All posts by មេគង្គ ប៉ុស្តិ៍

Mahrez ជាប់​ឈ្មោះ​ជា​កីឡាករ​ល្អ​បំផុត​ប្រចាំ​ទ្វីបអាហ្វ្រិក​ឆ្នាំ​២០១៦

​បាល់ទាត់​៖​ខ្សែប្រយុទ្ធ​សញ្ជាតិ​អាល់​ហ្សេ​រី​របស់​ក្រុម​កញ្ជ្រោង​ព្រៃ Leicester City កីឡាករ Riyad Mahrez បាន​ជាប់​ឈ្មោះ​ជា​កីឡាករ​ល្អ​បំផុត​ប្រចាំ​ទ្វីបអាហ្វ្រិក​ឆ្នាំ​២០១៦ (African Player of the Year 2016 ) ។​
​កីឡាករ​វ័យ ២៥​ឆ្នាំ​រូបនេះ បាន​ដើរតួនាទី​យ៉ាងសំខាន់​ជួយ​ឲ្យ ក្រុម​កញ្ជ្រោង​ព្រៃ​ឈ្នះ​ជើងឯក Premier League រដូវ​កាល ២០១៥-២៦ ដោយបាន​ស៊ុត​បញ្ចូល​ទី​ចំនួន ១៧ គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​ដៃ​គួ​បាន​១០​លើក​ក្នុង​បង្ហាញខ្លួន​៣៧​ប្រកួត​។​
Riyad Mahrez បានឈ្នះ​ពាន​កីឡាករ​ល្អ​បំផុត​ប្រចាំ​ទ្វីបអាហ្វ្រិក​ឆ្នាំ​២០១៦ បន្ទាប់ពី​ឈ្នះឆ្នោត​លើ​ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang របស់​ក្លឹប Borussia Dortmund និង​ខ្សែបម្រើ​ល្បឿន​លឿន Sadio Mane របស់​ក្លឹប​ហង្ស​ក្រហម Liverpool​។​
​ក្នុងចំណោម​បេក្ខភាព​៣​នាក់​ចុងក្រោយ តារា​ជើង​ញាក់​របស់​ក្រុម​កញ្ជ្រោង​ខៀវ Leicester ទទួលបាន​សំឡេងឆ្នោត​ច្រើនជាងគេ ៣៦១​សំឡេង​, ម្ចាស់​ពាន​កាល​ឆ្នាំ​២០១៥ Aubameyang ទទួលបាន ៣១៣​សំឡេង និង Mane របស់​ហង្ស​ក្រហម បាន​ចំណាត់ថ្នាក់​លេខ​៣ បាន​១៨៦​សំឡេង​។​
​ក្រោយ​បានទទួល​ពានរង្វាន់​នេះ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ Mahrez បាន​និយាយ «​វា​ជា​កិត្តិយស​ធំ​, ខ្ញុំ​សប្បាយចិត្ត​និង​រីករាយ​។ ខ្ញុំ​សូម​អរគុណ​ដល់​មិត្ត​រួម​ក្រុម​របស់ខ្ញុំ​ទាំងអស់​ក្រុម Leicester និង​ប្រទេស​អាល់​ហ្សេ​រី ។​«​ខ្ញុំ​សូម​ជូនពរ​ទៅ​គ្រួសារ​របស់ខ្ញុំ​និង​អស់អ្នក​ដែល​គាំទ្រ​ខ្ញុំ​ជា​រៀងរាល់ថ្ងៃ​»៕

567ecab6ae14e_mahrez

ការតែងតាំង​កូនប្រុស​លោក សុខ អាន ជា​អនុរដ្ឋលេខាធិការ​ក្រសួងការបរទេស​កំពុង​រង​ការរិះគន់​

រាជធានី​ភ្នំពេញ​៖​លោក សុខ សូកាន ដែលជា​កូនប្រុស​លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី ត្រូវបានតែងតាំង​ជា​អនុរដ្ឋលេខាធិការ​នៃ​ក្រសួងការបរទេស ខណៈដែល​ការតែងតាំង​នេះ​រង​នូវ​ការរិះគន់​យ៉ាង​ដៃ​ពី​បក្សប្រឆាំង រួមទាំង​មន្ត្រី​បក្ស​កាន់អំណាច​អំពី​ការតែងតាំង​តាមបែប​បក្សពួកនិយម ។​
​លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​រិះគន់ថា ការតែងតាំង​កូន​មន្ត្រី​ដែលមាន​អំណាច​បំផុត​ឲ្យ​កាន់​តួនាទី​កម្រិត​កំពូល​នៅក្នុង​ក្រសួង​មួយ​ក្នុងចំណោម​ក្រសួង​សំខាន់ៗ​បំផុត​គឺ​បង្ហាញ​ពី​សាច់​ញាតិនិយម​យ៉ាងពិត​ប្រាកដ ។​
​ចំណែក​មន្ត្រី​បក្ស​កាន់អំណាច​មួយរូប​ទៀត​នៅ​ក្រសួងការបរទេស​បាន​ហៅ​ការតែងតាំង​នោះ តាម​ខ្សែស្រឡាយ​មិន​ខុសពី​ជំនាន់​លោក ហោ ណាំហុង នោះទេ ក្នុងពេលដែល​មន្ត្រី​ជាច្រើន​ដែល​បាន​តស៊ូ​ក្នុង​ការងារ​និង​មាន​ស្នាដៃ​ក្នុង​ក្រសួង​មួយ​នេះ ត្រូវគេ​បំភ្លេចចោល ។​
​សូមបញ្ជាក់ថា​ក្រៅពី​លោក សុខ សូកេន លោក សុខ អាន ក៏មាន​កូនប្រុស ៣ នាក់​ទៀត​ដែល​កាន់តំណែង​ខ្ពស់​ផងដែរ​គឺ លោក សុខ សង្វារ ជា​អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា​លោក សុខ ពុទ្ធិ​វុ​ឌ្ឍ ជា​ប្រធាន​សហព័ន្ធ​ផលិត​ស្រូវ​អង្ករ​កម្ពុជា និង​លោក សុខ សូ​កាន ជា​តំណាងរាស្ត្រ​ខេត្តតាកែវ​ផងដែរ ។ ប៉ុន្តែ​ជានិច្ចកាល​ការតែងតាំង​នោះបាន​រង​នូវ​ការរិះគន់​ជា​បន្ត​បន្ទាប់ពី​បក្សប្រឆាំង និង​សាធារណជន​រួមទាំង​មន្ត្រី​បក្ស​កាន់អំណាច​ថែមទៀត៕

