ខេត្តព្រះសីហនុ៖យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ និង២១នាក់ផ្សេងទៀតបានរងរបួសធ្ងន់ស្រាល នៅក្នុងហេតុការណ៍គ្រោះថ្នាក់ក្រឡាប់រថយន្តដ៏រន្ធត់មួយ ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០យប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅលើផ្លូវបេតុងចុះពីវត្តលើត្រង់ចំណុច មហោស្រពចាស់ ស្ថិតក្នុងភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ។
ប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តខាងលើធ្វើដំណើរឆ្ពោះទៅកម្សាន្តផង និងយកប៉េងប៉ោងទៅលក់ផងនៅក្នុងឱកាសបុណ្យសមុទ្រ លុះមកដល់ចំណុចកើតហេតុ ដោយសារតែស្ថានភាពផ្លូវចុះចំណោត ហើយអ្នកបើកបរមិនស្គាល់ស្ថានភាពផ្លូវច្បាស់ស្មានតែផ្លូវទៅត្រង់លុះដល់ចំណុចរបងមហោស្រពចាស់ ឃើញថាទៅមុខមិនរួច ក៏ជាន់ហ្វ្រាំងតែហ្វ្រាំងមិនស៊ីបណ្ដាលឲ្យបុករបងតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ហើយនាំជនរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត រីឯសាកសពត្រូវបានកម្លាំងជំនាញទំនាក់ទំនងទៅក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕



ជប៉ុន៖គណៈរដ្ឋមន្ត្រីរបស់លោក ហ្ស៊ីន ហ្សូអាបេ កាលពីម្សិលមិញបានចុះហត្ថលេខាអនុម័តលើការបង្កើនកញ្ចប់ថវិកា១,៤% ដែលចំណាយប្រមាណ៤៣,៦៦ពាន់លានដុល្លារលើវិស័យយោធា ដោយចាប់ផ្តើមពីថ្ងៃទី១ខែមេសាឆ្នាំក្រោយ។ នេះបើតាមយោងទីភ្នាក់ងារសារព័ត៌មាន REUTERS។
ការសម្រេចបង្កើនថវិកាលើវិស័យការពារជាតិរបស់រដ្ឋាភិបាលជប៉ុនរបស់លោក ហ្ស៊ីន ហ្សូអាបេ ធ្វើឡើងស្របពេលដែលចិនកំពុងពង្រីកម្លាំងទ័ពរបស់ខ្លួននៅសមុទ្រខាងកើតជាប់ជប៉ុន ចំណែកកូរ៉េខាងជើងកំពុងពង្រីការបាញ់មីស៊ីលឆ្លងទ្វីប និង នុយក្លេអ៊ែដែលគំរាមកំហែងដល់ប្រទេសជប៉ុន។
គួរបញ្ជាក់ថា ប្រសិនបើបានអនុម័តដោយសមាជិកសភាដែល ដែលគេមើលឃើញថា កំពុងគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យសេរីនោះ វានឹងក្លាយជាការកើនឡើងនៃការចំណាយប្រចាំឆ្នាំជាប់គ្នាលើកទី៥៕

ហ្វីលីពីន៖ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតើតេ កាលពីម្សិលមិញបានប្រកាសថា លោកនឹងលុបបំបាត់ចោលឲ្យអស់នូវល្បែងផ្សេងៗតាមអ៊ិនធើណែតនៅក្នុងប្រទេសហ្វីលីពីនទាំងមូល។ លោក ឌូតើតេថ្លែងបែបនេះ គ្រាដែលលោកប្រកាសពីថវិកាជាតិឆ្នាំ២០១៧។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន AFP ។
