All posts by មេគង្គ ប៉ុស្តិ៍

កម្ពុជា និង​រៀបចំ​ការប្រកួត​កីឡា​គុន​ខ្មែរ​ពិភពលោក​ជា​លើកដំបូង​ក្នុង​ខែ​នេះ​

​កីឡា ៖ សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​អន្តរជាតិ និង​រៀបចំ​ការប្រកួត​កីឡា​គុន​ខ្មែរ​ពិភពលោក​ជា​ផ្លូវ​ការលើក​ទី​១​ដើម្បី​ដណ្ដើម​ខ្សែ​ត្រ​វាត់​កម្រិត​ពិភពលោក​ប្រចាំឆ្នាំ ចាប់ពី​ថ្ងៃទី ៨-១០​ខែ ធ្នូ ២០១៧ ខាងមុខនេះ នៅ​វិមាន​ពហុកីឡាដ្ឋាន​ជាតិ ចាប់ពី​ម៉ោង ១៥:០០​ដល់ ១៩:០០ ក្នុងនោះ​ក៏មាន​ការផ្សាយ​ផ្ទាល់​នៅលើ​កញ្ចប់​ទូរទស្សន៍​ប៉ុ​ស្ត៍​លេខ​៥ និង​ចូលរួម​ទស្សនា​ដោយ​សេរី ផងដែរ​។​
​ជាមួយគ្នា​នោះដែរ​កីឡាករ​កីឡាករ​ការិនី​ជើង​ខ្លាំង​កម្ពុជា រួមមាន​កីឡាករ រឿង សោ​ភ័​ណ្ឌ , ឡុង សុ​ភី​,​ចាន់ រតនា​,​ព្រំ សំណាង​,​ឌុំ កែវ​ដា​,​ឆាយ សា​រ៉ា​,​សួត ប៊ុន​ធី​,​ឃឹម ឌិ​ម៉ា ,​ឌុន រដ្ឋា​,​សេន ប៊ុន​ថេ​ន និង​កី​ឡ​ការិនី អេ យ៉ា​នុត និង ពុធ ថា​វី នឹង ត្រូវ​ប្រកួត​ជាមួយ​កីឡាករ​កីឡាការិនី ៩ ប្រទេស​ផ្សេងទៀត ដូចជា​: បារាំង អុ៑​យ​ក្រែ​ន អូស្ត្រាលី អឺ​រ៉ង់ នេ​ប៉ាល់ នី​ស្សេរីយ៉ា វៀតណាម ឡាវ ថៃ ផងដែរ​៕

​

គ្រោះថ្នាក់​ចរាចរណ៍​ពេញ​១​ខែវិច្ឆិកា កើតឡើង​២៧៦​ករណី ស្លាប់​មនុស្ស​១៤៨​នាក់ និង​របួស​៥៧៧​នាក់​

​រាជធានី​ភ្នំពេញ ៖ តាម​របាយការណ៍​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ឲ្យ​ដឹងថា ពេញ​១​ខែវិច្ឆិកា ឆ្នាំ​២០១៧ គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​កើតឡើង​ចំនួន​២៧៦​ករណី បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​១៤៨​នាក់ និង​របួស​៥៧៧​នាក់ ក្នុងនោះ​របួសធ្ងន់​២៨១​នាក់ និង​របួសស្រាល​២៩៦​នាក់​។
​របាយការណ៍​ដដែល​ប​ន្ត​ថា មូលហេតុ​ដែល​នាំ​ឲ្យ​គ្រោះថ្នាក់​ចរាចរណ៍​រួមមាន បើកបរ​ល្មើស​ល្បឿន ១០៤​លើក ស្រវឹង​២៤​លើក ប្រជែង​២៧​លើក មិន​គោរព​សិទ្ធិ​៤៨​លើក មិន​ប្រកាន់​ស្តាំ​៣៩​លើក បត់​គ្រោះថ្នាក់​១៩​លើក កត្តា​យានយន្ត​១០​លើក និង​ងងុយដេក​៤​លើក ដែល​ខូចខាត​ម៉ូតូ​២៦៨​គ្រឿង រថយន្ត​តូច​១២២​គ្រឿង និង​រយ​យន្ត​ធំ​៧៧​គ្រឿង​។​
​របាយការណ៍​ខាងលើ​បញ្ជាក់ថា រាជធានី​ខេត្ត ដែលមាន​គ្រោះថ្នាក់​ចរាចរណ៍​ច្រើនជាងគេ រួមមាន ៖ ភ្នំពេញ កើតឡើង​៤៦​លើក ស្លាប់​១៨​នាក់ របួស​៥៦​នាក់​។ សៀមរាប កើតឡើង​១៥​លើក ស្លាប់​១២​នាក់ របួស​២៤​នាក់​។ កំពង់ធំ កើតឡើង​១៧​លើក ស្លាប់​១២​នាក់ របួស​១២​នាក់​។ ព្រះសីហនុ កើតឡើង​១៨​លើក ស្លាប់​១០​នាក់ របួស​១៦​នាក់​។ កំពង់ស្ពឺ កើតឡើង​៨​លើក ស្លាប់​១០​នាក់ របួស​៨​នាក់​។ បាត់ដំបង កើតឡើង​១៥​លើក ស្លាប់​៩​នាក់ របួស​១៧​នាក់​។ ស្វាយរៀង កើតឡើង​១៥​លើក ស្លាប់​៨​នាក់ របួស​២៨​នាក់​។ កំពង់ចាម កើតឡើង​១៣​លើក ស្លាប់​៧​នាក់ របួស​៧៨​នាក់​៕

