន​លទ្ធភាព សង​ទេ ។​
​ប៉ូលីស​ប្រាប់ថា បើ​ជនល្មើស មានលទ្ធភាព​សង នឹង​អាច​ដោះស្រាយ​គ្នា ក្រៅផ្លូវការ​បាន​” ។ បើតាម​លោក​ជុំ ស​ន្ទ​រី ប៉ូលីស​ថៃ ប្រាប់ថា បើ​ជនល្មើស​គ្មាន​ប្រាក់​សង​ទេ នឹង​បញ្ជូន​សុំ​ណុំ​រឿងនេះ ទៅ​តុលាការ​។​
​សូមបញ្ជាក់ថា ស្រី្ត​រងគ្រោះ​ត្រូវបាន​បុរស​ជនជាតិ​ថៃ ពីរ​នាក់ ចាប់​ដាក់​ក្នុង​រថយន្ត យកទៅ​បាត់ កាលពី​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០១៦ ហើយ​តម្រួត​ថៃ បាន​រកឃើញ នៅ​ថ្ងៃ​៤​ឧសភា​។ ស្ត្រី​រូបនេះ មាន​អាយុ​២៧​ឆ្នាំ មាន​ប្តី និង​កូនប្រុស​ម្នាក់ ជា​អ្នកលក់ដូរ នៅក្នុង​ផ្សារ​រុង​ក្លឿ រស់នៅក្នុង ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​៕

1170e0e3d8c6430a4e1a141165a189262c3

​

ទំនប់​វា​រី​អគ្គិសនី​​៧​នៅ​ម៉ាឡេស៊ី​ខ្វះ​ទឹក​​ដំណើរការ

​ម៉ាឡេស៊ី​៖​យោងតាម​សារព័ត៌មាន Channel News Asia បាន​ផ្សាយ​ថា ក្នុង​រយៈពេល​២០​ថ្ងៃ​ទៅ​៣​ខែ​ខាងមុខ​ទៀត បើ​មិនមាន​ទឹកភ្លៀង​ធ្លាក់​ទេនោះ​នឹង​បណ្តាល​ឲ្យ​ខ្វះ​ទឹក​សម្រាប់​ដំណើរការ​ទំនប់​វា​រី​អគ្គិសនី​ចំនួន​៧​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​។​
​រដ្ឋមន្ត្រីក្រសួង​ធនធានធម្មជាតិ និង​បរិស្ថាន​របស់​ម៉ាឡេស៊ី​ថ្លែងថា របាយការណ៍​ក្រសួង​ធនធានធម្មជាតិ​និង​បរិស្ថាន​ម៉ាឡេស៊ី​បញ្ជាក់ថា កម្រិត​ទឹកធ្លាក់​ចុះក្រោម​៥០%​សម្រាប់​លទ្ធភាព​ទំនប់​វា​រី​អគ្គិសនី​ដំណើរការ ដោយសារ​បញ្ហារ​លកក​ម្តៅ និង​លក្ខខណ្ឌ​ស្ងួត​ខ្លាំង​។ លោក​បន្តថា ទំនប់​កំពុង​ហួតហែង​ក្នុងចំណោម​៧​នោះ​គឺ​ទំនប់ Bukit Merah កំពុង​បង្ក​ការប៉ះពាល់​ខ្លាំង​ដល់​ប្រជាពលរដ្ឋនៅក្នុង​ស្រុក Kerian ពោលគឺ​កំពុង​ប្រឈម​នឹង​ការខ្វះខាត​ទឹក​ប្រើប្រាស់ និង​បង្កបង្កើនផល​។ ទន្ទឹម​នោះ​រដ្ឋាភិបាល​បានសម្រេច​បញ្ឈប់​ការផ្គត់ផ្គង់​ទឹក​សម្រាប់​កសិករ​ធ្វើ​កសិកម្ម​នៅក្នុង​រដ្ឋ Perak ដោយ​ផ្តោត​សំខាន់​លើទឹក​ប្រើប្រាស់​ប៉ុណ្ណោះ​៕

