រាជធានីភ្នំពេញ៖បណ្ដឹងសុំនៅក្រៅឃុំរបស់លោក នី ចរិយា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) តុលាការកំពូលនឹងបើកសវនាការជំនុំជម្រះនៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧ខាងមុខនេះ។
លោក នី ចរិយា ត្រូវបានជាប់ចោទពីបទ «សមគំនិតក្នុងអំពើសូកប៉ាន់សាក្សី» ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងខែមីនា ខែមេសា ឆ្នាំ២០១៦។ ក្នុងសំណុំរឿងនេះ មានជនត្រូវចោទ៥នាក់ ហើយត្រូវបានតុលាការរកឃើញថា ពួកគាត់បានបញ្ចុះបញ្ចូល ឬលួងលោម កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ មិនឲ្យនិយាយការពិតដល់សមត្ថកិច្ច ចំពោះរឿងអាស្រូវផ្លូវភេទរបស់លោក កឹម សុខា៕


ដោយ៖ប៉ែន សុផល
បាត់ដំបង៖កម្លាំងបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបងសហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់បានចុះប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនជនសង្ស័យ៣នាក់ក្នុងករណីជួញដូរថ្នាំញៀនចំនួន៤កញ្ចប់ទម្ងន់៧០,៨ក្រាម។
លោក វ៉ាង ពិសិដ្ឋ នាយការិយាល័យប្រឆាំងគ្រឿងញៀននៃបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបងបានប្រាប់អោយដឹងថា នៅក្នុងកិច្ចចុះប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនទៅលើជនសង្ស័យករណីជួញដូរថ្នាំញៀនខាងលើនេះបានធ្វើឡើងរយះពេល៣ថ្ងៃជាប់ៗគ្នាបន្ទាប់ពីកម្លាំងជំនាញបានតាមដានស្រាវជ្រាវរកមុខសញ្ញាអស់រយះពេល១សប្តាហ៍កន្លងមក។ លោកនិយាយទៀតថា បន្ទាប់ពីធ្វើការស្រាវជ្រាវអស់ជាច្រើនថ្ងៃ នៅវេលាម៉ោង១៩-២០នាទី ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧ កម្លាំងការិយាល័យជំនាញបានឃាត់ខ្លួនទៅលើជនសង្ស័យឈ្មោះ សង រ៉ាវី នៅចំណុចភូមិ ថ្នល់បំបែក ឃុំព្រៃស្វាយ ស្រុកមោងឬស្សីដោយដកហូតបានថ្នាំញៀនចំនួន១កញ្ចប់ទម្ងន់២៥,៧០ក្រាម ទូរស័ព្ទដៃ១គ្រឿង និងម៉ូតូ១គ្រឿង។
ក្រោយពីធ្វើការសាកសួរចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើបានឆ្លើយសារភាពថាគ្រឿងញៀនគឺឈ្មោះ ហូយ រិត ហៅណូកដែលជាមេខ្លោងធំបានប្រើអោយខ្លួនយកទៅលក់អោយអ្នកកុម្ម៉ង់ទិញ លុះដល់វេលា ម៉ោង១១-៣០នាទី ថ្ងៃទី១៩ ខែមីនាកម្លាំងជំនាញបានសហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ចុះស្រាវជ្រាវទៅដល់មូលដ្ឋានរបស់ឈ្មោះហូយរិតហៅណូកនៅក្នុងភូមិពោធិ៍តាគួយ សង្កាត់រលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ បានឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ ឆេង សុខលី ចំណែកឈ្មោះហូយ រិត ហៅណូកជាមេខ្លោងធំបានបើករថយន្តគេចខ្លួនសមត្ថកិច្ចបានដេញតាមប្រផាប់ប្រផីងដល់វេលាម៉ោង១៣-០០នាទីថ្ងៃខែដដែលរថយន្តខាងលើបានដាច់កង់មុខបើកទៅមិនរួចជនសង្ស័យបានរត់ចូលព្រៃគេចខ្លួនបាត់។
លោកបន្តថា៖បន្ទាប់ពីជនសង្ស័យឈ្មោះ ហូយ រិត ហៅណូក រត់បាត់សមត្ថកិច្ចបានចុះទៅឆែកឆេរលំនៅដ្ឋាននៅវេលាម៉ោង៨-០០នាទី ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧បានឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតរកឃើញវត្ថុតាងថ្នាំញៀន៣កញ្ចប់បន្ថែមរួមនិងវត្ថុតាងមួយចំនួនធំ។ ជាលទ្ធផលសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៣នាក់រួមមាន៖ ទី១ឈ្មោះ សង រ៉ាវី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរគ្មាន រស់នៅភូមិពាញែក ឃុំផ្ទះព្រៃ ស្រុកសំពៅមាស ខេត្តពោធិ៍សាត់។ ទី២ឈ្មោះ សាង មុន្នីរត្ន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរគ្មាន រស់នៅភូមិស្ទឹងថ្មី ឃុំស្ទឹងថ្មី ស្រុកវាលវែង ខេត្តពោធិ៍សាត់ និងទី៣ឈ្មោះ ឆេង សុខលី ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរគ្មាន រស់នៅភូមិប្រមោយ ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
វត្ថុតាងដកហូតបានរួមមាន៖-ម្សៅក្រាមពណ៌ស(ម៉ាទឹកកក)ចំនួន៤កញ្ចប់ទម្ងន់៧០,០៨ក្រាម
-ជញ្ជីងថ្លឹងគ្រឿញៀនចំនួន១
-ទូរស័ព្ទដៃចំនួន៧គ្រឿង
-រថយន្តម៉ាកកាំម៉ារីឆ្លាម១គ្រឿង
-ម៉ូតូចំនួន១គ្រឿង
-ប្រាក់រៀលចំនួន៤,១៨៥,៥០០រៀល
-ប្រាក់បាតចំនួន៣១០បាត
-ប្រាក់ដុល្លាចំនួន៤០ដុល្លារ
-ផ្លាកលេខម៉ូតូចំនួន៤
-បញ្ជីកត់ត្រាគ្រឿងញៀន១ក្បាល-ម៉ាស៊ីនផ្ទុកទិន្ន័យកាមេរ៉ាសុវត្ថិភាពចំនួន១គ្រឿង។
បច្ចុប្បន្នជនសង្ស័យខាងលើរួមនិងវត្ថុតាងកម្លាំងការិយាល័យជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាកានៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕


