បាល់ទាត់ ៖យោងតាមកាសែតអេស្ប៉ាញ Don Balon បានផ្សាយថា ក្លឹបធំ២នៅក្របខ័ណ្ឌ Premier League មាន Chelsea និង Manchester United កំពុងប្រជែងគ្នាដណ្ដើមទិញយក Gareth Bale ពី Real Madrid។
Man Utd និង Chelsea មានបំណងយក Bale មកកាន់ Premier League វិញតែត្រូវចំណាយលុយមហាសាល ១៧២លានផោនសម្រាប់ការផ្ទេរ ខណៈខ្សែបម្រើសញ្ជាតិវែល ទើបបន្តកុងត្រា ៥ឆ្នាំកន្លះ ជាមួយ Real កាលពីឆ្នាំមុនដែលធ្វើឲ្យរូបគេទទួលថ្លៃនឿយហត់ប្រមាណ១៥០លានផោន។ នៅរដូវកាលថ្មី Bale បានអវត្តមានភាគច្រើនសម្រាប់ការប្រកួតដោយសារការវះកាត់ខ្មងជើងកាលពីខែវិច្ឆិកា។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៣ Bale បានបំបែកកំណត់ត្រាក្លាយជាកីឡាករថ្លៃបំផុតក្នុងលោកពេលផ្ទេរពី Spurs ទៅ Real តែកំណត់ត្រានេះបានបំបែកដោយ Paul Pogba ដែលផ្ទេរទៅ Old Trafford តម្លៃ៨៩លានផោន៕
ដោយ៖ប៉ែន សុផល
ខេត្តបាត់ដំបង ៖ខឹងឪពុកម្តាយមិនដណ្តឹងប្រពន្ធអោយ សម្រេចចិត្តចងកសម្លាប់ខ្លួនបញ្ជាក់ពីភាពទ្រាំលែងបានតទៅទៀត។ កម្លាំងទីបញ្ជាកាកងរាជអាវុធហត្ថខេត្តបាត់ដំបងបានអោយដឹងថា ករណីធ្វើអត្តឃាតដោយការចងកបញ្ចប់ជីវិតខ្លួនឯងនៅក្នុងបន្ទប់ទឹកនេះបានបង្ករការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១០ និង០០នាទីថ្ងែទី២៤ ខែមករា ឆ្នាំ២០១៧ត្រង់ចំនុចភូមិចុងសំណាយ ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
យុវជនគិតខ្លីធ្វើអត្តឃាតសម្លាប់ខ្លួននេះដែរមានឈ្មោះសាន សល់ ភេទប្រុស អាយុ២៦ឆ្នាំ របរធ្វើស្រែរស់នៅក្នុងបន្ទុកជាមួយឪពុក ម្តាយឋិតនៅក្នងមូលដ្ឋានកើតហេតុខាងលើ នៅថ្ងៃកើតហេតុបានចូលទៅសម្ងំនៅក្នុងបន្ទប់ទឹកមួយសន្ទុះធំហើយបានយកខ្សែចងគោចងកភ្ជាប់ទៅនឹងធ្នឹមបន្ទប់ទឹកសម្លាប់ខ្លួនតែម្តង៕
ដោយ៖ប៉ែន សុផល
បាត់ដំបង ៖២នាក់ឪពុកកូនបានស្លាប់ភ្លាមៗខណះត្រូវបានរថយន្តបើកល្បឿនលឿនហើយរ៉េចង្កូតទៅបុកចំពីមុខពេញទំហឹងបណ្តាលអោយមនុស្សចូលក្រោមកង់ឡាន។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើបានកើតឡើងនៅវេលាម៉ោង១៤ និង០០នាទីថ្ងៃទី២៤ ខែមករាឆ្នាំ២០១៧នៅ ចំណុចTV.28350,47700ស្ថិតក្នុង ភូមិកណ្តាល ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង។
សមត្ថកិច្ចប្រាប់អោយដឹងថា ជនរងគ្រោះ២នាក់ឪពុកនិងកូនជិះម៉ូតូម៉ាកហុងដាឌ្រីមC125ពណ៌ខ្មៅពាក់ស្លាកលេខបាត់ដំបង1L3268បើកបរដោយឈ្មោះសូ ភាព ភេទប្រុសអាយុ៤៦ឆ្នាំ មុខរបរជាកសិករ(ស្លាប់) អ្នករួមដំណើរជាកូនឈ្មោះវង សុផល ភេទប្រុសអាយុ ១៥ឆ្នាំ ជាសិស្ស(ស្លាប់)ទាំងពីរនាក់រស់នៅភូមិតាំងយូ ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង។ ចំណែករថយនបង្កម៉ាកកាម៉ាស់ពណ៌ប្រផះ គ្មានស្លាកលេខអ្នកបើកបរព្យាយាមរត់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន។
