អ៊ីស្តង់ប៊ុល៖យ៉ាងហោចណាស់ក៏មានអ្នកកាសែតនិងអ្នកវិភាគតាមទូរទស្សន៍ប្រមាណ៤២នាក់ ដែរត្រូវបានអាជ្ញាធរតួកគី បានចេញដីការចាប់អ្នកសារព័ត៌មាន ៤២នាក់យកមកឃុំខ្លួនដែលពួកគេទំនងជា បានជាប់ពាក់ព័ន្ធនឹងបទចោទប្រកាន់ ក្នុងការផ្សាយព័ត៌មានបំផ្លើស ឬមិនពិតនៅអំឡុងថ្ងៃកើតមានរដ្ឋប្រហារទម្លាក់ រដ្ឋាភិបាលប្រធានាធិបតីលោក Tayyip Erdogan នាយប់ថ្ងៃទី១៥ ឈានចូលថ្ងៃទី១៦ ខែកក្កដាកន្លងទៅ ។
តាមការផ្សាយរបស់ទូរទស្សន៍ជាតិតួកគី NTV បានឲ្យដឹងទៀតថា លោក Nazli Ilicak អ្នកវិភាគតាមទូរទស្សន៍ និងជាអតីត សមាជិកសភាតួកគី ក៏ក្នុងស្ថិតនៅក្នុង បញ្ជីឈ្មោះនៃអ្នកដែលរដ្ឋាភិបាលចេញបញ្ជាឲ្យចាប់ឃុំខ្លួននោះផងដែរ។ ភាគច្រើននៃអ្នកចាប់ខ្លួន ត្រូវបានគេដឹងថា ជាអ្នកផ្សាយព័ត៌មានតាមវិទ្យុ ទូរទស្សន៍ និងបណ្តាញព័ត៌មានក្នុងស្រុកធំៗ ដែលធ្លាប់ចេញផ្សាយថា យោធាបានទម្លាក់រដ្ឋាភិបាលបានសម្រេច ប៉ុន្តែរដ្ឋប្រហារយោធាមិនបានសម្រេចនោះឡើយ៕

រាជធានីភ្នំពេញ៖ព្រឹត្តិបត្រព័ត៌មាន និងការព្យាករណ៍ពីកម្ពស់ទឹកជំនន់ ប្រចាំថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦នេះ ដោយបញ្ជាក់ពីស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រនានា រួមមានស្ថានីយទន្លេមេគង្គ-ស្ទឹងត្រែង, ស្ថានីយទន្លេមេគង្គ-ក្រចេះ, ស្ថានីយទន្លេ មេគង្គ-កំពង់ចាម, ស្ថានីយបាសាក់-ចតុមុខ, ស្ថានីយមេគង្គ-អ្នកលឿង, ស្ថានីយបាសាក់-កោះខែល និងស្ថានីយទន្លេសាប-ព្រែកក្តាម៕ សូមអានព្រឹត្តិបត្រព័ត៌មាន និងការព្យាករណ៍របស់ក្រសួងធនធានទឹកខាងក្រោម៖

