All posts by មេគង្គ ប៉ុស្តិ៍

ល្បែងស៊ីសង​គ្រប់​ប្រភេទ​រីក​ដូច​ផ្សិត​ក្នុង​ខេត្តបាត់ដំបង​សមត្ថកិច្ច​មិន​អើពើ​

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​បន្ទាប់ពី​សម្តេច​ក្រឡាហោម​បានចេញ​បទបញ្ជា​យ៉ាង​ក្តៅគគុក​កាលពី​ថ្ងៃទី​២៦ វិច្ឆិកា កន្លងទៅ​ឲ្យ​អាជ្ញាធរ​ក្នុង​មូលដ្ឋាន​បង្កើន​ការយកចិត្តទុកដាក់​នូវ​ល្បែងស៊ីសង​ដែរ​កើតមាន​ជា​ហូ​ហែ​ដោយ​មិន​ខ្លាច​ពី​អជ្ញាធរ​មាន​សម្ថ​កិច្ច​នោះឡើយ​។​
​យ៉ាងណាមិញ​នៅក្នុង​ភូមិ​តា​ណាក ឃុំ​គារ ស្រុក​មោងឫស្សី ខេត្តបាត់ដំបង មាន​ល្បែង​បញ្ជល់មាន់​១​កន្លែង​បាន​បើក​ឲ្យ​លេង​យ៉ាង​អនាធិប្បតេយ្យ នៅ​ភូមិ​តា​ណាក ឃុំ​គារ ស្រុក​មោងឫស្សី ខេត្តបាត់ដំបង​ដែលមាន​ម្ចាស់​សៃ​វៀន ឈ្មោះ ម៉ៅ ។​
​ក្នុងនោះ​អ្នកយក​ព័​ព៍​មាន យើង​បាន​ចុះ​ដល់​នឹង​កន្លែង​ផ្ទាល់​ហើយ​នៅពេលនោះ​ស្រាប់តែ​អ្នកញៀន​ល្បែង​មួយក្រុម​នេះ​បាន​ជេ​ប្រមាថ​មកលើ អ្នកយក​ព័​ត៍​មាន​យ៉ាងខ្លាំងៗ ។ អ្នក​ដែល​ជេ​ប្រមាថ​នេះ​ប្រហែលជា​គ្មាន​ម្ដាយ​និង​បងប្អូន​ស្រី​ទេ​មើលទៅ ។​
​តាម​ប្រភព​ច្បាស់ការ​នៅ​និង​កន្លែង​បាន​ឲ្យ​ដឹងថា អ្នក​មកលេង​ល្បែង​ប្រជល់មាន់​ខាងលើនេះ​មិនតិច​ពី​២០០​នាក់​នោះទេ ហើយ​ក៏មាន​ប៉ូលិស PM​ទា​ហ៊ាន អា​ជីករ​ក្នុង​ផ្សារ​មោង​ផងដែរ​រួមទាំង​អ្នករត់ម៉ូតូឌុប​ផងដែរ ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​ទាំងមូល​មានការ​ព្រួយបារម្ភ ពី​ការលេង​ល្បែង​ខាងលើនេះ​កើតមាន​នូវ​ចោរលួច​ឆក​ប្លន់ និង​អំពើ​ហឹ​ង្សា​រ​ក្នុង​គ្រូ​សារ​និង​ជិតខាង​ជាដើម ។ ប្រជាពលរដ្ឋ​បាន​ទ​ទួ​ច​សូម​ឲ្យ សមត្ថកិច្ច​ជួយ​បង្ក្រាប​នៅ​ល្បែងស៊ីសង​ខាងលើនេះ​ផង ។​
​ជាពិសេស​អជ្ញាធរ​ត្រូវ​បង្ក្រាប​អ្នកញៀន​នឹង​ល្បែង​ទាំងនោះ​ដែល​បាន​ជេ​ប្រមាថ​មកលើ​អ្នកយកព័ត៌មាន​យើង
​បន្ទាប់ពី​សម្ដេច​ក្រឡាហោម​ថែមទាំង​បញ្ជា​ឲ្យ​មាន​ចំណាត់ការ​តឹងរឹង​តាមផ្លូវ​ច្បាប់​ទៅលើ​ម្ចាស់​ទីតាំង ឬ​អ្ម​កនៅ​ពីក្រោយ​ខ្នង​នៃ​បន​ល្បែង​ខុសច្បាប់​ទាំងនោះ​ទៀតផង មិន​ថា អ្នកកាង​ល្បែងស៊ីសង​នោះ មាន​ឋានៈ​ឬ​បុណ្យ​ស័ក្ដិធំ​ប៉ុណ្ណា​នោះទេ ។ ប៉ុន្តែ​បទបញ្ជា​ដ៏​ក្ដៅគគុក​របស់​សម្ដេច​ក្រ​ឡា​ហោម ដែល​បានចេញ​នូវ​សេចក្ដីណែនាំ​ស្ដីពី​ការអនុវត្ត​វិធានការ​បង្ក្រាប​ល្បែង​ខុសច្បាប់​ផង​នោះគេ​មិនទាន់​ឃើញ​សមត្ថកិច្ច​នៅក្នុង​ខេត្តបាត់ដំបង ចាប់ផ្ដើម​កំរើក​ចុះបង្ក្រាប​បន​ល្បែង​ដែល​កំពុង​រីក​ដូច​ផ្សិត​ស្ទើរ​គ្រប់​ទីកន្លែង​នៅក្នុង​ខេត្ត​នៅឡើយ​។​
​បើតាម​ប្រភពពី​សមត្ថកិច្ច​បាន​ទម្លាយ​ឲ្យ​ដឹងថា ទីតាំង​ល្បែង​ហ្គេម ទីតាំង​ភ្នាល់​បាល់ និង​ល្បែង​នានា​ដែល​ឡាយ​ផ្ទា​ល់ពី​កាស៊ីណូ​តាម​អ៊ី​ន​ធើរ​ណេ​ត​មាន​យ៉ាង​តិចជាង​២៥​កន្លែង នៅក្នុង​ក្រុង​បាត់ដំបង ។ នេះ​មិនទាន់​និយាយ​អំពី​ទីតាំង​កត់​កន្ទុយលេខ​ទាំង​តូច​ទាំង​ធំ​ដែល​កំពុងដំណើរការ​រាប់​រយ​កន្លែង​នៅឡើយ​ទេ ហើយក៏​មិន​និយាយ​បន​ល្បែង​នៅតាម​បណ្ដា​ស្រុក​ផ្សេងៗ​ទៀត​ដែរ​។​
​ចំណែក​សមត្ថកិច្ច​ខេត្តបាត់ដំបង​ហាក់​នៅ​មិនទាន់​គិតគូរ​អំពី​បទបញ្ជា ឬ​សេចក្ដីណែនាំ​របស់​សម្ដេច​ក្រឡាហោម ស ខេង ដែល​បញ្ជា​ឲ្យ​ចាត់វិធានការ​បង្ក្រាប​ប​ន​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​នៅតាម​មួលដ្ឋាន​នៅឡើយ​ទេ ខណៈដែល​ល្បែងស៊ីសង​កំពុង​ផុសផុល​យ៉ាងខ្លាំង​ពាសពេញ​ក្រុង​បាត់ដំបង និង​តាម​បណ្ដា​ស្រុក​មួយចំនួនទៀត​ក្នុង​ខេត្ត ។​
​បើតាម​ការកត់សម្គាល់ ល្បែងស៊ីសង​ខុសច្បាប់​ដែល​កំពុង​បំពុល​ប្រជាពលរដ្ឋ​ទាំង​ក្មេង​ទាំងចាស់​ស្ទើរ​គ្រប់​ស្រទាប់​នោះ គឺ​ល្បែង​ចាក់បាល់ ល្បែង​កន្ទុយលេខ និង​ទីតាំង​ល្បែង​ហ្គេម​ផ្សេងៗ​ផងដែរ ៕

15554936_1808125706092658_91974022_n15631399_1808125719425990_1744782788_o 15645296_1808125709425991_1423381146_n 15645669_1808125712759324_1712345160_n 15657850_1808125732759322_837693807_o

