ភ្នំពេញ ៖ ស្ទើរតែផ្ងាខណះក្រុមកម្មករបើកទ្វាបន្ទប់បំរុងចុះទៅធ្វើការស្រាប់តែឃើញបុរសម្នាក់ចងកសម្លាប់ខ្លួនជាប់និងដែកបង្កាន់ដៃជណ្តើរបង្កអោយមានការភ្ញាក់ផ្អើលនិងភិតភ័យយ៉ាងខ្លាំង។ ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ស្ថិតនៅចំណុចផ្ទះជួលមួយកន្លែងស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
សពបុរសខាងលើមានឈ្មោះ ជា សុខលី អាយុ៣២ឆ្នាំ មុខរបរព្រូឡានស្នាក់នៅកន្លែងធ្វើការក្នុងឃ្លាំងម្តុំរោងចក្រ៦ជាន់សង្កាត់ចោមចៅទី១ខណ្ឌពោធិសែនជ័យ។
តាមការរៀបរាប់ពីស្ត្រីម្នាក់ដែលជាប្រពន្ធរបស់បុរសខាងលើបានបង្ហើបឲ្យដឹងថា មុនពេលកើតហេតុ២ថ្ងៃ រូបគាត់ និងប្តីបានឈ្លោះប្រកែកគ្នាជាញឹកញាប់ដោយស្ត្រីជាប្រពន្ធបានសង្ស័យថា ប្តីរបស់ខ្លួនជាមនុស្សញៀនថ្នាំតែងតែទាញកាំបិតគំរាមរករឿងគាត់ជារៀងរាល់ថ្ងៃ ហើយរូបគាត់មានការភ័យខ្លាចប្តីរបស់គាត់បែកថ្នាំឈានដល់ការយកកាំបិតចាក់សម្លាប់គាត់ស្ត្រីជាប្រពន្ធបានសម្រេចចិត្តរើខោអាវវេចមកស្នាក់នៅជាមួយមិត្តភក្តិនៅចំណុចកើតហេតុខាងលើ ហើយប្រាប់ប្តីថា ឯងទៅដេកនៅឃ្លាំងកន្លែងធ្វើការឯងទៅ ខ្ញុំទៅហើយមិនបាច់ទៅរកខ្ញុំទេ។
លុះបាត់ប្រពន្ធរយៈពេល២ថ្ងៃ ទើបបុរសជាប្តីតាមរកប្រពន្ធឃើញប្រពន្ធបិទទ្វារដេកនៅក្នុងបន្ទប់ជួលដោយមានស្បែកជើងចំនួន២គូនៅមុខបន្ទប់ បុរសជាប្តីគិតខ្លីស្មានតែប្រពន្ធដេកជាមួយប្រុសផ្សេង ក៏សម្រេចចិត្តយកខ្សែពួរចងកជាប់នឹងជណ្តើរបង្កាន់ដៃមុខបន្ទប់ជួលរបស់ប្រពន្ធស្លាប់បាត់បង់ជីវិតបង្កឲ្យមានការភ្ញាក់ផ្អើលដល់កម្មករដែលជួលបន្ទប់នៅខាងលើ និងប្រជាពលរដ្ឋដែលរស់នៅក្បែរៗកន្លែងកើតហេតុ រួចក៏បានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន។
ក្រោយពេលសមត្ថកិច្ចមូលដ្ឋានទទួលបានព័ត៌មានថា មានមនុស្សចងកស្លាប់ភ្លាមកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី១បានរាយការណ៍ និងសហការជាមួយកម្លាំងនគរបាលការិយាល័យជំនាញកោសល្យវិច្ច័យស្នងការនគរបាលរាជធានីភ្នំពេញចុះមកធ្វើកំណត់ហេតុ និងពិនិត្យសពបុរសខាងលើ។ បន្ទាប់ពីធ្វើការពិនិត្យសពរួចរាល់សមត្ថកិច្ចជំនាញបានបញ្ជាក់ឲ្យដឹងថា សពបុរសខាងលើពិតជាចងកធ្វើអត្តឃាតសម្លាប់ខ្លួនឯងពិតប្រាកដមែន។
