All posts by មេគង្គ ប៉ុស្តិ៍

ព័ត៌មាន​បន្ថែម​ជុំវិញករណីបុរស​ម្នាក់​ត្រូវគេ​ចាក់​​ស្លាប់​ក្នុងផ្ទះ​សំណាក់ នៅឃុំ បែកចាន

 

​កណ្តាល ៖ ក្រុមគ្រួសារ​ជនរងគ្រោះ​អំពាវនាវ​សុំឱ្យ​សមត្ថកិច្ច​ព​ន្លឿ​ន​ការស្រាវជ្រាវ​ដើម្បី​នាំយក​ឃាតករ​មក​ផ្តន្ទាទោស​ខណៈ​ជនរងគ្រោះ​បាត់បង់​មាស​ជិត​៣​តម្លឹង លុយ​ជាង​២​ពាន់​ដុ ល្លារ និង​ម៉ូតូ​១​គ្រឿង​។
​កាលពី​វេលា​ម៉ោង​០៦​និង​០០​នាទី​ព្រលប់ ថ្ងៃទី​២១ មករា ឆ្នាំ​២០១៨ បុរស​ចំណាស់​ម្នាក់​ត្រូវបាន​ម្ចាស់ផ្ទះ​សំណាក់​យីហោ ” សំណាង​ណាស់ ” ដែល​ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​សុ​ក្រម ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល ប្រទះឃើញ​ដេកស្លាប់ ក្នង​បន្ទប់​លេខ​១១​។ សមត្ថកិច្ច​បាន​ប្រាប់​ឱ្យដឹងថា ជនរងគ្រោះ ឈ្មោះ នួន សុភាព អាយុ​៥៨​ឆ្នាំ មុខរបរ​បើកហាង​ម៉ាស្សា និង​ជា​អ្នកសារព័ត៌មាន​សម្លេង​ប្រជាជន មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ស្រែអំពិល សង្កាត់​ស្នោរ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ចំណែកឯ​ជនសង្ស័យ​ជា​ស្ត្រី​ម្នាក់​ដែល​ជនរងគ្រោះ​ឌុប​ចូល​ផ្ទះសំណាក់​ជាមួយគ្នា​។

​តាម​ការបំភ្លឺ​ពី​សំណាក់​ម្ចាស់​ផ្ទះសំណាក់ បានឱ្យដឹងថា កាលពី​វេលា​ម៉ោង​១២​និង​១៥​នាទី ថ្ងៃទី​២១ មករា ២០១៨ ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ឌុប​មនុស្ស​ស្រី​ម្នាក់​ចូល​ផ្ទះសំណាក់​។ លុះដល់​ម៉ោង​១៣​និង​៤៣​នាទី មនុស្ស​ស្រី​នោះបាន​ចេញមកក្រៅ​បន្ទប់ ធ្វើជា​និយាយ​ទូរស័ព្ទ​ថា ទៅយក​គ្នា​ទៀត ពេលនោះ​អ្នកយាម​មិន​ចាប់អារម្មណ៍​ក៏​ឲ្យ​ចេញទៅ​។​លុះដល់​ម៉ោង​០៦​និង​០០​នាទី​ល្ងាច ម្ចាស់ផ្ទះ​ដឹងថា​លើស​ម៉ោង ក៏​មក​ប្រាប់​ស្រាប់តែ​ឃើញ​ទ្វារ​ហើប ក៏​រុញ​ទ្វារ​ចូលទៅ​ប្រទះឃើញ​សាកសព​តែម្តង ហើយក៏​រាយការណ៍​ទៅ​សមត្ថកិច្ច​ចុះមក​ពិនិត្យ​។ ជនរងគ្រោះ​ត្រូវ​ជនឃាត​ករ​ចាក់​ចំនួន​១៧​កាំបិទ​ស្ទើរ​សុះ​ខ្លួន ហើយ​ក្រោយ​ធ្វើ​សកម្មភាព​រួច ជនសង្ស័យ​បានទ្រព្យ​សម្បត្តិ​និង​ម៉ូតូ​ជនរងគ្រោះ​គេចខ្លួន ដោយ​បន្សល់ទុក​នូវ​ភួយ​ពណ៌​ផ្កាឈូក​១ កន្សែង​ពណ៌​ក្រហម​ប្រលាក់​ឈាម​១ ខ្នើយ​ពណ៌ ស គ្រប​មុខ​ជនរងគ្រោះ​១ កំរាលពូក​ពណ៌​ផ្កាឈូក​ប្រលាក់​ឈាម ខោ​ទ្រនាប់​ពណ៌​ក្រហម​១ នៅលើ​ពូក​ផ្នែក​ចុងជើង វ៉ែនតា​ពណ៌​ខ្មៅ​ដង​ខ្មៅ​១ ស្រោមអនាម័យ​២​មិនទាន់​ប្រើ ច្រាស់​ដុះធ្មេញ​២​មិនទាន់​ប្រើ សាប៊ូ​២​កូន​ដុំ ទឹក​សុទ្ធ​១​ដប ជើងមាន់​១​កញ្ចប់ វិទ្យុទាក់ទង​១​គ្រឿង​ម៉ាក​ម៉ូតូ​ឡា ខោជើងវែង​ពណ៌​ត្រេ​អី អាវយឺត​ដៃ​វែង​ពណ៌ ស​ខ្មៅ​លាយ​ខៀវ អាវ​វាល​ឃ្លៀក​ដៃខ្លី​ពណ៌​ខ្មៅ ស្រោមជើង​មនុស្ស​ស្រី​១​គូ ពណ៌​ខ្មៅ មួកសុវត្ថិភាព​ចំនួន​១ ខ្សែរ ក​លោហធាតុ​ព ណ៌​លឿង​មាន​បន្តោង​១​ខ្សែ ស្រោមជើង​ពណ៌​ខ្មៅ​១​គូ ស្បែកជើង​១​គូរ នាឡិកាដៃ​ពណ៌​មាស ពាក់​នៅ​ដៃ​ខាងឆ្វេង​សព ខ្សែ​ចង្កេះ​ប្រាក់​១​ខ្សែ កាំបិត​ចុង​ស្រួច​ដង​ខ្មៅ​លា​យស ប្រឡាក់​ឈាម​ចំនួន​១ ទឹកបរិសុទ្ធ​មិនទាន់​ប្រើ​ចំនួន​២​ដប​។

អ្នកស្រី ជឹ​ង តុល ភរិយា​ទី​២​របស់​សព​បាន​រៀបរាប់ថា ស្វាមី​របស់គាត់​មានកូន​សរុប​ទាំងអស់​៨​នាក់ ស្រី​៣​នាក់ ហើយ​ស្វាមី​របស់គាត់​ជា​ទាហាន និង​ជា​អ្នកកាសែត​ផងដែរ ហើយ​រកស៊ី​បើកហាង​ម៉ាស្សា​។ ប្តី​របស់គាត់​បានចេញ​ពី​ហាង​នៅ​ម្តុំ​ទួលគោក​កាលពី​ម៉ោង​៩​ព្រឹក​ថ្ងៃទី​២១ មករា ២០១៨ ដោយ​ប្រាប់ថា ទៅ​ជួប​ម្ចាស់ផ្ទះ​ដែល​ធ្លាប់ជួល​បើកហាង​នៅ​ស្រុក​អង្គស្នួល​។ លុះ​ម៉ោងជាង​៤​រសៀល​ទូរ​សព្ទ័​លែង​ចូល ហើយ​រហូតដល់​ម៉ោងជាង​៦​ព្រលប់ៗ​ទើប​ដឹងថា​ស្វាមី​ត្រូវគេ​សម្លាប់​ក្នុងផ្ទះ​សំណាក់ ហើយ​ទ្រព្យសម្បត្តិ​ដែល​ប្តី​បាន​យកទៅ​ជាមួយ​មាន​ម៉ូតូ​សេ​១២៥ ឆ្នាំ​២០១៧​ពាក់​ស្លាក​លេខ 1GG.7785 មួយគ្រឿង ខ្សែ ក មាស​១​តម្លឹង​៦​ជី ជ​ញ្ចៀ​ន​ត្រា​១​តម្លឹង និង​លុយ​ជាង​២.០០០​ដុល្លារ រួមជាមួយ​ប្រាក់រៀល​មួយចំនួនទៀត​។ អ្នកស្រី​បានដាក់​ការសង្ស័យ​ទៅលើ​ស្រី​កំណាន់​របស់​ស្វាមី​ដែលជា​ស្រី​ម៉ាស្សា​ម្នាក់​ឈ្មោះ ពៅ ព្រោះ​ធ្លាប់​តាម​ទាន់​ម្តង​នៅក្នុង​ផ្ទះសំណាក់​ជាមួយគ្នា ហើយក៏​សូម​សំណូមពរ​ឱ្យ​សមត្ថកិច្ច​ជួយ​ស្រាវជ្រាវ​វែកមុខ​ឃាតករ​ដើម្បី​យកមក​ផ្តន្ទាទោស​តាមច្បាប់​ផង ដើម្បីឱ្យ​វិញ្ញាណ​ខ​ន្ត័​ប្តី​បាន​ទៅកាន់​សុខ​គតិ​ភាព​។

លោករ​វៈ​សេនីយ​ន៍​ត្រី ភាព ផល្លា អធិការរង​ទទួល​ផ្នែក​ព្រហ្មទណ្ឌ​ស្រុក​អង្គស្នួល​បា ន​ប្រាប់ថា ករណីនេះ​សមត្ថកិច្ច​បាន​កំពុង​ដុតដៃដុតជើង​ស្រាវជ្រាវ​ដើម្បី​វែកមុខ​ឃាតករ​ដើ ម្បី​នាំយកមក​ទទួលទោស​តាមច្បាប់​៕

​

​ម្ចាស់ផ្សារ​ក្រុង​ព្រៃវែង​នៅតែ​បន្ត​យក​ភាស៊ី​​ពីអ្នក​លក់ដូរ​​តាម​ប​ញ្ជើ​ល្អី​លើ​ចិញ្ចើមផ្លូវ​

ព្រៃវែង ៖ ប្រជា​ពលរ​ដ្ធ​លក់ដូរ​កំ​ពិ​ច​កំប៉ុក​តាម​កញ្ជើ​.​ក​ញ្ជ្រែ​ង​.​ល្អី​.​កា​ធុន​មានដូចជា​ពោត​ស្ងោ​.​ជ្រក់​.​ម៉ាំ​.​ត្រួយ​រាំង​.​ព្រលិត​.​ផ្ទី​.​ខ្វិត​។​ល​។​នៅលើ​ចិញ្ចើមផ្លូវ​សាធារណៈ​ជុំវិញ​ផ្សារ​ក្រុង​ព្រៃវែង​ស្ថិតក្នុង​សង្កាត់​កំពង់លាវ​.​ក្រុង​ព្រៃវែង​.​ខេត្តព្រៃវែង​ក៍​ត្រូវបាន​ប្រធាន​ផ្សារ​មួយ​នេះ​បណ្តោយ​ឲ្យ​កូនចៅ​បន្ត​ដើរ​យក​ភាស៊ី​ផ្គើន​ទៅ​ហ្នឹង​អនុសាសន៍​របស់​សម្តេច​តេ​ជោ​ហ៊ុន​.​សែន​នាយករ​ដ្ធ​មន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជាយ​យ៉ាងធ្ងន់ធ្ងរ​។ បើតាម​ប្រជា​ពលរ​ដ្ធ​ដែល​អ​ង្អុ​យ​លក់​ទាំងចាស់ទាំងក្មេង​បាន​រៀបរាប់​ប្រាប់​ភ្នាក់ងារ​ព័ត៌មាន​ថា ពួកគាត់​ខ្លះ​រស់នៅ​តាម​បណ្តា​ស្រុក​ជិតៗ​ជាយក្រុង​បន្ទាប់​ទំនេរ​ពី​ការងារ​បង្កបង្កើន​ដំណាំ​ស្រូវ​ក៍​បាននាំគ្នា​ខិតខំ​ដាំ​ដំណាំ​ពោត​បន្លែ​ធម្មជាតិ​នៅតាម​ក្បាលដី​បន្តិចបន្តួច​ក្បែរ​ផ្ទះ​គ្រាន់​បាន​ហូប​។​

