All posts by មេគង្គ ប៉ុស្តិ៍

រថយន្ត​ទំនើប ឆែ​រ៉ូ​ឡែ​ត របស់មន្ត្រី ប៉េអឹមក្រឡាប់​ខ្ជាក់​ចេញ​ឈើ​ប្រណីត​ គ្មានអ្នកណាហ៊ានចាប់

​ខេត្តកំពង់ធំ​៖ រថយន្ត​ដ៏​ទំនើប​មួយគ្រឿង​ដែល​គេ​ដឹងថា​ជា​របស់​មន្ត្រី​ប៉េអឹម​ខេត្ត បាន​ក្រឡាប់​ធ្លាយ​ចេញ​សុទ្ធតែ​ឈើ​ប្រណីត​ប្រភេទ​គ្រញូង​ជាច្រើន​កំណាត់ ប៉ុន្តែ​ទាំង​អ្នកបើកបរ និង​ទាំង​ម្ចាស់​ឈើ​មិនត្រូវ​បាន​ឃាត់ខ្លូនឡើយ បណ្តោយឲ្យគេជម្លៀសយកចូលទៅក្នុងអង្គភាពកង រាជអាវុធហត្ថខេត្តដោយសុវត្ថិភាព​។
​
អ្នកឆ្លើយឆ្លង​ព័ត៌មាន មេគង្គ​ប៉ុស្តិ៍ បាន​រាយការណ៍​ថា នៅវេលា​ម៉ោង ១៤:១៥​នាទី រសៀល​ថ្ងៃទី​១៨ ខែតុលា កន្លងមកនេះ នៅតាម​បណ្ដោយ​ផ្លូវ​វាង​ក្រុង ស្ថិតក្នុង​ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ មាន​រថយន្ត​មួយគ្រឿង​ម៉ាក ឆែ​រ៉ូ​ឡែ​ត ចំណុះ ២​បាំង ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AG-4440 ដឹកឈើ​ប្រណីត​ពេញ​ប្រៀបបាន​ក្រឡាប់ ។​ប្រភព​បន្តថា ភ្លាមៗ​នោះ​មាន​បុរស​ម្នាក់​បាន​អះអាងថា​ជា​ម្ចាស់​ឈើ បានចេញ​មុខមក​រំដោះ​រថយន្ត​យក​នោះ​ចូលទៅក្នុង​អង្គភាព​កងរាជអាវុធហត្ថ​ខេត្ត​ដោយ​សុវត្ថិភាព គ្មាន​មន្ត្រី​សមត្ថកិច្ច​ណា​ម្នាក់​ដែលមាន​វត្ត​មាននៅ​ទីនោះ​ហ៊ាន​ឃាត់​រារាំង​នោះឡើយ ហើយ​ថែមទាំង​គំរាម​អ្នកកាសែត​ពេល​ថតរូប និង​សាកសួរ​ព័ត៌មាន​ទៀតផង​។​
​
មន្ត្រី​មូលដ្ឋាន​មួយរូប​បាន​ប្រាប់​ឲ្យ​ដឹងថា ម្ចាស់​ឈើ​ដែល​ចេញមុខ​មក​រំ​ដោះយករ​ថ​យន្ត​ខាងលើ​នោះ​ឈ្មោះ សេង ប៊ុន​តេង ជា​មន្ត្រី​ប៉េអឹម​ខេត្ត និង​ជា​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់​យ៉ាង​អនាធិបតេយ្យ និង​ដ៏​ល្បីល្បាញ​មួយរូប​ប្រចាំខេត្ត​កំពង់ធំ​ជា ហើយក៏​ជា​អ្នករត់​ការបើកផ្លូវ​ឲ្យ​ការដឹកជញ្ជូន​ឈើ​គ្រញូង និង​ឈើ​ប្រណីត​ខុសច្បាប់​ផ្សេងៗ​ទៀត​ជា​យូរ​មកហើយ​គ្មាន​សមត្ថកិច្ច​ណា​រំខាន​ទេ ។​ប្រភព​ដដែល​បន្តថា លោក សេង ប៊ុន​តេង ក៏ត្រូវ​បាន​មេកោយ​ផ្ដល់​សិទ្ធិ​ឲ្យ​ធ្វើជា​សមត្ថកិច្ច​បង្ក្រាប​ប​ទ​ល្មើស​ព្រៃឈើ​ផងដែរ ទើប​លោក តេង អាច​ឆ្លៀត​ឪ​កាស​ប្រើ​ឥទ្ធិពល​បេសកកម្ម​ទៅរក​ស៊ី​ខុសច្បាប់​យ៉ាង​គឃ្លើន​រហូត​ល្បីល្បាញ​ទូទាំង​ខេត្តកំពង់ធំ​បែបនេះ​។​

​លោក សេង ប៊ុន​តេង មិនអាច​ទាក់ទង​សុំ​ការឆ្លើយតប​ទៅនឹង​ការចោទប្រកាន់​ដូចខាងលើ​នេះ​បានទេ កាលពី​រសៀល​ថ្ងៃទី ១៩ ខែតុលា នេះ​៕​ដោយ​៖រដ្ឋា

​yhgppp

fcgddd

កំពង់ផែ​ស្វយ័ត​ភ្នំពេញ​ប្រកា​សលក់​ភាគហ៊ុន​២០​ភាគរយ ​ពី​ពេលនេះ​តទៅ​

​ភ្នំ​ពេ​ញះ​រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​អនុញ្ញាត​ឲ្យ​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​លក់​ភាគហ៊ុន​២០​ភាគរយ​ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​តទៅ​។ តាម​គម្រោង​នៅ​ពីរ​ឆ្នាំ​ទៅមុខ រដ្ឋាភិបាល​នឹង​បន្ត​លក់​ភាគហ៊ុន​ចំនួន​១០ ភាគរយ​បន្ថែមទៀត​។​
​
ការប្រកាស​នេះ​ធ្វើឡើង​បន្ទាប់ពី​ការបោះ​ផ្សាយ​លក់​មូល​ប​ត្រ​កម្ម​សិទ្ធិ លើកដំបូង និង​ជា​សាធារណៈ​របស់​កំពង់ផែ​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៩ តុលា នេះ នៅ​សណ្ឋាគារ សូ​ហ្វី​តែ​ល ក្នុង​រាជធានី​ភ្នំពេញ​។​

​គួរ​បញ្ជាក់ថា កំពង់ផែ​ស្វយ័ត​ភ្នំពេញ​មាន​ហ៊ុន​សរុប​ចំនួន ៤​លាន​១ សែន ហ៊ុន សម្រាប់​ការបោះ​ផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​ជា​លើកដំបូង​។ ក្នុង​មួយ​ភាគហ៊ុន​ស្ថិត​ក្នុងតម្លៃ​ទាប ១.០៨​ដុល្លារ និង​តម្លៃ​ខ្ពស់ ១.៥៥ ដុល្លារ ។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ហ៊ី បា​វី ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​ប្រធាន​អគ្គនាយក​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​៕ដោយ៖រដ្ឋា

​cfdxxx

នាយករដ្ឋមន្ត្រី ហ៊ុន សែន រំលឹកប្រវត្តិ នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ២៣ តុលា ១៩៩១

​ភ្នំពេញ​៖ លោកនាយក​រដ្ឋមន្ត្រី ហ៊ុនសែន នៅ​រសៀល​ថ្ងៃទី​១៩​តុលា​នេះ បានចេញ​នូវ​ឯកសារ ៧ ទំព័រ ជា​ភាសា​ខ្មែរ អមដោយ​រូបថត និង​ឯកសារ​កិច្ចព្រមព្រៀង​មួយចំនួនទៀត នៅមុន​ពេល​ខួប​លើក​ទី​២៤ ថ្ងៃ​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព ទីក្រុង​ប៉ារីស ថ្ងៃ​២៣​តុលា នៅ​ឆ្នាំ​២០១៥ ឈាន​មកដល់ ។

