All posts by មេគង្គ ប៉ុស្តិ៍

ត្រី​ហែល​ក្នុង​ទឹកជំនន់​ក្នុង​មន្ទីរពេទ្យ​ប្រទេស​ឥណ្ឌា បន្ទាប់ពី​ភ្លៀង​ធ្លាក់​ខ្លាំង​

​ឥណ្ឌា ៖ មន្ត្រី​ម្នាក់​បាន​និយាយ ថា ភ្លៀង​ខ្លាំង​បាន​ជន់​លិច​មន្ទីរពេទ្យ​ក្នុង​អគារ​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យ នៅ​ភាគ​ខាងកើត​ប្រទេស​ឥណ្ឌា ខណៈ ភ្លៀង​មូសុង​ប្រចាំឆ្នាំ​បាន​បំផ្លាញ​ផ្ទះ ជាច្រើន​កន្លែង​នៅក្នុង​ប្រទេស​និង​បង្ខំ​ឱ្យ​ប្រជាជន រត់​ភៀសខ្លួន​ទៅកាន់​ទីទួល​ខ្ពស់​។​

​ក្រុម​វេជ្ជបណ្ឌិត​បាន​ដើរកាត់​ទឹក​ត្រឹម​ជង្គង់ ថែទាំ​អ្នកជំងឺ​ដេក​លើ​គ្រែ ខណៈ​មាន​ត្រី​ហែល ឆ្លងកាត់​ទឹកជំនន់​នៅ មហាវិទ្យាល័យ​ពេទ្យ ណា​ឡាន​ដា ម៉េ​ឌី​ខ​ល ខូ​ឡិច Nalanda Medical College និង​មន្ទីរពេទ្យ (NMCH) នៅ តំបន់ ប៉ា​ណា Patna នៃ​រដ្ឋធានី រដ្ឋ​ប៊ី​ហារ​។​

​អ្នកជំងឺ​មួយចំនួន​ត្រូវបាន​ផ្លាស់ប្តូរ​ចេញពី​បន្ទប់​ខណៈដែល​បុគ្គលិក​បាន​បូម ទឹក​ចេញ ដែល​ទឹកបាន ជ្រាបចូល​ទៅក្នុង​ឧបករណ៍​វេជ្ជសាស្ត្រ​។

មនុស្ស​ជាង 1500 នាក់​បាន ស្លាប់​នៅ​ឆ្នាំនេះ​នៅ​ទូទាំងប្រទេស​ដោយសារ​ព្យុះ ទឹកជំនន់​និង​ការបាក់​ដី​។ សកម្មភាព របស់​រដ្ឋាភិបាល​ភាគច្រើន​នៅក្នុង​ប្រទេស​ឥណ្ឌា មាន​គោលដៅ​ផ្តោតលើ​ការ ផ្តល់ជំនួយ សង្គ្រោះ​បន្ទាន់ដោយ​ប្រព័ន្ធ​ប្រកាសអាសន្ន​ទាប​និង​ការផ្តោត​ការយកចិត្តទុកដាក់​តិចតួច​លើ​ការការពារ​។

​នៅក្នុង​និង​នៅ​ជុំវិញ​ក្រុង​ញូ​វ​ឌែ​លី មនុស្ស​ជាង 10.000 នាក់ ដែល រស់នៅ​ក្បែរ​ច្រាំងទន្លេ យ៉ា​មូ​ណា ត្រូវបាន​ផ្លាស់ប្តូរ​ទៅកាន់​តង់​នៅលើ​ដី​ទួល ខ្ពស់ ខណៈ កម្រិត​ទឹកបាន​ឆ្លងកាត់​សញ្ញា​គ្រោះថ្នាក់​៕

ចិន​ផ្តល់ជំនួយ​បន្ទាន់​ដល់​ប្រទេស​ឡាវ ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​

 

​ឡាវ ៖ រដ្ឋាភិបាល​ចិន បានផ្តល់​ជំនួយ​សង្គ្រោះបន្ទាន់ ទៅដល់​រដ្ឋាភិបាល​ឡាវ រយៈពេល​១ ស​ប្តា​ហ៏​បន្ទាប់ពី ការបាក់​ទំនប់​វា​រី​អគ្គីសនី បង្ករ​ឲ្យ​មាន​ទឹកជំនន់​ធ្ងន់ធ្ងរ នៅ​ខេត្ត​អា​តា​ពើ ភាគខាងត្បូង​ប្រទេស​។ ជំនួយ​ត្រូវបាន​ដឹកជញ្ជូន​ដោយ យន្តហោះ​ដឹកទំនិញ បូ​អ៊ី​ញ ៧៤៧ របស់​ក្រុមហ៊ុន​អាកាសចរ​ណ៏ ភាគ​ខាងកើត​ប្រទេស​ចិន ដែល​ជំនួយ​រួមមាន តង់ មុង ទូក ភួយ ឧ​បករ​ណ៏​ប​ន្សុ​ត​ទឹក និង​គ្រឿង​ប្រើប្រាស់​ចាំបាច់​ប្រចាំថ្ងៃ​ផ្សេងៗ​ទៀត​។ ពិធី ប្រគល់​ត្រូវបាន​ធ្វើឡើង​នៅ ព្រលានយន្តហោះ​អន្តរជាតិ វៀន​ទាន វ៉ា​ត់​តា​យ ដែល​ចូលរួម ដោយ ឯកអគ្គរដ្ឋទូត​ចិន ប្រចាំ​ប្រទេស​ឡាវ លោក វ៉ាង​វ៉េ​ន​ទៀន និង​អនុរដ្ឋមន្ត្រី​ការងារ និង​សុខមាលភាព​សង្គម ប្រទេស​ឡាវ លោក បៃ​ខាម ខា​ទី​យ៉ា​។

លោក​វ៉ាង និយាយថា ប្រទេស ចិន និង​ប្រទេស​ឡាវ ជា​បងប្អូន​គ្នា តាំងពី​យូ​លង់​ណាស់​មកហើយ នៅពេល មានការ​ចាំបាច់ តែងតែ​អាណិត​និង​ជួយ​គ្នា ជាក់ស្តែង​ពេលនេះ ប្រជាជន​ឡាវ​ជួប​ការ លំបាក​ដោយសារ​ទឹកជំនន់ ប្រទេស​ចិន បាន​ជួយ​ឧបត្ថម​គាំទ្រ​ក្នុងការ​ជួយសង្គ្រោះ​។ អនុរដ្ឋមន្ត្រី​ការងារ និង​សុខមាលភាព​សង្គម ប្រទេស​ឡាវ បាន​សំដែង​ការដឹងគុណ ដល់​រដ្ឋាភិបាល​ចិន សំរាប់​ជំនួយ​របស់​ប្រទេស​នេះ​។ គួ​រំលឹកថា ទំនប់​វា​រី​អគ្គីសនី​ហ្សេ​ពាន ហ្សេ​ណាណ​យ ដែល​កំពុងស្ថិត​ក្រោម​កា​រ​សាងសង់ បាន​បាក់​រលំ​កាលពី​ថ្ងៃទី​២៣ ខែ កក្កដា ក្នុងស្រុក សា​ណា​ម​សាយ ខេត្ត​អា​តា​ពើ ភាគ​អា​គ្នេ​យ៏​ប្រទេស​ឡាវ បង្ករ​ឲ្យ​មាន ទឹក ជំនន់​ធ្ងន់ធ្ងរ និង​មានការ​បំផ្លាញ ព្រមទាំង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ ប្រជាជន ប្រមាណ ១៣០០០ នាក់​៕

