All posts by មេគង្គ ប៉ុស្តិ៍

តុលាការ​ភ្នំពេញ​ដោះលែង​ស្រីក្មេង​បើក រថយន្ត​បុក​មនុស្សស្លាប់នៅខណ្ឌ ឫស្សីកែវ

ដោយ៖ស សាម

​ភ្នំពេញ​៖ ប្រភពព័ត៌មាន​ពី​មន្ត្រី​ពន្ធនាគារ​រាជធានី​ភ្នំពេញ​( PJ ) បាន​ប្រាប់ថា តុលាការក្រុង​ភ្នំពេញ​នៅវេលា​ថ្ងៃត្រង់​ទី​១១ ខែមីនា នេះ បានសម្រេច​ដោះលែង​ស្ត្រី​វ័យក្មេង​ម្នាក់​ដែល​បាន​បើករថយន្ត​ម៉ាក​កា​មេ​រី​ឆ្លាម​បុក​មនុស្ស​ស្លាប់​២​នាក់ និង​របួស​៣​នាក់​នៅ​ខណ្ឌ​ឬ​ស្សី​កែវ កាលពី​រំលងអធ្រាត្រ​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៥ ។​

​ប្រភព​បន្តថា ជន​ត្រូវ​ចោទ​ឈ្មោះ រ៉ូ​នី សេរី​វ​ឌ្ឍ​នា ភេទ​ស្រី​អាយុ​២២​ឆ្នាំ ជា​និស្សិត មាន​ទីលំនៅ​ផ្ទះ​លេខ​៤២P ផ្លូវ​លេខ​១៥ សង្កាត់​ភ្នំពេញ​ថ្មី​ខណ្ឌ​សែន​សុខ ត្រូវបាន​អនុញ្ញាត​ឱ្យទៅ​ផ្ទះ​វិញ​ទាំង​កណ្តាលថ្ងៃត្រង់​ម៉ោង​១២ ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៦​នេះ យោងតាម​ដីកា​បង្គាប់​ឱ្យ​ដោះលែង​របស់​ចៅក្រម​នៃ​សាលាដំបូង​ក្រុងភ្នំពេញ​។​

​សូមបញ្ជាក់ថា ជន​ត្រូវ​ចោទ​ឈ្មោះ រ៉ូ​នី សេរី​វ​ឌ្ឍ​នា ភេទ​ស្រី​អាយុ​២២​ឆ្នាំ មុខរបរ​និស្សិត​មាន​ទីលំនៅ​ផ្ទះ​លេខ​៤២P ផ្លូវ​លេខ​១៥ សង្កាត់​ភ្នំពេញ​ថ្មី​ខណ្ឌ​សែន​សុខ ត្រូវបាន​លោក ជូន សុរា​សី ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ PJ កាលពី​ល្ងាច​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៥​កន្លងទៅ​ក្រោម​ការចោទប្រកាន់​ពីបទ បើកបរ​ដោយ​ធ្វេសប្រហែស ខ្ជីខ្ជា មិន​ប្រុងប្រយ័ត្ន បណ្តាលអោយ​ស្លាប់​អ្នកដទៃ យោងតាម​មាត្រា ៨៥ នៃ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ថ្មី​។​

​បើ​យោងតាម​មាត្រា​៨៥ នៃ​ច្បាប់​ចរាចរណ៍​ថ្មី​នេះ​ជន​ត្រូវ​ចោទ​អាច​ប្រឈម​នឹង​ការផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​ពី​១​ឆ្នាំ ទៅ​៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​៤​លាន​រៀល ទៅ​១៥​លាន​រៀល ប៉ុន្តែ​ជាក់ស្តែង​គឺ​ជន​ត្រូវ​ចោទ​ត្រូវបាន​តុលាការ​សម្រេច​ចេញ​ដីកា​ដោះលែង​ឱ្យមាន​សេរីភាព ក្រោយពី​ឃុំខ្លួន​បានត្រឹមតែ​ប្រមាណ​ជាជាង​២​ខែ​ប៉ុណ្ណោះ ដោយ​មិនទាន់​ទាំង​បាន​បើក​សវន​ការជំនុំជម្រះ​ទោស​ផង​នោះទេ​។​

​គួរ​រំ​ឮ​កថា មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​កាលពី​វេលា​ម៉ោង​២៤ និង​១៥​នាទី​យប់​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១០ ខែធ្នូ​ឆ្នាំ ២០១៥ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៥ ក្រុមទី​៤​ភូមិ​ឃ្លាំង​សាំង សង្កាត់​ឬ​ស្សី​កែវ​។ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​នោះ បាន​បង្កឡើង​ដោយ​រថយន្ត​ម៉ាក​កា​ម៉ា​រី​ឆ្លាម​ពណ៌​ប្រផេះ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2R-8395 អ្នកបើកបរ​ដោយ​ជន​ត្រូវ​ចោទ​ឈ្មោះ រ៉ូ​នី សេរី​វ​ឌ្ឍ​នា ភេទ​ស្រី​អាយុ​២២​ឆ្នាំ ជា​និស្សិត​មាន​ទីលំនៅ​ផ្ទះ​លេខ​៤២P ផ្លូវ​លេខ​១៥ សង្កាត់​ភ្នំពេញ​ថ្មី​ខណ្ឌ​សែន​សុខ​។ ចំណែក​ជនរងគ្រោះ​បីនាក់​ទី​១​ឈ្មោះ ឡុង ភេទ​ប្រុស​(​ស្លាប់​) និង​អ្នករួមដំណើរ​២​នាក់ (​ស្លាប់​ម្នាក់ និង​រងរបួស​ធ្ងន់​ម្នាក់​) បើកបរ​ម៉ូតូ​ម៉ា​កឌុក​ពាក់​ស្លាក​លេខ​ភ្នំពេញ 1FF-0099​។ ជនរងគ្រោះ​ទី​៤​ឈ្មោះ អ៊ុម ភក្ត្រា ជា​មន្ត្រីនគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឬ​ស្សី​កែវ និង​ទី​៥​ឈ្មោះ អ៊ុក ចាន់​ធី​ម ជា​កម្លាំង​ប្រជា​ការពារ​សង្កាត់​ឬ​ស្សី​កែវ​៕

1as1

កញ្ញា អ៊ឹម ដា​លី​ស លាក់​រឿង​កាដូ​រថយន្ត​ថ្មី​ថ្ងៃ​ខួបកំណើត​

 

