All posts by មេគង្គ ប៉ុស្តិ៍

អ្នកសង្គ្រោះបាននាំក្មេង​ៗ៦​នាក់​ក្នុងចំណោម​១៣នាក់​ចេញផុត​រូងភ្នំ​ថា​ម​លួង

​ថៃ ៖ ក្មេងប្រុស ៦ នាក់​ក្នុងចំណោម​១៣​នាក់ នៃ​ក្រុម​បាត់​ទាត់​សាលា​ថៃ​មួយ ត្រូវបាន​ជួយសង្គ្រោះ​នាំ​ចេញមក​ក្រៅពី​ល្អាង​ភ្នំ​ថា​ម​លួង​ដោយ​សុវត្ថិភាព បន្ទាប់ពី​ពួកគេ​ជាប់​នៅ​ទីនោះ អស់​រយៈពេល​២​សប្តាហ៍​។ តែ​កង​ទាហានជើងទឹក​ថៃ ដែល​ចូលរួម​ក្នុង​ការងារ​នេះ និយាយ ថា​សមាជិក​ក្រុមបាល់ទាត់​វ័យក្មេង​ចំនួន ៤​នាក់​ត្រូវបាន​នាំចេញ​ក្រៅ​រួចហើយ​។​

​កាសែត​បាងកក​ប៉ុស្តិ៍ បាន​រាយការណ៍​ថា ក្មេងៗ និង​គ្រូ​ម្នាក់​របស់គេ នឹង​ទទួល​ការព្យាបាល វេជ្ជសាស្ត្រ​នៅ​មន្ទីរពេទ្យ Chiangrai Prachanukroh រយៈពេល​២៤​ម៉ោង ក្រោយ​ត្រូវបាន​សង្គ្រោះ ចេញពី​រូង​។ គ្រួសារ​របស់គេ​នឹងមិន​ត្រូវ​អនុញ្ញាតអោយ​ចូល​មើល​ពួកគេ​ទេ​នៅ​២៤​ម៉ោង​ដំបូង​នេះ ។ ការ​ចូលមក​សួរសុខទុក្ខ​អាច​ត្រូវបាន​អនុញ្ញាត​ក្រោយ​ការពិនិត្យ​សុខភាព​បាន​រួចរាល់​ក្នុង​រយៈពេល​ប្រហែល​៤៨​ម៉ោង ។​

​បើតាម​សារព័ត៌មាន The Guardia នៅ​យប់​ថ្ងៃអាទិត្យ ទី​៨ ខែកក្កដា ឆ្នាំ​២០១៨ ឲ្យ​ដឹងថា
ក្មេង​ជំទង់​ពីរ​ដែល​ចេញ​មកដល់​ក្រៅ​មុន ក្នុងចំណោម​៦​នាក់​ខាងលើ ត្រូវបាន​បញ្ជូន​តាមរ​ថ​យន្ត​សង្គ្រោះបន្ទាន់ ទៅកាន់​ឧទ្ធម្ភាគចក្រ ដើម្បី​ដឹក​បន្តទៅ​មន្ទីរពេទ្យ​ខេត្ត​ឈៀង​រ៉ា​យ ដែល​នៅ​ចម្ងាយ​ប្រមាណ​៨០​គីឡូម៉ែត្រ​ពី​តំបន់​រូងភ្នំ​ថា​ម​លួង​។

​មន្ត្រី​សុខាភិបាល​ខេត្ត​ឈៀង រ៉ៃ ម្នាក់​បាន​និយាយថា ក្មេងៗ និង​គ្រូ​របស់គេ​អាច​ចេញពី​ពេទ្យ ទៅផ្ទះ​វិញ នៅក្នុង​រង្វង់​៥​ថ្ងៃ​ក្រោយពី​ការពិនិត្យ​ព្យាបាល ៕

ស្ត្រី​ប្រសូត​កូនភ្លោះ​៣​នៅ​ខេត្តព្រះវិហារ​ទទួល​អំណោយសម្តេច​តេ​ជោ

​ព្រះវិហារ ៖ អំណោយ​ដ៍​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ត្រូវបាន​លោក​សេង ទៀង​តំណាង​ដ៍​ខ្ពង់ខ្ពស់​សម្តេច​តេ​ជោ ហ៊ុន សែន អមដំណើរ​ដោយ​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​ព្រះវិហារ និង​ថ្នាក់ដឹកនាំ មន្ត្រីរាជការ យកទៅ​ប្រគល់ជូន​ដល់​គ្រួសារ​ប្រពល​រដ្ឋ ដែល​ប្រសូត្រ​បានកូន​ភ្លោះ​៣ នៅ​ខេត្តព្រះវិហារ​។​

​នៅក្នុង​ឱកាស​នោះ​លោក សេង ទៀង បាន​ពាំ​នាំនូវ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​តេ​ជោ​ហ៊ុន សែន​និង​សម្តេច​កិ​ត្ត​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី​ហ៊ុនសែន ដែល​បាន​យកចិត្ត​ទុក្ខ​ដាក់​គិតគូរ​ចំពោះ​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​យើង ពិ​សេខ​គឺ​សុខទុក្ខ​របស់​បងប្អូន​ប្រពល​រដ្ឋ​ដែល​ប្រសូត្រ​បានកូន​ភ្លោះ​៣ មិនតែប៉ុណ្ណោះ​សម្តេច​បានចាត់ទុក​កូន​ភ្លោះ​៣​នេះ ជា​ចៅ​សម្តេច​ថែមទៀត​ផង​។​

​អំណោយ​ដែល​យកមក​ប្រគល់ជូន​នៅពេលនេះ​មាន​ថវិការ​ចំនួន​៥​លាន​រៀល អង្ករ​២០០​គីឡូក្រាម ស្ករស​៥​គីឡូក្រាម ទឹកដោះគោ​ចំនួន​២​កេស​និង​សា​រ៉ុង ក្រ​ម៉ា​ផងដែរ​។

​សូមបញ្ជាក់ថា គ្រួសារ​ប្រជាពលរដ្ឋ​ដែល​ប្រសូត​បានកូន​ភ្លោះ​៣ សុទ្ធតែ​ប្រុស រស់នៅ​ភូមិ​ឯកភាព សង្កាត់​ប៉ា​លហាល ក្រុង​ព្រះវិហារ ខេត្តព្រះវិហារ ប្រសូត នៅ​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០១៨ នៅ​មន្ទីរពេទ្យបង្អែក ១៦​មករា ក្រុង​ព្រះវិហារ​៕

តូចចិត្តប្រពន្ធ​ចុះចោលចាក់​សាំង​ដុត​សម្លាប់ខ្លួន​នៅ​សង្កាត់​ចោមចៅ​

​ភ្នំពេញ​៖ បុរស​ម្នា​ក់បាន ចាក់​សាំង​ដុត​សម្លាប់​ខ្លួនឯង​ដោយសារតែ​តូចចិត្ត​ប្រពន្ធ​រត់ចោល​។​ទោះ​ជាង​ណា​ការប៉ុនប៉ង​
​ធ្វើអត្តឃាត មិនបាន​ស្លាប់​ដូច​បំណង​ឡើយ ដោយ​ប្រជាពលរដ្ឋ​នាំគ្នា​ជួយ​ពន្លត់​ទាន់​តែ​ខ្លួន​ត្រូវ​ភ្លើង​ឆេះ​ពេញ​ដងខ្លួន​។​

ហេតុការណ៍​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង​៥​និង​២០​នាទី​ល្ងាច​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ខាងក្រោយ​សាលាបឋមសិក្សា​ជម្ពូ​វ័ន​ក្នុង ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

បុរស​រូបនេះ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ ព្រំ ដា​វិ​ន អាយុ អាយុ​៣៥​ឆ្នាំ ស្នាក់នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ចំណែក​ស្ត្រី​ជា​ប្រពន្ធ​មិនទាន់​ស្គាល់ឈ្មោះ​នៅឡើយ​។​

តាម​ប្រជាពលរដ្ឋ​បានអោយដឹងថា បុរស​រូបនេះ ជា​មនុស្ស​ញៀន​ថ្នាំ ហើយ​កន្លងមក​ដោយសា​រ​ឥទ្ធិពល​គ្រឿង ញៀន គាត់​បាន​រករឿង​វាយ​ធ្វើបាប​ប្រពន្ធ ទើប​ប្រពន្ធ​ទ្រាំលែងបាន ក៏​សម្រេចចិត្ត​រត់ចោល ដែលជា​ហេតុ​ធ្វើ​ឲ្យ​រូបនោះ​ខូចចិត្ត ចាក់​សាំង​ដុត​ខ្លួន​តែម្តង​។​

​សាក្សី​បាន​អោយដឹងទៀតថា​​នៅ​មុនពេល​កើតហេតុ គេ​ឃើញ​បុរស​រូបនោះ បាន​ទិញ​សាំង​មួយ​
​ដប​មកចាក់​ស្រោច​ខ្លួន ហើយ​យក​ដែកកេះ​ដុត​ខ្លួន បណ្ដាល​ឲ្យ​ឆាបឆេះ​យ៉ាង​សន្ធោរ​សន្ធៅ និង​ប្រកាច់​ននៀល​លើដី​គួរ​ឲ្យ​សង្វេគ​ព្រឺព្រួច និង​រន្ធត់​យ៉ាងខ្លាំង​។ ភ្លាមៗ​នោះ​អ្នកជិតខាង​បាននាំគ្នា​ជួយ​ពន្លត់​រហូត​ភ្លើង​រលត់ទៅវិញ ប៉ុន្តែ​ខ្លួនប្រាណ​បុរស​នោះ​ត្រូវ​ភ្លើង​ឆេះ​ខ្លោច​រលួយរលេះ​យ៉ាងធ្ងន់ធ្ងរ​។​បុរស​រូបនោះ​ត្រូវ​នគរបាល​ប៉ុស្ដិ៍​ចោមចៅ​៣ ហៅ​រថយន្ត​សង្គ្រោះ​អង្គភាព​៧១១ ដឹក​យកទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ​។​

បើតាម​ស្ថានភាព​របួស ត្រូវ​គ្រូពេទ្យ​អោយដឹងថា បុរស​រូប​អាច​ប្រឈមមុខ​គ្រោះថ្នាក់​ដល់​អាយុជីវិត​៕

បញ្ចាំ​ដីស្រែ​ជាង​២​ម៉ឺន​ដុល្លារ មិនទាន់​សងលុយ​ផង​រឹបអូស​យក​ដី​វិញ​(video)

