All posts by មេគង្គ ប៉ុស្តិ៍

ចាប់បាន​ម្នាក់ ជន​ទម្លាក់​ដែក​បោក​យក​គ្រឿងអលង្ការ​ពី​កម្ម​ការី​នី នៅ​សង្កាត់​អូរ​បែកក្អម​

​ភ្នំពេញ ៖ ជនសង្ស័យ ម្នាក់​ក្នុងចំណោម​បក្សពួក ៤​នាក់ ត្រូវបាន នា​រីក​ម្មា​ការី​នី​ម្នាក់ ស្រែក ឆោឡោ និង​នាំគ្នា ចាប់ខ្លួន ប្រគល់អោយ សមត្ថកិច្ច បន្ទាប់ពី​ធ្វើ​សកម្មភាព ទំលាក់យោង​ឆបោក យកប្រាក់​និង​គ្រឿងអលង្ការ អស់ពី​ខ្លួន ។
​ ​ហេតុការណ៍ នេះ​បង្កអោយមាន​ការភ្ញាក់ផ្អើល​កាលពី​វេលា ម៉ោង ៨​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ ២០១៨ នៅតាម​ផ្លូវលំ​ក្នុងភូមិ​ទ្រុងមាន់ សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ ។​

​ ​ជនសង្ស័យ​ម្នាក់​ចាប់ខ្លួន ឈ្មោះ ប៊ិ សុខ​ម៉េង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល តាមផ្លូវ​រថភ្លើង ភូមិ​ប៉​ប្រ៉​កជើង សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ​សែន​ជ័យ និង​មាន​ស្រុកកំណើត ភូមិ​ព្នៅ ឃុំ​ព្នៅ​ទី​១ ស្រុក​ស៊ីធរ​កណ្តាល ខេត្តព្រៃវែង​។​រីឯ​បក្ខពួក​៣​នាក់​ទៀត ប្រុស​ម្នាក់ ស្រី​២​នាក់ បាន​រត់​គេចខ្លួនបាត់​។​ចំណែក​ស្ត្រី​ដែល​ចាញ់បោក​គេ​ឈ្មោះ អ៊ុ​ល លីដា អាយុ​២៧​ឆ្នាំ ជា​កម្ម​ការី​នី​រោងចក្រ ស្នាក់នៅ​ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ​សែន​ជ័យ មាន​ស្រុកកំណើត ភូមិ​ព្រៃ​ដើម​ថ្នឹង ឃុំ​ព្រៃ​ដើម​ថ្នឹង ស្រុក​ស៊ីធរ​កណ្តាល ខេត្តព្រៃវែង ។​

​ ​តាម​កម្ម​ការី​នី ដែល​ចាញ់បោក​គេ​បានអោយដឹងថា នៅវេលា​ម៉ោង​ប្រមាណ​៦​និង​៥០​នាទី​ព្រឹក ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៨ នាង​បានធ្វើ​ដំណើរ​ទៅធ្វើ​ការ នៅ​ផ្សារ​ទួល​ពង្រ សង្កាត់​ចោមចៅ​១​ស្រាប់​តែមាន​ស្ត្រី​ម្នាក់​ដើរ​តាម​មក​សួរថា មាន​គេ​រើស​បាន​កញ្ចប់​មាស​ទេ​មាន​គេ​ជ្រុះ​បាត់ ក្នុងនោះ​មាន​មាស​៨​តម្លឹង​។​ភ្លាមៗ ស្រាប់​តែមាន​ស្ត្រី​ម្នាក់ទៀត​ធ្វើជា​មក​ប្រាប់ថា កុំ​មាត់ ខ្ញុំ​រើស​បាន យើង​ទុក​ដូរ​ចែកគ្នា​ព្រមទាំង បើក​កូន​ថង់​ឲ្យ​មើល មាន​លោហៈ​ក្រហមច្រាល​។​
​ ​តា​មក​ម្មា​ការី​នី​រូបនោះ​បានអោយដឹង​ទៀតថា​ខ​ណះ​នោះ​ស្ត្រី​២​នាក់ ក៍បាន​បបួល​នាង​ជិះ​ម៉ូតូ​២​គ្រឿង ទៅ​ដូរ​ចែកគ្នា ដែល​ម៉ូតូ​ទាំង​២​គ្រឿង សុទ្ធ​ជា​បក្សពួក ។​នៅពេល​ធ្វើដំណើរ​រហូត​ដល់ ផ្លូវលំ​ភូមិ ទ្រុងមាន់ ទើប​ឈប់​ហើយ ស្ត្រី​សង្ស័យ​បាន​លា​មាត់​ថង់​ឲ្យ​មើល​ម្តងទៀត​នឹង​និយាយ​បញ្ចុះបញ្ចូល​អោយ​ដោះយក​គ្រឿង អលង្ការ ទាមទារ​ប្រាក់​និង​យក​ទូរ ស័ព្ទ រួច ប្រគល់​កញ្ចប់​នោះ ហើយ ក៍បាន​ឡើង ជិះ​ម៉ូតូ​មួយគ្រឿង​ទៀត​ចេញ​ទៅដោយ​ប្រាប់ថា ចាំ​នៅទីនេះ​ហើយ ទៅ​ដូរ​ចែកគ្នា ។​

​ ​តាម​ព័ត៌មាន​អោយដឹងទៀតថា នៅពេលដែល​ស្ត្រី​២​នាក់​ព្រមទាំង​ប្រុស​ម្នាក់​ជិះ​ទៅ​បាត់ ក​ម្មាក​ការី​នី​រូបនោះ​លា​កញ្ចប់​មើល ឃើញ​សុទ្ធតែ​គ្រាប់​សំណ​ទើប​ដឹងខ្លួន​ចាញ់បោក​គេ ក៍​បានអោយ​ម៉ូតូ​មួយគ្រឿង ដែល​ដឹក​មក ជិះ​ដេញតាម បាន​បន្តិច ក៍​ប្រាប់ថា ចុះ​សិន អស់​សាំង​នាង​ក៍បាន​ចាប់អារម្មណ៍ ជា​បក្សពួក ក៍បាន​ស្រវា​ចាប់​ចង្កេះ​ខោ​ជាប់ ស្រែក​ឆោឡោ ផ្អើល​ពលរដ្ឋ​នាំគ្នា​ចាប់ខ្លួន​បានប្រគល់ សមត្ថកិច្ច​។​

​ ​ប្រាក់​និង​គ្រឿង អលង្ការ ដែល​បាត់បង់​ទៅ រួមមាន​៖​កងដៃ​មួយឈុត តម្លៃ​ជាង​៣០០​ដុល្លា ក្រវិល​មាស​មួយគូរ​, ទូរស័ព្ទដៃ​សាំ​សុង​១​គ្រឿង​,​លុយ​១០០​ដុល្លា និង​លុយ​ខ្មែរ​២​ម៉ឺន​រៀល​។​

​ ​តាម​ព័ត៌មាន​អោយដឹងថា នៅពេល​ឃាត់ខ្លួន ជនសង្ស័យ ក៍បាន​សារភាព​ខ្លួន ពិតជា​បក្សពួក របស់​ជនសង្ស័យ ដែល​គេចខ្លួន នោះ​។​ជនសង្ស័យ ក៍បាន​សំណូម ពរ​ដល់​ស្ត្រី​រងគ្រោះ​កុំអោយ​ប្តឹង ទេ​ចាំ ទូរស័ព្ទ​អោយ​បក្សពួក យកប្រាក់​មក​ប្រគល់អោយ​វិញ ។​ទោះបីជា​យ៉ាងណា សមត្ថកិច្ច ពុំ​ព្រម​ហើយ​កសាង​សំ​រឿង​ចាត់ការ​តាមច្បាប់​៕

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

(​កម្មការិនីរោងចក្រ ដែលត្រូវគេឆបោក)​

របរ និង​ត្រណម​អ្នក​ឡើង​ភ្នំ​រុករក​ខ្លឹមចន្ទន៍​ក្រស្នា​

​ភ្នំពេញ ៖ មុខរបរ​ចូល​ព្រៃ ឡើង​ភ្នំ​រុករក​ដើម​ចន្ទន៍​ក្រស្នា​ដើម្បី​កាប់​យក​ខ្លឹម របស់​អ្នកស្រុក​ក្នុង​ខេត្តពោធិសាត់​បានក្លាយ​ជា​ប្រពៃណី​មួយ ត​កូនចៅ ជាពិសេស​​អ្នកស្រុក​នៅ​ជុំវិញ​តំបន់ភ្នំ​ក្រវាញ ខេត្តពោធិ៍សាត់ ដែល​ទំនៀម​ទម្លាប់នេះ មាន​តាំងពី​យូរលង់​ណាស់​មកហើយ។​ បច្ចុប្បន្ននេះ ​នៅមាន​ស្រុក​ភ្នំក្រវាញ​តិចតួច​ប៉ុណ្ណោះ ដែល​បន្ត​រក្សា​មុខរបរ​នេះ ដើម្បី​ដោះស្រាយ​ជីវភាព​រស់នៅ បើទោះបីជា​មានបរិមាណថយចុះ​ច្រើន ឬលំបាកលំបិនបែបណាក្តី​។

​យោងតាម​ឯកសារ​មួយចំនួន បាន​បង្ហាញថា អ្នក​ឡើង​ភ្នំ​រក​ខ្លឹមចន្ទន៍​មាន​ជំនឿ និង​កាន់​ត្រណម​តឹងរ៉ឹង​ណាស់ បើ​ពុំ​នោះទេ អាច​នឹង​ជួប​គ្រោះកាច​រហូតដល់​បាត់បង់​ជីវិត​ក៏មាន​។ ប៉ុន្តែ​អ្នក​ដែលមាន​ភ័ព្វសំណាង ក៏​អាច​ជួបនឹង​ដើម​ចន្ទន៍​ក្រស្នា ដែលមាន​ខ្លឹម​សុទ្ធ​ល្អ តែមាន​តិចតួច​ណាស់​ដែលមាន​សំណាង​។​

​ខេត្តពោធិ៍សាត់ គឺជា​ខេត្ត​មួយ​ដែល​សម្បូរ​ទៅដោយ​សម្បត្តិ ធនធានធម្មជាតិ​ជាច្រើន​ដូចជា ដើម​ចន្ទន៍​ក្រស្នា​, ដើម​ក្រវាញ​, ដង្កោ​, ដីប្លី​, វ​ល្លិ៍​ផ្តៅ​, ជ័រទឹក​, ជ័រចុង​, ថ្មកែវ និង​រុក្ខជាតិ​ផ្សំ​ឱសថ​បុរាណ​ជាច្រើន​ទៀត​។ ប៉ុន្តែ​អ្នក​ប្រកបមុខរបរ​ឡើង​ភ្នំ ច្រើន​សំដៅ​រក​ខ្លឹមចន្ទន៍​ព្រោះ​មានតម្លៃ​ខ្ពស់ជាង​រុក្ខជាតិ​ផ្សេងៗ​។ ដើម​ខ្លឹមចន្ទន៍​មួយ​ដើម​មានឈ្មោះ​រហូតដល់​៥០-៦០​ឈ្មោះ ចាប់ពី​សម្បក​ក្រៅ រហូតដល់​សាច់​ខាងក្នុង ដូចជា សាច់​ខាងក្នុង​លេខ​១ គេ​ហៅថា កែន​លេខ​១ បន្ទាប់មក​កែន​លេខ​២, ៣… ប៉ាក​ក្វាន​, ខ្នង​ហ៊ុ​, សាក​ម៉ាក​តុ​, តុ​ដំរី ៘ អ្នកស្រុក​ភ្នំក្រវាញ​បាន​មួយចំនួន​ប្រកប​របរ​រក ខ្លឹមចន្ទន៍ នេះ តកូនតចៅ ពុំ​សូវ​ធ្វើស្រែ​ចម្ការ​ទេ ដែល​ភាគច្រើន​គឺ ជនជាតិ​ព័រ​។ ជនជាតិ​ព័រ​ប្រកាន់​ទំនៀមទម្លាប់​បានល្អ​ណាស់ ទាំង​អ្នក​ឡើង​ភ្នំ ទាំង​អ្នក​នៅចាំ​ផ្ទះ​។​

