All posts by មេគង្គ ប៉ុស្តិ៍

បុរស​កំសត់​ម្នាក់​ខំ​ដើរ​ផ្សងព្រេង​ស្វែងរក​ប្រពន្ធ​ពេញ​រាជធានី​ភ្នំពេញ​អស់​ជាច្រើន​ខែ​

​ដោយ​៖ បញា​
​ភ្នំពេញ​៖​បុរស​កំសត់​ម្នា​ក់បាន​កាន់​រូបថត​ប្រពន្ធ​២​សន្លឹក​ខំ​ស្វែងរក​ពេញទី​ក្រុងភ្នំពេញ​នៅតែ​រក​មិនទាន់​ឃើញ​រហូត​បានមក​ដល់​ប៉ុស្តិ៍នគរបាល​ចោមចៅ​កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ ដើម្បី​សុំ​ការជួយ​អន្តរាគមន៍​ពី​បង​ប៉ូលិស​ឱ្យ​តាមរក​នាង​ដែល​បាន​បាត់​ខ្លួន ដោយ​មិន​បានឃើញ​នាង​ត្រឡប់ទៅផ្ទះ​វិញ​ទេ​។​
​ប្រភព​ឱ្យដឹងថា​បុរស​ខាងលើ​ឈ្មោះ ចែម ចាន់ អាយុ​២៦​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​សំរោង ឃុំ​ជី​ភុ​ច ស្រុក​មេសាង ខេត្តព្រៃវែង​។ ចំណែកឯ​នាង​ជា​ប្រពន្ធ​ឈ្មោះ យ៉ាន់ អៀង អាយុ​២៣​ឆ្នាំ ស្នាក់នៅ​ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ជា​កម្មការិនី​រោងចក្រ​ក្នុង​សួន​វឌ្ឍនៈ មាន​ស្រុកកំណើត​នៅ​ភូមិ​គោក​គង់ ឃុំ​គោក​គង់​ខាងលិច ស្រុក​កញ្ជ្រៀច ខេត្តព្រៃវែង ។​
​បើតាម​ការរៀបរាប់​បុរស​ជា​ប្តី​ថា រូប​ខ្លួន​បាន​ទៅធ្វើ​ការ​នៅ​ខេត្តព្រះវិហារ ហើយ​បាន​រៀបការ​ជាមួយគ្នា (​នារី​បាត់​ខ្លួន​) ជាង​មួយឆ្នាំ​ហើយ​ហើយ​ក៏បាន​នាំ​នាង​ទៅ​រស់នៅ​និង​ធ្វើការ​នៅឯ​ខេត្តព្រះវិហារ​ដែរ ។ ក្រោយមក នាង​អត់​ចេះ​រស់នៅ​ទីនោះ​ទេ ក៏បាន​សុំ​គាត់​មក​ស្រុកកំណើត​វិញ គាត់​ក៏​យល់ព្រម ។ លុះ​ប្រពន្ធ​មក​ស្រុកកំណើត​ហើយ ក៏បាន​សុំ​គាត់​ថា ចង់ទៅ​ធ្វើការ​រោងចក្រ​នៅ​ភ្នំពេញ គាត់​ជា​ប្តី​ក៏​មិន​ជំទាស់​ដែរ ក៏​ព្រមឱ្យ​ទៅទៀត ហើយ​ដែរ​នាង​បានធ្វើការ​មួយរយ​: នាង​បាន​ទៅលេង​គាត់​ពេលដែល​ឈប់សម្រាក​បុណ្យ ។​
​ប៉ុន្តែ​ចាប់តាំងពី​បុណ្យ​ភ្ជុំ​រួចមក​នេះ ស្រាប់តែ​ប្រពន្ធ​គាត់​បាត់​ដំណឹង​សូន្យឈឹង សូម្បី​ការទំនាក់ទំនង​ក៏​មិនបាន ហើយក៏​អត់​ដែល​ទៅលេង​គាត់​ទៀត ទើប​គាត់​ក៏​សម្រេចចិត្ត​នាំ​ទាំង​គ្រួសារ​មក​តាមរក​នាង​នៅ​ភ្នំពេញ​នេះ​តែម្តង​អស់​ជាច្រើន​ថ្ងៃខែ ក៏បាន​ប្រទះឃើញ​នាង​នៅ​ម្តុំ​រោងចក្រ​សួន​វឌ្ឍនៈ តែ​អ្វីដែល​ចម្លែក​នោះ​ពេល​ប្រពន្ធ​គាត់ និង​ក្រុមគ្រួសារ ទៅដល់​នាង​បែរ​រត់គេចខ្លួន​ទៅវិញ​រហូតមក​ដល់ពេលនេះ ដោយ​មិន​អស់ចិត្ត​គាត់​នៅតែ​បន្ត​តាមរក​ទៀត​ដើម្បីអោយ​ដឹង​មូលហេតុ​ច្បាស់​៕

