All posts by មេគង្គ ប៉ុស្តិ៍

ម៉ៅ ហា​ជី ​ធ្លាយ​ដំណឹង​លែងលះ​ប្រពន្ធ​កម្រ​ត់ក​ម្រ​

​លោក រតនៈ
​ភ្នំពេញ​៖​ទើបនឹង​ស្ងប់ស្ងាត់​ជុំវិញ​រឿងរ៉ាវ​បណ្តឹង​ជាមួយ​ទូរទស្សន៍​ហង្ស​មាស​មិនបាន​ប៉ុន្មាន​ផង តារាចម្រៀង​ប្រុស​ទើបនឹង​ល្បីឈ្មោះ​ម៉ៅ ហា​ជី បាន​លេចចេញ​ដំណឹង​លែងលះ​ប្រពន្ធ​ដែល​ធ្លាប់​រួមរស់​កម្រ​តិក​ម្រ​ជាមួយគ្នា​ជាង​៥​ឆ្នាំកន្លងមក​។
​ ​អតីត​បេក្ខជន​កម្មវិធី​Cambodia idol បាន​បង្កើត​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ជាថ្មី​លើ​ប​ញ្តា​ញ​ទំនាក់​ទ​នង​សង្គម​ហ្វេ​ស​ប៊ុ​ក ក្រោយ​មាន​អ្នក​ទម្លាយ​ថា លោក​ធ្លាប់មាន​ប្រពន្ធ និង​កូន​វ័យ​៥​ឆ្នាំ​ម្នាក់ ហើយ​ពេលនេះ​ទើបនឹង​សម្រេចចិត្ត​លែងលះ​ប្រពន្ធ​ជា​អ្នកចម្រៀង​ច្រៀង​តាម​តន្ត្រីសម័យ​តាម​ខេត្ត​ដែល​ធ្លាប់​ស៊ី​អត់​ស៊ី​ឃ្លាន​ជាមួយគ្នា​កន្លងមក​។ ប្រភព​ក្រៅផ្លូវការ​បានលើកឡើង​ថា​តារាចម្រៀង​លោក ម៉ៅ ហា​ជី បាន​លែងលះ​ប្រពន្ធ​ឈ្មោះ ស្រីមុំ ដែល​ធ្លាប់​តស៊ូ​ជា​អ្នកចម្រៀង​អក​កេះ​ជាមួយគ្នា ដោយ​មិន​ស្ដាយស្រណោះ​អនុស្សាវរីយ​ជួរ​ចត់ និង​អាណិតកូន​ប្រុស​ម្នា​ក់មាន​វ័យ​ប្រមាណ​៥​ឆ្នាំ​នោះទេ​។​
​ប្រភព​ដដែល​បន្តថា ប្រពន្ធ​ឈ្មោះ ស្រីមុំ ដែលជា​អ្នកចម្រៀង​តាម​ខេត្ត​មាន​រូប​សម្រស់​មិនសូវ​ស្អាត​ម្នាក់នេះ មាន​រយៈពេល​ជាង​មួយខែ​មកហើយ ប៉ុន្តែ​សម្រាប់​ព័ត៌មាន​លម្អិត​តារាចម្រៀង​រូបនេះ​លែងប្រពន្ធ ដោយ​មូល​ហេតុអ្វី​នោះ គេ​មិន​ហ៊ាន​បញ្ជាក់​ច្បាស់​ទេ ដោយ​គ្រាន់តែ​ឮ​អ្នកស្រុក​និយាយថា នៅពេល​លោក ម៉ៅ​ហា​ជី ល្បី​ទៅ​មាន​នារី​ថ្មី​មាន​រូប​សម្រស់ និង​ទ្រព្យសម្បត្តិ​ស្តុក ជួយ​ជ្រោមជ្រែង ដូច្នេះហើយ​ទើប​គេ​ជិនណាយ​ប្រពន្ធដើម​ដែល​ធ្លាប់​តស៊ូ​រួមរស់​ជាមួយគ្នា​ជា​យូ​មកហើយ​។​
​ ​ទោះជា​យ៉ាងណា​គេ​នៅ​មិនទាន់​ស្វែងរក​ការបញ្ជាក់​ពី​តារាចម្រៀង ម៉ៅ ហា​ជី​បាន​នៅឡើយ​ទេ​កាលពី​ល្ងាច​ថ្ងៃទី​១​ខែមេសា​នេះ​។ តារាចម្រៀង​រូបនេះ​បាន​ចុច​ផ្តាច់​ទូរស័ព្ទ​ក្រោយ​ពេ​លោក​ដឹងថា​អ្នក​ដែល​ទូរស័ព្ទ​ចូល​គឺជា​អ្នកសារព័ត៌មាន​។ ទោះជា​យ៉ាងណា​កន្លងមក​លោក ម៉ៅ ហា​ជី និង លោក ប៊ុត សីហា​ដែលជា​អ​តី​បេក្ខជន Cambodia Idol សុទ្ធតែ​ធ្លាប់មាន​ប្រពន្ធ​កូន​រួចមកហើយ​មុនពេល​ចូល​ប្រឡង​និង​ក្លាយជា​តារាចម្រៀង​អាជីព​នោះ​៕