​ខេត្តកំពង់ស្ពឺ ៖ ស្ត្រី​ជា​ម្ចាស់​លុយ​បាន​រងរបួស​ស្នាម ដោយសារតែ​ម្ចាស់​ស្រែដែលជាកូនបំណុលបាន​វាយ​ប្រតាយប្រតប់ ខណៈដែល​ភាគី​ម្ចាស់​ស្រែ​បានដាក់​បញ្ចាំ​អោយ​ម្ចាស់​លុយ​ចំនួន​២២.០០០​ដុល្លា មិនទាន់បាន​សងលុយ​មួយ​រៀល​ផង ហ៊ាន​ទៅ​ដណ្តើមយក​ស្រែ​ពី​ម្ចាស់​លុយ​មកវិញ​ទាំង​បំពាន កាលពីដើម ខែកក្កដា ឆ្នាំ​២០១៨ កន្លងទៅ​។ នេះ​បើតាម​ការអះអាង​បញ្ជាក់​របស់​ម្ចាស់បំណុល​។​

​បើតាម​សម្តី​របស់លោក វ៉ែន ចាន់ អាយុ​៥៣​ឆ្នាំ ជា​មន្ត្រីរាជការ និង​ប្រពន្ធ​ឈ្មោះ​ជា ពៅ អាយុ​៥០​ឆ្នាំ ជា​មេផ្ទះ រស់នៅក្នុង​ភូមិ​អូរ​ក្រោម ឃុំ​ព្នាយ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ បាន​ប្រាប់​អោយដឹងថា រូបលោក និង​ប្រពន្ធ​ទទួល​បញ្ចាំ​យក​ស្រែ​ចំនួន​៣ បូក​ជាមួយ​កូន​ស្រែ​តូច​(​អំពក​ផ្គួប​គ្នា ធ្វើជា​ស្រែ​ចំនួន​៣) ពី​ឈ្មោះ បូ អាន ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ មុខរបរ​កសិករ និង​ប្រពន្ធ​ឈ្មោះ ហង់ ចាន់ថុល អាយុ​៤៥​ឆ្នាំ រស់នៅ​ក្នុងភូមិ ឃុំ ជាមួយគ្នា ក្នុងតម្លៃ ២២.០០០​ដុល្លារ​អាមេរិក ដោយ​មិនមាន​លក្ខខណ្ឌ​កំណត់​កាលបរិច្ឆេទ​ខែ ឆ្នាំ​អ្វី​នោះឡើយ ដោយសារតែ​គិតថា ជា​អ្នកស្រុក​ជាមួយគ្នា គឺ​លុះត្រាតែ​ភាគី​ខាង​ម្ចាស់​ស្រែ​មាន​លុយ​សង​គ្រប់​ទើប​មាន​សិទ្ធិ​អាច​យក​ស្រែ​នោះ​ទៅធ្វើ​វិញ​បាន ដោយមាន​ការទទួល​ដឹងឮ​ពី​មេភូមិ មេឃុំ ថែម​ទៀតផង គឺ​នៅ​ឆ្នាំ​២០១៥​កន្លងទៅ​។ លោក វ៉ែន ចាន់ បាន​បន្តទៀតថា បន្ទាប់ពី​បានធ្វើ​កិច្ចសន្យា​ដាក់បញ្ចាំ​ស្រែ​ចំនួន​៣ ស្មើនឹង​ប្រាក់ ២២.០០០​ដុល្លារ​រួចមក លោក​ក៏បាន​ប្រើប្រាស់​ដី​នេះ​ដោយ​ធ្វើ​ស្រូវ​ចាប់ពី​ឆ្នាំ​២០១៥ ដល់​ឆ្នាំ​២០១៦ សរុប​បាន​ចំនួន​២​ឆ្នាំ​។

​លោក វ៉ែន ចាន់ ម្ចាស់​លុយ​បាន​និយាយ​អោយដឹងទៀតថា ស្រាប់តែ​អំឡុងពេល​ខែឧសភា ឆ្នាំ​២០១៧ លោក​បាន​ចុះទៅ​ភ្ជួរស្រែ គោលបំណង​ធ្វើស្រែ​ស្រូវ​តទៅទៀត ស្រាប់តែ​ឈ្មោះ បូ អាន និង​កូនប្រុស​ម្នាក់ មកឃាត់​រូបលោក ដោយ​និយាយថា អត់អោយ​អ្នកឯង​មក​ធ្វើស្រែ​នេះ​តទៅទៀត​ទេ ដោយសារតែ​ជា​ដី​កេរ្តិ៍ដំណែល​របស់​ដូនតា​គេ​ទៅវិញ​។ ខណៈនោះ គាត់​(​វ៉ែន ចាន់​) ក៏បាន​ឆ្លើយតប​វិញ​ថា ចុះ​ក្រែង បូ អាន ឯង​ដាក់​ស្រែ​នេះ យកលុយ​ខ្ញុំ​ចំនួន​២២.០០០​ដុល្លារ ដែល​រហូតមកដល់​ពេ​នេះ នៅ​មិន មិនទាន់​សងលុយ​ខ្ញុំ​សូម្បី​តែមួយ​រៀល​ផង​នោះ គិត​យ៉ាងម៉េច​។ ខណៈនោះ ឈ្មោះ បូ អាន បាន​តប​វិញ​ថា ទោះ​យ៉ាងនេះ​ក៏ដោយ រូបគេ​លែងអោយ វ៉ែន ចាន់ ឯង​ធ្វើស្រែ​លើដី​នេះ​តទៅទៀត​ហើយ​។​

​លោក វ៉ែន ចាន់ បាន​បន្ថែមទៀតថា បន្ទាប់ពី​មាន​រៀង​បែបនេះ លោក​ក៏បាន​រាយការណ៍​ទៅ​អាជ្ញាធរ ភូមិ ឃុំ និង​សមត្ថកិច្ច មក​ធ្វើការ​សម្របសម្រួល​ដែរ ប៉ុន្តែ​ភាគី​ខាង​ឈ្មោះ បូ អាន និង​ឈ្មោះ ហង់ ចាន់ថុល នៅតែ​បន្ត​រារាំង និង​ទាមទារ​ដក​ដីស្រែ​នោះ​រហូតដល់​សព្វថ្ងៃ​។​លុះដល់​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៧ ស្រាប់តែ​ប្តី​ប្រពន្ធ បូ អាន និង​កូនៗ​របស់គេ បាន​យក​គោយន្ត​ទៅ​ភ្ជួរ​ដីស្រែ​នោះ ហើយ​គាត់​ជា​ម្ចាស់​លុយ បាន​ទៅ​ឃាត់​តែ​ត្រូវ​ប្តី​ប្រពន្ធ បូ អាន ឆ្លើយ​ទាំង​ទទឹងទទែង​ថា បើ​គេ​មិន​យក​ស្រែ​មក​ធ្វើ​វិញ​ទេ តើ​បាន​លុយ​ឯណា​មក​សង​ចំនួន​២២.០០០​ដុល្លា​នោះ​។​

​លោក វ៉ែន ចាន់ ថា លុះ​មកដល់​អំឡុង​ដើមខែ​កក្កដា ឆ្នាំ​២០១៨ នេះ​ឈ្មោះ បូ អាន និង​ប្រពន្ធ បាន​ទៅ​ភ្ជួរស្រែ​នោះ​ទៀត តែ​គាត់​ក៏បាន​ទៅ​ឃាត់​ស្រាប់តែ​ប្រពន្ធ​របស់ បូ អាន ស្ទុះ​ទៅ​វាយតប់ បណ្តាល​ឲ្យ​ប្រ​ន្ធ​គាត់​ឈ្មោះ ជា ពៅ បណ្តាលអោយ​របួសស្នាម​លើ​ផ្ទៃមុខ​។ បន្ទាប់មក រួច​គាត់​បាន​ទៅ​ដាក់​ពាក្យបណ្តឹង ដើម្បីអោយ​សមត្ថកិច្ច​ជួយ​រក​យុត្តិធម៌ ផងដែរ ខណៈដែល​លុយ​ជំពាក់​២២.០០០​ដុល្លា មិនទាន់បាន​សង​សូម្បី​តែមួយ​រៀល​លុយ​ខ្មែរ​ផង ហើយ​ថែមទាំង​មក​ដណ្តើមយក​ស្រែ​ដែល​ដាក់បញ្ចាំ​នោះ​វិញ​ទាំង​បំពាន ដូចនេះ​ក្នុងនាម​រូបលោក​ជា​ម្ចាស់​លុយ និង​បង្ក​របួសស្នាម​លើ​ប្រពន្ធ​គាត់​ទៀត​។​
​លោក វ៉ែន ចាន់ ក៏បាន​សូម​សំណូមពរ​ដល់​អស់លោក​អាជ្ញាធរ មូលដ្ឋាន ភូមិ ឃុំ ស្រុក ខេត្ត ជំនាញ​ពាក់​ព​ន្ធ័ និង​ជាពិសេស​តុលាការ មេត្តាជួយ​ស្រាវជ្រាវ​ជួយ​រក​យុត្តិធម៌​អោយ​ក្រុមគ្រួសារ​លោក​ជា​ម្ចាស់​លុយ​ផង​។​

​ពាក់​ព​ន្ធ័ នឹង​ការលើកឡើង​ខាងលើនេះ ភាគី​ឈ្មោះ បូ អាន និង​ប្រពន្ធ​ឈ្មោះ ហង់ ចាន់ថុល បានបញ្ជាក់​ដោយ​ទទួលស្គាល់ថា គាត់​ពិតជា​បាន​បញ្ចាំស្រែ​ទៅ​អោយឈ្មោះ វ៉ែន ចាន់ និង​ប្រពន្ធ​ឈ្មោះ ជា ពៅ នោះ​មែន ក្នុងតម្លៃ​២២.០០០​ដុល្លារ​ប្រាកដ​មែន តែ​អ្វីដែល​គាត់​ហ៊ាន​ដកហូតយក​ដីស្រែ​មក​ធ្វើ​វិញ​នោះ គឺ​តុលាការខេត្ត បានសម្រេច​អោយ​គាត់​សង​ម្ចាស់បំណុល​គេ​ឲ្យ​គ្រប់​ចំនួន ព្រមទាំង​សង​ការប្រាក់​ចំនួន​១៨% ក្នុង​១​ឆ្នាំ​ថែម​ទៀតផង ដូច្នេះ បើ​គាត់​មិន​យក​ដីស្រែ​មក​ធ្វើ​វិញ​ទេ តើ​គាត់​បាន​លុយ​ឯណា​សង​ម្ចាស់​លុយ​នោះ​៕

https://youtu.be/2dcgxK4mS-8


 

 

 

 

 

 

 

 

 

 

 

 

 

 

(រូបពាក់អាវលឿង ពាក់មួក ជាស្ត្រីម្ចាស់ដី)