15725637_1810195095885719_533049459_o15726059_1810195125885716_1614892312_o

សមត្ថកិច្ច​ជំនាញ​បង្ក្រាប​ឈ្មួញ​ឈើ​ដុះ​ស្លែ​នៅ​ខេត្តកំពង់ស្ពឺ​

​ខេត្តកំពង់ស្ពឺ​៖​ប្រតិបត្តិការ​រយៈពេល​២​ថ្ងៃ​របស់​សមត្ថកិច្ច​ជំនាញ​បានបញ្ចប់​ក្រោយ​វាស់វែង​ឈើ​ប្រណីត​នៅផ្ទះ​ឈ្មួញ​ឈើ ជឿ​ង ថេ​ង ដោយ​លទ្ធផល​បាន​រកឃើញ​ឈើ​ប្រណីត​ប្រភេទ​ធ្នង់ និង​ម្រិញ ព្រមទាំង​ឈ្លីក​ជាច្រើន​ម៉ែត្រគូប ។ ក្រោយ​វាស់វែង​រួច​សមត្ថកិច្ច​បាន​ដឹក​យកទៅ​រក្សាទុក​នៅ​រដ្ឋ​បាល​ព្រៃឈើ​សំរោង​ទង ដើម្បី​បន្ត​នីតិវិធី​ឲ្យ​ម្ចាស់​ឈើ​ចូលមក​បង់ពិន័យ​តាមច្បាប់​ព្រៃឈើ ។​
​មន្ត្រីរដ្ឋបាល​ព្រៃឈើ​បញ្ជាក់ថា ប្រតិបត្តិ​ការវាស់វែង​ត្រូវបាន​បញ្ចប់​កាលពី​ព្រលប់​ថ្ងៃទី​២២ ធ្នូ ដោយបាន​ដឹកឈើ​តាម​រថយន្ត​ធំ​ចំនួន​៤​គ្រឿង​យកទៅ​រក្សាទុក​ដើម្បី​ចាត់ការ​បន្តទៀត ។ ករណីនេះ​ម្ចាស់​ឈើ (​ជឿ​ង ថេ​ង​)​អាច​ចូលខ្លួន​បង់ពិន័យ​តាមច្បាប់​ស្តីពី​ព្រៃឈើ ហើយ​បើ​មិន​ចូលខ្លួន​មក​ទេ ខាង​តុលាការ​នឹង​ចាត់វិធានការ​បន្ត ចំណែក​ឈើ​ត្រូវ​រឹបអូស​ជា​សម្បត្តិ​រដ្ឋ ។​
​មន្ត្រី​ដដែល​បន្តថា ឈើ​សរុប​មាន​ធ្នង់​២៩៨​ដុំ ស្មើនឹង​១៥,៥៣១​ម៉ែត្រគូប ឈើ​ឈ្លីក​២១​ដុំ ស្មើនឹង​១,១២៩​ម៉ែត្រគូប និង​ឈើ​ម្រិញ​(​រាជ​កុល​)៥១​ដុំ ស្មើនឹង​៤១,១៧៧​ម៉ែត្រគូប ដូច្នេះ​ឈើ​សរុប​ទាំងអស់​ស្មើនឹង​៥៧,៨៣៧​មែត្រ​គូប បើ​សរុប​ជា​ទឹកប្រាក់​បង់ពិន័យ​វិញ​មាន​ចំនួន​រាប់ម៉ឺន​ដុល្លារ​ឯណោះ មិនដឹងថា តើ​ឈ្មួញ​ឈើ​រូបនេះ​ហ៊ាន​ចូលមក​បង់ពិន័យ​ឬក៏​អត់​នោះទេ ព្រោះ​ពេលនេះ​កំពុង​រត់គេចខ្លួន ខណៈដែល​ខាង​ប៉េអឹម​លើ​ផ្ទៃ​ប្រទេស​តាមរក​ចាប់ខ្លួន​ដូចគ្នា ។​
​ការចាប់​បង្ក្រាប​ឈ្មួញ​ឈើ​ដ៏​ធំ​ប្រចាំ​ស្រុក​ឱ​រ៉ា​ល់​នេះ មហាជន​បាន​សម្តែង​ការគាំទ្រ​ដល់​កម្លាំង​កងរាជអាវុធហត្ថ​យ៉ាងខ្លាំង ព្រោះ​ពីមុនមក​មិន​ដែលមាន​សមត្ថកិច្ច​ណាមួយ​ហ៊ាន​បង្ក្រាប​ឡើយ ។ និយាយ​រួម​អស់លោក​សមត្ថកិច្ច​ទាំង​នោះបាន​ត្រឹម​អង្គុយចាំ​ទទួល​លាភសក្ការៈ​ប៉ុណ្ណោះ​ពី​ឈ្មួញ​ឈើ​រូបនេះ ដោយ​អ្នកខ្លះ​បានទទួល​ក្នុង​១​ជើង​ចាប់ពី​២០០​ដុល្លារ​ទៅ​២៥០​ដុល្លា​ក្នុង​១​ឡាន ចំណែក​អ្នក​ខ្លះទៀត​បានទទួល​សេវា​ប្រ​វាំ​ខែ ចាប់ពី​១៥០០​ដុល្លារ​ទៅ​២០០០​ដុល្លារ​ពី​ឈ្មួញ​ម្នាក់នេះ ៕

92220fea-c689-42e4-911e-57268a71f114ac116ee4-3f2f-4027-b755-a0e06f256693

ឧទ្ធរណ៍​សម្រេច​ផ្តន្ទាទោស​លោក អ៊ុំ សំអាន ជាប់ពន្ធនាគារ​២​ឆ្នាំ ៦​ខែ​

​ភ្នំពេញ​៖​​ទីបំផុតចៅក្រម​តុលាការ​សាលាឧទ្ធរណ៍ បានប្រកាស​តម្កល់​សេចក្តីសម្រេច​របស់​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ក្នុងការ​ផ្តន្ទាទោស​ដាក់ពន្ធនាគា​រលើ​លោក អ៊ុំ សំអាន អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ជាប់ពន្ធនាគារ ២​ឆ្នាំ ៦​ខែ​ដដែល​ពាក់ព័ន្ធ​នឹង​ការផ្សព្វផ្សាយ​ផែនទី តាម​ហ្វេ​ស​ប៊ុ​ក​។​
​ការសម្រេច​របស់​ចៅក្រម​តុលាការ​សាលាឧទ្ធរណ៍​ដូច្នេះ បានធ្វើ​ឡើង បន្ទាប់ពី​សវនាការ​ជំនុំជម្រះ ដោយ​គ្មាន​វត្តមាន​របស់លោក​អ៊ុំ សំអាន កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៦​។ ក៏ប៉ុន្តែ​មេធាវី ៤ រូប​របស់លោក​តំណាងរាស្ត្រ​អ៊ុំ សំអាន បាន​ចូលរួម​សវនាការ​នោះ​៕

screenshot077

អ្នកនាំពាក្យ​៖ ក្រសួងមហាផ្ទៃ​ស៊ើបអង្កេត Facebook ដែល​ប្រមាថ​ព្រះមហាក្សត្រ​

រាជធានី​ភ្នំពេញ​៖​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បាន​ឲ្យ​ដឹងថា នាយកដ្ឋាន​ព័ត៌មានវិទ្យា​នៃ​ក្រសួងមហាផ្ទៃ​បាននិងកំពុង​ស៊ើប​ចំពោះ Facebook ដែល​បាន​កាត់ត​រូបភាព​បង្ហោះ​ប្រមាថ​ដល់​ព្រះមហាក្សត្រ​ខ្មែរ​។
​គួររម្លឹកថា កាលពីពេល​ថ្មីៗ​នេះ​មាន Facebook មួយ​ត្រូវបាន​គេ​ឃើញថា បាន​បង្ហោះ​រូបភាព​អាសអាភាស​ដោយ​ប្រមាថ​ដល់​ព្រះមហាក្សត្រ​ខ្មែរ​។ គណនី Facebook នោះ​ក៏​ទទួលបាន​ការរិះគន់​យ៉ាងខ្លាំង ពី​សំណាក់​ប្រជាពលរដ្ឋ​កម្ពុជា​ផងដែរ​៕

