All posts by មេគង្គ ប៉ុស្តិ៍

ខឹង​ឲ្យ​យក​កូន​ចេញ​មិន​ព្រម វាយ​បែក​ភ្នែក ហើយ​ម​មុខ

​រាជធានី​ភ្នំពេញ​៖​បុរស​ជា​ប្តី​ចិត្ត​អប្រិយ​ម្នាក់​បាន​វាយ​ប្រពន្ធ​បណ្តាល​ឲ្យ​រងរបួស​បែក​ភ្នែក និង​ហើម​មុខ​យ៉ាងខ្លាំង ព្រោះតែ​ខឹង​ឲ្យ​នាង​យក​កូន​ក្នុង​ផ្ទៃ​ចេញ​មិន​ព្រម ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង​២០​នាទី​យប់ ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៦ ស្ថិតនៅក្នុង​វត្ត​កំបូល សង្កាត់​កំបូល ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​
តាម​ប្រភពព័ត៌មាន​ពី​មន្ត្រីនគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ស្ត្រី​រងគ្រោះ​មានឈ្មោះ ចូក ស្រី​នាង អាយុ​៣៤​ឆ្នាំ មុខរបរ​ដើរ​បេះ​ត្រកួន​លក់ ចំណែកឯ​បុរស​ជា​ប្តី​មានឈ្មោះ សឹម មុខរបរ​ធ្វើការ​សំណង់​។​
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា បើតាម​ស្ត្រី​រងគ្រោះ​រៀបរាប់ថា រូបគាត់ និង​ប្តី​បាន​រួមរស់​ជាមួយគ្នា​អស់​រយៈពេល​៤​ឆ្នាំ​ហើយ ដោយ​មិនបាន​រៀបការ​អ្វី​ឡើយ ហើយ​រូបគាត់​បច្ចុប្បន្នកំពុង​តែមាន​ផ្ទៃពោះ​២​ខែ​ផងដែរ​។ នៅ​ថ្ងៃកើតហេតុ​ប្តី​របស់គាត់​បាន​បង្ខំ​ឲ្យ​គាត់​យក​កូន​ចេញ តែ​គាត់​មិន​ព្រម​ក៏​ឈ្លោះប្រកែក​គ្នា ហើយ​ឈានដល់​ការប្រើ​ហិង្សា​វាយ​មកលើ​រូបគាត់​បែក​ភ្នែក និង​ហើម​ពេញមុខ​តែម្តង​។​
​ក្រោយ​ត្រូវ​ប្តី​វាយ​ធ្វើបាប​រួចមក ដោយសារតែ​ខ្លាច​ប្តី​តាមរក​ឃើញ​វាយ​ធ្វើបាប​ទៀត គាត់​ក៏បានរ​ត់ទៅ​ពួន​សម្ងំ​នៅក្នុង​វត្ត​កំបូល ហើយក៏​ត្រូវ​ប្រជាពលរដ្ឋ​នៅក្បែរនោះ​ប្រទះឃើញ ក៏​ហៅ​សមត្ថកិច្ច​ឲ្យ​ជួយ និង​ហៅ​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​មន្ទីរពេទ្យ​តែម្តង​៕

kn-2-768x432

ពុល​ស្រា​លាយ​ខុស​បច្ចេកទេស​ស្លាប់​មនុស្ស​៣៣​នាក់​នៅ​រុស្ស៊ី​

​មូ​ស្គូ​៖​ភ្នាក់ងារ​សារព័ត៌មាន​ចិន​ស៊ិន​ហួរ ចេញផ្សាយ​នា​ល្ងាច​ថ្ងៃ​ចន្ទ ទី​១៩ ខែធ្នូ ឆ្នាំ​២០១៦​ម្សិលមិញ​បាន​ឲ្យ​ដឹងថា មនុស្ស​យ៉ាងហោចណាស់​៣៣​នាក់​បាន​ស្លាប់​ដោយសារ​ពុល​ស្រា បន្ទាប់ពី​ពួកគេ​ទាំងនេះ​បាន​លាយ​សាប៊ូ​ដុះ​ខ្លួន​ជាមួយនឹង​ស្រា​មាន​ម៉ាក​សញ្ញា «Boyarishnik» នៅឯ​ទីក្រុង​អៀ​គុត (Irkutsk) ស្ថិតនៅ​ភាគ​ខាងកើត​នៃ​តំបន់​ស៊ី​បេ​រី​។
​អាជ្ញាធរ​និយាយថា ជុំវិញ​បញ្ហា​នេះដែរ​ក្រុម​អ្នកស៊ើប​អង្កេត​បានបញ្ជាក់​ថា មនុស្ស​៣៣​នាក់​ក្នុងនោះ​មាន​ស្ត្រី​ម្នាក់​បាន​ស្លាប់​ដោយសារ​ពុល​ស្រា ខណៈ​មនុស្ស​ជាង​៥៤​នាក់​ផ្សេងទៀត កំពុងស្ថិត​នៅក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ រីឯ​ការស៊ើបអង្កេត​កំពុងតែ​ធ្វើឡើង​។
​ជាមួយគ្នានេះ​នាយករដ្ឋមន្ត្រី​រុស្ស៊ី លោក ឌី​មី​ទ្រី ម៉េ​ដ​វេ​ដេ​វ បាន​បញ្ជា​ឲ្យ​គណៈរដ្ឋមន្ត្រី​របស់ខ្លួន​ចាត់វិធានការ​ជាបន្ទាន់​ដើម្បី​ដោះស្រាយ​បញ្ហា​ពុល​ស្រា និង​ស៊ើបអង្កេត​ករណី​នៃ​ការ​លាយ​ស្រា ជាមួយ​សារធាតុ​ខុស​បច្ចេកទេស​ខាងលើ​៕

fn-2016-12-19-16-16-14-0

ក្រសួង​ឱ្យ​ផ្អាក​ការផ្សាយ​ស្ប៉ត​ពាណិជ្ជកម្ម​ផលិតផល​កាហ្វេ​ក្រុមហ៊ុន ស៊ីន វេ​ង​យូ​