​ដោ​យ ៖ រតនៈ​

ភ្នំពេញ​៖ តារា​សម្តែង​ស្រី​កញ្ញា អ៊ឹម ដា​លី​ស ​បានរៀបចំ​ពិធី​ខួបកំណើត​គម្រប់​អាយុ​២៣​ឆ្នាំ​ក្រោម​វត្តមាន​អ្នកសិល្បៈ​ជាង​១០០​នាក់​បាន​ចូលរួម​។ ​គេ​ចាប់​អា​រាម្មណ៍​ខ្លាំង​គឺ​តារា​ស្រី​រូបនេះ​បានបង្ហាញ​ពី​ភាព​ហ៊ឺហា​ជាមួយនឹង​រថយន្ត​ម៉ាក Prius ពណ៌​ក្រហម​ថ្មីស្រឡាង​មួយ គ្រឿង​។ មានការ​លើកឡើងថារ​យន្ត​ថ្មី​ដែល​នាង​កំពុង​ជិះ​គឺជា​កាដូ​គូស្នេហ៍​ដែល​ទើបនឹង​ទិញ​ឲ្យ​មុនពេល​ខួបកំណើត​មកដល់ ប៉ុន្តែ​គេ​នៅ​មិនទាន់​ស្គាល់​អំពី​អត្ត​សញ្ញា​បុរស​នោះ​នៅឡើយ​ទេ​។

តារា​ស្រី​រូបនេះ​បញ្ជា​ក់ថា នេះ​គឺជា​លើក​ទី​១​ដែល​នាង​រៀបចំ​ពិធី​ខួបកំណើត​ដែល​កន្លងមក​គឺ​មានតែ​កម្មវិធី​តិចតួច​ជា​លក្ខណៈ​គ្រួសារ​ប៉ុណ្ណោះ​។ ទាក់ទិន​នឹង​កាដូ​រថយន្ត​ថ្មី​តារា​ស្រី​រូបនេះ​បញ្ជាក់ថា មិនមាន​បុរស​ណា​ម្នាក់​ទិញ​ឲ្យ​នោះទេ​គឺជា​អ្វីដែល​នាង​ខិតខំ​សន្សំ​ជា​យូ​មកហើយ​។ នាង​បញ្ជាក់​ទាំងអស់​សំណើច​ថា រថយន្ត​មិនមែន​តម្លៃ​សាប់​សិប​ម៉ឺន​ដុល្លារ​នោះទេ​គឺ​ត្រឹម​ជាមួយ​ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ​។ នាង​ថា ការរៀបចំ​ពិធី​ខួបកំណើត​នេះ​ក៏​គ្មាន​បុរស​ណា​ម្នាក់​រៀបចំ​ឲ្យ​ដែរ​គឺ​គ្រាន់តែ​ជា​កម្មវិធី​ជួបជុំ​អ្នកសិល្បៈ ពិសេស​គ្រាន់តែ​ចង់​សប្បាយ​កម្សាន្ត​ជាមួយ​អ្នក​រួម​អាជីប​គ្រា​ដែល​ការងារ​សិល្បៈ​នាង​កាន់តែ​រីកចម្រើន​។ នាង​បញ្ជាក់ថា​មានតែ​តារា​សម្តែង ពិធីករ ក្រុម​ផលិតករ និង​សាច់ញាតិ​ជិតដិត​ប៉ុណ្ណោះ​ដែល​ត្រូវបាន​អញ្ជើញ ហើយក៏​គ្មាន​បុរស​ជា​គូស្នេហ៍​ណាមួយ​ចូលរួម​ដែរ​។ តារា​ស្រី​សម្តី​ផ្អែម​រូបនេះ​បញ្ជាក់ដែរថា បច្ចុប្បន្ន​នាង​នៅ​មិនទាន់មាន​គូ​កំណាន់ចិត្ត​នៅឡើយ​ទេ ហើយ​នាង​ក៏​នៅ​មិនទាន់​គិតគូ​នៅឡើយ​ដែរ​ព្រោះតែ​ចង់យក​ពេលវេលា​ឲ្យ​បាន​ច្រើន​គិត​លើ​រឿងរ៉ាវ​សិល្បៈ​វិញ​ព្រោះ​នាង​ចង់​ជោគជ័យ​រឿងរ៉ាវ​សិល្បៈ​ច្រើនជាង​រឿង​ស្នេហា​។

​ ​ទោះជា​យ៉ាងណា​ប្រភព​កៀក​កិត​ជិត​នាង​លើកឡើងថា រថយន្ត​ថ្មី​ពណ៌​ក្រហម​ដែល​នាង​ទើប​ជិះ​ប​ង្អូ​ត​អ្នក​រួម​អាជីព​គឺ​បានមកពី​ការជួយជ្រោមជ្រែង​ពី​គូស្នេហ៍​ជាក់​ជាមិនខាន​ហើយ​ការបដិសេធ​នេះ​អាចជា​ការបិទបាំង​ខណៈ​ស្នេហា​នាង​មិនទាន់​បើកចំហ​៕

1ak51ak11ak31ak41ak21ak6

​ឱសថ​បុរាណ​ខ្មែរ​ព្យាបាល​ជំងឺ​យ៉ាង​ស័ក្តិសិទ្ធិ​

​ឱសថ​ជា​ប្រភេទ​គ្រាប់ និង​ទឹក មាន​ប្រសិទ្ធភាព​ព្យាបាល​ជំងឺ​ដូចជា​៖

• ឫសដូងបាត​
• ឫសដូងច្រមុះ​
• សក់​ជ្រុះ​ដុះ​ឡើងវិញ​
• ទឹកនោមផ្អែម
• លើសឈាម​
• មហារីក​ដោះ
• ដុះសាច់បំពង់ក​
• រលាក​ក្រពះ ពោះវៀន
•​ខ្សោយក្រលៀន ឈឺចង្កេះ​

​លោកអ្នក​ដែលមាន​រោគសញ្ញា​ដូចខាងលើ​នេះ សូម​អញ្ជើញ​ទាក់ទង​តាម​ទូរស័ព្ទ​លេខ ០១២ ៥៦ ១១ ៤៨ / ០៨៨ ៤៣ ២៣ ១៤៨ / ០៧០ ៧៧ ៤៣ ៦៧ ។​
​អាសយដ្ឋាន​លេខ 100Eoz ផ្លូវ​លេខ 136 សង្កាត់​ផ្សារកណ្តាល​ទី​2 ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។​