ជាមួយគ្នានេះប្រធានាធិបតីហ្វីលីពីនបានសម្តែងការព្រួយបារម្ភ ខ្លាចប្រទេសរបស់លោក រងគ្រោះដោយសារឧស្សហកម្មល្បែងតាមប្រព័ន្ធអ៊ិនធើណែតបំផ្លាញ ហើយកាលពីខែសីហាកន្លងទៅ រដ្ឋាភិបាលបានលុបចោសសិទ្ធិរបស់ក្រុមហ៊ុនល្បីឈ្មោះមួយដែលទទួលបានសិទ្ធិ១៣ឆ្នាំមកនេះ ក្នុងការបើកឲ្យលេងល្បែងតាមអ៊ិនធើណែតនៅកន្លែងកាហ្វេ។ ប៉ុន្តែលោកមិនទាន់បានបញ្ជាក់ពីគម្រោងលម្អិតក្នុងការលុបបំបាត់នេះទេ។
គួរបញ្ជាក់ថា ការលេងល្បែងតាមអ៊ិនធើណែត ហ្វីលីពីនគឺជាប្រទេសមួយល្បីនៅអាស៊ី ហើយទាក់ទាញជនបរទេសទៅលេងល្បែងនៅទីនោះ តាមរយៈក្រុមហ៊ុនជួយសម្របសម្រួល៕

រាជធានីភ្នំពេញ៖ក្រសួងពាណិជ្ជកម្មបានចេញសេចក្ដីប្រកាសព័ត៌មានមួយ ស្ដីពីការកំណត់ថ្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានា ដោយតម្លៃសាំងធម្មតាថ្លៃ៣៦០០រៀលក្នុង១លីត្រ សាំងស៊ុបពែរ ៣៦៥០រៀលក្នុង១លីត្រ និងម៉ាស៊ូតថ្លៃ ៣២៥០រៀលក្នុង១លីត្រ ដែលតម្លៃនេះចាប់អនុវត្តន៍ពីថ្ងៃទី២២ ខែធ្នូ ដល់ថ្ងៃទី០១ ខែកមរា ឆ្នាំ២០១៧៕

ខេត្តកណ្តាល៖ចោរស្ទើរភ្លើងកម្នាក់ត្រូវម្ចាស់ម៉ូតូនិងប្រជាពលរដ្ឋចាប់បញ្ជូនឲ្យសមត្ថកិច្ច ខណៈពេលដែលលួចកាច់ក៍ម៉ូតូមិនបានសម្រេច ។ហេតុការការណ៍បានកើងឡើងកាលពីវេលាម៉ោង០៨:៣០នាទីថ្ងៃទី២២ ខែឆ្នូ ឆ្នាំ២០១៦ នៅចំណុចមុខផ្ទះជនរងគ្រោះ ភូមិអង្គតាសិត ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល ។
យោងតាមផេករបស់អគ្គស្នងការរដ្ឋាននគរបាលខេត្តកណ្តាលបានឲ្យដឹងថា ជនល្មើសមានឈ្មោះ ពូល វណ្ឌី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលសង្កាត់វាលវង់ រាជធានីភ្នំពេញ ត្រូវបានឃាត់ខ្លួននៅនឹងកន្លែងកើតហេតុ។ចំណែកជនរងឈ្មោះ យ៉ាន់ សុខខេម ភេទស្រី អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ទីលំនៅបច្ចុប្បន្ននៅភូមិអង្គតាសិត ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល ហើយម៉ូតូដែលចោរលួចកាច់កមិនបានសម្រេចនោះម៉ាកស្កុពី ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ1K-1770 (យកបានមកវិញ) ។ ចាប់យក៖-កូនសោមាត់លេខ១២ ចំនួន០១,កាតាបស្ពាយ០១ ។