12

ករណី​បាក់​សំណង់​ស្ពាន​អាកាស​នៅ​ឥណ្ឌា​អ្នកស្លាប់​កើន​ដល់​២៥​នាក់

​ឥណ្ឌា​៖​ចំនួន​អ្នកស្លាប់​ក្នុង​ហេតុការណ៍​បាក់​សំណង់​ស្ពាន​អាកាស​នៅក្នុង​ទីក្រុង Kolkata ក្បែរ​ឧទ្យាន Girish Park ប្រទេស​ឥណ្ឌា​បាន​កើន​ឡើងដល់​២៥​នាក់ ខណៈ​អ្នករបួស​កើន​ដល់​ជាង ១០០​នាក់​។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន​ចិន​ស៊ិន​ហួ មុននេះ​បន្តិច​។​
​អាជ្ញាធរ​ឥ​ណ្ឌ​បាន​បញ្ជាក់ថា ភ្នាក់ងារ​ជួយសង្គ្រោះ​បាន​ប្រតិបត្តិការ​ជួយសង្គ្រោះ​មនុស្ស​ជាប់គាំង​នៅក្រោម​គំនរ​បាក់បែក ត្រូវបាន​ធ្វើឡើង​ដោយ​ចំណាយពេល​ប្រមាណ​៤​ម៉ោង ដោយមាន​ការចូលរួម​ពី​ក្រុម​ពន្លត់​អគ្គិភ័យ និង​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​កន្លែងកើតហេតុ​៕

1

Juventus ដាក់​តម្លៃ​ជាង​១០០​លាន​ដុល្លារ​បើ​ក្លិប​ណា​ចង់បាន Pogba

​បាល់ទាត់​៖​ខ្សែប្រយុទ្ធ​របស់​ក្លិប Juventus កីឡាករ Paul Pogba បានដាក់​តម្លៃ​ខ្លួន​ថ្លៃ​ជាងគេ​លើ​ពិភពលោក​បើសិនជា​គាត់​សម្រេចចិត្ត​ចាកចេញ​ពី​ក្របខណ្ឌ Serie A ។ នេះ​បើ​យោងតាម​ខ្សែបម្រើ​ជើងចាស់ Andrea Pirlo​។​
​ខ្សែប្រយុទ្ធ​សញ្ជាតិ​បារាំង​វ័យ​២៣​រូបនេះ ទាញ​ចំណាប់អារម្មណ៍​ខ្លាំង​បន្ទាប់ពី​លេង​ឡើង​ជើង​ប៉ុន្មាន​រដូវ​កាល​ចុងក្រោយ ដោយមាន​ក្លឹប​ធំ​ជាច្រើន​កំពុង ព្យាយាម​ទាក់ទង តែ​យ៉ាងណាមិញ បើ​យោងតាម​ការបញ្ជាក់​ពី​ភ្នាក់ងារ​ផ្ទាល់​របស់​កីឡាករ​រូបនេះ បាន​ឲ្យ​ដឹងថា​រូបគេ ត្រៀមខ្លួន​បន្ត​កុងត្រា​ថ្មី​ជាមួយ Juventus ក្នុងពេល​ឆាប់ៗ​។​
Pirlo ជឿជាក់ថា​ក្លឹប​ដែល​ចង់បាន Pogba ត្រូវ​ហ៊ាន​ចំណាយ​ច្រើនជាង​១០០​លាន​ដុល្លារ ឬ​១១៣​លាន អឺរ៉ូ ពោលគឺ​ស្មើគ្នា​នឹង​តម្លៃ​ខ្លួន Gareth Bale ដែល​ផ្ទេរ​ទៅ Real Madrid ក្នុង​ឆ្នាំ ២០១៣៕

Paul-Pogba-599393

ស្លាប់​៧​នាក់ របួស ២៤​នាក់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ​

​រាជធានី​ភ្នំពេញ​៖​យ៉ាងហោចណាស់ មនុស្ស​៧​នាក់​បាន​ស្លាប់ ខណៈ​១៥​នាក់​រងរបួស​ធ្ងន់ និង​៩​នាក់​ផ្សេងទៀត​រងរបួស​ស្រាល ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន ១៤​លើក ក្នុងនោះ​យប់​៧​លើក នៅ​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៦​ម្សិលមិញ​នេះ​។​
​ប្រភពព័ត៌មាន​ដដែល​បញ្ជាក់ថា នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១៤​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត សរុប​ចំនួន​២៤​គ្រឿង រួមមាន​ម៉ូតូ​ចំនួន​១៣​គ្រឿង រថយន្ត​ធុន​តូច​ចំនួន​៧​គ្រឿង រថយន្ត​ធុន​ធំ​ចំនួន​៣​គ្រឿង និង​យាន​ផ្សេងៗ​ចំនួន​១​គ្រឿង ហើយ​មូល​ហេតុដែល​បណ្តាល ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន​ល្មើស​ល្បឿន​៨​លើក​, ស្រវឹង​២​លើក​, ប្រជែង​គ្រោះថ្នាក់​២​លើក និង​កត្តា​យានយន្ត​១​លើក​។ ក្នុងនោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍​១១​នាក់ (​យប់​២​នាក់​)៕

7e79f91b-076d-4945-89b0-253518adc632

មានការ​ឃុបឃិត​រាន​ព្រៃ​ឈូសឆាយ​យក​ដី​សហគមន៍​យក​ធ្វើ​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​