​

ស្រវឹង​បើករថយន្ត​បុក​រះ​រថយន្ត និង​ម៉ូតូ​៤​គ្រឿង ខូចខាត​យ៉ាងដំណំ​

​រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​ស្រវឹងស្រា​ជោកជាំ​បាន​បើក​រថយន្តបុក​រះ​រថយន្ត​និង​ម៉ូតូ​៤​គ្រឿង​ខូចខាត​យ៉ាងដំណំ នៅ​សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​ជាង​១២​យប់​រំលងអធ្រាត្រ ចូល​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០១៧​នេះ​។ បុរស​ស្រវឹង​នោះ​បើករថយន្ត Lexus 470 ពាក់​ស្លាក​លេខ 2Q: 0999 ។​
​សមត្ថកិច្ច​បាន​ឲ្យឹ​ង​ថា សម្ភារៈ​ដែល​រង​ការខូចខាត​រួមមាន​រថយន្ត កាមរី​ប៉ា​ឡែ​ន របស់​មេ​បញ្ជា​រង​អាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វា​, រថយន្ត Morning និង​ម៉ូតូ​២​គ្រឿង ព្រមទាំង​បុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​ផងដែរ​៕

​

គួរ​ឲ្យ​សង្វេគ​! ក្មេងស្រី​វ័យ​៧​ឆ្នាំ​ម្នាក់​បាត់បង់​ជីវិត​តែមួយ​ប៉ប្រិចភ្នែក​

ខេត្តបាត់ដំបង ៖ ពិ​ជា​រឿង​គួរ​ឲ្យ​សង្វេគ និង​អាណោចអាធ័ម​បំផុត ខណៈដែល​ក្មេងស្រី​វ័យ​៧​ឆ្នាំ​ម្នាក់ បាន​បាត់​បង់ជីវិត​តែមួយ​ប៉ប្រិចភ្នែក ដោយសារ​លង់ទឹក​ស្រះ ដែល​ករណីនេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៤ និង​៣០​នាទី​រសៀល​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ចំណុច​ស្រះ​ទឹក​ខាងក្រោយ​ផ្ទះ​ប្រហែល​១០​ម៉ែត្រ ស្ថិតនៅក្នុង​ក្រុមទី​០២ ភូមិ​ភ្នំ​តូច ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​។​
​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ក្មេងស្រី​រងគ្រោះ ឈ្មោះ សូ សាវ​ឌី អាយុ​០៧​ឆ្នាំ ឪពុក​ឈ្មោះ សូ វ​ណ្ណី អាយុ​៣៧​ឆ្នាំ​។ ប្រភព​បន្តថា មុនពេល​កើតហេតុ ក្មេងស្រី​រងគ្រោះ បាន​ទៅលេង​ទឹកស្រះ​ក្រោយ​ផ្ទះ ក៏​បណ្តាល​ឲ្យ​លង់ទឹក​ស្លាប់​តែម្តង​។​
​ក្រោយពី​សមត្ថកិច្ច​ចុះ​ពិនិត្យ​កន្លែងកើតហេតុ និង​សាកសព​ឃើញថា ក្មេងស្រី​រងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​លង់ទឹក​ស្លាប់​ពិតប្រាកដ​មែន ហើយក៏​បានប្រគល់​សាកសព​ជូន​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