soksokan

​ថៃ​ចាប់ខ្លួន​ពលករ​ខ្មែរ​ម្នាក់​ក្នុងចំណោម​២៤​នាក់​ដែល​ចូល​កាប់​ឈើ​គ្រញូង

​ខេត្តបន្ទាយមានជ័យ​៖​ពលករ​ខ្មែរ​២៤​នាក់​បាននាំគ្នា​ចូល​លួច​កាប់​ឈើ​គ្រញូង​នៅក្នុង​ឧទ្យាន ជាតិ​ថៃ​តម្លៃ​ជាង​១​លាន​បាត​តែ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ម្នាក់​កាលពី​រំលង អធ្រាត្រ​ឈានចូល​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០១៧ នៅក្នុង​ខេត្ត​ណាក់​ខន​រ៉ា​ច​សីមា ប្រទេស​ថៃ​។​
​យោងតាម​មន្ដ្រី​ថៃ​ដែល​ផ្ដល់ព័ត៌មាន មក​មន្ដ្រីនគរបាល​ក​ម្ពុ​ជា​ជាប់​ព្រំដែន​បាន​បញ្ជាក់ថា ជនជាតិខ្មែរ​ម្នាក់​ក្នុងចំណោម បក្ខពួក​ទាំង​២៤​នាក់​ត្រូវបាន​ទាហាន​ថៃ ឃាត់ខ្លួន​រួមជាមួយ​ឈើ​គ្រញូង​ដែលមាន​តម្លៃ​ប្រមាណ​ជាង​១​លាន​បាត ខណៈដែល ជនជាតិខ្មែរ​រូបនេះ​បាន​លបចូល​ទៅក្នុង ឧទ្យាន​ជាតិ​ដែលជា​តំបន់ហាមឃាត់​ដើម្បី​ធ្វើ​សកម្មភាព​ជញ្ជូន​ឈើ​គ្រញូង​ទាំងនោះ​ចេញពី​ព្រៃ ។​
​ប្រតិបត្តិការ​នេះ ត្រូវបាន​ធ្វើឡើង​ដោយ កម្លាំង​ជំនាញ​សហការ​ជាមួយ​កម្លាំងយោធា បាន​ឡោមព័ទ្ធ​ព្រៃ​ឧទ្យាន​ដែល​នៅ​ជាយ ភូមិ​ឡាំ​ភឿ​ក ក្នុងភូមិ​១ ឃុំ​ឡាំ​ភឿ​ក ស្រុក ខន​បុរី ខេត្ត​ណាក់​ខន​រាជ​សីមា ប្រទេស​ថៃ ដោយ​ក្នុង​នោះបាន​ប្រទះឃើញ​មនុស្ស ប្រមាណ​ជាង​២០​នាក់​ដែល​កំពុង​ធ្វើ​សកម្មភាព​ស្ពាយ​និង​ជញ្ជូន​ដុំ​ឈើ​គ្រញូង​ចេញពី​ព្រៃ​ទើប​កម្លាំង​បាន​សម្រុក​ឡោមព័ទ្ធ​ដើម្បី​ឃាត់ខ្លួន ។ ប៉ុន្តែ​ដោយសារ​យប់​ងងឹត​ផង​នោះ​ទើប​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​បានតែ​ម្នាក់​ដែលជា​ជនជាតិខ្មែរ​ឈ្មោះ ផេង ធួន អាយុ​២៥​ឆ្នាំ រួមជាមួយ​នឹង​ឈើ​គ្រញូង ដែល​បាន​កែច្នៃ​ជា​ដុំៗ ហើយ​ស្រេច​ចំនួន ២៨​ដុំ បើ​គិត​ជា​ទឹកប្រាក់​សរុប​ប្រហែល ជាង​១​លាន​បាត​ឯណោះ ។​
​ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​រូបនោះ បាន​សារភាពថា ខ្លួន​និង​បក្ខពួក​ចំនួន​២៤ នាក់​បាន​ចូលមកក្នុង​ទឹកដី​ថៃ​តាម​ខ្សែបន្ទាត់ ព្រំដែន​ក្នុង​ខេត្ត​ស្រះកែវ​តាំងពី​ថ្ងៃទី​២៦ ខែ ធ្នូ ឆ្នាំ​២០១៦​មកម្ល៉េះ ហើយ​ក៏បាន​ចូលមក​សំងំ​នៅក្នុង​ឧទ្យាន​ជាតិ​នេះ​រង់ចាំ​ឱកាសល្អ​ទើប​ចាប់ផ្តើម​កាត់ឈើ​ដើម្បី​នាំចេញ​ទៅ​ឲ្យ​ឈ្មួញ​តែ​ក៏ត្រូវ​ក្រុម​អង្គភាព​ជំនាញ​ឃាត់ខ្លួន​តែម្តង ។​
​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​កម្លាំង​ជំនាញ​នាំយក​ទៅកាន់​ស្នាក់ការ​ដើម្បី​សាក សួរ​បន្ត និង​ស្រាវជ្រាវ​រក​អ្នក​ដែល​នៅ​ពី​ក្រោយខ្នង ។​
​ដោយឡែក​ឈើ​គ្រញូង​ទាំង អស់​ក៏​ត្រូវបាន​បញ្ជូនទៅ​រក្សា​ទុក​នៅ​ទីតាំង មេព្រៃ​ជា​បណ្តោះអាសន្ន​ដើម្បី​ចាត់ការ​តាមច្បាប់ ៕

unnamed-9unnamed-10

បំផ្ទុះ​គ្រាប់បែក​ជិត​តុលាការ​ក្នុង​ទីក្រុង Izmir ប្រទេស​តួ​ក​គី​សម្លាប់​មនុស្ស​២​នាក់​

