All posts by មេគង្គ ប៉ុស្តិ៍

៦​ខែ​ដើម​ឆ្នាំនេះ CDC អនុម័ត​គម្រោង​វិនិយោគ​មាន​ទំហំ​ទឹកប្រាក់​៣​ពាន់​៥​រយ​លាន​ដុល្លារ​

​ភ្នំពេញ ៖ បើទោះបីជា​ឆ្នាំ ២០១៨​នេះ​ជា​ឆ្នាំ ដែល​កម្ពុជា​រៀបចំ​ការបោះឆ្នោត​ថ្នាក់ជាតិ​ក្តី តែ​ការបណ្ដាក់ទុន​វិនិយោគ​នានា​ទាំងពី​ក្រៅ​និង​ក្នុងប្រទេស មកលើ​កម្ពុជា​នៅតែមាន​កំណើន​ដដែល ជាក់ស្ដែង​ក្នុង​រយៈពេល​៦​ខែ ដើមឆ្នាំ ២០១៨ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ហៅ​កាត់​ថា CDC បានអនុម័ត​គម្រោង​វិនិយោគ​ចំនួន​១០៦​គម្រោង ស្មើនឹង​ទឹកប្រាក់​ប្រមាណ​៣​ពាន់​៥​រយ​លាន​ដុល្លារ​អាមេរិក​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានអោយដឹងថា ក្នុង​រយៈពេល​៦​ខែ ដើមឆ្នាំ ២០១៨ រឺ នៅក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៨​នេះ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ដែលជា​ស្ថាប័ន​ផ្ដល់​អាជ្ញាប័ណ្ណ​អនុញ្ញាតិ​អោយ​វិនិយោគិន​បណ្ដាក់ទុន​រកស៊ី​នៅ​កម្ពុជា​នោះ បាន​យល់ព្រម​អនុម័ត​គម្រោង​វិនិយោគ​សរុប​ចំនួន ១០៦​គម្រោង ក្នុងនោះ​គម្រោង​ថ្មី​សុទ្ធសាធ ចំនួន​៩៧ និង​គម្រោង​ពង្រីក​ផលិតកម្ម​ចំនួន ៩ គម្រោង ។

​តាម​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​នេះ បានបញ្ជាក់​ផងដែរ​ថា ក្នុងចំណោម​គម្រោង​វិនិយោគ​ទាំង​១០៦​គម្រោង​នេះ មាន​ទុនវិនិយោគ​សរុប ចំនួន ៣.៥០០​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​ក្នុងស្រុក​បាន​ចំនួន​ប្រមាណ​ជិត​១០​ម៉ឺន​កន្លែង ។ តាម​តួលេខ​វិនិយោគ​នៅ​កម្ពុជា​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៨ មានការ​កើនឡើង​ចំនួន ១៩​គម្រោង ប្រៀបធៀប​នឹង​ឆមាស​ទី​១ ឆ្នាំ​២០១៧ ខណៈពេលដែល​ទំហំ​ទុនវិនិយោគ​មានការ​កើនឡើង​ចំនួន ១៤% ជាពិសេស ការវិនិយោគ​លើ​វិស័យ​កសិកម្ម​និង​ក​សិ​-​ឧស្សាហកម្ម មានការ​កើនឡើង​ខ្លាំង រហូតដល់​ទៅ ៧៧% ។

​ជាមួយគ្នានេះ ការវិនិយោគ​ក្នុង​វិស័យ​ឧស្សាហកម្ម និង​កម្មន្តសាល​មានការ​កើន​ទ្បើង ២២% ដែល​ក្នុងនោះ​គម្រោង​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​មាន​ការ​កើន​ទ្បើង​ចំនួន ៨​គម្រោង ពី​១៥​គម្រោង​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៧ មក​២៣​គម្រោង​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៨ ។ ជារួម តួលេខ​វិនិយោគ​នេះ​បានបង្ហាញ​ឱ្យឃើញ​នូវ​និន្នាការ​នៃ​ការវិនិយោគ​ដែលមាន​ការកើនឡើង នៅក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៨​នេះ ដោយ​មិនមាន​សញ្ញា​នៃ​ការរារែក ឬ​ការ​បង្អែរ​បង្អង់​ក្នុងការ​បណ្តាក់ទុន​វិនិយោគ​ឡើយ ។

​បើតាម​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​លើកឡើងថា ការវិនិយោគ​ផ្ទា​ល់ពី​បរទេស ក៏ដូចជា​ការបណ្ដាក់ទុន​វិនិយោគ​ពី​សំណាក់​វិនិយោគិន​ក្នុងស្រុក ក្នុងប្រទេស​កម្ពុជា​នឹង​នៅតែមាន​ជា​ហូរហែ​ព្រោះ មា​លក្ខខណ្ឌ​ជាច្រើន​ដែល​វិនិយោគិន​បរទេស​និង​ក្នុងស្រុក​បណ្ដាក់ទុន​និ​យោគ ដើម្បី​រកប្រាក់​ចំណេញ ឬ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​។ លោក ភឿង សុភ​ណ្ឌ រដ្ឋលេខា​ធិ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ បាន​លើកឡើងថា កម្ពុជា​ប្រៀប​បីដូច​ជា​នំ​មួយ​ដុំ ដ៏​គួរអោយ​ចង់​ញ៉ាំ​ពី​សំណាក់​វិនិយោគិន ជាពិសេស​វិនិយោគិន​ក្រៅប្រទេស ជាក់ស្ដែង​ស្ថានភាព​ទាំង​សេដ្ឋកិច្ច នយោបាយ និង បរិយាកាស​ធម្មជាតិ​សុទ្ធតែ​អំណោយផល​ដល់​ការវិនិយោគ ។ លោក​ថា កម្ពុជា​មិនដែល​មាន​គ្រោះ​រញ្ជួយ​ដី ផ្ទុះ​ភ្នំភ្លើង ខ្យល់ព្យុះ​សាហាវៗ ដូច​បណ្ដា​ប្រទេស​ផ្សេងៗ​មួយចំនួន​នោះទេ ៕

​ធនាគារពិភពលោក​ប្រចាំ​កម្ពុជា ក៏បានផ្ដល់​ជាម​តិ​ដូចគ្នានេះដែរ ហើយ​ថា កម្ពុជា​គួរតែ​ងាក​ទៅរក​ការផលិត​ណា​ដែលមាន​តម្លៃបន្ថែម​ខ្ពស់​ដើម្បី​រក្សា​កំណើនសេដ្ឋកិច្ច​របស់ខ្លួន​ក្នុង​រង្វង់​៧​ភាគរយ ក្នុង​មួយឆ្នាំ ។

​គួរបញ្ជាក់​ផងដែរ​ថា ក្នុងប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ននេះ គេ​សង្កេតឃើញថា មាន​ប៉ូល​សេដ្ឋកិច្ច​សំខាន់ៗ​នៅតាម​បណ្ដា​រាជធានី ខេត្ត​មួយចំនួន កំពុងអភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​និង​បានផ្ដល់​កម្លាំង​ពលកម្ម​ដល់​ពលរដ្ឋ​រាប់លាន​នាក់ ដូចជា​នៅ​ខេត្ត​ព្រះសីហនុ រាជធានី​ភ្នំពេញ ខេត្តស្វាយរៀង ខេត្តកោះកុង និង​ខេត្តបន្ទាយមានជ័យ​ជាដើម​។

​នាពេល​កន្លងមក សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា ក៏បាន​ប្រកាស​ដែរ​ថា កម្ពុជា​នឹង​បង្កើត​តំបន់​ប៉ូល​សេដ្ឋកិច្ច​ថ្មី​មួយទៀត នៅ​ភូមិភាគ​ឥសាន រួមមាន​ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និង មណ្ឌលគិរី ដែលជា​ខេត្ត​មាន​សក្តានុពល​ខ្លាំង​ខាង​វិស័យ​ដំណាំ​កសិឧស្សាហកម្ម ៕​

