​ច​ន ច័ន្ទ​លក្ខិណា បង្ហាញ​អារម្មណ៍​ឆ្អែត​ចិត្ត​ពី​ទស្សនិកជន​ម្តង​ជា​ពីរដង ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 September, 2014 ក+ ក-

ភ្នំពេញៈ កាលពីដើម​ខែកញ្ញា ថ្មីៗ​នេះ តារា​សម្តែង​ជើងចាស់ នាង ច​ន ច័ន្ទ​លក្ខិណា បាន​រំលេច​សារ និង​ឃ្លី​ប​វីដេអូ​របស់​តារាចម្រៀង​បរទេស​ម្នាក់​ដោយ​នាង​បាន​សរសេរ​ជា​ភាសា​ខ្មែរ​ថា “​សូម​ផ្ញើជូន​អ្នក​ដែល​រិះគន់​អ្នកសិល្បៈ​ខ្មែរ ធ្វើខ្លួន​មិនគួរ​អោយ​ទស្សនិកជន​គាំទ្រ !!! ទង្វើ​បែបនេះ​មាន តែ​អ្នកសិល្បៈ​ខ្មែរ ?”​។​នៅក្នុង​ឃ្លី​ប វីដេអូ​នោះ គេ​សង្កេតឃើញថា​មាន តារាចម្រៀង​ស្រី ជនបរទេស​ម្នាក់​បាន​អង្គុយ​ច្រៀង​ជិត​បុរស​អ្នកមាន​ម្នាក់​ដោយ​បុរស​ម្នាក់​នោះបាន​យកលុយ​មក​បាច ពីលើ​នាង​ដែល​មើលទៅ តារា​ស្រី​ម្នាក់​នោះ ហាក់ដូចជា​គ្មាន​តម្លៃ​ជា​អ្នកសិល្បៈ​ឡើយ​។​

​នេះ​មិនមែនជា​លើក​ទី​១​ទេ ដែល​អ្នក​មេម៉ាយ​ចាយ​សម្រស់​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បង្ហាញ​ពី អារម្មណ៍ ផ្ទាល់ខ្លួន​ប្រតិកម្ម មិន​សំចៃ​ដៃ​ជាមួយ​ទស្សនិកជន ដែល​ធ្វើការ រិះគន់ ទៅលើ​អ្នកសិល្បៈ ម្តង​ជា​ពីរដង ដោយ​មួយ​រយៈពេល ចុងក្រោយ​នេះ តារា​ស្រី​រូបនេះ បាន​រំលេច​សារ ជាច្រើន បង្ហាញ ពី​អារម្មណ៍ ឈឺចាប់ របស់​នាង ក៏ដូចជា​អ្នកសិល្បៈ​ដទៃ ដែល​នាង​តែងតែ​ស្នើរ​ឲ្យ​ទស្សនិកជន និង​អ្នកគាំទ្រ​យល់ចិត្ត​អ្នកសិល្បៈ និង​បញ្ឈប់​គំនិត​ក្តិចត្រួយ​បន្ទោស​បង្អាប់​មកលើ សិល្បៈ​ខ្មែរ​ត ទៅទៀត ។​

តាមរយៈ​ការបង្ហាញ​ឃ្លី​ប​វីដេអូ​បែបនេះ គឺជា​ចេតនា​មួយ​របស់ តារា​ស្រី​កូន​មួយ​អ្នកនាង​ច​ន ច័ន្ទ​ចង់ បង្ហាញ​ឲ្យ ទស្សនិកជន​ដឹងថា​អ្វី ដែល​ពួកគាត់​ធ្លាប់តែ ជួយ​លើកស្ទួយ​គិតថា អ្នកសិល្បៈ​គេ​ត្រឹមត្រូវ​ល្អ គ្រប់យ៉ាង​ហើយ​ងាក​មក ធ្វើការ​រិះគន់​សិល្បៈ​ខ្មែរ​នោះ ត្រូវ​ពិចារណា​ថា​អ្នកសិល្បៈ​បរទេស ដែល​គេ​ខំ នាំគ្នា​គាំ ទ្រ​សរសើរ មិន​ដាច់​ពី​មាត់​នោះ​ក៏​មិន ប្រាកដថា​ល្អ​គ្រប់យ៉ាង លើសពី​សិល្បៈ​ខ្មែរ​ដែរ​។​ដូច្នេះ​ប្រជាពលរដ្ឋ​ខ្មែរ ក៏ដូចជា​ទស្សនិកជន​មួយ ចំនួន​ដែល​តែងតែមាន ផ្នត់គំនិត​រិះគន់​ជាន់ពន្លិច សិល្បៈ​ខ្មែរ​កន្លងមក​ត្រូវតែ ចាប់ផ្តើម​គិត​ឡើងវិញ​និង បញ្ឈប់​វប្បធម៌ បែប​នោះ​ទៀត​ទៅ​។​

​នៅក្នុង​ការ​បង្ហោះ​ឃ្លី​ប​វីដេអូ​ក្លី​បរ​បស់​តារា​ស្រី​រូបនេះ​ក៏បាន សរសេរ​នៅក្នុង Comment នាង​ដោយ​បង្ហាញ អារម្មណ៍​មិន​ពេញចិត្ត​ថា «​ខិតខំ​រាល់ថ្ងៃ​ហើយ​»៕