រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៤ ខែធ្នូនេះ កម្មករ-កម្មការិនីរោងចក្រ « ណានតាយ » ប្រមាណ២០០នាក់ ដែលមានទីតាំងស្ថិតតាមបណ្តោយ ផ្លូវវេងស្រេង ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ បានផ្ទុះកូដកម្មតវ៉ាទាមទារ ប្រាក់បៀវត្សរ៍ជាច្រើនចំណុច ពីថៅកែរោងចក្រ ។
យ៉ាងណាក៏ដោយ ភ្លាមៗ នោះ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ សហការជាមួយមន្ត្រីក្រសួងការងារបានចុះអន្តរាគមន៍សម្របសម្រួលនិងពិភាក្សារកដំណោះស្រាយ ។ ក្រោយការពិភាក្សាប្រជុំរកដំណោះស្រាយ អស់រយៈពេលជាង១ម៉ោងរួចមក អាជ្ញាធរសម្រេចយកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧ ជាថ្ងៃដោះស្រាយបញ្ចប់បញ្ហានេះ ជូនបងប្អូនកម្មករឲ្យបានរួចស្រេច ក្នុងពេលតែ១ថ្ងៃប៉ុណ្ណោះ ។
លោកអភិបាលរងបានបញ្ជាក់ថា មូលហេតុដែលអាជ្ញាធរមិនអាចដោះស្រាយជូនបងប្អូននៅថ្ងៃនេះបាន គឺដោយសារម្ចាស់រោងចក្រ ដែលជនជាតិចិន កំពុងជាប់រវល់នៅឯប្រទេស លុះថ្ងៃទី៦ ទើបត្រឡប់មកវិញ ទើបអាជ្ញាធរសម្រេចដោះស្រាយនៅថ្ងៃទី៦តែម្តង ៕