រាជធានី​ភ្នំពេញ​៖​ក្រសួង​ព័ត៌មាន​នៅ​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៦​នេះ បានចេញ​សេចក្តីប្រកាស​មួយ ដោយ​ឱ្យ​ស្ថានីយ៍ទូរទស្សន៍ វិទ្យុ ទស្សនា​វ​ដ្តី និង​សារព័ត៌មាន​ទាំងអស់ ផ្អាក​ផ្សាយ​ស្ប៉ត​ពាណិជ្ជកម្ម​នៃ​ផលិតផល​កាហ្វេ​របស់​ក្រុមហ៊ុន ស៊ិន វ៉េង​យូ ខណៈដែល​ស្បត​ពាណិជ្ជកម្ម​នោះ មាន​លក្ខណៈ​អូសទាញ​បំភាន់​ការពិត​ធ្វើ​ឲ្យ​អ្នកប្រើប្រាស់​មានការ​ភ័ន្តច្រឡំ​។​
​ក្រសួង​ព័ត៌មាន បាន​បញ្ជាក់ថា កន្លងទៅ​ថ្មីៗ​នេះ ក្រុមការងារ​ផ្នែក​តាមដាន​វាយតម្លៃ អនុលោមភាព​ស្ប៉ត​ផ្សាយពាណិជ្ជកម្ម ផលិតផល​ទំនិញ និង​សេវាកម្ម​របស់ អគ្គនាយក​កាំកុងត្រូល នៃ​ក្រសួងពាណិជ្ជកម្ម បាន​ពិនិត្យឃើញ​ភាពមិនប្រក្រតី នៃ​ការផ្សាយ​ស្ប៉ត​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន ស៊ិន វេ​ង​យូ មាន​លក្ខណៈ​អូសទាញ បំភាន់ ឬ​ព​ង្វា​ក់​ការពិត ធ្វើឱ្យ​អ្នកប្រើប្រាស់​មានការ​ភាន់ច្រឡំ ដើម្បី​បោក​បញ្ឆោត​មហាជន​ឱ្យ​គាំទ្រ និង​ប្រើប្រាស់​ផលិតផល​ទំនិញ របស់ខ្លួន​តាម​បណ្តាញ ផ្សព្វផ្សាយ​នានា ដោយ​អួតអាង​ថា មានតែ​ផលិតផល​កាហ្វេ របស់ខ្លួន​តែមួយគត់ ដែល​មិនមាន​សារធាតុ​គីមី រីឯ​កាហ្វេ​ផ្សេងទៀត (​កាហ្វេ​រតនគិរី កាហ្វេ​ស្ទឹងត្រែង កាហ្វេ​អង្គរវត្ត​) សុទ្ធតែជា​កាហ្វេ​គីមី​»​។​
​ក្រសួង​ព័ត៌មាន បាន​ចាត់ទុកថា ការផ្សាយ​ស្ប៉ត​ពាណិជ្ជកម្ម​បែបនេះ គឺជា​សកម្មភាព​ល្មើសច្បាប់​ស្តីពី ការគ្រប់គ្រង​គុណភាព​សុវត្ថិភាព​លើ​ផលិតផល​ទំនិញ និង​សេវា ដែល​ធ្វើឱ្យប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សមធម៌ នៃ​ការធ្វើ​ពាណិជ្ជកម្ម និង​ធ្វើឱ្យ​បរិយាកាស​ទីផ្សារ​ប្រកួតប្រជែង​មាន​ភាពច្របូកច្របល់ បាត់​សណ្តាប់ធ្នាប់ មិនអាច​គ្រប់គ្រង​បាន ជាពិសេស​លើ​វិស័យ​ធុរកិច្ច និង​វិ​និ​យោ​ដូចគ្នា​របស់​ក្រុមហ៊ុន​ជាតិ និង​ក្រុមហ៊ុន​អន្តរជាតិ​ល្បីៗ ដែល​កំពុង​ធ្វើ​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​។​
​ការសម្រេច​ឱ្យ​ផ្អាក​ការផ្សាយ​ស្ព​ត​ពាណិជ្ជ​កម្មនេះ ដើម្បី​ទុកពេល​ឱ្យ​ស្ថាប័ន​មាន​សមត្ថកិច្ច មាន​ចំណាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​៕

fn-2016-12-19-18-05-55-0

បើករថយន្ត​ធន់​ធំ​បុក​រះ​ហ្វូងមនុស្ស​ស្លាប់​៩​នាក់ របួសធ្ងន់​ស្រាល​៥០​នាក់

​អាឡឺម៉ង់​៖​យោងតាម​សារព័ត៌មាន CNN ចេញផ្សាយ​នៅ​ព្រឹក​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៦​នេះ​ឲ្យ​ដឹងថា រថយន្ត​កុងតឺន័រ​មួយគ្រឿង​បើក​សំរុក​បុក​ចូល​ហ្វូងមនុស្ស ដែល​កំពុងតែ​ដើរ​ទិញ​ឥ​វ៉ាន់ Christmas នៅ​ផ្សារ​មួយកន្លែង​ក្នុង​ទីក្រុង Berlin ប្រទេស​អាឡឺម៉ង់ បណ្តាល​ឲ្យ​មនុស្ស​៩​នាក់​ស្លាប់ និង​ជាង​៥០​នាក់​រងរបួស​។​
​ក្រោយ​បង្ក​គ្រោះថ្នាក់​សម្លាប់​មនុស្ស​ជាច្រើន តៃកុង​រថយន្ត​នោះ​ត្រូវបាន​កម្លាំង​ប៉ូលិស​ចាប់ខ្លួនបាន​ភ្លាមៗ និង​បញ្ជូន​ទៅកាន់​កន្លែង​សួរចម្លើយ​។ ទន្ទឹម​នោះ​កំលាំង​ប៉ូលិស​បានធ្វើការ​បង្ហោះ​សារ​នៅលើ​បណ្តាញ​សង្គម Twitter ដើម្បី​ប្រកាស​ឲ្យ​ប្រជាពលរដ្ឋនៅក្នុង​ផ្ទះ​កុំ​ទាន់​ចេញ​ធ្វើដំណើរ​ទៅណា​មក​ណា ហើយ​ពេលនេះ​ក្រុម​កម្លាំង​ជំនាញ​កំពុងតែធ្វើការ​ស៊ើបអង្កេត​លើ​ករណីនេះ​។​
​ជាមួយគ្នានេះ​ក្រោយ​កើតមាន​ការវាយប្រហារ​នេះ​ក្រុម​ភេរ​វក ISIS បាន​ចេញមុខ​ប្រកាសថា ខ្លួន​ជា​អ្នក​នៅ​ពីក្រោយ​រឿងនេះ​៕

