All posts by មេគង្គ ប៉ុស្តិ៍

អត្ថប្រយោជន៍​នៃ​ផ្លែ​ទទឹម​ចំពោះ​សុខភាព​

ទទឹម​ជា​ផ្លែឈើ​ដែលមាន​សាច​ពណ៌​ក្រហម​ចាស់ និង​គ្រប់​របស់​វា​មាន​រសជាតិ​ជូរអែម​។
គេ​អាច​យក​សំបក​របស់​វា ទៅ​ហាល​ឲ្យ​ស្ងួត ហើយ​កិន​ឲ្យ​ម៉ដ្ឋ​យកមក​រោយ​បំបាត់​ជំងឺ​ទឹក​ស៊ីជើង​បាន​។ រសជាតិ​ជូរអែម​របស់​ផ្លែ​ទទឹម​អាចជួយ​ជំរុញ​ខ្យល់​ដង្ហើម ពោះវៀនធំ និង​តម្រងនោម ព្យាបាល​ជំងឺរាក បញ្ឈប់​អាការ​ហូរឈាម និង​ជួយ​ផ្សះ​របួស​ក្នុង​ពោះវៀន​។ ក្រៅពីនោះ ប្រើ​ក្នុងការ​ព្យាបាល ចុក​មួល ហូរឈាម​ក្នុង​ស្បូន​ជំងឺ​ចេញឈាម​ក្នុង​ពោះវៀន ធ្លាក់ស និង​អន់​ត្រចៀក​។​ល​។​
​វិធី​ប្រើ​គឺ យក​សំបក​ទទឹម ហាល​ក្រៀម ៣-៥​ក្រាម មក​កិន​ឲ្យ​ម៉ដ្ឋ​ដូច​ម្សៅ​ហើយ​ញ៉ាំ ឬ​យកទៅ​ដាំទឹក​ផឹក រៀងរាល់​ថ្ងៃនោះ​នឹងធ្វើ​ឲ្យ​អាការ​ល្អ​ឡើងវិញ​៕

ZDg0MzE2MD

​

បាញ់ប្រហារ​ក្នុង​ពិធីបុណ្យសាសនា​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត​បណ្តាល​ឲ្យ​មនុស្ស​៥​នាក់​ស្លាប់

អា​រ៉ា​ប៊ី​សា​អូឌីត​៖​មនុស្ស​យ៉ាងតិចណាស់​៥​នាក់​ត្រូវបាន​សម្លាប់ និង​៩​នាក់​ផ្សេងទៀត​រងរបួស​ក្នុងអំឡុងពេល​វាយប្រហា​រ​មួយ​នៅ​ពិធី​ជួបជុំ​សាសនា​អ៊ីស្លាម​និកាយ​ស៊ី​អ៊ី​ត​នៅ​ប្រទេស​អារ៉ាប់​ប៊ី​សា​អូឌីត ភាគ​ខាងកើត​កាលពី​ថ្ងៃ​សុក្រ​។​
​មន្ត្រី​ក្នុង​តំបន់​រងគ្រោះ​បាន​និយាយថា អ្នក​វាយប្រហារ​ម្នាក់​ក្នុងចំណោម​អ្នក​វាយប្រហារ​ច្រើន​នាក់ ត្រូវបាន​ជឿថា​មាន​ទំនាក់ទំនង​ទៅនឹង​ក្រុម​ជន​សកម្មប្រយុទ្ធ​នៃ​ក្រុម ឧទ្ទាម​នៃ​រដ្ឋ​អ៊ីស្លាម IS និង ត្រូវបាន​សម្លាប់​ដោយ​ប៉ូលិស​។ ប្រភព​បន្តថា អ្នក​វាយប្រហារ​២​នាក់​ផ្សេងទៀត​ត្រូវបាន​ចាប់ខ្លួន ។ ទោះជា​យ៉ាងណា​ពាក់ព័ន្ធ​នឹង​ហេតុការណ៍​ក្រុម​IS​ក៏បាន​ចេញមុខ​ប្រកាស​ទទួលខុសត្រូវ​ផងដែរ​។​
​គួរ​បញ្ជាក់ថា ការវាយប្រហារ​នេះ បានកើត​ឡើង​នៅ​ទីក្រុង​Saihat ភាគ​ខាងកើត​នៃ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​៕

_86174138_86174137

​

​ចាប់​ជន​ម្នាក់​ដែល​កាប់​ម្តាយមីង និង​បងប្អូន​ជីដូនមួយ​ឲ្យ​រងរបួស​ធ្ងន់​៣​នាក់​

​ភ្នំ​ពេ​ញះ​ជនម្នាក់ដែលគេដឹងថា​ប្រើប្រាស់​គ្រឿងញៀន​បាន​យក​កាំបិត​បុ័ងតោ​កាប់​ជ​ញ្ច្រាំ​ម្តាយមីង ​និង​បងប្អូន​ជីដូនមួយ​ប្រុស​ស្រឹ​២​នាក់​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ទាំង​៣​នាក់​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៦​និង​៤០​នាទី​ព្រឹក​ថ្ងៃទី​១៧​ខែតុលា​ឆ្នាំ​២០១៥​ស្ថិតនៅ​ផ្លូវ​បេតុង​ផ្ទះល្វែង​លេខ​៣C2​ភូមិ​១​ស​ង្កា​ត់​បឹងកក់​ទី​១​ខណ្ឌទួលគោក​។​

​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​ខាងលើ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ជនរងគ្រោះ​ទាំង​៣​នាក់​កំពុង​សំរាក​នៅក្នុង​ផ្ទះ​ទាំងអស់គ្នា​ចាក់សោ​ខាងក្នុង​ស្រាប់តែ​ឮ​សំលេង​គោះទ្វារ​ពី​ខាងក្រៅ​ពេលនោះ​ម្តាយមីង​ក៏បាន​បើកទ្វារ​ពេលនោះ​ជន​ស​ង្ស​យ័​ក៏បាន​ចូលក្នុង​ផ្ះ​បាន​ដក​កាំបិត​ពី​ថង​ពណ៍​ខ្មៅ​កាប​ជ​ញ្ជ្រាំ​យកៗ​មិន​បង្អង់​ដៃ​បណ្តាល​ឲ្យ​ជនរងគ្រោះ​ទាំង​៣​នាក់​ដេក​ដួល​ក្នុង​ថ្លុកឈាម​បង្ករ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្ន​ក​ជិ​យ​ខាងក្រោយ​មក​ជន​ស​ង្ស​យ័​ព្យាយាម​ឡើង​ទៅជា​ន់ទី​២​បំរុង​និង​រត់គេចខ្លួន​តែ​សំណាងអាក្រក់​ជនរងគ្រោះ​បាន​លោត​ចុះមក​ក្រោម​បណ្តាល​ឲ្យ​បាក់ជើង​ទាំងសងខាង​ទៅណា​លេង​រួច​ប្រជា​ពលរ​ដ្ឌ​ស្វា​គម​ន៏​ម្នាក់​១​ដៃ​១​ជើង​ប្រគល់​ឲ្យ​នគរបាល​ប៉ុស្តិ​បឹងកក់​១​ក្រោ​ុ​យ​ពេល​កើតហេតុ​ដម​ត្ថ​កិច្ច​បាន​បញ្ជូន​ជនរងគ្រោះ​ទៅកាន់​មន្ទីរពេទ្យ​ឯកជន​តែ​ដោយ​ស្ថានភាព​អ្នករបួស​ទាំង​៣​នាក់​ធ្ងន់ធ្ងរ​ពេក​ក៏បាន​បញ្ជូនបន្តរ​ទៅកាន់​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​។​
​
ជ​នស​ង្ស​យ័​ខាងលើ​មានឈ្មោះ សាន​ដា​រា​រិ​ទ្ធ អាយុ​២០​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ​បច្ចុប្បន្ន​ជ​នស​ង្ស​យ័​ខាងលើ​ត្រូវបាន​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​អធិការ​ដ្ឌា​ន​នគរបាល​ខណ្ឌទួលគោក​ដើម្បី​កសាង​សុំ​នុំ​រឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​និតិ​វិធី​៕ដោយ៖ សួង សាម​

