បាងកក៖មនុស្សចំនួន៩នាក់ត្រូវបាននគរបាលថៃឃាត់ខ្លួនដោយសង្ស័យថា បានលួចចូលរំខានគេហទំព័ររបស់រដ្ឋាភិបាល ក្នុងគោលបំណងតវ៉ាប្រឆាំងចំពោះការធ្វើវិសោធនកម្មលើច្បាប់សន្តិសុខអ៊ិនធើណែត គ្រាដែលមានការរិះគន់ថា មានការរឹតបន្តឹងសេរីភាពខ្លាំង។ នេះបើយោងតាមសារព័ត៌មាន Channel News Asia។
ឧបនាយករដ្ឋមន្ត្រី Prawit Wongsuwan ថ្លែងប្រាប់អ្នកសារព័ត៌មានថា មនុស្សចំនួន៩នាក់ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធនឹងការចូលរំខានគេហទំព័ររដ្ឋាភិបាល។ លោកបញ្ជាក់ថា ម្នាក់ក្នុងចំណោម៩នាក់នោះ ត្រូវបានចោទថារំលោភច្បាប់អ៊ិនធើណែត។ តែគេហទំព័រទាំងនោះរងការរំខានតែមួយរយៈពេលខ្លីប៉ុណ្ណោះ បន្ទាប់មកក្រុមការងារជំនាញក៏ដោះស្រាយបានវិញ។
គួរបញ្ជាក់ថា រដ្ឋសភាថៃបានសម្រេចអនុម័តនៅក្នុងខែនេះក្នុងការធ្វើវិសោធនកម្មលើច្បាប់ឧក្រិដ្ឋកម្មអ៊ិនធើណែត នៅពេលដែលក្រុមការពារសិទ្ធិមនុស្សហាក់កំពុងតាមដានលើការងាររបស់រដ្ឋាភិបាលប្រព័ន្ធអ៊ិនធើណែត៕

អ៊ូហ្គង់ដា៖មន្ត្រីប៉ូលិសអ៊ូហ្គង់ដានៅតំបន់កើតហេតុបានឲ្យដឹងថា មកទល់ព្រឹកថ្ងៃចន្ទនេះសាកសពមនុស្សចំនួន០៩នាក់ ត្រូវបានគេរកឃើញ និងអ្នកដំណើរចំនួន១៥នាក់ផ្សេងទៀតត្រូវគេជួយសង្គ្រោះបានទាន់ពេលវេលា ហើយក្រុមអ្នកនេសាទក៏កំពុងតែស្វះស្វែង ជួយអាជ្ញាធរដើម្បីតាមរកជនរងគ្រោះជាង២០នាក់ទៀត ដែលនៅតែបន្តបាត់ខ្លួននៅឡើយផងដែរ។
នេះបើតាមសម្តីមន្ត្រីប៉ូលិសអ៊ូហ្គង់ដាដែលចេញផ្សាយដោយសារព័ត៌មាន BBC នាព្រឹកថ្ងៃអង្គារ ទី២៧ ខែធ្នូ ឆ្នាំ២០១៦បានឲ្យដឹងថា មនុស្សយ៉ាងហោចណាស់ចំនួន៣០នាក់បានលង់ទឹកនៅក្រោយពេលដែលទូកផ្ទុកកីឡាករបាល់ទាត់មួយក្រុម រួមជាមួយនិងអ្នកគាំទ្ររបស់ពួកគេបានក្រឡាប់លិច នៅលើបឹងអាល់បឺត (Lake Albert) ក្នុងប្រទេសអ៊ូហ្គង់ដា។
គួរបញ្ជាក់ដែរថា អ្នកដំណើរភាគច្រើនបានស្ថិតនៅក្នុងសភាពស្រវឹងជោក អំឡុងពេលពួកគេធ្វើដំណើរនៅលើទូក ដែលបានជួបគ្រោះថ្នាក់ ហើយមនុស្សមួយក្រុមនេះ មានគោលដៅចេញពីស្រុក Buliisa ដើម្បីទៅចូលរួមការប្រកួតបាល់ទាត់មួយ នាឱកាសនៃបុណ្យគ្រីស្មាស់នៅក្នុងស្រុក Hoima ដោយបានច្រៀងលេង យ៉ាងសប្បាយរីករាយនៅមុនពេលជួបសោកនាដកម្ម ដ៏គួរឲ្យស្តាយនេះ៕


