All posts by មេគង្គ ប៉ុស្តិ៍

ទៅ​ដេក​លើផ្លូវ​រថភ្លើង ត្រូវ​រថភ្លើង​កិន​ដាច់​ជើង​ម្ខាង

​ខេត្តកំពត​៖​បុរស​ម្នាក់​ត្រូវ​រថភ្លើង​កិន​ដាច់​ខាងឆ្វេង ខណៈដែល​ស្រវឹង​ទៅ​ដេក​គង​លើ​ដែក​ផ្លូវ​រថភ្លើង​ភ្លេចខ្លួន ក៏ត្រូវ​រថភ្លើង​មកដល់​កិន​ដាច់​ជើង​តែម្តង ដែល​ហេតុការណ៍​នេះ​កើតឡើង​នៅ​យប់​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៦ ចំណុច​ផ្លូវ​រថភ្លើង ត្រង់​បង្គោល​លេខ​១០២ ស្ថិតក្នុង​ភូមិ​ប្រា​ល ឃុំ​តានី ស្រុក​អង្គរជ័យ ខេត្តកំពត​។​
​មន្ត្រីនគរបាល​មូលដ្ឋាន បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ជនរងគ្រោះ ឈ្មោះ វ៉ែន សំណាង អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំងរុន ឃុំ​តានី ស្រុក​អង្គរជ័យ បាន​ផឹកស្រា​ស្រវឹង ហើយ​បានមក​ដេក​នៅលើ​ផ្លូវដែក ស្រាប់តែ​ត្រូវ​រថភ្លើង​ចេញពី​ខេត្ត​ព្រះសីហនុ ឆ្ពោះទៅ​ក្រុងភ្នំពេញ បាន​កិន​ដាច់​ជើង​ខាងឆ្វេង រងរបួស​ធ្ងន់​។​
ក្រោយ​ហេតុ អ្នកបើកបរ​រថភ្លើង​ដឹង​ភ្លាម ក៏បាន​បញ្ឈប់​រថភ្លើង ហើយ​ជួយសង្គ្រោះ ដល់​ជនរងគ្រោះ ឲ្យ​គេ​ដឹក​នាំយកទៅ​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​ជីវិត​ផងដែរ​៕

fn-2016-08-22-11-41-01-0

​

អ៊ីស្រាអែល​បើក​ការវាយប្រហារ​អាកាស និង​បាញ់​ផ្លោង​

អ៊ីស្រាអែល​៖​កងទ័ព និង​ប៉ូលិស​បាន​និយាយថា ពួក​សកម្មប្រយុទ្ធ​ប៉ា​ឡេ​ស្ទី​ន​នៅ​តំបន់​ហ្គា​ហ្សា​ស្ទ្រី​ប​បាន​បាញ់​រ៉ុក្កែត​មួយ​គ្រាប់​ដែល​ធ្លាក់​នៅក្នុង​តំបន់​ព្រំដែន​អ៊ីស្រាអែល Sderot កាលពី​ថ្ងៃអាទិត្យ​ហើយ​យន្តហោះ​និង​រថក្រោះ​អ៊ីស្រាអែល​បាន​ឆ្លើយតប​វិញ​ដោយ​បាញ់​គ្រាប់ផ្លោង​ដាក់​តំបន់ Beit Hanoun របស់​ហ្គា​ហ្សា​។​
​ប៉ូលិស​បាន​និយាយថា រ៉ុក្កែត​នេះ​មិន​បណ្តាល​ឲ្យ​មាន​មនុស្ស​រងរបួស​ឬ​ខូចខាត​អ្វី​នោះទេ​ក្នុង​តំបន់ Sderot ដែលជា​កន្លែង​វា​បាន​ធ្លាក់​ក្នុង​តំបន់​លំនៅដ្ឋាន​។​
ក្រោយមក ការវាយប្រហារ​ផ្លូវអាកាស​ជាច្រើនលើក​នៅពេល​ល្ងាច​បាន​វាយប្រហារ​តំបន់​ផ្សេងគ្នា​យ៉ាងហោចណាស់​៣០​នៅ​តំបន់​ហ្គា​ហ្សា​ស្ទ្រី​ប​ដែលជា​កម្មសិទ្ធិ​របស់​ក្រុម​ហា​ម៉ាស​ហើយ​មាន​មនុស្ស​ពីរ​នាក់​របួសស្រាល​។ នេះ​បើតាម​ការលើកឡើង​រប​ស់​មន្ត្រី​សុខាភិបាល ហ្គា​ហ្សា​។​
យោធា​អ៊ីស្រាអែល​និយាយថា យន្តហោះ​បាន​វាយប្រហារ​គោលដៅ​នៅ​ភាគ​ខាងជើង​តំបន់​ហ្គា​ហ្សា​ស្ទ្រី​ប​ហើយ​បាន​បន្ថែមថា ចាប់តាំងពី​ដើមឆ្នាំ​នេះ​មក មាន​រ៉ុក្កែត​របស់​ហ្គា​ហ្សា​ចំនួន​១៤​គ្រាប់​បាន​ធ្លាក់​នៅ​អ៊ីស្រាអែល​។​
​ក្រុម​ហា​ម៉ា​សបាន​គ្រប់គ្រង​តំបន់​ហ្គា​ហ្សា​ស្ទ្រី​ប និង​បាន​គោរព​បទ​ឈប់​បាញ់​ជាមួយ​អ៊ីស្រាអែល​ចាប់តាំងពី​សង្គ្រាម​ឆ្នាំ​២០១៤​មក​ប៉ុន្តែ​ក្រុម​ប្រដាប់អាវុធ​តូចៗ​មួយចំនួន​នៃ​ពួក​ជី​ហាដ​សាឡា​ហ្វី​សបាន​ផ្គើន​នឹង​កិច្ចព្រមព្រៀង​នេះហើយ​បន្ត​ការវាយប្រហារ​គ្រាប់​រ៉ុក្កែត​ម្តងម្កាល​លើ​អ៊ីស្រាអែល ។​
​គួរ​បញ្ជាក់ថា ពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន​ជាង​២.១០០​នាក់​ដែល​ភាគច្រើន​ជា​ជន​ស៊ីវិល​ត្រូវបាន​សម្លាប់​ក្នុងអំឡុង​ជម្លោះ​តំបន់​ហ្គា​ហ្សា​ឆ្នាំ​២០១៤​។ ទាហាន​អ៊ីស្រាអែល​៦៧​នាក់​និង​ជន​ស៊ីវិល​ប្រាំមួយ​នាក់​ក្នុងប្រទេស​អ៊ីស្រាអែល​ត្រូវបាន​សម្លាប់​ដោយ​គ្រាប់​រ៉ុក្កែត​និង​ការវាយប្រហារ​ដោយ​ក្រុម​ហា​ម៉ាស​ឬ​ក្រុម​សកម្មប្រយុទ្ធ​ដទៃទៀត​៕