បាញ់រះ​នៅ​ក្លិប​កំសាន្ត Epic បណ្តាល​ឲ្យ​សន្តិសុខ​ម្នាក់​របួសធ្ងន់​

រាជធានី​ភ្នំពេញ​៖​ក្រុម​ជន​មិន​ស្គាល់មុខ​បាន​ជិះ​ម៉ូតូ​បាញ់រះ​ជាច្រើន​គ្រាប់​ទៅលើ​ក្លឹប​កំសាន្ត Epic បណ្តាល​ឲ្យ​សន្តិសុខ​ម្នាក់​បាក់ជើង​ខាងស្តាំ និង​បែក​គ្រាប់ភ្នែក​ខាងឆ្វេង ខណៈដែល​សន្តិសុខ​រូបនោះ និង​ជាច្រើន​នាក់​ទៀត​កំពុង​ឈរ​ឈាម​នៅខាងមុខ​ក្លឹប​កំសាន្ត​។ ករណីនេះ​កើតឡើង​នៅវេលា​ម៉ោង​ប្រមាណ​៣​ព្រឹក​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៦​នេះ​។​
​តាម​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ក្រោយ​បាញ់ប្រហារ​ជន​មិន​ស្គាល់មុខ​មាន​គ្នា​៥-៦​នាក់ ជិះ​ម៉ូតូ​៣-៤​គ្រឿង បាន​ជិះ​គេចខ្លួនបាត់​ពី​កន្លែងកើតហេតុ​។ ទោះបីជា​យ៉ាង​អាជ្ញាធរ​បាន​ឲ្យ​ដឹងថា សមត្ថកិច្ច​កំពុង​ស៊ើបអង្កេត​ករណី​បាញ់ប្រហារ​នេះ​ផងដែរ​។ ចំណែក​ជនរងគ្រោះ​ត្រូវបាន​បញ្ជូន​ទៅកាន់ មន្ទីរពេទ្យ​ភ្លាមៗ ព្រោះ​រងរបួស​ធ្ងន់ធ្ងរ​។​
​គួរ​បញ្ជាក់ថា ក្លឹប​កំសាន្ត Epic ស្ថិត​នៅក្បែរ​ស្ថានទូត​រុស្ស៊ី ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​៕

fn-2016-12-19-07-03-57-2fn-2016-12-19-07-03-57-0

ប្រើល្បិច​ថ្មី​ធ្វើ​ទិញ​ទឹក​សុទ្ធ បន្លំ​ចូល​លួច​លុយ​ផ្ទះ​វី​ង​វេ​លុយ​ជិត​៥០០០​ដុល្លារ​

ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​ក្រុមចោរ​ប្រុស​ស្រី​ចំនួន​៤​នាក់​ក្រោមរូបភាព​យក​លេស​ទិញ​ទឹក​សុទ្ធ រួច​បាន​បន្លំ​ចូល​លួច​លុយ​ផ្ទះ​វី​ង​វេ​លុយ​និង​ប្ដូរប្រាក់​យ៉ី​ហោ​សួន​ចំប៉ី សុជាតិ​ចំនួន​ជិត​៥០០០​ដុល្លារ​អាមេរិក​។​
​ជនរងគ្រោះ​ឈ្មោះ ប្រិ​ម សុជាតិ ភេទ​ស្រី អាយុ​៤១​ឆ្នាំរ​បរវេ​លុយ​វី​ង ប្ដូរប្រាក់​និង​លក់​ភេសជ្ជៈ​មាន​ទីលំនៅ​ក្នុងភូមិ​រំចេក​៤ សង្កាត់​រត​នះ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​បាន​រៀបរាប់​អោយដឹងថា​៖ នៅវេលា​ម៉ោង​ប្រមាណ​៨.០០​នាទី​ព្រឹក​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៦​មានមុខ​សញ្ញា​ជនសង្ស័យ​២​នាក់​ដែលមាន​ប្រុស​ម្នាក់​និង​ស្រី​ពាក់​ម៉ាស់​មុខ​ផង​បាន​ជិះ​ម៉ូតូ​មក​សួរ​ចង់​វេ​លុយ បន្ដិចក្រោយមក​ក៍បាន​ប្ដូ​ចិត្ត​ទិញ​ទឹក​សុទ្ធ​វិញ​ចំនួន​៣​យួរ​ប៉ុន្ដែ​បាន​ប្រាប់​អ្នកលក់​ថា​ចាំ​មកពីផ្សារ​វិញ​ចាំ​យក ហើយ​ទាំងពីរ​នាក់​ក៍​នាំគ្នា​ជិះ​ម៉ូតូ​ចេញ​បាត់ទៅ​។​
​ក្រោយពី​ពួកគេ​បាន​ជិះ​ម៉ូតូ​ចេញ​បាត់ រហូតដល់​ម៉ោង​១០ និង​១០​នាទី​ព្រឹក​ថ្ងៃ​ដដែល​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​បាន​ត្រឡប់មកវិញ​ជួន​ពេលដែល​លោកស្រី​ចេញទៅ​ផ្សារ​ផុត​ដែរ នៅតែ​ក្មួយ​ឈ្មោះ​នាថ​ជា​អ្នកមើល​ការលក់ដូរ ភ្លាមនោះ​ជនសង្ស័យ​បាន​ឈប់​ចត​ម៉ូតូ​នៅ​ចំហៀង​មុខ​ខាងស្ដាំ​ហាង​ហើយ​ស្ដ្រី​ម្នាក់​បាន​ដើរទៅ​ប្រាប់​អោយ​ក្មួយ​ម្ចាស់ផ្ទះ​ជួយ​លើក​ទឹក​អោយ​យកទៅដាក់​នៅ​និង​ម៉ូតូ​។ ការពន្យា​ពេល​រៀប​ទឹក​សុទ្ធ​ចំនួន​៣​កេស​និង​ការប្រគល់​លុយ​ថ្លៃ​ទឹក​ជាង​៤០០០០​រៀល​សុទ្ធតែ​លុយរាយៗ ចន្លោះ​ពេលនេះ​ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​គ្នា​២​នាក់​ផ្សេងទៀត​ដែល​ឈប់​ចត​ម៉ូតូ​នៅ​ចំហៀង​ខាងឆ្វេង​ហាង​បាន​លួច​ចូលទៅ​ខាងក្នុង​ផ្ទះ​រួច​យកលុយ​សម្រាប់​វេ​ដែល​ដាក់​ក្នុង​ទូ​អស់​តែម្ដង​ហើយ​គេចខ្លួនបាត់​ទាំងអស់គ្នា​ភ្លាមៗ​ដែរ​។​
​លោកស្រី​ម្ចាស់ផ្ទះ​បានអោយដឹង​បន្ដ​រថា មួយសន្ទុះ​ក្រោយពី​ក្មួយ​ជា​អ្នកលក់​រាប់​លុយ​ថ្លៃ​ទឹក​ហើយ​ទើប​ដើរ​សំដៅ​យកលុយ​ទៅ​ដាក់​នៅក្នុង​ទូ​ទើប​ដឹងថា​លុយ​ទាំងអស់​ត្រូវ​បាត់អស់​រលីង​ទើប​មានការ​ភ្ញាក់ផ្អើល​ឡើង​។​
​សមត្ថកិច្ច​បានអោយដឹង​ដែរ​ថា ករណី​ចូល​លួច​លុយ​ផ្ទះ​វេ​លុយ ប្ដូរប្រាក់​និង​លក់​ភេ​ស​ជ្ជះ​នេះ​បាន​កើតឡើង​នៅ​ព្រឹក​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៦​ឋិត​នៅ​និង​លំនៅដ្ឋាន​ជនរងគ្រោះ​ខាងលើ​។​លុយ​ដែល​ជនសង្ស័យ​យកបាន​ចំនួន​២២២៤​ដុល្លា​អាមេរិក​និង​ប្រាក់​ខ្មែរ​ចំនួន​៥​លាន​រៀល​ផងដែរ​។​
បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​ជំរុញ​ការស្រាវជ្រាវ​និង​តាមដាន​មុខសញ្ញា​ផ្អែកលើ​ជំនាញ​ស្វែងរក​ជនសង្ស័យ​ដើម្បី​ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់​៕

15644989_1807786096126619_328368827_n15644236_1807786086126620_477072148_n

ពលរដ្ឋ​ខ្មែរ​ទៅរក​ការងារ​ធ្វើ​នៅ​ថៃ​ក៏​ច្រើន អាជ្ញាធរ​ថៃ​ចាប់បញ្ជូន​មកវិញ​ក៏​ច្រើន​

