ខេត្តកណ្តាល៖បុរសម្នាក់ ខណៈដែលកំពុងអង្គុយយាមម៉ូតូ នៅពិធីរៀបមង្គលការ មួយក្បែរចិញ្ចើមផ្លូវស្រាប់តែត្រូវរថយន្តមួយគ្រឿង បើកជ្រុលទៅបុក បណ្តាលឲ្យស្លាប់ភ្លាម នៅនឹងកន្លែង ។ ហេតុការណ៍នេះ បានកើតឡើងកាលពី ម៉ោងជាង២២យប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវ លេខ២១A ខាងមុខសាលា បឋមសិក្សាតាម៉ាកុរស្មីសាមគ្គី ភូមិលេខ២ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល។
នគរបាលបានឲ្យដឹងថា រថយន្តបង្កម៉ាកកូរ៉ូឡាពណ៌ស ពាក់ផ្លាក់លេខភ្នំពេញ 2G 2512 បើកបរដោយ ឈ្មោះ ថូ ភេទប្រុស អាយុ២៣ឆ្នាំ មានមុខរបរដើរភ្នួងការ រស់នៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ចំណែកជនរងគ្រោះឈ្មោះ អាំ ខុម ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិក្បាលកោះ ឃុំកោះអន្លុងចិន ស្រុកស្អាង ខេត្តកណ្តាល។
នគរបាលបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ រថយន្តបង្កធ្វើដំណើរ ពីលិចទៅកើត លុះជិតដល់ចំណុច កើតហេតុ ស្រាប់រេចង្កូតជ្រុលទៅបុក រថយន្តកូរូឡាមួយគ្រឿង ចតក្បែរចិញ្ចើមផ្លូវរួចហើយ បានជ្រុលបុកជនរងគ្រោះ កំពុងអង្គុយនៅជិត ប្រជាការពារភូមិយាមម៉ូតូការគេ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅនិងកន្លែង ចំណែកអ្នកបើកបរ រថយន្តរងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសាដឹកយកទៅសង្គ្រោះ៕


ស៊ីរី៖មន្ត្រីយោធាជាន់ខ្ពស់ និងជាគណៈប្រតិភូ របស់ប្រទេសស៊ីរី លោក Asaad al-Zoubi បានថ្លែងឲ្យដឹងថា បច្ចុប្បន្នមានអង្គភាពយោធាកូរ៉េខាងជើងធំៗ ចំនួន២ កំពុងតែចូលរួមប្រយុទ្ធ នៅក្នុងសមរភូមិក្នុងប្រទេសស៊ីរី ដើម្បីកម្ចាត់ក្រុមឧទ្ទាម និងក្រុម ISIS។
មន្ត្រីជាន់ខ្ពស់យោធារូបនោះ បានបញ្ជាក់ថា អង្គភាពយោធាធំៗចំនួនពីរនោះ មានឈ្មោះថា Chalma-1 និង Chalma-7 ដែលបច្ចុប្បន្នមានទ័ពជាច្រើន អបដោយអាវុធទំនើប បាននិងកំពុងតែឈរជើងនៅក្នុងសមរភូមិក្នុងប្រទេសស៊ីរី។ «បើទោះបីជាកូរ៉េខាងជើង មានជម្លោះជាមួយនឹងលោកខាងលិច និងបណ្ដាប្រទេសជិតខាងក្ដី ពាក់ព័ន្ធនឹងរឿងបាញ់សាកនុយក្លេអែរ ប៉ុន្តែសម្រាប់ប្រទេសស៊ីរ និងកូរ៉េខាងជើងគឺជាមិត្តភក្ដីដ៏ស្និទស្នាលបំផុត»។ នេះជាសំដីរបស់លោក Asaad al-Zoubi ថ្លែងប្រាប់សារព័ត៌មានខាងលើ៕