fn-2016-12-20-07-49-10-0 fn-2016-12-20-07-49-10-1

រំលោភ​ក្មួយ​ស្រី​អាយុ​១១​ឆ្នាំ​បានសម្រេច​៤​ដង​ទើប​បែកការណ៍​

​រាជធានី​ភ្នំពេញ​៖​បុរស​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្រោយ​បុរស​រូប​នោះបាន​បង្ខំ​ក្មួយ​ស្រី​អាយុ​ទើប​១១​ឆ្នាំ​រំលោភ​សម្រេច​ដល់​ទៅ​៤​ដង ចុងក្រោយ​បែកការណ៍​។ ការឃាត់ខ្លួន​បុរស​ល្មោភកាម​នោះ​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៦ ស្ថិតនៅ​ចំណុច​ក្នុងភូមិ​ក្បាលកោះ ស ង្កា​ត់​កោះដាច់ ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។​
​បុរស​ជន​ល្មោភកាម​នោះ​មានឈ្មោះ ស៊ឹម ម៉ុក អាយុ​៣៣​ឆ្នាំ មុខរបរ​នេសាទ មាន​ទាំង​ប្រពន្ធ និង​កូន ចំណែកឯ​ក្មេងស្រី​រងគ្រោះ​មានឈ្មោះ ថ​.​ស​.​ធ​.​រ អាយុ​១១​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​៥ សាលាបឋមសិក្សា​ក្បាលកោះ ហើយ​រូបនាង​ជា​ក្មេង​កំព្រា​ឪពុក​។​
​តាម​ការរៀបរាប់​ពី​ស្ត្រី​ជា​ម្តាយ​ក្មេងស្រី​រងគ្រោះ​បាន​ឲ្យ​ដឹងថា ដោយសារតែ​ឃើញ​កូនស្រី​មាន​អាកា​រៈ​ស្លេកស្លាំង​យ៉ាងខ្លាំង ទើប​គាត់​សួរនាំ​ក៏​បែកធ្លាយ​រឿង​ក្មេងស្រី​នោះ​ត្រូវបាន​ពូ ចាប់រំលោភ​រហូត​សម្រេច​៤​ដង​តែម្តង​។ ក្រោយ​ដឹង​រឿង​បែបនេះ​ស្ត្រី​ជា​ម្តាយ​ក៏បាន​ដាក់ពាក្យ​ប្តឹង​នគរបាល​មូលដ្ឋាន​ប៉ុស្ដិ៍​កោះដាច់​ឲ្យ​ជួយ​អន្តរាគមន៍​ឃាត់ខ្លួន​ជនសង្ស័យ​តែម្តង​។​
​ក្រោយ​ធ្វើការ​ឃាត់ខ្លួន ជនសង្ស័យ​ត្រូវ​បញ្ជូនមក​សាកសួរ និង​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ជ្រោយចង្វា ដើម្បី​កសាង​សំនុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់៕

15665552_1723870401263119_9151447466367899022_n-copy

អគ្គ​រដ្ឋ​រុស្ស៊ី​ប្រចាំ​នៅ​ទីក្រុង​អង់កា​រ៉ា ប្រទេស​តួ​ក​គី​ត្រូវ​ខ្មាន់កាំភ្លើង​បាញ់​ស្លាប់​

តួ​ក​គី​៖​ទីភ្នាក់ងារ​ព័ត៌មាន RT របស់​រុស្ស៊ី​បានចេញ​ផ្សាយ​នៅ​យប់​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៦​នេះ​ថា អគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​ប្រទេស​តួ​ក​គី​ត្រូវ​ខ្មាន់កាំភ្លើង​បាញ់​ស្លាប់ អំឡុងពេល​ចូលរួម​ទស្សនា​ការតាំង​ពិ​ព័ណ៌​រូបថត​មួយ នៅក្នុង​ទីក្រុង​អង់កា​រ៉ា​។​
​អគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​ទីក្រុង​អង់កា​រ៉ា លោក Andreї Karlov ត្រូវបាន​ខ្មាន់កាំភ្លើង​បាញ់​ឱ្យ​របួស​ធ្ងន់ធ្ងរ ហើយ​លោក​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទី​ពេទ្យ​ភ្លាមៗ ប៉ុន្តែ​ដោយសារ​រងរបួស​ធ្ងន់​ធ្ង​រ​ពេក គាត់​បាន​ស្លាប់បាត់​បង់ជីវិត​តែម្តង ។
​ទោះជា​យ៉ាងណា​មិនទាន់មាន​ការបញ្ជា​ក់ណា​មួយ​ពី​ជុំវិញ​ករណី​បាញ់ប្រហារ​នេះ សូម្បីតែ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ខ្មាន់កាំភ្លើង ក៏​ពុំទាន់​ត្រូវបាន​គេ​បញ្ជាក់​នោះដែរ​៕

fn-2016-12-20-00-26-38-2

fn-2016-12-20-00-26-38-0

ស្ទាក់​វាយ​ប្លន់​យក​ម៉ូតូ​មួយគ្រឿង​នៅ​សង្កាត់​ទួល​សង្កែ​យប់មិញ​

រាជធានី​ភ្នំពេញ​៖​ជនសង្ស័យ​មួយក្រុម​មាន​គ្នា​បីនាក់​បានធ្វើ​សកម្មភាព​ស្ទាក់​វាយ​បុរស​ម្នាក់​ប្លន់​យក​ម៉ូតូ​មួយគ្រឿង​ទៅ​បាត់​នា​វេលា​ម៉ោង​១០ និង​២០​នាទី​យប់​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៦ ស្ថិតក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ​។​
​ជនរងគ្រោះ​បាន​ប្រាប់ថា មុន​កើតហេតុ​រូបគាត់​បាន​ជិះ​ម៉ូតូ ចេញពី​សម្ភព​មួយកន្លែង ក្នុង​គោលបំណង​ទៅផ្ទះ តែ​ពុំទាន់​ជិះ​ទៅដល់​ផ្ទះ​ផង ក៏​លេចមុខ​ជនល្មើស​៣​នាក់ ចេញមក​ស្ទាក់ផ្លូវ​វាយ​ប្លន់ យក​ម៉ូតូ​ទៅ​បាត់​។ ជនរ​គ្រោះ​បន្តទៀតថា ម៉ូតូ​ដែល​ក្រុមចោរ​វាយ​ប្លន់​យក​នោះ​ម៉ាក Suzuki Nex ពណ៌​ស ស្លាក​លេខ ភ្នំពេញ 1CS-3621​។​
​ក្រោយ​កើតហេតុ ជនរងគ្រោះ​បានមក​ដាក់ពាក្យ​បណ្តឹង នៅ​ប៉ុស្តិ៍​ទួល​សង្កែ ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​រក​ស្រាវជ្រាវ​៕

