All posts by មេគង្គ ប៉ុស្តិ៍

សមត្ថកិច្ច​ចាប់​គោ​ដែល​ម្ចាស់​លែង​ឲ្យ​ដើរ​អុកឡុក​ក្នុង​ក្រុង​ប៉ោយប៉ែត

​ប៉ោយប៉ែត ៖ គោ​ចំនួន​ពីរ​ក្បាល ដែល​ដើរ​តាមផ្លូវ​ជាតិ​លេខ​៥ ត្រូវ​កម្លាំង​នគរបាល​ផែន​សណ្ដាប់ ធ្នាប់​ចរាចរ​ណ៏​ក្រុង​ប៉ោយប៉ែត ធ្វើការ​ចាប់​ទុក​ដើម្បី​រកមុខ​ម្ចាស់​ឲ្យ​ចូលខ្លួន​មក​ទទួលខុសត្រូវ កាលពី ព្រឹក​ថ្ងៃ​សុក្រ​១១​កើត​ខែ​ជេ​ស្ន​ឆ្នាំច សំរិទ្ធ​ស័ក ព​.​ស​២៥៦២​ត្រូវ​នឹង ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៨ នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥​នេះ​។​

​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​នៅតាម​ផ្លូវជាតិ​លេខ​៥​នៅ​ក្រុង​ប៉ោយប៉ែត មាន​ក្ដី​រីករាយ​ដោយ ឃើញ​កម្លាំង​នគរ បាល​ផែន​សណ្ដាប់ធ្នាប់​ចរាចរ​ណ៏​ក្រុង​ប៉ោយប៉ែត បាន​ចាប់​គោ​ចំនួន​ពីរ​ក្បាល ក្នុង ចំណោម​៣​ក្បាល ដែល​តែងតែ​ដើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ដែល​នឹង​អាច​បង្ក​គ្រោះថ្នាក់ ចរ​ចរណ៍ ជា យថាហេតុ ខណៈ​គោ​ទាំងនោះ​មាន​ភាព​ផ្អើល​រត់ ដោយសារ​ស្នូរ​សំលេង​រំពង​លាន់លឺ​ខ្លាំងៗ ម្យ៉ាង ទៀត​ពួក គាត់ លើកឡើងថា គី​វា​ធ្វើ​ឧ្យ​បាត់បង់​សោ​ភ​ណ័​ភាព​ក្រុង ព្រោះ​ក្រុង​ប៉ោយប៉ែត គី​ក្រុង​មួយ មាន​សារៈសំខាន់ ដ៏​មាន​សក្តានុពល​ទាំង​វិស័យសេដ្ឋកិច្ច និង​ទេសចរណ៍ គឺមាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ធ្វើដំណើរ​ឆ្លង កាត់​មកពី​ប្រទេស​ថៃ ឆ្ពោះទៅកាន់​ទីប្រជុំជន​នានា និង​ទៅ​រាជធានី​ភ្នំពេញ​។​

​ពួកគាត់​បញ្ជាក់ថា សត្វពាហនៈ​គី​ជា​សត្វ​ចឹ​ញ្ចឹ​ម​មាន​ទ្រុង និង​មាន​ម្ចាស់​មិនគួរ​បណ្ដោយ​ឧ្យ ដើរ តាម​ទី​សារ​ធារ​ណៈ​ជាន់​ដំណាំ​និង​ស៊ី​ដំណាំ​ប្រជាពលរដ្ឋ​ដែល​ពួកគាត់​ដាំ​នៅតាម​លំនៅដ្ឋាន និង​ចំការ គួ​តែ​សមត្ថកិច្ច ឬ​អា​ជ្ងា​ធរ​ចាត់វិធានការ​ណាមួយ​ឧ្យ​សមស្រប​ទៅតាម​ច្បាប់​ដែល​ប្រមុខ​រាជរដ្ឋាភិបាល បានចែង​។ ម្យ៉ាងទៀត​គេ​សង្កេតឃើញ​សត្វពាហនៈ​ជាច្រើន​កំពុងតែ​ដើរ​លុកលុយ នៅតាម​បណ្ដា​ភូមិ មួយចំនួនទៀត​ពេញទី​ក្រុង​ប៉ោយប៉ែត បើទោះជា​កន្លងមក រដ្ឋបាល​ក្រុង​បានធ្វើ​សេចក្ដីប្រកាស ឬក៏ ហៅ​ម្ចាស់​សត្វ​ទាំងនោះ មក​អប់រំ​ក៏ដោយ​តែ​ម្ចាស់​សត្វពាហនៈ​ទាំងអស់នោះ បីដូច​ជា​មិន​អើពើ​សោះ​។​

​លោក ឈឿន ប៊ុន​ថា​នាយផ្នែក​ចរាចរណ៍ ក្រុង​ប៉ោយប៉ែត ប្រាប់ថា គោ​ដែល​កម្លាំង​លោក​ចាប់ នោះ ចំនួន​ពីរ​ក្បាល មេ​១ និង​កូន​១ ហើយ​ការចាប់​នោះ យក​វា​មក​រក្សារ​ទុក​នៅ​ទីស្នាក់ការ​អធិការ​ក្រុង ប៉ោយប៉ែត ដើម្បី​ឧ្យ​ម្ចាស់​ចេញមុខ និង​ធ្វើ​កិច្ចសន្យា​ជា​លើកទីមួយ បើ​មិន​ព្រម​អនុវត្ត​ន៏​តាម​មន្ត្រី​ជំនាញ​
​លោក និង​សុំ​គោល​ការ​ពី​ថ្នាក់លើ​ព្រមាន និង​ផាកពិន័យ​ម្ចាស់​គោ​ទៅតាម​ផ្លូវច្បាប់​។ លោក​បន្ត ថាៈ ចំពោះ​សត្វពាហនៈ​ដែល​តែងតែ​ដើរ​នៅតាម​ភូមិ និង​បង្ករ​ផលប៉ះពាល់​ដំណាំ​អ្នកស្រុក​នោះ លោក និង​ធ្វើ​បន្តបន្ទាប់​នៅ​ថ្ងៃ​ខាងមុខ ព្រោះ​មិនមែន​ត្រឹមតែ​សោ​ភ័​ណ្ឌ​ភាព​ទីក្រុង​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​រក្សា សុវត្ថិភាព ដែល​អាច​បង្កឡើង​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ផងដែរ​៕​