តាមសាក្សីនៅកន្លែងបានប្រាប់ថា មុនពេលកើតហេតុជនរងគ្រោះ បានជិះម៉ូតូត្រឡប់មកពីទិញម្ហូបវិញ បានទុកម៉ូតូនៅមុខផ្ទះមិនបានដកកូនសោរចេញទេ រួចក៏យកម្ហូបទុក ហើយបានបោសសម្អាតក្នុងផ្ទះ ។ពេលនោះជនល្មើសបានចូលមកលួចយកម៉ូតូរបស់ជនរងគ្រោះជិះគេចខ្លួន តែត្រូវបានជនរងគ្រោះឃើញទាន់ក៏រត់ដេញតាមស្រែកថា ចោរៗ ឲ្យគេជួយ ហើយបានប្រជាពលរដ្ឋ ជួយយកគោយន្តកន្ត្រៃដាក់ស្ទាក់ផ្លូវទើបឃាត់ខ្លួនជនល្មើសបានភ្លាមៗ ហើយព្រួតគ្នាវាយបណ្តាលឲ្យរងរបួសធ្ងន់ ។
ក្រោយមកទើបកម្លាំងសមត្ថកិច្ច ចុះទៅដល់នាំជនល្មើស មកមន្ទីរពេទ្យឯកជន ដើម្បីធ្វើការព្យាបាល រួចបាននាំខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីបន្ត ចាត់ការតាមនីតិវិធី ៕


ខេត្តកណ្តាល៖ករណីទុស្សេខ្សែភ្លើងបង្កជាអគ្គិភ័យលេបត្របាក់ផ្ទះអ្នកលក់នំអស់ចំនួន១ខ្នងរួមទាំងទឹក ប្រាក់ជាង៥០០០ដុល្លាររបស់ម្ចាស់ផ្ទះ ក៍ត្រូវបានអណ្តាតភ្លើងបំផ្លាញ ប៉ុន្តែត្រូវបានសមត្ថកិច្ចធ្វើការពន្លត់ទាន់ពេល មិនរាលដាលដល់ផ្ទះប្រជាពលរដ្ឋដែលរស់នៅជិតខាងឡើយ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២ និង៤៥នាទីថ្ងៃទី២២ ខែឆ្នូ ឆ្នាំ២០១៦នេះ នៅចំណុចនៅភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
យោងតាមផេករបស់អគ្គស្នងការរដ្ឋាននគរបាលខេត្តកណ្តាលបានឲ្យដឹងថា ផ្ទះជនរងគ្រោះដែលត្រូវអគ្គីភ័យឆាប់ឆេះនោះមានឈ្មោះ លឹម មី ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរលក់នំ ស្ថិតនៅភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាលធ្វើអោយខូចខាតផ្ទះចំនួន០១ខ្នងទំហំ៤.៥គុណ១៤ម៉ែត្រធ្វើអំពីថ្មប្រក់សង្ក័សី និងលុយដុល្លារប្រហែល៥,០០០ដុល្លារ និងសំភារៈមួយចំនួនទៀត មូលហេតុបណ្តាលមកពីទុស្សេខ្សែភ្លើង សមត្ថកិច្ចយើងបានចេញ អន្តរាគមន៍ពន្លត់អគ្គិភ័យនេះដោយប្រើប្រាស់រថយន្តពន្លត់នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ចំនួន០២រថយន្ត ដោយប្រើទឹកអស់ចំនួន០៣រថយន្ត និងរថយន្តជំនួយរបស់អង្គរក្សចំនួន០២គ្រឿងបានប្រើប្រាស់ ០២រថយន្ត សរុប០៥រថយន្ត ស្មើ៤៤ម៉ែត្រគូប ដោយសមត្ថកិច្ចយើងបានធ្វើការគ្រប់គ្រងស្ថានភាពនៃអគ្គិភ័យបាន និង ពន្លត់ចប់ជាស្ថាពរនៅវេលាម៉ោ់ង១:១៥នាទី ដោយមិនមានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ ឬរាលដាលដល់ផ្ទះដទៃទៀតឡើយ៕



