All posts by មេគង្គ ប៉ុស្តិ៍

ឃុំខ្លួន​បុរស​៣​នាក់​​ករណី​យកលុយ​ពី​អ្នកសុំទាន​តាម​ភ្លើងស្តុប​

​រាជធានី​ភ្នំពេញ ៖ តុលាការ​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ​បានចេញ​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន​បុរស​៣​នាក់ ពាក់ព័ន្ធ​រឿង​ដើរ​ប្រមូល​លុយ​ពី​កុមារៗ និង​អ្នកសុំទាន​នៅតាម​ស្តុ​ប បន្ទាប់ពី​ជនសង្ស័យ​ទាំង​៣​នាក់​ត្រូវបាន​ឃាត់ខ្លួន​នាពេល​កន្លងទៅ ។​
​បុរស​ទាំង​៣​នាក់​ដែល​ត្រូវ​ឃុំខ្លួន​រួមមាន​៖ ទី​១​ឈ្មោះ ឃុ​ត នឹម ហៅ តា​លឹម ភេទ​ប្រុស អាយុ ៥៥​ឆ្នាំ ជា​បុគ្គលិក​ជាប់កិច្ចសន្យា មន្ទីរ​សង្គមកិច្ច​-​ទី​២​ឈ្មោះ ហឹ​ង សា​រ៉ូម ហៅ តា​រុំ ភេទ​ប្រុស​អាយុ ៤២​ឆ្នាំ ជា​បុគ្គលិក​ជាប់កិច្ចសន្យា មន្ទីរ​សង្គមកិច្ច -​និង​ទី​៣​ឈ្មោះ សាន សិត ភេទ​ប្រុស អាយុ​៤១​ឆ្នាំ អតីត​ជា​អ្នកសុំទាន បច្ចុប្បន្ន​ជា​អ្នកដើរ​ប្រមូល​លុយ​ពី​អ្នកសុំទាន​តាម​ភ្លើងស្តុប ឲ្យ​ទៅ​ឈ្មោះ ឃុ​ត នឹម ហៅ​តា​លឹម និង​ឈ្មោះ ហឹ​ង សា​រ៉ូម ហៅ តា​រុំ​។​
​សូមបញ្ជាក់ថា បុរស​ទាំង​៣​នាក់​ត្រូវបាន​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០១៧ កន្លងទៅ ក្រោយពី​សមត្ថកិច្ច​និង​មន្ត្រី​ពាក់ព័ន្ធ​រកឃើញថា​ពួកគេ​បាន ទទួលយក​ផលប្រយោជន៍​ពី​អ្នកសុំទាន និង​ជា​រនុកក្នុង​ផ្តល់ព័ត៌មាន​ដល់​អ្នកសុំទាន ធ្វើការ​គេចខ្លួន​ពី​ការ ចុះបង្ក្រាប របស់​មន្ទីរ​សង្គមកិច្ច និង​សមត្ថកិច្ច​ផងដែរ​។​
​នៅ​ចំពោះមុខ​សមត្ថកិច្ច បុរស​ទាំង ៣​នាក់ បាន​សារភាពថា ពួកគាត់​ពិតជា​បានធ្វើ​សកម្មភាព​ប្រមូល​លុយ ពី​អ្នកសុំទាន​រៀងរាល់ថ្ងៃ នៅតាម​ភ្លើងស្តុប ដោយ​អ្នកសុំទាន​ម្នាក់​ត្រូវ​បង់ ១​ម៉ឺន ទៅ ១២,០០០ រៀល​ក្នុង​១​ថ្ងៃ ៕

​

​លួច​រថយន្ត​បងប្រុស​បង្កើតទៅ​ជិះ​បុក​គេ​បុក​ឯង​ផ្អើល​ក្រុងភ្នំពេញ​រហូតដល់​ខេត្តកណ្តាល​