រាជធានីភ្នំពេញ ៖ កម្ពុជា និងបង់ក្លាដែសបានចុះហត្ថលេខាលើឯកសារចំនួន១១ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកស្រី សេក្ខ ហាស៊ីណា (Sheikh Hasina) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេសនៅវិមានសន្តិភាព បន្ទាប់ពីបញ្ចប់ជំនួបទ្វេភាគីរបស់នាយករដ្ឋមន្ត្រីប្រទេសទាំងពីរកាលពីព្រឹក ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧នេះ។
ឯកសារចំនួន១១នោះរួមមាន៖
១៖ សេចក្តីថ្លែងការណ៍រួមស្តីពី លទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់ លោកស្រី សេក្ខ ហាស៊ីណា នាយករដ្ឋមន្ត្រីបង់ក្លាដេស។ ចុះហត្ថលេខាដោយ លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និង លោក Abul Hassan Mahmood All រដ្ឋមន្ត្រីក្រសួងការបរទេសបង់ក្លាដេស។
២៖ អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ និងកិច្ចសហប្រតិបត្តិការលើបញ្ហាពាក់ព័ន្ធក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ ដោយចីរភាពរហូតដល់ឆ្នាំ២០៣០។ ចុះហត្ថេលខាដោយ ឯកឧត្តមទេសរដ្ឋមន្ត្រី ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ និង លោក Md. Abul Kalam Azad នាយកសម្របសម្រួលកិច្ចការគោលដៅអភិវឌ្ឍន៍ដោយចីរភាព នៃខុទ្ទកាល័យនាយករដ្ឋមន្ត្រីបង់ក្លាដេស។
៣៖ អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ចុះហត្ថលេខាដោយ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង លោក លោក Abul Hassan Mahmood All រដ្ឋមន្ត្រីក្រសួងការបរទេសបង់ក្លាដេស។
៤៖ អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍។ ចុះហត្ថលេខាដោយ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង លោក Rashed Khan Menon MP រដ្ឋមន្ត្រីក្រសួងអាកាសចរណ៍ស៊ីវិល និងទេសចរណ៍បង់ក្លាដេស។
៥៖ អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីម៉ូឌែលសម្រាប់កិច្ចសហប្រតិបត្តិការរវាងស្ថាប័នចំណុះក្រុមប្រឹក្សាពាណិជ្ជកម្មចម្រុះ។ ចុះហត្ថលេខាដោយ ឯកឧត្តម ប៉ាន សូរសក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ជាមួយ លោក លោក Abul Hassan Mahmood All រដ្ឋមន្ត្រីក្រសួងការបរទេសបង់ក្លាដេស។
៦៖ អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការស្ថាប័នលើកិច្ចការពាក់ព័ន្ធនឹងការជំរុញវិនិយោគរវាងក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា និងអាជ្ញាធរអភិវឌ្ឍន៍ការវិនិយោគបង់ក្លាដេស។ ចុះហត្ថលេខាដោយ ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូមិអមនាយករដ្មឋន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា និងលោក Kazl M. Aminul Islam ប្រធានប្រតិបត្តិការអាជ្ញាធរអភិវឌ្ឍវិនិយោគបង់ក្លាដេស។
៧. អនុស្សារណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍។ ចុះហត្ថលេខាដោយឯកឧត្តមបណ្ឌិត កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា ជាមួយលោក Zunaid Ahmed Palak អនុរដ្ឋមន្ត្រីទទួលបន្ទុកផ្នែកបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ក្រសួងប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាព័ត៌មានបង់ក្លាដែស។
៨. អនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការវិស័យវារីវប្បកម្ម និងនេសាទ។ ចុះហត្ថលេខាដោយឯកឧត្តម ម៉ម អំណត់ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា ជាមួយលោក M.d Maksudul Hasan Khan អគ្គលេខាធិការក្រសួងនេសាទ និងបសុសត្វបង់ក្លាដែស។
៩. អនុស្សារណៈយោគយល់គ្នាស្តីពីសហប្រតិប
ត្តិការក្នុងការអភិរក្ស ប្រវត្តិសាស្ត្រសង្គ្រាម បូជនីយស្ថានសង្គ្រាម និងកេរដំណែលសង្គ្រាម។ ចុះហត្ថលេខាដោយលោក សោម សុគន្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ជាមួយលោក Aparup Chowdhury អគ្គលេខាធិការក្រសួងកិច្ចការសង្គ្រាមរំដោះជាតិបង់ក្លាដែស។
១០. អនុស្សារណស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកសិក្សាស្រាវជ្រាវរវាងរាជបណ្ឌិត្យសភាកម្ពុជា និងវិទ្យាស្ថានសិក្សាអន្តរជាតិ និងយុទ្ធសាស្ត្របង់ក្លាដែស។ ចុះហត្ថលេខាដោយឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ជាមួយលោក Md. Shahidul Haque អគ្គលេខាធិការក្រសួងការបរទេសបង់ក្លាដែស។
១១. កិច្ចព្រមព្រៀងស្តីពីសហប្រតិបត្តិការរវាងសភាពាណិជ្ជកម្មកម្ពុជា និងសហព័ន្ធសភាពាណិជ្ជកម្ម និងឧស្សាហកម្មបង់ក្លាដែស។ ចុះហត្ថលេខាដោយអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ជាមួយលោក Md. Shafiul Islam ប្រធានសហព័ន្ធសភាពាណិជ្ជកម្ម និងឧស្សាហកម្មបង់ក្លាដែស៕



រាជធានីភ្នំពេញ ៖ ក្នុងរយៈពេល១១ខែ ឆ្នាំ២០១៧នេះ ភ្ញៀវទេសចរអន្តរជាតិ បានទិញប័ណ្ណចូលទស្សនាអង្គរជាង២លាននាក់ កើនឡើង១២.៤៣% និងទទួលបានចំណូលជាង៩៥លានដុល្លារ។ នេះបើយោងរបាយការណ៍ពីគ្រឹះស្ថានអង្គរដែលដក្សរង់ចេញផ្សាយដោយសារព័ត៌មានក្នុងស្រុកមួយ។
របាយការណ៍ដដែលបញ្ជាក់ថា ចំនួននេះកើនឡើងជិត៧៣% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៦។ សម្រាប់ខែវិច្ឆិកាកន្លងទៅនេះ ភ្ញៀវទេសចរអន្តរជាតិមកទស្សនាអង្គរមានជាង២សែន៤ម៉ឺននាក់ ដោយបានទិញប័ណ្ណចូលទស្សនា រមណីយដ្ឋានអង្គរ កើនឡើងជាង១៣% និងទទួលចំណូលជាង១១លានដុល្លារ កើនឡើងជាង៨០% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៦។
សូមជំរាបថា កម្ពុជារំពឹងថា នឹងទាក់ទាញភ្ញៀវទេសចរអន្តរជាតិ បានចំនួន៥លាន៥សែននាក់ នៅត្រឹមចុងឆ្នាំ២០១៧នេះ ដោយបើគិតជាភាគរយនឹងកើនឡើង៨%។ ចំណែកឯនៅឆ្នាំ២០២០ កម្ពុជានឹងទាក់ទាញភ្ញៀវបរទេស បានចំនួន៧លាននាក់៕