កម្ពុជា ផ្លាស់ប្តូរ និង​តែងតាំង​ឯកអគ្គរាជទូត និង​មន្ត្រីការទូត​ជាន់ខ្ពស់​ចំនួន​២២​រូប​

​ភ្នំពេញ ៖ ដោយ​យោងតាម​លិខិតស្នើរ​សុំ​របស់​ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីការបរទេស និង​ដោយមាន​ចំណារ​យល់ព្រម​ពី សម្តេចនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន ចុះ​ថ្ងៃទី ២១ ខែឧសភា ឆ្នាំ​២០១៨​នេះ គឺ ឯកអគ្គរាជទូត និង​មន្ដ្រីការទូត​ជាន់ខ្ពស់​មួយចំនួន​ត្រូវបាន​ផ្លាស់ និង​តែងតាំង​ដំណែង​ថ្មី​។

​សូម​អាន​សំណើរ​របស់​ឯកឧត្តម​ទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន ទៅកាន់​សម្តេចនាយករ​ដ្ឋ​មន្ដ្រី និង​ដែល​ត្រូវបាន​សម្តេចនាយក​រដ្ឋមន្ដ្រី​ចារ​យល់ព្រម​ដូចខាងក្រោម ៖​

ក្រសួង​ព័ត៌មាន ក្រើនរំលឹក​ប្រព័ន្ធ​ផ្សព្វផ្សាយចៀសវាង​ប៉ះពាល់​ព្រះមហាក្សត្រ និង​សន្តិសុខ​ជាតិ​

​ភ្នំពេញ ៖ ក្រសួង​ព័ត៌មាន នៅ​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៨ នេះ បាន​ជូនដំណឹង​ដល់​ម្ចាស់ ស្ថានីយ វិទ្យុ​-​ទូរទស្សន៍ ចាងហ្វាង​សារព័ត៌មាន និង​ម្ចាស់​គេហទំព័រ​ផ្សព្វផ្សាយ​ទាំងអស់ ចៀសវាង ដក ស្រង់ ខ្លឹមសារ សារ​ជា​អក្សរ សំឡេង រូបភាព វីដេអូ ពី​ប្រភព​នានា​មក​ផ្សព្វផ្សាយ ឬ​ផ្សាយ​បន្ដ ដែល​ធ្វើ ឱ្យ​ប៉ះពាល់​ដល់ ព្រះរាជ​កិ​ត្ដិ​យស​របស់​ព្រះមហាក្សត្រ និង​សន្ដិសុខ​ជាតិ​របស់​កម្ពុជា​។​

​ក្នុង​លិខិត​របស់​ក្រសួង​ព័ត៌មាន ចុះហត្ថលេខា​ដោយ ឯ​.​ឧ អ៊ុក ប្រាថ្នា រដ្ឋលេខាធិការ​ក្រសួង ព័ត៌មាន បាន​ក្រើនរំលឹក​ឲ្យ​មាន​ការគោរព​វិជ្ជាជីវៈ គោរព​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់​បុគ្គ​ល ជា ពិសេស​អង្គ​ព្រះមហាក្សត្រ ដែល​ត្រូវបាន​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។
​ក្នុង​លិខិត​ដដែល​របស់ ឯ​.​ឧ អ៊ុក ប្រាថ្នា បាន​លើកឡើងថា ​៖ ​

ប្រជាជន​ចិន​ជាប់​ព្រំដែន​កូរ៉េខាងជើង ស្វាគមន៍​ការបិទ​ទីតាំង​សាកល្បង​នុយក្លេអ៊ែរ​

​កូរ៉េ ៖ ប្រជាជន​នៅ​ទីក្រុង​កំពង់ផែ ប្រទេស​ចិន ជាប់​ព្រំដែន ជាមួយ ប្រទេស​កូរ៉េខាងជើង មានប្រតិកម្ម​ដោយ​វិជ្ជមាន ចំពោះ​ផែនការ របស់​ប្រទេស​កូរ៉េខាងជើង ដើម្បី​បិទ ទីតាំង សាកល្បង​នុយក្លេអ៊ែរ របស់ខ្លួន​។ ប្រទេស​កូរ៉េខាងជើង បានប្រកាសថា និង​ប្រើប្រាស់ គ្រឿងផ្ទុះ ដើម្បី​បិទ ផ្លូវ​រូង​ក្រោម​ដី​នៃ​ទីតាំង​សាកល្បង​នុយក្លេអ៊ែរ​។ ទីក្រុង​ព្យុងយ៉ាង បាន​អញ្ជើញ ក្រុមអ្នកកាសែត​អន្តរជាតិ ដើម្បី​អង្កេត​ពី​ការបំផ្លាញ ដោយ​គ្រឿងផ្ទុះ នៃ​ទី តាំង ពុង​យេ​រី ។

​នៅលើ​ដង​ទន្លេរ យ៉ា​លូ ក្នុង​ទីក្រុង​ដាង​ដុង ដែលជា​គោលដៅ​ទេសចរ​ណ៏ ដ៏​មាន​ប្រជា​ប្រី​យ​សំរាប់​អ្នក​ទាំងឡាយណា​ដែលមាន​បំណង​ទស្សនា​រដ្ឋ​នៃ​ប្រទេស​កូរ៉េ​ខាង ជើង ពី​ផ្នែក​ម្ខាង ដែល​ប្រជាជន​ក្នុង​តំបន់​អាច​មើលឃើញ​ការបិទ​ទីតាំង​សាកល្បង​នុយ ក្លេ​អ៊ែរ របស់​ប្រទេស​កូរ៉េខាងជើង​។

​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ ប្រទេស​កូរ៉េខាងជើង បាន​ពន្យា​ពេល​កិច្ចពិភាក្សា​ជាមួយ​ទីក្រុង​សេ​អ៊ូ​ល ប្រទេស​កូរ៉េខាងត្បូង ដោយបាន​ឡើង ឡើង​ពី សកម្មភាព​សមយុទ្ធ​ដែនអាកាស រវាង​ប្រទេស​កូរ៉េខាងត្បូង និង​សហរដ្ឋអាមេរិក ដែល​ធ្វើ​ឲ្យ​ប្រទេស​កូរ៉េខាងជើង​មិន​ពេញចិត្ត​៕​