​

ជនភៀសខ្លួន​ស៊ី​រី​នៅក្នុង​ប្រទេស​ហ្ស៊​កដា​នី​ចាប់ផ្តើម​វិលត្រឡប់​ទៅ​វិញ​

​ហ្ស៊​កដា​នី ៖ ក្រសួងមហាផ្ទៃ​នៃ​ប្រទេស​ហ្ស៊​កដា​នី​បាន​ថ្លែងថា ជនភៀសខ្លួន​ស៊ី​រី​ដែល​កំពុង​រស់នៅ​ក្នុងប្រទេស​ហ្ស៊​កដា​នី​កាន់តែច្រើនៗ​ឡើង​បានចាប់ផ្តើម​វិលត្រឡប់​ទៅផ្ទះ​សម្បែង​រប​ស់​ពួកគេ​នៅក្នុង​ប្រទេស​ស៊ី​រី​វិញ​ហើយ ចាប់តាំងពី​ពួកគេ​បានដឹងថា​កងកម្លាំងរ​ដ្ឋា​ភិ​បាល​ស៊ី​រី​កំពុងតែ​ដណ្តើមបាន​មកវិញ​នូវ​ប្រទេស​ទាំងមូល​ជា​បណ្តើរៗ​។​
​យោងតាម​ទិន្នន័យ​របស់​ក្រសួងមហាផ្ទៃ​នៃ​ប្រទេស​ហ្ស៊​កដា​នី​, រដ្ឋាភិបាល​ហ្ស៊​កដា​នី​នឹង​បញ្ជូន​ជនភៀសខ្លួន​ស៊ី​រី​ចំនួន​២០០​នាក់​ត្រឡប់ទៅផ្ទះ​របស់​ពួកគេ​វិញ​ក្នុង​រយៈពេល​៣​ថ្ងៃ​ម្តង ហើយ​ជា​រៀងរាល់ថ្ងៃ​មាន​ជន​ភៀ​ខ្លួន​ស៊ី​រី​ប្រហែល​២​រយ​នាក់​បាន​ទៅ​ចុះឈ្មោះ​ដើម្បី​ត្រឡប់​ទៅវិញ​។​
​នាយក​នៃ​នាយកដ្ឋាន​កិច្ចការ​ជនភៀសខ្លួន​ស៊ី​រី​របស់​ប្រទេស​ហ្ស៊​កដា​នី​បាន​និយាយថា ពួកគេ​បាន​ណែនាំ​ឲ្យ​ជនភៀសខ្លួន​ស៊ី​រី​បន្ត​ស្នាក់នៅ​ក្នុងប្រទេស​របស់​គេ​មួយរយៈ​ពេល​ខ្លី​ទៀត​សិន បន្ទាប់ពី​ពួកគេ​បានទទួល​ការអនុញ្ញាត​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ ខណៈដែល​ស្ថានភាព​នៅក្នុង​ប្រទេស​ស៊ី​រី​នៅ​មិនទាន់​ស្ងប់ស្ងាត់​ទាំងស្រុង​នៅឡើយ​ទេ​។​
​គួរ​បញ្ជាក់ថា កាលពីដើម​ខែវិច្ឆិកា ទីក្រុង​អាល់​ប៊ូ​កា​ម៉ា​ល់ (Albu Kamal) ដែលជា​ទីក្រុង​ធំ​ចុងក្រោយ​ដែល​ត្រូវបាន​គ្រប់គ្រង​ដោយ​ក្រុម​អាយ​ស៊ី​ស​នេះ​ត្រូវបាន​កងទ័ព​ស៊ី​រី និង​កម្លាំង​សម្ព័ន្ធមិត្ត​វាយ​ដណ្ដើមយក​មកវិញ​។ មកដល់ពេលនេះ ក្រុម​អាយ​ស៊ី​ស​នៅ​គ្រប់គ្រង​តែ​តំបន់​មួយចំនួន​ប៉ុណ្ណោះ​នៅក្នុង​តំបន់​វាល​ខ្សាច់​ដាច់ស្រយាល និង​ភូមិ​មួយចំនួន​នៅក្បែរនោះ ព្រមទាំង​នៅក្នុង​តំបន់​តូចៗ​មួយចំនួន​នៅក្នុង​ប្រទេស​ស៊ី​រី និង​អ៊ីរ៉ាក់​៕

​

អគ្គិភ័យឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ម្ដុំ​អ្នកតាចិន ក្រុង​តាខ្មៅ​ខូចខាត​ទ្រព្យសម្បត្តិ​រាប់ម៉ឺន​ដុល្លារ