9f8e0152d547f1579bf22e27cd4b50f6

បង្ខំ​អោយ​កូនស្រី​ដោះ​សម្លៀកបំពាក់​ចេញរួច​បៀតបៀន​ផ្លូវភេទ​

ខេត្តបាត់ដំបង​៖​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​បុរស​ជា​ជនសង្ស័យ​ម្នាក់​ក្រោយពី​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​អំពើហិង្សា និង​បៀតបៀន​ផ្លូវភេទ​លើ​កូនស្រី​បង្កើត​ខ្លួនឯង​២​នាក់​កាលពី​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៦ ។​
​សមត្ថកិច្ច​បានអោយដឹង​ថា ជនសង្ស័យ​មានឈ្មោះ ព្រឿង វ៉ាន់ អាយុ​៣៧​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ ជួយ សុខ​ជា អាយុ​៣៥​ឆ្នាំ មានកូន​៥​នាក់ រស់នៅ​ភូមិ​ស្វាយជ្រុំ ឃុំ​អូរ​ដំបង​២ ស្រុក​សង្កែ ខេត្តបាត់ដំបង​។ ប្រភព​ដដែល​បាន​បន្តថា ជនសង្ស័យ​នេះ​តែងតែ​ផឹក​ស្រវឹង​វាយ​ធ្វើបាប​ប្រពន្ធ​កូន រហូតដល់​ប្រពន្ធ​អស់​ទ្រាំ​ពុំបាន​ក៍បាន​ចេញពីផ្ទះ​បន្សល់ទុក​កូនៗ​ទាំង​៥​នាក់​នៅ​ជាមួយ​ជនសង្ស័យ​ជា​ប្តី​។​
​ចំណែក​ជនរងគ្រោះ​មានឈ្មោះ វ​.​ស​.​ណ និង ឈ្មោះ វ​.​ច​.​ន ជា​កូនស្រី​បង្កើត​របស់​ជនសង្ស័យ​បានអោយដឹងថា​កាលពី​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៦ ជនសង្ស័យ​បាន​ផឹកស្រា​ស្រវឹង​រួច​បានធ្វើ​ការប្រើ​អំពើហិង្សា មិន​ត្រឹមតែ​ប៉ុណ្ណោះ​ថែមទាំង​បង្ខំ​អោយ​ពួកនាង​ដោះ​សម្លៀកបំពាក់​ចេញ រួច​ស្ទាប​ច្របាច់ អោបថើប​នាង​ទៀតផង លុះដល់​ទ្រាំ​នឹង​ទង្វើ​ដ៏​ថោកទាប​នេះ​មិនបាន​ពួកនាង​ក៍​សម្រេចចិត្ត​ប្រាប់​រឿងនេះ​ទៅ​ម្តាយ​។​
​ក្រោយពី​ការឃាត់ខ្លួន​ជនសង្ស័យ​រួចមក​សមត្ថកិច្ច​បានធ្វើ​ការសាកសួរ និង​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

khmernote-5khmernotee-1

ឃាត់ខ្លួន​ជនជាតិ​ឥណ្ឌា​៦​នាក់​បញ្ជូនទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​

ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​កម្លាំង​ការិយាល័យ​អន្តោប្រវេសន៍​បាន​សហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល​នៃ​អធិការនគរបាល​ស្រុក​ភ្នំព្រឹក បានធ្វើការ​ចុះបង្ក្រាប និង​ឃាត់ខ្លួន​ជនអន្តោប្រវេសន៍ ជនជាតិ​ឥណ្ឌា​ចំនួន​៦​នាក់​ដែល​ស្នាក់នៅ​លក់ដូរ​ក្នុង​ទឹកដី​ស្រុក​ភ្នំព្រឹក​បញ្ជូនទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​។
លោក​វរសេនីយ៍ឯក ដា​ញ់​អេង ប៊ុន​ចាន់ នាយការិយាល័យ​អន្តោប្រវេសន៍​បានអោយដឹងថា ការចុះ​បង្ក្រាប និង​ឃាត់ខ្លួន​ទៅលើ​ជនអន្តោប្រវេសន៍​ជា​ជនជាតិ​ឥណ្ឌា​ស្នាក់នៅ​ខុសច្បាប់​ខាងលើ​បានធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​២៣​ខែធ្នូ​ឆ្នាំ​២០១៦​នៅក្នុង​ភូមិ​សាស​ទឹកដី​នៃ​ស្រុក​ភ្នំព្រឹក​។ លោក​បន្តថា ជនអន្តោប្រវេសន៍​ត្រូវបាន​ឃាត់ខ្លួន​ទាំង​៦​នាក់​រួមមាន​៖ ទី​១​ឈ្មោះ សាន​កា​ហ្គ្រូ​ប​តា​រុម​(Shan karGupta run) ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ​។ ទី​២-​ឈ្មោះ អា​នី​ល​រូ​មា (ANil Rumar) ភេទ​ប្រុស អាយុ​៤០​ឆ្នាំ​។ ទី​៣​ឈ្មោះ យូ​ហ្គ្រូ​ណន​ប្រាសាត​(Yogonornprassad) ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ​។ ទី​៤-​ឈ្មោះ សាប​បាស​ហ្គ្រូ​ប​តា​(SubbasGupta) ភេទ​ប្រុស អាយុ​៤០​ឆ្នាំ​។ ទី​៥-​ឈ្មោះ​រាំ​គុ​មា (rum kuma) ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ​
និង​ទី​៦-​ឈ្មោះ​ឡា​ល ជី (lal jy )​ភេទ ប្រុស អាយុ​៥៤​ឆ្នាំ​។​
​លោក​វរសេនីយ៍ឯក​បានបញ្ជាក់​ទៀតថា ជនជាតិ​ឥណ្ឌា​ទាំង​៦​នាក់​ខាងលើ មាន​លិខិតឆ្លងដែន​និង​មាន​ទិដ្ឋាការ ប៉ុន្តែ​គ្មាន​សៀវភៅ​ការងារ​ចំនួន​៣​នាក់ និង​៣​នាក់​ទៀត​គ្មាន​ឯកសារ​ទាំងអស់​។ ហើយ​ពួកគេ ធ្លាប់​ចេញចូល​ទៅមក ក្នុងប្រទេស​កម្ពុជា និង​បាន​កំពុងស្នាក់នៅ​លក់ដូរ​មុង​ភួយ លើ​ភូមិសាស្ត្រ​ស្រុក​ភ្នំព្រឹក ។​
​លោក​បន្តទៀតថា ជនអន្តោប្រវេសន៍​ទាំង​៦​នាក់​ខាងលើ ត្រូវបាន​ឯកឧត្ដម នាយ​ឧ​ត្ត​ម​សេនីយ៍​អគ្គ​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ សុខ​ផល លោក​សំរេច​ឲ្យ​បញ្ជូនទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នា​រសៀល ថ្ងៃទី​២៣​ខែធ្នូ​ឆ្នាំ​២០១៦​នេះ​៕