fn-2016-12-20-07-24-38-0fn-2016-12-20-07-24-38-1

ជំនាញ​រកឃើញ​រថយន្ត​ខុស​បច្ចេកទេស​៥២​គ្រឿង​រត់​លើ​ដងផ្លូវ​ជាតិ​ក្នុ​ង​ខេត្ត​

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​ខាង​ជំនាញ​សាធារណ​ការចុះពិនិត្យរ​ថ​យន្ត​ត​ទ្រុង​ខុស​លក្ខណៈ​ប​ច្ចេស​រកឃើញ​មាន​រថយន្ត​៥០​គ្រឿង​ដែល​ចរាចរណ៍​លើ​ដងផ្លូវ​។​
​លោក ហេង ប៊ុនលី ប្រធានការិយាល័យ​ដឹកជញ្ជូន​ខេត្តបាត់ដំបង​បាន​ប្រាប់​សា​ព័​ត៍​មាន​មេគង្គ​ប៉ុ​ស្ត៍​ថា​÷ ក្នុងអំឡុងពេល​១៥​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​៣ ដល់​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៦​កន្លងមកនេះ​ក្នុង​យុទ្ធនា​ការចុះ​ត្រួតពិនិត្យ​រថយន្ត​គ្រប់​ប្រភេទ​ដែល​កែច្នៃ​ទ្រុង​ខុស​លក្ខណៈ​បច្ចេកទេស​ធ្វើ​ចរាចរណ៍​លើ​ដងផ្លូវ​ជាតិ​ចំនួន​៣០៩​គ្រឿង រកឃើញ​រថយន្ត​កែច្នៃ​ខុស​បច្ចេកទេស​ចំនួន​៥០​គ្រឿង ក្នុងនោះ​មាន​រថយន្ត​តូច​ដឹក​អ្នកដំណើរ​ចំនួន​២​គ្រឿង​និង​រថយន្ត​ប្រភេទ​ធំ​ដឹកទំនិញ​ចំនួន​៤៨​គ្រឿង​។​
​ការត្រួតពិនិត្យ​នេះ​លើ​៥​គោលដៅ​លើ​យានដ្ឋាន​ក្នុង​ទីប្រជុំជន​ក្រុង​បាត់ដំបង​ចំនួន​៣​កន្លែង​និង​នៅ​គោលដៅ​លើ​ដងផ្លូវ​សា​ធារ​ណះ​លើ​កំណាត់​ផ្លូវ​វាង​ក្រុង​ចំនួន​២​លើក ជា​លទ្ធផល​មាន​រថយន្ត​ចំនួន​២៤​គ្រឿង​ម្ចាស់​ស្ម័គ្រចិត្ត​កាត់​ទ្រុង​ដើម្បី​កែសម្រួល​នៅនឹងកន្លែង​និង​រថយន្ត​ចំនួន​២៦​គ្រឿង​ទៀត​ម្ចាស់​សុំ​ធ្វើ​កិច្ចសន្យា​យក​រថយន្ត​ទៅ​កាត់​សម្រួល​អោយ​ស្របតាម​បច្ចេកទេស​នៅ​យានដ្ឋាន ហើយ​យក​រថយន្ត​មកអោយ​មន្ត្រី​ជំនាញ​ពិនិត្យ​សារជាថ្មី​។ ជាគោលការណ៍​ក្នុង​ការចុះ​ត្រួតពិនិត្យ​នេះដែរ​មន្ត្រី​ជំនាញ​អនុវត្ត​លើ​រថយន្ត​គ្រប់​ប្រភេទ​ដែល​បាន​ត​បន្ថែម​ទ្រុង​ផ្នែក​កម្ពស់​ឡើងលើ កា​រត​ពង្រីក​ទទឹង​តួ​រថយន្ត​និង​កា​រត​ចេញទៅ​ផ្នែក​ខាងក្រោយ​របស់​រថយន្ត​។​
​លោក ខាន់ ម៉ា​ណេ ទីប្រឹក្សា​របស់​សម្តេច​ក្រ​ឡា​ហោម​និង​ជា​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹក​ជ​ញ្ជួ​ន​ខេត្តបាត់ដំបង​កាលពីដើម​ខែ ក្នុង​ថ្ងៃ​បើក​យុទ្ធនាការ​ដំបូង​បាន​លើកឡើងថា យោងតាម​អនុសាសន៍​របស់​សម្តេច​តេ​ជោ និង​ការពង្រឹង​ច្បាប់​ចរាចរណ៍​របស់​ក្រសួង​សាធារណ​ណះ​ការ​និង​ដឹកជញ្ជូន​ក្នុងការ​អនុវត្ត​ច្បាប់​អោយបាន​តឹងរឹង​នេះ គឺធ្វើឡើង​ជាប្រចាំ​បន្ត​រហូត​មិនមែន​អនុវត្ត​តែមួយ​ប្រាវ​ទេ ដូចនេះ​ដើម្បី​ប្រសិទ្ធ​ការងារ​និង​សុវត្ថិភាព​មនុស្ស​រួមទាំង​សុវត្ថិភាព​ផ្លូវថ្នល់​ផងដែរ សុំ​ម្ចាស់​យានយន្ត​រួមទាំង​ម្ចាស់​យានដ្ឋាន​នានា​ចូលរួម​រក្សា​ការពារ​ទាំងអស់គ្នា​សំដៅ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​និង​សម្រាល​ការ​ខួច​ខាត​ផ្លូវ​យ៉ាងធ្ងន់ធ្ងរ​ដូច​កន្លងមក​៕

15645463_1808466412725254_95198546_n15631557_1808466432725252_382280274_o15631086_1808466429391919_2079069945_o15609080_1808466416058587_1183397760_o15608724_1808466406058588_221143986_o15608632_1808466426058586_231938861_o