កូរ៉េខាងជើង​ប្រគល់​អដ្ឋិធាតុ​ទាហាន​ដែល​ស្លាប់​កាលពី​សង្គ្រាម​កូរ៉េ ឲ្យ​សហរដ្ឋអាមេរិក​

​កូរ៉េ ៖ ក្រសួងការពារជាតិ​សហរដ្ឋអាមេរិក បានចេញ​ផ្សាយ​រូបថត ដែល​កំពុង​បង្ហាញ​ពី ការផ្ទេរ អា​ដ្ឋិ​ធាតុ ទាហាន​សហរដ្ឋ​ងា​មេ​រិ​ក ដែល​បាន​ស្លាប់​នៅក្នុង​សង្គ្រាម​កូរ៉េ ទៅកាន់ មូលដ្ឋាន​ទ័ពអាកាស អូ​សាន ក្នុងប្រទេស​កូរ៉េខាងត្បូង​។ ការប្រគល់​នូវ​អា​ដ្ឋិ​ធាតុ ទាហាន សហរដ្ឋអាមេរិក ដែល​បាន​ស្លាប់ នៅក្នុង​ជម្លោះ កាលពី​ឆ្នាំ 1950-1953 គឺជា​កិច្ច​ព្រម ព្រៀង​មួយ ដែល​បាន​ឈានដល់ អំឡុង​កិច្ចប្រជុំ​កំពូល រវាង ប្រធានាធិបតី​សហរដ្ឋ​អា​មេ រិ​ក លោក ដូ​ណា​ល់​ត្រាំ និង​មេដឹកនាំ ប្រទេស​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន ក្នុង​ប្រ ទេស សឹង្ហ​បុរី កាលពី​ថ្ងៃទី​១២ ខែមិថុនា កន្លងទៅ​។ ទាហាន​ស្ថិតក្នុង​ឯកសណ្ឋាន ពាក់ ស្រោមដៃ​ពណ៌​ស ត្រូវបាន​គេ​ឃើញ​កំពុងកាន់​កេស​តូចៗ​ចំនួន 55 កេស​ដែល​គ្រប ដណ្ដប់​ដោយ​សញ្ញា​របស់​អង្គការសហប្រជាជាតិ មាន​ពណ៌​ខៀវ​និង​ស ហើយ​ដាក់ ម្តង​មួយៗ​ទៅក្នុង​រថយន្ដ រង់ចាំ​នៅ​ព្រលានយន្តហោះ​ទ័ពអាកាស​អូ​សាន​។ ការផ្ទេរ​អា​ដ្ឋិ ធាតុ​នាពេលនេះ ស្រប​ជាមួយនឹង ខួប​លើក​ទី​៦៥​នៃ កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ ឆ្នាំ ១៩៥៣ ដែល​បានបញ្ចប់​ការប្រយុទ្ធ​គ្នា​៕

អាជ្ញាធរ​បើក​ការ​ដឺ​ក​ជញ្ជូន​អ្នកដំណើរ​តាមផ្លូវ​ទឹក ព្រែក​ព្នៅ ក្រុង​តាខ្មៅ ជា​ផ្លូវការ​

​ភ្នំពេញ ៖ សម្តេច ហ៊ុន សែន នឹង​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​សេវា​កាណូត​ដឹក​អ្នកដំណើរ​ពី​ចំណត​ឫស្សីកែវ ទៅ​ក្រុង​តាខ្មៅ នៅ​ចំណត​ឫស្សីកែវ នា​ព្រឹក​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០១៨ ស្អែក​នេះ​។​

​លោក​រដ្ឋមន្ត្រី​ឲ្យ​ដឹង​ដែរ​ថា​កាណូត​ដឹក​អ្នកដំណើរ​នេះ​មាន​ចំណត​ចំនួន​៥ គឺ​ចំណត​ព្រែក​ព្នៅ ,​ចំណត​ទីលាន​ប្រជាធិបតេយ្យ​ថ្មី ,​ផែ​អណ្តែត ផ្សារ​រាត្រី​, នៅ​កំពង់ចម្លង​កោះ​ពេជ្រ​-​អា​រី​យ៍ក្ស​ត្រ និង ក្រុង​តាខ្មៅ​។​

​សូមបញ្ជាក់ថា កាណូត​ល្បឿន​លឿន​ដឹក​អ្នកដំណើរ​មាន​ចំនួន ២០​គ្រឿង ដោយ​ក្នុង​មួយគ្រឿង តម្លៃ​ជាង ២០​ម៉ឺន​ដុល្លារ ហើយ​កាណូត​មួយគ្រឿង​អាច​ដឹក​អ្នកដំណើរ​បាន​ចំនួន ៩៩​នាក់ និង​មាន​ពោង​សុវត្ថិភាព ដោយ​ប្រតិបត្តិការ​ចាប់ពី​ម៉ោង ៦​ព្រឹក រហូតដល់​ម៉ោង ៨​យប់​។​
​ទីតាំង​កាណូត​ដឹក​អ្នកដំណើរ​មាន​ចំនួន​១៥​ទីតាំង មានដូចជា​៖
​ទី​១- គល់ស្ពាន​ព្រែក​ព្នៅ​ត្រើយ​ខាងកើត (​កំពុង​ពិចារណា​)
​ទី​២- គីឡូម៉ែត្រ​លេខ​៦
​ទី​៣- ខាងមុខ​ឃ្លាំង​សាំង​ឫស្សីកែវ​ជាប់ នឹង​ទីលាន​ប្រជាធិបតេយ្យ​ថ្មី​
​ទី​៤- ផែបណ្ដែត​មុខ​ផ្សារ​រាត្រី​
​ទី​៥- កំពង់ចម្លង​កោះ​ពេជ្រ​-​អា​រិ​យក្ស​ត្រ​
​ទី​៦- ភូមិ​ដើម​ចាន់ ឬ​គល់ស្ពាន​ក្បាលថ្នល់​ខាងកើត​
​ទី​៧- ចំណតរថយន្ត​ចាក់អង្រែ​ក្រោម​
​ទី​៨- បាក់​ខែង ត្រង់​ផ្លូវបំបែក​លី​យ៉ុង​ផាត់​
​ទី​៩- ទល់មុខ​ផ្សារ​ព្រែកលៀប (​កំពង់ចម្លង​ព្រែកលៀប​)
​ទី​១០- ជាប់​សណ្ឋាគារ​សុខា​ភ្នំពេញ​
​ទី​១១- ភូមិ​កោះនរា​
​ទី​១២- កំពង់ចម្លង​ក្តី​តា​កុយ​
​ទី​១៣- កំពង់ចម្លង​តា​ព្រហ្ម​មាត់​ក្រ​សះ នៅ​ខេត្តកណ្តាល​វិញ​
​ទី​១៤-​មុខ​វត្ត​ព្រែក​សំរោង​ក្រុង​តាខ្មៅ (​កំពុង​ពិចារណា​) និង​
​ទី​១៥-​កំពង់ចម្លង រោងចក្រ​ក្តារបន្ទះ​ផ្លូវ​ត្រី​៕
​គួររំលឹកថា កន្លងមក​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បាន​បើក​ឲ្យ​ដំណើរការ​គម្រោង​កាណូត​ដឹក​អ្នកដំណើរ​ពី​ព្រែក​ព្នៅ​ភ្នំពេញ​-​ក្រុង​តាខ្មៅ​ខេត្តកណ្តាល រយៈពេល​៣ ខែ ដោយ​មិន​គិតថ្លៃ គឺ​គិត​ចាប់ពី​ខេ​មេសា ដល់​ថ្ងៃទី​០១ ខែសីហា ឆ្នាំ ២០១៨ ក្នុង​គោលបំណង​កាត់បន្ថយ​ការចំណាយ​របស់ ប្រជាពលរដ្ឋ​ព្រមទាំង​ចូលរួម​កាត់បន្ថយ​ការកកស្ទះ​ចរាចរ​នៅតាម​ដងផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ​ផងដែរ ៕​