​តួ​ក​គី​៖​អភិបាលខេត្ត​បាន​និយាយថា មន្ត្រីប៉ូលិស​ម្នាក់ និង​បុគ្គលិក​តុលាការ​ម្នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​ហេតុការណ៍​វាយប្រហារ​ដែល​បានកើត​ឡើង​នៅ​ជិត​តុលាការ​មួយកន្លែង​ក្នុងស្រុក Bayrakli នៅក្នុង​ទីក្រុង Izmir នៅ​ភាគ​ខាងលិច​នៃ​ប្រទេស​តួ​ក​គី ខណៈដែល​ឃាតករ​២​នាក់​ត្រូវបាន​កងកម្លាំងប្រដាប់អាវុធ​បាញ់សម្លាប់​ផងដែរ​។​
​អភិបាលខេត្ត​រូប​នោះបាន​បញ្ជាក់ថា ក្រុម​សកម្មប្រយុទ្ធ​ឃើ​ដ​សង្ស័យ​បាន​បើក​ការបាញ់ប្រហារ​ទៅលើ​មន្ត្រីប៉ូលិស​ដែល​បាន​ព្យាយាម​បញ្ឈប់រថយន្ត​ពួកគេ​នៅ​កន្លែង​ត្រួតពិនិត្យ​នៅក្នុង​ទីក្រុង Izmir នៅ​ភាគ​ខាងលិច​នៃ​ប្រទេស​តួ​ក​គី ហើយ​ពួកគេ​បាន​បំផ្ទុះ​គ្រាប់បែក​ក្នុង​រថយន្ត​ពួកគេ​តែម្ដង​។ បន្ទាប់មក​ប៉ូលិស​ក៏បាន​រកឃើញ​រថយន្ត​មួយគ្រឿង​ទៀត​នៅ​ជិត​កន្លែងកើតហេតុ​នោះ​ដែល​គេ​បម្រុង​នឹងធ្វើ​ការ​បំផ្ទុះ​បន្ថែមទៀត​ផងដែរ ហើយ​ត្រូវបាន​ប៉ូលិស​ដោះ​គ្រាប់បែក​នោះ​ដោយ​សុវត្ថិភាព​។​
​ការវាយប្រហារ​នេះ​កើតឡើង​រយៈពេល​១​ថ្ងៃ​ក្រោយពី​ប៉ូលិស​បាន​ចាប់​ឃាត់ខ្លួន​មនុស្ស​ចំនួន​២០​នាក់​នៅក្នុង​ទីក្រុង​នេះ​ដែល​គេ​សង្ស័យថា ជាប់​ពាក់ព័ន្ធ​ជាមួយ​អ្នក​វាយប្រហារ​នៅ​ក្លឹប​រាត្រី​មួយកន្លែង​ដែល​រហូតមក​ដល់ពេលនេះ​ប៉ូលិស​មិនទាន់បាន​ចាប់ខ្លួន​នៅឡើយ​ទេ​។​
​គួរ​បញ្ជាក់ថា កាលពី​ចុង​សប្ដាហ៍​កន្លងទៅនេះ​មានការ​វាយប្រហារ​មួយ​នៅ​ក្លឹប​កម្សាន្ត​រ៉េ​ណា​ដែលជា​ស្នាដៃ​របស់​ក្រុម​រដ្ឋ​អ៊ីស្លាម​នៅក្នុង​ទីក្រុង​អ៊ី​ស្តា​ន់​ប៊ូល​ដោយបាន​សម្លាប់​មនុស្ស​ចំនួន​៣៩​នាក់​៕

6b16fdb01bd4b3abb441c868bafc2498_l

មនុស្ស​៩​នាក់​ស្លាប់​ក្នុង​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​នៅ​ទីក្រុង Jableh ប្រទេស​ស៊ី​រី​

​ស៊ី​រី​៖​យ៉ាងហោចណាស់​មនុស្ស​៩​នាក់​បាន​ស្លាប់បាត់​បង់ជីវិត​ក្នុង​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​ក្នុង​រថយន្ត​មួយ​នៅក្នុង​ទីក្រុង Jableh ខេត្ត​ឡា​តា​គៀ​ប្រទេស​ស៊ី​រី​ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​។ នេះ​បើ​យោងតាម​ប្រព័ន្ធ​ផ្ស​យ​ព្វ​ផ្សាយ​រដ្ឋ​នៅ​ប្រទេស​ស៊ី​រី​។​
តំបន់​នេះ​ធ្លាប់ជា​គោលដៅ​នៃ​ការវាយប្រហារ​ស្រដៀង​គ្នា​កាលពី​ពេលមុន​មក ហើយក៏​ជា​បេះដូង​នៃ​ក្រុម Alawites ដែលជា​សាខា​និកាយ​ស៊ី​អ៊ី​ត​គោរព​កាន់​ដោយ​ក្រុមគ្រួសារ​របស់លោក បា​សារ អាល់​អាសាដ ប្រធានាធិបតី​នៃ​ប្រទេស​ស៊ី​រី​។​
​ភ្លាមៗ​នោះ​គ្មាន​ក្រុម​ណាមួយ​អះអាង​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​ដែល​បាន​កើតឡើង​កាលពី នេះ​ទេ ហើយ​ក្រុម​រដ្ឋ​អ៊ីស្លាម និង​ក្រុម​សកម្មប្រយុទ្ធ​មួយចំនួនទៀត​មិនមែនជា​អ្នកចុះហត្ថលេខា​លើ​បទ​ឈប់​បាញ់​គ្នា​ដែល​បានសម្រេច​ដោយ​រដ្ឋាភិបាល​និង​ក្រុមប្រឆាំង​នោះទេ​៕

