All posts by មេគង្គ ប៉ុស្តិ៍

មេធាវី​មី​យ៉ាន់​ម៉ា ថា​ភស្តុតាង​ពី​ទូរស័ព្ទ​របស់​បុគ្គលិក រ៉​យ​ទ័​រ អាចជា​ការមិនពិត​

​មី​យ៉ាន់​ម៉ា ៖ មេធាវី​ការពារ​ក្តី និយាយថា ប៉ូលីស​មី​យា់ន់ បានទទួល​ទូរស័ព្ទដៃ​របស់​អ្នក​រាយ​ការ​ណ៏ ព័ត៌មាន​រ៉​យ​ទ័​រ ដែល​ត្រូវបាន​ចោទប្រកាន់​ពីបទ​កាន់កាប់ ឯកសារ​សំងាត់ អាចជា​ការមិន ពិត ព្រោះថា យ៉ាងហោចណាស់​ទូរស័ព្ទ​មួយ ត្រូវបាន​យកមកប្រើ​ប្រាស់ បន្ទាប់ពី​ទូរស័ព្ទ នោះ ត្រូវបាន​រឹបអូស​។
​មេធាវី និយាយថា សារ​តាម​ប្រព័ន្ធ WhatsApp ត្រូវបាន​បញ្ជូន​មកពី ទូរស័ព្ទដៃ របស់ អ្នកកាសែត លោក វ៉ា​ឡុ​ន បន្ទាប់ពី​លោក និង​សហការ​រី​របស់លោក ក្យ​សូ​អូ ត្រូវបាន​ចាប់ខ្លួន កាលពី​ថ្ងៃទី​១២ ខែ ធ្នូ ។
​ប៉ូលីស​ម្នាក់ និយាយថា លោក និង​ប៉ូលិស ដ៏ទៃទៀត បាន​ពិនិត្យមើល​ទូរស័ព្ទ និង​បាន​ប្រាប់​តុលាការ​ថា លោក មិនបាន​ដឹង​ពី​ការផ្លាស់ប្តូរ​នៅលើ​ប្រព័ន្ធ WhatsApp នោះទេ ហើយក៏​មិនបាន​ដឹងថា ន​ណា ផ្សេងទៀត បាន​ប្រើប្រាស់​ទូរស័ព្ទ​នេះ​មុន​ការបញ្ជូន​ទូរស័ព្ទ​ទៅ​ឲ្យ​អ្នកស៊ើប​អង្កេត នៅ​ថ្ងៃ ទី​១៤ ខែធ្នូ​។​

តុលាការ​នៅក្នុង​ទីក្រុង​យ៉ាង​ហ្គោ​ន បាន​បើកសវនាការ ចាប់តាំងពី​ខែមករា ដើម្បី​សម្រេច​ថា​តើ លោក​វ៉ា​ឡូ​ន អាយុ​៣២​ឆ្នាំ​និង​សហការី​របស់លោក លោក ក្យ​សូ​អូ វ័យ​២៨​ឆ្នាំ និង​ត្រូវបាន​ចោទប្រកាន់​ក្រោម​សកម្ម ភាព​សម្ងាត់​ផ្លូវការ​នា​សម័យ​អាណានិគម ដែល​និង​ត្រូវ​មានទោស​ជាប់ពន្ធនាគារ ១៤​ឆ្នាំ​។ ចៅក្រម​លោក យ៉េ​ល្វី​ន បាន​បង្គាប់​ឲ្យ លោក អ៊ុង​ក្យ​សាន អ្នកជំនាញ ខាង​បច្ចេកវិទ្យា ព័ត៌មាន ប៉ូលីស ដែល​កោះហៅ​ដោយ រដ្ឋអាជ្ញា ដើម្បី​បង្ហាញ​នៅ​សវនាការ ដែល​លោក បាន​ដកស្រង់​ទិន្នន័យ​ចេញពី ទូរស័ព្ទដៃ របស់​អ្នក​រាយ​ការ​ណ៏​ព័ត៌មាន​រ៉​យ​ទ័​រទាំង​ពីរ​នាក់​។
​មេធាវី​ការពារ​ក្តី បាន​ជំទាស់ ដោយ​អះអាងថា ប៉ូលីស មិនបាន​បង្ហាញ​ឯកសារ​ពិត ដែល​បានមកពី​ទូរស័ព្ទដៃ របស់ អ្នក​រាយ​ការ​ព័ត៌មាន ។ លោក វ៉ា​ឡុ​ន និយាយថា លោក​មិន​យល់ ពី​ស្ថានភាព ហើយ​ការ កាត់ទោស​នេះ កំពុង​បញ្ជូន ឯកសារ ដែល​លោក និង​សហការី​ម្នាក់ទៀត​មិនបាន​ដឹង​៕
​

ថាមពល​សូ​ឡា កំពុង​ជួយ​យ៉ាងសំខាន់​ដល់​ការរស់នៅ​របស់​ជនភៀសខ្លួន ភាគ​ខាងជើង​ស៊ី​រី

ស៊ី​រី ៖ ថាមពល​ប្រព័ន្ធ​ព្រះអាទិត្យ ឬ​សូ​ឡា កំពុង​ធ្វើ​ឲ្យ​ប្រសើរឡើង នូវ​ការរស់នៅ របស់​ជនភៀសខ្លួន​ស៊ី​រី ក្នុង​ជំរុំ​ហ្សា​តា​រី ក្នុងប្រទេស​ហ្សកដានី និង​បាន​ជួយ​កាត់បន្ថយ វិបត្តិ ថាមពល​របស់​ប្រទេស​ហ្សកដានី​ផងដែរ​។

​រយៈពេល​៧​ឆ្នាំ ធ្លាក់​ក្នុង​វិបត្តិ ស៊ី​រី សេចក្តី សង្ឃឹម របស់​ជនភៀសខ្លួន ក្នុងប្រទេស ហ្សកដានី ក្នុងការ​ត្រឡប់​ទៅកាន់​ប្រទេស របស់​ពួកគេ​វិញ មាន​តិចតួច ប៉ុន្តែ ជីវិត​រស់នៅ មានការ​ប្រសើរឡើង នៅក្នុង​ប្រទេស​ហ្ស​ក ដា​នី​។

​ហ្សា​តា​រី គឺជា ជា​ជំរុំ​ជនភៀសខ្លួន​មួយកន្លែង សាងសង់​ដោយ ស្នងការ​ជាន់ខ្ពស់ អង្គការសហប្រជាជាតិ ទទួលបន្ទុក​ជនភៀសខ្លួន UNHCR ដែល​ជំរុំ​បានទទួល​ជន ភៀសខ្លួន​ស៊ី​រី ប្រមាណ ១​សែន​នាក់ ចាប់តាំងពី​ខែ សីហា ឆ្នាំ​២០១២​។ បច្ចុប្បន្ននេះ រោងចក្រ​ថាមពល ប្រព័ន្ធ​ព្រះអាទិត្យ មាន​បន្ទាះ​សូ​ឡា ៤​ពាន់​បន្ទះ ដែល​ដាក់​ឲ្យ​ប្រើ ប្រាស់​នៅ​ជំរុំ ដែលមាន ទំហំ បី​ដង​នៃ​តារាង​បាល់ទាត់​។ វា​ជាការ​បង្កើតឡើង​ធំ​បំផុត ក្នុង​ជំរុំ​ជនភៀសខ្លួន លើ ពិភពលោក​។

​រោងចក្រ​ប្រព័ន្ធ​ព្រះអាទិត្យ​នេះ និង​អាចជួយ ផ្គត់ផ្គង់ ជនភៀសខ្លួន នៅ​ជំរុំ ហ្សា​តា​រី ដែលមាន​ចំនួន​អគ្គីសនី​សរុប ១២​ទៅ​១៤​ម៉ោង ក្នុង​មួយថ្ងៃ​។ មុនពេល​មាន រោងចក្រ​ប្រព័ន្ធ​ព្រះអាទិត្យ យើង​បាន​ប្រើប្រាស់​ការផ្គត់ផ្គង់ ជា​មធ្យម​៨​ម៉ោង ។
​