​xdsxx

gvfg

មនុស្ស​៣៦​នាក់​ស្លាប់​ក្នុង​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​នៅ​វិហារ​អ៊ីស្លាម​នៅ​នី​ហ្សេ​រី​យ៉ា​

នី​ហ្សេ​រី​យ៉ា​៖​មនុស្ស​ចំនួន​៣៦​នាក់​បាន​ស្លាប់​នៅក្នុង​ហេតុការណ៍​វាយប្រហារ​គ្រាប់បែក​អត្ដ​ឃាត​មួយ​នៅ​ភាគ​ឦសាន​ប្រទេស​នី​ហ្សេ​រី​យ៉ា​។ ការវាយប្រហារ​ធ្វើឡើង​នៅក្នុង​រដ្ឋ​Borno គឺ​នៅ​វិហារ​អ៊ីស្លាម​មួយកន្លែង និង​នៅ​អគារ​មួយកន្លែង​ទៀត​។ នេះ​បើតាម​ការបញ្ជាក់​ពី​មន្ដ្រីប៉ូលិស​នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ​។​
​ការ​បំផ្ទុះ​គ្រាប់បែក​អត្ដ​ឃាត​ពីរ​គ្រាប់​នៅ​វិហារ​អ៊ីស្លាម បានសម្លាប់​មនុស្ស​ប្រមាណ​២៩​នាក់ កាលពី​ថ្ងៃ​ព្រហស្បតិ៍​។ ដោយឡែក​មនុស្ស​ប្រមាណ​៦​នាក់​ផ្សេងទៀត​ត្រូវបាន​សម្លាប់​ដោយ​ការវាយប្រហារ នៅ​ព្រឹក​ថ្ងៃ​សុក្រ នៅ​ជិត​កន្លែង​បំផ្ទុះ​គ្រាប់បែក​ដែរ ខណៈ​អ្នក​បំផ្ទុះ​គ្រាប់បែក​បាន​ស្លាប់ និង​អ្នករងរបួស​មាន​១៧​នាក់​ផងដែរ​។ ទោះជា​យ៉ាងណា​រហូតមក​ដល់ពេលនេះ នៅ​មិនទាន់មាន​ភាគី​ណាមួយ​ចេញមុខ​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​នេះ​នៅឡើយ​ទេ​។
​គួរបញ្ជាក់​បន្ដិច​ថា រដ្ឋ Borno គឺជា​កន្លែង​កំណើត​របស់​ក្រុម​ឧទ្ទាម​បូ​កូ​ហា​រ៉ា​ម ជា​ក្រុម​តែងតែ​វាយឆ្មក់​សម្លាប់​មនុស្ស​ក្នុងប្រទេស​នី​ហ្សេ​រី​យ៉ា​ជា ញយ​ដង​៕

20151016
​

ចាប់​មនុស្ស​២​នាក់​ខ​ណៈ​ធ្វើ​សកម្មភាព​ប្លន់​ម៉ូតូ​នៅ​ជិត​ស្ពាន​អាកាស​តិច​ណូ​

​ភ្នំពេញ​៖ ជនសង្ស័យ​២​នាក់​ក្នុងចំណោម​បក្សពួក​៦​នាក់ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ព្រហ្មទណ្ឌ​ខណ្ឌទួលគោក ឃាត់ខ្លួន​បន្ទាប់ពី​ធ្វើ​សកម្មភាព​វាយ​ប្លន់​យក​ម៉ូតូ​ពី​បុរស​ម្នាក់​មិនបាន​សម្រេច​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០១​និង​៣០​នាទី​រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៥ ស្ថិតនៅ​ចំណុច​ក្បែរ ស្ពាន​អាកាស​តិច​ណូ មុខផ្ទះ​លេខ​៩២ ផ្លូវ​១១០(​មហាវិថី​សហព័ន្ធ​រ៉ុ​ស្សី​) ក្រុម​៥៤ ភូមិ​១៤ សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក​។​

សមត្ថកិច្ច​បាន​ប្រាប់​អោយដឹងថា ជនសង្ស័យ​ទី​១ មានឈ្មោះ ផន កា​ណា​ល់ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ស្នាក់នៅ ផ្ទះ​លេខ​២៨៨ ផ្លូវលំ ភូមិ​គង្គា​ផុស សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។ ទី​២ ឈ្មោះ ថៃ ហុង​ហាវ ហៅ​ប៉ង់ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៤ ផ្លូវលំ ភូមិ​គង្គា​ផុស សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។

ចំណែក​ជនរងគ្រោះ​មាន​​ឈ្មោះ សន សូត្រ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរប​រត់​ម៉ូតូឌុប ស្នាក់​ផ្ទះ​១៦ ផ្លូវលំ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ​សែន​ជ័យ​។​

សមត្ថកិច្ច​បាន​បន្ត​ប្រាប់​អោយដឹងទៀតថា នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​សង់​សេ​១២៥ ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០១៣ ពាក់​ស្លាក​លេខ​ភ្នំពេញ ១BU-៤៧៣០ ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ មហាវិថី​សហព័ន្ធ​រ៉ុ​ស្សី គោលបំណង​ទៅយក​ប្រពន្ធ​ធ្វើការ​នៅ​ខា​រា​អូ​ខេ​ទន្លេសេកុង​នៅពេល​ជិះ​មកដល់​ក្បែរ​ស្ពាន​អាកាស​តិច​ណូ​ស្រាប់​តែមាន​ជនសង្ស័យ​មាន​គ្នា​៦​នាក់​ជិះ​ម៉ូតូ​បី​គ្រឿង មក​ក្បែរ​កៀរ​អោយ​ឈប់​ហើយក៏​ធ្វើ​សកម្មភាព​កាប់​តែ​ជនរងគ្រោះ​បាន​ងាក​ទាន់ ក៏​បណ្ដាលអោយ​ត្រូវ​កុង​ទ​រ័​ម៉ូតូ អោយ​បែក​និង​ត្រូវ​ដៃ​បន្តិច​ហើយ​ពេលនោះ​ជនរងគ្រោះ​ក៏​ស្រែក​ឆោឡោ ថា​ចោរៗ អោយគេ​ជួយ​ដោយ​លឺសូរ​សម្រែក​ថា​ចោរៗ​កំលាំង​សមត្ថកិច្ច​ល្បាត​របស់​នគរបាល​នៅក្បែរនោះ​ឃើញ​ម៉ូតូ​បី​គ្រឿង​ជិះ​ចេញពី​កន្លែង​ស្រែក​ក៏​ដេញតាម​ចាប់​ប្រផាប់​ប្រ​ភី​ញ តាម​បណ្ដោយ​ផ្លូវ​២៨៩ ហើយ​ពួក​ជនសង្ស័យ​បាន​ជិះ​បំបែក​គ្នា រហូតដល់​ចំណុច អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​ចាស់ ទើប​សមត្ថកិច្ច​ឃាត់ខ្លួន​​ជ​នស​ង្ស​យ័​បាន​០២​នាក់​ម៉ូតូ​០១​គ្រឿង ម៉ា​កនិច ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ​១CA-២២៨៧​និង​​ទូរ​សព្ទ័​ដែ​០២​គ្រឿង ចំណែក​បក្សពួក​ចំនួន​៤​នាក់​ទៀត​ជិះ​ម៉ូតូ​គេចខ្លួន​បាត់ស្រមោល​តែម្តង​។​