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ព័ត៌មាន​បន្ថែម ស្តីពី​ករណី​ឃាត់ខ្លួន​មេខ្យល់​ចាប់យក​ដី​ចំណីផ្លូវ​រថភ្លើង​ចែកគ្នា​

​ក្រុងព្រះសីហនុ ៖ មនុស្ស​៣​នាក់ ត្រូវបាន​នគរបាល​ក្រុងព្រះសីហនុ សម្រេច​កសាង​សំណុំរឿង​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចាត់ការ បន្ត ខណៈ​ពីរ​នាក់​ផ្សេងទៀត​អោយទៅ​សំរាក​នៅ​មន្ទីរពេទ្យបង្អែក​សិន​និង​ម្នាក់ទៀត​លួច​រត់គេចខ្លួន​ពេល​បញ្ជូន​ដល់​ពេទ្យ​ដោយ​បន្លំ​ធ្វើ​ឈឺ​។ ជន​ទាំង​៦​នាក់​នេះ ជាប់​ពាក់​ព​ន្ធ័​ករណី​កេណ្ឌ​គ្នា​មក​ចាប់ដី ជាប់​ផ្លូវ​រថភ្លើង​ចែកគ្នា​ជា​បន្តបន្ទាប់ ក្នុងឱកាស​រដូវ​ដែល​អាជ្ញាធរ​កំពុង​មមាញឹក​ក្នង​ការរៀបចំ​ការបោះឆ្នោត​។ នេះ​បើតាម​មន្ត្រី​សមត្ថកិច្ច ថ្លែង​បញ្ជាក់​ក្នុងពេល​ប្រតិបត្តិ​ក​ចរណ៍​។​

​នៅវេលា​ថ្ងៃត្រង់​នៃ​ថ្ងៃអាទិត្យ​ទី ០៨​ខែកក្កដា ឆ្នាំ​២០១៨​នេះ ក្រុម​ពលរដ្ឋ ដើរ​ចាប់ដី​អនាធិបតេយ្យ​០៣​នាក់​ក្នុងចំណោម​០៦​នាក់ ដែល​បាន​នាំខ្លួន​មក​សួរនាំ នេះ ត្រូវបាន​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ហើយ ដើម្បី​ចាត់ការ​បន្ត ពាក់​ព​ន្ធ័​ការនាំគ្នា​ដើរ​ចាប់ដី​ដ៏​អនាធិបតេយ្យ​នៅ​ចំណុច​មុខ​រោងចក្រ សាន់​វ៉ា ស្ថិតក្នុង​ក្រុម​៣៥ ភូមិ​៣ ទំនប់រលក សង្កាត់​លេខ​១ ក្រុងព្រះសីហនុ​។

​ក្រុម​ពលរដ្ឋ​ទាំងនេះ​បើតាម​ប្រភព​ថា ជា​ក្រុម​ដែល​តែង​ប្រមូលគ្នា​ដើរ​ចាប់ដី​រដ្ឋ​ដោយ​បំពាន​តាម​ការ​ញុះញង់​របស់​មេខ្យល់​រួច​លើកគ្នា​តវ៉ា​ស្នើសុំ​កាន់កាប់​ឬ​ដោះដូរ​គោលនយោបាយ​(​ពូកគេ​ប្រើ​យុទ្ធសាស្ត្រ​ឈ្នះ​បាន​ដី ចាញ់​បាន​លុយ​)​នៅ​រាល់ពេល​រដូវ​កាល​បោះឆ្នោត​ជិត​ឈាន​មកដល់​ម្តងៗ​។​

​ជុំវិញ​ករណីនេះ លោក ភុល ភស្តា អធិការនគរបាល ក្រុងព្រះសីហនុ បានបញ្ជាក់​ថា​មាន​០៣​នាក់​ត្រូវបាន​បញ្ជូនទៅ​តុលាការ ចំណែក​០២​នាក់​ទៀត​អោយទៅ​សំរាក​នៅ​ពេទ្យ​សិន​រងចាំ​ការសួរនាំ​តាម​ក្រោយ​បន្ទាប់ពី​សុខភាព​បានល្អ​ប្រសើរឡើង​វិញ ចំណែក​ម្នាក់ទៀត ឈ្មោះ​អ៊​ន់ ឈុន​លាង ភេទ​ស្រី អាយុ​58​ឆ្នាំ ដែល​ប្រើល្បិច​ធ្វើជា​ឈឺ​ហើយ​លួច​រត់គេចខ្លួន​តែម្តង ពេលនេះ កំពុង​សុំ​ដីកា​ពី​ព្រះរាជអាជ្ញា​ដើម្បី​តាម​ចាប់ខ្លួន​។​លោក អធិការ បាន​បន្ថែមថា លោក មិន​ចង់​អង្គុយ​បក់ផ្សែង​ទេ​។​

​លោក ភុល ភស្តា អធិការនគរបាល​ក្រុងព្រះសីហនុ បញ្ជាក់ទៀតថា តាម​ការសាកសួរ​លើ​ជនសង្ស័យ​ទាំង​06​នាក់​ខាងលើ​បានអោយដឹងថា​:
​ពួកគាត់​ពិតជា​បាន​សាងសង់​ផ្ទះ​រំលោភ​យក​ដី​ចំណីផ្លូវ​រថភ្លើង​យក​ធ្វើជា​កម្ម​សិទ្ធ ដោយ​គ្មាន​លិខិត​ឬ​ឯកសា​សំគាល់ និង​គ្មាន​អាជ្ញាធរ​រដ្ឋអំណាច​ណា​ទទួលស្គាល់​ឡើយ​។​

​បើតាម​ប្រភព​ច្បាស់ការ​អោយដឹងថា​ក្នុងចំណោម​ជន​អនាធិបតេយ្យ​ដីធ្លី​ទាំង​០៦​នាក់​នេះ មាន​ស្ត្រី​ម្នាក់ ឈ្មោះ ឈុន វ​ន្នី ដែល​គេ​ដឹងថា​ជា​ជើង​ខ្លាំង​ម្នាក់​តែង​នាំ​អ្នកដទៃ​តវ៉ា​ជាច្រើន​កន្លែង​នៅ​ក្រុងព្រះសីហនុ ក្នុងនោះ​ក៏​ធ្លាប់មាន​វត្តមាន​ក្នុងការ​តវ៉ា​យ៉ាង​ខ្លាំងក្លា ក្នុងការ​ការពារ​ដីធ្លី​អោយ​ស្ត្រី​ម្នាក់​ក្នុង​ជំលោះ​ដណ្តើម​ដីធ្លី​នៅ​តំបន់​អូរ​ដំរី​ថ្មីៗ​នេះ​ផងដែរ​។​

​តាម​ការបញ្ជាក់​ពី​ក្រុម​ពលរដ្ឋ​ខ្លះ​ក្នុងចំណោម​ក្រុម​អនាធិបតេយ្យ​ទាំងនេះ​ថា​ពួកគេ​ជា​ពលរដ្ឋ​ដែល​រស់នៅ​ក្រុម​៣៥​ភូមិ​ទំនប់រលក សង្កាត់​លេខ​១ ក្រុងព្រះសីហនុ​។

​ពូកគេ​ខ្លះ​បាន​ទិញ​ដី​ជាប់​ផ្លូវ​រថភ្លើង​នេះ​តៗ​គ្នា​ក្នុង​តំលៃថោកៗ​ដើម្បី​ធ្វើ​ផ្ទះ​នៅ​ដោយ​លើក​ហេតុថា ពួកគេ​ជា​ជនក្រីក្រ​រស់នៅ​ដោយ​ជួល​ផ្ទះ​គេ​។​តែ​អ្នកខ្លះ​ទៀតថា ឃើញ​គេ​ចាប់​នៅបាន​ក៏​មក​ចាប់​តាម​គេ​ដែរ​ក្រែង​ថ្ងៃក្រោយ​រដ្ឋ​មានការ​ដោះដូរ​គោលនយោបាយ​ណាមួយ​ជួន​ពួកគេ​វិញ​។​

​ករណីនេះ​មាន​ប្រភព​សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ​មួយ​បាន​បង្ហើប​ថា ក្រុម​ពលរដ្ឋ​ទាំងនេះ​មាន​មេខ្យល់​នាំ​អោយធ្វើ ហើយ​ពេលនេះ​មេខ្លោង​នោះ​កំពុង​ត្រៀម​អន្តរាគមន៍ ដើម្បី​ជួយ​សំរួល​ដោះលែង​កូនអុក​របស់ខ្លួន អោយបាន​ត្រឡប់ទៅផ្ទះ​វិញ​។​

​សូមបញ្ជាក់ថា ក្រុម​ពលរដ្ឋ​អនាធិបតេយ្យ​ដីធ្លី​ទាំង​៦​នាក់ នេះ ត្រូវបាន​នគរបាល​ក្រុងព្រះសីហនុ បាន​នាំខ្លួន​មក​សាកសួរ​កាលពី​រសៀល​ថ្ងៃ​សៅ​រិ៍​ទី​៧ ខែកក្កដា ឆ្នាំ​២០១៨ គ្រា​ដែល​ពូ​គេ​ជាច្រើន​នាក់​បាននាំគ្នា​ទៅ​ចាប់ដី​ផ្លូវ​រថភ្លើង​ចែកគ្នា មាន​ទីតាំង​នៅមុខ​រោង​ចក្រ សាន់​វ៉ា ស្ថិត​ក្នុងភូមិ​ទំនប់រលក សង្កាត់​លេខ​១ ក្រុងព្រះសីហនុ គ្រា​ដែល​ដី​ឡើងថ្លៃ និង​ស្របពេល​រដូវ​ឃោសនាបោះឆ្នោត​ផង អា​ជ្ញ​ធ​រតែង​យោគយល់​ដល់​ពួកគាត់​ច្រើន​នាពេល​កន្លងមក​។​