​ឯកសារ​លើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរថា “​ការពន្យល់​បកស្រាយ​អំពី​ការខិតខំ​ប្រឹងប្រែង​រប​ស់ស​ម្តេច​តេ​ជោ ហ៊ុន សែន និង អតីត​ព្រះមហាវីរៈក្សត្រ សម្តេចព្រះ នរោត្តម សីហនុ ក្នុងការ​ស្វែងរក​ដំណោះស្រាយ សន្តិភាព និង​ការបញ្ចប់​សង្គ្រាម​ទាំងស្រុង នៅ​កម្ពុជា​ចាប់តាំងពី​ឆ្នាំ​១៩៨៧ ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំងប្រទេស​ចងចាំ​ជានិច្ច​នូវ​បូជនីយកិច្ច​ដ៏​ឧត្តុង្គឧត្តម​បំផុត​របស់​ព្រះ​បរម​រតន​កោដិ និង​ប្រមុខ​ដឹកនាំ​កម្ពុជា​”​។​

​នា​ព្រឹក​ថ្ងៃទី​១៩ ខែតុលា នេះ ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​បញ្ចប់ ការសិក្សា​របស់​សាកលវិទ្យាល័យ វេ​ស្ទើ​ន លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ឆ្លើយតប​ទៅ​ក្រុមប្រឆាំង​ថា ចាប់ពីពេលនេះ​តទៅ​លោក​នឹង​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក ដើម្បី​ទប់ទល់​នឹង​អ្នក​ដែល​វាយប្រហារ​លោក​កន្ល​ង​មក​។ លោក​បន្តថា លោក​នឹង​ប្រើប្រាស់​ប្រព័ន្ធ​សង្គម​មួយ​នេះ​ក្នុងការ​តតាំង​ជាមួយ​អ្នក​រិះគន់​រូបលោក ៖ “​ឥឡូវ លេង​ហ្វេ​ស​ប៊ុ​ក​ម្តង គ្រាន់តែ​ថា​គេ​វា​ខ្ជិល​តើ​។ អ្នកឯង​ចិញ្ច្រាំ​ខ្ញុំ​តាម​ហ្វេ​ស​ប៊ុ​ក ខ្ញុំ​ក៏​ចិញ្ច្រាំ​អ្នកឯង​តាម​ហ្វេ​ស​ប៊ុ​ក​ដែរ​។ ខ្ញុំ​ក៏​រក​វិធី​ពន្យល់​មនុស្ស​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ដែរ ” ។​

​គួរ​បញ្ជាក់ថា កន្លងទៅ លោក សម រង្ស៊ី និង​លោក កឹម សុខា ត្រូវគេ​មើលឃើញថា បាន​ប្រើប្រាស់​ប្រព័ន្ធ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ក្នុងការ​បង្ហោះ​សារ​នយោបាយ​ផ្សេងៗ​បង្កប់​ដោយ​ការឃោសនា​រក​សំឡេងឆ្នោត ហើយ​ករណីខ្លះ​ក៏មាន​ការរិះគន់​រដ្ឋាភិបាល​ដោយ​ឥត​សំចៃ​។​ដោយឡែក​លោក ហុង សុខ​ហួរ អតីត​សមាជិក​ព្រឹទ្ធសភា មកពី​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​តុលាការ​ក្រុងភ្នំពេញ​សម្រេច​ឃុំខ្លួន​ក៏​ដោយសារតែ​បាន​ប្រើប្រាស់​បណ្តាញ​ហ្វេ​ស​ប៊ុ​ក​បង្ហោះ​នូវ​ឯកសារ​ក្លែង​ស្តីពី​សន្ធិសញ្ញា​កម្ពុជា វៀតណាម ក្នុងអំឡុង​ទសវត្សរ៍​ទី​៩០ ផងដែរ ៕ដោយ៖ខេមរា
​obhgvv

fdfdd

fdreeee

លទ្ធផល​ចាប់ឆ្នោត​បែងចែក​គូប្រកួត​Play-off ឡើងទៅ​Euro 2016

​បាល់ទាត់​៖​បន្ទាប់ពី​ការប្រកួត​ជំ​រុះ​បាល់ទាត់​ទ្វីបអឺរ៉ុប Euro 2016 នៅ​ប្រទេស​បារាំង​បានបញ្ចប់​តាម​ពី​ពូ​ល​នីមួយៗ ក្រុម​លំដាប់​ទី​បី ត្រូវបាន​ចាប់ឆ្នោត​បែងចែក​គូរ​ប្រកួត​ម្សិលមិញ​នេះ​នៅ​ទីក្រុង Nyon ប្រទេស​ស្វី​ស​។​
​ក្រុម​កំពូល​តារាង​ពីរ​ក្នុង​ពូ​ល នីមួយៗ​មាន​សិទ្ធ​ស្វ័យប្រវត្តិ​ទៅ​ប្រទេស​បារាំង​ឆ្នាំក្រោយ ខណៈ​ក្រុម​លេខ​បី​ក្នុង​ពូ​ល​នីមួយៗ​នៅមាន​ឱកាស​ចុងក្រោយ​គឺ Play-Off តែ ក្រុម​តួ​ក​គី​ជា​ក្រុម​លេខ​បី​ល្អ​បំផុត​ប្រៀបធៀប​នឹង​ក្រុម​លេខ​បី​នៃ​ពូ​ល ដទៃ ដែល​ធ្វើអោយ​តួ​ក​គី​ក៏មាន​សិទ្ធ​ស្វ័យប្រវត្តិ​ទៅ Euro 2016 ផងដែរ​។ ដោយឡែក​នៅសល់​៨​ក្រុម​ទៀត​ត្រូវបាន​ចាប់ឆ្នោត​បែងចែក​គូប្រកួត​ដែលជា​លទ្ធផល​គឺ​៖
– ក្រុម​ម្ចាស់ផ្ទះ Euro 2012 អ៊ុយ​ក្រែ​ន​ត្រូវ​ជួប​ជាមួយ Slovenia
– ក្រុម​ស៊ុយអែត​នឹងត្រូវ​ជួប​ដា​ណឺ​ម៉ាក​ដែល​ប្រទេស​ទាំងពីរ​ស្ថិតក្នុង​តំបន់ Scandinavian ជាមួយគ្នា​
– បូ​ស្នៀ​ដែល​សង្ឃឹម​បង្ហាញខ្លួន​លើកដំបូង​នៅ Euro ត្រូវ​ឆ្លងកាត់​សាធារណរដ្ឋ​អៀក​ឡង់​
– ណ័​រវេ​យ​ត្រូវ​ជួប​ហុង​គ្រី​
​ការប្រកួត​ជើង​ទីមួយ​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​១២,១៣,១៤​ខែវិច្ឆិកា​ខាងមុខ ខណៈ​ជើង​ទី​ពីរ​នឹងធ្វើ​ឡើង​បី​ថ្ងៃ​បន្ទាប់​៕

