All posts by មេគង្គ ប៉ុស្តិ៍

ប្រធានាធិបតីហុងគ្រី នឹងមានជំនួបពិភាក្សាជាមួយសម្តេចតេជោ ហ៊ុន សែន នៅរសៀលនេះ

ភ្នំពេញ ៖ រសៀល ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩នេះ លោក យ៉ាណូស អាឌ័រ (Janos Ader) ប្រធានាធិបតីនៃសាធារណរដ្ឋហុងគ្រីនឹងមានជំនួបពិភាក្សាជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅវិមានសន្តិភាព។

តាមការប្រកាសរបស់ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា នៅក្នុងជំនួបនោះ នឹងមានកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យជាច្រើន រួមទាំងបញ្ហាតំបន់ និងអន្តរជាតិដែលជាការយកចិត្តទុកដាក់រួម នឹងត្រូវបានលើកយកមកពិភាក្សា។

ក្រសួងការបរទេស បានបញ្ជាក់ថា៖ ទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងមកកាន់កម្ពុជារបស់លោក យ៉ាណូស អាឌ័រ មកកាន់កម្ពុជា នឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងទំនាក់ទំនងទ្វេភាគីកម្ពុជា-ហុងគ្រី ហើយនឹងរួមចំណែកយ៉ាងសំខាន់ដល់ការពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព និងសាមគ្គីភាព ក៏ដូចជាបង្កើនវិសាលភាពនិងជម្រៅនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ.

សូមជម្រាបថា ប្រធានាធិបតីនៃសាធារណរដ្ឋហុងគ្រី និងភរិយាបានអញ្ជើញមកដល់កម្ពុជាហើយ នៅយប់ថ្ងៃអាទិត្យម្សិលមិញនេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ ៣០ ខែតុលា ឆ្នាំ២០១៩ តាមការអញ្ជើញរបស់ព្រះមហាក្សត្រកម្ពុជា៕

 

 

មនុស្ស១៨ម៉ឺននាក់ត្រូវបានជម្លៀសចេញពីផ្ទះដោយសារភ្លើងឆេះព្រៃនៅរដ្ឋកាលីហ្វ័រញ៉ា

អាមេរិក ៖ អភិបាលរដ្ឋកាលីហ្វ័រញ៉ាលោក Gavin Newsom បានប្រកាសដាក់រដ្ឋគ្រាអាសន្ន ខណៈភ្លើងឆេះព្រៃដ៏ធំបណ្ដាលមកពីខ្យល់បក់ខ្លាំង ដែលបានបង្ខំឱ្យមានការជម្លៀសមនុស្ស និងការដាច់ចរន្តអគ្គិសនីដ៏ធំ ដោយគំរាមកំហែងដល់ទីក្រុងទេសចរណ៍នានាក្នុងតំបន់ស្រាទំពាំងបាយជូរ Sonoma ដ៏ល្បីល្បាញរបស់រដ្ឋមួយនេះ។


ក្រុមអាជ្ញាធរពន្លត់អគ្គិភ័យរដ្ឋបាននិយាយថា ភ្លើងដែលត្រូវបានគេហៅឈ្មោះថា ភ្លើងឆេះ Kincade នៅភាគខាងជើងនៃទីក្រុង San Francisco បានឆេះរាលដាលបំផ្លាញព្រៃឈើចំនួន ១២.០០០ហិកតាទាំងយប់អធ្រាត្រ ដោយពន្លត់បានតែ ១០% ប៉ុណ្ណោះនៅរសៀលថ្ងៃអាទិត្យ។
ការឆាបឆេះដែលជាភ្លើងឆេះព្រៃដ៏ធំបំផុត ក្នុងចំណោមភ្លើងឆេះព្រៃរាប់សិបកន្លែងកំពុងឆេះពាសពេញរដ្ឋនេះ បានបំផ្លាញលំនៅឋានរាប់សិបកន្លែង និងកន្លែងស្តុកស្រាទំពាងបាយជូរជាច្រើន រួមទាំងរោងចក្រផលិតស្រាទំពាំងបាយជូរ Soda Rock Winery ដែលត្រូវបានសាងសង់ក្នុងឆ្នាំ១៨៦៩។
សូមជម្រាបការឆេះព្រៃនេះបានបណ្ដាលឲ្យមនុស្សប្រមាណ ១៨០.០០០នាក់ស្ថិតនៅក្រោមការបញ្ជាជម្លៀសជាចាំបាច់ រួមទាំងផ្នែកខ្លះនៃទីក្រុង Santa Rosa និងមួយភាគធំនៃតំបន់ Sonoma រហូតដល់មហាសមុទ្រប៉ាស៊ីហ្វិក៕

Trump ៖ មេដឹកនាំ IS ស្លាប់ក្នុងការ​វាយឆ្មក់​របស់​អាមេរិកនៅភាគ​ពាយព្យ​​ប្រទេស​ស៊ី​រី​

​អាមេរិក ៖ ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​និយាយថា​មេដឹកនាំ​របស់​ក្រុម​រដ្ឋ​អ៊ីស្លាម​(IS)​លោក Abu Bakr al-Baghdadi បាន​ស្លាប់​ក្នុងអំឡុងពេល​ប្រតិបត្តិការ​យោធា​អាមេរិក​នៅ​ភាគ​ពាយព្យ​នៃ​ប្រទេស​ស៊ី​រី​។​ នេះ​បើ​យោងតាម​ប្រភពពី BBC។​

​ថ្លែង​ចេញពី​សេត​វិមាន​លោក Trump បាន​និយាយថា Baghdadi បាន​ស្លាប់​ហើយ ដែលជា​ការបំពេញ​នូវ​អាទិភាព​ផ្នែក​សន្តិសុខ​ជាតិ កំពូល​នៃ​រដ្ឋបាល​របស់លោក​។ លោក​បាន​និយាយថា គ្មាន​បុគ្គលិក​អាមេរិក​ណា​ម្នាក់​ត្រូវបាន​បាត់បង់ នៅក្នុង​បេសកកម្ម​នោះទេ​។ Baghdadi បានធ្វើ​ជា​មេ​កើយ​នៃ​ក្រុម​ជី​ហាដ​ជាស​កល​របស់​ក្រុម​រដ្ឋ​អ៊ីស្លាម ហើយ​បាន​ក្លាយជា​មនុស្ស​ដែល​ពិភពលោក តាម​ប្រមាញ់​ខ្លាំងជាងគេ​បំផុត​។​