ខេត្តក្រចេះ​៖​តំបន់​អភិរក្ស​បឹង​កូន​សត្វ​និង​ព្រៃ​លិច​ទឹក ដែល​នៅតាម​ដងផ្លូវ​ជាតិ​លេខ​៧៣ ពី​ស្ពាន​ព្រែក​ឆ្លូង​រហូតមកដល់​ស្ពាន​ព្រែកជីក​ដែលជា​កន្លែង​ជំ​រកត្រី​គ្រប់​ប្រភេទ ហើយក៏​ជា​តំបន់​ទាក់ទាញ​ភ្នែក​ទេសចរ​ជាតិ និង​អន្តរជាតិ​នោះ​ឥឡូវនេះ​ត្រូវបាន​ជនខិលខូច​ឃុបឃិត​គ្នា​រុករាន គាស់​កាយ និង​កាប់​ទន្ទ្រាន រួមទាំង​ឈូសឆាយ​ខ្ទេច​គ្មាន​សល់​ដើម្បី​យក​ដី​ធ្វើ​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​។ តំបន់​នោះ​គឺ​ស្ថិតនៅក្នុង បឹង​ព្រែ បឹង​ផ្តៅ បឹង​ស្រែ​អាង និង​បឹង​បាក់ផ្តៅ​បឹង​កូន​សត្វ ស្ថិតនៅក្នុង​ឃុំ​ព្រែក​សា​ម៉ាន់ និង​ឃុំ​កញ្ជរ ខេត្តក្រចេះ​។​
​តាម​ប្រភពព័ត៌មាន​ពី​ពលរដ្ឋ​បាន​ឲ្យ​ដឹងថា មេខ្លោង​ដែល​កាប់បំផ្លាញ​ព្រៃឈើ​យក​ដី​ខាងលើ​មានឈ្មោះ ឃុ​ត ម៉េង អនុប្រធាន​សហគមន៍ ដែល​បាន​ឈូសឆាយ និង​ជិ​ក​ប៊ៀ​រ បាត​បឹង​កូន​សត្វ បាត​បឹង​ស្រែ​អាង និង​បាត​បឹង​ដទៃ រួម​បក្សពួក​មួយចំនួនទៀត​។ ចំណែក​ប៊ៀ​រ​ដែល​ពួកគាត់​បាន​ជីក​ប្រហែល ពី​៤០​ទៅ​៥០​ប៊ៀ​រ ដើម្បី​យក​ត្រី ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​។ ប្រជាពលរដ្ឋ​បញ្ជាក់ថា កាលពី​ដើមខែ ឧសភា ឆ្នាំ​២០១៥ មេឃុំ​ព្រែក​សា​ម៉ាន់ ងួន សេង បាន​ស្តារ​ព្រែក​ឈ្នៃ ហើយ​មិន​បានធ្វើ​ទ្វារ​ទឹក​បណ្តាលឱយ​ហូរ​ទឹក​អស់ពី​បឹង​កូន​សត្វ​ស្ងួត​ដាច់​ពូជ​ត្រី និង​ធ្វើឱយ​ប្រជាពលរដ្ឋ​ខ្វះ​ទឹក​ដាក់​ស្រែប្រាំង ឥឡូវ​ស្រាប់តែ​បើកដៃ​ឱយ​សហគមន៍​និង​បក្សពួក​មួយចំនួន​ជីក​ប៊ៀ​របាត​បឹង​ទៀត ។​
​បើតាម​សំដី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា បឹង​កូន​សត្វ​តាំងពី​ដូនតា មក​ពុំដែល​រីងស្ងួត​ទេ ប្រជាពលរដ្ឋ​គ្រប់​ឃុំ​មករក​ត្រី​នៅក្នុង​បឹង​នេះ​ទាំងអស់​ឥឡូវនេះ​ពួកគាត់​ត្រូវ​ជួប​ការលំបាក​ហើយ ព្រោះ​ជនខិលខូច​ជីក​ប៊ៀ​របាត​បឹង​យក​ជា​កម្មសិទ្ធិ​របស់ខ្លួន​អស់​ទៅហើយ​។​
​ប្រជាពលរដ្ឋ​ទាមទារ​ឲ្យ​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​មេត្តាជួយ​ធ្វើ​អន្តរាគមន៍​ផង ពុំ​ដូច្នោះ​ទេ​បឹង​ធម្មជាតិ និង​លិច​ទឹក​តាម​ដងផ្លូវ​លេខ ៧៣ (​ឆ្លូង​ក្រចេះ​) នឹង​ទៅជា​កម្មសិទ្ធិ​របស់​ជន​ខិលខូច​អស់ហើយ​៕

b956038c-2e93-4d89-ac1a-133a5ed1cdc70f243167-8170-4458-be6c-2056822b7f0c96179a3d-c017-4665-82ad-077e020d8194