​មុនពេល​ចេញដំណើរ​ឡើង​ភ្នំ គេ​បាន​បបួលគ្នា​ដែល​នៅ​ភូមិ​ផង​របង​ជាមួយ រៀបចំ​ជា​ក្រុម​មាន​ចំនួន​ពី​២០​ទៅ​៣០​នាក់ ត្រៀម​អង្ករ ស្បៀងអាហារ ស្រា រៀងៗ​ខ្លួន សម្រាប់​រយៈពេល​២០​ថៃ្ង​។ មួយ​ថៃ្ង​មុន​ចេញដំណើរ គេ​នាំគ្នា​រៀបចំ​ពិធីសែនព្រេន​តាម​ប្រពៃណី រួច​នាំគ្នា​រាំច្រៀង​ដូច​ពិធី​បេះ​ក្រវាញ​អ៊ីចឹង​ដែរ​។​

លុះ​ព្រឹក​ឡើង គេ​ចេញដំណើរ​អស់ គឺ​សា្ង​ត់​ភូមិ​តែម្តង​។ ឯ​អ្នក​នៅផ្ទះ​ដូចជា​ប្រពន្ធ ម្តាយ ឬ​ចាស់ទុំ ត្រូវ​តម​ប្រហែល​គ្នា​នឹង​ក្រមុំ​ចូល​ម្លប់ រហូតដល់​អ្នក​ទាំងនោះ​ត្រឡប់​មកពី​ព្រៃ​វិញ​។ គេ​មានជំនឿថា ពេល​ប្តី​ចេញទៅ​ព្រៃ​ប្រពន្ធ​នៅផ្ទះ​មិន​អង្គុយ​កាំជណ្តើរ​, មិន​លីង​អង្ករ​, ខ្លាច​ស្រាំង​ឪម៉ាល់ តាឱ ទិច​ប្តី​នៅឯ​ព្រៃ​, មិន​លាបប្រេង​លើស​ក់ ខ្លាច​ប្តី​នៅ​ព្រៃ​របូតដៃជើង​ធ្លាក់​ពីលើ​ដើមឈើ ឬ​ពីលើ​ភ្នំ​, ដាំបាយ​មិន​គង​វែក​លើ​ឆ្នាំង ខ្លាច​ប្តី​មាន​គ្រោះថ្នាក់​ដោយសារ​សត្វ​សាហា​វ​។

​ចំពោះ​អ្នក​ឡើង​ភ្នំ​ក៏​ប្រកាន់​ត្រណម​ដែរ ដូចជា​មិនត្រូវ​និយាយ​ផ្តេសផ្តាស មិនអាច​ឈរ​នោម​ច្រាស​គល់ឈើ បើ​ចង់​នោម​ត្រូវ​អង្គុយ​ឱ្យទាប មិនអាច​ដេក​ចង​អង្រឹង ឬ​ក្រាល​កៅស៊ូ​ស្អាតបាត​នោះទេ ព្រោះ​ខ្លាច​សត្វ​សាហាវ​ស៊ី​។

​ទំនៀមទម្លាប់​នេះ​ជា​ប្រការ​មួយ​ល្អប្រសើរ ទោះបី​ឃ្លាត​ឆា្ង​យ​ពីគ្នា ក៏​ប្តី​ប្រពន្ធ​មិនអាច​ក្បត់គ្នា​បានឡើយ ប្រសិនបើ​ប្រពន្ធ​ធ្វើ​ខុស​ត្រណម ប្តី​នៅ​ព្រៃ​ត្រូវតែ​ជួប​គ្រោះថ្នាក់​ដោយ​ខ្លាខាំ ឈឺ ឬ​មាន​ហេតុការណ៍​ចម្លែក​ជាមិនខាន​។​

​ចំពោះ​អ្នក​ដែល​ទៅរក​ខ្លឹមចន្ទន៍ ពេលដែល​ឡើងទៅ​ដល់​ភ្នំ​ប្រទះ​ដើម​ចន្ទន៍​ក្រស្នា​ហើយ គេ​នាំគ្នា​ដេក​នៅ​នឹង​គល់​នោះ រួច​អុជ​ធូប​ផ្សង បើ​អ្នកនោះ​មាន​វាសនា យប់នោះ​អ្នកនោះ​នឹង​ឮសូរ “​មេ​” ឱ្យ​សំឡេង “​ពើកៗ​” (​ឬ​សំឡេង​ចម្លែក​) ជា​ប្រផ្នូល​នៅត្រង់ណា ខ្លឹមចន្ទន៍​ច្បាស់​ជា​នៅ​ត្រង់នោះ ហើយ​គេ​និយម​ហៅថា “​ព្រះអង្គ​”​។ ជួនកាល​អ្នក​មុន​កាប់រំលំ​ដើម​ចន្ទន៍​ក្រស្នា បាន តែ​កាប់​ចិញ្ច្រាំ​ប៉ះចំ​ឈើ​ស្រាយ លុះ​អ្នក​ទៅក្រោយ​មាន​វាសនា​គ្រាន់តែ​ចិញ្ច្រាំ គល់​ដែល​នៅសល់​ក៏​ប្រទះឃើញ​ខ្លឹម​នៅ​ទីនោះ​តែម្តង​។​

​ដើម​ចន្ទន៍​ក្រស្នា មិន​ដូចជា​ដើមឈើ​នាងនួន ឬ​ដើមអម្ពិល​ដែលមាន​ខ្លឹម​តាំងពី​គល់​រហូតដល់​ចុង​នោះទេ​។ ដើម​ចន្ទន៍​ក្រស្នា ជួនកាល​មាន​ខ្លឹម​នៅ​គល់ ជួន​ខ្លឹម​នៅ​មែក ហើយ​សាច់​លេខ​២, លេខ​៣​នៅ​គល់​ក៏មានដែរ​។

​ប៉ុន្តែ​ទោះបីជា​មិនបាន​ខ្លឹម ក៏​គេ​កាប់រំលំ​ចិញ្ច្រាំ​ស្រទាប់ ផ្សេងៗ​ដែល​អាច​លក់បាន​។ ម្យ៉ាងទៀត​បើ​រក​មិនបាន​ខ្លឹមចន្ទន៍ ក៏​គេ​ស្រវា​រក​ជ័រចុង​, ដង្កោ​, ក្រវាញ​, ឬ​យក​ថ្មកែវ ដោយ​មិន​ត្រឡប់មកផ្ទះ​វិញ​ដោយ​ដៃទទេ​នោះឡើយ​។ បើ​មាន​គ្រោះថ្នាក់​គេ​មានជំនឿថា​ខុស​ត្រណម ហើយ​អ្នកស្រុក​ទាំងនោះ​នៅតែ​រក្សា​ជំនឿ​តៗ​រហូតមកដល់​សព្វ​ថៃ្ង​។

​អ្នក​ដែល​ឡើង​ទៅរក​ខ្លឹមចន្ទន៍​ច្រើន ជា​អ្នកស្រុក​រស់នៅ​ទីនោះ ចាស់ព្រឹទ្ធចាស់ព្រេង​តាំងពី​ដូនតា ស៊ាំ​នឹង​ព្រៃភ្នំ មិនសូវមាន​ជំងឺគ្រុនចាញ់ ឬ​ជំងឺ​ផ្សេងៗ​នោះឡើយ​៕


​

និស្សិត​អា​រា​បី​ត​សា​អូឌីត មក​ស្វែងយល់​ពី​ខ្លឹមចន្ទន៍​នៅ​កម្ពុជា​

​ភ្នំពេញ ៖ ខ្លឹមចន្ទន៍ (Santalum album) កម្ពុជា មានឈ្មោះ​ល្បី​ច្រើន​សតវត្ស​មកហើយ ដែល​ប្រជាជាតិ​នៅលើ ពិភពលោក​ទទួលស្គាល់ ជា​ខ្លឹមចន្ទន៍​មានគុណ​ភាពល្អ​។
​ភាពល្បីល្បាញ​នេះ​បានធ្វើ​ឲ្យ​ប្រទេស​ដែល​និយម​ប្រើប្រាស់​ប្រេង​ខ្លឹមចន្ទន៍​កម្ពុជា បញ្ជូន​​និស្សិត​ថ្នាក់បណ្ឌិត​មកពី​ប្រទេស​អា​រា​បី​ត​សា​អូឌីត ចុះ​កម្មសិក្សា​ពី ដំណាំ​ខ្លឹមចន្ទន៍​កម្ពុជា​។​

​និស្សិត​ថ្នាក់បណ្ឌិត​មកពី​ប្រទេស​អា​រា​បី​ត​សា​អូឌីត ម្នាក់​មក​សិក្សា​ដល់​ចំការ​ដំណាំ ខ្លឹមចន្ទន៍ ក្នុងភូមិ​ក្បៀ​រ ឃុំ​ស្វាយ​រំពារ ស្រុក​បរសេដ្ឋ ខេត្តកំពង់ស្ពឺ ប្រទេស​កម្ពុជា​។​

​លោក អាស​ម៉េ​ត ប៊ិន​មហា​មេ​ត និស្សិត​ថ្នាក់បណ្ឌិត​មកពី​ប្រទេស​អា​រា​បី​ត​សា​អូឌីត ឲ្យ​ដឹង ថា គាត់​មក​ចុះ​កម្មសិក្សា​អំពី​ខ្លឹមចន្ទន៍​របស់​ប្រទេស​កម្ពុជា​នេះ​ដើម្បី​សរសេរ​និក្ខេបបទ​។​

លោក​ថា​នៅ​តំបន់​អារ៉ាប់​រួម គេ​ទទួលស្គាល់​តែ​ខ្លឹមចន្ទន៍​កម្ពុជា​ទេ​ដែល​មានគុណ​ភាពល្អ ច្រើន​សតវត្ស​មកហើយ​។ ប៉ុន្តែ​៣០​ឆ្នាំក្រោយ​មកនេះ ដំណាំ​ខ្លឹមចន្ទន៍​របស់​កម្ពុជា​មិនសូវ​​ផ្តល់​ប្រេង​ខ្លឹមចន្ទន៍​ដែលមាន​គុណភាព​ល្អ​ដូច​មុន​ទេ​។ មូលហេតុ​នេះ​ទើប​គាត់​ចុះមក​សិក្សា អំពី​ការដាំដុះ​ដំណាំ​នេះ នៅ​ខេត្តកោះកុង និង​ខេត្តកំពង់ស្ពឺ ដើម្បី​ចង់ដឹង​ពី​ខ្លឹមចន្ទន៍​ធម្មជាតិ

