All posts by មេគង្គ ប៉ុស្តិ៍

បង់​ក្លា​ដេ​ស​សម្លាប់សមាជិក​ក្រុម​សកម្មប្រយុទ្ធ​៩​នាក់

​បង់​ក្លា​ដេ​ស​៖​ក្រុម​សកម្មប្រយុទ្ធ​ចំនួន​៩​នាក់​ដែល​បាន​នឹង​កំពុង​រៀបចំ​គម្រោង​វាយប្រហារ​មួយ​ដែល​ស្រដៀង​គ្នា​ទៅនឹង​ការវាយប្រហារ​នៅក្នុង​ហាង​កាហ្វេ​កាលពី​ថ្ងៃទី​០១ ខែកក្កដា​កន្លងទៅ ត្រូវបាន​ដែល​ប៉ូលិស​ប្រទេស​បង់​ក្លា​ដេ​ស​សម្លាប់​។​
​បាន​និយាយ​ពីថ្ងៃ​អង្គា​រថា ពួកគេ​បានសម្លាប់ ។​
​ប៉ូលិស​ប្រទេស​បង់​ក្លា​ដេ​សបាន​និយាយ​កាលពី​ម្សិលមិញ​ថា ក្រុម​សកម្មប្រយុទ្ធ​ទាំង​នោះបាន​លាក់ខ្លួន​នៅក្នុង​អគារ​មួយកន្លែង​ក្នុង​តំបន់​ជាយក្រុង​ដា​កា ហើយ​បាន​បើក​ការបាញ់ប្រហារ​មកលើ​ក្រុមប៉ូលិស​នៅពេល​កងកម្លាំង​ប៉ូលិស​ព្យាយាម​សម្រុកចូល​ទីតាំង​នោះ​។ ប៉ូលិស​អះអាងថា ក្រុម​សកម្មប្រយុទ្ធ​នេះ​ត្រូវបាន​គេ​ជឿថា ជា​សមាជិក​នៃ​ក្រុម​សកម្មប្រយុទ្ធ​មាន​ឈ្មោះថា JMB ដែល​បាន​សច្ចា​រ្យ​ស្មោះស្ម័គ្រ​ជាមួយ​ក្រុម​រដ្ឋ​អ៊ីស្លាម​ជ្រុលនិយម ISIS​។​
​គួររម្លឹកថា កាលពី​ថ្ងៃទី​០១ ខែកក្កដា​កន្លងទៅ មាន​ករណី​វាយប្រហារ​លើ​ហាង​កាហ្វេ​មួយកន្លែង​ក្នុង​ទីក្រុង​ដា​កា ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​២២​នាក់​បាន​ស្លាប់ និង​ច្រើន​នាក់​ទៀត​រង​ប​រួស​ផងដែរ​៕

b40d9849d6d93af7804bf83a54805bfd_L

រថយន្តទំនើបវីរៈប៊ុនថាំបុករថយន្តដឹកខ្សាច់របួស១០នាក់

​ខេត្តបាត់ដំបង​៖មនុស្ស​ប្រុស​ស្រីចំនួន​១០​នាក់​បាន​រងរបួស​ធ្ងន់​ស្រាល​បន្ទាប់ពី​រថយន្ត​ដឹក​អ្នកដំណើរ​វី​អាយ​ភីរបស់​ក្រុមហ៊ុន​វីរៈ​ប៊ុន​ថាំ បុក​រថយន្ត​ដឹក​ខ្សាច់​ពីក្រោយ​។​ ហេតុការណ៍នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៥ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​ព្រំប្រទល់​ស្វាយដូនកែវ និង​ស្រុក​មោងឫស្សី ស្ថិតក្នុង​ភូមិ​ថ្នល់​បត់ ឃុំ​ឫស្សី​ក្រាំង ស្រុក​មោងឫស្សី ខេត្តបាត់ដំបង​។

​លោក ឌឿ​ន សម្បត្តិ អធិការរង​ទទួល​ចរាចរណ៍​នគរបាល​ស្រុក​មោងឫស្សី​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​រថយន្ត​ដឹក​អ្នកដំណើរ វី​អាយ​ភី របស់​ក្រុមហ៊ុន ( វី​រះ​ប៊ុន​ថាំ )​ពាក់​ស្លាក​លេខ​ភ្នំពេញ 2AK- 2615 បើកបរ​ពី​ទិសដៅ​ពី​ភ្នំពេញ​ឆ្ពោះ​មក​បាត់ដំបង​ពេលមកដល់​ចំណុចកើតហេតុ ដោយសារ​បើក​លឿន​ង​ងិ​ត​មើលផ្លូវ​មិនឃើញ​ក៏​បុក​រថយន្ត​ដឹក​ខ្សាច់​ពីក្រោយ បណ្តាល​ឲ្យ​ខ្ទេច​កាប៊ីន​រថយន្ត​ផ្នែក​ខាងមុខ​ខ្លួនឯង បណ្តាល​ឲ្យ​រងរបួស​ស្រី​ប្រុស​១០​នាក់ ធ្ងន់​៨​នាក់ ស្រាល​២​នាក់ ត្រូវបាន​នគរ​បាលច​រា​ចរណ៍​ស្រុក​មោងឫស្សី និង​ចរាចរណ៍​ខេត្ត​ជួយ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ស្រុក​មោងឫស្សី និង​មន្ទីរពេទ្យ​ខេត្ត​។ ចំណែក​រថយន្ត​ដឹក​ខ្សាច់​មិន​ស្គាល់​អត្តសញ្ញាណ​បាន​បើក​រត់​គេចខ្លួនបាត់​៕