រាជធានីភ្នំពេញ៖ចោរមួយក្រុមប្រដាប់ដោយកាំភ្លើងអាកាចំនួន៦ដើមចូលប្លន់ផ្ទះប្រជាពលរដ្ឋ ហើយបាញ់បុរសម្នាក់បណ្តាលឲ្យធ្លាយពោះវៀន និងប្រមូលយកទ្រព្យសម្បត្តិមួយចំនួនរួចនាំគ្នារត់គេចខ្លួនបាត់ស្រមោល។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧ និង៤០នាទីយប់ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិ ព្រៃក្រាយ សង្កាត់ស្នោរ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ កែម កន អាយុ៤៤ឆ្នាំ ជាប្តី និងឈ្មោះ ភី ធឿន អាយុ៣៨ឆ្នាំ ជាប្រពន្ធ មានកូនស្រីម្នាក់ និងប្រុស២នាក់ ចំណែកឯបុរសម្នាក់ ដែលរត់ទៅជួយជនរងគ្រោះ ហើយត្រូវចោរបាញ់ធ្លាយពោះវៀនមានឈ្មោះ រី សុភាព ហៅ ប៉ន អាយុជាង៤៥ឆ្នាំ ជាបងប្អូនជីដូនមួយជនរងគ្រោះ ត្រូវបានបញ្ចូនទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ។
យោងតាមសំដីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុពួកគាត់កំពុងតែមើលទូរទស្សន៍ក្នុងផ្ទះ ស្រាប់តែមានចោរមួយក្រុមប្រដាប់ដោយកាំភ្លើងអាកាបានសំរុកចូលផ្ទះគាត់ ហើយចាប់ពួកគាត់ចងស្លាបសេក និងយកស្កុតបិទមាត់ ហើយគំរាមបាញ់សម្លាប់ទៀតផង រួចក៏ប្រមូលទ្រព្យសម្បត្តិជាច្រើន។ ក្រុមចោរនោះថែមទាំងគំរាមបាញ់សម្លាប់មួយពូជទៀតផង ព្រោះខឹងប្រមូលុយឲ្យទៀតមិនបាន។ ពេលនោះឈ្មោះ រី សុភាព បានកាន់កាំភ្លើងខ្យល់ចូលទៅជួយក៏ត្រូវក្រុមចោរបាញ់ចំពោះធ្លាយពោះវៀនតែម្តង ហើយក្រុមចោរក៏រត់គេចខ្លួនបាត់។
ទ្រព្យសម្បត្តិ ដែលក្រុមចោរនោះប្លន់បានរួមមានលុយចំនួន៥០០ដុល្លារ គ្រឿងអលង្ការប្លាទីនក្នុងនោះ មានខ្សែក ចំនួន៥ជីកន្លះ ក្រវិល១ជីកន្លះ និងកងដៃ២កងតម្លៃ១៥០ដុល្លារ។
ក្រោយកើតហេតុកម្លាំងនគរបានខណ្ឌពោធិ៍សែនជ័យ បានតាមប្រមាញ់ក្រុមចោរនោះចាប់ខ្លួនបានម្នាក់ ប៉ុន្តែមិនទាន់បង្ហាញមុខសញ្ញាឡើយ ព្រោះកំពុងស្ថិតក្នុងការសាកសួរ៕


ខេត្តកណ្តាល៖មានករណីមួយបានកើតឡើងដោយសារតែផឹកស៊ីស្រវឹងទើបបណ្តាលអោយមានទាស់សំដីគ្នាបន្តិចបន្តួចធ្វើអោយ លោក អឹង សែ ភេទប្រុស អាយុ៤៦ឆ្នាំ ដែលគេស្គាល់ថា ជាតៃកុងឡាន អភិបាលរងខេត្តកណ្តាលនោះ។ បច្ចុប្បន្នមានទីលំនៅភូមិវាលត្រែងឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល។នៅក្នុងករណីបង្កជម្លោះលោក អឹង សែ នេះបានដកកាំភ្លើងខ្លីភ្ជង់គំរាមបាញ់ទៅលើឈ្មោះ ហុក សំបូរ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកសិករ មានទីលំនៅកើតហេតុ។