សពត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕
នៅក្នុងជំនួបជាមួយ លោក អូ ខដុន (Oh Keo-don) អភិបាលក្រុងប៊ូសាន នៅព្រឹកថ្ងៃនេះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបទេសកម្ពុជា លោក ប្រាក់ សុខុន បានស្នើទៅកាន់អភិបាលក្រុងប៊ូសាន ឱ្យពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជធានីភ្នំពេញលើការងារសំខាន់ៗចំនួន៣ រួមមាន៖ ការបង្កើតទីក្រុងឆ្លាតវៃ (Smart City), ការរៀបចំទីក្រុង និងការគ្រប់គ្រងទឹកកខ្វក់។ នេះបើតាមបើតាមលោកជំទាវ អ៊ាត សោភា បានបញ្ជាក់ប្រាប់នៅក្រោយជំនួប។ ចំពោះសំណើទាំង៣នេះ ត្រូវបានអភិបាលក្រុងស្វាគមន៍ និងទទួលយក។ លោកអភិបាលក្រុងប៊ូសាន បានបង្ហាញពីបំណងចង់បង្កើតកិច្ចសហប្រតិបត្តិការចំនួនពីរជាមួយកម្ពុជា គឺកិច្ចសហប្រតិបត្តិការលើវិស័យកំពង់ផែ (ទីក្រុងប៊ូសានជាទីក្រុងមានកំពង់ផែដ៏ធំមួយនៅលើពិភពលោក និងការអភិវឌ្ឍវិស័យភាពយន្តជាមួយកម្ពុជា។
គួរកត់សំគាល់ដែរថា រាជធានីភ្នំពេញ និងទីក្រុងប៊ូសាន មានសម្ព័ន្ធមេត្រីភាពជាមួយគ្នារួចមកហើយនាពេលកន្លងមក ថែមទាំង បានបង្កើនកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់ផងដែរ។
ភាគីទាំងពីរ ក៏បានលើកឡើងនូវកិច្ចប្រជុំកំពូល និងរំលឹកខួបអនុស្សារីយ៏វាងអាស៊ាន និងកូរ៉េ ផងដែរ ដោយអភិបាលក្រុងប៊ូសាន បានលើកឡើងថា មានកម្មវិធីសំខាន់ៗចំនួន៥ត្រូវបានរៀបចំឡើង ដើម្បីអបអរសាទរនូវទំនាក់ទំនងរវាងសាធារណរដ្ឋកូរ៉េ ជាមួយអាស៊ាន។ កម្មវិធីអមកិច្ចប្រជុំកំពូលចំនួន៥រួមមាន៖ ១. កម្មវិធីមហោស្រពអាហារអាស៊ាន។ មហោស្រពអាហារអាស៊ាននេះ អភិបាលក្រុងប៊ូសាន បានអះអាងថា ស្តង់អាហាររបស់កម្ពុជាទទួលបានការចាប់អារម្មណ៍ ហើយប្រជាពលរដ្ឋកូរ៉េជាច្រើនបានចូលភ្លក្សអាហារ, ទី២. កម្មវិធីរៀបចំដាក់ឈ្មោះវិថីមួយប្រវែងប្រមាណ ២គីឡូម៉ែត្រស្ថិតជាប់មជ្ឈមណ្ឌលវប្បធម៌អាស៊ាន ដែលវិថីមានឈ្មោះថា «វិថីអាស៊ាន», ទី៣. កម្មវិធីអបអរសាទរទីក្រុងឆ្លាតវៃរបស់អាស៊ាន (Smart ASEAN CITY) ដែលក្នុងឱកាសនោះទីក្រុងប៊ូសាន បានបង្កើតទីក្រុងបច្ចេកវិទ្យាប៊ូសាន, ទី៤. កម្មវិធីបង្កើតមជ្ឈមណ្ឌលប្រជាជនបរទេសសម្រាប់ជនបរទេសមករស់នៅ និងធ្វើការនៅទីក្រុងប៊ូសាន ដែលមជ្ឈមណ្ឌលនេះជាកន្លែងបង្ហាញវប្បធម៌ និងផ្តល់ព័ត៌មានផ្សេងៗ និងទី៥. កម្មវិធីបង្កើតអង្គការភាពយន្តអាស៊ាន និងសាធារណរដ្ឋកូរ៉េ ដែលគម្រោងបង្កើតអង្គការភាពយន្តអាស៊ាន-សាធារណរដ្ឋកូរ៉េនេះ នឹងត្រូវលើកឡើងសុំការអនុម័តក្នុងកិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ដែរថា រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន គាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចសន្ទនា និងទំនាក់ទំនងរវាងអាស៊ាន និងសាធារណរដ្ឋកូរ៉េ។ បន្ថែមពីលើនោះ សម្តេចតេជោ ហ៊ុន សែន ក៏ជាអ្នកជំរុញឱ្យមានកិច្ចពិភាក្សាកំពូលរវាងមេគង្គ និងសាធារណរដ្ឋកូរ៉េជាលើកដំបូង ដែលនឹងធ្វើឡើងនាពេលនេះផងដែរ៕
ការបញ្ជាក់របស់សម្តេចតេជោ នៅព្រឹកនេះ បន្ទាប់ពីមាន Facebook មួយបានយករូបថតម្តាយក្មេកសម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅមន្ទីរពេទ្យសិង្ហបុរី កាលពី១១ឆ្នាំមុនមកបង្ហោះ បង្កើតឲ្យមានការភ័ន្តច្រឡំ។



















លោក អភិបាលខេត្ត បានថ្លែងបន្តថា ការងារស្រាវ ជ្រាវវិទ្យាសាស្រ្តកសិកម្ម និងអភិវឌ្ឍន៍ជនបទ គឺជាចំណែកមួយនៃការវិនិយោគសាធារណៈដែលត្រូវចំណាយ ធនធាន និងពេលវេលាយ៉ាងយូរ ហើយត្រូវតស៊ូព្យាយាម និងអត់ធ្មត់កម្រិតខ្ពស់ថែមទៀត ទើបយើងអាចទទួលបានផ្លែផ្កា។ ការទទួលបានផ្លែផ្កាជាទូទៅមាន លក្ខណៈអរូបីយ ហើយជួនកាលយើងត្រូវរង់ចាំអស់រយៈពេលយ៉ាងយូរ ទើបផ្លែផ្កានោះអាចលេចចេញជា រូបរាង្គយ៉ាងពិតប្រាកដ៏។ ជាក់ស្តែងថ្មីកន្លងមកនេះ តាមរយៈធនធានដែលបានពីការអប់រំ-បណ្តុះបណ្តាលនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៍បានខិតខំជម្រុញឱ្យពួកគាត់ផ្ទេរនូវបច្ចេកវិទ្យាទៅដល់កសិករ ដើម្បីធ្វើ ឲ្យកំណើនផលិតផលកសិកម្ម កើនឡើងទាំងទិន្នផល និងគុណភាព លើសអំពីតម្រូវការទីផ្សារក្នុងស្រុក ជាបរិបទថ្មីមួយទៀតតម្រូវឲ្យវិទ្យាស្ថានសិក្សាបន្ថែមទៀតថា តើត្រូវរកទីផ្សារកសិផល ជូនប្រជាកសិករ កម្ពុជាដោយវិធីណា? ដើម្បីធានាបាននិរន្តរភាពផលិតកម្មកសិកម្ម ធានាបាននូវជីភាពកសិករឱ្យកាន់ ប្រសើរឡើងផងដែរ ៕