​ភ្នំពេញ ៖ បុរស់​ម្នាក់​ដែលជា​ប្អូនប្រុស​បាន​លួច​រថយន្ត​បងប្រុស​បង្កើត​ខ្លួនឯង​ដែល​បាន​ទុក​នៅផ្ទះ​ពេលដែល​គាត់​ចេញ​មកពី​ក្នុង​បន្ទប់​វិញ​មិនឃើញ​បានមក​ប្តឹង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ដើម្បី​តាមរក​រថយន្ត​ដែល​ប្អូនប្រុស​យកទៅ​បាត់​នោះ​។ ហេតុ​កាណ៍​ភ្ញាក់ផ្អើល​ស្ទើរ​មួយ​ក្រុងភ្នំពេញ​រហូតដល់​ខេត្តកណ្តាល​ករណីនេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៩ និង​២៥​នាទី​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០១៧ ស្ថិតនៅ​តាមផ្លូវ​បេតុង​ជិត​បឹង​តា​ម៉ា​ត​ក្នុងភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​
​បុរស់​ដែល​បាន​យក​រថយន្ត​បងប្រុស​ខ្លួន​បើក​ដើរលេង​បង្ករ​អោយ​មានកា​ភ្ញាក់ផ្អើល​នេះ​មានឈ្មោះ គឹម រ​ត្ន័​នា ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ​ស្នាក់នៅ​ជាមួយ​បងប្រុស​ក្នុង​បុរី​ពិភពថ្មី​ភូមិ​សំបួរ​សង្កាត់​ដង្កោ​ខណ្ឌដង្កោ​។​
​ចំណែក​បងប្រុស​ដែល​ត្រូវ​ប្អូនបង្កើត​លួច​យក​រថយន្ត​ទៅ​បង្ករ​អោយ​ភ្ញាក់ផ្អើល​មានឈ្មោះ គឹម ហឹ​ង ភេទ​ប្រុស​អា​៥៦​ឆ្នាំ​ស្នាក់​នៅក្នុង​បុរី​ពិភពថ្មី​បាន​ប្រាប់​អោយដឹងថា​នៅវេលា​ម៉ោង​៧​និង​៣៥​នាទី​ព្រឹក​ថ្ងៃទី​៥​ខែតុលា​ឆ្នាំ​២០១៧​នេះ​រូ​គាត់​បាន​ភ្លេច​យក​សោរ​រថយន្ត​ទៅតាម​ខ្លួន​ខ​ណះ​ពេលដែល​ប្អូន​គាត់​បានមក​សុំ​លុយ​គាត់​មិនបាន​ឆ្លៀត​ពេលនោះ​ប្អូន​របស់គាត់​បាន​យក​រថយន្ត​គាត់​ចេញទៅ​បាត់​នៅពេលដែល​គាត់​មិនឃើញ​រថយន្ត​បាន​តេ​ទូរ​សព្ទ័​ទៅប្តឹង​សម្ថ​ត​កិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​អោយជួយ​តាមរក​រថយន្ត​របស់​គាត់​ដែល​ត្រូវ​ប្អូន​គាត់​យកទៅ​បាត់ ម៉ាក Lexus RX 330​ពណ៍​ស្ករ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AK2331​ក្រោយពី​បាន​រាណ៍​ការណ៍​ហើយ​កម្លាំង​អាវុធហត្ថ​បាន​ប្រាប់​គាត់​ថា​មា​រថយន្ត​ខាងលើ​បាន​បើក​នៅឯ​ខេត្តកណ្តាល​ពេលនោះ​គាត់​អោយ​ខាង​សម្ថ​កិច្ច​បាន​ដេញតាម​ឃាត់​រថយន្ត​នោះ​ទៅ​។​
​សម្ថ​ត​កិច្ច​បានអោយដឹងថា​ដោយមាន​ការដេញ​តាមរ​ថ​យន្ត​ខាងលើ​នោះ​ធ្វើអោយ​បុរស់​ដែលជា​អ្នកបើករថយន្ត​នោះ​មាន​ភាព​ភិតភ័យ​ខ្លាច​មិនបាន​ឈប់​អោយ​សមត្ថកិច្ច​សួរនាំ​នោះទេ​ហើយក៏​បាន​បើក​រត់​ទាំង​ទទឹងទិស​បុក​គេឯង​តែ​មិន​បង្ករ​អោយ​ឆ្ង​ន់​ឆ្ងរ​ទេ​លុះ​មកដល់​ចំណុច​ជិត​បឹង​តា​ម៉ា​ត​ក្នុង​សង្កាត់​ដង្កោ​ខ​ណ្ខ​ដង្កោ​បាន​ទៅបុក​ជាមួយនិង​ម៉ូតូ​កង់​បី​ដែល​បាន​បើក​ចេញពី​កា​ហ្គាស់​សាំង​បាន​ដឹក​ប្រេងម៉ាស៊ូត​ចំនួន​៣​កាន​យកទៅ​ប្រើប្រាស់​ចៃដន្យ​ចេញមក​ត្រូវ​រថយន្ត​ខាងលើ​បានមក​បុក​គាត់​បណ្តាលអោយ​ធ្លាក់​ប្រេង​ហើយ​រថយន្ត​នោះបាន​បុក និង​កាន​ប្រេងម៉ាស៊ូត​បណ្តាលអោយ​ឆេះ​រថយន្ត​នោះ​យ៉ាង​សន្ធោសន្ធៅ​ក៏បាន​ហៅ​រថយន្ត​ទឹក​១​គ្រឿង​របស់​សាលា​ខណ្ឌដង្កោ​បាញ់​ពន្លត់​តែ​ជា​សំណាងអាក្រក់​រថយន្ត​ខាងលើ​ជួយ​មិនបាន​ត្រូវ​ឆេះ​អស់​គ្មាន​សល់​ហើយ​អ្នកបើក​បរបាន​ឃាត់ខ្លួន​បាន​ភ្លាមៗ​ដែរ​។​
​ប​ច្ប​ន្ន​ជនសង្ស័យ​ខាងលើ​កំពុងតែ​សាកសួរ​នៅ​អធិការ​ខណ្ឌដង្កោ ចំណែក​រថយន្ត​ដែល​ឆេះ​នោះបាន​យកមក​រក្សារ​ទុក​នៅ​អធិកា​ខ​ណ្ខ​ដង្កោ​និង​ប្រគល់អោយ​ម្ចាស់​យកទៅ​ជួសជុល​វិញ​៕

​

រាជរដ្ឋាភិបាល​នឹង​ទិញ​ផ្លូវ និង​ស្ពាន​លី​យ៉ុង​ផាត់ ព្រែក​ព្នៅ មក​គ្រប់គ្រង​វិញ

​រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា​បានប្រកាស​ជា​សាធារណៈ​ទិញយក​ស្ពាន និង​ផ្លូវ​លី​យ៉ុង​ផាត់​ព្រែក​ព្នៅ មក​គ្រប់គ្រង​វិញ ដូច្នេះ​បងប្អូន​ប្រជាពលរដ្ឋ​នឹងធ្វើ​ដំណើរ​ដោយ​មិនបាច់​បង់ថ្លៃ​តទៅទៀត​ឡើយ ចាប់ពី​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៧​ខាងមុខនេះ​។​
​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​បញ្ជាក់​នៅលើ Facebook Page នៅ​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០១៧​នេះ​យ៉ាង​ដូច្នេះ​ថា «​ដើម្បី​ដោះស្រាយ​នូវ​ការលំបាក និង​ជួយ​លើក​កំពស់​ជីវភាព​ប្រជាជន ពិសេស​សម្រួល​ដល់​ការធ្វើដំណើរ​ទៅមក​របស់​ប្រជាពលរដ្ឋ ចាប់ពី​ម៉ោង ០០:០០​នាទី ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៧​នេះ​តទៅ ស្ពាន និង​ផ្លូវ​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៦A ទៅ​ផ្លូវជាតិ​លេខ​៥ (​ស្ពាន និង​ផ្លូវ លី យ៉ុង​ផាត់ ព្រែក​ព្នៅ​) នឹងត្រូវ​ធ្វើដំណើរ​ដោយ​មិនបាច់​បង់ថ្លៃ​ឆ្លងកាត់​ទៀត​ទេ រាជរដ្ឋាភិបាល​នឹង​ទិញ​យកមក​គ្រប់គ្រង​វិញ​»​។​
​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​បន្តទៀតថា «​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន សាលា​រាជធានី​ភ្នំពេញ និង​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន ដើម្បី​ពិនិត្យ​ដោះស្រាយ​បញ្ហា​មួយចំនួន​ដែល​នៅ​សេសសល់​។ សង្ឃឹមថា ប្រជាពលរដ្ឋ​យើង​នឹង​ទទួលបាន​ផលប្រយោជន៍​ពី​ការសម្រេច​នេះ​»៕