​ខេត្តកណ្ដាល ៖ អគ្គិភ័យ​បាន​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​២​ល្វែង​នៅ​ម្ដុំ​អ្នកតាចិន ក្រុង​តាខ្មៅ ខេត្តកណ្ដាល កាល​វេលា​ម៉ោងជាង​១០​យប់ ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៧ បាន​បំផ្លាញ​ទ្រព្យសម្បត្តិ ប្រហែល​១២​ម៉ឺន​ដុល្លារ ខណៈដែល​ការឆាបឆេះ​នេះ​បណ្តាលមកពី​ផ្ទុះ​ឌុយ​ដោត​ឆ្នាំងបាយ​។​
​តាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា អគ្គិភ័យ​នេះ​បាន​រលត់ទៅវិញ​នៅវេលា​ម៉ោង​ជិត​១១​យប់ ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ បន្ទាប់​ប្រតិបត្តិការ​ជួយសង្គ្រោះ​ដោយ​ប្រើប្រាស់​រថយន្ដ​ពន្លត់​អគ្គិភ័យ អស់​ចំនួន​១០​គ្រឿង ដោយ​ពី​ស្នងការ​នគរបាល​ខេត្ត​៤​គ្រឿង​, បញ្ជាការដ្ឋាន​អង្គរក្ស​២​គ្រឿង និង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​៩​គ្រឿង​ផងដែរ​។
​ប្រភព​បន្តថា ផ្ទះ​ដែល​រងគ្រោះថ្នាក់​អគ្គិភ័យ​នេះ គឺមាន​លក់​ទូរស័ព្ទ​, លក់​ខោអាវ និង​ប៉ះ​កង់​រថយន្ដ ដែល​រង​ការ​ខូ​ត​ខាត​អស់ទ្រព្យ​សម្បត្ដិ​មួយចំនួនធំ​ផងដែរ​។ ប្រភព​បញ្ជាក់ថា ម្ចាស់​ទី​១៖ ឈ្មោះ ឃឹម សុ​ភឹម អាយុ​៧០​ឆ្នាំ ក្រុមប្រឹក្សា​សង្កាត់​តាខ្មៅ​។ ទី​២៖ ឈ្មោះ ហម ស៊ិន​ណា ស្រី អាយុ​៦០​ឆ្នាំ អាជីវករ ជា​ផ្ទះ​ផ្តើម​ឆេះ​៕

​

អ្នកសរសេរ​ប្លុក​ម្នាក់​ត្រូវ​តុលាការ​វៀតណាម​ទោស​ជាប់ពន្ធនាគារ​១០​ឆ្នាំ​

​វៀតណាម ៖ មេធាវី​បាន​និយាយថា តុលាការ​មួយ​នៅ​ប្រទេស​វៀតណាម​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​គាំទ្រ​ការកាត់ទោស​ជាប់គុក​១០​ឆ្នាំ​ចំពោះ​អ្នកសរសេរ​ប្លុក​ម្នាក់​ដែល​ត្រូវគេ​ចោទ​ពីបទ​ឃោសនា​ប្រឆាំងនឹង​រដ្ឋ​ដែល​នេះ​ជា​សកម្មភាព​ចុងក្រោយ​ក្នុងការ​បង្ក្រាប​លើ​អ្នក​រិះគន់​នៃ​រដ្ឋ​ឯក​បក្ស​មួយ​នេះ​។​
​បើទោះបី​ជាមាន​កំណែទម្រង់​សេដ្ឋកិច្ច​ធំធេង​និង​ការបើក​ទូលាយ​ឆ្ពោះទៅរក​ការផ្លាស់ប្តូរ​សង្គម​រួមទាំង​សិទ្ធិ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​និង​មនុស្ស​ប្តូរ​ភេទ​ក៏ដោយ​, គណ​បក្សកុម្មុយនិស្ត​ដែល​កំពុង​កាន់អំណាចរ​បស់​ប្រទេស​វៀតណាម​បាន​ត្រួតត្រា​ប្រព័ន្ធ​ផ្សព្វផ្សាយ​យ៉ាង​តឹងរ៉ឹង​និង​មិន​អត់ឱន​ចំពោះ​ការរិះគន់​នោះទេ​។​
​នាង Nguyen Ngoc Nhu Quynh អាយុ​៣៧​ឆ្នាំ​ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា “Me Nam” ឬ “​មេ​ផ្សិត​” ហើយ​ទទួលបាន​ការចាប់អារម្មណ៍​ពី​ប្លុក​អំពី​បញ្ហា​បរិស្ថាន​និង​ការស្លាប់​នៅក្នុង​ការឃុំ​ឃាំង​របស់​ប៉ូលិស​នោះ​គឺ​ត្រូវបាន​រកឃើញថា​មាន​កំហុស​នៅក្នុង​ខែមិថុនា​សម្រាប់​ការចែក​ចាយ​នូវ​អ្វីដែល​ប៉ូលិស​ហៅថា របាយការណ៍​ប្រឆាំងនឹង​រដ្ឋ​។​
​មេធាវី​ម្នាក់​របស់​នាង​បាន​និយាយ តុលាការ​មួយ​នៅ​ទីក្រុង​ភាគ​កណ្តាល Nha Trang បាន​គាំទ្រ​ការកាត់ទោស​របស់ Quynh​។​
​លោក Ha Huy Son បាន​ប្រាប់​រ៉​យ​ទ័​រ​តាម​ទូរស័ព្ទ​ថា “​ការកាត់ទោស​នេះ​មិនមាន​គោលដៅ​និង​មិន​យុត្តិធម៌​ទេ​។ Quynh បាន​និយាយថា នាង​គ្មាន​កំហុស​ទេ​ហើយ​នាង​បាន​អនុវត្ត​សិទ្ធិ​របស់​នាង​ក្នុងនាម​ជា​ពលរដ្ឋ​ម្នាក់​”​។​
​កាលពី​ខែមីនា​ឆ្នាំ​២០០៩ នាង Quynh ត្រូវ​ជាប់​ក្នុង​មន្ទីរ​ឃុំខ្លួន​របស់​ប៉ូលិស​រយៈពេល​៩​ថ្ងៃ​ដោយសារ​ការទទួលបាន​មូលនិធិ​ពី Viet Tan ដែលជា​ក្រុម​សកម្មជន​វៀតណាម​មួយ​មាន​មូលដ្ឋាន​នៅ​រដ្ឋ​កាលីហ្វ័រ​នីញ៉ា​ដែល​វៀតណាម​ហៅថា​ជា​ក្រុម​ភេរ​វករ​។​
​នាង Quynh ក៏បាន​និយាយ​ប្រឆាំងនឹង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ Formosa Plastics Corp របស់​កោះ​តៃវ៉ាន់​ផងដែរ​ដែល​បាន​បង្ក​ឲ្យ​មាន​គ្រោះធម្មជាតិ​មួយ​ក្នុងចំណោម​គ្រោះមហន្តរាយ​បរិស្ថាន​ធំ​បំផុត​របស់​វៀតណាម​កា​លពី​ខែមេសា​៕