ជាការ​បន្ថែម រោងចក្រ​នេះ អាចជួយ​សន្សំ​ថវិកា​បាន 5.8 លាន​ដុល្លារ សំរាប់​ស្នងការ ជាន់ខ្ពស់ អង្គការសហប្រជាជាតិ ទទួលបន្ទុក​ជនភៀសខ្លួន UNHCR លើ​មូលដ្ឋាន​ប្រចាំ ឆ្នាំ និង​ជួយ​សន្សំ ប្រាក់​ជាច្រើន​លាន​ដុល្លារ​ទៀត លើ​វិ​ក័យ​ប​ត្រ អគ្គីសនី របស់​រដ្ឋាភិបាល ហ្សកដានី​។ ខណៈ​ជា​ប្រទេសមួយ កំពុង​ទទួលរង ការខ្វះ ខាត​ថាមពល ប្រទេស​ហ្ស​ក ដា​នី រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ បាន​ស្វែងរក​ការប្រើ ប្រាស់ ថាមពល​កកើត​ឡើងវិញ​។
​បញ្ហា​ខ្វះខាត​ថាមពល​របស់​ប្រទេស​នេះ បានកើត​មាន ឡើង​ខណៈដែល មាន​ជន ភៀស ខ្លួន ជិត​២​លាន​នាក់ បាន​ចូលមក​ប្រទេស​នេះ ពី ប្រទេស​ស៊ី​រី​៕
​

សម្តេច​តេ​ជោ ហ៊ុន សែន ចំអក​ឲ្យ​បក្សនយោបាយ ដែល​សន្យា​ជួយ​សងបំណុល​ធនាគារ​ជូន​រាស្ត្រ​

​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន ចំអក​ដល់​គណបក្សនយោបាយ​មួយ​ដែល​បាន​សន្យាថា នៅពេល​ខ្លួន​ឈ្នះឆ្នោត កាន់អំណាច​នៅ​អាណត្តិ​ទី​៦​ខាងមុខ នឹង​ជួយ​សងបំណុល​ដែល​ប្រជាពលរដ្ឋ បាន​ជំពាក់​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​។ ការសន្យា​បែបនេះ គឺ ជាការ​ភូតភរ​កុហក នៅ​គ្រា​ដែល​គណបក្ស​មួយ​នោះ​មិនមាន​ថវិកា រហូត​សរសេរ​សំបុត្រ មក​សម្តេច​ដើម្បី​ខ្ចី​ថវិកា​ជាង​១​លាន​ដុល្លារ​ដើម្បី​ប្រើប្រាស់​សម្រាប់​ការបោះឆ្នោត​។​
​

សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​បាន ចំអក​ដល់​គណបក្សនយោបាយ​មួយ​ដែល​មិនទាន់​ទាំង​មានលទ្ធភាព​ខ្លួនឯង​ផង បែរជា​ហ៊ាន​សន្យាថា នៅពេល​ខ្លួន​ឈ្នះឆ្នោត​គ្រប់គ្រង​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៦ ខាងមុខ នឹង​ជួយ​សងបំណុល​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដែល​ប្រជា ពលរដ្ឋ​បាន​ជំពាក់​។
​ទោះ​ថ្លែង​នៅក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​គណបក្ស យ៉ាងណា​ក៍ដោយ ប៉ុន្តែ​គណបក្ស​ដែល​បាន​សន្យា​ជួយ​សងបំណុល​ធនាគារ នោះ​ត្រូវគេ​ដឹងថា​ជា​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​។

ព្រះប្រធាន​គណបក្ស​គណ​បក្ស​ហ្វ៊ុនស៊ិនប៉ិច សម្តេចក្រុមព្រះ​នរោត្តម រណឫទ្ធិ ដែល​បាន​ចុះ​ជួប​សំណេះសំណាល​ជាមួយ​សមាជិក​សមាជិកា និង​សកម្មជន​របស់ខ្លួន កាលពី​ថ្មីៗ​កន្លងទៅ នឹង​បាន​សន្យាថា​ទ្រង់​នឹងធ្វើ​ការសង់​បំណុល​ធនា​គារ​នៅពេល​គណបក្ស​ទ្រង់​ឈ្នះ ឆ្នោត​។​
​សម្តេច​តេ​ជោ រំលឹក​ដល់​គណបក្សនយោបាយ​ខ្លះ​កុំ​ឲ្យ​ភ្ជាប់​របបរាជានិយម​ទៅ​ឃោសនា​ដើម្បី​សន្លឹកឆ្នោត​ឲ្យ​សោះ ព្រោះ​នាំ​ឲ្យ​ប៉ះពាល់​ដល់​ព្រះ​កិត្តិ នាម​ព្រះមហាក្សត្រ​។
​

របបរាជានិយម​មិនមែនជា​កម្ម​សិ​ទិ្ធ​ផ្តាច់មុខ​របស់​ជន​ណាមួយ​នោះ ទេ របបរាជានិយម​គឺជា​របស់​រួម​របស់​បក្សនយោបាយ និង​ប្រជាពលរដ្ឋ​ទាំងអស់គ្នា​ដែល ត្រូវការពារ​ទើប​របបរាជានិយម​អាច​ប្រព្រឹត្តទៅបាន​។ សម្តេច​តេ​ជោ​អះអាងថា មានតែ​គណបក្ស​ប្រជាជន​តែមួយគត់ ដែល​អាច​ការពារ​រប​ប​រាជានិយម អាស្រ័យ​រដ្ឋធម្មនុញ្ញ​៕
​

ប្រធានាធិបតី ម៉ិច​ស៊ី​ក ប្រាប់ ដូ​ណា​ល់​ត្រាំ ថា ម៉ិច​ស៊ី​ក មិន​ចំណាយលុយ​សង់​ជញ្ជាំង​ព្រំដែន​ទេ​

ម៉ិចស៊ិក ៖ ប្រធានាធិបតី ប្រទេស​ម៉ិច​ស៊ី​ក លោក អ៊ី​ន​រីក ប៉េ​ណា​ណេ​តូ បាន​និយាយ​សាជាថ្មី ថា ប្រទេស​របស់លោក និង​មិន​ចំណាយ​ប្រាក់ សំរាប់​ការសាងសង់​ជញ្ជាំង​ព្រំដែន​ឡើយ ដែល សម​ភាគី​សហរដ្ឋអាមេរិក របស់លោក លោក ដូ​ណា​ល់​ត្រាំ មានបំណង​សាងសង់ ដើម្បី​បញ្ឈប់ ការឆ្លងកាត់​របស់​ជ​ន​អន្តោ​ប្រវេ​ស​ន៏​ខុសច្បាប់ ចូលមក​សហរដ្ឋអាមេរិក​។​

​លោក ប៉េ​ណា​ណេ​តូ និយាយ​នៅលើ ប្រពន្ធ ធ្វី​ធឺ របស់លោក​ថា លោក ប្រធានាធិបតី ដូ​ណា​ល់​ត្រាំ ប្រទេស​ម៉ិច​ស៊ី​ក និង​មិន​បង់ប្រាក់​សំរាប់​ការសាងសង់​ជញ្ជាំង​ព្រំដែន​នេះ ឡើយ​។

​កាលពី​ថ្ងៃ​អង្គារ លោក​ដូ​ណា​ល់​ត្រាំ បាន​រិះគន់ ប្រទេស​ម៉ិច​ស៊ី​ក ពី​ការមិន​ជួយ ដល់ ការបញ្ឈប់ លំហូរ​នៃ​ជន​អន្តោ​ប្រវេ​ស​ន៏​ខុសច្បាប់ ដែល​ចូលមកក្នុង​សហរដ្ឋ​អា មេ​រិ​ក ហើយ​បាន​និយាយ​សាជាថ្មី នូវ​ការសន្យា​ក្នុង​យុទ្ធនាការ​បោះឆ្នោត​របស់​លោក ថា ប្រទេស​ម៉ិច​ស៊ី​ក​និង​ជួយ​ចំណាយ​ប្រាក់​សំរាប់​ការសាងសង់​ជញ្ជាំង​តាម​បណ្តោយ​ព្រំដែន ម៉ិច​ស៊ី​ក សហរដ្ឋអាមេរិក​៕
​

៤​ឆ្នាំ​កន្លងទៅ ក្រុមគ្រួសារ​ជនរងគ្រោះ​នៅតែ​រង់ចាំ​របាយការណ៍ ក្រោយ​បញ្ចប់​ការស្វែងរក​យន្តហោះ MH 370