ការប្រកាស​នេះ​ធ្វើឡើង ខណៈដែល​លោក Trump បាន​ទទួលរង​ការរិះគន់​ទាំង​ក្រៅ និង​នៅ​ទីក្រុង​វ៉ាស៊ីនតោន បន្ទាប់ពី​មាន​ការដក​កងទ័ព​អាមេរិក​ពី​ភាគ​ឦសាន​ប្រទេស​ស៊ី​រី​។​

​លោក Trump បាន​និយាយថា គេ​បាន​ស្លាប់ បន្ទាប់ពី​បាន​រត់​ចូល​រូង​ទាល់​ក្រោម​ដី ដោយមាន​សំឡេង​ស្រែក​ទ្រហោយំ និង​ស្រែក​យ៉ាងខ្លាំង​“​។ លោក​បាន​បន្ថែមទៀតថា កូនៗ ៣​នាក់​របស់ Baghdadi ក៏ត្រូវ​បានសម្លាប់​នៅក្នុង​ការផ្ទុះ​នោះដែរ​។ លោក Trump បាន​និយាយថា ការ​វាយឆ្មក់​ដែលមាន​ការចូលរួម​ពី​ឧទ្ធម្ភាគចក្រ​ចំនួន ៨​គ្រឿង ដែល​ហោះហើរ​ជាង ១​ម៉ោង​ពី​មូលដ្ឋាន​ដែល​មិនបាន​បង្ហាញ ត្រូវបាន​អនុវត្ត​ដោយមាន​កិច្ចសហប្រតិបត្តិការ​ពី​ប្រទេស​រុស្ស៊ី​, ស៊ី​រី​, ទួរគី និង​អ៊ីរ៉ាក់​។ លោក​ក៏បាន​ថ្លែងអំណរគុណ​ដល់​ជនជាតិ​ឃើ​ត​ស៊ី​រី​ផងដែរ ចំពោះ​ការគាំទ្រ​ច្បាស់លាស់​មួយ​ដែល​ពួកគេ​អាច​ផ្តល់​ឲ្យ​យើង​៕

 

ក្រសួង ៖ បណ្ដា​រាជធានី ខេត្ត​នានា​នឹងមាន​ភ្លៀង​ធ្លាក់​រាយ​ប៉ោយ​ជា​បន្តបន្ទាប់ថ្ងៃ​ទី​១ ដល់​ថ្ងៃទី​៧ ខែវិច្ឆិកា

​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ព្រឹក​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៩​នេះ បានចេញ​សេចក្ដីជូនដំណឹង​បន្ថែម​ស្តីពី​ស្ថានភាព​អាកាសធាតុ​នៅ​កម្ពុជា ចាប់​ពីថ្ងៃ​ទី​១ ដល់​ថ្ងៃទី​៧ ខែវិច្ឆិកា បណ្ដា​រាជធានី ខេត្ត​នានា​នឹងមាន​ភ្លៀង​ធ្លាក់​រាយ​ប៉ោយ​ជា​បន្តបន្ទាប់​ក្នុង​កម្រិត​ ៖

 

ប្រធានាធិបតីឈីលីព្រមរុះរើគណៈរដ្ឋមន្ត្រី ដាក់ចេញនូវកំណែទម្រង់សង្គមនានា

ឈីលី ៖ ប្រធានាធិបតីឈីលី លោក សេបាស្ទាន ភីណេរ៉ា (Sebastian Pinera) បានព្រមរុះរើគណៈរដ្ឋមន្ត្រី ដើម្បីបង្កើតរដ្ឋាភិបាលថ្មីមួយ ក៏ដូចជាដាក់ចេញនូវកំណែទម្រង់សង្គមនានាតបតាមសំណើរបស់ក្រុមបាតុករ។ នេះបើតាមសារព័ត៌មាន BBC។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ នៅថ្ងៃសៅរ៍ចុងសប្ដាហ៍ លោកផ្ទាល់បានអះអាងថា លោកបានលឺច្បាស់ណាស់អំពីសាររបស់ប្រជាជនឈីលីដល់ទៅជាងមួយលាននាក់ ដែលបានប្រមូលផ្តុំគ្នាតវ៉ានៅរដ្ឋធានី សាន់ត្យ៉ាហ្គោ (Santiago) ដើម្បីប្រឆាំងរដ្ឋាភិបាលរបស់លោក។

លោក ភីណេរ៉ា បានលើកឡើងដូច្នេះថា ៖ « ខ្ញុំបានជូនដំណឹងដល់រដ្ឋមន្ត្រីទាំងអស់របស់ខ្ញុំរួចរាល់ហើយ ពីការរុះរើគណៈរដ្ឋមន្ត្រីរបស់ខ្ញុំ ដើម្បីបង្កើតរដ្ឋាបាលថ្មី និងធ្វើកំណែទម្រង់សង្គមនានា តបតាមសំណើរបស់ ក្រុមបាតុករ…យើងកំពុងស្ថិតនៅក្នុងការពិតថ្មីមួយ ហើយឈីលីនៅថ្ងៃនេះ នឹងខុសពីឈីលីកាលពីសប្ដាហ៍មុន»។ ទន្ទឹមនោលោកប្រធានាធិបតី សេបាស្ទាន ភីណេរ៉ា ក៏បានប្រកាសលុបចោលបម្រាមគោរចរ នៅតាមទីក្រុងជាច្រើន នៅក្នុងប្រទេសឈីលីផងដែរ តែលោកផ្ទាល់មិនបានបញ្ជាក់អ្វីលម្អិតពីការរុះរើគណៈរដ្ឋមន្ត្រីនោះទេ។

សូមជម្រាបថា សកម្មភាពបាតុកម្មនៅឈីលីបានចាប់ផ្តើមឡើងតាំងតែពីថ្ងៃទី០៦ ខែតុលាមក នៅពេលដែលអាជ្ញាធរឈីលីបានបង្កើនថ្លៃសេវាធ្វើដំណើរតាមរថភ្លើង។ កន្លងមកនេះអំពើហិង្សាបានផ្ទុះឡើងខ្លាំងរហូតបណ្តាលឲ្យមនុស្សយ៉ាងតិច១៩នាក់បាត់បង់ជីវិត៕

 

មន្ត្រីរដ្ឋាភិបាលលើកទឹកចិត្តដល់វិស័យភាពយន្តខ្មែរឲ្យល្បីល្បាញដូចទសវត្សទី៦០

ភ្នំពេញ ៖ លោក កែវ រ៉េមមី ប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានសិទ្ធមនុស្សកម្ពុជា លើកឡើងថា នៅក្នុងទស្សវត្ស៦០ វិស័យភាពយន្តខ្មែរ មានការរីកចំរើនខ្លាំង និងមានការគាំទ្រយ៉ាងផុលផុសពីមហាជន ទាំងក្នុងកម្រិតជាតិ និងនៅលើឆាកអន្តរជាតិ ដែលក្នុងសម័យកាលនោះ ភាពយន្តខ្មែរជាង៥០០រឿង បានវាយលុកចូលក្នុងទីផ្សារភាពយន្តអន្តរជាតិ ដណ្តើមបានប្រជាប្រិយ៍ភាពយ៉ាងខ្លាំងក្លា។

