All posts by មេគង្គ ប៉ុស្តិ៍

​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​អនុម័ត​យល់ព្រម​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​ប្រាក់​ឈ្នួល​អ​ប្បរមា​

​ភ្នំពេញ ៖ ក្នុងចំណោម​របៀបវារៈ​សំខាន់ៗ ដែល​ត្រូវបាន​លើក​យកមក​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​គណៈ​រដ្ឋ មន្ត្រី នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ សេចក្តីព្រាងច្បាប់ «​ស្តីពី​ប្រាក់​ឈ្នួល​អ​ប្បរមា​» ត្រូវបាន អនុម័ត​ទាំងស្រុង ដោយ​មិនមាន​ការកែប្រែ​នោះឡើយ​។

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា រួម​និង មន្ត្រី ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល បាន​បើក​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី នៅ​ព្រឹក​ថ្ងៃទី​២៥ ខែឧសភា នេះ ដោយ​កំណត់​យក​របៀបវារៈ​សំខាន់​ចំនូ​ន​៤ រួម​និង​បញ្ហា​មួយចំនួនទៀត មក​ពិភាក្សា ដើម្បី​កែ សម្រួល និង អនុម័ត ក្នុងនោះ សេចក្តីព្រាងច្បាប់​ស្តីពី​ប្រាក់​ឈ្នួល​អប្បបរមា​។
​សូមបញ្ជាក់ថា ក្នុងចំណោម​របៀបវារៈ​ទាំងនេះ សេចក្តីព្រាងច្បាប់ «​ស្តីពី​ប្រាក់​ឈ្នួល​អ​ប្បរមា​» ត្រូវបាន កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី អនុម័ត​ទាំងស្រុង​ដោយ​មិនមាន​ការកែប្រែ​នោះឡើយ​។

បើតាម ឯកឧត្តម ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា បាន​បញ្ជាក់ថា សេចក្តីព្រាង ច្បាប់​ស្តីពី​ប្រាក់​ឈ្នួល​អប្បបរមា មាន​គោលបំណង និង​គោលដៅ ដូចជា ៖

– ការលើកកម្ពស់​ជីវភាព​រស់នៅ​សមរម្យ ថ្លៃថ្នូរ បង្កើត​ឱកាស​ការងារ និង​បង្កើន​ផលិតភាព​របស់ កម្មករនិយោជិត​។
– ជម្រុញអោយមាន​បរិយាកាស​វិនិយោគ និង​ធុរកិច្ច​កាន់តែ​ប្រសើរ ប្រកបដោយ​ភាព ទាក់ទាញ​។

– ធានា​ការកំណត់​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​ជន​ទាំងឡាយ ដែល​ស្ថិតនៅ ក្រោម បទ​ប្បញ្ញត្តិ នៃ​ច្បាប់​ស្តីពី​ការងារ​។​
– បង្កើត​នីតិវិធី​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​តាមបែប​វិទ្យាសាស្ត្រ ដោយ​ផ្អែកលើ លក្ខណៈវិនិច្ឆ័យ បែប​សង្គម និង​សេដ្ឋកិច្ច​។
– បង្កើត​ក្រុម​ប្រឹក្សាជាតិ​ប្រាក់​ឈ្នួល​អប្បបរមា ដើម្បី​ជា​យន្តការ​ត្រីភាគី​សម្រាប់ សិក្សា​ស្រាវជ្រាវ និង​ផ្តល់​អនុសាសន៍​អំពី​ប្រាក់​ឈ្នួល​អប្បបរមា និង​អត្ថប្រយោជន៍ ផ្សេងៗ​របស់​ជន​ទាំងឡាយ ដែល ស្ថិតនៅក្រោម​បទ​ប្បញ្ញត្តិ នៃ​ច្បាប់​ស្តីពី​ការងារ​។

​គួរ​បញ្ជាក់ថា សេចក្តីព្រាងច្បាប់​ស្តីពី​ប្រាក់​ឈ្នួល​អប្បបរមា ត្រូវបាន​រៀបចំតាក់តែង​នៅ​ដើម ឆ្នាំ ២០១៦ ដោយ​សេចក្តីព្រាងច្បាប់​នេះ ត្រូវបាន​ដាក់ជូន​កិច្ចប្រជុំ​ត្រីភាគី​ពិភាក្សា ដើម្បី​ធានា ដំណើរ ការ​យន្ត​ការកំណត់​ប្រាក់​ឈ្នួល​អប្បបរមា​។ ច្បាប់​នេះ គឺមាន​វិសាលភាព​គ្របដណ្ដប់​លើស សហគ្រាស ឬ​គ្រឹះស្ថាន និង​ជន​ទាំងឡាយ​ដែល​ស្ថិតនៅក្រោម​បទ​ប្បញ្ញត្តិ នៃ​ច្បាប់​ស្តីពី​ការងារ​៕​

ឆ្លង​ចរន្តអគ្គិសនី​ឆេះ​បង្គោល​ភ្លើង​ក្បែ​ងរ​បង​ក្រសួងមហាផ្ទៃ ផ្អើស​ម​ត្ថ​កិច្ច​ប្រើ​រថយន្ត​បាញ់​ទឹក​១​ឡាន​រលត់ទៅវិញ​

​ភ្នំពេញ​៖ បង្គោល​ភ្លើង​មួយ​ដើម​បាន​ឆ្លង​ចរន្តអគ្គិសនី​បាន​ឆាបឆេះ​បង្គោល​ភ្លើង​បង្កអោយមាន​ការភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច ទាំង​ក្នុង​ក្រសួង និង​សមត្ថកិច្ច​មូលដ្ឋាន ប្រជាពលរដ្ឋ​បាន​រាយការណ៍​ទៅ បុគលិក​គមនាគមន៍​ដើម្បី​ធ្វើការ​ផ្តាច់​ចរន្ត​ប្រព័ន្ធ​ភ្លើង​ភ្លាមៗ និង​បាន​ហៅ​រថយន្ត​ពន្លត់​អគ្គិ​ភ​យ័រ​បស់​អគ្គ​ដ្ន​ង​ការ​នគរបាលជាតិ​ធ្វើ​ការបាញ់​ពន្លត់​ទាន់ពេលវេលា ទើប​មិន​បង្កអោយមាន​ការ​រាលដាល ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​មុង​១៤​និង​១០​នាទី​ថ្ងៃទី​២៥​ខែឧសភា​ឆ្នាំ​២០១៨ ជាប់​នឹង​របង​ក្រសួងមហាផ្ទៃ ស្ថិតនៅក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​ក្រោយពេល​ភ្លើង​បាន​រលត់ទៅវិញ​ដោយបាន​បាញ់​ទឹក​អស់​១​រថយន្ត ស​ភ្ភារៈ​ដែល​រង​ការខូចខាត​ប្រអប់​ភ្លើង​មួយ​ដើម តែ​មិន​បង្ក​រាលដាល់​និង​គ្មាន​អ្នករងរបួស​ទេ ចំណែក​ប្រព័ន្ធ​ភ្លើង​ខាង​ទូរគមនាគមន៍​ជាតិ​កម្ពុជា​បាន​ចុះ​រៀបចំ​ប្រព័ន្ធ​ភ្លើង​អោយ​ដំណើរការ​ឡើងវិញ​៕

អ​តី​នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី ថ្លែងថា ការស៊ើបអង្កេត​បានបញ្ចប់​

ម៉ាឡេស៊ី ៖ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ដែល​ត្រូវ​បណ្តេញ​ពី​តំណែង លោក ណា​ជីព​រ៉ា​ហ្សា​ក់ បាន និយាយថា លោក បានផ្តល់​សេចក្តី​ថ្លែង​ការ​ណ៏​គ្រប់គ្រាន់ អំពី ការផ្ទេរ​ប្រាក់ ចំនួន 10.6 លាន​ដុល្លារ ដ៏​អាថ​កំបាំង​ចូលទៅក្នុង​គណនេយ្យ​ផ្ទាល់ខ្លួន​របស់លោក បន្ទាប់ពី​រយៈពេល ៩ ម៉ោង នៃ​ការសាកសួរ ដែល​បាន​ធ្វើឡើង​រយៈពេល​២​ថ្ងៃ​។