ប្រភពរាយការណ៍បានអោយដឹងថា លោក អឹង សែ ជាមន្ត្រីនគរបាលតែមានតួនាទីបើកឡានអោយលោកអភិបាលរងខេត្តនេះ បានផឹកស្រាបៀរ ABC អស់ប្រហែល៦កំប៉ុងក៏ស្រវឹង ហើយក៏បានទាស់សំដីគ្នាក្នុងវង់ផឹកស៊ី ហើយខណៈពេលនោះលោក អឹង សែ នេះក៏បានដកកាំភ្លើងភ្ជង់គំរាមបាញ់សម្លាប់ជនរងគ្រោះតែម្តង។ ក្រោយកើតហេតុពលរដ្ឋរងគ្រោះសង្កេតឃើញកម្លាំងកងរាជអាវុធហត្ថស្រុកស្អាងចុះធ្វើការឃាត់ខ្លួនសង្ស័យនោះនាំមកទីស្នាក់ការស្រុកដើម្បីសួរនាំ ក៏ប៉ុន្តែជនសង្ស័យនេះត្រូវបានសមត្ថកិច្ចប៉េអឹមស្រុកស្អាងធ្វើការឃាត់ខ្លួនបានតែមួយដង្ហើមចង្រិតតែប៉ុណ្ណោះត្រូវបានដោះលែងដោយរលូនទៅវិញ។
បើតាមប្រភពមន្ត្រីសមត្ថកិច្ចបានអោយដឹងថា ការដោះលែងនេះ ដោយសារតែមានកិច្ចអន្តរាគមន៍ពីថ្នាក់លើ។ ប្រជាពលរដ្ឋរងគ្រោះសូមអំពាវនាវដល់លោកអាជ្ញាធរមូលដ្ឋានខេត្តកណ្តាល មេត្តាគួរតែចាត់កម្លាំងពិសេសចុះពិនិត្យនឹងសាវជ្រាវករណីនេះសាជាថ្មីឡើងជាបន្ទាន់ ពីព្រោះវានឹងបង្កអោយបាត់នូវប្រជាប្រិយភាពសម្រាប់ការបោះឆ្នោតនៅពេលខាងមុខនេះ៕



អេហ្ស៊ីប៖មន្ត្រីម្នាក់បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសអេហ្ស៊ីបបានបញ្ជាឲ្យឃុំខ្លួនអ្នកកាសែតទូរទស្សន៍ Al Jazeera ម្នាក់រយៈពេល១៥ថ្ងៃលើការចោទប្រកាន់ពីបទញុះញង់និងប្រឌិតព័ត៌មាន។
វាគឺជាសកម្មភាពថ្មីបំផុតប្រឆាំងនឹងប្រព័ន្ធផ្សព្វផ្សាយមានមូលដ្ឋាននៅប្រទេសកាតាមួយនេះដែលប្រទេសអេហ្ស៊ីបបានចោទប្រកាន់នៃការគាំទ្រប្រធានាធិបតីមូស្លីមទម្លាក់ចេញពីតំណែងលោក Mohamed Morsi ។
លោក Mahmoud Hussein ដែលជាជនជាតិអេហ្ស៊ីបវ័យ៥១ឆ្នាំបានជិះយន្តហោះទៅកាន់ទីក្រុងគែរកាលពីថ្ងៃអង្គារសម្រាប់ថ្ងៃឈប់សម្រាកជាលក្ខណៈគ្រួសារមួយប៉ុន្តែត្រូវបានបញ្ឈប់និងសួរចម្លើយនៅឯព្រលានយន្តហោះជាច្រើនម៉ោងមុនពេលត្រូវបានដោះលែង។
កាលពីថ្ងៃសុក្រ ប៉ូលិសបានឆ្មក់ចូលផ្ទះរបស់គាត់នៅទីក្រុងគែរនិងបានចាប់ខ្លួនគាត់តែម្តង។ គាត់ត្រូវបានសាកសួរជាថ្មីម្តងទៀតនៅថ្ងៃសៅរ៍និងថ្ងៃអាទិត្យនៅពេលដែលព្រះរាជអាជ្ញាបានសម្រេចចិត្តឃុំខ្លួនគាត់រយៈពេល១៥ថ្ងៃ។
មន្ត្រីរដ្ឋអាជ្ញាបាននិយាយថា លោក Hussein នឹងត្រូវបានឃុំខ្លួនដើម្បីរង់ចាំការស៊ើបអង្កេតអំពីការចោទប្រកាន់ថា លោកបានញុះញង់ប្រឆាំងនឹងរដ្ឋហើយផ្សាយព័ត៌មានក្លែងក្លាយនិងខ្សែភាពយន្តឯកសារនានា។
