ភ្នំពេញ ៖ លោក ស្រី វុឌ្ឍី អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់បណ្តាញព័ត៌មាននៅថ្ងៃទី១៥ ខែមេសា កម្ពុជានឹងរក្សាបាននិរន្តរភាពស្បៀងគ្រប់គ្រាន់ក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ ១៩ ដែលជាយន្តការមួយត្រូវបានរៀបចំឡើងដោយរដ្ឋាភិបាលក្នុងការរក្សាស្ថិរភាពថ្លៃលើទីផ្សារ។
លោក ស្រី វុឌ្ឍី បន្ថែមថា ក្រសួងបានត្រៀមស្តុកសាច់ជ្រូកប្រមាណ ១៣០តោនក្នុងមួយថ្ងៃសម្រាប់រយៈពេល៣ខែនៃការរីករាលដាលជំងឺកូវីដ១៩ ខណៈលទ្ធភាពក្នុងការផ្គត់ផ្គង់សាច់សត្វក្នុងស្រុកសរុបប្រចាំឆ្នាំមានជាង ២៣៩ពាន់តោន ។ ជាមួយនេះ រាជរដ្ឋាភិបាលនឹងពិភាក្សាការទិញសាច់ជ្រូកស្តុកទុកនេះជាមួយក្រុមហ៊ុននាំចូលសាច់ឲ្យជួយទិញស្តុក ដោយមានការផ្តល់សម្បទានផ្សេងៗដល់ក្រុមហ៊ុន។
សូមជម្រាបថា ក្រសួងកសិកម្ម នឹងផ្តល់ពូជសត្វ ពិសេសពូជមាន់ដែលមានរយៈពេលខ្លីក្នុងការទទួលផលព្រមទាំងផ្តល់ចំណីសត្វដល់អ្នកចិញ្ចឹម ដើម្បីពង្រីកផលិតកម្មសត្វ នៅតមាមូលដ្ឋាន ដើម្បីឆ្លើយតបតការផ្គត់ផ្គង់តម្រូវបន្ទាន់ក្នុងស្រុក៕
កម្ពុជា ៖ រដូវវស្សាឆ្នាំ២០២០ នេះ នឹងចូលមកដល់លឿនជាងឆ្នាំ២០១៩ ដែលជាប្រក្រតីភាពនៅកម្ពុជា រដូវវស្សាតែងចាប់ផ្តើមនៅពាក់កណ្តាលខែឧសភា រៀងរាល់ឆ្នាំ។ នេះបើតាមការព្យាករអាកាសធាតុលើកទី២ របស់ក្រសួងធនធានទឹក និងឧតុនិយម ដែលចេញផ្សាយនៅថ្ងៃនេះ។
Continue reading →
ភ្នំពេញ ៖ លោក ស៊ីន ចាន់សិរីវុត្ថា អគ្គនាយករងបច្ចេកទេស និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានបញ្ជាក់នៅក្នុងសន្និសីទកាសែត នៅទីស្តីការគណៈរដ្ឋមន្ត្រីថា អាកាសព្រលានយន្តហោះភ្នំពេញថ្មី ដែលមានទីតាំងនៅលើទឹកដីខេត្តកណ្តាល និងតាកែវ នៅតែបន្ដដំណើរការសាងសងជាធម្មតា ដែលបច្ចុប្បន្នសម្រេចបានជាង ៣០ភាគរយ។
ក្នុងសន្និសីទសារ ព័ត៌មាន ស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល» ដែលរៀបចំដោយអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅទីស្ដីការគណៈរដ្ឋមន្ដ្រី នាព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០នេះ លោកឪ ស៊ីន ចាន់សិរីវុត្ថា បានបញ្ជាក់ថា អាកាសយានដ្ឋានភ្នំពេញថ្មី ដែលជាការវិនិយោគរបស់ក្រុមហ៊ុនចិន នៅតែបន្ដដំណើរការ ប៉ុន្តែល្បឿនយឺតជាងមុន ដោយសារជំនាញការជាជនជាតិចិន មិនទាន់វិលត្រលប់មកវិញនៅឡើយ ដោយសារវីរុសកូវីដ១៩។ មកដល់ពេលនេះ ការសាងសង់ អាកាសយានដ្ឋានភ្នំពេញថ្មីនេះបាន៣០ភាគរយហើយ។