​ចំនួន​ទឹកប្រាក់​នេះ គ្រាន់តែ បង្ហាញ ពី​ប្រភាគ​នៃ​ប្រាក់​រាប់ពាន់​លាន​ដុល្លារ​ដែល​តាម​ការចោទប្រកាន់ ត្រូវបាន​ផ្ទេរ​មកពី មូលនិធិ​រដ្ឋ វ័ន​ម៉ា​ឡេ​ស៊ា ឌី​វែ​ល​ឡុ​ប​មឹន បឺ​ហាត (1Malaysia Development Berhad) ឬ 1MDB ដែលជា​មូលនិធិ​រដ្ឋ បង្កើតឡើង​ដោយ លោក ណា​ជីព​រ៉ា​ហ្សា​ក់ ជា​រឿងអាស្រូវ​មួយ ហើយក៏​ជាហេតុ​ផល​ដ៏​សំខាន់ ដែល​អ្នកបោះឆ្នោត​បោះបង់​លោក ក្នុងការ​បោះឆ្នោត កាលពី​ថ្ងៃទី​៩ ខែឧសភា​កន្លងទៅនេះ​។

​ការស៊ើបអង្កេត នៅ​ស​ប្តា​ហ៏​នេះ គឺជា​ការបន្ត​ការ ស៊ើបអង្កេត​មួយ ដែល​បានចាប់ផ្តើម​ត្រឡប់​ទៅរក​ឆ្នាំ ២០១៥​។ ការផ្តោត​ជាសំខាន់​នៃ​ការ ស៊ើបអង្កេត គឺ​លើ​ការផ្ទេរ​ប្រាក់​ជាង ១០​លាន​ដុល្លារ ពី ក្រុមហ៊ុន SRC International ចូល ទៅ​គណនេយ្យ​របស់លោក ណា​ជីព​។

​ក្រុមហ៊ុន SRC ត្រូវបាន​បង្កើតឡើង ក្នុង​ឆ្នាំ​២០១១ ដោយ​រដ្ឋាភិបាល​លោក​ណា​ជីព ដើម្បី​ស្វែងរក ការវិនិយោគ​បរទេស ក្នុង​វិស័យ​ធនធាន ថាមពល ហើយ​គឺជា ផ្នែក​មួយ នៃ មូលនិធិ​រដ្ឋ 1MDB រហូតដល់​អង្គភាព​នេះ ត្រូវបាន​ផ្តូ​រ ទៅកាន់ ក្រសួង​ហិរញ្ញវត្ថុ ក្នុង​ឆ្នាំ​២០១២​។ ទោះជា​យ៉ាងណា លោក ណា​ជីព បា​នប​ដិ សេធ យ៉ាង​រឹងប៉ឹង ចំពោះ​ការធ្វើ​ខុស​ណាមួយ ចំពោះ មូលនិធិ​រដ្ឋ 1MDB៕

តារាភាពយន្ត​បូលីវូត ជនជាតិ​ឥណ្ឌា អំពាវនាវ​ឲ្យ​បង្កើន​ការគាំទ្រ​ជនភៀសខ្លួន​រ៉ូ​ហ៊ី​ន​យ៉ា​

​ឥណ្ឌា ៖ តារាភាពយន្ត​បូលីវូត និង​ជា​អគ្គរដ្ឋទូត​សុ​ច្ឆ័​ន្ទះ​អង្គការ​យូ​ណេ​សេ​ហ្វ UNICEF នាង ព្រី​យ៉ាន​កា​ចូ​ប្រា បាន​អំពាវនាវ​សុំ​ឲ្យ សហគម​ន៏​អន្តរជាតិ បង្កើន​ការគាំទ្រ ស្ត្រី​និង​កុមារ ជនជាតិ​រ៉ូ​ហ៊ី​ន​យ៉ា ដែល​បាន​ភៀសខ្លួន​ចូលទៅ​កាន់​ប្រទេស​បង់​ក្លា​ដេ​ស គេច​ចេញពី​ការ បង្ក្រាប​ដោយ​យោធា ក្នុងប្រទេស​មី​យ៉ាន់​ម៉ា​។

​តារាភាពយន្ត​ឥណ្ឌា នាង​ចូ​ប្រា ត្រូវបាន​គេ ស្គាល់ តាមរយៈ​ការសម្តែង​ភាពយន្ត​ជាច្រើន​រឿង បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌ មាន បន្ទាប់ពី ធ្វើដំណើរ​ទស្សនកិច្ច​ទៅកាន់ ជំរុំ​ជនភៀសខ្លួន គូ​ទូ​បា​ឡុង បា​លូក​ហា​លី ក្នុង​តំបន់​ខុ​ក​បា​សា ប្រទេស​បង់​ក្លា​ដេ​ស​។

​តារាភាពយន្ត​ស្ត្រី​វ័យ​៣៥​ឆ្នាំ​រូបនេះ បាន​ជំរុញ ឲ្យ សហគម​ន៏ អន្តរជាតិ ដោះស្រាយ​បញ្ហា​កុមារ​ជនជាតិ​រ៉ូ​ហ៊ី​ន​យ៉ា ដែល​កំពុង​រស់នៅ​គ្មាន សិទ្ធ​ជា​មូលដ្ឋាន​ក្នុងការ​ទទួល​អាហារ ទឹកស្អាត ទីជម្រក ការសិក្សាអប់រំ និង​អនាម័យ​ឲ្យ បាន​សមរម្យ​។ ការឆ្លើយតប​របស់​យោធា ទៅនឹង​ការវាយប្រហារ​ដោយ​ក្រុម​ប៉ះ​បោ លើ ប៉ុ​ស្ត៏​ប៉ូលីស និង​មូលដ្ឋាន​កងទ័ព​មួយកន្លែង នៅ​រដ្ឋ​រ៉ា​ខា​ញ​ភាគ​ខាងជើង កាលពី​ខែសីហា ឆ្នាំ​កន្លងទៅ បាន​ជម្រុញ​ឲ្យ ជន​មូស្លីម រ៉ូ​ហ៊ី​ន​យ៉ា ជិត​៧​សែន​នាក់ ឆ្លងកាត់​ព្រំដែន ចូល ទៅកាន់​ប្រទេស​បង់​ក្លា​ដេ​ស​ដែល​ភាគច្រើន កំពុង​ចោទប្រកាន់​កងកម្លាំង​សន្តិសុខ ពីបទ កាប់សម្លាប់ រំលោភ និង​ដុត​ផ្ទះ​នៅក្នុង​ភូមិ​។

​កាលពី​ខែ​មិនា អង្គការសហប្រជាជាតិ បាន អំពាវ​សុំ​ថវិកា ចំនួន ៩៥១​លាន​ដុល្លារ ដើម្បី​ជួយ ជនភៀសខ្លួន​រ៉ូ​ហ៊ី​ន​យ៉ា រយៈពេល​ពេញ មួយឆ្នាំ ប៉ុន្តែ​វា​នៅតែ តិចជាង​២០​ភាគរយ ដែល​បានផ្តល់​មូលនិធិ​៕

សមត្ថកិច្ច​ចម្រុះ​ចុះ​ពិនិត្យ​ទីតាំង​រុករក​រ៉ែ​មាស​ចិន​មួយកន្លែង សង្ស័យ​បង្ហូរ​សំណល់​គីមី​ចូល​ទឹក​ព្រែក

​មណ្ឌលគិរី ៖ សេចក្តីរាយការណ៍​បឋម​បានឱ្យដឹងថា គិត​ត្រឹម​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៨ នេះ កម្លាំង​ជំនាញ​ចម្រុះ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ក្រសួងបរិស្ថាន ក្រសួង​រ៉ែ នឹង​ថាមពល រួមជាមួយ​អាជ្ញាធរខេត្ត​-​ស្រុក​ប្រមាណ​ជិត១០០​នាក់ កំពុងធ្វើដំណើរ​ចុះទៅពិនិត្យ​ស្រាវជ្រាវ​ករណី​ក្រុមហ៊ុន​រ៉ែ​មាស​ចិន រ៉ុង ឆេង ស្ថិតនៅ​ភូមិ​ពូ​ទុង ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា ។​

​សេចក្តីរាយការណ៍​បន្ត​ថា ការចុះទៅ​របស់​កម្លាំង គឺ​បន្ទាប់ពី​សង្ស័យថា បាន​បង្ហូរ​កាកសំណល់​គីមី​ចូលទៅ​ប្រភពទឹក​ធម្មជាតិ បង្កឱ្យមាន​ការប៉ះពាល់​សុខភាព​ប្រជា​ពល​ដ្ឋ និង​ពិនិត្យ​ដោះស្រាយ​លើ​ករណី​ក្រុមហ៊ុន​រំលោភ​យក​ដី​
​សហគមន៍​ចុង​ផ្លាស់ ៕