លោក ឌូ​តឺ​តេ បញ្ជា​កម្ទេច​រថយន្ត​ទំនើបៗ​តម្លៃ​រាប់លាន​ដុល្លារ ដើម្បី​ប្រឆាំង​អំពើពុករលួយ​

​ហ្វីលីពីន ៖ ប្រធានាធិបតី​ប្រទេស​ហ្វីលីពីន លោក រ៉ូ​ទ្រី​ហ្គោ ឌូ​ទឺ​តេ បាន​ធ្វើជា​សាក្សី ក្នុងការ​បំផ្លាញ រថយន្ត​ទំនើប​ដែល​ត្រូវបាន​រថ​ពន្ធ ជាង​៦០​គ្រឿង នៅ​ខេត្ត​កា​ហ្គា​យ៉ាន ជា​ផ្នែក​មួយ នៃ ការ​ជម្រុញ​ការប្រឆាំង​អំពើរ​ពុករលួយ​។

​គ្រឿងចក្រ បាន​កិន​បំផ្លាញ យានយន្ត​ទំនើប មានតម្លៃ​ស​រ៉ុ​ប​ជាង ៥​លាន​៥​សែន​ដុល្លារ សហរដ្ឋអាមេរិក ដែល​រួមមាន​រថយន្ត ឡាំ​ប​ហ្គី​នី ប៉​ឆេរ ម៉ា​សេ​ដេ​ស បេន​និង​ម៉ូតូ​ជាច្រើន​គ្រឿង​។

នៅក្នុង​សន្ទរកថា បន្ទាប់ពី​ពិធី​កិន​បំផ្លាញ លោក ឌូ​ទឺ​តេ និយាយថា ការ​កិន​បំផ្លាញ​យានយន្ត​នៅពេលនេះ​គឺ​ក្នុង​អត្ថន័យ​បង្ហាញថា​ប្រទេស​ហ្វីលីពីន គឺជា​កន្លែង​មួយ​នៃ​ការវិនិយោគ និង​បង្ហាញ​ពី​ជំហរ​ដ៏​តឹងរឹង​របស់លោក ប្រយុទ្ធ​ប្រឆាំងនឹង ការ​នាំចូល​រថយន្ត​និង​ម៉ូតូ​ដោយ​ខុសច្បាប់​៕

Philippine President Rodrigo Duterte witnesses the destruction of over $5.5 million worth of luxury vehicles as part of an anti-corruption drive. No reporter narration.

កូរ៉េខាងត្បូង កំពុង​ឃ្លាំមើល​សកម្មភាព​ថ្មី​ការផលិត មី​ស៊ី​ល​ឆ្លង​ទ្វិ​បរ​បស់​កូរ៉េខាងជើង​

​កូរ៉េ ៖ ក្រសួងការបរទេស កូរ៉េខាងត្បូង និយាយ​នៅ​ថ្ងៃ​អង្គា​រ៏​នេះ​ថា ក្រសួង​កំពុង​ឃ្លាំមើល យ៉ាង​យកចិត្តទុកដាក់ នូវ​សកម្មភាព​របស់ ប្រទេស​កូរ៉េខាងជើង ខណៈ​ផ្កាយរណប ស៊ើប​ការ​ណ៏​សហរដ្ឋអាមេរិក បាន​រកឃើញ សកម្មភាព​សាជាថ្មី នៅ​រោងចក្រ​កូរ៉េខាងជើង ដែល​ផលិត មី​ស៊ី​ល​ផ្លោង​អន្តរ​ទ្វិ​ប ដំបូង​របស់​ប្រទេស​នេះ​។

មន្ត្រីជាន់ខ្ពស់ សហរដ្ឋ​អា​មេ រិ​ក និយាយ​ទៅកាន់​សារព័ត៌មាន​ថា រូបថត បង្ហាញ​ពី​យានយន្ត​កំពុង​ធ្វើ​សកម្មភាព​ចេញ ចូល រោងចក្រ​មួយកន្លែង នៅ​តំបន់ សា​នុម​ដុង ប៉ុន្តែ​មិនបាន​បង្ហាញ ថា​តើ​ការកសាង មី​ស៊ី​ល​ឈានដល់​កំរិត​ណាមួយ​នោះទេ​។ ក្រសួងការបរទេស បាន​បន្ថែមថា ប្រទេស​កូរ៉េ ខាងត្បូង កំពុងធ្វើការ យ៉ាង​យកចិត្តទុកដាក់ ជាមួយ​សហរដ្ឋ​ងា​មេ​រិ​ក លើ​បញ្ហា​នេះ ដោយ​គ្មាន​ការផ្តល់​ព័ត៌មាន​លំអិត​ឡើយ​។ រោងចក្រ សា​នុម​ដុង បាន​ផលិត មី​ស៊ី​ល​ផ្លោង អន្តរ​ទ្វិ​ប វ៉ា​សុង ១៥ ចំនួន​២​គ្រាប់ ដែលជា​មី​ស៊ី​លបាញ់​បាន​ឆ្ងាយ​បំផុត របស់​កូរ៉េខាងជើង ប៉ុន្តែ​មន្ត្រី​សហរដ្ឋអាមេរិក​បានក​ត់​សំគាល់ថា​ទីក្រុង​ព្យុងយ៉ាង​នៅ​មិនទាន់​សាកល្បង​យាន បញ្ចូល​សាជាថ្មី​ដែល​ជឿ​ទុកចិត្តបាន ដែលមាន​សមត្ថភាព​ល្បឿន​លឿន​ជាង​សំលេង ឆ្លងកាត់​បរិយាកាស​ផែនដី និង​អាច​ផ្ទុក​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​៕


ភ្លើង​ឆេះ​ព្រៃ​នៅ​កាលី​ហ្វ​ញ៉ា សម្លាប់​មនុស្ស​៨​នាក់ និង​រាប់ពាន់នាក់​ត្រូវ​ជម្លៀសចេញ​

 