d7dc02fcd8ad3b96f55339f6025603e8_l

លំនៅដ្ឋាន​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​ក្រចេះ​កំពុង​ប្រឈម​ការ​គំរាម​ធ្ងន់ធ្ងរ​

ខេត្តក្រចេះ​៖​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ រស់នៅ​តាម​ដង​ទន្លេមេគង្គ ស្ថិត​ក្នុងភូមិ​អន្តែង​ដូន សង្កាត់​ក្រគរ ក្រុង​ក្រចេះ ជាច្រើន​គ្រួសារ​កំពុង​រង​ការ​គម្រាមកំហែង​យ៉ាងខ្លាំង​ពី​ការបាក់​ច្រាំងទន្លេ ដែល​ពួកគាត់​ថា អាចមកពី​ការធ្វើ​អាជីវកម្ម​បូម​ខ្សាច់​ខុស​បច្ចេកទេស នៅក្បែរ​លំនៅដ្ឋាន​ទាំងនោះ​។​
​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា អាជីវកម្ម​បូម​ខ្សាច់​នេះ គឺជា​របស់លោក រស់ ចិន្តា ដែល​មើលទៅ​គឺ​អនុវត្ត​ខុស​ស្តង់ដា​បច្ចេកទេស ដែល​ច្បាប់​បានកំណត់ ហើយ​ទីតាំង​បូម​ខ្សាច់​នោះ លោក រស់ ចិន្ដា បាន​បូម​ដាក់​លើដី​ឡូត៍​មួយកន្លែង ដែលជា​ដី​របស់​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តក្រចេះ​ទៀតផង​។​
​ដី​ឡូ​នេះ​ទៀតសោត កន្លងមក​គេ​ឃើញ​ដាក់​គ្រឿងចក្រ​របស់​មន្ទីរ តែ​មិនដឹងថា លោក រស់ ចិន្ដា មាន​ទំនាក់ទំនង​យ៉ាងម៉េច​ជាមួយ​លោក ស្រេង ស្រស់ ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត ទើប​លោក ស្រេង ស្រស់ ផ្ដល់​ដី​នោះ​ឲ្យ​ទៅ​លោក រស់ ចិន្ដា ធ្វើជា​ទីតាំង​ស្តុក​ខ្សាច់​ទៅវិញ​។​
​ប្រជាពលរដ្ឋ​បាន​បន្តថា អាជីវកម្ម​បូម​ខ្សាច់​របស់លោក រស់ ចិន្ដា មិន​ត្រឹមតែ​គម្រាមកំហែង​ដល់​ការបាក់​ស្រុត​ច្រាំងទន្លេ ប៉ុណ្ណោះ​ទេ ថែមទាំង​មាន​រថយន្ដ​ធំៗ​ដឹក​ខ្សាច់​បណ្ដាល​ឲ្យ​ខូច​ផ្លូវ ក្នុងភូមិ​របស់​ពួកគាត់​ទៀត ហើយ​ការ​ជញ្ជូន​ខ្សាច់​ចេញពី​ទីតាំង​ស្តុក​ខ្សាច់​នោះ ពេលខ្លះ​ការដឹកជញ្ជូន​មិនបាន​គ្រប​ឲ្យ​បាន​ត្រឹមត្រូវ​ទៀត ធ្វើ​ឲ្យ​ហុយ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ធ្វើដំណើ​តាម​ដងផ្លូវ និង​បរិស្ថាន​ថែមទៀត​។​
​ទោះជា​យ៉ាងណា ប្រជាពលរដ្ឋ​បានស្នើ​យ៉ាងទទូច​ទៅ​អាជ្ញាធរ ក៏​ដូច​មន្ទីរជំនាញ មេត្តា​ចុះមក​ត្រួត​ពិនិត្យមើល និង​ទប់ស្កាត់​ផង បើ​នៅតែ​បណ្ដោយ​អាជីវកម្ម​បូម​ខ្សាច់​មួយកន្លែង​នេះ​ទៀត ច្រាំងទន្លេ​នឹង​បាក់​ជាក់​ជាមិនខាន ព្រោះ​កន្លងមក​ក៏​ធ្លាប់មាន​ការបាក់​ច្រាំងទន្លេ នៅ​ភូមិ​ថ្ម​ក្រែ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ និង​ភូមិ​ឈើទាល​ភ្លោះ ស្រុក​ឆ្លួ​ង ខេត្តក្រចេះ រួចហើយ​ដែរ៕