ប្រភពពីកន្លែងកើតហេតុប្រាប់ថានៅមុនពេលកើតហេតុគេឃើញម៉ូតូ១គ្រឿបើកបរដោយជិះគ្នា២នាក់ក្នុងទិសដៅពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុក៍ស្រាប់តែមានរថយន្ត១គ្រឿងបើកបរក្នុងល្បឿនយ៉ាងលឿនហើយបានរ៉េចង្កូតចូលក្នុងចំណែកផ្លូវខាងស្តាំម៉ូតូហើយបុកចំពីមុខពេញទំហឹងបណ្តាលអោយពីរនាក់ឪពុកកូនចូលក្រោមរថយន្តកិនស្លាប់តែម្តង។
ក្រោយកើតហេតុសមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកបានចុះទៅដល់ធ្វើការវាស់វែងរួច ប្រគល់សាកសពអោយទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ក្រចេះ ៖តាមរយៈការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាល និងការអភិវឌ្ឍរីកចំរើនផ្នែកសក្ដានុពលវិស័យទេសចរណ៍ក្នុងខេត្ត អាជ្ញាធរខេត្តក្រចេះ រំពឹងថា ភ្ញៀវទេសចរណ៍ជាតិ និងអត្តរជាតិ ចូលមកសម្រាកលេងកំសាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំចិនឆ្នាំនេះ មានការកើនឡើងជាងឆ្នាំមុនៗ ។ នេះបើតាមការលើកឡើងរបស់លោក ខណ្ឌ ចំណាន អភិបាលរងខេត្ត និងជាប្រធានក្រុមប្រចាំការគណៈកម្មការអភិរក្សនឹងអភិវឌ្ឍន៍តំបន់ទេសចរសត្វផ្សោតទន្លេមេគង្គក្រចេះ ។
លោក បានបន្តឲ្យដឹងថា សក្ដានុពលទេសចរណ៍ខេត្តក្រចេះ គឺមានតំបន់ទេសចរអន្លង់សត្វផ្សោត និងទឹកជួរកាំពី ក្នុងនោះតំបន់អន្លង់សត្វផ្សោត មានដល់ទៅ ៩កន្លែង ហើយអន្លង់ផ្សោតធំជាងគេនឹងមានផ្សោតរស់នៅច្រើនជាងគេ គឺអន្លងផ្សោតកាំពី ដែលទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិមកទស្សនាគ្រប់រដូវ ជាពិសេសអន្តរជាតិ ។
លោក បានបញ្ជាក់ថា ភ្ញៀវដែលមកទស្សនាសត្វផ្សោត អាចទស្សនាបានដោយរីករាយ ដោយជិៈទូកលេងនៅលើផ្ទៃទឹកទន្លេមេគង្គ ផ្ដិតរូបសត្វផ្សោត និងគយគន់ទេសភាពស្រស់ស្អាតប្លែកភ្នែក ។
លោក ឈ្នាង លន់ តំណាងសហគមន៍ទូកទេសចរណ៍ បានឲ្យដឹងថា តម្លៃដឹកជូនភ្ញៀវទស្សនាសត្វផ្សោត គឺនៅថេរ មិនថាថ្ងៃបុណ្យ ឬថ្ងៃធម្មតាឡើយ បើភ្ញៀវជាតិចាប់ពី៥នាក់ឡើង ៤ម៉ឺនក្នុងមួយម៉ោង ហើយបើភ្ញៀវអន្តរជាតិវិញ បើពីរនាក់ ម្នាក់ ៩ដុល្លាក្នុង១ម៉ោង បើចាប់ពី ៥នាក់ឡើង ម្នាក់ ៧ដុល្លាក្នុង ១ម៉ោង ។