ព័ត៌មានជុំវិញករណីស្រ្តីម្នាក់ជ្រលក់ថ្នាំចង្អុលដៃទាំងសងខាងពេលបោះឆ្នោត

បន្ទាយមានជ័យ ៖ ស្នងការរងទទួកផែនសន្តិសុខខេត្តឧត្តរមានជ័យ បានអោយដឹងនៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ នេះថា កម្លាំងនគរបាលអធិការស្រុកចុងកាល់ ពិតជាបានកោះហៅស្រ្តីម្នាក់ឈ្មោះ ជឿយ ចាន់នី អាយុ៥១ឆ្នាំ ដែលជាអាជីវករលក់បាយ និងគុយទាវ នៅភូមិគោកវត្ត ឃុំចុងកាល់ ស្រុងចុងកាល់ ខេត្តឧត្តរមានជ័យ ដើម្បីធ្វើការសាកសួរពាក់ព័ន្ធនឹងរឿង ដែលគេចោទថា បានបោះឆ្នោតពីរដង ក្នុងអំឡុងព្រឹតិការណ៍បោះឆ្នោតកាលពីពេលថ្មីៗនេះ តែមិនមែនជារឿងឃាត់ខ្លួននោះទេ។

លោកឧត្តមសេនីយ៍ត្រី ពុទ្ធ ណុប ស្នងការរងទទួលផែនសន្តិសុខបានអោយដឹងថា ក្រោយពីមានសង្គមហ្វេសបុកបង្ហោះដែលស្រ្តីម្នាក់មានស្នាមទឹកថ្នាំបោះឆ្នោតលើម្រាមដៃសង្ខាង ដោយបានសសេរថា ស្រ្តីរូបនោះបានទទួលលុយ និងបានទៅបោះឆ្នោតចំនួនពីរដង កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ ដោយមានបញ្ជាពីឯកឧត្តម ឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត កម្លាំងអធិការនគរបាលស្រុកចុងកាល់ បានកោះហៅស្រ្តីឈ្មោះ ជឿយ ចាន់នី ។

លោកបានបន្តថា តាមចម្លើយសារភាពរបស់ស្រ្តីខាងលើ និងតាមការអោយដឹងពីមន្រ្តី គជប ដែលប្រចាំការរៀបចំការបោះឆ្នោតនៅស្រុកចុងកាល់ បានអោយដឹងថា នៅថ្ងៃបោះឆ្នោត ក្រោយពីដាក់សន្លឹកឆ្នោតចូលហិបឆ្នោតរួចរូបគាត់ ជឿយ ចាន់នី បានជ្រលក់ចង្អុលដៃស្តាំចូល ដបទឹកថ្នាំ តែមើលទៅពុំសូវឃើញមានទឹកថ្នាំប្រឡាក់ដៃ ព្រោះដៃរបស់គាត់ មានប្រឡាក់ខ្លាញ់ជ្រូកច្រើន ខ្លាចមិនជាប់ទឹកថ្នាំ ទើបរូបគាត់ជ្រលក់ម្តងទៀត ដែលច្រឡំដាក់ចង្អុលដៃឆ្វេងចូលក្នុងដបទឹកថ្នាំ ក៏ប្រឡាក់ជាប់តែម្តង។

លោកបានបញ្ជាក់ថា ក្រោយពីការសាកសួរ និងធ្វើការស្រាវជ្រាវពីមន្រ្តី គ ជ ប ស្រ្តីឈ្មោះ ជឿយ ចាន់នី មិនមានពាក់ព័ន្ធដូចការចោទប្រកាន់ បានទទួលលុយ ហើយបោះឆ្នោតពីរដង សមត្ថកិច្ចបានអោយត្រឡប់ទៅវិញនៅថ្ងៃដដែល។

តាមការរៀបរាប់ពីស្រ្តីឈ្មោះ ជឿយ ចាន់នី បានរៀបរាប់ថា នៅពេលជ្រលក់ដៃចូលដបថ្នាំ ដែលដៃខាងស្តាំ មានប្រឡាក់ខ្លាញ់ជ្រូកច្រើន នៅពេលលក់បាយ គុយទាវ ដោយរូបគាត់ច្រឡំដាក់ដៃឆ្វេង ជ្រលក់ចូលដបថ្នាំ ក៏ប្រឡាក់ជាប់តែម្តង។ រូបគាត់បានរៀបរាប់បន្ថែមទៀតថា មានភ្ញៀវម្នាក់នៅឯខេត្តសៀមរាប បានចូលហាងបាយ របស់គាត់ ដែលឃើញដៃគាត់មានប្រឡាក់ថ្នាំលើចង្អុលដៃសង្ខាង ហើយបានសុំថត ដោយរូបគាត់ ក៏អោយថត តែមិនបានដឹងថា គេថតយកទៅបង្ហោះ ហ្វេសបុកអ្វីនោះដែរ៕

មនុស្ស​៨៥​នាក់រងរបួសដោយ​ការធ្លាក់​យន្តហោះ​នៅ ប្រទេស​ម៉ិច​ស៊ី​ក​

មនុស្ស​យ៉ាងហោចណាស់ ៨៥​នាក់ បាន​រងរបួស ក្នុងនោះ​២​នាក់​រងរបួស​ធ្ងន់ នៅពេល​យន្តហោះ​ដឹក​អ្នកដំណើរ ធ្វើ​ប្រតិបត្តិការ​ដោយ​ក្រុមហ៊ុន អ៊ែ​រ៉ូ​មិច​ស៊ី​កូ បាន​ធ្លាក់ ធ្លា​មៗ បន្ទាប់ពី​ចេញដំណើរ​នៅក្នុង​រដ្ឋ ឌូ​រ៉ាង​ហ្គោ ប្រទេស​ម៉ិច​ស៊ី​ក ប៉ុន្តែ​អាជ្ញាធរ​និយាយ ថា​គ្មាន​អ្នកស្លាប់​ឡើយ​នៅក្នុង​ហេតុ​ការ​ណ៏​នេះ​។ យន្តហោះ​ធន់​កណ្តាល នេះ មាន​ផ្ទុក​អ្នក ដំណើរ​៩៧​នាក់ និង​សមាជិក​នាវិក​៤​នាក់ នៅលើ​យន្តហោះ ។

រូបភាព​ទូរ​ទស្ស​ន៏ បាន បង្ហាញ តួ​យន្តហោះ​រង​ការខូចខាត​ធ្ងន់ធ្ងរ និង​មាន​ផ្សែងហុយ​ឡើងលើ​អាកាស​។ អ្នកនាំពាក្យ​ទីភ្នាក់ងារ ការពារ​ផ្នែក​ស៊ីវិល របស់​រដ្ឋ បាន​និយាយថា យន្តហោះ​នេះ បាន ធ្វើការ​ចុះចត​ភ្លាមៗ​ក្នុង​ចម្ងាយ​ប្រមាណ​១០​គីឡូម៉ែត្រ ពី​ព្រលាន យន្តហោះ ខណៈ ដែល អាជ្ញាធរ​និយាយថា វា​ធ្លា​ក់នៅ​ជិត​ព្រលានយន្តហោះ ។

ប្រតិបត្តិ​ករ​ព្រលានយន្តហោះ ឌូ​រ៉ាង​ហ្គោ និយាយថា លក្ខខណ្ឌ​អាកាសធាតុ​អាក្រក់ យន្តហោះ​បានចេញ​ដំណើរ ពេល នោះ​វា​បាន​ជួប​ជា មួយ​ចរន្ត​ខ្យល់​ខ្លាំង​ជា​មូលហេតុ​នៃ​ការ ធ្លាក់ យន្តហោះ នេះ ប៉ុន្តែ នេះ​ជា​របាយ​ការ​ណ៏​បឋម ​៕

រដ្ឋាភិបាលថៃស្នើ​​អង់គ្លេស​ធ្វើ​ប​ត្យា​ប័នអ្នកស្រី យី​ង​ឡាក់ ស៊ីណាវ៉ាត្រា

ថៃ ៖ ​នាយករដ្ឋមន្ត្រី ថៃ លោក ប្រា​យុទ្ធ ចាន់​-​អូ​-​ចា និយាយថា រដ្ឋាភិបាល​បានស្នើ​ដល់ ចក្រភព​អង់គ្លេស ឲ្យ​ធ្វើ​ប​ត្យា​ប័នលោកស្រី យី​ង​ឡាក់ ស៊ីណាវ៉ាត្រា ទៅកាន់​ប្រទេស ថៃ វិញ ជា​អ្នក​ដែល​បានគេច​ខ្លួន​កាលពី​ខែ សីហា ឆ្នាំ 2017 មុនពេល​តុលាការ​សម្រេច​សាលក្រម​ក្នុងករណី​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ខាតបង់​ប្រាក់​ច្រើន​ពាន់​លាន​ដុល្លារ ក្នុង​កម្មវិធី​ទិញស្រូវ អំឡុង​ពេលដែល​លោកស្រី​កាន់ដំណែង​ជា​នាយករដ្ឋមន្ត្រី ។