លោកថ្លែងថា ចង់ឃើញវិស័យភាពយន្តខ្មែរ នាពេលបច្ចុប្បន្ន មានភាពរីកចំរើនខ្លាំងថែមទៀត និងមានលក្ខណៈប្រកួតប្រជែង ជាមួយភាពយន្តបរទេស ដើម្បីដណ្តើមយកភាពល្បីល្បាញ និងការនិយមគាំទ្រដូចក្នុងទស្សវត្ស៦០ នៅក្នុងទីផ្សារភាពយន្តអន្តរជាតិ។ ការលើកឡើងរបស់លោកដូចនេះ នៅក្នុងកម្មវិធី ”១ម៉ឺនអាល័យ” ដែលរៀបចំឡើងដោយយុវជន ក្រុមព្រះសូរិយា កាលពីល្ងាចថ្ងៃទី២២ ខែតុលានេះ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិ កម្ពុជា កូរ៉េ (CKCC) ក្នុងរាជធានីភ្នំពេញ។

លោក កែវ រ៉េមមី បានមើលឃើញថា នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន មានធនធានមនុស្សច្រើនណាស់ ក្នុងវិស័យភាពយន្ត ពួកគេមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការផលិតភាពយន្តដែលអាចប្រកួតប្រជែង និងមានភាពទាក់ទាញ ក៏ប៉ុន្តែអាស្រ័យទៅលើការជ្រើសរើស និងស្វែងរក របស់ម្ចាស់ផលិតកម្មនិមួយៗចំពោះអ្នកនិពន្ធ អ្នកដឹកនាំរឿងនិងតារាសម្តែង ដែលមានសមត្ថភាព ទេពកោសល្យ និងចំណេះ ជំនាញច្បាស់លាស់ ជាពិសេស គឺទុនសម្រាប់ផលិតតែម្តង។

លោក រំលឹកថា វិស័យភាពយន្តខ្មែរ អាចរីកចំរើនបាន វាទាល់តែ អ្នកពាក់ព័ន្ធទាំងអស់ក្នុងវិស័យនេះ ត្រូវមានការអំណត់ តស៊ូ និងមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងនោះ ក៏ត្រូវចេះឱ្យតម្លៃគ្នា នៅក្នុងអាជីពភាព ពោលគឺឱ្យតម្លៃខ្លួនឯង និងរួមគ្នាឱ្យតម្លៃទៅលើស្នាដៃរបស់យើង ដើម្បីឱ្យមានការទាក់ទាញពីសាធារណៈជន ចៀសជាងការហែកហួរឬពេបជ្រាយគ្នា ធ្វើឱ្យមានការវាយតម្លៃមិនល្អពីមហាជន។

សូមបញ្ជាក់ផងដែរថា យុវជន ក្រុមព្រះសូរិយា បានតស៊ូ លះបង់ពេលវេលា ថវិកា កម្លាំងកាយចិត្ត ស្រាវជ្រាវ ស្វែងរក នូវ តារាសម្តែងក្នុងទស្សវត្សរ៍៦០ ដែលនៅមានជីវិត និង ស្រាវជ្រាវ រកឯកសារ ភាពយន្តចាស់ៗ និងឧបករណ៍ពាក់ព័ន្ធ ក្នុងវិស័យភាពយន្តមករក្សានិងចងក្រងទុកជាឯកសារ សម្រាប់បង្ហាញដល់អ្នកជំនាន់ក្រោយ ឱ្យបានដឹង បានស្គាល់ ពីភាពរីកចំរើន នៃវិស័យភាពយន្តខ្មែរ នៅក្នុងសម័យកាលនោះ៕

រាជរដ្ឋាភិបាលនឹងវិសោធនកម្មច្បាប់សារពើពន្ធ បើកផ្លូវក្នុងការកំណត់ពន្ធលើប្រាក់បៀវត្ស

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថានឹងធ្វើវិសោធនកម្ម ច្បាប់ស្តី ពីសារពើពន្ធត្រង់មាត្រាទី៤៧ ដើម្បីបើកផ្លូវឲ្យរាជរដ្ឋាភិបាលជាអ្នកកំណត់ប្រាក់បៀវត្សត្រូវបង់ពន្ធសម្រាប់មន្ត្រីរាជការ។ រាជរដ្ឋាភិបាលបានសម្រេចកែសម្រួលប្រាក់បៀវត្តន៏ ដែលត្រូវជាប់ពន្ធរហូត ដល់១លាន៣សែន នៅឆ្នាំ២០២០ខាងមុខ ដើម្បីធានាថា ប្រាក់បៀវត្តន៏អប្បបរមា របស់មន្ត្រីរាជ ការ កងកម្លាំងប្រដាប់អាវុធ មិនជាប់ពន្ធនោះទេ។

នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២៥ ខែតុលា នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា ប្រាក់បៀវត្តន៏អប្បបរមារបស់មន្ត្រីរាជការ គ្រូបង្រៀន គ្រូពេទ្យ និងកងកម្លាំងប្រដាប់អាវុធ នឹងបន្តឡើបន្ថែមទៀត គ្រាដែលរាជរដ្ឋាភិបាលបាន សម្រេច កែសម្រួលប្រាក់បៀវត្តន៏អប្បបរមា ដែល ត្រូវជាប់ពន្ធឲ្យឡើងដល់១លាន៣សែនរៀល ចាប់ពីឆ្នាំ ២០២០តទៅ។ សូមជម្រាបដែរថា គិតមកដល់ពេលនេះ កំរិតនៃប្រាក់បៀវត្តន៏អប្បបរមា របស់ បុគ្គលិករដ្ឋ ត្រូវបានធ្វើវិសោធនកម្មចំនួនបីដងរួចមកហើយ ដើម្បីសម្រួលដល់ជីវភាពរបស់មន្ត្រី រាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ។