13866873_1743724289199467_1673953012_n13664714_1743724292532800_982590538_n13872413_1743724285866134_330072602_n

ប្រធានាធិបតី​បារាំង​ប្ដេជ្ញា​យកឈ្នះ​សង្គ្រាម​ប្រឆាំង​ក្រុម​ជ្រុលនិយម​

​ប៉ារីស​៖​ប្រធានាធិបតី​បារាំង​លោក ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ បាន​ប្ដេជ្ញាចិត្ត​ថា នឹង​យកឈ្នះ​សង្គ្រាម​ប្រឆាំង​ក្រុម​ជ្រុលនិយម​ឲ្យ​ខាងតែបាន​ក្រោយពី​ក្រុម​រដ្ឋ​អ៊ីស្លាម​បានសម្លាប់​បុព្វ​ជិត​សាសនា​គ្រឹ​ស្ត​មួយអង្គ​នៅក្នុង​ការវាយប្រហារ​មួយ​នៅ​ព្រះវិហារ​គ្រឹ​ស្ត​មួយកន្លែង​ក្នុង​តំបន់ Normandy នៅ​ភាគ​ខាងជើង​ប្រទេស​បារាំង​កាលពី​ថ្ងៃ​អង្គារ​។​
​លោក ហូ​ឡង់ បាន​ថ្លែង​សុន្ទរកថា​តាម​ទូរទស្សន៍​ជាតិ​ថា «​ការវាយប្រហារ​ព្រះវិហារ​គ្រឹ​ស្ត​សាសនា និង​ការសម្លាប់​បុព្វ​ជិត​មួយអង្គ ទាំងអស់នេះ​គឺជា​ការប្រឆាំង​នឹង​ជំនឿ​សាសនា​របស់​សាធារណជន​»​។​
​លោក​បាន​និយាយថា ប្រទេស​បារាំង​បាន​បង្កើន​វិធានការ​សន្តិសុខ​ច្រើនជាង​ពេលណាៗ​ទាំងអស់​នៅក្នុង​ប្រវត្តិសាស្ត្រ​សម័យ​ទំនើប​របស់ខ្លួន​នេះ ប៉ុន្តែ​វិធានការ​ទាំងនេះ​នឹងមិន​ប្រព្រឹត្ត​ហួសហេតុ​ពេក​រហូតដល់​បំបិទ​សិទ្ធិសេរីភាព​និង​ប្រជាធិបតេយ្យ​នោះទេ​៕

230716int7

តាម​ទាន់​ប្រពន្ធ​កំពុង​ជិះ​រថយន្ត​ជាមួយ​ប្រុស​ផ្សេង​ឈ្លោះ​គ្នា​ផ្អើល​

​រាជធានី​ភ្នំពេញ​៖​ករណី​ដេញ​វាយ​ប្រតាយប្រតប់​គ្នា​រវាង​ប្តី​ប្រពន្ធ​មួយគូ​ដែល​ទាន់​លែងលះ​ដាច់ស្រេច​បង្ក​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច បន្ទាប់ពី​ប្តី​បាន​តាម​ទាន់​ប្រពន្ធ​ខ្លួន​កំពុង​ជិះ​រថយន្ត​ជាមួយ​ប្រុស​ផ្សេង​។ ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង​១១​យប់ ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្សី មុខ​ទីស្តីការគណៈរដ្ឋមន្ត្រី ស្ថិតក្នុង​សង្កាត់​មិត្តភាព ខណ្ឌ​៧​មករា​។​
​តាម​សំដី​អ្នក​ដែល​បានឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​ពីរ​គ្រឿង បើក​តាម​បណ្តោយ​ផ្លូវ សហព័ន្ធ​រុស្សី​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ក្នុង​ល្បឿន​លឿន​ដេញ​កៀរ​គ្នា រហូតដល់​មុខ​ទីស្តីការគណៈរដ្ឋមន្ត្រី ក៏បាន​ឈប់​ហើយ​ចុះមក​ប្រតាយប្រតប់​គ្នា បង្ក​ជាការ​ភា្ញ​ក់​ផ្អើល ដល់​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​តាមផ្លូវ​។​
​បើតាម​សម្តី​បុរស​ជា​ប្តី​វិញ​បាន​អះអាងថា លោក​និង​ប្រពន្ធ​បាន​រៀប​អាពាហ៍ពិពាហ៍ ស្របច្បាប់​ជាច្រើន​ឆ្នាំ​មកហើយ តែ​ទើបតែ​រយៈពេល​២​ខែ​ចុង​ក្រោយនេះ​ទេ ដែល​ប្រពន្ធ​លោក​ចុះ​ចោលផ្ទះ​បាត់ៗ មិនសូវ​នៅផ្ទះ ធ្វើ​ឲ្យ​រូបលោក​សង្ស័យ និង​តាមដាន​ទើប​ដឹងថា ប្រពន្ធ​លោក​លួច​មក​នៅ​ជាមួយ​បុរស​ម្នាក់ ដែល​ជិះ​រថយន្ត Hammer​។​
​តែ​ស្ត្រី​ជា​ប្រពន្ធ​វិញ​បាន​ចោទ​បុរស​ជា​ប្តី​ថា មិនចេះ​រកស៊ី​អី​ទេ គឺ​ដេកចាំ​ចាយលុយ​នាង​ចិញ្ចឹម ធ្វើ​ឲ្យ​នាង​អស់ចិត្ត បានដាក់​ពាក្យ​ប្តឹងទៅ​តុលាការ ដើម្បី​លែងលះគ្នា តែ​អតីត​ប្តី​នាង​មិន​ព្រម​លែង​ទេ ហើយ​ចេះតែ​មក​តាម​រករឿង​នាង ធ្វើ​ឲ្យ​រូបនាង​ខ្មាស​គេ​។​
​ក្រោយពេល​ប្រតាយប្រតប់​គ្នា​មួយសន្ទុះ រួចមក​សម្ថ​កិច្ច​មូលដ្ឋាន​បាន​ចុះ​មកដល់​កន្លែងកើតហេតុ និង​បានធ្វើការ​សម្របសម្រួល ដើម្បី​ឲ្យ​ភាគី​ទាំងសងខាង ចេញ​ផុតពី​កន្លែងកើតហេតុ​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ​៕