តាមការគ្រោងទុក ដំណាក់កាលទី១ នៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិនេះ នឹងត្រូវបញ្ចប់មុនឆ្នាំ២០២២ ហើយនឹងអាចបញ្ចប់ទៅតាមការគ្រោងទុក។ នេះជាការបញ្ជាក់របស់ ក្រុមហ៊ុន OCIC ដែលជាអ្នកមានភាគហ៊ុនធំជាងគេ៕
ព្រលានយន្តហោះភ្នំពេញថ្មី ត្រូវបានបែងចែកជា២ ដំណាក់កាល ធំៗ ក្នុងនោះដំណាក់កាលទី១ ត្រូវបានព្យាករណ៍ថា នៅឆ្នាំ២០៣០ នឹងទទួលបានអ្នកដំណើរ១៣លាននាក់ ហើយដំណាក់កាលទី២ នៅឆ្នាំ២០៥០ នឹងទទួលបានអ្នកដំណើរ៣០លាននាក់។ គួរបញ្ជាក់ថា ព្រលានយន្តហោះថ្មីនេះ ត្រូវបានរាជរដ្ឋាភិបាលបញ្ជាក់ថា នឹងសាងសង់លើផ្ទៃដីទំហំប្រមាណ២,៦០០ហិកតា ដែលជាដីស្ថិតនៅក្នុងក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងប៉ះតំបន់មួយចំនួន ក្នុងស្រុកបាទី ខេត្តតាកែវ។ គម្រោងវិនិយោគនេះ រាជរដ្ឋាភិបាល កាន់កាប់ភាគហ៊ុន១០ភាគរយ ហើយក្រុមហ៊ុនអនិកជន OCIC របស់អ្នកឧកញ៉ា ពុង ឃាវសែ កាន់កាប់ភាគហ៊ុន៩០ភាគរយ ដោយគ្រោងវិនិយោគទឹកប្រាក់ចំនួន១,៥០០លានដុល្លារអាមេរិក ក្នុងនោះ ទឹកប្រាក់១,១០០លានដុល្លារ ជាកម្ចីពីធនាគារបរទេស និង២៨០លានដុល្លារជារបស់ក្រុមហ៊ុន OCIC និង២៨០លានដុល្លារទៀត ជាដើមទុនចុះបញ្ជី៕
ភ្នំពេញ ៖ បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់យកថ្ងៃសុក្រ ទី១៧ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង០៨:០០នាទីព្រឹក ដើម្បីប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាល ទី៤ ដោយលើកយកសេចក្តីព្រាងច្បាប់ ស្តីពី ការគ្រប់គ្រងប្រទេសជាតិស្ថិត ក្នុងភាពអាសន្ន មកពិនិត្យនិងឱ្យយោបល់ តាមសំណើររបស់គណៈកម្មការនិតិកម្មនិងយុត្តិធម៌ នៃព្រឹទ្ធសភា និងជាតម្រូវការចាំបាច់ដោយមិនអាចខ្វះបាន ដើម្បីកំណត់អំពីសិទ្ធអំណាចរបស់រាជរដ្ឋាភិបាល ក្នុងការដាក់ចេញនូវវិធានការចាំបាច់នានា។
តាមប្រសសន៍របស់លោក ម៉ម ប៊ុននាង នៅក្រោយកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភានាថ្ងៃទី១៦ ខែមេសានេះ បានឱ្យដឹងថា ច្បាប់នេះបង្កើតឡើង ដើម្បីការពារសន្តិសុខជាតិ ការពារសណ្តាប់ធ្នាប់សាធារណៈ ការពារអាយុជីវិត ការពារសុខភាពប្រជាពលរដ្ឋ ការពារទ្រព្យសម្បត្តិ និងបរិស្ថាន ។ ច្បាប់ ស្តីពី ការគ្រប់គ្រងប្រទេសជាតិស្ថិត ក្នុងភាពអាសន្ន មាន៥ជំពូក និងចែកចេញជា១២មាត្រា។
សេចក្តីព្រាងច្បាប់នេះ ធ្វើឡើងស្របតាមកតិ្តការសញ្ញាអន្តរជាតិ ស្តីពី សិទ្ធពលរដ្ឋ និងសិទ្ធនយោបាយ ស្របទៅតាមស្ថានភាពជាក់ស្តែងរបស់ប្រទេស នៅពេលមានគ្រោះអាសន្នណាមួយកើតឡើង ហើយច្បាប់នេះ ក៏មិនពាក់ព័ន្ធនិងការរើសអើង ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសារ ឬដើមកំណើតសង្គមនោះដែរ៕