​មេការ​ចំការ​ដំណាំ​ខ្លឹមចន្ទន៍​នៅ​ភូមិ​ក្បៀ​រ ឃុំ​ស្វាយ​រំពារ ស្រុក​បរសេដ្ឋ ខេត្តកំពង់ស្ពឺ លោក ស៊ូ សាវុធ អះអាងថា ដំណាំ​ខ្លឹមចន្ទន៍​ក្រស្នា​នេះ ដាំ​លើដី​ទំហំ​១០​ហិកតា មាន​ចំនួន​ជាង​
៣​ម៉ឺន​ដើម ដុះ​រយៈពេល​១០​ឆ្នាំ​មកហើយ​។ ដើម្បី​ប្រមូល​ផល​ខ្លឹមចន្ទន៍​នេះ​ឲ្យ​មាន​
​ប្រសិទ្ធភាព​ខ្ពស់ ត្រូវ​ចេះ​បច្ចេកទេស​ក្នុងការ​ថែទាំ ឲ្យ​បាន​រយៈពេល​៥​ឆ្នាំ​ឡើងទៅ ។​

​លោក អាស​ម៉េ​ត ប៊ិន​មហា​មេ​ត ឲ្យ​ដឹងថា គាត់​ជា​អ្នកសិក្សា​ស្រាវជ្រាវ​ពី​ប្រេង​ខ្លឹមចន្ទន៍​។ គាត់​បាន​ទៅ​សិក្សា អំពី​ខ្លឹមចន្ទន៍ នៅ​ប្រទេស​ឥណ្ឌា ស្រី​ល​ង្ក​កា និយាយ​រួម​ប្រទេស​ដែល ផលិត​ខ្លឹមចន្ទន៍​លក់​ទៅដល់​តំបន់​អារ៉ាប់​រួម ដើម្បី​ប្រៀបធៀប​គុណភាព​ដំណាំ​ខ្លឹមចន្ទន៍​និង​ដើម​ខ្លឹមចន្ទន៍​ដែល​ដុះ​ដោយ​ធម្មជាតិ​។ អ្វីដែល​ល្បី​ខ្លាំង​នៅ​ប្រទេស​អារ៉ាប់ គឺ​ប្រេង​ខ្លឹមចន្ទន៍​កម្ពុជា គុណភាព​ល្អ​ជាង​ប្រទេស​នានា​ទាំងអស់​៕
​

ឈ្មួញ​បន្ត​ជីក​រក​រ៉ែ​ថ្មី​ទៀត​នៅ​ចំណុច​ឧបសម្ព័ន្ធ​ភូមិ​ត្រូ​ន ប្រធាន​មន្ទីរ​រ៉ែ​សំងំ​ឈឹង​

​ខេត្តក្រចេះ ៖ នៅក្នុង​ចំណុច​មួយ​នៃ​ភូមិសាស្ត្រ​ឧប្បសម្ព័ន្ធ​ភូមិ​ត្រូ​ន ដែលជា​កន្លែង​ធ្លាប់​ឆក់យក​ជីវិត​កម្មក​រីក​រ៉ែ ៣​នាក់​យ៉ាង​អាណោច​អធម្ម​នា​កន្លងមក​នោះ បច្ចុប្បន្ន​ទីតាំង​ភូមិ​ដដែល​នេះ បាន និង​កំពុងដំណើរការ​ឡើ​រវិ​ញ​ហើយ ដោយមាន​ក្រុម​ឈ្មួញ​ឃុបឃិត​ជាមួយ​មន្ត្រី​អាជ្ញាធរ មួយចំនួន ធ្វើ​សកម្មភាព​ជីករណ្តៅ​រុករក​រ៉ែ​យ៉ាង​អនាធិបតេយ្យ ដែល​តាម​សេចក្តីរាយការណ​៦​មាន​ជាង​១០​កន្លែង ទាំង​តូច​ទាំង​ធំ​។​

​ប្រភព​ដដែល​បាន​រាយការណ៍​ថា ក្នុងនោះ មាន​ម្ចាស់​អាជីវកម្ម​ធំជាងគេ​ដែលមាន​កម្មករ​ស៊ីឈ្នួល​រាប់សិប​នាក់ គឺ​ឈ្មោះ តេង​។ កម្មករ​ភាគច្រើន ជា​ចំណាកស្រុក​មកពី​ខេត្តកំពង់ធំ និង​ក៏មាន​ជនអន្តោប្រវេសន៍​វៀតណាម​ផងដែរ​។ ប្រភព​នេះ​បន្តថា ក្នុងពេល​ថ្មីៗ​នេះដែរ ក្រុម​ទាំ​ងោះ​កំពុង​សំរុក​ជីក​រុករក​យ៉ង​អនាធិបតេយ្យ ដោយមាន​ប្រើ​ថ្នាំ​គីមី​កិន​វាយ​បំបែក​បង្ហូរ​តាម​ទឹក ដើម្បី​ធ្វើការ​វិភាគ​(​ដេញ​) រក​សារធាតុ​រ៉ែ​មានតម្លៃ​ផងដែរ​។​

​មេគង្គ​ប៉ុស្តិ៍ បាន​ព្យាយាម​ទាក់ទង​តាម​ទូរ​ស័​ព្ទ័​ទៅ​លោក សុខ គី​រី​រ័ត្ន ប្រធាន​មន្ទីរ​រ៉ែ​ថាមពល ខេត្តក្រចេះ ដែរ តែ​ទូរស័ព្ទ​របស់លោក ចេះតែ​ជាប់រវល់​ជា​ញឹកញាប់​មិនអាច​ភ្ជាប់​ប្រព័ន្ធ​បាន​៕

​

ធនាគារពិភពលោក​ផ្តល់​ហិរញ្ញប្បទាន​ប្រមាណ​២០០​លាន​ដុល្លារ​ដល់កម្ពុជា​

​ភ្នំពេញ ៖ ធនាគារពិភពលោក នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​ចុះ​កិច្ចព្រមព្រៀង​ផ្តល់​ឥណទាន​សម្បទានសរុបប្រមាណ ២០០​លាន​ដុល្លារ ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​គម្រោង​ក​ចិ្ច​សហប្រតិបត្តិការ​ចំនួន​២ ចាប់ពីពេលនេះ​រហូតដល់​ឆ្នាំ​២០២៣​​។

អគ្គបណ្ឌិត​សភាចា​រ្យ​លោក អូន ព័​ន្ឋ​មុនី​រ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​លោកស្រី Inguna Dobraja ប្រធាន​គ្រប់គ្រង​ការិយាល័យ​ធនាគារ ពិភពលោក​ប្រចាំ​នៅ​កម្ពុជា​រសៀល​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៨ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន​ចំនួន​២ ដែលមាន​ទឹកប្រាក់​សរុប​ចំនួន​ប្រមាណ ២០០ លាន​ដុល្លារ​អាមេរិក ដែល​រួមមាន ៖
១ . គម្រោង​កែលម្អ​ការអប់រំ​ឧ​ត្ត​មសិ​ក្សា និង​ទី​២. គម្រោង គ្រប់គ្រង​សម្បត្តិ​ផ្លូវថ្នល់​ជំហាន​ទី​២ ជា​ហិរញ្ញប្បទាន​បន្ថែម​។

យោងតាម​សេចក្តីប្រកាស​ព័​ត៍​មាន​ជុំវិញ​ការចុះហត្ថលេខា​នេះ​អោយដឹងថា សម្រាប់​គម្រោង​កែលម្អ​ការអប់រំ​ឧ​ត្ត​មសិ​ក្សា​គ្រោង​ចំណាយ​ថវិកា សរុប​ចំនួន ៩២,៥០ លាន​ដុល្លារ​អាមេរិក ដែល​ក្នុងនោះ​ឥណទាន​សម្បទាន​ពី​ធនាគារពិភពលោក​មាន​ចំនួន ៩០ លាន​ដុល្លារ​អាមេរិក និង​ថវិកាបដិភាគ​ចំនួន ២,៥​លាន​ដុល្លារ​អាមេរិក សម្រាប់​លើកកម្ពស់​គុណភាព​អប់រំ និង​ការស្រាវជ្រាវ​នៅ​កម្រិត​ឧ​ត្ត​មសិ​ក្សា ដោយ​ផ្តោតលើ​មុខវិជ្ជា​វិទ្យាសាស្ត្រ​,​បច្ចេកវិទ្យា​វិស្វកម្ម​,​គណិតវិទ្យា និង​កសិកម្ម​ដែល​ទាំងនេះ​គឺជា​សកម្មភាព​ស្នូល​នៃ​“​ផែនការ​យុទ្ធសាស្ត្រ វិស័យ​អប់រំ ២០១៩-២០២៣” ព្រមទាំង​ចូលរួម​គាំទ្រ​ដោយផ្ទាល់ ដល់​ការជំរុញ​កែប្រែ និង ធ្វើ​ទំនើបកម្ម​រចនាសម្ព័ន្ធ​ឧស្សាហកម្ម​នៅ​កម្ពុជា ពី​ឧស្សាហកម្ម​អតិពលកម្ម ឈានទៅ​ឧស្សាហកម្ម​ផ្អែកលើ​ជំនាញ​ត្រឹម ឆ្នាំ​២០២៥ ស្របតាម​ចក្ខុវិស័យ​នៃ​“​គោលនយោបាយ​អភិវឌ្ឍ​ន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ ២០១៥-២០២៥”​។

​គម្រោង​នេះ​នឹង​ពង្រឹងសមត្ថភាព​បង្រៀន និង ស្រាវជ្រាវ​ដល់​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​របស់​រដ្ឋ​ចំនួន​៥ ក្នុងនោះ​មាន ៖ វិទ្យាស្ថាន​បច្ចេកវិទ្យា កម្ពុជា​, សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​, សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​, សាកលវិទ្យាល័យ​ស្វាយរៀង និង​សាកលវិទ្យាល័យ​បាត់ដំបង ព្រមទាំង​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​ឯកជន​មួយចំនួន​
​ដែល​នឹង​ផ្តល់​ផលប្រយោជន៍​ដោយផ្ទាល់​ដល់​និស្សិត​សរុប​ប្រមាណ ១៦៣៥៦​នាក់​។

​ដោយឡែក ចំពោះ​គម្រោង​គ្រប់គ្រង​សម្បត្តិ​ផ្លូវថ្នល់​ជំហាន​ទី​២ ហិរញ្ញប្បទាន​បន្ថែម​
​លើ​គម្រោង​បច្ចុប្បន្ន​គ្រោង​ចំណាយ​ថវិកា​សរុប​ចំនួន ១១៣​លាន​ដុល្លារ​អាមេរិក ក្នុងនោះ ឥណទាន​សម្បទាន​ពី​ធនាគារពិភពលោក​ចំនួន ១១០ លាន​ដុល្លារ​អាមេរិក និង​ថវិកាបដិភាគ​រាជរដ្ឋាភិបាល​ចំនួន ៣ លាន​ដុល្លារ​អាមេរិក សម្រាប់​វិនិយោគ​លើ​ការស្តារ និង​ពង្រីក ផ្លូវជាតិ​លេខ​៤ ពី​រាជធានី​ភ្នំពេញ​ដល់ទី​រួម​ខេត្ត​ព្រះសីហនុ ក្នុង​ប្រវែង​សរុប ២០៦​គីឡូម៉ែត្រ ដោយ​ពង្រីក​តួ​ផ្លូវ​បច្ចុប្បន្ន​ពី​ទំហំ ៧​ម៉ែត្រ​ឱ្យដល់ ១១​ម៉ែត្រ និង​ចាក់​អ៊ុត​កៅស៊ូ​ប្រភេទ AsphaltConcret-AC​។