​ម៉ាឡេស៊ី ៖ សមាជិក​ក្រុមគ្រួសារ​ដែល​បាន​បាត់បង់​អ្នកជា​ទីស្រលាញ់​របស់​ពួកគេ ខណៈដែល ជើងហោះហើរ MH370 របស់​ក្រុមហ៊ុន​អាកាសចរ​ណ៏​ម៉ាឡេស៊ី បាន​បាត់ដាន​ដោយ​អាថ កំបាំង ក្នុង​ឆ្នាំ​២០១៤ ដែល​រហូតមក​ដល់ពេលនេះ វា​មាន​រយៈពេល​៤​ឆ្នាំ ខណៈដែល ការស្វែងរក​នៅ​មហាសមុទ្រ​ឥណ្ឌា​ភាគខាងត្បូង​បានបញ្ចប់ សំរាប់​ប្រតិបត្តិការ​ណ៏ លើក​ទី​២​។ សេចក្តី​ថ្លែង​ការ​ណ៏​ពី​ក្រុមហ៊ុន បាន​ឲ្យ​ដឹងថា ការស្វែងរក​ជា​លក្ខណៈ​ឯកជន ដោយ​ក្រុមហ៊ុន​សហរដ្ឋអាមេរិក អ​សិន អ៊ី​ន​ហ្វី​នី​ធី Ocean Infinity បានបញ្ចប់​ការស្វែងរក លើ​ផ្ទៃដី ១១២០០០ គីឡូម៉ែត្រ​ការ៉េ ប្រើ​រយៈពេល​ជាង​៣​ខែ​។

​ខណៈដែល​ការស្វែងរក មិន​ទទួលបាន​លទ្ធផល បានបញ្ចប់ លោកស្រី ក្រាស​ណា​ថា​ន ជា​ម្តាយ​ជនរងគ្រោះ ជិះ លើ​យន្តហោះ​ដែល​បាត់ដាន បាន​ចោទ​សួរថា​តើ​ការស្វែងរក​នេះ បានធ្វើ​ឡើង​ក្នុង​ទីតាំង ត្រូវ​ដែរឬទេ ខណៈ លោកស្រី​បាន​ជម្រុញ​ឲ្យ​រដ្ឋាភិបាល​ម៉ាឡេស៊ី ពិនិត្យពិច័យ​ឲ្យ​បាន ម៉ត់ចត់​ពី​ព្រឹត្តិការ​ណ៏ មុនពេល​បញ្ចប់​ការស្វែងរក​។

​រដ្ឋាភិបាល​បាល​ម៉ាឡេស៊ី និយាយថា និង​ចេញផ្សាយ របាយ​ការ​ណ៏​ពេញលេញ​ស្តីពី​ការស៊ើបអង្កេត​លើ​ការបាត់​ដានជើង ហោះហើរ MH370 ដែលជា​អាថ​កំបាំង​ផ្នែក​អាកាសចរ​ណ៏​ធំ​បំផុត មកដល់ពេលនេះ បន្ទាប់ពី​ការស្វែងរក​តាម​សមុទ្រ បានបញ្ចប់​។​

គួ​រំលឹកថា ជើងហោះហើរ MH370 កំពុង ដឹក អ្នកដំណើរ ២៣៩​នាក់ បាន​បាត់ដាន ក្នុង​ផ្លូវ​ធ្វើដំណើរ​ពី​ទីក្រុង​កូ​ឡា​ឡំ​ពួ ប្រទេស ម៉ាឡេស៊ី ទៅកាន់​ទីក្រុង​ប៉េកាំង ប្រទេស​ចិន កាលពី​ថ្ងៃទី​៨ ខែ​មិនា ឆ្នាំ​២០១៤ បានក្លាយ ជា អាថ​កំបាំង​អាកាសចរ​ណ៏​ដ៏​ធំ​បំផុត​របស់​ពិភពលោក​៕
​

លោក សុខ ទូច ៖ ឡាវ​ប្ដឹង​កម្ពុជា​ទៅ​តុលាការអន្តរជាតិ​រឿង​ព្រំដែន​ចំណុច​អូរ​តា​ង៉ាវ​

​ភ្នំពេញ ៖ ប្រធាន​រាជបណ្ឌិតសភា​កម្ពុជា លោក សុខ ទូច បាន​លើកឡើងថា ភាគី​ឡាវ​បានដាក់​ពាក្យ​ប្ដឹង​កម្ពុជា ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ទីក្រុង​ឡាអេ ទាក់ទិន​បញ្ហា​ព្រំដែន ខេត្តស្ទឹងត្រែង ចំណុច​អូរ​តា​ង៉ាវ​។ នេះ​បើតាម​ការផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី កាលពី​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៨​។​

​វិទ្យុ​អាស៊ីសេរី​រាយការណ៍​ថា លោក​ថ្លែង​បែបនេះ ក្នុង​វេទិកា​តុមូល ស្ដីពី​គោលនយោបាយ​របស់​គណ​បក្ស​ទាំងអស់​ដែល​បាន​ចុះឈ្មោះ​ចូលរួម​ការបោះឆ្នោតជាតិ នៅ​រសៀល​ថ្ងៃទី​២៨ ឧសភា នៅ​រាជបណ្ឌិតសភា​កម្ពុជា​។​
​លោក សុខ ទូច ថា លោក​បាន​ត្រៀម​ឯកសារ​ពាក់ព័ន្ធ​មួយចំនួន និង​មាន​ផែនទី ១៣​ផ្ទាំង រួមទាំង​ការស្រាវជ្រាវ​របស់លោក​ផ្ទាល់​ផង ត្រៀម​តតាំង​ផ្នែក​ច្បាប់​ជាមួយ​ភាគី​ឡាវ​។

​កាលពីដើម​ខែសីហា ឆ្នាំ​២០១៧ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បាន​ព្រមាន​បញ្ចេញ​កងទ័ព​ទៅកាន់​តំបន់​ព្រំដែន​នៃ​ខេត្តស្ទឹងត្រែង និង​ទុកពេល​ឲ្យ​ឡាវ ដកទ័ព​ចេញ​ក្នុង​រយៈពេល ៦​ថ្ងៃ​។ ក្រោយពី​លោក ហ៊ុន សែន ព្រមាន​រួច លោកនាយក​រដ្ឋមន្ត្រី​ឡាវ លោក ថង​លួ​ន ស៊ី​ស៊ូ​លី​ត បាន​ឯកភាព​ដក​កងទ័ពរ​បស់​ខ្លួន​ឲ្យ​អស់​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ ២០១៧​។

​កាលពីដើម ឆ្នាំ​២០១៧ ទាហាន​ឡាវ ប្រដាប់​ដោយ​អាវុធ​រាប់រយ​នាក់​បាន​សង់​លេណដ្ឋាន​នៅលើ​កោះ​ឫស្សី ចំណុច​អូរ​តា​ងាវ និង​អូរ​អាឡៃ នៃ​ឃុំ​សេកុង ស្រុក​សៀម​ប៉ាង ប្រហែល​ជាង ១​ខែ បំណង​គ្រប់គ្រង​ដី​នៅ​តំបន់​នោះ ខណៈ​សក្ដានុពល​ធនធាន​ធម្មជាតិ​ទីនោះ​សំបូរ​រ៉ែ​មាស និង​រ៉ែ​ត្បូង​។ លើសពីនេះ យោធា​ឡាវ បាន​ព្យាយាម​រារាំង​កងកម្លាំង​វិស្វកម្ម​របស់​កម្ពុជា មិន​ឲ្យ​ស្ថាបនា​ផ្លូវ​ខ្សែក្រវាត់​ព្រំដែន​នៅ​តំបន់​នោះ​។

​ប្រទេស​កម្ពុជា មាន​ព្រំដែន​គោក​ជាប់​ជាមួយ​ប្រទេស​ឡាវ ប្រវែង ៥៤០​គីឡូម៉ែត្រ ក្នុងនោះ​មាន​បង្គោល​ព្រំដែន​ដែល​ត្រូវ​បោះ​ចំនួន ១៤៥​បង្គោល​។ បច្ចុប្បន្ន រដ្ឋាភិបាល​ប្រទេស​ទាំងពីរ​បោះបង្គោល​រួច​ចំនួន ១២១​បង្គោល ដែល​ស្មើ​ប្រមាណ ៨៤​ភាគរយ​។ មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ដឹងថា ចំណុច​ដែល​សេសសល់​មិនទាន់​បោះ​រួច គឺ​ឋិត​ក្នុង​ខែត្រ​ព្រះវិហារ និង​ខែត្រ​ស្ទឹងត្រែង​៕

(​ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា លោក សុខ ទូច ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​រាជបណ្ឌិត្យសភាកម្ពុជា កាលពី​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៥) RFA​