images3

​

កូនប្រុស Bin Laden ប្រកាស​ដឹកនាំ​ក្រុម​អ៊ីស្លាម​កម្ទេច​ប្រទេស​លោកខាងលិច​

​បរទេស​៖​កូនប្រុស​របស់​មេ​ភេរ​វករ Osama Bin Laden ឈ្មោះ Hamza Bin Laden កាលពីពេល​ថ្មីៗ​នេះ​បាន​ចេញមុខ​ប្រកាសថា ខ្លួនគេ​នឹង​ចូល​ស្នង​តំណែង​ពី​ឪពុក ដើម្បី​ដឹកនាំ​ក្រុម​អ៊ីស្លាម​របស់ខ្លួន​ទៅ​កម្ទេច​បណ្ដា​ប្រទេស​ពួកលោក​ខាងលិច​។​
​ជាមួយគ្នានេះ​កូនប្រុស​រូបនេះ​បាននិងកំពុង​ប្រមូល​ក្រុម​សាសនា​អ៊ីស្លាម​របស់ខ្លួន​ឲ្យ​រួបរួមគ្នា និង​ឈប់​ឈ្លោះ​គ្នា​តទៅទៀត​។ ទន្ទឹម​នោះ​រូបគេ​បាន​សម្ដែង​ការមិន​ពេញចិត្ត ចំពោះ​ប្រទេស​អារ៉ាប់ ដែល​បាន​ទម្លាក់​គ្រាប់បែក​ទៅលើ​ប្រទេស​អាល់​កៃ​ដា នៅក្នុង​សង្គ្រាមស៊ីវិល​កាលពី​លើក​មុន​។ ម្យ៉ាងទៀត​រូបគេ​បាន​អំពាវនាវ​ឲ្យ​ឈប់​ឈ្លោះ​គ្នា ហើយ​ងាក​មក​ចាប់ដៃគ្នា​វិញ ព្រោះ​សុទ្ធតែជា​សាសនា​អ៊ីស្លាម​ដូចគ្នា​នោះទេ​។​
​លើសពីនេះ​ទៀត គេ​បាន​ប្រាប់​ទៅ​អ្នក​ទាំងនោះ​ថា រូបគេ​នឹង​ស្នង​តំណែង ហើយ​ដឹកនាំ​ក្រុម​ដើម្បី​ទៅ​កំចាត់​សត្រូវ​ពិតប្រាកដ​របស់​ពួកគេ​គឺ​បណ្ដា​ប្រទេស​ទ្វីប​អ៊ឺរ៉ុប​នោះឯង​៕

375F9B7F00000578-0-image-a-2_1471542727198375F9B8500000578-0-image-a-3_1471542735057