​ជន​ទាំង​០៦​នាក់​នេះ​រួមមាន ៖
1_​ឈ្មោះ ឈុន វ​ន្នី ភេទ​ស្រី​អាយុ​57​ឆ្នាំ មុខរបរ កម្មករ​ជួស​មង​
2_​ឈ្មោះ នូ​ន ថូ ភេទ​ស្រី អាយុ​36​ឆ្នាំ មុខរបរ រើស​អេតចាយ​
3_​ឈ្មោះ បឿន វណ្ណា ភេទ​ប្រុស អាយុ​67​ឆ្នាំ មុខរបរ កម្មក​
4_​ឈ្មោះ ងិន សុខ​ខុន ភេទ​ស្រី អាយុ​55​ឆ្នាំ មុខរបរ អ្នក​អាណា​ម័​យ​
5_​ឈ្មោះ អ៊ុង ណាវី ភេទ​ស្រី អាយុ​49​ឆ្នាំ មុខរបរ​លក់​បបរ​
6_​ឈ្មោះ អ៊​ន់ ឈុន​លាង ភេទ​ស្រី អាយុ​58​ឆ្នាំ (​បានគេច​ខ្លួន​ក្នុងពេល​សម្ថ​កិច្ច​ជួយសង្គ្រោះ​មាន​អាការ​:​ជំងឺ​បេះដូង នៅ​មន្ទីរពេទ្យបង្អែក​ចំការចេក​ខេត្ត​ព្រះសីហនុ ) មុខរបរ​ល​ក់់បាយ​។​
​អ្នក​ទាំង​06 បច្ចុប្បន្ន​រស់នៅ​ក្រុមទី​35 ភូមិ​3​ទំនប់រលក សង្កាត់​លេខ​1 ក្រុងព្រះសីហនុ​៕

ស្លាក់​គ្រាប់​កំពីងរាជ​ស្ទះខ្យល់​ប្រកាច់​ស្លាប់​នៅស្រុកសំរោងទង​

​កំពង់ស្ពឺ ៖ ស្ត្រី​វ័យ​កណ្តាល​ម្នាក់ បាន​ប្រកាច់​ស្លាប់​ភ្លាមៗ បន្ទាប់​តែ​ទិញ​ផ្លែ​ម​បំពេញរាជ្យ (​កំពីងរាជ​) ពី​អ្នកភូមិ​រស់នៅ​ក្បែរ​គ្នា​យកមក​ហូប​បណ្តាលអោយ​ស្លាប់ចោល​កូន ចោល​ប្តី កាលពី​វេលា​ម៉ោង ៤​រសៀល ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០១៨ នៅក្នុង​ភូមិ​ត្រពាំង​សាប ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។​

​នគរបាល​ស្រុក​សំរោង​ទង​បាន​និយាយ​អោយដឹងថា ស្ត្រី​រងគ្រោះ​ខាងលើ មានឈ្មោះ ឡុង សេម អាយុ ៣៦​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ត្រពាំង​សាប ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។​

​នគរបាល​ស្រុក​បាន​បន្តទៀតថា នៅ​មុនពេល​កើតហេតុ​ស្ត្រី​រងគ្រោះ​ខាងលើ​ដោយ​នឹក​ឃ្លាន​ចង់​ហូប​របស់​ជូរៗ​ក៏ បាន​ទៅ​ទិញ​ផ្លែ​កំពីងរាជ នៅ​តូប​លក់ដូរ​របស់​ឈ្មោះ ហេង ចេង ភេទ​ស្រី អាយុ​៣៧​ឆ្នាំ មុខរបរ​លក់ដូរ​រ​ស់ នៅ​ភូមិ​ជាមួយគ្នា យកមក​ហូប បណ្ដាលអោយ​ស្លាក់​គ្រាប់​ប្រកាច់​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ (​ក្នុងផ្ទះ​) ។ បន្ទាប់ពី​ទទួល​ព័ត៌មាន​នគរបាល​បាន​ចុះទៅពិនិត្យ​។​

​ចំពោះ​សាកសព​ខាងលើ​ក្រុមគ្រួសារ​ទទួលស្គាល់ថា ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយ​ប​ស្លាក់​គ្រាប់​កំពីងរាជ​ពិតប្រាកដ​មែន រួច​ក៏​ប្រគល់​សព​អោយ​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

ឃាត់​មនុស្ស​៥​នាក់ ពាក់ព័ន្ធ​នាំគ្នា​ចាប់ដី​ចំណីផ្លូវ​រថភ្លើង​ចែកគ្នា

​ខេត្ត​ព្រះ​ស៊ី​ហ​នុ ៖ នៅ​រសៀល​ថ្ងៃ​សៅ រិ៍​ទី​៧ ខែកក្កដា ឆ្នាំ​២០១៨ នេះ ក្រុម​ពលរដ្ឋ ដើរ​ចាប់ដី​អនាធិបតេយ្យ​៥​នាក់ ក្នុងចំណោម​ច្រើន​នាក់​ទៀត ត្រូវបាន​នគរបាល​ក្រុងព្រះសីហនុ ឃាត់ខ្លួន​យកមក​សួរនាំ បន្ទាប់ពី​ពួកគេ​បាន​កៀងគរ​គ្នា​ចាប់ដី​ចំណីផ្លូវ​រថភ្លើង​នៅ​ចំណុច​មុខ​រោងចក្រ សាន់​វ៉ា ស្ថិតក្នុង​ក្រុម​៣៥ ភូមិ​ទំនប់រលក សង្កាត់​លេខ​១ ក្រុងព្រះសីហនុ​។​

​ក្រុម​ពលរដ្ឋ​ទាំងនេះ​បើតាម​ប្រភព​ថា ជា​ក្រុម​ដែល​តែង​ប្រមូលគ្នា​ដើរ​ចាប់ដី​រដ្ឋ​ដោយ​បំពាន​តាម​ការ​ញុះញង់​របស់​មេខ្យល់​រួច​លើកគ្នា​តវ៉ា​ស្នើសុំ​កាន់កាប់​ឬ​ដោះដូរ​គោលនយោបាយ​(​ពូកគេ​ប្រើ​យុទ្ធសាស្ត្រ​ឈ្នះ​បាន​ដី ចាញ់​បាន​លុយ​)​នៅ​រាល់ពេល​រដូវ​កាល​បោះឆ្នោត​ជិត​ឈាន​មកដល់​ម្តងៗ​។​ជុំវិញ​ករណីនេះ លោក ភុល ភស្តា អធិការនគរបាល ក្រុងព្រះសីហនុ ទាន់​បានបញ្ជាក់​អ្វី​នៅឡើយ​ទេ ។​លោក គ្រាន់តែ​ប្រ​លយ​អោយដឹងថា លោក មិន​ចង់​អង្គុយ​បក់ផ្សែង​ទេ​តែ​ពេលនេះ​កំពុងធ្វើការ​សួរនាំ​សិន​។​

​បើតាម​ប្រភព​ច្បាស់ការ​អោយដឹងថា​ក្នុងចំណោម​ជន​អនាធិបតេយ្យ​ដីធ្លី​ទាំង​៥​នាក់​នេះ មាន​ស្ត្រី​ម្នាក់ ឈ្មោះ ឈុន វ​ណ្ណី ដែល​គេ​ដឹងថា​ជា​ជើង​ខ្លាំង​ម្នាក់​តែង​នាំ​អ្នកដទៃ​តវ៉ា​ជាច្រើន​កន្លែង​នៅ​ក្រុងព្រះសីហនុ ក្នុងនោះ​ក៏​ធ្លាប់មាន​វត្តមាន​ក្នុងការ​តវ៉ា​យ៉ាង​ខ្លាំងក្លា ក្នុងការ​ការពារ​ដីធ្លី​អោយ​ស្ត្រី​ម្នាក់​ក្នុង​ជំលោះ​ដណ្តើម​ដីធ្លី​នៅ​តំបន់​អូរ​ដំរី​ថ្មីៗ​នេះ​ផងដែរ​។​

​តាម​ការបញ្ជាក់​ពី​ក្រុម​ពលរដ្ឋ​ខ្លះ​ក្នុងចំណោម​ក្រុម​អនាធិបតេយ្យ​ទាំងនេះ​ថា​ពួកគេ​ជា​ពលរដ្ឋ​ដែល​រស់នៅ​ក្រុម​៣៥​ភូមិ​ទំនប់រលក សង្កាត់​លេខ​១ ក្រុងព្រះសីហនុ​។

​ពូកគេ​ខ្លះ​បាន​ទិញ​ដី​ជាប់​ផ្លូវ​រថភ្លើង​នេះ​តៗ​គ្នា​ក្នុង​តំលៃថោកៗ​ដើម្បី​ធ្វើ​ផ្ទះ​នៅ​ដោយ​លើក​ហេតុថា ពួកគេ​ជា​ជនក្រីក្រ​រស់នៅ​ដោយ​ជួល​ផ្ទះ​គេ​។​តែ​អ្នកខ្លះ​ទៀតថា ឃើញ​គេ​ចាប់​នៅបាន​ក៏​មក​ចាប់​តាម​គេ​ដែរ​ក្រែង​ថ្ងៃក្រោយ​រដ្ឋ​មានការ​ដោះដូរ​គោលនយោបាយ​ណាមួយ​ជួន​ពួកគេ​វិញ​។​ករណីនេះ​មាន​ប្រភព​សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ​មួយ​បាន​បង្ហើប​ថា ក្រុម​ពលរដ្ឋ​ទាំងនេះ​មាន​មេខ្យល់​នាំ​អោយធ្វើ ហើយ​ពេលនេះ​មេខ្លោង​នោះ​កំពុង​ត្រៀម​អន្តរា​គម​ន៏​ដើម្បី​ជួយ​សំរួល​ដោះលែង​ពួកគេ​អោយទៅ​ផ្ទះ​វិញ​ផងដែរ​។​

​តើន​ណា​ជា​អ្នក​ជួយ​សម្រួល​ដើម្បីអោយ​ដោះលែង​ក្រុម​អនាធិបតេយ្យ​ទាំងនេះ​អោយមាន​ឱកាស​ក្នុង​ការបង្ក​ភាពអនាធិបតេយ្យ​នា​រដូវ​កាល​បោះឆ្នោត​នេះ​?
​តើ​លោក ភុល ភស្តា អធិការនគរបាល​ក្រុងព្រះសីហនុ ដ៏​ល្បី​រូបនេះ​ទំនងជា​ដោះលែង​ពួកគេ​ទាំងនេះ​ដែរឬទេ​?​គ្រា​ដែល​មជ្ឈដ្ឋាន​សង្គម​ស៊ីវិល​មួយចំនួន​នៅ​ខេត្ត​ព្រះសីហនុ​ដែល​តាមឃ្លាំមើល​សកម្មភាព​ក្រុម​ជន​ទាំងនេះ ចង់ឃើញ​អាជ្ញាធរ​ក្រុង​/​ខេត្ត​និង​សមត្ថកិច្ច​ពង្រឹង​ការអនុវត្ត​ច្បាប់​អោយបាន​តឹងរឹង​បំផុត​ចំពោះ​ក្រុម​អនាធិបតេយ្យ​ទាំងឡាយ​ដែល​ចេះតែ​បន្ត​បង្ក​ភាពអនាធិបតេយ្យ​ជា​បន្តបន្ទាប់​ឥតឈប់ឈរ​និង​ស្នើអោយ​អាជ្ញាធរខេត្ត​ក៏ដូចជា​សមត្ថកិច្ច​គួរ​តាម​វែកមុខ​មេខ្យល់​នៅ​ពី​ក្រោយមក​ដាក់ទោស​ទណ្ឌ​ផងដែរ​។​