អ្នកស្រី ឈាង ណាលីន ជាអ្នកលក់វត្ថុអនុស្សាវរីយ៍ បានឲ្យដឹងដែរថា បច្ចុប្បន្នការលក់ដូរវត្ថុអនុស្សាវរីយ៍ដាច់ជាងពីមុន ដោយភ្ញៀវជាតិងាកមកមានការចាប់អារម្មណ៍ច្រើន ថែមទាំងមានភ្ញៀងនៅតាមបណ្ដារខេត្តនានាទូទាំងព្រះរាជាណាចក្រកម្ពុជា កម្មង់ឲ្យធ្វើជាច្រើនថែមទៀតផង ចំពោះតម្លៃវិញនោះ លក់ក្នុងតម្លៃសមរម្យជូនទាំងភ្ញៀវជាតិ និងអន្តរជាតិ ។ ដោយឡែកសម្រាបផ្នែកសេវាកម្មម្ហូបអាហារនៅរម្មណីយដ្ឋានទឹកជួរកាំពីឯណោះវិញ ក៏មិនមានការប្រែប្រួលអំពីតម្លៃផងដែរ គឺលក់ក្នុងតម្លៃធម្មតាដូចគ្នា ។
ជាងនោះទៅទៀត ភ្ញៀវទេសចរជាតិ និងអន្តរជាតិ នឹងទទួលបានភាពសប្បាយរីករាយទាំងផ្លូវកាយ ចិត្ត និងអារម្មណ៍ ជាមួយនឹងការសម្រាកលំហែរកាយលើផ្ទះទឹក ស្ដាប់សូរសម្លេងទឹកហូរ ចុះងួតទឹកដ៏ត្រជាក់ ញ៉ាំអាហារឆ្ងាញ់ពិសារ មានតម្លៃសមរម្យ ជាលក្ខណៈជួបជុំញាតិមិត្ត ក្រុមគ្រួសារ បងប្អូន មិត្តភក្ដិ ។
លោក អភិបាលរងខេត្ត បានបញ្ជាក់បន្ថែមថា គណៈកម្មការអភិរក្សនឹងអភិវឌ្ឍន៍តំបន់ទេសចរ ក៏បានចុះអប់រំផ្សព្វផ្សាយផងដែរ អំពី សុវត្ថិភាពភ្ញៀវទេសចរ អនាម័យ តម្លៃសេវាកម្មផ្សេងៗ អោយលក់ក្នុងតម្លៃសមរម្យជូនភ្ញៀវទេសចរ ។
ទាក់ទិននឹងកំណើនភ្ញៀវទេសចរ ដែលមកលេងកំសាន្តនៅទឹកជួរកាំពី ក៏ដូចជាអន្លង់ផ្សោតកាំពី លោក សៀន គិន នាយខណ្ឌរដ្ឋបាលជលផលក្រចេះ បានឲ្យដឹងថា បញ្ហាការបំពង់សំឡេងលឺខ្លាំង បញ្ហាកង្វះអនាម័យ ការបោះចោរកាកសំណល់ផ្សេងៗ ដូចជា វត្ថុរឹង រាវ ផ្លាស្ទីច និងក្រដាស់វេចខ្ចប់ជាដើម គឺជាហេតុដែលបង្ករឲ្យមានផលប៉ះពាល់ការរំខានដល់បញ្ហាសុខភាព សុវត្ថិភាព និងការរស់នៅរបស់សត្វផ្សោតនៅក្នុងអន្លង់កាំពីផងដែរ៕
រាជធានីភ្នំពេញ ៖មេជួញដូរគ្រឿងញៀនដ៏ធំ និងសកម្មម្នាក់ បានសារភាពថា ខ្លួនធ្លាប់បានបង់លុយចំនួន ៧ពាន់ ដុល្លារ និងម៉ូតូ Zommer-X មួយគ្រឿង ឲ្យទៅមន្ត្រីនគរបាលការិយាល័យក១ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដើម្បីជាថ្នូរនឹងការដោះលែងរូបគេ ។ មេជួញដូរគ្រឿងញៀន ដ៏សកម្មម្នាក់នោះឈ្មោះ នែម រតនៈ អាយុ ៣៣ឆ្នាំ ត្រូវបានកម្លាំងនគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជាថ្មីនៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ ហើយរឹបអូសបានវត្ថុតាងគ្រឿងញៀនជាច្រើនកញ្ចប់ថែមទៀត ។
ការឃាត់ខ្លួនជាថ្មីនៅផ្ទះជួលក្នុងភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ខណដែល សមត្ថកិច្ចដកហូតបានថ្នាំញៀនក្រាមសថ្លា ហៅម៉ាទឹកកកចំនួន ៩កញ្ចប់ធំ និង ៨កញ្ចប់តូច ប៊ិចកាំភ្លើង ១ដើម មានគ្រាប់ ១គ្រាប់ និងវត្ថុតាងវិចខ្ចប់មួយចំនួនផងដែរ។ ក្រោយពេលចាប់ខ្លួនជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ចូនទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ រង់ចាំកសាងសំណុំរឿងបញ្ចូនទៅតុលាការចាត់ការទៅតាមច្បាប់៕
