All posts by មេគង្គ ប៉ុស្តិ៍

ក្រសួងមហាផ្ទៃ អំពាវនាវ​ឱ្យកម្លាំង​សមត្ថកិច្ច​ទាំងអស់​ធានា​សន្តិសុខអំឡុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​

​ភ្នំពេញ ៖ លោក កឹម ជាតិ អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​អំពាវនាវ​អោយ​កង កម្លាំង​សមត្ថកិច្ច និង​ប្រជា​ការពារ​ភូមិ ក្នុងស្រុក កំពង់ត្របែក ខេត្តព្រៃវែង ធ្វើយ៉ាងណា​ធានា អោយ បាន​នូវ សន្តិសុខ សណ្តាប់ធ្នាប់​ក្នុងអំឡុងពេល​យុទ្ធនា​ការឃោសនា នឹង​បោះឆ្នោត​ថ្នាក់ជាតិ នា ពេលនេះ​។

​លោក កឹម ជាតិ បានលើកឡើង​បែបនេះ នៅក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ប្រជា ការពារ ទូទាំង​ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​។ លោក​បន្តថា នៅ​ថ្ងៃទី​០៧ ខែ​កក្ត​ដា​នេះ យុទ្ធ នា​ការ ឃោសនាបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ នឹង​មកដល់ ដែលមាន​គណបក្សនយោបាយ ជាច្រើន ចូលរួម​ក្នុង​យុទ្ធនាការ​នេះ ក្នុងនាម​ជា​កម្លាំង​មាន​សមត្ថកិច្ច ក៏ដូចជា​ប្រជា​ការពារ ត្រូវតែ សម្រួល​គ្រប់បែបយ៉ាង នឹង​ធានា​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណ​: ធ្វើយ៉ាងណា​អោយ​យុទ្ធនាការ នេះ ប្រព្រឹត្តិទៅបាន​ដោយ​រលូន នឹង​ទប់ស្កាត់​អោយបាន​រាល់​សកម្មភាព​ទាំងឡាយណា ដែល​ប៉ុន ប៉ង​បង្អាក់ រំខាន​ដល់​ដំណើរការ​យុទ្ធនា​ការឃោសនា នឹង​បោះឆ្នោត​នាពេលខាងមុខ​។​

​លោក កឹម ជាតិ បន្ថែមថា កម្ពុជា​ជា​ប្រទេស ដែល​ប្រកាន់​នូវ​លទ្ធិប្រជាធិបតេយ្យ សេរី ពហុ បក្ស​ដែល​រៀងរាល់​៥​ឆ្នាំ​ម្តង ត្រូវតែមាន​ការបោះឆ្នោត ជ្រើសរើស​តំណាងរាស្ត្រ ដើម្បី​បង្កើត រដ្ឋាភិបាល​សម្រាប់​ដឹកនាំ​ប្រទេសជាតិ តួរ​យ៉ាង​ដូចជា​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវបាន​ប្រជា ជន បោះឆ្នោត​គាំទ្រ​ដ៏​ច្រើន​លើសលប់​រាល់​អាណត្តិ ដើម្បី​ផ្តល់​លទ្ធភាព​អោយ​សម្តេច តេ​ជោ​ហ៊ុន សែន ដឹកនាំ​ប្រទេសជាតិ ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែមទៀត និង​នាំមក​នូវ​សុខសន្តិភាព នឹង​ការអភិវឌ្ឍន៍​។​

​លោកជំទាវ​ឧកញ៉ា​បណ្ឌិត វណ្ណ លុយ អនុប្រធាន​ក្រុមការងា​ថ្នាក់ជាតិ ចុះជួយ​ស្រុក​កំពង់ ត្របែក ខេត្តព្រៃវែង បាន​មានប្រសាសន៍ថា កម្ពុជា មានការ​រីកចម្រើន​លើ​គ្រប់​វិស័យ​ក្នុងនោះ​ក​ម្រឹត ជីវភាព​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ក៏​កាន់​តែមាន​ជីវភាព​ធូ​ធា​ជាង​មុន ដោយសារតែ​មានការ អភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន ប្រឡាយទឹក ជាដើម​។​

​លោកជំទាវ បាន​អំពាវនាវ​ដល់​អជ្ញាធរ​ថ្នាក់មូលដ្ឋាន​ទាំងអស់ ត្រូវតែ​បំពេញ​តួនាទី បម្រើប្រជាជន អោយ​អស់ពី​លទ្ធភាព ដឹង​សុខ​ដឹង​ទុក្ខ​ប្រជាពលរដ្ឋ ចុះ​ជាប់​ជានិច្ច នៅតាម​ផ្ទះ​ប្រជាពលរដ្ឋ ផ្តល់​ឯក សារ​ផ្សេងៗ នឹង​ធានា​អនុវត្តន៍​ឱ្យបាន​នូវ​គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព ដើម្បីអោយ​ប្រជា ពល រដ្ឋ​រស់នៅ​ដោយ​គ្មាន​ការភ័យខ្លាច ពី​អសន្តិសុខ នឹង​បញ្ហា​ចោរកម្ម​ផ្សេងៗ​៕

រដ្ឋបាល​រាជធាន​I ជំរុញ​ឲ្យ​ក្រុមហ៊ុន​២ នៅ​តំបន់​អភិវឌ្ឍន៍​ជើងឯក ព​ន្លឿ​ន​ធ្វើ​ផ្លូវ​អ្នក​ឧ​ញា​ភក្តី ហ៊ុន​នាង​

​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ ឯកឧត្តម ឃួ​ង ស្រេង កាលពី ព្រឹក​ថ្ងៃទី​៦ ខែកក្កដា ២០១៨​នេះ បាន​ដឹកនាំ​មន្ត្រី​ជំនាញ អាជ្ញាធរ​មូលដ្ឋាន តំណាង ក្រុមហ៊ុន ជីប ម៉ុង​គ្រុប និង​តំណាង​ក្រុមហ៊ុន ING ដែល​ទទួលបាន​គោលការណ៍ ពី រាជរដ្ឋាភិបាល ក្នុង​អភិវឌ្ឍន៍​តំបន់​ជើងឯក បើក​កិច្ចប្រជុំ​ពិភាក្សា​មួយ ដើម្បី​ជំរុញ​ឲ្យ​ក្រុម ហ៊ុន ២​នេះ ដោះស្រាយ​បញ្ហា​លើ​កា​រព​ន្លឿ​ន​បើក​ការដ្ឋាន​ធ្វើ​ផ្លូវ​អ្នក​ឧ​ញា​ភក្តី​សប្បុរស ភោ​គា​ធិបតី ហ៊ុន​នាង ឲ្យ​បាន​លឿន​។​

​គម្រោង​ស្ថាបនា មហាវិថី​ព្រះ​ឧកញ៉ា​ភក្តី​សប្បុរស​ភោ​គា​ធិបតី​ហ៊ុន​នាង មាន ទទឹង​១៣​ម៉ែត្រ ដោយ​ចាប់ពី​ផ្លូវជាតិ​លេខ​២​ដល់​ផ្លូវ​៣៧១​។ មហាវិថី​អ្នក​ឧ​ញា ភក្តី សប្បុរស​ភោ​គា​ធិ​តី​ហ៊ុន នាង ជា​គម្រោង​ចាស់ ដោយ​ចាប់ផ្តើម​ពី​ផ្លូវជាតិ​លេខ​២ ស្ថិត​ក្នុ ង​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ កាត់​មហាវិថី​សម្តេច​អគ្គមហាសេនាបតី ហ៊ុន សែន ឬ​ផ្លូវ​៦០​ម៉ែត្រ ឆ្ពោះទៅកាន់​ផ្លូវ​៣៧១ មុខ​ផ្សារ​ប៉េសេ​សង្កាត់​បឹងទំពុន​ទី​២ ខណ្ឌ មានជ័យ​។ ផ្លូវ​នេះ​មាន​សារសំខាន់ ក្នុងការ​រំដោះ​ចរាចរ​ចេញពី ផ្លូវជាតិ​លេខ​២​ទៅ ផ្លូវ ៣៧១ ដោយ​ឆ្លងកាត់​តំបន់​អភិវឌ្ឍន៍​បឹងទំពុន​ជើងឯក ដែលជា​តំបន់​អភិវឌ្ឍន៍​ទីក្រុង រណប ទីក្រុង​បៃតង​។​

​ឯកឧត្តម ឃួ​ង ស្រេង បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ជីបម៉ុង​គ្រុប និង​ក្រុមហ៊ុន​ING សម្របសម្រួល​គ្នា​ដោះស្រាយ​បញ្ហា​ប៉ះពាល់ ដើម្បី​ព​ន្លឿ​ន​នៃ​ការបើក​ការដ្ឋាន​ធ្វើ​ផ្លូវ អ្នក​ឧ​ញា​ភក្តី​សប្បុរស​ភោ​គា​ធិ​តី​ហ៊ុន នាង នេះ​ឲ្យ​បាន​លឿន ។ ក្នុង​កិច្ចប្រជុំ​នោះ គឺ បាន​ឯកភាព​ឲ្យ​ក្រុមហ៊ុន​ING ជា​អ្នក​ស្ថាបនា​មហាវិថី ព្រះ​ឧកញ៉ា​ភក្តី​សប្បុរស ភោ​គា ធិបតី ហ៊ុន​នាង រួម​និង​ស្ពាន​ឆ្លងកាត់ ខណៈដែល​ប្រជាពលរដ្ឋ​ចំនួន​១៣​គ្រួសារ រង​ប៉ះ ពាល់​នៃ​គម្រោង​នេះ​។​