អាមេរិក៖ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិកលោក Donald Trump បានឲ្យដឹងកាលពីថ្ងៃពុធថា ការវាយប្រហារនៅសប្តាហ៍នេះក្នុងទីក្រុងប៊ែកឡាំង និងអង់ការ៉ាបានបង្ហាញថា គាត់កំពុងធ្វើត្រឹមត្រូវក្នុងការទប់ស្កាត់ជនអន្តោប្រវេសន៍មូស្លីមមិនឲ្យចូលសហរដ្ឋអាមេរិក។
លោកបានប្រាប់អ្នកកាសែតថា “អ្វីដែលកំពុងកើតឡើងគឺគួរឲ្យភ័យខ្លាច”។ លោកបានលើកឡើងបែបនេះនៅពេលដែលត្រូវបានគេសាកសួរអំពីការវាយប្រហារដោយរថយន្តដឹកទំនិញ ដែលបានសម្លាប់មនុស្ស១២នាក់នៅទីផ្សារលក់ផលិតផលបុណ្យបុណ្យណូអែលក្នុងទីក្រុងប៊ែកឡាំងនិងការធ្វើឃាតឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសទួរគី។
ក្រុមរដ្ឋឥស្លាមបានអះអាងទទួលខុសត្រូវសម្រាប់ការសម្លាប់នៅក្នុងទីក្រុងប៊ែកឡាំងបើទោះបីជាមន្ត្រីសហរដ្ឋអាមេរិកបាននិយាយថា ពួកគេមិនទាន់មានភស្ដុតាងដែលបញ្ជាក់ថាក្រុមសកម្មប្រយុទ្ធនេះបានដឹកនាំការវាយប្រហារនេះទេក៏ដោយ។
ដោយឡែកឃាតករនៅប្រទេសទួរគីបានស្រែកអំពីសង្គ្រាមនៅក្នុងប្រទេសស៊ីរីខណៈដែលរូបគេបានបាញ់សម្លាប់ប្រេសិតមកពីទីក្រុងមូស្គូដែលជាជំនួយប្រធានាធិបតីស៊ីរីបាសាអាល់អាសាដក្នុងការប្រឆាំងនឹងពួកឧទ្ទាមនៅក្នុងសង្គ្រាមស៊ីវិលរបស់ប្រទេសនោះ។
លោក Trump ត្រូវបានសួរដោយអ្នកកាសែតនៅខាងក្រៅរមណីយដ្ឋាន Mar-a-Lago របស់លោកក្នុងក្រុង Palm Beach នៃរដ្ឋ Florida ថា តើអំពើហិង្សាកាលពីថ្ងៃចន្ទនេះនឹងប៉ះពាល់ដល់ការពិចារណារបស់លោកនៃការហាមឃាត់លើជនមូស្លីមចូលសហរដ្ឋអាមេរិកឬចុះបញ្ជីសម្រាប់ជនអន្តោប្រវេសន៍មកពីប្រទេសកាន់សាសនាឥស្លាមដែរឬក៏អត់។
លោក Trump បានឆ្លើយតបថា “អ្នកបានដឹងពីផែនការរបស់ខ្ញុំហើយ។ ខ្ញុំសូមបញ្ជាក់ថា វាជាការត្រឹមត្រូវគឺត្រឹមត្រូវ១០០ភាគរយ។ អ្វីដែលកំពុងកើតឡើងគឺជាភាពអាម៉ាស់”។
គួរបញ្ជាក់ថា នៅចំណុចមួយក្នុងយុទ្ធនាការឃោសនាបោះឆ្នោតរបស់គាត់ លោក Trump បានអំពាវនាវឲ្យមានការហាមឃាត់ជាបណ្តោះអាសន្នលើជនមូស្លីមចូលក្នុងប្រទេសក្នុងន័យប្រយុទ្ធប្រឆាំងអំពើភេរវកម្មដែលការលើកឡើងនេះបានបង្កឲ្យមានការរិះគន់យ៉ាងខ្លាំងទាំងក្នុងនិងក្រៅប្រទេស៕