រដ្ឋមន្ត្រី​សុខាភិបាល​អាច​នឹង​ស្នើសុំ​ដក​ដោយ​តំណាងរាស្ត្រ​បក្សប្រឆាំង​

​រាជធានី​ភ្នំពេញ​៖​នៅ​ថ្ងៃទី​២៩ ខែធ្នូ​ខាងមុខនេះ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង នឹង​ចូលទៅ​បង្ហាញខ្លួន​នៅ​រដ្ឋសភា ដើម្បី​បំភ្លឺ​លើ​សំណួរ​របស់​តំណាងរាស្ត្រ បក្សប្រឆាំង ជុំវិញ​ភាពមិនប្រក្រតី​មួយចំនួន សំខាន់​អំពើពុករលួយ​ទាក់ទង​មូលនិធិ​សកលលោក​ការចាត់ចែង​ឱសថ​នាំចូល​ការ​និង​ការ​គ្រប់​គ្រង់​មិនបាន​ត្រឹមត្រូវ​នូវ​ប្រព័ន្ធ​តំហែទាំ​សុខាភិបាល​របស់​ប្រទេស ដែល​កំពុងតែ​ខ្វះ​ទំនុកចិត្ត​ពី​ប្រជាពលរដ្ឋ​។​
​លោក ស៊ុន ឆៃ តំណាងរាស្ត្រ​បក្សប្រឆាំង​ថ្លែងថា ប្រសិនបើ លោក ម៉ម ប៊ុនហេង មិនអាច​ផ្តល់​ចម្លើយ​សមស្រប​បានទេ គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ព្យាយាម​ឲ្យ​មាន​ការដក​រូបលោក​ពី​តំណែង ។​
​កត់សម្គាល់ថា វិស័យ​សុខាភិបាល​នៅ​កម្ពុជា កំពុង​ប្រឈម​បញ្ហា​ជាច្រើន​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់​ច្រកល្ហក​មិន​សប្បាយចិត្ត រហូត​ដាក់​បណ្តាសារ​ថែមទៀត សំខាន់​ទាក់ទង​អត​ច​រិ​ក ក្រុម​សីលធម៌ ខណដែល​ផ្ទៃក្នុង​ក្រសួង​លេចឮ​ភាពមិនប្រក្រតី​ជាច្រើន​ផងដែរ​។ ប៉ុន្តែ​ប្រសិនបើ​មានការ​ផ្លាស់ប្តូរ​តំណែង​លោក ម៉ម ប៊ុនហេង មែន​នោះ ប្រហែលជា​ប្រជាពលរដ្ឋ​គាំទ្រ និង​សាទរ​៕

af527aeb-8962-4acd-82e5-852ef0a35a57

ជំនន់​ទឹកភ្លៀង​នៅ​​វៀតណាមសម្លាប់មនុស្ស​២៤​នាក់​

​ហាណូយ​៖​ទីភ្នាក់ងារសារព័ត៌មាន​ស៊ិន​ហួរ​បាន​ផ្សាយ​ថា មនុស្ស​យ៉ាងហោចណាស់​២៤​នាក់​បាន​ស្លាប់បាត់​បងជីវិត បន្ទាប់ពី​ភ្លៀង​ធ្លាក់​ដ៏​ខ្លាំងក្លា​ដែល​បាន​បន្ត​រហូតមក​តាំងពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​នៅ​ភាគ​កណ្តាល​ប្រទេស​វៀតណាម ។
​អាជ្ញាធរ​ក្នុង​តំបន់​បាន​និយាយថា គិត​ត្រឹម​រសៀល​ថ្ងៃ​ចន្ទ​នេះ នៅក្នុង​ចំណោម​មនុស្ស​ស្លាប់​ទាំង ២៤​នាក់​ខេត្ត Binh Dinh ភាគ​កណ្តាល​ប្រទេស​វៀតណាម​បាន​រាយការណ៍ អំពី​តួលេខ​ច្រើនជាងគេបង្អស់​គឺ​ដល់​ទៅ ១៦​នាក់​, ខេត្ត Thua Thien-Hue មាន​អ្នក​បាត់បង់​ជីវិត​ប្រាំ​នាក់​, ខេត្ត Khanh Hoa មាន​ពីរ​នាក់​, និង​ខេត្ត Phu Yen មាន​ម្នាក់ ខណៈ​មនុស្ស​ប្រមាណ​ជា ១៦​នាក់​ទៀត​បានទទួលរ​ង​បួស ហើយពីរ​នាក់​ផ្សេង​នៅតែ​បន្ត​បាត់​ខ្លួន​នៅឡើយ​។​
​អាជ្ញា​បន្តថា ជំនន់​ទឹកភ្លៀង​នេះ​បាន​ហូរ​នាំយក​ផ្ទះ​ចំនួន ៣៣២​ខ្នង​, ធ្វើ​ឲ្យ​ខូចខាត​ចំនួន ១១៨​ខ្នង​, និង​បណ្តាល​ឲ្យ​ជន់​លិច ៦,១៥០​ខ្នង ខណៈ​មនុស្ស​សរុប​ចំនួន ៥,៨៩២​គ្រួ​សារបាន​បង្ខំចិត្ត​ជម្លៀស​ខ្លួន​ពី​លំនៅឋាន​របស់​ពួកគេ​។ បន្ថែម​ពីនេះ​ទៀត​វាលស្រែ​ទំហំ ១៩,១២៨​ហិកតា​, ផ្ទៃដី​ចម្ការ​ទំហំ​៩,៨០៦​ហិកតា​, រួម​និង​ព្រៃឈើ​ទំហំ ៣,៧៧៨​ហិកតា​ត្រូវបាន​លិចលង់​នៅក្រោម​ទឹក​ជន់​ផងដែរ​។ ទន្ទឹមនឹងនេះ​សត្វ​គោក្របី​ប្រមាណ​១,៣៨០​ក្បាល និង​មាន់​ទា​ចំនួន ៦២,៣៤៦​ក្បាល​បាន​ងាប់​ក៏ដូចជា​កួច​ទៅតាម​ទឹក​ថែម​ទៀតផង​៕

untitled

UN ចាត់ទុក​ការឃុំខ្លួន​អ្នកការពារ​សិទ្ធិមនុស្ស​ទាំង​៥​នាក់​ជា​រឿង​មិន​ត្រឹមត្រូវ​