ដោយ៖ប៉ែន សុផល
បាត់ដំបង៖កម្មករផលិតស្បែកជើងជាង២០០នាក់មកពីរោងចក្រអ៊ែរ៉ូសហ្វ សាំមីតហ្វូតវែរ ស្ថិតក្នុងស្រុកសំពៅលូន ខេត្តបាត់ដំងនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦នេះបាននាំគ្នាធ្វើបាតុកម្មតវ៉ានៅសាលាស្រុកសំពៅលូនដោយមិនចូលធ្វើការងារព្រោះតែមិនឃើញមានការដោះស្រាយជូនដល់ពួកគាត់បន្ទាប់ពីមានការតវ៉ាដូចគ្នាច្រើនលើកច្រើនសាកន្លងមក។
កម្មករនៅក្នុងការតវ៉ានេះបានបញ្ជាក់ថា ពួកគាត់ទាមទារឱ្យខាងភាគីរោងចក្រគោរពសិទ្ធិការងារនិងឧបត្ថម្ភប្រាក់ឱ្យបានសមស្របតាមគោលការណ៍ច្បាប់ដែលថៅកែរោងចក្រជនជាតិថៃបានរំលោភសិទ្ធិការងារធ្ងន់ធ្ងរមិនគោរពសេចក្តីបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលក្រសួងការងារដោះស្រាយវិវាទការងារឱ្យភាគីរោងចក្រទទួលយកកម្មករចូលធ្វើការងារវិញ ក៏ប៉ុន្តែភាគីរោងចក្របដិសេដ្ឋមិនទទួលយកកម្មករមួយចំនួនឱ្យចូលធ្វើការងារវិញឡើយ ។
ការអូសបន្លាយពេលវេលាយូរមិនឃើញមានការដោះស្រាយនេះបានធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់កម្មករជាខ្លាំងត្រូវប្រឈមនិងការខ្វះខាតថវិកាបង់ថ្លៃផ្ទះជួល បង់ថ្លៃទឹកភ្លើងនិងចំណាយផ្សេងៗជាច្រើនទៀត។
លោក ជា សម្បត្តិ អភិបាលស្រុកសំពៅលូនបានលើកឡើងថា លោកគ្មានលទ្ធភាពនៅក្នុងការដោះស្រាយទេ វាហួសដែនសមត្ថកិច្ចរបស់លោកគឺមានតែក្រុមប្រឹក្សាអាជ្ញាកណ្តាលប៉ុណ្ណោះដែលមានតួនាទីភារកិច្ចដោះស្រាយក្នុងរឿងនេះរីឯមន្ត្រីនៃមន្ទីរការងារខេត្តបាត់ដំបងបានចេញមកជួបសម្រុះសម្រួលជាមួយកម្មករដែរប៉ុន្តែគេមិនឃើញមានវត្តមានខាងភាគីរោងចក្រចូលរួមនោះឡើយ។
អ្នកយកព័ត៌មានយើងមិនអាចស្វែងរកការបំភ្លឺពីខាងភាគីរោងចក្របានឡើយជុំវិញការចោទប្រកាន់ពីសំណាក់ក្រុមកម្មករថាថៅកែរោងចក្រជនជាតិថៃរំលោភសិទ្ធិការងារធ្ងន់។
គួរបញ្ជាក់ថា រោងចក្រផលិតស្បែកជើងអ៊ែរ៉ូសហ្វ សាំមីតហ្វូតវែរកន្លងមកធ្លាប់មានបញ្ហាដូចគ្នានេះជាបន្តរបន្ទាប់មករវាងក្រុមហ៊ុននិងកម្មករដោយត្រូវកម្មករមិនពេញចិត្តហើយចោទប្រកាន់បានគាបសង្កត់និងបង្ខំឱ្យពួកគាត់ធ្វើការងារថែមម៉ោងគ្មានពេលឈប់សម្រាកទោះបីថ្ងៃសៅរ៍ ឬថ្ងៃអាទិត្យក៏ដោយប្រសិនបើកម្មករណាហ៊ានឈប់ត្រូវប្រឈមនិងដេញចេញពីការងារ៕



រាជធានីភ្នំពេញ៖នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ម្សិលមិញនេះកម្លាំងនគរបាលបាន បង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់៦ករណី ឃាត់មនុស្ស៩នាក់ ក្នុងនោះមុខសញ្ញាជួញដូរ៦នាក់ និង មុខសញ្ញាប្រើប្រាស់៣នាក់ រឹបអូសមេតំហ្វេតាមីន (ice) ១កញ្ចប់ធំ និង៩កញ្ចប់តូច។ នេះបើយោងតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ។
ប្រភពដដែលបញ្ជាក់ថា ជនសង្ស័យទាំងនោះត្រូវបានឃាត់ខ្លួន ដោយនគរបាលកណ្ដាល បង្ក្រាប២ករណីឃាត់ខ្លួន៣នាក់, នគរបាលខេត្តស្វាយរៀង បង្ក្រាប១ករណីឃាត់ខ្លួន២នាក់, នគរបាលខេត្តព្រះសីហនុ បង្ក្រាប១ករណីឃាត់ខ្លួន ២នាក់, នគរបាលខេត្តកំពង់ចាម បង្ក្រាប១ករណី (ដីកា) ឃាត់ខ្លួនម្នាក់ និងខេត្តសៀមរាប បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់៕