ដោយ៖បញ្ញា
ភ្នំពេញ ៖កម្លាំងនគរបាលចោមចៅខណ្ឌពោធិ៍សែនជ័យសហការជាមួយកម្លាំងនគរបាលខណ្ឌពងទឹកខណ្ឌដង្កោ ធ្វើការឡោមព័ទ្ធតាមរយៈ GPS ចាប់ជនសង្ស័យដែលបានធ្វើសកម្មភាពកាច់.កម៉ូតូកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី២៤ខែមករាឆ្នាំ២០១៧ នៅភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រហូតមកដល់វេលាម៉ោង១៣រសៀល ថ្ងៃទី២៥ខែមករាឆ្នាំ២០៧ដដែល ក៏បានឃាត់ខ្លួននៅចំណុចផ្លូវជាតិលេខ៣ សង្កាត់ពងទឹក ខណ្ឌដង្កោ។
តាមរយ:ពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ជិន សារ៉ាត់ អាយុ២៥ឆ្នាំ ស្នាក់នៅភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដែលាមានស្រុកកំណើត ភូមិឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង ដែលជាម្ចាស់តូចក្រតយានយន្ត ម៉ាក់ scopy 1FC-6648 បានបំពាក់ប្រពន្ធ GPS ។
ជនសង្ស័យដែលកម្លាំងសមត្ថកិច្ចឃាត់បាននោះឈ្មោះ ស្រី សុភ័ក្រ អាយុ៣៥ឆ្នាំ មុខរបរកម្មករលីសែង និងទីកន្លែងមិនប្រាកដ មានស្រុកកំណើតនៅ ភូមិពងទឹក ឃុំក្រាំងតាយ៉ង ស្រុកពាម៌រ ខេត្តព្រៃវែង។
តាមការបង្ហាញរបស់កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលពងទឹកបានអោយដឹងថា ដោយមានការសហការយ៉ាងយកចិត្តទុកដាក់ តាមពាក្យបណ្តឹងរបស់ជនរងគ្រោះទើបដល់ឈានដល់កំណត់មុខសញ្ញានិងភិនភាគ ទីតាំងយ៉ាងច្បាស់តាមរយ: GPS ក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើតែម្តង។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអសន្ននៅប៉ុស្តិ៍នគរបាលពងទឹកដើម្បីបន្តនីតិវិធី និងរង់ចាំជនគ្រោះយកឯកសារពាក់ព័ន្ធដើម្បីប្រគល់ម៉ូតូជូនវិញ៕
រាជធានីភ្នំពេញ ៖នគរបាលប៉ុស្តិ៍រដ្ឋបាលច្បារអំពៅ២ទៅចាប់ខ្លួនបុរសចំណាស់ម្នាក់ដល់ផ្ទះបន្ទាប់ពីបែកធ្លាយករណីចាប់រំលោភសេពសន្ថវៈក្មេងស្រីអាយុ៨ឆ្នាំម្នាក់បានសម្រេចរហូត៣ដង ដែលការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោងប្រហែល៨ព្រឹក ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិដើមស្លែង១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។
សមត្ថកិច្ចបានដឹងថា ជនសង្ស័យឈ្មោះ ស្រ៊ុន ចាន់ថា ភេទប្រុស អាយុ៥០ឆ្នាំ មុខរបររត់ម៉ូតូឌុប មានស្រុកកំណើតនៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅម្តុំទួលតឹង កន្លែងផ្នូរខ្មោចភូមិសង្កាត់ខាងលើ។ ចំណែកក្មេងស្រីរងគ្រោះឈ្មោះ ថ.ស.ព អាយុ៨ឆ្នាំ ស្នាក់នៅជាមួយម្តាយដែលមានសតិមិនប្រក្រតី និងជីដូនចំណាស់ដែលគ្មានលទ្ធភាពធ្វើអ្វីបានដោយរូបនាងកំព្រាឪពុកតាំងពីអាយុ២ខួបកម្ល៉េះ ។