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​ដើម្បី សួរនាំ រក​បក្សពួក​បន្ថែម និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​ដោយ៖សួង សាម​

​vgfwqq

wzaee

 

ឃុំខ្លួន​បុរស​ដែល​អារ ក សម្លាប់​សង្សារ​ព្រោះ​ខឹង​នាង​មិន​ធ្វើ​ម្ហូប​ក្លែមស្រា​

​ខេត្តតាកែវ​៖ សមត្ថកិច្ច​ចម្រុះ ស្រុក​អង្គរជ័យ ខេត្តកំពត កាលពី​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៥ វេលា​ម៉ោង​១៥ រសៀល  បាន​ឃាត់ខ្លួន​ជន​ត្រូវ​ចោទ​ករណី​អារ​.​ក​សម្លាប់​សង្សារ​របស់​ខ្លួន​កាលពី​យប់​ថ្ងៃទី​១៣ តុលា នៅ​ស្រុក​ត្រាំកក់ ខេត្តតាកែវ ដោយសារ​ខឹង​នាង​មិន​ធ្វើ​ម្ហូប​ឲ្យ​ខ្លួន​ក្លែមស្រា​។​

​គួរ​រំ​ឮ​ក​ផងដែរ​ថា កាលពី​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៥ វេលា​ម៉ោង​១៨:៤៤​នាទី មាន​ករណី​ឃាតកម្ម​មួយ កើតឡើង​នៅ​ចំណុច​ភូមិ​ត្រពាំង​កែស ឃុំ​ត្រាំកក់ ស្រុក​ត្រាំកក់ ខេត្ត តាកែវ ដែល​បង្កឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ អៀម ចាន់​ដា​រ៉ា អាយុ ២៥​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​។ យុវជន​នោះ បាន​យក​កាំបិត​អា​រក​នារី​ជា​សង្សារ ឈ្មោះ ជី​ម ផល្លី ហៅ ស្រី​ខួច អាយុ ២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ចែង ឃុំ​សំរោង ស្រុក​ត្រាំកក់ ខេត្តតាកែវ បណ្តាល​ឲ្យ​ស្លាប់​ក្នុង​ថ្លុកឈាម ខណៈដែល​កំពុង​ផឹកស៊ី​ជាមួយគ្នា​នៅផ្ទះ​របស់​ជនសង្ស័យ ហើយ​ក្រោយពេល​កើតហេតុ ជនសង្ស័យ បាន​រត់​គេចខ្លួនបាត់​។​

​លោក​វរសេនីយ៍ត្រី យ៉ង់ វណ្ណ​ធី អធិការនគរបាល​ស្រុក​ត្រាំកក់ បាន​ឲ្យ​ដឹងថា មូលហេតុ ដែល​នាំ​ឲ្យ​បុរស​ដៃដល់​ដាច់ចិត្ត​អា​រក​សម្លាប់​សង្សារ​ខ្លួនឯង គឺ​បណ្តាលមកពី​ជនសង្ស័យ​ស្រវឹងស្រា និង​ញៀន​ថ្នាំ​ផងដែរ​។ ការចាប់​ឃាត់​នេះ​បាន​ធ្វើឡើង នៅក្នុង​ផ្ទះ​របស់​ឪពុកមា​ជនសង្ស័យ ស្ថិតនៅ​ភូមិ​ក្រែ​ចៀ ឃុំ​ចំប៉ី ស្រុក​អង្គរជ័យ ខេត្តកំពត​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​កម្លាំង​ជំនាញ​ស្រុក​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ ដើម្បី​ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់​។​

​ប្រភព​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ជនដៃដល់​បាន​ហៅ​នារី​រង​គ្រោះជា​សង្សារ​មក​លេង​ផ្ទះ​តាំងពី​ពេល​ថ្ងៃ រហូតដល់​យប់​ម៉ោង​កើតហេតុ​ជនដៃដល់​បាន​ប្រើ​នារី​រងគ្រោះ​ឲ្យ​ធ្វើ​ម្ហូប ក្លែម តែ​នាង​ធ្វើ​យូរពេក​ជនដៃដល់​ក៏​វាយ​នាង​មួយ​ដៃ​ធ្វើ​ឲ្យ​នឹង​ខឹង​រត់ឡើង ទៅ​ដេក​លើផ្ទះ ពេលនោះ​ជនដៃដល់​ក៏​កាន់​កាំបិតប៉័ងតោ​ឡើងទៅ​តាម​ហើយ​ឈ្លោះប្រកែក​គ្នា ខ្លាំងៗ​មួយសន្ទុះ​ក៏​ស្ងាត់​មាត់ ហើយ​ឃើញ​មាន​ឈាម​ហូរ​ធ្លាក់​មកក្រោម​ផ្ទះ​ធ្វើ​ឲ្យ​មិត្តភក្តិ​របស់​ជនដៃដល់ ដែល​អង្គុយ​នៅក្រោម​ផ្ទះ​ភ័យ​ស្លន់ស្លោ​នាំគ្នា​រត់​បាត់អស់ ចំណែក​ជនដៃដល់​បាន​រត់គេចខ្លួន​បាត់​ដែរ​៕

dxcxdd

​vgfvcvv

ទណ្ឌិត​ក្នុង​ពន្ធនាគារ​ខេត្តក្រចេះ​ធ្វើ​ពិធីបុណ្យ​កាន់បិណ្ឌ​ទី​១២

ខេត្តក្រចេះ ៖ទណ្ឌិត​ប្រមាណ ៣០០ នាក់ នៅក្នុង​ព​ន្ឋ​នាគារ​ខេត្តក្រចេះ ត្រូវបាន​អាជ្ញាធរ​ផ្តល់​សិទ្ឋិ​ឲ្យ​ចូលរួម​កាន់បិណ្ឌ​តាមបែប​ព្រះ​ពុ​ទ្ឋ​សាសនា​ក្នុង​វេន​កាន់បិណ្ឌ​ទី​១២ ត្រូវ​នឹង​ថ្ងៃ​សៅរ៍​ទី​៩ ខែតុលា ម្សិលមិញ​ដែល​រៀបចំ​ពិធី​ក្នុង​បរិវេណ​ព​ន្ឋ​នាគារ​ខេត្ត​។​