​គួរ​បញ្ជាក់ថា ផ្លូវ​ថ្មី​មួយ​ខ្សែ​នេះ​ត្រូវបាន​ប្រសិទ្ធ​នាម​ថា មហាវិថី​ព្រះ​ឧកញ៉ា​ភក្តី សប្បុរស​ភោ​គា​ធិបតី​ហ៊ុន​នាង ហើយ​ការសាងសង់​ផ្លូវ​មួយ​ខ្សែ​ថ្មី​នេះ គឺ ក្នុង​គោល បំណង ២ ទី​១ ដើម្បី​អនុវត្តន៍​គម្រោង​ប្លង់​មេ នៃ​តំបន់​អភិវឌ្ឍន៍​ជើងឯក និង​ទី​២ ដើម្បី រៀបចំ​និង​សម្រួល ឲ្យ​មាន​ចរន្ត​សរសៃឈាម នៃ​ការធ្វើ​ចរាចរណ៍​បានល្អ​ប្រសើរ ពោល គឺ ពេលដែល​ប្រជាពលរដ្ឋ​ធ្វើដំណើរ​តាមផ្លូវ​៣៧១ អាចមាន​លទ្ធភាព​ធ្វើដំណើរ ទៅ​ផ្លូវ ជាតិ​លេខ​២ ឬ​តំបន់​ផ្លូវ​៦០​ម៉ែត្រ បាន​ងាយស្រួល ដោយ​ពុំ​បាច់​រង់ចាំ​ធ្វើដំណើរ រហូត ទៅដល់​ច្រមុះជ្រូក​ក្បាលថ្នល់​សូគីម៉ិច ទើប​មក​តាមផ្លូវ​៦០​ម៉ែត្រ​ឬ​ផ្លូវជាតិ លេខ​២​នោះ ទេ ។
​គម្រោង​ផ្លូវ​ថ្មី​នេះ​នឹងមាន​ការ នឹង​ការតភ្ជាប់​ជាមួយនឹង​ស្ពាន​មួយ​ខ្សែ ដែល​ស្រប ជាមួយនឹង​ផ្លូវ​នេះ ឆ្លងកាត់​ប្រឡាយ​ចុះ​មកពី​បឹងទំពុន ដែល​ត្រូវ​សាងសង់​ស្ពាន​មួយ ប្រវែង​៨០​ម៉ែត្រ​៕

ឃើញនាងដេកឈឺលើគ្រែម្នាក់ឯង ចូលថើបអង្អែល ស្អែកឡើងត្រូវសមត្ថកិច្ចឃាត់ខ្លួន

កណ្តាល ៖ បុរសម្នាក់ ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកស្អាង ចាប់វាយ ឃាត់ខ្លួន ក្រោយទទួលបានពាក្យបណ្តឹងរបស់ឪពុកម្តាយក្មេងស្រីម្នាក់ ប្តឹងថាបានធ្វើសកម្មភាព ស្ទាបអង្អែល និងថើបកូនស្រីគាត់ គ្រាដែលពួកគាត់មិននៅ ហើយកូនគាត់កំពុងដេកឈឺក្តៅខ្លួននៅលើគ្រែក្រោមផ្ទះតែម្នាក់ឯង។ អំពើប្រទូស្តកេរ្តិ៍ខ្មាស់នេះ នៅចំណុចផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិព្រែកពោធិ៍ ឃុំទឹកវិលស្រុកស្អាងខេត្តកណ្តាល។

លោកវរសេនីយ៍ឯក សេង សុជាតិ អធិការនគរបាលស្រុកស្អាងបានឱ្យដឹងថា ជនសង្ស័យ ដែល ត្រូវឃាត់ខ្លួនមានឈ្មោះ កុល សូវៀត (ហៅវៀត)ភេទប្រុសអាយុ៣៧ឆ្នាំជនជាតិខ្មែរមុខរបរ លក់ដូរចាប់ហ៊ួយ មានទីលំនៅភូមិព្រែកពោធិឃុំទឹកវិលស្រុកស្អាងខេត្តកណ្តាល។ ចំណែកនារីរង គ្រោះមានឈ្មោះ ទ.ស.ន. ភេទស្រី អាយុ១៦ឆ្នាំ ជនជាតិខ្មែរមុខរបរសិស្សថ្នាក់ទី៧ មានទីលំនៅ ភូមិព្រែកពោធិ ឃុំទឹកវិល ស្រុកស្អាងខេត្តកណ្តាល។

លោក សេង សុជាតិ ឱ្យដឹងទៀតថា នៅវេលាកើតហេតុនារីរងគ្រោះ នាងបានដេកឈឺ ក្ដៅ ខ្លួន នៅលើគ្រែក្រោមផ្ទះម្នាក់ឯង ហើយឪពុក ម្ដាយមិននៅផ្ទះ ខណៈនោះជនសង្ស័យឈ្មោះ កុល សូវៀត បានចូលទៅយកដៃទៅស្ទាប និងថើបថ្ពាល់របស់នារីរងគ្រោះ រួចហើយជនសង្ស័យរូបនេះ បានដើរត្រឡប់មកផ្ទះខ្លួនវិញ ។ លុះស្អែកឡើង វេលាម៉ោងជាង ៤រសៀល ទើបឈ្មោះ ស្រ៊ុន សុផល ដែលត្រូវជាម្ដាយនារីរងគ្រោះ បានមកប្ដឹងសមត្ថកិច្ចនគរបាលប៉ុស្ដិទឹកវិល។ ក្រោយ ពេល ទទួលបានពាក្យបណ្តឹង សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ទឹកវិល បានចុះទៅដល់កន្លែងកើតហេតុ រួចបានឃាត់ខ្លួនឈ្មោះ កុល សូវៀត មកប៉ុស្តិ៍រដ្ឋបាល ដើម្បីសាកសួរ។

ជនសង្ស័យឈ្មោះ កុល សូវៀត បានសារភាពទទួលស្គាល់ពីទង្វើរបស់ប្រាប់ដល់សមត្ថកិច្ច ហើយបច្ចុប្បន្ន សមត្ថកិច្ចជំនាញ បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកណ្តាល ដើម្បី ចាត់ការតាមនីតិវិធី៕

កម្ពុជា រៀបចំ​រំលឹក​ខួប​ការដាក់បញ្ចូល​ប្រាសាទព្រះវិហារ និង​ប្រាសាទសំបូរព្រៃគុក ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​

​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា នឹង​រៀបចំ​ព្រឹត្តិការណ៍​ជាតិ​ដ៏​ធំ​ដើម្បី​អបអរ​រំលឹក​ខួប​លើក​ទី​១០ នៃ​ការដាក់បញ្ចូល​ប្រាសាទព្រះវិហារ និង​លើក​ទី​១ នៃ​ការបញ្ចូល​ប្រសាទ​សំបូរ​ព្រៃ​គុក ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នៅ​ពាក់កណ្តាល ខែកក្កដា ខាងមុខនេះ​។​
​តាម​ការគ្រោងទុក រាជរដ្ឋាភិបាល​កម្ពុជា នឹង​រៀបចំ​ព្រឹ​ត្យិ​ការណ៍​ជាតិ​ដ៏​ធំ​មួយនា​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ ដើម្បី​អបអរសាទរ​ខួប​លើក​ទី​១០ និង​ខួប​លើក​ទី​១ នៃ​ការដាក់បញ្ចូល​ប្រាសាទព្រះវិហារ និង​តំបន់​ប្រាសាទសំបូរព្រៃគុក ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​ពិភពលោក ។

​មន្ត្រី​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​) លោក សោម រតនា បាន​ប្រាប់​ឲ្យ​ដឹង​នៅក្នុង​សន្និសីទ​ថា ការរៀបចំ​ព្រឹត្តិការណ៍​វប្បធម៌​ជាតិ​ដ៏​ធំ​នេះ នឹងត្រូវ​ចាប់ផ្តើម​ធ្វើឡើង​នៅ​ម៉ោង ៤​រសៀល នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ក្រោម​អធិបតីភាព​សម្តេចនាយក​រដ្ឋមន្ត្រី​តេ​ជោ ហ៊ុន សែន​។ លោក ថា នៅក្នុង​នោះ នឹង​មានការ​ថ្លែង​សុន្ទរកថា ការសម្តែង​របាំ ការបង្ហាញ​វីដេអូ​ឯកសារ​ស្តីពី​ប្រវត្តិ​នៃ​កិច្ចសហប្រតិបត្តិការ និង​សកម្មភាព​នានា​ក្នុង​កិច្ចការពារ អភិរក្ស​ប្រាសាទព្រះវិហារ និង​ប្រាសាទសំបូរព្រៃគុក ព្រមទាំង​សុន្ទរកថា​គន្លឹះ និង​មតិ​សំណេះសំណាល​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ​។​

​លោក សោម រតនា មន្ត្រី​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បញ្ជាក់​បន្ថែមថា ក្រៅពី​ការជួបជុំ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក កី​មាន​រៀបចំ​ផ្ទាល់​នៅ​ទីតាំង​ប្រាសាទ​ទាំងពីរ នូវ​ពិធី​ជួបជុំ​អបអរសាទរ​ខួប​នៃ​ការដាក់បញ្ចូល​ប្រាសាទបុរាណ​ទាំងពីរ ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ផងដែរ​។​

​គោលបំណង​នៃ​ការរៀប​ចំនេះ លោក សោម រតនា បាន​លើកឡើងថា ដើម្បី​លើកកម្ពស់​ការយល់ដឹង បង្កើន​ការស្រឡាញ់ ការពារ​ស​ម្ប​តិ្ត​បេតិកភណ្ឌ​វប្បធម៌​ជាតិ និង​ជំរុញឱ្យមាន​ការចូលរួម ដោយ​ការទទួលខុសត្រូវ​រប​ស់​យុវជន ក្នុង​កិច្ចការ​អភិរក្ស និង​អភិវឌ្ឍ​វប្បធម៌ ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ ជំនឿ​សាសនា និង​ពណ៌​សម្បុរ​ឡើយ​។​

