បារាំង ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Olivier Véran បានប្រកាសនៅព្រឹកនេះថា ចំនួនអ្នកស្លាប់ដោយសារ COVID-19 នៅទូទាំងប្រទេសបានកើនឡើងដល់៨ ៩១១ នាក់ហើយ បន្ទាប់ពីមានមនុស្សចំនួន ៨៣៣ នាក់បន្ថែមទៀតបានស្លាប់ក្នុងរយៈពេល២៤ម៉ោងកាលពីម្សិលមិញ។ នេះបើយោងតាមប្រភពពី CGTN ។
ប្រទេសបារាំងគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលរងផលប៉ះពាល់អាក្រក់បំផុតដោយវីរុសCOVID-19 នៅអឺរ៉ុប បន្ទាប់ពីប្រទេសអ៊ីតាលីនិងអេស្ប៉ាញដែលមានអ្នកស្លាប់ច្រើន។
លោក Véran ថ្លែងនៅក្នុងសុន្ទរកថា“យើងមិនទាន់អាចទប់ស្តាតនៃការរីករាលដាលនៃជំងឺនេះនៅឡើយទេ” ។ COVID-19 បានបន្តរាលដាលពាសពេញពិភពលោកដោយតួលេខអ្នកស្លាប់និងអ្នកឆ្លងមានការកើនឡើងជារៀងរាល់ថ្ងៃ។
សូមជម្រាបថា គិតមកដល់ពេលនេះនៅទូទាំងពិភពលោកមានករណីឆ្លងជាង១,៣លានករណីត្រូវបានគេកត់ត្រាដោយក្នុងនោះមានមនុស្សស្លាប់ជាង ៧២.០០០ នាក់ ខណៈមនុស្សជាង២៧៣.០០០ នាក់បានជាសះស្បើយ៕
ភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាសនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០នេះ អំពីការរកឃើញអ្នកផ្ទុកជំងឺកូវីដ១៩ ចំនួន ១នាក់បន្ថែមទៀត ដែលកើតឡើងលើស្រ្តីទេសចរជនជាតិវៀតណាមម្នាក់អាយុ ២៧ឆ្នាំ មកពីប្រទេសវៀតណាម ដោយត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ស្រ្តីរូបនេះ បានចេញពីបាវិតទៅវៀតណាម នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ ហើយត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០។ គាត់មានមិត្តប្រុសជាជនជាតិចិន ដែលបានចាកចេញពីកម្ពុជានៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០។
សូមអានបន្ថែមក្នុងសេចក្តីប្រកាសព័ត៌មានខាងក្រោម៖ 

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ ២០២០។ 
ក្រសួងធនធានទឹកបានបញ្ជាក់ថា តាមរយៈការតាមដានស្ថានភាពអាកាសធាតុជាប់ជាបន្តសង្កេតឃើញថា ៖ ជ្រលងសម្ពាធ ទាបបង្កើនឥទ្ធិពលមកលើកម្ពុជា ។ ស្ថានភាពបែបនេះ និងតាមការព្យាករនៅក្នុងសប្តាហ៍ទី២ ខែមេសា បណ្តាខេត្តនានា ធាតុអាកាសក្តៅនឹងអាចថមថយចុះមួយកម្រិត ដោយជាទូទៅសីតុណ្ហភាពអតិបរមាមានពី ៣២-៣៧°C៕