រាជធានីភ្នំពេញ៖លោក សួន សេរីរដ្ឋា មេបក្សអំណាចខ្មែរ បានស្នើឲ្យមេបក្សនយោបាយ ដែលចាញ់គណបក្សប្រជាជនកម្ពុជា តាំងពី ឆ្នាំ១៩៩៨មកនោះ គួរតែឈប់ធ្វើនយោបាយ ផងដែរ ។
ការលើកឡើងរបស់ លោក សួន សេរីរដ្ឋា គឺសំដៅ គណបក្ស នយោបាយធំៗ មានដូចជាគណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្ស សម រង្ស៊ី គណបក្សសិទ្ធិមនុស្ស ដែលបច្ចុប្បន្នច្របាច់បញ្ចូលគ្នាជាគណបក្សសង្គ្រោះជាតិ។
លោក សួនសេរីរដ្ឋា បានសរ សេរនៅលើ Facebook របស់ខ្លួន ថា «ខ្ញុំ ចាត់ទុកលោក ហ៊ុន សែន ដូចជាកីឡាករម្ចាស់ខ្សែ ក្រវ៉ាត់ ទោះជាខ្សែក្រវ៉ាត់ ដែលគាត់កំពុងគ្រងនោះ បានមកដោយរបៀបណាក៏ដោយ គឺខ្ញុំនៅតែទទួលស្គាល់ថា បច្ចុប្បន្នគាត់ជាម្ចាស់ ខ្សែក្រវ៉ាត់។ ហើយខ្ញុំ ចាត់ទុកអ្នកនយោបាយ ដែលចាញ់លោក ហ៊ុន សែន តាំងពីឆ្នាំ ១៩៩៨ មកនោះ ជាកីឡាករចាញ់ ហើយអស មត្ថភាពក្នុងការដណ្តើមយកខ្សែក្រវ៉ាត់ពីលោក ហ៊ុន សែន។ ទោះចាញ់របៀបណា ក៏អ្នកចាញ់នៅតែមានប្រវត្តិថាចាញ់ដែរ ព្រោះមិន អាចបំបាក់ម្ចាស់ខ្សែក្រវ៉ាត់ និង មិនអាចដណ្តើមយកខ្សែក្រវ៉ាត់បាន»។
លោក សួន សេរីរដ្ឋា បានបន្ថែមថា «ខ្ញុំ ចង់ឲ្យអ្នកចាញ់ទាំងអស់នោះព្រមទទួលស្គាល់ថា ខ្លួនចាញ់ ខ្លួនអសមត្ថភាព។ បើ ទោះបីជាពលរដ្ឋឲ្យឈ្នះ ផ្តល់ជ័យជម្នះឲ្យ ក៏ពួកអ្នកនយោបាយដែលចាញ់លោក ហ៊ុន សែន តាំងពីឆ្នាំ ១៩៩៨ មកនោះ នៅតែចាញ់ ដែរ។ ដូច្នោះ ខ្ញុំ ចង់ឃើញពួកអ្នកចាញ់ទាំងអស់នោះលាលែងឈប់ធ្វើនយោបាយ» ៕

ភ្នំពេញ៖ស្វាមីលោកស្រី មូរ សុខហួរ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក ស្កត ឡេពឺត បានទទួលមរណភាពហើយ កាលពីវេលាម៉ោង១០ និង៣០នាទី យប់ម៉ិញម៉ោងនៅក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមលោកស្រី មូរ សុខហួរ ដែលសរសេរ នៅបណ្តាញទំនាក់ទំនងសង្គម (Facebook)។
បើតាមលោកស្រី ស្វាមីលោកស្រីស្លាប់ដោយសារជំងឺមហារីក ហើយលោកស្រីនឹងយកធាតុស្វាមីលោកស្រីមកកាន់ប្រទេសកម្ពុជា តាមអ្វីដែលលោក ស្កត ឡេពឺត ជនជាតិអាមេរិក ចង់ប្រើពេលវេលាចុងក្រោយនៅក្នុងខេត្តកំពត។
តាមព័ត៌មានស្វាមីលោកស្រី មួរ សុខហួរ គឺជាជនជាតិអាមេរិក ដែលសកម្មបំផុតក្នុងការរៀបចំគោលនយោបាយនិង យុទ្ធវិធីជួយដល់គណបក្សប្រឆាំង នាពេលកន្លងទៅ។ សំខាន់មហាបាតុកម្មប្រឆាំងរាជរដ្ឋាភិបាល ក្រោយការបោះឆ្នោតឆ្នាំ២០០៣៕