​រាជធានី​ភ្នំពេញ​៖​អង្គការសហប្រជាជាតិ​ស្ដីពី​ការឃុំ​ឃាំង​ដោយ​ឥត​ច្បាប់​(WGAD) បានចាត់ទុក​ការឃុំខ្លួន​មន្ត្រី​សិទ្ធិមនុស្ស និង​មន្ត្រី គ​.​ជ​.​ប នៅ​កម្ពុជា​ថា ជា​រឿង​មិន​ត្រឹមត្រូវ​។​
​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​រួម ក្រុម​អង្គការសិទ្ធិមនុស្ស បញ្ជាក់ថា កាលពី​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៦ អង្គការសហប្រជាជាតិ​ស្ដីពី​ការឃុំ​ឃាំង​ដោយ​ឥត​ច្បាប់ WGAD បាន​យល់ស្រប​ថា ការបន្ត​ឃុំខ្លួន​លោក នី ចរិយា អគ្គលេខាធិការរង​នៃ​គណៈ​ក​ម្មារ​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) និង​លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង់​ដា និង​លោកស្រី លឹម មុនី ជាម​ន្ត្រី​បួនរូប​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​និង​អភិវឌ្ឍន៍​នៅ​កម្ពុជា (​អាដហុក​) គឺ “​មិន​ត្រឹមត្រូវ​” ។ ផ្តើម​ពី​នោះ​អង្គការ​ជាតិ​និង​អន្តរជាតិ បាន​សំណូមពរ​ដោយ​ទទូច ឲ្យ​អាជ្ញាធរ​កម្ពុជា​អនុវត្តតាម​អនុសាសន៍​របស់ WGAD ដោយ​ធ្វើការ​ដោះលែង​អ្នកការពារ​សិទ្ធិមនុស្ស​ជាបន្ទាន់ និង​ត្រូវ​ផ្ដល់​សំណង​សមរម្យ​ដល់​អ្នក​ទាំងនោះ​។​
​យ៉ាងណាក៏ដោយ មន្ត្រី​ក្រសួងយុត្តិធម៌​ធ្លាប់បាន​អះអាងថា និតិ​វិធី​សម្រាប់​ដំណើរការ​លើ​សំណុំរឿង ទាក់ទង​មន្ត្រី​សិទ្ធមនុស្ស និង​មន្ត្រី គ​.​ជ​.​ប ជា​រឿង​ត្រឹមត្រូវ​តាមច្បាប់ ខណៈដែល​កម្ពុជា​កំពុង​ពង្រឹង​នីតិរដ្ឋ​៕

human-rights-defender

ឃើញ​រថយន្ត​ទុកចោល​៣​យប់​៣​ថ្ងៃ​រក​ម្ចាស់​មិនឃើញ​រាយការណ៍​ទៅ​សមត្ថកិច្ច​ទើប​ដឹង​រឿង​

​ភ្នំពេញ​៖​រថយន្ត​កាមរី​បា​ឡែ​ន​ពណ៌​ស​មួយគ្រឿង​ត្រូវបាន​ជន​មិន​ស្គាល់មុខ​បាន​យកមក​ប្លុង​ចោល​អស់​រយ​:​ពេល​៣​យប់​៣​ថ្ងៃ​នៅ​ផ្លូវ​ណឺង​ហែម​ជាប់​របង​ផ្ទះជួល​ខាងក្រោយ​ផ្សារ​ឯករាជ្យ​១ ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​ជ័យ​ហេតុការណ៍​នេះ​បង្ក​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​១៩​ខែធ្នូ​ឆ្នាំ​២០១៦​ស្ថិតនៅ​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ៏​យ បន្ទាប់ពី​មាន​សេចក្តីរាយការណ៍​ពី​ម្ចាស់​ផ្ទះជួល​ក៏​សមត្ថកិច្ច​ចុះមក​ពិនិត្យ និង​ស្រាវជ្រាវ​រក​ម្ចាស់ ។​
​តាម​ការរៀបរាប់​ពី​សមត្ថកិច្ច​ដែល​បាន​មើល​តាម​កា​ម៉ា​រ៉ា​សុ​វ​តិ្ថ​ភាព បានអោយដឹងថា កាលពី​យប់​ថ្ងៃ​សុក្រ​វេលា​ម៉ោង​ប្រហែល​១២​យប់​មាន​រថយន្ត​camery​ស្លាក​លេខ​ភ្នំពេញ​2AE-4066 មាន​គ្នា​ប្រុស​ស្រី​ចំនួន​៦​នាក់មក​ឈប់​នៅ​ទីតាំង​នេះហើយ​បាននាំគ្នា​ចុះ​ពី​រថយន្ត​ធ្វើដំណើរ​ទៅ​បាត់ស្រមោល​ទាំងអស់​ដោយ​បន្សល់​ទុល​រថយន្ត​ចោល​ចាក់សោរ​ជិត​។​
​ដោយមាន​ការសង្ស័យ​ខ្លាចក្រែង​មាន​ក្រុម​ជន​សង្គមងងឹត​ធ្វើ​សកម្មភាព​ដែល​ផ្ទុយ​ពី​ច្បាប់ និង​ខ្លាចក្រែង​មាន​បញ្ហា​ដល់​​អាយុជីវិត​មនុស្ស​នោះ​ប្រជាពលរដ្ឋ​និង​ម្ចាស់​ផ្ទះជួល​ក៏បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ដើម្បី​ចុះមក​ត្រួតពិនិត្យ​តែម្តង​។​
​តាម​ការស្រាវជ្រាវ​ជំហាន​ដំបូង​សមត្ថ​សង្ស័យ​ជា​ករណី​ឃាតកម្ម តែ​បន្ទាប់ពី​ធើ្វ​កោសល្យ​វិ​ច្ឆ័​យ​យ៉ាង​ល្អិតល្អន់​គឺ​រថយន្ត​នេះ​ត្រូវ​ម្ចាស់​យកមក​ទុកចោល​តែប៉ុណ្ណោះ​។​
​ក្រោយពី​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​ដើម្បី​យកទៅ​រក្សាទុក​ស្រាប់តែ​លេចមុខ​យុវជន​២​នាក់​ដែល​មក​អាះអាងថា​រថយន្ត​នោះ​ជា​រថយន្ត​របស់ខ្លួន​។​
​យុវជន​ដែល​អះអាងថា​ជា​ម្ចាស់​រថយន្ត​នោះ​ឈ្មោះ វុ​ធ ថៃ អាយុ​១៧​ឆ្នាំ ស្នាក់នៅ​ក្នុង​បុរី​ត្រពាំង​ថ្លឹង បាន​រៀបរាប់​អោយដឹងថា នៅ​យប់កើតហេតុ​កាលពី​យប់​សុក្រ​រូប​ខ្លួន​បាន​ទៅ​ដើរលេង​ជាមួយ​មិត្ត​ភ័​ក្រ​ប្រុស​ស្រី​៦​នាក់​នៅ​ក្លឹប​កំសាន្ត ដោយសារតែ​យប់​ជ្រៅ​ទើប​រូប​ខ្លួន​ទុក​រថយន្ត​នេះ​នៅ​ខាងក្រោម​រួច​ក៏​ឡើងទៅ​សម្រាក​ផ្ទះជួល​របស់​មិត្ត​ភ័​ក្រ​រហូតមកដល់​ព្រឹក​ថ្ងៃទី​១៩​ខែ​ឆ្នាំ​ដដែល​ស្រាប់តែ​ឃើញ​សមត្ថកិច្ច​កំពុង​ត្រួតពិនិត្យ​រថយន្ត​នេះ​តែម្តង​។​
​ក្រោយពេល​ដឹង​រឿង​សមត្ថកិច្ច​បានអោយ​យុ​ជន​រូបនោះ​យក​ឯកសារ​ពាក់ព័ន្ធ​ដើម្បី​ផ្ទៀ​ផ្ទាត់​ថា​រថយន្ត​នោះ​ពិតជា​កម្ម​សិទ្ធ​របស់ខ្លួន​ពិតប្រាកដ​មែន ទើប​ប្រគល់​រថយន្ត​អោយ​យ​វិញ ហើយ​ក៏បាន​ណែនាំ​កុំអោយ​លើក​ក្រោយ​ធ្វើ​ដូ​ច្ន​ឡ​ទៀត​។​បញា​