img-20170105-wa0048img-20170105-wa0047

ឃាត់ខ្លួន​ភ្នាក់ងារ​វេរ​លុយ​ម្នាក់​ករណី​ឆបោក​លុយ​អតិថិជន​

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​ឈ្មួញ​រកស៊ី​វេរ​លុយ​ក្នុង និង​ក្រៅប្រទេស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ជា​លើក​ទី​២​ពាក់ព័ន្ធ​ករណី​ឆបោក​លុយ​អតិថិជន​រាប់លាន​រៀល ហើយ​មិន​ទទួលខុសត្រូវ​។​
​សមត្ថកិច្ច​កង​រាជ​អាវុធ​ខេត្តបាត់ដំបង​បានអោយដឹងថា ក្នុង​មូលដ្ឋាន​ស្រុក​ម៉ោង​ឬ​ស្សី​នៅ​ថ្ងៃទី​០៥ ខែមករា កម្លាំង​សមត្ថកិច្ច​បាន​ឡោមព័ទ្ធ​ទីតាំង​ផ្ទះ​វី​ង​វេរ​លុយ​យីហោ​(​ចំរើន សុ​ម៉ាលី​)​ដែល​ជាប់​សង្ស័យ​ពីបទ​ឆបោក​ប្រាក់​រាប់លាន​បាត​ពី​អតិថិជន​របស់ខ្លួន​ដើម្បី​សាកសួរ​ជាថ្មី​បន្ទាប់ពី​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​ទី​២​ហើយ​ត្រូវ​ចៅក្រម​ស៊ើបសួរ​អោយ​វិលត្រឡប់​ទៅកាន់​លំនៅដ្ឋាន​វិញ​ក្រោយ​២​ថ្ងៃ​នៃ​ថ្ងៃ​ចាប់ខ្លួន លុះដល់​ថ្ងៃទី​៥ ខែមករា​នេះ​ត្រូវ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ជាច្រើន​នាក់ បាននាំគ្នា​សម្រុក​ទៅប្តឹង​ប្រឆាំង​សាលាដំបូង​ខេត្ត​។​
ម្ចាស់​ទីតាំង​វី​ង​វេរ​លុយ​ដ៏​ធំ​ខាងលើ​ឈ្មោះ ជា សុ​ម៉ាលី អាយុ​៣២​ឆ្នាំ​រស់នៅ​ភូមិ​ពោធិ៍​១ ឃុំ​គារ ស្រុក​មោង​ប្ញ​ស្សី ខេត្តបាត់ដំបង​ត្រូវ​អតិថិជន​ជា​ដៃគូ​ដាក់​ពាក្យបណ្ដឹង ចោទប្រកាន់ថា​បាន​ប្រើល្បិច​បោក​ប្រាក់​រាប់លាន​បាត ដែល​កូនចៅ​ពួកគាត់​ជា​កម្មករ​ធ្វើការ​នៅ​ប្រទេស​ថៃ​ផ្ញើមក​ឱ្យ​ជា​ហើយ​បន្តរ​បន្ទាប់​ប៉ុន្តែ​ត្រូវ​ស្ត្រី​ម្ចាស់​វេ​លុយ​មិនបាន​ហៅ​សាច់ញាតិ​ឬ​ក្រុមគ្រួសារ​មក​បើក​លុយ​ឡើយ​។​
ប្រភព​ដដែល​បានអោយដឹង​បន្តថា សមត្ថកិច្ច​ខណៈ​បាន​ព្យាយាម​នាំខ្លួន ជា សុ​ម៉ាលី ត្រូវ​ស្ត្រី​រូបនេះ​គេច​ចូលទៅក្នុង​រួច​បិទទ្វារ​លេង​ចេញ​ក្រៅ​ជាច្រើន​ម៉ោង​។ លុះដល់​សៀ​ល​ថ្ងៃ​ដដែល សមត្ថកិច្ច​បង្ខំចិត្ត​ដី​សុំ​ដីកា​ពី​ព្រះរាជអាជ្ញា​ដើម្បី​សម្រុកចូល​តាម​នីតិវិធី​ឈានដល់​ការឃាត់ខ្លួន​តែម្តង​៕

15934664_1815511615354067_371511194_n15935901_1815511608687401_897237445_n15910134_1815511612020734_1312968782_n15909427_1815511598687402_1954963713_n

សមត្ថកិច្ច​កំពុង​ស្វែងរក​អ្នក​ចូលទៅ Hack គេហទំព័រ «voterlist.org.kh»

​រាជធានី​ភ្នំពេញ​៖​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) លោក ហង្ស ពុទ្ធា បាន​បង្ហើប​ថា គេហទំព័រ​គ​.​ជ​.​ប «voterlist.org.kh» ត្រូវបាន​ក្រុម Hacker នៅក្រៅ​ប្រទេស​ចូលលុកលុយ ប៉ុន្តែ​បញ្ហា​នេះ ត្រូវបាន​ដោះស្រាយ​រួចរាល់​ហើយ មិន​ប៉ះពាល់​អ្វី​នោះទេ ។ លោក​ថា ពេលនេះ គ​.​ជ​.​ប កំពុងតែ​សហការ​ជាមួយ​សមត្ថកិច្ច​ក្នុងការ​ស្វែងរក​អ្នក​ព្យាយាម​ចូលទៅ​បំផ្លាញ​គេហទំព័រ គ​.​ជ​.​ប​នោះ​។​
​សមត្ថកិច្ច​រួមសហការ​ជាមួយ គ​.​ជ​.​ប កំពុង​ស្វែងរក​អ្នក​ចូលទៅ Hack គេហទំព័រ បើទោះជា​ករណីនេះ ត្រូវបាន​ដោះស្រាយ​ដោយ​មិន​ប៉ះពាល់​អ្វី​ក៏ដោយចុះ​៕