​

មន្ត្រី​៖នៅ​ព្រឹក​ថ្ងៃ​ដំបូងការប្រឡង​បាក់​ឌុប​​មាន​សភាព​ស្ងប់ស្ងាត់​ល្អ​

​រាជធានី​ភ្នំពេញ​៖​មន្ត្រី​ក្រសួង​អប់រំ​បានធ្វើ​ការវាយតម្លៃ​ថា នៅ​ព្រឹក​ថ្ងៃ​ដំបូង​នេះ ការប្រឡង​បាក់​ឌុប​មាន​សភាព​ស្ងប់ស្ងាត់​ល្អ នៅតាម​មណ្ឌល​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ​។ បេក្ខជន​មក​ប្រលង​ពុំបាន​ដាក់​វិញ្ញាសា​តាម​ខ្លួន​ដូច​មុនៗ ហើយ​បេក្ខជន​ហាក់​មាន​ទំនុកចិត្ត​ជាង​មុន​។​
​មន្ត្រី​ដដែល​បញ្ជាក់ថា រហូតមកដល់​ពេលនេះ តាម​របាយការណ៍​មក​ថា ស្ថានភាព​គឺ​ស្ងប់ស្ងាត់ ដោយ​អ្នកត្រួតពិនិត្យ មិនបាន​រកឃើញ​សំណៅ​ឯកសារ​ណាមួយ​នៅតាម​ខ្លួន​នោះទេ ដែល​ខុសពី​ឆ្នាំមុនៗ សំណៅ​ឯកសារ​ចាប់បាន​នៅ​អំឡុងពេល​ត្រួតពិនិត្យ​។​
​លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង កីឡា នៅ​ព្រឹក​មិញ​នេះ​ក៏បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ដែរ​ថា ឆ្នាំនេះ បេក្ខជន​ប្រលង​គោរព​បាន​តាម​ទិស​ស្លោក “​អ្នកចេះ គឺជា​ប់​”​។ ឆ្នាំនេះ សិស្សានុសិស្ស ហាក់​បាន​ត្រៀមលក្ខណៈ​បានល្អ ដោយ​ពុំទាន់​រកឃើញ​មាន​បាតុភាព​អ្វី​នៅឡើយ​ទេ នៅ​ព្រឹក​នេះ​៕

H-E-ហង់-ជួនណារ៉ុន-កាត់វិញ្ញាសារ-Bac-II-2016Checking-Bac-II-2016-02Checking-Bac-II-2016-08

​

ផឹក​ស្រវឹង​រៀងខ្លួនកើតហិង្សា ប្រពន្ធ​ចាក់​ប្តី​ជាច្រើន​កាំបិត រួច​ចាក់​ខ្លួនឯង​

​ខេត្តបន្ទាយមានជ័យ​៖​ករណី​ហិង្សា​ក្នុង​គ្រួសារ​ដ៏​រន្ធត់​មួយ​បានកើត​ឡើង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល បន្ទាប់​ស្ត្រី​ជា​ប្រពន្ធ បាន​យក​កូនកាំបិត​ចុង​ស្រួច​ទៅ​ចាក់​ប្តី​ជាច្រើន​កាំបិត រួច​ចាក់​ខ្លួនឯង​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ទាំង​២​នាក់​កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៦ នៅ​ភូមិ​បឹង​ស្នោរ ឃុំ​ស្លក្រាម ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ។​
​លោក​វរសេនីយ៍ត្រី ជា ស្លូញ អធិការនគរបាល​ស្រុក​ស្វាយចេក បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ប្តី​ប្រពន្ធ​នេះ បាន​ផឹកស្រា​ជុំគ្នា​រហូត​ស្រវឹង​រៀងខ្លួន តែ​មិនដឹងថា​ប្រពន្ធ​ខឹង​ប្តី​ដោយសារ​រឿង​អ្វី​ទេ ក៏​ស្រាប់តែ​ឈ្មោះ ផូ សុធន អាយុ​២២​ឆ្នាំ ជា​ប្រពន្ធ បាន​ស្ទុះ​ទៅយក​កូនកាំបិត​ចុង​ស្រួច​ចាក់​ប្តី​ឈ្មោះ ពៅ សានិ​ត អាយុ​៣២​ឆ្នាំ បណ្តាល​ឲ្យ​របួស​ពេញ​ខ្លួន ក្រោយមក​ប្តី​ក៏បាន​និយាយថា អញ​ឈប់​យក​នាង​ឯង​ធ្វើជា​ប្រពន្ធ ហើយ​ភ្លាមៗ​នោះ​ស្ត្រី​ជា​ប្រពន្ធ​ក៏បាន​ចាក់​ខ្លួនឯង​ដោត​កាំបិត​ជាប់​នឹង​ពោះ​រងរបួស​ធ្ងន់​ទាំងអស់គ្នា ។​
​លោក​អធិការ បញ្ជាក់ថា ក្រោយពី​កើតហេតុ ប្តី​ប្រពន្ធ​២​នាក់​នេះ​ត្រូវបាន​បងប្អូន​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ ។​
​បើតាម​ការសាកសួរ ក្នុងពេល​ផឹក​នោះ​ប្តី​និយាយ​លេង​ថា បើ​បាន​ប្រពន្ធ​ចេះ​ផឹកស្រា​អញ​មិន​យក​ទេ ទៅយក​ស្រីក្មេង​ជាង​នេះហើយ​មិនចេះ​ផឹក​វិញ​ល្អ​ជាង ។ ប្រហែល​ដោយសារ​ការនិយាយ​លេង​នេះហើយ​ទើប​ធ្វើ​ឲ្យ​ប្រពន្ធ​ខឹង យក​កូនកាំបិត​មកចាក់​ប្តី​តែម្តងទៅ ៕