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​ក្នុង​មួយថ្ងៃ​ទៅមួយថ្ងៃ​គេ​ឃើញ​ពលរដ្ឋ​ខ្មែរ​រាប់រយ​នាក់​បាននាំគ្នា​សម្រុក​ទៅរក​ការងារ​ធ្វើ​នៅ​ស្រុកថៃ​តាម​ច្រកទ្វារ​តំបន់​គីឡូ​១៣ ស្ថិតនៅ​ភូមិ​គីឡូ​១៣ ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​ដោយ​មិន​ស្រាក​ស្រា​ន និង​ត្រូវ​សមត្ថកិច្ច​ចាប់បញ្ជូន​ត្រឡប់មកវិញ​ក៍​ច្រើន​លើសលប់​ផងដែរ​។
​ប្រភពព័ត៌មាន​បានអោយ​ដឹងថា នៅក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ​ដើមខែ​ធ្នូ​រហូត​ពាក់កណ្តាល​ខែធ្នូ នេះ​គេ​ស​ង្គេ​ត​ឃើញ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ក្មេង​ចាស់​ប្រុស​ស្រី​រាប់រយ​នាក់​ចេញ​មកពី​បណ្តា​ខេត្ត​នានា​មក​ស្នាក់​នៅតាម​ច្រក​ល្បៀ​ង​ដើម្បី​នាំគ្នា​ដើម្បី​សម្រុកចូល​ទៅរក​ការងារ​ធ្វើ​នៅតាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​ថៃ​តាម​ច្រក​គីឡូ​១៣​ស្រុក​សំពៅ​លូន​ជា​ហូ​ហែរ ។​
​យោងតាម​ការអះអាងរ​បស់​ប្រជាព​រដ្ឋ​ឆ្លងដែន​ទាំងនោះ​បាន​ឲ្យ​ដឹងថា​នៅ​ព្រឹក​ថ្ងៃទី​១៦​ខែធ្នូ​ឆ្នាំ​២០១៦​នេស​ម​ត្ថ​កិច្ច​ថៃ​បាន​បញ្ជូន​ពលករ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់​ចំនួន​៥៩២​នាក់​ក្នុងនោះ​មាន​ស្ត្រី​ចំនួន​២០១​នាក់មក​ប្រគល់​ឲ្យ​សមត្ថកិច្ច​ខ្មែរ​ប្រចាំ​ច្រក​ភ្នំ​ដី​កី​ឡូ​ម៉ែត្រ​១៣​ទាំងនោះ​ដែល​ធ្វើអោយ​ពួកគាត់​សម្រេច​ចិត្តជា​ដដែល​ដើម្បី​ចំណាកស្រុក​មករក​ការងារ​នៅ​ស្រុកថៃ​នេះ​ដោយសារ​ពួកគាត់​គ្មាន​ការងារ​ធ្វើ​បន្ទាប់ពី​ច្រូតកាត់​ហើយ​នៅ​ស្រុក​របស់ខ្លួន​ពុំ​សូវ​មាន​ការងារ​ធ្វើ​ផង​ទើប​ពួកគាត់​សម្រេចចិត្ត​បន្តដំណើ​ត្រឡប់ ទៅរក​ការងារ​ដើម្បី​ធ្វើ ដោះដូរ​សោ​ហុយ​ខ្លះៗ ជា​បន្តទៀត​។​
​ហើយ​ម្យ៉ាងវិញទៀត​តំលៃ​ស្រូវ​ឆ្នាំនេះ​ក៍​ចុះថោក​ធ្វើ​ឧ្យ​ជីវភាព​របស់​ពួកគាត់​ជួប​ការលំបាក​និង​ជំពាក់​លុយ​ធានា​គា​ផង​វ័ណ្ឌក​ទៀតផង ។​
​ពិសេស​ទៅទៀត​នោះ​រដូវ​នេះ​ជា​រដូវ​ដែល​ប្រជាព​រដ្ឋ​ថៃ​និង​ថៅកែ​ថៃ​កំពុង​រក​កម្មករ​ដើម្បី​ធ្វើ​ការងារ​និង​ជា​រដូវ​ប្រមូល​ផល​របស់​ថៃ​ផង ។​
​ពាក់​ព័​ន្ទ​និង​ករណី​ដែល​ប្រជាព​រដ្ឋ​ធ្វើដំណើ​ទៅរក​ការងារ​ធ្វើ​នៅតាម​ច្រក​ផ្សេងៗ​ខាងលើ​នេះដែរ​សមត្ថកិច្ច​ដែល​ឈរជើង​នៅ​ច្រកទ្វារ​នោះបាន​បញ្ជាក់ប្រាប់​សារពត៌មាន​យើង​ផងដែរ​ថា​៖​ពួកគាត់​ពុំបាន​យកលុយ​ពី​ក្រុម​ប្រជាពលរដ្ឋ​នោះឡើយ​គ្រាន់តែ​ជួយ​សម្របសម្រួល​ឧ្យ​ពួកគាត់​ធ្វើដំណើរ​ដោយ​ងាយស្រួល​និង​ឧ្យ​ថៅកែ​ថៃ​មក​ធានា​កុំ​ឧ្យ​មាន​បញ្ហា​ក្នុងការ​ធ្វើដំណើរ​ទៅវិញទៅមក​ដោយ​សុវត្ថិភាព​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ជួន​ប្រទះ​នូវ​ទុក្ខលំបាក​ទាំងឡាយ​នោះ​៕

15609453_1806871862884709_103684663_o15609086_1806871822884713_1484252546_o

ស៊ី​រី​ចោទប្រកាន់​រុស្ស៊ី​អំពី​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅក្នុង​ទីក្រុង​អា​ឡេ​ប៉ូ​

​ស៊ី​រី​៖​ក្រុម​ការពារ​ជន​ស៊ីវិល “​មួ​កស​” របស់​ប្រទេស​ស៊ី​រី​បាន​ប្រាប់​ក្រុម​អ្នកស៊ើប​អង្កេត​ឧក្រិដ្ឋកម្ម​សង្គ្រាម​របស់​អង្គការសហប្រជាជាតិ​នៅក្នុង​លិខិត​មួយ​ដែល​បាន​មើលឃើញ​ដោយ Reuters កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ការវាយប្រហារ​តាម​អាកាស​របស់​រុស្ស៊ី​ក្នុង​ទីក្រុង​អា​ឡេ​ប៉ូ​នៃ​ប្រទេស​ស៊ី​រី​បានសម្លាប់​ជន​ស៊ីវិល​ចំនួន​១,២០៧​នាក់​ដែល​៣៨០​នាក់​ក្នុងចំណោម​នោះ​គឺជា​កុមារ​។​
​ក្រុម​មួកសុវត្ថិភាព បណ្តាញ​សិទ្ធិមនុស្ស​ស៊ី​រី សមាគម​គ្រូពេទ្យ​ឯករាជ្យ​និង​មជ្ឈមណ្ឌល​ឯកសារ​ការរំលោភបំពាន​បាន​គូសបញ្ជាក់​អំពី​ការចោទប្រកាន់​របស់​ពួកគេ​ប្រឆាំងនឹង​ប្រទេស​រុស្ស៊ី​ក្នុង​ឯកសារ​៣៩​ទំព័រ​មួយ​ដែល​បានដាក់​ជូនទៅ​គណៈកម្មការ​ស៊ើបអង្កេត​ស៊ី​រី​របស់ UN​។​
​ឯកសារ​នេះ​បានដាក់​ការចោទប្រកាន់​អំពី​ការវាយប្រហារ​ប្រមាណ​៣០៤​លើក​ដែល​បាន​អនុវត្ត​ជា​ចម្បង​ចន្លោះ​ខែកក្កដា​ដល់​ខែធ្នូ​នៅក្នុង​តំបន់​អា​ឡេ​ប៉ូ​ដែល​ក្រុម​នេះ​និយាយថា មាន “​លទ្ធភាព​ខ្ពស់​” នៃ​ការទទួលខុសត្រូវ​ពី​រុស្ស៊ី​។​
​ទោះបីជា​យ៉ាងណាក៏ដោយ បេសកកម្ម UN របស់​រុស្ស៊ី​មិន​អាចធ្វើ​អត្ថាធិប្បាយ​ភ្លាមៗ​បានទេ​ស្តីពី​ការចោទប្រកាន់​នេះ​។ ប្រទេស​រុស្ស៊ី​ដែល​បាន​គាំទ្រ​ការវាយលុក​យោធា​របស់​កងទ័ព​រដ្ឋា​ភិ​បាល​ស៊ី​រី​នៅ​ទីក្រុង​អា​ឡេ​ប៉ូ​បាន​និយាយថា ខ្លួន​បាន​បញ្ឈប់​ការវាយប្រហារ​តាម​អាកាស​នៅ​ទីនោះ​នៅ​ពាក់កណ្តាល​ខែតុលា​។​
​លិខិត​របស់​ក្រុម​មួក​ស​ដាក់ជូន​ក្រុម​ស៊ើបអង្កេត​របស់ UN បាន​អះអាងថា​“​មាន​ភស្តុតាង​បញ្ជាក់​យ៉ាងច្បាស់​ថា ប្រទេស​រុស្ស៊ី​បាន​ប្រព្រឹត្ត​ឬ​បាន​ផ្សំគំនិត​ក្នុង​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅ​ប្រទេស​ស៊ី​រី​”​។​
​ឯកសារ​នេះ​បាន​បញ្ជាក់ថា ការចោទប្រកាន់​ទាំងនេះ​គឺ​ផ្អែកលើ​ចម្លើយ​សាក្សី​និង​ភ័ស្តុតាង​ដែល​រួមបញ្ចូល​ទាំង​វីដេអូ​ការកំណត់​អត្តសញ្ញាណ​យន្តហោះ​ទទួលខុស​ត្រូវចំ​ពោះ​ការវាយប្រហារ ខ្សែអាត់​សំឡេង​ចេញពី​កាប៊ីន​យន្តហោះ​ដែល​គេ​ស្តាប់​បាន​និង​គ្រាប់​ដែល​បាន​ប្រើ​៕