fn-2017-01-05-11-26-49-0

​អាជ្ញាធរ​ថៃ​ដោះលែងអ្នកទោស​ខ្មែរ​៥​នាក់​​មកស្រុកវិញ​

ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖​ក្រុម​អាជ្ញាធរ​ថៃ​បាន ដោះ​លេង​អ្នកទោស​ខ្មែរ​៥​នាក់​ដែល​ជាប់​ពាក់ព័ន្ធ​ពីបទ​ឆ្លងដែន​ខុសច្បាប់​កាប់​ឈើ​គ្រញូង កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០១៦ ស្ថិតនៅ​ភូមិ​ជើងភ្នំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​
​អ្នកទោស​ខ្មែរ​ទាំង​៥​នាក់​៖​ទី​១​ឈ្មោះ ឈិន វិត ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ត្រាំខ្នា ឃុំ​កំពង់ស្វាយ ខេត្តកំពង់ធំ ថៃ​ចាប់ខ្លួន​កាលពី​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០១៥​។ ទី​២​ឈ្មោះ ចាន់ សុខា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​ប្រ​វង្ស ឃុំ​តា​ផេ​ន ស្រុក​ត្រាំកក់ ខេត្តតាកែវ ថៃ​ចាប់ខ្លួន​កាលពី​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០១៥​។ ទី​៣​ឈ្មោះ ស៊ើ​ង ធួន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ក្រៅ ឃុំ​ប្រាំបី​មុំ ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ ថៃ​ចាប់ខ្លួន​នៅ​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០១៥​។ ទី​៤ ឈ្មោះ នឹម វង្ស ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ​រស់នៅ​ភូមិ​ថ្មី ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ ថៃ​ចាប់ខ្លួន​នៅ​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០១៥ និង​ទី​៥ ឈ្មោះ ជួប វុន ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ រស់នៅ​ភូមិ​សាលា​ទំនប់ ឃុំ​ករ​កោះ ស្រុក​ជីក្រែង ខេត្តកំពុងធំ​។ ទាំង​៥​នាក់​នេះ​ឆ្លងដែន​ចូល​តាម​ច្រក​ក្បាល​អូរ​ស្វាយ ភូមិ​ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ជាប់គុក​នៅ​ខេត្ត​ស៊ីសាកេត​ប្រទេស​ថៃ​។​
​មន្ត្រី​ដែល​បម្រើ​ការងារ​នៅ​មាត់​ច្រកទ្វារ​អន្តរជាតិ​ជាំ​បានឱ្យដឹងថា អ្នកទោស​ខ្មែរ​ទាំង​៥​នាក់​បន្ទាប់ពី​បានទទួល​ពី​ក្រុម​អាជ្ញាធរ​ថៃ​នោះ ខាង​សម​ត្ត​កិច្ច​កម្ពុជា​បានធ្វើការ​អប់រុំ​ណែនាំ​រួច​ឱ្យ​វឹល​ត្រឡប់​ទៅ​ជួបជុំ​ក្រុមគ្រួសារ​វិញ​នា​ថ្ងៃ​ដដែល​។​គួ​រំលឹកថា នាពេល​សព្វថ្ងៃនេះ​ក្រុម​អាជ្ញាធរ​ថៃ​បានធ្វើការ​ដោះ​លេង​អ្នកទោស​ខ្មែរ​ដែល​ឆ្លងដែន​កាប់​ឈើ​គ្រ​ញួ​ង​ជា​បន្តបន្ទាប់ ដោយឡែក​ក្រុម​អាជ្ញាធរ និង​សម​ត្ត​កិច្ច កងកំលាំង​កម្ពុជា​ដែល​ការពារ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា ថៃ​ហាក់បីដូចជា​គ្មាន​ប្រសិទ្ធភាព​ក្នុងការ​បង្ក្រាប និង​ទប់ស្កាត់ ខណៈដែល​ពលរដ្ឋ​ខ្មែរ​លួច​ឆ្លងដែន​កាប់​ឈើ​គ្រញូង​នៅតែ​កើតមាន​យ៉ាង​គគ្រឹកគគ្រេង​ដដែល​៕

img-20170105-wa0017

អាជីវករ​ខ្មែរ និង​ប្រជាព​រដ្ឋ​ផ្ទុះ​ការតវ៉ា​នៅមុខ​ច្រកទ្វារ​គីឡូ​១៣ ស្រុក​សំពៅ​លូន​

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​អាជីវករ​ខ្មែរ​លក់ដូរ​នៅក្នុង​ផ្សារ​ថៃ​រួម​និង​ប្រជាពលរដ្ឋ​ចេញចូល​ទិញ​ទំនិញ​ជិត​៤០០​នាក់​ប្រមូលផ្តុំ​គ្នា​តវ៉ា​បិត​ច្រក​តំបន់ភ្នំ​ដី​ស្រុក​សំពៅ​លូន​ដោយ​ភាគី​ថៃ​បិទផ្លូវ​ស្រមោច​ក្បែ​ច្រក​តំបន់​មិនអោយ​ពួកគាត់​ឆ្លងកាត់​ដូច​សព្វដង​។
ហេតុការណ៍​ប្រមូលផ្តុំ​គ្នា​តវ៉ា​បិទ​ច្រក​ខាងលើនេះ​បានធ្វើ​ឡើង នៅវេលា​ម៉ោង​៦ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០១៧​នៅ​ច្រកទ្វារ​តំបន់​គីឡូ​13​ស្ថិតនៅក្នុង ភូមិ​គីឡូ​13 ឃុំ​សន្តិភាព​ស្រុក​សំពៅ​លូន​ខេត្តបាត់ដំបង​ព្រំប្រទល់​ស្រុក​ខ្លង​ហាត​ខេត្ត​ស្រះកែវ​ប្រទេស​ថៃ​ដែលមាន​ប្រជាពលរដ្ឋ​ខ្មែរ​រួម​និង​អាជីវករ​លក់ដូរ​ជិត​៤០០​នាក់​។​
ប្រភពពី​ប្រជាពលរដ្ឋ​បាន​និយាយថា​ការដែល​ពួកគាត់​ប្រមូលផ្តុំ​បិទ​ច្រក​តវ៉ា​នៅពេលនេះ​ក្នុង​គោលបំណង​សូម​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ប្រទេស​ទាំងពីរ​ជួយ​សម្រួល​ទៅដល់​ការធ្វើដំណើរ​របស់​ពួកគាត់​សូម​ឲ្យ​ពួកគាត់​ដែលជា​អាជីវក​លក់​គុយទាវ​បប​និង​គ្រឿង​ឧបភោគបរិភោគ​ផ្សេងទៀត​ឲ្យ​បាន​ចូល​នៅមុន​ម៉ោង​៧​វា​ងាយស្រួល​នៅក្នុង​ការរៀបចំ​នៅ​រាល់​មុខទំនិញ​របស់​ពួកគាត់​។​
ពាក់ព័ន្ធ​និង​កាត​វ៉ា​ខាងលើ​នេះដែរ លោក ឈុន លន់ ដែលជា​ប្រធាន​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​ថៃ​បាន​និយាយថា​ភាគី​ទាំងពី​កំពុង​រក​ដំណោះស្រាយ​ហើយ​ដើម្បី​ស្នើសុំ​ឲ្យ​អាជីវករ​បាន​ចូល​នៅ​ម៉ោង​5-30​នាទី​ដូច​ការស្នើសុំ​របស់​អាជីវ​ករ​ហើយ​ខាង​លោក​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​និង​ជួបពិភាគសា​គ្នា​នៅវេលា​ម៉ោង​ពី​រសៀល​នេះ​យ៉ាងណា​នោះ​លោក​និង​ជូនដំណឹង​នៅពេល​ក្រោយ​។​
​សូមបញ្ជាក់​ផងដែរ​ថា​កន្លងមក​អាជីវករ​ខ្មែរ​យើង​ចូលទៅ​លក់​នៅតាម​ច្រក​រប​បៀ​ង​យ៉ាង​ប្រថុយ​ប្រ​ឋាន​ដោយមាន​កាយា​មកា​មយ៉ាង​តឹងរឹង​ពី​សំណាក់​ទាហាន​ថៃ​ទើប​ពួកគាត់​សម្រេចចិត្ត​តវ៉ា​សុំ​ឲ្យ​អាជ្ញាធរ​ប្រទេស​ទាំងពីរ​ជួយ​រក​ដំណោះស្រាយ​៕