៧​នាក់​ស្លាប់ ដោយ​ការ​បំផ្ទុះ​គ្រាប់បែក​ក្នុង​រថយន្ត​នៅ​តំបន់ បែង​ហ្គា​ហ្សី ប្រទេស​លី​ប៊ី​

​លី​ប៊ី ៖ មន្ត្រី​មន្ទីរពេទ្យ​បាន​និយាយថា យ៉ាងហោចណាស់ មនុស្ស​៧​នាក់​ស្លាប់ និង​១០​នាក់ រងរបួស នៅពេល​គ្រាប់បែក​ក្នុង រថយន្ត ត្រូវបាន​បំផ្ទុះ នៅលើ​ដងផ្លូវ​ដ៏​មមាញឹក​មួយ នៅ កណ្តាល​ទីក្រុង បែង​ហ្គា​ហ្សី ប្រ ទេស លី​ប៊ី ភាគ​ខាងកើត​។

​គ្រាប់បែក​ត្រូវបាន​បំផ្ទុះ ខាងក្រោយ​សណ្ឋាគារ ទី​បេស​ស្ទី ជា​សណ្ឋាគារ​ធំ​បំផុត​នៅ​ទីក្រុង​នេះ ដែល​អាច​មើល ឃើញ សមុទ្រ​ម៉េ​ឌី​ទែ​រ៉ា​ណេ ដែល​សណ្ឋាគារ​នេះ​ស្ថិត​លើ​ដងផ្លូវ ដែល​ប្រជាជន​កំពុង ដើរ លំហែរ ។

​គ្មាន​ព័ត៌មាន​លំអិត ស្តីពី​ការ​បំផ្ទុះ​គ្រាប់បែក ដែល​ទទួលបាន​ភ្លាមៗ​នៅឡើយ ។ នៅក្នុង​ហេតុ​ការ​ណ៏​នេះ រថយន្ត​៨​គ្រឿង ដែល​បាន​ចត នៅលើ​ដងផ្លូវ ត្រូវបាន​បំផ្លាញ​។ បេង​ហ្គា​ហ្សី ជាទី​ក្រុង​ធំ​បំផុត​ទី​២​របស់​ប្រទេស​លី​ប៊ី គ្រប់គ្រង​ដោយ​កងទ័ព​ជាតិ​លី​ប៊ី ជា កងកម្លាំង មាន​អាទិភាព ក្នុងប្រទេស​លី​ប៊ី ភាគ​ខាងកើត ដឹកនាំ​ដោយ មេបញ្ជាការ ខា​លី​ហ្វា​ហា​ហ្វ​តា​៕​

ចិន​សន្យា​សហការជាមួយ អាល្លឺម៉ង ដើម្បី​ជំរុញភាររីកចម្រើនថ្មី​

​ចិន ៖ ប្រធានាធិបតី​ចិន លោក ហ្សី ជីន​ពីង បាន​ជួប​ជាមួយ អធិការបតី​អាល្លឺម៉ង់ លោក ស្រី អង់​ជែ​ឡា​មឺ​គែល នៅ​សាល​ប្រជាជន​ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​។ មេដឹកនាំ ទាំង ពីរ បាន​ពិភាក្សា​ពី​ទំនាក់ទំនង​ទ្វេរ​ភាគី ពាណិជ្ជកម្ម​អន្តរជាតិ កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ អ៊ីរ៉ង់ និង​បញ្ហា​ផ្សេងៗ​មួយចំនួនទៀត​។

​ប្រធានាធិបតី ហ្សី ជីន​ពីង និយាយថា ចាប់តាំងពី ប្រទេស​ចិន និង​អាល្លឺម៉ង់ បាន​ជម្រុញ​ទំនាក់ទំនង ដល់​ភាពជា​ដៃគូ យុទ្ធសាស្ត្រ​គ្រប់​ជ្រុង ជ្រោយ ក្នុង​ឆ្នាំ​២០១៤​មក ទំនាក់ទំនង​បាន​ឈានដល់​កំរិត​ខ្ពស់​ថ្មី​មួយ​។ លោក​ហ្សី ជីន​ពីង បាន​អំពាវនាវ ដល់​ប្រទេស​ចិន និង​អាល្លឺម៉ង់ ក្លាយជា​អ្នក​បង្ហាញ​នៃ​កិច្ចសហប្រតិបត្តិការ និង​លទ្ធផល​ឈ្នះ​ឈ្នះ ជា​មេដឹកនាំ​នៃ​ទំនាក់ទំនង​អឺរ៉ុប​-​ចិន ជា​អ្នក​ជម្រុញ​នៃ ទំនាក់ទំនង អន្តរជាតិ​នៃ​បែបផែន​ថ្មី ។

​លោកស្រី មឺ​គែល និយាយថា ប្រទេស​អាល្លឺម៉ង់ មាន​ឆ​ន្ទះ​ចាប់ យក​ឱកាស​នៃ​ការបើកចំហរ​របស់​ប្រទេស​ចិន ដើម្បី​ពង្រីក ពាណិជ្ជកម្ម និង​កិច្ច​សហ ប្រតិបត្តិការ វិនិយោគ រវាង ប្រទេស​អាល្លឺម៉ង់ និង​ចិន និង​ពង្រឹង​ការផ្លាស់ប្តូរ​ប្រជាជន និង​ប្រជាជន​។

​លោកស្រី មឺ​គែល បាន​អមដំណើរ​ដោយ គណៈប្រតិភូ​ពាណិជ្ជកម្ម មកកាន់​ប្រទេស​ចិន ហើយ​នេះ​គឺជា​ដំណើរ​ទស្សនកិច្ច​លើក​ទី ១១ មកកាន់​ប្រទេស​ចិន ចាប់តាំងពី ឡើងកាន់តំណែង​ជា​អធិការបតី ក្នុង​ឆ្នាំ​២០០៥៕​

គណៈរដ្ឋមន្ត្រី​អនុម័ត​គាំទ្រ​សេចក្តីព្រាង​ ច្បាប់​ចំនួន​៣ និង​សំណើរ​សង់​រោងចក្រ​ផលិត​អគ្គិសនីចំនួន២