អាមេរិក ៖ ចំនួនអ្នកស្លាប់ដោយសារ COVID-19 នៅសហរដ្ឋអាមេរិក កាន់ដល់ចំនួន ១០,៣៣៥នាក់ហើយ ខណៈអ្នកឆ្លងកើនលើស៣៥ម៉ឺននាក់។ នេះបើយោងតាម សកលវិទ្យាល័យ Johns Hopkins ដែលជាអ្នកតាមដានជាប់ជានិច្ចលើស្ថានការណ៍នៃវីរុសកូរ៉ូណាថ្មី (COVID-19) ទាំងនៅក្នុងសហរដ្ឋអាមេរិក និងពិភពលោកទាំងមូលដែលដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNN។
បន្ទាប់ពីមានករណីស្លាប់ថ្មីចំនួន៧៥៥នាក់បន្ថែមទៀត បានធ្វើឲ្យចំនួនស្លាប់នៅសហរដ្ឋអាមេរិក ដោយសារកូវីដ ដល់ចំនួន១០៣៣៥នាក់នេះ។
បន្ទាប់ពីសហរដ្ឋអាមេរិក, ប្រទេសបារាំងឯណោះវិញក៏មានករណីស្លាប់ថ្មីៗបន្ថែមទៀតច្រើនផងដែរ ដោយក្នុងរយៈពេល២៤ម៉ោងមានករណីស្លាប់ដោយសារកូវីដរហូតដល់ ៨៣៣នាក់ ធ្វើឲ្យចំនួនតួលេខស្លាប់កើនដល់ ៨៩១១នាក់ ខណៈការឆ្លងជំងឺដ៏សាហាវនេះបានកើនដល់ជិត១០ម៉ឺនករណីនៅប្រទេសបារាំង។
សម្រាប់នៅលើពិភពលោក ចំនួនសរុបអ្នកឆ្លងកើនដល់ជាង១.៣លាននាក់ និងចំនួនអ្នកស្លាប់មានជាង៧ម៉ឺននាក់៕
ព្រះវិហារ ៖ លោក ហេង កូយ ប្រធានមន្ទីរការងារនឹងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តព្រះវិហារតំណាងលោកទេសរដ្ឋមន្ត្រី អិតសំហេង ក្រសួងការងារនឹងបណ្តុះបណ្តាលវិជ្ជាជីវៈកាលពីព្រឹកថ្ងៃទី៦ខែមេសាឆ្នាំ២០២០។លោកបានអញ្ជើញចុះសួរសុខទុក្ខនឹងនាំយកអំណោយផ្តល់ជូនដល់នាយទាហាន នឹងពលទាហាននៅក្នុងទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ដែលឈជើងខ្សែរត្រៀមជួរមុខទិសទី១តំបន់ប្រាសាទព្រះវិហារនាឱកាសបុណ្យចូលឆ្នាំខ្មែរដែលនឹងប្រព្រឹត្តទៅនៅពេលដ៏ខ្លីខាងមុខនេះ។
លោក ហេង កូយ ប្រធានមន្ទីរកាងារបានពាំនាំនៅប្រសាសន៍ផ្តាំផ្ញើរសួរសុខទុក្ខពីរលោកទេសរដ្ឋមន្ត្រីអិតសំហេងជូនដល់នាយទាហាននឹងពលទាហានដែលតែងតែយកចិត្តទុកដាក់រាល់ភារកិច្ចនិងមានឆន្ទៈខ្ពស់ការពារជាតិការពារសន្តិសុខជូនដល់ប្រជាពលរដ្ឋក៏ដូចកាពាររដ្ឋធម្មនុញដែលជ្រកក្រោមម្លប់អង្គព្រះមហាក្សត្រតែមួយ ។
លោកឧត្តមសេនីយ៏ទោដួងសំនៀងមេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ក៏បានថ្លែងអំណអរគុណដល់លោកទេសរដ្ឋមន្ត្រីអិតសំហេងដែលបានបង្កើតឱ្យមានកាចងសម្ព័នមេត្រីភាពរវៀងអង្គភាពរបស់លោកជាមួយនឹងក្រសួងកាងារនឹងបណ្តុះបណ្តាលវិជ្ជាជីវៈ។