លួច​រថយន្ត​ពី​​ភ្នំពេញ​ទៅ​ជាប់អន្ទាក់​ប៉ូលិស​នៅ​ខេត្តព្រៃវែង​

​ព្រៃវែង ៖ ករណី​ចោរលួច​រថយន្ត​ម៉ាក HYBRIDPRIUS ១​គ្រឿង​ពី​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​២៣​ខែឧសភា​ឆ្នាំ​២០១៨ ត្រូវបាន​នគរបាល​ស្រុក​ញ្ជ្រៀ​ច​.​ខេត្តព្រៃវែង ដាក់​កម្លាំង​ចុះ​ត្រួតពិនិត្យ​ស្រាវជ្រាវ​នៅក្នុង​ភូមិសាស្ត្រ​របស់ខ្លួន​គ្រប់គ្រង រហូតដល់​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៨ វេលា​ម៉ោង​១​និង​៤៥​នាទី​រសៀល កម្លាំង​ប៉ុស្តិ៍នគរបាល​ចុង​អំពិល​.​ស្រុក​កញ្ជ្រៀច​បាន​ប្រទះឃើញ​រថយន្ត​ដូច​ភិនភាគ​ខាងលើ​នៅផ្ទះ​របស់​ជនសង្ស័យ​ឈ្មោះ សួង វណ្ណដា ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ​នៅ​ភូមិ​មានជ័យ​.​ឃុំ​ចុង​អំពិល​.​ស្រុក​កញ្ជ្រៀច​កម្លាំង​ក៍​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​យកមក​ប៉ុស្តិ៍​ដើម្បី​សាកសួរ​។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាពថា​រថយន្ត​១​គ្រឿង​នេះ​គឺ​ខ្លួនគេ​បាន​លួច​មកពី​ម្តុំ​ក្រោយ​មន្ទីរពេទ្យ​រុស្សី​.​រាជធានី​ភ្នំពេញ​។ យោងតាម​ចម្លើយសារភាព​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ក៍បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​រួមជាមួយ​វត្ថុតាង​រថយន្ត​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កញ្ជ្រៀច​ដើម្បី​ចាត់ការ​បន្ត​តាម​និតិ​វិធី​ច្បាប់​៕

នេះ​ជា​ឆ្នាំ​ទី​៥ ដែល​ប្រាសាទអង្គរវត្ត​ជាប់​ចំណាត់ថ្នាក់​លេខ​១ ជា​សំណង់​ប្រវត្តិសាស្ត្រដ៏​អស្ចារ្យ​បំផុត

​ភ្នំពេញ ៖ គេហទំព័រ​ដ៏​ល្បីល្បាញ TripAdvisor បានផ្តល់​ចំណាត់ថ្នាក់​លេខ​១​ដល់​ប្រាសាទអង្គរវត្ត​របស់​កម្ពុជា ជា​សំណង់​អច្ឆរិយៈ​ដ៏​មាន​សារៈសំខាន់​ផ្នែក​ប្រវត្តិសាស្ត្រ​អស្ចារ្យ​បំផុត និង​ជា​គោលដៅ​ទេសចរណ៍ ចំណាត់ថ្នាក់​លេខ​១៣​របស់​ពិភពលោក​សម្រាប់​ឆ្នាំ​២០១៨ ។ នេះ បើតាម​ការបញ្ជាក់​ពី​អាជ្ញាធរ​ជាតិ​អប្សរា បានអោយដឹងថា​ក្រោយ​ការចូលរួម​បោះឆ្នោត​ស្ទង់​មតិ​ពី​ភ្ញៀវទេសចរ​រាប់លាន​នាក់​ជុំវិញ​ពិភពលោក​។​

​នេះ​គឺជា​ឆ្នាំ​ទី​៥​ហើយ ដែល​តំបន់​អង្គរ​ត្រូវបាន​ភ្ញៀវទេសចរ​លើ​ពិភពលោក​បោះឆ្នោត​គាំទ្រ ហើយ​ទទួលបាន​ចំណាត់​លេខ​១​ជាប់ៗ​គ្នា​តាមរយៈ​គេហទំព័រ​ដ៏​ល្បីល្បាញ​ផ្សេងៗ​គ្នា ក្នុងនោះ កាលពី​ឆ្នាំ​២០១៤ អង្គរ​បានជា​ប់​ចំណាត់ថ្នាក់​លេខ​១ នៅលើ​គេហទំព័រ ArchaeoMadness ដែល​បាន​យក​តំបន់​បុរាណវិទ្យា និង​ប្រវត្តិសាស្ត្រ​ទាំងអស់​លើ​ពិភពលោក​មក​ប្រៀបធៀប​គ្នា ។

​បន្ទាប់មកទៀត នៅ​ដើមឆ្នាំ​២០១៥ អង្គរ​ទទួលបាន​ចំណាត់ថ្នាក់​លេខ​១​ម្តងទៀត នៅលើ​គេហទំព័រ TripAdvisor ដែលជា​គេហទំព័រ​ដ៏​ពេញនិយម​លើ​ការផ្សព្វផ្សាយ​តំបន់​ទេសចរណ៍​ល្បីៗ​ក្នុង​ពិភពលោក​។ រីឯ​នៅ​ឆ្នាំ​២០១៦ អង្គរ​បាន​បន្ត​ជាប់​លេខ​១ នៅលើ​គេហទំព័រ​របស់​ក្រុមហ៊ុន Lonely Planet ដែលជា​ប្រភព​ផ្សព្វផ្សាយ និង​ជា​ប្រភពព័ត៌មាន​ទេសចរណ៍​ដ៏​ល្បី​មួយ​លើ​ពិភពលោក ដែលមាន​ទាំង​គេហទំព័រ ទស្សនា​វ​ដ្តី និង​សៀវភៅ ជាដើម​។

​ចំណែក​នៅ​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨​នេះ TripAdvisor ក៏បាន​បន្ត​ផ្តល់​ចំណាត់ថ្នាក់​លេខ​១​ដល់​ប្រាសាទអង្គរវត្ត​របស់​កម្ពុជា​ក្នុងឋានៈ​ជា​សំណង់ ដ៏​មាន​សារៈសំខាន់​ផ្នែក​ប្រវត្តិសាស្ត្រ​អស្ចារ្យ​បំផុត​ក្នុង​លោក​។ ក្នុងនាម​ស្ថាប័ន​គ្រប់គ្រង​រមណីយដ្ឋាន​អង្គរ អាជ្ញាធរ​ជាតិ​អប្សរា បាន​ចាត់ទុកថា នេះ​ជា​មោទនភាព​មួយ​របស់​ជាតិខ្មែរ​ទាំងមូល ដែល​អង្គរវត្ត​របស់​កម្ពុជា​ទទួលបាន​ការ​គាំទ្រ​ពី​បណ្តា​ប្រជាជន​ជុំវិញ​ពិភពលោក​។ ទន្ទឹមនេះ អាជ្ញាធរ​ជាតិ​អប្សរា ក៏បាន​អំពាវនាវ​ដល់​សាធារណជន បន្ត​ចូលរួម​ថែរក្សា ការពារ​នូវ​បេតិកភណ្ឌ​ដ៏​មានតម្លៃ​នេះ ឲ្យ​បាន​ខ្លាំងក្លា​ដើម្បី​ភាព​គង់វង្ស​យូរអង្វែង​ត​ទៀត​។

​សូមបញ្ជាក់ថា ប្រាក់ចំណូល​សរុប​ដែល​រមណីយដ្ឋាន​អង្គរ រកបាន កាលពី​ក្នុង​ឆ្នាំ​២០១៧ មាន​ចំនួន​១០៨​លាន​ដុល្លារ​អាមេរិក ពី​ការលក់​សំបុត្រ​អោយ​ភ្ញៀវទេសចរ​ណ៌​បរទេស ជាង​២​លាន​៥​សែន​នាក់​។ ចំពោះ​តម្លៃ​សំបុត្រ​សម្រាប់​ភ្ញៀវទេសចរ​ណ៌​បរទេស​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ រយៈពេល​មួយថ្ងៃ មានតម្លៃ​៣៧​ដុល្លារ​! រយៈពេល​៣​ថ្ងៃ​មានតម្លៃ​៦២​ដុល្លារ​! និង រយៈពេល​មួយអាទិត្យ មានតម្លៃ ៧២​ដុល្លារ​៕