ខេត្តកោះកុង៖ចៅក្រមស៊ើបសួរ នៃសាលាដំបូង ខេត្តកោះកុង បានចេញដីកាចាប់ខ្លួន សកម្មជនអារ៉ែងជនជាតិអេស្ប៉ាញ លោក អាឡិច ហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន ( Alejandro Gonzalez Davidson ) ខណៈដែល សកម្មជន រូបនោះ អះអាងថា លោក នឹង ចូលមកប្រទេសកម្ពុជា បើទោះជាលោកមិនទទួលបានទិដ្ឋាការក៏ដោយ ដើម្បីប្រឈមមុខនឹងតុលាការ។
លោក អាឡិច ដែលត្រូវបានរដ្ឋាភិបាលបណ្តេញចេញពីកម្ពុជាកាលពីឆ្នាំ២០១៥ បានប្រាប់បណ្តាញសារព័ត៌មានថា លោកបានទទួលដីកាមួយ ចោទប្រកាន់លោកពីបទសមគំនិតក្នុងអំពើគំរាមកំហែងនិងធ្វើឲ្យខូចខាតដោយភ្ជាប់នូវបញ្ហាអ្វីមួយ ប្រព្រឹត្តទៅនៅស្រុកបទុមសាគរ ខេត្តកោះកុង កាលពីថ្ងៃទី២៦ដល់ថ្ងៃទី២៨ខែកក្កដា ឆ្នាំ២០១៥និងនៅថ្ងៃទី១២ខែសីហា ឆ្នាំ២០១៥។
លោក អាឡិច បានបញ្ជាក់ថា តុលាការបានបង្គាប់ឲ្យចាប់ខ្លួនលោកនិងបញ្ជាដល់កងកម្លាំងសាធារណៈឲ្យស្រាវជ្រាវចាប់និងនាំខ្លួនរូបលោកទៅពន្ធនាគារកោះកុងឬមណ្ឌលឃុំខ្លួនបណ្តោះអាសន្ននៅកន្លែងចាប់ខ្លួន។
តាមសកម្មជន តំបន់អារ៉ែង រូបនោះបានអះអាងថា លោកក៏បានស្នើរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីសុំទិដ្ឋាការចូលមកកម្ពុជាវិញ ដើម្បីចូលរួមសវនាការបំភ្លឺនៅខេត្តកោះកុង ។ ប៉ុន្តែត្រូវបានបដិសេធមិនទទួលលិខិតនោះ។ យ៉ាងណាក៏ដោយលោកនឹងរកមធ្យោបាយផ្សេងទៀត ដើម្បីចូលមកប្រទេសកម្ពុជា៕