15673222_1810157629222799_1060262908_n15683238_1810157645889464_898883953_n 15713270_1810157652556130_344320020_n 15722821_1810157639222798_199368362_n 15724232_1810157632556132_519510558_n

ISIS ដុត​ទាហាន​តួ​ក​គី​ទាំង​រស់ ខណៈ​ក្រុង​អង់កា​រ៉ា​ប្តេជ្ញា​មិន​បន្ថយ​ការវាយលុក​

​តួ​ក​គី​៖​ក្រុម​ជី​ហាដ​និយម​រដ្ឋ​ឥស្លាម​បានចេញ​វីដេអូ​មួយ​បង្ហាញ​ពី​ទាហាន​តួ​ក​គី​ពីរ​នាក់​ដែល​ត្រូវ​ចាប់បាន​កំពុង​ត្រូវបាន​ដុត​ទាំង​រស់​បន្ទាប់ពី​រដ្ឋាភិបាល​ក្រុង​អង់កា​រ៉ា​ប្តេជ្ញា​ប្រយុទ្ធ​ប្រឆាំងនឹង “​ពួក​ភេរ​វករ​” នៅក្នុង​ប្រទេស​ស៊ី​រី​ដើម្បី​ឆ្លើយតប​ទៅនឹង​ការសម្លាប់​ទាហាន​របស់ខ្លួន​ចំនួន​១៦​នាក់​នៅក្នុង​ការប្រយុទ្ធ​មួយ​។​
​វីដេអូ​រយៈពេល​១៩​នាទី​ដែល​បង្ហាញ​ពី​បុរសឯក​សណ្ឋាន​ពីរ​នាក់​ត្រូវបាន​អូស​ចេញពី​ទ្រុង​មួយ​មុនពេល​ត្រូវ​បានគេច​ង​និង​ដុត​គឺ​ត្រូវបាន​បង្ហោះ​លើ​គេហទំព័រ​របស់​ក្រុម​ជី​ហាដ​នេះ​។ និយាយ​ជា​ភាសា​ទួរគី ឃាតករ​ដែល​បានសម្លាប់​បុរស​ទាំងពីរ​នាក់​នោះបាន​រិះគន់​លោក​ប្រធានាធិបតី​តួ​ក​គី​Recep Tayyip Erdogan និង​អំពាវនាវ​ឲ្យ​មានការ​បំផ្លិចបំផ្លាញ​នៅក្នុង​ប្រទេស​តួ​ក​គី​។​
ទីភ្នាក់ងារ​ព័ត៌មាន Amaq ដែលមាន​ទំនាក់​ទំនងជា​មួយក្រុម IS បាន​ចុះផ្សាយ​កាលពី​ខែ​មុន​ថា ក្រុម​ជី​ហាដ​បាន​ចាប់​ទាហាន​តួ​ក​គី​ចំនួន​ពីរ​នាក់ ខណៈដែល​កងទ័ព​តួ​ក​គី​និយាយថា ខ្លួន​បាន​បាត់​ការទាក់ទង​ជាមួយ​ទាហាន​របស់ខ្លួន​ទាំងពីរ​នេះ​។​
​គួរ​បញ្ជាក់ថា ការចេញផ្សាយ​វីដេអូ​នេះ​គឺ​បាន​កើតឡើង​មួយថ្ងៃ​បន្ទាប់ពី​ទាហាន​ទួរគី​ចំនួន​១៦​នាក់​ត្រូវបាន​សម្លាប់​ដោយ​ក្រុម​យុទ្ធជន IS នៅក្នុង​ការ​ចាញ់​បង់​ដ៏​ធំ​បំផុត​របស់​រដ្ឋាភិបាល​ក្រុង​អង់កា​រ៉ា​ក្នុងការ​លុកលុយ​មិន​ធ្លាប់មាន​ពីមុនមក​របស់ខ្លួន​ចូលទៅក្នុង​ប្រទេស​ស៊ី​រី​៕