រាជធានីភ្នំពេញ៖នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៩លើក (យប់៦លើក) បណ្តាលឲ្យមនុស្សស្លាប់៣នាក់ (ប្រុស) រងរបួសធ្ងន់១០នាក់ (ប្រុស) និងរបួសស្រាល៦នាក់ (ប្រុស)។ នេះបើតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ។
ប្រភពដដែលបន្តថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង៩លើកនេះ បណ្តាលឲ្យខូចខាតយានយន្តសរុប ចំនួន១៧គ្រឿង រួមមានម៉ូតូចំនួន៩គ្រឿង រថយន្តធុនតូចចំនួន៥គ្រឿង រថយន្តធុនធំចំនួន២គ្រឿង និងយានផ្សេងៗ១គ្រឿង។ ប្រភពបញ្ជាក់ថា មូលហេតុដែលបណ្តាលឲ្យ កើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៤លើក, គ្រោះថ្នាបត់គ្រោះ១លើក, មិនគោរពសិទ្ធិ២លើក,ស្រវឹង១លើក, មិនប្រកាន់ស្តាំ១លើក។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍១១នាក់ (យប់៦នាក់)។
ជាមួយគ្នានោះម្សិលមិញលទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមាន ចំនួន ២,៣៥៤គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ៩៥១គ្រឿង និងពិន័យសរុប ចំនួន ១,៤០៣គ្រឿង៕

បាល់ទាត់៖ប្រធានក្រុមបិសាចក្រហម Manchester United កីឡាករ Wayne Rooney បានបង្ហើបនូវក្តីស្រមៃរបស់លោកថា ក្រោយពេលដែលលោកចូលនិវត្តន៍ពីអាជីពកីឡាបាល់ទាត់ លោកចង់ក្លាយជាគ្រួបង្វឹកក្រុមជម្រើសជាតិអង់គ្លេស នាពេលអានាគត។
ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសវ័យ៣០ឆ្នាំរូបនេះ បានបង្កើតស្នាដៃដំបូងរបស់គាត់នៅក្នុងក្របខ័ណ្ឌ អង់គ្លេស Premier League នៅពេលលេងឲ្យក្រុម Everton នៅក្នុងអំឡុងឆ្នាំ ២០០២ និងបានបង្ហាញខ្លួនជាង ៦០០ប្រកួត ក្នុងអាជីពបាល់ទាត់របស់គាត់។
Rooney បានសសេរនៅលើបណ្តាញសង្គម Facebook របស់លោកថា “បាល់ទាត់គឺជាអាយុ ជីវិតរបស់ខ្ញុំទាំងមូល។“ខ្ញុំចង់ក្លាយជាអ្នកចាត់ការទូទៅពេលដែលឈប់លេងបាល់។
Rooney បានបញ្ជាក់បន្ថែមទៀតថា នៅពេលបច្ចុប្បន្ននេះរូបគេកំពុងរៀនវគ្គគ្រូបង្វឹក សង្ឃឹមថាវានឹងជោគជ័យនៅពេលអាគាត់នឹងអាចក្លាយគ្រួបង្វឹកដ៏ល្អសម្រាប់ក្រុមអង់គ្លេសនៅថ្ងៃក្រោយ៕