​សូមបញ្ជាក់ថា ក្នុងចំណោម​ក្រុម​ពលរដ្ឋ​ដែល​នាំគ្នា​ចាប់យក​ដី​ចំណីផ្លូវ​រង​ភ្លើង​ចែកគ្នា​ទាំងនេះ ត្រូវបាន​គេ​ស្គាល់​ថា​មាន​ខ្លះ​ជា​ក្រុម​ប្រជា​ការពារ​ក្នុងភូមិ​នេះ​ផង​។​នេះ​បើ​យោង​ការរៀបរាប់​របស់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ម្តុំ​ទីតាំង​នោះ​ហើយ​បានដឹង​រឿងនេះ​។​សកម្មភាព​នាំគ្នា​ចាប់ដី​ចែកគ្នា​នេះដែរ​ត្រូវគេ​ស​ង្គេ​ត​ឃើញថា​មាន​សភាព​ផុលផុស​ខ្លាំង​នៅ​ដំណាក់កាល​នៃ​រដូវ​កាល​បោះឆ្នោត​នេះ​តែម្តង បើទោះជា​កន្លងមក រដ្ឋបាលខេត្ត​ព្រះសីហនុ ,​ឯកឧត្តម យន្ត មីន បាន​អំពាវនាវ​ជា​បន្តបន្ទាប់​អោយ​បញ្ឈប់​រាល់​សកម្មភាព​នាំគ្នា​ដើរ​ចាប់ដី​អនាធិបតេយ្យ​យ៉ាងណាក្តី​។​

​ទោះជា​យ៉ាងណា​ក្រុម​មជ្ឈដ្ឋាន​ទូទៅ​ស្នើអោយ​អាជ្ញាធរខេត្ត​គួរ​ចាត់វិធានការ​ច្បាប់​អោយបាន​តឹងរឹង​ចំពោះ​ក្រុម​អនាធិបតេយ្យ​និង​បន្ត​ស្រាវជ្រាវ​រកមុខ​មេខ្លោង​នៅ​ពីក្រោយ​ដើម្បី​យកមក​ផ្តន្ទាទោស​អោយបាន​ដើម្បី​ចៀសវាង​នាំ​រឿង​ស្មុគស្មាញ​ដល់​ថ្នាក់ដឹកនាំ​ទៀត​៕

យុទ្ធនា​ការឃោសនា​រក​សំឡេងឆ្នោត​ដឹកនាំរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើម​

​ភ្នំពេញ ៖ នៅ​ព្រឹក​ព្រលឹម ថ្ងៃ​សៅរ៍​ទី​៧ ខែកក្កដា ឆ្នាំ​២០១៨​នេះ គ្រប់​គណបក្សនយោបាយ ដែល​បាន​ចុះឈ្មោះ​ចូលរួម​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នៅ​គណៈ ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គជប​) បានចាប់ផ្តើម​យុទ្ធនា​ការឃោសនា​រយៈពេល ២១
​ថ្ងៃ ដើម្បី​ដណ្តើម​កៅអី​ក្នុង​រដ្ឋសភា ដែល​បាន​កើនឡើង​ពី ១២៣​កៅអី កាលពី​អាណត្តិ​ទី​៥
​ដល់ ១២៥​កៅអី ក្នុង​អាណត្តិ​ទី​៦ នៃ​រដ្ឋសភា នៅតាម​រាជធានី​/​ខេត្ត​ទូទាំងប្រទេស ដោយ​ការ បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ត្រូវធ្វើឡើង​នៅ​អាទិត្យ​ទី​២៩ ខែកក្កដា ឆ្នាំ ២០១៨​ខាងមុខនេះ ដោយមាន​គណបក្សនយោបាយ​ចូលរួម​សរុប​ចំនួន ២០ ដែលមាន​លេខ រៀង​នៅលើ​សន្លឹកឆ្នោត​ដូចខាងក្រោម​៖

១.​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​, ២.​គណបក្ស​មាតុភូមិ​យើង​, ២.​គណបក្ស​ពន្លឺ​ថ្មី​, ៤.​គណ បក្ស​សញ្ជាតិ​កម្ពុជា​, ៥.​គណបក្ស​ខ្មែរ​ក្រោក​, ៦.​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ៧.​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​, ៨.​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​, ៩.​គណ បក្ស​រស្មី​ខេមរា​, ១០.​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​, ១១.​គណបក្ស​ខ្មែរ​សាធារណរដ្ឋ ១២.​គណបក្ស​ខ្មែរ​ឈប់​ក្រ​, ១៣.​គណបក្ស​ហ្វ៊ុនស៊ីនប៉ិច​, ១៤.​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច ១៥.​គណបក្ស​យុវជន​កម្ពុជា​, ១៦.​គណបក្ស​ធម្មាធិបតេយ្យ​, ១៧.​គណបក្ស​ឆន្ទៈ​ខ្មែរ​, ១៨.​គណ បក្ស​ជនជាតិដើម​ប្រជាធិបតេយ្យ​កម្ពុជា​, ១៩.​គណបក្ស​ខ្មែរ​តែមួយ និង​លេខ​រៀង​ទី​២០ គណ បក្ស​ប្រជាជន​កម្ពុជា​។

តាម​ការណែនាំ​របស់​គ​ណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គជប​) ថា ការហែក្បួន​
​យុទ្ធនាការ​របស់​គណ​បក្សនយោបាយ​បានតែ ៤​ដង​ប៉ុណ្ណោះ ក្នុង ១​រាជធានី​/​ខេត្ត​។ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​.) បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន ដោយ​សង្កត់ ធ្ងន់​ចំពោះ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​រយៈពេល​២១​ថ្ងៃនេះ ហើយ​អ្វីដែល គ​.​ជ​.​ប​. ផ្ដោត​សំខាន់​នោះ គឺ​ចំនួន​នៃ​ការឃោសនា​នៅក្នុង​ខេត្ត​នីមួយៗ​។ គ​.​ជ​.​ប បានស្នើ​ដល់​គ្រប់​គណ បក្សនយោបាយ និង​អ្នកគាំទ្រ​ទាំងអស់​ឲ្យ​គោរព​ទៅតាម​ច្បាប់​នៃ​ការឃោសនាបោះឆ្នោត ដែលមាន​ចែង​។

សូម​ជម្រាបជូន​ថា​៖ នៅ​ថ្ងៃ​ដំបូង​នៃ​យុទ្ធនា​ការឃោសនា​រកស​ម្លេ​ង​ឆ្នោត​នេះ គណបក្ស ប្រជាជន​កម្ពុជា ដែលជា​បក្ស​កាន់អំណាច​ក្រៅពី​បើក​យុទ្ធនាការ​ដ៏​ធំ​មួយ​នៅ​រាជធានី​ភ្នំពេញ ហើយ​នោះ នៅតាម​បណ្តា​ខេត្ត​ចំនួន ២៤​ផ្សេងទៀត ក៏ដូចជា​តាម​បណ្តា​ស្រុក​នានា​នៅ​ទូទាំង ប្រទេស​ក៏មាន​យុទ្ធនាការ​ដ៏​អ​ធឹ​ក​អធម​ផងដែរ ក្នុងនោះ​សម្រាប់​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ឯកឧត្តម វង សូត ប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក​ពញាក្រែក​បាន​ដឹកនាំ​យុទ្ធនាការ​នេះ​
​ដោយមាន​សមាជិក សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា​នៅក្នុង​ស្រុក​មួយ​នេះ​ប្រមាណ ៥​ពាន់ នាក់​ចូលរួម​៕

ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ​ ចាប់​អាតូច លែង​អា​ធំ​

​ប៉ោយប៉ែត ៖ ប្រភពពី​មន្ត្រីរាជការ​នៅ​តំបន់​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា ចាប់តាំងពី​លោក សាយ វិជ្ជា​សា​រ៉ាវុធ ឡើងកាន់តំណែង​ជា​ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ ជំនួស​លោក ស៊ាន ស៊ី​ណាត រួចមក​គឺ ឈ្មួញ​នាំ​ទំនិញ​ប្រភេទ​ចំណីអាហារ​ខូចគុណភាព និង​លាយ​សារធាតុ​គីមី​បន្ត​នាំចូល​តាម ច្រកទ្វារ​អន្តរជាតិ​កាន់តែ​ច្រើនឡើងៗ​។

​ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ជា​ញឹកញាប់​លោក សាន វិជ្ជា​សា​រ៉ាវុធ និង​មន្ត្រីក្រោមឱវាទ​មួយចំនួន​តែងតែ​ធ្វើ​សកម្មភាព​បង្ក្រាប​បទល្មើស​តូចតាច​ដើម្បី​យក​ស្នាដៃ​បង្ហាញ​ថ្នាក់លើ ក្នុងខណៈដែល​ឈ្មួញ​ធំៗ​អាច​នាំចូល​ទំនិញ​មិន​ប្រក្រតី​បានកើត​ឡើង​យ៉ាង​ពេញបន្ទុក​ដោយ​គ្មាន​ការត្រួតពិនិត្យ​ពី​សំណាក់​មន្ត្រី​កាំកុងត្រូល​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ខាងលើ​នោះឡើយ​។ ដូច្នេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក ម៉ក់ ពេ​ជ្ជ​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល ពិនិត្យឡើងវិញ​ចំពោះ​ភាព​អសកម្ម​និង​អំពើពុករលួយ​របស់លោក សាន វិជ្ជា​សា​រ៉ាវុធ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ និង​បក្ខពួក​ជាបន្ទាន់​ផង​។

​ប្រភព​ដដែល​បន្តថា មួយរយៈ​កន្លងទៅនេះ​លោក សាន វិជ្ជា​សា​រ៉ាវុធ និង​បក្ខពួក បង្ក្រាប​តែ​បទល្មើស​តូចតាច​បង្ហាញ​ស្នាដៃ​ប៉ុណ្ណោះ ក្នុងខណៈដែល​ឈ្មួញ​ធំៗ​អាច​នាំចូល​ចំណីអាហារ​ខូចគុណភាព និង​មាន​លាយ​សារ​ធាតុគីមី​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត រាប់សិប​តោន​ក្នុង​មួយថ្ងៃៗ​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សុខភាព​ប្រជាពលរដ្ឋ​ខ្មែរ​។​

