All posts by មេគង្គ ប៉ុស្តិ៍

មិនទាន់មាន​ការអះអាង​ជាក់លាក់​ពី​តួលេខ​លម្អៀង​ស្មើនឹង​៧៥០​លាន​ដុល្លារ ក្នុង​ការនាំ​ខ្សាច់​ខ្មែរ​ទៅ​បរទេស​

​ភ្នំពេញ​៖​របាយការណ៍​តួលេខ​លម្អៀង​ស្មើនឹង​ទឹកប្រាក់​ប្រមាណ ៧៥០​លាន​ដុល្លារ​អាមេរិក ដែល​ដកស្រង់​ចេញពី​ទិន្នន័យ​នៃ​ការនាំ​ខ្សាច់​ចេញទៅ​បរទេស​របស់​ក្រសួង​រ៉ែ​កម្ពុជា និង​តួលេខ​ស្ថិតិ​ពាណិជ្ជកម្ម​រដ្ឋាភិបាល​ប្រទេស​សិង្ហ​បុរី បង្ក​ឲ្យ​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង ដែល​គេ​គិតថា ជា​អំពើពុករលួយ​យ៉ាងធ្ងន់ធ្ងរ​ដែល​គួរតែមាន​ការស៊ើបអង្កេត​ឲ្យ​បាន​ពេញលេញ និង​ត្រឹមត្រូវ​។​
​តួលេខ​ដែល​បង្ហាញ​ដោយ​រាជរដ្ឋាភិបាល​កម្ពុ​ជាតា​មរយៈ​ក្រសួងពាណិជ្ជកម្ម ពាក់ព័ន្ធ​នឹង​ការនាំចេញ​ខ្សាច់​ទៅកាន់​ប្រទេស​សិង្ហ​បុរី​រយៈពេល​៨​ឆ្នាំ ក្នុង​ចន្លោះ​ឆ្នាំ​២០០៧​ដល់​ឆ្នាំ​២០១៥​កន្លងទៅ គឺមាន​ប្រមាណ​២,៨​លាន​តោន ពោល​មានការ​ខុសគ្នា​ទៅនឹង​ទិន្នន័យ​ស្ថិតិ​ពាណិជ្ជកម្ម​លើ​ទំនិញ​របស់​អង្គការសហប្រជាជាតិ ដែល​ស្រង់​ពី​តួលេខ​របស់​នាយកដ្ឋាន​ស្ថិតិ​ពាណិជ្ជកម្ម​រដ្ឋាភិបាល​ប្រទេស​សិង្ហ​បុរី ដែល​បង្ហាញថា សម្រាប់​រយៈពេល​ដូចគ្នា​ការនាំចេញ​ខ្សាច់​ពី​កម្ពុជា​ចូល​ប្រទេស​សិង្ហ​បុរី​មាន​ចំនួន​ប្រមាណ​៧២,៨​លាន​តោន ។ ករណី​លម្អៀង​នេះ ជាហេតុ​ធ្វើ​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​ជិត​៥០​បានទាមទារ​ឲ្យ​ក្រសួង​រ៉ែ និង​ថាមពល បង្ហាញ​ទិន្នន័យ​ជាក់លាក់​ជា​សាធារណៈ ហើយ​នៅ​ថ្ងៃទី​១៥ ខែធ្នូ​នេះ ឯកឧត្តម​រដ្ឋមន្ត្រី ស៊ុយ សែម បាន​ចូល​បំភ្លឺ​ជូន​សភា​តាម​ការគ្រោងទុក ប៉ុន្តែ​ព័ត៌មាន​លម្អិត យ៉ាងណា​នោះ មិនទាន់​ត្រូវបាន​ទម្លាយ​ឲ្យ​ដឹង​ជា​សាធារណៈ​នៅឡើយ​ទេ​។​
​គួររំឭកថា ទិន្នន័យ​នៃ​ការនាំចេញ​ខ្សាច់​ពី​កម្ពុជា​ទៅកាន់​ប្រទេស​សិង្ហ​បុរី​ដែលមាន​តួលេខ​លម្អៀង​ស្មើនឹង​ទឹកប្រាក់​ប្រមាណ ៧៥០​លាន​ដុល្លារ​អាមេរិក​នោះ មិន​ត្រូវបាន​ឯកឧត្តម ស៊ុយ សែម សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល ដាក់​បង្ហាញ​ជា​សាធារណៈ​ឲ្យ​ដូច្នេះហើយ ទើប​កាលពី​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៦​កន្លងទៅ ឯកឧត្តម ហូរ វ៉ាន់ អ្នកតំណាងរាស្ត្រ​មណ្ឌល​រាជធានី​ភ្នំពេញ មកពី​ណ​បក្ស​សង្គ្រោះ​ជាតិ និង​ជា​ប្រធាន​គណៈកម្មការ​ទី​១០​នៃ​រដ្ឋសភា​នីតិកាល​ទី​៥ បានស្នើ​សុំ​ឲ្យ​រាជរដ្ឋាភិបាល​ចាត់​បញ្ជូន​ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល ព្រមទាំង​សហការី ឲ្យ​ចូលខ្លួន​មក​ឆ្លើយបំភ្លឺ​រដ្ឋសភា នៅ​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៦​នេះ ។
​មជ្ឈដ្ឋាន​ទូទៅ បាន និង​កំពុង​ផ្តោត​ការយកចិត្តទុកដាក់​យ៉ាងខ្លាំង ចំពោះ​ភាពលម្អៀង​តួលេខ​នៃ​ការនាំចេញ​ខ្សាច់​ពី​ប្រទេស​កម្ពុជា​ទៅកាន់​ប្រទេស​សិង្ហ​បុរី​ក្នុង​ទំហំ​ដ៏​ច្រើនសន្ធឹក​សន្ធាប់​នេះ គឺអាច បង្កប់​នូវ​អំពើពុករលួយ​ជា​ប្រព័ន្ធ​យ៉ាងរឹងមាំ ដែល​ទាមទារ​ឲ្យ​មានការ​ស៊ើបអង្កេត​ស្រាវជ្រាវ​ឲ្យ​បានជា​ក់លាក់៕

unnamedunnamed3unnamed2unnamed1

របាយការណ៍​​វិទ្យាស្ថាន​អាមេរិក​បង្ហាញថា​ចិន​កំពុងដំឡើង​ប្រព័ន្ធ​អាវុធ​លើ​កោះ​សិប្បនិម្មិត​