ខណៈដែល​ហូប​មិន​អស់​ក៍​នាំគ្នា​បេះ​ដាក់​កា​ធុន​.​កញ្ជើ​.​ក​ញ្ជ្រែ​ង​.​ល្អី​ដោយ​ខ្លះ​ជិះ​កង់​យកមក​ដាក់​អង្គុយ​នៅលើ​ចិញ្ចើមផ្លូវ​ចំណុច​ខាងលើនេះ​ថ្ងៃ​ណា​លក់ដាច់​បាន​ប្រាក់​២.៣​ម៉ឺន​រៀល​គ្រាន់​ផ្គត់ផ្គង់​គ្រួសារ​និង​ឲ្យ​កូន​រៀនសូត្រ​។​តែបើ​ថ្ងៃ​ណា​លក់​មិន​អស់​បានត្រឹមតែ​៥០០០៛​ទៅ​១០០០០​រៀល​ប៉ុណ្ណោះ​។​ពលរដ្ឋ​បន្តទៀតថា​ការលក់ដូរ​របស់​ពួកគាត់​មិនជា​អាជីព​ប្រចាំថ្ងៃ​នោះទេ​លក់​ខានៗ​ថ្ងៃ​ណាប​ន្លែ​លាស់​ល្អ​ហូប​មិន​អស់​៤.៥​ថ្ងៃ​បេះ​យកមក​លក់​ម្តង​ទៅ​។​ហើយ​ថ្ងៃ​ណា​បាន​តិចពេក​ដើរ​ប្រមូល​ទិញ​ពី​អ្នកជិតខាង​យកមក​លក់​ខ្លះទៅ​ដើម្បី​កុំ​ឲ្យ​ខាត​ជើង​។​
​ពលរដ្ឋ​បញ្ជាក់​បន្ថែមថា ពួកគាត់​លក់​នេះ​គឺ​បាន​បង់លុយ​ទៅ​ឲ្យ​ខាង​ភាស៊ី​ក្នុង​ម្នាក់​ខ្លះ​៥០០៛​ទៅ​១០០០​រៀល​និង​បង់​ឲ្យ​ទៅ​ម្ចាស់ផ្ទះ​ដែល​ពួកគាត់​អង្គុយ​លក់​ចំ​តាម​មុខផ្ទះ​គេ​ក្នុង​ម្នាក់​២០០០៛៣០០០​រហូតដល់​៥០០០​រៀល​ទៀត​។​ក្រៅពីនោះ​មិនបាន​បង់​ឲ្យ​ស្ថាប័ន​ណា​ទៀត​ទេ​។​ពលរ​ដ្ធ​អង្គុយ​លក់​មានការ​ងឿងឆ្ងល់​ថា​ពួកគាត់​មិនមែន​អង្គុយ​ក្នុង​ផ្សារ​ផង​!​លក់​

នៅតាម​ចិញ្ចើមថ្នល់​សោះ​ហេតុ​អី​បានជា​អ្នកយក​ភាស៊ី​មក​យកលុយ​ដែរ​?!​ណាមួយ​កន្លង​ពួកគាត់​ឮ​សម្តេច​តេ​ជោ​ហ៊ុន​.​សែន​នាយករ​ដ្ធ​មន្ត្រី​មានប្រសាសន៍ថា​ហាម​មិន​ឲ្យ​ប្រធាន​ផ្សារ​ឬ​អ្នកយក​ភា​សុ​ី​ដើរ​យកលុយ​ពី​ប្រជា​ពលរ​ដ្ធ​ដែល​ខំ​ដាំ​បន្លែ​បន្លុក​បន្តិចបន្តួច​យកមក​ដាក់​អង្គុយ​លក់​តាម​កញ្ជើ​.​ក​ញ្ជ្រែ​ង​.​ល្អី​និង​កា​ធុន​ទៀត​ទេ​ចុះ​ហេតុ​អី​បានជា​ប្រធាន​ផ្សារ​ក្រុង​ព្រៃវែង​នេះ​នៅតែ​បន្ត​យក​យ៉ាង​គឃ្លើន​ផ្គើន​ទៅនឹង​អនុសាសន៍​របស់​សម្តេច​ដែល​ធ្វើ​ឲ្យ​ពួកគាត់​ជួប​ការលំបាក់​ថ្ងៃ​ណា​លក់​មិនសូវ​ដាច់​គ្រាន់តែ​បង់​ឲ្យ​ភាស៊ី​និង​ថ្លៃ​តាម​មុខផ្ទះ​គេ​អស់​ល្មម​មិនបាន​សល់​ទេ​។​

ពាក់​ព​ន្ធ័​បញ្ហា​ខាងលើនេះ​លោក​ម៉ន​នី​.​បណ្ឌិត​អភិបាលក្រុង​ព្រៃវែង​បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា​រូបលោក​ទើប​មក​ឡើងកាន់តំណែង​ជា​អភិបាលក្រុង​ថ្មី​ប្រហែល​១០​ថ្ងៃនេះ​ទេ​!​ហើយក៍​ពុំទាន់​បានទទួល​ព៌​ត​មាន​នេះដែរ​!​សូម​អរគុណ​ចំពោះ​ភ្នាក់ងារ​ទូរទស្សន៍​អា​សុ​ី​អាគ្នេយ៍​ដែល​បាន​ជួយផ្តល់​ព៌​ត​មាន​!​តែមួយ​រយៈ​នេះ​លោក​ជាប់រវល់​ប្រជុំ​រហូត​!​ចាំ​លោក​ចាត់​ឲ្យ​មន្ត្រី​របស់លោក​ចុះទៅ​ពិនិត្យមើល​។​បើ​មានរឿង​បែបនេះ​មែន​ក្នុងនាម​ជា​អភិបាលក្រុង​ក៍​មិន​ព្រងើយកន្តើយ​ដែរ​ត្រូវតែមាន​ចំណាត់ការ​ព្រោះនេះ​ជា​អនុសាសន៍​របស់​សម្តេច​តេ​ជោ​ហ៊ុន​.​សែន​ហាម​ដាច់ខាត​មិន​ឲ្យ​ប្រធាន​ផ្សារ​ឫ​អ្នកយក​ភា​សុ​ី​យកលុយ​ពី​ពលរ​ដ្ធ​លក់ដូរ​តាម​កញ្ជើ​.​ក​ញ្ជ្រែ​ង​.​ល្អី​.​កា​ធុន​នោះទេ​។ ពាក់​ព​ន្ធ័​រឿង​នេះដែរ​ភ្នាក់ងារ​យើង​មិនអាច​ទំនាក់ទំនង​សូម​ការបំភ្លឺ​ពី​លោក​ឧកញ៉ា​សា​.​លាង​ប្រធាន​ផ្សារ​បានទេ​៕
​

កម្ពុជា​រំពឹងថា​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​កើត​លើក​ម្មករ និយោជិត​នឹង​កាត់បន្ថយ​ច្រើនជាង​មុន​

​ភ្នំពេញ ៖ អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​, កម្មវិធី​រោងចក្រ​កាន់តែ ប្រសើរ​នៅ​កម្ពុជា​, អង្គការ​ជី​អាយ​ហ្សិត (GIZ) និង​អង្គការ​សូលី​ដា​រី​ធី សេន​ធ័​រ (Solidarity Center) នៅ​ថ្ងៃទី​២២ មករា ឆ្នាំ​២០១៨​នេះ​សហការគ្នា​រៀបចំ​សិក្ខាសាលា​ជាមួយ​អ្នកពាក់ព័ន្ធ​ស្តីពី​យុទ្ធសាស្ត្រ​សុវត្ថិភាព​ចរាចរណ៍ សម្រាប់​គាំពារ​កម្មករ​និ​យោ​- ជិត​វិស័យ​កាត់ដេរ​សម្លៀកបំពាក់​និង​ផលិត​ស្បែកជើង ដែល​រំពឹងថា​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើត ឡើងលើ​កម្មករនិយោជិត​នឹង​កាត់បន្ថយ​ច្រើន​ក្រោយ​បញ្ជ្រៀប​ការយល់ដឹង​ទៅដល់​ពួកគាត់​។​

​សិក្ខាសាលា​រៀបចំឡើង​នាពេលនេះ​ក្រោម​វត្តមាន​របស់ លោក បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​មានការ​ចូលរួម​ពី​មន្ត្រី​រដ្ឋាភិបាល​ពាក់ព័ន្ធ តំណាង​កម្មករ និយោជិត សមាគម​រោងចក្រ​កាត់ដេរ និង​អ្នកពាក់ព័ន្ធ​ដទៃ​ផ្សេងទៀត​សរុប​១០០​នាក់​។​

​ប្រធាន​កម្មវិធី​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា លោកស្រី អេស​ធើរ ជឺ​មែន (Ester Germans) បាន​លើកឡើងថា គោលបំណង​នៃ​សិក្ខាសាលា​នេះ គឺ​ដើម្បី​ពិភាក្សា​និង​ទទួលបាន​ការឯកភាព​ពី​គ្រប់ ស្ថាប័ន​ពាក់ព័ន្ធ​នៅក្នុង​វិស័យនេះ​ទៅលើ​យុទ្ធសាស្ត្រ​សុវត្ថិភាព​ចរាចរណ៍​សម្រាប់​គាំពារ​កម្មករនិយោជិត វិស័យ​កាត់ដេរ​សម្លៀកបំពាក់​និង​ផលិត​ស្បែកជើង និង​ដើម្បី​ធ្វើ​ការងារ​ជាមួយនឹង​អ្នកពាក់ព័ន្ធ​ដើម្បី​ស្វែង រក​គំនិត​យោបល់​អំពី​របៀប​ដាក់​ឲ្យ​មានការ​អនុវត្ត​យុទ្ធសាស្ត្រ​នេះ​។​