​

ជំងឺ​អាសន្នរោគ​នៅ​យេ​ម៉ែន​កើន​ឡើងដល់​ជាង​៧៧​ម៉ឺន​៧​ពាន់​ករណី​

​យេ​ម៉ែន ៖ អង្គការសហប្រជាជាតិ​បាន​និយាយថា គិត​ត្រឹម​ថ្ងៃទី​០២ ខែតុលា ករណី​ជំងឺ​អាសន្នរោគ​នៅក្នុង​ប្រទេស​យេ​ម៉ែន​បាន​កើន​ឡើងដល់​ជាង​៧៧​ម៉ឺន​៧​ពាន់​ករណី ដោយ​ក្នុងនោះ​ជនរងគ្រោះ​ភាគច្រើន​គឺជា​កុមារ​។​
​យោងតាម​អង្គការ​សុខភាព​ពិភពលោក មនុស្ស​ជាង​២​ពាន់​នាក់​បាន​បាត់បង់​ជីវិត​ដោយសារ​ជំងឺ​អាសន្នរោគ​នេះ​នៅ​ទូទាំងប្រទេស​យេ​ម៉ែន​គិត​ត្រឹម​ថ្ងៃទី​១៣ ខែកញ្ញា រួមជាមួយ​នឹង​របាយ​ការណ៍​ពីមុនៗ​ដែល​បាន​ប៉ាន់​ស្មានថា ជា​រៀងរាល់ថ្ងៃ​មាន​មនុស្ស​ចំនួន​៥​ពាន់​នាក់​បាន​ឆ្លង​ជំងឺ​នេះ​។ អង្គការ​សុខភាព​ពិភពលោក​បាន​និយាយថា នេះ​គឺជា​ការ​ផ្ទុះឡើង​នៃ​ជំងឺ​អាសន្នរោគ​ដ៏​អាក្រក់​បំផុត​ដែល​ត្រូវបាន​កត់ត្រា​ទុក​នៅក្នុង​ប្រវត្តិសាស្ត្រ​សម័យ​ទំនើប​។​
​សូម​រម្លឹកថា កាលពី​សប្តាហ៍​មុន ប្រធាន​គណៈកម្មាធិការ​កាកបាទក្រហម​អន្តរជាតិ​ប្រចាំ​ក្នុងប្រទេស​យេ​ម៉ែន​ក៏បាន​ព្រមាន​ផងដែរ​ថា ករណី​ជំងឺ​អាសន្នរោគ​នៅ​ទីនោះ​អាច​នឹង​ឈានទៅដល់​ចំនួន​១​លាន​ករណី​នៅត្រឹម​ចុងឆ្នាំ​២០១៧​នេះ​៕

​

សម្តេច​តេ​ជោ ហ៊ុន សែន នឹង​​ចេញទៅ​ប្រ៊ុយណេ​នៅ​រសៀល​នេះ​

​រាជធានី​ភ្នំពេញ ៖ តាម​គម្រោង​នា​រសៀល​ថ្ងៃនេះ​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ ចាក​ចេញពី​ប្រទេស​កម្ពុជា ឆ្ពោះទៅ​ប្រទេស​ប្រ៊ុយណេ ដើម្បី​ចូលរួម​ក្នុង​ពិធី​ខួប​អនុស្សាវរីយ៍​លើក​ទី​៥០ នៃ​ការឡើង​គ្រង​រាជសម្បត្តិ​របស់ ព្រះមហាក្សត្រ ព្រះ​ចៅ​ស៊ុ​លត​ង់ ហា​ជី ហា​សា​ណា​ល់ បុល​គី​យ៉ា​ស់ (SULTAN HAJI HASSANAL BOLKIAH) នៃ​ប្រទេស​ប្រ៊ុយណេ ៕

​

សមត្ថកិច្ច​បញ្ជូន​សន្តិ​សុខ​ក្រុមហ៊ុន​បុរី​ពិភពថ្មី​២​នាក់​ទៅ​តុលាការ​

​រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០១៧​នេះ សមត្ថកិច្ច​បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ ២​នាក់ ដែលជា​សន្តិសុខ ក្រុមហ៊ុន​បុរី​ពិភពថ្មី ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី ប៉ុនប៉ង​ឃាតកម្ម​លើ ស្ត្រី​ពាណិជ្ជករ​ម្នាក់ ប្លន់​យក​ទ្រព្យសម្បត្តិ​។ ជនសង្ស័យ​ទី​១​ឈ្មោះ ប្រាក់ រ៉ាន្នី ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ មុខរបរ សន្តិសុខ បុរី​ពិភពថ្មី និង​ទី​២​ឈ្មោះ កឿ​ន សុធា ភេទ​ប្រុស អាយុ ២០​ឆ្នាំ មុខរបរ សន្តិសុខ បុរី​ពិភពថ្មី​។​
​គួររំលឹកថា កាលពី​ព្រឹក​ថ្ងៃទី​០១ ខែតុលា ឆ្នាំ ២០១៧​កន្លងទៅ មាន​ករណី​ជនរងគ្រោះ​ម្នាក់​ឈ្មោះ គឹម សុ​ផុន​វ​ឌ្ឍ​នា ភេទ​ស្រី​អាយុ​៣៦​ឆ្នាំ មុខរបរ ជា​ពាណិជ្ជករ ត្រូវបាន​ជនសង្ស័យ អាក របួសធ្ងន់ នៅ​ចំណុច​ក្នុងផ្ទះ​លេខ​៣១ ក្រុម​១២ ផ្លូវ​លេខ​៦​បេ​តេ ភូមិ​គោក​ឃ្លាង សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ​។​
​សមត្ថកិច្ច​ខណ្ឌ​សែន​សុខ នៅ​ថ្ងៃ​ដដែល បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៦​នាក់ ដែលជា​ក្រុមហ៊ុន បុរី​ពិភពថ្មី ប៉ុន្តែ​ក្រោយមក ជនសង្ស័យ ៤​នាក់​ដែល​មិន​មានការ​ជំពាក់​ព័ន្ធ ក៏ត្រូវ​សមត្ថកិច្ច​ដោះលែង​ឱ្យមាន​សេរីភាព​វិញ​។​
​នៅ​កន្លែងកើតហេតុ​សមត្ថកិច្ច​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ បាន​ចុះ​ធ្វើ​កោសល្យវិច័យ រកឃើញ​សម្ភារ បន្សល់ទុក នៅ​កន្លែង​លើ​ត​ហេតុ​រួមមាន​៖-​ពិល​ពាក់​ក្បាល​សន្តិសុខ​ពិភពថ្មី​ចំនួន ១ -​ខ្សែក្រវ៉ាត់​របស់​សន្តិសុខ​បុរី​ពិភពថ្មី​ចំនួន ១ -​មួក​សន្តិសុខ​បុរី​ពិភពថ្មី ប្រលាក់​ឈាម ចំនួន ១-​ស្បែកជើង ផ្ទាត់​មួយ​ចំហៀង​ផងដែរ ៕