images3

ទូក​នេសាទ​ថៃ​ផ្លាស់​ទី​ទៅ​ដែនទឹក​ដាច់​ស្រ​យ៉ា​ល​ដើម្បី​បញ្ជៀ​ស​ការបង្ក្រាប​

​ថៃ​៖​អង្គការ​ឃ្លាំមើល​បរិស្ថាន Greenpeace បាន​និយាយថា ទូក​នេសាទ​ថៃ​បាន​ផ្លាស់​ទី​ទៅកាន់​ដែនទឹក​ដាច់​ស្រ​យ៉ា​ល និង​ងាយ​រងគ្រោះ​ជិត​ឆ្នេរ​អាហ្វ្រិក​ភាគ​ខាងកើត​ដើម្បី​គេច​ពី​ការបង្ក្រាប​ថ្នាក់​តំបន់​លើ​ការនេសាទ​ខុសច្បាប់​និង​ការជួញដូរ​មនុស្ស​។​
​ប្រទេស​ថៃ​គឺជា​ប្រទេស​នាំចេញ​អាហារ​សមុទ្រ​ធំជាងគេ​លំដាប់​ទី​បួន​របស់​ពិភពលោក​ប៉ុន្តែ​ឧស្សាហកម្ម​តម្លៃ​រាប់ពាន់​លាន​ដុល្លារ​របស់ខ្លួន​មួយ​នេះ​គឺ​ភាគច្រើន​មិនមាន​ច្បាប់ទម្លាប់​និង​ពោរពេញ​ទៅដោយ​ការរំលោភ​សិទ្ធិ​។​
Anchalee Pipattanawattanakul មកពី​អង្គការ Greenpeace នៅ​អាស៊ីអាគ្នេយ៍​បាន​ថ្លែងថា “​ដោយ​គ្មាន​ប្រព័ន្ធ​ត្រួតពិនិត្យ​នៅក្នុង​សមុទ្រ​ឆ្ងាយ​ដូចនេះ​នោះ គ្មាន​ការត្រួតពិនិត្យ​ពីអ្វី​ដែល​បាន​កើតឡើង​នៅ​ទី​នោះទេ​”​។​
​ប្រទេសមួយ​នេះ​បានមក​ស្ថិតនៅក្រោម​សម្ពាធ​យ៉ាង​ធ្ងន់​ពី​អន្តរជាតិ​ក្នុងការ​សម្អាត​វិស័យ​សម្បូរ​រឿងអាស្រូវ​មួយ​នេះ​បន្ទាប់ពី​សហភាព​អឺរ៉ុប​គំរាម​ហាមឃាត់​ផលិតផល​អាហារ​សមុទ្រ​ថៃ​ទាំងអស់​កាលពី​ឆ្នាំមុន​។ ប៉ុន្តែ​បើទោះបី​ជាមាន​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋាភិបាល​ក្នុងការ​ទប់ស្កាត់​ការ​ប្រ​ព្រឹ​ត្ដ​ខុសច្បាប់​និង​កៀបសង្កត់​ជួញដូរ​មនុស្ស​ក៏ដោយ ការរំលោភបំពាន​នៅតែមាន​នៅលើ​ទូក​។ នេះ​បើ​យោងតាម​របាយការណ៍​ថ្មី​មួយ​ពី​អង្គការ Greenpeace ។​
​បើ​យោងតាម​ក្រុម​ឃ្លាំមើល​នេះ​បាន​ឲ្យ​ដឹងថា នាវា​ដោត​ទង់ជាតិ​ថៃ​រហូតដល់​ទៅ​៧៦​គ្រឿង​បាន​ផ្លាស់ប្តូរ​ប្រតិបត្តិការ​របស់​ពួកគេ​ទៅកាន់​តំបន់ Saya de Malha Bank ដែលជា​តំបន់​មួយ​ជិត​ឆ្នេរ សមុទ្រ​អាហ្វ្រិក​បន្ទាប់ពី​មានការ​បង្ក្រាប​កាលពី​ឆ្នាំមុន​នៅ​កោះ​ប៉ា​ពួ​ញូ​វ​ហ្គី​ណេ​និង​ឥណ្ឌូនេស៊ី​។​
​នាវា​ជាច្រើន​បាន​បញ្ជូន​ផល​ត្រី​របស់​ពួកគេ​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ​តាមរយៈ​នាវា​ក្លាសេ​ដោយ​អាចធ្វើ​ឲ្យ​កា​ពី​តែ​ន​រក្សា​ក្រុម​នាវិក​របស់​ពួកគេ​នៅ​សមុទ្រ​និង​គេច​ចេញពី​ការត្រួតពិនិត្យ​របស់​អា​ជ្ញា​ធរ​សម្រាប់​រយៈពេល​យូរ​។​
​គួរ​បញ្ជាក់ថា សហរដ្ឋអាមេរិក​បាន​កែប្រែ​លំដាប់ថ្នាក់​ប្រទេស​ថៃ​នៅក្នុង​របាយការណ៍​ជួញដូរ​មនុស្ស​ប្រចាំឆ្នាំ​របស់ខ្លួន​នៅក្នុង​ខែកក្កដា​ដោយ​លើកឡើង​ពី​កិច្ចខិតខំ​ប្រឹងប្រែង​លុបបំបាត់​ពលកម្ម​ដោយ​បង្ខំ​នៅក្នុង​ឧស្សាហកម្ម​អាហារ​សមុទ្រ​នេះ​៕