​ភ្នំពេញ ៖ សេចក្តីព្រាងច្បាប់​ចំនួន​៣ និង​សំណើរ​សង​សង់រោង​ចក្រ​ផលិត​អគ្គិសនី នៅ​ខេត្ត ព្រះសីហនុ និង​កំពង់ស្ពឺ ត្រូវបាន​គណៈរដ្ឋមន្ត្រី​សម្រេច​អនុម័ត និង​គាំទ្រ​អស់ហើយ នៅក្នុង​កិច្ចប្រជុំ គណៈ រដ្ឋ មន្ត្រី​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី ២៥ ខែឧសភា ឆ្នាំ​២០១៨​នេះ​។​

​សេចក្តីព្រាងច្បាប់​ដែល​គណៈរដ្ឋមន្ត្រី​បានអនុម័ត​នា​ព្រឹក​នេះ​រួមមាន​៖
១៖ សេចក្តីព្រាងច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា​៨៧ ចំណងជើង​ចំណុច «​គ​» នៃ​ផ្នែក​ទី​៣ ជំពូក​ទី​៤ មាត្រា​៨៩ មាត្រា​៩០ មាត្រា​៩១ មាត្រា​៩៤ មាត្រា​១១០ មាត្រា​១២០ និង​មាត្រា​១២២ នៃ​ច្បាប់​ស្តីពី​ការងារ​ដែល​ត្រូវ​ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ ជ​ស​/​រកម​/០៣៩៧/០១ ចុះ​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​១៩៩៧​។ ២៖ សេចក្តីព្រាងច្បាប់​ស្តីពី​ប្រាក់​ឈ្នួល​អប្បបរមា​។​

៣៖ សេចក្តីព្រាងច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា​៣ មាត្រា​៦ មាត្រា​៧ មាត្រា​៨ មាត្រា​៩ មាត្រា​១១ មាត្រា​១២ ចំណងជើង​ជំពូក​ទី​៤ មាត្រា​១៦ មាត្រា​១៩ មាត្រា​២៦ មាត្រា​៥០ មាត្រា​៥១ មាត្រា​៥២ មាត្រា​៥៣ មាត្រា​៥៤ មាត្រា​៥៥ មាត្រា​៥៦ មាត្រា​៥៧ មាត្រា​៥៨ មាត្រា​៥៩ មាត្រា​៦៥ មាត្រា​៦៦ មាត្រា​៦៧ និង​មាត្រា​៦៨ នៃ​ច្បាប់​ស្តីពី​ស្តង់ដា​កម្ពុជា ដែល​ត្រូវ​ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ នស​/​រកម​/០៦០៧/០១៣ ចុះ​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០០៧​។​

​ក្រៅពី​សេចក្តីព្រាងច្បាប់​ទាំង​៣​ខាងលើ គម្រោង​វិនិយោគ​សាងសង រោងចក្រ​ផលិត​អគ្គិសនី ដុត​ធ្យូងថ្ម អានុភាព​៧០០ មេ​ហ្គា​វ៉ា​ត់ នៅ​ខេត្ត​ព្រះសីហនុ និង​គម្រោង​វិនិយោគ​សាងសង​រោងចក្រ ផលិត​អគ្គិសនី ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​អានុភាព​៦០ មេ​ហ្គា​វ៉ា​ត់ នៅ​ខេត្តកំពង់ស្ពឺ ក៏ត្រូវ​បាន​គណៈ រដ្ឋមន្ត្រី អនុម័ត​យល់ព្រម​ផងដែរ​៕​

ជប៉ុន គាំទ្រ​ការបន្ត​ដាក់​សម្ពាធ​លើ​កូរ៉េខាងជើង បន្ទាប់ពី​លុបចោល​កិច្ចប្រជុំ​កំពូល​

​ជប៉ុន ៖ លោក យូ​ស៊ី​ហ៊ី​ត ស៊ូ​ហ្គា Yoshihide Suga ប្រធាន​រដ្ឋមន្ត្រី​គណៈរដ្ឋមន្ត្រី​ជប៉ុន បាន​ប្រាប់ ក្រុម​អ្នកសារព័ត៌មាន​ថា ការបន្ត​ដាក់​សម្ពាធ និង​ការដាក់ទណ្ឌកម្ម ទៅលើ​ប្រទេស​កូរ៉េខាងជើង គឺជា​រឿង​ចាំបាច់​នៅពេលដែល​កិច្ចប្រជុំ​កំពូល​នេះ ត្រូវបាន​លុបចោល​។​

​លោក​បាន​និយាយថា កិច្ចប្រជុំ​កំពូល ចាំបាច់​ដើម្បី​នាំមក​នូវ​ការរីកចម្រើន ក្នុង​បញ្ហា​នុយក្លេអ៊ែរ​។ ដោយ​គាំទ្រ​ការលុបចោល​កិច្ចប្រជុំ​កំពូល របស់​ប្រធានាធិបតី​អាមេរិក លោក​ដូ​ណា​ល់ ត្រាំ លោក ស៊ូ​ហ្គា បាន​និយាយថា ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ ត្រូវតែ​បន្ត​អនុវត្ត​ន៏​។​

​គួរ​បញ្ជាក់ថា កាលពី​ម្សិលមិញ លោក ត្រាំ បាន​សរសេរ​លិខិត ទៅកាន់​លោក​គីម ជុង​អ៊ុន ដើម្បី​ប្រកាស​ដកខ្លួន ពី​កិច្ចប្រជុំ​ជា​លើកដំបូង​រវាង​ប្រធានាធិបតី​អាមេរិក និង​មេដឹកនាំ​កូរ៉េខាងជើង ក្នុងប្រទេស​សឹង្ហ​បុរី នៅ​ថ្ងៃទី 12 ខែមិថុនា​៕​

​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​អនុម័ត​យល់ព្រម​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​ប្រាក់​ឈ្នួល​អ​ប្បរមា​

​ភ្នំពេញ ៖ ក្នុងចំណោម​របៀបវារៈ​សំខាន់ៗ ដែល​ត្រូវបាន​លើក​យកមក​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​គណៈ​រដ្ឋ មន្ត្រី នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ សេចក្តីព្រាងច្បាប់ «​ស្តីពី​ប្រាក់​ឈ្នួល​អ​ប្បរមា​» ត្រូវបាន អនុម័ត​ទាំងស្រុង ដោយ​មិនមាន​ការកែប្រែ​នោះឡើយ​។