សុខភាព៖ជាតិល្វីងរបស់ស្ដៅ មានប្រយោជន៏សម្រាប់អ្នកជំងឺនោមផ្អែមរហូតដល់ក្បួនវេជ្ជសាស្ត្របុរាណបានយកស្ដៅ ទៅធ្វើជារូប មន្ដព្យាបាលជំងឺទឹកនោមផ្អែមទៀតផង។
រូបមន្ដទី១ ៖ យកស្ដៅដាំទឹកពិសាឬនាំយកទៅធ្វើជាអាហារទទួលទានក៏បានតែត្រូវទទួលទានរាល់ថ្ងៃ។ អ្នកនឹងបានឃើញថាទឹកនោមចាប់ផ្ដើមមានសភាពថ្លាបន្តិចម្ដងៗ ហើយអាការផ្សេង ក៏ចាប់ផ្ដើមមានសភាពថ្លាបន្តិចម្ដងៗ ហើយអាការផ្សេងៗ ក៏ចាប់ផ្ដើមធូររសាយដែរ។
-វិធីដាំទឹកគឺត្រូវប្រើស្លឹកស្ដៅ ១ក្ដាប់ដោយ ជាមួយទឹក៣៤កែវដាំឱ្យពុះ៥១០នាទីរួចទទួលទានស្ដៅនេះមួយថ្ងៃ៣ដងមុនពេលអាហារ។
រូបមន្ដទី២ ៖ ប្រើស្លឹកស្ដៅស្រស់ ១គីឡូក្រាម ស្លឹកក្រូចសើចស្រស់១គីឡូក្រាមវល្លិ៍បណ្ដូលពេជ្រស្រស់១គីឡូក្រាម ដាក់ទឹកឱ្យលិចហើយដាំឱ្យពុះប្រមាណ ១០-១៥នាទី។ចូរទទួលទានទឹកថ្នាំនេះជំនួសទឹក ដោយទទួលទាន១កែវរៀងរាល់៤ម៉ោងម្ដង។ពេលទឹកថ្នាំសាបត្រូវយកវត្ថុធាតុដើមថ្មីមកដាក់ស្ងោរ។ ទទួលទានត្រឹមតែ៣ឆ្នាំងនឹងបានឃើញលទ្ធផលជាពុំខាន។ក្នុងអំឡុងពេលនេះដែរគួរផ្អាកទទួលទានទឹកតែ កាហ្វេអូវ៉ាន់ទីន និងបង្អែមគ្រប់ប្រភេទ៕