ខេត្តតាកែវ៖សពលោកបណ្ឌិត កែម ឡី ត្រូវបានបញ្ចុះរួចរាល់ហើយ នៅគេហដ្ឋានកំណើតសព នៅស្រុកត្រាំកក់ ខេត្តតាកែវ នៅវេលាម៉ោង១១ និង៥៥នាទីព្រឹក ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦នេះ។
គួរបញ្ជាក់ថា សពលោក កែម ឡី ត្រូវបានដង្ហែចេញពីវត្តចាស់ ស្ថិតនៅក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញកាលពីព្រឹកព្រលឹម ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦ ដោយមកដល់គេហដ្ឋានកំណើតរបស់សព លោកនៅព្រលប់ថ្ងៃដដែល៕

អាល្លឺម៉ង់៖ប៉ូលិសនៃប្រទេសអាឡឺម៉ង់បានអះអាងថា ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគខាងត្បូងប្រទេសអាល្លឺម៉ង់ ដែលបានបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង ១២នាក់ផ្សេងទៀតរងរបួសគឺជាស្នាដៃរបស់ជនភៀសខ្លួនស៊ីរី។
ចំណែករដ្ឋមន្ត្រីមហាផ្ទៃអាល្លឺម៉ង់ លោក Joachim Herrmann បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានមួយថា «យើងមិនទាន់ ដឹងអំពើដើមរឿងពិតប្រាកដនោះទេ ថាតើការបំផ្ទុះនេះជាករណីធ្វើអត្តឃាតខ្លួនឯង ឬក៏ជាចង់បង្កឲ្យមានមនុស្ស ស្លាប់ច្រើននាក់ក្នុងពេលជាមួយគ្នានេះ»។ ជនបំផ្ទុះអត្តឃាត ត្រូវបានគេដឹងថារស់នៅក្នុងសង្កាត់ Ansdach ភាគខាងត្បូងអាល្លឺម៉ង់ ដែលអ្នកស្គាល់ជនរូបនេះបានអះអាងរូបគេធ្លាប់ព្យាយាមធ្វើអត្តឃាតម្តងរួចមកហើយផងដែរ៕

ខេត្តសៀមរាប៖អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជាបានបញ្ជាក់ថា ភាគីថៃនឹងបញ្ជូនទីប្រឹក្សាការងារគ្រឿងញៀន មកប្រចាំការនៅស្ថានទូតព្រះរាជាណាចក្រថៃ នៅកម្ពុជា ដើម្បីទំនាក់ទំនងការងារ ជាមួយអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននាពេលឆាប់ៗ ខាងមុខនេះ ។
លោក មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងដូច្នេះក្នុងឱកាសជួបពិភាក្សាការងារជាមួយ លោក ស៊ីរីនយ៉ាស៊ីតឌីចៃ អគ្គលេខាធិការនៃក្រុមប្រឹក្សាត្រួតពិនិត្យ គ្រឿងញៀនថៃ នៅក្នុងកិច្ចប្រជុំពង្រឹងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា-ថៃ លើកទី១០ កាលពីព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦។
ក្នុងកិច្ចប្រជុំនោះមានការចូលរួម ពីមន្ត្រីមកពី ខេត្តបន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ខេត្តកោះកុង យោធភូមិភាគ៤ និងភូមិភាគ៥ ។ ចំណែកភាគីថៃមានមកពីតំបន់២ និងតំបន់៣ និងមន្ត្រីពាក់ពន្ធ័ស្ថាប័នជាតិ ត្រួតពិនិត្យគ្រឿងញៀននៃប្រទេសទាំងពីរ និងតំណាងកំលាំង អនុវត្តច្បាប់ពីបណ្តាខេត្តជាប់ព្រំដែនជាច្រើនទៀតផងដែរ៕