M17-696x444

​

Apple បង់ប្រាក់​ឲ្យ Wisconsin-Madison ២៣៤​លាន​ដុល្លារ​ពីបទ​រំលោភសិទ្ធិ​ប៉ាតង់​

អាមេរិក​៖​តុលាការ​អាមេរិក​បាន​សម្រេច​ឲ្យ​ក្រុមហ៊ុន Apple បង់​ជា​ទឹកប្រាក់​ប្រមាណ​ជា ២៣៤ លាន​ដុល្លារ​សហ​ដ្ឋ​អាមេរិក​ទៅ​ឲ្យ​សាកលវិទ្យាល័យ Wisconsin-Madison ចំពោះ​ថ្លៃ​ខូចខាត​ដែល​ខ្លួន​បាន​រំលោភបំពាន​លើ​សិទ្ធិ​ប៉ាតង់​(​កម្មសិទ្ធិបញ្ញា​)​ដោយ​គ្មាន​ការអនុញ្ញាត​។​
​ក្នុងការ​កាត់ក្ដី​នោះ​គឺ​ត្រូវបាន​ធ្វើឡើង​ក្នុង​ពីរ​ដំណាក់កាល ដោយ​ដំណាក់កាល​ដំបូង​តុលាការ​បាន​រកឃើញថា​ក្រុមហ៊ុន Apple ពិតជា​បាន​រំលោភបំពាន​លើ​ប៉ាតង់ 752 របស់ WARF មែន​។​
​ចូលមក​ដល់​ដំណាក់កាល​ទី​ពីរ​តុលាការ​ក៏បាន​សម្រេច​ឲ្យ​ក្រុមហ៊ុន Apple ធ្វើការ​បង់ថ្លៃ​ខូចខាត​ជា​ទឹកប្រាក់​ចំនួន ២៣៤ លាន​ដុល្លារ​សហរដ្ឋអាមេរិក​ទៅ​ឲ្យ​សាកលវិទ្យាល័យ Wisconsin-Madison​។ តែ​ចំនួន​ទឹកប្រាក់​នេះ​គឺ​វា​ទាប​ជាង​ការទាមទារ​របស់​សាកលវិទ្យាល័យ ដែលមាន​ចំនួន​ប្រហែលជា ៤០០ លាន​ដុល្លារ​ឯណោះ​។ បើទោះបីជា​យ៉ាងនេះ​ក្ដី​គឺ​ពុំទាន់​មានការ​បក ស្រាយ​យ៉ាងណា​ចេញពី​ក្រុមហ៊ុន Apple នៅឡើយ​នោះទេ​។​
​កាលពី​ឆ្នាំ​២០១៤ WARF បានដាក់​ពាក្យបណ្ដឹង​ដោយ​អះអាងថា Apple បាន​ប្រើ​បច្ចេកវិទ្យា​មីក្រូ​ឈី​ប​របស់ខ្លួន​មាន​លេខ 5,781,752 ឬ ប៉ាតង់ 752 ដែល​បាន​បង្កើតឡើង​ក្នុង​ឆ្នាំ ១៩៩៨ ហើយ​បច្ចេកវិទ្យា​មីក្រូ​ឈី​ប​នោះ​គឺ​ត្រូវបាន​ប្រើ​នៅក្នុង​ឈី​ប A7, A8 និង A8X របស់​ក្រុមហ៊ុន Apple ដោយ​ក្នុងនោះ​ក៏មាន iPhone 6 Plus , iPhone 6 , iPhone 5s និង iPad ជាច្រើន​ជំនាន់​ទៀត​។​
​គួរ​បញ្ជាក់ថា WARF គឺជា​ក្រុម​មូលនិធិ​មិន​រក​ផល​កម្រៃ​មួយ​ដែល​ត្រូវបាន​បង្កើតឡើង​ក្នុង ឆ្នាំ ១៩២៥ ហើយក៏​ជា​ដៃគូ​ស្រាវជ្រាវ​បច្ចេកវិទ្យា​សម្រាប់​សាកលវិទ្យាល័យ Wisconsin-Madison និង​វិទ្យាស្ថាន​ស្រាវជ្រាវ Morgridge ផងដែរ ៕

Fifth-Avenue-Apple-Store.jpg&imageversion=widescreen&maxw=770

​

អាហារ​មាន​ជាតិ​វីតាមីន C ល្អ​សម្រាប់​អ្នក​លើសឈាម​

ការខ្វះ​ជាតិ​វីតាមីន C អាចធ្វើអោយ​សម្ពាធ​ឈាម​ឡើង​ខ្ព​ស់បាន ។ តាម​ការពិត វីតាមីន C នៅក្នុង​ផ្លែឈើ និង​បន្លែ​គឺជា​ថ្នាំ​បង្ការ​សំរាប់​ប្រឆាំង​សម្ពាធ​ឈាម​ខ្ពស់​ដ៏​មាន ប្រសិទ្ធភាព​បំផុត ។ នេះ​បើតាម​ការអះអាង​របស់​អ្នកឯកទេស​ជំងឺ​លើ​សម្ពាធ​ឈាម Dr. Christopher J. Bulpitt នៅ​មន្ទីរពេទ្យ Hammersmith នៅក្នុង​ទីក្រុង​ឡុង​ដ៍​ប្រទេស​អង់គ្លេស​។ គាត់​បានលើកឡើង​នូវ​ភស្តុតាង​មួយចំនួន ដើម្បី​បង្ហាញថា សម្ពាធ​ឈាម​ខ្ពស់ និង​ការស្លាប់​ដោយសារ​ការ​ដាច់​សរសៃ​ឈាម​ខួរក្បាល គឺមាន​កំនើន​ខ្ពស់បំផុត​ក្នុងចំណោម​ប្រជាជន​ដែល​ទទួលទាន អាហារ​មាន​វីតាមីន C តិច ។​
​ចំណែក អ្នកស្រាវជ្រាវ Paul F. Jacques នៅឯ​នាយកដ្ឋាន​នៃ​មជ្ឍមណ្ឌល​ស្រាវជ្រាវ​ចំណីអាហារ​កសិកម្ម​រប​ស់មនុស្ស នៅ​សាកលវិទ្យាល័យ Tufts យល់ស្រប​ថា ការទទួល​ទាន​អាហារ​ដែល​មិនសូវ​សំបូរ​វីតាមីន C ប្រហែលជា​នឹង​ទៅជា​មានការ​លើ​សម្ពាធ​ឈាម ។ តាម​ការសិក្សា​មួយទៀត គាត់​បាន​រកឃើញថា មនុស្ស​ចាស់ៗ​ដែល​បរិភោគ​ក្រូច​មួយ​ផ្លែ​ដែលមាន​ជាតិ​វីតាមីន C ក្នុង​មួយថ្ងៃ អាច​នឹងមាន​ឪ​កាស​ពីរដង​ក្នុងការ​វិវត្តន៍​ទៅជា​លើស​សម្ពាធ​ឈាម បើ​ប្រៀប ធៀប​នឹង​អ្នក​ដែល​បរិភោគ​ក្រូច​នេះ​បួន​ដង​ទៅវិញ ។ សម្ពាធ Systole(​សម្ពាធ​ឈាម​ខាងលើ​) គឺមាន ១១ ខ្ពស់ និង Diastole(​សម្ពាធ​ឈាម​ខាងក្រោម​) ៦ ខ្ពស់​ក្នុងចំណោម​មនុស្ស​បរិភោគ​អាហារ​មាន​វីតាមីន C តិចតួច​។​
​ការស្រាវជ្រាវ​ផ្សេងៗ​ទៀត Dr. Jacques បានធ្វើការ​សន្និដ្ឋានថា កំរិត​វិ​តា​មីន C ក្នុង​ឈាម​ទាប ធ្វើអោយ​សម្ពាធ Systole កើនឡើង​ប្រហែលជា ១៦ ភាគរយ និង Diastole ៩​ភាគរយ ។​
​លោក Dr. Jacques បាន​និយាយថា “​ការមិន​បរិភោគ​អាហារ​មាន​វិ​តា​មីន C គ្រប់គ្រាន់​នោះ​គឺ​វា​អាចមាន​អ្វីមួយ​ដែល​ទាក់ទង​នឹង​ការកើនឡើង​សម្ពាធ ឈាម​” ។ ដូច្នេះ ប្រសិនបើ​អ្នកមាន​សម្ពាធ​ឈាម​ខ្ពស់ ចូរ​ប្រាកដថា​អ្នក​ត្រូវ​បរិភោគ​អាហារ​ដែលមាន​វីតាមីន C ដូចជា​ក្រូច​អោយបាន​មួយ​ផ្លៃ​ក្នុង​មួយថ្ងៃ ។ យើង​ក៏​នៅមាន​អំណះអំណាង​មួយ​ដែលថា ការបរិភោគ​អាហារ​ដែលមាន​វីតាមីន C ច្រើនពេក ដើម្បី​ជំនួស​នូវ​ការខ្វះ​វីតាមីន C វា​អាចធ្វើអោយ​សម្ពាធ​ឈាមមាន​ការថយចុះ​ដែរ ។ លោក Dr. Jacques បញ្ជាក់ថា សមា​ធាតុ​នៅក្នុង​ផ្លៃ​ឈើ និង​បន្លែ​ក្រៅពី​វីតាមីន​C ក៏​វា​អាចជួយ​គ្រប់គ្រង​សម្ពាធ​ឈាម​ដែរ​៕