15909952_1815145262057369_405880228_n15909738_1815145238724038_466408795_n15909498_1815145242057371_448947570_n15909026_1815145265390702_1131871628_o15909003_1815145252057370_1142608953_o

រុស្ស៊ី​ត្រៀមខ្លួន​ជាស្រេច​ក្នុងការ​ផ្គត់ផ្គង់​គ្រឿង​សព្វាវុធ​ដល់​ហ្វីលីពីន​

ម៉ានីល​៖​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​នៅ​ប្រទេស​ហ្វីលីពីន​បាន​ថ្លែងថា ប្រទេស​រុ​ស្ស៉ី​ត្រៀមខ្លួន​រួចជាស្រេច ក្នុងការ​ផ្គត់ផ្គង់​អាវុធ​ធុន​តូច រួមមាន​កាំភ្លើងខ្លី និង​វែង​ជាដើម ព្រមទាំង យន្តហោះ​, ឧទ្ធម្ភាគចក្រ​, និង​នាវាមុជទឹក​មួយចំនួន ហើយ​និង​សព្វាវុធ​ដទៃៗ​ជាច្រើន​ប្រភេទ​ទៀត​ដល់​រដ្ឋាភិបាល​ក្រុង​ម៉ានីល​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​ស៊ិន​ហួរ ផ្សាយ​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​០៥ ខែមករា ឆ្នាំ​២០១៧​នេះ​។​
​លោក​ថ្លែង​បែបនេះ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​នៅលើ​នាវា​ពិឃាត Admiral Tributs របស់​ប្រទេស​រុ​ស្ស៉ី​ដែល​បាន​ចូល​ចត​នៅ​កំពង់ផែ​នៃ​រដ្ឋធានី​ម៉ានីល​សម្រាប់​ដំណើរ​ទស្សនកិច្ច​សុច្ឆន្ទៈ​ចាប់ពី​ថ្ងៃទី​០២-០៧ ខែមករា​។​
​លោក​ឯកអគ្គរដ្ឋទូត​បាន​គូសបញ្ជាក់ថា រុ​ស្ស៉ី​មាន​សម្ភារៈ​យោធា​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ដើម្បី​ផ្តល់​ឲ្យ​ហ្វីលីពីន ប៉ុន្តែ​អ្វីៗ​ទាំងអស់​ត្រូវធ្វើឡើង​ដោយ​អនុលោម​តាមច្បាប់​អន្តរជាតិ​ទាំងស្រុង​៕

fn-2017-01-05-09-59-26-0

អគ្គិភ័យ​ឆេះ​តូច​លក់​ដុ​រ​ក្នុង​ផ្សារ​រ៉ុង​គ្លឿ​ត្រូវបាន​រលត់​ទាំងស្រុង​ហើយ​

ខេត្តបន្ទាយមានជ័យ​៖​យោងតាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា គិត​ត្រឹម​ម៉ោង ៩ និង​៥៨​នាទី​ព្រឹក​ថ្ងៃទី​០៥ ខែមករា ឆ្នាំ​២០១៧​នេះ អគ្គិភ័យ​ដែល​ឆាបឆេះ​តូប​លក់ដូរ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​នៅក្នុង​ផ្សារ​រ៉ុង​គ្លឿ ឃុំ​ខ្លង​លឹក ស្រុក​អារញ្ញ ខេត្ត​ស្រះកែវ ប្រទេស​ថៃ ស្ថិត​នៅជាប់​ច្រកទ្វា​អន្តរជាតិ​ប៉ោយប៉ែត ត្រូវបាន​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ទៅវិញ​ទាំងស្រុង​ហើយ​។​
​យោងតាម​សេចក្តីរាយការណ៍​បញ្ជាក់​ថា អគ្គិភ័យ​នេះ​បាន​ឆេះ​បំផ្លាញ​តូប​លក់ដូរ​នៅ​ជួរ​អក្សរ​ស៊ី​អស់​ចំនួន​ពីរ​តូប​។ ទោះជា​យ៉ាងណា​ទំហំ​នៃ​ការខូចខាត​ទំនិញ​លក់ដូរ​វិញ​នៅ​មិនទាន់មាន​ការបញ្ជា​ក់នៅ​ឡើយ​នោះទេ​៕