​

ក្រសួងព័ត៌មាន​បើក​សិក្ខាសាលា​ស្វែងយល់​ស្តីពី​ច្បាប់​គណបក្សនយោបាយ​

​រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០១៧​នេះ ក្រសួង​ព័ត៌មាន បានរៀបចំ​សិក្ខាសាលា ស្តីពី​ច្បាប់​ស្តីពី​គណបក្សនយោបាយ  នៅ​ទីស្តីការក្រសួង ដើម្បី​ផ្សព្វផ្សាយ​អំពី​ខ្លឹមសារ​នៃ​ច្បាប់​នេះ ជូន​ដល់​ពិធីករ និង​អ្នកព័ត៌មាន ឱ្យបាន​កាន់តែ​ទូលំទូលាយ ថែមទៀត​ក្នុងពេលដែល​ច្បាប់​ស្តីពី​គណបក្សនយោបាយ​កំពុង​ត្រូវបាន​យកមកប្រើ​ប្រាស់​យ៉ាងសកម្ម​ក្នុងស្ថានភាព​ប​ច្ច​ប្បន្ន ។​
​សិក្ខាសាលា​នេះ ត្រូវបាន​រៀបចំឡើង ក្រោម​អ​ធិ​តី​ភាព​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព៌​ត​មាន​។ សិក្ខាសាលា​នេះ ក៏មាន​ការចូលរួម​ពី​សំណាក់​ពិធីករ ទូរទស្សន៍ វិទ្យុ គេហទំព័រ ប្រមាណ ១០០​នាក់ ៕

​

ប្រតិបត្តិការ​ដោះ​គ្រាប់បែក​គីមី​ដ៏​គ្រោះថ្នាក់​របស់​អាមេរិក​ឈានដល់​ថ្ងៃទី​៣

​រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​បាន​បន្ត​ជម្លៀស​ប្រជាពលរដ្ឋ​ទៅរក​ទីតាំង​សុ​វត្តិភាព​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ខណៈដែល​ប្រតិបត្តិ​ការស្វែងរក និង​ដោះ​គ្រាប់បែក​គីមី​ដ៏​គ្រោះថ្នាក់​របស់​អាមេរិក ឈានដល់​ថ្ងៃទី​៣​ហើយ ។​
​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក កេ ដា អ្នកនាំពាក្យ​ក្នុង​ប្រតិបត្តិការ​ដោះ​គ្រាប់បែក​គីមី​បាន​បញ្ជាក់ថា ថ្ងៃនេះ កម្លាំង​ជំនាញ​របស់​យើង​ចាប់ផ្តើម​ប្រតិបត្តិការ ស្វែងរក​គ្រាប់បែក​គីមី​របស់​អាមេរិក​១​គ្រាប់​ទៀត បន្ទាប់​ពីថ្ងៃ​ម្សិលមិញ យើង​បាន​រកឃើញ​គ្រាប់បែក​១​គ្រាប់​ហើយ ដោយ​ធ្វើការ​គ្រប​ទុក​យ៉ាង​ម៉ត់ចត់ មិន​ឲ្យ​ភាយ​សារធាតុ​ចេញមកក្រៅ​ឡើយ ៕

​

តុលាការ​តួ​ក​គី​កាត់ទោស​ទាហាន​៣៤​នាក់​ដាក់​ពន្ធ​ធនាគារ​​មួយជីវិត

​តួ​ក​គី ៖ អតីត​ទាហាន​ចំនួន​៣៤​នាក់​ត្រូវបាន​តុលាការ​មួយ​របស់​ប្រទេស​តួ​ក​គីស​ម្រេច​ផ្តន្ទាទោស​ម្នាក់ៗ​ជាប់ពន្ធ​ធនាគារ​អស់​មួយជីវិត ក្រោម​បទ​ចោទប្រកាន់ថា បាន​ចូលរួម​ក្នុង​គម្រោង​សម្លាប់ លោក​ប្រធានាធិបតី Recep Tayyip Erdogan នៅ​អំឡុងពេល​ប៉ន់​ប៉ង់​ធ្វើ​រដ្ឋប្រហារ​មួយ​កាលពី​ឆ្នាំមុន​។ នេះ​បើ​យោងតាម​សារព័ត៌មាន​រដ្ឋ​របស់​តួ​ក​គី Anadolu Agency ។​
​លោក Ali Yazici អតីត​ប្រធាន​ជំនួយការ​របស់លោក​ប្រធានាធិបតី ត្រូវបាន​ផ្តន្ទាទោស ឲ្យ​ជាប់ពន្ធ​ធនាគារ​ចំនួន​១៨​ឆ្នាំ ខណៈ​អតីត​វរសេនីយ៍ឯក​មួយរូប ត្រូវបាន​រួចផុត​ពី​ទោស នៅក្នុង​ការកាត់ក្តី​មួយ​ទៅលើ​ជនសង្ស័យ​សរុប​ចំនួន​៤៧​នាក់ ដោយ​តុលាការ​នៅ​ខេត្ត Mugla ភាគខាងត្បូង​ឆៀង​ខាងលិច ប្រទេស​តួ​ក​គី​។ ក្រុម​ចុងចោទ ដែល​រង​ការចោទប្រកាន់ថា បាន​បង្កើតជា​ក្រុម​វាយប្រហារ ដើម្បី​សម្លាប់​លោក​ប្រធានាធិបតី​នោះ ក៏ត្រូវ​បាន​រង​ការចោទប្រកាន់ ពីបទ​ព្យាយាម​លុបបំបាត់​រដ្ឋធម្មនុញ្ញ និង​រង​ការចោទប្រកាន់ថា ពួកគេ​គឺជា​សមាជិក​របស់​ក្រុម​ភេរវ​ករ​ប្រដាប់​ដោយ​អាវុធ​៕