​មានប្រសាសន៍​ក្នុង​ពិធី​នាឱកាស​នោះ លោក អ៊ិត សំហេង បាន​បញ្ជាក់ថា ខ្លឹមសា ក្នុង​សេចក្តីព្រាង​យុទ្ធសាស្ត្រ​សុវត្ថិភាព​ចរាចរណ៍​សម្រាប់​គាំពារ​កម្មករនិយោជិត​នៅ​វិស័យ​កាត់ដេរ​សម្លៀកបំពាក់​និង​ផលិត​ស្បែកជើង​នេះ​ផ្តោត​សំខាន់​លើ​យុទ្ធសាស្ត្រ​៤​ចំណុច​រួមមាន​១. ការគ្រប់គ្រង​សុវត្ថិភាព ចរាចរណ៍​និង​គណនេយ្យភាព ២.​បង្កើន​សុវត្ថិភាព​ហេដ្ឋារចនាសម្ព័ន្ធ​និង​ការរៀបចំ​ផែនការ ៣.​បង្កើន សុវត្ថិភាព​យានជំនិះ​និង​មធ្យោបាយ​ធ្វើដំណើរ និង​ទី​៤.​បង្កើន​សុវត្ថិភាព​សម្រាប់​អ្នកប្រើប្រាស់​ផ្លូវ​។ ដូច្នេះ ការងារ​នេះ​ប្រព្រឹត្តទៅបាន​ជោគជ័យ​ទាល់តែ​មានការ​ចូលរួម​ពិភាក្សា​ឲ្យ​បាន​ល្អិតល្អន់​ដើម្បី​ទទួលបាន គំនិត​យោបល់​ចាំបាច់​នានា​ទៅលើ​សេចក្តីព្រាង​ផែនការ​យុទ្ធសាស្ត្រ​នេះ ទើប​អនុវត្ត​ទៅ​មាន​ប្រសិទ្ធភាព គឺ​អាចជួយ​កាត់បន្ថយ​ជា​អតិបរមា​នូវ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​របស់​កម្មករនិយោជិត​វិស័យ​កាត់ដេរ សម្លៀកបំពាក់​និង​ផលិត​ស្បែកជើង​ហើយ​ដែល​នេះ​ជា​កម្មវត្ថុ និង​ទិសដៅ​សំខាន់​នៃ​ក​ម្ វិធី​សិក្ខា​សិលា នៅថ្ងៃនេះ​។​

​យោងតាម​របាយការណ៍​ចុងក្រោយ​របស់​អគ្គស្នងកា​រដ្ឋា​ន​នគរបាលជាតិ​ក្នុង​ឆ្នាំ​២០១៧ មាន​មនុស្ស ប្រមាណ​១.៧៨០​នាក់ បាន​បាត់​បង់ជីវិត និង​ជាង​០៥​ពាន់​នាក់ រងរបួស​នៅលើ​ដងផ្លូវ​ក្នុងប្រទេស​កម្ពុជា ដោយ​ក្នុងនោះ​ជនរងគ្រោះ​៨០% ដែល​បាន​ស្លាប់​និង​របួស​មាន​ពាក់ព័ន្ធ​នឹង​គ្រោះថ្នាក់​ដោយ​ទោចក្រយាន យន្ត​។​
​ដោយឡែក​ទិន្នន័យ​របស់​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (​ប​.​ស​.​ស​) បង្ហាញថា ស្ថាប័ន​នេះ​បាន ផ្តល់​សំណង​ដល់​កម្មករ​ដែល​រងគ្រោះ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ជាង ៥.៦០០​ករណី ក្នុង​ឆ្នាំ​២០១៦ ដែល​នាំ ឲ្យ​មាន​ជនរងគ្រោះ​ចំនួន​ជាង​០៧​ពាន់​នាក់ ក្នុងនោះ​១០៣​នាក់​បាន​បាត់​បង់ជីវិត​។ ក្នុងនោះ​ចំនួន​៨០% នៃ​ការទាមទារ​សំណង​ពី​គ្រោះថ្នាក់​ចរាចរណ៍​សរុប​គឺជា​ទាមទារ​សំណង​របស់​កម្ម​កាត់ដេ​រ​សម្លៀកបំពាក់ និង​ផលិត​ស្បែកជើង​ហើយ​ក្នុងនោះ​ទាមទារ​សំណង​សម្រាប់​ការបាត់​បង់ជីវិត​មាន​ចំនួន ៤៣​នាក់ ក្នុង​ឆ្នាំ ២០១៦៕ សំអាត​
​

កម្ពុជា​-​ឥណ្ឌា ៖ ការបើក​ឲ្យ​មាន​ជើងហោះហើរ​ត្រង់​ដើម្បី​ជំរុញ​វិស័យ​ទេសចរណ៍ និង​ពាណិជ្ជកម្ម​

​ភ្នំពេញ​៖ កាលពី​ល្ងាច​ថ្ងៃទី​២២ មករា​ម្សិលមិញ​នេះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​បានទទួល​ជួប​លោកជំទាវ មា​នី​កា ជេន Manika Jain ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា ដែល​ទើបនឹង​ចូលកាន់​តំណែង ដើម្បី​សម្តែង​ការគួរសម និង​សំណេះសំណាល​ការងារ​មួយចំនួន​។​

​លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស បាន​ក្រុម​អ្នកព័ត៌មាន​ថា ក្នុងជំនួប​នោះ​លោកជំទាវ មា​នី​កា ជេន Manika Jain បាន​ថ្លែង​បង្ហាញ​អំពី​បំណង​របស់​ឥណ្ឌា ក្នុងការ​បង្កើន​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍​ជាមួយ​កម្ពុជា ដើម្បី​ជំរុញ​អ្នកទេសចរ​មក​កម្ពុជា​ឲ្យ​កាន់តែច្រើន​ថែមទៀត ខណៈ​ឆ្នាំ​២០១៦​កន្លង​អ្នកទេសចរ​ឥណ្ឌា​មក​កម្ពុជា មាន​ជាង ៤​សែន​នាក់​។ លោកជំទាវ​សង្ឃឹមថា អ្នកទេសចរ​ឥណ្ឌា​មក​កម្ពុជា នឹងមាន​ចំនួន​កើនឡើង​កាន់តែច្រើន​។​

​ក្នុងជំនួប​នោះ​លោក ទេសរដ្ឋមន្ត្រី និង​លោកជំទាវ​ឯកអគ្គរដ្ឋទូត ក៏បាន​ពិភាក្សាគ្នា​ផ្តោត​សំខាន់​លើ​ការត្រៀម​រៀបចំ​សម្រាប់​ដំណើរ ទស្សនកិច្ច​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ទៅកាន់​ប្រទេស​ឥណ្ឌា ដើម្បី​ចូលរួម​ប្រជុំ​រំ​លឹ​ខួប​អនុ​ស្សាវ​រី​យ៌​អាស៊ាន​-​ឥណ្ឌា និង​បំពេញ​ទស្សនកិច្ច​ពីថ្ងៃ​ទី​២៥-២៨ ខែមករា​។​

​លោក​ទេសរដ្ឋមន្ត្រី និង​លោក ជំទាវ មា​នី​កា ជេន បាន​ពិភាក្សាគ្នា​លើ​ការ​តៀម​ឯកសារ​សម្រាប់​ការចុះហត្ថលេខា​នៅក្នុង​ឱកាស​នៃ​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​។ ក្នុងឱកាស​នោះដែរ​សម្តេច​តេ​ជោ​នាយក​រដ្ឋ មន្ត្រី​និង​ថ្លែង​សន្ទរកថា​គ​ន្លឹ ស្តីអំពី​ឱកាស​វិនិយោគទុន​នៅ​កម្ពុជា ដើម្បី​ទាក់ទាញ​វិនិយោគទុន​ឥណ្ឌា ឲ្យ​មក​បណ្តាក់ទុន​នៅ​កម្ពុជា ហើយក៏​ជា​ឱកាស​បង្កើត​នូវ​ទំនាក់ទំនង​រវាង​ធុរៈកិច្ច​ជនកម្ពុជា ជាមួយ​ធុរៈកិច្ច​ជន​ឥណ្ឌា​។​

​ប្រមុខ​ការទូត​កម្ពុជា និង​លោកជំទាវ​ឯកអគ្គរដ្ឋទូត​ឥណ្ឌា បាន​វាយតម្លៃថា ដំណើរ​ទស្សនកិច្ច​រប​ស់ស​ម្តេច​តេ​ជោ ហ៊ុន សែន នៅ​ឥណ្ឌា​នាពេល​ខាងមុខនេះ គឺជា​ឱកាស​ដ៏​ល្អ​មួយ​ដើម្បី​ឲ្យ​ភាគី​ទាំងពីរ ពិភាក្សាគ្នា​លើ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​នៃ​ទំនាក់ទំនង​មិត្តភាព​ដ៏​ល្អ និង​កិច្ច សហប្រតិបត្តិការ​គ្នា​លើ​គ្រប់​វិស័យ​នៃ​ប្រទេស​ទាំងពីរ​។​

​ក្នុងជំនួប​ម្សិលមិញ​នេះ លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន និង​លោកជំទាវ​ឯកអគ្គរដ្ឋទូត បាន​ពិភាក្សាគ្នា​ទាក់ទង​កិច្ចសហការ​ទ្វេភាគី ពិសេស​ការផ្សាភ្ជាប់​គ្នា ដោយបាន​ឯកភាពគ្នា​ឲ្យ​មាន​ជើងហោះហើរ​ត្រង់ ព្រោះ​ការហោះហើរ​ត្រង់នេះ​មាន​សារៈសំខាន់​នៃ​កិច្ចសហការ​ផ្នែក សេដ្ឋកិច្ច និង​ការផ្លាស់ប្តូរ​ទេសចរ​ណ៏ ប្រទេស​ទាំងពីរ និង​ការផ្លាស់ប្តូ​រពា​ពិ​ជ្ជ​កម្ម​ជាមួយគ្នា​ឲ្យ​ធំ​ជាង​មុន និង​ជំរុញ​អ្នកវិនិយោគទុន​ឥណ្ឌា​មក​កម្ពុជា​ផងដែរ​៕

​

អ្នក​គាំពារ​វិស័យ​កសិកម្ម​ស្នើឱ្យ​កសិករ​ដាំ​ស្រូវ​ដែលមាន​ហាងឆេង​សម្រាប់​ទីផ្សារ​អន្តរជាតិ​

​ភ្នំពេញ ៖ ក្រុមប្រឹក្សា​ស្ដារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ ស្នើអោយ​កសិករ​ដាំ​ស្រូវ​ដែលមាន​ហាងឆេង​សម្រាប់​ទីផ្សារ​អន្តរជាតិ ព្រោះ​តម្រូវការ​ស្បៀង​កំពុង​កើនឡើង ទៅតាម​កំណើនប្រជាជន​នៅលើ​ពិភពលោក ។​

នៅក្នុង​ឱកាស​បើក​វេទិកា​ស្រូវ​អង្ករ​កម្ពុជា លើក​ទី​៦ នៅ​សណ្ឋាគារ ស៊ូ​ហ្វី​តែ​ល​ភ្នំពេញ ភូ​គី​ត្រា កាលពី​ព្រឹក​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៨ នេះ លោក​ឧបនាយករដ្ឋមន្ត្រី​យឹម ឆៃលី ប្រធាន​ក្រុមប្រឹក្សា​ស្ដារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ បានស្នើរ​អោយ​ប្រជាកសិករ​ជ្រើសរើស​ពូជស្រូវ​ណា ដែលមាន​ហាងឆេង​សម្រាប់​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ និង​លក់បាន​ថ្លៃ ។ លោក​ឧបនាយករដ្ឋមន្ត្រី បាន​លើកឡើងថា កសិករ​គួរតែ​ងាក​មក​ដាំ​ដុះ ពូជស្រូវ​ល្អៗ និង​មាន​ហាងឆេង​សម្រាប់​នាំចេញ ទៅកាន់​ទីផ្សារ​អន្តរជាតិ​ដែល​កម្ពុជា​កំពុងមាន​ស្រាប់​។​