ឡុងដ៏៖អ្នកនាំពាក្យវិមាន Downing Street បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា រដ្ឋាភិបាលអង់គ្លេសរបស់លោកស្រីនាយករដ្ឋមន្ត្រី Theresa May នឹងចាប់ផ្ដើមដំណើរការនីតិវិធីចាកចេញពីសហភាពអឺរ៉ុបជាផ្លូវការ អនុឡោមតាម សន្ធិសញ្ញាទីក្រុង Lisbonne នៅថ្ងៃទី២៩ ខែមីនានេះទៅត។ នេះបើតាមយោងសារព័ត៌មាន BBC។
អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា អ្នកតំណាងអចិន្ត្រៃយ៍របស់ចក្រភពអង់គ្លេស ប្រចាំទីក្រុងព្រុចសែល បាន ជូនដំណឹងដល់សភាពអឺរ៉ុបនៅថ្ងៃចន្ទនេះថាអង់គ្លេសនឹងដំណើរការនិតិវិធីលែងលះជាផ្លូវការជាមួយសហភាពអឺរ៉ុប ផ្អែកលើមាត្រាទី៥០ នៃសន្ធិសញ្ញាទីក្រុង Lisbonne នៅថ្ងៃទី២៩ ខែមីនា៕

ខេត្តកំពត៖កម្លាំងសមត្ថកិច្ចនិងមន្ត្រីជំនាញខេត្តកំពតបានប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ ក្នុងដែនសមុទ្រដោយចាប់ បានទូកនេសាទល្មើសច្បាប់ ៤គ្រឿង ឃាត់ខ្លួនជនជាតិវៀតណាម ១៦នាក់ នៅម៉ោងប្រហែល២រំលងអធ្រាត្រថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ ចំណុចមុខកំពង់ផែវេញហួរ ចម្ងាយប្រមាណ២គីឡូម៉ែត ស្ថិតក្នុងភូមិគីឡូ១២ ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត។
ស សុរិន នាយខណ្ឌរដ្ឋបាលជលផលកំពត បានឲ្យដឹងថា កម្លាំងសហការ ចេញល្បាតសមុទ្រ បានប្រទះឃើញនូវទូកល្មើស ៤គ្រឿង ហើយកម្លាំងក៏បង្ក្រាបបានទូកនេសាទ ល្មើស របស់ប្រជានេសាទវៀតណាមចំនួន៤គ្រឿង និងឃាត់មនុស្ស១៦នាក់ ក្នុងខណៈបង្ក្រាបនេះទូកល្មើស១គ្រឿង បានបើករត់ផងដែរ៕

រាជធានីភ្នំពេញ៖លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិថ្លែងថា ពាក្យស្លោកនយោបាយ «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ» នោះគណបក្សមិនចាំបាច់ផ្លាស់ប្តូរទេ ព្រោះពាក្យនេះមិនត្រូវបានប្រើប្រាស់ជាផ្លូវការក្នុងគោលនយោបាយរបស់បក្សនោះឡើយ ។ លោកថា គណបក្សសង្គ្រោះជាតិគ្រាន់តែបានអនុម័តនូវគោលនយោបាយអាទិភាពចំនួន ៥ ចំណុចដើម្បីប្រើប្រាស់នៅក្នុងយុទ្ធនាការនយោបាយតែប៉ុណ្ណោះ ហើយពាក្យស្លោក «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ» គ្រាន់តែបានលើកឡើងក្នុងផ្ទៃក្នុងរបស់គណបក្សមិនមានក្នុងគោលនយោបាយផ្លូវការនោះទេ។
លោក សុខ ឥសាន អ្នកនាំពាក្យ CPP បានថ្លែងថា ប្រសិនបើគណបក្សសង្គ្រោះជាតិនិយាយដូច្នោះមានន័យថា មិនមានឆន្ទៈដើម្បីដកពាក្យស្លោកនេះចេញទេ ហើយអ្វីដែលគណបក្សសង្គ្រោះជាតិបានលើកឡើងគឺគណបក្សប្រជាជនមិនទាន់ជឿនៅឡើយទេ។
លោក សុខ ឥសាន បានបន្ថែមថាគណបក្សប្រជាជនមិនអាចបង្ខំគណបក្សសង្គ្រោះជាតិឲ្យផ្លាស់ប្តូរពាក្យស្លោកនេះទេ ប៉ុន្តែដោយផ្អែកលើការពិតគណបក្សប្រជាជននៅតែរក្សាជំហរក្នុងការដាក់ពាក្យបណ្តឹងទៅកាន់តុលាការប្រសិនបើគណបក្សសង្គ្រោះជាតិមិនកែតម្រូវពាក្យស្លោកនេះ៕