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា រួម​និង មន្ត្រី ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល បាន​បើក​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី នៅ​ព្រឹក​ថ្ងៃទី​២៥ ខែឧសភា នេះ ដោយ​កំណត់​យក​របៀបវារៈ​សំខាន់​ចំនូ​ន​៤ រួម​និង​បញ្ហា​មួយចំនួនទៀត មក​ពិភាក្សា ដើម្បី​កែ សម្រួល និង អនុម័ត ក្នុងនោះ សេចក្តីព្រាងច្បាប់​ស្តីពី​ប្រាក់​ឈ្នួល​អប្បបរមា​។
​សូមបញ្ជាក់ថា ក្នុងចំណោម​របៀបវារៈ​ទាំងនេះ សេចក្តីព្រាងច្បាប់ «​ស្តីពី​ប្រាក់​ឈ្នួល​អ​ប្បរមា​» ត្រូវបាន កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី អនុម័ត​ទាំងស្រុង​ដោយ​មិនមាន​ការកែប្រែ​នោះឡើយ​។

បើតាម ឯកឧត្តម ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា បាន​បញ្ជាក់ថា សេចក្តីព្រាង ច្បាប់​ស្តីពី​ប្រាក់​ឈ្នួល​អប្បបរមា មាន​គោលបំណង និង​គោលដៅ ដូចជា ៖

– ការលើកកម្ពស់​ជីវភាព​រស់នៅ​សមរម្យ ថ្លៃថ្នូរ បង្កើត​ឱកាស​ការងារ និង​បង្កើន​ផលិតភាព​របស់ កម្មករនិយោជិត​។
– ជម្រុញអោយមាន​បរិយាកាស​វិនិយោគ និង​ធុរកិច្ច​កាន់តែ​ប្រសើរ ប្រកបដោយ​ភាព ទាក់ទាញ​។

– ធានា​ការកំណត់​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​ជន​ទាំងឡាយ ដែល​ស្ថិតនៅ ក្រោម បទ​ប្បញ្ញត្តិ នៃ​ច្បាប់​ស្តីពី​ការងារ​។​
– បង្កើត​នីតិវិធី​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​តាមបែប​វិទ្យាសាស្ត្រ ដោយ​ផ្អែកលើ លក្ខណៈវិនិច្ឆ័យ បែប​សង្គម និង​សេដ្ឋកិច្ច​។
– បង្កើត​ក្រុម​ប្រឹក្សាជាតិ​ប្រាក់​ឈ្នួល​អប្បបរមា ដើម្បី​ជា​យន្តការ​ត្រីភាគី​សម្រាប់ សិក្សា​ស្រាវជ្រាវ និង​ផ្តល់​អនុសាសន៍​អំពី​ប្រាក់​ឈ្នួល​អប្បបរមា និង​អត្ថប្រយោជន៍ ផ្សេងៗ​របស់​ជន​ទាំងឡាយ ដែល ស្ថិតនៅក្រោម​បទ​ប្បញ្ញត្តិ នៃ​ច្បាប់​ស្តីពី​ការងារ​។

​គួរ​បញ្ជាក់ថា សេចក្តីព្រាងច្បាប់​ស្តីពី​ប្រាក់​ឈ្នួល​អប្បបរមា ត្រូវបាន​រៀបចំតាក់តែង​នៅ​ដើម ឆ្នាំ ២០១៦ ដោយ​សេចក្តីព្រាងច្បាប់​នេះ ត្រូវបាន​ដាក់ជូន​កិច្ចប្រជុំ​ត្រីភាគី​ពិភាក្សា ដើម្បី​ធានា ដំណើរ ការ​យន្ត​ការកំណត់​ប្រាក់​ឈ្នួល​អប្បបរមា​។ ច្បាប់​នេះ គឺមាន​វិសាលភាព​គ្របដណ្ដប់​លើស សហគ្រាស ឬ​គ្រឹះស្ថាន និង​ជន​ទាំងឡាយ​ដែល​ស្ថិតនៅក្រោម​បទ​ប្បញ្ញត្តិ នៃ​ច្បាប់​ស្តីពី​ការងារ​៕​

ឆ្លង​ចរន្តអគ្គិសនី​ឆេះ​បង្គោល​ភ្លើង​ក្បែ​ងរ​បង​ក្រសួងមហាផ្ទៃ ផ្អើស​ម​ត្ថ​កិច្ច​ប្រើ​រថយន្ត​បាញ់​ទឹក​១​ឡាន​រលត់ទៅវិញ​

​ភ្នំពេញ​៖ បង្គោល​ភ្លើង​មួយ​ដើម​បាន​ឆ្លង​ចរន្តអគ្គិសនី​បាន​ឆាបឆេះ​បង្គោល​ភ្លើង​បង្កអោយមាន​ការភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច ទាំង​ក្នុង​ក្រសួង និង​សមត្ថកិច្ច​មូលដ្ឋាន ប្រជាពលរដ្ឋ​បាន​រាយការណ៍​ទៅ បុគលិក​គមនាគមន៍​ដើម្បី​ធ្វើការ​ផ្តាច់​ចរន្ត​ប្រព័ន្ធ​ភ្លើង​ភ្លាមៗ និង​បាន​ហៅ​រថយន្ត​ពន្លត់​អគ្គិ​ភ​យ័រ​បស់​អគ្គ​ដ្ន​ង​ការ​នគរបាលជាតិ​ធ្វើ​ការបាញ់​ពន្លត់​ទាន់ពេលវេលា ទើប​មិន​បង្កអោយមាន​ការ​រាលដាល ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​មុង​១៤​និង​១០​នាទី​ថ្ងៃទី​២៥​ខែឧសភា​ឆ្នាំ​២០១៨ ជាប់​នឹង​របង​ក្រសួងមហាផ្ទៃ ស្ថិតនៅក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​ក្រោយពេល​ភ្លើង​បាន​រលត់ទៅវិញ​ដោយបាន​បាញ់​ទឹក​អស់​១​រថយន្ត ស​ភ្ភារៈ​ដែល​រង​ការខូចខាត​ប្រអប់​ភ្លើង​មួយ​ដើម តែ​មិន​បង្ក​រាលដាល់​និង​គ្មាន​អ្នករងរបួស​ទេ ចំណែក​ប្រព័ន្ធ​ភ្លើង​ខាង​ទូរគមនាគមន៍​ជាតិ​កម្ពុជា​បាន​ចុះ​រៀបចំ​ប្រព័ន្ធ​ភ្លើង​អោយ​ដំណើរការ​ឡើងវិញ​៕