​

រដ្ឋបាលខេត្ត​បាត់ដំបង​ប្រារព្ធ​ពិធី​បើក​ការ​ប្រណាំងទូក​អបអរ​ថ្ងៃ​ចេញ​ព្រះវស្សា​

បាត់ដំបង ៖ នៅ​រសៀល​ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០១៧ អាជ្ញា ធរ​នៃ​រដ្ឋបាល​ខេត្តបាត់ដំបង នៅតែ​បន្ត​រក្សា​ប្រពៃ ណី​ដ៏​ខ្ជាប់ខ្ជួន​របស់ខ្លួន​ដោយបាន​កំណត់​យក​ថ្ងៃ ចេញ​ព្រះវស្សា​ជា​ទៀងទាត់ នៅ​រៀងរាល់ឆ្នាំ ក្នុង ការរៀបចំ​នូវ​ពិធីបុណ្យ​អុំទូក​ប្រណាំងទូក​បណ្តែត ប្រទីប​សំពះ​ព្រះ​ខែ​និង​អកអំបុក ក្នុង​គោល​បំ​ណ ង​ដើម្បី​រក្សា​ឲ្យ​បាន​គង់វង្ស​តាម​ទំនៀម​ទំលាប់​ប្រពៃណី​ពី​ដូនតា​នៅ​ខេត្តបាត់ដំបង ដោយមាន​ការចូលរួម​ពី​បងប្អូន​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​។​
​ឯ​.​ឧ ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង​ស្តីទី និង​ប្រធាន​គណៈកម្មការ​រៀបចំ​អុំទូក​ខេត្ត​ក្នុង​ពិធី​ប្រណាំងទូក​នៅ​ខេត្តបាត់ដំបង បាន​ថ្លែង​ឲ្យ​ដឹង ក្នុង​របាយការណ៍​បើក​ការប្រណាំង​ទូក​នា​រសៀល​ថ្ងៃទី​០៤​ខែតុលា​នេះ​ថា​៖ ការរៀបចំ​ប្រណាំងទូក​ដណ្តើមយក​ចំណាត់ថ្នាក់​នៅ​ឆ្នាំនេះ​គឺ​៖ មាន​ទូក​ចូលរួម​ប្រណាំង​សរុប​ចំនួន​៣០​ទូក ក្នុងនោះ​ទូកខ្លី ខ្នាត​អន្តរជាតិ​បុរស ចំនួន​០៧​ទូក​, ទូកខ្លី​ខ្នាត​អន្តរជាតិ​នារី ចំនួន​០៣​ទូក​,​ទូកខ្លី​ប្រពៃណី ចំនួន​១២​ទូក​, ទូកវែង​ប្រពៃណី ០៥​ទូក និង ទូក​បើកឆាក​ចំនួន​០៣​ទូក ចំណុះ​០៨​នាក់​គឺ​ក្នុងនោះ​ទូក មកពី​ខេត្ត​ប៉ៃលិន​០១​គ្រឿង​, មកពី​ខេត្ត​កំពង់​ឆ្នាំ ង​០១​គ្រឿង និង​ទូក​តាំង​ម៉េង​សែ​ខេត្តបាត់ដំបង ០១​គ្រឿង​។ ឯ​.​ឧ​បាន​បន្តទៀតថា​៖ នៅ​ឆ្នាំនេះ​គឺ មាន​កីឡាករ​-​ការិនី​សរុប​ចំនួន​១.០៩៥​នាក់​ក្នុង នោះ​កីឡាករ​បំរុង​២៨២​នាក់ និង​មាន​កីឡាការិនី សរុប​ចំនួន​៩០​នាក់ បំរុង ២៤​នាក់​។​
ឯកឧត្តម អ៊ុយ រី ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​បាត់​ដំប ង បាន​ថ្លែង​នៅក្នុង​ឱកាស​បើក​ការប្រណាំង​ទូក ថ្ងៃបុណ្យ​ចេញ​ព្រះវស្សា ឆ្នាំនេះ​ថា​៖ ពិធី​ប្រណាំង ទូក​ឆ្នាំនេះ​គឺជា​ការរៀបចំ​លើក​ទី​១៧​គឺ​មិន​ខុសពី​បណ្តា​ឆ្នាំមុនៗ​។ ហើយ​ពិធី​ប្រណាំងទូក​បណ្តែត ប្រទីប​ថ្ងៃនេះ បានធ្វើ​ឲ្យ​ព្រឹត្តិការណ៍​ប្រណាំងទូក ក្នុង​ខេត្ត​កាន់តែ​មាន​ភាព​គគ្រឹកគគ្រេង​ទាក់ទាញ បាន​នូវ​ការចាប់អារម្មណ៍ ពី​សំណាក់​ថ្នាក់ដឹកនាំ​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ និង​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន ដែល​បាន​នឹង​កំពុង​មក​ទស្សនាការ​ប្រណាំងទូក បណ្តែតប្រទីប បង្ហោះគោម បាញ់​កាំ ជ្រួច ការ​ទស្សនាការ​ដាក់តាំង​ពិ​ព័ណ៌​លក់​ផលិត ផល ទំនិញ​ខ្មែរ​-​ថៃ ប្រកបដោយ​គុណភាព ព្រមទាំង​មាន​សកម្មភាព​ល្បែង​កំសាន្ត រួមទាំង​ទស្ស នា​សមិទ្ធផល​នានា នៅក្នុង​ខេត្ត​បាត​ដំបង ដែល​កំពុងមាន​ការអភិវឌ្ឍ​រីកចម្រើន​…​។​
ឯ​.​ឧ អ៊ុយ រី ប្រធាន​ក្រុមប្រឹក្សា ខេត្តបាត់ដំបង ក៏បាន​ថ្លែង​នូវ​ការកោតសរសើរ​និង​អរគុណ ចូល រួម​ទស្សនា​យ៉ាងច្រើន​កុះករ​នាពេលនេះ​គឺ​ពិតជា​បានបង្ហាញ​ឲ្យ​ឃើញ​ពី​ទឹកចិត្ត​ស្រឡាញ់​និង​ចូលរួម​គាំទ្រ​ដល់​វិស័យ​កីឡា​និង​ជាពិសេស​លើក​ទឹក ចិត្ត​ដល់​កីឡាករ​ប្រណាំងទូក​នា​ថ្ងៃនេះ ដែលជា កីឡា​មួយ​ប្រភេទ ក្នុងការ​លើកស្ទួយ​រក្សា​នូវ​កេរ្តិ៍​ដំ ណែ​ល​របស់​បុព្វបុរស​ខ្មែរ ក្នុង​គោលបំណង​ដើម្បី ដឹងគុណ​ដល់​ព្រះ​គង្គារ ព្រះធរណី​និង​រំលឹក​ពី​វីរៈ ភាព​កងទ័ពជើងទឹក​ដ៍​អង់អាច​ក្លាហាន​នៃ​បុព្វបុរស​យើង​ក្នុងការ​ប្រយុទ្ធ​យកជ័យ​ជំនះ​លើ​ខ្មាំងសត្រូវ​ខ្លួន​និង​បាន​ចារិក​ជា​ស្នាដៃ​ក្នុង​ប្រវត្តិសាស្ត្រ​។​ព្រមទាំង​ឆ្លុះបញ្ចាំង​ពី​សាមគ្គីភាព​មិត្តភាព កីឡា ករ ដែល​មកពី ខេត្ត​ប៉ៃលិន ខេត្តកំពង់ឆ្នាំង ខេត្ត សៀមរាប​និង​កីឡាករ​មកពី​ព្រះរាជាណាចក្រ​ថៃ ដែល​បាន​ចូលរួម​ប្រណាំង​ជា​មិត្តភាព​។​ជាពិសេស​ទៀត​នោះ​ដើម្បី​ជ្រើស​ទូក​លឿន​ជាប់​ចំណាត់ ថ្នាក់​យកទៅ​ចូលរួម​ប្រណាំង​នៅក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង សំពះ ព្រះ​ខែ​នៅ​រាជធានី​ភ្នំពេញ​នាពេល​ឆាប់ៗ​ខាងមុខ នេះ​។​
ឯ​.​ឧ អ៊ុយ រី ក៏បាន​សង្កត់ធ្ងន់​បន្ថែ​ម ទៀតថា អាស្រ័យ​ដោយមាន​គោលនយោបាយ ឈ្នះ​ឈ្នះ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន រាជ​រដ្ឋា ភិ​បាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​នាំមក​នូវ សុខសន្តិភាព ស្ថិរភាព​នយោបាយ ពេញលេញ លើ​ផ្ទៃ​ប្រទេស និង​ផ្តល់ឱកាស​ឲ្យ​ខេត្តបាត់ដំបង មានការ​រីកចម្រើន មានការ​អភិវឌ្ឍ​និង​កា​រវិ​និ​យោ គ ព្រមទាំង​ការពង្រឹង​អនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព ធ្វើ​ឲ្យ​សភាពការណ៍ ក្នុង ខេត្តបាត់ដំបង មាន​ស្ថេរភាព​ល្អ​៕