ប្រជាពលរដ្ឋ​ប្រមាណ​ជា​៣០​គ្រួសារ​ត្រូវ​ក្រុម ចាន់ សុធា រំលោភ​យក​ដី​

​ខេត្តកំពត​៖​ប្រជាពលរដ្ឋ​នៅ​ភូមិ​ជំរក ឃុំ​តេ​ជោ​អភិវឌ្ឍន៍​សែន ស្រុក​ឈូក ខេត្តកំពត ត្រូវបាន​ក្រុមហ៊ុន ចាន់ សុធា រ​លោភ​យក​ដី​របស់គាត់ និង​គំរាមកំហែង​រក​ចាប់​ពួកគាត់​ដាក់គុក​ទៀត ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​រសៀល​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០១៦​កន្លងទៅ​។​
​ប្រជាពលរដ្ឋ​បាន​ប្រាប់​អោយដឹងថា ដី​របស់គាត់​ត្រូវបាន​ខាង​សូរ​យោ​ដី និង​អជ្ញាធរ​ភូមិ ឃុំ ទទួលស្គាល់​ហើយ​នៅតែ​ក្រុមហ៊ុន ចាន់ សុធា រំលោភ​យក​ទៀត ប្រជាពលរដ្ឋ​បន្តទៀតថា ដី​ដែល​ក្រុមហ៊ុន​រំលោភ​យក​នោះ​ពួកគាត់​បាន​កាន់កាប​យូរ​ឆ្នាំ​ហើយ គឺ​តាំងពី​ក្រុមហ៊ុន ចាន់ សុធា ចូលមក​តែងតែ​រំលោភ​យក​ដី​ប្រជាពលរដ្ឋ​ធ្វើអោយ​ប្រជាពលរដ្ឋ​ក្តៅក្រហាយ​យ៉ាងខ្លាំង​។
​លោក សាន គ្រី​យ៉ា មេឃុំ​តេ​ជោ​អភិវឌ្ឍន៍ បាន​ប្រាប់​អ្នកយកព័ត៌មាន​យើង​ថា លោក​និង​រក​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ​របស់គាត់ មិន​បណ្តែតបណ្តោយ អោយ​ក្រុមហ៊ុន​ធ្វើ​តាមតែ​អំពើ​ចិត្ត​ទេ ព្រោះ​លោក​ស្រលាញ់​ប្រជាពលរដ្ឋ​របស់គាត់​។
​តែ​ខាង​អ្នកសារព័ត៌មាន​ក៏បាន​ភ្ជាប់​ទូរស័ព្ទ​ទៅ​លោក វ៉ែន ស៊ីថា អភិបាលស្រុក​ឈូក​ដើម្បី​សុំ​ការបំភ្លឺ ពាក់ព័ន្ធ​និង​ក្រុមហ៊ុន ចាន់ សុធា រំលោភ​យក​ដី​របស់​ប្រជាពលរដ្ឋ​នៅ​ចំណុច​ភូមិ ជម្រក ឃុំ​តេ​ជោ​អភិវឌ្ឍន៍ តែ​ទូរស័ព្ទ​របស់លោក​អភិបាលស្រុក​មិន​ទំនាក់ទំនង​បានទេ ចំណែក​ម្ចាស់​ក្រុមហ៊ុន ចាន់ សុធា ក៏​មិន​សុំ​ការបំភ្លឺ​បានដែរ ដោយ​ខាង​សារព័ត៌មាន​យើង​មិន​ស្គាល់​លេខ​ទូរស័ព្ទ​របស់គាត់​។
​រីឯ​លោក យិន រ៉ាវុធ ប្រធាន​មន្ទីរ​សូ​រិ​យោ​ដី​ខេត្តកំពត ទូរស័ព្ទ​របស់គាត់​ទាក់ទង​បាន តែ​ពុំមាន​អ្នកទទួល​។​
​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ជម្រក ឃុំ​តេ​ជោ​អភិវឌ្ឍន៍ ស្រុក​ឈូក ខេត្តកំពត សូម​អំពាវនាវ​អោយ​ឯកឧត្តម ចាន់ ចេស្តា អភិបាល​ខេត្តកំពត ជួយ​រក​យុត្តិធម៌​ជូន​ពួកគាត់​ផង ជាពិសេស សម្តេច​តេ​ជោ ហ៊ុន សែន ត្រូវ​ជួយ​កូនចៅ​ប្រមាណ ជាង​៣០​គ្រួសារ​ដែល​រស់នៅ​ភូមិ​ឃុំ​ខាងលើនេះ​ផង ដែល​កំពុង​រង​ការរំលោភបំពាន​ពី​សំណាក់​ក្រុមហ៊ុន ចាន់ សុធា ដែល​រំលោភ​យក​ដី​របស់​ពួកគាត់ និង​ប្រើ​កូនចៅ​មក​គំរាម​ចាប់​ពួកគាត់​ដាក់គុក​ទៀត​៕

1234

កែវ ស្រី​និច្ច វិល​ចូល​សិល្បៈ​វិញ​ក្រោយ​លែង​ប្តី​

​លោក រតនៈ
​ភ្នំពេញ​៖​អតីត​កញ្ញា ឯក Bridgerstone ឆ្នាំ​២០០៨ នាង កែវ ស្រី​និច្ច បាន​ចាក​ចេញពី​ភិ​ភព​សិល្បៈ​យ៉ាង​ស្ងៀមស្ងាត់​ក្រោយពេល​នាង​ប្រឡូក​ក្នុង​វិស័យនេះ​បាន​ត្រឹម​២​ឆ្នាំ​។ ទោះជា​យ៉ាងណា​ថ្មី​នេះ​នាង​បានបង្ហាញ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ក្រោយពី​គេ​សង្កេតឃើញ​នាង​បង្ហាញ​វត្តមាន​ក្នុង​ការងារ​សិល្បៈ​ជាថ្មី គឺ​ក្រោយពេល​លែង​ប្តី​ឥត​ខាន់ស្លា​។
​ ​ការបាត់​មុខ​របស់​តារា​សម្តែង​ស្រី​ល្បីឈ្មោះ កែវ ស្រី​និច្ច បាន​បង្កើត​ឲ្យ​មានការ​ងឿងឆ្ងល់ រហូត​លេចដំណឹង​ថា​នាង​បានជ្រើសរើស​បុរស​ម្នាក់​ដើម្បី​រួមរស់​ជាមួយគ្នា​ដោយ​មិនបាន​រៀបការ​។ គេ​ចាំបាន​ថា តារា​សម្តែង​កែវ ស្រី​និច្ច​បាន​ឱកាស​កញ្ជ្រោក​ក្នុង​ពិភព​សិល្បៈ​ក្រោយពេល​នាង​ប្រឡង​ជាប់​ជា​កញ្ញា​ឯ​ក្នុង​កម្មវិធី​មួយ​របស់​ស្ថានីយទូរទស្សន៍​ខ្មែរ​ប៉ុស្តិ​លេខ​៩ និង​ក្រោម​ក្រោម​ការជួយជ្រោមជ្រែង​ពី​ម្តាយ​ដែលជា​អ្នកសិល្បៈ​ជើងចាស់ ។ នាង​ទទួលបាន​ឱកាស​ការងារ​សិល្បៈ​ច្រើន​គួរសម​ប៉ុន្តែ​នាង​បាន​បាន​បាត់​មុខ​ដោយ​ស្ងប់ស្ងាត់​ខណៈដែល​ន​ការងារ​សិល្បៈ​ជាច្រើន​សំរុក​រត់រ​កនាង​ទៅវិញ​។​ការបាត់​មុខ​ក្នុងសង្គម​សិល្បៈ​គឺ​ក្រោយពេល​នាង​បញ្ចប់​ការថត​ខ្សែភាពយន្ត​រឿង “​នាង​ឈូកស​” របស់​ស្ថានីយ​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥ ។ ការបាត់​មុខ​ក្នុង​វិស័យ​សិល្បៈ​ភ្លាមៗ​កែវ ស្រី​និច្ច​បានបង្ហាញ​ខ្លួន​ភ្លាម​ដែរ​ក្នុងនាម​ជា​អា​ជីករ​នៅ​ផ្សារ​អូរ​ឬ​ស្សី​ទៅវិញ​។
​ ​តារា​ស្រី​រូបនេះ​បញ្ជាក់ថា​ការវិល​មកកាន់​ការងា​រ​សិល្បៈ​ជាថ្មី​នេះ​គឺ​ក្រោយពី​នាង​ផ្អាក​មុខ​ជំនួញ​ដែល​ធ្លាប់​បានធ្វើ​កន្លងមក​។ នាង​ទទួលស្គាល់ថា កន្លងមក​នាង​បាន​ជួយ​លក់ដូរ​មាស​នៅក្នុង​ផ្សារ​អូ​ឬ​ស្សី​ជាមួយនឹង​ម្តាយក្មេក ប៉ុន្តែ​ពេលនេះ​នាង​ឈប់​ហើយ​ក្រោយពី​បញ្ចប់​ទំនាក់ទំនង​ជាមួយ​បុរស​ជា​ប្តី​។ នាង​ថា​ក្រោយ​ប្រឡូក​ការងារ​សិល្បៈ​បាន​ជាង​២​ឆ្នាំ​នាង​បាន​ស្រលាញ់​ជាមួយនឹង​បុរស​ម្នាក់​ហើយ ក៏បាន​រួមរស់​ជាមួយគ្នា​ក្នុងនាម​ជា​ប្តី​ប្រពន្ធ និង​ស្នាក់​នៅផ្ទះ​ខាង​ប្រុស​ដោយ​នាង​បានបញ្ចប់​ការងារ​សិល្បៈ​រួច​ងាក​ទៅ​ចាប់​របរ​រកស៊ី​។ នាង​បញ្ជាក់ថា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​គ្រួសារ​នាង​លេចចេញ​នូវ​ភាព​រកាំរកូស​ច្រើន​ពិសេស​ទាក់ទង​នឹង​ប្រាក់ចំណូល​ដែលមាន​ទាប​។ នាង​បន្តថា​ក្រៅពី​បញ្ហា​ប្រាក់ចំណូល ក៏មាន​បញ្ហា​មួយចំនួន​ជាមួយនឹង​អតីត​ស្វាមី​នាង​ដែរ​។ នាង​បានស្នើ​ស្វាមី​ក្នុង​ការវិល​ចូល​សិល្បៈ​ដើម្បី​បន្ថែម​ចំណូល​ដែលមាន​ស្រាប់ ប៉ុន្តែ​ស្វាមី​នាង​ជំទាស់​។ ដោយមាន​រឿងរ៉ាវ​ជាច្រើន​ខាងលើ​ទើប​នាង​និង​ស្វាមី​សម្រេច​ចែកផ្លូវ​គ្នា​ដើរ​រៀងៗ​ខ្លួន​។ បញ្ជាក់​ក្នុងន័យ​ស្តាយក្រោយ​នូវ​អ្វីដែល​នាង​បានជ្រើសរើស​បញ្ចប់​អាជីព​សិល្បៈ​ដោយ​ទទួលយក​ស្នេហា​ដែល​សាច់ញាតិ​មិនសូវ​ជា​ពេញចិត្ត​។ នាង​ថា ទីផ្សារការងារ​សិល្បៈ​នាង​អាច​នឹងមាន​ច្រើន​ប្រសិន​នាង​បន្ត​ចាប់​ការងារ​សិល្បៈ​។​បញ្ជាក់​ក្នុងន័យ​រៀងចាល​នឹង​រឿងរ៉ាវ​ស្នេហា​អ្នក​មេម៉ាយ​រូបនេះ​បញ្ជាក់ថា នឹង​បិត​បេះដូង​ត្រឹមនេះ​សិន ព្រោះតែ​ចង់យក​ពេលវេលា​គិតពី​រឿង​ការងារ​ឲ្យ​បាន​ច្រើន​។ តារា​ស្រី​រូបនេះ​រំពឹងថា​ការវិល​មកកាន់​សង្វៀន​សិល្បៈ​ជាថ្មី​នឹង​ទទួលបាន​ការគាំទ្រ​លើកទឹកចិត្ត​ពី​ទស្សនិកជន​ជាថ្មី​។ នាង​បន្តថា នាង​ទើបនឹង​វិល​មក​ប្រឡូក​សិល្បៈ​ជាថ្មី​បាន​រយៈពេល​ជាង​៥​ខែ​ប៉ុណ្ណោះ ប៉ុន្តែ​នាង​ទទួលបាន​ការងារ​សម្តែង​មួយចំនួន​ជាថ្មី​ផងដែរ បើទោះបីជា​មិនមាន​តំណែង​ជា​តួឯក​ដូច​៦​ឆ្នាំមុន​ក្តី​។ តារា​ស្រី​វ័យ​២៤​ឆ្នាំ​រូបនេះ​បញ្ជាក់ដែរថា មិន​ប្រកាន់​ក្នុងការ​សម្តែង​ជា​តួអង្គ​អ្វី​ទេ​គឺ​នាង​ពេញ​ចិត្តនឹង​ការសម្តែង​ហើយក៏​យល់ច្បាស់​ពី​ស្ថានភាព ផលិត​ខ្សែភាពយន្ត​ហើយ​តារា​សម្តែង​ស្រស់​ក្មេង​ជាច្រើន​ក៏មាន​ឱកាស​ដណ្តើម​តំណែង​តួឯក​ដែរ​៕