fn-2016-07-27-07-51-32-1

ព្រឹត្តិបត្រ​ព័ត៌មាន និង​ការព្យាករណ៍​ពី​ម្ព​ស់​ទឹក​សម្រាប់​ថ្ងៃទី​២៧ ខែកក្កដា​

​រាជធានី​ភ្នំពេញ​៖​នៅ​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៦​នេះ​ការព្យាករណ៍​កម្ពស់​ទឹក នៅតាម​បណ្តា​ស្ថានីយ​ជលសា​ស្ត្រ​នានា រួមមាន​ស្ថានីយ​ទន្លេមេគង្គ​-​ស្ទឹងត្រែង​, ស្ថានីយ​ទន្លេមេគង្គ​-​ក្រចេះ​, ស្ថានីយ​ទន្លេ មេគង្គ​-​កំពង់ចាម​, ស្ថានីយ​បាសាក់​-​ចតុមុខ​, ស្ថានីយ​មេគង្គ​-​អ្នក​លឿង​, ស្ថានីយ​បាសាក់​-​កោះ​ខែល និង​ស្ថានីយ​ទន្លេសាប​-​ព្រែក​ក្តាម បាន​បញ្ជាក់ថា ខ្លះ​មានការ​កើនឡើង និង​ខ្លះទៀត​បាន​បន្ត​ស្រក​ចុះ​បន្តិច​៕ សូម​អាន​ព្រឹត្តិបត្រ​ព័ត៌មាន​របស់​ក្រសួង​ធនធានទឹក​ខាងក្រោម​នេះ​៖

13658977_505727079619203_191053393153588769_n

ម្សិលមិញ​ស្លាប់​មនុស្ស​៧​នាក់ របួសធ្ងន់​ស្រាល​២០​នាក់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​

​រាជធានី​ភ្នំពេញ​៖​យោងតាម​របាយការណ៍​របស់​អគ្គស្នងការ​ន​គ​របាល​ជាតិ​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៦​ម្សិលមិញ​នេះ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​១៣​លើក (​យប់​៦​លើក​) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៧​នាក់ រងរបួស​ធ្ងន់​១២​នាក់ និង​របួសស្រាល​៨​នាក់​។​
​ប្រភព​បន្តថា នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១៣​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​សរុប​ចំនួន​២៣​គ្រឿង រួមមាន​ម៉ូតូ​ចំនួន​១៦​គ្រឿង រថយន្ត​ធុន​តូច​ចំនួន​៣​គ្រឿង រថយន្ត​ធុន​ធំ​ចំនួន​៣​គ្រឿង យាន​ផ្សេងៗ​ចំនួន​១​គ្រឿង និង​អ្នក​ថ្មើរជើង​២​នាក់​។ ប្រភព​បញ្ជាក់ថា មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន​ល្មើស​ល្បឿន​៩​លើក​, ប្រជែង​គ្រោះថ្នាក់​២​លើក​, បត់​គ្រោះថ្នាក់​១​លើក និង​មិន​គោរព​សិទ្ធិ​១​លើក​។ ក្នុងនោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍​២២​នាក់​។​
​ជាមួយគ្នា​នោះ​នៅ​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៦ លទ្ធផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញថា យានយន្ត​ដែល​ល្មើស​សរុប​ទូទាំងប្រទេស​មាន ចំនួន​២៦១៣​គ្រឿង ក្នុងនោះ​បានធ្វើ​ការអប់រំ​ចំនួន​៩១៥​គ្រឿង និង​ពិន័យ​សរុប ចំនួន ១៦៩៨​គ្រឿង​៕

13650347_1742950005943562_272943438_n

តុលាការ​គ្រោង​កាត់ទោស​ម្តាយ​ឪពុក​លោក​ថោង សារ៉ាត់ និង អតីត​ឧត្ដមសេនីយ៍​យោធា​ចុងខែ​នេះ​