160505-vod-meta-g-en-7-dams-Malaysia-less-than-half-filled-with-water-Ministry

​

ក្រុម​ភេរ​វករ​គ្រោង​វាយប្រហារ​ទ្រង់ទ្រាយ​ ធំ​ក្នុង​ទីក្រុង​មូ​ស្គូ​

​រុស្ស៊ី​៖​សារព័ត៌មាន RT ចេញផ្សាយ​នា​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០១៦​នេះ​ដោយ​ដក​ស្រុង​សម្តី​មន្ត្រីជាន់ខ្ពស់​សន្តិសុខ​ជាតិ​រុស្ស៊ី​ថា ក្រុម​ភេរវ​ករ​បានរៀបចំ​ផែនការ​វាយប្រហារ​ដ៏​ធំ​នៅក្នុង​ទីក្រុង​ម៉ូស្គូ ចំ​ថ្ងៃ Victory Day ដែល​ព្រឹត្តិការណ៍​ប្រព្រឹត្តឡើង​នៅ​ថ្ងៃទី​០៩ ខែឧសភា ខាងមុខនេះ​។​
​មន្ត្រី FSB បាន​អះអាងថា យើង​បាន​រកឃើញ​នូវ​ឧបករណ៍​គ្រឿងផ្ទុះ និង​អាវុធ​ជាច្រើន​នៅក្នុង​ទីតាំង​មួយ ជាមួយនឹង​មនុស្ស​មួយក្រុម ដែល​មកពី​អាស៊ី​កណ្ដាល​។
​គួរបញ្ជាក់ ថា Victory Day ជា​ទិវា​ជ័យជំនះ ដែល​សហភាពសូវៀត បាន​យកឈ្នះ​លើក​ពួក​ណា​ស៊ី អាល្លឺម៉ង់ (Nazi Germany) ក្នុងអំឡុងពេល​បញ្ចប់​សង្គ្រាមលោកលើកទី​២៕

572a2b98c46188e0018b45af

​

ក្រុម ISIS អាច​នឹង​វាយប្រហារ​បន្ថែមទៀត​នៅក្នុង​ប្រទេស​ប៊ែ​ល​ហ្សិ​ក​

​ប៊ែ​ល​ហ្ស៊ិ​ក​៖​ប្រធាន​ភា្ន​ក់​ងារ​សន្តិសុខ​ប្រទេស​ប៊ែ​ល​ហ្ស៊ិ​ក លោក Jaak Raes បាន​ថ្លែងថា ក្រុម​ឧទ្ទាម​រដ្ឋ​ឥស្លាម ISIS អាច​នឹង​បើក​ការវាយប្រហារ​ភេរវកម្ម​ជាថ្មី​ម្តងទៀត​នៅក្នុង​ប្រទេស​ប៊ែ​ល​ហ្ស៊ិ​ក​។ នេះ​បើតាម​សារព័ត៌មាន​ស៊ិន​ហួ​។​
​លោក Jaak Raes បាន​បញ្ជាក់ថា ក្រុម ISIS ពេលខ្លះ​បានធ្វើ​ឲ្យ​យើង​ដេក​មិន​លក់ ហើយ​នៅក្នុង​រយៈពេល​យូរ យើង​រំពឹងថា យើង​អាច​ទទួល​ការវាយប្រហារ បន្ថែមទៀត ពី​ក្រុម​ភេរវកម្ម​មួយ​នេះ​។ ទោះជា​យ៉ាងណា​ប្រធាន​ភ្នា​ក់​សន្តិសុខ​រូបនេះ​ព្រមាន​ប្រឆាំង​ទៅនឹង​ការកើនឡើង​នៃ​ទង្វើ​នេះ​ផងដែរ​៕

1729349950

​

ខ្យល់​កន្ត្រាក់​វាយប្រហារ​ប្រទេស​មី​យ៉ាន់​ម៉ា​សម្លាប់​មនុស្ស​១៨​នាក់​

​រ៉ង់​ហ្គូ​ន​៖​យ៉ាងហោចណាស់​មនុស្ស​២៨​នាក់​បាន​ស្លាប់ និង​២៤​នាក់​ផ្សេងទៀត​រង​ប​រួស​ដោយសារ​អាកាសធាតុ​អាក្រក់​លាយឡំ​នឹង​ខ្យល់​កន្ត្រាក់​ខ្លាំង​វាយប្រហារ​ទីក្រុង Mandalay របស់​ប្រទេស​មី​យ៉ាន់​ម៉ា​។ នេះ​បើ​យោងតាម​សារព័ត៌មាន​ស៊ិន​ហួរ​ផ្សាយ​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០១៦​នេះ​។​
​ប្រភព​ដដែល​បញ្ជាក់ថា ទីក្រុង Mandalay ដែល​ជាទី​ក្រុងមាន​ប្រជាជន​រស់នៅ ច្រើន​បំផុត​លំដាប់​ទី​ពីរ នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​។ ជាមួយគ្នា​នោះ​គោក្របី ១,៤១០​ក្បាល​ងាប់ និង​ផ្ទះ ១៣,៣៥២​ខ្នង​បាន​ទទួលរង​ការខូចខាត អគារ​សាលារៀន​៦១​ខ្នង​រង​ផលប៉ះពាល់ និង​តំបន់​មួយចំនួនទៀត ផ្ទះ ២,៤២០​ខ្នង បាន​បាក់​រលំ​ទាំងស្រុង​តែម្តង​។ ទន្ទឹម​នោះ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​បាន​អះអាងថា​អាច​ស្មើនឹង​ទឹកប្រាក់ ២,៦​លាន​ដុល្លារ​សហរដ្ឋអាមេរិក​៕