​បើតាម អគ្គនាយក​បច្ចេកទេស នៃ​ក្រសួង​វប្បធម៌ លោក ហាប់ ទូច បានបញ្ជាក់​នៅក្នុង​សន្និសីទកាសែត កាលពី​ថ្ងៃទី​៥ កក្កដា នេះ​ថា តាម​បណ្តា​វត្ត​អារាម​នៅ​ទូទាំងប្រទេស​ត្រូវបាន​កំណត់​ឱ្យ​ទូងស្គរ​ក្នុងពេល​តែមួយ វេលា​ម៉ោង​៩​ព្រឹក ថ្ងៃទី​១៥ ខែកក្កដា ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​បានដឹង និង​ស្វែងយល់​កាន់តែច្បាស់​អំពី​តម្លៃ​នៃ​ប្រាង្គ​ប្រាសាទ​របស់​ខ្មែរ​ដែល​បាន​ចុះបញ្ជី​ក្នុង​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​។
លោក​ថា វត្ត​និរោធ​រង្សី ដែល​ស្ថិតក្នុង​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ក៏​នឹង​ត្រូវយក​ធ្វើជា​គោលដៅ​នៃ​ការផ្សព្វផ្សាយ​ពី​ព្រឹត្តិការណ៍​នេះដែរ​។​

​សូម​រំលឹកថា រាជរដ្ឋាភិបាល បាន​សម្រេចយក​ថ្ងៃទី​១៥ ខែកក្កដា ជា​រៀងរាល់ឆ្នាំ ជា​ទិវា​ជាតិ​រំលឹក​ខួប​ថ្ងៃ​ដាក់បញ្ចូល​ប្រាសាទព្រះវិហារ និង​តំបន់​ប្រាសាទសំបូរព្រៃគុក ចូលក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ក្រោយពេល​ប្រាសាទព្រះវិហារ ដែល​ស្ថិតនៅលើ​កំពូលភ្នំ​ដងរែក ជាប់​ព្រំដែន​ថៃ ក្នុង​ខេត្តព្រះវិហារ ត្រូវបាន​គណៈកម្មាធិកា​រ​បេតិកភណ្ឌ​របស់​អង្គការ​យូណេស្កូ សម្រេច​ចុះបញ្ជី​ជាស​ម្ប​តិ្ត​បេតិកភណ្ឌ​ពិភពលោក នៅ​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០០៨​។ ចំណែក ប្រាសាទសំបូរព្រៃគុក ក្នុង​ខេត្តកំពង់ធំ ត្រូវបាន​ចុះបញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក នៅ​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០១៧៕

មូលនិធិ GIZ អាល្លឺម៉ង់ ស្វែងរក​ដែ​គូ​បន្ថែមធានារ៉ាប់រង​លើ​ដំណាំ​កសិកម្មនៅកម្ពុជា​

​ភ្នំពេញ ៖ ដើម្បី​កាត់បន្ថយ​ហានិភ័យ នៃ​ការខាតបង់ លើ​ដំណាំ​កសិកម្ម​របស់​កសិករ​កម្ពុជា មូលនិធិ​កិច្ចសហប្រតិបត្តិការ​អា​ឡឺ​ម៉​ង់​ហៅ​កាត់​ថា G.I.Z. បាន​អនុវត្ត​គម្រោង​សេវាកម្ម​ធានារ៉ាប់រង​លើ​ដំណាំ​កសិកម្ម ប្រមាណ ៥​ឆ្នាំ​មកហើយ តែ​ចំនួន​កសិករ​ដែល​ទទួល​យក​គម្រោង​នេះ​នៅមាន​តិចតួច​នៅឡើយ ដូចនេះ​ទើប G.I.Z. នៅតែ​បន្ត​ស្វែងរក​ដៃគូ សហការ​ជាមួយ​បណ្ដា​ក្រុមហ៊ុន​ធានារ៉ាប់រង​ឯកជន ក្នុង​ការផ្ដល់​សេវាកម្ម​ធានារ៉ាប់រង​ជូន​កសិករ​លើ​ដំណាំ​កសិកម្ម​នានា ជាពិសេស​ដំណាំ​ស្រូវ​ដែលជា​ដំណាំ​អាទិភាព​តែម្តង​។ មូលនិធិ​កិច្ចសហប្រតិបត្តិការ GIZ កំពុង​ស្វែងរក​កិច្ចសហការ​ជាមួយ​បណ្ដា​ដៃគូ​អភិវឌ្ឍន៍​នានា​ដើម្បី​ជួយ​លើកស្ទួយ​ជីវភាព និង​កាត់បន្ថយ​ការខាតបង់​របស់​កសិក​រ​កម្ពុជា ក្នុងករណី​មាន​ហានិភ័យ​ណាមួយ​កើតឡើង​ជាយថាហេតុ​ដូចជា​គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត ជាដើម ។

​បច្ចុប្បន្ននេះ GIZ បាន​ស្វែង​រកឃើញ​ក្រុមហ៊ុន​ធានារ៉ាប់រង​មួយ​ដែល​បាន​ស្ម័គ្រចិត្ត​ផ្ដល់​សេវា​ធានារ៉ាប់រង​ប្រភេទ​ថ្មី​នេះ​ជូន​កសិករ​កម្ពុជា ។
​តាម​សេចក្តីប្រកាស​របស់ GIZ បានអោយដឹងថា ជា​ជំហាន​ដំបូង មូលនិធិ​នេះ នឹង​បណ្ដុះបណ្ដាល​និង​ផ្សព្វផ្សាយ​ដល់​កសិករ​ជា​គ្រូ​បង្គោល ដើម្បីអោយ​ពួកគាត់​ផ្សព្វផ្សាយ និង​បណ្ដុះបណ្ដាល​បន្ត​ដល់​កសិករ​ដទៃ​ក្នុង​មូលដ្ឋាន និង​កសិករ​ក្នុង​ខេត្ត​ដែល​មូល​ធិ​និកំ​ពុង​ធ្វើ​ប្រតិបត្តិការ ។
​បើតាម​លោក​បណ្ឌិត Gunter Riethmacher ( ហ្កា​ន់​ធើ រៀស​ម៉ា​ឈើ ) នាយក​គ្រប់គ្រង​មូលនិធិ​GIZ​ប្រចាំ​ប្រទេស​កម្ពុជា បានអោយដឹងថា ក្នុង​ជំហាន​ដំបូង​របស់ខ្លួន​លើ​កិច្ចសហការ​លើកស្ទួយ​វិស័យ​កសិកម្ម​កម្ពុជា​, GIZ នឹង​ណែ​នាំទៅ​កសិករ​បង្គោល​ដែលមាន​ចំណេះដឹង​ខ្ពស់​ជាងគេ​មក​ទទួលយក​នូវ​អ្វីដែល GIZ នឹង​ផ្ដល់ជូន​កសិករ ។

​ចំណែក លោក នី លី​ហួង អ្នកគ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន​ធានា​រ៉ាប​រង់​ហ្វ​ត​តេ ដែលជា​ក្រុមហ៊ុន​សហការ​ដំបូង​ជាមួយ​GIZ បានអោយដឹងថា​ការផ្ដល់​សេវាកម្ម​ធានារ៉ាប់រង​លើ​ដំណាំ​ស្រូវ និង​ដំណាំ​កសិកម្ម​ដទៃទៀត បានធ្វើ​ប្រមាណ​៤​ទៅ​៥​ឆ្នាំ​មកហើយ ចាប់តាំងពី​ឆ្នាំ​២០១៤​មក ក៏ប៉ុន្តែ​សម្រាប់​ឆ្នាំនេះ ជា​មធ្យោបាយ​ថ្មី ហើយក៏​មិនទាន់​ដឹងថា​វា​នឹង​ទៅជា​យ៉ាងណាដែរ ដោយសារ​ការធានារ៉ាប់រង​លើ​ដំណាំ​កសិកម្ម មាន​ភាព​ស្មុ​គ្រ​ស្មាញ​បន្តិច​ជាង​ការធានារ៉ាប់រង​ផ្សេងៗ ។

​អ្នកគ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន​ធានា​រ៉ាប​រង់​ហ្វ​ត​តេ រូបនេះ​បាន​បញ្ជាក់ថា​ចាប់តាំងពី​បានធ្វើ​សហការ​ជាមួយ GIZ រហូតមកដល់​ពេលនេះ កសិករ​ដែល​បាន​ទិញ​សេវា​ធានារ៉ាប់រង​ពី​ហ្វ​ត​តេ មាន​ចំនួន​ប្រមាណ​១០០​នាក់ ទៅលើ​ការធានា​ដំណាំ​ស្រូវ​នៅក្នុង​រដូវវស្សា ។ ចំនួន​នេះ នៅមាន​តិចតួច​នៅឡើយ ព្រោះ​វា​ជា​កញ្ចប់​សេវា​ថ្មី​របស់ខ្លួន ហើយ​ប្រជាកសិករ​ក៏​មិនទាន់បាន​យល់ដឹង​ជ្រៅជ្រះ​ប៉ុន្មាន​នោះទេ ដូចនេះ​ទាមទារ​អោយមាន​ការបណ្ដុះបណ្ដាល​និង​ពន្យល់​បន្ថែម​ពី​ការធានារ៉ាប់រង​ទៅលើ​ដំណាំ​របស់​ពលរដ្ឋ ។

​លោក​បាន​ពន្យល់ថា ការទិញ​កញ្ចប់​សេវា​ធានា​រ៉ាប​រង់​លើ​ដំណាំ គឺ​ត្រូវ​បានគិត​ជា​ហិច​តា ជាក់ស្ដែង​ក្នុង​មួយ​ហិច​តា ក្រុមហ៊ុន​ត្រូវ​សង​ត្រលប់​ទៅវិញ​នូវ​អ្វីដែល​គាត់​បាន​ខាតបង់​។ ឧទាហរណ៍​ថា មួយ​ហិច​តា​គាត់​ចំណាយ​៣៤០​ដុល្លារ​អាមេរិក ដូចនេះ​សំណង​ដែល​ក្រុមហ៊ុន​នឹងត្រូវ​សង​គាត់​វិញ​ចំនួន ៣៤០​ដុល្លារ​អាមេរិក​ដូចគ្នា តែ​ជាក់ស្តែង​ការទិញ​កញ្ចប់​ធានារ៉ាប់រង​នេះ ត្រឹមតែ​២៥​ដុល្លារ​ទៅ​៣០​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ ក្នុង​មួយ​ហិច​តា ។