ដោយះ សុភ័ណ្ឌ
ស្ទឹងត្រែង៖បុរសម្នាក់ជាកម្មករឡឥដ្ឋខឹងប្រពន្ធនិយាយទូរស័ព្ទទាក់ទងជាមួយប្រុសក្មេងបានទិញសាំងកន្លះលីត្រគប់លើប្រពន្ធរួចដុតទាំងរស់បណ្តាលឲ្យរលាកយ៉សងធ្ងន់ធ្ងរត្រូវបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះ ចំណែកបុរសជាប្តីត្រូវបាននគរបាលឃាត់ខ្លួនយកមកសួរនាំ។
ហេតុការប្តីដុតប្រពន្ធនេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២៧ខែមីនាឆ្នាំ២០១៦ ក្នុងទីតាំងឡឥដ្ឋ ស្ថិតក្នុងភូមិស្រែពោធិ សង្កាត់ស្រះឬស្សី ក្រងស្ទឹងត្រែង។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះផេង វិចិត្រ ភេទប្រុស អាយុ៣៥ឆ្នាំ (ប្តី)មានស្រុលកំណើតភូមិខ្សាច់ប្រឆេះកណ្តាល ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ។ចំណែកប្រពន្ធឈ្មោះចៅ ហ៊ានភេទស្រី អាយុ៣៤ឆ្នាំ(ជនរងគ្រោះ)មានស្រុកកំណើតភូមិចំបក់ឬស្សីកែ ស្រុកព្រែប្រសព្វ ខេត្តក្រចេះ បច្ចុប្បន្នស្នាក់នៅក្នុងសិប្បកម្មឡឥដ្ឋ ភូមិស្រែពោធិ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង។
សមត្ថកិច្ចបានបន្តឲដឹងទៀតថានៅថ្ងៃកើតហេតុបុរសជាប្តីបានយកទូរស័ព្ទប្រពន្ធមកបើកស្តាប់សឡេងថតក្នុងទូរស័ព្ទពីការនិយាយទាក់ទងជាមួយប្រុសក្មេង និងបានបើកឲ្យប្រពន្ធរបស់ខ្លួនស្តាប់ ហើយប្រពន្ធបានឆក់យកទូរស័ព្ទយកមកបិទ ខ្លួនក៏ខឹងបានដើរទៅទិញសាំងកន្លះលីត្រដាក់ក្នុងថង់ ខណប្រពន្ធកំពុងដេកក្នុងអង្រឹងមិនដឹងខ្លួនគេបានគប់សាំងទៅលើប្រពន្ធរួចដុតទាំងរស់ តែត្រូវបានបងប្អូនជាកម្មករដែលនៅជិតនោះនាំគ្នាចូលជួយពន្លត់រួចដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យខេត្ត។
សមត្ថកិច្ចបន្តថាក្រោយកើតហេតុ ត្រូវបានម្ចថៅកែឡឥដ្ឋឈ្មោះដែង ភារម្យ រាយការណ៍ឲ្យសមត្ថកិច្ចចុះឃាត់ខ្លួនជនសង្ស័យមកកាន់អធិការដ្ឋានក្រុងដើម្បីសាកសួរ។
ជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានប្រើហិង្សាលើប្រពន្ធពិតប្រាកដមែន ដោយសារគេតែងតែលបលួចនិយាយទូរស័ព្ទជាមួយប្រុសក្មេងម្នាក់ ឈ្មោះភា ដែលគេធ្លាប់ធ្វើឡឥដ្ឋជាមួយគ្នានៅខេត្តកំពង់ធំ ហេតុតែគេនិយាយមិនស្តាប់ទើបសម្រេចចាក់សាំដុតតែម្តង។
បច្ចុប្បន្នជនសង្ស័យកំពុងស្ថិតក្រោមការឃាត់ខ្លួននៅអធិការក្រងសាកសួរពីសមត្ថកិច្ចជំនាញដើម្បីចាត់ការតាមនីតិវិធី។ចំណែកជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត៕