លោក ហូ ចំរើន ត្រូវបាន​បញ្ចប់​តំណែង​ទាំង​ទីប្រឹក្សា​សម្តេច​តេ​ជោ និង​តំណែង​ក្នុង​កងទ័ព​

​ភ្នំពេញ ៖ ទីប្រឹក្សា​ផ្ទាល់​របស់​សម្តេចនាយក​រដ្ឋមន្ត្រី​កម្ពុជា​មួយរូប ត្រូវបាន​ព្រះមហាក្សត្រ​ត្រាស់បង្គាប់​បញ្ចប់​តំណែង​ទាំង​ទីប្រឹក្សា ទាំងមុខ​តំណែង​ក្នុង​កងយោធពល​ខេមរភូមិន្ទ​ផងដែរ​។​

ព្រះករុណា​ព្រះបាទ​សម្តេចព្រះ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះមហាក្សត្រ បានចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បញ្ចប់​តំណែង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហូ ចំរើន ពី​ទីប្រឹក្សា​ផ្ទាល់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​លុបឈ្មោះ​ចេញពី​ក្របខណ្ឌ នៃ​កងយោធពល​ខេមរភូមិន្ទ​។ នេះ​បើ​យោងតាម​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០១៨ ដែល​ធ្លាក់​ដល់ដៃ​អ្នកកាសែត​នៅ​ថ្ងៃទី​៣០ ខែឧសភា នេះ​។​

​គួររំឭកថា កាលពី​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០១៨ ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​៣ និង​មាន​ងារ​ជា​ឧកញ៉ា ហូ ចំរើន បាន​បាញ់​គំរាម​ឪពុកក្មេក​នៅក្នុង​ផ្ទះ​វីឡា​គ្មាន​លេខ ស្ថិតក្នុង​ភូមិ​ព្រៃ​ស សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ​។ ក្រោយ​កើតហេតុ​ភ្លាមៗ ឧកញ៉ា ហូ ចំរើន ពុំ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាមៗ​ទេ រហូតមកដល់​ល្ងាច​ថ្ងៃទី​១៥ ខែឧសភា ទើប​មានការ​ឃាត់ខ្លួន​ឧកញ៉ា ហូ ចំរើន ។ ហើយ​នៅ​រសៀល​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៨ ឧ​ត្ត​ម​សេនីយ៍​ផ្កាយ ហូ ចំរើន ត្រូវបាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ បញ្ជូន​ដល់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាមច្បាប់​។ លុះ​មកដល់​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០១៨ ព្រះមហាក្សត្រ​ទ្រង់​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្កា​ប់​បញ្ចប់​មុខតំណែង លោក ហូ​ចំរើន តែម្តង ដើម្បី​បើកផ្លូវ​ដល់​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់​បន្ត​អនុវត្តន៍​ច្បាប់​៕
​

នាយករដ្ឋមន្ត្រី បន្ត​ជួប​កម្មករ និយោជិត​នៅ​ខេត្តកណ្ដាល ជាង​១​ម៉ឺន​

​កណ្តាល ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ពុធ​ទី ៣០ ឧសភា នេះ បាន​បន្ត​ចុះ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ និយោជិត​ប្រមាណ​១​ម៉ឺន​៦​ពាន់​នាក់ មកពី​រោងចក្រ​ចំនួន​១០ មកពី​ស្រុក​ស្អាង និង​ស្រុក កោះធំ ខេត្តកណ្តាល​។​
​នេះ​ជា​លើក​ទី​៣​ហើយ​បាន​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី​នៅ​ខេត្តកណ្ដាល​។​

​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​ជីវៈ​បាន​បញ្ជាក់ថា រោងចក្រ សហគ្រាស​ចំនួន ១០ ដែល​ជួបជុំ​ថ្ងៃនេះ​មកពី​ស្រុក​ស្អាង​ចំនួន​៨ មាន​កម្មករនិយោជិត និង​ស្រុក​កោះធំ​ចំនួន​២​ដែលមាន​អ្នកវិនិយោគ​មកពី​ប្រទេស​ចិន​ទាំងអស់ ក្នុងនោះ​មាន​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ចំនួន​៨ បោកគក់​ចំនួន​មួយ និង​តម្បាញ​មួយ​។

​ផលិតផល​ទាំងអស់ ត្រូវបាន​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​និង​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងប្រទេស​។​
​រោងចក្រ​សហគ្រាស​នៅ​តំបន់​នេះ​បាន​កសាង​នៅតាម​មូលដ្ឋាន​ជាប់​នឹង​ប្រជាពលរដ្ឋ ដែល​បាន​បង្កើត​នូវ​មុខរបរ​និង​ការងារ​បន្ថែម​ជាច្រើន​ងាយស្រួល ដល់ យុវជន​ក្នុង​ការរក​ការងារ​ធ្វើ​ក្នុង​មូលដ្ឋាន​របស់ខ្លួន របរ​ជួល​ផ្ទះ លក់​ម្ហូបអាហារ ការដឹកជញ្ជូន និង​សេវាកម្ម​ផ្សេងៗ​ទៀត​រួមចំណែក​ក្នុងការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​ជីវភាព​របស់​ប្រជាជន​ក្នុង​មូលដ្ឋាន​។​

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អះអាង ថា​រាជរដ្ឋាភិបាល​នៅតែ​ផ្តល់​អាទិភាព​លើ​វិស័យ​ឧស្សាហកម្ម​ធន់​ស្រាល​ដូចជា វាយ​ន​ភណ្ឌ កាត់ដេរ​សម្លៀកបំពាក់ និង​ដេរ​ស្បែកជើង​ជាដើម​។ តាមរយៈ​នេះ រាជរដ្ឋាភិបាល​បាន​បន្តធ្វើ​ការពង្រាយ​រោងចក្រ​ទៅ​ឲ្យ​ដល់​តាម​បណ្តា​ខេត្ត​នានា ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ដោយ​មិនបាច់​ធ្វើ ចំណាកស្រុក​ទៅកាន់​រាជធានី​ភ្នំពេញ​។ ពិសេស​វា​នឹង​អាច​កាត់បន្ថយ​ការ​ចំណា យ​លើ​ផ្ទះជួល​ស្នាក់នៅ ការចំណាយ​ប្រចាំថ្ងៃ​ដែល​វា​នឹងធ្វើ​ឲ្យ​កំរិតជីវភាព​រស់នៅរ​បស់​ប្រជាជន​កាន់តែ​ប្រសើរឡើង​ប្រសិនបើ​រាជរដ្ឋាភិបាល មិន​ធ្វើការ​ពង្រាយ​នៅតាម​បណ្តា​ខេត្ត​នោះទេ ប្រហែលជា​ពេលនេះ​កម្មករ ជាច្រើន​នឹងធ្វើ​ការប្រមូលផ្តុំ​កាន់តែ​ច្រើនតែ​នៅក្នុង​ទីក្រុង​ភ្នំពេញ ហើយ​ភាគច្រើន នឹង​នៅតែ​ជា​កសិករ​ធ្វើស្រែ​ចំការ​នៅ​មូលដ្ឋាន​មិន​ខាន​។

​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​បាន​បន្ត​លើកទឹកចិត្ត​ដល់​ក្រុមហ៊ុន​នានា​ឲ្យ​បន្តធ្វើ​ការវិនិយោគ​បង្កើត​រោងចក្រ​នៅតាម​បណ្តា​ខេត្ត​នានា ដើម្បី​បង្កើត​ការងារ​ធ្វើ​ដល់​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​កាន់តែច្រើន​ថែមទៀត ។ បើតាម​សម្តេច ដើម្បី​បង្កលក្ខណៈ​ងាយស្រួល ដល់​ការវិនិយោគ​បង្កើត​រោងចក្រ រាជរដ្ឋាភិបាល​នៅតែ​បន្ត​អភិវឌ្ឍ​វិស័យ​អគ្គិសនី និង​ពង្រឹង​ធនធានមនុស្ស​ឲ្យ​កាន់តែ​សម្បូរបែប​ដើម្បី​បំពេញ​សេចក្តីត្រូវការ​របស់​វិនិយោគិន​។