article-doc-9x44o-nfIabX0Y82e1803f3a5e7cf2f5-149_634x422

​

ខឹង​ប្រពន្ធ​មិន​ព្រម​រួមរ័កច្របាច់ក​សម្លាប់ចោល​

​ខេត្ត​ព្រះសីហនុ​៖​កម្លាំង​នគរបាល​ខេត្ត​ព្រះសីហនុ​បាន​ចាប់ខ្លួន​ប្តី​ចិត្តឃោរឃៅ​ម្នាក់ ភ្លាមៗ​តែម្តង បន្ទាប់ពី​បានសម្លាប់​ប្រពន្ធ​ខ្លួនឯង ដោយសារតែ​ខឹង​ប្រពន្ធ​មិន​ឲ្យ​រួមភេទ​។ ករណីនេះ​កើតឡើង​នៅវេលា​ម៉ោង ១២ និង​៣០​នាទី​យប់​រំលងអធ្រាត្រ​ថ្ងៃទី ០៥ ខែឧសភា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​ភ្នំ​តូច ឃុំ​បឹង​តា​ព្រហ្ម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​
​តាម​ប្រភពពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ វ៉ើ​ក សាវឿន អាយុ​៥៣​ឆ្នាំ មុខរបរ​ធ្វើស្រែ មាន​ទីលំនៅ​កន្លែងកើតហេតុ​ខាងលើ បាន​ប្រើ​ដៃ​ទះកំផ្លៀង និង​ច្របាច់ក​ជនរងគ្រោះ ឈ្មោះ ណាំ ស្រី ភេទ​ស្រី អាយុ​៤៦​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ​ដែលជា​ប្រពន្ធ​បណ្តាល​អោយស្លាប់​ភ្លាមៗ​។ ប្រភព​ដដែល​បញ្ជាក់ថា ដើមហេតុ​កើតឡើង​ដោយសារ​បុរស​ជា​ប្តី​ស្រវឹងស្រា ហើយ​ខឹង​ប្រពន្ធ​មិន​ចូលដេក​ក្នុង​បន្ទប់​ជាមួយ ខឹង​ក៏​សម្លាប់ចោល​តែម្តង​។ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន ដើម្បី​បំពេញ​សំណុំរឿង​បញ្ជូនទៅ​ការិយាល័យ​ជំនាញ​៕

fn-2016-05-05-09-31-29-2fn-2016-05-05-09-31-29-1fn-2016-05-05-09-31-29-4

​

ក្មេង​ជំទង់​ទទួលទាន​ភេសជ្ជៈ​ច្រើន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បេះដូង​

​សុខភាព​៖​ក្មេង​ជំទង់​ដែល​ក្នុង​របប​អាហារ​របស់គេ​មាន​បញ្ចូល​ភេសជ្ជៈ​ច្រើន និង​អាហារ​ដែលមាន​ជាតិ​ស្ករ​ច្រើន​បានបង្ហាញ​ពី​រោគសញ្ញា​នៃ​រាងកាយ​ថា ពួកគេ​កំពុង​ប្រឈម​នឹង​បញ្ហា​បេះដូង​ខ្ពស់​។ តាមរយៈ​ការបង្កើន​ការទទួល​ទាន កាបូន​អ៊ី​ដ្រា​ត និង​ស្ករ​ត្រូវបាន​បញ្ចូល​ក្នុង​ជំងឺ​សរសៃ ឈាម​បេះដូង​ខ្ពស់​ក្នុងចំណោម​មនុស្សពេញវ័យ​។​
​ដើម្បី​ធ្វើតេស្ត​បញ្ហា​នេះ អ្នកស្រាវជ្រាវ​បានធ្វើការ​សិក្សា​ទៅលើ​ក្មេង​ជំទង់ ២,១៥៧​នាក់​។ ចំនួន​មធ្យម​នៃ​ការបន្ថែម​ស្ករ​ទៅលើ​ការបរិភោគ​ក្នុង​មួយថ្ងៃ ១១៩​ក្រាម (៤៧៦​កាឡូរី​)​។ គេ​បាន​រកឃើញថា ក្មេង​ជំទង់​ដែល​បាន​ទទួលទាន​ស្ករ​បន្ថែម​លើសពី ៩% ទៅ​មាន​កម្រិត កូ​លេ​ស្តេ​រ៉ុល LDL ( អាក្រក់​) ហើយ​លើសពី ១០% ទៅ​មាន​កម្រិត គ្លី​សេរី​ត បើ​ធៀប​ទៅនឹង​អ្នក​ដែល​ទទួលទាន​ស្ករ​ទាប​។​
​បន្ថែម​ទៅទៀត​អ្នក​ដែល​ទទួលទាន​ជាតិ​ស្ករ​ច្រើន​បានបង្ហាញ​សញ្ញា​នៃ​ការ​ទប់ទល់​ជាតិ អាំង​ស៊ុយ​ឡាំង ដែលជា​ហេតុ​អាច​នាំទៅរក​ជំងឺ​ទឹកនោមផ្អែម ដែល​ពាក់ព័ន្ធ​ជាមួយនឹង​ជំងឺ​បេះដូង​៕