សេអ៊ូល ៖ អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងត្បូងបានថ្លែងទៅកាន់ក្រុមសារព័ត៌មាននៅក្នុងទីក្រុងសេអ៊ូលថា កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានចាប់ផ្តើមសមយុទ្ធយោធារួមគ្នាមួយនៅថ្ងៃចន្ទនេះ ដែលត្រូវបានចាត់ទុកថា ជាសមយុទ្ធធ្វើឲ្យល្អប្រសើរឡើងនូវសមត្ថភាពរបស់កងកម្លាំងប្រទេសទាំង២នៅក្នុងការអនុវត្តប្រតិបត្តិការរួមគ្នា។
អ្នកនាំពាក្យរូបនោះអះអាងថា សមយុទ្ធនៅក្នុងឆ្នាំនេះគឺជាសមយុទ្ធដ៏ធំបំផុតដោយមានការចូលរួមពីយន្តហោះចម្បាំងអេហ្វ-២២ (F-22) ចំនួន៦គ្រឿង, យន្តហោះបំបាំងកាយអេហ្វ-៣៥អេ (F-35A) ចំនួន៦គ្រឿង និងយន្តហោះបំបាំងកាយអេហ្វ-៣៥ប៊ី (F-35B) ចំនួន១២គ្រឿងដែលមកពីកងកម្លាំងដែនអាកាសអាមេរិក រួមជាមួយនឹងយន្តហោះចម្បាំងផ្សេងទៀតរបស់ប្រទេសកូរ៉េខាងត្បូងដែលមានដូចជាយន្តហោះអេហ្វ-១៥ខេ (F-15K), ខេអេហ្វ-១៦ (KF-1៦) និងអេហ្វអេ-៥០ (FA-50) ។ ទន្ទឹមនោះរូបពាក្យដដែលបានបន្ថែមថា វាជារឿងដ៏កម្រដែលយន្តហោះចម្បាំងអេហ្វ-២២ (F-22) ចំនួន៦គ្រឿងរបស់សហរដ្ឋអាមេរិកត្រូវបានដាក់ពង្រាយនៅលើឧបទ្វីបកូរ៉េក្នុងពេលព្រមៗគ្នាបែបនេះ។
គួរបញ្ជាក់ថា សមយុទ្ធរួមគ្នាធ្វើឡើងរយៈពេល៥ថ្ងៃ និងត្រូវបានគេចាត់ទុកថាជាការសម្ញែងកម្លាំងយោធាប្រឆាំងទៅនឹងការគំរាមកំហែងដោយមីស៊ីល និងនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើងនោះនឹងបញ្ចប់នៅថ្ងៃទី០៨ ខែធ្នូខាងមុខ៕