បច្ចុប្បន្ន​ស្រូវ​ក្រអូប​កម្ពុជា បាន​ជាប់​ចំណាត់ថ្នាក់​ជា​អង្ក​របាយ​ឆ្ងាញ់ និង​មាន​គុណភាព​លំដាប់​ពិភពលោក ដូចនេះ ស្រូវ​របស់​កម្ពុជា​ក៏បាន​ល្បីល្បាញ​ទៅ​បណ្ដា​ប្រទេស​ជាច្រើន​ទៀត ហើយ​ប្រទេស​ទាំងនោះ​ក៏​ចង់បាន​អង្ករ​កម្ពុជា​ទៅ​ផ្គត់​ផ្គត់​ដល់​ពលរដ្ឋ​របស់​គេ​ដែរ ។ កត្តា​ទាំងនេះ ជា​ឱកាស​ដ៏​ល្អ​សម្រាប់​ប្រជាកសិករ ក្នុង​ការយក​ពូជស្រូវ​ដែល​ល្អ និង​មានគុណ​ភាព​មក​ដាំ​ដុះ ផ្គត់ផ្គង់ និង​នាំចេញ ។

​ចំណែក​លោក សុខ ពុ​ទ្ធី​វុ​ធ ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​លើកឡើងថា ក្នុងនាម​ជា​សហព័ន្ធ​ស្រូវ​អង្ករ នឹង​ជំរុញ លើកទឹកចិត្ត​ដល់​ប្រជាកសិករ ងាក​មក​ដាំ​ដុះ​ពូជស្រូវ ដែលមាន​ហាងឆេង​សម្រាប់​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ ហើយ​ការជ្រើសរើស​ពូជស្រូវ​ល្អ​មក​ដាំ​ដុះ ដែល​លក់បាន​តម្លៃ​ខ្ពស់​នោះ នឹង​ធ្វើអោយ​កម្រិតជីវភាព ប្រជាកសិករ​ប្រសើរឡើង​ផងដែរ ។ លោក បាន​បង្ហាញថា កម្ពុជា​ជា​ប្រទេស​ដែលមាន​សក្ដានុពល​ខ្ពស់​មួយ នៅក្នុង​វិស័យ​កសិកម្ម ហើយ​នៅពេល​ខាងមុខនេះ កម្ពុជា​ក៏​ជា​ប្រទេស​ផលិត​ស្បៀង​ដ៏​សំខាន់​មួយ សម្រាប់​ផ្គត់ផ្គង់​លើ​ពិភពលោក​ផងដែរ ព្រោះ​កំណើនប្រជាជន​នៅលើ​ពិភពលោក កំពុង​បន្ត​កើន​ឡើងជា​បន្តបន្ទាប់ ដូចនេះហើយ​តម្រូវការ​ស្បៀង​ក៏​កើនឡើង​ទៅតាម​នោះដែរ ។

បើតាម លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ បាន​មានប្រសាសន៍​ផងដែរ​ថា នៅ​ឆ្នាំនេះ​ប្រទេស​ចិន​បាន​ត្រៀម​នាំ​អង្ករ​ក្រអូប​ពី​កម្ពុជា​ចំនួន​៣០០​ពាន់​តោន រឺ​៣០​ម៉ឺន​តោន ព្រោះ​ប្រទេស​ចិន​បានដាក់​គោលការណ៍​លែង​ផលិត​អង្ករ​ដែល​យក​ប្រភពទឹក​ក្រោម​ដី​មក​ប្រើ ដូចនេះហើយ​ចិន​ត្រូវ​ងាក​មករក អង្ករ​ពី​ប្រទេស​ផ្សេង​ទៅ​ផ្គត់ផ្គង់​វិញ ក្នុងនោះ​ក៏មាន​កម្ពុជា​ដែរ ។ លោក វេ​ង សាខុន បាន​ថ្លែងថា​ថ្មីៗ​នេះ កម្ពុជា​ក៏បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​វិទ្យាស្ថាន​ស្រាវជ្រាវ​ពូជស្រូវ​នៅ​ខេត្ត​យូ​ណាន​ប្រទេស​ចិន ដើម្បី​ពិចារណា​នាំ​អង្ករ​ពី​កម្ពុជា​ទៅ​ចិន​បន្ថែមទៀត ក្នុង​បរិមាណ​៣០០​ពាន់​តោន ក្នុង​មួយឆ្នាំ ជា​ប្រភេទ​អង្ករ​គ្រាប់ខ្លី ។

តំណាង​សហគមន៍​គ្រឹ​ង​លាវ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង លោក គង់ វុទ្ធី​បានអោយដឹងថា បញ្ហា​ប្រឈម​សម្រាប់ កសិករ​ក្នុង​ការផលិត​ពូជស្រូវ​ក្រអូប នោះ​គឺ​កង្វះ​ទឹក​សម្រាប់​ស្រោចស្រព ព្រោះស្រូវ​ក្រអូប​ត្រូវការ​ទឹក​គ្រប់គ្រាន់ ខុសពី​ពូជស្រូវ​ដែល​កសិករ ដាំ​ដុះ​សព្វថ្ងៃ ។ ដោយសារ​កត្តា​ទាំងនេះហើយ ទើប​កសិករ​មួយចំនួន នៅតែ​បន្ត​ដាំ​ដុះ​ពូជស្រូវ​ដែល​សល់​ពី​ដូនតា ជា​ប្រភេទ​អង្ក​របាយ​រឹង​បន្តទៀត ។

គួរ​បញ្ជាក់ដែរថា អង្ករ​ក្រអូប​ផ្ការំដួល​របស់​កម្ពុជា បាន​ជាប់​ចំណាត់ថ្នាក់​លេខ​២ ក្នុងការ​ចូលរួម​ប្រកួត​ពានរង្វាន់​អង្ករ​ល្អ​បំផុត​លើ​ពិភពលោក​ឆ្នាំ​២០១៧ កាលពី​ខែវិច្ឆិកា​កន្លងមក នៅក្នុង​ទីក្រុង​ម៉ា​កាវ ប្រទេស​ចិន​។ អង្ករ​ផ្ការំដួល​របស់​កម្ពុជា ក៏​ធ្លាប់​បានឈ្នះ​ចំណាត់ថ្នាក់​លេខ​មួយរយៈ​ពេល​៣​ឆ្នាំ​ជាប់​គ្នា​ផងដែរ គឺ​ក្នុង​ឆ្នាំ​២០១២ ២០១៣ និង​ឆ្នាំ ២០១៤ ហើយ​ក្នុង​ឆ្នាំ​២០១៦ អង្ករ​កម្ពុជា ទទួលបាន​ចំណាត់ថ្នាក់​ស្មើគ្នា​នឹង​អង្ករ​របស់​ប្រទេស​ថៃ​៕
​

វិ​យោគិន​កំពុង​សម្លឹងមើល​ការវិនិយោគ​លើ​សម្ភារៈ​បន្ទប់​គេង​ទំនើបៗ​នៅ​កម្ពុជា​

​ភ្នំពេញ ៖ វិ​យោគិន​កំពុង​សម្លឹងមើល​ការវិនិយោគ​លើ​សម្ភារៈ​បន្ទប់​គេង​ទំនើបៗ​នៅក្នុង​ប្រទេស​កម្ពុជា ដោយសារ​វិស័យ​សំណង់​លំនៅដ្ឋាន​មានការ​រីកចម្រើន​ខ្លាំង ។​

ដោយ​មើលឃើញ​ពី​សក្ដានុពល​ទីផ្សារ នៃ​សម្ភារៈ​បន្ទប់​គេ នៅក្នុង​ប្រទេស​កម្ពុជា ខណៈ ការរីកដុះដាល​នៃ​សំណង់​អគារ​ខ្ពស់ៗ សណ្ឋាគារ និង​លំនៅឋាន​ថ្មីៗ បាន​កើន​ឡើងជា​បន្តបន្ទាប់​នោះ អ្នកវិនិយោគ​ក្នុងស្រុក​ជាច្រើន បាន​សហការ​ជាមួយនិង​ក្រុមហ៊ុន​បរទេស ដើម្បី​នាំចូល​និង​ចែកចាយ​ផលិតផល​បន្ទប់​គេង ដែលមាន​គុណភាព ចូលមកក្នុង​ទីផ្សារ​កម្ពុជា ។ ការរីកចម្រើន​នៃ​ការ​នាំចូល​ផលិតផល​ទាំង​នោះមក​កម្ពុជា គឺ​ដោយសារ កំណើនសេដ្ឋកិច្ច និង​ប្រាក់ចំណូល​ពលរដ្ឋ បាន​កើន​ឡើងជា​បន្តបន្ទាប់​។ លោក Aloysius Chew អ្នកចាត់ការ​ទូទៅ​នៃ​ក្រុមហ៊ុន​ស៊ីម​ម៉ុ​ន ( Simmons ) ដែលជា​ក្រុមហ៊ុន​លក់​ផលិតផល​ដំណេក បានអោយដឹងថា លោក​មើលឃើញ​ពី​ណើ​ន​សេដ្ឋកិច្ច​និង​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា​នាពេល​ថ្មីៗ​នេះ​កំពុងមាន​សន្ទុះ​កើនឡើង​ខ្ពស់ ដែលជា​ហេតុ​ធ្វើអោយ​ក្រុមហ៊ុន​ផ្គត់ផ្គង់​សម្ភារៈ​ដំណេក សម្រេច​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​ផ្ទាល់​តែម្ដង ។

លោក​ថា បើតាម​ទស្សនវិស័យ​របស់​ធនា​គារ​អភិវឌ្ឍន៍អាស៊ី​បានការ​ព្យាករណ៍​ពី​កំណើនសេដ្ឋកិច្ច​កម្ពុជា​នៅតែ​រឹងមាំ ជាមួយ​ការកើនឡើង​ប្រាក់ចំណូល​របស់​ប្រជាជន​កម្ពុជា​ក៏​កាន់តែ​ខ្ពស់​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ។ ដូចនេះ តម្រូវការ​លើ​សម្ភារៈ​ទំនើប និង​មាន​គុណភាព​ក៏​កើនឡើង​ទៅតាម​នឹង​ប្រាក់ចំណូល​នោះដែរ​។

​លោក​បញ្ជាក់ថា ស្ថិរភាព​នៅក្នុង​ប្រទេស​កម្ពុជា​បាន​ញ៉ាំងឱ្យមាន​ការអភិវឌ្ឍ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​បូករួម​ជាមួយ​ជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា​កាន់តែ​ល្អប្រសើរ​ឡើង ហេតុ​ដូច្នេះហើយ មនុស្ស​កាន់តែច្រើន​កំពុង​ផ្តោតលើ​របៀប​រស់នៅ​និង​ការ​គេង​ដែលមាន​សុខភាព​ល្អ ព្រោះ​ដំណេក​ល្អ​និង​ស្រួល មាន​សារៈសំខាន់​ណាស់​សម្រាប់​សុខភាព ។

​តាមរយៈ​ក្រុមហ៊ុន​ស៊ីម​ម៉ុ​ន (Simmons) បង្ហាញថា បច្ចុប្បន្ន​មាន​សណ្ឋាគារ​ទំនើបៗ​មួយចំនួន ក្នុងប្រទេស​កម្ពុជា កំពុង​ប្រើប្រាស់​ផលិតផល​របស់​ស៊ីម​ម៉ុ​នស៍ ជាក់ស្ដែង សណ្ឋាគារ Rosewood Phnom Penh និង​សណ្ឋាគារ​អាំងទែ​កង់​ទី​ណង់​តា​ល់​រាជធានី​ភ្នំពេញ​ជាដើម​។