ក្រសួងមហាផ្ទៃបានបញ្ជាក់ពីការចោទប្រកាន់នេះនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបង្ហោះ លើទំព័រហ្វេសប៊ុករបស់ខ្លួន។ ក្រសួងបានលើកឡើងថា លោក Hussein គឺបានជាប់ពាក់ព័ន្ធនៅក្នុងផែនការរបស់ទូរទស្សន៍ Al Jazeera ដែលមានគោលបំណងបង្កឲ្យមានភាពមិនចុះសម្រុងនិងញុះញង់ប្រឆាំងនឹងស្ថាប័នរដ្ឋហើយផ្សាយព័ត៌មានមិនពិតព្រមទាំងសេចក្តីរាយការណ៍ប្រឌិតនិងខ្សែភាពយន្តឯកសារ។
កាលពីខែវិច្ឆិកា ទូរទស្សន៍ Al Jazeera បានផ្សាយភាពយន្តឯកសារមួយដែលមានចំណងជើងថា “The Soldiers” ដែលអតីតទាហានបានរៀបរាប់អំពីសេវាយោធាកំហិតនៅក្នុងប្រទេសអេហ្ស៊ីបដែលនាំឲ្យមានការរិះគន់ពីប្រព័ន្ធផ្សព្វផ្សាយ។
គួរបញ្ជាក់ថា ប្រទេសអេហ្ស៊ីបបានបង្កឲ្យមានការថ្កោលទោសជាអន្តរជាតិក្នុងឆ្នាំ២០១៣នៅពេលដែលខ្លួនបានចាប់ខ្លួនអ្នកកាសែត Al-Jazeera បីនាក់ដោយក្នុងនោះរួមមានជនជាតិកាណាដាម្នាក់និងអូស្ត្រាលីម្នាក់ផងដែរហើយបានផ្តន្ទាទោសពួកគេឲ្យជាប់ពន្ធនាគារលើបទចោទប្រកាន់ស្រដៀងគ្នានេះ៕

រាជធានីភ្នំពេញ៖អាកាសធាតុនឹងចុះត្រជាក់ខ្លាំងមានពី១៦-១៨អង្សាសេនៅខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ខាងមុខនេះ។ នេះបើយោងតាមសេចក្តីជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជារបស់ក្រសួងធនធានទឹក និងឧតុនិយមចេញផ្សាយជាសាធារណៈនៅថ្ងៃទី២៦ ធ្នូ ២០១៦ នេះ។
សេចក្តីជូនដំណឹងដដែលបានពន្យល់ថា មូលហេតុដែលខេត្តចំនួន៤នៅតំបន់ខ្ពង់រាប និងជួរភ្នំ អាចនឹងមានសីតុណ្ហភាពអប្បបរមាចុះក្នុងរង្វង់១៦-១៨អង្សាសេខាងលើនេះ ដោយសារកម្ពុជាបាននិងកំពុងទទួលរងឥទ្ឋិពលខ្យល់មូសុងឦសាន នៅសមុទ្រចិនខាងត្បូងមានកើតឡើងនូវសម្ពាធទាបមួយដែលវានឹងបង្កើនឥទ្ឋិពលមកព្រះរាជាណាចក្រកម្ពុជា ។
ជាមួយគ្នានេះមានខេត្តសៀមរាប បាត់ដំបង និងខេត្តប៉ែលិនអាកាសធាតុនឹងចុះត្រជាក់នូវសីតុណ្ហភាពអប្បបរមាអាចនឹងធ្លាក់ចុះមកនៅក្នុងរង្វង់១៨-២០អង្សាសេ ។បណ្តារាជធានី និងខេត្តដទៃទៀត ៖ មានពី១៩-២០១អង្សាសេ ។ រីឯតំនប់មាត់សមុទ្រ ៖ សីតុណ្ហភាពអប្បបរមាមានពី ២២-២៤អង្សាសេ៕

បាល់ទាត់៖យោងតាមការឲ្យពីក្លិបអ្នកបុណ្យបានបញ្ជាក់ថា ការចរចារកិច្ចសន្យាថ្មី រវាងកីឡាករ Lionel Messi និងក្លឹប Barcelona បានជាប់គាំង ទោះបីជាក្លឹបបំណងឲ្យកីឡាកររូបនេះព្រមព្រៀងនឹងកិច្ចសន្យាឲ្យបានមុនខែមីនាក៏ដោយ។