​អាមេរិក ៖ ក្រុម​អ្នក​ពន្លត់​អគ្គី​ស​ភ័យ កំពុងធ្វើការ​ទាំងយប់​ទាំង​ថ្ងៃ ដើម្បី​ទប់ទល់​ភ្លើង​ឆេះ​ព្រៃ ដែល​កំពុង​ឆាបឆេះ នៅ​ទូទាំង​រដ្ឋការ​លី​ហ្វ​ញ៉ា​ភាគ​ខាងជើង ដែល​ភ្លើង​ឆេះ​ព្រៃ​នេះ បាន សម្លាប់​មនុស្ស​៨​នាក់​រួចទៅហើយ និង​បាន​បង្ខំ​ឲ្យ​មនុស្ស​រាប់ពាន់នាក់​ទៀត​រត់​ភៀសខ្លួន​។ ទោះបីជា​ក្រុម​អ្នក​ពន្លត់អគ្គីភ័យ បង្កើន​កិច្ចប្រឹងប្រែង ខ្យល់​បក់​ដែឡ​ផ្លាស់ប្តូរ​ទិសដៅ និង​ចំ ហេះ​ស្ងួត បាន​បង្កើត​លក្ខខណ្ឌ​ដូច សុ​បិ​ន្ត​អាក្រក់​។

មេបញ្ជាការ​នៃ​ក្រសួង បង្ការ​អគ្គីភ័យ និង​ព្រៃឈើ រដ្ឋកា​លី​ហ្វ​ញ៉ា បាន​និយាយថា យើង​កំពុង​ដោះស្រាយ បញ្ហា​អគ្គីភ័យ​ដ៏​ខ្លាំង និង​ខុស​ប្រក្រតី នាពេលនេះ ដូច្នេះ​ជាមួយ​ខ្យល់​បក់​ខ្លាំង យើង​ត្រូវ​ជម្រុញ​ការងារ​ពន្លត់ យ៉ាងសកម្ម និង​ឲ្យ​បាន​ឆាប់រហ័ស​។ ផ្ទៃដី​រាប់ម៉ឺន​ហិច​តា នៅតែ​ឆេះ មិនអាច​គ្រប់ គ្រង​បាន ពី​អគ្គីភ័យ​មួយកន្លែង ដែល​បាន​ឆាបឆេះ​ដំបូង កាលពី​ថ្ងៃទី​២៣ ខែកក្កដា ។ ផ្ទះ​ជាច្រើន​ខ្នង នៅ​ជិត​តំបន់​ភ្លើង​ឆេះ​ព្រៃ ត្រូវបាន​បំផ្លាញ ទាំងស្រុង ខណៈ​ប្រជាជន បាន គេច​ចេញពី​អណ្តាតភ្លើង ។

កាលពី​៣​ថ្ងៃមុន ក្រុមគ្រួសារ​នៅ​ជិត​តំបន់ ភ្លើង​ឆេះ ត្រូវបាន ណែនាំ​ឲ្យ ជន្លៀស​ចេញ ភ្លាមៗ ហើយ​នៅពេល​ពួកគេ​ត្រឡប់មកផ្ទះ​វិញ ពួកគេ​មាន អារ​ម្ម​ណ៏ ធូ​ស្បើយ ដោយ​ឃើញ​ផ្ទះ​របស់​ពួកគេ មិនបាន​ឆាបឆេះ​៕

ក្រុង​ហាណូយ​នឹង​ប​ញ្ឃ​ប់​ការប្រើប្រាស់​ម៉ូតូ​ត្រឹម​ឆ្នាំ​២០៣០

​វៀតណាម ៖ អាជ្ញាធរ​វៀតណាម​កំពុង​ចាត់វិធានការ​សំខាន់ៗ​ដើម្បី​កែលម្អ​គុណភាព​ខ្យល់​នៅក្នុង​ទីក្រុង​ហាណូយ ដែល​បាន​បំពុលបរិយាកាស​បំផុត​មួយ​នៅ​អាស៊ីអាគ្នេយ៍​រួមទាំង​ផែនការ​ម​ហិ​ច្ឆិ​តាប​ញ្ឃ​ប់​ការប្រើប្រាស់​ម៉ូតូ​នៅត្រឹម​ឆ្នាំ ២០៣០ ។​នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន Aljazeera ។​

​កាលពី​ឆ្នាំ​២០១៦ ទីក្រុង​ហាណូយ បាន​ទទួលរង​មាន​ភាពកខ្វក់​បរិយាកាស​អាក្រក់​បំផុត​ទី​២ នៅក្នុង​តំបន់​អាស៊ាន បន្ទាប់ពី​ខេត្ត Saraburi ដែលជា​តំបន់ឧស្សាហកម្ម​យ៉ាង​មមាញឹក​របស់​ថៃ​។​ហើយ​នៅ​ឆ្នាំ ២០១៧ មាន​រយៈពេល​៣៨​ថ្ងៃ​ប៉ុណ្ណោះ​ដែល​ទីក្រុង​ហាណូយ ត្រូវបាន​អង្គការ​សុខភាព​ពិភពលោក អាច​ចាត់ទុកថា​មាន ខ្យល់អាកាស​ល្អ​បំផុត​។​

​ទីក្រុង​នេះ​មាន​ប្រជាជន​សល់​នៅ​ប្រមាណ​៧,៧ លាន​នាក់ និង​សម្បូរ​ទៅដោយ​ម៉ូតូ​រាប់ពាន់​គ្រឿ​ដែល​ធ្វើ​ចរចា​រណ៍​ជា​រៀងរាល់ថ្ងៃ​នៅលើ​ដងផ្លូវ​។​ការប្រើប្រាស់​ម៉ូតូ​ដ៏​ច្រើន​នេះ ជា​ប្រភព​ចម្បង​នៃ​ការបំពុល​អាកាស គួបផ្សំ​នឹង​ការបំពុល​ដែល​បញ្ចេញ​ដោយ​រោងចក្រ​ថាមពល​ធ្យូងថ្ម និង​ឧស្សាហកម្ម​ធុន​ធ្ងន់ ជាដើម​។​

​កម្រិត​ខ្ពស់បំផុត​នៃ​ការបំពុល​គឺ​ចាប់ពី​ខែធ្នូ​ដល់​ខែកុម្ភៈ​ក្នុងអំឡុង​រដូវប្រាំង​ប្រចាំឆ្នាំ​។​នេះ​ក៏​ជា​ពេលដែល​ខ្យល់​កខ្វក់​ចេញពី​ភាគខាងត្បូង​ប្រទេស​ចិន ចូលមក​ទូទាំង​ទីក្រុង​ហាណូយ​។ បើតាម​ការសិក្សា​កន្លង​ទៅ ខ្យល់​អាក្រក់​ដែល​បក់​ចូល​ហាណូយ ភាគច្រើន​មកពី​ទីក្រុង​ធំៗ​នៃ​ខេត្ត Chengdu និង​ខេត្ត Chongqing របស់​ចិន​។​ការសិក្សា​បានបង្ហាញ​ថា​ការបំពុល​ភាគច្រើន​កើតចេញពី​ទីក្រុង​ធំ ៗ នៅ​ឆ​ង​ទូ​និង​ឆុង​ឈី​ង​។​

​ដើម្បី​ទប់ទល់​នឹង​បញ្ហា​គុណភាព​ខ្យល់អាកាស ក្រុមប្រឹក្សា​ទីក្រុង​ហាណូយ​បានធ្វើ​ការវាស់ស្ទង់​យ៉ាងខ្លាំង​កាលពី​ដើមខែ​នេះ ដោយ​នឹង​ប​ញ្ឃ​ប់​ការប្រើប្រាស់​ម៉ូតូ​នៅត្រឹម​ឆ្នាំ ២០៣០ ដោយ​ជំនួស​មកវិញ​នូវ​ការបង្កើន​មធ្យោបាយ​ធ្វើដំណើរ​សាធារណៈ​។​