​

សភា​នឹង​ប្រកាស​សុពលភាព​សមាជិក​សភា​បន្ថែម​១៦​រូប និង​សមាជិក​គ​.​ជ​.​ប​ថ្មី​៣​រូប​នៅ​ថ្ងៃ​៧​ធ្នូ​

​រាជធានី​ភ្នំពេញ ៖ យោងតាម​ការ​ឲ្យ​ដឹងថា ពី​លោក ឈាង វុន អ្នកនាំពាក្យ​រដ្ឋសភា​បាន​បញ្ជាក់ថា សភា​នឹង​ប្រជុំ​ពេញអង្គ​នៅ​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៧​ខាងមុខ ដើម្បី​ប្រកាស​ផ្តល់​សុពលភាព សមាជិក​រដ្ឋសភា​បន្ថែ​ម​ទាំង​១៦​រូប​និង​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​)​ថ្មី​ចំនួន​៣​រូប ។​
​សមាជិកសភា​ចំនួន ១៦​រូប ដែល​រដ្ឋសភា​ប្រកាស​សុពលភាព នៅ​ថ្ងៃទី​៧ ធ្នូ ខាងមុខ​នឹងត្រូវ​ចូលធ្វើ​ពិធី​សម្បថ នៅ​ព្រះបរមរាជវាំង នា​រសៀល​ថ្ងៃ​៧​ធ្នូ នោះ​ផងដែរ ។​
​សូមជម្រាបថា សមាជិកសភា​ថ្មី​ចំនួន​១១​រូប គឺជា​សំណល់​អ​សនៈ​ដែល​បែងចែក​ឲ្យ​គណបក្ស​ផ្សេងៗ ហើយ​ទាំង​១១​អ​សនៈ​នោះ​ត្រូវបាន​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា ។ ចំណែក​សភា​ថ្មី​៤​នាក់​ទៀត គឺ​ចូល​ជំនួស​តំណែង​សភា​របស់ CPP ដែល​បាន​លាលែង​ពី​តំណែង​សភា ។ ចំណែក​សមាជិក គ​.​ជ​.​ប ចំនួន​៣​រូប រួមមាន លោក​នុត សុខុម លោក ឌឹ​ម សាវ​ណ្ណា​រ៉ុ​ម និង​លោក​ហែល សារ៉ាត់ ជំនួស​សមាជិក គ​.​ជ​.​ប ៣​រូប​ដែល​បាន​លាលែង គឺ​លោក គួ​យ ប៊ុន​រឿន , លោក រ៉ុង ឈុន និង​លោកស្រី តែ ម៉ា​នី​រ៉ុង​” ៕