​sk2

កូរ៉េខាងជើង​ច្រានចោល​កិច្ចចរចា​នុយក្លេអ៊ែរ​ជាមួយ​អាមេរិក​

កូរ៉េខាងជើង​៖​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​បាន​បដិសេធ​មិន​ចូលរួម​ក្នុង​ការចរចា​ជាថ្មី​ដើម្បី​បញ្ចប់​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន​ឡើយ ដោយ​អះអាងថា គោលបំណង​បែបនេះ​ធ្លាប់​ត្រូវ​បរាជ័យ​រួចទៅហើយកាលពី​លើក​មុន​។​នេះ​បើ​យោងតាម​សារព័ត៌មាន Reuters ។​
​បើតាម​សេចក្តីថ្លែងការណ៍​ដែល​ធ្វើឡើង​ដោយ​រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងជើង​ក្នុង​រយៈពេល​មួយថ្ងៃ បន្ទាប់ពី​ប្រធានាធិបតី សហរដ្ឋអាមេរិក លោក បា​រ៉ា​ក់ អូ​បា​ម៉ា និង​ប្រធានាធិបតី​កូរ៉េខាងត្បូង លោកស្រី ប៉ាក់ យ៉ុ​ន​ហ៊ី មានបំណង​ចង់​បើក​កិច្ចពិភាក្សា​ជាមួយ​ភាគី​កូរ៉េខាងជើង​ពាក់ព័ន្ធ​ការដាក់ទណ្ឌកម្ម​។ សេចក្តី​ថ្លែង​ដដែល​នៅតែ​ប្រកាន់​ជំហរ​យ៉ាង​មុតមាំ​ថា «​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​នៅតែ​មិន​បោះបង់​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន​ឡើយ​»​។​
​ទោះបី​យ៉ាងនេះ​ក្តី​ប្រទេស​កុ​ម្មុយ​នី​ស​មួយ​នេះ​បានទាមទារ​ជាថ្មី​ម្តងទៀត​ឲ្យ​រដ្ឋាភិបាល​ក្រុង វ៉ាស៊ីនតោន ចូល​អង្គុយ​តុ​ចរចា ដើម្បី​ពិភាក្សា​ពី​ការចុះ​សន្ធិសញ្ញា​សន្តិភាព​រួមគ្នា​៕

1

​

ព្យុះ​KOPPU វាយប្រហារ​ហ្វីលីពីន​ស្លាប់​មនុស្ស​ម្នាក់ ខណៈ​ជាង​២​ម៉ឺន​នាក់​ជម្លៀស​ខ្លួន​

ហ្វីលីពីន​៖​យ៉ាងហោចណាស់​មនុស្សម្នា​ក់បាន​ស្លាប់ និង​មនុស្ស​៨​នាក់​ផ្សេងទៀត​បាត់​ខ្លួន គ្រា​ដែល​ជាង​២​ម៉ឺន​នាក់​បង្ខំចិត្ត​ចាក់​ចេញពី​លំ​នី​ឋាន​ទៅរក​កន្លែង​សុវត្ថិភាព បន្ទាប់ពី​ព្យុះ​ទី​ហ្វុ​ង Koppu ដ៏​មាន​ឥទ្ធិពល​បាន​បក់​បង្ក​ឲ្យ​មានការ​បាក់​ដី និង​ទឹកជំនន់​នៅក្នុង​តំបន់​ជាច្រើន​នៅក្នុង​ប្រទេស ហ្វីលីពីន​កាលពី​ថ្ងៃអាទិត្យ​កន្លងទៅនេះ​។ នេះ​បើ​យោងតាម​សារព័ត៌មាន Channel News Asia ចេញផ្សាយ​នៅ​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៥​នេះ​។​
​គួររម្លឹកថា កាលពី​ឆ្នាំ​២០១៣​កន្លងទៅនេះ​ព្យុះ​ទី​ហ្វុ​ង Haiyan ដែលជា​ព្យុះ​ដែលមាន​ឥទ្ធិពល​ខ្លាំង​បំផុត​នៅ​ហ្វីលីពីន​បាន​បំផ្លាញ​ទីក្រុង​ទាំងមូល​នៅ​កោះ​ភាគ​កណ្តាល​ប្រទេស​ហ្វីលីពីន ដែល​បណ្តាល​ឲ្យ​មនុស្ស​៧.៣៥០​នាក់​ស្លាប់ និង​បាត់​ខ្លួន​៕

​

epa04981886 A Filipino rides a bicycle at Manila Bay in Manila, Philippines, 18 October 2015. Typhoon Koppu slammed into the northern Philippines forcing thousands of people to flee their homes amid heavy rains and strong winds that could last up to three days, the disaster relief agency said. Koppu toppled trees and ripped off rooftops, while nearly 10,000 people evacuated their homes amid warnings of flash floods and storm surges up to three metres.  EPA/MARK R. CRISTINO

epa04981886 A Filipino rides a bicycle at Manila Bay in Manila, Philippines, 18 October 2015. Typhoon Koppu slammed into the northern Philippines forcing thousands of people to flee their homes amid heavy rains and strong winds that could last up to three days, the disaster relief agency said. Koppu toppled trees and ripped off rooftops, while nearly 10,000 people evacuated their homes amid warnings of flash floods and storm surges up to three metres. EPA/MARK R. CRISTINO

តារាសិចស៊ី សេង សូណា សំងំរក្សា គភ៌ក្រោយពេលចាក់ បញ្ចូលមេជីវិត

​ភ្នំពេញ : ការបាត់​មុខ​ពី​រង្វង់​សិល្បៈ​របស់​តារា​សម្ដែង​សម្ញែង​ដើមទ្រូង សេង សូ​ណា ត្រូវបាន​គេ​គិតថា ទំនងជា​នាង​លួច​សំងំ​អនុវត្តន៍​កុងត្រា​ថត​រឿង​សិច​ឲ្យ​ផលិតកម្ម​បរទេសមួយ​នៅឯ​ក្រៅប្រទេស ប៉ុន្តែ​នាង​បដិសេធថា ជាការ​សំងំ​រក្សាគភ៌​ក្រោយពេល​នាង​បាន​បញ្ចូល​មេជី​វិត​នៅ​ប្រទេស​ថៃ​។​

​ការសន្និដ្ឋាន​មិន​ប្រាកដប្រជា​បែបនេះ ដោយសារ​នាពេល​កន្លងមក​នាង​ធ្លាប់​ប្រកាសថា នាង​ចង់​ថត​រឿង​សិច​ឲ្យ​មហាជន​បានឃើញ ក្នុងពេលដែល​នាង​កំពុង​រង​ការវាយប្រហារ​យ៉ាងខ្លាំង​ពី​ទស្សនិកជន ជុំវិញ​ការ​ស្លៀកពាក់​យ៉ាង​សិច​ស៊ី​បញ្ចេញ​ដើមទ្រូង​ស្ទើរតែ​ចេញ​ចុង​សុដន់​នោះ​។​