​រាជធានី​ភ្នំពេញ​៖​សាលាដំបូង​រាជធានី​ភ្នំពេញ នឹង​បើកសវនាការ សំណុំរឿង​ម្តាយ​ឪពុក​លោក​ថោង សារ៉ាត់ និង​អតីត​ឧ​ត្ត​ម​សេនីយ៍​យោធា​ម្នាក់ នា​ថ្ងៃទី​២៨ ខែកក្កដា​នេះ​។ នេះ​បើ​យោងតាម​ការ​ផ្តល់ព័ត៌មាន​ក្រៅផ្លូវការ​ពី​មន្ត្រី​តុលាការ រាជធានី​ភ្នំពេញ​។​
​គួរ​បញ្ជាក់ថា សវនាការ​ខាងលើនេះ គឺពាក់ព័ន្ធ​សំណុំរឿង​បាញ់ប្រហារ​លោក​ឧកញ៉ា អឹង ម៉េង​ជឺ នៅ​កណ្តាល​ក្រុងភ្នំពេញ កាលពីពេល​កន្លងទៅ ហើយ​ជនដៃដល់​និង​មេក្លោង​ឈ្មោះ ថោង សារ៉ាត់ ត្រូវបាន​ចាប់ខ្លួន​និង​កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​សរ​៕

Thong-Sarath-ឪពុកម្តាយ-ថោង-សារ៉ាត់1

Chelsea ត្រៀម​លុយ​ដេញថ្លៃ​ទិញយក Joao Mario

​បាល់ទាត់​៖​យោងតាម​ការចុះផ្សាយរ​បស់​កាសែត The Sun បាន​ឲ្យ​ដឹងថា ក្លិប​តោ​ខៀវ Chelsea បាន​ត្រៀម​ចំណាយលុយ​៤៦​លាន​ផោន ក្នុង​ការដាក់​ដេញថ្លៃ​ទិញយក​ខ្សែបម្រើ​ពី​ក្លិប Sporting គឺ​កីឡាករ Joao Mario​។​
​ខ្សែបម្រើ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់វ័យ​២៣​ឆ្នាំ​រូបនេះ ដែល​បាន​ជួយ​ឲ្យ​ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់​ឈ្នះ​ជើងឯក​ពានរង្វាន់ Euro 2016 នៅ​ប្រទេស​បារាំង កាលពី​ថ្មីៗ​នេះ បច្ចុប្បន្នកំពុង​តែមាន​ទំនាក់ទំនង​យ៉ាង​ជិតស្និត​ជាមួយនិង​ក្រុម​តោ​ខៀវ Chelsea ខណៈ ក្រុម Sporting បាន​បើកចំហ​ចំពោះ​ការផ្ទេរ​ចេញ​របស់​កីឡាករ​មួយ​នេះ​។​
​យ៉ាងណាមិញ លោក Antonio Conte អ្នកចាត់ការ​ទូទៅ​ថ្មី​របស់ Chelsea បាន​និយាយ​បញ្ជាក់ថា លោក​នឹង​ខិតខំ​ប្រឹងប្រែង ដើម្បី​បង្កើន​ការចុះហត្ថលេខា​ជាមួយ​កីឡា​វ័យ​២៣​ឆ្នាំ​រូបនេះ​បើទោះបីជា​ពួកគេ​អាច​ប្រឈមមុខ​នឹង​ការប្រកួតប្រជែង​ពី​ក្រុម Manchester United បន្ទាប់ពី​បរាជ័យ​ក្នុងការ​ដេញថ្លៃ​ទិញយក​កីឡាករ Paul Pogba ៕

3449592_heroa

មន្ត្រីជលផល​ម្នាក់់ ដែល​បាត់​ខ្លួន ក្នុង​ហេតុ​ការ​ខ្យល់ព្យុះ​លិច​ទូក ត្រូវបាន​គេ​ប្រទះឃើញ​ញ​សាកសព​ហើយ​

​ក្រចេះ​៖​មន្ត្រីជលផល​ដែល​ជួប​គ្រោះ​លិច​ទូក​បាត់​ខ្លួន​ត្រូវបាន​គេ​ប្រទះឃើញ​សព​គ្រោយពី​បាន​លិច​បាត​ខ្លួន់​រយៈពេល​២​យប់ និង​១​ថ្ងៃ ហើយ​ការប្រទះឃើញ​នៅវេលា​ម៉ោង​៧ និង​២៥​ព្រឹក​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៦ នៅក្នុង​ទន្លេ​ចំងាយ​ប្រមាណ​១​គីឡូម៉ែត្រ​ពី​កន្លែងកើតហេតុ នៅ​ចំណុច​វាល​ប្រណាំង​ខាងគ្រោម​កោះ​ទ្រាល​ភូមិ​វឌ្ឍនៈ ឃុំ​វឌ្ឍនៈ ស្រុក​សំបូរ​ខេត្តក្រចេះ​។​
​លោក ម៉ក់ ពន្លក អនុប្រធាន​ខណ្ឌ​ជលផល​បាន​ឲ្យ​ដឹងថា មន្ត្រីជលផល​ដែល​ជួប​គ្រោះថ្នាក់​ដោយសារ​ខ្យល់ព្យុះ​លិច​ទូក​ស្លាប់​នោះ​មានឈ្មោះ ឡេ សុខ​ឡេង ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​បឹង​កញ្ចក​ជើង ឃុំ​ព្រែ​កតា​មែក ស្រុក​ខ្សាច់​ក​ណ្ដ​ល ខេត្តកណ្ដាល មានកូន​ចំនួន​២​នាក់ ដោយ​កូន​បង​អាយុ​៥​ឆ្នាំ កូន​ប្អូន​អាយុ​៥​ខែ ហើយ​មាន​តួនាទី​នាយ​សង្កាត់រដ្ឋបាល​ជលផល​សំបូរ និង​ជា​ប្រធាន​ឆ្មាំ​អភិរក្ស​សត្វ​ផ្សោត​ប៉ុស្តិ៍​ន​រុង្គ​បាន​ជួប​គ្រោះថ្នាក់​លិច​ទូក​ស្លាប​នៅពេល​ចុះ​បំពេញបេសកកម្ម​ក្នុង​ទន្លេ​កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​អធ្រាត្រ​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៦​។​
​លោក ម៉ក ពន្លក បាន​ឲ្យ​ដឹង​ទៀតថា លោក អ៊ុក វិបុល ប្រធាន​នាយកដ្ឋាន​អភិរក្ស​ជលបាន​ឲ្យ​មន្ត្រីជលផល​ទាំង​ថ្នាក់​ក្រសួង​ដល់​មន្ទីរ​អោយ​យក​ថវិកា​ជួយឧបត្ថម្ភ​គ្រួសារ​សព​ដោយ​យកចិត្ត​ទុក​បំផុត​។ ក្នុងនោះ​ផងដែរ​អង្គការ WWF ជួយឧបត្ថម្ភ​ថវិកា​ចំនួន​៩៨០​ដុល្លារ​អាមេរិក​សំរាប់​ទិញ​មឈូស និង​ជួល​រថយន្ដ​ដឹក​សព​ទៅ​ស្រុកកំណើត​។​
​លោក​បាន​បន្ដទៀតថា ក្រោយ​រក​សាកសព​ឃើញ​ថ្នាក់ដឹកនាំ​ខណ្ឌ​ជលផល​អាជ្ញាធរ និង​នគរបាល​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ឃើញថា សព​នេះ​ពិតជា​លិច​ទូក​ស្លាប់​ពិតប្រាកដ​មែន ហើយក​បានប្រគល់​សព​ឲ្យ​គ្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