អំណោយដែលបានយកមកចែកដល់អង្គភាពកងពលតូចអន្តរាគមន៍៧នាពេលនេះមាន៖សម្ភារគ្រឿងឧបភោគបរិភោគមួយចំនួនធំថវិការ៤០លានរៀលសម្រាប់កសាងសាលប្រជុំ។ដោយឡែកសម្រាប់លោកមេបញ្ជាការរងក្នុងម្នាក់ទទួលបាន២០ម៉ឺនរៀលចំពោះនាយទាហាននិងពលទាហានក្នុងម្នាក់ថវិកា១ម៉ឺនរៀល ឃ៊ីត១កញ្ចប់៕ ដោយ ៖ កូវ ប៊ុនហេង

ភ្នំពេញ ៖ នៅព្រឹកថ្ងៃអង្គារ ១៥កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញធ្វើសន្និសីទសារព័ត៌មាន ពាក់ព័ន្ធបច្ចុប្បន្នភាពនៃជំងឺកូវីដ១៩ នៅវិមានសន្តិភាព៕
ព្រះវិហារ ៖ គណៈប្រតិភូអង្គភាពប្រឆាំងអំពើពុករលួយ លោកបណ្ឌិត ឱម យិនទៀង បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនរបស់អង្គភាព មកតំបន់ព្រំដែន នៃទិសទី១ប្រាសាទព្រះវិហារ។លោកឧបត្ថម្ភដល់កងកម្លាំងនៃអង្គភាពដែលកំពុងបំពេញបេសកកម្មការពារទឹកដីនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។
ជូនអំណោយដើម្បីផ្សារភ្ជាប់នូវសម្ព័ន្ធមេត្រីភាពរវាងសមរភូមិមុខនិងសមរភូមិក្រោយឱ្យនៅតែកៀកជិតនឹងគ្នាក្នុងវេលាមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងត្រូវឈានចូលមកដល់នាពេលដ៏ខ្លីខាងមុខនេះ។ដំណើរឆ្ពោះទៅកាន់តំបន់ព្រំដែនរបស់គណៈប្រតិភូអង្គភាពប្រឆាំងអំពើករលួយបានធ្វើឡើងនៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០នេះនៅក្នុងទីបញ្ជាកងពលអន្តរាគមន៍លេខ៣។គណៈប្រតិភូនៅគ្រានោះបានឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ និងថវិកាដល់អង្គភាពទីបញ្ជាការកងពលធំអន្តរគមន៍លេខ៣ រួមមាន ៖ អំបិលសុខភាព ទឹកត្រី ទឹកស៊ីអ៊ីវ ម៉ាស ទឹកក្រូច ស្រាបៀរ។
លោកបណ្ឌិត ឱម យិនទៀង មានប្រសាសន៍ថាកម្លាំងកងពលធំគឺជាកមលាំងស្នលមួយក្នុងការការពារបូរណភាពទឹកដីនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន និងជាកម្លាំងរក្សាសន្តិសុខសណ្តាប់ធ្នប់សាធារណៈនៅក្នុងសង្គមដ៏ល្អ និងមិនអាចខ្វះបានឡើយ។លោកបានថ្លែងកោតសរសើរ ដល់កម្លាំងប្រដាប់អាវុធទាំងអស់ ពិសេសកម្លាំងកងពលធំនៃទិសទី១ប្រាសាទព្រះវិហារដែលនៅរយៈពេលកន្លងមក៕ ដោយ ÷ កូវ ប៊ុនហេង