រាជធានីភ្នំពេញ ៖ ខណៈនេះសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបាននិងកំពុងជួបពិភាក្សាជាមួយលោកស្រីនាយករដ្ឋមន្ត្រីបង់ក្លាដេស ចូលជួបពិភាក្សាទ្វេភាគីនៅវិមានសន្តិភាព ។ តាមគម្រោងនៅក្នុងជំនួបទ្វេភាគីរវាងមេដឹកនាំកំពូលរវាងកម្ពុជា-បង់ក្លាដែស នៅវិមានសន្តិភាព ក៏នឹងមានការចុះហត្ថលេខាលើឯកសារសំខាន់ៗមួយចំនួនផងដែរ ។
យោងតាមកម្មវិធីជាក់ស្តែងនៅវេលាម៉ោង១១៖០០នាទីព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧នេះ លោកស្រីនាយករដ្ឋមន្ត្រីបង់ក្លាដេស នឹងចូលបង្គំគាល់ ព្រះមហាក្សត្រកម្ពុជា ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី នៅព្រះបរមរាជវាំង នាពេលរសៀល ។
* ម៉ោង ០៣៖០០នាទី រសៀល៖ លោកស្រីនាយករដ្ឋមន្ត្រី នឹងជួបសន្ទនាជាមួយ ក្រុមធុរជនមួយចំនួននៅកម្ពុជា ក្នុងសណ្ឋាគារសូហ្វីតែល
* ម៉ោង ០៣៖៣០នាទី រសៀល៖ លោកស្រីចូលជួបសម្តែងការគួរសមជាមួយ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា
* ម៉ោង ០៤៖៣០នាទី រសៀល៖ លោកស្រីចូលជួបសម្តែងការគួរសមជាមួយ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា ហើយត្រឡប់ទៅសណ្ឋាគារវិញ
* ម៉ោង ០៦៖៣០នាទី រសៀល៖ លោកស្រីនាយករដ្ឋមន្ត្រី នឹងចូលរួមពិសារអាហារពេលល្ងាច ដែលរៀបចំដោយសម្តេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាព។
សូមជម្រាបថា លោកស្រីនាយករដ្ឋមន្ត្រី បង់ក្លាដេស នឹងអញ្ជើញចាកចេញពីកម្ពុជា ត្រឡប់ទៅប្រទេសបង់ក្លាដេសវិញ នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧ តែម្តង បន្ទាប់បំពេញទស្សនកិច្ចរយះពេល២ថ្ងៃជាប់ៗគ្នានៅកម្ពុជា ៕



ខេត្តសៀមរាប ៖ ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បានចូលរួមក្នុងពិធីបួងសួងសូមសេចក្តីសុខ និងសន្តិភាពសម្រាប់ប្រទេសកម្ពុជាដែលបានប្រារព្ធឡើងនៅព្រឹកថ្ងៃ១៥កើត ថ្ងៃពេញបូរមី ខែមិគសិរ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៧នេះ នៅមុខ ប្រាសាទអង្គរ ក្រោមអធិបតីភាពសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ។
លោកស្រី ភឿង សក្កណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា ពិធីបួងសួងនេះ គឺធ្វើតាមលំអានរបស់ព្រះមហាក្សត្រខ្មែរ ក៏ដូចជាអតីតព្រះមហាក្សត្រតាំងពីបុព្វកាល ដែលតែងតែធ្វើពិធីបួងសួងនៅពេលទទួលបានជោគជ័យអ្វីមួយ ។ លោកស្រីបន្តថា ពិធីបួងសួងនេះ ក៏ជាការឧទ្ទិសកុសលជូនដល់បុព្វការីជន ក៏ដូចជាបុព្វបុរសខ្មែរ ដែលបានតស៊ូលះបង់ និងបូជាជីវិតក្នុងបុព្វហេតុជាតិមាតុភូមិផងដែរ ។ លោកស្រីបន្ថែមថា ពិធីនេះក៏ជាសាបព្រោះ និងបញ្ច្រៀបចំណេះដឹងដល់កុលបុត្រខ្មែរ ឲ្យបាន ដឹងពីប្រពៃណីទំនៀមទម្លាប់ខ្មែរពាក់ព័ន្ធពិធីបួងសួងនេះ៕