រាជធានីភ្នំពេញ៖អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន គ្រោងរៀបចំដាក់ពាក្យប្ដឹងបុគ្គលម្នាក់ដែលបានបង្ហោះសារលើហ្វេសប៊ុក (facebook) ប្រមាថសពសម្ដេចវិបុលបញ្ញា សុខ អាន។ ការប្រមាថដែលមន្ត្រីរដ្ឋាភិបាលអះអាងថា មិនអាចទទួលយកបាន ដោយវាបានប៉ះពាល់ដល់កិត្តិយសនៃសព ប៉ះពាល់ដល់ទំនៀមទម្លាប់ និងប៉ះពាល់ដល់អ្នកដែលគោរពចំពោះសពសម្តេច សុខ អាន ។
លោក ផៃ ស៊ីផាន បានបញ្ជាក់ថា នឹងចាត់វិធានការផ្លូវច្បាប់ចំពោះលោក ហៃ វណ្ណា ដែលមានហ្វេសប៊ុកឈ្មោះ Vanna Hay ដែលគេដឹងថា រស់នៅប្រទេសជប៉ុន ។ ដើមចមគឺនៅថ្ងៃទី១៩ មីនា ចំថ្ងៃបូជាសពវិបុលបញ្ញា សុខ អាន លោក ផៃ ស៊ីផាន បានបង្ហោះសារលើហ្វេសប៊ុកសម្ដែងការស្រណោះសោកស្ដាយចំពោះការបាត់បង់លោក សុខ អាន។ នៅថ្ងៃដដែលនេះ លោក ហៃ វណ្ណា បានចូលទៅបញ្ចេញយោបល់លើសារហ្វេសប៊ុកនេះ ដោយតបជារូបភាពការកាន់មរណទុក្ខ”លោក សុខ អាន” ប៉ុន្តែបានសរសេរបន្ថែមលើរូបភាពនោះ ដោយអក្សរពណ៌ក្រហមជាភាសាអង់គ្លេសថា «R.I.H.=Rest In Hell» ឬមានន័យថា «ធ្លាក់នរកទៅ»។
ថ្លែងតាមរយៈសារនៅលើទំព័រហ្វេសប៊ុក លោកផៃ ស៊ីផាន បានរៀបរាប់ថា “ខ្ញុំ ផៃ ស៊ីផាន ក្នុងនាមមន្ត្រីរាជការទីស្តីការគណៈរដ្ឋមន្ត្រី សូមប្រកាសជាសាធារណៈថា បន្ទាប់ពីបញ្ចប់កម្មវិធីបុណ្យសពសម្តេចវិបុលបញ្ញា សុខ អាន ខ្ញុំនឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះ បុគ្គលឈ្មោះ Vanna Hay ដែលបានប្រមាថជាសាធារណៈចំពោះ សម្តេចវិបុលបញ្ញា សុខ អាន”។
លោក ផៃ ស៊ីផាន ហៅសារនេះថាជាការប្រមាថទឹកភ្នែករាប់លាននាក់ក្នុងជួររាជរដ្ឋាភិបាល និងប្រជាពលរដ្ឋនៅក្នុងគណបក្សប្រជាជនកម្ពុជា ឬនៅក្រៅគណបក្សក្តី ព្រមទាំងឥស្សរជនជាន់ខ្ពស់បរទេសមួយចំនួនផង ដែលបានសម្ដែងការស្ដាយស្រណោះសម្តេច សុខ អាន ហើយនេះជាការប្រមាថទៅលើវប្បធម៌ថ្លៃថ្នូរ និងប្រពៃណីខ្មែរ៖ «…អាស្រ័យហេតុដូចនេះ មានតែស្ថាប័នតុលាការ និងច្បាប់ដែលអាចដោះស្រាយនៅក្នុងបញ្ហានេះ…»។
លោក ផៃ ស៊ីផាន បន្តថា លោក ហៃ វណ្ណា បានឈ្លានពានលើទំព័រហ្វេសប៊ុករបស់លោក ដើម្បីធ្វើជាឧបករណ៍ឈ្នានីស ញុះញង់បំបែកបំបាក់ បំភ័ន្តមតិសាធារណជន និងមន្ត្រីរាជការ និងគណបក្សប្រជាជនកម្ពុជា។
ចំណែក លោក ហៃ វណ្ណា ដែលប្រឈមបណ្តឹងបានប្រាប់វិទ្យុក្រៅស្រុក នៅថ្ងៃទី១៩ មីនា ថា ការសរសេរសារលើហ្វេសប៊ុកលោក ផៃ ស៊ីផាន នេះ ដើម្បីបង្ហាញពីការវាយតម្លៃ និងការយល់ឃើញផ្ទាល់របស់លោកចំពោះការបំពេញការងាររបស់មន្ត្រីសាធារណៈ ។ ប៉ុន្តែលោក ហៃ វណ្ណា បានបង្ហោះសារសុំទោសជាសាធារណៈចំពោះការសរសេរលើសលស់លើសពសម្តេចវិបុលបញ្ញា សុខ អាន។
គួរបញ្ជាក់ថា លោក ហៃ វណ្ណា វ័យ ៣០ឆ្នាំ ជាសកម្មជនរបស់គណបក្សសង្គ្រោះជាតិ ហើយកំពុងធ្វើការនៅប្រទេសជប៉ុន ។ លោក ហៃ វណ្ណា គ្មានតួនាទីឬមុខតំណែងអ្វីក្នុងគណបក្សប្រឆាំងនោះទេ រហូតមកដល់ពេលនេះ ខណដែលលោកតែងតែបង្ហោះរូបថតដែលធ្លាប់ថតជាមួយលោក សម រង្ស៊ី ញឹកញ៉ាប់ និងបានបង្ហោះសារវាយប្រហាររាជរដ្ឋាភិបាលមិនបណ្តាក់ដៃផងដែរ៕