កីឡាករវ័យ២៩ឆ្នាំរូបនេះកិច្ចសន្យារបស់គេនៅសល់ រហូតដល់ឆ្នាំ២០១៨នៅពហុកីឡាដ្ឋាន Nou Camp ហើយត្រូវគេជឿថា កីឡាកររូបនេះបានច្រានចោលកិច្ចព្រមព្រៀងថ្មីកាលពីរដូវក្តៅឆ្នាំមុន។
តាមការចេញផ្សាយរបស់កាសែត Marca បានឲ្យដឹងថា ប្រធានក្លឹប Barcelona លោក Josep Maria Bartomeu ចង់ធ្វើឲ្យ Messi ក្លាយជាកីឡាករបាល់ទាត់ដែលមានតម្លៃខ្លួនខ្ពស់ជាងគេក្នុងពិភពលោក។
ការលើកឡើងថា កិច្ចប្រជុំផ្លូវការរវាង Messi និងក្លឹប Barcelona មិនទាន់មាននៅឡើយទេគឺភាគីទាំងពីរបានទាក់ទងគ្នាតាមរយៈទូរស័ព្ទប៉ុណ្ណោះ។ប៉ុន្តែការលើកឡើងនេះ កើតឡើងបន្ទាប់ពីមានព័ត៌មានថា មិត្តរួមក្រុម Neymar សង្ឃឹមថា Messi នឹងចុះកិច្ចព្រមព្រៀងថ្មី និងបន្តអាជីពដ៏ជោគជ័យនៅក្របខណ្ឌ La Liga បន្តទៀត។
Neymar បានប្រាប់អ្នកកាសែតកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនរំពឹងថា Messi នឹងបន្តនៅជាមួយក្រុមរបស់លោក Luis Enrique ទៀតទោះបីជាមានពាក្យចចាមអារ៉ាមថា Messi ប្រហែលជាចាកចេញនៅពេលកិច្ចសន្យាបច្ចុប្បន្នផុតកំណត់ក៏ដោយ។
គួរបញ្ជាក់ថា Barcelona និងត្រូវប៉ះ Villarreal នៅថ្ងៃទី៨ ខែមករា នៅក្នុង ក្របខ័ណ្ឌ La Liga ក្រោយពេលចូលឆ្នាំថ្មី៕

ខេត្តបន្ទាយមានជ័យ៖ស្រូវត្រៀមនឹងច្រូតរបស់ប្រជាពលរដ្ឋចំនួន១៧ហិកតាត្រូវបានអគ្គិភ័យឆាប់ ឆេះខ្ទេចខ្ទីអស់គ្មានសល់នៅវេលាម៉ោង១ថ្ងៃត្រង់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០១៦ នៅចំណុចស្ថិតក្នុងភូមិចង្ហា ឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ត្រី ជា ពិសី មេបញ្ជាការកងរាជអាវុធហត្ថស្រុកអូរជ្រៅបានឲ្យដឹងថាពេលភ្លើងកំពង់ឆេះស្រូវរបស់ប្រជាពលរដ្ឋនោះលោកបានដឹកនាំកំលាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរជ្រៅ ចំនួន៤នាក់និងបានសហការជាមួយប្រជាពលរដ្ឋ៥០នាក់ទៀតបានចុះជួយពន្លត់។ ហើយភ្លើងឆេះស្រូវប្រជាពលរដ្ឋចំនួន៤ភូមិមានភូមិតាផោក ចំនួន១០ហិកតា ភូមិប៉ោយវត្ត ចំនួន៣ហិកតា ភូមិតាជ្រឹង ចំនួន២ហិចតា ភូមិបឹងសិលា ចំនួន២ហិកតា ស្ថិតក្នុងឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ រហូតដល់ម៉ោង៥ល្ងាចទើបភ្លើងរលត់ ទាំងស្រុងហើយខូចខាតស្រូវរបស់ប្រជាពលរដ្ឋមានចំនួនសរុបអស់១៧ហិចតា។