ខេត្តបន្ទាយមានជ័យ ៖ ដោយមានការចង្អុលបង្ហាញពីឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រោមការដឹកនាំរបស់ ឯកឧត្ដម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អាជ្ញាធរគ្រប់បណ្ដា ក្រុង ស្រុក ក្នុងភូមិសាស្ត្រខេត្ត បន្ទាយមានជ័យ ត្រូវយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ខណៈ ប្រទេសកម្ពុជា និង សកលលោក ក្នុងកាលៈទេសៈដ៏លំបាកនៃការរាតត្បាតរបស់វីរុសកូវីដ-១៩ (COVID-១៩) បណ្ដាកងកម្លាំងមានការមមាញឹកក្នុងការបម្រើសុខសុវត្ថិតភាពជូនបងប្អូនប្រជាពលរដ្ឋ។
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ លោក ជាម សុខ ប្រធានក្រុមប្រឹក្សាក្រុង លោក លឹម តិចឆេង សមាជិកក្រុមប្រឹក្សាក្រុង និងលោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ បានដឹកនាំក្រុមការងារ នាំយកសម្ភារៈមួយចំនួនចែកជូនដល់ កងកម្លាំងនគរបាលប៉ុស្តិ៍ទាំង ៧សង្កាត់ ក្នុងក្រុងសិរីសោភ័ណ ដើម្បីជាការចូលរួមគាំទ្រ និងលើកទឹកចិត្ត ក្នុងការអនុវត្តនូវបទបញ្ជារបស់រាជរដ្ឋាភិបាល ធានាអោយបាននូវសុខសុវត្ថិភាពជូនដល់ពលរដ្ឋនៅមូលដ្ឋាន ទូទៅជៀសផុតពីការឆ្លងរីករាលដាលជំងឺកូវីដ-១៩។
នៅក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរនេះ លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ បានមានប្រសាសន៍លើកឡើងថា៖ក្នុងនាមយើងជាកងកម្លាំងសមត្ថកិច្ច ដោយប្រកាន់ខ្ជាប់នូវវិធានការដែលត្រូវប្រកាន់យកមកអនុវត្តសម្រាប់ទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ទៀតជាចាំបាច់។ជាពិសេស សូមបងប្អូននៅផ្ទះ កុំធ្វើដំណើរចល័ត (ជាបណ្តោះអាសន្ន) អនុវត្តនូវគម្លាតសុវត្ថិភាពនៅទីកន្លែងមានមនុស្សច្រើន ការជួបជុំ និងសូមរក្សាអនាម័យល្អ ដូចជាឧស្សាហ៍លាងដៃជាមួយសាប៊ូនិងទឹកស្អាត ឬអាល់កុល ឬទឹកជែលលាងដៃឱ្យបានញឹកញាប់ ប្រើប្រាស់ម៉ាស់ខ្ទប់មាត់និងច្រមុះពេលក្អកកណ្តាស់ជាដើម។
បន្ទាប់ពីការចុះពិនិត្យ និងនាំសម្ភារៈទៅចែកជូននគបាលប៉ុស្តិ៍ នៅក្នុងសង្កាត់ទាំង៧រួច ក៏បានផ្ដាំផ្ញើ ដល់កងកម្លាំងទាំងអស់អោយបន្ត ចុះពន្យល់ណែនាំដល់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានបន្តទៀត រហូតចប់យុទ្ធនាការនេះ ។
សម្រាប់សម្ភារៈដែលចែកជូន ក្នុងមួយប៉ុស្តិ៍ ទទួលបានអង្ករ៥០គីឡូក្រាម,មី១កេស,ទឹកស៊ីអ៊ីវ០១យួរ ,ទឹកត្រី១យួរ ,និងទឹកសុទ្ធ១០យួរ៕