unnamed-86unnamed-77

​

បើក​ម៉ូតូ​លឿន​​ដួល​ចូល​ក្រោម​កង់​រថយន្ត​កិន​ស្លាប់​

ខេត្តកណ្តាល​៖​បុរស​ម្នា​ក់បាន​ស្លាប់បាត់​បង់ជីវិត​ភ្លាមៗ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​ធុន​ធំ​កិន​ចំក្បាល​កាលពី​វេលា​ម៉ោង​១៧​និង​០០​នាទី​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៦ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​១​ចន្លោះ​គីឡូម៉ែត្រ​លេខ​២៦-២៧ ស្ថិតនៅ​ក្នុងភូមិ​ស្តៅ​កន្លែង​៤.​ឃុំ​ដីឥដ្ឋ​.​ស្រុក​កៀនស្វាយ​.​ខេត្តកណ្តាល​។​
​ជនរងគ្រោះ​មានឈ្មោះ​កែម​.​សុខ​លាង​ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ​(​ខ្មែរ​)​មាន​ទីលំនៅ​ភូមិ​ស្តៅ​កន្លែង​២.​ឃំ​ុ​ដីឥដ្ឋ​.​ស្រុក​កៀនស្វាយ​(​ស្លាប់​)​ជិះ​ម៉ូតូ​ម៉ាក​HONDAC125​ពណ៍​ខ្មៅ​ស៊េរី​2016​ពាក់​ស្លាក​លេខ​ភ្នំពេញ​1FW.5013​។​
​ចំណែក​រថយន្ត​បង្ក​ធុន​ធំ​សណ្តោង​រឺ​ុ​ម៉ក​(​ផ្ទុក​ដែក​)​ពណ៍​ស​ពាក់​ស្លាក​លេខ​កំពង់ធំ​3A.1569(​អ្នកបើកបរ​ក្រោយ​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រួច​រត់​គេចខ្លួនបាត់​)​។​
​សមត្ថកិច្ច​ប៉ូលិស​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ​ម៉ូតូ​ជនរងគ្រោះ​បាន​បើក​ក្នុងទិសដៅ​ភ្នំពេញ​.​អ្នក​លឿង​ដោយ​ប្រើ​ល្បឿន​លឿន​មកដល់​ចំ​ណុ​កើតហេតុ​ក៍​វ៉ា​ក់​និង​រថយន្ត​១​គ្រឿង​កំពុង​បើកបរ​នៅខាងមុខ​(​ក្នុងទិសដៅ​ស្រប​)​ក៍ជាន់​ប្រាំង​ម៉ូតូ​បង្ខំ​បណ្តាល​ឲ្យ​ដួល​ផ្លាត​ទាំង​ម៉ូតូ​និង​មនុស្ស​ចូលទៅ​ក្រោម​កង់​រថយន្ត​កំពុងបើក​បរ​(​ក្នុងទិសដៅ​ច្រាស​គ្នា​)​បណ្តាល​ឲ្យ​កិន​ម៉ូតូ​និង​អ្នកបើក​ម៉ូតូ​ចំក្បាល​បែកធ្លាយ​ខួរ​ស្លាប់​យ៉ាង​អ​ណោ​ច​អធម៌​នៅ​កណ្តាល​ថ្នល់​តែម្នាកឯង​ទៅ​៕