រាជធានីភ្នំពេញ៖មន្ត្រីនគរបាលដែលបាញ់បោះសេរីជិត១០គ្រាប់ ធ្វើឲ្យមានការភ្ញាក់ផ្អើលពេញក្រុងភ្នំពេញ នោះឥឡូវបានចូលខ្លួនមកសារភាពនៅអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ហើយនិងត្រូវបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់វិធានការណ៍តាមផ្លូវច្បាប់។
គួរបញ្ជាក់ថា កាលពីម្សិលមិញមន្ត្រីនគរបាលម្នាក់ឈ្មោះ ស្វាយ ពិសិដ្ឋ បម្រើការងារ នៅនាយកដ្ឋានស្ថិតិប្រជាពលរដ្ឋ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ដោយសារតែមានជម្លោះជាមួយ ប្រពន្ធពេលកំពុងច្រៀងខារ៉ាអូខេ ក៏បានទាញកាំភ្លើង AK-47 បាញ់រះជិត១០គ្រាប់នៅក្នុងបុរី «សម្បត្តិមានហេង» មុខផ្ទះលេខ២៦៤ ផ្លូវលេខ៣ ភូមិតាងៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ ហើយគេចខ្លួនបាត់៕

ភ្នំពេញ៖នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧នេះ កម្មករជាច្រើននាក់ នៅរោងចក្រ ធៀង ស៊ុង ខេមបូឌា បានដួលសន្លប់ទៀតហើយ ហើយមូលហេតុនៃការដួលសន្លប់នោះនៅតែមិនទាន់ដឹងមូលហេតុនៅឡើយទេ ដែលមានទីតាំងនៅភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
កម្មករនៅក្នុងរោងចក្រនេះ បានឱ្យដឹងថា ការដួលសន្លប់នេះ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧គឺមាន ការដួលសន្លប់យ៉ាងច្រើនរហូតដល់ ៧២នាក់។ ចំណែកនៅពេលនេះគឺមាន កម្មការិនី ដែលដួលសន្លប់ទៀតហើយ ហើយក៏បាន ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ នៅក្បែរនោះ ដើម្បីជួយសង្គ្រោះ។
ដោយឡែកបើតាមការអះអាងរបស់កម្មករ គឺការដួលសន្លប់នេះ កើតឡើងដោយសារតែក្លិននៅក្នុងរោងចក្រ ប៉ុន្តែអ្នកខ្លះទៀតអះអាងថា បណ្តាលមកពីបញ្ហាសុខភាពរបស់កម្មករិនីទាំងនោះ៕



បាងកក៖ប៉ូលិសថៃបានអះអាងថា ពួកគេទើបតែបានរកឃើញពីគំរោងការណ៍ដ៏ខ្មៅងងឹតមួយ ដែលត្រូវបានរៀបចំឡើង ក្នុងគោលបំណងធ្វើឃាតនាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា បន្ទាប់ពីមានការរឹបអូសបានឃ្លាំងស្តុកអាវុធមួយកន្លែង ជាកម្មសិទ្ធិរបស់សកម្មជនប្រឆាំងរដ្ឋាភិបាលយោធាដែលបានរត់គេចខ្លួន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia។