រាជធានីភ្នំពេញ៖អ្នកនាំពាក្យរដ្ឋសភាលោក ឡេង ប៉េងឡុង បានប្រាប់អ្នកសារព័ត៌មានថា រឿងឃាតកម្មលោក កែម ឡី ពេលនេះ សំណុំរឿងបានទៅដល់ដៃតុលាការហើយ ហើយករណីដែលគណកម្មការទី១ រដ្ឋសភាបានដាក់លិខិតមកកាន់លេខាធិការដ្ឋាននៃរដ្ឋសភាដើម្បីស្នើសុំកោះហៅសម្តេច ស ខេង ឲ្យមកឆ្លើយពាក់ព័ន្ធទៅនឹងសំណុំរឿងឃាតកម្មលោក កែម ឡី នេះ គណកម្មការកំពុងតែពិភាក្សាជាមួយរដ្ឋសភាពីការកោះហៅនេះ ដោយសារមូលហេតុនៃការផុតដែនសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ ។
អ្នកនាំពាក្យរូបនោះបញ្ជាក់ថា ការកោះអញ្ជើញសម្តេចក្រឡាហោមមកឆ្លើយបំភ្លឺពីរឿងករណីឃាតកម្មលើលោក កែម ឡី នោះដូចជាអត់មានអី ដែលសម្តេចក្រឡាហោមត្រូវឆ្លើយទេព្រោះតែ វាបានដល់ដៃតុលាការយូរមកហើយ ។
ទោះជាយ៉ាងណាបើតាមលោក ឡេង ប៉េងឡុង ថាប្រសិនជាគណកម្មការទី១នៅតែចង់ឲ្យសភាកោះអញ្ចើញលោក ស ខេង នោះលោកថារដ្ឋសភាក៏រៀបចំឲ្យមានការឆ្លើយបំភ្លឺនោះផងដែរ។
សូមជម្រាបថា លោក អេង ឆៃងអ៊ាង ប្រធានគណកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង អង្កេត និងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា ធ្លាប់បានបញ្ជាក់ថា គណកម្មការរបស់លោកមានគម្រោងកោះអញ្ចើញរដ្ឋមន្ត្រីក្រសួងមហាផ្ទៃសម្តេច ស ខេង ឲ្យមកឆ្លើយបំភ្លឺទាក់ទងនឹងឃាតកម្មលោក កែម ឡី នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ខាងមុខ ។ ទន្ទឹមនោះគណបក្សប្រឆាំងនឹងកោះហៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍនាឲ្យបំភ្លឺពីចំណាត់ការរបស់តុលាការទាក់ទងនឹងឃាតកម្មលោក កែម ឡី នេះផងដែរ៕

រាជធានីភ្នំពេញ៖នៅវេលាម៉ោង៦ និង០០នាទីព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ កម្លាំងនគរបាល នៃនាយកដ្ឋានស៊ើបអង្គេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ សហការជាមួយនគរបាលអន្តោប្រវេសន៍រាជធានីភ្នំពេញ បានបន្តប្រតិបត្តិការចុះត្រួតពិនិត្យការចូលមករស់នៅ និងធ្វើការដោយខុសច្បាប់ នៅចំណុចភូមិបុរីកម្មករ ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោរ រាជធានីភ្នំពេញ ។
ប្រតិបត្តិការចុះត្រួតពិនិត្រខាងលើនេះដែរធ្វើឡើង ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្គេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ និងមានការសម្របសម្រួលពីព្រះរាជអាជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញ លោកសៀង សុខ ។