​សូមបញ្ជាក់ថា តាម​របាយការណ៍​រប​ស់​សាលា​រាជធានី​ភ្នំពេញ គិត​ត្រឹម​ឆ្នាំ ២០១៧​កន្លងទៅ​ថ្មីៗ​នេះ រាជធានី​ភ្នំពេញ​មាន​អគារ​ខ្ពស់​ចំនួន ៩៧៩​អគារ ក្នុងនោះ អគារ​កម្ពស់​៥​ជាន់​ដល់ ៩​ជាន់ មាន​៥៧៩​អគារ​! អគារ​កម្ពស់​១០​ជាន់ ដល់​១៩​ជាន់ មាន​២៩០​អគារ​! អគារ​កម្ពស់​២០​ជាន់​ដល់​២៩​ជាន់ មាន​៧០​អគារ​! អគារ​កម្ពស់​៣០​ជាន់​ដល់​៣៩​ជាន់ មាន​២៩​ជាន់ និង​អគារ​កម្ពស់​ចាប់ពី​៤០​ជាន់​ឡើងទៅ មាន​ចំនួន​១១​អគារ​។
​ចំណែក សំណង់​បុរី​ដែល​សាលា​រាជធានី​ភ្នំពេញ បានអនុញ្ញាត​អោយ​សាងសង់​មាន​ចំនួន​១៨០​បុរី ៕
​

នាំ​ស្រី​ស្នេហ៍​ចូល​ផ្ទះសំណាក់ ត្រូវ​នាង​ចាក់​ជាង​១០​កាំបិត​ស្លាប់​

​ខេត្តកណ្តាលៈ បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា ជា​ភ្នាក់ងារ​ការ​សែត​សម្លេង​ប្រជាជន ត្រូវ​ស្រី​ស្នេហ៍​ចាក់​ចំនួន​១៧​កាំបិត បណ្តាលឱ្យ​ស្លាប់​យ៉ាង​អាណោចអាធ័ម គ្រា​ដែល​បុរស​រូបនោះ នាំ​ស្រី​ស្នេហ៍​ជា​ឃាតក ចូលទៅ​ក្រេប​ទឹកឃ្មុំ​នៅក្នុង​ផ្ទះសំណាក់​មួយកន្លែង នៅ​ស្រុក​អង្គស្នួល ។ ក្រោយ​ចាក់​សម្លាប់​រួច ស្ត្រី​ដៃដល់​បាន​ជិះ​ម៉ូតូ​របស់​ជនរងគ្រោះ​គេចខ្លួនបាត់​តែម្ដង ។

ហេតុការណ៍​នេះ បាន​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​នៅវេលា​ម៉ោង ជាង​៦​ល្ងាច ថ្ងៃទី ២១ ខែមករា ឆ្នាំ​២០១៨ នៅក្នុង​បន្ទប់​លេខ​១១ ផ្ទះសំណាក់​យីហោ «​សំណាង​ណាស់​» ស្ថិត​ក្នុងភូមិ​ត្រពាំង​សុ​ក្រំ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្ដាល ។

​ប្រភព​ព័ត​មាន​ពី​មន្ត្រីប៉ូលិស​មូលដ្ឋាន​បានឱ្យដឹងថា ជនរងគ្រោះ​ដែល​ស្លាប់​ឈ្មោះ នួន សុភាព អាយុ​៥៨​ឆ្នាំ មាន​របរ​បើកហាង​កោស​ជប់ និង​ម៉ាស្សា ហើយ ក៏​ជា​អ្នកសារព័ត៌មាន​សំឡេង​ប្រជាជន​ផងដែរ មាន​ទីលំនៅ​ក្នុងភូមិ​ស្រែអំពិល សង្កាត់​ស្នោរ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។​

ប្រភព​ដដែល​បន្តថា ជនរងគ្រោះ​ត្រូវបាន​ស្រី​ស្នេហ៍​ចាក់​ប្រហារ​ចំនួន​១៧​កាំបិត ចំ​ត្រង់​ត្រង់​ពោះ​,​ចង្អុល​ដៃស្ដាំ ខ្នងដៃ​ខាងឆ្វេង ,​បាតដៃ​ខាងឆ្វេង​,​និង​ភ្លៅ​ស្ដាំ ។ ករណីនេះ​នៅ​មិនទាន់​ដឹងថា ជា​អំពើ​ប្លន់​សម្លាប់​ឬក៏​ជា​រឿង​គំនុំ​នៅឡើយ​ទេ ប៉ុន្តែ​ឃាតករ​បាន​យក​ម៉ូតូ​របស់​ជនរងគ្រោះ​១​គ្រឿង​ទៅ​បាត់​។

​ប្រភព​ដដែល​បាន​បញ្ជាក់ថា នៅនឹងកន្លែង​កើតហេតុ​នគរបាល​បាន​ប្រទះឃើញ​មាន ភួយ​ពណ៌​ផ្កាឈូក​១, កន្សែង​ពណ៌​ក្រហម ប្រឡាក់​ឈាម​១, ខ្នើយ​គ្រប​សង្កត់​លើ​មុខ​ជនរងគ្រោះ​១, កម្រាលពូក ពណ៌​ផ្កាឈូក​ប្រឡាក់​ឈាម​១,​ខោ​លី​អូរ ពណ៌​ក្រហម​នៅលើ​ពូក​ផ្នែក​ចុងជើង​១, វ៉ែនតា​ខ្មៅ​១, ស្រោមអនាម័យ​មិនទាន់​ប្រើ​២, ច្រាស់​ដុសធ្មេញ​មិនទាន់​ប្រើ​២, សាប៊ូ​២​ដុំ​,​ទឹក​សុទ្ធ​១​ដប​,​ជើងមាន់​ឆ្អិន​១​កញ្ចប់​. ,​វិទ្យុទាក់ទង​ម៉ាក​ម៉ូតូ​រ៉ូ​ឡា​១​គ្រឿង ,​ខោជើងវែង​ពណ៍​ត្រេ​អី​១, អាវយឺត​ដៃ​វែង​ពណ៍​សលាយ​ខ្មៅ​និង​ខៀវ​១, អាវ​យឺ​វាល​ឃ្លៀក​ពណ៍​ខ្មៅ​១ ,​ស្រោមជើង​មនុស្ស​ស្រី​១​គូ​ពណ៍​ខ្មៅ , មួក​សុ​វត្ថ​ភាព​១, ខ្សែក​១​ខ្សែ​, កាំបិត​ចុង​ស្រួច​ប្រឡាក់​ឈាម​១ និង​សម្ភារៈ​មួយចំនួនទៀត ៕

​

ពលរដ្ឋ​ក្តៅក្រហាយ​រឿង​ទូក​នេសាទ​វៀតណាម​អូស​យ៉ាំង​កៅ និង​រុញ​ឈិ​ប​យន្ត នៅ​ស្រុក​ព្រៃវែង​

​ព្រៃវែង ៖ ប្រជា​ពលរ​ដ្ធ​រស់នៅក្នុង​សង្កាត់​ជើង​ទឹក​.​ស្រុក​ព្រៃវែង​.​ខេត្តព្រៃវែង​ជាច្រើន​គ្រួសារ​ដែល​ប្រកបមុខរបរ​នេសាទ​ត្រី​លក្ខណៈ​គ្រួសារ​ដាក់មង​.​ចងសន្ទូច​ក្នុង​បឹង​.​ព្រែក​អតីត​ឡូ​នេសាទ​វាល​កំពង់​គ្រោះ​និង​វាល​កណ្តាល​នៃ​សង្កាត់​.​ក្រុង​ខាងលើ​បាននាំគ្នា​មួរ​ម៉ៅ​ក្តៅក្រហាយ​ដោយ​ចោទថា​មាន​ទូក​នេសាទ​ត្រី​ល្មើសច្បាប់​របស់​ជនជាតិ​វៀតណាម​ជាច្រើន​គ្រឿង​បានធ្វើ​សកម្មភាព​រុញ​ឈិ​ប​យន្ត​និង​អូស​យ៉ាំង​កៅ​នា​ពេលយប់​បណ្តាល​ឲ្យ​ដាច់​មង​ដាច់​សន្ទូច​របស់​ពួកគាត់​ដែល​រាយ​នៅតាម​បឹង​.​ព្រែក​ជា​រៀងរាល់ថ្ងៃ​រហូត​ធ្វើ​ឲ្យ​ពលរ​ដ្ធ​មួយចំនួន​លែង​ហ៊ាន​ទៅរក​ខ្លះ​រត់​ទៅធ្វើ​ការងារ​ចំណាក់ស្រុក​ឆ្ងាយ​បែក​ប្រពន្ធ​បែក​កូន​ទៀតផង​។