13866546_1743357115902851_366835171_n13649594_1743357119236184_583634236_n13664448_1743357112569518_303131088_n13866717_1743357122569517_1101293507_n13652369_1743357109236185_1380356591_n

យន្តហោះ​ដើរ​ដោយ​ថាមពលព្រះអាទិត្យ​បញ្ចប់​ដំណើរ​ជុំវិញ​ពិភពលោក​

​អន្តរជាតិ​៖​យន្តហោះ Solar Impulse 2 បាន​ចុះចត​នៅ​ថ្ងៃ​អង្គារ​ក្នុងប្រទេស​អារ៉ាប់​រួម​ដោយ​បញ្ចប់​ការធ្វើដំណើរ​របស់ខ្លួន​ដើម្បី​ក្លាយជា​យន្តហោះ​ដើរ​ដោយ​ថាមពលព្រះអាទិត្យ​ដំបូង​គេ​ដែល​ធ្វើដំណើរ​ជុំវិញ​ពិភព លោក​ដោយ​មិនមាន​ប្រេងឥន្ធនៈ​មួយ​តំណក់​ដើម្បី​លើកកម្ពស់​ថាមពល​កកើត​ឡើងវិញ​។​
​យន្ដហោះ​នេះ​បាន​ចុះចត​នៅ​ម៉ោង​០៤:០៥​ក្នុង​រដ្ឋធានី អា​ប៊ូ ដា​ប៊ី បន្ទាប់ពី​ហោះហើរ​អស់​រយៈពេល​ជាង ៤៨​ម៉ោង​ចេញពី​ទីក្រុង គែរ ដែល​នេះ​ជា​ជើង​ចុងក្រោយ​ក្នុងការ​ធ្វើដំណើរ​របស់​ខ្លួន​ដែល​បានចាប់ផ្តើម​នៅ​ថ្ងៃទី​៩​ខែមីនា​ឆ្នាំមុន​។​
​មានការ​អបអរសាទ​រ​និង​ទះដៃ​ស្វាគមន៍​ចំពោះ​យន្តហោះ​នេះ​នៅពេលដែល​វា​បានមក​ដល់ ព្រលានយន្តហោះ Al-Bateen Executive ជា​កន្លែង​ដែល​វា​ចាប់ផ្តើម​ដំណើរ​ជុំវិញ​ពិភពលោក​លើកដំបូងរ​បស់​ខ្លួន​។ នេះ​បើ​យោងតាម​សេចក្តីរាយការណ៍​របស់​អ្នកកាសែត AFP ។​
​អ្នករុករក​សញ្ជាតិ​ស្វី​ស​និង​ជា​ប្រធាន​គម្រោង​នេះ​គឺ​លោក Bertrand Piccard បាន​ស្ថិតនៅក្នុង​កាប៊ីន យន្ដ ហោះ​នេះ​ក្នុងអំឡុងពេល​ការហោះហើរ​ចម្ងាយ​២.៧៦៣​គីឡូម៉ែត្រ​ចេញពី​ទីក្រុង​គែរ​ដោយ​ឆ្លងកាត់​សមុទ្រ​ក្រហម វាល​ខ្សាច់​អារ៉ាប៊ីសាអ៊ូឌីត​ដ៏​ធំ​ល្វឹងល្វើយ​និង​ហោះ​ពីលើ​ឈូង​សមុទ្រ Gulf ។​
​ការហោះហើរ​នេះ​បានកំណត់​ការធ្វើដំណើរ​ចម្ងាយ​៤២.០០០​គីឡូម៉ែត្រ​ឆ្លងកាត់​ទ្វីប​ចំនួន​បួន មហាសមុទ្រ​ពីរ​និង​សមុទ្រ​បី​។​
​យន្តហោះ​មួយគ្រឿង​នេះ​គឺជា​លទ្ធផល​នៃ​ការស្រាវជ្រាវ​រយៈពេល​១២​ឆ្នាំ​របស់លោក Bertrand Piccard និង​លោក André Borschberg​។​
​យន្តហោះ​នេះ​មិនមាន​ទម្ងន់​ធ្ងន់​ជាង​រថយន្ត​ទេ​ប៉ុន្តែ​វា​មាន​ស្លាប​នៃ​យន្តហោះ Boeing 747 និង​បន្ទះ​សូ​ឡា ប្រហែល​១៧.០០០​បន្ទះ​បំពាក់​នៅលើ​ស្លាប​។​
​យន្ដហោះ​នេះ​បាន​ប្រើ​ថិរវេលា​ល្បឿន​មធ្យម​៨០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ អ្នកបើក​យន្តហោះ​នេះ​ត្រូវ​ប្រើ​ធុង​អុកស៊ីសែន​ដើម្បី​ដកដង្ហើម​នៅ​រយៈកម្ពស់​ខ្ពស់​និង​ស្លៀកពាក់​ឈុត​ដែល​បាន​រចនា​ឡើងជា​ពិសេស​ដើម្បី​ទប់ទល់​ជាមួយនឹង​លក្ខខណ្ឌ​ធ្ងន់ធ្ងរ ។​
​អ្នកបើក​ត្រូវ​ទប់ទល់​នឹង​សីតុណ្ហភាព​នៅក្នុង​កាប៊ីន​យន្ដហោះ​ដ៏​តូច​មួយ​ចាប់ពី​ដក​២០​អង្សា​សេ​ទៅដល់​បូក​៣៥​អង្សា​សេ​។​
​គួរ​បញ្ជាក់ថា លោក Piccard បាន​និយាយថា លោក​បានចាប់ផ្តើម​គម្រោង​នេះ​នៅ​ឆ្នាំ​២០០៣​ដើម្បី​បង្ហាញថា ថាមពល​កកើត​ឡើងវិញ​គឺអាច​សម្រេចបាន​ទាំង​មិនអាច​ទៅរួច​៕