1aa12

អត្ថប្រយោជន៍​ផ្លែ​ម្នាស់​ចំពោះ​សុខភាព​

​សុខភាព​៖​ម្នាស់​គឺជា​ផ្លែឈើ​មួយ​ប្រភេទ​ដែលមាន​រសជាតិ​ផ្អែម ជូរ និង​ឆ្ងាញ់ ជាងនេះទៀត​ផ្លែ​ម្នាស់​មាន​ជីវជាតិ និង​ផ្តល់​អត្ថប្រយោជន៍​យ៉ាងច្រើន​ចំពោះ​សុខភាព​។ ខាងក្រោម​នេះ​ជា​អត្ថប្រយោជន៍​នៃ​ការ​ញ៉ាំ​ម្នាស់​៖
១. សំបូរ​វីតាមីន និង​ជាតិ​រ៉ែ ៖ ម្នាស់​មាន​ផ្ទុក​វីតាមីន និង​សារធាតុ​រ៉ែ​ជាច្រើន​រួមមាន​វីតាមីន C, កាល់ស្យូម​, ផូស្វ័រ និង​ប៉ូ​តា​ស្យូ​ម​។ វា​ក៏​សម្បូរ​ជាតិ Fiber និង​កាឡូរី​ផងដែរ​អត្ថប្រយោជន៍​ពិសេស​របស់​វា​គឺ​ផ្លែឈើ​នេះ​មានកំ​រិត​ជាតិ ខ្លាញ់ និង​កូ​លេ​ស្តេ​រ៉ុល​ទាប​។
២. ការពារ​ការ​ក្អក​និង​ផ្តាសាយ ៖ ដោយសារ​ម្នាស់ គឺ​សំបូរ​វីតាមីន C វា​អាច​ប្រយុទ្ធប្រឆាំង​មេរោគ​ដែល​បណ្តាលអោយ​ក្អក និង​ផ្តាសាយ​។ សូម្បីតែ​នៅពេលដែល​អ្នក​ត្រូវបាន​ឆ្លង​មេរោគ​នេះ​រួច​ហើយក៏​ម្នាស់​នៅតែ អាចជួយ​អ្នក​បាន​។ ផ្លែឈើ​នេះ​មាន​សារធាតុ bromelain ដែលមាន​ប្រសិទ្ធិភាព​នៅក្នុង​ការបង្ក្រាប​ក្អក និង​បន្ថយ​ជាតិ​ស្លេះ​។ ការបរិភោគ​ម្នាស់ ខណៈពេលដែល​កំពុង​លេបថ្នាំ​តាម​វេជ្ជបញ្ជា​អាចជួយ​អ្នកជា​បាន​យ៉ាង ឆាប់រហ័ស​។​
៣. ជួយ​ពង្រឹង​ឆ្អឹង ៖ ម្នាស់ ក៏មាន​សមត្ថភាព​ពង្រឹង និង​ថែរក្សា​ឆ្អឹង​អោយ​រឹងមាំ​។ នេះ​គឺ​ដោយសារតែ​ផ្លែឈើ​នេះ​មាន សារធាតុ ម៉​ង់​ហ្គា​ណេ​ស (manganese) ដែលជា​សារធាតុ​រ៉ែ​មួយ​ដែល​រាងកាយ​របស់​យើង​ត្រូវការ​ដើម្បី​កសាង​ឆ្អឹង និង​ជាលិកា​ត​ភ្ជាប់​។ ជាការ​ពិតណាស់​ប្រសិនបើ​អ្នក​ញ៉ាំ​ម្នាស់​មួយ​ពែង អ្នក​អាច​ទទួលបាន ៧៣ ភាគរយ​នៃ​តម្រូវ​ការសរុប​សម្រាប់​ម៉​ង់​ហ្គា​ណេ​ស ដែល​រាងកាយ​របស់​យើង​ត្រូវការ​។​
៤. ធ្វើអោយ​អញ្ចាញធ្មេញ​អោយមាន​សុខភាព​ល្អ ៖ មនុស្ស​គ្រប់គ្នា​តែងតែ​ព្រួយបារម្ភ​ណាស់​ដែល​ធ្មេញ​របស់​ពួកគេ​មាន​អញ្ចាញ មិន​រឹងមាំ​។ ប្រសិនបើ​មនុស្សម្នា​ក់មាន​អញ្ចាញធ្មេញ​មិន​រឹងមាំ ធ្មេញ​របស់គាត់​នាង​នឹងមាន​នៅក្នុង​ផ​ប៉ះពាល់​ជាច្រើន​ពិសេស​ងាយ​ជ្រុះ និង​បាក់​។ ការបរិភោគ​ម្នាស់ នឹង​ពង្រឹង​អញ្ចាញធ្មេញ​របស់​អ្នក​ហើយ​ព្រមទាំង​ជួយ​រក្សា​ធ្មេញ​របស់​អ្នក មាន​សុខ​ភាពល្អ និង​រឹងមាំ​។​
៥. បន្ថយ​ហានិភ័យ​នៃ​ការ​ងងឹតភ្នែក ៖ ម្នាស់ ក៏​អាច​ការពារ​ជម្ងឺ​ជាច្រើន​ប្រភេទ​ដូចជា​ការ​ងងឹតភ្នែក ។ ជំងឺ​នេះ​ដែលជា​បុព្វហេតុ​ចំបង​នៃ​ការបាត់បង់​ចក្ខុ វិញ្ញាណ​មនុស្សពេញវ័យ​ដែល​បង្កឡើង​ដោយ​ការខូចខាត​រេ​ទីន (​ផ្នែក​មួយ​នៃ​ភ្នែក​)​។ ការអាន មើលមុខ និង​ការធ្វើសកម្មភាព​ប្រចាំថ្ងៃ​អាច​បណ្តាលអោយ​ជួ​បញ្ហា​នេះ​។ ការបញ្ចូល​ម្នាស់​ក្នុង​របប​អាហារ​របស់​អ្នក​អាច​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​នេះ បាន ៣៦ ភាគរយ ព្រោះ​ដោយសារតែ​ផ្លែឈើ​នេះ​មាន​ផ្ទុក ប្រភេទ​វីតាមីន carotene ដែល​ល្អ​សម្រាប់​វិញ្ញាណ​នៃ​ការមើលឃើញ​របស់​យើង​។​
៦. កាត់បន្ថយ​ជំងឺ​រលាក​សន្លាក់ ៖ ដោយសារ​ផ្លែឈើ​នេះ​មានគុណ​សម្បត្តិ​ប្រឆាំងនឹង​ការ​រលាក​បរិភោគ​ម្នាស់​អាច​កាត់បន្ថយ​ការឈឺចាប់​នៃ​ការ​រលាក​សន្លាក់​នៅ​ខណៈពេល​ជាមួយគ្នា​ម្នាស់​ក៏​ធ្វើអោយ​ឆ្អឹង​កាន់តែ​រឹងមាំ បន្ថែមទៀត​ក្រៅពី​ជំងឺ​រលាក​សន្លាក់​នោះ​វា​ក៏​អាចជួយ​នូវ​លក្ខខណ្ឌ​ស្រដៀង​គ្នា​ផ្សេងទៀត​ដូចជា​រោគសញ្ញា​ដែល​ម្រាមដៃ​ឈឺ​ឆៀបៗ​នៅពេល​យប់​និង​រោគ​ប្រគ្រីវ​រឺ​រោគ​ឈឺ​តាម​សន្លាក់ឆ្អឹង ។​
៧. ជួយ​សម្រួល​ការរំលាយ​អាហារ ៖ សារធាតុ Bromelain បាន​រកឃើញ​នៅក្នុង​ម្នាស់​អាច​បន្ថយ​ជាតិ​អាស៊ីត​ក្នុង​ក្រពះ ហើយក៏​អាចជួយ​អោយ​លំពែង​ដំណើរការ​បានល្អ​ក្នុងការ​រំលាយ​អាហារ ដែល​ធ្វើអោយ​យើង​មាន​សុខភាព​ល្អ​៕