ប្រជាពលរដ្ឋបានបញ្ជាក់ថាភ្លើងឆេះស្រូវរបស់ប្រជាពលរដ្ឋនោះគេមិនបានឃើញមានរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការខេត្តចេញមកជួយពន្លត់នោះទេគឺម្ចាស់ស្រែពន្លត់ខ្លួនឯង៕


បាល់ទាត់៖យោងតាមសេចក្តីប្រកាសរបស់ក្លឹប Wolfsburg បានឲ្យដឹងថាខ្សែប្រយុទ្ធដ៏ឆ្នើមកីឡាករ Julian Draxler នឹងធ្វើការចុះកិច្ចសន្យាផ្ទេរទៅក្លឹបជើងឯកបារាំង Paris Saint-Germain នៅខែមករាខាងមុខ។
កីឡាករសញ្ជាតិអាល្លឺម៉ង់វ័យ២៣ឆ្នាំរូបនេះ បានយល់ព្រមចុះកិច្ចសន្យា៤ឆ្នាំកន្លះ ហើយការផ្លាស់ទៅក្លឹបអ្នកមាន PSG នឹងបំពេញជាផ្លូវការ បន្ទាប់ពិនិត្យសុខភាពជោគជ័យ។ Wolfsburg បានចេញប្រកាសថា ក្លឹបទាំងពីយល់ព្រមមិនបង្ហាញតម្លៃខ្លួនរបស់ Julian Draxler ឡើយ។ប៉ុន្តែតាមរបាយការណ៍ពី Goal.com បានបញ្ជាក់កាលពីដើមសប្ដាហ៍ថាការទៅចូលរួមរបស់ Julian Draxler ទៅក្លឹបយក្សបារាំងនេះមានតម្លៃខ្លួនប្រមាណ៣៥លានអឺរ៉ូ។
សូមរំលឹកដែរថា Julian Draxler បានចូលរួមជាមួយ ក្លិប Wolfsburg កាលពីខែ សីហា ឆ្នាំ២០១៥ បន្ទាប់ពីផ្ទេរចេញពីក្លឹបនៅអាល្លឺម៉ង់ដូចគ្នា Schalke និងបានបង្ហាញខ្លួនឲ្យ Wolfsburg ៣៤ប្រកួតរកបាន៥គ្រាប់ និងលេងឲ្យជម្រើសជាតិអាល្លឺម៉ង់២៧ប្រកួត៕

ឈីលី៖គ្រោះរញ្ជួយដីដ៏ខ្លាំងមួយមានកំរិត ៧.៧ រិចទ័រ បានវាយប្រហារមកលើតំបន់ឆ្នេរ Puert Quellon នៃ ភាគខាងត្បូងប្រទេសឈីលីកាលពីម្សិលមិញដោយបណ្ដាលឱ្យមនុស្សរាប់ពាន់នាក់រត់ចេញពីតំបន់មួយចំនួននៅតាមឆ្នេរសមុទ្រ ប៉ុន្តែគ្មានមនុស្សរងគ្រោះ ឬការខូចខាតខ្លាំងនៅតំបន់ទេសចរណ៍សម្រាប់ស្ទូចត្រីកម្សាន្តនេះទេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC ។
យោងតាមទីភ្នាក់ងារភូមិសាស្ត្រអាមេរិក គ្រោះរញ្ជួយដីនេះ មានចំណុចរញ្ជួយនៅចំងាយ ២២៥ គីឡូម៉ែត្រ ពីភាគ ខាងលិច តំបន់ឆ្នេរ Puert Quellon និងមានជំរៅរញ្ជួយទៅក្នុងដី ១៥ គីឡូម៉ែត្រ។
ទោះបីយ៉ាងណាការិយាល័យសង្គ្រោះបន្ទាន់ជាតិនៅប្រទេសឈីលីបានប្រកាសពីសុវត្ថិភាពនៃរលកយក្ខស៊ូណាមីនៅប៉ុន្មានម៉ោងក្រោយពីមានគ្រោះរញ្ជួយដីដែលបានកើតឡើងនៅចំថ្ងៃបុណ្យណូអែលនេះ ហើយបានប្រាប់ឲ្យមនុស្សជិត៥ពាន់នាក់ដែលរត់ចេញពីផ្ទះរបស់ខ្លួននោះត្រឡប់ទៅមូលដ្ឋានរបស់ខ្លួនវិញ។