ខេត្តកណ្តាល ៖ កាលពីវេលាម៉ោង៦ និង៣០នាទីយប់ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ មានករណីឃាតកម្មមួយបានកើតឡើងនៅចំណុចភូមិចុងកោះ ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ករណីនេះបង្កឡើងដោយមន្ត្រីនគរបាលប៉ុស្តិ៍បាក់ខែង បាញ់សម្លាប់ប្អូនថ្លៃ ព្រោះតែរឿងប្រចណ្ឌប្រពន្ធជាមួយប្អូនថ្លៃ ។
សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះដែលស្លាប់ឈ្មោះ ម៉ៅ ប៊ុនហេង ប្រុសអាយុ២៥ឆ្នាំជនជាតិខ្មែរ មុខរបរលក់ដូរ។ ចំណែកជនសង្ស័យឈ្មោះ សែន រ៉ានុន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលបាក់ខែង បានរត់គេចខ្លួនបាត់។
តាមមន្ត្រីនគរបាលខេត្តបានឲ្យដឹងថា នៅពេលកើតហេតុ ជនសង្ស័យមានទំនាស់ជាមួយប្រពន្ធខ្លួន ឈ្មោះ គង់ សុខជា រហូតដល់ជនសង្ស័យយកអាវុធខ្លីភ្ជង់ប្រពន្ធខ្លួន ថែមទៀត ។ ទន្ទឹមនោះជនរងគ្រោះក៏បានចេញមកឃាត់ដោយនិយាយថា ចាំយកកាំភ្លើងភ្ជង់ប្រពន្ធធ្វើអី និយាយតែប៉ុណ្តឹង ស្រាប់តែជនសង្ស័យដែលមានកំហឹង និងភ្លើងប្រចណ្ឌផងនោះ ក៏បាញ់សំដៅទៅជនរងគ្រោះ១គ្រាប់ត្រូវបំពង់ក បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុភ្លាមៗ តែម្តង ។ ក្រោយមកជនសង្ស័យបានយកម៉ូតូ ជាអ្នកជិតខាងជិះគេចខ្លួនបាត់។
ប៉ុន្តែប៉ុន្មានម៉ោងក្រោយមកលោកស្នងការខេត្តកណ្តាលបានដឹកនាំកម្លាំងចុះទៅដល់កន្លែងកើតហេតុ ហើយបញ្ជាឲ្យបើកការស្រាវជ្រាវ ដើម្បីតាមចាប់ខ្លួនជនដៃដល់ផងដែរ ៕
ភ្នំពេញ ៖ យោងតាម Facebook ផ្លូវការរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានបង្ហាញថា ខណៈនេះមានជនអគតិបានបន្លំជា Profile និង Page ដោយដាក់រូបនិងឈ្មោះ សម្តេច ហើយបង្ហោះព័ត៌មានក្លែងក្លាយនាំឲ្យមានការភាន់ច្រឡំ។
តាមរយៈនោះសម្តេច ហ៊ុន សែន ក៏បានសរសេរបង្ហោះនៅលើបណ្តាញ Facebook ផ្លូវការរបស់សម្តេចដោយមានខ្លឹមសារថា « យើងចូលរួមលុបបំបាត់ព័ត៌មានក្លែងក្លាយ, Profile និង Page ផ្លូវការសម្តេចតេជោនាយករដ្ឋមន្ត្រីគឺមានតែមួយគត់ » ។
សម្តេចបន្តថា ក្នុងពេលដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្រប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ-១៩ ក៏មានជនអគតិមួយចំនួនបានប្រឌិតនូវព័ត៌មានមិនពិតជា ច្រើនដើម្បីបំពុលសង្គមជាតិ។ ទន្ទឹមនឹងនោះ ក៏មានជនអគតិមួយចំនួនបានលួចបង្កើត Profile និង Page មិនពិតជាច្រើនក្នុង Facebook ដាក់ឈ្មោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងចេតនាមិនល្អដោយបានបង្ហោះសារ និងព័ត៌មានបោកប្រាស់បំភ័ន្តភ្នែកសាធារណៈជន។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មាន Profile និង Page ផ្លូវការតែមួយគត់ ដែលមានសញ្ញាគូសធិក (tick) ពណ៍ខៀវ ដែលបញ្ជាក់ថាពិត (Verified) ពីក្រុមហ៊ុន facebook [ https://www.facebook.com/hunsencambodia/ ] ។ ក្រៅពីនោះគឺសុទ្ធតែជា Profile និង Page ក្លែងក្លាយទាំអស់។