​ចិន​៖វិទ្យាស្ថាន​របស់​សហរ​ដ្ឋ​អាមេរិក​មួយ​បាន​រាយការណ៍​កាលពី​ថ្ងៃ​ពុធ​ដោយ​លើកឡើង​ពី​រូបភាព​ថ្មី​នៃ​ផ្កាយរណប​ថា ប្រទេស​ចិន​ហាក់ដូចជា​បាន​ដំឡើង​អាវុធ​ជាច្រើន​ដោយ​រួមបញ្ចូល​ទាំង​ប្រព័ន្ធ​ប្រឆាំង​យន្តហោះ​និង​ប្រឆាំង​មី​ស៊ី​ល​ផងដែរ​នៅលើ​កោះ​សិប្បនិម្មិត​ទាំង​ប្រាំពីរ​ដែល​ខ្លួន​បាន​សាងសង់​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។​
​វិទ្យាស្ថាន Asia Maritime Transparency Initiative (AMTI) នៅឯ​មជ្ឈមណ្ឌល​សម្រាប់​ការសិក្សា​យុទ្ធសាស្ត្រ និង​អន្តរជាតិ​បាន​ឲ្យ​ដឹងថា ការរកឃើញ​របស់ខ្លួន​នេះ​បាន​កើតឡើង​បើទោះបីជា​សេចក្តីថ្លែងការណ៍​របស់​ថ្នាក់ដឹកនាំ​ចិន​លើកឡើងថា ទីក្រុង​ប៉េកាំង​គ្មាន​បំណង​បង្កើន​យោធា​នៅលើ​កោះ​ទាំងនោះ​ដែលជា​កន្លែង​ទឹកដី​ត្រូវបាន​ទាមទារ​ដោយ​ប្រទេសមួយ​ចំនួន​ក៏ដោយ​។​
AMTI បាន​លើកឡើងថា ខ្លួន​កំពុង​តាមដាន​ការសាងសង់​រចនាសម្ព័ន្ធ​ដែលមាន​រាង​ប្រាំមួយ​ជ្រុង​នៅលើ​ថ្ម​ប៉ប្រះ​ទឹក Fiery Cross, Mischief និង Subi នៅក្នុង​ប្រជុំ​កោះ Spratly ចាប់តាំងពី​ខែមិថុនា​និង​កក្កដា​មក​។ ចិន​បាន​សាងសង់​វាល​យន្តហោះ​យោធា​ប្រវែង​វែង​រួចទៅហើយ​នៅលើ​ប្រជុំ​កោះ​ទាំងនេះ​។​
AMTI បាន​ឲ្យ​ដឹង​ទៀតថា រូបភាព​ផ្កាយរណប​នៃ​ថ្ម​ប៉ប្រះ​ទឹក Hughes និង Gaven បានបង្ហាញ​ពីអ្វី​ដែល​ហាក់ដូចជា​កាំភ្លើង​ប្រឆាំង​យន្តហោះ​និង​អ្វីដែល​ទំនងជា​ប្រព័ន្ធ​អាវុធ (CIWS) ដើម្បី​ការពារ​ប្រឆាំងនឹង​ការវាយប្រហារ​ដោយ​មី​ស៊ី​ល​ផ្លោង​។ រូបភាព​ពី​ថ្ម​ប៉ប្រះ​ទឹក Fiery Cross បានបង្ហាញ​ពី​ប៉ម​ដែល​ទំនងជា​ផ្ទុក​រ៉ា​ដា​កំណត់​គោលដៅ​។​
​ទោះបីជា​យ៉ាងណាក៏ដោយ ប្រទេស​ចិន​បាន​អះអាងថា ការសាងសង់​ផ្នែក​យោធា​នៅលើ​កោះ​ទាំងនេះ​នឹងត្រូវ​បានកំណត់​ទៅតាម​តម្រូវការ​ចាំបាច់​ផ្នែក​ការពារ​។​
​ប្រធានាធិបតី​ជាប់ឆ្នោត​សហរដ្ឋអាមេរិក​លោក Donald Trump ដែល​នឹង​ចូលកាន់​តំណែង​នៅ​ថ្ងៃទី​២០​ខែមករា​ខាងមុខនេះ​ក៏បាន​រិះគន់​ផងដែរ​ចំពោះ​ឥរិយាបថ​របស់​ចិន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ខណៈពេលដែល​លោក​បានបង្ហាញ​ជាស​ញ្ញា​ថា​លោក​អាច​ចាត់​វិធីសាស្ត្រ​និង​ឥរិយាបថ​តានតឹង​ជាង​មុន​លើ​ប្រទេស​ចិន​៕

bn-ha036_0218cr_j_20150218121935

ឧទ្ធរណ៍​សម្រេច​តម្កល់​សាលក្រម​សាលាដំបូង​លោក​នី ចរិយា​

​រាជធានី​ភ្នំពេញ​៖​នៅ​រសៀល​ម្សិលមិញ​សាលាឧទ្ធរណ៍​បានសម្រេច​តម្កល់​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ទុកជាបានការ ករណី​សំណុំរឿង​លោក នី ចរិយា ដែល​ប្តឹង​ដោយ​មន្ត្រី​តុលាការ​ខេត្តសៀមរាប​ពីបទ​បរិហារកេរ្តិ៍​។​
​យ៉ាងណាក៏ដោយ លោក សំ សុ​គង់ មេធាវី​ការពារ​ក្តី​ឲ្យ លោក នី ចរិយា ចាត់ទុក សេចក្តីសម្រេច​នេះ មិនបាន​ផ្តល់​ភាពយុត្តិធម៌ ឬ​មិនអាច​ទទួលយកបាន​នោះទេ​។​
​សូមជម្រាបថា សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ខែកញ្ញា​កន្លងទៅ បានសម្រេច​ផ្តន្ទាទោស លោក នី ចរិយា អតីត​ប្រធាន​ផ្នែក​ស៊ើបអង្កេត​របស់​សមាគម​អាដហុក ឲ្យ​ជាប់ពន្ធនាគារ​ចំនួន​៦​ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន​៦​លាន​រៀល ពាក់ព័ន្ធ​នឹង​បណ្តឹង​របស់​មន្ត្រី​តុលាការ​ខេត្តសៀមរាប ដែល​ប្តឹង​លោក​ពីបទ​បរិហារកេរ្តិ៍៕