​ប្រភពពី​មន្ត្រី​នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា បច្ចុប្បន្ន​ឈ្មួញ​ធំៗ​ជាច្រើន​នាក់​នៅតែ​សម្រុក​នាំចូល​ទំនិញ​ជា​ប្រភេទ​ចំណី​អារ​ហារ​ខូចគុណភាព និង​មាន​លាយ​ផ្ទុក​សារធាតុ​គីមី ដែល​ឈ្មួញ​សៀម​លក់​តម្លៃថោកៗ ជាជាង​បោះចោល ពី​ទឹកដី​សៀម​ចូល​ទឹកដី​ខ្មែរ​យ៉ាង​ពេញបន្ទុក​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ទំនិញ​ដូចជា​សាច់មាន់ ស្លាបមាន់ ជង្គង់​មាន់ គ្រឿងក្នុង​គោ គ្រឿងក្នុង​ជ្រូក និង​ប្រហិត​ច្រើន​ប្រភេទ​ត្រូវ​ឈ្មួញ​ធំៗ​នាំចូល​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ជា​រៀងរាល់ថ្ងៃ​ដោយ​គ្មាន​ការត្រួតពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ​ពី​សំណាក់​មន្ត្រី​កាំកុងត្រូល​មុនពេល​អនុញ្ញាត​ឲ្យ​ឈ្មួញ​នាំចូល​នោះទេ​។ ផ្ទុយទៅវិញ​គឺ​មន្ត្រី​កាំកុងត្រូល​ក្នុង​ខេត្តបន្ទាយមានជ័យ បានធ្វើ​សកម្មភាព​បង្ក្រាប​ឈ្មួញ​តូចតាច​ដែល​នាំចូល​ប្រភេទ​ទំនិញ​ដូចខាងលើ ដែល​នាំចូល​បន្តិចបន្តួច​ដោយ​ពុំមាន​ការយោគយល់​ឡើយ​ដើម្បី​យក​ស្នាដៃ​បង្ហាញ​ថ្នាក់លើ​។​

​ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ក្នុង​ន​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា លោក សាន វិជ្ជា​សា​រ៉ាវុធ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ គឺជា​មេខ្លោង​ធំ​បំផុត​ក្នុងការ​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ចំណីអាហារ​ខូចគុណភាព​និង​មាន​លាយ​សារធាតុ​គីមី​មក​បំផ្លាញ​សុខភាព​ពលរដ្ឋ​ខ្មែរ​យ៉ាង​ពេញបន្ទុក​។

​គួររំលឹកថា ​កាលពី​ល្ងាច​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៨  មន្ត្រី​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ ចាប់បាន​សាច់មាន់​មួយ​រទេះ​នៅលើ​ដងផ្លូវ​ជាតិ​លេខ​៥ ក្នុងភូមិ​ក្បាលកោះ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ហើយ​រឹបអូស​យកទៅ​កម្ទេចចោល​។

​ការបង្ក្រាប​របស់​មន្ត្រី​កាំកុងត្រូល​បែបនេះ ត្រូវបាន​មជ្ឈដ្ឋាន​នានា រិះគន់ថា ធ្វើឡើង​ដើម្បី​បិទបាំង​បទល្មើស​ធំៗ​ដែល​ឈ្មួញ​នាំចូល​សាច់មាន់ ឆ្អឹង​មាន់ ស្លាបមាន់ និង​ប្រហិត​មាន​លាយ​សារធាតុ​គីមី ឬ​ខូចគុណភាព​ពី​ទឹកដី​សៀម​ចូល​ទឹកដី​ខ្មែរ​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត រាប់សិប​តោន​ក្នុង​មួយថ្ងៃៗ​៕

នាយករដ្ឋមន្ត្រី​ចិន ទៅដល់​ប៊ុលហ្គារីដើម្បី​ចូលរួម​ប្រជុំ​បណ្តា​ប្រទេស​អឺរ៉ុប​ខាងកើត និង​កណ្តាល​

​ចិន ៖ នាយករដ្ឋមន្ត្រី​ចិន​លោក​លី​កឺ​ឈាំ​ង (Li Keqiang) បាន​មកដល់​ប្រទេស​ប៊ុលហ្គារី ដើម្បី​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ និង​ចូលរួម​កិច្ចប្រជុំ​លើក​ទី 7 នៃ​ប្រមុខ​រដ្ឋាភិបាល ចិន និង​បណ្តា​ប្រទេស​អឺរ៉ុប ភាគ​ខាងកើត និង​កណ្តាល​ចំនួន​១៦​ប្រទេស នៅក្នុង​ទីក្រុង សូ​ហ្វី យ៉ា​Sofia​ប្រទេស​ប៊ុលហ្គារី​។ វា​ជា​ដំណើរ​ទស្សនកិច្ច​លើកដំបូង​របស់​លី​ទៅកាន់​ប្រទេស​ប៊ុលហ្គារី​បន្ទាប់ពី​ចូលកាន់​តំណែង​។

​នៅក្នុង​សេចក្តីថ្លែងការណ៍​នៅ​ព្រលានយន្តហោះ នៅពេល​មកដល់ លោក លី​កឺ​ឈាំ​ង Li Keqiang បាន​និយាយថា​ប្រទេស​ចិន​និង​ប៊ុលហ្គារី មាន​មិត្ត​ភាពជា​ប្រពៃណី ពីព្រោះ​ប្រទេស​ប៊ុលហ្គារី​គឺជា​ប្រទេសមួយ​ក្នុងចំណោម​បណ្តា​ប្រទេស​ដំបូង​គេ​ដែល​បង្កើត​ទំនាក់ទំនង​ការទូត​ជាមួយ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ហើយ​ទំនាក់ទំនង​ទ្វេភាគី​បានទទួល​នូវ​ភាពជឿនលឿន​នៃ​ការអភិវឌ្ឍ​ប្រកបដោយ​ស្ថិរភាព​។​

​លោក​លី​បាន​និយាយថា​លោក​សង្ឃឹមថា​ដំណើរ​ទស្សនកិច្ច​របស់​លោក​នឹង​ពង្រឹង​ទំនាក់ទំនង​មិត្ត​ភាពជា​ប្រពៃណី​ចិន – ប៊ុលហ្គារី​និង​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ជាក់ស្តែង ក្នុង​វិស័យ​ផ្សេងៗ​និង​លើកកម្ពស់​ភាពជា​ដៃគូ​សហប្រតិបត្តិការ​មិត្តភាព​គ្រប់​ជ្រុងជ្រោយ រវាង​ចិន​និង​ប៊ុលហ្គារី​ឱ្យទៅដល់ កម្រិត​ថ្មី​។ លោកនាយក​រដ្ឋមន្ត្រី​ចិន​បាន សម្តែង​នូវ​ក្តី សង្ឃឹមថា​ដោយ​ប្រឈមមុខ​ទៅនឹង​ការ​កើន ឡើង​នៃ​ការការពារ​និយម​និង​ឯកតោភាគី​និង និន្នាការ​ប្រឆាំង​សកលភាវូបនីយកម្ម មេដឹកនាំ​ចិន​បណ្តា​ប្រទេស​អឺរ៉ុប​ខាងកើត និង កណ្តាល នឹង​ចាត់វិធានការ​យ៉ាងច្បាស់​លាស់​ដើម្បី​រក្សា​ពហុភាគី​និយម និង​សកល ភាវូបនីយកម្ម សេដ្ឋកិច្ច​និង​លើកកម្ពស់​សេរីភាវូបនីយកម្ម​ពាណិជ្ជកម្ម​និង​ការវិនិយោគ និង​ការសម្របសម្រួល​ដើម្បី​ផ្តល់​ប្រយោជន៍​ដល់​ប្រជាជន និង​ជម្រុញ ដល់​សន្តិភាព និង ការអភិវឌ្ឍ​ក្នុង​តំបន់​និង​ពិភពលោក​៕​

ឈ្មួញ​រិះគន់​លោក ហ៊ុល ម៉ា​រា និង​លោក ឈុន ឈា​ហេង មន្ត្រី​បរិស្ថាន​រឿង​ជំរិត​ទារលុយ​

​ខេត្តកំពង់ស្ពឺ ៖ អ្នក​ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ​តាមរយៈ​គោយន្ត​កន្ត្រៃ និង​រថយន្ត​តូចៗ​មួយចំនួន បាន រិះគន់​ចោទប្រកាន់​លោក ហ៊ុល​ម៉ា​រា និង​លោក ឈុន ឈា​ហេង ថា កំពុង​ដើរតួនាទី​ជា​សមត្ថកិច្ច បរិស្ថាន​ខេត្តកំពង់ស្ពឺ ដោយ​ជិះ​រថយន្ត​ប្រដេញ​គោយន្ត​កន្ត្រៃ និង​រថយន្ត​ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ នៅលើ កំណាត់​ផ្លូវលំ​តំបន់​ជាំ​កន្ទួត កៀប​ជម្រិត​ទារលុយ​តាម​អំពើ​ចិត្ត ដែល​ខ្លួន​មាន​ឋានៈ​ជា​មន្ត្រី​រាជ​រដ្ឋា ភិ​បាល ដោយ​គ្មាន​ការ​ខ្មាស់អៀន​នោះឡើយ​។