អ​តី​នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី ថ្លែងថា ការស៊ើបអង្កេត​បានបញ្ចប់​

ម៉ាឡេស៊ី ៖ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ដែល​ត្រូវ​បណ្តេញ​ពី​តំណែង លោក ណា​ជីព​រ៉ា​ហ្សា​ក់ បាន និយាយថា លោក បានផ្តល់​សេចក្តី​ថ្លែង​ការ​ណ៏​គ្រប់គ្រាន់ អំពី ការផ្ទេរ​ប្រាក់ ចំនួន 10.6 លាន​ដុល្លារ ដ៏​អាថ​កំបាំង​ចូលទៅក្នុង​គណនេយ្យ​ផ្ទាល់ខ្លួន​របស់លោក បន្ទាប់ពី​រយៈពេល ៩ ម៉ោង នៃ​ការសាកសួរ ដែល​បាន​ធ្វើឡើង​រយៈពេល​២​ថ្ងៃ​។

​ចំនួន​ទឹកប្រាក់​នេះ គ្រាន់តែ បង្ហាញ ពី​ប្រភាគ​នៃ​ប្រាក់​រាប់ពាន់​លាន​ដុល្លារ​ដែល​តាម​ការចោទប្រកាន់ ត្រូវបាន​ផ្ទេរ​មកពី មូលនិធិ​រដ្ឋ វ័ន​ម៉ា​ឡេ​ស៊ា ឌី​វែ​ល​ឡុ​ប​មឹន បឺ​ហាត (1Malaysia Development Berhad) ឬ 1MDB ដែលជា​មូលនិធិ​រដ្ឋ បង្កើតឡើង​ដោយ លោក ណា​ជីព​រ៉ា​ហ្សា​ក់ ជា​រឿងអាស្រូវ​មួយ ហើយក៏​ជាហេតុ​ផល​ដ៏​សំខាន់ ដែល​អ្នកបោះឆ្នោត​បោះបង់​លោក ក្នុងការ​បោះឆ្នោត កាលពី​ថ្ងៃទី​៩ ខែឧសភា​កន្លងទៅនេះ​។

​ការស៊ើបអង្កេត នៅ​ស​ប្តា​ហ៏​នេះ គឺជា​ការបន្ត​ការ ស៊ើបអង្កេត​មួយ ដែល​បានចាប់ផ្តើម​ត្រឡប់​ទៅរក​ឆ្នាំ ២០១៥​។ ការផ្តោត​ជាសំខាន់​នៃ​ការ ស៊ើបអង្កេត គឺ​លើ​ការផ្ទេរ​ប្រាក់​ជាង ១០​លាន​ដុល្លារ ពី ក្រុមហ៊ុន SRC International ចូល ទៅ​គណនេយ្យ​របស់លោក ណា​ជីព​។

​ក្រុមហ៊ុន SRC ត្រូវបាន​បង្កើតឡើង ក្នុង​ឆ្នាំ​២០១១ ដោយ​រដ្ឋាភិបាល​លោក​ណា​ជីព ដើម្បី​ស្វែងរក ការវិនិយោគ​បរទេស ក្នុង​វិស័យ​ធនធាន ថាមពល ហើយ​គឺជា ផ្នែក​មួយ នៃ មូលនិធិ​រដ្ឋ 1MDB រហូតដល់​អង្គភាព​នេះ ត្រូវបាន​ផ្តូ​រ ទៅកាន់ ក្រសួង​ហិរញ្ញវត្ថុ ក្នុង​ឆ្នាំ​២០១២​។ ទោះជា​យ៉ាងណា លោក ណា​ជីព បា​នប​ដិ សេធ យ៉ាង​រឹងប៉ឹង ចំពោះ​ការធ្វើ​ខុស​ណាមួយ ចំពោះ មូលនិធិ​រដ្ឋ 1MDB៕

តារាភាពយន្ត​បូលីវូត ជនជាតិ​ឥណ្ឌា អំពាវនាវ​ឲ្យ​បង្កើន​ការគាំទ្រ​ជនភៀសខ្លួន​រ៉ូ​ហ៊ី​ន​យ៉ា​

​ឥណ្ឌា ៖ តារាភាពយន្ត​បូលីវូត និង​ជា​អគ្គរដ្ឋទូត​សុ​ច្ឆ័​ន្ទះ​អង្គការ​យូ​ណេ​សេ​ហ្វ UNICEF នាង ព្រី​យ៉ាន​កា​ចូ​ប្រា បាន​អំពាវនាវ​សុំ​ឲ្យ សហគម​ន៏​អន្តរជាតិ បង្កើន​ការគាំទ្រ ស្ត្រី​និង​កុមារ ជនជាតិ​រ៉ូ​ហ៊ី​ន​យ៉ា ដែល​បាន​ភៀសខ្លួន​ចូលទៅ​កាន់​ប្រទេស​បង់​ក្លា​ដេ​ស គេច​ចេញពី​ការ បង្ក្រាប​ដោយ​យោធា ក្នុងប្រទេស​មី​យ៉ាន់​ម៉ា​។

​តារាភាពយន្ត​ឥណ្ឌា នាង​ចូ​ប្រា ត្រូវបាន​គេ ស្គាល់ តាមរយៈ​ការសម្តែង​ភាពយន្ត​ជាច្រើន​រឿង បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌ មាន បន្ទាប់ពី ធ្វើដំណើរ​ទស្សនកិច្ច​ទៅកាន់ ជំរុំ​ជនភៀសខ្លួន គូ​ទូ​បា​ឡុង បា​លូក​ហា​លី ក្នុង​តំបន់​ខុ​ក​បា​សា ប្រទេស​បង់​ក្លា​ដេ​ស​។