​ប្រធាន​ព​ន្ឋ​នាគារ​ខេត្ត​លោក ខ្វា សារ៉ន បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា ទណ្ឌិត​ប្រុស​ស្រី​ចំនួន ២៨១​នាក់ (​ស្រី​២១​នាក់​) ដែល​កំពុងតែ​អនុវត្ត​ទោស​នៅ​ព​ន្ឋ​នាគារ​ខេត្ត ត្រូវបាន​អនុញ្ញាត​ឲ្យ​ចូលរួម​កាន់បិណ្ឌ​ក្នុង​ពិធីបុណ្យ​ប្រពៃណីជាតិ​តាមបែប​ព្រះ​ពុ​ទ្ឋ​សាសនា​។​

​លោក​បន្តថា អ្នក​ជាប់ឃុំ​ក៏មាន​សិទ្ឋិ​ចូលរួម​ធ្វើបុណ្យ​តាម​ប្រពៃណី​ដូចគ្នា ហើយ​រាល់​ពិធីបុណ្យ​ជាតិ​ធំៗ ដូចជា​ពិធីបុណ្យ​ចូលឆ្នាំ និង​បុណ្យ​ភ្ជុំ លោក​បានផ្តល់​ឧកាស​ឲ្យ​រៀបចំ​ពិធី​នៅក្នុង​ព​ន្ឋ​នាគារ​ខេត្ត ដោយ​អនុ​ញ្ញា​ឲ្យ​អ្នកជាប់ឃុំឃាំង​ទាំងអស់​ក្នុង​ពន្ធនាគារ​បាន​ចូលរួម​ធ្វើបុណ្យ​ដូចគ្នា​នឹង​ប្រជាពលរដ្ឋ​ធម្មតា​ដែរ​។​

​ដោយឡែក​អភិបាលរង​ខេត្ត លោក ជាក់ ម៉េង ហ៊ៀ​ង ដែល​បាន​ចូលរួម​ក្នុង​ពិធី​នោះ បាន​ផ្តាំផ្ញើ​ដល់​ទណ្ឌិត​ទាំងអស់ ត្រូវ​ចេះ​កែប្រែ​ខ្លួន​ជាម​នុស្ស​ល្អ មិនត្រូវ​ប្រព្រឹត្ត​អ្វីដែល​ខុសពី​ច្បាប់​ដើម្បី​ឲ្យ​ក្លាយទៅជា​ពលរដ្ឋ​ល្អ​នៅក្នុង​សង្គម​ក្រោយ​ពេលដែល​អនុវត្ត​ទោស បាន​ចប់សព្វគ្រប់​។​

​ពិធី​នេះ ក្រៅពី​ការ​ស្តាប់ធម៌​ដែល​ព្រះសង្ឃ​បាន​ចម្រើន​ព្រះ​បរិត្ត អាជ្ញាធរ​ក៏បាន​ឲ្យ​ទណ្ឌិត​ប្រុស ស្រី ទាំងអស់នោះ ប្រគេន​ទេយ្យទាន រាប់បាត្រ និង​ប្រគេន​ចង្ហាន់​ដល់​ព្រះសង្ឃ​ចំនួន​៧​អង្គ​៕​ដោ​យះ​ស៊ីណាត

gtfggg

​ទណ្ឌិត​ប្រុស​ស្រី​កាន់បិណ្ឌ​ទី​៩ ក្នុង​ពន្ធនាគារ​ខេត្តក្រចេះ​(​រូបថត​៖ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​)

​

លោក សម រង្ស៊ី អំពាវនាវ​ឲ្យ​ដោះលែង​សកម្មជន​របស់បក្សខ្លួន​ក្នុងឱកាស​ភ្ជុំ បិណ្ឌ​

​ភ្នំ​ពេ​ញះ លោក សម រង្ស៊ី បាន​ផ្តាំផ្ញើ​ទៅ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុងជំនួប​ពិភាក្សា​ជាមួយ​លោក ស ខេង ឲ្យ​ជួយ​ដោះលែង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ដើម្បី​បាន​ជួបជុំ​គ្រួសារ​នៅ​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខនេះ​។​ប៉ុន្តែ​លោក ស ខេង បាន​បញ្ជាក់ថា ការដោះលែង​សកម្មជន​មិនមែនជា​របៀបវារៈ​ដែល​ត្រូវ​ជជែក​ពិភាក្សាគ្នា​នៅថ្ងៃនេះ​ទេ ហើយ​ថា​វប្បធម៌​សន្ទនា និង​ការ​រួបរួមគ្នា គឺ​ត្រូវ​”​ឈរលើ​គោលការណ៍​ច្បាប់​ជា​ធរមាន​”​។​

​ក្រោយពី​បញ្ចប់​កិច្ចពិភាក្សា​នៃ​ថ្នាក់ដឹកនាំ​គណបក្ស​ទាំងពីរ លោក ស ខេង បានបញ្ជាក់​នៅមុខ​អ្នកកាសែត​ថា គណបក្ស​ទាំង​ពីរបាន​ឯកភាពគ្នា​ទាំងស្រុង​ចំពោះ​ចំណុច​ដែល​នៅ​ខ្វែងគំនិត​គ្នា​លើ​ច្បាប់​ស្តីពី​ការបោះឆ្នោត​ឃុំ​សង្កាត់ និង​បទបញ្ជាផ្ទៃក្នុង​នៃ​រដ្ឋសភា​។​

​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​ថ្លែងថា ភាគី​ទាំងពីរ​បានសម្រេច​ឯកភាព​ទាំងស្រុង​គ្នា​លើ​កំណែទម្រង់​ច្បាប់​ទាំងពីរ​តាមរយៈ​វប្បធម៌​សន្ទនា ការគោរព​គ្នា និង​ការ​សម្បទាន​ដល់​គ្នា​ទៅវិញទៅមក​។​លោក​ថា លោក​បាន​អំពាវនាវ​នៅ​ចំពោះមុខ​លោក ស ខេង ដោយ​ផ្តាំផ្ញើ​ទៅ​លោក ហ៊ុន សែន ឲ្យ​ជួយ​ដោះលែង​សកម្មជន​របស់ខ្លួន​ឲ្យ​មាន​សេរីភាព​ឡើងវិញ ដោយ​ចាត់ទុកថា នេះ​ជាការ​រួបរួម​មួយ​ថ្មី​ទៀត​។