​តារា សេង សូ​ណា ក្រោយពេល​ទទួលដំណឹង​នេះ​ភ្លាម បាន​បដិសេធថា នាង​មិនបាន​ទៅ​ថត​រឿង​សិច​នោះទេ ទោះបីជា​កន្លងមក​នាង​ធ្លាប់​បានទទួល​ពិភាក្សា​កុងត្រា​ជាមួយ​ផលិតកម្ម​បរទេសមួយ​មែន ប៉ុន្ដែ​មិនមែន​ដើម្បី​ថត​រឿង​សិច​ឡើយ​។ នាង​មិនបាន​ប្រ​ព្រឹ​ត្ដ​ដូច​អ្វីដែល​គេ​បានលើកឡើង​ទេ ថ្វីត្បិតតែ​នាង​ជា​តារា​សម្ដែង​ដែល​និយម​ថត​បែប​សិច​ស៊ី​ក៏ដោយ តែ​នាង​ក៏​នៅមាន​ភាព​អៀនខ្មាស​ក្នុងនាម​ជា​ស្ដ្រី​ខ្មែរ​ដែរ ដូច្នេះ​នាង​មិនអាច​ទៅរួច​ទេ​។​

​នាង សេង សូ​ណា បន្ដថា ប្រសិនបើ​សម្រេច​ថត​រឿង​សិច​មែន​នោះ ក៏​នាង​មិន​ប្រកែក​ដែរ ហើយ​ហ៊ាន​ប្រឈមមុខ​ជាមួយ​មហាជន ព្រោះ « ខ្ញុំ​ហ៊ាន​ធ្វើ​គឺ​ខ្ញុំ​ហ៊ាន​ទទួលខុសត្រូវ​»​។ នាង​បញ្ជាក់ថា «​ការបាត់​ខ្លួន​របស់​នាង​ខ្ញុំ​មួយ​រយះ​កន្លងមកនេះ ដោយសារតែ​ខ្ញុំ​នៅ​សំងំ​ថែរក្សា​គភ៌​ក្នុង​ផ្ទៃ​ដែល​ខ្ញុំ​បាន​ទៅ​ចាក់​មេជី​វិត​នៅ​ប្រទេស​ថៃ​។​

​ទោះបីជា​នាង បាន​អះអាង​បែបនេះ​ក្តី ក៏​ទស្សនិកជន​នៅតែ​គិត​ដោយ​មន្ទិល​សង្ស័យថា ប្រហែលជា​នាង​មានគភ៌​ជាមួយនឹង​បុរស​ដ៏​សង្ហា​ណា​ម្នាក់​ដែលមាន​ភ័ព្វសំណាង​បាន​រូបនាង​ជា​គូស្នេហ៍ ព្រោះ​រហូតមក​ដល់ពេលនេះ គេ​មិនទាន់​ឃើញ​មាន​នារី​ខ្មែរ​ណា​ម្នាក់​ក្លាហាន​ប្រើ​វិធី​ដូច​ការលើកឡើង​របស់​នាង សេង សូ​ណា ដើម្បី​មានគភ៌​នោះឡើយ​។​

​គេ​នៅ​ចាំបាន​ថា កន្លងមក តារាចម្រៀង និង​សម្តែង​ដ៏​ប្រជាប្រិយ​ម្នាក់​គឺ​អ្នកនាង ខាត់ សុ​ឃីម  ក៏​ធ្លាប់​លើកឡើង​ជា​សា​រណៈពី​ការចាក់​បញ្ចូល​មេជី​វិត​ដើម្បី​មានគភ៌​ដែរ ដោយសារ​ខ​ណះ​នោះគេ​ឃើញ​អ្នកនាង ខាត់ សុ​ឃីម មានគភ៌​ហើយ​មិន​បង្ហាញ​អត្តសញ្ញាណ​ស្វាមី លុះ​ក្រោយមក​ទើប​គេ​ដឹងថា ឪពុក​របស់​កូន​អ្នកនាង ខាត់ សុ​ឃីម គឺ​លោក ចា រិទ្ធី ៕​ដោ​យ៖ រដ្ឋា​

hbvbb
vgfvcc

​

ក្លិន​ផ្សិត​ចម្លែក​ធ្វើ​ឲ្យ​នារីៗ​មាន​អារម្មណ៍​ផ្លូវភេទ​ភ្លាមៗ (មានវីដេអូ)

សុខភាព៖​ក្រុម​អ្នកវិទ្យាសាស្ត្រ​បានប្រកាសព័ត៌មានបន្ទាប់​រកឃើញ​អម្បូរ​ផ្សិត​ដ៏​ចម្លែក​មួយប្រភេទកាលពីឆ្នាំ២០០១ ដែល​អាចធ្វើ​ឲ្យ​នារីៗ​មាន​អារម្មណ៍​ត្រេកត្រអាល​ផ្លូវភេទ​ភ្លាមៗ​ក្រោយពេល​ហិតក្លិនរបស់​វា ។​

អម្បូរ​ផ្សិត​ដ៏​ចម្លែក​នេះ​មាន​ឈ្មោះថា Dictyophora ។ ថ្វី​ត្បិត​វា​មាន​ប្រសិទ្ធភាព​ដាស់​អារម្មណ៍​ផ្លូវភេទ​ខ្លាំង ជាមួយ​នារីៗ ប៉ុន្តែ ចំពោះ​បុរស​វិញ​គេ​អាច​ទទួល​អារម្មណ៍​ពី​ក្លិន​ផ្សិត​នេះ​ដ៏​លំបាក​ទ្រាំទ្រ​ទៅវិញ ។​

តាម​ការស្រាវជ្រាវ​ផ្សិត​នេះ​ដុះ​លើដី​ក​ម្អែ​ភ្នំភ្លើង​នៅ​ហា​វ៉ៃ ហើយ​ជា​អម្បូរ​ផ្សិត​ដែល​នារីៗ គ្រាន់តែ​ហិត គឺមាន​អារម្មណ៍​ត្រេកត្រអាល​ភ្លាម ។ ផ្សិត​នេះ​មាន​សណ្ឋាន​ដូចជា​អង្គ​ជាតិ​(​លិង្គ​) មាន​ក្បាល​ស្ពោ​កៗ ហើយ​សរសៃ​ផ្សិត​ធ្លាក់ចុះ​ដូច​សំណាញ់​គ្រប​ខ្លួន​វា​គួរ​ឲ្យ​គយគន់​តែម្តង ។ ប្រសិទ្ធភាព​បែបនេះ ធ្វើ​ឲ្យ​វា “​ល្បីល្បាញ​” ១​រំពេច​ភ្នែក ។

អ្នកវិទ្យាសាស្ត្រ​បាន​សាក​ពិសោធន៍​លើ​នារី​ស្ម័គ្រចិត្ត ។ លទ្ធផល​គឺជា​ង​ពាក់កណ្តាល​នៃ​អ្នកស្ម័គ្រចិត្ត ពិតជា​ត្រេកត្រអាល​ភ្លាមៗ​ពិតមែន​បន្ទាប់ពី​ហិតក្លិន​របស់​វា ។​

ប្រសិទ្ធភាព​បែបនេះ ត្រូវបាន​គេ​ដឹង​នៅ​ឆ្នាំ ២០០១ ដោយ​អ្នកវិទ្យាសាស្ត្រ ២ រូប គឺ John Halliday និង Noah Soule ។ ប៉ុន្តែ រហូតទល់​ពេលនេះ គេ​ទើប​សម្រេចចិត្ត​ប្រកាស​ជា​សាធារណៈ ពី​របកគំហើញ​នៃ​ការស្រាវជ្រាវ តាមរយៈ​អត្ថបទ​១ ចុះផ្សាយ​លើ IFL Science ។​

​គេ​នៅ​ពុំទាន់​ដឹង​ពី​មូលហេតុ​ពិតប្រាកដ នៃ​ការ​រំញោច​អារម្មណ៍​បែបនេះ​ទាំងស្រុង​ទេ ។ ប៉ុន្តែ តាម​អ្នកវិទ្យាសាស្ត្រ​ទាំង​២​រូប​ខាងលើ គឺ​វា​មាន​សារធាតុ​ម្យ៉ាង ស្រដៀង​នឹង​សារធាតុ​ម្យ៉ាងដែ​លអាច​បញ្ជូន​រំញោច​ដាស់​អារម្មណ៍​ត្រេកត្រអាល ដូច​ការកើតមាន​អំឡុងពេល​រួម​សង្វាស​ដូច្នោះ​ដែរ ។​ ​ខ្លះ​មាន​ពណ៌​លឿង​ក្រូចឆ្មារ​គួរ​ឲ្យ​គយគន់​។​រូបរាង និង​ប្រសិទ្ធភាព​របស់​វា ធ្វើ​ឲ្យ​គេ “​អៀនខ្មាស​” រាល់ពេលរ​ម្លឺ​ក​ពី​វា ។​