​លោក​បញ្ជាក់​បន្ថែមថា ការធានារ៉ាប់រង​លើ​ដំណាំ​នេះ គឺ​ធានា​ទៅលើ​តែ​គ្រោះទឹកជំនន់ និង រាំងស្ងួត​ប៉ុណ្ណោះ ហើយ​សម្រាប់​ឆ្នាំ​នេះដែរ ក្រុមហ៊ុន​ហ្វ​ត​តេ​ក៏បាន​ត្រៀម​ទុន​សម្រាប់​ផ្ដល់​សំណង​ដល់​កសិករ​ដែរ ព្រោះ​ការព្យាករណ៍​របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម ថា​ឆ្នាំនេះ កម្ពុជា​នឹងរង​នូវ​គ្រោះទឹកជំនន់​ធ្ងន់ ដូចនេះហើយ​ដំណាំ​របស់​កសិករ​មួយចំនួន អាច​នឹងរង​ការខូចខាត ការសង​ត្រលប់​ទៅ​កសិករ​នឹង​ច្រើនជាង​ឆ្នាំមុនៗ​៕

រថយន្ត​ដឹក​កម្មករ​ក្រឡាប់​ខ្លួនឯង​របួសធ្ងន់​ស្រាល​ជាង​២០​នាក់ នៅ​ស្រុក​កណ្តាលស្ទឹង​

​ខេត្ត​ន​ណ្ដា​ល​៖ កម្មករ កម្មការិនី រោងចក្រ មាណ​ជាង​២០​នាក់ បាន​រងរបួស​ធ្ងន់​ស្រាល បន្ទាប់ពី​ជួប​គ្រោះថ្នាក់​ក្រឡាប់​រថយន្ត ដោយសារ​រថយន្ត​បើក​វ៉ា​ជែង​ជាមួយ​រថយន្ត​ផ្សេងទៀត ហើយ​រេ​ចង្កូត​ធ្លាក់​ផ្លូវ​បណ្តាល​ឲ្យ​ក្រឡាប់​ខ្លួនឯង​ចាក់​កម្មករ​ចោល​តែម្តង ។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោងជាង​៦​ព្រឹក ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០១៨ ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ត្រង់ចំណុច​ភូមិ​តា​ម៉ូ​វ ឃុំ​ត្បែង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ។ នេះ​បើតាម​ការឱ្យ​ដឹង​បឋម ពី​សមត្ថកិច្ច​ចរាចរណ៍​ស្រុក​កណ្តាលស្ទឹង ។

​សមត្ថកិច្ច​មូលដ្ឋាន​បានឱ្យដឹងថា រថយន្ត​ជួប​គ្រោះថ្នាក់​ខាងលើ ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ខៀវ ពាក់​ស្លាក​លេខ តាកែវ 2A-2203 ដឹក​កម្មករ​រោងចក្រ​ជាង​២០​នាក់ មកពី​ខាង​ខេត្តតាកែវ ឆ្ពោះទៅ​រោងចក្រ​មួយកន្លែង​នៅឯ​រាជធានី​ភ្នំពេញ ។​

​សមត្ថកិច្ច​បន្ថែមថា មុនពេល​កើតហេតុ រថយន្ត​ខាងលើ បាន​បើក​បោះពួយ​ដឹក​កម្មករ​ធ្វើដំណើរ​ចេញពី​ខេត្តតាកែវ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ឆ្ពោះទៅ​រោច​ក្រ​មួយកន្លែង​នៅ​រាជធានី​ភ្នំពេញ លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ រថយន្ត​នោះបាន​បើក​វ៉ា​ជែង​រថយន្ត​មួយគ្រឿង​ទៀត​ដែល​នៅខាងមុខ​ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន​ក៏​រេ​ចង្កូត ធ្លាក់​ផ្លូវ ហើយ​ក្រឡាប់​ដោយ​ខ្លួនឯង ចាក់​កម្មករ​ចោល បណ្តាលឱ្យ​របួសធ្ងន់​ស្រាល​ជាង​២០​នាក់​តែម្តង ។

​សមត្ថកិច្ច​បានបញ្ជាក់​ថា នេះ​គ្រាន់តែ​ជា​ព័ត៌មាន​បឋម ព្រោះ​ខណៈ​នេះ សមត្ថកិច្ច​កំពុង​បន្ត​ស្រាវជ្រាវ រក​ជនរងគ្រោះ​ក្រែង​មាន​រងរបួស​បន្ថែមទៀត ។ ចំពោះ​ជនរងគ្រោះ ត្រូវបាន​រថយន្ត​សង្គ្រោះ​ជាច្រើន​គ្រឿង​មកពី​តាម​បណ្តាល​អង្គភាព មន្ទីរពេទ្យ ដើម្បី​ដឹក​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ មណ្ឌល​សុខភាព​ផ្សេងៗ​គ្នា និង​មាន​មួយចំនួន​ដឹកបញ្ជូន​ទៅ​មន្ទី​ពេទ្យ​ក្រុងភ្នំពេញ ៕

នាយករដ្ឋមន្ត្រី ហាម​មិន​ឲ្យ​យក​រថយន្ត និង​ថវិការដ្ឋ ទៅ​បម្រើការ​ឃោសនាបោះឆ្នោត​

​ភ្នំពេញ ៖ នៅមុន​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ពីរ​ថ្ងៃ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អំពាវនាវ​ដល់​គ្រប់​ស្ថាប័នរដ្ឋ​ទាំង អស់​ត្រូវ​រក្សា​បរិ​យាស​អ​ព្យា​ក្រិត ដោយ​មិន​ត្រូវយក​សម្ភារៈ និង​ថវិការដ្ឋ​យកទៅ បម្រើ​ឲ្យ​ការឃោសនាបោះឆ្នោត​នោះឡើយ​។ កងកម្លាំងប្រដាប់អាវុធ​ត្រូវ​បង្ក លក្ខណៈ​ងាយស្រួល​ដល់​បណ្តា​បក្សនយោបាយ​ធ្វើ​សកម្មភាព​នានា​ប្រកបដោយ ស្មើភាព និង​តម្លាភាព​។

​ថ្លែង​នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី​ជាង​២​ម៉ឺន​៧​ពាន់ មកពី​២៥​រោងចក្រ នៅ​ស្រុក​អង្គស្នួល ខេត្តកណ្តាល​នៅ​ព្រឹក​ថ្ងៃទី​៥ ខែកក្កដា នេះ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ក្រើ ន​រំលឹក​ដល់​មន្ត្រី​ដែល​បម្រើការ​នៅក្នុង​ស្ថាប័នរដ្ឋ​ទាំងអស់ មិន​ត្រូវយក​សម្ភារៈ និង​ថវិកា​របស់​រដ្ឋ ដើម្បី​យកទៅ​បម្រើ​ដល់​ការឃោសនាបោះឆ្នោត​របស់​គណ បក្ស​ប្រជាជន​ជាដាច់ខាត​។ ការ​ក្រើនរំលឹក​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី នាពេលនេះ ធ្វើឡើង​នៅមុន​ពីរ​ថ្ងៃ​នៃ​យុទ្ធនា​ការឃោសនា​រកស​ម្លេ​ង​ឆ្នោត​ដែល​នឹងត្រូវ​បើក​ជា​ផ្លូវការ​នៅ​ថ្ងៃទី​៧ ខែកក្កដា ដល់ទី​២៧ កក្កដា ខាងមុខនេះ​។ សម្តេច​តេ​ជោ​បាន​អំពាវ នាវ​ឲ្យ​អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ​ត្រូវតែ​អ​ព្យា​ក្រិត​នៅក្នុង​ដំណាក់កាល​នេះ ពិសេស​ការពារ​ឲ្យ​ខាន​តែ​បាន​ចំពោះ​គ្រប់​បក្ស​ដែល​ចូលរួម​ការប្រកួតប្រជែង​ក្នុង ការបោះឆ្នោត​ឲ្យ​បាន​ដូចៗ​គ្នា ដោយ​ខិតខំ​សម្រួល​បរិយាកាស​ឲ្យ​បានល្អ ដើម្បី ការប្រកួតប្រជែង​ដោយ​ស្មើភាព​ចំពោះមុខ​ប្រជាពលរដ្ឋ​។

​ពាក់ព័ន្ធ​ទៅនឹង​ការបោះឆ្នោត សម្តេច​តេ​ជោ បាន​ពន្យល់​ប្រជាពលរដ្ឋ​កុំ​ឲ្យ​មាន ការភ័នច្រលំ​ចំពើប​ណ្ណ​ព័ត៌មាន​ដែល គ ជ ប បានផ្តល់​ជូន​នោះ គឺ​មិនអាច​យក​ធ្វើជា ឯកសារ​ដើម្បី​ចូលរួម​ការបោះឆ្នោត​បាន​ទេ មានតែ​អត្តសញ្ញាណប័ណ្ណ​មួយគត់​ដែ លអាច​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​បោះឆ្នោត​បាន​។​
​នៅក្នុង​កិច្ចប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ​កាល​ម្សិល​ម៉ិ​ញ​គជប​បានធ្វើការ​អំពាវនាវ ដល់​បណ្តា​បក្សនយោបាយ បេក្ខជន និង​អ្នកគាំទ្រ​គណបក្សនយោបាយ​នីមួយ ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ជំហរ​ចាស់ទុំ​ខាង​នយោបាយ​ក្នុងការ​ឃោសនាបោះឆ្នោត​ខាង មុខ​។ លោក ឯម សូផាត សមាជិក​គណកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គជប​) បាន​បញ្ជាក់ថា គណបក្សនយោបាយ​ដែល​បាន​ឈរឈ្មោះ​បោះឆ្នោត អាច ហែរ​ក្បួន ព្យុហយាត្រា​នៅ​រាជធានី ខេត្ត ក្រុង​ស្រុក ខណ្ឌ យ៉ាងច្រើន​បំផុត​បាន​ចំនួន​៤​ដង នៅក្នុង​អំឡុងពេល​ឃោសនាបោះឆ្នោត​អាណ​តិ្ត​ទី​៦ ដែលមាន​រយះពេល​២១​ថ្ងៃ​។ ក្នុងនោះដែរ គណបក្សនយោបាយ​ទាំងអស់ មិនអាច​ហែរ​ក្បូន​របស់ខ្លួន ឆ្លងកាត់​ខេត្ត​ផ្សេង​បានឡើយ​។ គ្រប់​សកម្មភាព​ឃោសនាបោះឆ្នោត របស់​គណបក្សនយោបាយ​ទាំងអស់ ត្រូវ​ចាប់ផ្តើម​ពី​ម៉ោង​៦​ព្រឹក ដល់​ម៉ោង​១០​យប់ និង​ត្រូវ​ឈប់សម្រាក នៅ​ចន្លោះ​ពី​ម៉ោង​១០​យប់​ដល់​ម៉ោង​៦​ព្រឹក​។