​គម្រោង​នេះ នឹង​រួមចំណែក​យ៉ាងសំខាន់​ដល់​ការពង្រឹង​សមត្ថភាព ប្រកួតប្រជែង និង​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច​របស់​ក​ម្ពុ​ជា តាមរយៈ​ការតភ្ជាប់​ផ្ទៃក្នុង​របស់ កម្ពុជា​ទៅកាន់​ខេត្ត​ព្រះសីហនុ ដែលជា​ប៉ូល​សេដ្ឋកិច្ច​ដ៏​សំខាន់ និង​លើសពីនេះ​គឺជា​ខេត្ត គោលដៅ​ដែល​ត្រូវ​អភិវឌ្ឍ និង​ប្រែក្លាយ​ឱ្យទៅជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង ដូច​បានកំណត់​ក្នុង​យុទ្ធសាស្ត្រ​ស្នូល​របស់ “​គោលនយោបាយ​អភិវឌ្ឍ​ន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ ២០១៥-២០២៥”​។​

ក្នុង​ពិធី​ចុះហត្ថលេខា​នេះ អគ្គបណ្ឌិត​សភាចា​រ្យ​ទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បាន​រំលឹក​ឡើងវិញ អំពី​កិច្ច​សហ​ប្រតិ​ប​ត្ត​ការ​របស់​ធនាគារពិភពលោក ដែល​បានផ្តល់​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ​សរុប​ចំនួន​ប្រមាណ ១.៧៣៤,៤៣ លាន​ដុល្លារ​អាមេរិក ក្នុង នោះ​ឥណទាន​សម្បទាន​មាន​ចំនួន​ប្រមាណ ១.១៤៨,៩៣ លាន​ដុល្លារ​អាមេរិក និង​ហិរញ្ញប្បទាន​ឥត​សំណង​មាន​ចំនួន​ប្រមាណ ៥៨៥,៥០ លាន​ដុល្លារ​អាមេរិក ដែល​ការចូលរួម យ៉ាង​ធំធេង​នេះ បានធ្វើឱ្យ​ធនាគារពិភពលោក ក្លាយជា​ដៃគូ​អភិវឌ្ឍ​ដ៏​សំខាន់ និង​យ៉ាងសកម្ម​របស់​រាជរដ្ឋាភិបាល​ក្នុង​បេសកកម្ម​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ដែល​កំពុងតែ​បោះជំហាន​យ៉ាង​ស្វាហាប់​ក្នុង​ល្បឿន​ដ៏​ឆាប់រហ័ស ពិសេសគឺការក្សាបាន​នូវ​ស្ថេរភាព​សេដ្ឋកិច្ច​ជាតិយ៉ាងរឹងមាំ​ប្រមាណ​ជិត​៧%​នៅ​បណ្តា​ឆ្នាំ​ចុង​ក្រោយនេះ​៕
​

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ៖ កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា នៅតែមាន​ស្ថិរភាព​រឹងមាំ

​ភ្នំពេញ ៖ នាឱកាស​ចុះ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ នីតិកាល​ទី​៦ កាលពី​ព្រឹក​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៨ លោក ប៉ាន សូរ​ស័ក្តិ ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ស្រុក​ព្រៃឈរ និង​ជា​បេក្ខជន​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា សម្រាប់​មណ្ឌល​ខេត្តកំពង់ចាម បានបង្ហាញ​ជំនឿ​ថា ដរាបណា​គណបក្ស​ប្រជាជន​កម្ពុជា នៅតែ​មានឱកាស​ដឹកនាំ​ប្រទេស​កម្ពុជា នោះ​កំណើន​សេដ្ឋកិច្ចជាតិ នៅតែមាន​ស្ថិរភាព​រឹងមាំ​ជានិច្ច ។​

​លោក​បន្តថា គណបក្ស​ប្រជាជន​កម្ពុជា មាន​ធនធានមនុស្ស និង​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ ដោយមាន​ថ្នាក់ដឹកនាំ​ពោរពេញ​ដោយ​សមត្ថភាព បទពិសោធន៍ និង​ចក្ខុវិស័យ​ច្បាស់លាស់ ដើម្បី​ចងក្រង​គោលនយោបាយ និង​ដាក់ចេញ​យុទ្ធសាស្ត្រ​រក្សា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ហើយ​កិច្ចការ​នេះ គណបក្ស​បានធ្វើ​ដោយ​ជោគជ័យ អស់​រយៈពេល ២​ទស្សវត្សរ៍ មកហើយ ។ លោក​ជឿថា បើសិនជា​គណបក្ស​ប្រជាជន​កម្ពុជា នៅតែ​បន្ត​ដឹកនាំ​ប្រទេស នោះ​កំណើនសេដ្ឋកិច្ច នៅតែ​សម្រេចបាន​ក្នុង​រង្វង់ ៧% ហើយ​ភាពក្រីក្រ​នឹង​បន្ត​ធ្លាក់​ចុះក្រោម ១០% ។

​លោក​បញ្ជាក់ថា គោលនយោបាយ​ទាំងអស់​របស់ គណបក្ស​ប្រជាជន គឺជា​ចក្ខុវិស័យ និង​ទិសដៅ​ផែនការ​សកម្មភាព រយៈពេល ៥​ឆ្នាំ ដែល​គណបក្ស​ត្រូវ​អនុវត្តន៍ ដើម្បី​លើកកម្ពស់​គុណភាព​ជីវិត និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ព្រមទាំង​បន្ត​ដឹកនាំ​ប្រទេស​កម្ពុជា ឆ្ពោះទៅរក​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ ។​

​គួរបញ្ជាក់​ផងដែរ​ថា កំណើនសេដ្ឋកិច្ច​ប្រទេស​កម្ពុជា ក្នុង​រយៈពេល​ជាង​២​ទស្សវត្សរ៍​កន្លងមក​នេះ បាន​រក្សា​ក្នុង​រង្វង់​ប្រមាណ​៧​ភាគរយ​ក្នុង​មួយឆ្នាំ ។

​បើតាម​ការ​ព្យា​ការណ៍​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៏ដូចជា​ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ​ធំៗ ប្រចាំ​កម្ពុជា ថា ក្នុង​ឆ្នាំ ២០១៨​នេះ កំណើនសេដ្ឋកិច្ច​កម្ពុជា​នឹង​បន្ត​កើនឡើង​ទៀត ក្នុង​ប្រមាណ​៦,៩​ភាគរយ ដែល​ធ្វើអោយ​ទំហំ​សេដ្ឋកិច្ចជាតិ​កើនឡើង​ដល់ ២៤,៥​ពាន់​លាន​ដុល្លារ​អាមេរិក និង​រំពឹងថា​កំណើន​ប្រាក់ចំណូល​សម្រាប់​មនុស្ស​ម្នាក់​គិត​ជា​មធ្យម​ចំនួន ១.៥៦៨​ដុល្លារ​អាមេរិក ៕​

រកឃើញ​​សព47​នាក់​ដែលបាត់​ខ្លួន​ក្នុង​គ្រោះថ្នាក់​លិច​នាវា​ទេសចរណ៍​ក្នុង​ខេត្ត​ភូ​កេ​ត

​ថៃ ៖ ប្រតិបត្តិ​ការស្វែងរក​មនុស្ស​បាត់​ខ្លួន​ក្នុង​គ្រោះថ្នាក់​លិច​នាវា​ទេសចរណ៍​ក្នុង​ខេត្ត ភូ​កេ​ត​ប្រទេស ថៃ មាន​រយៈពេល ៤ ថ្ងៃ ចូលរួម​ដោយ​កងកម្លាំង​មុជទឹក​ថៃ និង ចិន ដោយបាន​រកឃើញ​សាកសព​បន្ថែម​ធ្វើ​ឲ្យ​ចំនួន​កើនឡើង​ដល់ ៤៧ នាក់ ភាគច្រើន​គឺ ជា​អ្នក ទេសចរ​ជនជាតិ ចិន ។

​សាកសព​មនុស្ស​ចុងក្រោយ​ត្រូវបាន​នាំយក​ចេញពី​នាវា​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ ជាប់​ក្នុង​នាវា​ដែល​លិច​ក្នុង​ទឹក​ជម្រៅ​ជាង ៤០ ម៉ែត្រ ហើយ​អាកាសធាតុ​មិន​អំណោយផល ដែលមាន​រលក​ធំៗ ធ្វើ​ឲ្យ​ប្រតិបត្តិ​ការស្វែងរក​កាន់តែ លំបាក ។

​លោក វ៉ាង រឹន​អ៊ី ប្រធាន​ក្រុ​មុជទឹក​មកពី​ប្រទេស ចិន និយាយថា បេសកកម្ម​ស្វែងរក និង ជួយសង្គ្រោះ​នឹង​បូម​ខ្សាច់​ក្នុង​នាវា​ដែល​លិច​ក្នុង​បាតសមុទ្រ​ជម្រៅ ៤០ ម៉ែត្រ ដើម្បី​យក​សាកសព​មនុស្ស​ម្នាក់​ដែល​រកឃើញ​តាំងពី​ថ្ងៃ សៅរ៍ ប៉ុន្តែ​មិនអាច​យកចេញ​បាន ។ លោក វ៉ាង រឹន​អ៊ី បញ្ជាក់ថា បុគ្គលិក​បាន​ត្រៀម​នាំយក​សាកសព​ជនរងគ្រោះ​ម្នាក់​ដែល​ជាប់​ក្នុង​នាវា ក្នុងនោះ​មានការ​បូម​ខ្សាច់​ផងដែរ ធ្វើយ៉ាងណា​យក​សាកសព​មនុស្ស​ឲ្យ​បាន រួចហើយ​ទាញយក​នាវា​ទៅ​ក្បែរ​ឆ្នេរ ។
​ចំណែក​អភិបាលខេត្ត ភូ​កេ​ត​លោក ណា​រ៉ា​ផាត ផ្លូ​ថុង បញ្ជាក់ថា សាកសព​មនុស្ស​ដែល​រកឃើញ​ឡើងដល់ 47 នាក់ ក្នុងនោះ​សាកសព​មនុស្ស ៥ នាក់​ត្រូវបាន​បូជា និង ពីរ​នាក់ ត្រូវបាន​បញ្ជូន ត្រឡប់​ទៅ​ប្រទេស​ចិន​តាម​សំណើ​របស់​សាច់ញាតិ ។ អាជ្ញាធរ ថៃ បញ្ជាក់ថា ទូក​ទាំង ពីរ​គ្រឿង​មាន​មនុស្ស ១៣០ នាក់ ហើយ​មនុស្ស​ដែល​ស្លាប់ និង បាត់​ខ្លួន​ជា​អ្នកធ្វើ ដំណើរ​តាម​ទូក​ឈ្មោះ Phoenix ចំណែក​ទូក​មួយគ្រឿង​ផ្សេងទៀត ដែល​លិច ដែរនោះ​ឈ្មោះ Serenata ពុំមាន​មនុស្ស​ស្លាប់​ឡើយ ។