Solar-Impulse

អ្នកនាំពាក្យ៖ការស៊ើបអង្កេត​លើ​ករណី​ឃាតកម្ម​លោក កែម ឡី មានការ​លំបាក​

​រាជធានី​ភ្នំពេញ​៖​ផ្ទុយ​ពីលើ​ក​មុន ដែល​សមត្ថកិច្ច​អះអាងថា យោងតាម​ចម្លើយសារភាព​របស់​ឃាតករ​ឈ្មោះ ជួប សម្លាប់ ធ្វើ​ឲ្យ​សមត្ថកិច្ច​មាន​ពន្លឺ​ច្រើន​ក្នុងការ​ឈានទៅ​ចាប់​មេខ្លោង នៅ​ពីក្រោយ​នៃ​អំពើ​ឃាតកម្ម​ដ៏​កក្រើក​នេះ ។ ប៉ុន្តែ​លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ ពេល​ថ្មីៗ នេះ បាន​ប្រាប់​វិទ្យុ​ក្នុងស្រុក​ថា ការស៊ើបអង្កេត​លើ​ករណី​ឃាតកម្ម​លោក កែម ឡី ជួប​ការលំបាក​ទៅវិញ​។​
​លោក ខៀវ សុភ័គ បានបញ្ជាក់ តាមរយះ​វិទ្យុ​ក្នុងស្រុក កាលពី​ម្សិលមិញ​ថា អាជ្ញាធរ​ពិបាកធ្វើ​ការស៊ើបអង្កេត ករណី​ឃាតកម្ម​លើ​លោក កែម ឡី ណាស់​ពីព្រោះ​ជនសង្ស័យ​អត់​ឆ្លើយ​អ្វី​ទាំងអស់ ហើយ​ឆ្លើយ​តែ​ពាក្យ​ដដែលៗ ។ លោក​បន្តថា សូម្បីតែ​សាវតា​ជាតិ ដូចជា ឪពុកម្តាយ​របស់​វា ក៏​វា​មិន​ទាំង​ឆ្លើយ​ថែមទៀត​……​វា​រឹងរូស​មែនទែន​។​
​ទាក់ទិន​ការលើកឡើង​របស់លោក ខៀវ សុភ័គ បានធ្វើ​ឲ្យ​សាធារណមតិ​មានការ​សង្ស័យ​យ៉ាងខ្លាំង ព្រោះថា អ្វីដែល​លោក ខៀវ សុភ័គ បានផ្តល់​បទសម្ភាសន៍​ខាងលើនេះ គឺ​ផ្ទុយស្រឡះ​ទៅនឹង​ការអះអាង​របស់​សមត្ថ​កិច្ច នាពេល​មុន​ដែល​លើកឡើងថា យោងតាម​ចម្លើយសារភាព​របស់​ជ​ន​ដៃដល់ គឺ​ធ្វើ​ឲ្យ​សមត្ថកិច្ច​មាន​ពន្លឺ​ច្រើន​ក្នុងការ​ឈានទៅ​វែកមុខ​មេខ្លោង​ដែល​នៅ​ពីក្រោយ​ខ្នង​នៃ​អំពើ​ឃាតកម្ម​នោះ ។​
​សាធារណជន​បានលើកឡើង​ថា តើ​ការអះអាង​របស់​សមត្ថ​កិច្ច​ពីលើ​ក​មុន​និង​ការអះអាង​របស់លោក ខៀវ សុភ័គ មួយណា​ពិត​មួយណា​មិន​ពិត ព្រោះថា ករណី​ឃាតកម្ម​លើ​លោក កែម ឡី ជា​រឿង​ដែល​ធ្វើ​ឲ្យ​កក្រើក​ទូទាំងប្រទេស និង​អន្តរជាតិ ។ ដូច្នេះ​មន្ត្រី​សមត្ថកិច្ច​គួរ​ផ្តល់ព័ត៌មាន​ជាក់លាក់ និង​អាច​យកជាការបាន ទាក់ទង​ករណីនេះ ហើយ​មិនអាច​ម្តង​និយាយ​អ​ញ្ចេះ​ម្តង​និយាយ​អ​ញ្ចោះ តាមតែ​អារម្មណ៍​នោះឡើយ​។​
​យ៉ាងណាក៏ដោយ លោក ខៀវ សុភ័គ បាន​បញ្ជាក់ថា សមត្ថកិច្ច​កំពុង​ដុតដៃដុតជើង ចំពោះ​ករណីនេះ ក្នុងពេលដែល​មានការ​លាប​ពណ៌​គ្នា ពាក់ព័ន្ធ​ករណី​ឃាតកម្ម​លើ​លោក កែម ឡី នេះ​៕