បាងកក ៖ ក្រសួងសុខាភិបាលថៃនារសៀលថ្ងៃចន្ទនេះ បានប្រកាសពីការរកឃើញករណីឆ្លង COVID-19 ចំនួន៥១ករណីថែមទៀត ធ្វើឲ្យករណីឆ្លងសរុបនៅក្នុងប្រទេសអាស៊ានមួយនេះបានកើនដល់២,២២០នាក់ និងស្លាប់៣នាក់ទៀត សរុបឡើងដល់២៦នាក់។ នេះបើតាមសារព័ត៌មាន CNN ។
ក្នុងអ្នកឆ្លង៥១នាក់ខាងលើ រួមមានទាំងអ្នកពាក់ព័ន្ធនឹងអ្នកឆ្លងករណីមុនៗ បុគ្គលិកមន្ទីរពេទ្យ អ្នកត្រឡប់មកពីក្រៅស្រុក និងជនបរទេសជាដើម។ សម្រាប់អ្នកជំងឺដែលបានបាត់បង់ជីវិត គឺសុទ្ធតែជាជនជាតិថៃ ក្នុងនោះម្នាក់ជាបុរសអាយុត្រឹម២៨ឆ្នាំ ម្នាក់ទៀតជាបុរសអាយុ៥១ ឆ្នាំ និងម្នាក់ចុងក្រោយជាស្រ្តីអាយុ៥៩ឆ្នាំ។
បើតាមតួលេខឆ្លងខាងលើនេះ គឺជាការធ្លាក់ចុះពាក់កណ្តាលធៀបនឹងចំនួន១០២ករណីថ្មី ដែលត្រូវបានប្រកាសរកឃើញកាល ពីថ្ងៃអាទិត្យកន្លងទៅ។ សម្រាប់ករណីឆ្លងសរុបនៅក្នុងប្រទេសថៃ គឺបានកើនដល់២,២២០នាក់ ក្នុងនោះស្លាប់២៦នាក់ និងជាសះស្បើយ ៧៩៣នាក់៕
ភ្នំពេញ ៖ លោក ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានបង្ហោះសារខ្លីលើគណនីហ្វេសប៊ុករបស់លោកឈ្មោះ Hangchuon Naron នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ថា វិញ្ញាសាតែងសេចក្តីខ្មែរ សម្រាប់ឆ្នាំនេះ គឺសុភាសិតខ្មែរមួយឃ្លា ដែលចែងថា ការពារប្រសើរជាងព្យាបាល។
លោកបន្តថា ការចេញសុភាសិតនេះ ឲ្យសិស្សានុសិស្ស ធ្វើសេចក្តីអត្ថាធិប្បាយពេលប្រឡង គឺតម្រូវឲ្យលើកបញ្ហាជំងឺកូវីដ-១៩ មកធ្វើជាឧទាហរណ៍ផងដែរ។
យ៉ាងណា លោករដ្ឋមន្រ្តី ពុំបានបញ្ជាក់លម្អិតឡើយថា វិញ្ញាសាមួយនេះ ចេញសម្រាប់ការប្រឡងកម្រិតមួយណា តែទំនងជាលោក ចង់សំដៅលើការប្រឡងមធ្យមសិក្សាទុតិយភូមិ (ថ្នាក់ទី១២)។ ម្យ៉ាងទៀត គេ មិនអាចដឹងច្បាស់១០០ភាគរយឡើយថា វិញ្ញាសាខ្មែរ ពិតជាចេញសុភាសិតនេះមែនឬយ៉ាងណា សម្រាប់ការប្រឡងខាងមុខ៕
ភ្នំពេញ ៖ កាលពីកន្លងទៅថ្មីៗនេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានផ្អាកមិនឲ្យនាំអង្ករ និងស្រូវចេញទៅក្រៅប្រទេស ហើយអនុញ្ញាត្តឲ្យនាំចេញតែអង្ករក្រអូបតែប៉ុណ្ណោះ ព្រោះពេលនេះកម្ពុជាកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីឌ-១៩ ហើយកាលពីថ្ងៃទី ៤ មេសា សម្តេចនាយករដ្ឋមន្រ្តី បានចេញបញ្ជាឲ្យផ្អាកការនាំត្រីចេញពីប្រទេសថែមទៀត។