download-14

ថៃ​ចាប់​ពលករ​ខ្មែរ​បញ្ជូន​មកវិញ​តាម​ច្រក​អន្តរជាតិ​ប៉ោយប៉ែត

​ខេត្តបន្ទាយមានជ័យ​៖​ពលករ​ខ្មែរ​ដែល​ថៃ​ថា​ខុសច្បាប់​ចាប់បញ្ជូន​មកវិញ​តាមរយៈ​រថយន្ត​ទ្រុង​ជា​រថយន្ត​ដឹក​អ្នកទោស និង​ដឹក​ចូល​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​នៅតែ​ជា​បញ្ហា​ចោទ ព្រោះថា​ការដឹកជញ្ជូន​របស់​ភា​គី​ថៃ​គឺ​គេ​ញាត់​ណែន​ដូច​ក​ន្តំ​ឈរ​រឹង​ស្តូក​មិន​គិតពី​ផល​លំបាក​របស់​កុមារ​តូចៗ​និង​អ្នកមាន​ផ្ទៃពោះ​នោះទេ​។ តាម​ការកត់សម្គាល់រ​យៈ​ពេល​៣​ខែ​ចុង​ក្រោយនេះ​ហាក់​មានការ​កើនឡើង តែបើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​២០១៥​អាច​នឹង​ធ្លាក់ចុះ​ទៅវិញ​។​
​តាម​របាយការណ៍​រប​ស់​មន្ត្រី​នៅ​ទីតាំង​ទទួល​ពលករ​បញ្ជូន​ពី​ថៃ ចំណុច​ផ្សារ​មង្គល​ក្នុងភូមិ​ប៉ោយប៉ែត​សង្កាត់​ប៉ោយប៉ែត​បាន​ឪ្យ​ដឹងថា​ពលករ​បញ្ជូន​ពី​ថៃ ដោយ​រថយន្ត​ទ្រុង​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នៃ​ឆ្នាំ​២០១៦​ហាក់​មានការ​កើនឡើង​ជាង​កាលពីដើមឆ្នាំ ។ ប្រភព​ដដែល​បន្តថា​កាលពីដើមឆ្នាំ​ពលករ​បញ្ជូន​ពី​ថៃ ខែ​ខ្លះ​មានតែ​ជាង​២០០០​នាក់​ឬ​ជាង​៣០០០​នាក់ លុះ​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ ហាក់​មានការ​កើនឡើង​ដោយ​ក្នុង​ខែកញ្ញា​មាន​ចំនួន​៤៨៤៣​នាក់ ។ ខែតុលា​មាន​ចំនួន​៤៨៣៥​នាក់​និង​ខែវិច្ឆិកា​មាន​ចំនួន​៤៩១៩​នាក់​។​
​ប្រភព​ដដែល​បន្តថា ពលករ​សរុប​ក្នុង​ឆ្នាំ​២០១៦​គិត​ត្រឹម​ខែវិច្ឆិកា​មាន​ចំនួន​៤៥.៩២៤​នាក់​ក្នុងនោះ​មាន​ស្ត្រី​១៥.០១៩​នាក់​កុមារ​៤.១៤៤​នាក់​ដឹក​តាម​រថយន្ត​ទ្រុង​ចំនួន​១.០៧១​ជើង​។ ថ្វីត្បិតតែ​ចំនួន​ពលករ​បញ្ជូន​ត្រឡប់​ពី​ថៃ​ប៉ុន្មាន​ខែ​ចុងក្រោយ​ក្នុង​ឆ្នាំ​២០១៦​ហាក់​មានការ​កើនឡើង ប៉ុ​នែ្ត​ក្រុមមន្ត្រី​នៅ​ទីតាំង​ទទួល​ពលករ​ប្រាប់ថា បើ​ប្រៀបធៀប​ទៅ​និង​ចំនួន​ពលករ​សរុប​ក្នុង​ឆ្នាំ​២០១៥ ចំនួន​ពលករ​សរុប​ក្នុង​ឆ្នាំ​២០១៦​អាច​និង​ធ្លាក់ចុះ​គួរ​ឪ្យ​កត់សម្គាល់​ដែរ​។​
​ប្រភព​ដដែល​បញ្ជាក់ថា​ចំនួន​ពលករ​សរុប​ក្នុង​ឆ្នាំ​២០១៥​មាន​៥៩.៥៦៩​នាក់​ក្នុងនោះ​ស្ត្រី​១៩.៤៤២​នាក់​កុមារ​៤.៦០៧​នាក់​ដឹក​តាម​រថយន្ត​ទ្រុង​ចំនួន​១.៣៤៦​ជើង ។​តាម​ការ​ឃើញជាក់ស្តែង អាជ្ញាធរ​ថៃ​ចាប់​ពលករ​ខ្មែរ​បញ្ជូន​មកវិញ​កាន់តែ​ច្រើនឡើងៗ និង​កាន់​តែមាន​ច​រិ​ក​អាក្រក់​ទៅៗ ប្រៀប​ដូច​អត់​មាន​មនុស្សធម៌ អត់​មាន​គោរព​សិទ្ធិមនុស្ស​ទាល់តែសោះ​។​
​ឃើញ​ប៉ុណ្ណឹង​ហើយ ល្មម​ខ្មែរ​ទាំងឡាយ​ចេះ​រាង​ហើយ​។ នៅក្នុង​ស្រុក​មិន​ខ្វះ​ទេ​ការងារ​ធ្វើ​មិនគួរ​នាំគ្នា​ទៅធ្វើ​កម្មករសំណង់​ដ៏​ល្ហេ​ម​ល្ហា​ម​នៅ​ស្រុក​គេ​បែបនេះ​ទេ​៕

unnamed-43unnamed-32

​ក្រុមចោរប្លន់យ៉ាងសកម្មអស់លក្ខណ៍២នាក់បងប្អូនត្រូវសមត្ថកិច្ចក្របួចបាន

ដោយ៖ប៉ែន សុផល
បាត់ដំបង៖មុខសញ្ញាចោរប្លន់ប្រដាប់អាវុធចំនួន២នាក់ជាបងប្អូនបង្កើតអស់លក្ខណ៍ត្រូវកម្លាំងនគរបាលខេត្តបាត់ដំបងឃាត់ខ្លួនបានបន្ទាប់ពីបានប្លន់ប្រជាពលរដ្ឋក្នុងស្រុកថ្មគោលចំនួន២លើក។
លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួលផែននគរបាលយុត្តិធម៌នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានប្រាប់អោយដឹងនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦នេះថា៖ បន្ទាប់ពីមុខសញ្ញានេះបានធ្វើសកម្មប្លន់ប្រដាប់អាវុធលើប្រជាពលរដ្ឋនិងអ្នកទិញស្រូវក្នុងទីតាំងតែមួយនៅស្រុកថ្មគោលបានសម្រេចរួចមក លោកបានប្រើប្រាស់កម្លាំងជំនាញជាសម្ងាត់ស្រាវជ្រាវតាមសញ្ញាខ្សែបណ្ដោយទាំងយប់ទាំងថ្ងៃរយះពេលជាង២ខែ រហូតដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦នេះមានឱកាសកម្លាំងនៃស្នងការនគរបាលខេត្តបាត់ដំបងសហការជាមួយកម្លាំងសមត្ថកិច្ចនគរបាលក្នុងខេត្តបន្ទាយមានជ័យនិងខេត្តសៀមរាបផងដែរឈានដល់ការឃាត់ខ្លួនជនសង្ស័យតែម្ដងដែលកំពុងរៀបចំអាវុធនិងគ្រាប់បែកនៅក្នុងផ្ទះរបស់ខ្លួននៅក្នុងភូមិល្បើកប្រិយ ឃុំរោងគោ ស្រុកក្រឡាញ់ ខេត្តសៀមរាប។
ជនសង្ស័យដែលឃាត់ខ្លួនបានឈ្មោះថី ធី ភេទប្រុស អាយុ៣៩ឆ្នាំនិងម្នាក់ទៀតឈ្មោះថី ធិន ភេទប្រុស អាយុ៣៦ឆ្នាំជាបងប្អូនបង្កើតនិងគ្នារស់នៅកន្លែងឃាត់ខ្លួនខាងលើ។ យោងតាមចម្លើយសារភាពជនសង្ស័យថាពិតជាបានធ្វើសកម្មភាពប្លន់ចំនួន២ដងមែន ដែលទី១បានប្លន់អ្នកលក់ចាប់ហួយនិងលើកទី២បានប្លន់អ្នកទិញនិងអ្នកលក់ស្រូវក្នុងភូមិសាស្ដ្រតែមួយមុខក្លោងទ្វាវត្តទួលសង្កែក្នុងភូមិគ្រួស ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបងកាលពីខែតុលានិងខែវិច្ឆកាកន្លងមក។លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនីបានអោយដឹងបន្ដរថា៖ ក្នុងប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនជនសង្ស័យនេះដែរសមត្ថកិច្ចរឹបអូសបានអាវុធប្រភេទអាកាបត់ចំនួន៣ដើម គ្រាប់បែកដៃចំនួន៣គ្រាប់និងសម្ភារះបម្រើការជាមធ្យោបាយមួយចំនួនទៀត។
បច្ចុប្បន្ននេះកម្លាំងជំនាញកំពុងកសាងសុំណុំរឿងដើម្បីបញ្ជូនជនសង្ស័យទាំង២នាក់ទៅកាន់តុលាកាតាមនិតិវិធី ហើយកម្លាំងជំនាញក៍កំពុងជំរុញបន្ដការស្រាវជ្រាវស្វែងរកមុខសញ្ញាដែលពាក់ពន្ធ័នៅសេសសល់បន្ថែមទៀតផងដែរដើម្បីផ្ដន្ទាទោស៕