​ពលរ​ដ្ធ​ប្រហែល​ជិត​៤០​គ្រួសារ​មកពី​ភូមិ​ជើង​ទឹក​តំណាង​ឲ្យ​ពលរ​ដ្ធ​ជាច្រើន​គ្រួសារ​រស់នៅក្នុង​សង្កាត់​ជើង​ទឹក​ទាំងមូល​មកជួបជុំ​គ្នា​នៅ​ចំណុច​កំពង់ទូក​បាន​ប្រាប់​ភ្នាក់ងារ​ទូរទស្សន៍​អា​សុ​ី​អាគ្នេយ៍​ថា​បន្ទាប់​ទំនេរ​ពី​ការងារ​ធ្វើស្រែ​បន្តិច​បន្តូច​មិនសូវ​បាន​ផល​នោះ​!​ប្រជា​ពលរ​ដ្ធ​ប្រហែលជា​៥០%​ភាគរយ​ក្នុង​សង្កាត់​មួយ​នេះ​បាន​ងាក​មករក​មុខរបរ​នេសាទ​ត្រី​លក្ខណៈ​គ្រួសារ​ដោយ​ដាក់មង​.​ចងសន្ទូច​នៅតាម​ចំណុច​បឹង​.​ព្រែក​ខាងលើ​គ្រាន់​បាន​ប្រាក់​កាក់​ខ្លះ​យកមក​ដោះស្រាយ​ជីវភាព​ក្នុង​គ្រួសារ​បន្ថែម​។​ប៉ុន្តែ​បែរជា​មាន​ទូក​នេសាទ​ត្រី​របស់​ក្រុម​ជនជាតិ​ជាច្រើន​គ្រឿង​បាន​សកម្មភាព​អូស​យុ​ាំ​កែវ​ឫ​ឈិ​ប​យន្ត​នៅពេល​យប់​ដែល​គេ​សង្ស័យថា​មាន​ឆក់​ត្រជាក់​ថែម​ទៀតផង​នោះ​បណ្តាល​ឲ្យ​មង​.​សន្ទូច​របស់រ​ដ្ធ​ខ្មែរ​ដាច់​អស់​គ្មាន​សល់​។​សកម្មភាព​នេះ​កើតមាន​រយៈពេល​៤.៥​ឆ្នាំ​ហើយ​គឺ​ចាប់ផ្តើម​អូស​ពី​ម៉ោង​៧​ព្រលប់​រហូតដល់​ប្រហែល​២​យប់​ទើប​ផ្អាក​សកម្មភាព​ដោយ​ប្រើ​សុទ្ធតែ​ទូក​ម៉ា​សុ​ី​ន​ធំៗ​អូស​ព្រាត​ពេញ​បឹង​.​ព្រែក​ក្នុង​មួយៗ​មិន​ក្រោម​ពី​ជាង​១០​គ្រឿង​ឡើងទៅ​នោះទេ​គឺ​អូស​ឡើង​ខាប់​ទឹកតែ​ម្តង​មិនដែល​ឃើញ​អាជ្ញាធរ​ជាពិសេស​មន្ត្រី​ជំនាញ​ជលផល​ចុះមក​ទប់ស្កាត់​ឫ​បង្ក្រាប​សោះឡើយ​។​ពលរ​ដ្ធ​បញ្ជាក់​បន្ថែមថា​រឿង​ក្រុម​ជនជាតិ​វៀតណាម​អូ​ស៉​យ៉ាំង​កៅ និង​រុញ​ឈិ​ប​យន្ត​ដែល​គេ​សង្ស័យ​មាន​បង្កប់​ឆក់​ដុំ​ត្រជាក់​ទៀត​នោះ​!​ហើយ​រុញ​ឫ​អូស​បណ្តាល​ឲ្យ​ដាច់​មង​និង​សន្ទូច​នេះ​កន្លងមក​គឺ​ពួកគាត់​ក៍​ធ្លាប់​នាំគ្នា​ទៅ​ព័​ទ​ចាប់​និង​បាន​ទៅប្តឹង​នគរបាល​ប៉ុស្តិ៍​ជើង​ទឹក​និង​លោក​ចៅសង្កាត់​រហូតដល់​ក្រុង​តាំងពី​ឆ្នាំទៅ​តែ​ហាក់បីដូចជា​ស្ងាត់ឈឹង​គ្មាន​ដំណោះស្រាយ​សោះ​ហើយ​សកម្មភាព​ទូក​ជនជាតិ​វៀតណាម​ទាំងនោះ​នៅតែ​បន្ត​លើស​ដើម​។​រហូត​ធ្វើ​ឲ្យ​ពលរ​ដ្ធ​មួយចំនួន​មួរ​ម៉ៅ​ក្តៅក្រហាយ​ធ្វើ​អី​គេ​មិនបាន​និង​អស់ជំនឿ​ង​ទៅលើ​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​ជលផល​បោះបង់​មុខរបរ​នេសាទ​ត្រី​នេះ​ចោល​សុខចិត្តរ​ត់ទៅ​ធ្វើការ​ចំណាក់ស្រុក​បែក​ប្រពន្ធ​បែក​កូន​បណ្តើរៗ​ហើយ​។​ភាព​ព្រងើយកន្តើយ​នេះហើយ​បានធ្វើ​ឲ្យ​ពលរ​ដ្ធ​ដាក់​ការសង្ស័យថា​ការដែល​ក្រុម​ជនជាតិ​វៀតណាម​ហ៊ាន​ធ្វើ​សកម្មភាព​យ៉ាង​គឃ្លើន​បែបនេះ​សង្ស័យ​មាន​អាជ្ញាធរ​មន្ត្រី​ជំនាញ​ជលផល​ខ្លះ​ទទួលបាន​លាភសក្ការៈ​ឈរ​កាង​នៅ​ពី​ខាង​ក្រោយខ្នង​នៃ​បទល្មើស​នេះ​!​ព្រោះ​ក្រុម​ជនជាតិ​វៀតណាម​ទាំង​នោះគេ​មាន​មេក្លោង​ធំៗ​ជា​ជនជាតិ​វៀតណាម​ដូចគ្នា​ចំនួន​៤​នាក់​រត់ការ​.​ទី​១​ឈ្មោះ​សុខ​.​ឡុ​ក​.​ទី​២​ឈ្មោះ​សុខ​.​ហួត​.​ទី​៣​ឈ្មោះ​ថាំ​និង​៤​ឈ្មោះ​គ្រឿង​។​ជនជាតិ​វៀតណាម​ទាំងនេះ​រស់នៅ​ចំណុច​មាត់បឹង​.​ព្រែក​ទល់មុខ​ក្រុង​ព្រៃវែង​នេះ​តែម្តង​។

​ប្រជា​ពលរ​ដ្ធ​បញ្ជាក់​បន្តថា​ឆ្នាំនេះ​ពួកគាត់​ខ្លះ​អត់​មាន​ដី​ធ្វើ​ស្រូវ​រស់​ពឹង​មុខរបរ​នេសាទ​ត្រី​និង​ខ្លះទៀត​មាន​ដីស្រែ​បន្តិចបន្តួច​ធ្វើ​គ្រាន់​នឹង​បាន​ហូប​តែ​ឆ្នាំនេះ​ធ្វើ​មិនសូវ​បាន​ផល​ទេ​ដោយសារ​រងគ្រោះ​ទឹក​ជំ​នន​ផង​និង​សត្វល្អិត​មក​យី​យា​ច្រើន​ផង​នោះ​!​ទើប​ពួកគាត់​ខំ​យក​ប្លង់ដី​ឫ​ផ្ទះ​ទៅ​ដាក់​ធនាគា​ឯកជន​ខ្ចីប្រាក់​គេ​យកមក​ទិញ​ទូក​.​ម៉ា​សុ​ី​ន​.​មង​សន្ទូច​យកមក​ដាក់​រាយ​តាម​ផ្ទៃ​បឹង​អតីត​ឡូ​នេសាទ​ដែល​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន​.​សែន​នាយករ​ដ្ធ​មន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​កាត់​រំសាយ​ឡូ​ចោល​ទុក​ឲ្យ​រាស្ត្រ​រក​នេសាទ​ត្រី​លក្ខណៈ​គ្រួសារ​លើក​ត​ម្កើ​ន​ជីវភាព​របស់​ពលរ​ដ្ធ​កាត់បន្ថយ​ភាពក្រីក្រ​!​ជាពិសេស​ឲ្យ​អាជ្ញាធរ​មន្ត្រី​ជំនាញ​ជួយ​ទប់ស្កាត់​បទល្មើស​នេសាទ​រក្សា​ពូជ​មច្ឆជាតិ​.​ជីវៈចម្រុះ​ឲ្យ​បាន​គង់​វង់​និង​មាន​និរន្ត​ភាព​។​មិនគួរណា​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​ទាំងនេះ​មិន​អនុវត្តតាម​ធ្វើ​ពលរ​ដ្ធ​ជួប​ការលំបាក​ប្រឈម​នឹង​ការ​គ្មាន​លុយ​បង់​សង​ធា​នាគា​ឯកជន​ទេ​។

​តាមរយៈ​ទូរទស្សន៍​អា​សុ​ី​អាគ្នេយ៍​ពលរ​ដ្ធ​សូម​សំណូមពរ​ឲ្យ​សម្តេច​តេ​ជោ​ហ៊ុន​.​សែន​ជួយ​ពួកគាត់​ផង​ព្រោះ​ពួកគាត់​មិន​ចង់ទៅ​បំរើកា​រងារ​ចំណាក់ស្រុក​នោះទេ​!​ជួយ​ឲ្យ​ពួកគាត់​រក​នេសាទ​ត្រី​លក្ខណៈ​គ្រួសារ​បន្តិចបន្តួច​នៅក្បែរ​ផ្ទះ​អត់​សុ​ី​មាន​សុ​ី​ចង់​រស់​ជួបជុំ​សុខ​ក្ត​ម​រម្យ​នា​ជាមួយ​ប្រពន្ធ​និង​កូន​។

ពាក់​ព​ន្ធ័​បញ្ហា​នេះ​ភ្នាក់ងារ​យើង​មិនអាច​សូម​ការបំភ្លឺ​ពី​មន្ត្រី​ជំនាញ​ជលផល​បានទេ​។​ចំណែក​លោក​ម៉ន​នី​.​បណ្ឌិត​អភិបាលក្រុង​ព្រៃវែង​បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា​លោក​ទើប​ឡើងកាន់តំណែង​បាន​ប្រហែល​១០​ថ្ងៃ​!​ហើយ​ជាប់រវល់​ប្រជុំ​រហូត​ចាំ​លោក​សួរ​ទៅ​លោក​ចៅសង្កាត់​ឲ្យ​ច្បា​ស់សិន​ព្រោះ​កន្លងមក​ឮថា​មាន​ទូ​នេសាទ​រំខាន​ដល់​របរ​នេសាទ​ត្រី​លក្ខណៈ​គ្រួសារ​នេះដែរ​តែ​មិនដឹងថា​មាន​ជនជាតិ​វៀតណាម​នោះទេ​៕
​

បង្ក្រាប​គ្រឿងញៀន​ទ្រ​ង​ទ្រាយ​ធំ​ឃាត់​ជនសង្ស័យ​៨​នាក់ រឹបអូស​ថ្នាំញៀន​ជិត​១០​គ​.​ក្រ​

​ភ្នំពេញ​៖ ជនសង្ស័យ​ជួញដូរ​គ្រឿង ញៀន ចំនួន ៨​នាក់​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ ខេត្តស្វាយរៀង​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស ,​រាជធានី​ភ្នំពេញ និង​កង​រាជ​អាវុធ​តាម​បណ្តាល​ខណ្ឌ​នានា​ស្រាវជ្រាវ​ឃាត់​ជា​បន្តបន្ទាប់ ដោយ​ដកហូត បាន​គ្រឿងញៀន ប្រមាណ​ជិត ១០​គីឡូក្រាម កាំភ្លើងខ្លី​ចំនួន ២​ដើម ។​ការ​ឈានទៅ​បង្ក្រាប​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​នេះ​បន្ទាប់ពី​កង​រាជ​អាវុធ​ខេត្តស្វាយរៀង ឃាត់ខ្លួន​បក្សពួក​នៅ​ឋេ​ត្ត​ស្វាយរៀង ។
​ ​
​ ​តាម ព័ត៌មាន​អោយដឹងថា​ជនសង្ស័យ​ចំនួន ៧​នាក់ ត្រូវបាន​កម្លាំង សមត្ថកិច្ច​កងរាជអាវុធហត្ថ​ឃាត់ខ្លួន កាលពី​វេលា​ពា់កកណ្តាល​យប់​ថ្ងៃទី​២០​ខែ មករា នៅ​ចំណុច សណ្ឋាគារ​មេគង្គ​វី​យូ​ថោ​វើ ស្ថិតនៅ​ភូមិ​៣ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ។​ក្នុង​ប្រតិបត្តិការ ដោយមាន​ការសម្រួល​ពី​លោក សឿន មុនី​រ័ត្ន ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។​

​តាម​ព័ត៌មាន​អោយ ដឹងថា សមត្ថកិច្ច​បានធ្វើការ​ឆែកឆេរ បន្ទប់ ជាន់​ទី​១៤ នៃ ខុន ដូ​និង​សណ្ឋាគារ ខាងលើ ដោយ​រកឃើញ កាំភ្លើងខ្លី មួយ​ដើម និង​ថ្នាំញៀន ប្រមាណ​ជិត​១​គីឡូក្រាម​។​

​ជនសង្ស័យ​ទាំង ៧​នាក់ រួមមាន ១-​ឈ្មោះ ង្វៀង ធី​ទឿ​ង​អាន ភេទ​ស្រី អាយុ ២១​ឆ្នាំ ជនជាតិ​វៀតណាម​, ២-​ឈ្មោះ ង្វៀង ហុង​ដាំ ភេទ​ប្រុស អាយុ ៣១​ឆ្នាំ ជនជាតិ​វៀតណាម​, ៣-​ឈ្មោះ ង្វៀង ថៃ​សឺ​ន ភេទ​ប្រុស អាយុ ៣០​ឆ្នាំ ជនជាតិ​វៀតណាម​, ៤-​ឈ្មោះ ហ្វង់ ហុង​ហ្វី ភេទ​ប្រុស អាយុ ៤០​ឆ្នាំ ជនជាតិ​វៀតណាម​, ៥-​ឈ្មោះ ជ័យ សុភាព ភេទ​ប្រុស អាយុ ៤០​ឆ្នាំ ជនជាតិខ្មែរ​, ៦-​ឈ្មោះ ពៅ លក្ខិណា ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ ជនជាតិខ្មែរ និង ៧-​ឈ្មោះ ឃិន វិសាល ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ ជនជាតិខ្មែរ ។​