​យ៉ាងណាមិញ​គេ​សង្ឃឹមថា​ការផ្លាស់ប្តូរ​ទាំងនេះ​នឹង​នាំមក​នូវ​ភាពប្រសើរឡើង​យ៉ាងច្បាស់​លាស់​និង​អាច​មើលឃើញ​ចំពោះ​គុណភាព​ខ្យល់​នៅក្នុង​រដ្ឋធានី​របស់​ប្រទេស​វៀតណាម ហើយ​ដូច្នេះ​ការកែលម្អ​គុណភាព​ជីវិត​របស់​ប្រជាជន​ក្នុងស្រុក​ផងដែរ​៕​

អាជ្ញាធរ​បើក​ការ​ដឺ​ក​ជញ្ជូន​អ្នកដំណើរ​តាមផ្លូវ​ទឹក ព្រែក​ព្នៅ ក្រុង​តាខ្មៅ ជា​ផ្លូវការ​

​ភ្នំពេញ ៖ សម្តេច ហ៊ុន សែន នឹង​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​សេវា​កាណូត​ដឹក​អ្នកដំណើរ​ពី​ចំណត​ឫស្សីកែវ ទៅ​ក្រុង​តាខ្មៅ នៅ​ចំណត​ឫស្សីកែវ នា​ព្រឹក​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០១៨ ស្អែក​នេះ​។​

​លោក​រដ្ឋមន្ត្រី​ឲ្យ​ដឹង​ដែរ​ថា​កាណូត​ដឹក​អ្នកដំណើរ​នេះ​មាន​ចំណត​ចំនួន​៥ គឺ​ចំណត​ព្រែក​ព្នៅ ,​ចំណត​ទីលាន​ប្រជាធិបតេយ្យ​ថ្មី ,​ផែ​អណ្តែត ផ្សារ​រាត្រី​, នៅ​កំពង់ចម្លង​កោះ​ពេជ្រ​-​អា​រី​យ៍ក្ស​ត្រ និង ក្រុង​តាខ្មៅ​។​

​សូមបញ្ជាក់ថា កាណូត​ល្បឿន​លឿន​ដឹក​អ្នកដំណើរ​មាន​ចំនួន ២០​គ្រឿង ដោយ​ក្នុង​មួយគ្រឿង តម្លៃ​ជាង ២០​ម៉ឺន​ដុល្លារ ហើយ​កាណូត​មួយគ្រឿង​អាច​ដឹក​អ្នកដំណើរ​បាន​ចំនួន ៩៩​នាក់ និង​មាន​ពោង​សុវត្ថិភាព ដោយ​ប្រតិបត្តិការ​ចាប់ពី​ម៉ោង ៦​ព្រឹក រហូតដល់​ម៉ោង ៨​យប់​។​

​ទីតាំង​កាណូត​ដឹក​អ្នកដំណើរ​មាន​ចំនួន​១៥​ទីតាំង មានដូចជា​៖
​ទី​១- គល់ស្ពាន​ព្រែក​ព្នៅ​ត្រើយ​ខាងកើត (​កំពុង​ពិចារណា​)
​ទី​២- គីឡូម៉ែត្រ​លេខ​៦
​ទី​៣- ខាងមុខ​ឃ្លាំង​សាំង​ឫស្សីកែវ​ជាប់ នឹង​ទីលាន​ប្រជាធិបតេយ្យ​ថ្មី​
​ទី​៤- ផែបណ្ដែត​មុខ​ផ្សារ​រាត្រី​
​ទី​៥- កំពង់ចម្លង​កោះ​ពេជ្រ​-​អា​រិ​យក្ស​ត្រ​
​ទី​៦- ភូមិ​ដើម​ចាន់ ឬ​គល់ស្ពាន​ក្បាលថ្នល់​ខាងកើត​
​ទី​៧- ចំណតរថយន្ត​ចាក់អង្រែ​ក្រោម​
​ទី​៨- បាក់​ខែង ត្រង់​ផ្លូវបំបែក​លី​យ៉ុង​ផាត់​
​ទី​៩- ទល់មុខ​ផ្សារ​ព្រែកលៀប (​កំពង់ចម្លង​ព្រែកលៀប​)
​ទី​១០- ជាប់​សណ្ឋាគារ​សុខា​ភ្នំពេញ​
​ទី​១១- ភូមិ​កោះនរា​
​ទី​១២- កំពង់ចម្លង​ក្តី​តា​កុយ​
​ទី​១៣- កំពង់ចម្លង​តា​ព្រហ្ម​មាត់​ក្រ​សះ នៅ​ខេត្តកណ្តាល​វិញ​
​ទី​១៤-​មុខ​វត្ត​ព្រែក​សំរោង​ក្រុង​តាខ្មៅ (​កំពុង​ពិចារណា​) និង​
​ទី​១៥-​កំពង់ចម្លង រោងចក្រ​ក្តារបន្ទះ​ផ្លូវ​ត្រី​៕

​គួររំលឹកថា កន្លងមក​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បាន​បើក​ឲ្យ​ដំណើរការ​គម្រោង​កាណូត​ដឹក​អ្នកដំណើរ​ពី​ព្រែក​ព្នៅ​ភ្នំពេញ​-​ក្រុង​តាខ្មៅ​ខេត្តកណ្តាល រយៈពេល​៣ ខែ ដោយ​មិន​គិតថ្លៃ គឺ​គិត​ចាប់ពី​ខេ​មេសា ដល់​ថ្ងៃទី​០១ ខែសីហា ឆ្នាំ ២០១៨ ក្នុង​គោលបំណង​កាត់បន្ថយ​ការចំណាយ​របស់ ប្រជាពលរដ្ឋ​ព្រមទាំង​ចូលរួម​កាត់បន្ថយ​ការកកស្ទះ​ចរាចរ​នៅតាម​ដងផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ​ផងដែរ ៕​

ទិន្នន័យ​ពលរដ្ឋ​ដែល​បាន​បោះឆ្នោត​ពី​ឆ្នាំ​១៩៩៣-២០១៨

ភ្នំពេញ ៖ កម្ពុជា ក្រោយ​បញ្ចប់សង្គ្រាម​ផ្ទៃក្នុង​ដ៏​រ៉ាំរ៉ៃ​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៧០ ដល់​ឆ្នាំ ១៩៨០ រដ្ឋាភិបាល​មួយ​ត្រូវបាន​បង្កើតឡើង​ដែល​គ្រប់គ្រង និង​ដឹកនាំ​ប្រទេស​ដោយ​«​រណ​សិ​រ្យ សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​» ដែល​បច្ចុប្បន្ន​ជា «​គណបក្ស​ប្រជាជន​កម្ពុជា​» គឺ​បន្ទាប់ពី​បាន​ផ្តួលរំលំ របប​មហា​សោកនាដកម្ម និង​វាលពិឃាត​ដែល​បាន​បង្កើតឡើង និង​គ្រប់គ្រង​ដោយ ប៉ុល ពត នៅ​ថ្ងៃ ទី​៧ ខែមករា ឆ្នាំ​១៩៧៩​។​