download-71

រដ្ឋាភិបាល​លោក​អាសាដ​គ្រប់គ្រង​ទីក្រុង​អា​ឡេ​ប៉ូ​ទាំងមូល

​ស៊ី​រី​៖​កាលពី​ថ្ងៃ​ព្រហស្បតិ៍​រដ្ឋាភិបាល​ស៊ី​រី​បានដាក់​ការគ្រប់គ្រង​ទាំងស្រុង​នៃ​ទីក្រុង​អា​ឡេ​ប៉ូ​ជា​លើកដំបូង​នៅក្នុង​រយៈពេល​បួន​ឆ្នាំ​បន្ទាប់ពី​យុទ្ធជន​ក្រុមប្រឆាំង​និង​ជន​ស៊ីវិល​ចុងក្រោយ​ត្រូវបាន​ដឹក​ចេញពី​សង្កាត់​ភាគ​ខាងកើត​ដែល​ត្រូវ​បំផ្លាញ​ដោយ​សង្គ្រាម​។​
​ការជម្លៀស​នេះ​បានបញ្ចប់​ជំពូក​ឃោរឃៅ​នៅក្នុង​សង្គ្រាមស៊ីវិល​រយៈពេល​ជិត​ប្រាំមួយ​ឆ្នាំ​របស់​ប្រទេស​ស៊ី​រី​ដោយបាន​អនុញ្ញាត​ឲ្យ​ប្រធានាធិបតី​បា​សា​អាល់​អាសាដ​ទទួលបាន​អំណាច​ពេញលេញ​លើ​ទីក្រុង​ធំ​បំផុត​របស់​ប្រទេសមួយ​នេះ​និង​ជា​អតីត​តំបន់​ពាណិជ្ជកម្ម​មួយ​។ វា​បាន​សម្គាល់​ជា​ជ័យជម្នះ​សំខាន់បំផុត​ចាប់តាំងពី​ការ​ងើប​បះបោរ​ប្រឆាំងនឹង​ការគ្រប់គ្រង​រយៈពេល​បួន​ទសវត្សរ៍​របស់​គ្រួសារ​គាត់​ដែល​បានចាប់ផ្តើម​ក្នុង​ឆ្នាំ​២០១១​។​
​សេចក្តីប្រកាស​នេះ​ត្រូវបាន​ធ្វើឡើង​តាមរយៈ​សេចក្តីថ្លែងការណ៍​របស់​កងទ័ព​មួយ​ដែល​ផ្សាយ លើ​ទូរទស្សន៍​រដ្ឋ​ស៊ី​រី​មិនយូរប៉ុន្មាន​បន្ទាប់ពីរ​ថ​យន្ត​ក្រុង​បួន​គ្រឿង​ចុងក្រោយ​ដែល​ដឹក​យុទ្ធជន​បាន​ចាក​ចេញពី​ច្រក Ramousseh ។​
​កងទ័ព​បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​សូម​អរគុណ​ដល់​ឈាម​នៃ​វីរបុរស​របស់​យើង​ដែល​បាន​លះបង់​ប្រយោជន៍​របស់​ក​ង​កម្លាំងប្រដាប់អាវុធ​និង​កងកម្លាំង​សម្ព័ន្ធមិត្ត​របស់​យើង​ព្រមទាំង​ជំហរ​ដ៏​រឹងមាំ​របស់​ប្រជាជន​របស់​យើង​”​។​
​ការបាញ់​កាំភ្លើង​អបអរ​ដ៏​ធំ​មួយ​បាន​ផ្ទុះឡើង​នៅ​ភាគ​ខាងលិច​ទីក្រុង​អា​ឡេ​ប៉ូ​ខណៈដែល​ទូរទស្សន៍​ស៊ី​រី​បង្ហាញ​ពី​ទាហាន​ឯកសណ្ឋាន​និង​ជន​ស៊ីវិល​កំពុង​ស្រែកថា “​អា​ឡេ​ប៉ូ​! អា​ឡេ​ប៉ូ​!” និង “​ព្រះ​ជា​ម្ចាស់ ស៊ី​រី​និង មានតែ Bashar ទេ​”​។ អ្នកឆ្លើយឆ្លង​ទូរទស្សន៍​ស៊ី​រី​បាន​និយាយថា “​គ្មាន​ទៀត​ទេ​នៅ​ភាគ​ខាងលិច គ្មាន​ទៀត​ទេ​នៅ​ភាគ​ខាងកើត អា​ឡេ​ប៉ូ​បាន​ត្រឡប់​មកវិញហើយ​”​។​
​ទីក្រុង​បុរាណ​មួយ​នេះ​ត្រូវបាន​បែងចែក​ទៅជា​ផ្នែក​របស់​ក្រុម​ឧទ្ទាម​និង​រដ្ឋាភិបាល​ចាប់តាំងពី​ឆ្នាំ​២០១២​មក​នៅពេលដែល​ពួក​ឧទ្ទាម​មកពី​ជនបទ​បាន​វាយប្រហារ​និង​ចាប់យក​សង្កាត់​ភាគ​ខាងកើត​។​
​សេចក្តីថ្លែងការណ៍​រប​ស់​កងទ័ព​បានលើកឡើង​ថា ការទទួល​ជ័យជម្នះ​ក្នុង​ទីក្រុង​អា​ឡេ​ប៉ូ​គឺជា ការផ្លាស់ប្តូរ​ជា​យុទ្ធសាស្ត្រ​និង​ជា​ចំណុច​របត់​មួយ​នៅក្នុង​សង្គ្រាម​ប្រឆាំង​ភេរវកម្ម​និង​ជាការ​ខកចិត្ត​ចំពោះ​គម្រោង​សម្លាប់​មនុស្ស​របស់​ក្រុម​ភេរវកម្ម​និង​អ្នកគាំទ្រ​របស់ខ្លួន​៕