​បើតាម​ការអះអាង​រប​ស់​ពលរដ្ឋ​ឈ្មោះ លី និង​ឈ្មោះ ចិត្ត បាន​បញ្ជាក់ថា ការដឹក​អនុផល​ព្រៃឈើ​ជា រៀងរាល់​លើក បើ​មិន​ទូរស័ព្ទ​ប្រាប់​លោក​ទាំងពី​ជាមុន​ទេ ច្បាស់​ជា​ត្រូវ​ឃាត់​ចាប់​ទារលុយ​យ៉ាង​ចាស់ដៃ ជា មិន​ខាន ។ ជាក់ស្ដែង​កាលពី​យប់​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០១៨ កន្លងទៅនេះ មាន​គោយន្ត​កន្ត្រៃ​ជាច្រើន​គ្រឿង បាន​ដឹកឈើ​អារ ប្រហែល ២​ម៉ែត្រគូប និង​រថយន្ត​ដឹកឈើ​១​គ្រឿង នៅ​ចំណុច​ផ្លូវលំ ចំណុច តេ​ទឹក​ពុះ ត្រូវ បាន​លោក ហ៊ុល ម៉ា​រា និង​លោក ឈុន ឈា​ហេង ជិះ​រថយន្ត​ផ្ទាល់ខ្លួន​ប្រដេញ​ទារលុយ ពី​ក្រុម​គោយន្ត​ក្នុង​មួយគ្រឿង​ចំនួន ៣០.០០០​រៀល ដោយឡែក​ឡាន​ដឹកឈើ​មួយគ្រឿង ដែល​ចេញពី​តំបន់​(​ជាំ​)​មកដល់ ចំណុច (​តេ​ទឹក​ពុះ​) ស្រុក​ឱ​រ៉ា​ល់ ត្រូវបាន​លោក​ទាំង​២​កាក់ ចាប់​ដោយ​តម្រូវអោយ​បង់លុយ​ចំនួន​៥០០​ដុល្លារ និង​ព្រមាន​ម្ចាស់​ឡាន​ថា បើ​មិន​បង់​ទេ នឹងត្រូវ​ចាប់​អូស​ទាំង​ឡាន ទាំង​មនុស្ស​យកទៅ​ទុក​នៅ​ស្នាក់ ការ បរិស្ថាន​ទៀតផង​។​
​ប្រភពព័ត៌មាន​មួយ​ផ្សេងទៀត បាន​រាយការណ៍​ថា លោក ហ៊ុល ម៉ា​រា ត្រូវបាន​គេ​ស្គាល់​ច្បាស់​ថា ជា អនុប្រធាន​ការិយាល័យ​ដែន​ជំរក​សត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ចំណែក​លោក ឈុន ឈា​ហេង ជា​ប្រធាន​កម្រង​នៃ​មន្ទីរ បរិស្ថាន​ខេត្ត​។ លោក​ទាំង​២​នាក់​នេះ ត្រូវបាន​អ្នករកស៊ី​ឈើ​ខុសច្បាប់ ស្គាល់​គាត់​ច្បាស់​ជាង​អ្នកណាៗ ទាំង អស់ និង​មាន​អ្នកខ្លះ​ហៅ​គាត់​ថា មេៗ ថែម​ទៀតផង ។​ដូច្នេះ​នៅ​ដែន​ជំរក​សត្វ​ព្រៃភ្នំ​ឱ​រ៉ា​ល់ នេះ គាត់​ទំនងជា ធំ​ជាង​លោក ខន សុខុន ដែលជា​នាយក​ដែន នៅ​តំបន់​នោះ​ទៅទៀត​។​

​ប្រភព​ដដែល បន្តថា បើ​ចំពោះ​លោក ឈុន ឈា​ហេង វិញ កាលពីមុន ជា​អតីត​នាយក​ដែន​ជំរក​សត្វ ព្រៃ ភ្នំ​ឱ​រ៉ា​ល់ ក្រោយមក​ដោយសារ​មានរឿង​អាស្រូវ​ពុករលួយ​ច្រើនពេក ត្រូវ​ថ្នាក់លើ​ដក​ទៅ​ឲ្យ​អង្គុយ លេង ហ្វេ​ស​ប៊ុ​ក នៅ​ក្រសួង​បាត់​មួយរយៈ ស្រាប់តែ​ឥឡូវនេះ ឃើញ​គាត់​មក​បង្ហាញមុខ​ជាថ្មី ក្នុងឋានៈ​ជា ប្រធាន កម្រង គឺ​កាន់តែ​ធំ​ជាង​មុន​ទៅទៀត​។ ដោយសារតែ​ត្រូវ​ចំណាយ​អស់​ច្រើន​ដើម្បី​បាន​ឡើង​ធំ​អីចឹង​ហើយ ទើបបាន ជា​ពេល​គាត់​មកកាន់​តំណែង​នេះ​ភ្លាម សកម្មភាព​ខាង​ប្រដេញ​គោយន្ត​កន្ត្រៃ និង​រថយន្ត​ដឹក ជញ្ជូន ឈើ​យកលុយ​ទាំងយប់​ថ្ងៃ គឺ​សកម្ម​ខ្លាំ​ហណាស់​គ្មាន​លោះ​ពេល​ទេ ជាមួយ​លោក ហ៊ុល ម៉ា​រា ដោយ​គ្មាន ការ​ខ្មាស់អៀន​នោះឡើយ​។​

​ប្រភពពី​ម្ចាស់​ដេប៉ូ​ឈើ​ម្នាក់ សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​បង្ហើប​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ លោក ឈុន ឈា​ហេង និង​លោក ហ៊ុល ម៉ា​រា គេ​សង្កេតឃើញថា គាត់​មាន​សកម្ម​ភាពខ្លាំង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ ៤៤ ភូមិ​ជាំ​ផ្លូវបំបែក តេ​ទឹក​ពុះ ឃុំ​តា​សាល ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ភាគច្រើន​នៅពេល​យប់​។​
​ប្រភព​ដដែល​បន្តទៀត​ថា លោក ហ៊ុល ម៉ា​រា និង​លោក ឈុន ឈា​ហេង បាន​យក​រថយន្ត​ផ្ទាល់ខ្លួន ប្រដេញ​យកលុយ​ពី​គោយន្ត​កន្ត្រៃ និង​រថយន្ត​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​នេះ មិនមែន​ដេញ​ដើម្បី​បង្ក្រាប​នោះ ទេ គឺ​ប្រដេញ​យកលុយ​មិន​ឲ្យ​រួច​មួយ​ករណី​ណា​ឡើយ សូម្បីតែ​រឿង​ដឹក​អនុផល​ព្រៃឈើ​កំ​ប៉ិច​កំប៉ុក​ក៏​ទារ ៤ ឬ ៥,០០០​រៀល​ដែរ ហើយ​បើ​ឈើ​បង្គោលរបង​ឬ​ឈើ​អារ​វិញ​នោះ គឺ​ធ្ងន់ ក តែម្តង​។ និយាយ​រួម​ឲ្យ​តែ មិន ទូរស័ព្ទ​តថ្លៃ​សុំ​ឲ្យ​លោក​បើកផ្លូវ​ជាមុន ច្បាស់​ជា​គាត់​ចាត់​ការយក​ម៉ា​ចាស់ដៃ​ជាមិនខាន​។ ប្រភព​ដដែល នេះ បន្តថា ជាងនេះទៅទៀត​នៅពេល​ស្ទាក់​ឃាត់​គោយន្ត និង​រថយន្ត​ដឹកឈើ​ម្តងៗ គឺ​គាត់​តែងតែ​យកឈ្មោះ ថ្នាក់ដឹកនាំ​មក​ព្រមាន​ជានិច្ច ដោយនិយាយ​ថា​មេៗ​ចេញ ប៉េ អោយ​ពួកគាត់​មករក​លុយ​ដើម្បី​ចិញ្ចឹម មេ មិន អាចធ្វើ​លេងសើច​លំៗ​ទេ​។​

​ប្រភព​ស្និទ្ធ​នឹង​ឈ្មួញ​ឈើ​ម្នាក់ បាន​បង្ហើប​ថា លោក​ទាំង​២ បានទទួល​សំណូក​ប្រចាំខែ ពី​អ្នកជួញដូរ ឈើ​ខុសច្បាប់ នៅ ដំបង​វិញ រាប់ពាន់​ដុល្លា​ក្នុង​១​ខែៗ​។ មានការ​លើកឡើងថា ទង្វើ​ដ៏​អនាធិបតេយ្យ​របស់ មន្ត្រី ទាំងពីរ​នាក់​នេះ គួរ​ណាស់​តែ​ថ្នាក់ដឹកនាំ​ខាង​មន្ទីរ ក៏​ដូច​ក្រសួងបរិស្ថាន ពិនិត្យ​ចាត់​មន្ត្រី​អោយ​ចុះ អង្កេត​មើល​ផង បើ​បណ្តែតបណ្តោយ​តទៅទៀត​នាំអោយ​ប៉ះពាល់​ដល់​សេចក្តីថ្លៃថ្នូរ​របស់​ថ្នាក់ដឹកនាំ​ខេត្ត និង​មន្ត្រី​ក្រសួងបរិស្ថាន​ស្អាតស្អំ​ដទៃទៀត ជាក់​ជាមិនខាន​ឡើយ​។​

​ពាក់​ព​ន្ធ័​នឹង​ការលើកឡើង​របស់​អ្នករកស៊ី​ខាងលើ មិនអាច​សុំ​ការបកស្រាយ​ពី​លោក ហ៊ុល ម៉ា​រា និង លោក ឈុន ឈា​ហេង មន្ត្រី​មន្ទីរ​បរិស្ថាន​ខេត្ត បាន​នៅឡើយ​ទេ កាលពី​ល្ងាច​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០១៨ នេះ​៕

ឃាត់ខ្លួន​មន្ត្រី​យោធា​ម្នាក់​ពេល​អុកឡុកក្បួន​ឃោសនាបោះឆ្នោត​

​ភ្នំពេញ ៖ មន្ត្រី​យោធា​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន គ្រៀក​ឡើង​ម៉ូតូ​យកទៅ​សួរនាំ ក្រោយពី​ធ្វើ​សកម្មភាព​វាយបំផ្លាញ​ឧបករណ៍​ចាក់ផ្សាយ​ការឃោសនា​រក​សំឡេងឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០១៨ នៅ​សង្កាត់​ផ្សារ​ថ្មី​២ ខណ្ឌដូនពេញ​។​

​មន្ត្រី​ប៉ូលីស ឲ្យ​ដឹងថា
​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ខាងលើ ឈ្មោះ ឃូ ហ៊ាង​តុង ភេទ​ប្រុស ជា​មន្ត្រី​យោធា ឋានន្តរ​ស័​ក្ត​វរសេនីយ៍ទោ មុខងារ​នាយរង​ការិយាល័យ​បុគ្គលិក​ក្រសួងការពារជាតិ​។​

​បច្ចុប្បន្ន ជនសង្ស័យ​រូបនេះ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន រង់ចាំ​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

កម្ពុជា ប្រតិកម្ម​នឹង​សេចក្តីថ្លែងការណ៍​នានា​ក្នុង​សម័យប្រជុំ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស UN


​ភ្នំពេញ ៖ តំណាង​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​មន្ទីរ​អង្គការសហប្រជាជាតិ នៅ​ថ្ងៃទី ៥ ខែកក្កដា ឆ្នាំ​២០១៨ នេះ បានចេញ​សេចក្តីថ្លែងការណ៍ ឆ្លើយតប​ទៅនឹង​សេចក្តីថ្លែងការណ៍​នានា ប្រឆាំងនឹង កម្ពុជា របស់​គណៈប្រតិភូ​ប្រទេស ជប៉ុន និង​គណៈប្រតិភូ​ប្រទេស​មួយចំនួនទៀត ។​

​សេចក្តីថ្លែងការណ៍ របស់​តំណាង​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​មន្ទីរ​អង្គការសហប្រជាជាតិ បាន លើក ឡើង​ថា កម្ពុជា​នៅតែ​បន្ត​ការប្តេជ្ញាចិត្ត​ដ៏​មោះមុត​របស់ខ្លួន​ក្នុង​ការចូល​រួមសហកា​រ​យ៉ាង​ជិត ស្និត ជាមួយ​គ្រប់​យន្តការ​សិទ្ធិមនុស្ស អង្គការសហប្រជាជាតិ និង​ជាមួយ​សហគមន៍​អន្តរជាតិ ក្នុង គោលដៅ ដើម្បី​លើកស្ទួយ​ការពារ និង​គោរព​សិទ្ធិមនុស្ស ព្រមទាំង​ដើម្បី​ជំរុញ​លទ្ធិប្រជាធិបតេយ្យ និង​គោរព​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​នីតិរដ្ឋ​។​