vichet-1

តុលាការ​​កាត់ទោសអតីត​អភិបាលក្រុង​ណាន​ជី​ង​ដាក់ពន្ធនាគារ​១២​ឆ្នាំ​

​ប៉េកាំង​៖​អតីត​អភិបាលក្រុង​ណាន​ជី​ង​លោក លោក Yang Weize ត្រូវបាន​តុលាការ​ថ្នាក់​តំបន់​នៅ​ភាគ​ខាងកើត​ប្រទេស​ចិន​សម្រេច​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​រយៈពេល​១២​ឆ្នាំ និង​០៦​ខែ ក្រោយ​ពេលដែល​រូបលោក​ត្រូវបាន​គេ​រកឃើញថា​បាន​ប្រព្រឹត្ត​អំពើពុករលួយ​ប្រឆាំងនឹង​ច្បាប់​។​
យោងតាម​ទីភ្នាក់ងារសារព័ត៌មាន Channel News Asia បាន​ផ្សាយ​ថា លោក Yang Weize ត្រូវបាន​ដាក់​ឲ្យ​ស្ថិតនៅក្រោម​ការស៊ើបអង្កេត​តាំងពី​ឆ្នាំ​២០១៥​មកម្ល៉េះ ដោយ​អង្គភាព​ប្រឆាំង អំពើពុករលួយ​របស់​គណបក្ស​កុ​ម្មុនិ​ស្ត​ចិន​ផ្ទាល់ ហើយ​តុលាការក្រុង Ningbo បាន​រកឃើញថា លោក​បានទទួល​សំណូក​ដោយផ្ទាល់ ឬ​តាមរយៈ​ភរិយា​របស់លោក ដែល​សរុប​ជា​ទឹកប្រាក់​ចំនួន​១៦.៤​លាន​យ័ន​ស្មើនឹង​២.៣៨​លាន​ដុល្លារ កាលពី​ចន្លោះ​ឆ្នាំ​២០០៥ និង​២០១៤​។​
​សារព័ត៌មាន​ដដែល​ផ្សាយ​ថា អតីត​អភិបាលក្រុង​ណាន​ជី​ង​រូបនេះ​បាន​សារភាព​កំហុស និង​បានបង្ហាញ​ពី​ការសោកស្តាយ​ចំពោះ​ទង្វើ​របស់ខ្លួន ហើយ​បាន​សន្យាថា នឹងចូលរួម​សហការ​ក្នុងការ​យកលុយ​កខ្វក់​ទាំង​ប៉ុន្មាន​ត្រឡប់​ទៅវិញ ដែល​ប្រការនេះ​នាំ​លោក Yang ទទួល​ទម្ងន់ទោស​ស្រាល​ជាង​មុន​៕

fn-2016-12-15-10-44-37-0

Oscar អាច​នឹង​ផ្លាស់​ទៅលេង​នៅ​ចិន​នា​ខែមករា​ខាងមុខនេះ​

​បាល់ទាត់​៖​សេចក្តីរាយការណ៍​ពី​ក​ក្រុម​តោ​ខៀវ Chelsea បាន​ឲ្យ​ដឹងថា កីឡាករ Oscar អាច​នឹង​ពិចារណា​ចំពោះ​ការចាកចេញ​ពី​ក្រុម​មួយ​នេះ បន្ទាប់ពី​ក្រុម​មហាសេដ្ឋី Shanghai SiPG បានដាក់​សំណើ​៦០​លាន​ផោន​ក្នុងការ​នាំយក​កីឡាករ​រូបនេះ​មកកាន់​ក្រុម​ក្របខ័ណ្ឌ Chinese Super League នា​ខែមករា​ខាងមុខនេះ​។​
​ខ្សែបម្រើ​សញ្ជាតិ​ប្រេ​ស៊ី​លវ័យ​២៥​ឆ្នាំ​រូបនេះ មូល​ហេតុដែល​បណ្តាល​ឲ្យ​រូបគេ​មានបំណង​ចង់​ចាកចេញ​នោះ ពីព្រោះ​រូបគេ​មិន​សប្បាយចិត្ត បន្ទាប់ពី​មិនបាន​ទទួល​កៅអី​ក្នុង​ក្រុម​ជម្រើស​ដំបូង​ទេ ក្រោម​ការដឹកនាំ​របស់​លោក Antonio Conte នោះ​។​
​យោងតាម​ការចេញផ្សាយ​របស់​កាសែត The sport mole បាន​អះអាងថា អតីត​គ្រូបង្វឹក​ក្លឹប Chelsea លោក Andre Villas Boas បានដាក់​សំណើសុំ​ផ្ទេរ​កីឡាករ​រូបនេះ ក្នុងតម្លៃ​ខ្លួន​៦០​លាន​ផោន បន្ទាប់ពី​បានដឹងថា Oscar មិន​មិន​សប្បាយចិត្ត ជាមួយនិង​ក្រុម​នេះ ហើយ ក្រុម​ដែល​កំពុង​នាំមុខគេ​ក្នុង​ក្របខ័ណ្ឌ PL​នេះ​បាន​ត្រៀមខ្លួន​បំបែក​ឯតទគ្គ​កម្ម​និង​បាន​ត្រៀមខ្លួន​ទទួលយក​ប្រាក់​យ៉ាងច្រើន​សន្ធឹកសន្ធាប់ បន្ទាប់ពី​ទទួល​សំណើ​ពី​ក្លឹប Shanghai SiPG ។​
​គួរ​បញ្ជាក់ថា Oscar អាច​នឹង​ក្លាយជា​កីឡាករ Chelsea ទី​២​ដែល​ផ្ទេរ​ទៅ​ចិន​នៅក្នុង​រយៈពេល​១២​ខែ​ចុងក្រោយ បន្ទាប់ពី​កីឡាករ Ramires ដែល​បាន​ទៅ​ចូលរួម​ជាមួយ​ក្រុម Jiangsu Suning របស់​ចិន​កាលពី​ខែមករា​៕