tf-khoury-final-pic-700x335

បើកសវនាការ​រឿង​យុវជន​ម្នាក់​ពាក់ព័ន្ធ​នឹង​ការអំពាវនាវ​ធ្វើ​បដិវត្តន៍​ពណ៌​

​រាជធានី​ភ្នំពេញ​៖​តុលាការ​កំពូល​នៅ​ព្រឹក​មិញ​នេះ បាន​បើកសវនាការ​លើ​បណ្តឹង​ជំទាស់​របស់ យុវជន គង់ រ៉ៃ​យ៉ា ដែល​ជាប់ចោទ​ពាក់ព័ន្ធ​នឹង​ការអំពាវនាវ​ធ្វើ​បដិវត្តន៍​ពណ៌ កាលពី​ខែសីហា ឆ្នាំ​២០១៥ កន្លងទៅ​។​
​គួរ​បញ្ជាក់ថា តុលាការ​ឧទ្ធរណ៍ បានសម្រេច​តម្កល់​សាលក្រម​សាល​ដំបូង​រាជធានី​ភ្នំពេញ ដែល​កាត់ទោស​ឱ្យ​យុវជន គង់ រ៉ៃ​យ៉ា ជាប់ពន្ធនាគារ​១​ឆ្នាំ​៦​ខែ ក្រោម​ការចោទប្រកាន់​ពីបទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ ខណ​យុវជន​រូបនោះ​បង្ហោះ​នៅក្នុង​ប្រព័ន្ធ​ហ្វេ​ស​ប៊ុ​ក Soriya Koko ថា «​តើ​មាន​អ្នកណា​ហ៊ាន​ធ្វើ​បដិវត្ត​ពណ៌​ជាមួយ​ខ្ញុំ​ទេ​? ថ្ងៃ​ណាមួយ​នៅពេល​ខាងមុខនេះ ខ្ញុំ​នឹងធ្វើ​បដិវត្ត​ពណ៌​ដើម្បី​ផ្លាស់ប្តូរ​របប​មួយ​នេះ​ចេញពី​សង្គម​ខ្មែរ ទោះបីជា​ត្រូវ​ជាប់គុក ឬ​ស្លាប់ ក៏ដោយ ក៏​ខ្ញុំ​ត្រូវតែ​ធ្វើ​ដែរ​»៕

fn-2016-12-23-10-29-00-0

តំណាងរាស្ត្រ CNRP កោះអញ្ជើញ​រដ្ឋមន្ត្រី​ធម្មការ​ចូល​បំ​ភ្លឺ​

រាជធានី​ភ្នំពេញ​៖​ក្រុមតំណាងរាស្ត្រ​គណបក្សប្រឆាំង​បាន​បន្ត​កោះហៅ​រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា លោក ហ៊ឹម ឆែម ឱ្យ​បំភ្លឺ​នៅ​រដ្ឋសភា​នា​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៦​ខាងមុខនេះ បន្ទាប់ពី​មានការ​កោះហៅ​រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​រួចមក​។​
​ការកោះហៅ​នេះ​ធ្វើឡើង​ដោយ លោក យ៉ែម បុញ្ញឫទ្ធិ ប្រធាន​គណៈកម្មការ​ទី​៧​នៃ​រដ្ឋសភា និង​ជា​តំណាងរាស្ត្រ​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​៕

fn-2016-12-23-09-46-22-0

កូន​អកតញ្ញូ​ច្របាច់ក​ម្តាយ​យកលុយ និង​វាយបំផ្លាញ​ទ្រព្យសម្បត្តិ​

​ខេត្តបន្ទាយមានជ័យ​៖​កូន​អកតញ្ញូ​ម្នាក់​បែក​ថ្នាំ បាន​ច្របាច់ ក ម្តាយបង្កើត​គំរាម​យកលុយ និង​វាយ​ទ្រព្យសម្បត្តិ​នៅក្នុង​ផ្ទះ​ខ្ទេចខ្ទី ត្រូវបាន​កម្លាំង​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី ជា ដា មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង ធ្វើការ​ឃាត់ខ្លួន​នៅវេលា​ម៉ោង​៦​ព្រឹក ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៦ នៅ​ចំណុច​ក្នុងផ្ទះ​ក្បែរ​បេនឡាន​ចាស់ ស្ថិតក្នុង​ភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។ ក្រោយពី​ឃាត់ខ្លួន​បាន​ហើយ​ជនសង្ស័យ​ត្រូវ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត បញ្ជូនមក​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ធ្វើការ​សាកសួរ​។​
​លោក​វរសេនីយ៍ត្រី ព្រហ្ម ថេ​ង ប្រធាន​មន្ទីរ​យុត្តិធម៌​បានអោយដឹងថា ជនសង្ស័យ​ឈ្មោះ សេង ចាន់​សេរី​រ័ត្ន (​ហៅ​រ៉ូ​ម៉ា​) ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ចំណែក​ម្តាយ ឈ្មោះ​ឃួន សុខ​ឃាង អាយុ​៥៥ មុខរបរ​លក់ដូរ អ្នក​ទាំងពីរ​នាក់​រស់​នៅក្នុង​ភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​
​លោក​វរសេនីយ៍ត្រី ព្រហ្ម ថេ​ង បានបញ្ជាក់​ទៀតថា បើតាម​ការអះអាង​រប​ស់​ម្តាយ​ថា កូន​របស់ខ្លួន​សព្វថ្ងៃ​នេះ​តែងតែ​ផឹកស្រា​និង​ជក់​គ្រឿងញៀន​រហូតដល់​បែក​ថ្នាំ ហើយ​កន្លងមក​ធ្លាប់​វាយ​ធ្វើបាប​ម្តាយ​ដើម្បី​យកលុយ​ទៅ​ទិញ​ថ្នាំញៀន​ជក់​។ ដោយ​ស៊ូទ្រាំ​ក្នុងការ​ធ្វើបាប​របស់​កូន​មិនបាន​ក៍​បានមក​ដាក់ពាក្យ​បណ្ដឹង​នៅ​បញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​អោយ​ចាប់ខ្លួន​តែម្ដង​។​
​លោក​វរសេនីយ៍ត្រី​ព្រហ្ម ថេ​ង បានបញ្ជាក់​អោយដឹងទៀតថា ជនសង្ស័យ​ខាងលើ​ធ្លាប់​ស​មិ​ត្ថ​កិច្ច​ចាប់​ដាក់​ក្នុង​មណ្ឌល​កែប្រែ​ម្តង​រួចមកហើយ តែ​មិន​រៀងចាល​។​ក្រោយ​ចេញពី​មណ្ឌល​កែប្រែ​វិញ​ស្រាប់តែ​ធ្វើបាប​ម្តាយ​លើស​ដើម​។ លោក​វរសេនីយ៍ត្រី ព្រហ្ម ថេ​ង បានបញ្ជាក់​អោយដឹងទៀតថា ក្រោយពី​សមត្ថកិច្ច​ធ្វើការ​សួរ​រួចមក ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បាន​ប្រើ​អំពើហិង្សា​លើ​ម្តាយ​ខ្លួន​ពិតប្រាកដ​មែន​។​ជនសង្ស័យ​ត្រូវបាន​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ដាក់​ទោល​ទៅតាម​ផ្លូវច្បាប់​៕