​លោកស្រី យី​ង​ឡាក់ ត្រូវបាន​គេ​ដឹងថា កំពុង​រស់នៅ​ក្នុងប្រទេស អង់គ្លេស ជាមួយ​បងប្រុស លោក​ថាក់ស៊ីន ស៊ីណាវ៉ាត្រា អ​តី​តៈ​នាយករដ្ឋមន្ត្រី​មាន​ឥទ្ធិពល​បំផុត​ក្នុងចំណោម​ប្រជាជន​នៅ​ជនបទ ប៉ុន្តែ​ត្រូវបាន​ទម្លាក់​ពី​ដំណែង​ក្នុង​រដ្ឋប្រហារ​ក្នុង​ឆ្នាំ 2006 និង​រស់នៅ​និរទេស​ខ្លួន​ឯ​បរទេស ។ ចំណែក​លោកស្រី យី​ង​ឡាក់ បាន​ក្លាយជា​នាយករដ្ឋមន្ត្រី​ក្នុងការ​បោះឆ្នោត​ឆ្នាំ 2011 និង​ជា​នាយករដ្ឋមន្ត្រី​ស្ត្រី​ដំបូង​របស់​ប្រទេស ថៃ និង​ជា​នាយករដ្ឋមន្ត្រី​ក្មេង​បំផុត​របស់​ប្រទេស​នេះ​ក្នុង​រយៈពេល 60 ឆ្នាំ ប៉ុន្តែ​លោកស្រី យី​ង​ឡាក់ ត្រូវបាន​ទម្លាក់​ពី​ដំណែង​ក្នុង​រដ្ឋប្រហារ​ខែ ឧសភា ឆ្នាំ 2014 ដោយសារតែ​កម្មវិធី​ទិញស្រូវ​ពី​ប្រជាជន ធ្វើ​ឲ្យ​រដ្ឋាភិបាល​ខាតបង់​ប្រាក់​ច្រើន​ពាន់​លាន​ដុល្លារ ។ វិបត្តិ​នយោបាយ 10 ឆ្នាំ ក្នុងប្រទេស ថៃ ត្រូវបាន​គេ​មើលឃើញថា​ជា​ទំនាស់​រវាង​ត្រកូល ថាក់ស៊ីន និង ឥស្សរៈជន​ក្នុង​ទីក្រុង បាងកក ដែល​គាំទ្រ​ដោយ​មហាក្សត្រ និង យោធា ។

​ទំនាស់​បាន​នាំ​ឲ្យ​មាន​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​នៅ​ចុងឆ្នាំ 2013 ហើយ​លោកស្រី យី​ង​ឡាក់ បានស្នើ​រំលាយ​សភា​នៅ​ខែ ធ្នូ ដើម្បី​បោះឆ្នោត​មុន​អាណត្តិ ប៉ុន្តែ​តុលាការ​កំពូល​បាន​ដកហូត​ដំណែង​លោកស្រី យី​ង​ឡាក់ ក្នុង​ដំណែង​ជា​នាយករដ្ឋមន្ត្រី​ចាំផ្ទះ ក្រោម​បទចោទប្រកាន់​បំពាន​អំណាច រដក​ហូត​តួនាទី​ប្រធាន​ភ្នាក់ងារ​ស៊ើបអង្កេត ។ មុនពេល​សវនាការ​ខែសីហា​ឆ្នាំ​2017, លោកស្រី យី​ង​ឡាក់ បាន​ភៀសខ្លួន​ចេញពី​ប្រទេស ហើយ​តុលាការ​បាន​កាត់ក្ដី​ដោយ​កំបាំងមុខ ឲ្យ​ជាប់ពន្ធនាគារ 5 ឆ្នាំ ដែល បច្ចុប្បន្ន លោកស្រី យី​ង​ឡាក់ រស់នៅ​និរទេស​ខ្លួន​ក្នុងប្រទេស អង់គ្លេស ៕

លួច​ចំ​ម៉ូតូ​ដាក់​ប្រព័ន្ធ GPS ពី​ខេត្តកណ្តាល តាម​ចាប់បាន​នៅ​ខេត្តតាកែវ​

​ខេត្តកណ្តាល​: មុខសញ្ញា​ចោរលួច​ម៉ូតូ​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​ខេត្តកណ្តាល សហការ​ជាមួយ​កម្លាំង​នគរបាល​ខេត្តតាកែវ​ធ្វើការ​ចាប់ខ្លួន ក្រោយពី​បានធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​របស់​បុរស​ម្នាក់​ដែលមាន​ដាក់​ប្រព័ន្ធ​សុវត្ថិភាព GPS នៅ​ចំណុច ភូមិ​ថ្នល់ទទឹង ឃុំ​ដំណាក់​អំពិល​ស្រុក​អង្គស្នួល​ខេត្តកណ្តាល​កាលពី​វេលា​ម៉ោង ជាង​៣​រសៀល ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ​២០១៨ ហើយ​ជិះ​ទៅសំងំ​លាក់ខ្លួន​នៅក្នុង​ផ្ទះ​របស់គេ​ឯ​ខេត្តតាកែវ ។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា ជនសង្ស័យ​ខាងលើ មានឈ្មោះ អេ​ម សំអាត ភេទ​ប្រុស​អាយុ​៤៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រ​ពាំ​វែង​ឃុំ​បឹង​ត្រាញ់​ខាងត្បូង​ស្រុក​សំរោង​ខេត្តតាកែវ មុខរបរ​មិន​ពិតប្រាកដ​។ ចំណែក​ជនរងគ្រោះ​ជា​ម្ចាស់​ម៉ូតូ​មានឈ្មោះ ជឿន ភេទ​ប្រុស​អាយុ​៤០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ថ្នល់ទទឹង​ឃុំ​ដំណាក់​អំពិល​ស្រុក​អង្គស្នួល ខេត្តកណ្តាល​។
​ក្រោយ​ចាប់ខ្លួន​ជនសង្ស័យ សមត្ថកិច្ច​បានធ្វើការ​ដកហូត​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ សេរី​ឆ្នាំ​២០០៧ ពណ៌​ខ្មៅ​ស្លាក​លេខ​កណ្តាល 1E-4186 (​របស់​ជនរងគ្រោះ​) ។​

​សមត្ថកិច្ច​បានឱ្យដឹង​ទៀតថា នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ បាន​នាំ​ប្រពន្ធ​កូន​ចូល​សម្រាក​ដូច​សព្វមួយដង លុះ​ព្រឹក​ឡើង​ម៉ោង​ប្រហែល​៦​ព្រឹក ថ្ងៃកើតហេតុ ជនរងគ្រោះ​បាន​ក្រោក​ពី​ដេក​ស្រាប់តែ​បាត់​ម៉ូតូ​ភ្លាមនោះ​ខ្លួន ក៏បាន​ទាញ​ទូរស័ព្ទ​ដើម្បី​ឆែក GPS ស្រាប់​តែមាន​សញ្ញា​ចង្អុល​តាមផ្លូវ​ជាតិ​លេខ​៣ ខ្លួន​ក៏បាន​ហៅ​មិត្ត​ភ័​ក្រ​ម្នាក់ទៀត ហើយក៏​បើកឡាន​តាមរក​ម៉ូតូ​តាម​សញ្ញា​បង្ហាញ​របស់​GPS​និង​បាន​រាយការណ៍​ជូន​សមត្ថកិច្ច ។​

ដោយបាន​កិច្ចសម្របសម្រួល​និង​ដឹកនាំ​របស់លោក​ឯក ស៊ុន​រស្មី​ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្តកណ្ដាល​និង​សាលាដំបូង​ខេត្តតាកែវ បានការ​ចង្អុល​ដឹកនាំ​របស់ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី រឿន ណា​រ៉ា ស្នងការរង ខេត្តកណ្ដាល​និង​ឧ​ត្ត​ម​សេនីយ៍​ទោ​ស្នងការ​ខេត្តតាកែវ កា​រិ​.​ព្រហ្មទណ្ឌ​កម្រិត​ស្រាល និង​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល បាន​តាម រុករក​ស្រាវជ្រាវ កំណត់​មុខសញ្ញា ឈានដល់​ចាប់បាន​ជនសង្ស័យ​ដែល​បាន​រត់គេចខ្លួន មក​សំងំ​នៅក្នុង​ផ្ទះ ហើយ​ត្រូវបាន កងកម្លាំង ព័ទ្ធ​ឆែកឆេរ រក​ចាប់បាន និង រកឃើញ ម៉ូតូ​១​គ្រឿង​ជា​របស់​ជនរងគ្រោះ និង​សម្ភារ មួយចំនួនទៀត​សម្រាប់ធ្វើ​សក្មភាព​លួច​ម៉ូតូ ។​

​បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​បញ្ជូនមក​ស្ន​ង​ការដ្ឋាន​នគរបាល​ខេត្តកណ្តាល​ដើម្បី​ចាត់ការ​តាម​នីតិវិធី​។ រីឯ​ម៉ូតូ ត្រូវបាន​សមត្ថកិច្ច​ធ្វើឯកសារ រួច​ប្រគល់ជូន​ជនរងគ្រោះ​វិញ ៕​

​ឥណ្ឌូនេស៊ី បញ្ចុះតម្លៃ​សណ្ឋាគារ​សម្រាប់អ្នកទេសច​រ​តំបន់ រញ្ជួយ​ដី​លើ​កោះ​ឡុ​ម​បុក

​ឥណ្ឌូនេស៊ី ៖ យោងតាម​រដ្ឋមន្ត្រី​ទេសចរណ៍​ឥណ្ឌូនេស៊ី​លោក អា​រី​ហ្វ យ៉ា​យ៉ា បាន​ឲ្យ​ដឹងថា Arief Yahya អ្នកវិនិយោគ​ក្រុមហ៊ុន ទេសចរណ៍​ខេត្ត បាន​អនុវត្ត​នីតិវិធី​សេវាកម្ម រួមមាន​ការបញ្ចុះ​តម្លៃ សណ្ឋាគារ​សម្រាប់​ភ្ញៀវទេសចរ​បរទេស​ដែល​ទទួលរង​ផលប៉ះពាល់​ដោយ​ការរញ្ជួយ​ដី​នៅ​កោះ​ឡូ​ម​បុក​។

​ក្នុងចំណោម​នីតិវិធី​ដែល​ត្រូវបាន​អនុវត្ត​សម្រាប់​ភ្ញៀវទេសចរ បរទេស ដែល​ទទួលរង​ផលប៉ះពាល់​នោះ​គឺ​ត្រូវ​លើកលែង​ការយកថ្លៃ​សណ្ឋាគារ​នៅ​ថ្ងៃ​បន្ទាប់ ពី​ការរញ្ជួយ​ដី​ដ៏​ខ្លាំង កាលពី​ថ្ងៃអាទិត្យ​ដែល​បាន​វាយប្រហារ​កោះ​ដែលមាន​ប្រជាប្រិយ​។​

​នៅ​ថ្ងៃ​បន្ទាប់​សណ្ឋាគារ​នឹង​ផ្តល់​ការបញ្ចុះ​តម្លៃ​រហូតដល់ 50 ភាគរយ​ដែល​នឹងត្រូវ​បាន ស្ដារឡើងវិញ​បន្តិច​ម្តង ៗ ទៅនឹង​តម្លៃ​ធម្មតា​បន្ទាប់ពី​ស្ថានភាព​ត្រូវបាន​គេ​ចាត់ទុកថា ត្រ ឡប់​ទៅរក​ភាព​ធម្មតា​វិញ​។​

​ការអនុវត្តន៍​បែបនេះ ត្រូវបាន ផ្តើមគំនិត​នៅ​កោះ​បាលី ជាការ​ឆ្លើយតប​នឹង​ព្រឹត្តិការណ៍​ផ្ទុះ ភ្នំភ្លើង​និង​ជា​លទ្ធផល​នៃ​កិច្ចប្រជុំ​របស់​ម្ចាស់​សណ្ឋាគារ​និង​ភោជនីយដ្ឋាន​ខេត្ត​និង តំណាង ភ្នាក់ងារទេសចរណ៍ និង​មន្ត្រី​សមាគម​មជ្ឈមណ្ឌល​សន្និបាត បន្ទាប់ពី​រញ្ជួយ​ដី​បានធ្វើ ឱ្យ​ប៉ះពាល់​ដល់​កោះ​រមណីយដ្ឋាន ។

​រដ្ឋមន្ត្រី​ទេសចរណ៍​ក៏បាន​កោតសរសើរ​ចំពោះ​ការឆ្លើយតប​យ៉ាង​ឆាប់រហ័ស​ដែល​បានបង្ហាញ​ដោយ​អ្នកពាក់ព័ន្ធ​ទេសចរណ៍​នៅ​កោះ Lombok ជាពិសេស​សេវា​ទេសចរណ៍​របស់​ខេត្ត ដើម្បី​ជួយ​សម្រួល​ដល់​គ្រួសារ​ដែល​បាត់បង់​ជីវិត​របស់​ភ្ញៀវទេសចរ​ម៉ាឡេស៊ី​នៅក្នុង​ព្រឹត្តិការណ៍​នេះ​។

​ក្រុម​ភ្ញៀវទេសចរ​បរទេស​ដែល​បាន​ជួយសង្គ្រោះ​ដោយ​ក្រុម​ជួយសង្គ្រោះ​រួម​ឥណ្ឌូនេស៊ី មកពី​ប្រទេស​ថៃ បារាំង អេ​ស្ប៉ា​ញ ស្វី​ស សហរដ្ឋអាមេរិក អង់គ្លេស ចិន សិង្ហ​បុរី កាណាដា អូស្ត្រាលី អាល្លឺម៉ង់​និង​បណ្តា​ប្រទេស​ម​ជ្ឈឹ​ម​បូព៌ា​ជាច្រើន​ទៀត​៕

កូរ៉េខាងជើង ជំរុញឱ្យមាន​ការចរចា​ដោយ​ត្រង់​ជាមួយ​កូរ៉េខាងត្បូង

​កូរ៉េ ៖ ប្រទេស​កូរ៉េខាងជើង និង​កូរ៉េខាងត្បូង បាន​បើក​កិច្ចចរចា​យោធា ចំពេល​មានការ​កើនឡើង ភាព តានតឹង បន្ទាប់ពី​សហរដ្ឋអាមេរិក​បាន​រកឃើញ​សកម្មភាព​ថ្មី នៅ​រោងចក្រ​មី​ស៊ី​ល​កូរ៉េ ខាងជើង​។​

​កិច្ចប្រជុំ​នេះ ជា​កិច្ចប្រជុំ​លើក​ទី 2 ចាប់តាំងពី​ខែមិថុនា ដែល​បាន​ធ្វើឡើង​នៅ​ក្នុងភូមិ​ព្រំប្រទល់ ប៉ាន់​មុន​ជុំ នៅ​តំបន់​គ្មាន​យោធា ត្រូវបាន​រៀបចំឡើង ដើម្បី​បន្ត​ពី​កិច្ចប្រជុំ​កំពូល​អន្តរ​កូរ៉េ​មួយ កាលពី ខែមេសា ដែល​មេដឹកនាំ​ប្រទេស​កូរ៉េ​ទាំងពីរ បាន​យល់ព្រម​លុបបំបាត់​ភាព​តានតឹង និង​បញ្ឈប់​គ្រប់​រាល់​សកម្មភាព​ជម្លោះ​ទាំងឡាយ ។

​ក្រសួងការពារជាតិរ​បស់​កូរ៉េខាងត្បូង បាន​និយាយ​កាលពី​សប្តាហ៍​មុន​ថា ក្រសួង​គ្រោង​នឹង​កាត់បន្ថយ​ប៉ុស្តិ៍​យាមល្បាត និង​គ្រឿង​បរិក្ខារ តាម​បណ្តោយ​ព្រំដែន មាន​កំផែង​រឹងមាំ ដែលជា​ជំហាន​ដំបូង ដើម្បី​អនុវត្ត​កិច្ចព្រមព្រៀង​នេះ​។​

​មន្ត្រីជាន់ខ្ពស់​អាមេរិក​មួយរូប បាន​និយាយថា កាលពី​ថ្ងៃ​ចន្ទ​កន្លងទៅនេះ ផ្កាយរណប​ស៊ើប ការណ៍ របស់​សហរដ្ឋអាមេរិក បាន​រកឃើញ​សកម្មភាព​ថ្មី នៅ​រោងចក្រ​កូរ៉េខាងជើង ដែល​ផលិត​មី​ស៊ី​ល ផ្លោង​ឆ្លង​ទ្វីប​ដំបូង​គេ របស់​ប្រទេស​នេះ ដែលមាន​សមត្ថភាព វាយប្រហារ​ទៅដល់​សហរដ្ឋអាមេរិក​៕