​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​បាន​បញ្ជា​ឲ្យ​រដ្ឋមន្ត្រីក្រសួង​ការងារ​ត្រូវ​ធ្វើការ ដោះ ស្រាយ​ឲ្យ​បាន​ឆាប់រហ័ស​ចំពោះ​កម្មករ​ដែល​ត្រូវ​ថៅកែ​រត់ចោល ដោយ​គ្មាន​ប្រាក់ បៀ​វត្ត​ន៍​។ សម្តេច​តេ​ជោ​បន្ត​ក្រើនរំលឹក​ជាថ្មី​ដល់​មន្ត្រី​រាជរដ្ឋាភិបាល​ទាំងអស់ ត្រូវតែ​អនុវត្ត​ទៅតាម​ច្បាប់ ដោយ​មិនត្រូវ​ចាំតែ​បទបញ្ជា​របស់​នាយករ​ដ្ឋ​មន្ត្រី​នោះ ទេ​។ បើតាម​សម្តេច នៅ​ខែមិថុនា​ខាងមុខ​រាជរដ្ឋាភិបាល​នឹងធ្វើ​វិសោធនកម្ម ច្បាប់​ស្តីពី​ស្តីពី​វិស័យ​រោងចក្រ​កាត់ដេរ ដើម្បី​បើកផ្លូវ​ឲ្យ​ក្រសួង​ការងារ​មាន​វិធាន ការ​ចំពោះ​ថៅកែ​រត់ចោល​កម្មករ​ដោយ​មិន​ទទួលខុសត្រូវ​។ ពិសេស​វិសោធនកម្ម ច្បាប់​ថ្មី​នោះ​នឹង​តម្រូវ​ឲ្យ​និយោជក​ត្រូវ​បើកប្រាក់​អតីតភាព​ការងារ​សម្រាប់​កម្មករ រាល់​៦​ខែម្តង ដើម្បី​ចៀសវាង​នៅពេល​ថៅកែ​រត់ចោល​មិន​ដោះស្រាយ​ប្រាក់​អតីត ភាព​ការងារ​ជូន​កម្មករ​៕​

រំលោភសម្លាប់ក្មេងស្រីអាយុ៤ឆ្នាំរួចបោះ ចោលក្នុងពាងទឹក

ភ្នំពេញ​៖ គួរ​ឲ្យ​សង្វេគ​ក្មេងស្រី​ម្នាក់ ដែលមាន​អាយុ​ទើបតែ​៤​ឆ្នាំ ត្រូវបាន​បុរស​ចិត្ត​ព្រៃផ្សៃ​ម្នាក់​ដែល​រស់នៅ​ម្ដុំ​ក្បែរ​ផ្ទះ​គ្នា​ចាប់រំលោភ ហើយ​សម្លាប់​យកទៅ​ទម្លាក់​ក្នុង​ពាងទឹក​នៅលើផ្ទះ​ដែល​គេ​ទុកចោល ដោយ​ត្រូវបាន​បងប្អូន​សាច់ញាតិ​រកឃើញ​សព​ក្មេងស្រី កាលពី​វេលា​ម៉ោង​ប្រមាណ​១១​យប់ ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៨ នៅត្រង់ចំណុច​លើផ្ទះ​គេ​ទុកចោល ស្ថិត​ក្នុងភូមិ ក សង្កាត់​ច្រាំង​ជំ​រះ​២ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ភ្លាមនោះ​ជនដៃដល់​ដឹងខ្លួន បាន​រត់គេច​បាន​ប្រហែល​២​ម៉ោង ក៏​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ខណ្ឌ​ឬ​ស្សី​កែវ តាម​ប្រមាញ់​ចាប់បាន​មកវិញ ។​

​សព​ក្មេងស្រី​រងគ្រោះ​ខាងលើ មានឈ្មោះ ខា ស្រី​ច័ន្ទ អាយុ​៤​ឆ្នាំ ដោយមាន​ម្ដាយ​ឈ្មោះ ម៉ា ចាយ អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ក្បែរ​ទីតាំង​កើតហេតុ​ខាងលើ ។ ចំណែក​ជនដៃដល់​មានឈ្មោះ អា យ៊ី ហៅ​អា​ដំឡូង អាយុ​ជាង​៣០​ឆ្នាំមាន​មុខរបរ​លក់​ដំឡូង ស្នាក់នៅ​ទីតាំង​កើតហេតុ​ខាងលើ ។​

​តាម​សម្ដី​ប្រជាបលរដ្ឋ​ដែល​នៅក្បែរ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​រឿងនេះ គឺ​ក្មេងស្រី​រងគ្រោះ​ខាងលើ បាន​រត់​លេង​ជាមួយ​ក្មេងៗ​ឯទៀត តែ​ក្រោយមក​ក៏បាន​បាត់​ក្មេងស្រី​រងគ្រោះ​អស់​រយៈពេល​ជាង​២​ម៉ោង ហើយ​ត្រូវបាន​ឪពុកម្ដាយ រួមទាំង​សាច់ញាតិ​អ្នកភូមិ​ជួយ​ដើររក ។ ពេលនោះ ត្រូវបាន​ពូ​បង្កើត​ក្មេងស្រី​រងគ្រោះ​ខាងលើ ឡើងទៅ​លើផ្ទះ​ឈើ​ដែល​គេ​ទុកចោល​យូរ​ខែ​មកហើយ​នោះ និង​បាន​អើតមើល​ក្នុង​ពាងទឹក​លើផ្ទះ ស្រាប់តែ​ប្រទះឃើញ​សព​កូនស្រី​ដេកស្លាប់​ក្នុង​ពាងទឹក​ដោយ​មិន​ស្លៀកពាក់​ខោអាវ​នោះឡើយ ។​

​តែ​ទោះបីជា​ក្មេងស្រី​រងគ្រោះ​ខាងលើ​បាន​ស្លាប់បាត់​បង់ជីវិត​ក៏ដោយ ក៏​ឪពុកម្តាយ​ក្មេងស្រី​រងគ្រោះ​បាន​ព្យាយាម​ដឹកយក​កូន​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​សម្ដេចឪ សម្ដេចម៉ែ ផងដែរ តែ​ជា​អកុសល​ក្មេងស្រី​រងគ្រោះ​បាន​ស្លាប់បាត់​បង់ជីវិត​មុនពេល​ប​ញ្ចូ​ន​មកដល់​មន្ទី​ពេទ្យ​បាត់ទៅហើយ​។​

​ក្រោយមក សមត្ថកិច្ច​ជំនាញ​បាន​ចុះទៅ​ធ្វើ​កោសល្យ​វិឆ័យ និង​ប្រគល់​សព​ក្មេងស្រី​រងគ្រោះ ឲ្យ​ទៅ​សាច់ញាតិ​ក្រុមគ្រួសារ ដឹកយក​ទៅធ្វើ​បុណ្យ​តាម​ប្រណី ។ ដោយឡែក​ជនដៃដល់ ក្រោយពី​ដឹងខ្លួន​ទាន់ ក៏​រត់គេចខ្លួន​បាន​ប្រហែល​ជាង​២​ម៉ោង តែ​ត្រូវ​កម្លាំង​សមត្ថកិច្ច​ខណ្ឌ​ឬ​ស្សី​កែវ សហការ​ជាមួយ​ប្រជាពលរដ្ឋ​ដែល​បាន​ស្គាល់មុខ បាន​តាម​ចាប់ខ្លួន យកមក​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ ដើម្បី​សួរនាំ​ចាត់ការ​តាមផ្លូវ​ច្បាប់​៕​

ភ្លើងចង្ក្រាន​ក្លាយជា​អគ្គីភ័យ​បំផ្លាញ​ផ្ទះ​ឈើ​មួយ​ខ្នង និង​រថយន្ត​បែន​ដឹក​ដី​២​គ្រឿង​

​ខេត្តក្រចេះ ៖ ផ្ទះ​ឈើ​១​ខ្នង រួម​និង​រថយន្ត​បែន​ដឹក​ដី​២​គ្រឿង ត្រូវបាន​អគ្គីភ័យ​ឆាបឆេះ ខូចខាត​ស្ទើរ​ទាំងស្រុង បន្ទាប់ពី​មាន​គ្រោះ​អគ្គីភ័យ​មួយ បានកើត​ឡើង កាលពី​យប់​ថ្ងៃទី​២៨​ឧសភា ក្នុងភូមិ​ស្ទឹង​ទ្រ ឃុំ​តា​ម៉ៅ ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ​។

​ជាមួយនិង​គ្រោះ​អគ្គីភ័យ ដែល​នគរបាល​ស្រុក​ព្រែក​ប្រសព្វ​អះអាងថា បង្កឡើង​ពី​ភ្លើងចង្ក្រាន គឺ​មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ណា​ម្នាក់​នោះទេ ក្នុងនោះ​ផ្ទះ​ឈើ​ប្រក់ស​ង្ក័​សី ទំហំ ៤x៦ ម៉ែត្រ រួម​និង​រថយន្ត​បែន​ដឹក​ដី​២​គ្រឿង ត្រូវ​ខូចខាត​។​