ជាមួយគ្នានោះសម្តេចប្រមុខដឹកនាំបានបញ្ជាឲ្យអាជ្ញាធរគ្រប់គ្រងនៅតាមទីផ្សារមិនឲ្យមានការដំឡើងថ្លៃត្រី និងហាមឃាត់មិនឲ្យនាំត្រីចេញទៅលក់នៅក្រៅប្រទេសឡើយនៅក្នុងស្ថានភាពដូចសព្វថ្ងៃនេះ ដើម្បីរក្សាទុកសម្រាប់ផ្គត់ផ្គង់តម្រូវការរបស់បងប្អូនប្រជាពលរដ្ឋក្នុងប្រទេស។ ទន្ទឹមនឹងនោះដែរ សម្តេចក៏បានចាត់ចែងរោងចក្រផលិតមីក្នុងប្រទេសដើម្បីផលិតមីជូនរាជរដ្ឋាភិបាលសម្រាប់ផ្គត់ផ្គង់ជូនបងប្អូនប្រជាពលរដ្ឋដែលអត់ស្បៀងអាហារ។ ស្របជាមួយគ្នានេះដែរ សម្តេច បានត្រៀមរៀបចំឲ្យរោងចក្រផលិតទឹកបរិសុទ្ធក្នុងប្រទេស ត្រៀមផលិតទឹកស្អាតដប ដើម្បីបម្រុងទុកសម្រាប់ជួយផ្គត់ផ្គង់ដោះស្រាយជូនប្រជាពលរដ្ឋ។
សម្តេច ហ៊ុន សែន បានបញ្ជាក់ច្បាស់ថា ទោះបីយើងមិនទំនើបដូចប្រទេសគេ តែយើងមានវិធានការជាក់ស្តែងច្បាស់លាស់ក្នុងការចាត់ចែងដោះស្រាយបញ្ហា គឺយើងអាចស្រោចស្រង់ដោះស្រាយជូនប្រជាពលរដ្ឋយើងបាន មិនឲ្យធ្លាក់ទៅក្នុងការភ័យខ្លាចបាត់បង់អស់ក្តីសង្ឃឹមក្នុងជីវិតឡើយ៕
រ៉ូម ៖ ក្រុមមន្ត្រីអ៊ីតាលីបាននិយាយកាលពីថ្ងៃអាទិត្យថា ពួកគេកំពុងពិចារណាពីការបន្ធូរបន្ថយការរឹតបន្តឹងបន្ទាប់ពីបានឃើញចំនួនអ្នកស្លាប់ប្រចាំថ្ងៃដោយសារជំងឺឆ្លងកូវិដ១៩ ហាក់ធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជាងពីរសប្តាហ៍។ នេះបើយោងតាមប្រភពពី CNA ។
ចំនួនអ្នកស្លាប់ដោយសារ COVID-១៩ ដែលត្រូវបានរាយការណ៍ដោយទីភ្នាក់ងារការពារស៊ីវិលថា កាលពីម្សិលមិញមានមនុស្ស៥២៥នាក់ស្លាប់ក្នុងមួយថ្ងៃ ដែលមិនធ្លាប់មាននោះឡើយគិតចាប់តាំងពីថ្ងៃទី១៩ ខែមីនា ដែលកាលណោះមនុស្ស ៤២៧នាក់បានបាត់បង់ជីវិតក្នុងមួយថ្ងៃ។ សម្រាប់ថ្ងៃអាទិត្យម្សិលមិញនេះ អ៉ីតាលីក៏បានបញ្ជាក់ផងដែរថា អត្រាស្លាប់គឺបានធ្លាក់ចុះ ២៣% ផងដែរបើធៀបនឹងថ្ងៃសៅរ៍ ដែលមានមនុស្សស្លាប់រហូតដល់ ៦៨១នាក់។
សូមជម្រាបថា គិតមកដល់ពេលនេះចំនួនអ្នកឆ្លងដោយសារ COVID-19 នៅអ៊ីតាលី មានចំនួនសរុប ១២៨,៩៤៨ករណី ក្នុងនោះស្លាប់ ១៥,៨៨៧នាក់ និងជាសះស្បើយវិញ ២១,៨១៥នាក់៕