​សេចក្តីថ្លែងការណ៍​ដដែល បាន​បញ្ជាក់ថា ប្រទេស​កម្ពុជា​ជា​ប្រទេស​ទីមួយ ដែល​បាន​អនុ ញ្ញាត ឱ្យមាន​ដាក់​តាំងនូវ​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​សិទ្ធិមនុស្ស អង្គការសហប្រជាជាតិ​ប្រចាំ នៅ កម្ពុជា និង​បាន​ដំណើរការ​យូរ​ជាងគេ ក៏ដូចជា​ការសហការ​ណ៍​ជាមួយនិង អ្នករាយការណ៍​ពិសេស ប្រចាំ​ប្រទេស​ចាប់តាំងពី​ឆ្នាំ​១៩៩៣ មក​ផងដែរ​។​
​ខ្លឹមសារ​ទាំងស្រុង​នៃ​សេចក្តីថ្លែងការណ៍ សូម​អាន​នៅ​ខាងក្រោម​៖​

ស្លាប់​ម្នាក់ និង​២​នាក់រ​បូស​ធ្ងន់​ដោយសា​រថយន្ត​ធុន​ធំ​ក្រឡាប់​សង្កត់​លើ​

​ប៉ោយប៉ែត ៖ មនុស្សម្នា​ក់បាន​ស្លាប់​នៅ​កន្លែងកើតហេតុ​ពី​២​នាក់​ទៀត​រងរបួស​ធ្ងន់​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​នៅ​ថ្ងៃ ទី​០៦ ខែ កក្កដា ឆ្នាំ​២០១៨ វេលា​ម៉ោង ១០ និង ១៥​នាទី លើផ្លូវ ជាតិ​លេខ​៥៨ ត្រង់ចំណុច​ខាងត្បូង​ផ្លូវបំបែក​ភូមិ​ទួល​ពង្រ​ប្រហែល​២០០០​ឋិត​ក្នុងភូមិ​ទយ​កល​ពង្រ​សង្កាត់​ផ្សារកណ្ដាល​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​។​

ជនរងគ្រោះ​មានឈ្មោះ​
០១-​អ្នកបើកបរ​ម៉ូតូ ឈ្មោះ ម៉ោញ ណា ភេទ​ស្រី អាយុ​៣៩​ឆ្នាំ មុខរបរ ធ្វើស្រែ រស់នៅក្នុង​ភូមិ​ប្រី​យ៍ ឃុំ​ទ្រាល ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ (​ស្លាប់​នៅ​និង​កន្លែងកើតហេតុ​)
០២-​អ្នករួមដំណើរ​លើ​ម៉ូតូ មាន​មនុស្ស​ស្រី​ចំណាស់​០១​នាក់​,​ក្មេងប្រុស​០១​នាក់​រងរបួស​ធ្ងន់​(​ក្តាប់​ឈ្មោះ​ពុំទាន់​បាន​)​។​ចំណែក​អ្នកបើកបរ​រថយន្ត​ក្រោយ​កើតហេតុ​បាន​រត់គេចខ្លួន​បាត់​ប​ន្ស​ល់​រថយន្ត​នៅ​កន្លែង​កើ​តុ​ហេតុ​។​

​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ក្រុង​ប្រាប់ថា មុន​កើតហេតុ​មាន​ម៉ូតូ​០១​គ្រឿង​ម៉ាក​ហុងដា​ទ្រី​ម​សេ​១២៥ ព​ណ៏​ខ្មៅ ពាក់​ស្លាក​លេខ បន្ទាយមានជ័យ 1G-2505 បើកបរ​ពី​លិចទៅ​កើត លុះ​បើក​បរដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​រថយន្ត​ដឹកទំនិញ​ធុន​ធំ​០១​គ្រឿង​ហុ​ី​យ៉ាន់​ដាយ ព​ណ៏​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3B-8358 ក្នុងទិសដៅ​ស្រប​ទិស​ពី​ជើង​ទៅ​ត្បូង​លុះ​បើកបរ​ដល់​ចំណុចកើតហេតុ បាន​ជែង​ម៉ូតូ ខាងលើ ពេល​មេឃ​កំពុង​ភ្លៀង​ជែង​បាន​បន្តិច ស្រាប់តែ​រថយន្ត​រអិល​ទៅ​ឆ្វេង​ពេលនោះ​តែ​កុង​រថយន្ត​បាន​បួង​ចង្កូត​មក​ស្តាំ​វិញ បណ្តាលអោយ​រថយន្ត​ក្រឡាប់​សង្កត់​លើ​ម៉ូតូ​គ្រោះថ្នាក់​តែម្តង ចំពោះ​រថយន្ត និង​ម៉ូតូ​ខូចខាត​ធ្ងន់ធ្ងរ ហើយ​នៅ​កន្លែងកើតហេតុ​គេ​ឃើញ​សមត្ថកិច្ច​វាស់វែង​និង​ស្ទូច​រថយន្ត​បង្ក និង​ម៉ូត​យកទៅ​រក្សារ​ទុក​នៅ​អធិការ​ដ្ឌា​ន​ក្រុង​ដើម្បី​ដោះស្រាយ​តាមផ្លូវ​ច្បាប់ រីឯ​សព​រងគ្រោះ ត្រូវបាន​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

វិទ្យាស្ថាន​ជាតិ​អប់រំ បើក​តាំងពិព័រណ៍​អប់រំ​ស្នាដៃ​ស្រាវជ្រាវ របស់​គរុ​និស្សិត​កម្រិត​ឧ​ត្ត​ម​

​ភ្នំពេញ ៖ វិទ្យាស្ថាន​ជាតិ អប់រំ បានរៀបចំ​បើក​ពិធីការ តាំងពិព័រណ៍​អប់រំ ស្នាដៃ​ស្រាវជ្រាវ របស់​គរុ​និស្សិត កម្រិត​ឧ​ត្ត​ម (​បរិ​ញ្ញា​+១) ជំនា​ន់ទី​២៣ នៅ​ព្រឹក​ថ្ងៃទី​៦ ខែ កក្កដា នេះ ដើម្បី​បំពេញ តួនាទី ភារកិច្ច និង រួមចំណែក លើកកម្ពស់ ការធានា​គុណភាព​អប់រំ តាមរយៈ​ការស្រាវជ្រាវ បន្ថែម លើ​មុខវិជ្ជា​ឯកទេស​។​

​លោក សៀង សុ​វណ្ណា នាយក​វិទ្យាស្ថាន​ជាតិ អប់រំ បាន​មាន​ប្រស​សន៍​ឱ្យដឹងថា ការ សិក្សា​ស្រាវជ្រាវ បានផ្តល់​ផលប្រយោជន៍​ជាច្រើន​ដល់​អ្នកសិក្សា និង​សង្គម​។ អ្នកស្រាវជ្រាវ ត្រូវ មាន​វិធីសាស្ត្រ ត្រឹមត្រូវ មាន​ឯកសារយោង ច្បាស់លាស់ ត្រូវ​ចេះ​វិភាគ​ទិន្នន័យ និង​ចេះ​ផ្តល់ អនុ សាសន៍ ដោយ​ផ្អែកលើ​ភស្តុតាង ដែល​ទទួលបាន​ពី​ការសិក្សា​ស្រាវជ្រាវ ។ ការសិក្សា​នេះ​ជួយ​ឱ្យ អ្នកសិក្សា​ទទួលបាន​បទពិសោធន៍​ថ្មី ការអភិវឌ្ឍ​សមត្ថភាប និង បង្កើតជា​សមិទ្ធផល និង​ទ្រឹស្តី ផ្សេង ៗ​។​

​ជាមួយគ្នា​នោះ លោក បានផ្តល់​ជា​អ​និសា​សន៍ មួយចំនួន ដល់​បុគ្គលិក​អប់រំ និង​គ្រូ ឧទ្ទេស ឱ្យ​ខិតខំ​បញ្ចេញ​ឱ្យ​អស់ពី​សមត្ថភាព ក្នុង​ការផ្ទេ​ចំណេះដឹង ជំនាញ និង​បទពិសោធន៍ ដល់ គុរុ​និស្សិត ឱ្យ​បន្ត​ប្រពៃណី ស្រាវជ្រាវ ដើម្បី​អភិវឌ្ឍន៍​ចំណេះដឹង ជំនាញ និង​ឥរិយាបទ ក្នុងការ បង្រៀន និង​រៀន​ប្រកបដោយ ប្រសិទ្ធភាព និង​ការទទួល​សុខ​ត្រូវ ក្នុងការ​លើកកម្ពស់​គុណ​ភាព បណ្តុះបណ្តាល គ្រូបង្រៀន កម្រិត​ឧ​ត្ត​ម​នៅ​កម្ពុជា​។​

​លោក ចេង ថុ​ន អនុប្រធាន​ដេ​ប៉ា​តឺ​ម៉​ង់ អប់រំ នៃ​វិទ្យាស្ថាន​ជាតិ អប់រំ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ ដេ​បា​តឺ​ម៉​ង់ ការិយាល័យ​រដ្ឋបាល និង​គ្រូឧទ្ទេស នៃ​វិទ្យាស្ថាន ដែល​បាន​ខិតខំ​បំបេញ ការ ងារ​ដឹកនាំ កិច្ចការ​ស្រា​ជ្រាវ​របស់​គរុ​និស្សិត កម្រិត​ឧ​ត្ត​ម នេះ ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ ក្នុង ការរួម ចំណែក​ធានា​គុណភាព​នៃ​ការបណ្តុះបណ្តាល គ្រូបង្រៀន ។ សមិទ្ធផល​ទាំងនេះ​ជា​បុព្វហេតុ ដ៏ ត្រឹមត្រូវ​ក្នុងការ​លើកកម្ពស់ សមត្ថភាព​បង្រៀន និង​រៀន​នៅ​វិទ្យាល័យ ក្នុងដំណាក់កាល​ដែល រាជ រដ្ឋាភិបាល បាននិងកំពុង អនុវត្ត​កំណែទម្រង់​ស៊ីជម្រៅ ដើម្បី​គុណភាព ប្រសិទ្ធភាព និង​ការ ប្រកួត ប្រជែង លើ​ទីផ្សារការងារ នៅក្នុង​សមាគម​អាស៊ាន​៕