បើតាមសម្តេចតេជោ ទន្ទឹមនឹងការតម្លើងប្រាក់បៀវត្ត និងប្រាក់ឈ្នួលអប្បបរមា រាជរដ្ឋាភិបាលក៏បាន សម្រេចតម្លើងកំរិតកាត់បន្ថយ មូលដ្ឋានគិតពន្ធលើ ប្រាក់បៀវត្សចំពោះអ្នកដែលមានកូន ប្រពន្ធក្នុងបន្ទុក ក្នុងម្នាក់ៗពី៧៥០០០ដល់១៥ម៉ឺនរៀលក្នុង មួយខែ។ សម្តេចតេជោ អះអាងថា ចាប់ពីឆ្នាំ២០២០តទៅ ប្រាក់បៀវត្តអប្បបរមាត្រូវជាប់ពន្ធ សម្រាប់មន្ត្រីរាជការស៊ីវិលនឹងឡើងដល់១លាន១សែន ៧ម៉ឺន២៥០០រៀល គ្រូបង្រៀននិងគ្រូពេទ្យ ដល់១លាន២សែន៧ម៉ឺន២៥០០រៀល នគរបាលជាតិ ថ្នាក់ពលបាលត្រីដល់ ១លាន ២សែន ៥៦៩០០រៀល យោធិន ថ្នាក់ពលទោ ដល់ ១លាន ១សែន ៨ម៉ឺន ១៥០០រៀល។ កំរិតប្រាក់ បៀ វត្ស អប្បបរមា នេះ នឹងឡើងដល់កំរិតពិដាន ដែលត្រូវជាប់ពន្ធ តាមមាត្រាទី៤៧ ថ្មី នៃច្បាប់សារពើ ពន្ធ។ ដូច្នេះបានជារាជរដ្ឋាភិបាល ត្រូវកែសម្រួល និងធ្វើវិសោធនកម្មច្បាប់មួយនេះ ដើម្បីបើកផ្លូវ ឲ្យរាជ រដ្ឋាភិបាលជាអ្នកកំណត់ប្រាក់អប្បបរមា ដែលត្រូវជាប់ពន្ធ។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាល បានកំណត់ឲ្យមានការដំឡើងប្រាក់បៀវត្ស២ដងក្នុង១ឆ្នាំ ដោយលើកទី១ ដំឡើងនៅខែមករា និងលើកទី២ នៅខែមេសា មុនបុណ្យចូលឆ្នាំខ្មែរ ជូនដល់មន្ត្រីរាជការ គ្រូ ពេទ្យ គ្រូបង្រៀន និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ (យោធា នគរបាល និងអាវុធហត្ថ)។

យោងតាមតារាងប្រាក់បៀវត្សទាបបំផុត (អប្បបរមា) របស់មន្ត្រីរាជការ គ្រូបង្រៀន គ្រូពេទ្យ និង កម្លាំងប្រដាប់អាវុធ ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩មក ប្រាក់បៀវត្សទាបបំផុតរបស់មន្ត្រី រាជការ និងកម្លាំងប្រដាប់អាវុធមានមិនតិចជាង១លាន នោះទេ។ បន្ថែមលើសពីនេះ រាល់ពេល បុណ្យ ទាន គឺបុណ្យចូលឆ្នាំថ្មី និងបុណ្យភ្ជុំបិណ្ឌ សម្តេចតេជោ តែងឧបត្ថម្ភថវិកា ៥ម៉ឺនរៀល ផងដែរ៕

រដ្ឋដកហូតសិទ្ធិពីក្រុមហ៊ុនស៊ិនទ្រី និងបញ្ចប់ការបង់ថ្លៃសំរាមភ្ជាប់ជាមួយអគ្គិសនី

ភ្នំពេញ ៖ នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី២៥ ខែតុលា នេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា ការដកហូតសិទ្ធិវិនិយោគពីក្រុមហ៊ុន ស៊ីនទ្រី ជារឿងចាំ បាច់ដែលត្រូវធ្វើ ដើម្បីដោះស្រាយបញ្ហាសំរាមនៅក្រុងភ្នំពេញ។ សម្តេចតេជោ អះអាងថា ចាប់ពី ខែមករា ឆ្នាំ២០២០ នឹងលែងមានការបង់ថ្លៃសំរាមដោយភ្ជាប់ជាមួយវិក្កយបត្រ អគ្គិសនីទៀត ហើយ។

ការបង់ថ្លៃសំរាមជាមួយនឹងវិក្កយបត្រអគ្គិសនី បានធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនធំមិនពេញចិត្ត ត្បិតកន្លែងខ្លះ គ្មានការប្រមូលសំរាមពីក្រុមហ៊ុនស៊ីនទ្រី ទេ តែប្រជាពលរដ្ឋត្រូវជាប់កាតព្វបង់ថ្លៃ សំរាមជាមួយនឹងវិក្កយបត្រភ្លើងដែលបានប្រើប្រាស់។ ប្រជាពលរដ្ឋសាទរចំពោះចំណាត់ការ របស់ រាជរដ្ឋាភិបាល ក្នុងការដកការបង់ថ្លៃសំរាមជាមួយនឹងអគ្គិសនីកម្ពុជា។តាមសម្តេចតេជោ រាជរដ្ឋា ភិបាលនឹងលែងឲ្យមានការបង់ថ្លៃសំរាមជាមួយនឹងវិក័យបត្រអគ្គិសនី នឹងចាប់ផ្តើមអនុវត្តចាប់ពី ខែមករា ឆ្នាំ២០២០ ខាងមុខនេះ។

សម្តេចតេជោ បានថ្លែងសង្កត់ធ្ងន់ថា ការដកហូតសិទ្ធិវិនិយោគ ពីក្រុមហ៊ុន ស៊ីនទ្រី ជារឿងចាំបាច់ដែលត្រូវធ្វើ ដើម្បីដោះស្រាយបញ្ហាសំរាមនៅក្រុងភ្នំពេញ ដោយ សម្តេចមិនអង្គុយបក់ផ្សែងរង់ចាំដោះស្រាយបញ្ហាទៀតទេ។ រាល់សម្ភារៈ រថយន្ត ធនធានមនុស្ស កម្មកររបស់ស៊ីនទ្រី នឹងត្រូវរដ្ឋប្រមូលយកគ្រប់គ្រងទាំងអស់ ដោយមិនឲ្យ ស៊ីនទ្រី ខាតបង់នោះ ទេ ។ នៅពេលរដ្ឋគ្រប់គ្រងបានល្អប្រសើរហើយ នោះរដ្ឋនឹង ដាក់ឲ្យក្រុមហ៊ុនចំនួន ៣ទៅ៤ ដើម្បីដាក់ ឲ្យដេញថ្លៃប្រកបដោយតម្លាភាព រាប់ទាំងស៊ីនទ្រី ក៏អាចចូលរួមដេញថ្លៃបានដែរ។ យន្តការថ្មីនេះ ក៏អាចជួយបង្កើត ការងារជូនកម្មករជាច្រើននាក់បន្ថែមទៀតផងដែរ។ នេះបើតាមសម្តេចតេជោ ហ៊ុន សែន។