index

ស្ត្រី​ខ្មែរ​៣​នាក់​ទៀត​ដែល​បម្រើ​ការងារ​តាម​ផ្ទះ​នៅ​ចិន និង​ម៉ាឡេស៊ី​ត្រូវបាន​ជួយ​ឲ្យ​ត្រឡប់មកវិញ​

​រាជធានី​ភ្នំពេញ​៖​ស្ត្រី​ខ្មែរ​៣​រូប​ទៀតហើយ ដែល​បានចេញ​ទៅធ្វើ​ការងារ​នៅ​ប្រទេស​ចិន និង​ម៉ាឡេស៊ី អស់​ជាច្រើន​ឆ្នាំ ត្រូវបាន​ក្រសួង​ការ បរទេស​កម្ពុជា តាមរយៈ​ឯកអគ្គរាជទូត​ប្រចាំ​នៅ​ប្រទេស​ចិន និង​ម៉ាឡេស៊ី ជួយ​អន្តរាគមន៍​ឲ្យ​បាន​វិល​មក​ស្រុកកំណើត​វិញ​៕ សូម​អាន​ព័ត៌មាន​លម្អិត​ខាងក្រោម​៖

fn-2016-04-01-09-25-21-1

លោក ស្រី ចំរើន ស្នើ​ឲ្យ​លោក កឹម សុខា បកស្រាយ​៣​ចំណុច​

​រាជធានី​ភ្នំពេញ​៖​តំណាងឱ្យ​ក្រុមនិស្សិត និង​យុវជន លោក ស្រី ចំរើន នៅ​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០១៦​នេះ នៅវេលា​ម៉ោង​៣​រសៀល​នឹង​ដឹកនាំ​ក្រុមយុវជន និស្សិត ឲ្យ​ទៅកាន់​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ស្នើសុំ​ឲ្យ​លោក កឹម សុខា ឬ​គណបក្ស​ជួយ​បកស្រាយ​៣​ចំណុច​ពាក់ព័ន្ធ​នឹង​គម្រោង​ប្តឹង​រូបលោក​។​
​គួរ​បញ្ជាក់ថា តំណាងឱ្យ​ក្រុមនិស្សិត និង​យុវជន​រូបនេះ​បាន​អះអាង​កាលពី​ម្សិលមិញ​ថា លោក​ជឿជាក់ថា គណបក្ស​សង្គ្រោះ​ជាតិ មិន​ហ៊ាន​ប្តឹង​លោក​ទេ ដោយ​លោក​បញ្ជាក់ថា គណបក្សប្រឆាំង​គ្រាន់តែ​គំរាម​លោក​ប៉ុណ្ណោះ មិនមាន​ចិត្ត​តតាំង​ជាមួយ​រូបលោក​ទេ និង​បញ្ជាក់ថា CNRP មិនមែនជា​កម្មសិទ្ធិបញ្ញា របស់​បុគ្គល​ណា​ម្នាក់​ទេ​៕ សូម​អាន​ព័ត៌មាន​ល្អិត​ក្នុង​ញត្តិ​ខាងក្រោម​៖

fn-2016-04-01-09-13-54-1

អាមេរិក​-​ចិន​រួមគ្នា​ធ្វើការ​លើ​បញ្ហា​គ្រាប់​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​

​អន្តរជាតិ​៖​រដ្ឋាភិបាល​ក្រុង​ប៉េកាំង និង​រដ្ឋាភិបាល​ក្រុង​វ៉ា​ស៊ិន​តោន​បាន​សហការគ្នា​ធ្វើការ​លើ​បញ្ហា​គ្រាប់​មី​ស៊ី​ល​របស់​កូរ៉េខាងជើង និង​ដើម្បី​ធានា​ឲ្យ​បាន​សេរីភាព​ក្នុង​តំបន់​ឧបទ្វីប​កូរ៉េ​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​សារព័ត៌មាន BBC នៅ​ថ្ងៃ​សុក្រ​នេះ​។​
​លោក បា​រ៉ា​ក់​អូ​បា​ម៉ា បានប្រកាសថា ប្រទេស​ចិន និង​សហរដ្ឋអាមេរិក​បាន​យល់ព្រម​គ្នា​ក្នុងការ​ធ្វើការ​រួមគ្នា​ក្នុងការ​សាកល្បង​ដោះស្រាយ​បញ្ហា​ការធ្វើ​តេស្ត​សាកល្បង​គ្រាប់​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​ដែល​តែងតែ​ធ្វើឡើង​ជារឿយៗ​។ ការប្រកាស​បែបនេះ​ធ្វើឡើង​អំឡុងពេល​លោក​ជួប​ទស្សនកិច្ច​មួយ​រប​ស់លោក ប្រធានាធិបតី​ចិន​លោក Xi នៅក្នុង​កិច្ចប្រជុំ​កំពូល​ស្តីពី​បញ្ហា​អាវុធ​នុយក្លេអ៊ែរ​កាលពី​ថ្ងៃ​ម្សិលមិញ នៅ​វ៉ា​ស៊ិន​តោន​៕