​ក្នុង​១០​ប្រទេស កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​៤ ដែល​ពេញនិយម​សម្រាប់​ជនបរទេស

​ភ្នំពេញ ៖ តាម​ការស្ទង់មតិ​ថ្មី​មួយ បង្ហាញថា ប្រទេស​កម្ពុជា​បានជា​ប់​ចំណាត់ថ្នាក់​លេខ​៤ ក្នុងចំណោម​ប្រទេស​ចំនួន​១០ ដែលមាន​ការពេញនិយម​បំផុត​សម្រាប់​ជនបរទេស តែ​ក៏មាន​ការព្រួយបារម្ភ​ដែរ​ថា បញ្ហា​សណ្តាប់ធ្នាប់​ក្នុង​ទីក្រុង​នឹង​អាច​ប៉ះពាល់​ដល់​ដំណើរ​អ្នកទេសចរ​មក​កម្សាន្ត​នៅ​កម្ពុជា​។

​យោងតាម​បណ្តាញ​បរទេស​ធំ​បំផុត​លើ​ពិភពលោក Inter Nations ដែល​បាន​ស្ទង់​មតិ​ប្រជាជន​ចំនួន ១​ម៉ឺន​៣​ពាន់​នាក់ មកពី​១៦៦​ប្រទេស ជា​លទ្ធផល​បាន​រកឃើញថា ប្រទេស​ចំនួន​១០ ដែល​ត្រូវបាន​គេ​ជ្រើសរើស​ជា​ប្រទេស និង​តំបន់​ដែល​ពេញនិយម​បំផុត​សម្រាប់​ជនបរទេស ក្នុងនោះ​ប្រទេស​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​៤​។

​ទោះជា​យ៉ាងណា​ការសិក្សា​នេះ មិនបាន​បញ្ជាក់​ជាក់លាក់​នូវ​លក្ខ​ខ័​ណ្ឌ​អ្វីខ្លះ ដែល​បានធ្វើ​ដើម្បី​វាយតម្លៃ​បែបនេះ​នោះទេ​។ បើតាម​អ្នកជំនាញ​ផ្នែក​អចលនទ្រព្យ យល់ឃើញថា ការវាយតម្លៃ​នេះ គឺ​ស័ក្តិសម​សម្រាប់​បរិយាកាស​ជារួម​ក្នុងប្រទេស​កម្ពុជា ប៉ុន្តែ​បើ​គិតពី​ផាសុខភាព និង​សុវត្ថិភាព​ក្នុង​ការរស់នៅ​កម្ពុជា គឺ​មិនទាន់មាន​ភាព​ទាក់ទាញ​ខ្លាំង​នៅឡើយ​ទេ​។

​ដោយឡែក បើ​មើល​តាម​ស្ថាន​ជាក់ស្តែង​សម្រាប់​ទីក្រុង​ភ្នំពេញ ដែលជា​បេះដូង​របស់​ប្រទេស​កម្ពុជា ឃើញថា មាន​ចំនួន​តង់​ស៊ី​តេ​ប្រជាពលរដ្ឋ​តិច​នៅឡើយ ធៀប​នឹង​ទីក្រុង​ធំៗ​នៃ​ប្រទេស​នានា​ក្នុង​តំបន់ ប៉ុន្តែ​អ្វី​ជា​បញ្ហា​ចោទ​ដែល​អាច​នឹង​បង្ករ​ការលំបាក និង ប៉ះពាល់​ដល់​សោ​ភ័​ណ្ឌ​ភាព​ទីក្រុង​នោះ គឺ​ការកកស្ទះ​ចរាចរណ៍ បណ្តាលមកពី បញ្ហា​សណ្តាប់ធ្នាប់​សាធារណៈ ការមិន​គោរព​ច្បាប់​ចរាចរណ៍ ជាដើម​។

​យោងតាម​ការសិក្សា​មួយ​ធ្វើឡើង​ដោយ​ក្រុមហ៊ុន CBRE Cambodia កាលពី​ឆ្នាំមុន បាន​រកឃើញថា តង់​ស៊ី​តេ​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ មាន​ប្រជាជន​រស់នៅ​ចំនួន​១៨០០​នាក់​ក្នុង​មួយ​គីឡូម៉ែត្រ ខណៈ​ទីក្រុង​ហូ​ជី​ម៉ិ​ញ មាន​ប្រជាពលរដ្ឋ​រស់នៅ​៦០០០​នាក់ ទីក្រុង​បាងកក​ចំនួន​៧០០០​នាក់ និង​ទីក្រុង​រ៉ង់​ហ្គូ​ន​មាន​តង់​ស៊ី​តេ​ប្រជាពលរដ្ឋ​ចំនួន​៨០០០​នាក់​ក្នុង​មួយ​គីឡូម៉ែត្រ​៕

​ភ្នំពេញ ៖ ក្រុម​អ្នកជំនាញ​ស្នើ​ទៅ​រដ្ឋាភិបាល​ដាក់ចេញ​វិធានការ​ជាក់លាក់ និង​មាន​ប្រសិទ្ធភាព ដើម្បី​ទប់ស្កាត់​ការ​ឡើងថ្លៃ​ប្រេងសាំង​ក្នុងប្រទេស​កម្ពុជា ខណៈ រដ្ឋាភិបាល​ហាក់​មិនទាន់​រកឃើញ​ដំណោះស្រាយ​ចំពោះ​បញ្ហា​នេះ​នៅឡើយ​។​នេះ​ប់​តាម​ការផ្សាយ​របស់ វី​អូ​ឌី ចេញផ្សាយ​នៅ​ថ្ងៃទី​២៤ ខែឧសភា នេះ​។​

​គួររំលឹកថា ចាប់តាំងពី​សប្ដាហ៍​ទី​២ ដើមខែ​ឧសភា​នេះ គេ​សង្កេតឃើញ តម្លៃ​ប្រេងឥន្ធនៈ​ក្នុងប្រទេស​កម្ពុជា បានចាប់ផ្ដើម​ហក់​ឡើង ដោយ​ប្រេងសាំង​ធម្មតា មានតម្លៃ ៤ ១៥០​រៀល និង​ប្រេងម៉ាស៊ូត តម្លៃ ៤ ០០០​រៀល ក្នុង​មួយ​លីត្រ​។​

​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន ក្រសួងពាណិជ្ជកម្ម​ឲ្យ​ដឹង​ទៀតថា តម្លៃ​ប្រេងសាំង​ធម្មតា នឹង​កើនឡើង ១៥០​រៀល ពោលគឺ​មានតម្លៃ ៤៣០០​រៀល ខណៈ ប្រេងម៉ាស៊ូត​នឹង​ឡើងដល់ ៤ ១០០​រៀល សម្រាប់​រយៈពេល ១០​ថ្ងៃ​ទៅមុខទៀត ចាប់ពី​ថ្ងៃទី​២២​ឧសភា រហូតដល់​ថ្ងៃទី​១​មិថុនា​។​

​នៅ​ប្រទេស​ថៃ​ឯណោះ​វិញ រដ្ឋាភិបាល​ថៃ បាន​ត្រៀម​បញ្ចប់​ថវិកា ១​ពាន់​លាន​ដុល្លារ​អាមេរិក ដើម្បី​ទប់ស្កាត់​ការឡើង​ថ្លៃ​នៃ​តម្លៃ​ប្រេងឥន្ធនៈ និង​ដើម្បី​ជួយ​សម្រួល​ជីវភាព​ប្រជាពលរដ្ឋ ខណៈ ប្រេងសាំង​ក្នុងប្រទេស​នេះ មានតម្លៃ ៣៨០០​រៀល ហើយនឹង​បន្ដ​ថេរ​បែបនេះ បើ​គោលនយោបាយ​ទប់ស្កាត់​កុំ​ឲ្យ​សាំង​ឡើងថ្លៃ ទទួលបាន​ជោគជ័យ​។ នេះ​ដោយ​យោងតាម​សារព័ត៌មាន​ថៃ The Nations ចេញផ្សាយ​កាលពី​ថ្ងៃ​ម្សិលមិញ​។​

​ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុ​ជា លោក សន ជ័យ យល់ថា ការបន្ដ​ឡើងថ្លៃ​នៃ​តម្លៃ​ប្រេងសាំង​នៅ​ប្រទេស​កម្ពុជា នឹង​បង្ក​ផលប៉ះពាល់​ជាច្រើន ដូចជា ប៉ះពាល់​ជីវភាព​ប្រជាពលរដ្ឋ ធ្វើ​ឲ្យ​ទំនិញ​ឡើងថ្លៃ ប៉ះពាល់​ការដឹកជញ្ជូន​ទំនិញ​ទៅ​ក្រៅប្រទេស និង​កំណើន​សេដ្ឋកិច្ចជាតិ​។​