រាជធានីភ្នំពេញ៖លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ស្ដីពីស្ថានភាពសិទ្ធិ មនុស្សនៅកម្ពុជា បានដាក់សំណើ៥ចំណុច ទៅ គ.ជ.ប កាលពីព្រឹកមិញ ទាក់ទងដំណើរការបោះឆ្នោត នៅឆ្នាំ២០១៧-២០១៨ ដោយផ្ដោតសំខាន់ ទៅលើបញ្ហា រួមមាន៖ ទី១-ការធ្វើអត្តសញ្ញាណប័ណ្ណ , ទី២-ប្រជាពលរដ្ឋធ្វើការ នៅក្រៅប្រទេស , ទី៣-ជនជាតិ ដើមភាគតិចដែលមិនចេះ និយាយភាសាខ្មែរ , ទី៤-អប់រំប្រជាពលរដ្ឋ ឲ្យបោះឆ្នោតមានភាព អព្យាក្រឹត្យ និងទី៥-ព្យាយាមមើលដំណើរការ គ.ជ.បក្នុងការបោះឆ្នោត។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ. ប បានឆ្លើយតប ចំពោះ សំណើរទាំង៥នោះ ដោយបញ្ជាក់ថា ទី១ ការធ្វើអត្តសញ្ញាណប័ណ្ណ សភាជាតិខ្មែរ ទោះបីជាក្រសួងមហាផ្ទៃ លោកធ្វើមិនទាន់ឬ ទាន់យ៉ាងណាក្តី ប៉ុន្ដែ គ.ជ.ប រៀបចំនីតិវិធី ដើម្បីឲ្យអ្នកពុំទាន់មាន អត្តសញ្ញាណប័ណ្ណខ្មែរ គឺអាចប្រើប្រាស់នូវឯកសារបញ្ជាក់ ក្នុងការបោះឆ្នោត។ ទី២-ប្រជាពលរដ្ឋធ្វើការ នៅក្រៅប្រទេស គ.ជ.ប មិនមានលទ្ធភាព រៀបចំការចុះឈ្មោះបោះឆ្នោត នៅក្រៅប្រទេសបានទេ ប៉ុន្ដែការចុះឈ្មោះបោះ ឆ្នោតមានរយៈពេលបីខែ ដូច្នេះប្រជាពលរដ្ឋ មកធ្វើដំណើរចុះឈ្មោះបាន។ ទី៣-អប់រំជនជាតិ ដើមភាគតិចដើម្បី ឲ្យគាត់យល់ ក្នុងនោះគ.ជ.ប ប្រើប្រាស់គ្រប់រូបភាព ដើម្បីអប់រំសាធារណៈជន សម្រាប់ជនពិការ ប្រើប្រាស់ ភាសា កាយវិការ។ សម្រាប់ជនជាតិ ដើមភាគតិចទោះបី មិនចេះភាសាខ្មែរ ប៉ុន្ដែមានរូបភាពជាគំនូរ មានអ្នកបកប្រែ។
លោក ហង្ស ពុទ្ធា បានបញ្ជាក់ថា លោកស្រីបានវាយតម្លៃខ្ពស់ ចំពោះគ.ជ.ប ដែលធ្វើបានល្អ ហើយមាន សង្ឃឹមថា នឹងមានលទ្ធផល ល្អប្រសើរទៀត សម្រាប់ជាផលប្រយោជន៍ ប្រទេសជាតិ៕


ខេត្តសៀមរាប៖កម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាល ខេត្តសៀមរាបបានចាប់ឃាត់ថ្នាំដែលជាអាហារបំប៉ន និងឡេលាបខ្លួន៥៤កេស (បិតជិត) រួមទាំងវ៉ាលី១ និងថង់យួរ៤ដែលនាំចូលពីអាមេរិកតាមព្រលានយន្ដហោះអន្តរជាតិខេត្តសៀមរាប រួមនឹងរថយន្ដ១គ្រឿង និងម្ចាស់ឥវ៉ាន់។
នាយការិយាល័យនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបលោកវរសេនីយឯក សឿន សេន បានប្រាប់ឲ្យដឹងថា ស្ដ្រីដែលនាំផលិតផលទាំងនេះចូលមានឈ្មោះ ជា ណារី អាយុ៤២ឆ្នាំ រស់នៅភូមិដក់ពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប គឺឃាត់ខ្លួននៅវេលាម៉ោង២៣ និង៤៥នាទី រាត្រីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦ ហើយសមត្ថកិច្ចក៏បានឃាត់ខ្លួន អ្នកបើកបររថយន្ដម្នាក់នោះមកសួនាំផងដែរ។
លោកបញ្ជាក់ថា ឥវ៉ាន់ទាំងនេះត្រូវបានកម្លាំងរបស់លោក តាមចាប់បាននៅភូមិគោកដូង សង្កាតទឹកវិល ក្រុងសៀមរាប នៅចំណុចខាងមុខស្នងការដ្ឋាននគរបាល ខេត្តសៀមរាប គឺឃាត់បានថ្នាំ/អាហារបំប៉ន និងឡេលាបខ្លួនចំនួន៥៤កេស (បិតជិត) និង១វ៉ាលី និង៤ថង់យួរ រថយន្ដដឹក១គ្រឿង លេខភ្នំពេញ 2AF-7251 បញ្ជូនមកស្នងការនគរបាលខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕




រាជធានីភ្នំពេញ៖ស្ត្រី២នាក់ដែលស្រឡាញ់ភេទដូចគ្នា បានសម្រេចចិត្តបបួលគ្នាផឹកថ្នាំបំពុលសត្វល្អិត ដើម្បីបញ្ចប់ជីវិតទាំងអស់គ្នា ប៉ុន្តែមិនបានសម្រេច ដោយស្លាប់ម្នាក់(ជាតួឯកប្រុស) និងម្នាក់ទៀត(ជាតួឯកស្រី) ត្រូវបានក្រុមគ្រួសារ ដឹកយកទៅសង្គ្រោះបន្ទាន់ នៅឯមន្ទីរពេទ្យលោកសង្ឃ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤ និង៣០នាទីទៀបភ្លឺថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦នេះ ស្ថិតនៅផ្ទះជួលក្នុងភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សកែវ រាជធានីភ្នំពេញ។
ប្រភពពីនៅកន្លែងកើតហេតុបានឲ្យដឹងថា នារីដែលស្លាប់ឈ្មោះស្រី លីន (ជាតួប្រុស) មានទីលំនៅក្នុងភូមិទម្លាប់ ឃុំសោម ខេត្តតាកែវ។ រីឯនារីម្នាក់ទៀតដែលជាតួឯកស្រីហើយត្តួវបានក្រុមគ្រួសារដឹកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យលោកសង្ឃនោះមានឈ្មោះ វ៉ាន ស៊ីវម៉ី អាយុ១៦ឆ្នាំ ជាអ្នកលក់ដូរស្នាក់នៅផ្ទះជួលក្នុងភូមិកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិក្បាលក្រពើ ឃុំអង្គស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។
ប្រភពបន្តថា នារីរងគ្រោះទាំង២នាក់នេះ បានស្រឡាញ់គ្នារយៈពេលជិត៣ខែមកហើយ គឺតាមរយៈទូរស័ព្ទច្រឡំលេខ ហើយនារីដែលជាតួឯកប្រុសនោះ តែងតែមកដេកជាមួយនារីជាគូស្នេហ៍នៅក្នុងផ្ទះជួលខាងលើជាញឹកញាប់។ ក្រោយពីបានទំនាក់ទំនងគ្នា ក៏មានការជំទាស់ពីក្រុមគ្រួសារខាងនារីដែលជាតួឯកខាងស្រី(គូស្នេហ៍)និងបានណែនាំកុំឱ្យគិតតែពីរឿងស្នេហាបែបនេះអី ត្រូវគិតពីការរកស៊ីចិញ្ចឹមជីវិតវិញ។ហើយពួកគេទាំង2នាក់បានគិតខ្លីហើយនាំគ្នាផឹកថ្នាំបំពុលសត្វល្អិតសម្លាប់ខ្លួន ដោយសារតែបញ្ហាបែបនេះដោយសារតែគ្មានក្រុមគ្រួសារគាំទ្រហើយគិតខ្លីនាំគ្នាបញ្ចប់ជីវិតតែម្តង។
ក្រោយកើតហេតុសពត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើតរីឯជនរងគ្រោះម្នាក់ទៀតកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យលោកសង្ឃនៅឡើយទេ៕