​បច្ចុប្បន្ន អ្នកវិទ្យាសាស្ត្រ កំពុង​បន្ត​សិក្សា​ពី​ប្រសិទ្ធភាព និង​បំណកស្រាយ​មូលហេតុ នាំមក​នូវ​ប្រសិទ្ធភាព​បែបនេះ​បន្តទៀត ៕ប្រភព៖សេអឺអិន

gvcooo

cddd

vgfyy

sxsss

yhgyyy

 

មន្ត្រី​រដ្ឋាភិបាល​ប្រតិកម្ម​នឹង​ការលើក ឡើង​របស់​បក្ស​ប្រឆាំង​ជុំវិញ​ទំនាក់ ទំនង​កម្ពុជា​-​ចិន​

​ភ្នំ​ពេ​ញ៖មន្ត្រី​រដ្ឋាភិបាល និង​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ប្រតិកម្ម​តប​ទៅលើ​ការលើកឡើង​របស់​គណ​បក្សប្រឆាំង​ជុំវិញ​ទំនាក់ទំនង កម្ពុជា​-​ចិន​។ មន្ត្រី​ទាំងនេះ​យល់ថា ចិន​មិនមែនជា​ដៃគូ​បិសាច​របស់​កម្ពុជា នោះទេ ផ្ទុយទៅវិញ ចិន​កំពុង​ចូលរួម​ជួយ​កម្ពុជា ឲ្យ​មានការ​អភិវឌ្ឍ​ទៅមុខ​។​

​ប្រតិកម្ម​តប​នេះ ធ្វើឡើង​បន្ទាប់ពី​តំណាងរាស្ត្រ​គណបក្សប្រឆាំង​លើកឡើងថា ប្រទេស​កម្ពុជា អាច​ក្លាយ​ជង្រុក​នៃ​ការ​កេងចំណេញ​របស់​ប្រទេស​ចិន ប្រសិនបើ​កម្ពុជា មិន​ធ្វើ​នយោបាយ​ការទូត​ជាមួយ​ចិន ដោយ​ប្រុងប្រយ័ត្ន​ទេនោះ​។​

​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ ថ្លែងប្រាប់​វិទ្យុ​អាស៊ីសេរី កាលពី​ថ្ងៃទី​១៥ ខែតុលា ថា លោក​ព្រួយបារម្ភ​ពី​ការបាត់បង់​តុល្យភាព​ជាមួយ​ប្រទេស​មហាអំណាច និង​អព្យាក្រឹតភាព​របស់​ប្រទេស​កម្ពុជា នៅលើ​នយោបាយ​ការបរទេស ស្រប​ពេលដែល​កម្ពុជា បង្ហាញ​ពី​ការ​ទោរទន់​ទៅរក​ប្រទេស​ចិន​។ លោក​ថា កម្ពុជា​គួរប្រកាន់​នយោបាយ​អព្យាក្រឹត​ក្នុង​នយោបាយ​ការបរទេស​របស់ខ្លួន​។​
​
ទោះបីជា​បែបនេះ​ក្ដី អ្នកនាំពាក្យ​ក្រសួងការបរទេស លោក ជុំ សុន្ទរី ឆ្លើយតប​ថា ប្រទេស​កម្ពុជា កំពុង​ប្រកាន់​នយោបាយ​អព្យាក្រឹត ដោយ​ផ្អែក​ទៅតាម​រដ្ឋធម្មនុញ្ញ​ប្រទេស​កម្ពុជា​។ លោក​បន្តថា ប្រទេស​កម្ពុជា បើកចំហ​ទំនាក់ទំនង​ជាមួយ​ប្រទេស​ផ្សេងៗ​នៅលើ​ពិភពលោក ហើយ​ថា ប្រទេស​ចិន ក៏បាន​គោរព​អធិបតេយ្យភាព ហើយ​មិនដែល​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​៖ «​នយោបាយ ការបរទេស​របស់​យើង​ទាំងអស់ គឺ​យើង​ស្វាគមន៍​ទាំងអស់ ទាំង​ជំនួយ ទាំង​វិនិយោគ ទុន​មកពី​គ្រប់​ទិស​ទាំងអស់ ពិសេស​ការ​លើកឡើងថា ការទទួល​ជំនួយ​របស់​ចិន ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការគោរព​សិទ្ធិមនុស្ស ជាការ​លើកឡើង​ដែល​មិន​ត្រឹមត្រូវ​»​។​

​លោក សុន ឆ័យ ក៏បាន​ថ្លែង​ផងដែរ​ថា នៅពេលដែល​ប្រទេស​កម្ពុជា មាន​ប្រាក់​បំណុល​របស់​ចិន ច្រើន អាចធ្វើ​ឲ្យ​បាត់បង់​ឯករាជ្យភាព​ន​យោ​បាយ ដែល​អាច​ប៉ះពាល់​ដល់​ស្ថិរភាព និង​សន្តិភាព​ជាតិ​។​
​
យ៉ាងណាមិញ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈឹម ផល​វរុណ អះអាងថា កម្ពុ​ជាមាន​សមត្ថភាព​ការពារ​សន្តិភាព ហើយ​លោក​ព្រមាន​ដល់​គណបក្សប្រឆាំង ថា​នឹងត្រូវ​ទទួលខុសត្រូវ ប្រសិនបើ​គណបក្សប្រឆាំង​ធ្វើ​នយោបាយ​យក​បរទេស​ជា​ខ្នងបង្អែក ដើម្បី​ក្រឡុក​ប្រជាជន​ខ្លួនឯង​៖ «​ទំនាក់ទំនង​របស់​ប្រទេស​កម្ពុជា ឈរលើ​រដ្ឋធម្មនុញ្ញ អព្យាក្រឹត អចិន្ត្រៃយ៍ ដូច្នេះ​វា​គ្មាន​បញ្ហា​អ្វី​ដូច​បក្សប្រឆាំង​ទេ​។ ផ្ទុយទៅវិញ គណបក្សប្រឆាំង​ខ្លួនឯង​នឹងត្រូវ​រដ្ឋអំណាច​បង្ក្រាប​ជាបន្ទាន់ បើសិនជា​បក្សប្រឆាំង​ធ្វើ​នយោបាយ​ឧទ្ទាម​និយម បំផ្លាញ​សន្តិភាព ដោយ​យក​មហាអំណាច​ណាមួយ​នៅ​ពីក្រោយ​ខ្នង ដូច​ឆ្នាំ​២០១៣​។ អីចឹង​កម្ពុជា មាន​សមត្ថភាព​ការពារ​សន្តិភាព មិន​ដូច ប៉ុល ពត មិន​ដូច​លន់ នល់ ហើយ​មិន​ដូច​លោក សម រង្សី លោក កឹម សុខា​»​។​

​លោក សុន ឆ័យ ក៏បាន​បញ្ជាក់ដែរថា បើទោះបីជា​ប្រទេស​ចិន ផ្ដល់ជំនួយ​អភិវឌ្ឍន៍ និង​ប្រាក់កម្ចី​ច្រើនសន្ធឹក​សន្ធាប់​ដល់​ប្រទេស​កម្ពុជា ក៏ដោយ ក៏ប៉ុន្តែ​ប្រទេស​ចិន ភាគច្រើន “​កោរ​ខ្មែរ​មិន​ដាក់​ទឹក​” តាមរយៈ​នយោបាយ​កេងប្រវ័ញ្ច​៖ «​គេ​អាច​យក​រ៉ែ​ដែក​ពី ប្រទេស​យើង​ទៅ ដោយ​មិនបាច់​បង្កើតជា​ក្រុមហ៊ុន ចែក​ភាគហ៊ុន​ទេ​។ ជា​របៀប​ដោះដូរ​គ្នា​រវាង​សម្ភារៈ​យោធា និង​ធនធាន​របស់​យើង​»​។​