គេ​នៅ​ចាំបាន​ថា ចាប់តាំងពី​ថ្ងៃ​រំដោះ ៧​មករា ១៩៧៩ មក កម្ពុជា​បាន​កសាង​ប្រទេស លើ មាគ៌ា​ដែល​ពោរពេញ​ដោយ​គំនរ​ផេះផង់​នៃ​សង្គ្រាម​ប្រល័យ​ជាតិ​សាសន៍​ឯង​។​ជាងនេះទៀត កម្ពុជា ត្រូវ​រែកពន់​សព្វបែបយ៉ាង​ដែល​របប​វាលពិឃាត ប៉ុល ពត បាន​បន្សល់ទុក រាប់ទាំង​វិនាសកម្ម​នៃ​ការ កាប់សម្លាប់ ទាំង​បញ្ហា​សង្គម និង​ហេ​ដ្ខា​រចនា​សម្ព័ន្ធជាតិ​ក្នុង​កម្រិត​សូន្យ ពិសេស​គឺ សោកនាដកម្ម ដ៏​ធ្ងន់ធ្ងរ​នៃ​ការព្រាត់ប្រាស់ ប្រពន្ធ​ព្រាត់​ប្តី កូន​ព្រាត់​ឪពុកម្តាយ បងប្អូន ហើយ​ត្រូវ​ប្រឹង​រស់នៅ ចិញ្ចឹមជីវិត​ដោយ​ខ្លួនឯង​។​

មកដល់​ទស​វ​ត្យ​រ៍​ទី​៩០ កម្ពុជា​បានចាប់ផ្តើម​រៀបចំ​រដ្ឋាភិបាល​មួយ​ដែល​កើតចេញពី​ការ បោះឆ្នោត ដែល​កាលនោះ ក៏មាន​ការចូលរួម​ដោយ​អន្តរជាតិ​ផងដែរ​។​

ខាងក្រោម​នេះ ជា​ទិន្នន័យ​នៃ​ចំនួន​អ្នក​បាន​ចុះឈ្មោះ​បោះឆ្នោត​និង​អ្នក​ចេញទៅ​បោះឆ្នោត ឆ្នាំ​១៩៩៣-២០១៨ ៖

– នីតិកាល​ទី​១​ឆ្នាំ​១៩៩៣ ចំនួន​ប្រជាពលរដ្ឋ​ចុះឈ្មោះ​បោះឆ្នោត​មាន​ចំនួន​៤,៧៦៤,៤៣០​នាក់ និង​អ្នកបោះឆ្នោត​មាន​ចំនួន ៤,២៦៧,១៩២​នាក់ ស្មើនឹង ៨៩.៥៦%​។​
– នីតិកាល​ទី​២ ឆ្នាំ​១៩៩៨ អ្នក​ចុះឈ្មោះ​បោះឆ្នោត​មាន​ចំនួន ៥,៣៩៥,៥៩៥​នាក់ និង​អ្នក​បោះ ឆ្នោត​មាន​ចំនួន ៥,០៥៧,៨៣០​នាក់ ស្មើនឹង​៩៣.៧៤%​។​

– នីតិកាល​ទី​៣ ឆ្នាំ​២០០៣ ចំនួន​អ្នក​ចុះឈ្មោះ​បោះឆ្នោត​មាន​ចំនួន ៦,៣៤១,៨៣៤​នាក់ និង​អ្នកបោះឆ្នោត មាន​ចំនួន ៥,២៧៧,៤៩៤​នាក់ ស្មើនឹង ៨៣.២១%​។​

– នីតិកាល​ទី​៤ ឆ្នាំ​២០០៨ ចំនួន​អ្នក​ចុះឈ្មោះ​បោះឆ្នោត​មាន​ចំនួន ៨,១២៥,៥២៩​នាក់ និង​អ្នកបោះឆ្នោត​មាន​ចំនួន ៦,១១០,៨២៨​នាក់ ស្មើនឹង​៧៥.២០%​។​

– នីតិកាល​ទី​៥ ឆ្នាំ​២០១៣ ចំនួន​អ្នក​ចុះឈ្មោះ​បោះឆ្នោត​មាន​ចំនួន ៩,៦៧៥,៤៥៣​នាក់ និង អ្នកបោះឆ្នោត​មាន​ចំនួន​៦,៧៣៥,២៤៤​នាក់ ស្មើនឹង​៦៩.៦១%​។​

– នីតិកាល​ទី​៦ ឆ្នាំ​២០១៨ ចំនួន​អ្នក​ចុះឈ្មោះ​បោះឆ្នោត​មាន​ចំនួន ៨,៣៨០,២១៧​នាក់ និង​អ្នកបោះឆ្នោត​មាន​ចំនួន ៦,៧៥៣,២៤៩​នាក់ ស្មើនឹង​៨០.៥៩%​។​
សូម​បញ្ជាក់ដែរថា កម្ពុជា​បានរៀបចំ​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ នីតិកាល​ទី​៦ កាលពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ នេះ មាន​គណបក្សនយោបាយ​ចំនួន ២០​ចូលរួម​ប្រកួត ប្រជែង​៕

In this comprehensive overview, we will certainly discover everything you require to learn about gambling sites, from the different types of video games offered to how to make certain Stake casino forum a secure and safe and secure experience.

ទឹកទន្លេ​មេគង្គ​លើ បន្ត​កើនឡើង​លិច​ចូល​តំបន់​មួយចំនួនទៀត ក្នុង​ខេត្តស្ទឹងត្រែង

​ស្ទឹងត្រែង ៖ គិត​មកដល់​ម៉ោង​៧​ព្រឹក​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៨​នេះ ទឹកទន្លេ​មេគង្គ​លើ​ក្នុង​ខេត្តស្ទឹងត្រែង បាន​បន្ត​កើន​ឡើងដល់​កម្ពស់​១០.៨៤​ម៉ែត្រ ខណៈ​កម្ពស់​ប្រកាស​ឱ្យ​ប្រុងប្រយ័ត្ន​១០.៧០​ម៉ែត្រ ដែល​បណ្តាល​ឲ្យ​មានការ​ជន់​លិច​នៅតាម​តំបន់​មួយចំនួន ក្នុង​ក្រុង​ស្ទឹងត្រែង​។​នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​ក្រសួង​ធនធានទឹក​។

​សូម​រំលឹកថា នៅ​ថ្ងៃទី​៣០ ខែកក្កដា ម្សិលមិញ ទឹកជំនន់​ទន្លេមេគង្គ​លើ ដែល​កំពុង​ហក់​ឡើង​ខ្លាំង ដោយសារ​មានការ​ធ្លាក់ភ្លៀង ជា​បន្ដបន្ទាប់ ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន នៅក្នុង​តំបន់​អាង​ទន្លេមេគង្គ​ក្នុងប្រទេស​ថៃ និង​ឡាវ បាន​បង្ក​ឲ្យ​ទឹកទន្លេ​មេគង្គ ក្នុងប្រទេស​កម្ពុជា បន្ដ​កើនឡើង ២-៣ ថ្ងៃ​បន្ថែមទៀត​។ ស្ដីអំពី​សេចក្ដីជូនដំណឹង​បាន​បញ្ជាក់ថា យោងតាម​ការ​ព្យាករ កម្ពស់​ទឹកទន្លេ​មេគង្គ​លើ​កម្ពុជា អាច​កើន​ឡើងដល់ ​៖