14034727_2087698504788492_122445800150807668_n​

បើក​សា​វន​ការកាត់ទោស​ស្ត្រី​បឹងកក់​២​រូបលើករណី​ចលនា​បដិវត្តន៍​ពណ៌​

រាជធានី​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​២២ ខែសីហា នេះ​សាលាដំបូង​រាជធានី​ភ្នំពេញ​បើកសវនាការ​កាត់ទោស​ស្ត្រី​បឹងកក់​ពីរ​នាក់​គឺ ឈ្មោះ ទេព វ​ន្នី និង​ឈ្មោះ ប៊ូ​វ សោភា ដែល​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ ហើយ​រាជរដ្ឋាភិបាល​កម្ពុជា ចាត់ទុកថា​ជា​ចលនា​បដិវត្តន៍​ពណ៌ ក្រោម​ការចោទប្រកាន់​ពីបទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​។​
​សកម្មជន​បឹងកក់​ទាំង​២​នាក់​នេះ​ត្រូវបាន​លោក កែវ សុជាតិ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចោទប្រកាន់​ពីបទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ តាម​មាត្រា​៤៩៥​នៃ​ក្រមព្រហ្មទណ្ឌ​។ បទល្មើស​នេះ កំណត់​ការផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​ពី​៦​ខែ​ទៅ​២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​១​លាន​រៀល​ទៅ​៤​លាន​រៀល​។​
​គួរ​បញ្ជាក់ថា ស្ត្រី​បឹងកក់​ទាំងពីរ​រូបនេះ​ត្រូវបាន​នគរបាល​ខណ្ឌដូនពេញ ឃាត់ខ្លួន​កាលពី​ថ្ងៃទី​១៥ ខែសីហា ខណៈ​ពួកគេ​ប្រមូល​ផ្ដុំគ្នា ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ ដែល​រាជរដ្ឋាភិបាល​ចាត់ទុកថា ជា​ចលនា​បដិវត្តន៍​ពណ៌​៕

fn-2016-08-17-07-32-59-0fn-2016-08-22-08-37-46-0

​

ក្មេងប្រុស​ស្រី​៣​នាក់​លង់ទឹក​ប្រឡាយ​ស្លាប់ ខណៈ​២​នាក់​ត្រូវបាន​ជួយសង្គ្រោះ​

ខេត្តសៀមរាប​៖​ក្មេង​៣​នាក់​បាន​ស្លាប់​នៅ​ហ្នឹង​កន្លែងកើតហេតុ គ្រា​ដែល​ក្មេង​០២​នាក់​ទៀត​ត្រូវបាន​ជួយសង្គ្រោះ​ភ្លាមៗ ដោយសារ​លង់ទឹក​ប្រឡាយ​ជម្រៅ​៤​ម៉ែត្រ​កន្លះ ដែល​ករណីនេះ​កើតឡើង​នៅវេលា​ម៉ោង​១៦ និង​៣០​នាទី​ល្ងាច​ថ្ងៃអាទិត្យ​ទី​២១ ខែសីហា ឆ្នាំ​២០១៦ នៅត្រង់ចំណុច​ប្រឡាយ ទំនប់​ចាល់ ស្ថិតក្នុង​ទឹកដី​ភូមិ​ប្រដាក់ ឃុំ​ព្រៃ​ជ្រូក ស្រុក​ពួក ខេត្តសៀមរាប ។​
​អធិការនគរបាល​ស្រុក​ពួកលោក​វរសេនីយ៍ត្រី ទេព ពុំសែន បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ទាំង​០៥​នាក់​ខាងលើនេះ​មានឈ្មោះ ទី​១-​ឈ្មោះ កែវ​ពេជ្រ ចរណៃ ភេទ​ស្រី អាយុ​១៦​ឆ្នាំ មុខរបរ​ជា​សិស្ស (​ជួយសង្គ្រោះ​បាន​)​។ ទី​២-​ឈ្មោះ កែវ​ពេជ្រ រង្សី ភេទ​ស្រី អាយុ​១៤​ឆ្នាំ មុខរបរ​សិស្ស (​ស្លាប់​)​។ ទី​៣-​ឈ្មោះ កែវ​ពេជ្រ រក្សា ភេទ​ស្រី អាយុ​០៨​ឆ្នាំ មុខរបរ​សិស្ស (​ស្លាប់​)​។ ទី​៤-​ឈ្មោះ កែវ​ពេជ្រ សុវណ្ណ​បញ្ញា ភេទ​ប្រុស អាយុ​០៥​ឆ្នាំ​( រស់នៅក្នុង​បន្ទុក​) និង ទី​៥-​ឈ្មោះ វី វិច្ឆិការ ភេទ​ស្រី អាយុ​០៧​ឆ្នាំ មុខរបរ​សិស្ស (​ជួយសង្គ្រោះ​បាន​)​។​
លោក​អធិការ​បាន​បន្តថា ជនរងគ្រោះ​ទាំង​០៥​នាក់​នេះ មាន​០៤​នាក់​ជា​បងប្អូន​បង្កើត ដែលមាន​ឪពុក ឈ្មោះ កែវ ផល្លី អាយុ ៤៦​ឆ្នាំ មុខរបរ ប្រធាន មណ្ឌល​សុខភាព សសរស្ដម្ភ ម្ដាយ​ឈ្មោះ រ័ត្ន រ៉ា​ដា អាយុ ៤៤​ឆ្នាំ មុខរបរ លក់​ថ្នាំពេទ្យ ហើយ​ត្រូវបាន​ឈ្មោះ កែវ​ពេជ្រ ចរណៃ ជា​បងស្រី​បង្កើត​ជិះ​ម៉ូតូ​ដឹក​ប្អូនៗ​ទៅលេង​ទឹក​នៅ​កន្លែងកើតហេតុ និង​ម្នាក់ទៀត​ទៅជា​មួយ ឪពុកម្ដាយ​របស់គេ​ត្រូវបាន ជួយសង្គ្រោះ​។​
​ក្រោយពេល​កើតហេតុ​កម្លាំង​សមត្ថកិច្ច​នគរបាល​បាន​ចុះទៅ​ដល់ទី​តាំង​ខាងលើ ហើយ​បាន​ជួយ​ស្រង់ ក្មេងរងគ្រោះ និង​ជួយ​ដឹក​សព​យកមក​លំនៅដ្ឋាន របស់​ពួកគេ​ស្ថិតនៅ​ភូមិ​សសរស្តម្ភ ឃុំ​សសរស្តម្ភ ស្រុក​ពួក ខេត្តសៀមរាប ដើម្បី​ឲ្យ​ក្រុមគ្រួសារ​រៀបចំ​ធ្វើបុណ្យ ទៅតាម​ទំនៀម​ទំលាប់​ប្រពៃណី​៕