រុស្ស៊ី ៖ កាលពីថ្ងៃអាទិត្យក្រសួងការពារជាតិប្រទេសរុស្ស៊ីបានបញ្ចេញវីដេអូមួយដែលបង្ហាញឲ្យឃើញពីយន្តហោះចម្បាំងរបស់ខ្លួនមួយចំនួនកំពុងវាយប្រហារគោលដៅក្រុមសកម្មប្រយុទ្ធនៅភាគអាគ្នេយ៍នៃខេត្តឌែរអាល់ហ្ស័រនៅប្រទេសស៊ីរី។
ក្រសួងការពារជាតិនេះបានបញ្ជាក់ថា យន្តហោះទម្លាក់គ្រាប់បែកប្រភេទ Tu-22M3 បានហោះចេញពីមូលដ្ឋានទ័ពអាកាសនៅប្រទេសរុស្ស៊ី និងវាយប្រហារចំគោលដៅរបស់ក្រុមសកម្មប្រយុទ្ធមួយចំនួនដូចជាឃ្លាំង រថយន្តយោធា និងមូលដ្ឋានជាដើម។ ក្រសួងដដែលនេះបានបន្ថែមទៀតថា យន្តហោះទម្លាក់គ្រាប់បែកនេះត្រូវបានហោះអមការពារដោយយន្តហោះចម្បាំងប្រភេទ Su-30SM ដោយហោះចេញពីមូលដ្ឋានយោធារបស់ប្រទេសរុស្ស៊ីនៅប្រទេសស៊ីរី។
ទីភ្នាក់ងារព័ត៌មានប្រទេសរុស្ស៊ីបានរាយការណ៍ថា ប្រទេសរុស្ស៊ីពេលនេះកំពុងត្រៀមខ្លួនដកអង្គភាពយោធារបស់ខ្លួនចេញពីដែនដីប្រទេសស៊ីរី៕

កូរ៉េខាងត្បូង ៖ មនុស្សចំនួន១៣នាក់បានស្លាប់ និង២នាក់ផ្សេងទៀតកំពុងបាត់ខ្លួននៅឡើយនៅប្រទេសកូរ៉េខាងត្បូងក្រោយពីទូកនេសាទមួយគ្រឿងបានបើកបុកនឹងនាវាចាក់ប្រេងបណ្ដាលឲ្យលិចកាលពីថ្ងៃអាទិត្យម្សិលមិញ។
មន្ត្រីឆ្មាំសមុទ្រប្រទេសកូរ៉េខាងត្បូងបាននិយាយថា ចំនួនអ្នកស្លាប់អាចកើនឡើងនៅពេលមនុស្សចំនួន៦នាក់ក្នុងចំណោម១៣នាក់ដែលត្រូវបានជួយសង្គ្រោះកំពុងសន្លប់ស្ថិងក្នុងស្ថានភាពធ្ងន់ធ្ងរ។ មន្ត្រីនេះបានបញ្ជាក់ថា មនុស្សចំនួន២២នាក់បានជិះនៅលើទូកនេសាទនៅពេលទូកនេះបានក្រឡាប់លិចក្រោយពីបានបុកជាមួយនាវាចាក់ប្រេងនៅជិតទីក្រុងកំពង់ផែអ៊ីនឈាន់ប្រទេសកូរ៉េខាងត្បូង។ ចំណែកនាវាចាក់ប្រេងមិនបានរងការខូចខាតអ្វីទេ។
ជាមួយគ្នានោះប្រធានាធិបតីប្រទេសកូរ៉េខាងត្បូងគឺលោក មូន ជេអ៊ីន បានបញ្ជាឲ្យមន្ត្រីក្រោមឱវាទបញ្ជូនឆ្មាំសមុទ្រជាង១០នាក់ នាវាជើងទឹកមួយចំនួន និងឧទ្ធម្ភាគចក្រយ៉ាងតិច៤គ្រឿងទៅកន្លែងកើតហេតុ៕