​ចំពោះ​ការឃោសនា​ដោយ​ឧបករណ៍​បំពង​សំឡេង​វិញ ត្រូវ​ហាមឃាត់​ជាទូទៅ​ចាប់ពី​ម៉ោង​១២​ថ្ងៃត្រង់ ដល់​ម៉ោង​២​រសៀល​។ ចំពោះ​មន្ត្រីរាជការ​ស៊ីវិល អាជ្ញាធរ កងកំលាំងប្រដាប់អាវុធ មន្ត្រី​តុលាការ អាច​ចូលរួម​ធ្វើ​សកម្មភាព​ឃោសនា​គាំទ្រ​ចំពោះ​គណបក្សនយោបាយ​ណាមួយ នៅក្រៅ​ម៉ោង​បាន ប៉ុន្តែ​មិន​ពាក់​ឯកសណ្ឋាន មិនត្រូវ​មាន​អាវុធ​ជាប់​នឹង​ខ្លួន និង​មិន​ត្រូវធ្វើ​អ្វីដែល​នាំ​ឲ្យ​មានការ​គំរាមកំហែង​ឡើយ​៕

ចិន ព្រមាន​ពី​ការធ្វើដំណើរ​ទៅកាន់​សហរដ្ឋអាមេរិក ខណៈ​ទំនាក់ទំនង​ពាណិជ្ជកម្ម​តានតឹង

​ចិន ៖ ស្ថានទូត​ចិន ក្នុង​ទីក្រុង​វ៉ាស៊ីនតោន បានចេញ​ផ្សាយ​ឲ្យ​ដឹងថា​ក្រសួងការបរទេស​ចិន បានការ ពារ​ការប្រឹក្សា​យោបល់​ផ្នែក​សន្តិសុខ ដល់​ជនជាតិ​ចិន​ដែល ធ្វើដំណើរ ទៅកាន់​សហរដ្ឋអាមេរិក ។

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក លូ កាង បាន​និយាយថា នៅពេល​រដូវក្តៅ គឺជា​រដូវ ដែល​ជនជាតិ​ចិន ធ្វើដំណើរ​ទៅ​សហរដ្ឋអាមេរិក​ច្រើន​បំផុត ហើយ​ស្ថានទូត​ចិន​មាន​កាត​ព្វ កិច្ច​ព្រមាន ពលរដ្ឋ របស់ខ្លួន អំពី​ហានិភ័យ​ដែល​អាច​កើតមាន នៅក្រៅ​ប្រទេស​។​

​ស្ថានទូត បាន​ព្រមាន​ភ្ញៀវទេសចរ​ណ៏​ចិន ឱ្យ​យល់ដឹង​អំពី​បញ្ហា​នានា រួមទាំង​តំលៃ​ព្យាបាល​ថ្លៃ មានការ​គំរាមកំហែង​បាញ់សម្លាប់​នៅ​ទីសាធារណៈ និង​ការ​ប្លន់ ការឆែកឆេរ និង​ការ​រឹបអូស​ដោយ​ភ្នាក់ងារ​គយ ការ​ក្លែងបន្លំ​ទូរគមនាគមន៍ និង​គ្រោះមហន្តរាយធម្មជាតិ​។​

​ក្រៅពី​ការព្រមាន​បន្ថែម អំពី​ហានិភ័យ​នៃ​គ្រោះមហន្តរាយធម្មជាតិ ការប្រឹក្សា​នេះ គឺ​ស្រដៀង​គ្នា ទៅនឹង​ការព្រមាន ដែល​ស្ថានទូត​ចិន​ដែល​បានបង្ហាញ កាលពី​ខែមករា​។ គួររំលឹកថា ភាព​តាន តឹង មាន​កម្រិត​ខ្ពស់ រវាង​ប្រទេស​ទាំងពីរ លើ​ការគំរាមកំហែង​នៃ​ពន្ធគយ ដាក់គ្នា​ទៅវិញ ទៅមក​៕

នាវា​ដឹក​ឧទ្ធម្ភាគចក្រ​ជប៉ុន ចេញទៅ​សមុទ្រ​ចិន​ខាងត្បូង និង​មហាសមុទ្រ​ឥណ្ឌា រយៈពេល2ខែ​

​ជប៉ុន ៖ ប្រទេស​ជប៉ុន នឹង​បញ្ជូន​នាវា​ដឹក​ឧទ្ធម្ភាគចក្រ​ធំ​មួយគ្រឿង ទៅកាន់​សមុទ្រ​ចិន​ខាងត្បូង និង មហាសមុទ្រ​ឥណ្ឌា ជា​លើក​ទី​ពីរ ខ​ណះ​ដែល​ប្រទេស​នេះ​ស្វែងរក​ការបង្កើន​វត្តមាន នៅក្នុង​តំបន់​ដែន ទឹក​យុទ្ធសាស្ត្រ ជាមួយ​ការធ្វើដំណើរ​ទស្សនកិច្ច​ប្រចាំឆ្នាំ​។

នាវា​កា​ហ្គា ប្រវែង ២៤៨​ម៉ែត្រ ដែល​អាច​ផ្ទុក ឧទ្ធម្ភាគចក្រ​ជាច្រើន​គ្រឿង ក្នុងពេល​ដំណាល គ្នា នឹង​បញ្ឈប់​ដំណើរ​នៅក្នុង​ប្រទេស​អាស៊ីអាគ្នេយ៍ ដូចជា​ប្រទេស​ឥណ្ឌូនេស៊ី និង នៅ​កំពង់ផែ ក្នុង ប្រទេស​ឥណ្ឌា និង​ប្រទេស​ស្រីលង្ការ ហើយ​ដំណើរ​ទស្សនកិច្ច​នេះ នឹង​ចាប់ផ្តើម​នៅក្នុង​ខែកញ្ញា​។
នាវា កា​ហ្គា នឹង​ត្រូវបាន​អមដំណើរ​ដោយ នាវា​អម​ការពារ​មួយគ្រឿង អាចធ្វើ​សមយុទ្ធ​រួមគ្នា ជាមួយ​នាវាចម្បាំង មកពី​តំបន់​ផ្សេងៗ​នៅក្នុង​តំបន់​។

គួរ​បញ្ជាក់ថា កាលពី​ឆ្នាំមុន ប្រទេស​ជប៉ុន បាន​បញ្ជូន​នាវា​អ៊ី​ហ្សូ​ម៉ូ ទៅក្នុង​ដំណើរ​ទស្សនកិច្ច​ស្រដៀង​គ្នា​នេះ ទៅកាន់​សមុទ្រ​ចិន​ខាងត្បូង និង​មហាសមុទ្រ​ឥណ្ឌា​។ ការបង្កើន​វត្តមាន របស់​ជប៉ុន​នៅក្នុង​ដែនទឹក​ទាំងនោះ ឆ្លុះបញ្ចាំង​ពី​ការព្រួយបារម្ភ ដែល​បាន​ចែករំលែក​ជាមួយ​សហរដ្ឋអាមេរិក អំពី​វត្តមាន​យោធា​របស់​ប្រទេស​ចិន នៅក្នុង​តំបន់ ដែល​ឆ្លងកាត់​ផ្លូវ​ពាណិជ្ជកម្ម មាន​សារៈសំខាន់​សម្រាប់​សេដ្ឋកិច្ច​របស់​ជប៉ុន និង​សហរដ្ឋអាមេរិក​៕

តំណាង​ក្រុមហ៊ុន​ផលិត​ទឹកខ្មៅ​ជ្រលក់​ម្រាមដៃ​ពី​ឥណ្ឌា នឹង​មក​បង្ហាញ​ពី​គុណភាព​

​ភ្នំពេញ ៖ គ​.​ជ​.​ប នឹង​អញ្ជើញ​តំណាង​ក្រុមហ៊ុន Mysore paints and varnish limited ដែល​ផលិត​ទឹកខ្មៅ​សម្រាប់​បម្រើ​ឲ្យ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ មកជួប​ជាមួយ​តំណាង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​បង្ហាញ​ពី​គុណភាព​ទឹកខ្មៅ​នេះ​។ នេះ​បើតាម លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានបញ្ជាក់​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃទី​៤ ខែកក្កដា ម្សិលមិញ នេះ​។​

​លោក ហង្ស ពុទ្ធា បញ្ជាក់ថា ការអញ្ជើញ​តំណាង​ក្រុមហ៊ុន​ផលិត​ទឹកខ្មៅ​ជ្រលក់​ដៃ​មក​កម្ពុជា ដើម្បី​បញ្ជាក់​អំពី​គុណភាព​នៃ​ទឹកខ្មៅ គឺ​បន្ទាប់ពី​មាន​មជ្ឈដ្ឋាន​មួយចំនួន​ទាំង​ក្នុង និង​ក្រៅប្រទេស បាន​លើកឡើងថា ទឹកខ្មៅ​នេះ​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​បាន​។ លោក​ថា គ​.​ជ​.​ប សម្រេច​ប្រើ​ទឹកខ្មៅ​ដែល​ទិញ​ពី​ឥណ្ឌា នេះ គឺ​គុណភាព​គួរ​ឲ្យ​ទុកចិត្ត និង​គ្មាន​ចេតនា​អាក្រក់​ណា ធ្វើ​ឲ្យ​បាត់បង់​សន្តិសុខ​សុវត្ថិភាព ឬក៏​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​ប្រជាពលរដ្ឋ​នោះទេ​។​
​គួរ​បញ្ជាក់ថា គ​.​ជ​.​ប បាន​បញ្ជា​ទិញ​ទឹក​ថ្នាំ​ជ្រលក់​ដៃ​ចំនួន ៥១.០០០​ដប ពី​ក្រុមហ៊ុន​របស់​ឥណ្ឌា Mysore paints and varnish limited ហើយ​ទឹក​ថ្នាំ​នេះ នឹងត្រូវ​បញ្ជូន​មកដល់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០១៨​។​