សម្តេចតេជោ ហ៊ុន សែន បានប្រគល់ភារកិច្ចទៅក្រសួងរ៉ែ និងថាមពល ដើម្បីសិក្សារៀបចំ លក្ខ ខណ្ឌ ក្នុងការឈានទៅធ្វើការដេញថ្លៃ រកដៃគូឯកជនសាងសង់ និងដំណើរការរោងចក្រកែច្នៃ សំរាម ផលិតជាថាមពលអគ្គិសនី នៅទីលានចាក់សំរាមរាជធានីភ្នំពេញ ប៉ុន្តែត្រូវហាមឃាត់ ការនាំ ចូលសំរាមពីបរទេសមកប្រើប្រាស់។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាល ផ្តល់សិទ្ធិដល់ស៊ីនទ្រី ដើម្បីវិនិយោគលើការប្រមូលសំរាមនៅរាជធានី ភ្នំពេញជាង ២០ឆ្នាំមកហើយ កាលនោះនៅរាជធានីភ្នំពេញ មានសំរាមត្រឹម ៣០០ទៅ ៤០០តោន ប៉ុណ្ណោះ ស្របពេលដែលផ្ទៃដីក្នុងរាជ ធានីភ្នំពេញមានត្រឹម៣០០គីឡូម៉ែត្រក្រឡា។ បច្ចុប្បន្នសំរាម នៅភ្នំពេញ បាន កើនឡើងដល់ទៅ៣០០០ទៅ៤០០០តោនក្នុងមួយថ្ងៃ ហើយវិសាលភាពនៃ ក្រុង ភ្នំពេញមានរហូតដល់ជាង៦០០គីឡូម៉ែត្រក្រឡា៕

រដ្ឋមិនដក​យកប្រាក់ចំណេញពីអគ្គិសនី៥ឆ្នាំទៀត ដើម្បីទុកលទ្ធភាពឲ្យភ្ជាប់បណ្តាញនៅទូទាំងប្រទេស

ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងមិនយកភាគលាភ(ប្រាក់ចំណេញ)ពីអាជ្ញាធរអគ្គិសនីកម្ពុជា ដែលត្រូវបង់មករាជរដ្ឋាភិបាលរយៈពេល ៥ឆ្នាំទៀត ចាប់ពី២០២០-២០២៥ ដើម្បីទុកលទ្ធភាពឲ្យស្ថាប័ននេះ តបណ្តាញអគ្គិសនីទៅដល់គ្រប់ភូមិដ្ឋានប្រជាពលរដ្ឋ នៅទូទាំងប្រទេស។

រយៈពេល៥ឆ្នាំ ដែលរាជរដ្ឋាភិបាលកម្ពុជា សម្រេចមិនយកប្រាក់ចំណេញពីអគ្គិសនីកម្ពុជា ដូចពេលកន្លងទៅ បានផ្តល់ផ្លែផ្កាជាច្រើន និងអនុញ្ញាតឲ្យអគ្គិសនីកម្ពុជា អាចតបណ្តាញជាតិ ទៅ ដល់ភូមិឋានប្រជាពលរដ្ឋឲ្យទទួលបានអគ្គិសនីប្រើប្រាស់ មានតម្លៃសមរម្យ និងតម្លៃដូចគ្នា នៅ ទូទាំងប្រទេស។ ការកែទម្រង់យ៉ាងស៊ីជម្រៅ ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ភូមិចំនួន ៩២ ភាគរយ នៃចំនួនភូមិសរុបទូទាំងប្រទេសចំនួន ១៤.១៦៨ភូមិ ក្នុងព្រះរាជាណាចក្រកម្ពុជា បាន ទទួលអគ្គិសនីដែលមានថ្លៃសមរម្យពីបណ្តាញជាតិរួចហើយ។ រាជរដ្ឋាភិបាល មិនបន្តដកហូតភាគ លាភចេញពីប្រាក់ចំណេញ ពីការធ្វើអាជីវកម្មអគ្គិសនីកម្ពុជា ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៥ ដោយ រក្សាទុកថវិកានេះ ជាការវិនិយោគបន្ថែមរបស់រដ្ឋ ជួយពង្រីកបណ្តាញអគ្គិសនីដល់គ្រប់កន្លែង ជា ពិសេសតំបន់ដែលប្រជាជន ប្រជាពលរដ្ឋមិនទាន់មានអគ្គិសនីផ្ទាល់ ពីបណ្តាញជាតិ។

បើតាមរបាយការណ៍របស់អាជ្ញាធរអគ្គិសនីកម្ពុជាបង្ហាញថា កម្ពុជាកំពុងស្វែងរកប្រភពអគ្គិសនី បន្ថែម ដើម្បីផ្គត់ផ្គង់ក្នុងស្រុក ដោយសារតម្រូវការថាមពលមានការកើនឡើងខ្ពស់។
ប្រភពថាមពលក្នុងស្រុកសម្រាប់ឆ្នាំ ២០១៨កន្លងទៅនេះ កម្ពុជាផលិតបានប្រមាណ ២.២០៧ មេហ្កាវ៉ាត់ ឬស្មើនឹង ៨៦,៤៥ភាគរយ នៃតម្រូវការសរុប ។ សម្រាប់ឆ្នាំ២០១៩ នេះ កម្ពុជានឹង ផលិតបានថាមពលអគ្គិសនីសរុបប្រមាណ២.៤២៨មេហ្កាវ៉ាត់ ឬស្មើនឹង៧៨,៨៥ភាគរយនៃតម្រូវ ការសរុប។ ឆ្នាំ ២០១៩ នេះដែរ កម្ពុជាត្រូវការថាមពលអគ្គិសនីសរុបប្រមាណ ២.៨៧០មេហ្កាវ៉ាត់ ដែលមានកំណើនប្រមាណ ១៦,១២ភាគរយ ៕

ប្រធានាធិបតីហុងគ្រីនឹងធ្វើទស្សនកិច្ចផ្លូវរដ្ឋជាលើកដំបូងនៅកម្ពុជា រយៈពេល៤ថ្ងៃ

ភ្នំពេញ ៖ ប្រធានាធិបតីនៃប្រទេស ហុងគ្រី លោក យ៉ាណូស អាឌ័រ និងភរិយា នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ ខាងមុខនេះ តបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា។

បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា នៅក្នុងដំណើរទស្សនកិច្ចនេះ លោកប្រធានាធិបតីហុងគ្រី នឹងចូលគាល់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្នុងព្រះបរមរាជវាំង និងចូលជួបសម្តែងការគួរសមជាមួយសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចនាយករដ្ឋមន្ត្រីតេជោ ហ៊ុន សែន។

ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេស ក៏បានឲ្យដឹងផងដែរថា នេះគឺជាទស្សនកិច្ចលើកដំបូងរបស់លោកប្រធានាធិបតីហុងគ្រី ដែលបានអញ្ជើញមកប្រទេសកម្ពុជា ហើយនឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ក្នុងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-ហុងគ្រី ដែលជាការរួមចំណែកយ៉ាងសំខាន់ដល់ការពង្រឹងបន្ថែមទៀត នូវចំណងមិត្តភាព និងសាមគ្គីភាព ក៏ដូចជាបង្កើននូវវិសាលភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផងដែរ៕

អាមេរិក​បង្កើន​កងទ័ព​ដើម្បី​ការពារ​អណ្តូងប្រេង​នៅ​ភាគ​ឦសាន​ប្រទេស​ស៊ី​រី​

អាមេរិក ​៖ សហរដ្ឋអាមេរិក​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ខ្លួន​នឹង​បង្កើន​វត្តមាន​យោធា​របស់ខ្លួន​ដើម្បី​ការពារ​អណ្តូងប្រេង​នៅ​ភាគ​ឦសាន​ប្រទេស​ស៊ី​រី​នៅពេល​កងកម្លាំង​ឃើ​ដ​បាន​បោះបង់ចោល​ទីតាំង​ជាច្រើន​ដើម្បី​គោរព​តាម​កិច្ចព្រមព្រៀង​មួយ​ដែល​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​ក្រុង​ដា​ម៉ាស អង់កា​រ៉ា​និង​មូ​ស្គូ​បង្កើត​តំបន់​ស្វយ័ត​មួយ​។​

​មន្ត្រី​មន្ទីរ​បញ្ច​កោណ​បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​សហរដ្ឋអាមេរិក​បាន​ប្តេជ្ញា​ពង្រឹង​ជំហរ​របស់​យើង​ដោយមាន​ការសម្របសម្រួល​ជាមួយ​ដៃគូ SDF (​កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ី​រី​) របស់​យើង​នៅ​ភាគ​ឦសាន​ប្រទេស​ស៊ី​រី​ជាមួយនឹង​កម្លាំងយោធា​ប​ន្ថែ​ម​ទៀត​ដើម្បី​ការពារ​តំបន់​ប្រេង​ទាំងនោះ​ពី​ការធ្លាក់​ចូលទៅក្នុង​ដៃ​របស់​ក្រុម ISIS ឬ​អ្នក​បង្ករឿង​ផ្សេងទៀត​”​។​

​ទោះបីជា​យ៉ាងណាក៏ដោយ មន្ត្រី​រូបនេះ​មិនបាន​ផ្តល់​តួលេខ​ណាមួយ​ឬ​បញ្ជាក់​អំពី​របាយការណ៍​ដែលថា​កងកម្លាំង​របស់​អាមេរិក​នឹង​ស្ថិតនៅតាម​តំបន់​ប្រេង​ដែល​ធ្លាប់​ផ្តល់​ជា​មូលនិធិ​ដល់ “​រដ្ឋ Caliphate” របស់​ក្រុម​រដ្ឋ​ឥស្លាម​ទេ​។ ការប្រកាស​នេះ​បានធ្វើ​ឡើង​នៅពេល​កងកម្លាំង​រុស្ស៊ី​ចាប់ផ្តើម​ល្បាត​នៅតាម​ព្រំដែន​ស៊ី​រី​-​ទួរគី​ដើម្បី​បំពេញ​ផ្នែក​ទំនេរ​ដែល​បន្សល់ទុក​ដោយ​ការដក​កងទ័ព​របស់​សហរដ្ឋអាមេរិក​។​

​ក្រសួងការពារជាតិ​រុស្ស៊ី​បាន​និយាយថា ការ​ល្បាត​នេះ​គឺ​គ្របដណ្តប់​លើ​ផ្ទៃដី​ជាង​៦០​គីឡូម៉ែត្រ​ចន្លោះ​ទីប្រជុំជន Qamishli និង Amuda​។ ក្រុម​ឃ្លាំមើល​សិទ្ធិមនុស្ស​ស៊ី​រី​បាន​រាយការណ៍​ថា SDF ដែល​ដឹកនាំ​ដោយ​ជនជាតិ​ឃើ​ដ​បាន​ដក​ចេញពី​តំបន់​មួយចំនួន​នៅ​ចុង​ភាគ​ខាងកើត​នៃ​ព្រំដែន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​

​ប្រមុខ​ក្រុម​អង្កេត​ការណ៍​លោក Rami Abdel Rahman បាន​និយាយថា ក្រុម​អ្នក​ប្រយុទ្ធ​មកពី​អង្គភាព​ការពារ​ប្រជាជន​ឃើ​ដ (YPG) ដែលជា​សមាសធាតុ​ដ៏​សំខាន់​របស់ SDF នៅតែ​ស្ថិតក្នុង​ទីតាំង​ជាច្រើន​នៅតាម​បណ្តោយ​ព្រំដែន​ប្រវែង​៤៤០​គីឡូម៉ែត្រ​៕

 

រុស្ស៊ី​ចាប់ផ្ដើម​ដាក់ពង្រាយ​យោធា​នៅ​តំបន់​ភាគ​ខាងជើងប្រទេស​​ស៊ី​រី​

ស៊ី​រី​ ៖ រុស្ស៊ី​បានចាប់ផ្ដើម​ដាក់ពង្រាយ​យោធា នៅ​តំបន់​ព្រំដែន​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី ដើម្បី​អនុវត្តន៍​ភ្លាមៗ​នូវ​កិច្ចព្រមព្រៀង​ជាមួយ​តួ​ក​គី ដែល​នឹង​បែងចែក​ការគ្រប់គ្រង​តំបន់​ភាគ​ឦសាន​ប្រទេស​ស៊ី​រី​។​