fn-2016-08-21-21-28-42-0fn-2016-08-21-21-28-50-1

​

ស្ថានភាព​ទឹកសម្រាប់​ថ្ងៃទី​២២ ខែសីហា​

​រាជធានី​ភ្នំពេញ​៖​នៅ​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៦​នេះ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានចេញ​ព្រឹត្តិបត្រ​ព័ត៌មាន និង​ការព្យាករណ៍​ដោយ​បញ្ជាក់​ពី​ស្ថានភាព​កម្ពស់​ទឹក នៅតាម​បណ្តា​ស្ថានីយ​ជលសា​ស្ត្រ​នានា រួមមាន​ស្ថានីយ​ទន្លេមេគង្គ​-​ស្ទឹងត្រែង​, ស្ថានីយ​ទន្លេមេគង្គ​-​ក្រចេះ​, ស្ថានីយ​ទន្លេ មេគង្គ​-​កំពង់ចាម​, ស្ថានីយ​បាសាក់​-​ចតុមុខ​, ស្ថានីយ​មេគង្គ​-​អ្នក​លឿង​, ស្ថានីយ​បាសាក់​-​កោះ​ខែល និង​ស្ថានីយ​ទន្លេសាប​-​ព្រែក​ក្តាម​៕

14089142_515573835301194_8329417511642351096_n

​

បង្ក្រាប​គ្រឿងញៀន​១០​ករណី​ម្សិលមិញ​ឃាត់ខ្លួន​មនុស្ស​១៨​នាក់​

​រាជធានី​ភ្នំពេញ​៖​យោងតាម​របាយការណ៍​របស់​អគ្គស្នងការ​ន​គ​របាល​ជាតិ​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៦ ម្សិលមិញ​កម្លាំង​នគរបាលជាតិ បាន​បង្ក្រាប​បទល្មើស​ជួញដូរ រក្សាទុក និង​ប្រើប្រាស់​១០​ករណី ឃាត់​មនុស្ស​១៨​នាក់ (​ស្រី​៤​នាក់​) ក្នុងនោះ​មុខសញ្ញា​ជួញដូរ​១៣​នាក់ និង​មុខសញ្ញា​ប្រើប្រាស់​៥​នាក់ ដកហូត​មេ​តំ​ហ្វេ​តា​មីន (ice) ២៣.៥៧​ក្រាម​, ៣​កញ្ចប់​ធំ​និង​៤៨​កញ្ចប់​តូច មេ​តំ​ហ្វេ​តា​មីន (wy) ១​កញ្ចប់​តូច​។​
​ប្រភព​ដដែល​បញ្ជាក់ថា ជនសង្ស័យ​ទាំងនោះ​ត្រូវបាន​ឃាត់ខ្លួន​នៅ​៖ ភ្នំពេញ បង្ក្រាប​២​ករណី​ឃាត់ខ្លួន​២​នាក់​, កណ្ដាល បង្ក្រាប​៣​ករណី​ឃាត់ខ្លួន​៦​នាក់​, ព្រះសីហនុ បង្ក្រាប​១​ករណី​ឃាត់ខ្លួន​ម្នាក់​, សៀមរាប បង្ក្រាប​២​ករណី​ឃាត់ខ្លួន​៦​នាក់​, ត្បូងឃ្មុំ បង្ក្រាប​១​ករណី​ឃាត់ខ្លួន​ម្នាក់ និង រតនគីរី​បង្ក្រាប​១​ករណី​ឃាត់ខ្លួន​២​នាក់​៕