_92968564_oscar-rex-index

ឃាត់ខ្លួន​មុខសញ្ញា​ចោរប្លន់​ម្នាក់​តាម​ដីកា​បង្គាប់​របស់​តុលាការ​

​រាជធានី​ភ្នំពេញ​៖​អនុវត្តតាម​ដីកា​បង្គាប់​ចាប់ខ្លួន​សមត្ថកិច្ច​អាវុធហត្ថ​បាន​ឃាត់ខ្លួន​មុខសញ្ញា​ចោរប្លន់​ម្នាក់​ដើម្បី​បញ្ជូនទៅ​តុលាការ​។
​លោក ម៉ែន វិចិត្រ កងកម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​មោងឫស្សី​បាន​ប្រាប់​អោយដឹងថា នៅ​ម៉ោង​១០ និង​០០​នាទី​យប់​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៦ នៅ​ចំណុច​អូរ​តា​មៀ​វ ឋិត​នៅ​ភូមិ​កកោះ ឃុំ​កកោះ ស្រុក​មោងឫស្សី ខេត្តបាត់ដំបង កម្លាំង​ការិយាល័យ​ជំនាញ​បាន​ចុះ​អនុវត្ត​ដីកា​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ តុ​ក ណា ហៅ​តុ​ក តឿ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មានមុខ​របរ​ព្រូឡាន​រស់នៅ​ភូមិ​កន្សៃ​បន្ទាយ ឃុំ​មោង ស្រុក​មោងឫស្សី​។​
​សំណុំរឿង​ពាក់​ព​ន្ធ័​ជនជាប់ចោទ​ខាងលើ​ត្រូវបាន​ចៅក្រម​ស៊ើបសួរ​លោក គឹម រ៉ាវី ដាក់បន្ទុក​ពីបទ​លួច​មាន​ស្ថាន​ទម្ងន់ទោស និង​ប្រើប្រាស់​ឯកសណ្ឋាន​ក្លែងក្លាយ​នៅលើ​ទីតាំង​ខ្នង​ប្រឡាយ​១៧​មេសា ក្នុងភូមិ​ចាម​រអា ឃុំ​ព្រៃ​ស្វាយ ស្រុក​មោងឫស្សី ខេត្តបាត់ដំបង កាលពី​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០១៣​។​
​បន្ទាប់ពី​ការឃាត់ខ្លួន​កម្លាំង​ជំនាញ​បាន​បំពេញបែបបទ​បញ្ជូន​ជនជាប់ចោទ​ទៅកាន់​តុលាកា​អនុវត្តតាម​នីតិវិធី​៕

img_0528

បាត់​ប្រពន្ធ​៣​ថ្ងៃ​ស្រាប់តែ​ឮដំណឹង​ថា​រត់តាម​ប្រុស​មក​ស​ម្ងំ​ជក់​គ្រឿងញៀន​

​ភ្នំពេញ​៖​នៅ​ព្រឹក ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៦ វេលា​ម៉ោង​៨ និង​១៥​នាទី​បុរស​ម្នាក់​រត់​មកប្តឹង​នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ ខណៈ​បានឮ​ដំណឹង​ថា ប្រពន្ធ​របស់ខ្លួន​រត់​តាម​ប្រុស​ថ្មី​មក​ស​ម្ងំលាកខ្លួន​នៅ​ម្តុំ​វត្ត​ស្ទឹងមានជ័យ​។​
​បុរស​ជា​ប្តី​ខាងលើ​បាន​រៀប​រាប់ទាំង​ទឹកភ្នែក​រលីងរលោង​ថា រូបគាត់​ហួសចិត្ត​ដែល​គិត​មក​ថា ចិត្ត​និមល​ស្រាល​ជាង​សំឡី​ដោយសារតែ (facebook) បានមក​បំបែក​រូបគាត់ និង​កូនប្រុស​ដែល​ទើប​តែមាន​អាយុ​៣​ឆ្នាំ ហើយ​សុខចិត្ត​មក​លួច​មាន​សហាយស្មន់​ជាមួយ​ប្រុស​ស្ទាវ​ដែល​ប្រើប្រាស់​គ្រឿងញៀន​ស្ថិតនៅ​ម្តុំ​វត្ត​ស្ទឹងមានជ័យ សង្កាត់​ស្ទឹងមានជ័យ ខ​ណ្ខ​មានជ័យ រាជធានី​ភ្នំពេញ​។​
បុរស​ខាងលើ​មានឈ្មោះ ញាន ប៊ុន​ឌី អាយុ​២៨​ឆ្នាំ មុខរបរ​អ្នកបើកបរ ស្នាក់នៅ​ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ បាន​ប្រាប់​អោយដឹងថា ប្រពន្ធ​របស់គាត់​ជា​អ្នកស្រុក​ល្វាឯម ខេត្តកណ្តាល ហើយ​ពួកគាត់​ទាំង​២​នាក់​បាន​រៀបការ​តាម​ប្រពៃណី​អស់​រយៈពេល​៥​ឆ្នាំ​មកហើយ​ដែល​បាន​បន្សល់​នូវ​ចំណងដៃ​កូនប្រុស​ម្នាក់​ដែលមាន​អាយុ​ទើបតែ​៣​ខួប​។ បុរស​រូបនេះ​បន្តថា ដោយសារតែ​ជីវភាព​ខ្វះខាត​លោក​ក៏បាន​ចាក​ចេញពី​ស្រុកកំណើត​មក​ធ្វើការ​នៅ​ភ្នំពេញ ហើយ​បាន​ចូល​បំរើការ​នៅ​ក្រុមហ៊ុន​(​កូកាកូឡា​) ចំណែក​ប្រព​ន្ឋ​របស់គាត់​លក់ដូរ​ខោអាវ​បន្តិចបន្តួច​នៅឯ​ស្រុកភូមិ​។​
​គាត់​បញ្ជាក់ថា នៅ​រយៈពេល​៣​ខែ​ចុង​ក្រោយនេះ​ប្រពន្ធ​របស់គាត់​បាន​ទិញ​ទូរ​ស្ទ័​សេរី​ទំនើប ហើយ​បាន​បង្កើត (facebook )​ដែល​បានដាក់​ឈ្មោះ Acount .socheata ហើយ​ចូលចិត្ត​បង្ហោះ​រូប​លេង និង chat លេង​ជាមួយ​ប្រុសៗ ហើយ​នៅ​ថ្ងៃ​១២​ខែធ្នូ ឆ្នាំ​២០១៦​ថ្មីៗ នេះ ប្រពន្ធ​របស់គាត់​បាន​លេង chat ជាមួយ​ម្ចាស់ Acount មានឈ្មោះ គឹម ហេ​ងែ​ល មាន​រហស្សនាម (​កំពូល​អ្នក​ញ៉ែ​ស្រី​) បាន​ទាក់ទង​យកប្រពន្ធ​របស់គាត់​បា​ន​សំរេច​ដោយ​សុវត្ថិភាព​ដោយបាន​នាំយក​ម៉ូតូ​១​គ្រឿង​មក​ម៉ាក​គុប​មកជា​មួយ​ដែលជា​កេរ្តិ៍​ក្នុង​ចំណងដៃ​តាំងពី​បាន​រៀបកា​មក​។​
​គាត់​បន្ថែមទៀតថា ក្នុង​មាន​គាត់​ជា​ប្តី​គាត់​មិនបាន​គិត​អ្វី​វែង​ធ្ងា​យ ឬ​ចងកម្ម​ពារ​ប្រើ​ហិង្សា​លើ​ប្រពន្ធ​នោះទេ តែ​អ្វីដែល​គាត់​បារម្ភ​នោះ​គឺ​ខ្លាច​ប្រពន្ធ​របស់គាត់​ធ្លាក់ខ្លួន​ចូលក្នុង​សង្គម​គ្រឿងញៀន​។ គាត់​បន្តទៀតថា គាត់​មិន​រករឿង​ប្រពន្ធ​ដែល​ឆោតល្ងង់​ចាញ់បោក​គេ​នោះទេ សំខាន់​គឺ​គាត់​ចង់អោយ​ប្រពន្ធ​របស់គាត់​ត្រឡប់ទៅផ្ទះ​វិញ​ដើម្បី​មើលថែ​កូន​វិញ​៕