ដោយ៖ប្រុញ វិធិន
ខេត្តក្រចេះ៖បុរសម្នាក់ដែលគេស្គាលថា ជាឈ្មួញរកស៊ីឈើបើករថយន្តម៉ាក តាកូមា ទាំងស្រវឹងជោកជាំ បុកជាមួយរថយន្តយីឌុប បង្កអោយមានការភ្ញាក់ផ្អើលទាំងកណ្ដាលអធ្រាត្រ។ ហេតការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១ និង០៥នាទីយប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។
សមត្ថកិច្ច បានអោយដឹងថា រថយន្តបង្កម៉ាក តាកូមា ពាក់ស្លាកលេខ ភ្នំពេញ 2AC-4449 បើកបរដោយបុរសឈ្មោះ សំរិទ្ធ ចាន់អាយុ ៥១ឆ្នាំ រស់នៅភូមិព្រែកចម្លាក់ ឃុំកញ្ជរស្រុកឆ្លូង ខេត្តក្រចេះ រងរបួសស្រាល ចំណែកឯអ្នកបើកបររថយន្តយីឌុបបានរត់គេចខ្លួនបាត់ ។
សក្សីនៅកន្លែងកើតហេតុ បានអោយដឹងថា ហេតុការនេះ គឺបង្កឡើងដោយរថយន្តម៉ាក តាកូមា បើកបរដោយបុរសម្នាក់ស្រវឹងជោគជាំ ស្ថិតក្នុងល្បឿនយ៉ាងលឿន បានបើកមកបុករះគូទរថយន្តយីឌុប ដឹកធ្យុងមួយគ្រឿង ដែលឈប់នឹងនៅមួយកន្លែង នៅលើចឹញ្ចើមផ្លូវជាតិលេខ ៧អា ត្រង់ចំណុចកើតហេតុខាងលើ បណ្ដាកអោយអ្នកបើកបររថយន្ត តាកូមា របួសស្រាល។
ប្រភពច្បាស់ការ បានអោយដឹងថា ឈ្មោះ សំរិទ្ធ ចាន់ ត្រូវបានគេស្គាល់ថា ជាឈ្មួញរកស៊ីដឹកជញ្ជូនឈើយ៉ាងសកម្មតាមដងផ្លូវជាតិលេខ៧អា ចេញពីទឹកដីស្រុកសំបូរ យកទៅស្តុកទុកនៅចំណុចភូមិព្រែកចម្លាក់ ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ៕




ខេត្តក្រចេះ៖ក្រុមចោរចំនួន៧នាក់ប្រដាប់ដោយអាវុធខ្លីគ្រប់ដៃ និងកាំភ្លើងវែងមួយដើមបានធ្វើសកម្មភាពចូលភ្ជង់ និងវាយ ម្ចាស់ផ្ទះបណ្តាលឲ្យរងរបួសប្លន់យកទ្រព្យសម្បត្តិមួយចំនួន។ ករណីនេះកើតឡើងនៅវេលាម៉ោង២០និង៣០នាទី ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅភូមិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នួលខេត្តក្រចេះ។
អាវុធហត្តស្រុកស្នួលបានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះឈ្មោះ សួង ហុង ភេទស្រី អាយុ៤៦ឆ្នាំ ត្រូវក្រុមចោរវាយ និងអាវុធខ្លីត្រូវចំសៀតផ្កាខាងឆ្វេងរងរបួស ហើយក្រុមចោរទាំងនោះបានយកអាវចងកូនប្រុស ជនរងគ្រោះឈ្មោះ តាំង វ៉ាន់ធី អាយុ១៦ឆ្នាំ។ ខណៈដែលពួកចោរ កំពុងធ្វើសកម្មភាពប្លន់ ប្ដីជនរងគ្រោះឈ្មោះ តាំង ម៉ានី អាយុ៤១ឆ្នាំ បានជិះម៉ូតូមកដល់ផ្ទះត្រូវបានក្រុមចោរបាញ់១គ្រាប់ តែខុសហើយជនរងគ្រោះបានរត់រួច។
តាមប្រភពដដែលបញ្ជាក់ថា ទ្រព្យសម្បត្តិដែលក្រុមយកបានមានខ្សែដៃមាសចំនួន២តំឡឹង ក្រវិលផ្លាកទីន១ជី ចិញ្ជៀនផ្លាកទីន១ជីទូរសព្វ័ដៃ ចំនួន៣គ្រឿង និងលុយមួយចំនួនទៀត។ ក្រោយធ្វើសកម្មភាពប្លន់រួចរត់គេចខ្លួនដោយផ្លោះតាមរបងផ្ទះខាងក្រោយចេញទៅបាត់៕