​ជាមួយគ្នា​នោះដែរ​វិមាន​ក្រឹម​ឡាំង ក៏បាន​ព្រមាន​ឲ្យ ក្រុម​សកម្មប្រយុទ្ធ​ឃើ​ត​ឲ្យ​ដកទ័ព​ចេញពី​សមរភូមិ​មុខ បើ​ពុំ​ដូច្នោះ​ទេ​នឹង​ប្រឈម​ជាមួយនឹង​ការ​រុលចូល​របស់​កងកម្លាំង​តួ​ក​គី​។​ ​បញ្ហា​នេះ​ប្រធានាធិបតី​លោក Donald Trump បាន​និយាយថា សហរដ្ឋអាមេរិក​នឹង​ដកចេញ​ទណ្ឌកម្ម ដែល​បានដាក់​ទៅលើ​ប្រទេស​តួ​ក​គី​កាលពី​រយៈពេល ៩​ថ្ងៃមុន ពាក់ព័ន្ធ​នឹង​ការឈ្លានពាន​របស់​ពួកគេ ទៅលើ​ក្រុម​សកម្មប្រយុទ្ធ​ឃើ​ត​នៅ​ភាគ​ខាងជើង​ស៊ី​រី​។ ​

​គួរ​បញ្ជាក់ថា តួ​ក​គី បាន​បញ្ជា​ឲ្យ​មាន​ប្រតិបត្តិការ ប្រឆាំងនឹង​ក្រុម​ជីវពល​របស់​អង្គភាព​ការពារ​ប្រជាជន​ឃើ​ត ដែល​ពួកគេ​ចាត់ទុកថា​ជា​អង្គការ​ភេរវកម្ម​កាលពី​ថ្ងៃទី​៩ ខែតុលា​កន្លងទៅ រយៈពេល​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយពេល ការដក​ទ័ព​រប​ស់ស​ហ​រដ្ឋ​អាមេរិក​ត្រូវបាន​ប្រកាស ឲ្យ​ដឹង​ដោយ​លោក Trump៕

 

អង់គ្លេស​ស្នើ​ឲ្យ​មានការបោះឆ្នោត​មុនពេល​កំណត់ ដើម្បីដោះស្រាយ​វិបត្តិ Brexit ​

​អង់គ្លេស ៖ នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក Boris Johnson កាលពី​ថ្ងៃ​ព្រហស្បតិ៍​បានស្នើ​ឲ្យ​មាន​ដំណោះស្រាយ​វិបត្តិ Brexit តាមរយៈ​ការបោះឆ្នោត​មុនពេល​កំណត់​មួយ​នៅ​ថ្ងៃទី​១២​ខែធ្នូ​ដែល​នឹង​អាចជួយ​ឲ្យ​ចក្រភព​អង់គ្លេស​អាច​រក​ផ្លូវ​ចេញពី​សហភាព​អឺរ៉ុប​បាន​។​

​សំណើ​របស់​មេដឹកនាំ​គណបក្ស​អភិរក្ស​រូបនេះ​បានធ្វើ​ឡើងខណៈ​គណបក្ស​របស់លោក​កំពុង​នាំមុខ​ការស្ទង់មតិ​ហើយ​គណបក្សប្រឆាំង​កំពុង​ខ្វែងគំនិត​គ្នា​អំពី​ថា​តើ​ត្រូវ​គាំទ្រ​ការបោះឆ្នោត​ជាបន្ទាន់​មួយ​ឬ​ត្រូវ​ស្វែងរក​ការធ្វើប្រជាមតិ​អំពី​សមាជិកភាព​ថ្មី​របស់​សហភាព​អ៊ឺរ៉ុប​។​

​រដ្ឋាភិបាល​បាន​និយាយថា សភា​នឹង​មានឱកាស​មួយ​ក្នុង​ការជជែក​វែកញែក​និង​អនុម័ត​សំណើ​បោះឆ្នោត​នៅ​ថ្ងៃ​ចន្ទ​បន្ទាប់ពី​ទីក្រុង​ប្រ៊ូ​ស​សែ​ល​ត្រូវបាន​គេ​រំពឹងថា​នឹង​ប្រកាស​អំពី​រយៈពេល​នៃ​ការពន្យា​ពេល​ថ្មី​។ ប៉ុន្តែ​សមាជិកសភា​គណបក្សប្រឆាំង​បាន​ច្រានចោល​សំណើ​បោះឆ្នោត​មុនពេល​កំណត់​កាលពី​ពីរលើក​មុន​របស់លោក Johnson ហើយ​នាពេល​ឥឡូវនេះ​មិនបាន​បង្ហាញ​សញ្ញា​ច្បាស់លាស់​អំពី​ឆន្ទៈ​ក្នុង​ការគាំទ្រ​ទេ​។​

​លោក Johnson បាន​ប្រាប់​គូប្រជែង​នយោបាយ​របស់លោក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា លោក​បាន​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​បើក​ការពិភាក្សា​ឡើងវិញ​លើ​លក្ខខណ្ឌ​ដ៏​តឹងរ៉ឹង​នៃ​ការចាកចេញ​ពី​សហភាព​អឺរ៉ុប​ប្រសិនបើ​សភា​អាច​ទទួលយក​សំណើ​របស់លោក​។ លោក​បាន​ទាញយក​ផែនការ​នេះ​បន្ទាប់ពី​សមាជិកសភា​បាន​បដិសេធ​កាលពី​ថ្ងៃ​អង្គារ​ក្នុង​ការជំរុញ​ឲ្យ​បាន​ទាន់ពេលវេលា​សម្រាប់​លោក​ដើម្បី​បំពេញ​តាម​ការសន្យា​ផ្តល់ Brexit ឲ្យ​ទាន់ពេលវេលា​។​

​លោក Johnson បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ឥឡូវនេះ​វា​ជា​កាតព្វកិច្ច​របស់​យើង​ដើម្បី​បញ្ចប់​សុ​បិ​ន្ត​អាក្រក់​នេះហើយ​ផ្តល់​ឲ្យ​ប្រទេស​នូវ​ដំណោះស្រាយ​៕

 

សម្តេចប្រធានរដ្ឋសភា ប្រាប់មន្ត្រីទូតទើបតែងតាំងថ្មីត្រូវគិតផលប្រយោជន៍ជាតិ និងប្រជាជន

ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ក្នុងឱកាសអនុញ្ញាតឱ្យឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជា ដែលទើបតែងតាំងថ្មី និងត្រៀមចេញទៅបំពេញបេសកកម្មការទូតនៅក្រៅ ប្រទេសចំនួន ៩ បានណែនាំដល់មន្ត្រីទូតទាំងនោះ ឱ្យបំពេញការងារ ត្រូវតម្កល់ប្រយោជន៍ជាតិ ជាធំ ហើយទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ត្រូវរក្សាការពារ និងលើកតម្លៃជាតិ ត្រូវរក្សាការ សម្ងាត់របស់ជាតិ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលនយោបាយ ការបរទេសរបស់កម្ពុជា។