​អ្នកនាំពាក្យ​ទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ី​ផាន ច្រានចោល​ការអះអាង​នេះ​។ លោក ផៃ ស៊ី​ផាន ហៅ​តំណាងរាស្ត្រ​បក្សប្រឆាំង​រូបនេះ​ថា ជា “​មេ​ភរ​”​។ លោក​ពន្យល់ថា ប្រទេស​ចិន តាមរយៈ​ជំនួយ​អភិវឌ្ឍន៍ និង​ប្រាក់កម្ចី បានធ្វើ​ឲ្យ​ប្រទេស​កម្ពុជា មានការ​អភិវឌ្ឍ​។​
​
លោក​បន្ថែមទៀតថា ប្រទេស​ចិន ក៏បាន​ចូលរួមចំណែក​អភិវឌ្ឍ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា អាច​ដើរ​ទាន់​ជាមួយ​បណ្ដា​ប្រទេស​អាស៊ាន ដើម្បី​អាច​ប្រកួតប្រជែង​ពេល​សមាហរណកម្ម​អាស៊ាន​មកដល់​៖ «​ឯកឧត្ដម សុន ឆ័យ និយាយ​ទៅ​ឲ្យ​តែ​ពីរោះ​ស្ដាប់ទៅ​ទេ ខ្ញុំ​អត់​ទទួលយក​ទេ ដូចជា​និយាយថា ដឹក​រ៉ែ​ពី​ព្រះវិហារ ទៅ​ស្រុក​ចិន​។ បង្ហាញ​ដឹក​ទៅ​ពេលណា​? ដឹក​ទៅក្នុង​លក្ខណៈ​ជា​ពាណិជ្ជកម្ម ឧស្សាហកម្ម នៅពេលណា​? មេ​ភរ បក្ស​ហ្នឹង​បក្ស​ភរ​ទេ​»​។​

​បន្ទាប់ពី​កិច្ចប្រជុំ​រវាង​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន និង​ប្រធានាធិបតី​ចិន លោក ស៊ី ជិន​ពីង (Xi Jinping) នៅ​ថ្ងៃទី​១៥ ខែតុលា កម្ពុជា និង​ចិន បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សាងសង់​ពហុកីឡាដ្ឋាន “​មរតក​តេ​ជោ​” កិច្ចព្រមព្រៀង​ផ្ដល់​ថវិកា កិច្ចព្រមព្រៀង​វិនិយោគ​លើ​វិស័យ​ឧស្សាហកម្ម និង​កៅស៊ូ កិច្ចព្រមព្រៀង​បណ្ដុះបណ្ដាល​វិនិយោគ និង​កសិឧស្សាហកម្ម និង​កិច្ចព្រមព្រៀង​ទិញ​អង្ករ​ពី​កម្ពុជា ក្នុង​មួយឆ្នាំៗ ១០​ម៉ឺន​តោន ដោយ​ចាប់ផ្ដើម​ពី​ឆ្នាំ​២០១៦ ទៅ​។ ប្រទេស​ចិន នឹង​ផ្ដល់​ជំនួយឥតសំណង់​ដល់​ប្រទេស​កម្ពុជា ប្រមាណ ១​ពាន់​លាន​យ័ន ឬ​ស្មើ​ជាង ១៥៧​លាន​ដុល្លារ​៕

ប្រ​ភ​ព៖ អែ​អេ​ហ្វ​អា​

dxszwww

លោក​ប្រធានាធិបតី​ចិន​ ស៊ី ជីនពីង​ (Xi Jinping) កាល​ពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ទី១៥ តុលា ​បាន​បើក​ជំនួប​ក្រៅ​ផ្លូវ​ការ​ដាច់​ ដោយ​ឡែក​ជាមួយ​នឹង​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ នៅ​វិមាន​ប្រជាជន​ចិន។​ ក្រោយ​ជំនួប​ ចិន​បាន​សម្រេច​ចុះ​ហត្ថលេខា​ចំនួន​៥​ជាមួយ​នឹង​កម្ពុជា​ និង​ផ្តល់​ជំនួយ​ឥត​សំណង​១​ពាន់​លាន​យ័ន​ដែល​ស្មើ​នឹង​ប្រមាណ​១៥៧​លាន​ ដុល្លារ​អាមេរិក។​

hgbyghh

២១-​ធ្នូ​-០៩: លោក​អនុ​ប្រធានាធិបតី​ចិន ស៊ី យិន​ពីង (Xi Jinping) [​ឆ្វេង​] និង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ទីស្ដីការគណៈរដ្ឋមន្ត្រី ក្នុង​រាជធានី​ភ្នំពេញ

 

 

 

 

 

 

 

​

ឱក សុគន្ធ​កញ្ញា មិន​ហ៊ាន​សន្និដ្ឋាន​ពី​ប្រជា​ប្រិយ​ភាព​របស់ខ្លួន​នា​ឆ្នាំ​២០១៦

​ភ្នំពេញ​៖ ឆ្នាំ​២០១៥​នេះ​មតិ​ភាគច្រើន​បានលើកឡើង​ថា ប្រជាប្រិយភាព ឱក សុគន្ធ​កញ្ញា មិន​ខ្លាំង​ដូច​បណ្តា​ឆ្នាំមុនៗ​នោះទេ​។ បញ្ហា​គឺ​បណ្ដាលមកពី​នាង​មាន​បទ​ចម្រៀង​ចេញលក់​តិច និង​មិនសូវ​ផ្ទុះ​ការគាំទ្រ​ពី​សំណាក់​ទស្សនិកជន ប៉ុន្តែ​នាង​បែរជា​ល្បីឈ្មោះ​ខ្លាំង​នៅ​លើក​កញ្ចក់​ទូរទស្សន៍ ហង្ស​មាស ក្នុង​កម្មវិធី The Voice Cambodia និង Cambodian Idol ទៅវិញ​។​

​ក្នុងការ​បង្ហាញ​វត្តមាន​នៅលើ​ឆាក​តន្ត្រី​ខា​រ៉ា​បាវ របស់​ទូរទស្សន៍ អាស៊ីអាគ្នេយ៍ ថ្មីៗ​នេះ កញ្ញា​ក៏បាន​លើកយក​បទ​ចម្រៀង​មេ​ឡូ​ឌី​ថ្មី មិនបាន​យក​បទ​ចម្រៀង​ចាស់ៗ មក​ច្រៀង​ទេ​។ វត្តមាន​ដ៏​កម្រ​នៅលើ​ឆាក​តន្ត្រី​ទូរទស្សន៍​នេះ ឱក សុគន្ធ​កញ្ញា ក៏បាន​អំពាវនាវ​ឱ្យ​ទស្សនិកជន​ចូលរួម​គាំទ្រ​បទ​ចម្រៀង​ថ្មី​របស់​នាង​ផងដែរ ដោយ​នាង​បន្តថា ការ​រួល​គាំទ្រ​របស់​ទស្សនិកជន​ជា​ចំណែក​លើកស្ទួយ​វិស័យ​សិល្បៈ​ចម្រៀង​ខ្មែរ​ឱ្យ​រីកចម្រើន និង​លើកទឹកចិត្ត​កូន​ខ្មែរ​ដែលមាន​ស្នាដៃ​ឱ្យមាន​ចិត្ត​តស៊ូ​បន្ត​និពន្ធ​បទ​ចម្រៀង ថ្មីៗ​បន្តទៀត​។​