ក្មេងស្រីរងគ្រោះបានឲ្យសមត្ថកិច្ចដឹងថា បុរសចំណាស់ខាងលើបានលួងលោមនាងឲ្យទៅផ្ទះរបស់គេ រួចចាប់រំលោភដោយបង្ខំរហូតបានសម្រេចចំនួន៣ដងផ្ទួនៗគ្នា ។ ក្មេងស្រីដដែលបន្ត ក្រោយមកមានអង្គការមនុស្សធម៌មួយបានចុះទៅភូមិខាងលើ ក្មេងស្រីរងគ្រោះក៏បានរៀបរាប់ប្រាប់ពីអំពើដែលជនសង្ស័យប្រព្រឹត្តមកលើខ្លួន ទើបខាងតំណាងអង្គការបានទូរស័ព្ទទៅកាន់សមត្ថកិច្ចឲ្យជួយអន្តរាគមន៍ឃាត់ខ្លួនតែម្តង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយបដិសេធជាដាច់ខាតថា ខ្លួនមិនបានប្រព្រឹត្តអំពើអ្វីទាំងអស់ទៅលើក្មេងស្រីរងគ្រោះ គ្រាន់ត្រឹមជាអ្នកជិតខាងគ្នាប៉ុណ្ណោះ តែទោះបីជាយ៉ាងណាជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅប៉ុស្តិ៍រដ្ឋបាលនគរបាលច្បារអំពៅ២រង់ចាំបន្តនីតិវិធីនៅពេលក្រោយ៕
ដោយ៖បញ្ញា
ភ្នំពេញ ៖ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលូនចូលកន្លែងផ្ញើម៉ូតូបម្រុងលួចម៉ូតូ តែត្រូវបានសន្តិសុខឃើញទាន់នាំគ្នាព្រួតចាប់បានហើយវាយម្នាក់មួយដៃមួយជើងទ្រមខ្លួន ទើបប្រគាល់អោយសមត្ថកិច្ច។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩ និង៣០នាទីព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧នៅចំណុចផ្លូវឌួនងៀប២ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
តាមការរៀមរាប់ពីសន្តិសុខបានអោយដឹងថា នៅមុនពេលកើតហេតុគឹបានឃើញជនសង្ស័យនេះលូនចូលរបងដែលជាកន្លែងផ្ញើរបស់សហគ្រាស ឌីន ហាន ដែលមានទីតាំងនៅកន្លែងកើតហេតុខាងលើដើម្បីធ្វើសកម្មភាពលួចម៉ូតូ ខណៈពេដែលកំពុងធ្វើសកម្មភាពលួចម៉ូតូនោះ សន្តិសុខក៏បានឃើញទាន់ក៏នាំគ្នាដេញចាប់ រួចក៏ស្វាគមន៍ដោយកណ្តាប់ដៃ និងជើងតែម្តង បណ្តាលអោយជនរងគ្រោះបែកមុខបែកមាត់គួរអោយអាណិត រួចហើយក៏ប្រគល់អោយសមត្ថកិច្ចតែម្តង។
ក្រោយពីពេលបានប្រគល់អោយសមត្ថកិច្ចបញ្ជូនទៅកងរាជអាវុធហត្ថខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាកាត់ទោសតាមផ្លូវច្បាប់៕
បាល់ទាត់ ៖អ្នកចាត់ការក្រុម Manchester United លោក Jose Mourinho បានអះអាងថា លោកនឹងមិនហាមឃាត់ Wayne Rooney ទេប្រសិនបើប្រធានក្រុមរូបនេះសម្រេចចិត្តផ្លាស់ទៅលេងនៅប្រទេសចិននោះ។
នាពេលអនាគតកីឡាករវ័យ ៣១ឆ្នាំរូបនេះ ត្រូវបានក្លាយជាចំណុចមកពិភាក្សានៅរបស់ក្លិបនៅរដូវកាលនេះ បន្ទាប់ពី Rooney មិនសូវបានបង្ហាញខ្លួនជាជម្រើសដំបូងក្រោយការដឹកនាំរបស់លោក Mourinho នៅ Old Trafford ។
