​ប្រទេស​ស្វា​ស៊ី​ឡង់​គ្រោងផ្តល់​លុយ​ដើម្បី​រក្សា​ព្រហ្មចារី​ស្រី​ក្រមុំ ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 October, 2014 ក+ ក-

ពួក​ស្រី​ក្រមុំ​ព្រហ្មចារី នៅ​ប្រទេស​ស្វា​ស៊ី​ឡង់ ត្រូវបាន​ផ្តល់​លុយ​ឲ្យ​ដើម្បី​រក្សាខ្លួន​ឲ្យ​នៅ​ព្រហ្មចារី​សម្រាប់​ស្តេច Mswati III របស់​ប្រទេស​នេះ​។    មាន​សេចក្តីរាយការណ៍​ថា ពួក​ស្រី​ព្រហ្មចារី​នៅ​ប្រទេស​ក្នុងចំណោម​ប្រទេស​ក្រីក្រ​បំផុត​មួយ​នេះ នៅ​ទ្វីបអាហ្វ្រិក​នេះ កំពុង​ត្រូវ​បានផ្តល់​លុយ​ឲ្យ​ចំនួន​១៨​ដុល្លារ​ក្នុង​មួយខែ ដើម្បី​ឲ្យ​ពួកគេ​រក្សាខ្លួន​ឲ្យ​នៅ​ព្រហ្មចារី ដោយ​ចៀសវាង​ការរួម​ភេទ​។​

ស្តេច​Mswati III​បានផ្តល់​ការគាំទ្រ​ដល់​គំរោង​ការរក្សា​ព្រហ្មចារី​នេះ​គឺ​ដើម្បី ទប់ស្កាត់​មេរោគ​អេដស៍​នៅ​ទូទាំងប្រទេស​មួយ​នេះ​។​
​ប៉ុន្តែ ក្រុម​អ្នក​រិះគន់ បាន​និយាយថា ស្តេច Mswati III អាយុ​៤៦​ឆ្នាំ ដែល​បាន​មាន​ប្រពន្ធ​ចំនួន​១៥​នាក់​រួចហើយ​នេះ​គ្រាន់តែ​ព្យាយាម​ធ្វើ ឲ្យ​ប្រាកដថា កូនក្រមុំ​ណា​ម្នាក់​(​របស់​ព្រះអង្គ​)​នៅ​អនាគត មិនមាន​ជំងឺ តែប៉ុណ្ណោះ​៕​ប្រភពៈ​cen

Untitled-1​ស្តេច Mswati III អាយុ​៤៦​ឆ្នាំ របស់​ប្រទេស​ស្វា​ស៊ី​ឡង់​