* នៅ​ថ្ងៃទី​០៣ ខែសីហា ឆ្នាំ​២០១៨ ទន្លេមេគង្គ​ស្ទឹងត្រែង ទឹក​អាច​នឹង​កើន​ឡើងដល់​កម្ពស់ ១១.៤០ ម៉ែត្រ (​កម្រិត​ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន ១០.៧០ ម៉ែត្រ​)​។​
* នៅ​ថ្ងៃទី​០៤ ខែសីហា ឆ្នាំ​២០១៨ ទន្លេមេគង្គ​ក្រចេះ ទឹក​អាច​នឹង​កើន​ឡើងដល់​កម្ពស់ ២២.១៥ ម៉ែត្រ (​កម្រិត​ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន ២២.០០ ម៉ែត្រ​)​។​

* នៅ​ថ្ងៃទី​០៥ ខែសីហា ឆ្នាំ​២០១៨ ទន្លេមេគង្គ​កំពង់ចាម ទឹក​អាច​នឹង​កើន​ឡើងដល់​កម្ពស់ ១៥.២៥ ម៉ែត្រ (​កម្រិត​ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន ១៥.២០ ម៉ែត្រ​)​។​

​ក្រសួង​ធនធានទឹក និង​អាជ្ញាធរ​ដែនដី បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ជៀសវាង​នូវ​គ្រោះ​ថា្នក់​ផ្សេងៗ ដែល​អាច​កើតមានឡើង​ជាយថាហេតុ ដោយឡែក អាជ្ញាធរ​ដែនដី និង​ស្ថាប័ន​ពាក់ព័ន្ធ ក៏បាន និង​កំពុង​មមាញឹក​ក្នុង​ជួយ​អន្តរាគមន៍​ជម្លៀស​ពលរដ្ឋ​ទៅកាន់​ទីទួល​សុវត្ថិភាព​៕​

កម្ពុជា​ផ្តល់ជំនួយ​១០​ម៉ឺន​ដុល្លារ​ដល់​ឡាវ​ជួយ​ជនរងគ្រោះ​ដោយ​ទឹកជំនន់​

​ភ្នំពេញ​៖ រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៨​នេះ បានផ្តល់​ជំនួយ​ប្រមាណ ១០​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក ជូន​ដល់​រដ្ឋាភិបាល​ឡាវ ដើម្បី​ចូលរួមចំណែក​ជួយ​ជនរងគ្រោះ​ដោយ​ទឹកជំនន់​នា​ថ្មីៗ​នេះ​។

​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៨​នេះ ឯកឧត្តម អ៊ុច បូរ​រិ​ទ្ធ រដ្ឋលេខាធិការ តំណាង​ឲ្យ​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ប្រគល់ជូន​ឯកឧត្តម ប្រា​សិទ្ធ សា​យ៉ា​សិទ្ធ ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​ប្រចាំ​កម្ពុជា នូវ​ជំនួយ​មនុស្សធម៌​ដែលមាន​ទឹកប្រាក់ ១០០,០០០​ដុល្លារ ផ្តល់ជូន​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា ចំពោះ​រដ្ឋាភិបាល​ឡាវ សម្រាប់​ជនរងគ្រោះ​ដោយ​មហន្តរាយ​ទឹកជំនន់​បង្កឡើង​ដោយ​ការ​រលំ​បាក់​ទំនប់​វា​រី​អគ្គីសនី សេ​ពៀន សេ​ណាំ​ណូយ (Xepien Xenamnouy) នៅក្នុង​ខេត្ត​អា​តា​ពើ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​។​

​ក្នុងឱកាស​នោះ ឯកឧត្តម អ៊ុច បូរ​រិ​ទ្ធ បាន​គូសបញ្ជាក់ថា កម្ពុជា​មានការ​រំជួលចិត្ត និង​សោកសៅ​ចំពោះ​សោកនាដកម្ម​នេះ ហើយ​នៅ​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៨ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ផ្ញើ​សារលិខិត​ជូន​ឯកឧត្តម​បណ្ឌិត ថោង​លន់ ស៊ី​ស៊ូ​លី​ត នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ដោយ​សម្តែង​នូវ​ការចូលរួម​រំលែក​ទុក្ខ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ការបាត់បង់​នៅក្នុង​ឧបត្តិហេតុ​ដ៏​សោក​នាដ កម្ម និង​អកុសល​នេះ​។​

​ក្នុងពេល​ជាមួយគ្នានេះដែរ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បាន​ផ្ញើលិខិត​រំលែក​ទុក្ខ​ជូន​ឯកឧត្តម សា​លើ​ម​សៃ គុំ​ម៉ា​ស៊ីត រដ្ឋមន្ត្រីការបរទេស នៃ​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​ឡាវ ដោយ​សម្តែង​សមានចិត្ត និង​ទុក្ខព្រួយ​យ៉ាង​ជ្រាលជ្រៅ ជូន​ចំពោះ​ប្រជាជន​ដែល​រង​ផលប៉ះពាល់ និង​ជនរងគ្រោះ សម្រាប់​ការឈឺចាប់ និង​ការបាត់បង់​ដ៏​សោកនាដកម្ម​នេះ​។​

​សូមបញ្ជាក់ថា នា​ថ្មីៗ​នេះ ប្រទេស​ឡាវ​បាន​ជួប​នូវ​គ្រោះ​ជំនន់​ទឹកភ្លៀង និង​គ្រោះទឹកជំនន់ ដែល​បណ្តាលមកពី​ការបាក់​ទំនប់​វា​រី​អគ្គីសនី សេ​ពៀន សេ​ណាំ​ណូយ (Xepien Xenamnouy) នៅក្នុង​ខេត្ត​អា​តា​ពើ ភាគខាងត្បូង​ប្រទេស​ឡាវ ដែល​បណ្តាលឱ្យ​ប្រជាជន​ឡាវ​ជាច្រើន​នាក់​ស្លាប់ បាត់​ខ្លួន និង​រងគ្រោះ​៕​

អគ្គី​ភ​យ័​លេប​ត្របាក់​ផ្ទះ​ឈើ​ប្រក់ស​ង្ក័​សី​១​ខ្នង​ឆេះ​ម៉ត់​អស់រលីង​

​ភ្នំពេញ​៖​ផ្ទះ​លក់​ភេ​ស​ជ្ជះ​មួយ​ខ្នង​ត្រូវបាន​អគ្គី​ភ​យ័​ឆេះ​បំផ្លាញ​អស់រលីង​ជា​ស្ថាពរ​ខ​ណះ​ម្ចាស់ផ្ទះ​បាន​ចាក់សោរ​ទុកចោល​
​ហេតុ​ការ​ណ៏​អគ្គី​ភ​យ័​ឆេះ​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​ខាងលើនេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃទី​៣០​ខែកក្កដា​ឆ្នាំ​២០១៨​ស្ថិតនៅ​ផ្លូវ​បេតុង​ភូមិ​ទ្រា​សង្កាត់​ប្រទះ​ឡាង​ខណ្ឌដង្កោ​
​ភ្លាមៗ​នោះដែរ​ក៏មាន​រថយន្ត​ពន្លត់​អគ្គី​ភ​យ័​របស់​ស្នងការ​រាជធានី​ភ្នំពេញ​ចំនួន​២​គ្រឿង​និង​រថយន្ត​ពន្លត់​អគ្គី​ភ​យ័រ​បស់​ក្រុមហ៊ុនស្រា​បៀ​កម្ពុជា​ចំនួន​១​គ្រឿង​ចេញទៅ​ជួយ​អន្តរា​គម​ន៏​បាញ់​កុំអោយ​រាលដាល​ដល់ផ្ទះ​ប្រជាពលរដ្ឋ​ដែល​នៅក្បែរៗ​កន្លែងកើតហេតុ​អោយរ​លត់​ជា​ស្ថាពរ​ទៅវិញ​នៅ​ម៉ោង​៣​និង​៣០​នាទី​ថ្ងៃ​ដដែល​។​