​

Catalonia អាច​នឹង​ប្រកាស​ឯករាជ្យ ផ្តាច់ខ្លួន​ចេញពី​អេ​ស្ប៉ា​ញ​នៅ​សប្តាហ៍​ក្រោយ​

​អេ​ស្ប៉ា​ញ ៖ រដ្ឋាភិបាល​នៅក្នុង​តំបន់​បាន​ថ្លែងថា មេដឹកនាំ​តំបន់ កាតា​ឡាន (Catalonia) អាច​នឹង​ប្រកាស​ឯករាជ្យ​ផ្ដាច់ខ្លួន​ពី​ប្រទេស​អេ​ស្ប៉ា​ញ នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយនេះ ខណៈ​វិបត្តិ​មួយ បាន​នឹង​កំពុង​កើនឡើង រវាង​រដ្ឋាភិបាល​ទីក្រុង Madrid និង​ក្រុម​មេដឹកនាំ​ពួក​ផ្តាច់ខ្លួន ស្តីពី​ការបោះឆ្នោត​ប្រជាមតិ ទាមទារ​ឯករាជ្យ​ដោយ​ខុសច្បាប់​។ នេះ​បើ​យោងតាម​សារព័ត៌មាន​AFP ។​
​ក្រុម​មេដឹកនាំ​ពួក​ផ្តាច់ខ្លួន នៅក្នុង​តំបន់ កាតា​ឡាន បានស្នើ​ឲ្យ​មាន​សម័យប្រជុំ​សភា នៅ​ថ្ងៃ​ចន្ទ ដើម្បី​វិភាគ​អំពី​លទ្ធផល​នៃ​ការធ្វើប្រជាមតិ ហើយ​យោង​តាមរបៀប វារៈ​នៃ​សម័យប្រជុំ​ដែល​បានសម្រេច​នោះ ឯករាជ្យ​អាច​នឹងត្រូវ​បានប្រកាស​ឡើង​។ នេះ​បើតាម​ការ​ស្រង់​សម្តី​ពី​ប្រភព​មួយ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​។​
​ជុំវិញ​ករណី​ខាងលើនេះ​រដ្ឋមន្ត្រី​យុត្តិធម៌​អេ​ស្ប៉ា​ញ បានបញ្ជាក់​ថា ទីក្រុង Madrid នឹងធ្វើ​អ្វីៗ​គ្រប់បែបយ៉ាង នៅក្រោម​ប្រព័ន្ធ​ច្បាប់​ដែលមាន​ស្រាប់ ដើម្បី​រារាំង​ការប្រកាស​ឯករាជ្យ​នៃ​តំបន់​កាតា​ឡាន (Catalonia) ព្រមទាំង​ព្រមាន​ថា ការ​រឹងទទឹង​ចង់​ទាមទារ​ឯករាជ្យភាព​នេះ គឺជា​ការរំលោភបំពាន​លើ​មាត្រា​១៥៥ នៃ​រដ្ឋធម្មនុញ្ញ​ជាតិ ដែល​អាច​នឹង​បង្ខំ​ឲ្យ​រដ្ឋាភិបាល​ចូលធ្វើ អន្តរាគមន៍​គ្រប់គ្រង​តំបន់​ស្វយ័ត​កាតា​ឡាន​៕