15577415_1806332172938678_1290693984_n15554635_1806332169605345_1449834168_n

កងទ័ព​កម្ពុជា និង​កងទ័ព​ចិន​ធ្វើ​សម​ទុ​យ្ធ​នៅ​ខេត្ត​កំពង​ស្ពឺ​

ខេត្តកំពង់ស្ពឺ​៖​ការធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​រវាង​កងយោធពល​ខេមរភូមិន្ទ​កម្ពុជា ជាមួយ​កងទ័ព​ប្រជាជន​ចិន​ដែលមាន​ឈ្មោះថា «​លំ​ហាត់​នាគ​មាស​ឆ្នាំ​២០១៦» បានចាប់ផ្តើម​នៅ​ខេត្តកំពង់ស្ពឺ នា​ព្រឹក​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៦​ក្រោមវត្តមាននាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ​៕

fn-2016-12-15-09-35-17-0fn-2016-12-15-09-35-28-8fn-2016-12-15-09-35-28-9fn-2016-12-15-09-35-28-3

ជីតា​តិរច្ឆាន​ចាប់រំលោភ​ចៅស្រី​បង្កើត​ខ្លួនឯង​

​ខេត្តបាត់ដំបង​៖​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​តាម​ពាក្យបណ្តឹង​របស់​ប្រពន្ធ​ពីបទ​រំលោភ​ចៅស្រី​បង្កើតបាន​សម្រេច រហូតដល់​ទៅ​២​ដង​ទើប​បែកការណ៍​។ ការឃាត់ខ្លួន​នេះ​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៦​ម្សិលមិញ​នៅ​ភូមិ​ដូង ឃុំ​ចែង​មានជ័យ ស្រុក​បាន​ណន់ ខេត្តបាត់ដំបង​។​
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​មានឈ្មោះ យ៉ាវ ផា ភេទ​ប្រុស អាយុ​៧១​ឆ្នាំ នៅ​ភូមិ ឃុំ​ខាងលើ ក្រោយពី​បានទទួល​ពាក្យបណ្តឹង​ពី​ឈ្មោះ ទូច សារឿន ហៅ​វិញ ភេទ​ស្រី អាយុ​៥៧​ឆ្នាំ ប្តឹង​ជនសង្ស័យ​ជា​ប្តី​របស់ខ្លួន​ពីបទ​រំលោភ​ចៅស្រី​បង្កើតបាន​សម្រេច កាលពី​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៦​។ ចំណែក​ក​ក្មេងស្រី​រងគ្រោះ​មានឈ្មោះ ន​.​ស​.​ន អាយុ​៧​ឆ្នាំ ស្នាក់នៅ​កន្លែងកើតហេតុ ត្រូវ​ជីតា​បង្កើត​ចាប់រំលោភ​ក្នុងផ្ទះ​របស់ខ្លួន​។
​តាម​ការសាកសួរ​រប​ស់​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បាន​រំលោភ​ចៅស្រី​បង្កើត​របស់ខ្លួន​មែន​គឺ​រំលោភ​បាន​២​ដង ពេលដែល​ប្រពន្ធ​របស់ខ្លួន​មិន​នៅផ្ទះ​។​
​ក្រោយពី​បានធ្វើការ​សាកសួរ​សម​ត្ថ​កិច្ច​កំពុង​រៀបចំ​សំនុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​ជីតា​តិ​រិ​ច្ឆា​ន​នេះ​តាម​នីតិវិធី​៕

15542258_567977713398757_4059301817106051288_n15541679_567977716732090_5796414279468199874_n-768x57615492063_567977730065422_4612378009629437916_n-768x576

បង្ក្រាប​រថយន្ត​ដឹកឈើ​១​គ្រឿង ឃាត់ខ្លួន​មនុស្ស​២​នាក់ និង​ឈើ​ធ្នង់​៩៨​ដុំ​

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​អាវុធហត្ថ​ក្រុង​បាត់ដំបង​សហការ​ជាមួយ​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​រថយន្ត​យោធា​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ចំនួន​១​គ្រឿង​ឃាត់ខ្លួន​មនុស្ស​២​នាក់​និង​ដកហូត​បាន​ប្រភេទ​ឈើ​ធ្នង់​ចំនួន​៩៨​ដុំ​។ ហេតុការណ៍​បង្ក្រាប​នេះ​ធ្វើឡើង​នៅវេលា​ម៉ោង​១៥ និង​០០​នាទី ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៦ នៅត្រង់ចំណុច​ភូមិ​ច្រាប​វាល ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្តបាត់ដំបង​។
សមត្ថកិច្ច​បានអោយដឹង​ថា ក្នុង​កិច្ចប្រតិបត្តិការ​ខាងលើនេះ​សមត្ថកិច្ច​ជំនាញ​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន​២​នាក់​រួមមាន​៖ ទី​១-​ឈ្មោះ ងឿ​ម សំណាង ភេទ​ប្រុស អាយុ​២៦ ឆ្នាំ មុខរបរ យោធា កងទ័ពជើងគោក ទិស​ទី​៤ រស់នៅ​ភូមិ​ជើង​ភ្លើង ឃុំ​ស្នាម​ព្រះ ស្រុក​បាកាន ខេត្តពោធិ៍សាត់​។ ទី​២-​ឈ្មោះ ស្វាយ ញឿ​ន ភេទ​ប្រុស អាយុ​៤៤ ឆ្នាំ មុខរបរ​យោធា​កងទ័ពជើងគោក​ទិស​ទី​៤ រស់នៅ​ផ្ទះ​លេខ ១៧៦ ក្រុមទី​១២ ភូមិ​បោះ​ពោធិ៍ ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ ខេត្តបាត់ដំបង​។ ចំពោះ​វត្ថុតាង​ដកហូត​រួមមាន​៖
១-​ប្រភេទ​ឈើ​ធ្នង់ ចំនួន ៩៨ ដុំ ។ ២-​រថយន្តយោធា ០១ គ្រឿង ។​
បច្ចុប្បន្ន​ជនសង្ស័យ​រួម​និង​វត្ថុតាង​ខាងលើ​ត្រូវបាន​រក្សាទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តបាត់ដំបង​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