​លោក​វរៈ​សេនី​យ៌​ឯក ចាន់ សុ​ផល្លា អធិការនគរបាល​ស្រុក​ព្រែក​ប្រសព្វ បានឱ្យ​ថា ករណី​គ្រោះ​អគ្គី​ភ​យ័​នេះ គឺ​បណ្តាលមកពី​ភ្លើងចង្ក្រាន​ដាំបាយ ខណៈដែល​ម្ចាស់​ឈ្មោះ ទៀង ហ៊​ង អាយុ ៦២​ឆ្នាំ ជា​ប្តី និង​ប្រព​ន្ធ័​ឈ្មោះ អ៊ិន ចាន់​រី អាយុ ៦០​ឆ្នាំ បាន​ដាំ​ស្លរ និង​មិនបាន​ពន្លត់​ភ្លើងចង្ក្រាន ហើយក៏​បង្ក​ជា​អគ្គីភ័យ​តែម្តង​។ លោក​ថា ប្តី​ប្រព​ន្ឋ​ម្ចាស់ផ្ទះ​រងគ្រោះ​ខាងលើ មាន​ទីលំនៅ ឃុំ​ហាន់ជ័យ ស្រុក​ឆ្លូង ដែល​បចុប្បន្ន​បានមក​ស្នាក់នៅ​ធ្វើ​ចំការ​នៅ​ភូមិ​កើតហេតុ​ខាងលើ​។​

​លោក​អធិការ​បញ្ជាក់ថា គ្រោះ​អគ្គីភ័យ​នេះ បានធ្វើឱ្យ​ផ្ទះ​ឈើ​ប្រក់ស​ង្ក័​សី ១​ខ្នង ត្រូវ​ឆាបឆេះ​ទាំងស្រុង ចំណែក​រថយន្ត​បែន​ដឹក​ដី​ចំនួន​២​គ្រឿង មួយគ្រឿង​ឆេះ​មួយ​កំណាត់​មុខ និង មួយគ្រឿង​ទៀត​ក្នុង​កាប៊ីន តិចតួច សរុប​ទឹកប្រាក់​ប្រមាណ​ជាង​៥​ពាន់​ដុល្លា ប៉ុន្តែ​មិនមាន​មនុ​ស្សណា​ម្នាក់​រងគ្រោះថ្នាក់​នោះ​៕
​

សម្តេចនាយក​រដ្ឋមន្ត្រី​កម្ពុជា អញ្ជើញពិសា​អាហារ​ស្រាយ​បួស​រ៉ា​ម៉ា​ឌន​

​ភ្នំពេញ ៖: សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ពិសារ អាហារ​ស្រាយ​បួស​ខែ​រ៉ា​ម៉ា​ឌន ឆ្នាំ​ទី​5​ហើយ ជាមួយ​ប្រជាពលរដ្ឋ សាសនិក​ឥស្លាម​។

: សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​ថ្លែង​នៅក្នុង​ឳ​កាស​ពិសារ​អាហារ​ស្រាយ​បួស​ខែ​រ៉ា​ម៉ា​ឌន ជាមួយ​ប្រជាពលរដ្ឋ សាសនិក​ឥស្លាម នៅ​ល្ងាច​ថ្ងៃ​អង្គា​រ៌​នេះ​ថា ការទទួលបាន​លេខ​រៀង​ទី​២០ សម្រាប់​ការ​ឈរ​ឆ​ឈ្មោះ​បោះឆ្នោត​ថ្នាក់ជាតិ នា​ខែ​កក្ត​ដា ឆ្នាំ​២០១៨​នេះ គឺ​ស្របពេល​នៃ​ខួប​២០​ឆ្នាំ​ដែល​កម្ពុជា​ទទួលបាន​នូវ​សុខសន្តិភាព​ពេញលេញ ដែលនាំអោយ​មានការ​អភិវឌ្ឍ និង​ការជួបជុំ​រីករាយ​គ្រប់​សាសនា ក្នុងប្រទេស​កម្ពុជា ។​

ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៨​នេះ គឺជា​ឆ្នាំ​ទី​៥​ហើយ ដែល​សម្តេច​តេ​ជោ ហ៊ុនសែន នាយ​ល​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​ពិសារ​អាហារ​ស្រាយ​បួស រ៉ា​ម៉ា​ឌន ជាមួយ​សាសនិក​ខ្មែរឥស្លាម ដែល​បង្ហាញថា ក្រៅពី​ព្រះពុទ្ធសាសនា ដែលជា​សាសនា​របស់​រដ្ឋ​រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​យកចិត្តទុកដាក់​ផងដែរ ពី​សុខទុក្ខ និង​ការអភិវឌ្ឍ របស់​ប្រជាពលរដ្ឋ​ខ្មែរ ឥស្លាម ដែល​រស់នៅក្នុង​ប្រទេស​កម្ពុជា​។ ដោយ​ក្នុង​ឳ​កាស​ពិសារ​អាហារ​ស្រាយ​បួស ជាមួយ​សាសនិក​ខ្មែរឥស្លាម ប្រមាណ​ជាង​៤​ពាន់​៧​រយ​នាក់ នៅ​មជ្ឈមណ្ឌល​សន្និបាត​កោះ​ពេជ្រ នាពេលនេះ សម្តេច​តេ​ជោ នាយ​ល​រដ្ឋមន្ត្រី បាន​ថ្លែងថា ទោះបីជា​កម្ពុជា កាន់សាសនា​ព្រះពុទ្ធ តែ​ជាក់ស្តែង​ក្នុង​រយៈពេល​៤០​ឆ្នាំ​មកហើយ​នេះ កម្ពុជា​ក៏​ស្រឡាញ់​រាប់អាន​សាសនា​ឥស្លាម​ដែរ ដែល​នេះ​បង្ហាញថា​កម្ពុជា​មិនមាន​ការរើសអើង​ផ្នែក​សាសនា​នោះទេ​។

​សម្តេច​តេ​ជោ បាន​លើកឡើងថា សាសនា​ទាំងពីរ បានធ្វើ​ដំណើរ​រួមគ្នា​នៅក្នុង​សុខសន្តិភាព និង​ការអភិវឌ្ឍ​តាំងពីដើម​រៀងមក ហើយ កម្ពុជា​នឹង​បន្ត​គាំទ្រ​ចំពោះ​ទំនាក់ទំនង​រវាង​ប្រជាជន​ដែល​កាន់សាសនា​ព្រះពុទ្ធ និង​ប្រជាជន​ឥស្លាម ដូចដែល​មាន​កិច្ចសហប្រតិបត្តិការ​ស្រាប់ តាមរយៈ អង្គការ​សហប្រតិបត្តិ​ការ​ឥស្លាម ហៅថា អង្គការ OIC ។