វិស័យទេសចរណ៍បានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច

ភ្នំពេញ ៖ ក្នុងឆ្នាំ២០១៧ កម្ពុជាសម្រេចបាននូវអត្រាកំណើនសេដ្ឋកិច្ច
ប្រមាណ ៧% នៃផលិតផលក្នុងស្រុកសរុប ហើយចំណូលក្នុង១ឆ្នាំសម្រាប់ មនុស្សម្នាក់បានកើនដល់ ១៤៣៤ដុល្លារអាមេរិក ដែលសន្ទុះកំណើនសេដ្ឋ
កិច្ចប្រកបដោយសុទិដ្ឋិនិយមនេះ អាចសម្រេចទៅបានក៏អាស្រ័យដោយ សារមានការចូលរួមចំណែកពីការអភិវឌ្ឍលើគ្រប់វិស័យ រួមទាំងវិស័យ ទេសចរណ៍ផងដែរ។

នេះជាការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក
ថោង ខុន ក្នុងឱកាសដែលឯកឧត្តមទទួលការតែងតាំងជាសមាជិកបណ្ឌិត
សភាទេសចរណ៍អឺរ៉ុប ពីក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប កាល ពីម្សិលមិញ។ លោករដ្ឋមន្ត្រីថា វិស័យទេសចរណ៍ត្រូវបានរាជរដ្ឋាភិបាល
កម្ពុជាចាត់ទុកជាមាសបៃតងចូលរួមទ្រទ្រង់កំណើនសេដ្ឋកិច្ច-សង្គម បង្កើត ការងារ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ព្រមទាំងដើរតួនាទីយ៉ាង សំខាន់ជាការនាំចេញនៅនឹងកន្លែង និងចូលរួមទ្រទ្រង់ដល់ការធ្វើសមាហរណកម្មតំបន់។ ជាក់ស្តែងឆ្នាំ២០១៧ កម្ពុជាទទួលភ្ញៀវទេសចរអន្តរជាតិចំនួន៥,៦លាននាក់ កើនឡើង ១១,៨% នាំប្រាក់ចំណូលប្រមាណ ៣៦៣៨លានដុល្លារចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិ រួមចំណែក ១៣% នៃ ផលិតផលក្នុងសរុប (GDP) និងបង្កើតការងារដោយផ្ទាល់ប្រមាណជាង៦២ម៉ឺននាក់។

ដោយឡែកក្នុងរយៈពេល ៥ខែដើមឆ្នាំ២០១៨នេះ កម្ពុជាទទួល បានទេសចរអន្តរជាតិប្រមាណ ២.៦ លាននាក់ កើនឡើង ១៣.៥% ធៀប រយៈពេលដូចគ្នាក្នុងឆ្នាំ២០១៧ ហើយតាមការព្យាករណ៍កម្ពុជានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៦,២លាននាក់នៅឆ្នាំ២០១៨ និង ៧លាន
នាក់នៅឆ្នាំ២០២០ នាំមកនូវចំណូលប្រមាណ ៥ពាន់លានដុល្លារ បង្កើតនូវ ឱកាសការងារដោយផ្ទាល់ ១លាននាក់ ហើយនៅឆ្នាំ២០៣០ កម្ពុជាអាច នឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ១៥លាននាក់ ដោយនាំមក នូវចំណូលសរុប ១០ពាន់លានដុល្លារ បង្កើតនូវឱកាសការងារប្រមាណ ២ លាននាក់៕

ស្លាប់​១៥​នាក់​ដោយ​ខ្មាន់កាំភ្លើង​វាយប្រហារ​អាគារ​រដ្ឋាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន​

​អា​ហ្វ​ហ្គា​នី​ស្ថាន ៖ យ៉ាងហោចណាស់ មនុស្ស 15 នាក់ បាន​ស្លាប់ នៅក្នុង​ទីក្រុង​ចា​ឡា​ឡា​បាដ ភាគ​ខាងកើត ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន នៅពេលដែល​ខ្មាន់កាំភ្លើង បាន​សំរុកចូល​អគារ​រដ្ឋាភិបាល ធ្វើអោយ​មនុស្ស​ជាច្រើន​នាក់​ជាប់​នៅក្នុង​អាគារ​នោះ បន្ទាប់ពី​អ្នក​បំផ្ទុះ​គ្រាប់បែក​អត្តឃាត បាន​បំផ្ទុះ​ខ្លួនឯង​នៅ​ច្រក ទ្វារ ចូល​។​

​អ្នកនាំពាក្យ​រដ្ឋាភិបាល​ខេត្ត បាន​និយាយថា រយៈពេល​ជាច្រើន​ម៉ោង បន្ទាប់ពី​មានការ​បាញ់កាំភ្លើង និង​ការផ្ទុះ​ជាច្រើន ឧបទ្ទវ​ហេតុនេះ បញ្ចប់ ដោយ​ខ្មាន់កាំភ្លើង​ពីរ​នាក់​ត្រូវ​បានសំលាប់ ហើយ ផ្នែក​ភាគច្រើន​នៃ​អគារ​ត្រូវបាន​បំផ្លាញ​។​

​មិនមាន​ការអះអាង​ទទួលខុសត្រូវ​ការវាយប្រហា​រ​នេះ ភ្លាមៗ​នោះទេ ទោះបីជា​ក្រុម​តា​លី​បង់ បានចេញ​សេចក្តីថ្លែងការណ៍​មួយ បដិសេធ​ការជាប់​ពាក់ព័ន្ធ​ការវាយប្រហារ​នេះ​ក៏ដោយ​។
​ទោះបីជា​មិនទាន់មាន​ភាពច្បាស់លាស់ ថា​តើ​ក្រុម​រដ្ឋ​ឥស្លាម​មាន​ជាប់​ពាក់ព័ន្ធ​ការវាយប្រហារ​នេះ ដែរ​ឬ​យ៉ាងណា ក្រុម​នេះ​បាន​បង្កើន​សកម្មភាពរ​បស់​ខ្លួន ខណៈ​ដែលមាន​ក្តីសង្ឃឹម​សម្រាប់​កិច្ចចរចា សន្តិភាព​រវាង​រដ្ឋាភិបាល និង​ក្រុម​តា​លី​បង់ បន្ទាប់ពី​មាន​បទ​ឈប់​បាញ់​រយៈពេល 3 ថ្ងៃ កាលពី​ខែ​មុន​។​

​ការវាយប្រហារ​នេះ ត្រូវបាន​ផ្តោតទៅលើ ទីក្រុង​ចា​ឡា​ឡា​បាដ ដែលជា​ទីក្រុង​ធំ​នៃ​ខេត្ត ណាន់​ហ្គា​ហា នៅតាម​ព្រំដែន​ជាមួយ​ប្រទេស​ប៉ា​គី​ស្ថាន ដែល​ក្រុម​អ្នក​ប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម បានបង្ហាញ​ខ្លួន ជា​លើកដំបូង នៅ​ចុងឆ្នាំ 2014 ​៕

ប្រទេសផលិតរថយន្តជួបប្រជុំនៅទីក្រុងហ្សឺណែវ ស្តីពីពន្ធយានយន្ត

ហ្សឺណែវ ៖ គណៈប្រតិភូ មកពីប្រទេសផលិតរថយន្តចំនួនប្រាំ បានជួបប្រជុំគ្នា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីពិភាក្សាពីជំហានបន្ទាប់ ដើម្បីដោះស្រាយជាមួយនឹងបញ្ហាពន្ធដ៏មានសក្តានុពល របស់សហរដ្ឋអាមេរិក លើការនាំចូលយានយន្ត ទៅកាន់សហរដ្ឋអាមេរិក។

មន្ត្រីមកពីប្រទេសកាណាដា ម៉ិចស៊ិក សហភាពអឺរ៉ុប ជប៉ុន និងកូរ៉េខាងត្បូង គ្រោងនឹងពិភាក្សាពីយុទ្ធសាស្ត្ររបស់ពួកគេ ប្រឆាំងនឹងសហរដ្ឋអាមេរិក ខណៈដែលការជុំរុញពន្ធ របស់លោក ដូណាល់ ត្រាំ នៅតែបន្តកើនឡើង។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ដោយប្រទេសជប៉ុន និងសហភាពអឺរ៉ុប។ អ្នកចូលរួមត្រូវបានគេរំពឹងថា នឹងពិចារណាលើកិច្ចព្រមព្រៀងអន្តរជាតិរួមគ្នាមួយ ស្តីពីការកាត់បន្ថយពន្ធលើរថយន្ត។