7cf91f14-e41f-49b1-8c23-6f5ebaa1adb9

15555035_1806852066220022_1374967847_n 15571043_1806852062886689_639707529_n

Suarez ព្រម​កុងត្រា​ថ្មី​រយៈពេល​៥​ឆ្នាំ​ជាមួយ Barcelona

បាល់ទាត់​៖​ខ្សែប្រយុទ្ធ​ក្រុម​ជម្រើសជាតិ​អ៊ុយ​រូ​ហ្គា​យ​កីឡាករ Luis Suarez បាន​យល់ព្រម​បន្ត​កិច្ចសន្យា​ថ្មី​រយៈពេល​៥​ឆ្នាំ​ថ្មី​ជាមួយ​ក្រុម​អ្នកមាន​បុណ្យ Barcelona ហើយ​កិច្ចសន្យា​នេះ​និង​ធ្វើ​ឡើងជា​ផ្លូវការ​នៅ​ថ្ងៃ​សុក្រ​នេះ ។​
​កីឡាករ​វ័យ​២៩​ឆ្នាំ​រូបនេះ បាន​ផ្លាស់​ចេញពី​ក្រុម​ហង្ស​ក្រហម Liverpool មកកាន់ Barcelona ក្នុងអំឡុង​ឆ្នាំ​២០១៤ ក្នុងតម្លៃ​៧៥​លាន​ផោន​និង​បាន​ស៊ុត​បញ្ចូល​ទី ៩៧​គ្រាប់​ក្នុងការ​បង្ហាញ ១១៦ ប្រកួត​ឲ្យ​ក្រុម​យក្ស​អេ​ស្ប៉ា​ញ ហើយ​បាន​ជួយ Barcelona ឈ្នះ ពានរង្វាន់​ចំនួន​៨ ក្នុងអំឡុង​ពេលវេលា​ខ្លី​របស់លោក​នៅក្នុង​ប្រទេស​អេ​ស្ប៉ា​ញ​ហើយក៏​ជា អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើន​បំផុត​នៅ La Liga ផងដែរ​កាលពី​រដូវ​កាល​មុន (៤០​គ្រាប់​)​។​
Suarez គឺជា​កម្លាំង​សំខាន់បំផុត​ស្ថិតនៅក្នុង​ក្រុម​ប្រយុទ្ធ (Messi, Suarez, Neymar) របស់ Barcelona ហើយ​ពួកគេ​ទាំង​៣​ស៊ុត​បញ្ចូល​ទី​សរុប​ចូលគ្នា​១៣១​គ្រាប់ កាលពី​រដូវ​កាល​ចាស់​ជួយ​ក្រុម​មួយ​នេះ​ឈ្នះ​ពាន La Liga និង Copa del Rey​។​
​គួរ​បញ្ជាក់ថា កុងត្រា​ថ្មី​របស់ Suarez មាន​សុពលភាព​ដល់​ឆ្នាំ​២០២១​ហើយ​ក្នុងករណី​ក្លឹប​ណា​ចង់​ទិញ​ផ្ដាច់​កុងត្រា នាំយក​រូបគេ​ទៅ ក្លឹប​នោះ​ត្រូវ​ចំណាយ​រហូតដល់ ១៦៧,៥​លាន​ផោន​៕

deportivo-de-la-coruna-vs-fc-barcelona-at-the-municipal-de-riazor-stadium-in-la-coruna

ការវាយប្រហារ​តាម​អាកាស​របស់​តួ​ក​គី​សម្លាប់​ក្រុម​សកម្មប្រយុទ្ធ PKK ២៩​នាក់​

​អ៊ី​ស្តង់​ប៊ុល​៖​យន្តហោះ​ចម្បាំង​តួ​ក​គី​បានធ្វើការ​វាយប្រហារ​ដោយ​ទម្លាក់​គ្រាប់បែក ទៅលើ​មូលដ្ឋាន​របស់​ក្រុម​សកម្មប្រយុទ្ធ​នៃ​គណបក្ស​ពលករ​ឃើ​ដ PKK ស្ថិតនៅ​ភាគ​ខាងជើង​ប្រទេស​អ៉ី​រ៉ា​ក់ និង​បាន​ផ្តាច់​ជិវិត​ក្រុម​សកម្មប្រយុទ្ធ​ចំនួន ២៩​នាក់​តាំងពី​ថ្ងៃទី​១១ ខែធ្នូ​មកម្ល៉េះ​។ នេះ​បើតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន Channel News Asia​។​
​ដោយឡែក​យន្តហោះ​ចម្បាំង​មួយចំនួនទៀត​របស់​តួ​ក​គី បានធ្វើការ​វាយប្រហារ និង​កម្ទេច​មូលដ្ឋាន​សំខាន់ៗ​របស់ PKK រួមមាន​ទាំង​ទីតាំង​ប្រយុទ្ធ និង​ជម្រក​ស្នាក់នៅ​ផងដែរ​ស្ថិតនៅក្នុង​តំបន់ Zap របស់​ប្រទេស​អ៉ី​រ៉ា​ក់ ហើយ​ការវាយប្រហារ​នេះ​បាន​ធ្វើឡើង​ភ្លាម​បន្ទាប់ពី​ទីក្រុង អ៉ី​ស្តង់​ប៊ុល នៃ​ប្រទេស​តួ​ក​គី​បាន​រង​ការវាយប្រហារ​ដោយ​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នៅ​ថ្ងៃទី​១១ ខែធ្នូ​ដដែល​នោះ ដែល​បានសម្លាប់​ជីវិត​មនុស្ស​សរុប​ជាង ៤០​នាក់ និង​បង្ក​របួស​រាប់សិប​នាក់​ផ្សេងទៀត ហើយ​រដ្ឋាភិបាល​របស់​លោក Erdogan ក៏បាន​ចោទ​ភ្លាមៗ​ផងដែរ​ថា វា​ជា​ទង្វើ​របស់​ក្រុម​ភេ​វករ​នៃ​គណបក្ស PKK៕

fn-2016-12-15-17-19-58-0

រថយន្ត​ដឹក​កម្មករ​បុក​រថយន្ត​នី​ហ្សា​ន់ របួស​កម្មករ​ច្រើននាក់​

ខេត្តកំពង់ឆ្នាំង​៖​យោងតាម​ការរាយការណ៍​បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោងជាង​៦​ព្រឹក​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៦​នេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង​រវាង​រថ​យន្ត​ដឹក​កម្មករ ពាក់​ស្លាក​លេខ ភ្នំពេញ 2Y-8224 បាន​បុក​គ្នា​ជាមួយនឹង​រថយន្ត​នី​ហ្សា​ន់ ពាក់​ស្លាក​លេខ ភ្នំពេញ 2J-7911​។​
សេចក្តីរាយការណ៍​បញ្ជា​ក់ថា ហេតុការណ៍​គ្រោះថ្នាក់​នោះ​កើតឡើង​នៅ​ហួស​ពី​ផ្សារ​ត្រាច​ទៅ​ខេត្តកំពង់ឆ្នាំង ប្រហែល​មួយ​គីឡូម៉ែត្រ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​។ តាម​ព័ត៌មាន​បឋម​បាន​ឲ្យ​ដឹងថា ក្នុងករណីនេះ​បាន​បណ្តាល​ឲ្យ​មនុស្ស​ជាច្រើន​រងរបួស​៕