ជាលទ្ធិផលសមត្ថកិច្ច បានរកឃើញជនជាតិវៀតណាមចំនួន៣៨ មានលិខិតឆ្លងដែនត្រឹមត្រូវ ប៉ុន្តែពួកគេគ្មានលិខិតអនុញ្ញាត្តិការងារ ដូច្នេះហើយសមត្ថកិច្ចពុំបានធ្វើការឃាត់ខ្លួនជនទាំង៣៨នាក់ឡើយ គ្រាន់តែធ្វើការដកហូតលិខិតឆ្លងដែនរបស់ពួកគេ យកទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍រងចាំម្ចាស់សមីបុគ្គលចូលខ្លួនទៅបង់ពិន័យ ចំពោះលិខិតការងារ តាមច្បាប់អន្តោប្រវេសន៍ ។
ឧត្តមសេនីយ៍ទោអ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្គេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អោយដឹងថា ចំពោះជនបរទេសណា ដែលចូលមករស់នៅ និងធ្វើការដោយខុសច្បាប់ ដោយគ្មានភ្ជាប់ជាមួយលិខិតឆ្លងដែន ឬឯកសារពាក់ព័ន្ធផ្សេងនោះ ពួកគេនឹងត្រូវឃាត់ខ្លួនបញ្ចូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីកសាងសំណុំបែបបទស្នើរទៅក្រសួងមហាផ្ទៃសុំធ្វើការបណ្តេញចេញពីកម្ពុជា ទៅកាន់ប្រទេសដើមខ្លួនវិញ នៅពេលខាងមុខ ។ ដោយឡែកចំពោះជនដែលមានច្បាប់អនុញ្ញាត្តិអោយរស់នៅស្របច្បាប់ ប៉ុន្តែគ្មានលិខិតអនុញ្ញាត្តិការងារ ពួកគេនឹងត្រូវពិន័យ ៥០ម៉ឺនរៀលចូលរដ្ឋ រួចរងចាំផុតទិដ្ឋការ នៃការអនុញ្ញាត្តិច្បាប់រស់នៅ ទើបសម្រេចធ្វើការបណ្តេញចេញ៕


រាជធានីភ្នំពេញ៖តុលាការក្រុងភ្នំពេញនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦នេះបានប្រកាសសាលក្រមសម្រេចផ្តន្ទាទោសនិស្សិតម្នាក់ដែលបានចាក់សម្លាប់មន្ត្រីយោធាស្រីម្នាក់ នៅសង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក ឱ្យជាប់ពន្ធនាគារមួយជីវិត និងសងជំងឺចិត្តចំនួន៨០លានរៀល។
ការប្រកាសសាលក្រមនេះធ្វើឡើងដោយប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក ជា សុខចាន់ដេត ។ ជនជាប់ចោទមានឈ្មោះ ម៉ី គឹមហេង ហៅដំ អាយុ២១ឆ្នាំ។ ចំណែកជនរងគ្រោះមានឈ្មោះ លី ដាវី ភេទស្រី អាយុ៣៦ឆ្នាំ នៅមុខផ្ទះវីង លេខ១២ ផ្លូវ២១៩ សង្កាត់ដេប៉ូ១ ខណ្ឌទួលគោក។
សូមរម្លឹកថា កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង១០ និង១៥នាទីព្រឹកជនល្មើស ឈ្មោះ ម៉ី គឹមហេង ហៅដំ អាយុ២១ឆ្នាំ បានប្រព្រឹត្តអំពើឃាតកម្មគិតទុកជាមុន ដោយបានយកកាំបិតចុងស្រួចចាក់ជាច្រើនកាំបិត សម្លាប់ស្ដ្រីឈ្មោះ លី ដាវី អាយុ៣៦ឆ្នាំ នៅមុខផ្ទះវីង លេខ១២ ផ្លូវ ២១៩ សង្កាត់ដេប៉ូ១ ខណ្ឌទួលគោក។