Rooney បានស៊ុតគ្រាប់ទី២៥០របស់ខ្លួននៅឲ្យ Man Utd ពេលតាមបានស្មើជាមួយក្រុម Stoke City កាលពីថ្ងៃសៅរ៍ និង
ត្រូវបានរំពឹងថានឹងទទួលបានការចាប់អារម្មណ៍ពីក្រុម Guangzhou Evergrande និង Beijing Guoan ផងដែល។
ក្លឹបជើងឯក Guangzhou Evergrande និងក្លឹប Beijing Guoan នៅក្របខណ្ឌ Chinese Super League របស់ចិនបានត្រៀមផ្តល់ប្រាក់ឈ្នួល៧០០.០០០ផោនក្នុងមួយសប្តាហ៍ដើម្បីអូសទាញ Rooney ឲ្យចាកចេញពី Man Utd នៅរដូវក្តៅនេះ។
កាសែត The Mirror បានដកស្រង់សម្តីលោក Mourinho ថា Rooney ប្រហែលជាយល់ព្រមចាកចេញ ពីព្រោះខ្លួនលែងក្លាយជាជម្រើសទី១ក្រោមការដឹកនាំរបស់លោកទៀតហើយ។ លោក Mourinho បាននិយាយថា ការសម្រេចចិត្តយ៉ាងណានោះគឺអាស្រ័យលើ Rooney។
Mourinho បានបន្តថា “វាអាស្រ័យលើគាត់។ ខ្ញុំមិនចូលចិត្តរិះគន់កីឡាករ ដែលសម្រេចចិត្តទៅលេងនៅចិនទេ។ វាគឺជាឆាកជីវិតរបស់ពួកគេ។ វាគឺជាការរៀបចំឆាកជីវិត និងជាការរៀបចំអាជីពរបស់ពួកគេ”៕
វ៉ាស៊ីនតោន ៖ទីភ្នាក់ងារសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃអង្គារ ទី២៤ ខែមករា ឆ្នាំ២០១៧ថា លោក Mike Pompeo ត្រូវបានព្រឹទ្ធសមាជិកសភាអាមេរិកបោះឆ្នោតអនុម័តទទួលស្គាល់ហើយ ជានាយកទីភ្នាក់ងារ ស៊ើបការណ៍សំងាត់ CIA ក្រោមរដ្ឋបាលអាមេរិកថ្មីរបស់លោក ដូណាល់ ត្រាំ។
ព្រឹទ្ធសមាជិកសភាបានបោះឆ្នោតអនុម័តក្នុងសំឡេងគាំទ្រ៦៦ទល់នឹង៣២សំឡេង ទទួលស្គាល់ លោក Mike Pompeo ជានាយកទីភ្នាក់ងារស៊ើបការសំងាត់ CIA ខណៈព្រឹទ្ធសមាជិកសភាមួយរូប មកពីគណបក្សសាធារណរដ្ឋ Rand Paul បានបោះឆ្នោតជំទាស់៕
ខេត្តសៀមរាប ៖យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា យន្តហោះរបស់ចិនដឹកអ្នកដំណើរជាង១០០នាក់ បែកកង់នៅពេលចុះចតនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប។ ករណីនេះកើតឡើងនៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧នេះ ប៉ុន្តែពុំមានអ្នករងគ្រោះទេ។
សេចក្តីរាយការណ៍ដដែលបញ្ជាក់ថា យន្តហោះនេះមានជើងហោះហើរលេខ ZA484 មកពីខេត្ត WUHAN ប្រទេសចិន ដោយចុះចតនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប ហើយបានបែកកង់នៅលើចុងផ្លូវរត់៕
ហាណូយ ៖ស្ត្រីម្នាក់ត្រូវបាននគរបាលវៀតណាមឃាត់ខ្លួនពាក់ព័ន្ធករណីសកម្មភាពរិះគន់រដ្ឋាភិបាល តាមរយៈអ៊ិនធើណែត។ នេះបើតាមយោងការផ្សាយទីភ្នាក់ងារសារព័ត៌មាន Strait Times។
សារព័ត៌មានដដែលបញ្ជាក់ថា ស្រី្តដែលឃាត់ខ្លួននោះមានឈ្មោះ Tran Thi Nga អាយុ៣៩ឆ្នាំ ត្រូវបានឃាត់ខ្លួននៅខេត្តភាគខាងជើងរបស់វៀតណាម ដែលនគរបាលចោទថា គេហទំព័ររបស់គាត់ មានការផ្សព្វផ្សាយយុទ្ធនាការតាមការសរសេរ និងវីឌីអូបំផុសឲ្យសាធារណជនងើបឡើងប្រឆាំងរដ្ឋាភិបាល៕