pineapple-fruit

គូស្នេហ៍​ខ្មែរឥស្លាម​មួយគូ​ផឹក​ថ្នាំពុល​ស្លាប់​ទាំងពីរ​ក្នុង​ព្រះវិហារ​

ខេត្តពោធិ៍សាត់​៖​គូស្នេហ៍​ជនជាតិខ្មែរ​ឥស្លាម​ក្មេងខ្ចី​មួយគូ​បាន​ផឹក​ថ្នាំពុល​សម្លាប់ខ្លួន​ទាំងពីរ​នាក់ ក្នុង​វិហារ​ឥស្លាម​មួយកន្លែង​ដោយ​មិនដឹង​ពី​មូលហេតុ​ច្បាស់លាស់​។ ហេតុការណ៍​ភ្ញាក់ផ្អើល​កើតឡើង​នៅវេលា​ម៉ោង​៦​ព្រឹក​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២១០៦ ស្ថិតក្នុង​ភូមិ​ទួល​ទទឹង ឃុំ​កញ្ជរ ស្រុក​កណ្ដៀង ខេត្តពោធិ៍សាត់​។​
​អធិការនគរបាល​ស្រុក​កណ្ដៀង លោក​វរសេនីយ៍ត្រី លីវ សេង​ហ៊ីម បាន​ប្រាប់​ឲ្យ​ដឹងថា តួឯក​ប្រុស​ឈ្មោះ សុះ សល់​លី អាយុ ២០​ឆ្នាំ រស់នៅ​ភូមិ​កំពង់​ឡ ឃុំ​កំពង់​ពោធិ៍ ស្រុក​ក្រគរ ចំណែក​តួឯក​ស្រី​ឈ្មោះ ស្មាន តី​ណូ អាយុ ១៦​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​
​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ពួកគេ​បាន​រឹតចំណង​ស្នេហ៍ ជាមួយគ្នា​ជាច្រើន​ខែ​មកហើយ និង​មិនដឹងថា គេ​ធ្លាប់​ជួប​មុខ​គ្នា​ផ្ទាល់​ដែរ​ឬ​អត់ ឬមួយ​ក៏មាន​ឧបសគ្គ ឪពុកម្ដាយ​ខាង​ណា​រារាំង​នោះទេ​។ លោក​បញ្ជាក់ថា ផ្ទះ​របស់​គូរ​ស្នេហ៍​ទាំងពីរ​មាន​ឃុំ​នៅជាប់​គ្នា ប៉ុន្តែ​ម្ខាង​ស្រុក​កណ្ដៀង ម្ខាង​ស្រុក​ក្រគរ អ្នក​ទាំងពីរ​នាក់ ស្គាល់គ្នា​តាមរយៈ​ទូរស័ព្ទ ហើយ​ក៏មាន​ទំនាក់ទំនង​ស្នេហា ផ្អែមល្ហែម​ជាមួយគ្នា​រហូតមក​។ នៅ​យប់​ថ្ងៃទី​០៩​តួ​ប្រុស​បាន​ស្កាត់​មក ជួប​តួ​ស្រី​នៅ​វិហារ​ឥស្លាម ដោយ​មិនដឹងថា គេ​បបួលគ្នា​ស្បថស្បែ ឬមួយ​ក៏​គេ​សារ​សង​ភាសា​ស្នេហា ដោយ​របៀប​ណា​នោះទេ លុះ​ព្រឹក​ឡើង​ថ្ងៃទី​១០​ម៉ោង​០៦ និង​៣០​នាទី​ព្រឹក អ្នកស្រុក​ដើរទៅ​វិហារ ឃើញ​ដេកស្លាប់​ទាំងពីរ​នាក់ ក៏មាន​ការភ្ញាក់ផ្អើល​តែម្ដង​៕

12814400_1568247316822967_8147785088370868053_n12803066_1568247313489634_7737149205010842684_n

Aguero អាច​នឹង​ចាក​ចេញពី Man City ពេល​ចប់​កុងត្រា​

​បាល់ទាត់​៖​យោងតាម​សារព័ត៌មាន BBC​បាន​ផ្សាយ​ថា កីឡាករ​ខ្សែប្រយុទ្ធ Sergio Aguero បាន​និយាយថា ខ្លួន​នឹង​ចាក​ចេញពី Manchester City នៅពេល​ចប់​កុងត្រា​នា​រដូវ​កាល​ឆ្នាំ​២០១៨-២០១៩​ខាងមុខនេះ​។​
​ប្រភព​ដដែល​បន្តថា កិច្ចសន្យា​ចាស់ ៥​ឆ្នាំ​របស់​ខ្សែប្រយុទ្ធ​សញ្ជាតិ​អា​ហ្ស​ង់​ទីន នឹង​ត្រូវអស់​សុពលភាព​ត្រឹម​រដូវ​កាល ២០១៨-១៩ ខាងមុខ ហើយ​បន្ទាប់មក នឹង​ត្រឡប់​ទៅ​ក្លឹប​ចាស់ Independiente នៅ​អា​ហ្ស​ង់​ទីន​វិញ រួច​ចូលនិវត្តន៍​នៅ​ទីនោះ​តែម្ដង​។​
​គួរ​បញ្ជាក់ថា Aguero បាន​ផ្ទេរ​ពី Atletico Madrid មកកាន់​ទឹកដី Etihad កាលពី​ឆ្នាំ​២០១១​ក្នុងតម្លៃ​ខ្លួន ៣៨​លាន​ផោន​។ ទន្ទឹម​នោះ​ក្នុង​រយៈពេល​ជាង​៥​ឆ្នាំ​នៅ Man City រូបគេ​ស៊ុត​បញ្ចូល​ទី​បាន​១២៨​គ្រាប់ ជួយ​ក្លឹប​ឈ្នះ​ពាន​ក្របខ័ណ្ឌ​កំពូល​ចំនួន​២ និង​ពាន​សំខាន់ៗ​មួយចំនួនទៀត​៕