14088479_2087452014813141_1972502820855538316_n

​

​ម្សិលមិញ​ស្លាប់​មនុស្ស​៧​នាក់ របួស​១៣​នាក់ក្នុង​គ្រោះថ្នាក់​ចរាចរណ៍

រាជធានី​ភ្នំពេញ​៖​នៅ​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៦ ម្សិលមិញ​នេះ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​១២​លើក (​យប់​៨​លើក​) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៧​នាក់ (​ប្រុស​៧​នាក់​) រងរបួស​ធ្ងន់ ១០​នាក់ និង​របួសស្រាល​៣​នាក់​។ នេះ​បើតាម​របាយការណ៍​រប​ស់អគ្គ​ស្នងការ​នគរ​បាល​ជាតិ​។​
​ប្រភព​ដដែល​បន្តថា គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៣​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត សរុប​ចំនួន​២៣​គ្រឿង រួមមាន​ម៉ូតូ​ចំនួន​១២​គ្រឿង រថយន្ត​ធុន​តូច​ចំនួន​៧​គ្រឿង និង​រថយន្ត​ធុន​ធំ​ចំនួន​៣​គ្រឿង​, យាន​ផ្សេងៗ​១​គ្រឿង​, ថ្មើរជើង​១​នាក់​។ ប្រភព​បញ្ជាក់ថា មូល​ហេតុដែល​បណ្តាល​ឲ្យ​កើត មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន​ល្មើស​ល្បឿន​១​លើក​, បត់​គ្រោះថ្នាក់​២​លើក ក្នុងនោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍ ៤​នាក់ (​យប់​៣​នាក់​)​។​
​ជាមួយគ្នានេះ​នៅ​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៦ លទ្ធិ​ផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញថា យានយន្ត​ដែល​ល្មើស​សរុប​ទូទាំងប្រទេស​មាន ចំនួន ២,៦៨៣​គ្រឿង ក្នុងនោះ​បានធ្វើ​ការអប់រំ​ចំនួន ១,១៧១​គ្រឿង និង​ពិន័យ​សរុប ចំនួន ១,៥១២​គ្រឿង​៕

14034727_2087698504788492_122445800150807668_n

​

ម្សិលមិញឃាត់ខ្លួនមនុស្ស១៨នាក់ពាក់ព័ន្ធបទល្មើសគ្រឿងញៀន

រាជធានីភ្នំពេញ៖នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ម្សិលមិញនេះកម្លាំងនគរបាលបានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់១០ករណី ឃាត់មនុស្ស១២នាក់ (ស្រី១នាក់) ក្នុងនោះមុខសញ្ញាជួញដូរ៦នាក់ និងមុខសញ្ញាប្រើប្រាស់១៣នាក់ និងដកហូតមេតំហ្វេតាមីន (ice) ០,៥៣ក្រាម, ២កញ្ចប់ធំនិង២៨កញ្ចប់តូច មេតំហ្វេតាមីន(wy)៧.៨៨ក្រាម និង១៥គ្រាប់។
យោងតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិបានបញ្ជាក់ថា ជនសង្ស័យទាំងនោះត្រូវបានឃាត់ខ្លួនដោយ៖ នគរបាលរាជធានីភ្នំពេញ បង្ក្រាប២ករណីឃាត់៣នាក់, កណ្ដាល បង្ក្រាប២ករណី ឃាត់ខ្លួន៤នាក់, បន្ទាយមានជ័យ បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់, កំពង់ចាម បង្ក្រាប១ករណី ឃាត់ខ្លួន៥នាក់, កំពង់ស្ពឺ បង្ក្រាប៣ករណី ឃាត់ខ្លួន៤នាក់ និងបាត់ដំបង បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់៕

CNP-OK-PIC-News-350

ឃាត់ខ្លួន​មន្ត្រី​យោធា​ម្នាក់​ករណី​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន​