នាជំនួបនៅវិមានរដ្ឋសភាព្រឹកថ្ងៃទី២៥ តុលានេះ សម្តេចប្រធានរដ្ឋសភាបានលើកឡើងថា សម្រាប់បេសក កម្មការទូតនេះ លោក លោកជំទាវ ត្រូវបង្ហាញ និងប្រកាន់ខ្ជាប់នូវអត្ត សញ្ញាណ ជាតិ និងសេចក្តីថ្លៃថ្នូរ ដោយត្រូវ បន្តលើកកម្ពស់ផ្សព្វផ្សាយឱ្យបរទេសស្គាល់កម្ពុជាឱ្យបានច្បាស់  ទាំងផ្នែកសិល្បៈ វប្បធម៌ប្រពៃណីរបស់ខ្មែរដែល ឆ្លុះបញ្ចាំងឱ្យឃើញពីអត្តសញ្ញាណរបស់ជាតិដែល មានវប្បធម៌ផូរផង់តាំងពីសម័យអង្គរមក។ ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា បានជំរុញតំណាង កម្ពុជាដែលទើបតែងតំាងថ្មីទាំងនោះឱ្យបន្តជំរុញ និងលើកកម្ពស់ការផ្សព្វ ផ្សាយសំដៅទាក់ទាញ អ្នក វិនិយោគ និងទេសចរបរទេសមកប្រទេសកម្ពុជាឱ្យកាន់តែច្រើនថែមទៀត  ដោយផ្អែក លើ សក្តានុពលដែលប្រទេសយើងមានស្រាប់ ហើយត្រូវបង្កើនកិច្ចសហប្រតិបត្តិការល្អជាមួយ ឯកអគ្គ រដ្ឋទូត-រាជទូត នៃបណ្តាប្រទេសដទៃទៀតប្រចាំនៅប្រទេសនោះផងដែរ។ សម្តេចប្រធានរដ្ឋសភា មានជំនឿរយ៉ាងមុតមាំថា លោក លោកជំទាវ ទាំងអស់នឹងប្រតិបត្តិតួនាទីរបស់ខ្លួនបានល្អជានិច្ច សក្តិសមជាឯកអគ្គរាជទូត ដែលរាជរដ្ឋា ភិបាលបានផ្តល់នូវទំនុកចិត្ត។

សូមជម្រាបជូនថា ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជា ដែលទើបតែងតំាងថ្មីទាំង៩រូប រួមមានប្រចំា នៅប្រទេសវៀតណាម រុស្សី អូស្រ្តាលី ស្វីស មីយ៉ាន់ម៉ា ម៉ាឡេស៊ី គុយបា គុយវ៉ែត និងប្រទេសប្រុយណេ ដារ៉ូសាឡិម៕

 

 

សម្តេចតេជោ ៖ ក្រុមហ៊ុន ស៊ិន​ទ្រី មិនទាន់​បំពេញ​កាតព្វកិច្ច​បម្រើ​ប្រជាពលរដ្ឋ​នោះទេ​

​ភ្នំពេញ ៖ ថ្លែង​កាលពី​ព្រឹក​មិញ​ក្នុង​កិច្ចប្រជុំ​គណរដ្ឋមន្ត្រី​សម្តេច ហ៊ុន សែន បាន​លើកឡើងថា ចាប់តាំងពី​ទទួលបាន​សិទ្ធិ​នៅ​ឆ្នាំ​២០០២​មក ក្រុមហ៊ុន​ស៊ិន​ទ្រី​មិនទាន់បានបំពេញ​កាតព្វកិច្ច​បម្រើ​ប្រជាពលរដ្ឋ​ឲ្យ​ស្របតាម​ការរីកចម្រើន​របស់​រដ្ឋ​នោះឡើយ ។​


​ ​
​សម្តេច​ក៏បាន​ប្រកាស​ដ​ក​ហូត​សិទ្ធិ​ប្រមូល​សំរាម​ពី​ក្រុមហ៊ុន​ស៊ិន​ទ្រី​ថែមទៀត ខណដែល​ការដកហូត​សិទ្ធិ​ពី​ក្រុមហ៊ុន​ស៊ិន​ទ្រី​ជា​រឿង​ចាំបាច់ ហើយ​ត្រូវ​ដាក់ចេញ​នូវ​វិធានការ​ដោះ ស្រាយ ដើម្បី​ឆ្លើយតប​តម្រូវការ​របស់​ពលរដ្ឋ​។​
​ ​
​សម្តេច​បញ្ជាក់​បន្ថែមថា ក្រោយ​រដ្ឋ​គ្រប់គ្រង​មាន​ស្ថិរភាព​ហើយ​រដ្ឋ​នឹង​ជ្រើសរើស​ក្រុម ហ៊ុន​ចំនួន​៤ សម្រាប់ធ្វើ​ការប្រមូល​សំរាម​ក្នុង​រាជធានី​ភ្នំពេញ​ដោយ​ចែកចេញជា​៤​តំបន់​។​
​ ​
​ទន្ទឹម​នោះ​ប្រមុខ​រា​រដ្ឋាភិបាល​ក៏បាន​ប្រកាស​ឱ្យ​ដក​តម្លៃ​សំរាម​ចេញពី​វិ​ក្ក័​យ​ប​ត្រ​របស់​អគ្គិសនី​ចាប់ពី​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០២០​តទៅ ។ សម្តេច​ថា ការដក​តម្លៃ​សំរាម​ចេញពី​វិ​ក្ក័​យ ប​ត្រ​អគ្គិសនី ជាការ​វះកាត់​ជំងឺ​រ៉ាំរ៉ៃ​មួយ​ដែល​គ្មាន​ការដោះស្រាយ​។ ចំណែក​ខេត្ត​ដែល មានភ្ជាប់​ថ្លៃ​សំរាម​ជាមួយ​វិ​ក្ក័​យ​ប​ត្រ​អគ្គិសនី ក៏ត្រូវ​ដកចេញ​ដូចគ្នា​នឹង​រាជធានី​ភ្នំពេញ​ដែរ​។​
​ ​
​សម្តេច ហ៊ុន សែន ក៏បាន​ប្រគល់​ភារកិច្ច​ឱ្យ​ក្រសួង​រ៉ែ និង​ថាមពល គិតគូរ​ស្វែងរក ការវិនិយោគ​បង្កើត​រោងចក្រ​អគ្គិសនី​ដោយ​ការដុត​សំរាម​នៅ​ទីលាន​ចាក់សំរាម​។ ប៉ុន្តែ​ហាម ដាច់ខាត​មិនឱ្យ​មានការ​នាំចូល​សំរាម​ពី​ក្រៅប្រទេស ដើម្បី​ដំណើរការ​រោងចក្រ​អគ្គិសនី​នេះ ឡើយ​៕