ខេត្តកណ្តាល៖បុរស២នាក់បានរងរបួស គ្រាដែលជិះម៉ូតូបុកគ្នាពេញទំហឹង ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២០ និង៣០នាទីយប់ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវជាតិលេខ១ចន្លោះគីឡូម៉ែត្រលេខ៤៥-៤៦ស្ថិតនៅភូមិព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ម៉ូតូម៉ាក HONDAWAVE ពណ៌ក្រហមពាក់ស្លាកលេខបាត់ដំបង 1F-7042 បើកបរដោយឈ្មោះ ហ៊ីម ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិជ័យឧត្តម ឃុំក្រាំងតាយ៉ង ស្រុកពាមជរ ខេត្តព្រៃវែងមានទិសដៅពីភ្នំពេញទៅអ្នកលឿង។ ចំណែកភាគីម្ខាងទៀតបើកម៉ូតូម៉ាកHONDA C125ពណ៌ខ្មៅពាក់ស្លាកលេខកណ្តាល1AE-4455 បើកបរដោយឈ្មោះ ដួង សុណា ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិអង្គឫស្សី ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង មានទិសដៅពីអ្នកលឿងមកភ្នំពេញ។
សមត្ថកិច្ចប៉ូលិសបានឲ្យដឹងថាម៉ូតូទាំងពីរបើកបរក្នុងទិសដៅផ្ទុយគ្នាមកដល់ចំណុចកើតហេតុខាងលើស្រាប់តែភាគីខាងម៉ូតូWAVEបានរេចង្កូតមកចំណែកផ្លូវខាងម៉ូតូC125ក៍បានបុកជាមួយម៉ូតូC125ពេញទំហឹងបណ្តាលអ្នកបើកបរម៉ូតូទាំងសងខាងរងរបួសធ្ងន់ដឹកយកទៅមន្ទីរក្រុងភ្នំពេញ។ ចំណែកម៉ូតូដឹកយកមករក្សាទុកនៅផ្នែកសណ្តាប់ធ្នាប់ស្រុកកៀនស្វាយរងចាំភាគីទាំងពីរមកដោះស្រាយតាមច្បាប់៕



ខេត្តកណ្តាល៖យុវជន២នាក់ ដែលជាបងប្អូនបង្កើតនឹងគ្នាបានជិះម៉ូតូធ្លាក់ក្នុងការដ្ឋានសាងសង់ស្ពាន ស្ថិតតាមបណ្តាលផ្លូវជាតិលេខ២១B ក្នុងឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល បណ្តាលឲ្យឈ្លក់ទឹកស្លាប់។
បើតាមសាក្សីនៅកន្លែង កើតហេតុបានឲ្យដឹងថា ជនរងគ្រោះបានជិះម៉ូតូ ធ្លាក់ការដ្ឋានស្ពាន តាំងពីយប់ ថ្ងៃទី២៤ ខែកក្កដា រហូតដល់ម៉ោង៨ជាងព្រឹក ថ្ងៃទី២៥ ខែកក្កដានេះ ទើបប្រជាពលរដ្ឋប្រទះឃើញ ហើយក៏បង្កការភ្ញាក់ផ្អើលតែម្តង។
បើតាមប្រជាពលរដ្ឋបាននិយាយថា ការដ្ឋានសាងសង់ផ្លូវជាតិលេខ២១ B នេះ មិនមានដាក់ស្លាកសញ្ញាឲ្យបានត្រឹមត្រូវនោះទេ ដែលជាហេតុបង្កឲ្យមានគ្រោះថ្នាក់បែបនេះ៕


មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