ខេត្តប៉ៃលិន៖បុរសជាកម្មករពីរនាក់ ត្រូវកាបឆក់ស្លាប់ភ្លាមៗ នៅនឹងកន្លែង ខណៈ ជនរងគ្រោះទាំងពីរនាក់ លើកដែកមូលប្រវែង៨ម៉ែត្រ ដើម្បីសង់ដំបូលរោងប្រក់តង់ដាក់ផ្លែ ស្វាយ និងដូង តែជាអកុសល់ដែលទៅប៉ះនឹងខ្សែកាបជិតនោះ ក៏ឆក់ជាប់តែម្តង ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩ និង៣០នាទីព្រឹថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅចំណុចមុខផ្ទះ ស្ត្រី ឈ្មោះខៀវ សុគន្ធារី ជាប់ផ្លូវជាតិលេខ ៥៧ ក្នុងភូមិអូរច្រាកណ្តាល សង្កាត់ទួលល្វា ក្រុងប៉ៃលិន។
ប្រភពព័ត៌មានពីលោក អ៊ុក សុធា នាយប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ទួលល្វា បា នឱ្យដឹងថា ជនរងគ្រោះទី១. ឈ្មោះ ង៉ា ហន ភេទប្រុស អាយុ២៣ឆ្នាំ ជាកម្មករ ស្លាប់នៅនឹងកន្លែង មានទីលំនៅក្នុងភូមិបល័ង្ក ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ទី២. ឈ្មោះ លឿម ផល្លា ភេទប្រុស អាយុ៣៤ឆ្នាំ ជាកម្មករដូចគ្នា ស្លាប់នៅនឹងកន្លែងដែរ មាន ស្រុកកំណើតរស់នៅភូមិចក ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បច្ចុប្បន្នម កស្នាក់នៅធ្វើការកន្លែងកើតហេតុខាងលើ ។
ប្រភពបានបន្តទៀតថា មុនពេលកើតហេតុ គេឃើញកម្មករជាច្រើននាក់ បាននាំគ្នា យកដែកជាច្រើនដើម ដើម្បីសង់ធ្វើរោងប្រក់តង់ សម្រាប់ដាក់ផ្លែស្វាយ និងដូង ដើម្បីរៀប ចំផ្ទេរដាក់រថយន្តមួយទៀត ទុកដឹកទៅលក់នៅឯប្រទេសថៃ លុះពេលកើតហេតុ ជនរង គ្រោះទាំងពីរនាក់ខាងលើ ក៏បានឡើងលើដើមក្រខុប ដើម្បីយកដែកមូលប្រវែង៨ម៉ែត្រ ចងភ្ជាប់នឹងដើមឈើនេះ សម្រាប់ពាក់តង់ពីលើ តែពេលនោះដែកធ្ងន់ពេកក៏ធ្លាក់ទៅប៉ះនឹ ងខ្សែកាប ដែលគ្មានស្រោម ធ្វើឱ្យឆក់ឆេះគាបទើលើដើមក្រខុបតែម្តង ។ មួយសន្ទុះក៏ធ្លាក់ មកក្រោម បន្ទាប់មកកម្មករដទៃទៀតក៏ចូលទៅជួយសង្គ្រោះ តែជាអកុសល់ ជនរងគ្រោះ ទាំងពីរនាក់បានផុតដង្ហើមស្លាប់បាត់ទៅហើយ ។
បច្ចុប្បន្នសពជនរងគ្រោះទាំងពីរនាក់ ត្រូវបានសាច់ញាតិ ដឹកតាមរថយន្តបញ្ជូនទៅ ស្រុកកំណើតនៅឯខេត្តបន្ទាយមានជ័យ ដើម្បីរៀបចំចាត់ចែងតាមប្រពៃណី៕



រាជធានីភ្នំពេញ៖អតីតសមាជិកជាន់ខ្ពស់ គណបក្សសង្គ្រោះជាតិ លោក អ៊ុក ស៊ុយ បានប្រកាសថា លោកបានដើរចេញពីគណបក្សសំបុកឃ្មុំ សង្គមប្រជាធិបតេយ្យ របស់លោក ម៉ម សូណង់ដូរ ហើយ ទៅបង្កើតគណបក្សថ្មី មួយទៀត។
លោក អ៊ុក ស៊ុយ បានឱ្យដឹងថា លោក នឹងធ្វើសន្និសីទកាសែតមួយ នៅម៉ោង២៖០០រសៀល ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦នេះ នៅសណ្ឋាគារអ៊ីមភើរៀល ដើម្បីបញ្ជាក់ពីមូលហេតុទាំងអស់ ដែលក្នុងនោះ មានមូលហេតុដែលលោកចាកចេញពី គណបក្សសង្គ្រោះជាតិផង មូលហេតុដែលលោកចាកចេញ ពីគណបក្សសំបុកឃ្មុំផង និងមូលហេតុដែលលោក បង្កើតគណបក្សថ្មី មួយទៀតផង។
អ្នកវិភាគនយោបាយលើកឡើងថា អ្នកនយោបាយមិនគួរផ្លាស់ប្តូរទ្រនំញឹកញ៉ាប់ពេក នោះទេ ព្រោះថា ការដើរចេញពីទ្រនំទី១ អាចបញ្ជាក់ថា ទ្រនំចាស់មិនល្អ ប៉ុន្តែការដើរចេញពីទ្រនំទី២ អាចមានន័យផ្ទុយពីនេះ៕