juice-diet-weight-loss

​

ក្រសួងយុត្តិធម៌ និង CNRP ថ្លែងសរ​ដាក់គ្នា​រឿង​ចាប់ខ្លួន​តំណាងរាស្ត្រ និង​មន្ត្រី​សង្គម​ស៊ីវិល​

​រាជធានី​ភ្នំពេញ​៖​ក្រសួងយុត្តិធម៌ និង​បក្សប្រឆាំង​ត្រូវបាន​គេ​មើលឃើញថា​កំពុង​ថ្លែងសរ​ដាក់គ្នា​រឿង​ចាប់ខ្លួន​តំណាងរាស្ត្រ​នឹង​មន្ត្រី​សម​ង្គ​ស៊ីវិល​ដោយ​ម្ខាងៗ​អះអាង​យក​ត្រូវ​រៀងៗ​ខ្លួន​។​
អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ នៅថ្ងៃនេះ បាន​សម្តែង​ការសោកស្តាយ​ចំពោះ សេចក្តីថ្លែងការណ៍ របស់​ក្រុម​សមាជិកសភា មកពី​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ចាត់ទុកថា សេចក្តីថ្លែងការណ៍​នេះ មាន​ចរិត​ជាការ​ដាក់​សម្ពាធ​ទៅលើ​អំណាចតុលាការ ដែលជា​អំណាច​ឯករាជ្យ ការពារ​ដោយ​ច្បាប់ និង​រដ្ឋធម្មនុញ្ញ​។​
​ប្រតិកម្ម​របស់​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បាន​ធ្វើឡើង​បន្ទាប់ពី ក្រុមតំណាងរាស្ត្រ​មកពី​គណបក្ស​សង្គ្រោះ​ជាតិ បានចេញ​សេចក្តីថ្លែងការណ៍​មួយ ដោយ​ចោទប្រកាន់ថា តុលាការ​បាន​ប្រើ​អំណាច​ដោយ​រំលោភបំពាន​យ៉ាងធ្ងន់ធ្ងរ​លើ​អភ័យឯកសិទ្ធិ​តំណាងរាស្ត្រ ដែល​ធានា​ដោយ​មាត្រា​៨០​នៃ​រដ្ឋធម្មនុញ្ញ ហើយ​ប្រកាសថា តំណាងរាស្ត្រ​របស់ខ្លួន ៣​រូប ដែល​ក្នុងនោះ​រាប់ទាំង លោក កឹម សុខា នឹងមិន​ចូលខ្លួន​តាម​ការកោះហៅ​នេះ​នោះទេ​៕

fn-2016-05-05-10-22-04-2fn-2016-05-05-10-22-04-1

​

រសៀល​នេះ​សាលា​រាជធានី ហៅ​តំណាង​អ្នក​ហែ​ញត្តិ​ទៅ ACU មក​ពិភាក្សា​

​រាជធានី​ភ្នំពេញ​៖​នៅ​រសៀល​នេះ​សាលា​រាជធានី​ភ្នំពេញ នឹង​កោះហៅ​តំណាង​អ្នក​ហែ​ញា​តិ្ត​តវ៉ា​ដើម្បី​ពិភាក្សា ជុំវិញ​ការស្នើសុំ​ហែ​ញត្តិ ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។​
​សូមជម្រាបថា​តំណាង​ប្រជាពលរដ្ឋ យុវជន និង​ស្ត្រី​ទាំងនោះ បានប្រកាសថា ពួកគេ​មាន​គ្នា​ប្រមាណ​២​ពាន់​នាក់ នឹង​ដង្ហែ​ញត្តិ​ទៅ​អង្គភាព​ប្រឆាំង អំពើពុករលួយ នៅវេលា​ម៉ោង ៩៖០០ ថ្ងៃទី​០៧ ខែឧសភា ឆ្នាំ​២០១៦ ដើម្បី​ទាមទារ​ឱ្យ​អង្គភាព​នេះ បញ្ឈប់​ការចោទប្រកាន់​លើ​មន្ត្រី សង្គម​ស៊ីវិល​៕

fn-2016-05-05-09-57-19-1

 

​