​

អាមេរិក​គ្រោង​ដករដ្ឋមន្ត្រី​ការបរទេសចេញពីតំណែង​

​វ៉ាស៊ីនតោន ៖ មន្ត្រី​រដ្ឋាភិបាល​ជាន់ខ្ពស់​អាមេរិក​បាន​ថ្លែងថា សេត​វិមាន​បានដាក់​ចេញ​នូវ​គម្រោង​ថ្មី ដោយ​គ្រោង​នឹង​ដក​រដ្ឋមន្ត្រីការបរទេស លោក Rex W.Tillerson ចេញពី​តំណែង បន្ទាប់​ទំនាក់ទំនងរ​វាង​លោក​ជាមួយ​ប្រធានាធិបតី​ដូ​ណា​ល់​ត្រាំ ត្រូវ​រកាំរកូស​។ នេះ​បើតាម​សារព័ត៌មាន New York Times​។​
​មន្ត្រី​រូបនោះ​បញ្ជាក់ថា តំណែង​របស់លោក Tillerson នឹងត្រូវ​ជំនួស​វិញ​ដោយ​លោក Mike Pompeo ប្រធាន​ភ្នាក់ងារ CIA ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ខាងមុខ ហើយ​តំណែង​ជា​ប្រធាន​ភ្នាក់ងារ CIA របស់លោក Pompoe នឹងត្រូវ​បាន​ជំនួស​វិញ ដោយ​សមាជិកសភា​លោក Tom Cotton ជា​សមាជិក​បក្ស​សាធារណរដ្ឋ មកពី​រដ្ឋ​អា​ឡា​ស្កា​ដែល​បាន​ក្លាយជា​សម្ព័ន្ធមិត្ត​ដ៏​សំខាន់​របស់​ប្រធានាធិបតី​អាមេរិក លើ​បញ្ហា​សន្តិសុខ​ជាតិ​។ លោក Cotton បានបង្ហាញ​សញ្ញា​ថា លោក​នឹង​ទទួល​តំណែង​នេះ ប្រសិនបើ​មានការ​តែងតាំង​លោក​មែន​នោះ​។
​ទោះបីយ៉ាងណា​រហូតមក​ទល់​ពេលនេះ គេ​នៅ​មិនទាន់​ច្បាស់​នៅឡើយ​ថា​តើ​លោក ត្រាំ បានផ្តល់​សេចក្តីសម្រេច​ចុងក្រោយ​ស្តីពី​គម្រោង​នេះហើយ​ឬ​នៅ ប៉ុន្តែ​លោក​បាន​បញ្ជាក់ថា លោក​ពិត​ជាមាន​ជម្លោះ​ជាមួយ​លោក Tillerson ហើយ​ត្រៀម​ជាស្រេច​ក្នុងការ​ធ្វើកំណែទម្រង់​ទៅលើ​ក្រសួងការបរទេស​។​
​សូមបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេស​រូបនេះ ធ្លាប់បាន​ហៅ​លោក ត្រាំ​ថា​ជា​«​មនុស្ស​ល្ងីល្ងើ​» ខណៈដែល​លោក​ត្រាំ បាន​រិះគន់​ជា​សាធារណៈ​ទៅលើ​លោក Tillerson វិញ​ថា​បាន​«​បំផ្លាញ​ពេលវេលា​របស់លោក​» ក្នុង​កិច្ចការ​ទំនាក់ទំនង​ការទូត​ជាមួយ​ប្រទេស​កូរ៉េខាងជើង​៕

​

កម្ពុជា​នឹង​ចុះ​ត្រជាក់​រហូតដល់​១៦​អង្សា​សេ​ចាប់ពី​ថ្ងៃទី​៨ ដល់​១៤ ខែធ្នូ​

​រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក​និង​ឧ​ត្តុ​និយម​បានប្រកាសថា បន្ទាប់ពី​តាមដាន​លើ​ស្ថានភាព​អាកាសធាតុ​នៅ​កម្ពុជា​បង្ហាញថា ខ្យល់មូសុង​ឥសាន បាន​នឹង​កំពុង​បន្ត​បង្កើន​ឥទ្ធិពល​ខ្លាំង​មកលើ​កម្ពុជា ដែល​លក្ខណៈ​បែបនេះ នឹង​ធ្វើឱ្យ​សីតុណ្ហភាព​អប្បបរមា​នៅ​កម្ពុជា​បន្ត​ថយចុះ​បន្ថែមទៀត​ជា​បន្តបន្ទាប់​។​
​យោងតាម​ការព្យាករណ៍​បាន​បង្ហាញថា ចាប់ពី​ថ្ងៃទី​០៨ ដល់ទី ១៤ ខែធ្នូ សីតុណ្ហភាព​អប្បបរមា នឹង​ធ្លាក់ចុះ​ខ្លាំង​នៅតាម​បណ្តា​ខេត្ត​មួយចំនួន​ដូចជា​៖ ខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ព្រះវិហារ ឧ​ត្ត​រ​មានជ័យ និង​ខេត្ត​ប៉ៃលិន ដែល​សីតុណ្ហភាព​នឹង​ចុះទៅ​ត្រឹម​រង្វង់​ពី​១៦​ទៅ​១៨ អង្សារ​សេ ខណៈដែល​បណ្តា​រាជធានី​ខេត្ត​ដទៃទៀត សីតុណ្ហភាព​នឹង​ចុះ​ត្រជាក់​ត្រឹមតែ​១៩​ទៅ ២០​អង្សា​សេ​តែប៉ុណ្ណោះ​៕