​ទូក​ឈ្មោះ Phoenix មាន ៣ ជាន់ បាន​លិច​ក្នុង​ជម្រៅ​ទឹក ៤២ ម៉ែត្រ ទឹក​មាន​រលក​ធំៗ ធ្វើ​ឲ្យ​ប្រតិបត្តិ​ការស្វែងរក​អ្នក​បាត់​ខ្លួន​ជួប​ការលំបាក ហើយ​ទូក​ក្រឡាប់ ។ ក្រសួង​គមនាគមន៍ ចិន បាន​បញ្ជូន​ក្រុម​ជួយសង្គ្រោះ ទៅកាន់​ខេត្ត​ភូ​កេ​ត ដើម្បី​ជួយ​ដល់​ភ្នាក់ងារ​ក្នុងស្រុក បន្ត​ស្វែងរក​ក្នុង​ជម្រៅ​ទឹក និង​បាន ចូលក្នុង​នាវា​ដែល​លិច ។

​ប្រតិបត្តិការ​ជួយសង្គ្រោះ​ប្រើប្រាស់​ឧទ្ធម្ភាគចក្រ​៥​គ្រឿង នាវា ១៣ គ្រឿង និង​បាន​ពង្រីក​ទីកន្លែង​ស្វែងរក​កាន់តែ​ធំ ដោយសារ​មនុស្ស ជាង​១០​ទៀត នាក់​នៅ​មិនទាន់​រកឃើញ​នៅឡើយ​៕
​

រូងភ្នំ​ថា​ម​លួង​ដែល​ក្មេងៗ​​ធ្លាប់ជាប់​នៅក្នុង​នោះ ត្រូវបាន​បិទ​

​ថៃ ៖ មន្ត្រី​ថៃ​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន បន្ទាប់ពី មនុស្ស​១៣​នាក់ ជាប់​នៅក្នុង រូងភ្នំ​ត្រូវបាន​យកចេញ​ដោយ​ជោគជ័យ​ថា រូងភ្នំ​ដែល​បានធ្វើ​ឲ្យ​ជាប់​ក្មេងៗ​កីឡាករ​បាល់ទាត់ ចំនួន​១២ នាក់ និង​គ្រូបង្វឹក​បាល់ទាត់ របស់​ពួកគេ​ម្នាក់​រយៈពេល​ជាង​២​ស​ប្តា​ហ៏ នៅ​ខេត្ត ឈៀង​រ៉ៃ ប្រទេស​ថៃ ភាគ​ខាងជើង ត្រូវ បាន​បិទ​។

​យោងតាម​អាជ្ញាធរ​ថៃ បាន​ឲ្យ​ដឹងថា ក្រុមបាល់ទាត់​ដែល​បាន​ជួយសង្គ្រោះ​និង​គ្រូបង្វឹក​របស់​ពួកគេ​សុទ្ធ​តែមាន​កាយសម្បទា​រឹងមាំ​ហើយ​បច្ចុប្បន្នកំពុង​ទទួល​ការព្យាបាល​នៅ​មន្ទីរពេទ្យ​។ ប្រធាន​មន្ទីរពេទ្យ​ខេត្ត​ឈៀង​រ៉ៃ ដែល បានទទួល​ការជួយ​សង្គ្រោះ បាន​និយាយថា យើង​ប៉ាន់​ស្មានថា​មនុស្ស​ដែល​ត្រូវបាន​ជួយ សង្គ្រោះ​ត្រូវការ​ការព្យាបាល​នៅ​មន្ទីរពេទ្យ​រយៈពេល 7 ទៅ 10 ថ្ងៃ​។ បន្ទាប់មក​ពួកគេ នឹង ត្រលប់​ទៅផ្ទះ​វិញ​ខណៈ​ជាសះស្បើយ​។ ក្រុមគ្រូពេទ្យ​កំពុង​យកចិត្ត​ទុក ដាក់ យ៉ាង​ដិតដល់​ជា មួយក្រុម​ក្មេងៗ​យ៉ាងហោចណាស់ 30 ថ្ងៃ​ទៀត​។​

​បន្ថែម លើ​ការថែរក្សា​មនុស្ស​ដែល​ត្រូវបាន​ជួយសង្គ្រោះ រដ្ឋាភិបាល​ក្នុង​តំបន់​ក៏បាន​ធ្វើការ ដើម្បី​បិទ​រូងភ្នំ​ដើម្បី​កុំឱ្យ​មាន​មនុស្ស​កាន់តែច្រើន​ចូល​និង​ជាប់​នៅ​ទីនោះ​ទៀត​។ យោងតាម​លោក ចុង​ក្លៃ វ៉ូ​រ៉ា​ពុង​សាថន អគ្គនាយករង​នៃ​នាយកដ្ឋាន​ឧទ្យាន​ជាតិ បាន​ឲ្យ​ដឹង ថា អភិបាលខេត្ត បាន​បញ្ជា​ឱ្យ​លោក​បិទ​រូងភ្នំ​នេះ ហើយ​វា​ត្រូវបាន​បិទ​រួចរាល់ នៅ​ម៉ោង 10 ព្រឹក​ថ្ងៃ​ពុធ ដោយមាន​របង​ព័ទ្ធជុំវិញ​រូងភ្នំ ហើយ​អ្វីៗ​ទាំងអស់​នៅ​ខាង ក្នុង​រូង ភ្នំ​ត្រូវ​ទុក នៅ​ទី នោះ​។

គ្មាន​ន​ណា​ម្នាក់​អាច​ចូលទៅ​ខាងក្នុង​បានឡើយ ខណៈ​យើង មាន​កម្លាំង ឈរ​យាម 24 ម៉ោង​។ អភិបាលខេត្ត ឈៀង រ៉ៃ លោក ណា​រ៉ុង​សាក់ អូ​សូ​តា​ណា​កន បាន ថ្លែងអំណរគុណ ចំពោះ​ក្រុម​អ្នក​ជួយសង្គ្រោះ​និង​ក្រុម​ជួយសង្គ្រោះ​មកពី​បណ្តា​ប្រទេស​ជាង 10 រួមមាន​ប្រទេស​ចិន សហរដ្ឋអាមេរិក អង់គ្លេស​និង​អូស្ត្រាលី​។ លោក​បាន​និយាយថា វា​គឺជា កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​របស់​អ្នក​ជួយសង្គ្រោះ​ថៃ​និង​អន្តរជាតិ​ដែល​បាន​ជួយ​បំពេញ​បេស​ក កម្ម​ដែល​មិនអាច​ទៅរួច​ពីដំបូង​៕
​

គ​.​ជ​.​ប បោះពុម្ព​សន្លឹកឆ្នោត​រួចរាល់​ហើយ ត​ម្លែ​ជាង​២,៦​លាន​ដុល្លារ

​ភ្នំពេញ ៖ សន្លឹកឆ្នោត​ជាង​១០​លាន​៥​សែន​សន្លឹក តម្លៃ​ជាង​២.៦​លាន​ដុល្លារ​អាមេរិក ត្រូវបាន​បោះពុម្ព​រួចរាល់​ជា​ស្ថាពរ​ហើយ​កាលពីដើម​សប្តាហ៍​នេះ​។ នៅ​ថ្ងៃស្អែក គ​.​ជ​.​ប​. នឹង​ដឹកយក​សន្លឹកឆ្នោត​ទាំងនោះ យកទៅ​រក្សាទុក​នៅ​ឃ្លាំ​ងគ​.​ជ​.​ប​.​ដែលមាន​ទីតាំងនៅ​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។

​អ្នកនាំពាក្យ គ​.​ជ​.​ប លោក ឌឹ​ម សុវណ្ណ​រុំ បានបញ្ជាក់​ប្រាប់​ទូរទស្សន៍​អាស៊ីអាគ្នេយ៍​ថា សន្លឹកឆ្នោត​ទាំងអស់​ដែល​បម្រើ​ឲ្យ​ការបោះឆ្នោត​តំណាងរាស្ត្រ​អាណត្តិ ទី​៦ នៅ​ថ្ងៃទី​២៩ កក្កដា​ខាងមុខ​នោះ បានបញ្ចប់​ជា​ស្ថាពរ​ហើយ ដោយ​មន្ត្រី​គជ ប​នឹង​ដឹក​សន្លឹកឆ្នោត​ទាំងនោះ​យកទៅ​រក្សាទុក​នៅ​ឃ្លាំង​របស់ខ្លួន​នៅ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។

ការដឹក​សន្លឹកឆ្នោត​យ​ក​ទៅ រក្សា​ទុក្ខ​នៅក្នុង​ឃ្លាំង​គជប នឹង​ប្រព្រឹត្តទៅ​នៅវេលា​ម៉ោង​៩​ព្រឹក​ថ្ងៃទី ១៣ កក្កដា ស្អែក ដោយ​ដឹក​ចេញពី​រោង​ពុម្ព​ក្នុង​សង្កាត់​បឹងកក់​ទី​១ ខណ្ឌទួលគោក​។ អ្នក​នាំ ពាក្យ​គជប​នឹង​បង្ហាញ​វត្ត​មាននៅ​ទីនោះ​នៅ​ថ្ងៃស្អែក​ដើម្បី​ត្រៀម​ឆ្លើយតប​សំណួរ អ្នកកាសែត​។ បើតាម លោក ឌឹ​ម សុវណ្ណ​រុំបាន​អះអាងថា សន្លឹកឆ្នោត សម្ភារៈ និង ឯកសារ​ប្រើប្រាស់​សម្រាប់​ការបោះឆ្នោត គ​.​ជ​.​ប​.​នឹងត្រូវ​បញ្ជូនទៅ​ដល់​កា​រិ​យា ល័យ​បោះឆ្នោត​ទាំង​២​ម៉ឺន​២​ពាន់​៩៦៧ ការិយាល័យ នៃ​មណ្ឌលបោះឆ្នោត​ទាំង ២៥ មិន​ឲ្យ​លើសពី​៣៦​ម៉ោង​មុន​ថ្ងៃ​បោះឆ្នោត​។

​គួរ​បញ្ជាក់ថា គ​.​ជ​.​ប បានធ្វើការ​បោះពុម្ព​សន្លឹកឆ្នោត​សរុប​ជាង​១០​លាន​៥​សែន​ដោយ​ក្នុង​មួយ​សន្លឹក​តម្លៃ​៩៩០​រៀល សរុប​ប្រមាណ​ជាង​២,៦​លាន​ដុល្លារ​អាមេរិក សម្រាប់​ប្រើប្រាស់ ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ នីតិកាល​ទី​៦ ២៩​កក្កដា​ខាងមុខ​។

​ក្នុងចំណោម​សន្លឹកឆ្នោត​១០​លាន​៥​សែន​សន្លឹក ក្នុងនោះ​មាន​សន្លឹកឆ្នោត​គំរូ​ជាង​៣​សែន​សន្លឹក និង​សន្លឹកឆ្នោត​បម្រុង​ជាង​៦​សែន​៦​ម៉ឺន​សន្លឹក​។​

​ការត្រៀម​សន្លឹកឆ្នោត​បម្រុង​ច្រើន​បែបនេះ ត្រូវបាន ឯ​.​ឧ ឌឹ​ម សុ​វណ្ណា​រុំ អះអាងថា ដើម្បី​ត្រៀម​ជំនួស​សន្លឹកឆ្នោត​ដែល​ខូច​ដោយសារ​បញ្ហា​ប្រធាន​ស័​ក្ត និង​ករណី​អ្នកបោះឆ្នោត​គូស​ច្រឡំ​ហើយ​សុំ​ដូរ​សន្លឹកឆ្នោត​ថ្មី​។