x-1x2-1

ជំនន់​ទឹកភ្លៀង​ហូរ​កាត់លើ​កំណាត់​ផ្លូវជាតិ​លេខ​៧​

​ខេត្ត​ត្បូងឃ្មុំ​៖​នា​ព្រឹក​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ ២០១៦​នេះ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៧​ក្នុង​ទីតាំង​ចំនួន​២ ស្ថិតក្នុង​ភូមិសាស្ត្រ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ កំពុង​រង​នូវ​ជំនន់​ទឹកភ្លៀង​ហូត​កាត់​រំខាន​ដល់​ការធ្វើ​ចរាចរណ៍​។
​យោងតាម​បណ្ដាញ​ទំនាក់ទំនង​សង្គម (Facebook) របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​១៦ ខែធ្នូ​នេះ បាន​ឲ្យ​ដឹងថា ទឹកជំនន់​បាន​ហូរ​កាត់​ពីលើ​កំណាត់​ផ្លូវជាតិ​លេខ ៧ នូវ​ចំណុច ២ ទីតាំង ខ្លាំងជាងគេ ស្ថិតក្នុង​ភូមិសាស្ត្រ​ស្រុក​ពញាក្រែក ក្នុងនោះ​៖ កំណត់​ផ្លូវ​ដែល​ស្ថិតនៅ​ភូមិ​ក្រែក ឃុំ​ក្រែក ទឹក​ជន់​ហូរ​កាត់​ពីលើ​ផ្លូវ​ប្រវែង ៤៥០ ម៉ែត្រ ជម្រៅ​ពី ០,២-០,៤ ម៉ែត្រ និង​កំណាត់​ផ្លូវ​ដែល​ស្ថិតនៅ​ភូមិ​ពោធិ​ក្រោម ឃុំ​កោង​កាង ទឹក​ជន់​ហូរ​កាត់​ពីលើ​ផ្លូវ​ប្រវែង ៩០ ម៉ែត្រ ជម្រៅ​ពី ០,១-០,២ ម៉ែត្រ៕

83e5322d0db1b4d270a167e9762f4507478 479

ភ្ជង់​ប្លន់​អាជីវករ​លក់​មាស​នៅ​ផ្សារ​ឧដុង្គ​២​នាក់​ប្តី​-​ប្រពន្ធ​យក​អស់​ច្រើន​តម្លឹង​

​ខេត្តកំពង់ស្ពឺ​៖​ជនសង្ស័យ​២​នាក់​បានធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​អាជីវករ​លក់​មាស​២​នាក់ ប្តី​-​ប្រពន្ធ​នៅក្នុង​ផ្សារ​ឧដុង្គ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ យក​មាស​ជាច្រើន​តម្លឹង ខណៈដែល​ពួកគេ​យក​មាស​ចេញពី​ទូ​លក់​ក្នុង​ផ្សារ សំដៅ​មក​ផ្ទះ ស្ថិតនៅ​ភូមិ ឃ្លាំង​ប្រាំ ឃុំ វាំង​ចាស់ កាលពី​ល្ងាច​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៦​ម្សិលមិញ​នេះ​។​
​ជនរងគ្រោះ​ជា​ប្តី​ឈ្មោះ អ៊ឹង ប៊ុន​តុង អាយុ​៣៣​ឆ្នាំ ជា​អាជីវករ​លក់​មាស​នៅក្នុង​ផ្សារ​ឧដុង្គ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​លក់​មាស នៅ​ផ្សារ​ឧ​ដ្តុ​ង​ចំនួន​០២​ទូ ដោយ​ប្តី​លក់​១​ទូ និង​ប្រពន្ធ​លក់​១​ទូ​។ ពេល​កើតហេតុ​ក​គាត់​បាន​ជិះ​ម៉ូតូ Honda Dream C125 ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៣ យក​គ្រឿងអលង្ការ​ដែល​ខ្លួន បាន​លក់​មក​ទុក​នៅផ្ទះ រួចមក​ក៏​ជិះ​ម៉ូតូ​ទៅយក​គ្រឿងអលង្ការ របស់​ប្រពន្ធ​មក​ទុក​នៅផ្ទះ​ទៀត លុះ​ពេល​ជិះ​មកដល់​មាត់ច្រក​ទ្វាររបង​ចូល​ផ្ទះ ស្រាប់​តែមាន​ជនល្មើស​ចំនួន​០២​នាក់ ជិះ​ម៉ូតូ​ម៉ាក Dream C125 ពណ៌​ខ្មៅ ពុំ​ចាំ​ស៊េរី ជិះ​មក​ឈប់​ពីក្រោយ​ជនរងគ្រោះ​។​
​ភ្លាមនោះ​ជនល្មើស ដែល​ជិះ​ពីក្រោយ​បាន​ស្ទុះ មក​ចូលធ្វើ​សកម្មភាព​យក​កាំភ្លើងខ្លី ពុំ​ស្គាល់​ម៉ាក​មក​ភ្ជង់​ជនរងគ្រោះ ប្រតាយប្រតប់​ទាញយក​កាបូប​គ្រឿងអលង្ការ ហើយ​យក​កាបូប​នោះ ឡើង​ជិះ​ម៉ូតូ​ទាំងពីរ​នាក់​ឆ្ពោះទៅ​ទិសខាងកើត ឡើងទៅ​ផ្លូវ​លេខ​៥២ សំដៅទៅ​ទិស​ខាងលិច​បាត់ទៅ​។​
​ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សំ សាមួន បាន​និយាយថា រហូតមកដល់​ពេលនេះ លោក​មិនទាន់​អាចនិយាយបាន​ទេ ដោយ​ស្ថិតក្រោម​ការស្រាវជ្រាវ​ជាមុនសិន ពីព្រោះ​តាម​ការសួរនាំ​នោះ ជនរងគ្រោះ​ជា​ប្តី​និយាយ​ផ្សេង ដោយឡែក​ប្រពន្ធ​និយាយ​ផ្សឹ​ង ដូច្នេះ​លោក​មិនទាន់​ហ៊ាន​សន្និដ្ឋាន នៅឡើយ​ទេ​ចាំ​ស្រាវជ្រាវ​ចប់​សិន​។​
​ទោះជា​យ៉ាងណា​លោកស្នងការ​បានបញ្ជាក់​ថា នៅពេលនេះ​កម្លាំង​នគរបាល​របស់លោក សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ បាននិងកំពុង​ធ្វើការ​ស្រាវជ្រាវ​លើ​ករណី​នេះហើយ តាមរយៈ​ការមើល​កាមេរ៉ា​សុវត្ថិភាព​៕

fn-2016-12-16-08-12-12-1fn-2016-12-16-08-12-11-0

បញ្ជូន​ខ្លួន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ​ក្នុងករណី​រំលោភ​លើ​ទំនុកចិត្ត​

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង​នៅ​រសៀល​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៦​បានធ្វើការ​បញ្ជូន​ខ្លួន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ​ពាក់ព័ន្ធ​ទៅ​និង​ករណី​រំលោភ​លើ​ទំនុកចិត្ត (​លួច​ប្រាក់​ចំនួន​៦០០០​ដុល្លារ​)​។​
លោក​អនុសេនីយ៍ទោ ឡា​ច វ៉ាន់ នាយការិយាល័យ​នគរបាល​យុត្តិធម៌​អង្គភាព​កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង​បានអោយដឹងថា ក្រោយពី​ទទួលបាន​ពាក្យបណ្តឹង​ពី​ឈ្មោះ នង ស៊ីណា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​ជា​មេការ​ក្លិប​កំសាន្ត​ស្កា​យ​ប្តឹង​ទៅលើ​ឈ្មោះ សុខ ស៊ី​មិន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​អ្នក​កាន់​ប្រាក់ចំណូល​ក្នុង​ក្លិប​កំសាន្ត​ស្កា​យ​ស្ថិតក្នុង​ភូមិ​រំចេក​៤ សង្កាត់​រត​នះ ក្រុង​បាត់ដំបង បាន​ប្រមូល​ប្រាក់ចំណូល​ចំនួន​៦០០០​ដុល្លារ​(​ប្រាំមួយ​ពាន់​ដុល្លារ​)​រួច​រត់​គេចខ្លួនបាត់​។​
លោក​បន្តថា ក្រោយពី​ទទួលបាន​ពាក្យបណ្តឹង​ភ្លាម​សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​ស៊ើបអង្កេត​រហូតដល់​វេលា​ម៉ោង​២៣ និង​៣០​នាទី​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៦​ទើប​ក្តាប់បាន​មុខសញ្ញា​កម្លាំង​ជំនាញ​បាន​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ចុះ​ដល់​ចំណុច​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បានតែ​ម្តង​។
លោក​បន្តទៀតថា ជនសង្ស័យ​ជា​ករណី​រំលោភ​លើ​ទំនុកចិត្ត​ខាងលើ​ត្រូវបាន​ឃាត់ខ្លួន​មានឈ្មោះ សុខ ស៊ី​មិន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ស្នាក់នៅ​ក្នុង​ក្លិប​កំសាន្ត​ស្កា​យ​មុខរបរ​ជា​អ្នក​គិតលុយ ចំណូល​ចំណាយ​និង​ទូរ​ទាត់​ប្រាក់​អោយ​ថៅកែ​ក្នុង​មួយខែៗ​។​
ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាពថា ខ្លួន​បាន​យកប្រាក់​ចំណូល​ក្នុង​ក្លិប​កំសាន្ត​ស្កា​យ​ចំនួន​៥០០០​ដុល្លារ​(​ប្រាំ​ពាន់​ដុល្លារ​)​របស់​ថៅកែ​ស្កា​យ​ដែល​ខ្លួន​មាន​តួនាទី​រក្សា​ទុកអោយ​ថៅកែ យកទៅ​លែង​ល្បែង​ចាក់បាល់​ចាញ់​អស់​។​
បន្ទាប់ពី​ធ្វើការ​សាកសួរ​បូករួម​និង​ចម្លើយសារភាព​ផង​នោះ បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង​បាន​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​តុលាការ​នៅ​រសៀល​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៦​ដើម្បី​ចាត់ការ​បន្តទៅ​តាម​នីតិ​វិធី​៕