វត្ថុតាង ដកហូត​រួមមាន រុក្ខជាតិ​ក្រៀម ២​កញ្ចប់​, ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ចំនួន ៦​កញ្ចប់​ធំ ទម្ងន់ ៤៩,១ ក្រាម​, ថ្នាំ​គ្រាប់​ពណ៌​ទឹកក្រូច មាន​ទម្ងន់ ១៨៩,៦ ក្រាម​, អាវុធខ្លី ១​ដើម ម៉ាក P២៣០ គ្រាប់ ៧ បង់​១, ម៉ូតូ ១​គ្រឿង​, រថយន្ត ១​គ្រឿង​, ប្រាក់ ៨៥០០​ដុល្លារ និង ៤៥០ ០០០​រៀល និង​លុយ​ដុង​មួយចំនួន ។​

​ដោយឡែក​នៅវេលា​ម៉ោង​ប្រមាណ​១​និង​៣០​នាទី​រសៀល ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៨​សមត្ថកិច្ច​កងរាជអាវុធហត្ថ បាន​ចុះទៅ​សហការ ឆែក​ឆែរ ផ្ទះជួល​មួយកន្លែង ក្នុង​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ ដោយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ ម្នាក់ទៀត ព្រមទាំង​ដកហូត​បាន​គ្រឿង ប្រមាណ​ជាង ៦​គីឡូក្រាម​ទៀត រួម​និង​អាវុធ​ម៉ាក K59​ចំនួន​១​ដើម​។​

​តាម​ព័ត៌មាន​អោយដឹងថា មេក្លោង ដែលជា​ម្ចាស់​កាំភ្លើង គេចខ្លួនបាត់​។​បន្ទាប់ពី​ឃាត់ខ្លួន ជនសង្ស័យ​រួម​នឹង​វ​ត្តុ​តាំង ត្រូវបាន​នាំខ្លួន បញ្ជូន​ទៅកាន់​ទីបញ្ជាកា​រកងរ​ជ​អាវុធហត្ថ ខេត្ត​ស្វាយ​រឿង សាកសួរ ។​ទោះបីជា​យ៉ាងណា ជុំវិញ​ការបង្ក្រាប​គ្រឿងញៀន​នេះ​សម្ថ​កិច្ច​ពុំទាន់​បានផ្តល់​ព័ត៌មាន​លំអិត​ឡើយ ៕

​

កម្ពុជា អាមេរិក ចុះហត្ថលេខា​លើ​អនុស្សរណៈ​ការយោគយល់​គ្នា និង​សហប្រតិបត្តិការ​

​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅ​ថ្ងៃ​ច័ន្ទ ទី​២២ ខែមករា ឆ្នាំ​២០១៨ បាន អញ្ជើញ​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ នៃ​ការយោគយល់​គ្នា រវាង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ជាមួយ​មជ្ឈមណ្ឌល អាមេរិកាំង​សម្រាប់​សាមគ្គីភាព​ការងារ​អន្តរជាតិ (ACILS) នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា​។

​ថ្លែង​ក្នុង​ពិធី​ចុះ​អនុស្សារណៈ​យោគយល់​គ្នា​នោះ ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង បាន​មានប្រសាសន៍​សាទរ ចំពោះ​កិច្ចសហការ រវាង ក្រសួង​ការងារ និង អង្គការ ACILS នាពេល​កន្លងមក រហូត​ឈានដល់​ការចុះហត្ថលេខា​លើ​អនុស្សរណៈ នៃ​ការយោគយល់​គ្នា​ក្នុងថ្ងៃនេះ​។​

​ឯកឧត្តម​បណ្ឌិត​បញ្ជាក់ទៀតថា កន្លងមក​ក្រសួង ក៏មាន​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​អង្គការ ACILS បើទោះជា​មិនមាន​ក្របខណ្ឌ​ជា​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ក៏ដោយ​។ តែ​នេះ​ជា​លើកដំបូង ដែល​កិច្ចសហប្រតិបត្តិការ​នេះ​ឈានដល់​ការរៀបចំ​ឱ្យមាន​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ដែល​នឹង​ធ្វើឱ្យ​ភាពជា​ដៃគូ​រវាង​ក្រសួង និង​អង្គការ ACILS កាន់តែ​ល្អប្រសើរ​។ អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ នឹង​ក្លាយជា​ក្របខណ្ឌ​ដ៏​សំខាន់​មួយ​នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​អង្គការ ACILS ដែល​នឹង​ចូលរួមចំណែក​ក្នុងការ​អនុវត្ត​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ក្នុងការ​អភិវឌ្ឍ​វិស័យ​ការងារ​នៅ​កម្ពុជា​។​

​ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី​បញ្ជាក់​បន្ថែមថា តាមរយៈ​ក្របខណ្ឌ នៃ​កិច្ចសហប្រតិបត្តិការ​ពេលនេះ យើង​នឹង​រួមគ្នា​ពង្រឹង​ការអនុវត្ត​គោលនយោបាយ​ពាក់ព័ន្ធ​នឹង​វិស័យ​ការងារ សំដៅ​ឆ្លើយតប​ទៅនឹង​គោលបំណង​ដែល​បានកំណត់​ក្នុង​អនុស្សរណៈ ដែល​នឹង​ចុះហត្ថលេខា​រួមគ្នា​នេះ ជាពិសេស កិច្ចសហប្រតិបត្តិការ​លើ​ផ្នែក​សុខភាព​និង​សុវត្ថិភាព​ការងារ និង​ការអភិវឌ្ឍ​សុវត្ថិភាព​នៃ​ការដឹកជញ្ជូន​កម្មករ​និយោជិត​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ និង​កាត់ដេរ ដែលជា​ជំហាន​ដំបូង​នៃ​ការអនុវត្ត​ក្របខណ្ឌ​នេះ​។​

​ជាមួយគ្នា​នោះ​ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា អនុស្សរណៈ​នេះ នឹង​ក្លាយជា​ក្របខណ្ឌ​សំខាន់​មួយ សម្រាប់​ប្រតិបត្តិការ​របស់​អង្គការ ACILS កាន់តែ​ទូលំទូលាយ​ក្នុង​វិស័យ​ការងារ ក៏ដូចជា​ផ្ដល់នូវ​ភាពស្របច្បាប់​សម្រាប់​ប្រតិបត្តិការ​ការងារ​រប​ស់​ខ្លួន អនុលោម​តាមច្បាប់​ជា​ធរមាន​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។​

​គួរ​រំឭក​ផងដែរ​ថា កម្ពុជា​បាននិងកំពុង​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​សហរដ្ឋអាមេរិក ក្នុងការ​អនុវត្ត​ការផ្សាភ្ជាប់​ពាណិជ្ជកម្ម​ទៅនឹង​លក្ខខណ្ឌ​ការងារ​។ តាមរយៈ​កិច្ចសហការ​នេះ កម្ពុជា​បាន​ខិតខំ​ពង្រឹង​ការអនុវត្ត​លក្ខខណ្ឌ​ការងារ​ល្អប្រសើរ ដែល​ឆ្លើយតប​ទៅនឹង​កង្វល់​របស់​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ រួមទាំង​អ្នកបញ្ជា​ទិញ​ធំៗ​របស់​សហរដ្ឋអាមេរិក សហជីព និយោជក កម្មករនិយោជិត​។

​ជា​លទ្ធផល កម្ពុជា​នៅតែ​រក្សាបាន​ទីផ្សារ និង​កិត្យានុភាព​ទំនិញ​ដែល​ផលិត​នៅ​កម្ពុជា ព្រមទាំង​ការអនុគ្រោះ​នានា​។ តាមរយៈ​នេះ យើង​សង្ឃឹម​យ៉ាង​មុតមាំ​ថា ការបញ្ជាទិញ​ពី​សហរដ្ឋអាមេរិក​នៅតែ​បន្ត​កើន​ឡើងជា​លំដាប់ ទាំង​ផលិតផល​វាយ​ន​ភណ្ឌ កាត់ដេរ និង​ផលិត ស្បែកជើង ក៏ដូចជា​ទំនិញ​សម្ភារៈ​ធ្វើដំណើរ​៕

​

៖​បុរស​ម្នាក់​ត្រូវ​ចាប់ខ្លួន​ពីបទ​រំលោភ​នារី​កម្មក​រ​រោងចក្រ

ព្រះសីហនុ​៖​បុរស​ម្នាក់​ត្រូវ​ចាប់ខ្លួន​ពីបទ​រំលោភ​នារី​កម្មក​រ​រោងចក្រ នៅក្នុង​ព្រៃ ដោយ​បញ្ឆោត​ហៅ​ជនរងគ្រោះ NB NB​ឲ្យ​ជូនទៅ​មេ​ី​ល​ប្រពន្ធ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នៅវេលា​ម៉ោង​០៧​និង​១០​នាទី​ព្រឹក​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៨ ស្ថិតនៅ សង្កាត់​លេខ​១ ក្រុង​.​ខេត្ត​ព្រះសីហនុ​។​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​បុរស​កម្មករ​រោងចក្រ​កាត់ដេរ​ម្នាក់ បាន​បោក​បញ្ឆោត នាំ​នារី​កម្មករ​រោងចក្រ​កាត់ដេរ ដែល​ជួល​បន្ទប់​ក្បែរ​គ្នា យកទៅ​រំលោភ​បានសំរេច នៅក្នុង​ព្រៃ​ផ្លូវ​ចូល​ក្បាលឆាយ​។​ប្រភព​បន្តថា​នារី​រងគ្រោះ​ឈ្មោះ​ស ជ រ អាយុ​២០ ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ និង​និង​ស្នាក់នៅ​ផ្ទះជួល​ជិត​រោងចក្រ​កាត់ដេរ​ញ៉ូ​ស្តារ​។​ចំនែក

ជនសង្ស័យ​មានឈ្មោះ​ថន ប៊ុណ្ណា ហៅ​ម៉ាប់ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ​កាត់ដេរ​ញ៉ូ​n​ស្តារ​។​នារី​រងគ្រោះ​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​បាន​និយាយ​កុហក​ប្រាប់ថា​ប្រពន្ធ​របស់គាត់​ជួប​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ស្ពាន​ទឹកសាប ហេតុដូច្នេះ​សូមជួយ​ទៅ​មើល​ជាមួយ​ខ្លួន​ផង ក្នុងពេលនោះ​នារី​រងគ្រោះ ក៏បាន​ឡើង​ជិះ​ម៉ូតូ​ទៅជា​មួយ​ជនសង្ស័យ​បាន​ឌុប​នាង ចូលទៅក្នុង​ព្រៃ​ផ្លូវ​ចូលទៅ​ក្បាលឆាយ ហេ​ី​យ​ធ្វើ​សកម្មភាព​ចាប់រំលោភ រហូត​បានសម្រេច បន្ទាប់មក ក៏បាន​ឌុប​នារី​រងគ្រោះ ត្រឡប់មក​បន្ទប់​ជួល​វិញ​។

​ក្រោយពេល​កើតហេតុ​នារី​រងគ្រោះ​បាន​ប្តឹង​សមត្ថកិច្ច និង​ទៅ​ចង្អុលមុខ​ចាប់ខ្លួន​ជនសង្ស័យ​បានតែ​ម្តង​។
ករណីនេះ​សមត្ថកិច្ច​កំពង់​កសាង​សំណំ​ុ​រឿង​បញ្ជូនទៅ​សាលាដំបូង​តាម​នីតិវិធី​៕​