Screen-Shot-2015-05-25-at-00.06.55

ជនអន្តោប្រវេសន៍​ប៉ា​គី​ស្ថាន​ជាច្រើន​នាក់​ត្រូវបញ្ជូន​ទៅកាន់​ប្រទេស​តួ​ក​គី

​ក្រិ​ក​៖​បន្ទាប់ពី​ទទួលបាន​ការបង្ខំ​ឲ្យ​ចាក​ចេញពី​ប្រទេស​ក្រិ​ក កាលពី​ម្សិលមិញ ជនអន្តោប្រវេសន៍​ជនជាតិ​ប៉ា​គី​ស្ថាន​ជាច្រើន​នាក់​ត្រូវបាន​គេ​បញ្ជូន​តាម​រថយន្តក្រុង​ទៅ​ទីក្រុង​អ៊ី​ប​សាឡា​របស់​ប្រទេស​តួ​ក​គី​។
​ទោះជា​យ៉ាងណា​គេ​មិនដឹងថា សម្រាប់​ជនអន្តោប្រវេសន៍​នៅលើ​រថយន្តក្រុង​ទាំងនេះ គឺ​ពួកគេ​មិនទាន់​ដឹង​ច្បាស់​ថា​តើ​ខ្សែជីវិត​របស់ខ្លួន​ទៅជា​យ៉ាងណា​នោះទេ​។
​ជន​អន្ត​ប្រវេសន៍​ម្នាក់​ឈ្មោះ Ali Hasan បាន​និយាយថា គាត់​គិតថា ប្រទេស​តួ​គី​អាច​នឹងធ្វើ​ល្អ​ទៅដល់​ប្រជាជន​ដូចជា​រូបគាត់ ប៉ុន្តែ​យើង​នៅតែ​មិនដឹងថា តើ​ពួកគេ​នឹងធ្វើ​អ្វី​មកលើ​ពួកយើង​នោះទេ​។​លោក​បញ្ជាក់ថា កាលពី​នៅក្នុង​ប្រទេស​ក្រិ​ក​ពួកគាត់​ទទួល​បានការ​មើលថែ​មិនល្អ​នោះទេ​ដោយ​ក្នុងនោះ​ប៉ូលិស​បាន​យក​ទាំង​ទូរស័ព្ទ​ហើយ​និង​លុយ​ពី​ពួកគាត់​ទៀតផង​ដែរ​៕

ff35f44dce2cb1b584c93fc6146ace4d_L

ប្រទះ​ឃើញ​សាកសព​បុរស​ម្នា​ក់នៅ​ច្រាំទន្លេក្រោយ​ស្ពាន​ជ្រោយចង្វា​ថ្មី

​រាជធានី​ភ្នំពេញ​៖​សាកសព​បុរស​ម្នាក់​ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះ​អណ្ដែត​នៅ​ច្រាំងទន្លេ ក្រោយ​ស្ពាន​ជ្រោយចង្វា​ថ្មី​។ ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៧ និង​០០​នាទី​ព្រឹក ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៦​នេះ ស្ថិតនៅ​ចំណុច​ក្រោម​ស្ពាន​ជ្រោយចង្វា​ថ្មី ភូមិ​ដើម​គរ ខណ្ឌ​ជ្រោយចង្វា​។
​យោងទៅតាម​ប្រជាពលរដ្ឋ​ដែល​នៅ​នៅ​ម្ដុំ​កើតហេតុ បានអោយដឹង ពួកគាត់​បានឃើញ​សព​បុរស​ខាងលើ នៅក្រោម​ស្ពាន​ជ្រោយចង្វា​ថ្មី រួច​ពួកគាត់​ក៏​ទាក់ទង​ទៅ​សមត្ថកិច្ច​ចុះមក​កន្លែងកើតហេតុ​។ ទោះបីយ៉ាងណា​សមត្ថកិច្ច​នៅ​មិនទាន់​ស្គាល់​អត្ត​សញ្ញា​សព​បុរស​ខាងលើ​ឡើយ​។​
​ក្រោយ​កើយ​ហេតុ សមត្ថកិច្ច​បាន​នឹង​កំពុង​ចុះ​ពិនិត្យ​សាកសព​បុរស ដោយ​ជំហាន​ដំបូង សង្ស័យថា​លង់ទឹក​ស្លាប់ ក្រោយ​កើតហេតុ​សមត្ថកិច្ច បាន​ហៅ​រថយន្ដ​សាមុយ​ដឹក ទៅ​សព​ទៅ​ទុក​នៅ​វត្ត ទឹកថ្លា រង់ចាំ​បងប្អូន​មក​ទទួល​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕

d681a52432b869e6b636924252cb9bdb_L

មេដឹកនាំ​កូរ៉េ​បញ្ជា​ឲ្យ​ធ្វើតេស្ដ​នុយក្លេអ៊ែរ​បន្ថែមទៀត​

ព្យុងយ៉ាង​៖​មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន បាន​បញ្ជា​ឲ្យ​ក្រុម​អ្នកវិទ្យាសាស្ដ្រ​របស់ខ្លួន​ត្រៀម​ធ្វើតេស្ដ​អាវុធ​នុយក្លេអ៊ែរ​បន្ថែម​ទៀត​ក្នុង​គោលបំណង ធ្វើ​ឲ្យ​ប្រសើរឡើង នូវ​សមត្ថភាព​វាយ ប្រហារ​នុយក្លេអ៊ែរ របស់​ប្រទេស​នេះ​។ នេះ​បើតាម​ការរាយការណ៍​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កូរ៉េខាងជើង​នៅ​ថ្ងៃទី​១១​មីនា​នេះ​។​
​នៅពេល​ត្រួតពិនិត្យ ការបាញ់​មី​ស៊ី​ល​កាលពី​ម្សិលមិញ លោក​គីម ជុង​អ៊ុន បាន​បញ្ជាក់ថា សារៈសំខាន់​នៃ​ការធ្វើ​តេស្ដ​នុយក្លេអ៊ែរ​បន្ថែម គឺ​ដើម្បី​ប៉ាន់ប្រមាណ​មើល​ពី​ឥទ្ធិពល​របស់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ដែល ទើប​ផលិត​ថ្មី ខ្លាំង​កម្រិតណា​។​
​គួរ​បញ្ជាក់ថា លោក គីម ជុង​អ៊ុន បាន​អះអាងថា ក្រុម​អ្នកវិទ្យាសាស្ដ្រ​កូរ៉េខាងជើង​បាន​កែច្នៃ រួចហើយ សម្រាប់​បំពាក់​លើ​មី​ស៊ី​ល​៕