15540330_1806286752943220_1382425907_o15537015_1806286776276551_926088482_o15503013_1806286756276553_2118437495_o

ទីតាំង​អាជីវកម្ម​ដុត​យក​មាស​មួយកន្លែង​កំពុង​បង្ក​ផលប៉ះពាល់ និង​រំខាន​ការរស់នៅ​របស់​ប្រជាពលរដ្ឋ


​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​ប្រជាពលរដ្ឋ​តំណាងអោយ​១០​គ្រួសារ​រស់នៅ​ក្នុងភូមិ​ដាំ​ស្ពៃ សង្កាត់ ស្លា​កែ​ត ក្រុង​បាត់ដំបង សំណូមពរ​ដល់​អាជ្ញាធរខេត្ត​ជួយ​ត្រួតពិនិត្យ​និង​ដោះស្រាយ​ទៅលើ​ទីតាំង​ធ្វើ​អាជីវកម្ម​ដុត​យក​មាស​មួយកន្លែង​ថា​បាន​បង្ក​ផលប៉ះពាល់​និង​រំខាន​ការរស់នៅ​យ៉ាងធ្ងន់ធ្ងរ​ដល់​ពួកគាត់​។
ប្រភព​បាន​លើកឡើងថា ទីតាំង​ធ្វើ​អាជីវកម្ម​ដុត​យក​មាស​មួយកន្លែង​ខាងលើនេះ​មាន​ទីតាំង​ស្ថិតក្នុង​ភូមិ​ដាំ​ស្ពៃ សង្កាត់​ស្លា​កែ​ត ក្រុង​និង​ខេត្តបាត់ដំបង ។​
លោក ផាន់​ថង ដា​រិ​ទ្ធ​និង​លោក​សាមុត ស៊ី​រី​វណ្ណ​តំណាងអោយ​ប្រជាពលរដ្ឋ​ចំនួន​១០​គ្រួ​សារបាន​លើកឡើងថា ជាច្រើន​ឆ្នាំ​កន្លងមកហើយ​ដែល​ទីតាំង​ធ្វើ​អាជីវកម្ម​ដុត​យក​មាស​ខាងលើ​បាន​បង្ហុយផ្សែង អាស៊ីត​គីមី​មកលើ​លំនៅដ្ឋាន​របស់​ពួកគាត់​ពេល​ដកដង្ហើម​ម្តងៗ​ធ្វើអោយប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​សុខភាព និង​ផ្លូវ​ដកដង្ហើម ។​
ប្រភព​ផ្សេងទៀត​បានលើកឡើង​ថា នៅពេលដែល​ទីតាំង​ធ្វើ​អាជីវកម្ម​ដុត​យក​មាស​បង្ហុយផ្សែង​មក​ម្តងៗ​ពួកគាត់​មិនដែល​ហ៊ាន​នៅផ្ទះ​ទេ តែង​ជិះ​ម៉ូតូ​ចេញ​ឆ្ងាយ​ទៅ​ឆ្ងាយ​ស្ទើរ​រាល់ថ្ងៃ ព្រោះ​ខ្លាច​ប៉ះពាល់​ដល់​សុខភាព និង​ផ្លូវ​ដកដង្ហើម​។​
ហើយ​ក្នុងនោះដែរ​ពួកគាត់​សំណូមពរ​ស្នើ​សុំអោយ​អាជ្ញាធរ​ពាក់ព័ន្ធ​ជាពិសេស​មន្ទីរ​បរិស្ថាន​ជួយ​ចុះ​ត្រួតពិនិត្យ​និង​ដោះស្រាយ​ទៅលើ​ទីតាំង​ធ្វើ​អាជីវកម្ម​ដុត​យក​មាស​ដែល​កំពុង​បង្ករ​បញ្ហា​ទៅលើ​សុខភាព​របស់​ពួកគាត់​ផង​។​
ពាក់ព័ន្ធ​ការចោទប្រកាន់​នេះដែរ លោក មុត បូ​រិ​ន ម្ចាស់​ទីតាំង​ធ្វើ​អាជីវកម្ម​ដុត​យក​មាស​ខាងលើ​បាន​ប្រាប់​សារពត៌មាន​យើង​នៅ​ថ្ងៃទី​១៤​ធ្នូ​នេះ​ថា លោក​បើក​ធ្វើ​អាជីវ​កម្មនេះ​ជាង​២០​ឆ្នាំ​មកហើយ លោក​ទទួលស្គាល់ថា​មាន​ផ្សែង​ហ៊ុយ​ទៅលើ​លំនៅឋាន​ពួកគាត់​មែន ប៉ុន្តែ​ផ្សែង​នោះ​មិនមែនជា​ផ្សែង​អាស៊ីត​គីមី​ពុល​ដូច​ការលើកឡើង​ខាងលើ​នោះទេ​។​
ពាក់ព័ន្ធ​ទៅ​ការលើកឡើង​របស់​ប្រជាពលរដ្ឋ លោក អែល សា​លែស ចៅសង្កាត់​ស្លា​កែ​ត​បាន​ប្រាប់​សារព័ត៌មាន​យើង​នៅ​រសៀល​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៦​នេះ​ថា បញ្ហា​ទីតាំង​ធ្វើ​អាជីវកម្ម​ដុត​យក​មាស​បង្ករ​ផលប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ខាងលើនេះ​លោក​បានទទួល​ហើយ ហើយ​លោក​និង​កំពុង​រៀបចំ​ដើម្បី​ចុះទៅ​ធ្វើ​កិច្ចការ​នេះ​។​
ចំណែក​លោក ជួប សារុន ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តបាត់ដំបង​ជំវិញ​ទៅ​និង​បញ្ហា​ខាងលើនេះ​លោក​បាន​ប្រាប់ថា នៅ​មិនទាន់​ទទួលបាន​ព័ត៌មាន​នេះ​ទេ​លោក​នឹង​ចាត់​អោយ​មន្ត្រី​របស់លោក​ចុះទៅ​ពិនិត្យមើល​៕