មន្ត្រីពាក់ព័ន្ធនៅប្រទេសនេះបានបញ្ជាក់ថា ស្ពាន់មួយខ្សែនៅតំបន់នោះបានរងការខូចខាត ខណៈក្រុមកម្មករកំពុងធ្វើការតភ្ជាប់បណ្ដាញអគ្គិសនីឡើងវិញនៅតាមផ្ទះចំនួន២១០០០កន្លែង៕

សេអ៊ូល៖ភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូងយ៉ុនហាប់បានចេញផ្សាយថា រដ្ឋអាជ្ញាពិសេសទទួលបន្ទុកស៊ើបអង្កេតក្នុងសំណុំរឿងអាស្រូវពុករលួយរបស់ប្រធានាធិបតីកូរ៉េខាងត្បូងអ្នកស្រី ផាក ហ្គឹនហេ បាននិយាយថា ខ្លួនគ្មានជម្រើសនោះឡើយ ប៉ុន្តែនឹងចូលស៊ើបអង្កេតការិយាល័យប្រធានាធិបតី។
ក្រុមរដ្ឋអាជ្ញាពិសេស កំពុងស៊ើបអង្កេតលើការចោទថា អ្នកស្រី ផាក បានសមគំនិតគ្នាជាមួយមិត្តគឺអ្នកស្រី ឆយ ស៊ុនស៊ីល និងក្រុមជំនួយការ ដើម្បីដាក់សម្ពាធទៅលើក្រុមហ៊ុនធំៗ ឲ្យបរិច្ចាគប្រាក់ចូលមូលនិធិនានាដែលត្រូវបានបង្កើតឡើងសម្រាប់គាំទ្រគំនិតផ្តួចផ្ដើមខាងគោលនយោបាយរបស់អ្នកស្រី ផាក។
ក្រុមរដ្ឋអាជ្ញានិយាយថា ពួកគេត្រូវតែចូលទៅការិយាល័យប្រធានាធិបតី ដែលជាផ្នែកមួយនៃការស៊ើបអង្កេតរបស់ពួកគេ តែការិយាល័យប្រធានាធិបតីបានហាមឃាត់មិនឲ្យចូល។
គួរបញ្ជាក់ថា អ្នកស្រី ផាក មានបុព្វសិទ្ធិរួចផុតពីការកាត់ទោស ដរាបណាអ្នកស្រីនៅកាន់តំណែងនៅឡើយ បើទោះបីអំណាចរបស់អ្នកស្រី ត្រូវបានដកហូតក៏ដោយ៕

រាជធានីភ្នំពេញ៖សាលាប៊ែលធីអន្តរជាតិដែលមានទីតាំងនៅតាមបណ្ដោយផ្លូវមុន្នីរ៉េតសាខាស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កំពុងតែយកចិញ្ចើមផ្លូវសម្រាប់អ្នកថ្មើរជើង ដែលជារបស់សាធារណៈនោះយកទៅធ្វើចំណតរថយន្តជាកម្មសិទ្ធរបស់ខ្លួន ដោយបានបោះបង្គោលដែកលើចិញ្ចឹមផ្លូវប្រើប្រាស់ជាលក្ខណៈឯកជនជាប់នឹងជាយផ្លូវដោយពុំក្រែងអាជ្ញាធរឡើយ។
គួរបញ្ចាក់ថាចំណីផ្លូវដែលជារបស់សាធារណៈ គឺគិតចាប់ពីចិញ្ចើមផ្លូវយ៉ាងហោចណាស់ក៍3ម៉ែត្រដែរ គឺសំរាប់ទុកអោយអ្នកថ្មើរជើងធ្វើដំណើរទៅវិញទៅមក ហើយមិនអាចចតយានជំនិះនៅទីនោះបានទេ។ ដោយឡែកសាលាប៊ែលធីអន្តរជាតិសាខាស្ទឹងមានជ័យនេះបានយកចិញ្ចឹមផ្លូវសម្រាប់អ្នកថ្មើរជើង បោះបង្គោលដែកនិងធ្វើជាចំណតចតរថយន្តរបស់សាលាទៅវិញ។