គួរបញ្ជាក់ថា ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានប្រកាសកាលពីខែឧសភាថា នឹងប្រើច្បាប់ មាត្រាទី 232 ដើម្បីស៊ើបអង្កេតការនាំចូល រថយន្ត និងគ្រឿងបន្លាស់រថយន្
តំណាងមកពីក្រុមហ៊ុនផលិតរថយន្ត ក្រុមហ៊ុនចែកចាយ ក្រុមឧស្សាហកម្ម និងប្រទេសជាច្រើន បានរិះគន់យ៉ាងខ្លាំង ចំពោះការស៊ើបអង្កេតនេះ ដោយបានព្រមានថា វានឹងធ្វើឱ្យប៉ះពាល់ដល់អ្នកប្រើប្រាស់អាមេរិក និងធ្វើឱ្យប៉ះពាល់ដល់ឧស្សាហកម្មរថយន្តរបស់សហរដ្ឋអាមេរិក និងបណ្តាលឱ្យបាត់បង់ការងារផងដែរ។

ការកើនឡើងភាពតានតឹងពាណិជ្ជកម្ម នឹងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរ ដល់សហភាពអឺរ៉ុប ខណះ ដែលប្រទេសអាល្លឺម៉ង់ នៅតែជាអ្នកនាំចេញរថយន្តធំបំផុតរបស់ពិភពលោក ដែលរួមចំណែកជាង 20% នៃការនាំចេញរថយន្តសកល បន្ទាប់មកប្រទេសជប៉ុនឈរនៅលំដាប់ទី 2 ដោយមាន 13 ភាគរយបន្ទាប់មកទៀតគឺសហរដ្ឋអាមេរិក កាណាដា ម៉ិកស៊ិក ចក្រភព អង់គ្លេស និងកូរ៉េខាងត្បូង៕

រថភ្លើងកិនបុរសម្នាក់ដាច់ខ្លួនជា២កំណាត់ នៅខណ្ឌទួលគោក

ភ្នំពេញ៖ រថភ្លើងមានផ្លូវតែមួយ នូវតែមានគ្រោះថ្នាក់ដល់អាយុជីវិត តើមកពីមូលហេតុអ្វី? ។ មនុស្សស្លាប់ភ្លាមៗ ដោយសាររថភ្លើងកិនដាច់ជា២កំណាត់និងបែកសាច់រប៉ាត់រប៉ាយនៅលើផ្លូវដែក បង្កការតក់ស្លុតពីប្រជាពលរដ្ឋរស់នៅជុំវិញកន្លែងកើតហេតុ ។

ករណីរថភ្លើងកិនមនុស្សស្លាប់នេះ កើតឡើងត្រង់ចំណុចផ្លូវដែក ភូមិ២២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅម៉ោង០២ និង៣០នាទីរសៀល ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ ។

ជនរងគ្រោះមានឈ្មោះ សន សុវឌ្ឍនា ភេទប្រុស អាយុ៣៨ឆ្នាំ មិនមានមុខរបរពិតប្រាក ស្នាក់នៅម្តុំវត្តថ្លា ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

យោងតាមប្រភពពីប្រជាពលរដ្ឋបានប្រាប់ថា មុនពេលកើតហេតុជនរងគ្រោះបានមកជួបជុំមិត្តផឹកស៊ីរួមនិងហូបបាយថ្ងៃត្រង់ ពេលនោះរថភ្លើងធ្វើដំណើរឆ្លងកាត់ពីកើតទៅលិចក៏មកដល់ ស្រាប់តែជនរងគ្រោះបានរត់ចូលរថភ្លើងត្រង់ពាក់កណ្តាល ដោយមិនដឹងមូលហេតុអ្វីឡើយ និងស្របពេលកម្មវិធីផឹកស៊ីបានចប់ និងបែកគ្នាផងដែរ ។

យោងតាមអ្នកបើកបររថភ្លើងបានមើលតាមកាំមេរ៉ាសុវត្ថិភាព ប្រាប់អោយដឹងថា រថភ្លើងមិនបានបុកមនុស្សដើរស្របឬលើផ្លូវដែកទេ នៅពេលរថភ្លើងធ្វើដំណើរឆ្លងកាត់ម្តងៗតែងតែចុចស៊ីផ្លេ និងមានអ្នកបិតបើកប៉ារ៉ាស់នៅពេលឆ្លងកាត់ផ្លូវថ្នល់ គឺជនរងគ្រោះបានរត់មកចូលរថភ្លើងធ្វើអត្តឃាតតែម្តង ។

ស្របពេលកើតហេតុភ្លាមៗមានពលរដ្ឋចោមរោមមើលនិងទៅមើលដោយខ្លាចក្រែងមានកូនចៅឬជាសមាជិកក្រុមគ្រួសាររបស់ខ្លួន ព្រមទាំងបានធ្វើសេចក្តីការណ៍ជូនសមត្ថកិច្ចឬអាជ្ញាធរ ចុះមកត្រួតពិនិត្យ ដើម្បីផ្តល់ដំណឹងនិងស្វែងរកសាច់ញាត្តិមកទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណី ៕

ប្រមុខ​ការទូត​កម្ពុជា ទៅ​ប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​នៅ​សិង្ហ​បុរី​

​ភ្នំពេញ ៖ តប​តាម​ការអញ្ជើញ​របស់ ឯកឧត្តម វី​វៀន បា​ឡា​គ្រី​ស្សណាន (Vivian Balakrishnan) រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋ​សឹង្ហ​បុរី លោក ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ដែល​នឹង​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី ៣០ ខែកក្កដា ដល់​ថ្ងៃទី ០៤ ខែសីហា ឆ្នាំ​២០១៨ នៅ​សាធារណរដ្ឋ​សឹង្ហ​បុរី​។ លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រំពឹងថា នឹងចូលរួម​កិច្ចប្រជុំ​មួយចំនួន ដូចខាងក្រោមៈ

– កិច្ចប្រជុំ​គណៈកម្មការ​តំបន់​អាស៊ីអាគ្នេយ៍​គ្មាន​អាវុធ​នុយក្លេអ៊ែរ
– ជំនួប​រវាង​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ជាមួយ​តំណាង​គណៈកម្មការ​អន្តររដ្ឋាភិបាល​អាស៊ាន ស្តីពី​សិទ្ធិមនុស្ស
– កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​លើក​ទី​៥១
– សន្និសីទ​ក្រោយ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស
– កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​បូក​បី​លើក​ទី​១៩
– កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​បូព៌ា​លើក​ទី​៨ និង
– វេទិកា​តំបន់​អាស៊ាន​លើក​ទី​២៥ ។
​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​លើក​ទី​៥១ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ដែល​នឹង​ប្រព្រឹត្តទៅ​ក្រោម​មូលបទ​«​ភាពរឹងមាំ និង នវានុវត្តន៍​របស់​អា​ស៊ាន​» នឹង​ឆ្លុះបញ្ចាំង​អំពី​ការតាំង​ចិត្ត​ដ៏​មុះ​មុត​របស់​អាស៊ាន ក្នុងការ​ព​ន្លឿ​ន​ដំណើរ​ការកសាង​សហគមន៍​អាស៊ាន និង​បន្ត​ស្ថិតនៅ​ជា​អង្គការ​តំបន់​គួរឱ្យ​ទុកចិត្ត​នៅក្នុង​ការថែរក្សា និង​លើកស្ទួយ​សន្តិភាព ស្ថេរភាព និង​វិបុលភាព​។

​គួរ​កត់សម្គាល់ថា ក្នុងនាម​ជា​ប្រទេស​សម្របសម្រួល​សម្រាប់​ទំ​នាក់​ទំនង​ដៃគូ​សន្ទនា​អាស៊ាន​-​សាធារណរដ្ឋ​កូរ៉េ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន នឹង​ធ្វើជា​សហប្រធាន​កិច្ចប្រជុំ «​សន្និសីទ​ក្រោយ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស បូក​សាធារណរដ្ឋ​កូរ៉េ​» ជាមួយ លោកជំទាវ កាង ឃ្យុ​ង​វ៉ា (Kang Kyung-wha) រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋ​កូរ៉េ​។
​ក្រៅពី​ការអញ្ជើញ​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន ឯកឧត្តម​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន នឹងចូលរួម​កិច្ចប្រជុំ​ដទៃទៀត ដូចខាងក្រោម ៖
– កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​មេគង្គ​-​ជប៉ុន
– កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​គង្គា
– កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​គំនិត​ផ្តួចផ្តើម​មេគង្គ​ក្រោម និង
– កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​មេគង្គ​-​សាធារណរដ្ឋ​កូរ៉េ ។

​លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រួមជាមួយ រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ដទៃទៀត នឹង​អញ្ជើញ ចូលជួប​សម្ដែង​ការគួរសម​ជាមួយ​ឯកឧត្តម លី សៀន​ឡុង (Lee Hsien Loong) នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សឹង្ហ​បុរី​។ បន្ថែម​ពីនេះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន នឹង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​ប្រមុខ​គណៈប្រតិភូ​នៃ​ប្រទេស​មួយចំនួន ផងដែរ​៕

ខេត្តក្រចេះ​ត្រៀម​ទីទួល​សុវត្ថិភាព​ជាង​២០០​កន្លែង​សម្រាប់​សង្គ្រោះ​ពេល​មាន​ទឹកជំនន់​

​ខេត្តក្រចេះ ៖ អាជ្ញាធរ​ខេត្តក្រចេះ បាន​ត្រៀម​ទីទួល​សុវត្ថិភាព​ជាង​២០០​កន្លែង ទុក​សម្រាប់​ជម្លៀស មនុស្ស និង​សត្វ ពី​ការ​ជន់​លិច ខណៈ​ជំនន់​ទឹកទន្លេ​មេគង្គ​ត្រូវបាន​គេ​មើលឃើញថា កំពុង​គំរាមកំហែង​ធ្ងន់ធ្ងរ ដល់​ភូមិដ្ឋាន ជាច្រើន នៅក្នុង​តំបន់​នានា​តាម​បណ្តា​ស្រុក​មួយចំនួន នៅក្នុង​ខេត្តក្រចេះ ដែលមាន​ទីតាំងនៅ​ប្រសព្វ និង​ដង​ទន្លេ​មេគ្គ​។

​មន្ត្រី​សាលាខេត្ត​ក្រចេះ បានឱ្យដឹង​នៅ​ថ្ងៃទី​៣១ ខែកក្កដា នេះ​ថា អាជ្ញាធរខេត្ត​-​ស្រុក ក៏​ដូច ជា​មន្ទីរ​អង្គភាព​ពាក់​ព័​ន្ឋ​នៅ​ជុំវិញ​ខេត្ត បាន​ត្រៀម​លក​ខណៈ រួចជាស្រេច ដូចជា ស្បៀង ថ្នាំសង្កូវ ព្រមទាំង​សម្ភារៈប្រើប្រាស់​ផ្សេងៗ​ជួយ​ដល់​ពលរដ្ឋ​ដែល​ប្រឈម ដើម្បី​បញ្ជៀ​ស ពី​មហន្តរាយ​ធ្ងន់ធ្ងរ​ពី​គ្រោះទឹកជំនន់​ឱ្យមាន​សុខ​សុវត្ថិភាព​។ ក្នុងនោះ​អាជ្ញាធរខេត្ត ក៏​បានចេញ​សេចក្តីប្រកាស ព័ត៌មាន​ឱ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ស្ថានភាព​ទឹកជំនន់​ដែល​នឹង​អាច​ជន់​ឡើង ដល់​កំរិត​ប្រកាសអាសន្ន​ឱ្យមាន​ការប្រុងប្រយ័ត្ន និង​បាន​បញ្ជា​ឱ្យ​កងកម្លាំងប្រដាប់អាវុធ ទាំង​៣​ប្រភេទ ត្រៀមលក្ខណៈ​ឱ្យបាន​គ្រប់គ្រាន់​ដើម្បី​ជួយសង្គ្រោះ​។​

​ខេត្តក្រចេះ មានស្រុក​ចំនួន​៥ និង​ក្រុង​១ ក្នុងចំណោម​ស្រុក​ទាំង​៦ ដែលមាន​ទីតាំង នៅ​ប្រប​និង​ដង​ទន្លេមេគង្គ រួមមាន ក្រុង​ក្រចេះ ស្រុក​សំបូរ ស្រុក​ចិត្រ​បុរី ស្រុក​ឆ្លូង និង​ស្រុក​ព្រែក​ប្រសព្វ គឺ​កំពុងតែ​ប្រឈម​និង​ការ​ជន់​លិច​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។ ក្នុងនោះ​មាន​ភូមិដ្ឋាន រាប់រយ​ខ្នង​កំពុង​យាយី​ដោយ​ការ​ជន់​លិច ក៏បាន​ចាប់ផ្តើម​ជម្លៀស សម្ភារៈ​គោ ក្របី ជ្រូក មាន់ ទា ចេញពី​ភូមិ​ទៅកាន់​ទីទួល​សុវត្ថិ​ភាពជា​បណ្តើរៗ​ទៅហើយ​ដែរ​។​

​ពលរដ្ឋ​នៅ​ស្រុក​ចិត្រ​បុរី សម្តែង​ការព្រួយបារម្ភ​នៅពេល​ស្ថានភាព​ទឹកជំនន់​កំពុង​តែមាន ស​ន្ឋឹ​ក​ជន់​ឡើង​កាន់តែខ្លាំង​បែបនេះ​។ ការបារម្ភ​របស់​ពួកគាត់​ផ្តោត​សំខាន់​លើ​បញ្ហា​សុខភាព អនាម័យ ពិសេស​ការរីក​រាលដាល​ជម្ងឺឆ្លង​ទាំង​មនុស្ស​និង​សត្វ ជាងនេះទៅទៀត​នោះ​គឺ​ការ បារម្ភ​ពី​ការខាតបង់​ទិន្នផល​កិ​សកម្ម​ដែល​ពួកគាត់​បាន​ដាំ​ដុះ​និង​សម្រេច​ប្រមូល​ផល​មុន​រដូវ​ហុច​ផល​។ ក្នុងនោះ​មាន​ដំណាំ​កសិកម្ម​របស់​អ្នកភូមិ​ជាច្រើន​ហិកតា មាន ពោត ដំឡូង សណ្តែក ល្ងរ ត្រូវបាន​លិចលង់​។​ក្នុងនោះ​ក៏មាន​លំនៅឋាន​រាប់រយ​ខ្នង​ផ្ទះ និង​ផ្លូវលំ​នានា​ចំនួន​រាប់ពាន់ មែត្រ​ព្រមទាំង​សាលារៀន និង​មណ្ឌល​សុខភាព​បាន​រង​ការលិចលង់​ផងដែរ​។​

​ជុំវិញ​ស្ថានភាព​ទឹកជំនន់​នេះ មន្ត្រី​សាលាខេត្ត​ក្រចេះ ក៏បាន​ឱ្យដឹងថា ខេត្តក្រចេះ នឹងធ្វើ​ការ ប្រកាសអាសន្ន​នៅពេល​កំពស់​ទឹក​មាន​កំរិត ២២​មែត្រ ខណៈ​នៅ​ថ្ងៃទី​៣១ ខែកក្កដា នេះ កំរិត​ទឹក ទន្លេ មេគង្គ នៅមាន​កំពស់​ជាង ២១​មែត្រ ដែល​កំពស់​នេះ គឺ​ជិត​ដល់​នឹង​ង​កំរិត​ប្រកាសអាសន្ន​៕

រដ្ឋបាល​រាជធានី​ផ្តល់​ឡ​ដុត​សំរាម ផ្លូវ និង​លូ​ជាច្រើន​ខ្សែ ដល់​សហគម​អណ្តូង

​ភ្នំពេញ ៖ បន្ទាប់ពី​ការបោះឆ្នោត បានបញ្ចប់ ទៅ​ប្រកបដោយ​ភាពល្អូកល្អឺន តម្លាភាព សេរី និង​យុត្តិធម៌ កាលពីពេល​កន្លងទៅ​ថ្មីៗ​នេះ នៅ​ព្រឹក​ថ្ងៃទី​៣១ ខែ កក្កដា ឆ្នាំ​២០១៨​នេះ អភិបាល​រាជធានី​ភ្នំពេញ បានផ្តល់​ផ្លូវ បេតុង និង ដាក់លូ​ជាច្រើន​ខ្សែ ដល់​សហគម​អណ្តូង​ថ្មី​រុងរឿង និង​សហគម​សំព័រ​ថ្មី ស្ថិតនៅក្នុង​សង្កាត់​គោក​រការ ខណ្ឌ​ព្រែក​ព្នៅ និង​បាន​ចុះ​ពិនិត្យ​ការដ្ឋាន​ស្ថាបនា​ផ្លូវ​បេ​ត​តុង និង​ដាក់លូ ក្នុង​សហគម​សំរោង​មានជ័យ ភូមិ​អន្លង់​ក្ងាន ក្នុង​សង្កាត់​ឃ្មួញ ខណ្ឌ សែន​សុខ រាជធានី​ភ្នំពេញ​។