​

កម្ពុជា​នឹង​ចុះ​ត្រជាក់​រហូតដល់​១០​អង្សា​សេ​នៅ​អំឡុង​ខែមករា​-​កុម្ភៈ​

​រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក និង​ឧតុនិយម លោក ចាន់ យុ​ត្ថា បាន​បញ្ជាក់ថា នៅ​អំឡុង​ខែមករា ដល់​ខែកុម្ភៈ ដើមឆ្នាំ​២០១៨​ខាងមុខ សីតុណ្ហភាព​នៅ​កម្ពុជា​នឹង​ចុះ​ត្រជាក់​ខ្លាំង ដែល​អាច​នឹង​ធ្លាក់​ដល់​ជាង​១០​អង្សា​សេ​ឯណោះ ។​
​លោក ចាន់ យុ​ត្ថា បាន​បន្តថា តំបន់​ដែល​នឹងមាន​អាកាសធាតុ​ចុះ​ត្រជាក់​ខ្លាំង​បែបនេះ រួមមាន តំបន់​ជួរ​ភ្នំ​ដងរែក ជួរ​ភ្នំ​ក្រវ៉ា​ញ និង​តំបន់​ទំនាប់​កណ្ដាល​ភាគ​ពាយព្យ ដែលមាន​ដូចជា​ខេត្ដ​ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និង​ខេត្ដ​សៀមរាប​។ ដោយឡែក តំបន់​ជួរ​ភ្នំ និង​តំបន់​ខេត្ដ​ភាគ​ពាយ័ព្យ អាកាសធាតុ​នឹង​ត្រជាក់​ខ្លាំង តែ​តំបន់​មាត់សមុទ្រ និង​តំបន់​មួយចំនួន មិនមាន​សញ្ញា​ប្រាប់ថា អាកាសធាតុ​នឹង​ត្រជាក់​ខ្លាំង​ដូច​តំបន់​ទាំងពីរ​នេះ​ទេ​។​
​យ៉ាងណាក៏ដោយ លោក​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ត្រៀមលក្ខណៈ​ទុកជាមុន សំខាន់​មនុស្ស​ចាស់​និង​ស្ត្រី​មាន​ផ្ទៃពោះ ដើម្បី​ការពារ​សុខភាព នៅពេលដែល​អាកាសធាតុ​ចុះ​ត្រជាក់​ខ្លាំង ចូលមក​ដល់ ៕

​

មន្ត្រី​ទំនាក់ទំនង​សាធារណ​នៃ​សាលាក្តី​ខ្មែរក្រហម​ម្នាក់​ជាប់​ជា​សមាជិក គ​.​ជ​.​ប​

​រាជធានី​ភ្នំពេញ ៖ លោក ឌឹ​ម សុ​វណ្ណា​រុំ ប្រធាន​ផ្នែក​ទំនាក់ទំនង​សាធារណ​នៃ​សាលាក្តី​ខ្មែរក្រហម ត្រូវបាន​រដ្ឋសភា​អនុម័ត​ជ្រើសរើស​ជា​សមាជិក គ​.​ជ​. ខណៈដែល​រដ្ឋសភា នា​ព្រឹក​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ បានសម្រេច​ជ្រើសរើស​បេក្ខជន​ចំនួន​៣​រូប ដើម្បី​ជំនួស​តំណែង អនុប្រធាន​-​សមាជិក​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​៣​រូប ដែល​បាន​លាលែង​ពី​តំណែង ។​
​បេក្ខជន​៣​រូបនោះ​រួមមាន​៖ ទី​១៖ លោក នុត សុខុម មកពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ជា​អនុប្រធាន គ​.​ជ​.​ប ទី​២៖ លោក ហ៊ែ​ល សារ៉ាត់ សមាជិក​មកពី​គណបក្ស​សញ្ជាតិ​កម្ពុជា សមាជិក គ​.​ជ​.​ប និង​៣៖ លោក ឌឹ​ម សុ​វណ្ណា​រុំ ប្រធាន​ផ្នែក​ទំនាក់ទំនង​សាធារណ​: នៃ​សាលាក្តី​ខ្មែរក្រហម ជា​សមាជិក គ​.​ជ​.​ប ៕

​

លោក សោម សារុន អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​ទទួលមរណភាព​

​រាជធានី​ភ្នំពេញ ៖ អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន លោក សោម សារុន ត្រូវបាន​គេ​រាយការណ៍ ថា បានទទួល​មរណៈភាព​ហើយ​កាលពី​វេលា​ម៉ោង ៦,២០​នាទី នា​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៧ នេះ ដោយ​រោគាពាធ ក្នុង​ជន្មាយុ​៦២​ឆ្នាំ ។​
​សព​លោក សោម សារុន បាន​តម្កល់​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​គេហដ្ឋាន​លេខ​៣១ ផ្លូវ​០៩ ក្នុង បុរី​ប៉េង​ហួត បឹង​ស្នោរ ។ ភរិយា​របស់លោក សោម សារុន មានឈ្មោះ ហេង មុនី​ថង និង​មានកូន​២​នាក់​៕