សម្តេច​តេ​ជោ ក៏បាន​លើកឡើង ពី​បញ្ហា​ទាំងឡាយ​ដែល​កើតមាន​ដោយសារ​ជម្លោះសាសនា នៅក្នុង​បណ្តា​ប្រទេស​មួយចំនួន ដែលជា​មេរៀន​មួយ​សម្រាប់​កម្ពុជា ប៉ុន្តែ​សម្រាប់​កម្ពុជា​មិន​ដែលមាន​ជម្លោះសាសនា​កើតមាន​នោះឡើយ​។ ដោយឡែក ចំពោះ ការបោះឆ្នោត​ថ្នាក់ជាតិ ដែល​នៅសល់​ប្រមាណ​តែ​៦០​ថ្ងៃ​ទៀត​នឹង​ចូល​មកដល់​នោះ សម្តេច​តេ​ជោ ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី បានស្នើ​សុំ​ដល់​គណបក្សនយោបាយ​ដែល​ឈរឈ្មោះ​ទាំងអស់​ថា ទោះជា ទទួលបាន​លទ្ធផល​បោះ​ឆ្នោត​យ៉ាងណាក៏ដោយ គឺ​សូម​គណបក្ស​ទាំងអស់ មានការ​គោរព​ចំពោះ​ការសម្រេចចិត្ត​របស់​ប្រជាពលរដ្ឋ​ក្នុងការ​ប្រើ​សិទ្ធ​ជ្រើសរើស​អ្នកដឹកនាំ​។ ទន្ទឹមនេះ សម្តេច​តេ​ជោ សង្ឃឹមថា ប្រជាជន​ខ្មែរឥស្លាម នឹង​បន្ត​ការបោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ខណៈដែល ទាំង​ការបោះឆ្នោត​ទាំង​ថ្នាក់ជាតិ​កាលពី​ឆ្នាំ​២០១៣ និង ការបោះឆ្នោត​កាលពី​ឆ្នាំ​២០១៧​កន្លងទៅនេះ អាត្រា​ភាគរយ​របស់​ប្រជាជន​ខ្មែរឥស្លាម ដែល​បាន​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុ​ជាមាន​ច្រើន​រួចមក​ណាស់​។ ម្យ៉ាងវិញទៀត ចំពោះ​លេខ​រឿង​ទី​២០ ដែល​គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​ពី​ការចាប់​ឆ្នោត​លេខ​រៀង​ឈរឈ្មោះ ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត នៅក្នុង​អាណត្តិ​នេះ គឺ ស្របទៅនឹង​ខួប​ឆ្នាំ​ទី​២០ ដែល​កម្ពុជា​បាន​ឆ្លង​ផុតពី​សង្គ្រាម ហើយ​ទទួលបាន​សុខសន្តិភាព​ពេញលេញ​ក្រោម​នយោបាយ​ឈ្នះៗ​តែម្តង​។ ដូចនេះ សម្តេច​តេ​ជោ​បាន​ចាត់ទុកថា នេះ មិនមែន​ជាការ​ចៃដន្យ​នោះទេ គឺ​ដោយសារ​ព្រះ​ប្រទាន​ពរជ័យ ចំពោះ​លទ្ធផល​នេះ​។

សូមបញ្ជាក់ថា បើតាម​ការបញ្ជា​ក់រប​ស់ ឯកឧត្តម អូស្មាន ហាស្សាន់ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី បានអោយដឹងថា ចាប់ពី​ថ្ងៃទី 17 ខែឧសភា ឆ្នាំ​2018 ត្រូវ​និង​ថ្ងៃទី​1 ខែ​រ៉ា​ម៉ា​ឌន ឆ្នាំ​1439 ម៉ូ​ហាំ​ម៉ាត់​សករាជ សាសនិក​ឥស្លាម​កម្ពុជា​ក៏ដូចជា​សាសនា​ឥស្លាម​ក្នុង​ពិភពលោក

បាន​បួស​តម​អាហារ តាំងពី​ព្រលឹម​រហូតដល់​ថ្ងៃ​លិច ដែលមាន​រយៈពេល​ប្រមាណ​ជាង 14 ម៉ោង​។​
ក្នុង​រយៈពេល​មួយខែ​ក្នុង​មួយឆ្នាំ​នៃ​ខែ​រ៉ា​ម៉ា​ឌន​នេះ គឺជា​កាតព្វកិច្ច​ទី​4 ក្នុងចំណោម​កាតព្វកិច្ច​ទាំង 5 នៃ​អ្នក​កាន់សាសនា​អ៊ីស្លាម​នៅលើ​សាកលលោក​៕
​

មន្ត្រីការទូត​ជាន់ខ្ពស់ កូរ៉េខាងជើង ទៅដល់​ក្រុង ប៉េកាំង មុនពេល​បន្តទៅ​ក្រុង វ៉ាស៊ីនតោន​

​កូរ៉េ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួងការបរទេស កូរ៉េខាងជើង បាន​ទៅដល់​ទីក្រុង ប៉េកាំង ក្នុង​ដំណើ​ទស្សនកិច្ច​ដែល​សារព័ត៌មាន Yonhap កូរ៉េខាងត្បូង ចុះផ្សាយ​ថា នឹង​បន្តដំណើរ​ទៅ​ទីក្រុង វ៉ាស៊ីនតោន នៅ​ថ្ងៃ ពុធ នេះ ទំនងជា​ផ្ដោតទៅលើ​ការរៀបចំ​ជំនួប​រវាង​លោក ដូ​ណា​ល់ ត្រាំ និង លោក គីម ជុង​អ៊ុន នៅ​ថ្ងៃទី 12 មិថុនា ក្នុងប្រទេស សិង្ហ​បុរី ។ លោក គីម យ៉ុង​-​ឆុ​ល គឺជា​មន្ត្រីជាន់ខ្ពស់​តំណាង​ឲ្យ​ទីក្រុង ព្យុងយ៉ាង ក្នុង​កាត​ចរចា​អន្តរជាតិ ហើយ​ប្រសិនបើ​លោក គីម ទៅដល់​ទីក្រុង វ៉ា​ស៊ីន​, នេះ​គឺជា​លើកដំបូង​ក្នុង​រយៈពេល​ជិត 20 ឆ្នាំ ដែល​មន្ត្រីជាន់ខ្ពស់ កូរ៉េខាងជើង ធ្វើដំណើរ​ទៅ សហរដ្ឋអាមេរិក ។
​សារព័ត៌មាន Yonhap បញ្ជាក់ថា លោក គីម បាន​កក់​សំបុត្រ​យន្តហោះ​ពី​ទីក្រុង ប៉េកាំង ទៅ ទីក្រុង ញូយ៉ក ។​

​លោក គីម យ៉ុង​-​ឆុ​ល អនុប្រធាន​គណៈកម្មកា​រ​មជ្ឈិម​គណៈបក្ស​ពលករ តំណាង កូរ៉េខាងជើង ក្នុង​កិច្ចចរចា​នុយក្លេអ៊ែរ​កន្លងមក តែងមាន​វត្តមាន​ក្នុង​កិច្ចប្រជុំ​រវាង​លោក គីម ជុង​អ៊ុន ជាមួយ​មេដឹកនាំ កូរ៉េខាងត្បូង និង​ជាមួយ​មេដឹកនាំ ចិន ព្រមទាំង​អំឡុង​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការបរទេស សហរដ្ឋអាមេរិក កាលពី​ដើមខែ ឧសភា ចំណែក​វត្តមាន​របស់លោក គីម នៅ សហរដ្ឋអាមេរិក នឹង​បង្ហាញថា កូរ៉េខាងជើង ពិតជា​ចង់​ឲ្យ​មាន​ជំនួប​ជាមួយ សហរដ្ឋអាមេរិក ។​

ចំណែក​ប្រធាន​គណរដ្ឋមន្ត្រី កូរ៉េខាងជើង លោក គីម ចាង​-​សុន បានធ្វើ​ដំណើរ​ទៅ សិង្ហ​បុរី តាមរយៈ​ទីក្រុង ប៉េកាំង កាលពី​យប់​ថ្ងៃ ច័ន្ទ ដើម្បី​ជួប​ជាមួយ​ប្រតិភូ សហរដ្ឋអាមេរិក ដឹកនាំ​ដោយ​អនុប្រធាន​សេត​វិមាន ចូ ហា​ជីន ។

​ក្នុង​ឆ្នាំ 2010 លោក គីម យ៉ុង​-​ឆុ​ល ត្រូវបាន សហរដ្ឋអាមេរិក ដាក់បញ្ចូល​ក្នុង​បញ្ជីខ្មៅ ថា​ជា​អ្នកគាំទ្រ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ និង មី​ស៊ី​ល កូរ៉េខាងជើង ហើយ​ហាម​មិន​ឲ្យ​ចូល​ទឹកដី អាមេរិក ចំណែក កូរ៉េខាងត្បូង បានធ្វើ​ដូចគ្នា ក្នុង​ឆ្នាំ 2016 ។ ប្រសិនបើ​លោក គីម យ៉ុង​-​ឆុ​ល ទៅដល់ សហរដ្ឋអាមេរិក មានន័យថា ទណ្ឌកម្ម​ត្រូវបាន​លើកលែង ៕
​

អាជ្ញាធរ​បន្តការងារ​សង្គ្រោះ​ក្នុង​ខេត្ត​ប៉ែក​ឥសាន​ប្រទេស​ចិន ដែល​រងគ្រោះ​រញ្ជួយ​ដី​

​ចិន ៖ បុគ្គលិក​រដ្ឋាភិបាល ក្នុង​តំបន់ កំពុង​អនុវត្ត​ន៏ ការងារ​សង្គ្រោះ​ដើម្បី​វាយតម្លៃ​ពី​ការ ខូចខាត និង​តាំង​លំនៅ​ដល់​ប្រជាជន នៅ​ខេត្ត​ជី​លីន ប្រទេស​ចិន ប៉ែក​ឥសាន បន្ទាប់ពី រញ្ជួយ​ដី​កម្លាំង 5.7 រិច​ស្ទឺ​រ វាយប្រហា​លើ​ទីក្រុង សុង​យួន​។