2e45ddb679e1bf72dc3d59bc3f31bd54

បំផ្ទុះ​រថយន្ត​អត្តឃាត​នៅ​ចំណតរថយន្ត​នៅ​តួ​ក​គី​ស្លាប់​ប៉ូលិស​៦​នាក់ របួស​២០​នាក់​

​តួ​ក​គី​៖​ប៉ូលិស​៦​នាក់​បាន​ស្លាប់ និង​មនុស្ស​២០​នាក់​ផ្សេងទៀត​បាន​រងរបួស នៅក្នុង​ករណី​បំផ្ទុះ​រថយន្ត​អត្តឃាត​ក្នុង​ទីប្រជុំជន​មួយនា​ទីក្រុង Diyarkakir ប្រទេស​តួ​ក​គី​។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន Reuters​។​
​សាក្សី​នៅ​កន្លែងកើតហេតុ​បានបញ្ជាក់​ឲ្យ​ដឹងថា មាន​រថយន្ត​មួយគ្រឿង​បាន​បើក​បុក​រថយន្តក្រុង​ដឹក​ប៉ូលិស បន្ទាប់មក​ក៏មាន​សំឡេង​ផ្ទុះ​កើតឡើង ដោយ​សំឡេង​នោះ​ត្រូវបាន​គេ​ស្គាល់​ច្បាស់​ថា ជា​សំឡេង​គ្រាប់បែក​។ ប៉ូលិស​ប្រចាំ​តំបន់ បានបញ្ជាក់​បន្ថែមទៀត​ថា ករណី​ប​ផ្ទុះ​នេះ បានកើត​ឡើង​នៅ​ចំ​តំបន់​ប្រជុំជន ដូច្នេះហើយ អ្នករបួស អាច​ច្រើនជាង ២០​នាក់​៕

3fa01f6250dab18a4db35e0f8857cda4

1238

បាក់​សំណង់​ស្ពាន​អាកាស​នៅ​ឥណ្ឌា​ស្លាប់​មនុស្ស​២១​នាក់​ស្លាប់ របួស​៨៥​នាក់​

​ឥណ្ឌា​៖​យោងតាម​សារព័ត៌ India Today បាន​ផ្សាយ​ថា មនុស្ស​ចំនួន​២១​នាក់​បាន​ស្លាប់ និង​៨៥​នាក់​រងរបួស​ក្នុង​ហេតុការណ៍​បាក់ស្រុត​សំណង់​ស្ពាន​អាកាស​មួយកន្លែង នៅ​ទីក្រុង​កុល​កាតា រដ្ឋ West Bengal ប្រទេស​ឥណ្ឌា​កាលពី​រសៀល​ថ្ងៃទី​៣១ ខែ​មិនា​ម្សិលមិញ​។​
​ឧប្បត្តិ​ហេតុនេះ​បានកើត​ឡើង​ក្នុង​តំបន់​ក្បែរ​សួន Girish Park ជា​សង្កាត់​មួយ​ដែលមាន​មនុស្ស​រស់នៅ​ច្រើន មាន​ច្រក​ផ្លូវ​តូចចង្អៀត មាន​ហាង​លក់ទំនិញ​និង​ផ្ទះ​សង់​ជាប់ៗ​គ្នា​។ ស្ពាន​អាកាស​បាក់ស្រុត​ខាងលើ​មាន​ប្រវែង ១,២​ម៉ា​យ (២​គីឡូម៉ែត្រ​) និង​ស្ថិតក្រោម​ការសាងសង់​ចាប់តាំងពី​ឆ្នាំ​២០០៩ និង​មិនទាន់​សង់​រួចរាល់​ជា​ស្ថាពរ​នៅឡើយ​រហូតមកដល់​ប​ច្ចុ​ប្បន្ន​។​
​ទោះជា​យ៉ាងណា មិនទាន់មាន​ការបញ្ជា​ក់​ច្បាស់លាស់​នៅឡើយ​ទេពី​មូល​ហេតុដែល​បណ្ដាល​ឲ្យ​បាក់ស្រុត​សំណង់​ស្ពាន​អាកាស​នៅឡើយ​ទេ ប៉ុន្តែ​ក្រុមហ៊ុន​IVRCL ដែល​ទទួលបន្ទុក​ម៉ៅការ​សាងសង់​ស្ពាន​ខាង​លើ បាន​ឲ្យ​ដឹងថា​ពួកគេ​នឹង​សហការ​ជាមួយ​ក្រុម​ស៊ើបអង្កេត​ដើម្បី​រក​មូលហេតុ​ឲ្យ​ឃើញ​៕