ខេត្តស្ទឹងត្រែង​៖​កម្លាំង​កងរាជអាវុធហត្ថ​បាន​ចាប់ខ្លួន​ឃាត់​មន្ត្រី​យោធា​ម្នាក់ រួមទាំង​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (​ម៉ា​ទឹកកក​) ប្រមាណ​ជា​១​គីឡូក្រាម ខណៈ​កំពុង​ចរាច​ណ៍​ឆ្លងដែន​ពី​ប្រទេស​ឡាវ មកកាន់​ស្ទឹងត្រែង កាលពី​រសៀល​ថ្ងៃទី​១៩ សីហា ២០១៦ ស្ថិត​ត្រង់ចំណុច​ផ្លូវជាតិ​លេខ​៩ ក្នុងភូមិ​ស្រែ​ប្ញ​ស្សី ឃុំ​ស្រែ​ប្ញ​ស្សី ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង ។​
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ លី សេត ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជា​នាយទាហាន​វរ​លេខ​៣៩៤ កងពល​លេខ​៩​ខេត្តព្រះវិហារ រស់នៅ​ភូមិ​សែន​រុងរឿង ឃុំ​មរតក ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ដកហូត​ថ្នាំញៀន​មួយកញ្ចប់​ធំ ម៉ូតូ​មួយគ្រឿង ព្រមទាំង​ទំពាំង​ស្ងោរ​៥​កញ្ចប់ ។​
​បើតាម​សមត្ថកិច្ច​បានបញ្ជាក់​ថា ជនសង្ស័យ គឺជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន​ដែល​អាវុធហត្ថ​តាមដាន ក្រោម​ការកសាង​បណ្តាញ​ភ្នាក់ងារ និង​ប្រើប្រាស់​វិធានការ​ឱ្យមាន​ការទិញ និង​លក់​រហូត​ឈានដល់​ការចាប់ខ្លួន រួម​និង​វត្ថុតាង​ជាក់ស្តែង​។​
​បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ផ្តន្ទាទោស​៕

f7f8e05d-1f3c-47c9-b651-52a179e382662f4a5819-8ef0-43de-95f1-1532a4dec73634cfcbaf-cd70-480d-bc68-4e0b7fe2a8d3

​

ស្ថានភាព​ទឹក​តាម​បណ្តា​ស្ថានីយ​ជល​សាស្ត្រ​សម្រាប់​ថ្ងៃទី​២០ ខែសីហា​

​រាជធានី​ភ្នំពេញ​៖​ស្ថានភាព​កម្ពស់​ទឹក​នៅតាម​បណ្តា​ស្ថានីយ​ជល​សាស្ត្រ​នានា​រួមមាន​៖​ស្ថានីយ​ទន្លេមេគង្គ​-​ស្ទឹងត្រែង​, ស្ថានីយ​ទន្លេមេគង្គ​-​ក្រចេះ​, ស្ថានីយ​ទន្លេ មេគង្គ​-​កំពង់ចាម​, ស្ថានីយ​បាសាក់​-​ចតុមុខ​, ស្ថានីយ​មេគង្គ​-​អ្នក​លឿង​, ស្ថានីយ​បាសាក់​-​កោះ​ខែល និង​ស្ថានីយ​ទន្លេសាប​-​ព្រែក​ក្តាម​សម្រាប់​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៦​នេះ​៕

bd1b9f7620ed805d9a340794a5b4b10f

​

គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ​ស្លាប់​៦​នាក់ របួស​៦​នាក់​​

​រាជធានី​ភ្នំពេញ​៖​នៅ​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៦ ម្សិលមិញ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស កើតឡើង​ចំនួន​៨​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៦​នាក់ (​ប្រុស​៥​នាក់​) រងរបួស​ធ្ងន់ ៥​នាក់ និង​របួសស្រាល​១​នាក់ (​ប្រុស​) ។ យោងតាម​នាយកដ្ឋាន​ន​គ​របាល​ចរាចរណ៍​។​
​ប្រភព​ដដែល​បន្តថា នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់ ចរាចរណ៍​ទាំង​៨​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត សរុប​ចំនួន ១១​គ្រឿង រួមមាន​ម៉ូតូ​ចំនួន ៣​គ្រឿង រថយន្ត​ធុន​តូច​ចំនួន ៦​គ្រឿង យាន​ផ្សេងៗ ២​គ្រឿង​, ថ្មើរជើង ៣​នាក់ ។ ប្រភព​បញ្ជាក់ថា មូលហេតុ ដែល​បណ្តាល​ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់ ចរាចរណ៍ រួមមាន ល្មើស​ល្បឿន ៤​លើក​, ស្រវឹង ១​លើក (​ស្លាប់​២​នាក់​), មិន​គោរព​សិទ្ធិ ២​លើក​(​ស្លាប់​១​នាក់​), ប្រជែង ១​លើក (​ស្លាប់​២​នាក់​) ក្នុងនោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​ពេល​គ្រោះថ្នាក់​ចរាចរណ៍ ៣​នាក់​។
​ជាមួយគ្នានេះ​ម្សិលមិញ​លទ្ធិ​ផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់ ចរាចរណ៍​ផ្លូវគោក​ឃើញថា យានយន្ត​ដែល​ល្មើស​សរុប​ទូទាំងប្រទេស​មាន​៣៧៣២​គ្រឿង ក្នុងនោះ​បានធ្វើ​ការអប់រំ​ចំនួន​១៥២៦​គ្រឿង និង​ពិន័យ​សរុប​២២០៦​គ្រឿង​៕

fn-2016-08-19-10-04-42-3
​