Khev-Sophak_CEN_20_12_14

Allen ​ផ្ទេរ​មក Stoke ក្នុង​កិច្ចសន្យា​រយៈពេល​៥​ឆ្នាំ​

​បាល់ទាត់​៖​ក្លិប Stoke City បាន​ចេញមក​បញ្ជាក់ថា​ក្លិប​បាន​ចុះហត្ថលេខា​ទិញយក​ខ្សែបម្រើ Joe Allen ពី​ក្លិប Liverpool លើ​កិច្ចព្រមព្រៀង​រយៈពេល​ប្រាំ​ឆ្នាំ​។​
​ខ្សែ​បម​ប្រើ​សញ្ជាតិ​វេ​ល​ស៍វ័យ​២៦​ឆ្នាំ​រូបនេះ បាន​ចូលរួម​ជាមួយ​ក្លិប​ហង្ស​ក្រហម Liverpool នៅពេលដែល​ផ្ទេរ​ចេ​ញេ​ពី​ក្លិប​ក្ងាន​សួរ Swansea City ក្នុងអំឡុង​ឆ្នាំ​២០១២ ប៉ុន្តែ​ឥឡូវនេះ​បាន​ផ្លាស់​មក​កីឡាដ្ឋាន Bet365 ជា​ផ្លូវការ​ហើយ​ក្នុងតម្លៃ​ពលកម្ម ១៣.៥​លាន​ផោន​។​
Allen បាន​ថ្លែង​តាម​គេហទំព័រ​ផ្លូវការ​របស់ Stoke City មុនពេល​ផ្លាស់​ទៅកាន់​ក្លិប​នេះ​ថា «​ខ្ញុំ​ពិតជា​មានការ​ស​ប្យា​យ​រីករាយ​ចំពោះ​ការផ្លាស់​កាន់​មក​នៅ​កីឡាដ្ឋាន​ថ្មី​»​។​”​ខ្ញុំ​ពិតជា​មានការ​រំភើប​យ៉ាងខ្លាំង​នូវ​អ្វីដែល​ខ្ញុំ​បានឮ​ពី​ការចាប់អារម្មណ៍​របស់​ក្លិប​ហើយ​វា​ពិ​ក​ជាមាន​ការលំបាក​ណាស់​ស​ម្រា​ប់​ការសម្រេចចិត្ត​របស់ខ្ញុំ​ក្នុងការ​ផ្ទេរ​ទៅ ប៉ុន្តែ ខ្ញុំ​នឹង​អាចមាន អនាគត​ល្អ នៅ Stoke City” ។​
​គួរ​បញ្ជាក់ថា Joe Allen បាន​ជួយ​ក្រុម​ជម្រើសជាតិ​វេ​ល​ស៍បាន​ឡើងទៅ​វគ្គ​ពាក់​កណ្តា​ក​ផ្តាច់ព្រ័ត្រ Euro 2016 នៅ​ប្រទេស​បារាំង កាលពីពេល​ថ្មីៗ​នេះ​៕