ជនដៃដល់បានសារភាពថា ខ្លួនគេពិតជាបានសម្លាប់ជនរងគ្រោះមែន ដោយសារតែកាលពី២ថ្ងៃ មុនមកដល់ថ្ងៃកើតហេតុ ជនរងគ្រោះស្អប់ខ្ពើមរូបគេជាខ្លាំង ពេលឃើញមុខគ្នាជនរងគ្រោះ ស្ដោះទឹកមាត់ ងាកមុខចេញសម្ដែងនូវការមិនពេញចិត្ត ហើយការស្អប់ខ្ពើមនោះ បានធ្វើឲ្យរូបគេមានគំនុំក្នុងចិត្ត ជាខ្លាំងចង់សម្លាប់ ជនរងគ្រោះឲ្យបាត់រូបពីផែនដីនេះ៕


បាល់ទាត់៖ប្រធានក្លឹប Barcelona លោក Josep Maria Bartomeu បានចេញមកបញ្ជាក់ថា ពិតប្រាដកណាស់កំពូលខ្សែប្រយុទ្ធ Lionel Messi នឹងបន្តនៅក្លិបនេះរហូតដល់ចុងបញ្ចប់នៃអាជីពរបស់គាត់។
កិច្ចព្រមព្រៀងនាពេលបច្ចុប្បន្នរបស់ Messi នៅឯកីឡដ្ឋាន Camp Nou នឹងផុតកំណត់ក្នុងឆ្នាំ ២០១៨ខាងមុខ ហើយរបាយការណ៍បានលើកឡើងថា កីឡាករវ័យ២៩ ឆ្នាំរូបនេះ នឹងអាចបញ្ចប់នូវមន្ទិលសង្ស័យដោយចុះកុងត្រាថ្មីជាមួយនិងក្លិបបន្ទាប់ពីរូបគេបានមានភាពល្បីល្បាញជាមួយនឹងក្លិបនេះ។
លោក Bartomeu ប្រាប់អ្នកកាសែតថា ទោះជាយ៉ាងណាក្តីលោកនៅតែ បានមានទំនុកចិត្តថាកីឡាករសញ្ជាតិអាហ្សង់ទីដែលជាប់ចំណាត់ថ្នាក់ជាកីឡាករអស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់នឹងបញ្ចប់ការចូលនិវត្តន៍ជាមួយកីឡាកររបស់ក្រុម Barcelona ។«យើងចង់ឲ្យ គាត់ដើម្បីបញ្ចប់អាជីពរបស់ខ្លួននៅទីនេះ។ “Messi របស់ក្រុម Barcelona ស្រឡាញ់ក្លិបនេះ។ គាត់ជាកាតាឡានមួយទៀត។ ខ្ញុំប្រាកដថាគាត់នឹងចូលនិវត្តន៍នៅទីនេះ។ ឈ្មោះ Messi និងក្លិប Barcelona គឺតែមួ។« Messi គឺជាកីឡាករល្អបំផុតនៅក្នុងប្រវត្តិសាស្ត្រយើងនិងចង់ឲ្យ គាត់ដើម្បីបញ្ចប់អាជីពរបស់គាត់នៅទីនេះហើយយើងនឹងធ្វើអ្វីគ្រប់យ៉ាង ដើម្បីធ្វើឲ្យមានភាពបិតប្រាកដថាគាតនិងបន្តស្នាក់នៅទីនេះ “។
គួរបញ្ជាក់ថា Messi ស៊ុតបញ្ចូលទីបាន៤៧៦ គ្រាប់ក្នុងការបង្ហាញខ្លួន ៥៥១ សម្រាប់ក្រុម Barcelona និងជួយក្លិបនេះឈ្នះ២៩ ពានរង្វាន់រួមទាំងពាន៤នៅ Champions League៕

ខេត្តឧត្តរមានជ័យ៖ស្នងការនគរបាលខេត្តឧត្តរមានជ័យ លោកឧត្តមសេនីយ៍ទោ ម៉ែន លី បានឲ្យដឹងថា មានព្រះសង្ឃចំនួន១៧អង្គបានពុលភេសជ្ជៈ តែត្រូវបានសមត្ថកិច្ច អាជ្ញាធរ និងក្រុមគ្រូពេទ្យស្រុកត្រពាំងប្រាសាទ ជួយទាន់ពេលវេលា។ លោកបន្តថា ហេតុការណ៍បង្កឲ្យមានភាពភ្ញាក់ផ្អើលនេះកើតឡើងកាលវេលាម៉ោង៧យប់ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ នៅក្នុងវត្តស្រែល្អ ស្ថិតនៅភូមិស្រែល្អ ឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ។