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា គ្រោងនឹងធ្វើសន្និសីទសារព័ត៌មានពិសេសមួយ នៅវិមានសន្តិភាព ដែលសន្និសីទសារព័ត៌មានពិសេសនេះនឹងចាប់ផ្តើមពីម៉ោង៩,០០នាទីព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ស្អែកនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានល្បីៗ នៅក្នុងស្រុក ហើយនេះក៏ជាការជូនដំណឹងដល់សាធារណជនផងដែរ។
សន្និសីទសារព័ត៌មានពិសេសនេះធ្វើឡើង ដើម្បីឆ្លើយតបនឹងស្ថានភាពទូទៅនៃជំងឺ COVID-19 នៅកម្ពុជា៕
បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋខ្វះខាត៥០គ្រួសារ ដែលសម្រាកពីការងារនៅតាមបន្ទាត់ព្រំដែនកម្ពុជា.ថៃ ក្នុងស្ថានភាពរាជរដ្ឋាភិបាលកម្ពុជា.ថៃ កំពុងធ្វើការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីត១៩ ទទួលគ្រឿងឧបភោគ បរិភោគពីក្រុមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ក្រុងប៉ោយប៉ែត សាខាខេត្តបន្ទាយមានជ័យ ព្រះសង្ឃ និងសប្បុរសជន នៅរសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ នៅក្នុងភូមិអូរល្ហុង ឃុំទួលពង្រ ស្រុកម៉ាឡៃ។
ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) ក្រុងប៉ោយប៉ែត សាខាខេត្តបន្ទាយមានជ័យ លោក គង់ រិទ្ធា បានប្រាប់ថា សម្ភារ គ្រឿងឧបភោគ បរិភោគរួមទាំងថវិកា គឺទទួលបានពីព្រះគ្រូអនុគណ និងជាព្រះគ្រូចៅអធិការវត្តស្ទឹងបត់ ព្រះគ្រូចៅអធិការវត្តរតនសុខសាន្ត ព្រះគ្រូចៅអធិការវត្តសុវណ្ណពោធិសិលារាម លោកអាអាន និងសមាជិកសមាជិកាយុវជនកម្ពុជា(ក្រុម១៥៧)ក្រុងប៉ោយប៉ែត ដែលក្នុងមួយ១គ្រួសារទទួលបាន អង្គរ២៥គីឡូក្រាម ទឹកសុទ្ធ១ដប ទឹកស៊ីអ៊ីវ១ដប មី១កេស និងថវិកា ២០,០០០រៀល។
លោកបានបញ្ជាក់ថា ប្រជាពលរដ្ឋដែលខ្វះខាត ភាគច្រើនជាប្រជាពលរដ្ឋធ្វើការនៅតាមបន្ទាត់ជាយដែនប្រទេសថៃដែលទៅព្រឹកវិលល្ងាច តែដោយសាររយៈនេះ ការរីករាលដាលនៃជំងឺកូវីត១៩ ធ្វើឲ្យប្រទេសថៃគេដាក់ប្រទេសក្នុងភាពអាសន្ន ទើបធ្វើឲ្យច្រកព្រំដែនទាំងអស់ត្រូវបិទ មិនអាចឲ្យពួកគាត់ធ្វើការងារបាន ហើយត្រូវសម្រាកនៅតែផ្ទះ ទើបសមាគមចលនាយុវជនកម្ពុជា ដែលដឹកនាំដោយលោកផ្ទាល់ រួមទាំងព្រះសង្ឃ សប្បុរសជន យក សម្ភារ គ្រឿងឧបភោគ បរិភោគរួមទាំងថវិកា ចែកជូនដើម្បីដោះស្រាយការលំបាកបានមួយគ្រា ក៏ដូចជាបានចូលរួមជួយចែករំលែកបន្ទុករាជរដ្ឋាភិបាលផងដែរ។