​តាម​គោលការណ៍​ការសុំ​ដូរ​សន្លឹក​ថ្មី​បានតែ​ម្តងគត់​សម្រាប់​អ្នកបោះឆ្នោត​ម្នាក់​ជាមួយនឹង​ចំនួន​អ្នកមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​មាន​ជាង​៨​លាន​៣​សែន​នាក់​៕

​

សន្និសីទ ​Nato ក្នុង​ទីក្រុង​ប្រ៊ូ​សែ​ល បានបញ្ចប់​កាលពី​ថ្ងៃ ព្រហស្បតិ៍​

​ណា​តូ ៖ សន្និសីទ​ប្រចាំឆ្នាំ​របស់​មេដឹកនាំ​សមាជិក​អង្គការ​សន្ធិសញ្ញា​អា​ត្ល​ង់​ទិច​ខាងជើង ដែល​គេ​ស្គាល់​ថា Nato ក្នុង​ទីក្រុង ប្រ៊ូ​សែ​ល ប្រទេស បែលហ្ស៊ិក បានបញ្ចប់​នៅ​ថ្ងៃ ព្រហស្បតិ៍​ម្សិលមិញ ដោយមាន​ការខ្វែងគំនិត​គ្នា មួយចំនួន ពិសេស​រវាង សហរដ្ឋអាមេរិក និង អាល្លឺម៉ង់ ទាក់ទង​នឹង​ការចំណាយ​សម្រាប់​វិស័យ​ការពារ​សម្ព័ន្ធភាព​យោធា និង​ការ​ចោទ​របស់លោក ដូ​ណា​ល់ ត្រាំ ដែលថា អាល្លឺម៉ង់ ក្លាយជា​ចំណាប់ខ្មាំង​របស់ រុស្ស៊ី ដោយសារតែ​កិច្ចព្រមព្រៀង​ថាមពល ។

​អាល្លឺម៉ង់ បានអនុញ្ញាត​ឲ្យ រុស្ស៊ី សាងសង់​បំពង់​ប្រេង​ឆ្លងកាត់​ដែនទឹក​របស់ខ្លួន ព្រមទាំង​ទិញ​ថាមពល​ពី រុស្ស៊ី មានតម្លៃ​ច្រើន​ពាន់​លាន​ដុល្លារ ជា​អ្វីដែល​លោក ដូ​ណា​ល់ ត្រាំ អះអាងថា មិនបាន​ជួយ​ឲ្យ Nato កាន់តែខ្លាំង ប៉ុន្តែ​បែរជា​ធ្វើ​ឲ្យ​ប្រទេស រុស្ស៊ី ទទួលបាន​ប្រាក់​ច្រើន​ពាន់​លាន​ពី​ប្រទេស​ដែលជា​សមាជិក Nato ។

​លោក ដូ​ណា​ល់ ត្រាំ ចោទ​សួរថា តើ​មានគុណ​សម្បត្តិ​ដូចម្ដេច​នៅពេលដែល អាល្លឺម៉ង់ បង់ប្រាក់​រាប់ពាន់​លាន​ទៅ​ឲ្យ រុស្ស៊ី ដើម្បី​ថាមពល នៅពេលដែល សហរដ្ឋអាមេរិក ចំណាយ​ច្រើន​លើសលប់​ទៅលើ​វិស័យ​ការពារជាតិ​របស់​សម្ព័ន្ធ​ភាព​យោធា​ធំ​បំផុត​លើ​ពិភពលោក​មួយ​នេះ ដើម្បី​ការពារ​សមាជិក​របស់​ខ្លួន ក្នុងនោះ​មាន អា​ល្លឺ​ង់ ផងដែរ ។ ប្រធានាធិបតី សហរដ្ឋអាមេរិក បញ្ជាក់ថា អាល្លឺម៉ង់ ទទួលបាន​ការផ្គត់ផ្គង់​ថាមពល​ប្រមាណ 60% ទៅ 70% ពី រុស្ស៊ី ។​

​ចំណែក​អធិការបតី អាល្លឺម៉ង់ លោកស្រី អង់​ជី​ឡា មឺ​កែ​ល ការពារ​គោលនយោបាយ​ថាមពល​របស់ រដ្ឋាភិបាល​ទីក្រុង ប៊ែ​កឡាំង ដោយ​បញ្ជាក់ថា អាល្លឺម៉ង់ គឺជា​ប្រទេស​ផ្ដល់​វិភាគទាន ច្រើន​បំផុត​ទី​ពីរ​សម្រាប់​វិស័យ​ការពារជាតិ Nato បន្ទាប់ សហរដ្ឋអាមេរិក ហើយ អាល្លឺម៉ង់ ជា​ប្រទេស​ឯករាជ្យ ដែល​ត្រូវមាន​ការសម្រេចចិត្ត​ដោយ​ឯករាជ្យ ។ ទោះយ៉ាងណា លោក ដូ​ណា​ល់ ត្រាំ មាន​គម្រោង​ជួប​ទ្វេភាគី​ជាមួយ​ប្រធានាធិបតី រុស្ស៊ី លោក វ្លា​ឌី​មៀ ពូ​ទីន ក្នុង​ទីក្រុង ហេ​ស៊ី​ង​ស្គី ប្រ​ទស ហ្វាំ​ង​ឡង់ មុនពេល​បន្តដំណើរ​ទៅ​ប្រទេស អង់គ្លេស ។

​ក្រោយ​សន្និសីទ NATO ចេញ​សេចក្ដីថ្លែងការណ៍​រួម 79 ចំណុច ក្នុងនោះ​មាន​បញ្ហា​ប្រទេស អ៊ុយ ក្រែ​ន រហូតដល់​គំនិត​ផ្ដើម​បង្កើត​កងកម្លាំង​ប្រយុទ្ធ​ថ្មី ដែលមាន​ឈ្មោះថា 30-30-30-30 គឺ​ទាហានជើងគោក 30 កងពលតូច ទាហាន​អាកាស 30 ក្រុម ទាហានជើងទឹក​មាន​30​នាវា ហើយ​បង្កើតឡើង​ឲ្យ​បាន​ក្នុង​រយៈពេល 30 ថ្ងៃ ។

​គំនិត​ផ្ដួចផ្ដើម​នេះ ធ្វើឡើង​បំណង​ទប់ទល់​នឹង​ឥទ្ធិពល​របស់ រុស្ស៊ី ដែល​បង្កើន​សកម្មភាព​យោធា​យ៉ាងខ្លាំង​ក្បែរ​ព្រំដែន​អឺរ៉ុប​ខាងកើត ធ្វើ​ឲ្យ​ប្រទេស​ជាប់​ព្រំដែន រុស្ស៊ី ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​គ្រោះថ្នាក់​ដូចដែល​កើតឡើង​ទៅលើ​ប្រទេស អ៊ុយ​ក្រែ​ន ក្នុង​ឆ្នាំ 2014 ៕

​

ប្រធានាធិបតី កូរ៉េខាងត្បូង ទស្សនកិច្ច​នៅ​សិង្ហ​បុរី​ផ្ដោតលើ​ទំនាក់ទំនង​ពាណិជ្ជកម្ម​

​កូរ៉េ ៖ ប្រធានាធិបតី សិង្ហ​បុរី លោក លី សេន​លុង ទទួល​ស្វាគមន៍​ប្រធានាធិបតី កូរ៉េខាងត្បូង លោក មូ​ន ចេ​-​អ៊ី​ន ក្នុង​ថ្ងៃ ព្រ​ហ្ប​តិ៍ នៅឯ​វិមាន​ប្រធានាធិបតី ជា​កន្លែង​ដែល​មេដឹកនាំ​ទាំងពីរ សន្ទនា​ផ្ដោតទៅលើ​កិច្ចប្រឹងប្រែង​បង្កើន​ស​ន្ទ​ស្ស​ន៍ន​ពាណិជ្ជកម្ម​ទ្វេភាគី​ឲ្យ​កើនឡើង​ច្រើនជាង​បច្ចុប្បន្ន 20 ពាន់​លាន ។

​លោក មូ​ន ចេ​-​អ៊ី​ន បញ្ចប់​ទស្សនកិច្ច​ក្នុងប្រទេស ឥណ្ឌា កាលពី​ថ្ងៃ ពុធ ជា​កន្លែង​មានកា​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ចំនួន 11 បំណង​បង្កើន​ពាណិជ្ជកម្ម​ទៅវិញទៅមក​ឲ្យ​លើស 50 ពាន់​លាន​នៅត្រឹម​ឆ្នាំ 2030 ។ បច្ចុប្បន្ន ឥណ្ឌា គឺជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​បំផុត​ទី 6 លើ​ពិភពលោក ចំណែក កូរ៉េខាងត្បូង ស្ថិតនៅលើ​លេខ​រៀង​ទី 11 ចំណែក សិង្ហ​បុរី ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​បំផុត​ទី 37 លើ​ពិភពលោក ។​

​លោក មូ​ន ចេ​-​អ៊ី​ន និយាយថា កូរ៉េខាងត្បូង និង សិង្ហ​បុរី នឹង​បង្កើន​ស​ន្ទ​ស្សន៍​ពាណិជ្ជកម្ម​ទ្វេភាគី ក្នុងនោះ​មានការ​ចរចា​បញ្ច​ប់ព​ន្ធ​ខ្ពស់​លើ​ទំនិញ​នាំចូល និង​រួមគ្នា​ក្នុង​គំនិត​ផ្ដួចផ្ដើម​មានឈ្មោះ​ថា បដិវត្ត​ឧស្សាហកម្ម​លើក​ទី​4 ។ ប្រធានាធិបតី កូរ៉េខាងត្បូង បញ្ជាក់ថា កូរ៉េខាងត្បូង និង សិង្ហ​បុរី នឹង​ទទួលបាន​សមិទ្ធិផល​ធំៗ​លើ​វិស័យ​ស៊ើបអង្កេត និង ផ្នែក​ទិន្នន័យ​ទ្រង់ទ្រាយ​ធំ រហូតដល់​បច្ចេកវិទ្យា​ជីវសាស្ត្រ នៅពេលណា​ដែល​ប្រទេស​ទាំងពីរ​ធ្វើការ​រួមគ្នា​លើ​ផ្នែក​ទាំងនោះ ។​

​សូម​រំឭកថា សិង្ហ​បុរី ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​សន្និសីទ​ជា​ប្រវត្តិសាស្ត្រ​រវាង​មេដឹកនាំ កូរ៉េខាងជើង លោក គីម ជុង​អ៊ុន និង ប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃទី 12 មិថុនា ជា​ព្រឹត្តិការណ៍​ដែល​មេដឹកនាំ កូរ៉េខាងជើង បាន​សន្យា​ជា​លើក​ទី​ពីរ​អំពី​ការលះបង់​អាវុធ​នុយក្លេអ៊ែរ ព្រមទាំង​ចុះហត្ថលេខា​លើ​ឯកសារ ដែលមាន​ការព្រមព្រៀង​ចំនួន 4 ចំណុច ក្នុងនោះ​មានការ​លះបង់​អាវុធ​នុយក្លេអ៊ែរ​ផងដែរ ​៕