​

មហា​យក្ស​ចិន​ប្រកាស​ជាថ្មី​គាំទ្រ​ការដឹកនាំ​របស់​សម្តេច​ ហ៊ុន សែន​

​រាជធានី​ភ្នំពេញ ៖ មហា​យក្ស​ចិន​បានប្រកាស​ការគាំទ្រ​សារជាថ្មី ចំពោះ​ការដឹកនាំ​របស់​សម្តេច ហ៊ុន សែន ក្នុង​ការជួយ​កម្ពុជា​អោយ​កាន់តែ​រីកចម្រើន​ខ្លាំង​ឡើង​ថែមទៀត​ទៀត ។ ការប្រកាស​នោះ​ធ្វើឡើង​នៅក្នុង​ពិធីជប់លៀង ដែល​រៀបចំឡើង​ដោយ លោក សុង ថាវ រដ្ឋមន្ត្រីក្រសួង​អន្តរជាតិ​នៃ​គណៈកម្មាធិការ​ម​ជ្ឍឹ​ម​បក្ស​កុម្ម​នី​ស្ត​ចិន នៅ​សាល​គីង​ហ្គុ​ង អគារ​លេខ​៥ ផ្ទះ​សំ​ណាស់​រដ្ឋ​ទែ​វ​យូ​ថៃ (Diaoyutai State Guesthouse) នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន ជូន​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១​នេះ ។​
​ពិធីជប់លៀង​នេះ​គឺធ្វើឡើង​ដើម្បី​ស្វាគមន៍ អបអរសាទរ សម្ដេច​តេ​ជោ ហ៊ុន សែន ដែល​បាន​អញ្ជើញ​មក​ចូលរួម​ក្នុង​កិច្ចសន្ទនា​ជាន់ខ្ពស់​រវាង​គណបក្ស​កុម្មុយនីស្ត​ចិន​ជាមួយ​គណបក្សនយោបាយ​នានា​ជុំវិញ​ពិភពលោក និង​ដើម្បី​រឹតចំណង​មិត្តភាព កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ រវាង កម្ពុជា ចិន​ផងដែរ​។ ភាគី​មិត្ត​ចិន​ពេញចិត្ត កោតសរសើរ និង​គាំទ្រ​ចំពោះ​ការដឹកនាំ​របស់ សម្ដេច​តេ​ជោ ហ៊ុន សែន ដែល​បាន​នាំមក​នូវ​ស្ថិរភាព​នយោបាយ សេដ្ឋកិច្ច និង​ការរីកចម្រើន​របស់​ក​ម្ពុ​ជា​សព្វថ្ងៃ ៕

​

តុលាការ​ឥណ្ឌា​កាត់ទោស​ប្រហារជីវិត​បុរស​០៣​នាក់​ករណី​រំលោភ​សេពសន្ថវៈ

​ញូ​ដេលី ៖ តុលាការ​ថ្នាក់​តំបន់​ក្នុង​រដ្ឋ Maharashtra ភាគ​ខាងលិច​ប្រទេស​ឥណ្ឌា​នា​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ បានសម្រេច​កាត់ទោស​ប្រហារជីវិត​បុរស ០៣​នាក់ ពីបទ​រំលោភ​សេពសន្ថវៈ និង​ឃាតកម្ម​ទៅលើ​យុវតី​វ័យ​១៥​ឆ្នាំ​ម្នាក់​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ីន​ហួរ​។​
​ឧប្បត្តិហេតុ​ខាងលើ​បាន​បង្ក​ឲ្យ​មានការ​ខឹងសម្បា​ជាខ្លាំង ពី​សំណាក់​សាធារណជន នៅ​ទូទាំង​រដ្ឋ ដោយ​ប្រជាជន​រាប់ពាន់នាក់ បាន​ប្រមូល​ផ្តុំគ្នា​ធ្វើបាតុកម្ម​តវ៉ា​ពាសពេញ​ដងផ្លូវ ខណៈដែល​ការរំលោភបំពាន​ផ្លូវភេទ បាន​ក្លាយជា​ប្រធានបទ​ក្តៅគគុក នៅក្នុង​ប្រទេស​មហា​យក្ស​ទី​ពីរ​នៅ​អាស៊ី ដែលមាន​ចំនួន​ប្រជាជន​ជា ១.២​ពាន់​លាន​នាក់​មួយ​នេះ​។​
​សូម​រលឹក​ថា កាលពី​ខែកក្កដា ឆ្នាំ​២០១៦ បុរស​ទាំង​០៣ ដែល​ស្ថិតក្នុង​វ័យ​ខ្ទង់​២០​ឆ្នាំ​ដូចគ្នា​បាន​ប្រព្រឹត្ត​សកម្មភាព​រំលោភ​សេពសន្ថវៈ ទៅលើ​យុវតី​រងគ្រោះ នៅក្នុង​ភូមិ Kopardi នៃ​ស្រុក Ahmednagar ចម្ងាយ​ប្រហែល ៣០២​គីឡូម៉ែត្រ ភាគ​ខាងកើត​ទីក្រុង Mumbai ដែលជា​រដ្ឋធានី​របស់​រដ្ឋ Maharashtra៕

​