¡¼¼­¿ï=´º½Ã½º¡½ºÏÇÑ ³ëµ¿½Å¹®Àº 9ÀÏ ±èÁ¤Àº ³ëµ¿´ç Á¦1ºñ¼­°¡ ÇÙ¹«±âº´±âÈ­»ç¾÷À» Áöµµ Çß´Ù°í º¸µµÇß´Ù.   ±èÁ¤Àº Á¦1ºñ¼­´Â ÀÌ ÀÚ¸®¿¡¼­ ¼ÒÇüÈ­µÈ ÇÙ¹«±â¿Í ¿î¹Ý ·ÎÄÏÀ» ´õ ¸¹ÀÌ ¸¸µé°í ½Çõ ¹èÄ¡µÈ ÇÙ¹«±â¸¦ °³·®Çϸç, ¹Ì±¹º¸´Ù ¸ÕÀú Ç٠Ÿ°ÝÀ» ÇÒ ¼ö ÀÖµµ·Ï öÀúÈ÷ ÁغñÇ϶ó°í °­Á¶Çß´Ù.   À̳¯ ±è Á¦1ºñ¼­ÀÇ ½ÃÂû¿¡´Â ¿ì¸® Á¤ºÎ°¡ 8ÀÏ µ¶ÀÚ Á¦Àç ´ë»ó¿¡ À̸§À» ¿Ã¸° Àü·«±º »ç·É°ü ±è¶ô°â°ú ³ëµ¿´ç ºÎºÎÀå È«¿µÄ¥, ±×¸®°í ±è Á¦1ºñ¼­ÀÇ ´©À̵¿»ýÀÎ ±è¿©Á¤ µîÀÌ µ¿ÇàÇß´Ù. 2016.03.09. (Ãâó=³ëµ¿½Å¹®)   photo@newsis.com

ឃាត់ខ្លួន​ពលករ​ខ្មែរ​២០​នាក់​គ្រា​ដែល​ប្រុង​ឆ្លងដែន​ទៅ​ប្រទេស​ថៃ​

ខេត្តបន្ទាយមានជ័យ​៖​កម្លាំង​នគរបាល​ការិយាល័យ ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន សហការ​ជាមួយ​នគរបាល វរៈ​ការពារ​ព្រំដែន​គោក ៨១៥ និង​នគរបាល​ប៉ុស្តិ៍​បឹងបេង បាន​ឃាត់ខ្លួន​ពលករ​ប្រុស​ស្រី ក្មេង​ចាស់​២០​នាក់ មាន​ស្រី​១១​នាក់ ដែល​ប្រុង​ឆ្លងដែន​ខុសច្បាប់ ទៅ​ស្វែងរក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​។
​ស្នងការ​នគរបាល ខេត្តបន្ទាយមានជ័យ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម បាន​ឲ្យ​ដឹង ថា ពលករ​ខុសច្បាប់​ទាំងនេះ ប្រុង​ឆ្លងដែន​ទៅ​ប្រទេស​ថៃ ដើម្បី​កាប់​អំពៅ ហើយ​ពួកគេ​មកពី​ខេត្តសៀមរាប​។ ក្រោយ​ឃាត់ខ្លួន និង​ធ្វើ​ការអប់រំ​រួចហើយ ពលករ​ខ្មែរ​ទាំង​២០​នាក់ នេះ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅវិញ​នៅ​ថ្ងៃ​ដដែល​នេះ​ផងដែរ​៕

10388085_1568014226846276_7349390024747438076_n12802764_1568014183512947_1998136132376176594_n

ស្ត្រី​ត្រូវ​សាឡាង​បុក​សា្ល​ប់ គ្រា​ដែល​រអិល​ជើងពេល​លោត​ចុះ​ពីសា​ឡាង​

ខេត្តរតនគិរី​៖​ស្ត្រី​ជា​ជនជាតិដើម​ភាគតិច​ម្នាក់ ត្រូវ​សាឡាង​បុក​ស្លាប់ មុនពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​។ ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង​១១ និង​០០​នាទី ថ្ងៃត្រង់ ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០១៦ ស្ថិតក្នុង​ភូមិ​លូ​មចាស់ ឃុំ​ម៉ា​លិ​ក ស្រុក​អណ្ដូង​មាស ខេត្តរតនគិរី ត្រង់ចំណុច​កំពង់ចំឡង ឆ្លងទន្លេ​សា​សាន្ត​។​
ស្ត្រីជន​រងគ្រោះ​ក្នុងករណីនេះ​មានឈ្មោះ រ​ម៉ា​ម អុញ អាយុ​៤៥ ឆ្នាំ ជនជាតិដើម​ភាគតិច​កាចក់ រស់នៅ​ភូមិ តា​ណង ឃុំ​តា​លាវ ស្រុក​អណ្ដូង​មាស ខេត្តរតនគិរី មានកូន​១០​នាក់ ប្រុស​៥​នាក់ ស្រី​៥​នាក់ មាន​ប្ដី​ឈ្មោះ រ​ចំ ផ្លេក អាយុ​៥២​ឆ្នាំ ជនជាតិ​ដូចគ្នា​។​
តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានអោយដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​ស្ត្រី​រងគ្រោះ ជិះ​សាឡាង​ឆ្លងទន្លេ​សេសា​ន្ត​ពី​ត្រើយ​ខាង​លិចទៅ ត្រើយ​ខាងកើត គឺ​ពី​ទីរួមស្រុក​អណ្ដូង​មាស ទៅ​ភូមិ តា​ណង ដោយមាន​មនុស្ស​ជាច្រើន​លើ​នោះ ព្រមទាំង​មាន​រថយន្ត​២​គ្រឿង​ផងដែរ ខណៈ​ទៅដល់​កៀន​ច្រាំងទន្លេ ស្រាប់តែ​ជនរងគ្រោះ លោត​ពីលើ​សាឡាង​ទៅ​ច្រាំងទន្លេ ហើយក៏​រអិល​ដីខ្សាច់​ចុះមក​ក្រោម​វិញ បណ្ដាលអោយ​សាឡាង​បុក​ចូល​ច្រាំង បុក​ចំ​ជនរងគ្រោះ​តែម្ដង​។​
ក្រោយពេល​កើតហេតុ ម្ចាស់​សាឡាង​ក៏​ប្រញាប់ប្រញាល ដឹកយក​ជនរងគ្រោះ ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ស្រុក ពេលទៅដល់ ត្រូវ​បុគ្គលិក​ពេទ្យ​ពិនិត្យ ហើយ​ប្រាប់ថា ជនរងគ្រោះ​ស្លាប់​បាត់ទៅហើយ​៕