​លោក​ជំរុញ​ទៅ​រដ្ឋាភិបាល ឲ្យ​បោះទុន​បន្ថែម ដើម្បី​ទប់ស្កាត់​ការ​ឡើងថ្លៃ​ប្រេងឥន្ធនៈ​នេះ ដូច​ទៅនឹង​ប្រទេស​ក្បែរ​ខាង​កម្ពុជា ខណៈ លោក​ក៏​រិះគន់ថា មន្ដ្រី​រដ្ឋាភិបាល​ខ្លះ មិនសូវ​ខ្វល់ខ្វាយ​ពី​ពលរដ្ឋ ចំពោះ​ការចំណាយ​លើ​ប្រេងសាំង​នោះទេ​។

​យើង​នៅតែ​ចង់ឃើញ​រដ្ឋាភិបាល​បោះទុន​បន្ថែម​សម្រាប់​ទប់​ជាមួយ​តម្លៃ​សាំង​ដែល​ឡើងថ្លៃ​នេះ​។ នៅ​បណ្ដា​ប្រទេស​មួយចំនួន គេ​បានចេញ​ទុន​ដើម្បី​ទប់​តម្លៃ​សាំង ការយកចិត្តទុកដាក់​ដែលមាន​កម្រិត គឺជា​អ្វីមួយ​កំពុង​កើតឡើង ព្រោះ​អ្នកធំៗ គាត់​មិនសូវ​ខ្វល់​ដែរ​ទេ ព្រោះ​គាត់​ចាក់ គាត់​មាន​ប៉ុង​សាំង ខ្ញុំ​មើលទៅ​គាត់​មិនសូវ​ជា​ខ្វល់ខ្វាយ​អ្នកជំនាញ​ផ្នែក​សេដ្ឋកិច្ច លោក ង៉ែត ជូ រិះគន់​លើ​ហ្វេ​ស​ប៊ុ​ក​របស់លោក​ថា យន្ដការ​ត្រួតពិនិត្យ​តម្លៃ​របស់​រដ្ឋាភិបាល ហាក់​មិនទាន់​ឆ្លើយតប​នឹង​ក្ដីកង្វល់​របស់​ប្រជាពលរដ្ឋ​នៅឡើយ​។ ករណីនេះ លោក​ផ្ដល់​អនុសាសន៍​ថា រដ្ឋាភិបាល​គួរ​មាន​យន្ដការ​បន្ធូរបន្ថយ​ក​ម្រិ​ត​ពន្ធ​នៃ​ការ​នាំចូល​ប្រេងសាំង ទើប​អាច​ការពារ​កុំ​ឲ្យ​សាំង​ឡើងថ្លៃ​បាន​។​ការឡើង​ថ្លៃ​នេះ​អាចជា​បច្ច័យ​មិនល្អ​ដែល​នាំអោយមាន​អតិផរណា (​ទំនិញ​ឡើងថ្លៃ​) និង​បង្អាក់​ល្បឿន​នៃ​កំណើន​សេដ្ឋកិច្ចជាតិ​។ រដ្ឋាភិបាល​គួរ​មាន​យន្តការ​ផ្សេងទៀត ដូចជា​បន្ធូរ​កំរិត​ព​ន្ធ​នាំចូល​។​

​លោក ង៉ែត ជូ អ្នកជំនាញ​ផ្នែក​សេដ្ឋកិច្ច បាន​ព្យាយាម​ទាក់ទង​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម លោក ស៊ា​ង ថៃ ប៉ុន្ដែ ទូរ​សព្ទ​ចុច​ចូល គ្មាន​អ្នកទទួល​។​

​យ៉ាងណាក៏ដោយ លោក ស៊ា​ង ថៃ ប្រាប់​កាសែត​ខ្មែរ​ថា​ម​ស៍​នៅថ្ងៃនេះ​ថា ការឡើង​ថ្លៃ នៃ​តម្លៃ​ប្រេង​នៅ​ទីផ្សារ​អន្ដរជាតិ បានធ្វើ​ឲ្យ​តម្លៃ​ប្រេង​ក្នុងប្រទេស​កម្ពុជា ហក់​ឡើង​។ លោក​ថា ក្រសួង​ចំនួន​៣ គឺ​ក្រសួងពាណិជ្ជកម្ម ក្រសួង​រ៉ែ និង​ថាមពល និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កំពុង​ជួបពិភាក្សា​គ្នា​រក​ដំណោះស្រាយ ប៉ុន្ដែ មិនទាន់​ជ្រើស​យក​វិធានការ​ណាមួយ​ជាក់លាក់​នោះទេ​។​លោក​បន្ដថា ក្រសួង​ពាក់ព័ន្ធ កំពុង​តាមដាន​ពី​បញ្ហា​ប្រេង​នេះ​យ៉ាង​យកចិត្តទុកដាក់ និង​ចាត់វិធានការ​សមស្រប​តាម​ស្ថានភាព​ជាក់ស្ដែង​៕

អ្នកជំនាញ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បោះទុន​ទប់ស្កាត់​តម្លៃ​ប្រេងឥន្ធនៈ ឡើងថ្លៃ​

​ភ្នំពេញ ៖ ក្រុម​អ្នកជំនាញ​ស្នើ​ទៅ​រដ្ឋាភិបាល​ដាក់ចេញ​វិធានការ​ជាក់លាក់ និង​មាន​ប្រសិទ្ធភាព ដើម្បី​ទប់ស្កាត់​ការ​ឡើងថ្លៃ​ប្រេងសាំង​ក្នុងប្រទេស​កម្ពុជា ខណៈ រដ្ឋាភិបាល​ហាក់​មិនទាន់​រកឃើញ​ដំណោះស្រាយ​ចំពោះ​បញ្ហា​នេះ​នៅឡើយ​។​នេះ​ប់​តាម​ការផ្សាយ​របស់ វី​អូ​ឌី ចេញផ្សាយ​នៅ​ថ្ងៃទី​២៤ ខែឧសភា នេះ​។​

​គួររំលឹកថា ចាប់តាំងពី​សប្ដាហ៍​ទី​២ ដើមខែ​ឧសភា​នេះ គេ​សង្កេតឃើញ តម្លៃ​ប្រេងឥន្ធនៈ​ក្នុងប្រទេស​កម្ពុជា បានចាប់ផ្ដើម​ហក់​ឡើង ដោយ​ប្រេងសាំង​ធម្មតា មានតម្លៃ ៤ ១៥០​រៀល និង​ប្រេងម៉ាស៊ូត តម្លៃ ៤ ០០០​រៀល ក្នុង​មួយ​លីត្រ​។​

​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន ក្រសួងពាណិជ្ជកម្ម​ឲ្យ​ដឹង​ទៀតថា តម្លៃ​ប្រេងសាំង​ធម្មតា នឹង​កើនឡើង ១៥០​រៀល ពោលគឺ​មានតម្លៃ ៤៣០០​រៀល ខណៈ ប្រេងម៉ាស៊ូត​នឹង​ឡើងដល់ ៤ ១០០​រៀល សម្រាប់​រយៈពេល ១០​ថ្ងៃ​ទៅមុខទៀត ចាប់ពី​ថ្ងៃទី​២២​ឧសភា រហូតដល់​ថ្ងៃទី​១​មិថុនា​។​

​នៅ​ប្រទេស​ថៃ​ឯណោះ​វិញ រដ្ឋាភិបាល​ថៃ បាន​ត្រៀម​បញ្ចប់​ថវិកា ១​ពាន់​លាន​ដុល្លារ​អាមេរិក ដើម្បី​ទប់ស្កាត់​ការឡើង​ថ្លៃ​នៃ​តម្លៃ​ប្រេងឥន្ធនៈ និង​ដើម្បី​ជួយ​សម្រួល​ជីវភាព​ប្រជាពលរដ្ឋ ខណៈ ប្រេងសាំង​ក្នុងប្រទេស​នេះ មានតម្លៃ ៣៨០០​រៀល ហើយនឹង​បន្ដ​ថេរ​បែបនេះ បើ​គោលនយោបាយ​ទប់ស្កាត់​កុំ​ឲ្យ​សាំង​ឡើងថ្លៃ ទទួលបាន​ជោគជ័យ​។ នេះ​ដោយ​យោងតាម​សារព័ត៌មាន​ថៃ The Nations ចេញផ្សាយ​កាលពី​ថ្ងៃ​ម្សិលមិញ​។​

​ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុ​ជា លោក សន ជ័យ យល់ថា ការបន្ដ​ឡើងថ្លៃ​នៃ​តម្លៃ​ប្រេងសាំង​នៅ​ប្រទេស​កម្ពុជា នឹង​បង្ក​ផលប៉ះពាល់​ជាច្រើន ដូចជា ប៉ះពាល់​ជីវភាព​ប្រជាពលរដ្ឋ ធ្វើ​ឲ្យ​ទំនិញ​ឡើងថ្លៃ ប៉ះពាល់​ការដឹកជញ្ជូន​ទំនិញ​ទៅ​ក្រៅប្រទេស និង​កំណើន​សេដ្ឋកិច្ចជាតិ​។​

​លោក​ជំរុញ​ទៅ​រដ្ឋាភិបាល ឲ្យ​បោះទុន​បន្ថែម ដើម្បី​ទប់ស្កាត់​ការ​ឡើងថ្លៃ​ប្រេងឥន្ធនៈ​នេះ ដូច​ទៅនឹង​ប្រទេស​ក្បែរ​ខាង​កម្ពុជា ខណៈ លោក​ក៏​រិះគន់ថា មន្ដ្រី​រដ្ឋាភិបាល​ខ្លះ មិនសូវ​ខ្វល់ខ្វាយ​ពី​ពលរដ្ឋ ចំពោះ​ការចំណាយ​លើ​ប្រេងសាំង​នោះទេ​។

​យើង​នៅតែ​ចង់ឃើញ​រដ្ឋាភិបាល​បោះទុន​បន្ថែម​សម្រាប់​ទប់​ជាមួយ​តម្លៃ​សាំង​ដែល​ឡើងថ្លៃ​នេះ​។ នៅ​បណ្ដា​ប្រទេស​មួយចំនួន គេ​បានចេញ​ទុន​ដើម្បី​ទប់​តម្លៃ​សាំង ការយកចិត្តទុកដាក់​ដែលមាន​កម្រិត គឺជា​អ្វីមួយ​កំពុង​កើតឡើង ព្រោះ​អ្នកធំៗ គាត់​មិនសូវ​ខ្វល់​ដែរ​ទេ ព្រោះ​គាត់​ចាក់ គាត់​មាន​ប៉ុង​សាំង ខ្ញុំ​មើលទៅ​គាត់​មិនសូវ​ជា​ខ្វល់ខ្វាយ​អ្នកជំនាញ​ផ្នែក​សេដ្ឋកិច្ច លោក ង៉ែត ជូ រិះគន់​លើ​ហ្វេ​ស​ប៊ុ​ក​របស់លោក​ថា យន្ដការ​ត្រួតពិនិត្យ​តម្លៃ​របស់​រដ្ឋាភិបាល ហាក់​មិនទាន់​ឆ្លើយតប​នឹង​ក្ដីកង្វល់​របស់​ប្រជាពលរដ្ឋ​នៅឡើយ​។ ករណីនេះ លោក​ផ្ដល់​អនុសាសន៍​ថា រដ្ឋាភិបាល​គួរ​មាន​យន្ដការ​បន្ធូរបន្ថយ​ក​ម្រិ​ត​ពន្ធ​នៃ​ការ​នាំចូល​ប្រេងសាំង ទើប​អាច​ការពារ​កុំ​ឲ្យ​សាំង​ឡើងថ្លៃ​បាន​។​ការឡើង​ថ្លៃ​នេះ​អាចជា​បច្ច័យ​មិនល្អ​ដែល​នាំអោយមាន​អតិផរណា (​ទំនិញ​ឡើងថ្លៃ​) និង​បង្អាក់​ល្បឿន​នៃ​កំណើន​សេដ្ឋកិច្ចជាតិ​។ រដ្ឋាភិបាល​គួរ​មាន​យន្តការ​ផ្សេងទៀត ដូចជា​បន្ធូរ​កំរិត​ព​ន្ធ​នាំចូល​។​

​លោក ង៉ែត ជូ អ្នកជំនាញ​ផ្នែក​សេដ្ឋកិច្ច បាន​ព្យាយាម​ទាក់ទង​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម លោក ស៊ា​ង ថៃ ប៉ុន្ដែ ទូរ​សព្ទ​ចុច​ចូល គ្មាន​អ្នកទទួល​។​

​យ៉ាងណាក៏ដោយ លោក ស៊ា​ង ថៃ ប្រាប់​កាសែត​ខ្មែរ​ថា​ម​ស៍​នៅថ្ងៃនេះ​ថា ការឡើង​ថ្លៃ នៃ​តម្លៃ​ប្រេង​នៅ​ទីផ្សារ​អន្ដរជាតិ បានធ្វើ​ឲ្យ​តម្លៃ​ប្រេង​ក្នុងប្រទេស​កម្ពុជា ហក់​ឡើង​។ លោក​ថា ក្រសួង​ចំនួន​៣ គឺ​ក្រសួងពាណិជ្ជកម្ម ក្រសួង​រ៉ែ និង​ថាមពល និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កំពុង​ជួបពិភាក្សា​គ្នា​រក​ដំណោះស្រាយ ប៉ុន្ដែ មិនទាន់​ជ្រើស​យក​វិធានការ​ណាមួយ​ជាក់លាក់​នោះទេ​។​លោក​បន្ដថា ក្រសួង​ពាក់ព័ន្ធ កំពុង​តាមដាន​ពី​បញ្ហា​ប្រេង​នេះ​យ៉ាង​យកចិត្តទុកដាក់ និង​ចាត់វិធានការ​សមស្រប​តាម​ស្ថានភាព​ជាក់ស្ដែង​៕ ប្រភព .៖ vod

តូចចិត្ត​កើត​ជំងឺ​រ៉ាំរ៉ៃ​ដូចគ្នា ទាញ​កាំបិតផ្គាក់​កាប់សម្លាប់​ប្ដី រួច​ទៅ​ចង ក

​ខេត្តរតនគិរី ៖ ស្ត្រី​ម្នាក់​យក​កាំបិតផ្គាក់ ទៅ​កា​ប់ក​ប្ដី​សម្លាប់ចោល​ទាំង​ព្រឹក មុននឹង​ទៅ​ចងក​សម្លាប់ខ្លួន បន្ទាប់ពី​ខ្លួនឯង និង​ប្ដី​មាន​ជម្ងឺ​រាំ​រ៉ៃ​ដូចគ្នា ជាច្រើន​ខែ​មកហើយ​ព្យាបាល​មិនជា​។ ហេតុការណ៍​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង​៦ និង​០០​នាទី ព្រឹក​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះ​ចំការ​ស្វាយចន្ទី ស្ថិតក្នុង​ភូមិ​ផាក​ណា​ម ឃុំ​កោះ​ពាក្យ ស្រុក​វើ​ន​សៃ ខេត្តរតនគិរី​។​
​ប្ដី​ជា​ជនរងគ្រោះ​មានឈ្មោះ ក្លើ​ស កា​ទឹម អាយុ​៥៣​ឆ្នាំ ត្រូវ​ប្រពន្ធ​កាប់​នឹង​កាំបិត​ភ្គា​ក់​ចំក​បណ្តាល​ឲ្យ​របួស​ជា​ទម្ងន់ ចំណែក​ប្រពន្ធ​ដែល​កាប់​ប្ដី​នោះ​មានឈ្មោះ គឹ​ត ស៊ុន អាយុ​៤៤​ឆ្នាំ អ្នក​ទាំងពីរ ជនជាតិ​គ្រឹ​ង​ដូចគ្នា មាន​លំនៅ ភូមិ ឃុំ កើតហេតុ​ខាងលើ​។

​តាម​ការរាបរាប់​ពី​សាច់ញាតិ​របស់​ប្ដី​ប្រពន្ធ​ទាំងពីរ​នាក់ បាន​ឲ្យ​ដឹងថា ប្ដី​ប្រពន្ធ​នេះ​មាន​ជម្ងឺ​រាំ​រ៉ៃ ជាច្រើន​ខែ​មកហើយ បើទោះជា​ទៅ​ឲ្យ​គ្រូ​បូរាណ និង​ទៅ​ពេទ្យ​ព្យាបាល ជាច្រើន​កន្លែង ក៏​នៅតែ​មិនជា​។ ហើយ​ប្រពន្ធ​ក៏​ព្យាយាម​លួច​ទៅ​ចងក​សម្លាប់ខ្លួន​ជាច្រើនលើក​មកហើយ​ដែរ តែ​ប្ដី​តាម​ទាន់ បាន​រារាំង លួងលោម​ប្រពន្ធ​កុំ​ឲ្យ​ចង ក​។​