​សូមជម្រាបថា ទឹកខ្មៅ​នេះ ត្រូវបាន​ក្រុមហ៊ុន Mysore paints and varnish limited ផលិត​ទឹកខ្មៅ​តាំងពី​ឆ្នាំ​១៩៣៨ មកម្ល៉េះ​តាម​ការផ្ដួចផ្ដើម​របស់​ស្តេច​នៅ​ប្រទេស​ឥណ្ឌា​។

​អ្នកនាំពាក្យ​ដដែល​បាន​បញ្ជាក់ថា គ​.​ជ​.​ប នឹង​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ដើម្បី​ចាត់វិធានការ​ទៅលើ​ជន​ដែលមាន​បំណង​ប្រើប្រាស់​មធ្យោបាយ​ទុច្ចរិត​រារាំង​ដល់​ការបោះឆ្នោត​។​

​ជាមួយគ្នានេះ ដែរ សម្តេចនាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ព្រមាន​ចាត់វិធានការ និង​បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​ទាំងអស់​តាមដាន និង​ចាប់ខ្លួន​អ្នក​ដែល​ញុះញង់ ថា ថ្នាំ​ជ្រលក់​ម្រាមដៃ​ពេល​បោះឆ្នោត នឹងធ្វើ​ឲ្យ​មនុស្ស​ស្លាប់​៕​

ផ្លូវដែក​ភាគ​ខាងជើង​កម្ពុជា​ប្រវែង​៣៨៦​គ​.​ម​.​ដំណើរការ​ឡើងវិញ​ក្រោយ​ផ្អាក​ជាង​៤៥​ឆ្នាំ​

​ភ្នំពេញ ៖ ខ្សែ​ផ្លូវដែក ភ្នំពេញ​-​ប៉ោយប៉ែត ដែលមាន​ប្រវែង​៣៨៦​គីឡូម៉ែត្រ អាច​ដំណើរការបាន​ឡើងវិញ​ទាំងស្រុង​ហើយ ក្រោយ​អាក់ខាន​អស់​រយៈពេល​ជាង​៤៥​ឆ្នាំ ដោយ​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ​៧៧​លាន​ដុល្លារ ក្នុងនោះ​មាន​ជំនួយ​ថវិកា​ពី ADB ជំនួយ​គ្រឿង​ដែក​ពី​ម៉ាឡេស៊ី និង​ថវិកា​ផ្ទាល់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

​បន្ទាប់ពី​ជួសជុល​រួច​ជា​ស្ថាពរ ផ្លូវដែក​ពី ភ្នំពេញ ទៅ​ខេត្តពោធិ៍សាត់ នា​ព្រឹក​ថ្ងៃ​ពុធ ទី​៤ ខែកក្កដា ឆ្នាំ​២០១៨ នេះ ត្រូវបាន​ដាក់​ឲ្យ​ដំណើរការ​ឡើងវិញ​ហើយ ដែល​ការដាក់​ឲ្យ​ដំណើរការ​នេះ បានបញ្ចប់​ជា​ស្ថាពរ​នៃ​ការស្ដារ​ត​ភ្ជាប់​ផ្លូវដែក​ភាគ​ខាងជើង​ប្រទេស​កម្ពុជា ពី​ភ្នំពេញ ទៅ​ប៉ោយប៉ែត និង​ស្ថិតក្នុង​គម្រោង​នៃ​ការតភ្ជាប់​ផ្លូវដែក​កម្ពុជា ជាមួយនឹង​ប្រទេស​ក្នុង​អាស៊ាន​ផងដែរ​។

​សូមជម្រាបថា ផ្លូវដែក ពោធិ៍សាត់​-​ភ្នំពេញ មាន​ប្រវែង ១៦៦​គីឡូម៉ែត្រ ឆ្លងកាត់​ខេត្តពោធិ៍សាត់​-​កំពង់ឆ្នាំង​-​កំពង់ស្ពឺ​-​កណ្តាល និង​រាជធានី​ភ្នំពេញ​។ កំណាត់​ផ្លូវដែក​ពី​ពោធិ៍សាត់​-​ភ្នំពេញ​នេះ អាច​បើក​បរបាន​ក្នុង​ល្បឿន​៣០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ដោយមាន​ស្ថានីយ៍​ចំនួន​២០ ជា​អា​ថិ៍​៖ ពោធិ៍សាត់​-​ទទឹងថ្ងៃ​-​កំ​រ៉ែ​ង​-​បំ​ណ​ក់​-​ក្តុល​-​ក្រាំង​ស្គារ​-​រមាស​-​បារាំង​-​ក្រាំង​ល្វា​-​មា​នក​-​ត្បែងខ្ពស់​-​ដំណាក់​ស្មាច់​-​ត្រាច​ទង​-​បាត់ដឹង​-​ទួល​លៀប​-​ត្រពាំង​ត្នោត​-​សំរោង​-​ផ្លូវបំបែក​-​ពោធិ៍ចិនតុង​-​ភ្នំពេញ​។ ថវិកា​ដែល​ត្រូវ​ចំណាយ​ប្រមាណ​៧៧​លាន​ដុល្លារ​អាមេរិក ក្នុងនោះ ទឹកប្រាក់​ជាង​១៣​លាន​ដុល្លារ គឺជា​ជំនួយ​របស់​ធនាគារ​អភិវឌ្ឍ​អាស៊ី ADB, ជាង​៦៣​លាន​ដុល្លារ ជា​ទឹកប្រាក់​របស់​រដ្ឋាភិបាល​កម្ពុជា​, និង​ជំនួយ​ជា​ដែក​ពី​ម៉ាឡេស៊ី​ខ្លះ​ផងដែរ​៕​

ភ្ញៀ​ង​បន្ត​ធ្លាក់​រាយប៉ាយ​ស្ទើរ​ទូទាំង​កម្ពុជា​ចាប់ពី​ថ្ងៃទី​៥ ដល់ទី​១១ ខែកក្កដា​

​ភ្នំពេញ ៖ កម្ពុជា​នឹងមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ពី​មធ្យម​ទៅ​ច្រើន ស្ទើរ​ទូទាំងប្រទេស​ពេញ​មួយ​សប្ដាហ៍ គឺ​ចាប់ពី​ថ្ងៃទី​៥ ដល់​១១ ខែកក្កដា ។ មូលហេតុ​ដែល​នាំ​ឲ្យ​កម្ពុជា មាន​ភ្លៀង​ធ្លាក់​នេះ ដោយសារ​ឥទ្ធិ​ល​ជ្រលង​សម្ពាធ​ទាប (​នៅលើ​ផ្ទៃដី​) ដែល​កំពុង​អូសបន្លាយ​កាត់​លើ​ប្រទេស​កម្ពុជា ។ នេះ​បើតាម​ការព្យាករណ៍​រប​ស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​០៤ ខែកក្កដា ឆ្នាំ​២០១៨​នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ដោយបាន​បញ្ជាក់ថា បាតុភូតធម្មជាតិ​ពីរ គឺ​ខ្យល់មូសុង​និរតី និង​ជ្រង​សម្ពាធ​ទាប បាននិងកំពុង​មាន​ឥទ្ធិពល​សារជាថ្មី​ម្តងទៀត មកលើ​តំបន់​មាត់សមុទ្រ ដែល​លក្ខណៈ​បែបនេះ នឹងធ្វើ​ឱ្យមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ឡើងវិញ ពី​មធ្យម​ទៅ​ច្រើន ក្នុង​ក្របខ័ណ្ឌ​ស្ទើរ​ទូទាំងប្រទេស ចាប់ពី​ថ្ងៃ​០៥ ដល់​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៨​។​

​ចាប់ពី​ថ្ងៃទី​០៥ ដល់​ថ្ងៃទី​០៩ នឹងមាន​ភ្ញៀវ​ធ្លាក់​ច្រើន​ជា​បន្តបន្ទាប់ នៅតាម​បណ្តាល​ខេត្ត​ជាប់មាត់​សមុទ្រ​។ ចាប់ពី​ថ្ងៃទី​០៥ ដល់​ថ្ងៃទី​១១ ខែកក្កដា នឹងមាន​ភ្លៀវ​ធ្លាក់​រាយប៉ាយ​ឡើងវិញ ពី​មធ្យម​ទៅ​ច្រើន ក្នុង​ក្របខ័ណ្ឌ​ស្ទើរ​ទូទាំងប្រទេស​។​

​ជាមួយគ្នានេះ ក្រសួង​អំពាវនាវ​សូម​បងប្អូន​ប្រជា​នេសាទ និង​អ្នកធ្វើដំណើរ​តាម​សមុទ្រ បង្កើត​ការប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ជៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេងៗ ដែល​អាច​កើតឡើង​ជាយថាហេតុ​៕​

ដៃគូ​ពាណិជ្ជកម្ម ដំឡើង​ពន្ធ​នាំចូល​ជាការ​សងសឹក​អាមេរិក​

​ភ្នំពេញ ៖ សភាពាណិជ្ជកម្ម​អាមេរិក បានអោយដឹងថា ដៃគូ​ពាណិជ្ជកម្ម​របស់​អាមេរិក នឹង​ត្រៀម​ដំឡើង​ពន្ធ​នាំចូល​លើ​ការនាំចេញ​ទំនិញ​អាមេរិក​ក្នុងតម្លៃ ៧៥​ពាន់​លាន​ដុល្លារ ជាការ​សងសឹក​ប្រឆាំងនឹង​ការវាយប្រហារ​ពាណិជ្ជក​ម្ម​របស់លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដែល​ការ​សងសឹក​នេះ​នឹង​ជះឥទ្ធិពល​ក្រុមហ៊ុន​ក្នុងស្រុក​របស់​អាមេរិក​ជាច្រើន ដែល​អាច​ងាយ​ទទួលរង​ការបាត់បង់​ការងារ​។