លោក​មានប្រសាសន៍ថា​៖ “​ខ្ញុំ​បានលើកឡើង ទោះជា​មិនទាន់មាន​ចម្លើយ​យ៉ាងណាក្តី ខ្ញុំ​ចង់​ជម្រាប​ដល់​បងប្អូន​ជនរួមជាតិ​ទាំងអស់​ថា​ឥឡូវនេះ​ជា​រដូវ​ភ្ជុំ ថ្ងៃ​ចន្ទ​ក្រោយ ៣​ថ្ងៃ​ទៀត គឺ​បុណ្យ​ភ្ជុំ​ធំ​ណាស់​…​ខ្ញុំ​ចង់​ឲ្យ​ឃើញ​ការរួបរួម​គ្នា ការជានាគ្នា និង​ការអនុគ្រោះ​ឲ្យ​គ្នា អត់ឱន​ឲ្យ​ទោស​ឲ្យ​គ្នា​ទៅវិញទៅមក ឈានទៅដល់​ការដោះលែង​បងប្អូន​យើង ជាពិសេស​សកម្ម​ជនគ​ណ​បក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់​ឃុំឃាំង​នៅ​ពន្ធនាគារ​”​។ លោក​បាន​បន្តថា​៖ “​យើងខ្ញុំ​ក៏បាន​សូម​អំពាវនាវ​តាមរយៈ​សម្តេច​ក្រឡាហោម ស ខេង ទៅដល់​សម្តេច​តេ​ប​ជោ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សេន សុំ​ឲ្យ​លោក​មាន​ចិត្តល្អ ជួយ​ធ្វើ​ម៉េច​ឲ្យ​ខ្មែរ​បាន​ជានា​គ្នា​ពេញលេញ ហើយ​អ្នក​ដែល​គ្នា​ជាប់ពន្ធនាគារ មកទល់ពេលនេះ ឲ្យ​មាន​សិទ្ធិសេរីភាព​ឡើងវិញ ឬក៏​មានឱកាស​ទៅ​ជួប​ជាមួយនឹង​គ្រួសារ​ក្នុងឱកាស​ភ្ជុំបិណ្ឌ​ខាងមុខនេះ​”​។​

​គួររំឭកថា មកដល់ពេលនេះ មន្ត្រី និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ជិត​២០​រូប​ហើយ​ដែល​កំពុង​ជាប់ពន្ធនាគារ​ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចាត់ទុកថា​ជា​រឿង​នយោបាយ​ទៅវិញ​។​
​លោក ស ខេង មានប្រសាសន៍ថា ភាគី​ទាំងពីរ​នឹង​បន្ត​វប្បធម៌​សន្ទនា​។ ប៉ុន្តែ​លោក​ឆ្លើយតប​ថា ការដោះលែង​សកម្មជន​មិនមែនជា​របៀបវារៈ​ដែល​ត្រូវ​ជជែក​ពិភាក្សាគ្នា​នៅថ្ងៃនេះ​ទេ ចំណែក​វប្បធម៌​សន្ទនា និង​ការ​រួបរួមគ្នា គឺ​ត្រូវ ” ឈរលើ​គោលការណ៍​ច្បាប់​ជា​ធរមាន ” ។​

​គេ​នៅ​ចាំបាន​ថា កាលពី​ថ្ងៃទី​២២​ខែកញ្ញា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​ទៅ​លោក សម រង្ស៊ី ឲ្យ​បកស្រាយ​លើ​ករណី​ដែល​ប្រៀបធៀប​រូបលោក​ទៅនឹង​អតីត​ប្រធានាធិបតី​របស់​លី​ប៊ី លោក ហ្គា​ដា​ហ្វី ( Muammar Gaddafi )​ដែល​គេ​ហៅថា ជា​ជន​ផ្ដាច់ ។ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រតិកម្ម​ដោយ​សង្កត់ធ្ងន់ថា បើ​មិនមាន​ការបកស្រាយ​ទេ គណបក្ស​សង្គ្រោះ​ជាតិ​នឹង​មិនអាច​តថ្លៃ​អ្វី​បាន​នោះទេ​ “​បើ​គ្មាន​ការបកស្រាយ​ណាមួយ​ទេ គឺ​អ្វីដែល​អ្នកឯង​ចង់បាន​គឺ​អត់ ម៉ោង​នេះហើយ​គ្មាន​សល់​អ្វី សន្លឹក​បៀ​អាត់​ណាមួយ​ដើម្បី​តថ្លៃ​នោះទេ​។ អស់ហើយ ! ” ៕​ដោ​យះ​ខេមរា​

​unhyhuu

Liverpool តែងតាំង​លោក Jurgen Klopp ជា​គ្រូ​ប​ង្ចឹ​ក

​ក្លិប​ហង្ស​ក្រហម Liverpool បានប្រកាសថា លោក Jurgen Klopp បាន​យល់ព្រម​ធ្វើជា​អ្នកចាត់ការ​ថ្មី​សម្រាប់​ក្លិប​មួយ​នេះ ជាមួយនឹង​កិច្ចសន្យា​រយៈពេល​៣​ឆ្នាំ​ផងដែរ។​
​ ​យោងតាម​ការចុះផ្សាយរ​បស់​គេហទំព័រ Daily Mail បាន​ឲ្យ​ដឹងថា គ្រូបង្វឹក​សញ្ជាតិ​អាល្លឺម៉ង់ វ័យ​៤៨​ឆ្នាំ​រូបនេះ​បានសម្រេច​ចិត្ត​ធ្វើជា​អ្នកចាត់ការ​ឲ្យ​ក្លិប​ហង្ស ក្រហម Liverpool បន្ទាប់ពី​មិនមាន​ក្លិប​ដឹកនាំ​រយៈពេល​៤​ខែ​មកហើយ ខណៈដែល​ធ្វើការ​ដើរចេញ​ឈប់​ដឹកនាំ​ក្លិប Borussia Dortmund។​
​ ​គួរ​បញ្ជាក់ថា អតីត​អ្នកចាត់ការ​របស់​ក្លិប Borussia Dortmund លោក Jurgen Klopp ក៏បាន​កសាង​ស្នាដៃ​ជាច្រើន​ឲ្យ​ក្លិប​មួយ​នេះ​ដោយ​ជួយ​ឲ្យ Borussia Dortmund ឈ្នះ​ជើងឯក Bundesliga 1 របស់​ប្រទេស​អាល្លឺម៉ង់​២​លើក​ជាប់​គ្នា​កាលពី​ឆ្នាំ​២០១១ និង​២០១២ ហើយ​ក៏បាន​ដឹកនាំ​ក្លិប Borussia Dortmund ឡើងទៅ​កាន់​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ក្របខ័ណ្ឌ UEFA Champions League កាលពី​ឆ្នាំ​២០១៣​ ប៉ុន្តែ​បាន​ត្រឹម​ចំណាត់ថ្នាក់​លេខ​២​ប៉ុណ្ណោះ​៕