​ប្រភព​បន្តថា ជា​រៀងរាល់​ព្រឹក ពី​នាក់​ប្ដី​ប្រពន្ធ​តែងតែ​គួ​ក​ច្របាច់​ឲ្យ​គ្នា​ទៅវិញទៅមក​ជា​រៀងរាល់​ព្រឹក ដោយសារ​ព្រឹក​ឡើង​ចេះតែមាន​អាកា​រៈ រមូល​ក្នុង​ពោះ និង​ក្អួតចង្អោរ​។ ដោយឡែក​នៅ​ព្រឹក​ថ្ងៃកើតហេតុ ប្ដី​ក៏មាន​អាកា​រៈ​ដូច​សព្វដង បាន​ហៅ​ប្រពន្ធ​ឲ្យ​គួ​ក​ខ្នង​ឲ្យ​ដូច​ធម្មតា គ្រា​ដែល​ប្ដី​អង្គុយ​បែរខ្នង​ឲ្យ​ប្រពន្ធ​គួ​ក ស្រាប់​ប្រពន្ធ​យក​កាំបិត​ភ្គា​ក់មក​កាប់​ពីក្រោយ​ចំក​ញ្ជឹ​ងក​តែម្ដង​។​
​លោក ទឺ នូ​ថង អធិការនគរបាល​ស្រុក​វើ​ន​សៃ បាន​ឲ្យ​ដឹងថា តាម​ចម្លើយ​ពី​ប្រពន្ធ​ដែល​កាប់​ប្ដី​នោះ​ថា គាត់​មានបំណង​សម្លាប់​ប្ដី​ហើយ ទើប​គាត់​ទៅ​ចងក សម្លាប់​ខ្លួនឯង​តាម​ក្រោយ​។ លោក​អធិការ បាន​បន្តទៀតថា ករណីនេះ​លោក​មិនបាន​ចាត់វិធានការ​តាមច្បាប់​ទេ ដោយមាន​ការសម្របសម្រួល​ពី​ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត​។ ដោយ​អ្នក​ទាំងពី​មាន​អាកា​រៈ​ធ្ងន់ធ្ងរ គឺ​លោក​បាន​យកទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​។​

​បច្ចុប្បន្ន ប្ដី​ប្រពន្ធ​ទាំងពីរ​នាក់ ត្រូវ​អធិការនគរបាល​ស្រុក​វើ​ន​សៃ ឲ្យ​សំរាក​ព្យាបាល​នៅ​មន្ទីរ​ស្រុក​វើ​ន​សៃ ហើយ​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​អ្នកមើល​ថែទាំ តាម​ការសម្របសម្រួល​របស់លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តរតនគិរី​៕

ទីក្រុងម៉ារ៉ាវី ប្រារព្ធខួបមួយឆ្នាំនៃការ វាយប្រហារពី អ្នកគាំទ្ររដ្ឋអ៊ីស្លាម

ម៉ារ៉ាវី ៖ ប្រជាជននៅទីក្រុងភាគខាងត្បូងប្រទេសហ្វីលីពីន ជាកន្លែងដែលកងកម្លាំងរដ្ឋាភិ បាល បានប្រយុទ្ធជាមួយជីវពលមានទំនាក់ទំនងជាមួយរដ្ឋអ៊ីស្លាមកាលពីឆ្នាំមុន បានធ្វើ ពិធីរំលឹក ខួបលើកទី១ នៃជម្លោះ ។

ខណៈចំនួនប្រជាជន៧០ភាគរយនៅទីក្រុងម៉ារ៉ាវី បច្ចុប្បន្នកំពុងស្នាក់នៅក្នុងទីជម្រកបណ្តោះអាសន្ន ប្រជាជនមូស្លីម និងសាសនាគ្រឹស្ត បានបួងសួងសុំសន្តិភាព ខណៈប្រជាជនមួយចំនួនបានបង្ហោះប៉ោងប៉ោងព័ណ៌សរទៅលើ អាកាសដើម្បរំលឹកដល់អ្នកទាំងឡាយណាដែលបានស្លាប់ក្នុងជម្លោះ។យ៉ាងហោចណាស់ ទាហាននិងប៉ូលីស១៦៨នាក់និងជនស៊ីវិល៤៧នាក់ បានស្លាប់ ក្នុងការប្រយុទ្ធគ្នារយៈ ពេល៥ខែ ដើម្បីដណ្តើមយកមកវិញ ទីក្រុងដែលមានប្រជាជនមូស្លីមរស់នៅច្រើន ខណៈដែលជីវពលបរទេសនិងក្នុងតំបន់៩៧៤នាក់ ត្រូវបានសម្លាប់។

ការប្រយុទ្ធគ្នាដ៏ខ្លាំង និងការវាយប្រហាតាមអាកាស ជារៀងរាល់ថ្ងៃ បានធ្វើឲ្យតំបន់ពាណិជ្ជកម្ម និងស្រុកប្រ ជាជនរស់នៅ ក្នុងទីក្រុងម៉ារ៉ា ត្រូវបានបំផ្លាញទាំងស្រុង។រដ្ឋាភិបាល បានប៉ាន់ប្រមាណថា ទឹកប្រាក់ចំនួន 1.5 ពាន់លាន ដុល្លារនិងត្រូវការចាំបាច់ ដើម្បីស្តាឡើងវិញ និងក៏សាង ទីក្រុង ឡើងវិញ ។

ប្រទេសជិតខាងដូចជាប្រទេសជប៉ុន ចិន និងប្រទេសអូស្ត្រាលី បាន សន្យា បរិច្ចាគ ទឹកប្រាក់ ១៥០លានដុល្លារសហរដ្ឋអាមេរិក ជាការគាំទ្រផ្នែកហិរញ្ញវត្ថុ។ នៅក្នុងទីក្រុងម៉ានីល សកម្មជនរាប់រយនាក់ និងក្រុមសិទ្ធមនុស្សជនជាតិដើមភាគតិច សានឌូហ្គោ បានដើរក្បួន ទៅកាន់ច្រកទ្វារ វិមានប្រធានាធិបតី និងបានដុតរូបសំណាក ប្រធានាធិបតី រ៉ូទ្រីហ្គោឌូទឺតេ ដើម្បីថ្កោលទោស លើច្បាប់អាជ្ញាសឹកដែលនៅតែបន្ត នៅលើកោះមីនដាណាវ៕

ការស្វែងរក​យន្តហោះ MH370 របស់​ម៉ាឡេស៊ី និង​បញ្ចប់​នៅ​សប្តាហ៍​ក្រោយ

ម៉ាឡេស៊ី ៖ រដ្ឋមន្ត្រីក្រសួង​ដឹកជញ្ជូន​ម៉ាឡេស៊ី លោក អាន់​ថូ​នី ឡុ​ក និយាយថា ការស្វែងរក​ជា លក្ខណៈ​ឯកជន ដោយ​ក្រុមហ៊ុន​សហរដ្ឋអាមេរិក នូវ​ជើងហោះហើរ MH370 របស់​ក្រុម ហ៊ុន​អាកាសចរ​ណ៏​ប្រទេស​ម៉ាឡេស៊ី ដែល​បាន​បាត់ដាន​កាលពី​ឆ្នាំ ២០១៤ ក្នុង​ភាព អាថ កំបាំង នៃ​វិស័យ​អាកាសចរ​ណ៏​ធំ​បំផុត​លើ​ពិភពលោក និង​បញ្ចប់​នៅ ថ្ងៃ ទី​២៩ ខែ ឧសភា ខាងមុខនេះ​។ គួ​រំលឹកថា ជើងហោះហើរ MH370 កំពុង​ផ្ទុក​មនុស្ស ២៣៩​នាក់ បាន​បាត់ ដាន ក្នុង​ផ្លូវ​ហោះហើរ ចេញពី​ទីក្រុង​កូ​ឡា​ឡំ​ពួ ប្រទេស​ម៉ាឡេស៊ី ទៅកាន់ ទីក្រុង​ប៉េកាំង ប្រទេស​ចិន កាលពី​ថ្ងៃទី​៨ ខែ​មិនា ឆ្នាំ​២០១៤​។ កាលពី​ខែមករា ប្រទេស​ម៉ាឡេស៊ី បាន​ព្រមព្រៀង ចំណាយ​ថវិកា​ចំនួន ៧០​លាន​ដុល្លារ ទៅ​ឲ្យ​ក្រុមហ៊ុន Ocean Infinity មាន​មូលដ្ឋាន​នៅ រដ្ឋ​ហូ​ស​ស្តុ​ន សហរដ្ឋអាមេរិក ប្រសិនបើ​ក្រុមហ៊ុន​នេះ ស្វែង​រកឃើញ យន្តហោះ​អំឡុងពេល​ស្វែងរក ៩០​ថ្ងៃ នៅ​មហាសមុទ្រ​ឥណ្ឌា ភាគខាងត្បូង​។ នាវា​ស្វែង រក​របស់​ក្រុមហ៊ុន Ocean Infinity បានបញ្ចប់ តំបន់​គោលដៅ​ស្រាវជ្រាវ​របស់ខ្លួន នៅក្នុង ខែ មេសា ហើយ​បានស្នើរ​សុំ​ការពន្យា​ពេល រហូតដល់​ថ្ងៃទី​២៩ ខែឧសភា នេះ​៕