15494080_1805947842977111_28228267_n15451424_1805947826310446_685331047_n15571331_1805947836310445_530207432_n15497864_1805947859643776_106568778_n15554738_1805947832977112_737956374_n15497630_1805947862977109_54168480_n

ពួក​ឧទ្ទាម​ដកខ្លួន​ចេញពី​ទីក្រុង​អា​ឡេ​ប៉ូ​នៃ​ប្រទេស​ស៊ី​រី​

ស៊ី​រី​៖​ការតស៊ូ​របស់​ពួក​ឧទ្ទាម​នៅក្នុង​ទីក្រុង​អា​ឡេ​ប៉ូ​នៃ​ប្រទេស​ស៊ី​រី​បានបញ្ចប់​កាលពី​ថ្ងៃ​អង្គារ​បន្ទាប់ពី​ការប្រយុទ្ធ​គ្នា​ជាច្រើន​ឆ្នាំ​ព្រមទាំង​ការឡោមព័ទ្ធ​និង​ការទម្លាក់​គ្រាប់បែក​ជាច្រើន​ខែ ខណៈដែល​ពួក​ឧទ្ទាម​បាន​យល់ព្រម​ដើម្បី​ដកខ្លួន​នៅក្នុង​បទ​ឈប់​បាញ់​មួយ​។​
​សមរភូមិ​នៃ​ទីក្រុង​អា​ឡេ​ប៉ូ​ដែលជា​សង្គ្រាមស៊ីវិល​អាក្រក់​បំផុត​មួយ​ដែល​បាន​នាំ​ឲ្យ​ប្រទេស​មហាអំណាច​ពិភពលោក​និង​ក្នុង​តំបន់​ចូលរួម​គឺ​បានបញ្ចប់​ជាមួយនឹង​ការទទួល​ជ័យជម្នះ​សម្រាប់​លោក​ប្រធានាធិបតី​ស៊ី​រី​បា​សារ​អាល់​អាសាដ​និង​ក្រុមចម្រុះ​យោធា​របស់លោក​នៃ​ប្រទេស​រុស្ស៊ី អ៊ីរ៉ង់​និង​កងជីវពល​និកាយ​ស៊ី​អ៊ី​ត​ក្នុង​តំបន់​។​
​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​អង្គការសហប្រជាជាតិ​លោក Vitaly Churkin បាន​ប្រាប់​កិច្ចប្រជុំ​នៃ​ក្រុមប្រឹក្សាសន្តិសុខ UN ថា “​ប៉ុន្មាន​ម៉ោង​ចុងក្រោយ​នេះ យើង​បានទទួល​ព័ត៌មាន​ថា សកម្មភាព​យោធា​នៅ​ភាគ​ខាងកើត​ទីក្រុង​អា​ឡេ​ប៉ូ​បាន​បញ្ឈប់ វា​បាន​បញ្ឈប់​ហើយ​។ រដ្ឋាភិបាល​ស៊ី​រី​បាន​បង្កើត​ការត្រួតពិនិត្យ​នៅ​ភាគ​ខាងកើត​ទីក្រុង​អា​ឡេ​ប៉ូ​”​។​
​មន្ត្រី​ក្រុម​ឧទ្ទាម​បាន​និយាយថា ការប្រយុទ្ធ​គ្នា​បានបញ្ចប់​នៅ​យប់​ថ្ងៃ​អង្គារ​ចំណែក​ប្រភព​នៃ​សម្ព័ន្ធភាព​យោធា​គាំទ្រ​លោក​អាសាដ​បាន​ឲ្យ​ដឹងថា ការជម្លៀស​អ្នក​ប្រយុទ្ធ​បានចាប់ផ្តើម​នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ពុធ​។ សេចក្តីរាយការណ៍​មួយ​របស់ Reuters នៅក្នុង​ទីក្រុង​អា​ឡេ​ប៉ូ​បានបង្ហាញ​កាលពី​ថ្ងៃ​អង្គា​រថា ស្នូរ​ផ្ទុះ​នៃ​ការទម្លាក់​គ្រាប់បែក​លែង​ត្រូវបាន​គេ​ឮ​ទៀតហើយ​។​
​ប្រភពពី​រដ្ឋាភិបាល​ទួរគី​បាន​លើកឡើងថា ក្រុម​អ្នក​ប្រយុទ្ធ​និង​គ្រួសារ​របស់​ពួកគេ​រួមជាមួយ​នឹង​ជន​ស៊ីវិល​នឹងមាន​ពេល​រហូតដល់​ល្ងាច​ថ្ងៃ​ពុធ​ដើម្បី​ចាកចេញ​ពី​ទីក្រុង​នេះ​។ បទ​ឈប់​បាញ់​នេះ​ត្រូវបាន​ចរចា​ដោយ​ប្រទេស​ទួរគី​និង​រុស្ស៊ី​ដោយ​គ្មាន​ការចូលរួម​របស់​សហ​រដ្ឋ​អាមេរិក​។​
​មេបញ្ជាការ​ម្នាក់​នៃ​ក្រុម​ឧទ្ទាម Jabha Shamiya បាន​និយាយថា អា​ឡេ​ប៉ូ​គឺជា​ការទទួល​ជ័យជម្នះ​ផ្នែក​ស្មារតី​សម្រាប់​ក្រុម​បះបោរ​។ មេបញ្ជាការ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​រូបនេះ​បាន​ប្រាប់ Reuters ថា “​ខ្ញុំ​សង្ឃឹមថា គ្រប់យ៉ាង​នឹង​ដំណើរការ​ទៅ​យ៉ាង​រលូន​”​។​
​គួរ​បញ្ជាក់ថា ស្ថានភាព​នៃ​ជន​ស៊ីវិល​បាន​បង្ក​ឲ្យ​មាន​កំហឹង​ជា​សកល​បន្ទាប់ពី​ការវាយលុក​ដោយ​កងទ័ព​ស៊ី​រី​និង​សម្ព័ន្ធមិត្ត​របស់ខ្លួន​នៅ​ទូទាំង​ទឹកដី​របស់​ក្រុម​ឧទ្ទាម​ក្នុង​រយៈពេល​ជាង​ពីរ​សប្តាហ៍​មកនេះ​។​
​កាលពី​ថ្ងៃ​អង្គារ អង្គការសហប្រជាជាតិ​បាន​សម្តែង​ក្តី​ព្រួយបារម្ភ​យ៉ាងខ្លាំង​អំពី​របាយការណ៍​ដែល​ខ្លួន​បានទទួល​ដែលថា ទាហាន​ស៊ី​រី​និង​ពួក​យុទ្ធជន​សម្ព័ន្ធមិត្ត​អ៊ីរ៉ាក់​បាន​បាញ់សម្លាប់​មនុស្ស ចំនួន​៨២​នាក់​នៅក្នុង​សង្កាត់​កាន់កាប់​ឡើងវិញ​នៃ​ភាគ​ខាងកើត​ទីក្រុង​អា​ឡេ​ប៉ូ​៕