​រដ្ឋបាល​របស់លោក ដូ​ណា​ល់ ត្រាំ បាន​បន្ត​រក្សា​គោលជំហរ​យ៉ាងរឹងមាំ​ក្នុងការ​ការពារ​សង្គ្រាម​ពាណិជ្ជកម្ម​អន្តរជាតិ​ដែល​កំពុង​កើនឡើង​របស់ខ្លួន​នេះ ដោយ​លោក Wilbur Ross រដ្ឋមន្ដ្រីក្រសួង​ពាណិជ្ជកម្ម​អាមេរិក​បាន​ថ្លែងថា សេដ្ឋកិច្ច​ឈានមុខ​គេ​របស់​ពិភពលោក​មួយ​នេះ​គឺ​រឹងមាំ​គ្រប់គ្រាន់​ក្នុងការ​ប្រឈម​នឹង​លទ្ធផល​ត្រឡប់​អវិជ្ជមាន​ផ្នែក​សេដ្ឋកិច្ច​។

​គួរ​កត់សំគាល់ថា អាមេរិក​នឹង​ចាប់ផ្ដើម​អនុវត្ត ការបន្ថែម​ពន្ធ​នាំចូល លើ​ទំនិញ​ដែល​នាំចូល​ពី​ប្រទេស​ចិន​មានតម្លៃ​ជាង ៣០ ពាន់​លាន​ដុល្លារ​ចាប់ពី​ថ្ងៃ​សុក្រ ជាការ​សងសឹក​មួយ​ទៅលើ​ការចោទប្រកាន់ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​លួច​កម្មសិទ្ធិបញ្ញា​អាមេរិក​។ ប្រទេស​កាណាដា ក៏បាន​សងសឹក​វិញ​ប្រឆាំងនឹង​ពន្ធ​លើ​ការ​នាំចូល​ដែកថែប និង​អាលុយមីញ៉ូម​របស់​អាមេរិក​ដោយ​ការ​ហូតពន្ធ​សងសឹក​លើ​ទំនិញ​អាមេរិក​ដែលមាន​តម្លៃ ១២,៦ ពាន់​លាន​ដុល្លារ​ដែល​ចាប់ផ្ដើម​នៅ​ថ្ងៃអាទិត្យ​សប្តាហ៍​នេះ​។ រដ្ឋាភិបាល​ក្រុង​អូ​តា​វ៉ា​បានកំណត់​ទិសដៅ​ដែកថែប និង​អាលុយមីញ៉ូម​អាមេរិក​ព្រមទាំង​ទំនិញ​មកពី​តំបន់​រសើប​ផ្នែក​នយោបាយ​នានា ដូចជា ទឹកក្រូច និង​ស្រា​វី​ស្គី Kentucky មកពី​រដ្ឋ​ផ្លរីដា​ជាដើម​។

​លោក Thomas Donahue ប្រធានសភា​ពាណិជ្ជកម្ម​អាមេរិក​បាន​ថ្លែង​កាលពី​ថ្ងៃ​ចន្ទ​ថា «​ពន្ធ​នាំចូល​នេះ​គឺជា​ពន្ធ​ធម្មតា​ដែល​បង្កើន​តម្លៃ​សម្រាប់​គ្រប់គ្នា​»​។ សភាពាណិជ្ជកម្ម​អាមេរិក​បានលើកឡើង​ពី​ការនាំចេញ​ដែល​ងាយ​ទទួលរង​គ្រោះ​ដែលមាន​ប្រភពពី​រដ្ឋ​នានា​ដែល​គាំទ្រ​លោក ដូ​ណា​ល់ ត្រាំ ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​ប្រកបដោយ​ជោគជ័យ គួរ​ឲ្យ​ភ្ញាក់ផ្អើល​កាលពី​ឆ្នាំ ២០១៦ ដែល​នោះ គឺ​ការនាំចេញ​តម្លៃ ២,៣ ពាន់​លាន​ដុល្លារ​សម្រាប់​ទំនិញ​ដែកថែប និង​អាលុយមីញ៉ូម ព្រមទាំង​រថយន្ត​រប​ស់រ​ដ្ឋ មី​ឈី​ហ្គេ​ន ទំនិញ​តម្លៃ​១,៧ ពាន់​លាន​ដុល្លារ សម្រាប់​ដែក ថែប ដែក កាហ្វេ និង​ទំនិញ​នំដុត​របស់​រដ្ឋ ផេ​ន​ស៊ី​ល​វ៉ា​នៀ និង​ទំនិញ​តម្លៃ ១ ពាន់​លាន​ដុល្លារ សម្រាប់​ឈី​ស​ក្រដាស​បន្ទប់ទឹក និង​ឫស​ឈើ​របស់​រដ្ឋ វ៉ី​ស​ខន​ស៊ីន ដែល​ទាំងអស់នេះ​ប្រឈម​នឹង​ការសង​សឹក​ពី​ដៃគូ​ពាណិជ្ជកម្ម​អាមេរិក​។

​សភាពាណិជ្ជកម្ម​អាមេរិក​បាន​បោះពុម្ពផ្សាយ​ផែនទី​អន្តរ​កម្ម​មួយ ដែល​បង្ហាញ​ផលប៉ះពាល់​ដោយសារ​ជម្លោះ​ពាណិជ្ជកម្ម​នៅក្នុង​រដ្ឋ​ទាំង​៥០​។ លោក Wilbur Ross បាន​ថ្លែងថា សេដ្ឋកិច្ច​អាមេរិក​មិនបាន​បង្ហាញ​សញ្ញា​នៃ​ការធ្លាក់ចុះ​ដោយសារតែ​កំណើន​របាំង​ពាណិជ្ជកម្ម​នោះទេ ដោយសារ​មានការ​ចំណាយ​ទុន​ខ្ពស់ កំណើន​ការផ្ញើ​ទុន​មក​ប្រទេស​កំណើត និង​ទីផ្សារការងារ​៕

កម្ពុជា​នាំចូល​បន្លែស្រស់​ពី​ ២០០​ ទៅ​៤០០​តោន ក្នុង​មួយថ្ងៃ

​ភ្នំពេញ ៖ យោងតាម​របាយការណ៍​អង្កេត​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បង្ហាញថា ប្រទេស​កម្ពុជា​នាំចូល​បន្លែ​អាស្រ័យ លើ​រដូវ​កាល​ប្រមាណ​ពី​២០០ ទៅ​៤០០​តោន​ក្នុង​មួយថ្ងៃ ដែល​គិត​ជា​ទឹកប្រាក់​សរុប​មាន​ប្រមាណ​ពី ១៥០ ទៅ​២០០​លាន​ដុល្លារ ក្នុង​មួយឆ្នាំ ខណៈដែល​ការផលិត​និង​ផ្គត់ផ្គង់ បន្លែ​មាន​សុវត្ថិភាព​នៅលើ​ទីផ្សារ​ក្នុងស្រុក នៅមានកម្រិត​តិចតួច​នៅឡើយ ។​

​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេ​ង សាខុន បាន​ថ្លែង​នៅក្នុង​ពិធី​ផ្សារណាត់​បន្លែ​សុវត្ថិភាព និង​ផលិតផល​សុវត្ថិភាព​ខេត្តកំពង់ចាម កាលពី​ព្រឹក​ថ្ងៃទី​៤​ខែកក្កដា​នេះ​ថា បច្ចុប្បន្ន​ដោយសារ​ប្រជាជន​កម្ពុជា មាន​កំណើន​ជា​លំដាប់ ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ និង​មាន​ជីវភាព​កាន់តែ​ប្រសើរ និន្នាការ​និង​ទម្លាប់​នៃ​ការហូបចុក ក៏មាន​ការប្រែប្រួល​ដោយ ពួកគាត់​បាន​យកចិត្តទុកដាក់​ខ្ពស់​លើ គុណភាព និង​សុវត្ថិភាព ចំណីអាហារ ជាពិសេស​បន្លែ និង​ផ្លែឈើ​ស្រស់​។ បន្ថែម​ពីនេះ គឺមាន​ចំនួន​ទេសចរ​កើន​ឡើងជា​លំដាប់ ប៉ុន្តែ​ការផលិត​និង​ផ្គត់ផ្គង់ បន្លែ​មាន​សុវត្ថិភាព​នៅ លើ​ទីផ្សារ​ក្នុងស្រុក នៅមានកំរិត​តិចតួច​នៅឡើយ ដូច្នេះ​ការបង្កើន​ផលិតកម្ម​បន្លែ​សុវត្ថិភាព និង​មាន​បិទ​ស្លាក​សញ្ញា ត្រឹមត្រូវ​តាម​ស្តង់ដារ ជា​ការងារ​ចាំបាច់​បំផុត ដែល​ត្រូវ​សហការគ្នា សម្រេច​អោយបាន​គោលដៅ​នេះ ។