​

ក្រុមសហជីព ស្នើអាមេរិកនិងសហភាព អឺរ៉ុប បើកទូលាយទីផ្សារថែមទៀត

ភ្នំពេញ ៖ បណ្តាភាគីសហជីពនៅឆ្នាំនេះ បានប្តេជ្ញានឹងជួយទៅដល់ភាគីនិយោជក គ្រោងនឹងធ្វើលិខិតដាច់ដោយឡែករៀងៗខ្លួន ទៅបណ្តាប្រទេសដែលទទួលបញ្ជាទិញទំនិញពីកម្ពុជា រួមមាន៖ សហរដ្ឋអាមេរិក សហគមអឺរ៉ុប កាណាដា ជប៉ុណ កូរ៉េ ជាដើម ដោយស្នើឱ្យកែសម្រួលលក្ខខ័ន្តពាណិជ្ជកម្ម ដើម្បីធ្វើឱ្យទំនិញរបស់កម្ពុជា អាចទៅកាន់ទីផ្សារសហរដ្ឋអាមេរិក សហគមអឺរ៉ុប និងបណ្តាប្រទេសផ្សេងៗទៀងឱ្យបានកាន់តែច្រើន។
គម្រោងការស្នើនេះ ផ្អែកលើរយៈពេលកន្លងមក សហរដ្ឋអាមេរិក និងសហគមអឺរ៉ុប តែងតែជម្រុញឱ្យភាគីកម្មករ និយោជិត ក៏ដូចជារាជរដ្ឋាភិបាលផ្តល់សច្ចាប័ណ្ណនូវអនុសញ្ញាអន្តរជាតិខាងការងារឱ្យបានច្រើនជាងគេនៅក្នុងតំបន់ មានលក្ខខ័ន្តការងារល្អ តម្លើងប្រាក់ឈ្នួលជារៀងរាល់ឆ្នាំ ជាមួយនឹងការសន្យាថាពង្រីកទីផ្សារការងាររបស់កម្ពុជានៅសហរដ្ឋអាមេរិក និងសហគមអែរ៉ុប ក៏ដូចជាបណ្តាប្រទេសផ្សេងទៀត ពិសេសជួយសម្រួលពាណិជ្ជកម្ម ធ្វើម៉េចឱ្យតែកម្ពុជាអនុវត្តអនុសញ្ញាខាងលើឱ្យបានល្អ។
ទាក់ទិននឹងបញ្ហានេះ លោក ហេង សួរ អនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការប្រឹក្សាការងារ កាលពីល្ងាចម្សិលម៉ិញនេះបានបញ្ជាក់ថា ជាក់ស្តែងកន្លងមកនេះ ការបញ្ជាទិញរបស់សហរដ្ឋអាមេរិក និង សហគមអឺរ៉ុប នៅមានកម្រិតនៅឡើយ។ ដូច្នេះ ឆ្នាំនេះ ជាមួយនឹងកំណើនប្រាក់ឈ្នួលថ្មី ភាគីសហជីព ជាមួយនឹងនិយោជក នឹងធ្វើការអំពាវនាវដោយផ្ទាល់ ទៅបណ្តាប្រទេសដែលនាំទំនិញកម្ពុជាចូល ឱ្យរក្សាការសន្យារបស់ខ្លួន ព្រោះភាគីពាក់ព័ន្ធ នឹងផ្នែកវាយនភណ្ឌនៅកម្ពុជា បានប្តេជ្ញាបន្តកំណើនប្រាក់ឈ្នួលទៅតាមអ្វីដែលជាលក្ខខណ្ឌតម្រូវ ហើយក៏អនុញ្ញាឱ្យមានគម្រោង អាយឡូ ប៊ី អែហ្វ ស៊ី រួមទាំងពង្រឹងសមត្ថភាពមន្រ្តីអធិការរកិច្ចរបស់ខ្លួន ដើម្បីធានាថា លក្ខខន្តការងាររបស់កម្ពុជាជាលក្ខខន្តពាណិជ្ជកម្មដែលសហរដ្ឋអាមេរិក និងសហគមអឺរ៉យបចង់បាននិងចង់ឃលញជាងគេ ហើយចង់យកកម្ពុជាធ្វើជាងគំរូនោះគឺនឹងមានលទ្ធផលជាក់ស្តែង។
យ៉ាងណាទាំងរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ លើផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើងនៅកម្ពុជា សង្ឃឹមថា បើកម្ពុជាមានការរីកចំរើន និងពង្រីកទីផ្សាររបស់ខ្លួន ទៅកាន់សហរដ្ឋអាមេរិក និងសហគមអឺរ៉ុប នោះបណ្តាប្រទេសនៅក្នុងតំបន់គេនឹងមើលឃើញថា ការសន្យារបស់សហរដ្ឋអាមេរិក និងសហគមអឺរ៉ុប ពិតជាល្អ ហើយគេនឹងធ្វើតាម។ ប៉ុន្តែបើកម្ពុជាមិនទទួលបានការលើកលែង ការអនុគ្រោះ ពីសហរដ្ឋអាមេរិក និង សហគមអឺរ៉ុបទេនោះ ប្រទេសមួយចំនួននៅក្នុងតំបន់ គេនឹងមិនកែសម្រួលលក្ខខ័ន្តការងារ តាមឡើយ ហើយពេលនោះ បេសកម្មរបស់ ILO ,USA and EU ដែលចង់លើកតម្កើងកម្មករ និយោជិត និងលក្ខខន្តការងារផ្សេងៗនោះ ប្រាកដជាបរាជ័យនៅក្នុងតំបន់នេះតែម្តង៕

Garment workers make Adidas apparel at the Shen Zhou garment factory in Phnom Penh, Cambodia, October 18, 2011.

ធនាគារពិភពលោក ព្យាករ​កំណើន សេដ្ឋកិច្ច​កម្ពុជា​ទាប​ជាង ADB

​ភ្នំពេញ ៖ ខណៈ​ធនាគារអភិវឌ្ឍន៍អាស៊ី បាន​ព្យាករ​កំណើន​សេដ្ឋកិច្ចកម្ពុជា​សម្រាប់​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ ប្រមាណ​៧,១​ភាគរយ​នោះ ធនាគារពិភពលោក​បាន​ព្យាករ​កំណើន​នេះ​ត្រឹមតែ​៦,៨​ភាគរយ សម្រាប់​ឆ្នាំ ២០១៧ និង ៦,៩​ភាគរយ សម្រាប់​ឆ្នាំ​២០១៨ ប៉ុណ្ណោះ​។​
​តាម​របាយការណ៍​រប​ស់​ធនាគារពិភពលោក ចេញផ្សាយ​នៅ​ថ្ងៃ​ពុធ​ទី​៤ តុលា នេះ​ថា កំណើន​ត្រូវបាន​ព្យាករ​ថា មានការ​ថមថយ​តិច​តួច​មក​នៅត្រឹម​៦,៨​ភាគរយ​ក្នុង​ឆ្នាំ​២០១៧ ថយ​ពី​៧,០​នៅ​ឆ្នាំ​២០១៦ ។ ការ​ថមថយ​កំណើន​នេះ​មកពី​ការនាំចេញ​វាយ​ន​ភណ្ឌ​មានការ​ថយ​ល្បឿន​បន្តិច ខណៈ​ការនាំចេញ​គ្រឿងយន្ត បរិក្ខារ និង​គ្រឿងបន្លាស់​អគ្គិសនី មានការ​កើនឡើង​ជំនួស​វិញ ។
​លោក លី សូ​ដេ​ត សេដ្ឋវិទូ​ជាន់ខ្ពស់​នៃ​ធនាគារពិភពលោក ប្រចាំ​កម្ពុជា​បានឱ្យដឹងថា ការ​ព្យាករ​របស់​ធនាគារពិភពលោក គឺ​បាន​ពឹងផ្អែក​ទៅលើ​ឯកសារ តឹកតាង​មួយចំនួន​ដែល​ខ្លួន​បាន​សិក្សា ។ ម្យ៉ាងទៀត​ការទម្លាក់​ការ​ព្យាករ​នេះដែរ ក៏​ស្រដៀង​គ្នា​ទៅនឹង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ចេញផ្សាយ​កាលពីពេល​ថ្មីៗ​នេះដែរ ដោយ​ក្នុងនោះ ក្រសួង​បាន​ព្យាករ​ថា សេដ្ឋកិច្ចកម្ពុជា នឹង​នៅត្រឹម​៦,៩​ភាគរយ ក្នុង​ឆ្នាំ ២០១៧ ។​
​លោក​បន្តថា បើ​ក្រលេក​មក​មើល​ស្ថានភាព​ជាក់ស្ដែង​វិញ ក៏បាន​បង្ហាញ​ដូចនេះ​ដែរ ក្នុងនោះ​ឃើញថា វិស័យ​កាត់ដេរ បាន​ធ្លាក់ចុះ​បន្តិច​តែ​វា​មិន​ធ្វើឱ្យប៉ះពាល់​ដល់​កំណើនសេដ្ឋកិច្ច​កម្ពុជា​នោះទេ ព្រោះ​វា​បាន​ជំនួស​មកវិញ​នៅ​វិស័យ​ទេសចរណ៍ និង​ការនាំចេញ​គ្រឿងយន្ត សម្ភារៈ​អគ្គិសនី​ជាដើម ។
​ពាក់​ព​ន្ធ័​នឹង​ហានិភ័យ សម្រាប់​កំណើន​សេដ្ឋកិច្ចកម្ពុជា ធនាគារពិភពលោក​បាន​បង្ហាញថា បើសិនជា​សេដ្ឋកិច្ច​ប្រទេស​ធ្លាក់ចុះ​យ៉ាងគំហុក​នោះ វា​នឹង​ធ្វើឱ្យ​កំណើនសេដ្ឋកិច្ច​កម្ពុជា ក៏ត្រូវ​ធ្លាក់ចុះ​ដែរ ។ ដូចនេះ​មានន័យថា ចិន​ជាទី​ផ្សារ​ធំ​មួយ​នៅក្នុង​ប្រទេស​កម្ពុជា ដែល​ជួយ​ជំរុញ​កំ​ណើ​សេដ្ឋកិច្ច ឱ្យមាន​ស្ថេរភាព​៕