លោកស្នងការនបានបញ្ជាក់ថា ក្រោយទទួលព័ត៌មានករណីខាងលើនេះ កម្លាំងសមត្ថកិច្ចបានចុះទៅត្រួតពិនិត្យ និងបានសន្និដ្ឋានបឋមថា ជាការពុលតែគុជ នេះបើតាមការអះអាង ពីព្រះសង្ឃគង់ក្នុងវត្តខាងលើនេះ។ លោកបន្តថា បន្ទាប់ពីកើតហេតុភ្លាមៗនោះ កម្លាំងសមត្ថកិច្ច និងអាជ្ញាធរស្រុក បានដឹកបញ្ជូនព្រះសង្ឃខាងលើ ទៅកាន់មន្ទីរបង្អែកស្រុក ដើម្បីជួយសង្គ្រោះ។
ដោយឡែកប្រធានមណ្ឌលសុខភាពស្រុកត្រពាំងប្រាសាទលោក សឿង ម៉ៅ បានឲ្យដឹងថា ករណីខាងលើនេះ គឺដោយសារតែព្រះសង្ឃបានឆាន់តែគុជ នាពេលល្ងាចវេលាម៉ោង៤ និង៣០នាទី លុះវេលាម៉ោង ប្រមាណជា៧យប់ទើបមានអាការៈ ទន់ដៃ ទន់ជើង និងក្អួត រាគ តែម្តង។
ទោះជាយ៉ាងណារហូតមកដល់ពេលនាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦នេះ ព្រះសង្ឃខាងលើនេះត្រូវដឹកបញ្ជូនទៅកាន់វត្តអារាមវិញហើយ និងធូរស្បើយទាំងអស់ផងដែរ៕


អាល្លឺម៉ង់៖ក្រុមឧទ្ទាម ISIS បានចេញមុខអះអាងទទួលខុសត្រូវចំពោះការវាយប្រហារកាលពីវេលាយប់ថ្ងៃច័ន្ទកន្លងមកនេះដោយបើកឡានធំបុករះហ្វូងមនុស្សនៅក្នុងផ្សារមួយកន្លែងដែលគេរៀបចំឡើងត្រៀមសម្រាប់ប្រារព្ធធ្វើពិធីបុណ្យណូអែលក្នុងទីក្រុងប៊ែរឡាំងឲ្យមានមនុស្សរបួសជាង ៥០នាក់ និង ១២នាក់ផ្សេងទៀតត្រូវបានបាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅព្រឹកថ្ងៃពុធ ទី២១ ខែធ្នូ ឆ្នាំ២០១៦នេះ។
ក្នុងហេតុការណ៍នេះសមត្ថកិច្ចក៏បានចាប់ខ្លួនបុរសសញ្ជាតិប៉ាគីស្ថានអាយុ២៣ឆ្នាំម្នាក់ផងដែរមានឈ្មោះថា Naved .B ដោយត្រូវបានគេសង្ស័យថា គឺជាអ្នកដែលមានទាក់ទងនឹងការបើកឡានបុករះនេះ តែប៉ូលិសបានដោះលែងឲ្យមានសេរីភាពវិញដោយអះអាងថា ជនសង្ស័យរូបនេះមិនមែនជាជនល្មើសពិតប្រាកដ។
ក្រុម ISIS តាមរយៈប្រព័ន្ធផ្សព្វផ្សាយឈ្មោះ Amaq បានអះអាងថា អ្នកបើកបររថយន្ដកាមីញ៉ុងគឺជាសមាជិកនៃក្រុមសកម្មប្រយុទ្ធរបស់ខ្លួន ហើយថែមទាំងបញ្ជាក់ថា ការវាយប្រហារនេះ ធ្វើឡើងដើម្បីជាការសងសឹងចំពោះបណ្ដាប្រទេស ដែលបានចូលរួមក្នុងក្រុមចំរុះអន្តរជាតិ ដឹកនាំដោយសហរដ្ឋអាមេរិក នៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់៕

មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