m1

Crystal ប្រកា​ល​បណ្តេញ​លោក Alan Pardew ចេញពី​តំណែង​

បាល់ទាត់​៖​ក្រុម​ឥ​ន្ត្រី​ខៀវ Crystal Palace បានប្រកាស​បណ្តេញ​លោក Alan Pardew ចេញពី​អ្នកចាត់ការ​ទូទៅ​កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត៍​ម្សិលមិញ​នេះ​បន្ទាប់ពី​ដឹកនាំ​ក្រុម​ក​អស់​រយៈពេល​២​ឆ្នាំកន្លងមក​មិនសូវ​ទទួលបាន​ជោគជ័យ​នោះ ។​
Crystal Palace កំពុង​ស្ថិតនៅ​លំដាប់​ទី​១៧ នៃ​ក្របខណ្ឌ Premier League និង ឈរលើ​តំបន់​កាត់ចោល​ត្រឹម​មួយ​ពិន្ទុ ក្រោយ​ឈ្នះ​តែមួយ​លើក​ក្នុងចំណោម​១១​ប្រកួត​។​
​លោក Steve Parish សហ​ម្ចាស់​ក្លិប ឥន្ទ្រី​ខៀវ​លើកឡើងថា បទពិសោធ​ដ៏​ជោគជាំ​របស់​បុរស​ជន​ជាតិ​អង់គ្លេស​រូបនេះ​មិនមាន​ប្រសិទ្ធិភាព​ឡើយ​។ ដូច្នេះ ត្រូវតែមាន​ការផ្លាស់ប្ដូ​រ​។​
​តាម​របាយការណ៍​ចុងក្រោយ​របស់​ក្រុម​ឥន្ទ្រី​ខៀវ បាន​ឲ្យ​ដឹងថា ក្រុម​អាច​នឹងមាន​ទំនាក់ទំនង​ជាមួយ អតីត​អ្នកចាត់ការ​ជម្រើសជាតិ​អង់គ្លេស Sam Allardyce ដើម្បី​មក​ជំនួស​កៅអី​លោក Pardew​។​
​គ្រូបង្វឹក​វ័យ​៦២​ឆ្នាំ​រូបនេះ ពុំទាន់​មាន​កៅអីអង្គុយ​ទេ​ចាប់តាំងពី​របូត​តំណែង​ក្នុង​ក្រុម​ជម្រើសជាតិ​អង់គ្លេស កាលពី​ប្រមាណ​៣​ខែ​មុន​ដោយសារ​ជាប់​ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ​ពុករលួយ និង ក្រោយ​ដឹកនាំ​បាន​ត្រឹម​មួយ​ប្រកួត​។​
​គួរ​បញ្ជាក់ថា អតីត​គ្រូបង្វឹក West Ham United និង Newcastle United ខាងលើ​ចូលមក​កាន់តំណែង​នៅ​កីឡដ្ឋាន Selhurst Park កាលពី​ខែមករា ឆ្នាំ​២០១៥៕

js80216574

ក្រឡាប់​រថយន្ត​ដឹក​កម្មករ​នៅ​ក្រុង​បាវិត​របួសធ្ងន់​ស្រាល​ជាង​៤០​នាក់​

​ខេត្តស្វាយរៀង​៖​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា កម្មករ​-​កម្ម​ការ​នី​៤៥​នាក់​បាន​រងរបួស​ធ្ងន់​-​ស្រាល ដោយសារ​រថយន្ត​កម្ម​ករ​មួយគ្រឿង​ក្រឡាប់​ផ្ងារជើង​ឡើង ដែល​ករណីនេះ​កើតឡើង​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ត្រង់ចំណុច​ភូមិ​ព្រៃ​ផ្តៅ​សង្កាត់​ច្រកម្ទេស ក្រុង​បាវិត កាលពី​វេលា​ម៉ោង​០៧ និង​១០​នាទី​ព្រឹក​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៦​នេះ​។​
​សេចក្តីរាយការណ៍​ដដែល​បញ្ជាក់ថា ចំពោះ​មូលហេតុ ត្រូវគេ​ដឹងថា គឺ​មកពី​ការបើក​ជែង​គ្នា ទើប​ជ្រុល​ចង្កូត​ក្រឡាប់​ផ្ងា​ជើង​ឡើងលើ​ចាក់ក​ម្មករក​ម្មការ​នី​ចោល​លើ​ចិញ្ចើមថ្នល់ រងរបួស​ធ្ងន់ធ្ងរ​១៥​នាក់ ក្នុងនោះ ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់ និង​ស្រាល​៣០​នាក់ ។​
​ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ហៅ​រថយន្ត​សាមុយ​ដឹក​ជនរងគ្រោះ​របួសធ្ងន់​មក​មន្ទីរ​ខេត្តស្វាយរៀង និង​៣០​នាក់​ផ្សេងទៀត​ត្រូវបាន​ដឹក​បញ្ជូនមក​មន្ទីរពេទ្យ​បង្អែក​ស្រុក​ប្រតិបត្តិ​ជី​ភូ​៕

103cf023-3a93-493b-9a0c-cf4260307a3829b1664a-4d56-4ec8-bca9-6605c7798ced

ឮសូរ​ប្រាវផ្អើល​នាំគ្នា​រត់ចេញ​មក​មើល​ទើបដឹង​…!