លោក ម៉ា ឈឿន ៖ រដ្ឋាភិបាល​មិន​លើកលែង​ចំពោះ​ក្រុម​ដែលរ​ញុះញង់​មិន​ឲ្យ​ទៅ​បោះឆ្នោត

​កំពង់ចាម ៖ ​ក្នុង​ពិធី​សំណេះសំណាល់​ជាមួយ​បង​ប្អួ​ន​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ចាំ​នាង ស្ថិតនៅ​ឃុំ ផ្តៅ​ជ្រុំ ស្រុក​ជើងព្រៃ លោក ម៉ា ឈឿន អ្នកតំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា មណ្ឌល​កំពង់ចាម បាន​ថ្លែង​ផ្តាំ​ទៅកាន់​ក្រុមប្រឆាំង​ក្រៅច្បាប់ ដែល​បានរៀបចំ​ផែន​ទុចរិទ រារាំង និង​ញុះញង់​ប្រជាពលរដ្ឋ មិន​ឲ្យ​ទៅ​បោះឆ្នោត​នា​ថ្ងៃទី​២៩ ខែកក្កដា ខាងមុខនេះ​ថា អាជ្ញា​ធរមាន​សមត្ថកិច្ច ពិសេស​រាជរដ្ឋាភិបាល​មិន​លើកលែង​ជា​ដាច់​ខាត់​ចំពោះ​ផែនការ​មួយ នេះ​។ ឯកឧត្តម​តំណាងរាស្ត្រ ម៉ា ឈឿន បាន​បញ្ជាក់ថា ផែនការ​រារាំង​និង​ញុះញង់​ប្រជាពលរដ្ឋ មិន​ឲ្យ​ទៅ​បោះឆ្នោត គឺជា​អំពើ​ខុសច្បាប់ ដែល​ចែង​នៅក្នុង​ច្បាប់​ស្តីពី​ការបោះ ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ រួម​នឹង​រដ្ឋធម្មនុញ្ញ​ផងដែរ​។ ជាមួយគ្នានេះ ឯកឧត្តម តំណាងរាស្ត្រ ក៏បាន​អំពាវនាវ​ដល់​កម្លាំង​សមត្ថកិច្ច​ទាំងអស់ ចាប់​ខ្លូន​ភ្លាមៗ ចំពោះ​ក្រុម ឬ​ជន​ទាំង ឡាយ​ណា​ដែល​ធ្វើ​សកម្មភាព​រារាំង និង​ញុះញង់​ប្រជាពលរដ្ឋ មិន​ឲ្យ​ទៅ​បោះឆ្នោត​នា​ថ្ងៃទី​២៩ ខែកក្កដា ខាងមុខនេះ​។​

សូមជម្រាបថា ក្រុមប្រឆាំង​ក្រៅច្បាប់ ដែលមាន​ទណ្ឌិត សម រង្សី ជា​មេខ្លោង បានដាក់ ចេញ​នូវ​ផែនការ​ទុចរិទ​ជាច្រើន ក្នុង​គោលបំណង​បំផ្លាញ់​ដំណើរការ​បោះឆ្នោត​ជ្រើសតាំង តំណាងរាស្ត្រ នីតិកាល​ទី​៦​នេះ រួមមាន​ការរារាំង និង​ញុះញង់​ប្រជាពលរដ្ឋ មិន​ឲ្យ​ទៅ​បោះឆ្នោត​ជាដើម ដោយបាន​រៀបចំ​ផែនការ​បំភិទបំភ័យ​ប្រជាពលរដ្ឋ​ថា ទឹកខ្មៅ​ច្រឡក់​ដៃ​នៅ​ថ្ងៃ បោះឆ្នោត​បណ្តាល​ឲ្យ​ស្លាប់ ក្រោយ ២៤​ម៉ោង​ជាដើម ដែល​ផែនការ​នេះ ត្រូវបាន​សម្តេច តេ​ជោ​ប្រមុខ​រាជរដ្ឋាភិបាល ចាត់ទុកជា​ទង្វើ​ដ៏​ថោកទាប និង​មិនអាច​លើកលែង​បានឡើយ​។​

ដោយឡែក​នៅក្នុង​ពិធី​សំណេះសំណាល់​នេះដែរ តំណាងរាស្ត្រ ម៉ា ឈឿន ក៏បាន​ជម្រាបជូន​បងប្អូន​ប្រជាពលរដ្ឋ​ថា មាន​មូលហេតុ​សំខាន់​មួយចំនួន​តូច​បានធ្វើអោយ​បងប្អូន​ប្រជាពលរដ្ឋ​គាំទ្រ​បោះឆ្នោតអោយ​គណបក្ស​ប្រជាជន​កម្ពុជា ដឹកនាំ​ប្រទេស​មកទល់​សព្វថ្ងៃ​ក្នុងនោះ​រួមមាន​៖
១)​ជា​គណបក្ស​ដែល​បាន​រំដោះប្រទេស​ពី​របប​ប្រល័យពូជសាសន៍ ដែល​បាន​សង្គ្រោះ​ជាតិ​ពិតប្រាកដ​។​២)​ជា​គណបក្ស​ដែល​រួមសុខ​រួមទុក្ខ​ជាមួយ​ពលរដ្ឋ ទោះបី​ប្រទេសជាតិ​ស្ថិតក្នុង​ស្ថានភាព​បែបណា​ក៏ដោយ​។​

៣)​ជា​គណបក្ស​ដែល​បាន​ថែរក្សា​សុខសន្តិភាព​យូរអង្វែង ដែល​កំពុងផ្តល់​ក្តី​សុខ​ដល់​ពលរដ្ឋ​ទូទាំងប្រទេស​។​៤)​ជា​គណបក្ស​ដែល​ផ្តល់ឱកាស​ដល់​យុវជន និង​កូនក្មួយ​កម្មករ​។​៥)​ជា​គណបក្ស​ដែល​បានប្រែក្លាយ​កម្ពុជា​ពី​វាលពិឃាត​មកជា​កម្ពុជា​អច្ឆរិយៈ ស្មើមុខស្មើមាត់​ជាមួយ​អន្តរជាតិ ដែលមាន​ការទាក់ទាញ​បំផុត​នៅក្នុង​តំបន់​។​៦)​ជា​គណបក្ស​តែ​១​គត់​ដែល​ដែល​សំបូរ​ធនធានមនុស្ស មាន​សមត្ថភាព​ពេញលេញ​និង​មា​នល​ទ្ឋ​ភាព​គ្រប់គ្រាន់​ក្នុងការ​ដឹកនាំ​អភិវឌ្ឍន៍​ប្រទេស​អោយ​កាន់តែ​រីកចម្រើន​យូរអង្វែង​៕
​

រថយន្ត​ដឹក​ស៊ីម៉ងត៍​ជាង​២០​តោន ក្រឡាប់​ធ្លាក់ចូល​ប្រឡាយ​ទឺ​ក​ទាំង​ព្រឹក​

​ភ្នំពេញ ៖ រថយន្ត​ដឹក​ស៊ីម៉ង​មួយគ្រឿង បាន​បើក​បោះពួយ ក្នុង​ល្បឿន​លឿន ក៍បាន​ទាញ​ចង្កូត ជ្រុល ធ្លាក់​ប្រឡាយ បណ្តាលអោយ​ក្រឡាប់ចាក់​ស៊ីម៉ងត៍ ចំនួន ២៨​តោន ចូលក្នុង​ទឹក​ទាំង​ព្រឹក ។​

ហេតុការណ៍​នេះ​បានកើត​ឡើង កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ទៀបភ្លឺ ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៨ ស្ថិតនៅ​តាមផ្លូវ ទំនប់​កប់​ស្រូវ ភូមិ​ស្រែ​តេ​ជ្ជះ សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ​សែន​ជ័យ​។​
​រថយន្ត​ដែល​ក្រឡាប់​នោះ ម៉ាក​ហ៊ី​ណូ ចង្កូត​ស្តាំ​ពាក់​ស្លាក​លេខ PSHN-0151 សណ្តោង​រ៉ឺម៉ក​ពាក់​ស្លាក​លេខ ភ្នំពេញ 4A-1952 ដឹក​ស៊ីម៉ង់ត៍​ចំនួន​១៤​យ៉ោ​ង​ស្មើនឹង​២៨​តោន បើកបរ​ដោយ​យុវជន​ម្នាក់​មិនបាន​ប្រាប់​អោយ​ស្គាល់ឈ្មោះ​ឡើយ​។​

​តាម​សាក្សី​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ រថយន្ត​ខាងលើ​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ទំនប់​កប់​ស្រូវ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​ដោយ​ល្បឿន​លឿន​។​ខ​ណះ​ពេលមកដល់​កន្លែងកើតហេតុ ស្រាប់​តែមាន​រថយន្ត​ធុន​ធ្ងន់​មួយគ្រឿង បើក​ជែង​ឆ្វេង ស្រាប់តែ​រថយន្ត​ដឹក​ស៊ីម៉ងត៍ ភ្ញាក់​ក៍​បួង​ចង្កូត​ទាញ​គេច​ទៅ​ស្តាំ​ជ្រុល​ធ្លាក់​ផ្លូវ​បេតុង​អូស​លើ​ចិញ្ចើម​ទៅមុខ​ប្រមាណ​៥០​ម៉ែត្រ​ក៍​ផុង​ដី​ក្រឡាប់​ផ្ញា​ជើង ចាក់​ស៊ីម៉ងត៍​ចូល​ទឹកតែ​ម្តង ។​

​តាម​ព័ត៌មាន​អោយដឹងទៀតថា បន្ទាប់ពី​ក្រឡាប់ អ្នកបើកបរ បាន​ប្រាប់​ថៅកែ​អោយដឹងថា មាន​រថយន្ត​ធំ​មួយគ្រឿង​បើក​កៀរ ជាហេតុ​ធ្វើអោយ ធ្លាក់​ផ្លូវ ក្រឡាប់​។​

តាម​បុរស​ម្នាក់ ដែល​គេ​អះអាងថា ថៅកែ​រថយន្ត បាន​ឲ្យ​ដឹងថា រថយន្ត​នោះបាន​ដឹក​ស៊ីម៉ង់ត៍​ចំនួន​២៨​តោន មកពី​ក្រុងព្រះសីហនុ យកទៅដាក់​ក្រុមហ៊ុន​ក្រឡុក​ស៊ីម៉ង់ត៍​នៅ​ខណ្ឌ​ព្រែក​ព្នៅ​ហើយ ត្រូវ​រថយន្ត​មួយគ្រឿង​ទៀត​បើក​គៀរ​បណ្តាលអោយ ធ្លាក់​ផ្លូវ ក្រឡាប​ចូល​ប្រឡាយ​តែម្តង ។​នៅ​ព្រឹក​នោះ​ម្ចាស់​បាន​ជួល​រថយន្ត​មក​ស្ទួ​ច​យក​រថយន្ត​នោះ​ទៅ​ជួសជុល​។​ចំណែក​ស៊ីម៉ង ត្រូវ​ទឹក​រង​បាន​ខូចខាត​៕
​

ស្ថាប័នគយ ច្រក​តំបន់​បឹង​ត្រកួន បិទបាំង​ទំនិញគេចពន្ធ​នាំចូល​ពី​ប្រទេស​ថៃ​(Video)