សូមបងប្អូនជនរួមជាតិប្រើប្រាស់បណ្តាញសង្គម Facebook មានការប្រុងប្រយ័ត្នខ្ពស់ ហើយកត់សម្គាល់ Profile/Page ពិត និង Profile/Page ក្លែងក្លាយដែលដាក់ឈ្មោះ សម្តេចតេជោ ហ៊ុន សែន កំពុងបង្ហោះសារ និងព័ត៌មានមិនពិតដែលធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសរបស់ប្រមុខដឹកនាំ។
សូមក្រសួងជំនាញស្រាវជ្រាវពិនិត្យនិងបិទ Profile/Page ក្លែងក្លាយទាំងនោះជាបន្ទាន់ ដើម្បីកុំឲ្យបន្តផ្សព្វផ្សាយបោកបញ្ឆោតបំពុលបរិកាសសង្គមជាបន្តទៀត៕
សេអ៊ូល ៖ គណបក្សកាន់អំណាចរបស់ប្រទេសកូរ៉េខាងត្បូងបានទទួលជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោតសភាមុនការកំណត់កាលពីថ្ងៃពុធ ដោយលទ្ធផលមួយផ្នែកបានបង្ហាញថា បន្ទាប់ពីជំងឺរាតត្បាតវីរុសឆ្លងបានប្រែទៅជាជំនោរនយោបាយនៅក្នុងការពេញចិត្តរបស់ប្រធានាធិបតី Moon Jae-in។ នេះបើយោងតាមសារព័ត៌មាន CNA។
បើតាមលទ្ធផលបោះឆ្នោត ដែលត្រូវបានបញ្ចេញជាលើកដំបូងនោះ គណបក្សប្រជាធិបតេយ្យរបស់លោក មូន ចេអ៊ីន បានទទួលអសនៈចំនួន ១៦៣ ក្នុងចំណោមអសនៈសរុប ៣០០ នៅក្នុងសភាជាតិ ដែលប្រការនេះមានន័យថា គណបក្សកំពុងកាន់អំណាចមួយនេះ ទទួលបានសំឡេងភាគច្រើនដាច់ខាតនៅក្នុងសភា។
ដោយឡែកសម្រាប់បក្សប្រឆាំងដែលមានឈ្មោះថា គណបក្សសម្ព័ន្ធដើម្បីអនាគត (UFP) វិញ បានទទួលអសនៈសរុបចំនួន៩៧។ សម្រាប់អត្រាពលរដ្ឋចេញទៅបោះឆ្នោតក្នុងឆ្នាំ២០២០ នេះវិញគឺមានរហូតដល់ ៦៦.២ភាគរយឯណោះ ដែលជាចំនួនខ្ពស់មិនធ្លាប់មាននោះឡើយ គិតចាប់តាំងពីការបោះឆ្នោតសភានៅកូរ៉េខាងត្បូង កាលពីឆ្នាំ១៩៩២។
រដ្ឋាភិបាលរបស់លោក មូន ចេអ៊ីន បានទទួលការកោតសរសើរ ទាំងថ្នាក់ជាតិ និងអន្តរជាតិ អំពីការឆ្លើយតបដ៏មានប្រសិទ្ធភាពចំពោះ បញ្ហារីករាលដាលនៃជំងឺ COVID-19 ក្នុងនោះមានដូចជា ការប្រឹងទប់ស្កាត់ការឆ្លងបន្ថែម, ការធ្វើឲ្យអត្រាមនុស្សស្លាប់ទាប បើធៀបនឹងប្រទេសដទៃ និងការព្យាបាលអ្នកជំងឺភាគច្រើនបំផុត ឲ្យបានជាសះស្បើយឡើងវិញ៕
ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសថា អ្នកជំងឺកូវីដ១៩ បានជាសះស្បើយថ្មីចំនួន២នាក់បន្ថែមទៀត ធ្វើឲ្យចំនួនអ្នកជាសះស្បើយសរុបកើនឡើងរហូតដល់៩៨នាក់ និងមិនមានករណីឆ្លងថ្មីនោះឡើយ។
ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដធ្លាក់ចុះមកត្រឹមចំនួន២៤នាក់ នៃអ្នកឆ្លងសរុប១២២ នាក់។ បើគិតត្រឹមព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០នេះ។ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាល ដែល ទទួលបានមុននេះបន្តិច។
ករណីជាសះស្បើយមាន០២នាក់រួមមាន ៖ បុរសជនជាតិបារាំងអាយុ៨០ឆ្នាំ ជាភ្ញៀវទេសចរ ដែលសម្រាកព្យាបាល នៅសណ្ឋាគារក្រុងព្រះសីហនុ ហើយត្រូវបានបញ្ជូនមកសម្រាកព្យាបាល បន្តនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ បច្ចុប្បន្នបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ បុរសជនជាតិបារាំងអាយុ៦១ឆ្នាំ ដែលបានធ្វើដំណើរមកពីប្រទេសបារាំង និងស្នាក់នៅបណ្ដោះអាសន្នម្ដុំទួលទំពូងរាជធានីភ្នំពេញ បានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕

ពិភពលោក ៖ ចំនួនករណីឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងរហូតដល់ ២,០៨២,៨៨១ករណី ក្នុងនោះស្លាប់ ១៣៤,៦០៣នាក់ និងជាសះស្បើយឡើងវិញជិត ៥១០,១២៩នាក់ នៅតាមប្រទេស-ដែនដីសរុបចំនួន ២១០ ទូទាំងភពផែនដី។ នេះបើយោងតាមទិន្នន័យពីគេហទំព័រ worldometer៕
ភ្នំពេញ ៖ ក្រសួងសុខាភិបាលបានស្នើក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសហការជាមួយរោងចក្រ សហគ្រាស និងក្រុមហ៊ុននានាដាក់កម្មករ និយោជិត ដែលទៅស្រុកលេងចូលឆ្នាំរយៈពេល១៤ថ្ងៃ មុនឱ្យពួកគេចូលធ្វើការវិញ ដើម្បីបង្ការការចម្លងជំងឺកូវីដ១៩។
ក្នុងលិខិតលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០នេះ ផ្ញើជូនរដ្ឋមន្រ្តីក្រសួងការងារបានគូសបញ្ជាក់ថា កម្មករ និយោជិត ដែលត្រឡប់មកពីចូលឆ្នាំវិញ ត្រូវតែដាក់ឱ្យនៅដាច់ដោយឡែកជាចាំបាច់ ហើយត្រូវតាមដានសុខភាពជាប្រចាំ។
លោក ម៉ម ប៊ុនហេង បានគូសបញ្ជាក់ថា វិធានការនេះធ្វើឡើង ដើម្បីកុំឱ្យមានការចម្លងរាតត្បាតជំងឺកូវីដ១៩ ចូលក្នុងសហគមន៍។ ជាពិសេសការធ្វើដំណើរចល័តរបស់បុគ្គលពីកន្លែងមួយទៅកន្លែងមួយដែលមិនបានគោរពតាមបទបញ្ជារបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលមានការសម្រុកចេញទៅស្រុកកំណើត។
យោងតាមក្រសួងការងារ បានឱ្យដឹងថា ក្នុងកំលុងពេលបុណ្យចូលឆ្នាំនេះ កម្មករ និយោជិត នៅក្នុងវិស័យវេយណភណ្ឌកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូបជាដើមទូទាំងប្រទេសរហូតដល់ទៅ៩៥ភាគរយ បានគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាលនៅធ្វើការងារជាធម្មតាមិនមានឈប់សម្រាកនោះទេ៕
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