art19.1

​

ក្រុម ISIS បង្រៀន​កុមារ​ឲ្យ​ក្លាយជា​ពួក​សកម្មប្រយុទ្ធ​ជំនាន់​ថ្មី

ស៊ី​រី​៖ក្រុម​អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​ស៊ី​រី​បាន​និយាយថា កាលពី​ខែកក្កដា ឆ្នាំ​២០១៥ កុមារ​ចំនួន ១៩​នាក់​ត្រូវបាន​ក្រុម​សកម្មប្រយុទ្ធ​អ៊ីស្លាម ISIS បង្រៀន​ឲ្យ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​។​
​យោងតាម​របាយការណ៍​របស់​ក្រុម​សិទ្ធិមនុស្ស​បានប្រកាស​ថា យ៉ាងហោចណាស់​មាន​កុមារ​ចំនួន​៥២​នាក់​ដែលមាន​អាយុ​ក្រោម​១៦​ឆ្នាំ​ត្រូវបាន​ពួកគេ​បង្រៀន​ឲ្យ​ចេះ​ប្រយុទ្ធ​គ្នា​សម្រាប់​តទល់​នឹង​សត្រូវ​។​
ប្រជាពលរដ្ឋ​នៅ​តំបន់ Raqqa បាន​ប្រាប់ថា កុមារ​ស៊ី​រី​ទាំងនោះ​ក៏ត្រូវ​បាន​ពួកគេ​បង្រៀន​ពី​របៀប​កាត់​ក្បាលមនុស្ស ដោយ​យក​តុក្កតា​ដើម្បី​អនុវត្ត​លើ​ការហាត់​រៀន​នោះ​ផងដែរ ហើយ​ការ​ហាត់រៀន​នេះ​បាន​ធ្វើឡើង​នៅក្នុង​ជំរុំ​បណ្តុះបណ្តាល​មួយ​ក្នុង​តំបន់ Kafr Hamra នៃ​ទីក្រុង​អា​ឡេ​ប៉ូ​។​
​គួរ​បញ្ជាក់ថា ក្មេងៗ​ទាំងនោះ​ត្រូវបាន​ក្រុម​សកម្មប្រយុទ្ធ​អ៊ីស្លាម ISIS ដាក់ឈ្មោះ​ឲ្យ​ថា​ជា​ក្រុម​សកម្មប្រយុទ្ធ​អ៊ីស្លាម ISIS ជំនាន់​ថ្មី​៕

7378

​

រកឃើញ​៦​ក្រុម​ជា​ប់​ដោយ​ស្វ័យប្រវត្តិ​ឡើងវគ្គ​បន្ត Euro 2016

​ក្រុម​ដែលជា​ប់​ដោយ​ស្វ័យប្រវត្តិ​ទៅលេង​នៅ​Euro 2016 នៅ​ប្រទេស​បារាំង​បាន​កើនឡើង​ដល់​៦​ក្រុម បន្ទាប់ពី​ការប្រកួត​វគ្គ​ជម្រុះ​សន្សំ​ពិន្ទុ​តាម​ពូ​ល​កាលពី​យប់មិញ ដែលមាន​ដូចជា អង់គ្លេស​,សាធារណរដ្ឋ​ឆេ​ក​,អ៊ី​ស្លង់,អូទ្រីស​,អៀរ​ឡង់​ខាងជើង និង​ព័រ​ទុយ​ហ្គា​ល់​។​
​ក្រុម​ទាំង​៦​ខាងលើនេះ បូក​រួមទាំង​ម្ចាស់ផ្ទះ​បារាំង​គឺ​៧​ក្រុម​នឹង​បង្ហាញខ្លួន​នៅ Euro 2016 ឆ្នាំក្រោយ ខណៈ​ក្រុម​មួយចំនួនទៀត​ក៏​កាន់តែ​កៀក​នឹង​ឡើងទៅ​ដែរ ឯ​ក្រុម​មួយចំនួន​បាន​អស់​ឱកាស​ទៅហើយ​។​
​គួរ​បញ្ជាក់ថា UEFA Euro 2016 គឺ​ត្រូវការ​ស្វែងរក​ក្រុម​ខ្លាំង​ចំនួន​២៣​ក្រុម​នៅ​អឺរ៉ុប ដើម្បី​បង្គ្រប់​ជាមួយ​ម្ចាស់ផ្ទះ​បារាំង​គឺ​២៤​ក្រុម នឹង​លេង​វគ្គ​ផ្ដាច់ព្រ័ត្រ​ឆ្នាំក្រោយ​។ ក្រុម​លេខ​១ និង​លេខ​២ ក្នុង​ពូ​ល​នីមួយៗ (៩​ពូ​ល​) នឹង​ជាប់​ទៅលេង​ដោយ​ស្វ័យប្រវត្តិ ជាមួយ​ក្រុម​លេខ​៣​ល្អ​បំផុត​មួយក្រុម​ទៀត​។ ចំណែក​ក្រុម​លេខ​៣​ដែល​នៅសល់​៨​ក្រុម​ផ្សេងទៀត ត្រូវ​ប្រកួត play-off យក​៤​កៅអី​ដែល​នៅសល់​៕

2105
​

៩​ខែ​ដើមឆ្នាំ​២០១៥​ភ្ញៀវទេសចរ​បរទេស​មក​កម្ពុជា​តាម​ច្រកទ្វារ​ប៉ោយប៉ែត​ថយចុះ​១២%

ខេត្តបន្ទាយមានជ័យ​៖​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តបន្ទាយមានជ័យ លោក ជង់ ឡឹម បាន​ថ្លែង​នៅក្នុង​ការផ្សព្វផ្សាយ​ទិវា​ទេសចរណ៍​ពិភពលោក​កាលពីពេល​ថ្មីៗ​នេះ​ថា ក្នុង​រយៈពេល​៩​ខែ​ដើមឆ្នាំ​២០១៥នេះ ភ្ញៀវ​បរទេស​ចូលមក​ទស្សនា​ប្រទេស​កម្ពុជា តាម​ច្រកព្រំដែន​ប៉ោយប៉ែត មាន​ចំនួន ២៩៦.៧១៥ នាក់​។ ក្នុងនោះ​ភ្ញៀវ​ជនជាតិ​ថៃ​ច្រើនជាងគេ មាន​ជាង ៦ ម៉ឺន​នាក់ ជនជាតិ​រុស្ស៊ី​ជាង ៥​ម៉ឺន​នាក់ ក្រៅពីនោះ​គឺ ភ្ញៀវ​ជនជាតិ​ចិន អង់គ្លេស អាម៉េរិក ឥណ្ឌូណេស៊ី អាល្លឺម៉ង់ បារាំង កូរ៉េខាងត្បូង ជប៉ុន​។ ល​។ គឺ​បាន​ថយចុះ ១២,១៧% បើ​ធៀប​នឹង​ឆ្នាំមុន​។
​ប្រធាន​មន្ទីរ​រូបនេះ​បាន​បន្តថា ភ្ញៀវទេសចរ​ក្នុងស្រុក ដែល​បាន​ធ្វើដំណើរ​កម្សាន្ត​ក្នុង ពិធីបុណ្យ​ទាន​និង​ថ្ងៃ​សម្រាក​ពី​ការងារ​មាន​ចំនួន​ជាង ៣,៣ សែន​នាក់ គឺ​កើន​ជាង​១២​ភាគរយ​។ លោក ជង់ ឡឹម ក៏បាន​លើកឡើង​ពី​ការខិតខំ​កែលម្អ​កាន់​តែមាន​ភាពប្រសើរឡើង​ការយកចិត្ត ទុកដាក់​នៃ​សេវា​បម្រើភ្ញៀវ តាម​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហា​រដ្ឋា​ន ខារ៉ាអូខេ ក្លឹប​កម្សាន្ត ម៉ាស្សា និង ស្ប៉ា និង​រមណីយដ្ឋាន​ទេសចរណ៍​ប្រវត្តិសាស្ត្រ ធម្មជាតិ និង​កែច្នៃ និង​សហគមន៍​ទេសចរណ៍ និង​ការពង្រឹង​អនុវត្តន៍​គោលនយោបាយ​វិស័យ​ទេសចរណ៍​៕