fn-2017-01-05-09-34-06-0

អគ្គិភ័យ​កំពុង​ឆាប់ឆេះ​តូប​ដូរ​ក្នុង​ផ្សារ​រ៉ុង​គ្លឿ​យ៉ាង​សន្ធោសន្ធៅ​

ខេត្តបន្ទាយមានជ័យ​៖​យោងតាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា តូប​លក់ដូរ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​តូប​នៅក្នុង​ផ្សារ​រ៉ុង​គ្លឿ ឃុំ​ខ្លង​លឹក ស្រុក​អារញ្ញ ខេត្ត​ស្រះកែវ ប្រទេស​ថៃ ស្ថិត​នៅជាប់​ច្រកទ្វា​អន្តរជាតិ​ប៉ោយប៉ែត កំពុង​រង​ការឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​។​
យោងតាម​សេចក្តីរាយការណ៍​ដដែល​បញ្ជាក់ថា អគ្គិភ័យ​នេះ បាន​ឆាប់ឆេះ​ឡើង​នៅ​ម៉ោង​ប្រមាណ ៩ និង​១៥​នាទី​ព្រឹក​ថ្ងៃទី​០៥ ខែមករា ឆ្នាំ​២០១៧​នេះ​។​
​ទោះជា​យ៉ាងណា​មិនទាន់មាន​ការបញ្ជាក់​ពី​មូលហេតុ​ផ្តើម​ឲ្យ​មាន​អគ្គិភ័យ​នៅឡើយ​ទេ៕

fn-2017-01-05-09-34-06-1fn-2017-01-05-09-34-06-0

គ​.​ជ​.​ប ប្រជុំ​ពិគ្រោះ​យោបល់​លើ​សេចក្តីព្រាង​បទបញ្ជា​និង​នីតិវិធី​នៃ​ការបោះឆ្នោត​ឃុំ​-​សង្កាត់​

​រាជធានី​ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ​នៅ​ព្រឹក​ថ្ងៃទី​០៥ ខែមករា ឆ្នាំ​២០១៧​នេះបានរៀបចំ​បើក​កិច្ចពិភាក្សា​ពិគ្រោះ​យោបល់ លើ​សេចក្ដីព្រាង​បទបញ្ជា និង​នីតិវិធី​សម្រាប់​ការបោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ឆ្នាំ​២០១៧ ជាមួយ​ភាគី​ពាក់ព័ន្ធ​នានា នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​២​។​
​កិច្ចប្រជុំ​នេះ​ក្រោម​វត្តមាន លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន គ​.​ជ​.​ប និង​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ គ​.​ជ​.​ប មន្ត្រី​អគ្គលេខាធិការដ្ឋាន គ​.​ជ​.​ប តំណាង​គណបក្សនយោបាយ អង្គការ​មិនមែន​រដ្ឋាភិបាល ស្ថានទូត​ជំនាញការ​ជប៉ុន ជំនាញការ​សហភាព​អឺរ៉ុប សរុប​ប្រមាណ​ជាង​៣០០​នាក់​៕

801d6afd-668b-4f24-989a-956d2f2855b76e319e99-c707-4ea5-9d0d-2b8dde565df3

គ្រោះថ្នាក់​ចរាចរណ៍​អំឡុង​ឆ្លង​ឆ្នាំ​ថ្មីនៅថៃសម្លាប់មនុស្ស​ជាង​៤០០​នាក់​

បាងកក​៖​យោងតាម​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​របស់​អាជ្ញា​ថៃ​បាន​ឲ្យ​ដឹងថា មនុស្ស​ជាង ៤០០​នាក់​បាន​ស្លាប់​នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នៅក្នុង​ប្រទេស​ថៃ​អំឡុង​បុណ្យចូលឆ្នាំថ្មី​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។​
​នាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក​បាន​និយាយថា មនុស្ស​៤២៦​នាក់​បាន​ស្លាប់​នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ៣៣២៧​ករណី នៅ​ចន្លោះ​ថ្ងៃទី​២៩ ខែធ្នូ ដល់​ថ្ងៃទី​៣ ខែមករា​នេះ ពោលគឺ​បាន​កើនឡើង​ពី​ចំនួន ៣៤០​នាក់ កាលពី​ឆ្នាំមុន​។ ជាមួយគ្នា​យោងតាម​របាយការណ៍រ​បស់​អង្គការ​សុខភាព​ពិភពលោក​កាលពី​ឆ្នាំ​២០១៥​បាន​ឲ្យ​ដឹងថា អត្រា​គ្រោះថ្នាក់​ចរាចរណ៍​នៅក្នុង​ប្រទេស​ថៃ ស្ថិតនៅ​កម្រិត​ខ្ពស់បំផុត​នៅលើ​ពិភពលោក​។
​តួលេខ​គ្រោះថ្នាក់​ចរាចរណ៍​នៅក្នុង​ប្រទេស​ថៃ បាន​កើនឡើង បើទោះបីជា​រដ្ឋាភិបាល​បានធ្វើ​យុទ្ធនាការ​សុវត្ថិភាព​ចរាចរណ៍​តាមរយៈ​ការបង្កើន​ចំនួន​វត្តមាន​តម្រួត និង​យុទ្ធ​ន​ការផ្សព្វផ្សាយ​ព័ត៌មាន​ក៏ដោយ​៕

2