​តារាភាពយន្ត​ស្ត្រី​វ័យ​៣៥​ឆ្នាំ​រូបនេះ បាន​ជំរុញ ឲ្យ សហគម​ន៏ អន្តរជាតិ ដោះស្រាយ​បញ្ហា​កុមារ​ជនជាតិ​រ៉ូ​ហ៊ី​ន​យ៉ា ដែល​កំពុង​រស់នៅ​គ្មាន សិទ្ធ​ជា​មូលដ្ឋាន​ក្នុងការ​ទទួល​អាហារ ទឹកស្អាត ទីជម្រក ការសិក្សាអប់រំ និង​អនាម័យ​ឲ្យ បាន​សមរម្យ​។ ការឆ្លើយតប​របស់​យោធា ទៅនឹង​ការវាយប្រហារ​ដោយ​ក្រុម​ប៉ះ​បោ លើ ប៉ុ​ស្ត៏​ប៉ូលីស និង​មូលដ្ឋាន​កងទ័ព​មួយកន្លែង នៅ​រដ្ឋ​រ៉ា​ខា​ញ​ភាគ​ខាងជើង កាលពី​ខែសីហា ឆ្នាំ​កន្លងទៅ បាន​ជម្រុញ​ឲ្យ ជន​មូស្លីម រ៉ូ​ហ៊ី​ន​យ៉ា ជិត​៧​សែន​នាក់ ឆ្លងកាត់​ព្រំដែន ចូល ទៅកាន់​ប្រទេស​បង់​ក្លា​ដេ​ស​ដែល​ភាគច្រើន កំពុង​ចោទប្រកាន់​កងកម្លាំង​សន្តិសុខ ពីបទ កាប់សម្លាប់ រំលោភ និង​ដុត​ផ្ទះ​នៅក្នុង​ភូមិ​។

​កាលពី​ខែ​មិនា អង្គការសហប្រជាជាតិ បាន អំពាវ​សុំ​ថវិកា ចំនួន ៩៥១​លាន​ដុល្លារ ដើម្បី​ជួយ ជនភៀសខ្លួន​រ៉ូ​ហ៊ី​ន​យ៉ា រយៈពេល​ពេញ មួយឆ្នាំ ប៉ុន្តែ​វា​នៅតែ តិចជាង​២០​ភាគរយ ដែល​បានផ្តល់​មូលនិធិ​៕

សមត្ថកិច្ច​ចម្រុះ​ចុះ​ពិនិត្យ​ទីតាំង​រុករក​រ៉ែ​មាស​ចិន​មួយកន្លែង សង្ស័យ​បង្ហូរ​សំណល់​គីមី​ចូល​ទឹក​ព្រែក

​មណ្ឌលគិរី ៖ សេចក្តីរាយការណ៍​បឋម​បានឱ្យដឹងថា គិត​ត្រឹម​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៨ នេះ កម្លាំង​ជំនាញ​ចម្រុះ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ក្រសួងបរិស្ថាន ក្រសួង​រ៉ែ នឹង​ថាមពល រួមជាមួយ​អាជ្ញាធរខេត្ត​-​ស្រុក​ប្រមាណ​ជិត១០០​នាក់ កំពុងធ្វើដំណើរ​ចុះទៅពិនិត្យ​ស្រាវជ្រាវ​ករណី​ក្រុមហ៊ុន​រ៉ែ​មាស​ចិន រ៉ុង ឆេង ស្ថិតនៅ​ភូមិ​ពូ​ទុង ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា ។​

​សេចក្តីរាយការណ៍​បន្ត​ថា ការចុះទៅ​របស់​កម្លាំង គឺ​បន្ទាប់ពី​សង្ស័យថា បាន​បង្ហូរ​កាកសំណល់​គីមី​ចូលទៅ​ប្រភពទឹក​ធម្មជាតិ បង្កឱ្យមាន​ការប៉ះពាល់​សុខភាព​ប្រជា​ពល​ដ្ឋ និង​ពិនិត្យ​ដោះស្រាយ​លើ​ករណី​ក្រុមហ៊ុន​រំលោភ​យក​ដី​
​សហគមន៍​ចុង​ផ្លាស់ ៕

លួច​រថយន្ត​ពី​​ភ្នំពេញ​ទៅ​ជាប់អន្ទាក់​ប៉ូលិស​នៅ​ខេត្តព្រៃវែង​

​ព្រៃវែង ៖ ករណី​ចោរលួច​រថយន្ត​ម៉ាក HYBRIDPRIUS ១​គ្រឿង​ពី​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​២៣​ខែឧសភា​ឆ្នាំ​២០១៨ ត្រូវបាន​នគរបាល​ស្រុក​ញ្ជ្រៀ​ច​.​ខេត្តព្រៃវែង ដាក់​កម្លាំង​ចុះ​ត្រួតពិនិត្យ​ស្រាវជ្រាវ​នៅក្នុង​ភូមិសាស្ត្រ​របស់ខ្លួន​គ្រប់គ្រង រហូតដល់​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៨ វេលា​ម៉ោង​១​និង​៤៥​នាទី​រសៀល កម្លាំង​ប៉ុស្តិ៍នគរបាល​ចុង​អំពិល​.​ស្រុក​កញ្ជ្រៀច​បាន​ប្រទះឃើញ​រថយន្ត​ដូច​ភិនភាគ​ខាងលើ​នៅផ្ទះ​របស់​ជនសង្ស័យ​ឈ្មោះ សួង វណ្ណដា ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ​នៅ​ភូមិ​មានជ័យ​.​ឃុំ​ចុង​អំពិល​.​ស្រុក​កញ្ជ្រៀច​កម្លាំង​ក៍​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​យកមក​ប៉ុស្តិ៍​ដើម្បី​សាកសួរ​។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាពថា​រថយន្ត​១​គ្រឿង​នេះ​គឺ​ខ្លួនគេ​បាន​លួច​មកពី​ម្តុំ​ក្រោយ​មន្ទីរពេទ្យ​រុស្សី​.​រាជធានី​ភ្នំពេញ​។ យោងតាម​ចម្លើយសារភាព​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ក៍បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​រួមជាមួយ​វត្ថុតាង​រថយន្ត​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កញ្ជ្រៀច​ដើម្បី​ចាត់ការ​បន្ត​តាម​និតិ​វិធី​ច្បាប់​៕