លោក វេ​ង សាខុន បាន​មានប្រសាសន៍​ទៀតថា ឆ្លើយតប​ទៅ និង​បញ្ហា​ដែល​កំពុង​ជួបប្រទះ រាជរដ្ឋាភិបាល​ដែលមាន ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ ជា​សេនាធិការ​បាន​ខិតខំ​ធ្វើយ៉ាងណា​ប្រមូលផ្តុំ និង​ប្រើប្រាស់​ធនធាន​និង​សក្តានុពល​ដែលមាន​ស្រាប់ ព្រមទាំង​គៀងគរ​ជំនួយ​បន្ថែមទៀត សំដៅ​លើកកម្ពស់​ផលិតភាព​កសិកម្ម និង​ពាណិជ្ជ​តូបនីយកម្ម កសិកម្ម​ដោយ​បង្វែរ​ទិស ពី​ការអភិវឌ្ឍន៍​តាមបែប​វិបុល​កម្ម ទៅកាន់​ការអភិវឌ្ឍន៍​បែប​ប្រពលវប្បកម្ម និង​កសិពាណិជ្ជកម្ម ពោលគឺ​ការពង្រីក គ្រាប់ពូជ​ដែលមាន​គុណភាព​ល្អ និង​ការបង្កើន​តម្លៃបន្ថែម ក្នុងការ​កែច្នៃ​កសិផល ឆ្លើយតប​ទៅតាម​តម្រូវការ​ទីផ្សារ​ទាំង​បរិមាណ គុណភាព សុវត្ថិភាព និង​ស្តង់ដារ​។ ទ​ន្ទឺ​ម​នេះ លោក គួច ចំរើន អភិបាលខេត្ត​កំពង់ចាម យល់ឃើញថា ការរៀបចំ​ផ្សារណាត់​បន្លែ​សុវត្ថិភាព និង​ផលិតផល​សុវត្ថិភាព គឺជា​ការ ឱកាសល្អ​មួយ​ដើម្បីអោយ​មានការ​ជួបគ្នា រវាង​កសិករ អ្នក​ផលិត អ្នក​កែច្នៃ អ្នកប្រមូល​ទិញ អ្នក​លក់ដុំ អ្នកប្រើប្រាស់​ដើម្បី​មានឱកាស ជជែក​គ្នា​ជុំវិញ​តម្រូវការ​ការផ្គត់ផ្គង់ និង​តម្លៃ​ផលិតផល​។ ជាពិសេស ដើម្បីអោយ​អ្នក​ដាំ​បន្លែ​យល់ដឹង​ច្បាស់​ពី​និយមន័យ​បន្លែ​សុវត្ថិភាព និង​ផលិតផល​សុវត្ថិភាព ព្រមទាំង​ផលប៉ះពាល់​នៃ​កសិផល​ដែល​មិនមាន​សុវត្ថិភាព​។

​សូមបញ្ជាក់ថា តាម​ការសិក្សា​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ប្រទេស​កម្ពុជា បាន​ចំណាយ​ទឹកប្រាក់​សរុប​ប្រមាណ​ពី ១៥០​ទៅ​២០០​លាន​ដុល្លា​ក្នុង​មួយឆ្នាំ ដើម្បី​នាំចូល​បន្លែ​អាស្រ័យ​លើ​រដូវ​កាល​ប្រមាណ​ពី​២០០ ទៅ​៤០០​តោន​ក្នុង​មួយថ្ងៃៗ​៕

គ ជ ប ៖ បក្សនយោបាយ​អាច​ហែ​ក្បួន​បានតែ​៤​ដង​ប៉ុណ្ណោះ ក្នុង​​ពេលឃោសនាបោះឆ្នោត​

​ភ្នំពេញ ៖ ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​បញ្ជាក់ថា​៖ រយៈពេល​២១​ថ្ងៃ នៃ​យុ​ទ្ឋ​នា​ការឃោសនា​រក​សំឡេងឆ្នោត គឺ​ចាប់ពី​ថ្ងៃទី​៧ ខែកក្កដា ដល់​ថ្ងៃទី​២៧ កក្កដា ឆ្នាំ​២០១៨ គណបក្សនយោបាយ​ទាំងអស់ អាច​ហែ​ក្បូន​ឃោសនា បានតែ​ចំនួន​៤​ដង​ប៉ុណ្ណោះ សំរាប់​អាណត្តិ​ទី​៦ ឆ្នាំ​២០១៨​នេះ​។​

​ថ្លែង​នៅ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ជាមួយ​ភាគី​ពាក់​ព័​ន្ឋ ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នៅ​ទីស្តីការ​គណកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គជប​) នា​ព្រឹក​ថ្ងៃទី​០៤ ខែកក្កដា ឆ្នាំ​២០១៨ នេះ លោក ឯម សូផាត សមាជិក គណកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គជប​) បានលើកឡើង​បញ្ជាក់ថា​៖ សំរាប់​គណបក្សនយោបាយ ដែល​បាន​ឈរឈ្មោះ​បោះឆ្នោត អាច ហែរ​ក្បួន ព្យុហយាត្រា នៅ​រាជធានី ខេត្ត ក្រុង​ស្រុក ខណ្ឌ យ៉ាងច្រើន​បំផុត​បាន​ចំនួន​៤ ដង នៅក្នុង​អំឡុងពេល​ឃោសនាបោះឆ្នោត​អាណ​តិ្ត​ទី​៦ ដែលមាន​រយះពេល​២១​ថ្ងៃ​។ ក្នុងនោះដែរ គណបក្សនយោបាយ​ទាំងអស់ មិនអាច​ហែរ​ក្បូន​របស់ខ្លួន ឆ្លងកាត់​ខេត្ត​ផ្សេង​បានឡើយ​។ សមាជិក គណកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គជប​) លោក ឯម សូផាត​បានបញ្ជាក់​ទៀតថា​៖ ការឃោសនា​រក​សំឡេងឆ្នោត មាន​រយៈពេល​តែ​២១​ថ្ងៃ ប៉ុណ្ណោះ គឺ​ចាប់ពី​ថ្ងៃទី​៧ ខែកក្កដា ដល់​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៨ ហើយ​គ្រប់​សកម្មភាព​ឃោសនាបោះឆ្នោត​ទាំងអស់ ត្រូវ​បញ្ឈប់ ២៤ ម៉ោង​មុន​ថ្ងៃ​បោះឆ្នោត ឬ ហៅថា​ថ្ងៃ​ស​។ ដែល​ក្នុងនោះ​គ្រប់​សកម្មភាព​ឃោសនាបោះឆ្នោត របស់​គណបក្សនយោបាយ​ទាំងអស់ ត្រូវ​ចាប់ផ្តើម​ពី​ម៉ោង​៦​ព្រឹក ដល់​ម៉ោង​១០​យប់ និង​ត្រូវ​ឈប់សម្រាក នៅ​ចន្លោះ​ពី​ម៉ោង​១០​យប់ ដល់​ម៉ោង​៦​ព្រឹក ។​

លោក​ថា​៖​ចំពោះ​ការឃោសនា​ដោយ​ឧបករណ៍​បំពង​សំឡេង​វិញ ត្រូវ​ហាមឃាត់​ជាទូទៅ​ចាប់ពី​ម៉ោង​១២​ថ្ងៃត្រង់ ដល់​ម៉ោង ២​រសៀល ។​ជាមួយគ្នា​នោះដែរ លោក ឯម សូផាត បានបញ្ជាក់​បន្តទៀតថា​៖ ចំពោះ​មន្ត្រីរាជការ​ស៊ីវិល អាជ្ញាធរ កងកំលាំងប្រដាប់អាវុធ មន្ត្រី​តុលាការ អាច​ចូលរួម​ធ្វើ​សកម្មភាព​ឃោសនា​គាំទ្រ​ចំពោះ​គ ណ​បក្សនយោបាយ​ណាមួយ នៅក្រៅ​ម៉ោង​បាន ប៉ុន្តែ​មិន​ពាក់​ឯកសណ្ឋាន មិនត្រូវ​មាន​អាវុធ​ជាប់​នឹង​ខ្លួន និង​មិន​ត្រូវធ្វើ​អ្វីដែល​នាំ​ឲ្យ​មានការ​គំរាមកំហែង​ឡើយ​។​

​សូម​ជម្រាបជូន​ថា​៖ គណកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ក៏បាន​អំពាវនាវ ឲ្យ​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ ដែល​បំពេញការងារ​ក្នុងប្រទេស​កម្ពុជា ឬ​ជនបរទេស ត្រូវ​ប្រកាន់​ជំហរ​អ​ព្យា​ក្រឹត្យ​ឥត​លម្អៀង​នៅក្នុង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​នេះ និង​មិន​ត្រូវធ្វើ​សកម្មភាព​ណាមួយ ទោះ​ដោយ​ប្រយោល​ក្តី ដោយផ្ទាល់​ក្តី ដូចជា​ផ្តូ​ច​ផ្តើម ឬ​ចូល​រូ​ម​នៅក្នុង​ការឃោសនាបោះឆ្នោត របស់​គណបក្សនយោបាយ​ណាមួយ ឬ​បេក្ខជន​ណា​ម្នាក់ ដោយ​ផ្តល់​មធ្យោបាយ​ជា​ថវិកា សម្ភារ បរិក្ខា ធនធានមនុស្ស ឬ​មធ្យោបាយ ផ្សេងទៀត ដើម្បី​គាំទ្រ​គណបក្សនយោបាយ ណាមួយ ឬ​បេក្ខជន​ណា​ម្នាក់​បានឡើយ​។ ជាពិសេស គ​.​ជ​.​ប ក៏បាន​ចេញ​នូវ​គោល​ការ​ណ៏​សំរាប់​ស្ថា​នី​យ៏​វិទ្យុ និង​ទូរ​ទស្ស​ន៏ ក្នុង​ការលក់ ឬ​ជួល​ម៉ោង​ផ្សព្វផ្សាយ​អោយ​គណបក្ស នយោបាយ ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​អំពី​កម្មវិធី​គោលនយោបាយ​របស់ខ្លួន ដោយ​តម្រូវអោយ​គ្រប់​ស្ថា​នី​យ៏​វិទ្យុ និង​ទូរ​ទស្ស​ន៏​ទាំងអស់​ត្រូវ​អនុវត្តតាម​គោល​ការ​ណ៏ និង​ការនែនាំ របស់​គណកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​។​

​សូមបញ្ជាក់ថា​៖ គិត​ត្រឹម​ថ្ងៃទី​០៤ ខែកក្កដា ឆ្នាំ​២០១៨​នេះ គណកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គជប​) បានចេញ​បណ្ណ​សម្គាល់​ខ្លូន​ជូន​អ្នក​សារ​ព័​ត៏​មាន​ជាតិ និង​អន្តរជាតិ​ចំនួន​៩១០ មកពី​អង្គភាព​សារ​ព័​ត៏​មាន​ចំនួន​៩២ ដើម្បី​ចូលរួម​យក​ព័​ត៏​មាន​ក្នុង​ដំណើរការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃអាទិត្យ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ ៕