រាជធានីភ្នំពេញ៖លោក សាន្ត ប៊ុនធឿន ត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេចប្រកាសសាលក្រម ផ្តន្ទាទោស ដាក់ពន្ធនារគាររយៈពេល ៤ខែ និងពិន័យជាប្រាក់ចំនួន ៨០ម៉ឺនរៀល ដាក់ចូលថវិការរដ្ឋ។ ការប្រកាសសាសក្រមនេះធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦នេះ។
គួររំលឹកថា លោក សាន្ត ប៊ុនធឿន ជាសារព័ត៌មានមួយរូប ដែលគេតែងតែឃើញ នៅក្នុងបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុកត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធនិងបទល្មើសបើកបរមានកម្រិតជាតិអាកុល 0,64Mg/l ល្មើសនឹងច្បាប់ ចរាចរណ៍ផ្លូវគោក ត្រង់ជំពូកទី១០ ទោសបញ្ញត្តិមាត្រា៧៧៕

តួកគី៖យន្តហោះចម្បាំងតួកគីប្រមាណ១២គ្រឿងបានធ្វើប្រតិបត្តិការរួមគ្នាប្រឆាំងក្រុមឃឺដ(PKK)ចំនួន១១គោលដៅស្ថិតនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ ក្នុងនោះបានបំផ្លាញឃ្លាំងរំសេវ និងជម្រករបស់ក្រុមឃឺដអស់ជាច្រើនកន្លែង។ នេះបើយោងតាមការបញ្ជាក់ពីមន្ត្រីយោធាតួកគីកាលពីម្សិលមិញ។
ប្រភពខាងលើបន្ថែមថា នេះជាយុទ្ធនាការប្រឆាំងក្រុមឃឺដកាន់តែខ្លាំង បន្ទាប់ពីមានហេតុការណ៍បំផ្ទុះគ្រាប់បែករថយន្តកាលពីថ្ងៃទី១៣មីនា សម្លាប់មនុស្ស៣៧នាក់ និងរបួសជាច្រើននាក់នៅទីក្រុងអង់ការ៉ា ប្រទេសតួកគី។
គួរបញ្ជាក់ថា ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកនោះត្រូវបានក្រុមឃឺដជាអ្នកចេញមុខទទួលខុសត្រូវផងដែរ៕

រាជធានីភ្នំពេញ៖លោក ស្រី ចំរើន តំណាងក្រុមយុវជន និងនិស្សិតមកពីសាកលវិទ្យាល័យនានា ក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦នេះ បានដាក់ញត្តិ ស្នើសុំជូនលោក អេង ឆៃអ៊ាង ប្រធានគណៈកម្មការទី១ នៃរដ្ឋសភា ទទួលបន្ទុក សិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនង រដ្ឋសភា ព្រឹទ្ធសភា ដើម្បីស្នើសុំពន្លឿន ការកោះហៅ លោក កឹម សុខា ចូលខ្លួនបំភ្លឺ ជុំវិញខ្សែអាត់សម្លេងអសីលធម៌ តាមនិតិវិធីរបស់រដ្ឋសភា។
នៅមិនទាន់មានការឆ្លើយតបយ៉ាងណាពីលោក អេង ឆៃអ៊ាង នៅឡើយទេ រហូតមកដល់ពេលនេះ គ្រាដែលគណៈកម្មាធិការរដ្ឋសភាមួយនឹងទទួលស្តាប់ការបំភ្លឺរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នារសៀលនេះជុំវិញការអនុវត្តនិតិវិធីរបស់តុលាការ៕

ខេត្តព្រៃវែង៖កម្លាំងនគរបាលខេត្តព្រៃវែងកាលពីយប់មិញ បានចាប់ខ្លួនបក្ខពួកក្រុមចោរប្លន់ម្នាក់ដែលធ្លាប់ចូលរួមធ្វើសកម្មភាពប្លន់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋយ៉ាងសកម្មភាពនាពេលកន្លងទៅ ហើយបានរត់គេចខ្លួនចេញពី ស្រុកអស់រយៈពេលជាង១០ឆ្នាំ។
តាមសមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យរូបនេះមានឈ្មោះ ហែល ហាន អាយុ៣៧ឆ្នាំ រស់នៅឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង៕


មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