ខេត្តបាត់ដំបង ៖ មន្ត្រីនគរបាលអន្តោប្រវេសន៍នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបងម្នាក់ឈ្មោះ សំ ផ្នែកអន្តោប្រវេសន៍ដើរសំឡុតយកលុយតាមផ្ទះសំណាក់ក្នុង១ខែចាប់ពី២ម៉ឺនរៀលឡើងទៅ ប្រសិនបើឲ្យមិនគ្រប់ហែកលុយចោល។
ប្រជាពលរដ្ឋបានរិះគន់ថា ក្នុងនាមជាមន្ត្រីអនុវត្តន៍ច្បាប់ក្នុងស្ថាប័នរដ្ឋមិនគួរយកអំណាចរបស់ខ្លួនបំពានមកលើប្រជាពលរដ្ឋស្លូតត្រង់ដែលបើកផ្ទះសំណាក់ដើម្បីជីវភាពរស់រានក្នុងសេចក្តីថ្លៃថ្នូរឡើយ។ប្រភពបន្តថា ប្រាក់ខែនគរបាលជាតិមានគ្រប់គ្រាន់ហើយ ដូច្នេះមន្ត្រីនគរបាលមិនគួរដើរសន្សំកាក់ល្អិតឬធ្វើជាត្រីងៀតឈ្លៀតពងតាមផ្ទះសំណាក់ កោសជប់ ឬទីតាំងបទល្មើសផ្សេងៗឡើយ។ ទន្ទឹមនោះប្រជាពលរដ្ឋក៏បានអំពាវនាវដល់លោក ប៉ាង ហៀង ជាអធិការគំរូល្អគួរដាស់តឿនមន្ត្រីរបស់លោកផងមិនត្រូវបណ្តោយអោយឈ្មោះ (សំ) ខាងលើដើធ្វើព្យុះភ្លៀងចំពោះប្រជាពលរដ្ឋបើកអាជីវកម្មស្របច្បាប់នោះទេ។
ជាមួយគ្នានោះមន្ត្រីរាជការ ក៏ដូចជាប្រជាពលរដ្ឋសូមសំណូមពរដល់លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបងគួរស្រាវជ្រាវ ឬណែនាំលោក ប៉ាង ហៀង អធិការក្រុងបាត់ដំបងដែលកំពុងអសមត្ថភាពគ្រប់គ្រងកូនចៅផងទាន៕


ប៉ាគីស្ថាន ៖ ប៉ូលិសបាននិយាយថា និស្សិត៨នាក់ និងបុគ្គលិកក្នុងមហាវិទ្យាល័យនោះម្នាក់បានបាត់បង់ជីវិត និងមនុស្ស១១នាក់ផ្សេងទៀតរងរបួសនៅក្នុងការវាយប្រហារដោយក្រុមខ្មាន់កាំភ្លើងមួយក្រុមបានសម្រុកចូលមហាវិទ្យាល័យមួយកន្លែងនៅក្នុងទីក្រុងភេសាវ៉ា (Peshawar) ក្នុងប្រទេសប៉ាគីស្ថាន។
ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍ថា បុរសយ៉ាងតិច៣នាក់ដែលបន្លំខ្លួនស្លៀកពាក់ជាស្ត្រីមូស្លីមបានធ្វើដំណើរមកដល់វិទ្យាស្ថានបណ្ដុះបណ្ដាលកសិកម្មក្រុងភេសាវ៉ា (Peshawar) ដោយរទេះរុញ និងបានសម្រុកចូលកន្លែងនោះនៅព្រឹកថ្ងៃសុក្រនេះ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍ដែរថា ការផ្ទុះយ៉ាងតិចម្ដងត្រូវបានលឺចេញពីខាងក្នុងមហាវិទ្យាល័យនោះ។ ចំណែកកងទ័ពប៉ាគីស្ថានបាននិយាយថា ក្រុមអ្នកវាយប្រហារទាំង៣នាក់ត្រូវបានសម្លាប់ ហើយក្រុមតាលីបង់ក្នុងប្រទេសប៉ាគីស្ថានបាននិយាយថាពួកគេគឺជាអ្នករៀបចំការវាយប្រហារនោះ។
សូមបញ្ជាក់ថា ទីក្រុងភេសាវ៉ា (Peshawar) ដែលស្ថិតនៅក្បែរព្រំដែនប្រទេសអាហ្វហ្គានីស្ថានបានទទួលរងការវាយប្រហារដ៏អាក្រក់ៗបំផុតអំឡុងពេលនៃការបះបោររបស់ក្រុមតាលីបង់នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕


ហុងកុង ៖ មន្ត្រីគយរបស់ទីក្រុងហុងកុងបាននិយាយថា ពួកគេបានចាប់ខ្លួនភ្ញៀវទេសចរចំនួន៦នាក់ដែលធ្វើដំណើរមកពីប្រទេសម៉ាឡេស៊ីបន្ទាប់ពីបានរកឃើញថ្នាំសន្លប់ជាច្រើនកញ្ចប់ដែលមានតម្លៃរហូតដល់ទៅជាង៥០ម៉ឺនដុល្លារអាមេរិក។
ក្រុមមន្ត្រីគយបាននិយាយនៅក្នុងសន្និសីទកាសែតមួយថា ថ្នាំសន្លប់ជាង៨គីឡូក្រាមត្រូវបានរកឃើញលាក់ទុកនៅជុំវិញខ្លួនបុរស៤នាក់ក្នុងចំណោមពួកគេទាំង៦នាក់។ មន្ត្រីគយបានបន្ថែមថា វាគឺជាការរឹបអូសបានថ្នាំញៀនដ៏ច្រើនបំផុតដែលត្រូវបាននាំចូលមកពីប្រទេសម៉ាឡេស៊ីក្នុងរយៈពេល១០ឆ្នាំមកនេះ។
គួរបញ្ជាក់ថា បុរសជនជាតិម៉ាឡេស៊ីទាំង៦នាក់នោះមិនទាន់ត្រូវបានចោទប្រកាន់នៅឡើយទេ៕

ភ្នំពេញ ៖ សង្ឃ២អង្គត្រូវបានគណៈកម្មាការវត្តស្ទឹងមានធ្វើការបណ្តេញចេញពីវត្តក្រោយពេលមានចោទប្រកាន់ប្រព្រិត្តខុសវិនយ័សង្ឃលែងល្បែងស៊ីសង បៀនិងខ្លាឃ្លោកនិងផ្តល់ទីតាំងប្រមូលផ្តុំគ្នាលេងល្បែងនៅក្នុងវត្តអារាមដែលជាកន្លែងទីសាការះសម្រាប់ពុទ្ធសាសនិជន។
នៅថ្ងៃទី០១ខែធ្នូឆ្នាំ២០១៧ព្រះចៅអធិការវត្តស្ទឹងមានជយ័ព្រះនាម ផៃ ប៊ុនធឿន បានបើកអង្គប្រជុំដោយមានការចូលរួមពីមន្ទីរធម្មការនិងសាសនាជាង៥០អង្គបានជំរុញអោយសង្ឃចំនួន២អង្គដែលគង់នៅកុដិលេខ១៨នៅក្នុងវត្តស្ទឹងមានជយ័ក្នុងភូមិមានជយ័សង្កាត់ស្ទឹងមានជយ័ខណ្ឌមានជយ័អោយចាកចេញពីវត្តដោយសង្ឃទាំង២អង្គខាងលើនេះបានប្រព្រិត្តខុសវិនយ័សង្ឃលេងល្បែងស៊ីសងភ្នាល់គ្នាដាក់បច្ចយ័ដែលព្រះចៅអធិការលោកបានហៅធ្វើកិច្ចសន្យាជាច្រើនដងហើយសង្ឃអង្គនេះនៅតែផ្គើនមិនគោរពវិនយ័សង្ឃមិនត្រឹមតែប៉ុណ្ណោះថែមទាំងផ្តល់ទីតាំងក្នុងកុដិលេខ១៨ធ្វើកន្លែងប្រមូលផ្តុំគ្នាលេងល្បែងស៊ីសងយ៉ាងអាណាធិបតេយ្យនៅក្នុងទីវត្តអារាម។
សង្ឃទាំង២អង្គមានព្រះមាន កុយ ប៊ុនថេត មានព្រះជន្ម២៣ មកបួសរៀននៅវត្តស្ទឹងមានជ័យនេះអស់រយះពេល២វស្សា។ ចំណែកសង្ឈមួយអង្គទៀតមានព្រះនាម គង់ សារឿន មានព្រះជន្ម២៧ ដួសរៀននៅក្នុងវត្តអស់រយះពេល១០វស្សាហើយ ព្រះអង្គបានអោយដឹងថានៅថ្ងៃដែលមានអ្នកចូលទៅលេងចាក់ខ្លាខ្លោកនៅក្នុងកុដ៍គឺនៅថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០១៧ពេលនោះព្រះអង្គមិនបាននៅក្នុងកុដ៍ទេដោយបានចេញទៅបិណ្ឌបាទពេលត្រឡប់មកវិញក៏មានរឿងបែនេះកើតឡើងពេលនោះក៏មានកាប្រកែកគ្នាទើបធ្វើអោយលោកចៅអធិកាវត្តបានហៅសង្ឈមួយអង្គដែលជាម្ចាស់បន្ទប់ទៅសាសួរតែពេលនោះក៏មានកាប្រតាយប្រតប់គ្នាធ្វើអោយសង្ឈ គង់ សារឿន រងរបួសបាក់ធ្មេញថ្គាមហើយសន្លប់និងរបួសជាច្រើនកន្លែងទៀតមិនតែប៉ុណ្ណឹងទេថែមទាំងបានចាប់យកទៅចងនិងសសរក្នុងវិហារទៀត។
ជុំវិញរឿងនេះសង្ឈដែករងរបួសបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិនគរបាលស្ទឹងមានជ័យដែរតែសមត្ថកិច្ចមិនទទួលទេដោយទុកអោយសឹកសិនបានដោះស្រាយអោយ។
តាមការិះគន់ពីប្រជាពលរដ្ឋដែករស់នៅជុំវិញវត្តស្ទឹងមានជ័យបានខ្សឹបប្រាបលអ្នកព័ត៌មានយើងឲ្យដឹងថាក្នុងវត្តស្ទឹងមានជ័យគឺមានរឿងអាស្រូវច្រើនមានលោកខ្លះប្រើប្រាស់ថ្នាំញៀនតែងតែបង្ករឿងជាញឹកញាប់៕