នេះ​ជា​ឆ្នាំ​ទី​៥ ដែល​ប្រាសាទអង្គរវត្ត​ជាប់​ចំណាត់ថ្នាក់​លេខ​១ ជា​សំណង់​ប្រវត្តិសាស្ត្រដ៏​អស្ចារ្យ​បំផុត

​ភ្នំពេញ ៖ គេហទំព័រ​ដ៏​ល្បីល្បាញ TripAdvisor បានផ្តល់​ចំណាត់ថ្នាក់​លេខ​១​ដល់​ប្រាសាទអង្គរវត្ត​របស់​កម្ពុជា ជា​សំណង់​អច្ឆរិយៈ​ដ៏​មាន​សារៈសំខាន់​ផ្នែក​ប្រវត្តិសាស្ត្រ​អស្ចារ្យ​បំផុត និង​ជា​គោលដៅ​ទេសចរណ៍ ចំណាត់ថ្នាក់​លេខ​១៣​របស់​ពិភពលោក​សម្រាប់​ឆ្នាំ​២០១៨ ។ នេះ បើតាម​ការបញ្ជាក់​ពី​អាជ្ញាធរ​ជាតិ​អប្សរា បានអោយដឹងថា​ក្រោយ​ការចូលរួម​បោះឆ្នោត​ស្ទង់​មតិ​ពី​ភ្ញៀវទេសចរ​រាប់លាន​នាក់​ជុំវិញ​ពិភពលោក​។​

​នេះ​គឺជា​ឆ្នាំ​ទី​៥​ហើយ ដែល​តំបន់​អង្គរ​ត្រូវបាន​ភ្ញៀវទេសចរ​លើ​ពិភពលោក​បោះឆ្នោត​គាំទ្រ ហើយ​ទទួលបាន​ចំណាត់​លេខ​១​ជាប់ៗ​គ្នា​តាមរយៈ​គេហទំព័រ​ដ៏​ល្បីល្បាញ​ផ្សេងៗ​គ្នា ក្នុងនោះ កាលពី​ឆ្នាំ​២០១៤ អង្គរ​បានជា​ប់​ចំណាត់ថ្នាក់​លេខ​១ នៅលើ​គេហទំព័រ ArchaeoMadness ដែល​បាន​យក​តំបន់​បុរាណវិទ្យា និង​ប្រវត្តិសាស្ត្រ​ទាំងអស់​លើ​ពិភពលោក​មក​ប្រៀបធៀប​គ្នា ។

​បន្ទាប់មកទៀត នៅ​ដើមឆ្នាំ​២០១៥ អង្គរ​ទទួលបាន​ចំណាត់ថ្នាក់​លេខ​១​ម្តងទៀត នៅលើ​គេហទំព័រ TripAdvisor ដែលជា​គេហទំព័រ​ដ៏​ពេញនិយម​លើ​ការផ្សព្វផ្សាយ​តំបន់​ទេសចរណ៍​ល្បីៗ​ក្នុង​ពិភពលោក​។ រីឯ​នៅ​ឆ្នាំ​២០១៦ អង្គរ​បាន​បន្ត​ជាប់​លេខ​១ នៅលើ​គេហទំព័រ​របស់​ក្រុមហ៊ុន Lonely Planet ដែលជា​ប្រភព​ផ្សព្វផ្សាយ និង​ជា​ប្រភពព័ត៌មាន​ទេសចរណ៍​ដ៏​ល្បី​មួយ​លើ​ពិភពលោក ដែលមាន​ទាំង​គេហទំព័រ ទស្សនា​វ​ដ្តី និង​សៀវភៅ ជាដើម​។

​ចំណែក​នៅ​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨​នេះ TripAdvisor ក៏បាន​បន្ត​ផ្តល់​ចំណាត់ថ្នាក់​លេខ​១​ដល់​ប្រាសាទអង្គរវត្ត​របស់​កម្ពុជា​ក្នុងឋានៈ​ជា​សំណង់ ដ៏​មាន​សារៈសំខាន់​ផ្នែក​ប្រវត្តិសាស្ត្រ​អស្ចារ្យ​បំផុត​ក្នុង​លោក​។ ក្នុងនាម​ស្ថាប័ន​គ្រប់គ្រង​រមណីយដ្ឋាន​អង្គរ អាជ្ញាធរ​ជាតិ​អប្សរា បាន​ចាត់ទុកថា នេះ​ជា​មោទនភាព​មួយ​របស់​ជាតិខ្មែរ​ទាំងមូល ដែល​អង្គរវត្ត​របស់​កម្ពុជា​ទទួលបាន​ការ​គាំទ្រ​ពី​បណ្តា​ប្រជាជន​ជុំវិញ​ពិភពលោក​។ ទន្ទឹមនេះ អាជ្ញាធរ​ជាតិ​អប្សរា ក៏បាន​អំពាវនាវ​ដល់​សាធារណជន បន្ត​ចូលរួម​ថែរក្សា ការពារ​នូវ​បេតិកភណ្ឌ​ដ៏​មានតម្លៃ​នេះ ឲ្យ​បាន​ខ្លាំងក្លា​ដើម្បី​ភាព​គង់វង្ស​យូរអង្វែង​ត​ទៀត​។

​សូមបញ្ជាក់ថា ប្រាក់ចំណូល​សរុប​ដែល​រមណីយដ្ឋាន​អង្គរ រកបាន កាលពី​ក្នុង​ឆ្នាំ​២០១៧ មាន​ចំនួន​១០៨​លាន​ដុល្លារ​អាមេរិក ពី​ការលក់​សំបុត្រ​អោយ​ភ្ញៀវទេសចរ​ណ៌​បរទេស ជាង​២​លាន​៥​សែន​នាក់​។ ចំពោះ​តម្លៃ​សំបុត្រ​សម្រាប់​ភ្ញៀវទេសចរ​ណ៌​បរទេស​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ រយៈពេល​មួយថ្ងៃ មានតម្លៃ​៣៧​ដុល្លារ​! រយៈពេល​៣​ថ្ងៃ​មានតម្លៃ​៦២​ដុល្លារ​! និង រយៈពេល​មួយអាទិត្យ មានតម្លៃ ៧២​ដុល្លារ​៕