914

យក​ត្រី​កំពត​ក្លែមស្រា​សពុល​ស្លាប់​ទៀតហើយ​នៅ​ខេត្តសៀមរាប​

​ខេត្តសៀមរាប​៖​បុរស​ម្នាក់​បាន​ស្លាប់ និង​៧​នាក់​ទៀត​បាន​ពុល​ក្អួតចង្អោរ ហើយ​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព ព្រោះតែ​ពួកគាត់​នាំគ្នា​ហូប​ស្រាសក្លែម​ស្រី​កំពតកាលពី​វេ លា​ម៉ោង​៥​ល្ងាចថ្ងៃទី៣០ ខែមីនា ឆ្នាំ​២០១៦នៅក្នុង​ភូមិ​គោក​វត្ត ឃុំ​ស្រែ​ណូយ ស្រុក​វ៉ារិន​។​
​តាម​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា បុរស​ដែល​ស្លាប់​ឈ្មោះ មឿត ម៉ែន អាយុ​៤៥​ឆ្នាំ រស់នៅ​ក្នុងភូមិ​-​ឃុំ​ខាងលើ​។ សមត្ថកិច្ច​បញ្ជាក់ថា មុនពេល​កើតហេតុ​មនុស្ស​ប្រុស​ស្រី​៨​នាក់​រាប់ទាំង​អ្នកស្លាប់ បាន​ទៅ​បាច​ត្រី​នៅ​ចំណុច​ត្រពាំងរុន​ខាងជើង ភូមិ​ល្វា ឃុំ​ស្រែ​ណូយ និង​បាន​ត្រី​កំពត​យកទៅ​បំពង​ហូប​ផ្ទាប់​ជាមួយ​ជ្រក់ស្វាយ​ធ្វើជា​ម្ហូប​ក្លែមស្រា​.​ស និង​បណ្តាល​ឲ្យ​ពុល​ស្លាប់​ម្នាក់​និង​៧​នាក់​ទៀត​ក្អួតចង្អោរ ហើយ​បាន​ធូរស្រាល​វិល​ទៅផ្ទះ​វិញ​អស់​ដែរ​នៅ​ព្រឹក​ថ្ងៃទី​៣១ មីនា​នេះ​។​
​សមត្ថកិច្ច​អះអាងថា មនុស្ស​ប្រុស​ស្រី​ទាំង​៨​នាក់​នេះ​ពិតជា​ពុល​ត្រី​កំពត​ប្រាកដ​មែន មិនមែន​ពុល​ស្រា​.​ស​នោះទេ​៕

6b8c671c-3e0d-4ca8-afa8-4160e0dcb273

ក្មេង​៣០​នាក់​នៅ​ស្រុក​សៀម​ប៉ាង​ពុល​នំអន្សម តែ​សំណាងល្អសង្គ្រោះ​ទាន់​

​ខេត្តស្ទឹងត្រែង​៖​ក្មេងៗ​ចំនួន​៣០​នាក់​បាន​ពុល​នំអន្សម​បណ្តាល​ឲ្យ​មាន​អាកា​រៈ​ក្អួតចង្អោរ ទន់​ដៃជើង អស់កម្លាំង ហើយត្រូវបាន​ក្រុមគ្រួសារ​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរ​សុខភាព​ស្រុក​។ ហេតុការណ៍​នេះ​កើតឡើង​នៅ​យប់​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៦ ស្ថិតនៅ​ភូមិ​ពង​គ្រាល ឃុំ​ព្រែ​កមាស ស្រុក​សៀម​ប៉ាង​។ ប៉ុន្តែ​ក្មេងរងគ្រោះ​ទាំង​៣០​នាក់​នេះ មិន​បណ្តាល​ឲ្យ​រងគ្រោះថ្នាក់ ដល់​អាយុជីវិត​នោះឡើយ​។​
​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា​ថា ក្មេងៗ​រងគ្រោះ ក្រោយពេល​ហូប​នំអន្សម ហើយ​ស្រាប់​តែមាន​អាកា​រៈ​ក្អួត ហើយ​ភ្លាមៗ​នោះ​ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរ​សុខភាព​ស្រុក​។ បច្ចុប្បន្ន​ក្មេងៗ​ទាំងអស់​នោះបាន ធូរស្រាល ហើយ​វិលត្រឡប់​ទៅផ្ទះ​វិញ​អស់ហើយ​។ ទោះយ៉ាងណា​ក៏ដោយ​ពាក់ព័ន្ធ​ករណីនេះ កម្លាំង​ជំនាញ​កំពុង​ចុះ​ធ្វើការ​ស្រាវជ្រាវ​ដើម្បី​រក​មូលហេតុ​ដែល​ប​ណ្តា​ល​ឲ្យ​ពុល​៕

12670805_484852605050432_3163918202539883671_n12932966_484852691717090_2266448262198517005_n

ពៅ បញ្ញា​ពេជ្រ បកស្រាយ​​ចម្រៀងមួយ​បទកាដូ​ស្វាគមន៍​ឆ្នាំ​ថ្មី​

​រាជធានី​ភ្នំពេញ​៖​ទោះបីជា​រហូតមកដល់​ពេលនេះ ឃាតករ​មិនទាន់​ត្រូវបាន​វែកមុខ ប៉ុន្តែ​អតីត​តារាចម្រៀង​ស្រី កញ្ញា ពៅ បញ្ញា​ពេជ្រ បាន​បង្ហោះ​នូវ​ឃ្លី​ប​វីដេអូ​មួយ គួរ​ឲ្យ​ស្រណោះ ព្រោះតែ​នាង​បាន​បកស្រាយ បទ​ចម្រៀង​មួយ​បទ ជា​ចង្វាក់​តាលុ​ង​ដែលមាន​ចំណងជើង​ថា «​ឱ​ក្លិន​ផ្កាម្អម​» ជា​ចំណងដៃ ក្នុងឱកាស​បុណ្យ ចូលឆ្នាំ​ប្រពៃណី​ខ្មែរ ដែល​កាន់តែ​ខិតជិត​មកដល់​៕

20-28-09-2012-10-46-52