3

 

24

ព័ត៌មាន​ទណ្ឌិត​បញ្ជាការ​ជួញដូរ​គ្រឿងញៀន​ចេញពី​គុក​ព្រៃ​ស បាន​ស្ងប់ស្ងាត់​

ដោយ៖ស សាម

​ភ្នំពេញ​: មួយរយៈ​ពេល​ចុង​ក្រោយនេះ​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល និង​នឹកស្មាន​មិន​ដល់​មួយ​បាន​កើតឡើង​ក្នុង​ពន្ធនាគារ​កែប្រែ​ទី​១ ឬ​គុក​ព្រៃ​ស ក្នុង​ខណ្ឌដង្កោ​ជាយ​រាជធានី​ភ្នំពេញ​ពាក់ព័ន្ធ​នឹង​ករណី​ទណ្ឌិត​បញ្ជាការ​ជួញដូរ​គ្រឿងញៀន​ដ៏​ធំ​ចេញពី​ក្នុង​គុក ។

​ការភ្ញាក់ផ្អើល​នេះ បន្ទាប់ពី​មានការ​សារភាព​ពី​មេខ្លោង​ជា​ទណ្ឌិត​គ្រឿងញៀន​កំពុង​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​អាច​បញ្ជា​ឲ្យ​បណ្តាញ​ធ្វើ​សកម្មភាព​នៅ​ខាងក្រៅ​បាន​យ៉ាង​រំភើយ ។​

​មានការ​ចោទសួរ​ថា បញ្ហា​បែបនេះ តើ​ប្រធាន​គុក​ព្រៃ​ស​គួរ​ទទួលខុសត្រូវ​កម្រិត​ណា ឬ​មិនត្រូវ​មានទោស​អ្វីទាំងអស់ ? ។​ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី រហូតមកដល់​ពេលនេះ គ្មាន​លេចឮ​ព័ត៌មាន​ណាមួយ​ដែល​ពាក់​ព័ន្ធ​នឹង​លោក​ប្រធាន​គុក​ព្រៃ​ស​នោះទេ ។​

​មជ្ឈដ្ឋាន​មួយចំនួន​បាន​រិះគន់ថា វា​ជា​គំរូ​អាក្រក់​មួយ​សម្រាប់​ពន្ធនាគា​រ​ដែល​ជាទី​សម្រាប់​អប់រំ កែប្រែ​មនុស្ស​ធ្លាប់​ប្រព្រឹត្ត​អំពើ​ខុសឆ្គង​ឲ្យ​វិលត្រឡប់​ចូលក្នុង​សង្គម​ដ៏​ល្អ​ប្រពៃ​វិញ​ដោយ​ត្រឹមត្រូវ ។ តើ​ក្រុម​ទណ្ឌិត​ទាំងនោះ អាច​នឹង​កែប្រែ​ខ្លួន​បានដែរ​ឬទេ ប្រសិនបើ​ភាព​ធូររលុង​កើតមានឡើង​ក្នុង​ពន្ធនាគារ​ព្រៃ​ស បែបនេះ ។

​កន្លងមក អង្គការ​សង្គម​ស៊ីវិល និង​ក្រុម​សិទ្ធិមនុស្ស​ក្នុងស្រុក​ធ្លាប់បាន​អំពាវនាវ​ដោយ​សម្តែង​ក្តី​ព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​បញ្ហា​មានការ​ចរាចរណ៍​គ្រឿងញៀន​ក្នុង​ពន្ធនាគារ​។​

ឥឡូវនេះ មិន​ត្រឹមតែ​ជួញដូរ​ក្នុង​គុក​ប៉ុណ្ណោះ​ទេ ពួកគេ​នូវបាន​បញ្ជាការ​ចរាចរណ៍​គ្រឿងញៀន​ដ៏​ធំ​ចេញពី​ពន្ធនាគារ​ថែម​ទៀតផង ដែល​ករណីនេះ​ត្រូវគេ​មើលឃើញថា ពិត​ជាមាន​បណ្តាញ និង​ការចាត់តាំង​ច្បាស់លាស់​ទើប​អាចធ្វើ​ទៅបាន​៕​

1am1

កូរ៉េខាងជើង​ប្រកាស​លុបចោល​កិច្ចព្រមព្រៀង​ទាំងអស់​ជាមួយ​កូរ៉េខាងត្បូង​

​ព្យុងយ៉ាង​៖​យោងតាម​ការផ្សាយ​ពី​សារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១០ ខែមីនា ឆ្នាំ​២០១៦​នេះ ឲ្យ​ដឹងថា ប្រទេស​កូរ៉េខាងជើង​បានប្រកាស​លុបចោល​កិច្ចព្រមព្រៀង ដែល​ពាក់ព័ន្ធ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យសេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ជាមួយនឹង​កូរ៉េខាងត្បូង​ទាំងអស់ ចាប់ពីពេលនេះ​តទៅ​។​
​ជាមួយគ្នា​នោះ​កូរ៉េខាងជើង​ក៏បាន​ប្រកាស​ទៀតថា នឹង​លក់​ទ្រព្យសម្បត្តិ​ទាំងអស់​របស់​ក្រុមហ៊ុន​កូរ៉េខាងត្បូង ដែល​មាននៅ​កូរ៉េខាងជើង​។ ការប្រកាស​បែបនេះ​បាន​កើតឡើង​ក្រោយ​ប្រទេស​នេះ​ទទួលរង​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ផ្ទួនៗ​ពី​UN និង​បន្ទាប់ពី​ការធ្វើ​សមយុទ្ធ​យោធា ទ្រង់ទ្រាយ​ធំ​រវាង​កូរ៉េខាងត្បូង និង​សហរដ្ឋអាមេរិក និង ការដាក់ទណ្ឌកម្ម​ជា​ឯកតោភាគី បន្ថែមទៀត​មកលើ​កូរ៉េខាងជើង ពី​សំណាក់​អតីត​បងប្អូន​ឈាមជ័រ​តែមួយ​គឺ​កូរ៉េខាងត្បូង​៕