20151009

​

ប្រាក់ខែ​គោល​កម្មករ​ឡើងដល់​១៤០​ដុល្លារ​នៅ​ឆ្នាំ​២០១៦

​ភ្នំ​ពេ​ញះ​ប្រាក់​ឈ្នួល​គោល​របស់​កម្មករ​ក្នុង​វិស័យ​កាត់ដេរ​សម្រាប់​ឆ្នាំ​២០១៦​ត្រូវ​ប្រកាស​ជា​ផ្លូវការ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដោយ​ដំឡើង​ជាង​១០​ដុល្លារ​បន្ថែម​ស្មើ​១៣៥​ដុល្លារ ហើយ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បន្ថែម​៥​ដុល្លារ ដែល​សរុប​កើន​ដល់​១៤០​ដុល្លារ ខណៈ​កម្មករ​ទាមទារ​១៦០​ដុល្លារ​ទើប​អាច​ទ្រទ្រង់​ជីវភាព​ពួកគេ​ឲ្យ​រស់នៅ​សមរម្យ​បាន​។​

​សូម​រម្លឹកថា កិច្ចប្រជុំ​គណៈកម្មការ​ប្រឹក្សា​ការងារ បានសម្រេច​បោះឆ្នោត​លើ​តួលេខ​ចំនួន ៣ ដែល​ក្រុមការងារ​បច្ចេកទេស​ត្រី​ភាគី បាន​ប្រជុំ​សម្រេច កាលពី​ព្រលប់​ថ្ងៃទី​៧​តុលា​។ នោះ​គឺ​តួលេខ ១៣៥ ដុល្លារ របស់​ភាគី​រដ្ឋាភិបាល មាន​សំឡេងគាំទ្រ ២៤ សំឡេង​។ តួលេខ ១៦០ ដុល្លារ របស់​ភាគី​សហជីព មាន​សំឡេងគាំទ្រ ២ សំឡេង និង​តួលេខ ១៣៣ ដុល្លារ ដែលជា​ជំហរ​របស់​ថៅកែ​រោងចក្រ​កាត់ដេរ គឺ​មិនមាន​សំឡេងគាំទ្រ​ទេ​។​

បើតាម​អ្នករៀបចំ​កម្មវិធី គណៈកម្មការ​ប្រឹក្សា​ការងារ​នេះ​មាន​២៨​រូប​ចូលរួម​បោះឆ្នោត​នេះ ក្នុងនោះ​មកពី​សហជីព​៧​រូប មកពី​តំណាង​និយោជក​៧​រូប និង​១៤​រូបតំណាង​រដ្ឋាភិបាល​។​

​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានប្រកាសថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បន្ថែម​៥​ដុល្លារ​ពីលើ​១៣៥​ដុល្លារ ធ្វើ​ឲ្យ​ប្រាក់ខែ​គោល​កើន​ដល់​១៤០​ដុល្លារ​។ លោ​កថា​ប្រាក់​ឈ្នួល​នេះ នឹង​ចាប់​អនុវត្ត​ពីថ្ងៃ​១ ខែមករា ឆ្នាំ​២០១៦​តទៅ​។ លោក​ថ្លែងថា​៖ “​បន្ថែម​ពីលើ ១៣៥​ដុល្លារ​សហរដ្ឋអាមេរិក​នេះ គឺ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​រប​ស់​យើង លោក​បានផ្តល់​បន្ថែម​៥​ដុល្លារ​បន្ថែមទៀត​។ ដូច្នេះ​ប្រាក់ខែ​គោល​អប្ប​បរិ​មា​ប្រចាំឆ្នាំ​២០១៦ គឺ​១៤០​ដុល្លារ​សហរដ្ឋអាមេរិក​”​។​​

លោក អាត់ ធន់ ប្រធាន​សភាព​ការងារ​កម្ពុជា យល់ថា​កម្រិត​ប្រាក់​ឈ្នួល​អប្បរ​មា​មាន​ត្រឹម​១៤០​ដុល្លារ​នេះ នៅតែ​មិនអាច​ដោះស្រាយ​ជីវភាព​កម្មករ​ឲ្យ​ប្រសើរ​នៅឡើយ​៖ “​យើង​មើល​តាម វិទ្យាស្ថាន​ជាតិ​ស្ថិតិ គឺ​កម្មករ​រស់​បាន​នៅក្នុង​រាជធានី​គឺ​១៤២​ដុល្លារ​នៅ​ឆ្នាំ​២០១៣ ហើយ​មកដល់​ឆ្នាំ​ហ្នឹង វា​កើន​ដល់​១៥៨​ដុល្លារ​យ៉ាងតិច​។

​តាម​ការស្រាវជ្រាវ​របស់​អ្នកសេដ្ឋកិច្ច​ឆ្នាំ​ហ្នឹង​រកឃើញថា ២០៧,៥​ដុល្លារ ប៉ុន្តែ​យើង​បាន​បញ្ចុះ​មកដល់​ត្រឹម​១៦០​ដុល្លារ​។ ប៉ុន្តែ​ទោះបី​យ៉ាងណាក៏ដោយ មកដល់ពេលនេះ​លេខ​១៦០​របស់​យើង មិនបាន​ជោគជ័យ​នៅក្នុង​ការបោះឆ្នោត​ទេ ដោយសារតែ​នៅក្នុង​គណៈកម្មការ យើង​ដឹងថា​មាន​មនុស្ស​ភាគច្រើន​គឺ​និន្នាការ​នយោបាយ​ខាង​រដ្ឋាភិបាល និង​និន្នាការ​ខាង​ក្រុមហ៊ុន​”៕

dcddd
​

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បង្ហាញ​សារ​ដ៏​គ្រោះថ្នាក់ ៣​ចំណុច​របស់​គណបក្ស​សង្គ្រោះ​ជាតិ​

​ភ្នំពេញ​៖  លើ​ទំព័រ Facebook របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​០៨ ខែតុលា ឆ្នាំ​២០១៥​នេះ បានបង្ហាញ​សារ​នយោ បាយ​ដ៏​គ្រោះថ្នាក់ ចំនួន ៣​ចំណុច​សម្រាប់​ប្រជាពលរដ្ឋ​ពិចារណា​។​