កងទ័ពកម្ពុជា​-​រុស្ស៊ី ធ្វើ​លំ​ហាត់​សមយុទ្ធ​រួមគ្នា​លើ​ផ្ទៃសមុទ្រ និង​កោះ​

​ខេត្ត​ព្រះសីហនុ ៖ មេបញ្ជាការរង​កង​ទ​ព័​ជើង​ទឹក​មូលដ្ឋាន​សមុទ្រ​រាម លោក​ឧ​ត្ត​មនា​វី​ទោ រស់ វាសនា បានបញ្ជាក់​ឱ្យដឹងថា នៅ​ថ្ងៃទី ២៤ ខែឧសភា​នេះ កងទ័ពជើងទឹក កម្ពុជា​-​រុស្ស៊ី ការ​ហ្វឺ​ក​ហ្វឺ​ន​រួមគ្នា ស្តីអំពី​ការទំនាក់ទំនង​លើ​ផ្ទៃសមុទ្រ លំ​ហាត់​យុទ្ធ​ដំណើរ​នាវា ប្រឆាំង​ភេរវកម្ម និង​ប្រតិ​ប​ត្ត​ការជួយ​សង្គ្រោះ ។ លោក​ថា ការ​ហ្វិ​ក​ហ្វឺ​ន​រួមគ្នា​នោះ ដើម្បី​គោលបំណង​បង្កើន​កិច្ចសហប្រតិបត្តិការ ទំនាក់ទំនង​ល្អ​រវាង​ប្រទេស​ទាំងពីរ​កម្ពុជា​-​រុស្ស៊ី ។​

​តាម​លោក​ឧ​ត្ត​ម​សេនីយ​ទោ រស់ វាសនា បាន​ឲ្យ​ដឹងថា ការហ្វឹកហ្វឺន​រួមគ្នា​របស់​កងទ័ពជើងទឹក នៃ​ប្រទេស​ទាំង​២ កម្ពុជា​-​រុស្ស៊ី ធ្វើឡើង​នៅ​ចំណុច​ចន្លោះ​កោះ​តា​គាវ និង កោះ​ឬ​ស្សី ហើយ​សកម្មភាព​ហ្វឹកហ្វឺន​នោះ​រួមមាន ការ​មុជទឹក​ឆែកឆេរ​រុករក​ចំណាប់ខ្មាំង និង​យុទ្ធវិធី​វាយឆ្មក់​ទ័ពព្រៃ ដោយ​ប្រើប្រាស់​មធ្យោបាយ​រួមមាន នាវា​ចំនួន​០២​គ្រឿង និង​អូប័រ​ចំនួន ០៣​គ្រឿង​។​

​លោក​ឧ​ត្ត​មនា​វី​ទោ រស់ វាសនា បន្តថា ការ​ហ្វឺ​ក​ហាត់​រួមគ្នា​នេះ ធ្វើឡើង​បន្ទាប់ពី​នាវាចម្បាំង​កងទ័ពជើងទឹក​រុស្ស៊ី ចំនួន​៣​គ្រឿង បាន​ចូល​ចត​នៅ​កំពង់ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ​កាលពី​ព្រឹក​ថ្ងៃទី​២២​ឧសភា ឆ្នាំ​២០១៨​កន្លងទៅ ដើម្បី​បំពេញ​ទស្សនកិច្ច​រយៈពេល​៦​ថ្ងៃ​នៅ​កម្ពុជា ដែល​នឹងត្រូវ​បញ្ចប់​នៅ​ថ្ងៃ​២៦​ឧសភា​ឆ្នាំ ២០១៨​ខាងមុខនេះ ។​

​លោក​ថា នាវាចម្បាំង​កងទ័ពជើងទឹក​រុស្ស៊ី​ទាំង ៣ គ្រឿង មាន​ផ្ទុក​កង​នា​វឹក​ចំនួន​៨១៩​នាក់ ហើយ​ដឹកនាំ​ដោយ លោក​វរៈ​នា​វី​ឯក Oleg korolev មេបញ្ជាការ​កង​នាវាចម្បាំង​ជើង​ទឹក​រុស្ស៊ី​ប្រចាំ​តំបន់​ប៉ា​ស៊ី​ហ្វិ​ច​៕

ភ្លៀង​នឹង​បន្ត​ធ្លាក់​រាយប៉ាយ​ទូទាំង​កម្ពុជា​ពីថ្ងៃ​ទី​២៤ ដល់ទី​៣១ ខែឧសភា​

​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ខណៈ​ភ្លៀង​នឹង​បន្ត​ធ្លាក់​រាយប៉ាយ ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស​ចាប់ពី​ថ្ងៃនេះ ដល់​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៨ ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស ជាពិសេស​បណ្តា​ក្រុង​ស្រុក នៃ​ខេត្ត​ភាគ​ខាងកើត តំបន់​ទំនាប​កណ្តាល និង​តំបន់​មាត់សមុទ្រ​៕

​សូម​អាន​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រសួង​ធនធានទឹក​ទាំងស្រុង ៖

អ្នកនាំពាក្យ គ​.​ជ​.​ប រំពឹងថា ពលរដ្ឋ​ចូលរួម​បោះឆ្នោត​លើសពី​៥០​ភាគរយ​

​រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ គ​.​ជ​.​ប លោក ហង្ស ពុទ្ធា បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន នៅថ្ងៃនេះ​ថា តាម​ការរំពឹងទុក​គឺ​ពលរដ្ឋ​ជាង​៥០% នឹងចូលរួម​ការបោះឆ្នោត​នា​ថ្ងៃទី​២៩ ខែកក្កដា ខាងមុខ ព្រោះ​ពូក​គាត់​បាន​ត្រៀម​រួចរាល់​អស់ហើយ ដើម្បី​ចូលរួម​ការបោះឆ្នោត ។

​អ្នកនាំពាក្យ​រូបនោះ​អះអាងថា ការបោះឆ្នោត​នឹង​ប្រព្រឹត្តិ​ទៅដោយ​រលូន បើទោះបីជា​គ្មាន វត្តមាន​អតីត​គណបក្សប្រឆាំង និង​អង្គការ​មួយចំនួន​ដែល​តាំងខ្លួន​ឯករាជ្យ​មិន​ចូលរួម​ក្នុងការ សង្កេតការណ៍​បោះឆ្នោត​ក៏ដោយ ។ ការ​ថ្លែង​របស់លោក ហង្ស ពុទ្ធា បែបនេះ បន្ទាប់ពី​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស ប្រឆាំង​នៅ​កម្ពុជា រួមទាំង​សកម្មជន​អ្នកគាំទ្រ​បាននិងកំពុង​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ធ្វើពហិការ​ក្នុង​ការចូល រួមការ​បោះឆ្នោត ។​

​សូមជម្រាបថា តាម គ​.​ជ​.​ប គណបក្ស​ចំនួន​២០​នឹងចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត ជ្រើសរើស​តំណាងរាស្ត្រ​អាណត្តិ​ទី​៦ នៅ​ចុងខែ​កក្កដា ខាងមុខនេះ​ក្នុងនោះ​ក៏មាន​គណបក្ស​មាន​ទិន្នាការ​ប្រឆាំង​ផងដែរ ៕​