​កំពុង​ជិះ​ម៉ូតូ​លើ​ស្ពាន​គី​ហ្ស៊ូ​ណា ត្រូវ​រថយន្តបុក​ស្លាប់​

​កំពង់ចាម ៖ កំលាំង​ចរាចរ ខេត្តកំពង់ចាម បាននិងកំពុង តាម​ស្រាវជ្រាវ រក​រថយន្ត​មួយគ្រឿង​ដែល​បាន​បើក​រត់គេច​បន្ទាប់ពី ប៉ះទង្គិច​ជាមួយ​ម៉ូតូ​មួយ​កាល ពី ថ្ងៃទី​21​វិច្ឆិការ ឆ្នាំ 2018 វេលា​ម៉ោង 21.​និង​40​នាទី នៅ​ចំណុច លើ​ស្ពាន​គី​ហ្ស៊ូ​ណា ចន្លោះ សរសេរ​ស្ពាន​ទី​10​និង​11​ស្ថិតក្នុង​ភូមិ​ទី​3 សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ។​

ប៉ូលីស ការពារ​ស្ពាន បានអោយដឹងថា ករណី​គ្រោះថ្នាក់​ចរាចរ​នេះ​កើត​ទ្បើង​រវាង ម៉ូតូ​ម៉ាក ស៊ុយ​ហ្ស៊ូ​គី​ស្មា​ស់ព​ណ៏​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ចាម​1B.4338 បើកបរ​ដោយ​ឈ្មោះ រី ភេទ​ប្រុស​អាយុ​26​ឆ្នាំ ស្នាក់​ភូមិ​ទន្លេ​បិត​លើ ឃុំ​ទន្លេ​បិត ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​(​បើក​ពី​កើ​តទៅ​លិច​) និង​រថយន្ត​មិន​ស្គាល់​ម៉ាក (​បើក​ពី​លិចទៅ​កើត​)​។ ប៉ូលីស​បានអោយដឹងថា​ក្រោយពេល​កើតហេតុ រថយន្ត​បាន​បើក​រត់គេច​បាត់ សមត្ថកិច្ច បានធ្វើការ​ប្រដេញ​តាម​រុករក រថយន្ត​មិន​ស្គាល​ម៉ាក់ តែ​ដោយ​យប់​ងងឹត និង​បញ្ហា​ចរាចរ មាន​រង​យន្ត​ច្រើនពេក ទើប រថយន្ត បង្ករ​គេច​រួច​។​

ចំណែក​អ្នកបើកបរ ម៉ូតូ ឈ្មោះ បាន​ស្លាប់ នៅ​កន្លែងកើតហេតុ​។​
ប៉ូលីស​បាន​បញ្ជាក់ថា មូលហេតុ អោយមាន​គ្រោះថ្នាក់​ខាងលើនេះ គឺ​ការបើកបរ​មិន​ប្រកាន់​ស្តាំ​ហើយ​អ្នកបើកបរ​ម៉ូតូ​មិន​ពាក់​ពួក​សុវត្ថិភាព ។ ករណីនេះ​ផ្នែក​ជំនាញ​កំពុង​ធ្វើ​កំពុងធ្វើការ​ស្រាវជ្រាវ​៕ សុភ​ណ្ឌ័​

​

រថយន្ត​សាំ​យ៉ុង​ព្រលះ​រថយន្ត​ហ៊ីយ៉ាន់ ដាយ ​របួស​៨​នាក់​ស្លាប់​១​នាក់​

​កំពង់ចាម ៖ ជនជាតិ កូ​រេ​ចំនួន​៨​នាក់ បាន​រងរបួស​ធ្ងន់ និង ជនជាតិ ខ្មែរ​១​នាក់ បាន​ស្លាប់​នៅ​កន្លែងកើតហេតុ ដោយ​គ្រោះថ្នាក់​ចរាចរ​កាលពី​ថ្ងៃ​ទី ២២​ខែមករា ឆ្នាំ​២០១៨ វេលា​ម៉ោង​៧ នៅលើ​ផ្លូវជាតិ​លេខ​៦ នៅ​ចំណុច​ភូមិ​ជាលា ឃុំ​ជាលា ស្រុក​បាធាយ ខេត្តកំពង់ចាម​។​

លោក សំ ណា​ល់ អធិការ នគរបាល ស្រុក បាធាយ បានអោយដឹងថា​ករណី​គ្រោះថ្នាក់​ចរាចរ​មួយ​នេះ​កើតឡើង​រវាង រថយន្ដ ម៉ាក​សាំ​យ៉ុង ព​ណ៍សរ ពាក់​ផ្លាកលេខ​ភ្នំពេញ 2R 8015 . បើកបរ​ដោយ​ឈ្មោះ សៀ លីវ​ន្ដ ប្រុស​អាយុ​២១ មាន​ទីលំនៅ ភូមិ​ខ្នា ឃុំ​ជ្រាវ ខេត្ត សៀមរាប ដែលមាន​ទិសដៅ​ពី​ជើង​ទៅ​ត្បូង ។​

ពេលមកដល់​ចំណុច​ខាងលើ​បាន ប៉ះទង្គិច​ជាមួយ​រថយន្ត ០១​គ្រឿង ម៉ាក​ហុ​ី​យ៉ាន់​ដាយ​ព​ណ៏​សរ ក្រហម​ពាក់​ផ្លាកលេខ ភ្នំពេញ​3B5084 និង​មាន​លេខ​ស​ណ្ដោ​យ​រុ​ឺ​ម៉ក បាត់ដំបង 4A 0003 ដែល​ឈប់​នៅ ចិញ្ចើមថ្នល់ ។​
លោក អធិការ បានអោយដឹងថា ករណីនេះ​បណ្ដាល​ឲ្យ :
-​ខូច​រថយន្ត ២​គ្រឿង លក្ខ​ណះ ធ្ងន់​
-​របួស​ជនជាតិ​កូរ៉េ 8​នាក់ ( ធ្ងន់ 7​នាក់​)
-​របួស​ជនជាតិខ្មែរ ១​នាក់ ស្រាល​
-​ស្លាប់​ខ្មែរ​០១​នាក់​
ចំណែក អ្នកបើកបរ រថយន្ត​បង្ករ​បាន​រត់គេចខ្លួន​បាត់ មុន​សមត្ថកិច្ច​ទៅដល់​។​
សព​ជនរងគ្រោះ​ត្រូវបាន ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ សុ ភ​ណ្ឌ័​
​

មាន​ជំងឺ​ប្រចាំកាយ​ធ្វើអត្តឃាដ​ត​លែង​ស្តាយ​ជីវិត

កំពង់ចាម ៖ ស្រី​ចំណាស់​ម្នាក់​បាន​សំរេចចិត្ត ធ្វើអត្តឃាត ដោយ​យក​កាំបិត​ចាក់​ខ្លួនឯង បង្ករ​អោយមាន​ការភ្ញាក់ផ្អើល កាលពី​ថ្ងៃទី 20 ខែ មករា ឆ្នាំ​2018​វេលា​ម៉ោង​11.10​នាទី នៅ​ភូមិ​កំពង់​រាប​ក្រោម ឃុំ​កំពង់​រាប ស្រុក​កោះសូទិន ខេត្តកំពង់ចាម​។​

ប៉ូលីស បានអោយដឹងថា ជនរងគ្រោះ​ឈ្មោះ​សាន់ វ​ន្នី​ភេទ​ស្រី អាយុ​59​ឆ្នាំ នៅ​ភូមិ​កេ​ី​ត​ហេតុ​ខាង​លេ​ី បាន​យក​កាំ​ចិតបន្លែ​ចុង​ស្រួច​មកចាក់ ក ខ្លួនឯង​និង​ចាក់​ចំពោះ​មួយកន្លែង​បណ្ដាលអោយ​រយះ​ចេញឈាម​។​

ប្រភព​ពត៍​មាន នៅ​កន្លែងកើតហេតុ បានអោយដឹងថា ជនរងគ្រោះ​មាន​ជំងឺ​រាំ​រ៉ៃ យូរ​មកហើយ ព្យាបាល​យ៉ាងណា ក៏​មិនជា​ដែរ ទំនង ជា​អស់សង្ឃឹម ទើប​ស្ត្រី រងគ្រោះ​(​គិត​ខ្លី​)​បាន​ប្រ​ល​យ័​ជីវិត​ខ្លួនឯង ។​

ក្រោយ​កើតហេតុ​ភ្លាម បងប្អូន​ជនរងគ្រោះ ឃើញ​ក៏ នាំ​ជនរងគ្រោះ​បញ្ជូនទៅ​មន្ទី​ពេទ្យ​ខេត្ត កំពង់ចាម​។ សុភ​ណ្ឌ័​
​

បង្ក្រាប​ល្បែង​អាប៉ោង​១​​វង់ ឃាត់​មនុស្ស​៤​នាក់ និងអាប៉ោង​៤​គ្រាប់​នៅ​ឃុំ​ភ្នំ​សំពៅ​

បាត់ដំបង ៖ កម្លាំង​អន្តរាគមន៍​បង្ការ​បង្ក្រាប​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បាន​ចុះ​ប្រតិ​ប​តិ្ត​ការបង្ក្រាប​ទីតាំង​ល្បែងស៊ីសង​អាប៉ោង​១​កន្លែង​ឃាត់ខ្លួន​មនុស្ស​ចំនួន​៤​នាក់​។

លោក ឈឿង គឹម​សុង មេក្រុម​បង្ការ​បង្ក្រាប​និង​ជា​អនុប្រធាន​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល​បាន​ប្រាប់​អោយដឹងថា ក្នុង​កិច្ចប្រតិបត្តិការ​ខាងលើនេះ​បានធ្វើ​ឡើង​នៅវេលា​ម៉ោង​១៦-២០​នាទី ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​ក្រពើ​ជើង ឃុំ​ភ្នំ​សំពៅ ស្រុក​បាណន់ ។

ជា​លទ្ធផល​សមត្ថកិច្ច​ជំនាញ​បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន ៤​នាក់ ,១. ឈ្មោះ អៀក គឹម​ហេង ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បោះ​ពោធិ៍ ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ ជា​មេ​បាញ់អាប៉ោង ។​២. ឈ្មោះ ឆុ​ញ ឈាន ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ភ្នំ​សំពៅ​កើត ឃុំ​ភ្នំ​សំពៅ ស្រុក​បាណន់ ជា​អ្នកលេង​។​៣. ឈ្មោះ ហួត ហ៊ុ​ច ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ភ្នំ​សំពៅ ឃុំ​ភ្នំ​សំពៅ ស្រុក​បាណន់ ជា​អ្នកលេង ។​៤.​សឿន ឌឿ​ន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូរ​ខ្ជាយ ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ ជា​អ្នកលេង ។

វត្ថុតាង​ដកហូត​រួមមាន ៖ ចាន​សម្រាប់​បាញ់​គ្រាប់​អាប៉ោង​ចំនួន​១​មេ​គ្រាប់​អាប៉ោង​ចំនួន ៤​គ្រាប់ កម្រាល​សម្រាប់​ចាក់​អាប៉ោង​ចំនួន​១​។

​បច្ចុប្បន្ន ក្រុម​អ្នកញៀន​លេងល្បែង​ស៊ីសង​ខាងលើ រួម​និង​វត្ថុតាង​ត្រូវបាន​ឃាត់​ប្រគល់​អោយទៅ​ការិយាល័យ​ជំនាញ​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕ សុផល​
​