15631498_1808179826087246_1294230887_o15595724_1808179822753913_483627895_o15609233_1808179819420580_1742809767_o

ឃោរឃៅ​ពេក​ហើយ​! ប្តី​វាយ​សម្លាប់​ប្រពន្ធ និង​កូនប្រុស​អាយុ​២​ឆ្នាំ​

​ខេត្តកំពត​៖​មាន​ករណី​អំពើ​ឃាតកម្ម​មួយ​បាន​បង្ក​ឲ្យ​មានការ​តក់ស្លុត និង​ភ្ញាក់ផ្អើល ដោយសារ​ឃាតក​ចិត្តកំណាច​សម្លាប់​ប្រពន្ធ និង​កូនតូច​អាយុ​២​ឆ្នាំ​ដែល​ករណីនេះ​កើតឡើង​នៅ​ព្រឹក​ទៀបភ្លឺ ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៦​នេះ នៅ​ភូមិ​ទ្វី​ខាងជើង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ខេត្តកំពត​។​
​មន្ត្រីនគរបាល​មូលដ្ឋាន​ក្រុង​កំពត បាន​ឲ្យ​ដឹងថា ជនបង្ក​មាន ឈ្មោះ អ៊ុ រស្មី ហៅ ហ្សូ អាយុ​៣៥​ឆ្នាំ មុខរបរ ជា​ស្មៀនឃុំ​កោះ​តូច នៅ​ភូមិ​ទ្វី​ខាងជើង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត បានសម្លាប់​ប្រពន្ធ ឈ្មោះ​ម៉ក់ សា​រ៉ា​យ អាយុ​២៤​ឆ្នាំ និង​កូនប្រុស​ឈ្មោះថា រដ្ឋ​ពិសិដ្ឋ អាយុ​២​ឆ្នាំ​។​
​បើតាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា នា​វេលា​ម៉ោង​ប្រមាណ​១១​ព្រឹក​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៦​នេះ ឃាតក​ចិត្តកំណាច​សម្លាប់​ប្រពន្ធ និង​កូនតូច​អាយុ​២​ឆ្នាំ ពេលនេះ​កម្លាំង​នគរបាល​ខេត្ត​ព្រះសីហនុ​ចាប់ខ្លួនបាន​ហើយ​នៅ​ផ្លូវ​ទៅ​អូរ​ឈើទាល ស្ថិតក្នុង​ក្រុងព្រះសីហនុ ហើយ​កម្លាំង​ជំនាញ​បាន​រំដោះ​បានកូន​ប្រុស​ម្នាក់ទៀត ដែល​ជនសង្ស័យ​យកទៅ​ជាមួយ និង​ដកហូត​បាន​រថយន្ដ​ម៉ាក Corola មួយគ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 2T-1565​។​
​ប្រភព​បាន​បញ្ជាក់ថា បច្ចុប្បន្ន​ជនសង្ស័យ​កម្លាំង​ជំនាញ​របស់លោក កំពុងធ្វើការ​សួរនាំ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ដើម្បី​បំពេញ​សំណុំរឿង​បញ្ជូនទៅ​នគរបាល​ខេត្តកំពត​វិញ ហើយ​ក្រោយ​សួរនាំ​ជនសង្ស័យ​នេះ មិនមាន​ជា​មនុស្ស​សរសៃប្រសាទ​ដូច​ការ​សិន្ន​ដ្ឋា​ន​ដំបូង​ឡើយ​៕

fn-2016-12-19-10-59-45-0fn-2016-12-19-10-59-45-1 fn-2016-12-19-12-01-30-0 fn-2016-12-19-12-03-07-2

Zlatan បដិសេធ​​សំណើ​១២០​លាន​ផោន​របស់​ក្រុម​ចិន​

​បាល់ទាត់​៖​យោងតាម​សេចក្តីរាយការណ៍​មួយ​បាន​ឲ្យ​ដឹងថា ខ្សែ​ប្រុយ​ទ្ធ​ដ៏​ឆ្នើម​របស់​ក្រុម​បិសាច​ក្រហម Manchester United កីឡាករ Zlatan Ibrahimovic បានចេញ​មុខមក​បដិសេធ​ចំពោះ​សំណើ ១២០​លាន​ផោន របស់​ក្រុម​នៅ​ក្របខ័ណ្ឌ Chinese Super League ដោយ​អះអាងថា រូបគេ​ចង់​បន្ត​ស្នាក់នៅ​ជាមួយ​ក្រុម​បិសាច​ក្រហម​មួយ​នេះ​។​
​ខ្សែប្រយុទ្ធ​សញ្ជាតិ​ស៊ុយអែត​វ័យ​៣៥​ឆ្នាំ​រូបនេះ បាន​ផ្លាស់​ចេញពី​ក្រុម​មហាសេដ្ឋី PGS របស់​បារាំង មកកាន់​ក្រុម បិសាច​ក្រហម កាលពី​រដូវក្តៅ​កន្លងទៅនេះ និង​ស៊ុត​បញ្ចូល​ទី​ចំនួន ១៦​គ្រាប់​ឲ្យ Man Utd សម្រាប់​ការប្រកួត​ទាំងអស់​នៅ​រដូវ​កាល​នេះ ។​
​តាម​ការចេញផ្សាយ​រប​ស់កា​សែត Daily Mail បាន​អះអាងថា ក្លិប​នៅក្នុង​ក្របខ័ណ្ឌ​លី​គ​កំពូល​ចិន មាន​ឆន្ទៈ​ក្នុងការ​ចំណាយលុយ​រាប់​លាន​ដើម្បី​ទិញយក Ibrahimovic ក្នុងការ​បង្កើន​ទម្រង់​លេង​នៅ Chinese Super League ដែល​គេ​អាច​ធានាថា និង​រកប្រាក់​ចំណូល​ពាណិជ្ជកម្ម​បាន​យ៉ាងច្រើន​ផង​ដែល ។​
​ទោះជា​យ៉ាងនេះ​ក្តី Zlatan ត្រូវបាន​គេ​រាយការណ៍​ដែល​ចង់​បន្ត​ស្នាក់នៅ Old Trafford មុន​បញ្ចប់​រដូវ​កាល​នាពេល​បច្ចុប្បន្ននេះ​ជាមួយនឹង​លោក Jose Mourinho ។​
​យ៉ាងណាមិញ Ibrahimovic បាន​ស៊ុត​បាល់​បញ្ចូល​ទី​ចំនូ​ន​១០០​គ្រាប់ ក្នុងការ​បង្ហាញខ្លួន​១៧០​លើក ចាប់តាំងពី ២០១១ ដែល​រូបគេ​បាន​ប្រកប​អាជីព​នៅ AC Milan, Paris Saint-Germain និង​ចុងក្រោយ​គឺជា​មួយ Man United នេះ​តែម្តង​៕