​ប៉ុន្តែ​នៅពេល​ច្រៀង​ចប់​កញ្ញា​ត្រូវបាន​ពិធីករ ពិធី​ការិនី សួរនាំ​ពី​ទំនុកចិត្ត​ទទួលបាន​ការគាំទ្រ​នៅ​ឆ្នាំ​ថ្មី​ខាងមុខ​កម្រិតណា​នោះ ឱក សុគន្ធ​កញ្ញា ប្រាប់ថា នាង​មិនទាន់​ហ៊ាន​ទស្សន៍ទាយ​ថា ឆ្នាំ​ថ្មី​២០១៦ នាង​នឹង​ទទួលបាន​ជោគជ័យ​កម្រិតណា​នៅឡើយ​ទេ គឺ​រង់ចាំ​ឱ្យ​ទស្សនិកជន​គាំទ្រ​សិន​ទើប​អាច​វាង​ស្ទង់​ចំណុច​នេះ​បាន​។ ប៉ុន្តែ​នាង​ក៏បាន​បញ្ជាក់ថា នាង​នៅតែ​ខិតខំ​បង្ហាញ​បទ​ចម្រៀង​ថ្មីៗ​មិន​ចំណង​គេ​ឱ្យបាន​ច្រើន ដើម្បី​ផ្គាប់ចិត្ត​ទស្សនិកជន ក៏ដូចជា​ចង់បាន​ការគាំទ្រ​មកវិញ​ផងដែរ​៕ ដោយៈ បញ្ញា

​gvfggg

​ប្រទះឃើញ​បំណែក​យន្តហោះ​មាន​ទង់ជាតិ​ម៉ាឡេស៊ី​សង្ស័យ​ជា​យន្តហោះ MH370

​បំណែក​យន្តហោះ​មួយគ្រឿង​មាន​ទង់ជាតិ​របស់​ម៉ាឡេស៊ី​ត្រូវបាន​គេ​ប្រទះឃើញ​អម​ជាមួយនឹង​គ្រោងឆ្អឹង​របស់​ពី​ឡុ​ត​អង្គុយ​នៅនឹងកន្លែង​បញ្ជា​យន្តហោះ​នៅលើ​កោះធំ​ជាងគេ​ទី​២​របស់​ប្រទេស​ហ្វីលីពីន នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់កា​សែត Express របស់​ចក្រភព​អង់គ្លេស កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ ។​

​លោក Jamil Omar ជា​អ្នក​បច្ចេកវិទ្យា​ផ្នែក​សំឡេង​វ័យ​៤០​ឆ្នាំ ដែលជា​សាក្សី​នៃ​ការប្រទះឃើញ​នេះ​បាន​ប្រាប់​ឲ្យ​ដឹងថា ពេល​លោក​ឃើញ​វា គ្រោងឆ្អឹង​មនុស្ស​នៅ​អង្គុយ​នឹង​កៅអី​ពី​ឡុ​ត​នៅឡើយ ដោយ​ដាក់​ខ្សែក្រវាត់​ជាប់​មិន​ទៅណា​ឡើយ ហើយ​លោក​សង្ស័យថា វា​អាចជា​យន្តហោះ​ដែល​បាត់​ខ្លួន​កាលពី​ឆ្នាំមុន (MH370) ដោយ​ការប្រទះឃើញ​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុងពេលដែល​ពូ​ក្មួយ​ទាំង​២​នាក់​ធ្វើដំណើរ​បរបាញ់​សត្វ​ស្លាប​ក្នុងព្រៃ នៅលើ​កោះ Mindanao ស្ថិតនៅ​ភាគខាងត្បូង​បំផុត​នៃ​ប្រទេស ។​

​គួរ​បញ្ជាក់ថា ពេល​ប្រទះឃើញ​ភ្លាមៗ លោក​បាន​ទូរស័ព្ទ​ប្ដឹង​ប៉ូលិស​តែម្ដង ហើយ​មកទល់ពេលនេះ ប៉ូលិស​កំពុងតែធ្វើការ​ស៊ើបអង្កេត​លើ​ការប្រទះឃើញ​នេះ ដោយ​គេ​សង្ស័យថា វា​អាចជា​យន្តហោះ MH370 ដែល​បាន​បាត់​ខ្លួន​យ៉ាង​អាថ៌កំបាំង​កាលពី​ថ្ងៃទី​៨ ខែ​មិនា ឆ្នាំ​២០១៤​កន្លងផុត​ទៅនេះ តែ​ចំពោះ​លទ្ធផល​នៃ​ការស៊ើបអង្កេត​បែបណា​នៅ​មិនទាន់​ត្រូវបាន​គេ​បញ្ជាក់​នៅឡើយ​ទេ ៕ដោយ៖គ. បញ្ញា ប្រភពៈnews.kqube.net

​cdxc

fcdgc

juhy

 

រថយន្ត​ពាក់​ស្លាក​លេខ ខ​.​ម បុក​អ្នកជិះ​ម៉ូតូ​ម្នាក់​ស្លាប់​នៅ​ជិត​វិមានឯករាជ្យ

​ភ្នំពេញ​៖​យុវជន​ម្នា​ក់បាន​ស្លាប់ ពេល​បញ្ជូន​ទៅដល់​មន្ទី​រ​ពេទ្យ ក្រោយពេល​ស្ត្រី​ម្នាក់​បើករថយន្ត ម៉ាក Classic ពាក់​ស្លាក​លេខ ខេមរភូមិន្ទ បុក​ម៉ូតូ VIVA បណ្តាល​ឲ្យ​ដួល​បោក​ក្បាល​ទៅនឹង​ថ្នល់​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បានកើត​ឡើង​នៅ​ម៉ោង​១១:១១​នាទី​ថ្ងៃត្រង់ ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៥​នេះ ស្ថិត​ពីមុខ​វិទ្យាស្ថាន​ជាតិ​អប់រំ ខាងជើង ជិត​វិមានឯករាជ្យ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ​។​
​ភ្លាមៗ​នោះ​សមត្ថកិច្ច​មិនទាន់​បានបង្ហាញ​អត្តសញ្ញាណ​ជនរងគ្រោះ និង ស្ត្រី​ដែល​បើ​បុក​នៅឡើយ​ទេ​។​

​រថយន្ត​បង្កហេតុ​ពាក់​ស្លាក​លេខ ខេមរភូមិន្ទ 01-2-2789 បើកបរ​ដោយ​ស្ត្រី​ក​ម្នាក់ ចំណែក​ម៉ូតូ​ជនរងគ្រោះ​ម៉ាកវីវ៉ា ស្លាក​លេខ​ភ្នំពេញ 1X-7031៕
​v_0330

ផ្លែ​ពុទ្រា​ផ្តល់​អត្ថប្រយោជន៍​អ្វីខ្លះ​ចំពោះ​សុខភាព​?

​ពុទ្រា​នៅ​ប្រទេស កម្ពុជា​យើង​គឺ​សម្បូ​រណាល់ ប៉ុន្តែ​អ្នក​បរិភោគ​ភាគច្រើន មិនបាន​ដឹង​ពី​សារប្រយោជន៍​របស់​ផ្លែ​ពុទ្រា​នោះទេ​។ លទ្ធផល​នៃ​ការស្រាវជ្រាវ​របស់​អ្នកវិទ្យាសាស្ត្រ​បានបង្ហាញ​ថា​ផ្លែ​ពុទ្រា មាន​ផ្ទុក​វីតាមីន​ជាច្រើន​ដូចជា ប៉ូ​តា​ស្យូ​ម ផូ​ស្វ​រ័ ម៉ាញ៉េ​ស្យូ​ម កាល់ស្យូម សូ​ដ្យូ​ម ស​ង្ក័​សី ដែក ទង់ដែង និង​វីតាមីន C ដែល​វា​អាចជួយ​ព្យាបាល​ពោះវៀន​កាត់បន្ថយ​ការឈឺ​បំពង់ក ជួយ​សម្អាត​សរសៃឈាម ជួយ​រំលាយ​អាហារ ការពារ​ថ្លើម និង​ជៀស​ផុតពី​ជំងឺមហារីក​ទៀតផង​៕

ZTA2Zjc4Yj

​