រាជធានីភ្នំពេញ ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្ដីសម្រេចមួយនារសៀលម្សិលមិញស្ដីពីការបែងចែក អាសនៈ ដែលនៅទំនេរ នៃក្រុមប្រឹក្សារាជធានី និងក្រុមប្រឹក្សាខេត្ត របស់អតីតគណបក្សសង្គ្រោះជាតិដែលត្រូវរំលាយដោយច្បាប់ ៕


រាជធានីភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានចេញផ្សាយតារាងតម្លៃប្រេងឥន្ធនៈដែលត្រូវលក់រាយតាមបណ្តាស្ថានីយប្រេងទូទាំងប្រទេសកម្ពុជាចាប់ពីថ្ងៃនេះដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧៕ សូមមេត្តាមើលតារាងលម្អិតខាងក្រោម ៖


វ៉ាស៊ីនតោន ៖ សារព័ត៌មាន BBC ចេញផ្សាយនៅព្រឹកនេះថា សេតវិមានបានចេញមុខទាត់ចោល សេចក្ដីរាយការណ៍មួយដែលថា លោក រិច ធីល្លឺសុន នឹងត្រូវបណ្ដេញចេញពីតំណែងជារដ្ឋមន្ត្រីការបរទេសអាមេរិ និងជំនួសមកវិញនូវលោក Mike Pompeo។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានអ្នកនាំពាក្យសេតវិមាន លោកស្រី Sarah Sanders បានបញ្ជាក់ថា «លោក រិច ធីល្លឺសុន នឹងបន្តដឹកនាំក្រសួងការបរទេសអាមេរិក ហើយព័ត៌មានដែលថា រូបលោកនឹងត្រូវដកដំណែង គឺជារឿងមិនពិត»។ ប៉ុន្តែទន្ទឹមគ្នានោះ លោកស្រី Sanders បានបន្តទៀតថា នៅពេលលោកប្រធានាធិបតី ដូណាល់ ត្រាំ បាត់បង់ការជឿទុកចិត្តលើនរណាម្នាក់ នោះពួកគេមិនអាចបន្តកាន់តំណែងបានទៀតនោះទេ។
សូមបញ្ជាក់ថា សារព័ត៌មានធំៗមួយចំនួនបានចេញផ្សាយសេតវិមានគ្រោងនឹងបណ្ដេញលោក រិច ធីល្លឺសុន ចេញពីតំណែងរដ្ឋមន្ត្រីការបរទេសអាមេរិក និងជំនួសមកវិញដោយនាយកទីភ្នាក់ងារស៊ើបការណ៍សំងាត់អាមេរិក CIA លោក Mike Pompeo៕

មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