ប្រជាពលរដ្ធរិះគន់ថា៖ជារៀងរាល់ព្រឹករថយន្តជាច្រើនបានចតជាជួរបណ្ដាលអោយមានការស្ទះចរាចរណ៍យ៉ាងខ្លាំង គេពុំដឹងថាសាលាអន្តរជាតិមួយនេះអាងខ្នងអ្នកធំណាមួយទេ បានជាធ្វើអ្វីមិនដែលខ្លាចក្រែងអាជ្ញាធរខ្លះសោះ ប្រសិនបើអាជ្ញាធរពាក់ពន្ធ័គ្មានគោលការទប់ស្កាត់ទេនោះនៅពេលដែលមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាយថាហេតុសាលាមិនដែលពាក់ព័ន្ធឡើយ។
ប្រជាពលរដ្ឋក៏សង្ឃឹមជឿជាក់ថាតាមរយៈលោកអភិបាលខណ្ឌមានជ័យទទួលបាននូវប្រព័ន្ធព័ត៌មាននិង មតិយោបល់ថ្មីៗដើម្បីជួយសម្រួលដល់ការរៀបចំបទដ្ឋានគតិយុត្ត ក្នុងការប្រើប្រាស់ចំណីផ្លូវនៅក្នុងខណ្ឌមានជ័យនិងទីប្រជុំជនផងដែរ៕ បញា



ភ្នំពេញ៖កលាំងនគរបាលចំរុះរួមស្ថាប័នតុលាការរាជធានីភ្នំពេញធ្វើស្រាវជ្រាវរកឃើញទីតាំងបោះពុម្ភឯកសារក្លែងក្លាយពន្ធរថយន្តមួយកន្លែងនៅក្នុងបុរីពិភពថ្មីផ្លូវបេតុងលេខ០៩ផ្ទះលេខ៧១Aភូមិប្រកាស ង្កាត់ព្រៃសខណ្ឌដង្កោរាជនីភ្នំពេញកាលពីវេលាម៉ោង០៩និង៣០នាទីព្រឹកថ្ងៃទី២៤ខែធ្នូឆ្នាំ២០១៦។
ក្នុងប្រត្តិបត្តការណ៍ស្រាវជ្រាវយ៉ាងដិតដល់រហូតឈានដល់ការចុះឆែកឆេរនេះដែរកំលាំងចំំរុះដោយមានការចូលរួមសហការពីស្ថាប័នតុលាការរាជនីភ្នំពេញបានឃាត់ខ្លួនជនសង្ស័យម្នាក់និង,សំភារះសំរាប់បោះពុម្ព និងឯកសារក្លែងក្លាយពាក់ពន្ធ័និងពន្ធយានយន្តគ្រប់ប្រភេទមួយចំនួនរួមមាន៖១.ម៉ាស៊ីនសង្កត់ពណ៌ខៀវចំនួន១, ២ .ម៉ាស៊ីនម៉ាក Mimaki ពណ៌ស១, ៣. ម៉ាស៊ីនព្រីន HP ពណ៌ខ្មៅ១, ៤ .ឯកសារមួយចំនួន, ៥..ម៉ាស៊ីនអ៊ុតកាត១, ៦.Computer ចំនួន២គ្រឿង,៧.ម៉ាស៊ីនព្រីន១, ៨.ម៉ាស៊ីនសង្កត់ជាប់ឈើ១, ៩.ម៉ាស៊ីនព្រីនកាត១ និង១០.ត្រាសំរាប់វាយឯកសារជាច្រើនទៀត។
លោកវរសេនីយ៍ទោ ជឹម ស៊ីថា បានអោយដឹងថា ជនសង្សយ័ខាងលើត្រូវបានកំលាំងព្រហ្មទណ្ឌខណ្ឌដង្កោស្រាវជ្រាវនិងឃាត់ខ្លួនកាលពីល្ងាចថ្ងៃទី២៣ខែធ្នូឆ្នាំ២០១៦ នៅចំនុចបឹងតាម៉ាតភូមិសំបួរសង្កាត់ដង្កោខណ្ឌដង្កោចំណែកបក្សពួកមួយចំនួនទៀតដឹងខ្លួនមុនបានរត់គេចខ្លួនបាត់ស្រមោលលុះព្រឹកថ្ងៃទី២៤ទើបនាំខ្លួនជនសង្សយ័មកឆែកឆេរចំនុចផ្ទះជួលក្នុបុរីពិភពថ្មីនៅទីតាំងខាងលើ។
ជនសង្សយ័ដែលក្លែងឯកសារនេះមានឈ្មោះ ហ៊ត ចិន អាយុ២១ឆ្នាំ ស្នាក់នៅក្នុងបុរីពិភពថ្មីចំនុចផ្ទះឆែកឆេរខាងលើ បច្ចុប្បន្នជនសង្សយ័ខាងលើនិងវត្ថុតាំងត្រូវបាននាំខ្លួនទៅសាកសួរនៅអធិការដ្ឌានខណ្ឌដង្កោដើម្បីក៏សាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕




មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