Capture9

ឃាត់ខ្លួន​វៀតណាម​៥៧​នាក់​រស់នៅ និង​ធ្វើការ​ដោយខុសច្បាប់​​

​រាជធានី​ភ្នំពេញ​៖​កម្លាំង​នគរបាល​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ សហការ​ជាមួយ​ស្នងការ​រដ្ឋា​ន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ចំនួន​៥៧​នាក់​លួច​ឆ្លងដែន​មក​ស្នាក់នៅ​គ្មាន​លិខិតឆ្លងដែន ធ្វើ​ការងារ​ខុសច្បាប់ និង​គ្មាន​ប័ណ្ណ​ការងារ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៦​នេះ​។​
​ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក ហៃ​សិឡា បាន​ឲ្យ​ដឹងថា ការឃាត់​នេះ​ខ្លួន​ជនជាតិ​វៀតណាម​ទាំង​៥៧​នាក់​នេះ ត្រូវបាន​ឃាត់​ខ្លូន​នៅ​ចំណុច​ផ្ទះជួល​លេខ ៤៣៤ ៣២១ ៣២៥ ផ្លូវ​លេខ​៣ PCD ស្ថិតក្នុង​ភូមិ​ថ្មី សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ក្នុងនោះ​៤៦​នាក់ វី​សា​អឺ នៅមាន​សុពលភាព ប៉ុន្ដែ​មិនមាន​ប័​ណ្ឌ​ការងារ និង​១១​នាក់​ផ្សេងទៀត មិនមាន​លិខិតឆ្លងដែន​។ លោក​បន្តថា ការចុះ​ត្រួតពិនិត្យ​នេះ​ក្រោម​ការដឹកនាំ​ដោយ​លោក សៀង សុខ ជា​ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​
​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក ហៃ​សិឡា បញ្ជាក់ថា ក្រោយពី​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ទាំងអស់នេះ ត្រូវបាន​បញ្ជូនទៅ​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍ ដើម្បី​សាកសួរ​បន្ដ និង​អនុវត្តតាម​នីតិវិធី​៕

fn-2016-07-26-09-49-59-0fn-2016-07-26-09-49-59-6fn-2016-07-26-09-49-59-1

ប្រទះឃើញ​សព​បុរស​ម្នាក់​ក្នុង​អូរ​មួយកន្លែង​នៅ​ស្រុក​ភ្នំព្រឹក​

​ខេត្តបាត់ដំបង​៖​សាកសព​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​នៅក្នុង​ទឹកអូរ​មួយកន្លែង​បង្ក​ឱ្យ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​០៦ និង​២៥​នាទី​យប់​ថ្ងៃទី​២៥ កក្កដា ២០១៦ ស្ថិតនៅ​ក្នុងភូមិ​ចក្រី ឃុំ​បារាំង​ធ្លាក់ ស្រុក​ភ្នំព្រឹក ។​
​តាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា គិត​មកដល់​ព្រឹក​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៦​នេះ​គេ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​សាកសព​បុរស​ខាងលើ​នៅឡើយ​ទេ គ្រាន់តែ​ដឹងថា ជា​ជន​ចំណាកស្រុក មក​ធ្វើក​ម្មករ​នៅ​តំបន់​នោះ​។ ទោះជា​យ៉ាងណា​សមត្ថកិច្ច​នៅ​ទាន់​អាចសន្និដ្ឋាន​បាន​នៅឡើយ​ថា ជា​ករណី​អ្វី​នោះ​។ បច្ចុប្បន្ន​សមត្ថកិច្ច​ស៊ើបអង្កេត​បន្ត៕

0005550c-b171-4075-b7fe-8c42d7d7cae386b891d7-f822-42cf-ab77-e6fc810c4667

ចាប់ខ្លួនឃាតករដែលសម្លាប់ស្រ្តីម្នាក់នៅទន្លេបាទីបានហើយ

ខេត្តកំពត​៖​កម្លាំង​នគរបាល​ខេត្តតាកែវ សហការ​ជាមួយ​កម្លាំង​នគរបាល​ខេត្តកំពត​បាន​ចាប់ខ្លួន​ឃាតករ​ម្នាក់​ដែល​សម្លាប់​ស្ត្រី​ជា​មន្ត្រី​ជាប់កិច្ចសន្យា​នៅ​មន្ទីរ​ទេសចរណ៍​ខេត្តកណ្តាល​នៅ​តំបន់​ទេសចរណ៍​ទន្លេបាទី​។ ការឃាត់ខ្លួន​នេះ​ធ្វើឡើង​នៅ​ល្ងាច​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្សារ​តានី ក្នុងស្រុក​អង្គរជ័យ ខេត្តកំពត​។​
​មន្ដ្រីនគរបាល បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​គឺមាន​ឈ្មោះ សាត មករា ហៅ​នី ភេទ​ស្រី អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​លាន ឃុំ​ចំបក់ ស្រុក​បាទី​។ បច្ចុប្បន្ន​ស្ដ្រី​ជា​ជនសង្ស័យ កំពុងស្ថិត​នៅក្រោម​ការ​សាកសួរ​បន្ដ របស់​សមត្ថកិច្ច​ជំនាញ​នៅឡើយ​។​
​សូមបញ្ជាក់ថា នៅ​ម៉ោង​១០ និង​៣០​នាទី ព្រឹក​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៦​នេះ នារី​វ័យក្មេង​ឈ្មោះ ជា សុជាតិ អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​សំរោង ក្រុង​តាខ្មៅ ខេត្តកណ្តាល ហើយ​ជាម​ន្ត្រី​ជាប់កិច្ចសន្យា នៅ​មន្ទីរ​ទេសចរណ៍​ខេត្តកណ្តាល ត្រូវបាន​ឃាតក កាប់​ពីក្រោយ​រុញ​ទម្លាក់​ទឹក នៅ​តំបន់​ទេសចរណ៍​ទន្លេបាទី ស្ថិត​ក្នុងភូមិ​ទន្លេបាទី ឃុំ​ក្រាំងធ្នង់ ស្រុក​បាទី ខេត្តតាកែវ ដោយ​មិនទាន់​ដឹង​មូលហេតុ​នៅឡើយ​នោះទេ​៕

fn-2016-07-25-17-50-32-113730817_1144129658993307_6570887841284666558_o-500x282