​

កម្មការិនី នឹង​ទទួលបាន​ប្រាក់​សម្រាល កូន និង​ប្រាក់​មាតុភាព​១២០%​នៃ​ប្រាក់ខែ​

​ភ្នំពេញ ៖ ចាប់ពី​ខែមករា ឆ្នាំ​២០១៨ តទៅ កម្មការិនី​រោងចក្រ​ដែលមាន​ផ្ទៃពោះ នឹង​ទទួលបាន ប្រាក់ឧបត្ថម្ភ ៤០​ម៉ឺន​រៀល នៅពេល​សម្រាលកូន​បាន​ម្នាក់​។ ដោយឡែក កម្មការិនី​ដែល​សម្រាល​បានកូន​ភ្លោះ​២ នឹង​ទទួលបាន​៨០​ម៉ឺន​រៀល និង​អ្នក​ដែលមាន​កូនភ្លោះ​៣ ទទួលបាន​១​លាន​២​សែន​រៀល​។​លើសពីនេះ​ទៀត​ប្រមុខ​រាជរដ្ឋាភិបាល ក៏​ស្នើ​ឲ្យ​ថៅកែ​រោងចក្រ អនុញ្ញាត​ឲ្យ​កម្មការិនី ដែលមាន​ផ្ទៃពោះ អាច​ចេញ​មុន​ម៉ោង​ការងារ​យ៉ាងតិច ១៥ នាទី ផងដែរ​។
​ការផ្តល់ប្រាក់​ដល់ក​ម្ម​ការិនី​សម្រាលកូន​នេះ ជា​គោលនយោបាយ​ផ្តល់​សាច់ប្រាក់ ដែល​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​នៅ​ចំពោះមុខ​កម្មករ​-​កម្មការិនី​ប្រមាណ​១ ម៉ឺន​នាក់ នៅ​រោងចក្រ​តំបន់​កំបូល តាមផ្លូវ​ជាតិ​លេខ ៤ នៅ​ព្រឹក​ថ្ងៃទី​៤ ខែតុលា នេះ ។

​ ​រាជរដ្ឋាភិបាល ក៏​សម្រេច​ឲ្យ​កម្មការិនី​ដែល​សម្រាលកូន អាច​ឈប់សម្រាក​មាតុភាព រយៈពេល​៣​ខែ ហើយ​អាច​ទទួលបាន​ប្រាក់ខែ​ចំនួន ១២០ ភាគរយ​ទៀតផង ដែល​ប្រាក់ ខែ​នេះ បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ជា​អ្នកផ្តល់​ឲ្យ​៧០ ភាគរយ និង​ភាគី​រោងចក្រ​ផ្តល់ ជូន​៥០ ភាគរយ​។
​បន្ថែម​ពីនេះ សម្ដេច​តេ​ជោ បាន​អំពាវនាវ​ឲ្យ​បង្កើត​គិលានដ្ឋាន ទារកដ្ឋាន អាហារ ដ្ឋា​ន ឲ្យ​បាន​គ្រប់​រោងចក្រ​សហគ្រាស ដែល​ពេលនេះ នៅតាម​រោងចក្រ សហគ្រាស​មាន​គិលានដ្ឋាន​មាន​ប្រមាណ​៨០% អាហា​រដ្ឋា​ន​មាន​ជាង​៣០% ចំណែក​ទារកដ្ឋាន មានតែ​ជាង​២០%​ប៉ុណ្ណោះ​៕

​

ព្រះមហាក្សត្រនិង​សម្ដេចម៉ែ ស្តេចយាង​ និវត្តន៍​មកដល់​កម្ពុជា​វិញ​ហើយ​

​ ​ភ្នំពេញ ៖ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេចម៉ែ បាន​ស្តេចយាង​និវត្តន៍​មកដល់​កម្ពុជា​វិញ​ហើយ នៅ​ម៉ោង ៣​រសៀល ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០១៧ នេះ បន្ទាប់ពី​ព្រះអង្គ​ទាំង​ទ្វេ ស្តេចយាង​ទៅពិនិត្យ​ព្រះរាជសុខភាព នៅ​ទីក្រុង​ប៉េកាំង នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន កាលពី​ចុងខែ​កក្កដា ឆ្នាំ​២០១៧ កន្លងទៅ​។​
​ការយាងត្រឡប់​របស់​ព្រះមហាក្សត្រ និង​សម្តេចម៉ែ នៅឯ​ព្រលានយន្តហោះ​អន្តរ ជាតិ ភ្នំពេញ មានការ​ទទួល​ព្រះរាជដំណើរ​ដោយ ព្រះ​ញាតិវង្ស សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេច​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា ព្រមទាំង​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា និង​មន្ត្រី​ព្រះ​បរម​រាជ វាំង​ផងដែរ​។​
​សូមបញ្ជាក់ថា ព្រះមហាក្សត្រ​ខ្មែរ និង​សម្តេចម៉ែ តែង​បាន​យាង​ទៅពិនិត្យ​ព្រះរាជ សុខភាព​យ៉ាង​ទៀងទាត់​នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន តាម​ការកំណត់​របស់​ក្រុមគ្រូពេទ្យ ចិន​៕

​