នគរបាលនិយាយថា ពួកគេរកឃើញលទ្ធផលចុងក្រោយនៅថ្ងៃទី១៩ ខែមីនាម្សិលមិញគឺ ឃ្លាំងស្តុកអាវុធរបស់ពួកចលនាអាវក្រហម ជាបណ្តាញរបស់លោក ថាក់ស៊ីន នាយករដ្ឋមន្ត្រីនិរទេសខ្លួនទៅក្រៅប្រទេស។ នគរបាលថ្លែងថា ពួកគេរកឃើញ កាំភ្លើង គ្រាប់បែក និងរំសេវជាច្រើននៅក្នុងផ្ទះជាកម្មសិទ្ធិរបស់មេដឹកនាំពួកអាវក្រហមលោក Wuthipong Kochathamakun ជាអ្នកដែលរត់គេចខ្លួនតាំងពីពួកយោធាចូលកាន់អំណាចកាលពីឆ្នាំ២០១៤។
នគរបាលបានឃាត់ខ្លួនមនុស្សចំនួន៩នាក់ ពាក់ព័ន្ធនិងការរកឃើញអាវុធនោះ។ នគរបាលបញ្ជាក់ថា ពួកគេមានភស្តុតាងច្បាស់លាស់ហើយថា អាវុធទាំងនោះក្រុមអាវក្រហមទុកធ្វើឲ្យមានចលាចលក្នុងសង្គម។
មេបញ្ជាការនគរបាលលោក Jakthip Chaijinda ថ្លែងថា អាវុធដែលពួកគេរកឃើញនោះ មិនមែនទុកសម្រាប់បាញ់សត្វទេ គឺទុកសម្រាប់សម្លាប់មេដឹកនាំប្រទេស ដែលលោកចង់សំដៅលើការសម្លាប់លោក ប្រាយុទ្ធ ចាន់ អូចា៕

បាល់ទាត់៖យោងតាមសេចក្តីរាយការណ៍មួយបានឲ្យដឹងថា លោក Arsene Wenger បានសម្រេចចិត្តចុះហត្ថលេខា១ឆ្នាំបន្ថែមទៀតជាមួយនឹងក្រុមកាំភ្លើងធំ Arsenal។
បន្ទាប់ពីការបរាជ័យក្នុងលទ្ធផល ៣-១ កាលពីថ្ងៃសៅរ៍ជាមួយក្រុម West Bromwich Albion លោកគ្រូបង្វឹកសញ្ជាតិបារាំងរូបនេះ បានបង្ហើបថា លោកបានសម្រេចចិត្តពីអនាគតរបស់គាត់រួចទៅហើយប៉ុន្តែបានបដិសេធមិនរៀបរាប់ថា តើលោកនឹងចាកចេញពីកីឡដ្ឋាន Emirate Stadium នោះទេ។
ប្រភពព័ត៌មានពី the Sunday Express បានអះអាងថា កិច្ចព្រមព្រៀងរយៈពេល២ឆ្នាំត្រូវបានផ្តល់ជូនឲ្យលោកនៅ លើតុ ប៉ុន្តែគ្រូបង្វឹកវ័យ៦៧ឆ្នាំរូបនេះបានយល់ព្រមចុះកិច្ចសន្យាដែលនឹងរក្សាគាត់នៅក្លិបត្រឹមតែមួយរដូវកាលទៀតប៉ុណ្ណោះ។
សូមជម្រាបថា Wenger កិច្ចសន្យារបស់លោកជាមួយក្រុមកាំភ្លើងធំ Arsenal គ្រោងនឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ ក្រោយពីលោកបានកាន់តំណែងនេះអស់រយៈពេល២១ឆ្នាំកន្លងមកនោះ៕