syria-army-russia-1024

សម្តេចក្រុមព្រះ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​ពលរដ្ឋ​នៅ​ស្រុក​ឈូក​

​ខេត្តកំពត​៖​សម្តេចក្រុមព្រះ​នរោត្តម រណឫទ្ធិ ព្រះប្រធាន​គណបក្ស ហ្វ៊ុនស៊ិនប៉ិច នៅ​ព្រឹក​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៦​នេះ​បាន​ចុះ​ជួប​សំណេះសំណាល​ជាមួយ​ក្រុម​ប្រជាពលរដ្ឋ​ប្រមាណ​៥០០​នាក់​នៅ​ស្រុក​ឈូក ខេត្តកំពត​។​
​ការចុះ​ជួប​ពលរដ្ឋ ដែលជា​អ្នកគាំទ្រ​គណបក្ស​ហ្វ៊ុនស៊ីនប៉ិច របស់​សម្តេចក្រុមព្រះ​នោះ​គឺជា​យុទ្ធនាការ​នៃ​ការស្វែងរក​សម្លេងគាំទ្រ​មុនពេល​បោះឆ្នោតជាតិ​មកដល់​នាពេលខាងមុខ​៕

73238b84885c1edd9ff3f03b965741c8268

លោក កឹម សុខា ចេញទៅ​កាន់​ប្រទេស​ថៃ​ជាមួយ​កូនស្រី​ព្រឹក​មិញ​

រាជធានី​ភ្នំពេញ​៖​មន្ត្រីជាន់ខ្ពស់ CNRP បាន​ឲ្យ​ដឹងថា លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ រួមទាំង​កូនស្រី​បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា ទៅកាន់​ប្រទេស​ថៃ នៅ​ម៉ោង​១០៖២០​នាទី​ព្រឹក​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៦ ដើម្បី​ពិនិត្យ​សុខា​ភាព​មាត់​-​ធ្មេញ​។​
​គេ​ពុំ​ទទួលបាន​ព័ត៌មាន​ណា​ផ្សេងទៀត ទាក់ទង​ការចាកចេញ​របស់​មេដឹកនាំ​បក្សប្រឆាំង​ទៅ​ប្រទេស​ថៃ​នេះ​ទេ ។ ប៉ុន្តែ​មន្ត្រី​មួយចំនួន​លួច​ប្រាប់​ក្រៅផ្លូវការ​ថា លោក សម រង្ស៊ី អាច​នឹងធ្វើ​ដំណើរ​ស្កា​ត់ទៅ​ជួប​លោក កឹម សុខា នៅ​ប្រទេស​ថៃ​ផងដែរ​៕

fn-2016-12-14-10-17-32-0

ទីបំផុត Messi បាន​ជួប​ក្មេងប្រុស​ដែល​ពាក់អាវ​ធ្វើ​ពី​ថង់ហើយ​

​បាល់ទាត់​៖កីឡាករ Lionel Messi បាន​ជួបនឹង​ក្មេងប្រុស​អា​ហ្វ​ហ្គា​នី​ស្ថាន​ដែល​បាន​ទាក់ចិត្ត​មនុស្ស​មួយ​ពិភពលោក​នាពេល​កន្លង​ទៅ​ជាមួយនិង​អាវ​ឈ្មោះ Messi ធ្វើ​ពី​ថង់​ប្លា​ស្ទិ​ក ហើយ​ពេលនេះ Murtaza បាន​ជួប​និង​និមិត្តរូប​របស់ខ្លួន​ហើយ​កាលពី​ថ្ងៃ​អង្គារ​។​
​ក្មេងប្រុស Murtaza អាយុ​៦​ឆ្នាំ​រូបនេះ បាន​ថត​ក្នុង​ខែមករា​ដោយ​ពាក់អាវ​ធ្វើ​ពី​ថង់​ប្លា​ស្ទិ​ក​ជាមួយ​ស្នាម​ឆ្នូត​ខៀវ​និង​ស​ដែល​តំណាង​ឲ្យ​ប្រទេស​អា​ហ្ស​ង់​ទីន និង​រួមជាមួយ​ឈ្មោះ និង​លេខ ១០ របស់​ម្ចាស់​ពាន Ballon d’Or ប្រាំ​លើក​កីឡាករ Messi​។​
​ក្រោយ​រូបភាព​នោះបាន​ល្បី​រន្ទឺ Messi ក៏បាន​ឆ្លើយតប​ដោយ​ការផ្ញើ​អាវ​ទៅ​ឲ្យ​ក្មេងប្រុស​ម្នាក់​នោះ​ជាមួយ​ហត្ថលេខា​ពី​ខ្សែប្រយុទ្ធ​ឆ្នើម​រូបនេះ​ផងដែរ​។​ប៉ុន្តែ​សុបិន​របស់​កុមារា​ម្នាក់នេះ​ដោយ​ចង់​ជួប​និមិត្តរូប​បាល់ទាត់​របស់ខ្លួន​ផ្ទាល់​បានក្លាយ​ជាការ​ពិត​កាលពី​ថ្ងៃ​អង្គារ​ទី ១៣ ម្សិលមិញ​នេះ​ខណៈ​ក្រុម Barcelona ធ្វើដំណើរ​ទៅ​ប្រកួត​មិត្តភាព​ជាមួយ​ក្លឹប Al Ahli ដោយ Barcelona ឈ្នះ​ក្នុង​លទ្ធផល ៥-៣៕

3142 62