​សមត្ថកិច្ច​បានអោយដឹង​ថា​មូលហេតុ​នៃ​ការឆាបឆេះ​ផ្ទះ​ខាងលើនេះ​គឹ​បណ្តាលមកពី​ឆ្លង​ចរន្តអគ្គិសនី​ទុសេរ​ខ្សែរ​ភ្លើង​ទើប​បណ្តាលអោយ​ឆាបឆេះ​
​ទំហំ​នៃ​ការខូចខាត​ឆេះ​ផ្ទះ​អស់​១​ខ្នង​និង​សម្ភា​រះ​ដែល​នៅក្នុង​ផ្ទះ​អស់ទាំង​ស្រុង​។

​មណ្ឌល​បោះឆ្នោតភ្នំពេញ​មាន​សន្លឹកឆ្នោត​មិនបានការ​ច្រើនជាងគេ​

​ភ្នំពេញ​៖ ក្នុងចំណោម​ណ្ឌ​លបោះ​ឆ្នោត​ទាំង​២៥ មណ្ឌល​ភ្នំពេញ​មាន​សន្លឹកឆ្នោត​មិនបានការ​ច្រើនជាងគេ គឺ​ចំនួន ១០០ ៦១១ សន្លឹក ក្នុងចំណោម​សន្លឹកឆ្នោត​សរុប ៦៨៩៦៣៨ ។ សន្លឹកឆ្នោត​អត់​បាន​ការសរុប​ទូទាំងប្រទេស​មាន​ចំនួន ៥៩៦ ៧៧៥ ក្នុងចំណោម​សន្លឹកឆ្នោត​សរុប ៦ ៩៤៦ ១៦៤ ។

​នេះ​បើតាម​លទ្ធផល​បឋម​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ដែល​ចេញផ្សាយ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ។​

​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩​ខែកក្កដា ដោយមាន​អ្នក​ទៅ​បោះឆ្នោត ៦ ៩៤៦ ១៦៤ នាក់ ស្មើនឹង ៨២,៨៩​ភាគរយ ក្នុង​អ្នកមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ចំនួន​ជាង ៨,៣​លាន​នាក់​៕

អាជ្ញាធរ​ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន ខណៈ​ទឹកទន្លេ​មេគង្គ​ខេត្តស្ទឹងត្រែង ហក់​ឡើង​ខ្លាំង​

​ភ្នំពេញ ៖ យោងតាម​ក្រសួង​ធនធាន​ទឹកបាន​ឲ្យ​ដឹងថា មកដល់​ម៉ោង​៦ និង​៣០ នាទី​ព្រឹក​ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកទន្លេ​មេគង្គ​ក្នុង​ខេត្ត​ស្ទឺ​ង​ត្រែង​បាន​បន្ត​កើន​ឡើងដល់​កម្ពស់ ១០,៧៥ ម ខណៈ​កម្រិត​កម្ពស់​ដែល​ត្រូវ​ប្រកាស​ឱ្យ​ប្រុងប្រយ័ត្ន​ត្រឹមតែ ១០,៧០ ម ប៉ុណ្ណោះ ។​

​ក្រួស​ង​បញ្ជាក់ថា ពេលនេះ​ទឹកទន្លេ​បានចាប់ផ្តើម​លិច​ចូល​តំបន់​ទំនាប​មួយចំនួន​ដែល​នៅតាម​ដង​ទន្លេ​ជា​បណ្តើរៗ​ហើយ​។​
​សូមជម្រាបថា ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​ម្សិលមិញ​នេះ បានបញ្ជាក់​ឲ្យ​ដឹងថា ដោយសារ​មាន​ភ្លៀង​ធ្លាក់​ជា​បន្ដបន្ទាប់​នៅ​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង របស់​ទន្លេមេគង្គ​ក្នុងប្រទេស​ថៃ និង​ប្រទេស​ឡាវ បាន​បង្ក​ឲ្យ​ទឹកទន្លេ​មេគង្គ​លើ ក្នុងប្រទេស​កម្ពុជា បន្ដ​កើន​ឡើងជា​បន្ដបន្ទាប់​។​

​តាម​សេចក្ដីជូនដំណឹង​ស្ដីពី​ស្ថានភាព​កម្ពស់​ទឹកទន្លេ របស់​ក្រសួង​ធនធានទឹក​បានបញ្ជាក់​ទៀតថា យោងតាម​ការ​ព្យាករ​នៅ​ថ្ងៃទី​០២ ខែសីហា ឆ្នាំ​២០១៨ ទឹកទន្លេ​មេគង្គ​លើ​អាច​កើនឡើង​បន្ថែមទៀត​។
សេចក្ដីជូនដំណឹង ស្ដីពី​ស្ថានភាព​កម្ពស់​ទឹកទន្លេ របស់​ក្រសួង​ធនធានទឹក បានបញ្ជាក់​ទៀតថា យោងតាម​ការ​ព្យាករ​នៅ​ថ្ងៃទី​០២ ខែសីហា ឆ្នាំ​២០១៨ ទឹកទន្លេ​មេគង្គ​លើ​អាច​កើន​ឡើងដល់​៖

* ទន្លេមេគង្គ​ស្ទឹងត្រែង ទឹក​អាច​កើនឡើង​ដល់ ១១.០៥ ម៉ែត្រ (​កម្រិត​ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន ១០.៧០ ម៉ែត្រ​)​។​

* ទន្លេមេគង្គ​ក្រចេះ ទឹក​អាច​កើនឡើង​ដល់ ២១.៦៥ ម៉ែត្រ (​កម្រិត​ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន ២២.០០ ម៉ែត្រ​)​។​

* ទន្លេមេគង្គ​កំពង់ចាម ទឹក​អាច​កើនឡើង​ដល់ ១៤.៨០ ម៉ែត្រ (​កម្រិត​ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន ១៥.២០ ម៉ែត្រ​)​។​

​ជាមួយគ្នានេះ ក្រសួង​ធនធានទឹក អំពាវនាវ​ឲ្យ​ក្រសួង​-​ស្ថាប័ន អាជ្ញាធរ​ដែនដី​ពាក់ព័ន្ធ និង​បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់នៅ​តាម​ដង​ទន្លេមេគង្គ​លើ ជ្រាប​ជា​ព័ត៌មាន និង​បង្កើន​ការយកចិត្តទុកដាក់ ប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ជ្រៀស​វាង​នូវ​គ្រោះ​ថា្នក់​ផ្សេងៗ ដែល​អាច​កើតមានឡើង​ជាយថាហេតុ​៕