ខេត្តកណ្តាល៖នៅព្រឹកថ្ងៃទី២០ ខែមីនានេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តនិងម៉ូតូបុកគ្នាពេញទំហឹង នៅលើស្ពានត្សឹបាសា ហៅស្ពាន អ្នកលឿង ចន្លោះគីឡូម៉ែត្រលេខ៥៩-៦០ ក្នុងភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល បណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ។
បើតាមមន្ត្រីនគរបាល បានឲ្យដឹងថា ភាគីខាងម៉ូតូមាន២នាក់ ទី១.ឈ្មោះ សូ ពុធ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិកំហែងរាជ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង បានស្លាប់នៅកន្លែងកើតហេតុ ជាអ្នករួមដំណើរ និងទី២.ឈ្មោះជៀវ ណាន់ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកសិករមានទីលំនៅភូមិ ឃុំជាមួយគ្នា ជាបើកបរម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅសេរី២០១០ ពាក់ស្លាកលេខ តាកែវ 1B-7402 ទិសដៅពីអ្នក លឿងទៅភ្នំពេញ ។ ចំណែកភាគីរថយន្ត បើករត់គេចខ្លួនបាត់ ទិសដៅពីភ្នំពេញទៅអ្នកលឿង៕

រាជធានីភ្នំពេញ៖ប្រហែលជាលំបាកក្នុងការប្រមូលកម្លាំង ឬក៏សកម្មភាពរបស់ខ្លួនពុំទទួលបានការគាំទ្រក្រុមសហគមន៍ដីធ្លីបានប្រកាសផ្អាកយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ ដើម្បីទាមទារឲ្យមានយុត្តិធម៌ក្នុងសង្គមនោះ មួយរយះសិន។ ប៉ុន្តែក្រុមសហគមន៍នេះ បានលើកមូលហេតុផ្សេងថា ជាប់រវល់ ឬថាព្រោះតែមន្ត្រីរដ្ឋាភិបាលជាប់កាន់ទុក្ខសពសម្តេច សុខ អាន។
តំណាងសហគមន៍បឹងកក់អះអាងថា ការផ្អាកនោះ ព្រោះតែជាប់រវល់ ខណៈដែលសហគមន៍បុរីកីឡាថា មិនស្លៀកពាក់ខ្មៅដើរហែក្បួនទៀតទេ ដោយសារមន្ត្រីរដ្ឋាភិបាលជាប់កាន់ទុក្ខលោក សុខ អាន។
សាធារណជនភាគច្រើនបានអះអាងថា យុទ្ធនាការពណ៌ខ្មៅ នឹងស្លាប់ទៅដោយឯកឯង ព្រោះតែពុំមានអ្នកចូលរួម ហើយសកម្មភាពពួកគេមិនទទួលបានការគាំទ្រ ឬប្រសិទ្ធភាពធំកំភួននោះទេ។ ចំណែកអ្នកដែលនៅបន្តធ្វើសកម្មភាពសុទ្ធសឹងជាអ្នកដែលជាប់កិច្ចសន្យានិងទទួលបានផលប្រយោជន៍ពីសហគមន៍អន្តរជាតិមួយចំនួនប៉ុណ្ណោះ៕