4180

អាមេរិក​ថា នឹងធ្វើ​ការ​ជាមួយ​មេដឹកនាំ​ហ្វីលីពីន​ក្រោយពី​ផ្ទុះ​កំហឹង​ចុងក្រោយ​

​អាមេរិក​៖​សហរដ្ឋអាមេរិក​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃអាទិត្យ​ថា ខ្លួន​នឹងធ្វើ​ការ​ជាមួយ​ប្រធានាធិបតី​ហ្វីលីពីន​ដើម្បី​ដោះស្រាយ​បញ្ហា​មួយចំនួន​បន្ទាប់ពី​គាត់​បាន​គំរាម​បញ្ចប់​កិច្ចព្រមព្រៀង​ដែល​អនុញ្ញាត​ឲ្យ​កងទ័ព​សហរដ្ឋអាមេរិក​ចូលទៅ​កាន់​ប្រទេស​ហ្វីលីពីន​។​
​លោក​ប្រធានាធិបតី Rodrigo Duterte បាន​ខឹង​យ៉ាងខ្លាំង​បន្ទាប់ពី​ទីភ្នាក់ងារ​ជំនួយ​របស់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​បាន​ពន្យា​ពេល​ការបោះឆ្នោត​មួយ​លើ​កញ្ចប់​ជំនួយ​អភិវឌ្ឍន៍​ដ៏​ធំ​សម្រាប់​ប្រទេស​ហ្វីលីពីន​ដោយសារ​ក្តីបារម្ភ​អំពី​ការសម្លាប់​ក្រៅ​ប្រព័ន្ធតុលាការ​ក្នុង​សង្គ្រាម​លើ​គ្រឿងញៀន​ខុសច្បាប់​របស់លោក Duterte ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​រាប់ពាន់នាក់​ស្លាប់​។​
​បើទោះបីជា​មិនទាន់មាន​ការសម្រេចចិត្ត​លើ​កញ្ចប់​ជំនួយ​នោះ​ក៏ដោយ លោក Duterte កាលពី​ថ្ងៃ​សៅរ៍​បាន​ប្រាប់​សហរដ្ឋអាមេរិក​ឲ្យ​ត្រៀម​ចាក​ចេញពី​ប្រទេស​ហ្វីលីពីន​និង​ត្រៀម​លុបចោល​កិច្ចព្រមព្រៀង​ដែល​អនុញ្ញាត​ឲ្យ​កងទ័ព​អាមេរិក​ចូលក្នុង​ប្រទេស​ហ្វីលីពីន​។​
​លោក​បាន​សំដៅទៅ​កិច្ចព្រមព្រៀង​ឆ្នាំ​១៩៩៨​ដែល​គ្រប់គ្រង​កងកម្លាំង​អាមេរិក​ដែល​បានមក​ប្រទេស​ហ្វីលីពីន​សម្រាប់​ការធ្វើ​សមយុទ្ធ​រួមគ្នា​។ កិច្ចព្រមព្រៀង​នេះ​បាន​ជួយ​ហ្វីលីពីន​ឲ្យ​ទប់​ទល់នឹង​ក្រុម​ឧទ្ទាម​មូស្លីម​ហិង្សា​នៅ​ភាគខាងត្បូង​ប្រទេស​និង​ជួយ​បង្វឹក​កងកម្លាំង​ហ្វីលីពីន​ដែល​ប្រឈម​នឹង​ការទាមទារ​របស់​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង​។​
​ស្ថានទូត​អាមេរិក​ក្នុង​ទីក្រុង​ម៉ានីល​បានលើកឡើង​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​នឹងធ្វើ​ការ​ជិតស្និទ្ធ​ជាមួយ​រដ្ឋបាល​លោក Duterte ដើម្បី​ដោះស្រាយ​ការព្រួយបារម្ភ​ណាមួយ​។ ទោះបីជា​យ៉ាងណាក៏ដោយ ស្ថានទូត​មិនបាន​បញ្ជាក់​លម្អិត​ទេ​។​
​សេត​វិមាន​មិនបាន​ឆ្លើយតប​ភ្លាមៗ​ទៅនឹង​សំណើសុំ​ការអត្ថាធិប្បាយ​ទេ​ប៉ុន្តែ​អ្នកនាំពាក្យ​លោក Josh Earnest បាន​និយាយថា សេត​វិមាន​នឹងមិន​មានប្រតិកម្ម​ជា​សាធារណៈ​ទេ​រាល់ពេល​ដែល​លោក Duterte បាន​ពោល​ពាក្យរិះគន់​។​
​លោក Duterte វ័យ​៧១​ឆ្នាំ​ដែល​អះអាង​ខ្លួនឯង​ថា​ជា​អ្នកនយោបាយ​ឆ្វេងនិយម​នោះបាន​គំរាមកំហែង​ស្រដៀង​គ្នា​នេះ​មុនពេល​និង​បន្ទាប់ពី​ចូលកាន់​តំណែង​នៅ​ខែមិថុនា​៕

download-23