ក្នុងឱកាសនោះ លោកបានផ្តាំផ្ញើឲ្យប្រជាពលរដ្ឋទាំងអស់ត្រូវ ធ្វើអនាម័យ ការពារខ្លួន ស្តាប់តាមការណែនាំរបស់មន្ត្រីសុខាភិបាល ក៏ដូចជាអាជ្ញាធរ សមត្ថកិច្ច ដែលបានចុះមកផ្សព្វផ្សាយអប់រំ ហើយបងប្អូនទើបមកពីប្រទេសជិតខាង ត្រូវរក្សាខ្លួនដាច់ដោយឡែកចំនួន១៤ថ្ងៃពីក្រុមគ្រួសារ ដើម្បីខ្លួនឯង ក្រុមគ្រួសារ និងសហគមន៍ផងដែរ៕
ភ្នំពេញ ៖ នៅថ្ងៃនេះក្រសួងសុខាភិបាល បានចេញប្រកាសនូវដំណឹងដ៏សែនរីករាយដល់ប្រជាពលរដ្ឋបន្តទៀតថា រយៈពេល៣ថ្ងៃជាប់គ្នាហើយ ពុំមានអ្នកឆ្លងជំងឺកូវីដថ្មីទេ មានតែករណីជាសះស្បើយចំនួន៣នាក់ថ្មីទៀត ធ្វើឲ្យអ្នកជាសះស្បើយសរុបកើនដល់៥៣នាក់។
ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដធ្លាក់ចុះមកត្រឹមចំនួន៦១នាក់ នៃអ្នកឆ្លងសរុប១១៤ នាក់។ បើគិតត្រឹមព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០នេះ។ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាល ។
ករណីជាសះស្បើយ៣នាក់ថ្មីទៀតនេះ មានបរុសជនជាតិម៉ាឡេស៊ី អាយុ៣៩ឆ្នាំ បុរសជនជាតិម៉ាឡេស៊ី អាយុ២៦ឆ្នាំ និងបុរសជនជាតិម៉ាឡេស៊ី អាយុ៤០ឆ្នាំ ដែលត្រឡប់មកពីធ្វើបុណ្យសាសនា នៅស្រុកកងមាស ខេត្តកំពង់ចាម។ ពេលនេះ ពួកគេត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យខេត្តកំពង់ចាម ត្រឡប់ទៅផ្ទះវិញហើយ៕

បាងកក ៖ រដ្ឋាភិបាលថៃ បានព្រមានមន្ទីរឯកជនហាមមិនឱ្យយកលុយព្យាបាលអ្នកជំងឺកូវីដ១៩ ដាច់ខាត ដោយការចំណាយគឺជាបន្ទុករបស់រដ្ឋាភិបាល។ នេះបើយោងតាមសារព័ត៌មាន Bagkokpost។
ការព្រមាននេះ ត្រូវបានបង្ហោះនៅលើទំព័រហ្វេសប៊ុករដ្ឋាភិបាល «Thai Khu FA» បន្ទាប់ពីមានការត្អួញត្អែរជាច្រើនថា អ្នកជំងឺកូវីដ១៩ នៅមន្ទីរពេទ្យឯកជន ត្រូវបានតម្រូវឱ្យបង់ថ្លៃព្យាបាល និងសេវាកម្មផ្សេងៗ។ ក្នុងករណីខ្លះ ការព្យាបាលនេះគឺត្រូវចំណាយដល់ ១០ម៉ឺនបាតឯណោះ។
រដ្ឋាភិបាលថៃបន្ថែមថា មន្ទីរពេទ្យឯកជន គួរតែរក្សារបាយការណ៍នៃការព្យាបាល និងសេវាការចំណាយរបស់អ្នកជំងឺ រួចផ្ញើទៅវិក្កយបត្រទៅភ្នាក់ងារពាក់ព័ន្ធដើម្បីទូទាត់៕
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