15515890_1806535469585015_2012521977_o15540159_1806535479585014_46362576_o

ខេត្តបាត់ដំបង​រៀបចំ​ទិវា​ជាតិ ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​១២​ធ្នូ​

ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​អាជ្ញាធរខេត្ត​បាត់ដំបង នៅ​ព្រឹក​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៦​នៅក្នុង​បរិវេណ​សួនច្បារ​នាគ​បាញ់​ទឹកបាន​ប្រារព្ធ​ទិវា​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​១២​ធ្នូ ក្រោម​ប្រធានបទ “​រាជរដ្ឋាភិបាល​បាននិងកំពុង​យកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​ការពារ​ប្រជាពលរដ្ឋ​និង​ប្រទេសជាតិ​ពី​ភាព​រងគ្រោះ​ដោយ​ឧក្រិដ្ឋជន​ជួញដូរ​មនុស្ស ធ្វើ​អាជីវកម្ម និង​ទារុណកម្ម​”​។ ពិធី​នេះ​ប្រព្រឹត្តទៅ ក្រោម​វត្តមាន​លោកជំទាវ ញ៉ឹក សុគន្ធ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង​និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ខេត្តបាត់ដំបង និង​លោក លោកស្រី សិស្សានុសិស្ស​ចូលរួម​សរុប​១០១៧​នាក់​។​
​លោកជំទាវ ញ៉ឹក សុគន្ធ បាន​ថ្លែង​ក្នុងឱកាស​នោះ​ថា​៖​ទិវា​ជាតិ​ប្រយុទ្ធប្រឆាំង​ការជួញដូរ​មនុស្ស​ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា​កំណត់​យក​ថ្ងៃទី​១២ ខែធ្នូ​រៀងរាល់ឆ្នាំ​ហើយ​គិត​មកដល់​ឆ្នាំ​២០១៦​នេះ​គឺជា​ឆ្នាំ​ទី​១០​នៃ​ការ​ប្រារព្ធ​ទិវា​ជាតិ​នេះ​។​ហើយ​រាជរដ្ឋាភិបាល​បាននិងកំពុង​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ក្នុងការ​ការពារ​ប្រជាពលរដ្ឋ​និង​ប្រទេសជាតិ​ពី​ភាព​រងគ្រោះ​ទាំងឡាយ​ដែល​បង្កឡើង​ដោយ​ឧក្រិដ្ឋជន​ជួញដូរ​មនុស្ស​ដែល​បានធ្វើ អាជីវកម្ម ទារុណកម្ម និង​កេងប្រវ័ញ្ច​លើ​មនុស្ស​តាម​គ្រប់​រូបភាព ។​
លោកជំទាវ​បន្តថា​៖​អំពើ​ជួញដូរ​មនុស្ស គឺជា​ឧក្រិដ្ឋ​កម្មដ៍​រ៉ាំរ៉ៃ​មួយ​ក្នុងចំណោម​ឧក្រិដ្ឋកម្ម​ដ៍ទៃទៀត​ដែល​កើត​មាននៅ​គ្រប់​បណ្តា​ប្រទេស​ក្នុង​ពិភពលោក និង​បានធ្វើអោយ​ប៉ះពាល់​ដល់​ស​ន្តិ​សុខ​មនុស្ស​និង​ប្រទេសជាតិ​។​
ក្នុងនោះ​ផងដែរ​ក្នុងនាម រដ្ឋបាលខេត្ត​បាត់ដំបង​លោកជំទាវ​បាន​ប្តេជ្ញា​ចឹ​ត្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​ស្ថាប័ន និង​ដៃគូ​ពាក់ព័ន្ធ ទ្វេភាគី និង​ពហុភាគី​ទទួលខុសត្រូវ​ដើម្បី​ដោះស្រាយ​បញ្ហា​ដែលនាំអោយ​មានការ​ជួញដូ​រ កេងប្រវ័ញ្ច​ទៅលើ​ពលកម្ម​កុមារ​។ ពង្រឹង​វិធានការ​គ្រប់គ្រង​លំហូរ​ចេញ ចូល តាម​ព្រំដែន​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​និង​ប្រទេសជិតខាង រួមគ្នា​បង្ការ ទប់ស្កាត់​អំពើ​ជួញដូរ​មនុស្ស​និង​ពលកម្ម​លើ​កុមារ​គ្រប់​រូបភាព​។ ការពារ​សិទ្ធិ និង​ផលប្រយោជន៍​ស្របច្បាប់​របស់​ជនរងគ្រោះ ដោយ​កំណត់​អត្តសញ្ញាណ​អោយបាន​ជាក់លាក់ ជៀសវាង​ការបន្លំ បោកប្រាស់​ពី​ឧក្រិដ្ឋជន ក្នុង​គោលដៅ​បង្វែរ​បទល្មើស​។ ពង្រឹង​កិច្ចសហការ​ជាមួយ​បណ្តា​ប្រទេស​ពាក់ព័ន្ធ ក្នុងការ​ស៊ើបអង្កេត​ប​ទ​ល្មើស ជួញដូរ​មនុស្ស ការអនុវត្ត​ច្បាប់​ដើម្បី​កាត់ទោស​លើ​ឧក្រិដ្ឋកម្ម​ជួញដូរ​មនុ​ស្ស​។ ពង្រឹង​វិធានការ​គ្រប់គ្រង ត្រួតពិនិត្យ​សកម្មភាព​ជ្រើសរើស បណ្តុះបណ្តាល​និង​បញ្ជូន​ពលករ​របស់​ទីភ្នាក់ងារ ក្រុមហ៊ុន​ឯកជន អង្គការ​ឬ​សមាគម សាលា​ភាសាបរទេស ដែល​បាននិងកំពុង​តែ​ធ្វើ​សកម្មភាព​យ៉ាង​អាណាធិបតេយ្យ ក្នុងការ​ផ្សព្វផ្សាយ​ទាក់ទាញ​កម្លាំង​យុវជន​អោយចំ​ណាយ​ក្នុងការ​ចុះឈ្មោះ និង​បញ្ជូនទៅ​ក្រៅប្រទេស​ដោយ​មិនមាន​ការទទួលខុសត្រូវ និង​ពង្រឹង​ការអនុវត្ត​ច្បាប់ អោយ​រឹតតែ​ម៉ឺងម៉ាត់​ដើម្បី​នាំយក​ជនល្មើស​មក​ផ្តន្ទាទោស​តាម​ទំហំ​នៃ​ការប្រព្រឹត្ត និង​ផ្តល់​យុត្តិធម៌​ជូន​ជនរងគ្រោះ​៕

15555009_1806378709600691_1947717536_n15493892_1806378696267359_1401991885_n15554857_1806378729600689_1351300987_n15494043_1806378702934025_248607861_n