​បន្ទាយមានជ័យ ៖ ទំនិញ​ជាច្រើន​ប្រភេទ​រាប់ទាំង​សត្វពាហន​:​ខុសច្បាប់​ផងដែរ ដែល​ក្រុម​ឈ្មួញ​នាំ​ពី​ប្រទេស​ថៃ ចូលមក​កម្ពុជា​តាម​ច្រក​តំបន់​បឹង​ត្រកួន​ក្នុង​ខេត្តបន្ទាយមានជ័យ ត្រូវបាន​គេ​រាយការណ៍​ថា មានការ​គៃបន្លំ​បិទបាំង​មុខទំនិញ​មិន​បង់ពន្ធ​ចូល​រដ្ឋ ឬ​បង់ពន្ធ​មិន​គ្រប់​ចំនួន ដែល​ដែន​សមត្ថកិច្ច​នេះ ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់លោក ញឹក ប៊ុន​លេខ ប្រធានការិយាល័យ​គយ និង​រដ្ឋាករ ច្រកទ្វារ​តំបន់​បឹង​ត្រកួន​។​

​ប្រភព​ដដែល​បញ្ជាក់ថា ច្រក​បឹង​ត្រកួន​នេះ ក្រៅពី​ឈ្មួញ​នាំ​ទំនិញ​ផ្សេងៗ​ចូល នៅមាន​ស្ត្រី​ដ៏​ល្បីឈ្មោះ​ម្នាក់ទៀត​ឈរ​ធ្វើជា​ថៅកែ​នាំ​ជ្រូក​ក្នុង​មួយថ្ងៃៗ​រាប់រយ​ក្បាល​តាមរយៈ​រថយន្ត​ធុន​ធំ​ជាច្រើន​គ្រឿង​។ ស្ត្រី​ថៅកែ​ជ្រូក​ឈ្មោះ សុខ លាង មាន​វ័យ​ជាង ៣០​ឆ្នាំ ធ្លាប់បាន​អះអាងថា ខ្លួន​ជា​តំណាង​ក្រុមហ៊ុន អង្គ​រសុខ សា​រឹទ្ធ ជា​ថៅកែ​ធំ​នាំ​ជ្រូក​ចូល​ពី​ប្រទេស​ថៃ​។​

​ស្ត្រី​ឈ្មោះ សុខ លាង បាន​បញ្ជាក់ថា ក្នុង​មួយថ្ងៃ​ក្រុមហ៊ុន អង្គ​រសុខ សា​រឹទ្ធ
​នាំ​ជ្រូក​ទៅ​ចែកចាយ នៅ​ក្រុងភ្នំពេញ និង​តាម​បណ្តា​ខេត្ត​នានា ។ អ្វីដែល​មិនគួរ​ឲ្យ​ជឿ​នោះ​គឺ ជ្រូក​ក្នុង​មួយ​រថយន្ត​មាន​ចំនួន​ចាប់​120​ក្បាល ហើយ​ក្នុង​មួយថ្ងៃ​នាំចូល​ពី​៤​គ្រឿង ឡើងទៅ​។ ដោយឡែក​លោក ញឹក ប៊ុន​លេខ ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​ច្រក​តំបន់​បឹង​ត្រកួន ប្រាប់ ផ្ទុយ​ពី​ស្ត្រី​ឈ្មោះ សុខ លាង ដែល​ម្ចាស់​ជ្រូក ទៅវិញ​។​

​ប្រជាពលរដ្ឋ​ចោទប្រកាន់ថា បាន​ស៊ុមគ្រលុំ​គ្នា​គៃបន្លំ​ប្រាក់​ពន្ធ​ចំណូល​រដ្ឋ​ក្នុងការ​បិទបាំង​តួលេខ​នៃ​ការ​នាំចូល​ជ្រូក​ពី​ប្រទេស​ថៃ​រាប់រយ​ក្បាល​ក្នុង​មួយថ្ងៃៗ ។​ជា​ករណី​នាំចូល​មិន​ប្រក្រតី​ដែល​រថយន្ត​ធុន​ធំ​របស់​ថៃ បាន​ដឹក​ជ្រូក​ចូលមក​កម្ពុជា​លក់​ឲ្យ​ឈ្មួញ​ខ្មែរ​នៅ​ទីតាំង​មួយកន្លែង​នៅក្បែរ​រង្វង់​មូល ផ្លូវជាតិ​លេខ​៥៨ ក្នុង​ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​ត្រូវបាន​គេ​រិះគន់​យ៉ាង​ចាស់ដៃ​ចំពោះ​មន្ត្រី​ជំនាញ​ស្ថាប័នគយ បាន​ឃុបឃិត​គ្នា​បន្លំ​ប្រាក់​ពន្ធ យកលុយ​លម្អៀង​ពី​ការបន្លំ​ពន្ធ​នោះ ចែកគ្នា​ដាក់​ហោប៉ៅ ដោយ​មិន​អើពើ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់​សាមីក្រសួង និង​ប្រមុខ​រាជរដ្ឋាភិបាល​ក្នុងការ​ប្រមូល​ពន្ធអាក​រ​ដើម្បី​ជា​ប្រយោជន៍​អភិវឌ្ឍន៍​សង្គមជាតិ​នោះឡើយ​។​

បញ្ហា​ខាងលើនេះ​លោក ញឹក ប៊ុន​លេខ ស្នាក់ការ​ច្រក​តំបន់​បឹង​ត្រកួន មិនអាច​សុំ​ការបកស្រាយ​បាន​នៅឡើយ​ទេ ព្រោះ​ទូរស័ព្ទ​ចូល​ជា​ច្រើនដង គ្មាន​អ្នកទទួល​៕

https://youtu.be/YoWls5ctkY4

គិត​ត្រឹម​ឆ្នាំនេះ នៅ​ភ្នំពេញមាន​យានយន្ត​ជិត​២,២​លាន​គ្រឿង​

​ភ្នំពេញ ៖ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន បានបង្ហាញ​ទិន្នន័យ​បច្ចុប្បន្នភាព​មួយ​ថា គិត​មកដល់​ត្រឹម​ខែ​កក្ដ​ដា​ឆ្នាំ​២០១៨​នេះ ចំនួន​យានយន្ត នៅ​រាជធានី​ភ្នំពេញ មានការ​កើនឡើង​រហូត​ដល់​ជាង​២​លាន ១៩​ម៉ឺន​គ្រឿង​។

​ការកើនឡើង​នេះ​ដោយសារ តែ​កំណើនសេដ្ឋកិច្ច​គ្រួសារ​របស់​ប្រជាពលរដ្ឋ មាន​ភាពប្រសើរឡើង ហើយ​រាជរដ្ឋាភិបាល អាច​រក្សាបាន នូវ​កំណើនសេដ្ឋកិច្ច​ថេរ​មួយ​ក្នុង​រង្វង់​៧% ជាប់​គ្នា​ជាច្រើន​ឆ្នាំ
​បើតាម​ការបញ្ជាក់​ពី លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១១ ខែ​កក្ដ​ដា ឆ្នាំ​២០១៨​នេះ បាន បង្ហាញថា គិត​ត្រឹម​ខែ​កក្ដ​ដា​នេះ នៅក្នុង​រាជធានី​ភ្នំពេញ មាន​រថយន្ត​គ្រប់​ប្រភេទ មាន​ចំនួន​៤៨​ម៉ឺន​គ្រឿង ម៉ូតូ​មាន​ចំនួន​១​លាន​៧​សែន​គ្រឿង និង​រឺ​ម៉ក​កង់​បី មាន​ចំនួន​១​ម៉ឺន​១​ពាន់​គ្រឿង ដែល​បាន​ចុះបញ្ជី​។

​បើ​ប្រៀបធៀប​កាលពី​ចុងឆ្នាំ​២០១៦ ចំនួន​រថយន្ត​មានតែ​៤០​ម៉ឺន​គ្រឿង និង​ម៉ូតូ​មាន​ចំនួន​១​លាន​៤​សែន​គ្រឿង ខណៈដែល​ចំនួន​កង់​បី​ក្នុង​ឆ្នាំ​២០១៦ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​មិនបាន​បញ្ជាក់​ពី​តួរ​លេខ​នោះទេ​។ ចំពោះ​ចំនួន​យានយន្ត​ទាំងនេះ គឺ​បាន​ចុះបញ្ជី​រួចរាល់​ហើយ លើកលែងតែ រ៉ឺម៉ក​កង់​បី​ដែលមាន​ចំនួន​ប្រមាណ​ជាង​១០%​ប៉ុណ្ណោះ មិនទាន់បាន​ចុះបញ្ជី​ការត្រឹមត្រូវ​។

​ទាក់ទិន​និង​ចំនួន​យានយន្ត​នេះដែរ បើតាម​របាយការណ៍រ​បស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ចេញផ្សាយ​កាលពី​ថ្មីៗ​កន្លងទៅនេះ បាន​បង្ហាញថា ចំនួន​យានយន្ត​នៅក្នុង​ប្រទេស​កម្ពុជា បាន​កើនឡើង​គួរឱ្យកត់សម្គាល់​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ជាក់ស្តែង​ពេលបច្ចុប្បន្ន បើ​គិត​ចំនួន​រថយន្ត​សរុប​នៅ​ទូទាំងប្រទេស​កម្ពុជា មាន​ចំនួន​ជិត ១​លាន​គ្រឿង និង ម៉ូតូ​មាន​ជាង​៦​លាន​គ្រឿង ដែល កំណើន​នៃ​ចំនួន​យានយន្ត​ទាំងនេះ​គឺ​បន្ទាប់ពី​កំណើនសេដ្ឋកិច្ច​ប្រចាំឆ្នាំ​របស់​កម្ពុជា បាន​រីកលូតលាស់​ប្រមាណ​៧% ក្នុង​រយៈពេល​ជាង​១​ទសវត្សរ៍​មកនេះ​។ ចំណែក អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ម៉េ​ត មាស​ភក្តី ធ្លាប់បាន​បញ្ជាក់ដែរថា ដោយសារ​ចំនួន យានយន្ត​មានការ​កើនឡើង​នេះហើយ ធ្វើអោយ​គ្រប់​ផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ មានការ​កកស្ទះ​ចរាចរណ៍​ជាខ្លាំង ជា​រៀងរាល់ថ្ងៃ​។

​ក្រៅពីនេះ​នៅមាន​កត្តា​ជាច្រើន​ទៀត ដែលនាំឱ្យ​មានការ​កកស្ទះ​ចរាចរណ៍​ក្នុង​រាជធានី ដូចជា អ្នកបើកបរ​មិនសូវ​គោរព​ច្បាប់​ចរាចរណ៍ ប្រជាពលរដ្ឋ​មួយចំនួន រំលោភ​យក​ផ្លូវ និង​ចិញ្ចើមផ្លូវ​ធ្វើ​អាជីវកម្ម​ធ្វើជា​ចំណត​ផ្ទាល់ខ្លួន ជាដើម​។

​គួរបញ្ជាក់​ផងដែរ​ថា ចាប់តាំងពី​ខែសីហា ឆ្នាំ​២០១៦​មក ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ដាក់ឱ្យ​ដំណើរការ​នូវ​ការចុះបញ្ជី​តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ថ្មី​សម្រាប់​យានយន្ត ដើម្បី​សម្រួល​បន្ថែម​ក្រៅពី​សេវាកម្ម​ចុះបញ្ជី​ដោយផ្ទាល់​នៅ​មន្ទីរ​សាធារណៈការ​ខេត្ត​ក្រុង​។ ដែល​ដំណើរការ​នេះ ក៏​ជា​កត្តា​ជម្រុញ​មួយ​ធ្វើអោយ​ចំនួន​យានយន្ត​ចុះបញ្ជី​ត្រឹមត្រូវ​មានការ​កើនឡើង​ជា​បន្តបន្ទាប់​ដែរ​៕
​