201391623751983734_20

កូរ៉េខាងជើងបាញ់​មី​ស៊ី​ល​ចម្ងាយ​ខ្លី​២​គ្រាប់​ទៀត​ចូល​សមុទ្រ​

ព្យុងយ៉ាង​៖​មី​ស៊ី​ល​ចម្ងាយ​ខ្លី​ចំនួន​គ្រាប់​ទៀត​ត្រូវបាន​កូរ៉េខាងជើង​បាញ់​ចូលទៅក្នុង​សមុទ្រ នៃ​ទីក្រុង​ឆ្នេរ Wonsan ភាគ​ខាងកើត​ប្រទេស នៅ​ព្រឹក​ព្រលឹម​ម៉ោង​៥ និង​២០​នាទី ថ្ងៃ​ព្រហស្បតិ៍​នេះ​គ្រា​ដែល​ការបាញ់​នេះ​គឺ​ចេញពី​ដីគោក​ចម្ងាយ​៥០០​គីឡូម៉ែត្រ​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​របស់​យោធា​កូរ៉េខាងត្បូង​។​
​ការបាញ់​មី​ស៊ី​ល​លើក​នេះ​គ្រា​ដែល​កំពុង​កើតមាន​ភាព​តានតឹង​កាន់​ខ្លាំង​នៅលើ​ឧបទ្វីប​កូរ៉េ ក្រោយ​កូរ៉េខាងជើង​ទើប​សាក​គ្រាប់​នុយក្លេអ៊ែរ​លើ​ទី​៤ កាលពី​ខែមករា និង​រ៉ុ​ក​កែ​ត​ឆ្លង​ទ្វីប​កាលពី​ខែ​មុន ដែល​ធ្វើ​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ និង​អាមេរិក​បន្ថែម​ទណ្ឌកម្ម​ធ្ងន់ធ្ងរ បន្ថែមទៀត​លើ​កូរ៉េខាងជើង​។ ទន្ទឹម​នោះ​កូរ៉េខាងជើង​ត្រូវបាន​គេ​ដឹងថា មាន​កន្លែង​ស្តុក​គ្រាប់​មី​ស៊ី​ល​រយៈ​ចម្ងាយ​ខ្លី​ដ៏​ធំ ហើយ​កំពុង​វិ​វ​ឌ្ឍ​មី​ស៊ី​ល​ចម្ងាយ​ឆ្ងាយ និង​ឆ្លង​ទ្វីប​ជាច្រើន​គ្រាប់​ទៀត​៕

¡¼¼­¿ï=´º½Ã½º¡½ºÏÇÑ ³ëµ¿½Å¹®Àº 9ÀÏ ±èÁ¤Àº ³ëµ¿´ç Á¦1ºñ¼­°¡ ÇÙ¹«±âº´±âÈ­»ç¾÷À» Áöµµ Çß´Ù°í º¸µµÇß´Ù.   ±èÁ¤Àº Á¦1ºñ¼­´Â ÀÌ ÀÚ¸®¿¡¼­ ¼ÒÇüÈ­µÈ ÇÙ¹«±â¿Í ¿î¹Ý ·ÎÄÏÀ» ´õ ¸¹ÀÌ ¸¸µé°í ½Çõ ¹èÄ¡µÈ ÇÙ¹«±â¸¦ °³·®Çϸç, ¹Ì±¹º¸´Ù ¸ÕÀú Ç٠Ÿ°ÝÀ» ÇÒ ¼ö ÀÖµµ·Ï öÀúÈ÷ ÁغñÇ϶ó°í °­Á¶Çß´Ù.   À̳¯ ±è Á¦1ºñ¼­ÀÇ ½ÃÂû¿¡´Â ¿ì¸® Á¤ºÎ°¡ 8ÀÏ µ¶ÀÚ Á¦Àç ´ë»ó¿¡ À̸§À» ¿Ã¸° Àü·«±º »ç·É°ü ±è¶ô°â°ú ³ëµ¿´ç ºÎºÎÀå È«¿µÄ¥, ±×¸®°í ±è Á¦1ºñ¼­ÀÇ ´©À̵¿»ýÀÎ ±è¿©Á¤ µîÀÌ µ¿ÇàÇß´Ù. 2016.03.09. (Ãâó=³ëµ¿½Å¹®)   photo@newsis.com

1q

ហ្វីលីពីន​គ្រោង​ជួល​យន្ដហោះ​៥​គ្រឿង​ពី​ជប៉ុន​សម្រាប់​ល្បាត​នៅ​សមុទ្រ​ចិនខាងត្បូង​

​ហ្វីលីពីន​៖​រដ្ឋាភិបាល​ក្រុង​ម៉ានីល​គ្រោង​ជួល​យន្ដហោះ​ចម្បាំង​៥​គ្រឿង​ពី​ប្រទេស​ជប៉ុន ដើម្បី​ជួយ​សម្រួល​ក្នុង​ត្រួតពិនិត្យ​នៅ​ដែន​ជម្លោះ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​។​នេះ​បើតាម​ការចុះផ្សាយ​ព័ត៌មាន​លើ​គេហទំព័រ​Channel News Asia​។​
​លោក​ប្រធានាធិបតី​ហ្វីលីពីន លោក Benigno Aquino បានប្រកាស​កាលពី​ម្សិលមិញ​ថា លោក​បានធ្វើ​រឿង​ជាច្រើន​ដើម្បី​កសាង​សមត្ថភាព​កងទ័ព​ជើង​អាកាស​។ លោក​បញ្ជាក់ថា ក្នុងនោះ មាន​ទាំង​ការបង្កើន​ចំនួន​យន្ដហោះ​និង​ឧទ្ធម្ភាគចក្រ ដើម្បី​ចល័ត​ទ័ព ផ្គត់ផ្គង់​ទ័ព និង​ការពារ​ព្រំ​ដែនទឹក​។​ការប្រកាស​របស់លោក​ប្រធានាធិបតី Aquino ធ្វើឡើង​នៅ​មូលដ្ឋាន​ទ័ពអាកាស​ភាគ​ខាងត្បូង​ក្រុង​ម៉ានីល​។​
​លោក​ប្រធានាធិបតី​ហ្វីលីពីន​រូបនេះ​បាន​ឲ្យ​ដឹង​ទៀតថា ជាមួយ​ការខិតខំ​កសាង​សមត្ថភាព​ទ័ពអាកាស ក៏មាន​ផងដែរ​នូវ​ការជួល​យន្ដហោះ​ប្រភេទ​TC-90​ចំនួន​៥​គ្រឿង​ពី​ជប៉ុន ដើម្បី​ជួយ​សម្រួល​ដល់​កងទ័ព​ជើង​ទឹក​ក្នុងការ​ល្បាត​នៅតាម​ដែន​អធិបតេយ្យ ហ្វីលីពីន​។ ជាពិសេស​គឺ​ការ​ល្បាត​នៅ​សមុទ្រ​ហ្វីលីពីន​ភាគ​ខាងលិច ដោយ​សម្ដៅ​ទៅលើ​ប្រជុំ​កោះ​ស្ព្រា​ត​លី​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​៕

20160309