វ៉ាស៊ីនតោន ៖លោក ដូណាល់ ត្រាំ ដែលជាប្រធានាធិបតីថ្មីរបស់អាមេរិកបានចុះហត្ថាលេខាដកខ្លួន ចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម នៃភាពជាដៃគូអន្តរប៉ាស៊ីហ្វិក TPP ជាផ្លូវការតាមអ្វីដែលលោកបានសន្យាក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអង្គារ ទី២៤ ខែមករា ឆ្នាំ២០១៧នេះ។
ក្រុមការងាររបស់លោកត្រាំបានឱ្យដឹងថា ប្រធានាធិបតីអាមេរិកថ្មីរូបនេះ អាចនឹងធ្វើកិច្ចចចារជាលក្ខណៈបុគ្គលជាមួយនឹងភាគីនៃកិច្ចព្រមព្រៀង TPP ដែលនេះមានន័យថា រដ្ឋបាលអាមេរិកអាចនឹង ស្វែងរកការព្រមព្រៀងថ្មីជាមួយនឹងបណ្ដាប្រទេសដែលបានចូលរួមក្នុងកិច្ចព្រមព្រៀង TPP ។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្ម TPP នេះមានសមាជិកចូលរួម១២ប្រទេសដូចជា អូស្ត្រាលី ព្រុយណេ កាណាដា ឈីលី សហរដ្ឋអាមេរិក ជប៉ុន ម៉ាឡេស៊ី ម៉ិចស៊ិកកូ នូវែលសេឡង់ ប៉េរូ សិង្ហបុរី និងវៀតណាម។ ក៏ប៉ុន្តែកិច្ចព្រមព្រៀងនេះ អាចនឹងត្រូវបានលុបចោល បើសិនជាទីក្រុងវ៉ាស៊ីនតោនសម្រេចចិត្តដកខ្លួន៕
គូឡាឡាំពួរ ៖មនុស្ស៤នាក់ ក្នុងនោះមានជនបរទេស៣នាក់ត្រូវបានប៉ូលិសម៉ាឡេស៊ីចាប់ខ្លួនដោយជាប់ សង្ស័យពាក់ព័ន្ធនឹងក្រុមសកម្មប្រយុទ្ធ ISIS មានមូលដ្ឋាននៅតំបន់ភាគខាងត្បូង ប្រទេសហ្វីលីពីន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia។
ប៉ូលិសបាននិយាយថា ជនសង្ស័យទាំងបួននាក់ខាងលើរួមមាន ជនជាតិហ្វីលីពីនម្នាក់ អាយុ៣១ឆ្នាំ ជនជាតិបង់ក្លាដែស២នាក់ អាយុ២៧ឆ្នាំ និង២៨ឆ្នាំ ព្រមទាំងស្ត្រីម្នាក់មានអាយុ២៧ឆ្នាំ ជាជនជាតិម៉ាឡេស៊ី។ ពួកគេទាំងនេះត្រូវបានឃាត់ខ្លួននៅក្នុងទីក្រុង សាបាស (Sabah) និងទីក្រុងគូឡាឡាំពួរ នៅចន្លោះ ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែមករា កន្លងទៅនេះ ក្រោមបទសង្ស័យជាប់ទាក់ទិននឹងក្រុម ISIS ក្នុងការរៀបចំគំរោងបង្កើតចំណុចឆ្លងកាត់សម្រាប់ក្រុមភេរវករ ពីតំបន់មជ្ឈិមបូព៌ា មកកាន់តំបន់អាស៊ីអាគ្នេយ៍ ដើម្បីឆ្ពោះទៅកាន់កោះមិនដាណាវ នៃប្រទេសហ្វីពីន។
ប៉ូលិសម៉ាឡេស៊ីបានបញ្ជាក់ថា ខ្សែបណ្ដាញក្រុម ISIS ថ្មីនេះមានមូលដ្ឋាននៅតំបន់ភាគខាងត្បូងប្រទេសហ្វីលីពីន គឺត្រូវបានបង្កើតឡើងដោយអតីតសាស្ត្រាចារ្យម្នាក់មកពីសាកលវិទ្យាល័យ Malaya មានឈ្មោះថា Mahmud Ahmad ដែលបានផ្សារភ្ជាប់ទំនាក់ទំនងជាមួយឧទ្ទាម Abu Sayyaf៕
Posts navigation
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