ដោយ៖ប្រុញ វិធិន
ខេត្តក្រចេះ៖ជលផលខេត្តក្រចេះ បានបញ្ជូនជនសង្ស័យម្នាក់ ដែលប្រើឧបករណ៍ឆក់ក្នុងតំបន់អភិរក្សសត្វផ្សោតទន្លេមេគង្គ ស្ថិតនៅភូមិស្ថិតនៅចំណុចភូមិកាកុត ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ទៅតុលាការនៅនៅព្រឹក ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ នេះ។
ជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក២នាក់ ដែលលួចធ្វើសកម្មភាពឆក់ត្រីនៅតាមដងទន្លេមេគង្គ ក្នុងតំបន់អភិរក្សផ្សោត ត្រូវកម្លាំងមន្ត្រីជំនាញខណ្ឌ រដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ រួមសហការជាមួយគណៈបញ្ជាការឯកភាពស្រុកចិត្របុរី ចូលរួមផ្ទាល់ដោយកម្លាំងអាវុធហត្ថស្រុក ឆ្មាំទន្លេអភិរក្សសត្វផ្សោតប៉ុស្តិ៍ជ្រោយបន្ទាយ និងសហគមន៍នេសាទ បានចុះប្រតិបត្តិការបង្ក្រាបបទល្មើស នេសាទកាលពីយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧ ដោយចាប់ឃាត់បាន ។
លោក ម៉ុក ពន្លក នាយរងខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ និងជាប្រធានឆ្មាំទន្លេ បានអោយដឹងថា ជនសង្ស័យដែលសមត្ថកិច្ចចម្រុះឃាត់ចាប់បានគឺមានឈ្មោះ ភួង ណាន ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិកាកុត ឃុំសំបុក ស្រុកចិត្របុរី ។ វត្ថុតាងរួមផ្សំនៃបទល្មើសដែលរឹបអូសបានគឺមាន ទូកម៉ាស៊ីនម៉ាកកាវ៉ាកម្លាំង៦សេះចំនួន០១គ្រឿង អាំងវែកទ័រឆក់ត្រី០១គ្រឿង អាគុយ៥០អំពែរ០១គ្រឿង ដងឆក់ចំនួន០២ កន្ត្រង់ដងត្រីចំនួន០១ និងត្រីចម្រប្រហែល០៣គក្រ ។
លោក សៀន គិន នាយខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះបានបញ្ជាក់អោយដឹងថា បន្ទាប់ពីធ្វើការឃុំខ្លួនជនសង្ស័យជាបណ្តោះអាសន្ននៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ ដើម្បីកសាងសុំណុំរឿងរួចមក ពេលនេះជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនទៅសាលាតំបូងខេត្តក្រចេះ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ស្តីពីជលផល ។
លោកបានបន្តថា បើយោងតាមច្បាប់ជលផលស្តីពីជលផលត្រង់មាត្រាទី៩៨ ចំណុច៤ចែងថា ការប្រើប្រាស់ឧបករណ៍នេសាទឆក់ត្រីគឺ ត្រូវផ្តន្ទាទោសក្រោមបទល្មើសជលផលថ្នាក់ទី១ ដែលត្រូវដាក់ពន្ធនាគារពី៣ឆ្នាំ ទៅ ៥ឆ្នាំ វត្ថុតាងទាំងអស់ត្រូវរឹបអូសជាសម្បត្តិរដ្ឋ ឬបំផ្លាញចោល៕



រាជធានីភ្នំពេញ៖យោងតាមសេចក្ដីជូនដំណឹងមួយរបស់ធនាគារជាតិនៃកម្ពុជា ដោយប្រកាសទទួលប្ដូរក្រដាសរៀលចាស់ ទក់ រហែក យកក្រដាសប្រាក់ថ្មីវិញ ចាប់ផ្តើមចាប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ នៅគ្រប់សាខាធានាគារជាតិនៃកម្ពុជារាជធានី-ខេត្ត (លើកលែងស្នាក់ការកណ្ដាល)។
ទន្ទឹមនោះធនាគារជាតិបានបញ្ជាក់ថា ចលនាប្តូរប្រាក់រៀលចាស់ យកថ្មីនេះ ដើម្បីអបអរសាទរខួបលើកទី៣៧ នៃការដាក់ឲ្យចរាចរ ប្រាក់រៀលឡើងវិញ បន្ទាប់ពីត្រូវបំបាត់ចោលក្នុងរបបប៉ុលពត៕


មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