ក្នុងឱកាសនោះ ថ្នាក់ដឹកនាំខេត្តព្រះសីហនុ បានលើកឡើងថា « មានអ្នកដើរចាប់យករដ្ឋ ដូចជា ដីគម្របព្រៃ និង ដីបរិស្ថាន ជាដើម ហើយដើម្បីឲ្យស្រច្បាប់ ពួកគេបានកៀងគរកម្លាំងប្រជាជនមកធ្វើជាខែល និង មានអ្នកខ្លះ យកដីខ្លួនឯងដែលរំលោភបំពាន់បាន ទៅធ្វើសម្បទានអោយអ្នកនេះ អោយអ្នកនោះ រួមទាំងអោយរដ្ឋវិញ ជាដើម ហើយមានអ្នកខ្លះទៀត រំលោភទន្ទ្រានយកដីរបស់គេ ទៅពុះជាឡូត៍ លក់ថោកៗ ដើម្បីអោយមានមនុស្សដែលមិនបានដឹងរឿងពិតទៅទិញ បង្កើតទៅជាក្រុម ជាភូមិ ដើម្បីការពារទង្វើខុសច្បាប់របស់ខ្លួន។ បំណងពិតប្រាកដ គឺដើម្បីយកគេមកបិទបាំង ឬក៏អូសទាញ គេមកអោយជួយការពារដីខ្លួនឯងដែលធ្វើការការរំលោភបាន »។
ឯកឧត្តម គួច ចំរើន លើកឡើងបែបនេះ នៅក្នុងកិច្ចប្រជុំមួយស្តីពីករណីវិវាទដីធ្លីរវាងលោកស្រី ហ៊ឹម សុវណ្ណរី និងប្រជាពលរដ្ឋស្ថិតនៅតំបន់អូរដំរី ក្នុងភូមិសាស្រ្ត ស្រុកស្ទឹងហាវ និងក្រុងព្រះសីហនុ នៅសាលប្រជុំតូចនៃសាលាខេត្តព្រះសីហនុ ។ លោកអភិបាលខេត្ត បញ្ជាក់ថា ៖ « រឿងនេះ វាកើតមានឡើងនៅខេត្តព្រះសីហនុ អីចឹងបើនៅតែមានការទៅរំលោភបំពានយក ដីរបស់រដ្ឋ វាអាចថា បើនៅពេលមានការភិតភ័យខ្លាំង អីចឹងដើម្បីអោយមានមនុស្សមកជួយ អោយបានច្រើន គេត្រូវធ្វើសម្បទាន ឬត្រូវលក់ថោកៗ ហើយសម្បទានខ្លះ អាចមានការពាក់ព័ន្ធ រហូតទៅដល់មន្ត្រី និងកងកម្លាំង និងមានកន្លែងខ្លះ មានទាំងអ្នកកាសែតទៀតផង»។
ពលរដ្ឋដែលចូលរួមក្នុងកិច្ចប្រជុំនោះ បានថ្លែងថា ទោះបីជាការលើកឡើងមិនចំឈ្មោះក្តី ក៏អង្គប្រជុំបានយល់ថា គឺសំដៅទៅលើកលោកស្រី ហ៊ឹម សុវណ្ណរី និងបក្សពួកគូកន ដែលគេដឹងថា បច្ចុប្បន្ននេះ លោកស្រី ហ៊ឹម សុវណ្ណរី កំពុងធ្វើសកម្មភាពរំលោភលើដីរបស់ប្រជាពលរដ្ឋ និងដីវត្ត ជាច្រើនហិកតា នៅក្នុងតំបន់ អូរកូនដំរី ស្ថិតក្នុងភូមិ៤ ឃុំអូរត្រេះ ស្រុក ស្ទឹងហាវ ខេត្តព្រះសីហនុ យកទៅធ្វើអំណោយអោយទៅមន្ត្រីកំពូលៗ ថ្នាក់ដឹកនាំ កងកម្លាំងធំៗ និងប្រជាពលរដ្ឋមួយចំនួន ដែលស្ត្រីរូបនេះបានកេណ្ឌមកពីតាមបណ្តាលខេត្តនានា ក្នុងគោលបំណងបំភាន់ភ្នែកអាជ្ញាធរ អោយមើលឃើញថា ខ្លួនជាអ្នកធ្វើល្អ និងប្រើប្រាស់ឥទ្ធិពលនេះ ដើម្បីការពារដីដែលទន្ទ្រានបាន ធ្វឲ្យទៅជាដីស្របច្បាប់។
លោកស្រី ហ៊ឹម សុវណ្ណរី ដែលកំពុងត្រូវក្រុមប្រជាពលរដ្ឋចោទប្រកាន់ រួមទាំងការព្រមានដោយប្រយោលពីសំណាក់អភិបាលខេត្តផងដែរនោះ មិនទាន់អាចទាក់ទងដើម្បីសុំការពន្យល់ឆ្លើយតបនឹងព័ត៌មានខាងលើនេះបានទេ នៅរសៀលថ្ងៃទី២២ ខែវិច្ឆកា ឆ្នាំ២០១៩ នេះ។