​ការផ្តល់ជូន​នេះ បានធ្វើ​ឡើង ក្នុងពេល​ចុះ​ពិនិត្យ ឡ​ដុត​សំរាម​មួយកន្លែង នៅ​សហគមន៍​អណ្តូង​ថ្មី​រុងរឿង ដែល​ទើបបាន​បង្កើត ដើម្បី​ដុតបំផ្លាញ​សំរាម ជួយ​បង្កើន​បរិស្ថាន​ស្អាត​ល្អ សម្រាប់​ប្រជាពលរដ្ឋ រស់នៅក្នុង​សហគមន៍​នេះ​។​

​ឡ​ដុត​សំរាម​មួយកន្លែង​នេះ បានចាប់ផ្តើម​ដំណើរការ​នៅ​ព្រឹក​ថ្ងៃទី​៣១ កក្កដា ២០១៨ ជាមួយនឹង​ការចុះពិនិត្យ​ផ្ទា​ល់ពី ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ រួមជាមួយ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ និង​អាជ្ញាធរ​ដែនដី ខណ្ឌ​ព្រែក​ព្នៅ​ផងដែរ​។ ក្រៅពី​បង្កើតអោយមាន​ឡ​ត៏​ដុត​សំរាម​មួយ​នេះហើយ អភិបាល​រាជធានី​ភ្នំពេញ ក៏បាន​ជំរុញ​អោយ​មន្ទីរ​សាធារណការ​រាជធានី​ភ្នំពេញ ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​បន្ថែម ជូន​ប្រជាពលរដ្ឋ ក្នុង​សហគមន៍​ខាងលើ​ផងដែរ​។​

​បន្ទាប់​ពីនេះ លោក អភិបាល និង មន្ត្រី​ជំនាញ ក៏បាន​បន្ត​ចុះទៅពិនិត្យ នៅ​សហគម​សំរោង​មានជ័យ និង​បាន​ជំរុញ​ឱ្យ មន្ត្រី​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន បន្ត​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ជូន​ប្រជាពលរដ្ឋ ដូច​នៅ​សហគម អណ្តូង​ថ្មី​រុងរឿង​នោះដែរ​។​

​ទន្ទឹមគ្នា​នោះដែរ ឯកឧត្តម អភិបាល និង​មន្ត្រី​ពាក់ព័ន្ធ ក៏បាន​បន្ត​ចុះ ទៅ​សហគមន៍​អន្លង់​ក្ងាន ក្នុង​សង្កាត់ ឃ្មួញ ខណ្ឌ សែន​សុខ និង​បាន​ជំ​រុញឱ្យ​មន្ត្រី​ជំនាញ​ព​ន្លឿ​ន​ការដ្ឋាន​ស្ថាបនា​ផ្លូវ និង​ដាក់លូ ជូន​ប្រជាពលរដ្ឋ ក្នុង​សហគម​នោះ ឱ្យបាន​លឿន ដើម្បី​ប្រើប្រាស់​ជា​ប្រយោជន៍​រួម​។​ជាមួយគ្នា​នោះ ឯកឧត្តម អភិបាល បាន​ជម្រុញ ឱ្យ​អភិបាលខណ្ឌ​សែន​សុខ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​រៀបចំ​ដោះស្រាយ លំនៅដ្ឋាន ដែល​រង​ផលប៉ះពាល់ ពី​ការស្ថាបនា ឱ្យបាន​ពួកគាត់​បាន​ទៅ​រស់នៅ​កន្លែង​រៀបរយ​។​

​សូមបញ្ជាក់ថា ប្រជាពលរដ្ឋ ដែល​កំពុង​រស់នៅ​សហគម​ខាងលើ ត្រូវបាន​អាជ្ញាធរ​រាជធានី​ភ្នំពេញ បញ្ជូន​មកពី​សហគម​មិន​រៀបរយ ប៊ូល​ឌី​ញ សំបុ​ក្រចាប ដីក្រហម និង​បូរី​កីឡា តាំងពី​អំឡុង​ឆ្នាំ​២០១៦ រហូត មកដល់​បច្ចុប្បន្ន សហគម​ទាំងនោះ ទទួលបាន​ការអភិវឌ្ឍ​រីកចំរើន ទាំង ផ្លូវ លូ ទឹក ភ្លើង និង​ហេ​ដ្ឋា​រចនា សម្ព័ន្ធ​ជាច្រើន​ទៀត​៕

ក្រោយ​រន្ធត់​ដោយ​រញ្ជួយ​ដី​ពលរដ្ឋ​ឥ​ណ្ដូ​នេ​ស៊ី​រាប់រយ​នាក់ ភៀសខ្លួន​ចុះ​ពីលើ​ភ្នំភ្លើង​

​ឥណ្ឌូនេស៊ី ៖ ភ្ញៀវ​ទេសចរណ៍​ប្រមាណ​៧០០​នាក់ បានធ្វើ​ដំណើរ​ចុះ​ពីលើ​ភ្នំ ម៉ោ​ន រី​ន​ចា​នី ស្ថិត នៅលើ​កោះ​ទេសចរ​ណ៏​ប្រទេស​ឥណ្ឌូនេស៊ី មួយថ្ងៃ​បន្ទាប់ពី រញ្ជួយ​ដី​ដ៏​មាន​ឥទ្ធិពល កំរិត 6,4 រិច​ស្ទឺ បានធ្វើ​ឲ្យ​ភ័យខ្លាច​ដល់​ក្រុម​អ្នក​ឡើង​ភ្នំ ខណៈ​ផ្ទាំង​ថ្ម​បាន​ធ្លាក់​រលំ​មកលើ ចំណោត​នៃ​ភ្នំភ្លើង​។

​ក្រុមមន្ត្រី​បាន​និយាយថា កំណើន​អ្នកស្លាប់​ដោយ​ការរញ្ជួយ​ដី ដែល មាន​ចំណុចកណ្តាល​នៅ តំបន់​នៃ​កោះ​ឡំ​បុក កើនឡើង​ដល់​១៦​នាក់ និង​៣៣៥​នាក់ រង របួស ដោយ​ភាគច្រើន​រងរបួស​ដោយ​ការបាក់​រលំ​អគារ​។

​អាជ្ញាធរ​ឧទ្យាន​ជាតិ​និយាយថា ច្រក​ផ្លូវ​សំខាន់ ទៅរក​កំពូល​ភ្នំភ្លើង​ដែលមាន​កម្ពស់ ៣៧២៦​ម៉ែត្រ ត្រូវបាន​បោសសំអាត ហើយ​ឧទ្ធម្ភាគចក្រ បានផ្តល់​គ្រឿង​ផ្គត់ផ្គង់ ដល់​មនុស្ស​មួយចំនួន ដែល​កំពុង​ស្វែងរក​ទី សុវត្ថិភាព​។

​ជនជាតិ​ថៃ​បាន​បង្កើត​ក្រុម​ធំជាងគេ​ក្នុងចំណោម​ជនបរទេស​ចំនួន 637 នាក់ ដែល​បាន​ចុះឈ្មោះ​ឡើង​ភ្នំ​កាលពី​ថ្ងៃទី 27 និង 28 ខែកក្កដា​ដែលមាន​ចំនួន 337 នាក់ ដែលមាន​ជនជាតិ​បារាំង ហូ​ឡង់​និង​អេ​ស្ប៉ា​ញ​ជា​ក្រុម​ធំ បន្ទាប់ពី​ជនជាតិ​ថៃ​។ ការរញ្ជួយ​ដី​ទំហំ 6,4 រិច​ស្ទឺ ត្រូវបាន​គេ​ចាត់ទុកថា​មាន​ភាពខ្លាំង ហើយ​អាច​បណ្តាល ឱ្យ មានការ​ខូចខាត​ធ្ងន់ធ្ងរ​៕