រាជធានី​ភ្នំពេញ​៖​ប្រជាពលរដ្ឋ​ជាច្រើន​ក៏បាន​នាំគ្នា​រត់ចេញ​មក​មើល​បន្ទាប់ពី​ឮសូរ​ប្រាវ ក៏​ស្រាប់តែ​ប្រទះឃើញ​បុរស​ម្នាក់​បែកក្បាល​ស្លាប់បាត់​ទៅហើយ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កកស្ទះ​ចរាចរណ៍​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៧ និង​២០​នាទី​យប់ ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៦ ស្ថិតនៅ​អគារ​សាងសង់​មួយ​ក្បែរ​ផ្សារ​ទំនើប Pencil ទល់មុខ​ស​ណ្ឋា​រ​គារ​កាំបូឌីយ៉ាណា ស្ថិតនៅ​សង្កាត់​ចុ​តុ​មុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​
​តាម​ការរៀបរាប់​ពី​អ្នក​នៅក្បែរ​នោះបាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គាត់​អង្គុយ​លក់ដូរ​ដូច​ធម្មតា មួយសន្ទុះ​ក្រោយមក​ស្រាប់តែ​ឮ​សំឡេង​លាន់​ធ្លាក់​អ្វី​ម្យ៉ាង ហើយ​គាត់រ​ត់ទៅ​មើល​ទើប​ដឹងថា ជា​មនុស្ស​មាន​អាយុ​ប្រហែល​២៦​ឆ្នាំ បាន​ហូរឈាម​តាម​ក្បាល​ស្លាប់​នៅនឹងកន្លែង​។​
​ដោយឡែក​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹងថា ជនរងគ្រោះ​ធ្លាប់​ញៀន​ថ្នាំ ហើយ​កន្លងមក​ខាង​សាលាខណ្ឌ​ដូនពេញ​ធ្លាប់​ចាប់បាន​ចំនួន​២​ដង​បញ្ជូនទៅ​មជ្ឈមណ្ឌល​ឱ​អាកាស​ខ្ញុំ​រួចមកហើយ ហើយ​មុនពេល​កើតហេតុ​ជន​បែក​ថ្នាំ​នោះបាន​ឡើងលើ​ដំបូង​ផ្ទះ​ប្រជាពលរដ្ឋ ដោយ​ជាន់​លើ​ប្រអប់​កាប៊ីន​ភ្លើង រួច​លោត​ចុះក្រោម​បោក​ក្បាល​នឹង​ស្នួ​ហាល​ខោអាវ​ក្បែរ​នោះ​ដួល​បោក​ក្បាល​នឹង​ថ្នល់​ស្លាប់​តែម្តង​។​
​ក្រោយពេល​កើតហេតុ សព​ជនរងគ្រោះ​ត្រូវ​សមត្ថកិច្ច​យកទៅ​តម្កល់​នៅ​វត្ត​សំបួរមាស បើ​មាន​បងប្អូន​ណា​ស្គាល់​ជនរងគ្រោះ ឬ​សាច់ញាតិ​បានដឹង​មក​ទទួល​សព​យកទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​៕

15622051_1313097752082788_1543270551971293996_n15697981_1313097735416123_7169396307698609186_n

សមយុទ្ធ​រវាង​កងទ័ព​កម្ពុជា និង​ចិន​​បិទ​បញ្ចប់​នៅថ្ងៃនេះ​

​ខេត្តកំពង់ស្ពឺ​៖​ការធ្វើ​សមយុទ្ធ «​នាគ​មាស​» ឆ្នាំ​២០១៦ រវាង​កងទ័ព​កម្ពុជា និង​កងទ័ព​ចិន​នៅក្នុង​ទឹកដី​ខេត្តកំពង់ស្ពឺ នឹងត្រូវ​បិទ​បញ្ចប់ នៅ​ព្រឹក​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៦​នេះហើយ​បន្ទាប់ពី​ប្រព្រឹត្តទៅ​អស់​រយៈពេល​៩​ថ្ងៃ​។​
​ពិធី​បិទ​សមយុទ្ធ​នេះ ធ្វើឡើង​នៅ​វិទ្យាស្ថាន​យោធា​កងទ័ពជើងគោក ខេត្តកំពង់ស្ពឺ ក្រោម​វត្តមាន ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា ដោយមាន​ការចូលរួម​ពី​តំណាង​មេទ័ព​របស់​ចិន​ផងដែរ​។​
​សូមបញ្ជាក់ថា សមយុទ្ធ​នាគ​មាស ឆ្នាំ​២០១៦ រយៈពេល​៩​ថ្ងៃ បានចាប់ផ្តើម​ពីថ្ងៃ​ទី​១៥ ដល់ ២៣ ខែធ្នូ ឆ្នាំ​២០១៦​។ លំ​ហាត់​សមយុទ្ធ​នេះ​មាន​យន្តហោះ​ចំនួន​០៤​គ្រឿង ឧទ្ធម្ភាគចក្រ​ចំនួន​០១​គ្រឿង និង​កងទ័ព​រំដោះ​ប្រជា​ជាន​ចិន​-​កម្ពុជា ជិត​៤០០​នាក់​។ សមយុទ្ធ​មនុស្សធម៌ រវាង​កងយោធពល​ខេមរភូមិន្ទ​កម្ពុជា ជាមួយ​កងទ័ព​ប្រជាជន​ចិន​នេះ មាន​លំ​ហាត់​សំខាន់ៗ​ចំនួន​៦ ក្នុងនោះ​រួមមាន ទី​១៖​សកម្មភាព​លំ​ហាត់​ធ្វើ​ផ្លូវ ទី​២៖​លំ​ហាត់​រាវ​មីន និង​កម្ទេច​គ្រឿងផ្ទុះ ទី​៣៖​លំ​ហាត់​ធ្វើ​ស្ពាន (​ស្ពាន​ថ្មើរជើង និង​ស្ពាន​អេ​ឡិច​ត្រូ​និ​ច​) ទី​៤៖​លំ​ហាត់​ជួយសង្គ្រោះ​លើទឹក ទី​៥៖​សាងសង់​ទីជម្រក​និង​ការផលិត​ទឹក​សុទ្ធ និង​ទី​៦៖ សកម្មភាព​លំ​ហាត់​ទប់ទឹក​ជំនន់​៕

fn-2016-12-23-07-54-31-1fn-2016-12-23-07-54-31-0