​សារ​នយោបាយ​ដែល​លោកនាយក​រដ្ឋមន្ត្រី​ចាត់ទុកថា ជា​រឿង​ដ៏​គ្រោះថ្នាក់​នា​ថ្ងៃនេះ​គឺធ្វើឡើង​ប​ន្ចា​ប់​ពី​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ​មេ​ដឺ​ក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ បានចេញ​នូវ​សារ​វាយប្រហារ​មកលើ​រាជរដ្ឋាភិបាល​ដែល​កាន់អំណាច​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា តាម​វេទិកាសាធារណៈ និង​តាម​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម Facebook​។​

grvcgg

​សារ​នយោបាយ​ដ៏​គ្រោះថ្នាក់​ចំនួន​៣​ចំណុច​របស់​លោកនាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​ខ្លឺ​ម​សារ​ទាំងស្រុង​ដូចខាងក្រោម​នេះ ៖
fcdxdd
​

ករណី​បុរស​អាមេរិក​ម្នាក់​ស្លាប់​ដោយ សារ​ធ្លាក់​ពីលើ​សណ្ឋាគារ សុខា ជ្រោយចង្វា នៅតែ​​អាថ៌កំបាំង​

​ភ្នំពេញ​: ករណី​បុរស​ចំណាស់​ជនជាតិ​អាមេរិក​ម្នាក់ ធ្លាក់​ពីលើ​អាគារ​នៃ​សណ្ឋាគារ​សុខា កម្ពស់​២០​ជាន់ នៅ​សង្កាត់​ជ្រោយចង្វា របស់លោក​ឧកញ៉ា​ផ សុខ គង់ រហូតមកដល់​រសៀល​ថ្ងៃទី​៦ តុលា នេះ សមត្ថកិច្ច​នៅតែ​មិនទាន់​បង្ហាញ​ពី​មូលហេតុ​ពិតប្រាកដ​នៃ​ការធ្លាក់​ស្លាប់​នោះ​នៅឡើយ​។​

​ក្រោយពេល​មាន​ហេតុការណ៍​ធ្លាក់​ពីលើ​អាគារ​ស្លាប់​ភ្លាមៗ គេ​ឃើញ​មាន​អ្នកកាសែត ទូរទស្សន៍​ជាង ១០ ស្ថាប័ន​ទៅដល់​ទីនោះ ប៉ុន្តែ​ត្រូវបាន​មេការ និង​សមត្ថកិច្ច​ហាមឃាត់ មិនឱ្យ​ចូល​យក​ព័ត៌មាន​នៅក្នុង​បរិវេណ​សណ្ឋាគារ​សុខា របស់លោក​ឧកញ៉ា សុខ គង់ នៅ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​នោះឡើយ​។​

​គួររំឭកថា នេះ​ជា​លើក​ទី​៤​ហើយ ដែល​សណ្ឋាគារ​ដ៏​ទំនើប​នៅ​ខាងកើត​រាជធានី​ភ្នំពេញ​មួយ​នេះ មាន​មនុស្ស​ស្លាប់​ដោយ​អាថ៌កំបាំង​ជា​បន្តបន្ទាប់ គិត​ចាប់តាំងពី​ថ្ងៃ​សាងសង់​មក​។ ប៉ុន្តែ​ហេតុការណ៍​ខ្លះ ត្រូវបាន​បិទបាំង​មិនឱ្យ​មហាជន​បានដឹង សូម្បីតែ​សមត្ថកិច្ច​ខ្លះ​ក៏​មិនត្រូវ​អ្នកទទួលខុសត្រូវ​នៃ​សណ្ឋាគារ​នោះ​ផ្តល់នូវ​សេចក្តីរាយការណ៍​លម្អិត​ឲ្យ​បានដឹង​ដែរ ។​បើ​ចំពោះ​អ្នកកាសែត​វិញ គឺ​រឹតតែ​តានតឹង​ជាងនេះទៅទៀត​។​

​គេហទំព័រ​នគរបាល​ជាតិ បាន​ចុះផ្សាយ​កាល​ម្សិល​ម៉ិ​ញ​ដោយ​ដកស្រង់​សំដី​មន្ត្រីនគរបាល​ខណ្ឌ​ជ្រោយចង្វា ថា នៅ​ម៉ោង​១០​ព្រឹក ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០១៥ មានការ​ភ្ញាក់ផ្អើល​មួយ បាន​កើតឡើង​នៅមុខ​សណ្ឋាគារ សុខា ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ស្រប​ដង​ទន្លេសាប ក្នុងភូមិ​-​សង្កាត់​-​ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ ក្រោយពី​មាន​ជនជាតិ​អាមេរិកកាំង​ម្នាក់ ធ្លាក់​ពីលើ​សណ្ឋាគារ សុខា កំពស់ ២០​ជាន់​។​

​ជុំវិញ​ករណីនេះ មេគង្គ​ប៉ិ​ស្តិ៍ មិនអាច​ទំនាក់ទំនង​សុំ​ការបំភ្លឺ​ពី​អ្នកទទួលខុសត្រូវ​នៅ​សណ្ឋាគារ សុខា បានទេ នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​៦ ខែតុលា នេះ​។​

​ប្រភព​ដដែល​បញ្ជាក់ថា ជនរងគ្រោះ​ជា​ជនជាតិ​អាមេរិក ឈ្មោះ Harris charles frederick ភេទ​ប្រុស អាយុ ៦៦​ឆ្នាំ មក​ស្នាក់​នៅក្នុង​សណ្ឋាគារ​សុខា ក្នុង​បន្ទប់​លេខ​៧២៨ ជាន់​ទី​៧​តាំងពី​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០១៥ មកម្ល៉េះ​។ មុនពេល​កើតហេតុ ជនរងគ្រោះ​ត្រូវបាន​គេ​ប្រាប់ថា បាន​ឡើងទៅ​អាគារ​ជាន់​លើ​កំពស់​២០ ជាន់ ដើម្បី​លំហែកាយ បន្ទាប់មក​ស្រាប់តែ​ធ្លាក់​ចុះក្រោម​បែកក្បាល​ស្លាប់​មួយ​រំពេច​។ ប្រភព​ផ្សេងទៀត​បាន​សន្និដ្ឋានថា ការធ្លាក់​ស្លាប់​នេះ​ជា​អំពើ​ឃាតកម្ម​។ រីឯ​អ្នក​ខ្លះទៀត​សង្ស័យថា ជាការ​លោត​សម្លាប់ខ្លួន​។​

​បើទោះបីជា​សមត្ថកិច្ច​បា​ន​ធ្វើ​កោសល្យ​វិ​ច្ច័​យ​លើ​សាកសព និង​បន្ត​ស៊ើបអង្កេត​លើ​ព័ត៌មាន​ដែល​ផ្តល់​ដោយ​សាក្សី និង​ពី​កាមេរ៉ា​សុវត្ថិភាព​រួចហើយ​ក្តី ក៏​មកទល់ពេលនេះ​គ្មាន​ព័ត៌មាន​ផ្លូវការ​ណាមួយ​អាច​ប្រាប់​ពី​មូលហេតុ​ពិត​នៃ​ការស្លាប់​ជនជាតិ​អាមេរិក​នេះ​ទេ ខណ​:​មជ្ឈដ្ឋាន​មួយចំនួន​ផ្តោតការសង្ស័យថា ជា​អំពើ​ឃាតកម្ម​៕ដោយ៖រដ្ឋា

drfddd

​frdeee