​អាជ្ញាធរ​ក្នុង​តំបន់​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ថា គ្មាន​របាយ​ការ​ណ៏​នៃ​ការស្លាប់ និង​រងរបួស ត្រូវបាន​រាយ​ការ​ណ៏ បន្ទាប់ពី​រញ្ជួយ​ដី បាន​វាយប្រហា​ស្រុក នី​ង​ជាន នៃ ទីក្រុង សុង​យួន ។

មកដល់ពេលនេះ ផ្ទះ​ជាង​១​ម៉ឺន​ខ្នង ក្នុង​ខេត្ត​នី​ង​ជាន ត្រូវបាន​រាយ កា​ណ៏​ថា ត្រូវបាន​បំផ្លាញ​។
​បុគ្គលិក​រដ្ឋាភិបាល កំពុងធ្វើការ​ពិនិត្យមើល ពី​គ្រោះថ្នាក់ សុវត្ថិភាព​ដែលមាន​សក្តានុពល ដូចជា​អាង​ស្តុក​ទឹក ទំនប់ទឹក បំពង់​បង្ហូរ​ប្រេង ហេ​ត្ថា រចនាសម្ព័ន្ធ ព្រមទាំង​ពា​ណិ​ជ្ជា​កម្ម​គីមី ប៉ុន្តែ​គ្មាន​បញ្ហា​គ្រោះថ្នាក់​ណាមួយ ត្រូវបាន​រក ឃើញ​ឡើយ អំឡុង​ការចុះពិនិត្យ​។ ប្រជាជន​ដែល​ទទួលរង ដោយ​រញ្ជួយ​ដី ត្រូវបាន ជន្លៀស ដោយ​សុវត្ថិភាព ហើយ​ជំនួយ​ត្រូវបាន​ផ្តល់​ឲ្យ មានដូចជា តង់ គ្រែ ទឹក​បរិភោគ និង​ការផ្គត់ផ្គង់​អាហារ ។

រដ្ឋាភិបាល​ក្នុង​តំបន់ បាន​នៅ​ឡោមព័ទ្ធ អគារ​ខូ​ខ​ខាត​ដើម្បី​ធានា ពី​សុវត្ថិភាព​អ្នកភូមិ ក្នុងករណី មានការ​រញ្ជួយ​ណាមួយ​កើត​ឡើងជា​លើក​ទី​២​។ អាជ្ញាធរ និយាយថា រដ្ឋាភិបាល ក្នុង​តំបន់ និង​ព​ន្លឿ​ន ការវាយតម្លៃ​របស់ខ្លួន នូវ​អគារ​ដែល​ត្រូវបាន បំផ្លាញ និង​មាន​គោលបំណង​ចាប់ផ្តើម ការងារ​សាងសង់​ឲ្យ​បាន​ឆាប់​៕
​

ផ្ទុះ​ការតវ៉ា​ហឹ​ង្សា​ប្រឆាំង​រដ្ឋាភិបាល​ក្នុងប្រទេស​នី​កា​រ៉ា​ហ្គ័​រ​

នី​កា​រ៉ា​ហ្គ័​រ ៖ ជុំ​មួយ​ផ្សេងទៀត នៃ​ការតវ៉ា និង​អំពើ​ហឹ​ង្សា កំពុង​កើតមាន ក្នុងប្រទេស នី​កា​រ៉ា​ហ្គ័​រ បន្ទាប់ពី​ក្រុមនិស្សិត នៅ​អាមេរិក​កណ្តាល មានបំណង​ចូលកាន់​កាប់ សាកលវិទ្យាល័យ វិស្វកម្ម​។ ក្រុមបាតុករ ក៏មាន​គោលដៅ​លើ ការិយាល័យ​គាំទ្រ​រដ្ឋាភិបាល នៃ​ទីក្រុង រ៉ា​ឌី​យ៉ូ យ៉ា​។ ការតវ៉ា​រយៈពេល ជាច្រើន​ស​ប្តា​ហ៏ បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់ ការគាំទ្រ​ដ៏​រឹងមាំ ចំពោះ ព្រះវិហារ យោធា និង​ពិភព​ពាណិជ្ជកម្ម របស់​ប្រធានាធិបតី នី​កា​រ៉ា​ហ្គ័​រ លោក​ដេ​ល​ញែ​ល អ​តេ​ហ្គា ។​

រយៈពេល​ជាង​១​ខែ បន្ទាប់ពី​ការផ្លាស់ប្តូរ ប្រព័ន្ធ​សន្តិសុខ​សង្គម របស់ ប្រទេស​អាមេរិក​កណ្តាល​មួយ​នេះ បាន​បង្ករ​ឲ្យ​មាន ការតវ៉ា ដឹកនាំ​ដោយ​ក្រុមនិស្សិត ខឹងសម្បា​ចំពោះ ការបង្ក្រាប​ដ៏​ឃោ​ឃៅ ដែល​បានសម្លាប់​មនុស្ស​យ៉ាងហោចណាស់ ៧៧ នាក់ និង​រងរបួស ជាង​៨០០​នាក់ ។ ក្រុមអ្នកតវ៉ា បានទាមទា ឲ្យ​លោក​ប្រ​ធានា ធិបតី ចុះ ពី​តំណែង ៕
​

បក្សនយោបាយ​ទាំង​២០ ទទួលបាន​លេខ​រៀង​របស់ខ្លួន​នៅលើ​សន្លឹកឆ្នោត​ជា​ផ្លូវការ​

​ភ្នំពេញ ៖ ដូច​ការគ្រោងទុក នៅ​ព្រឹក​ថ្ងៃទី​២៩ ខែឧសភា​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) បានរៀបចំ​ពិធី​ចាប់ឆ្នោត​កំណត់​លំដាប់​លេខ​រៀង គណបក្សនយោបាយ​លើ​សន្លឹកឆ្នោត សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ នីតិកាល​ទី​៦​។ ការកំណត់​លំដាប់​លេខ​រៀង​គណបក្សនយោបាយ​នីមួយៗ នៅលើ​សន្លឹកឆ្នោត​នេះ នឹង​ជួយ​បង្កលក្ខណៈ​ងាយស្រួល ដល់​គណបក្សនយោបាយ​ពាក់ព័ន្ធ ក្នុងការ​ឃោសនាបោះឆ្នោត​,​ការបោះឆ្នោត​, និង​ជួយ​ឲ្យ​អ្នកបោះឆ្នោត​អាច​ស្គាល់​បាន ដោយ​ងាយស្រួល​នូវ​គណបក្សនយោបាយ ដែល​ពួកគាត់​ស្រលាញ់​ពេញចិត្ដ​។

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) នៅ​ព្រឹក​ថ្ងៃទី​២៩ ខែឧសភា​នេះ បានរៀបចំ​ពិធី​ចាប់ឆ្នោត​កំណត់​លំដាប់​លេខ​រៀង គណបក្សនយោបាយ​លើ​សន្លឹកឆ្នោត សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​នីតិកាល​ទី​៦​។ ពិធី​នេះ​ធ្វើឡើង ក្រោម​អធិបតីភាព​លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន​គ​.​ជ​.​ប និង​មានការ​និមន្ត​ចូលរួម​ពី​សម្ដេចព្រះសង្ឃរាជ​ទាំង​២​គណៈ ព្រម​ទាំ​តំណាង​គណបក្សនយោបាយ​,​តំណាង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​,​តំណាង​បណ្ដា​ស្ថានទូត​នានា​ប្រចាំ​កម្ពុជា​,​និង​អ្នកសារព័ត៌មាន​ជាតិ អន្ដរជាតិ​ជាច្រើនរូប​ទៀត​។

​មុន​ពិធី​ចាប់ឆ្នោត​កំណត់​លេខ​រៀង គណបក្សនយោបាយ​លើ​សន្លឹកឆ្នោត លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន​គ​.​ជ​.​ប បាន​ថ្លែង ថា លទ្ធផល​នៃ​ការចាប់​ឆ្នោត​កំណត់​លំដាប់​លេខ​រៀង គណបក្សនយោបាយ​លើ​សន្លឹកឆ្នោត​មាន​អត្ថន័យ​សំខាន់​ណាស់ សម្រាប់​គណបក្សនយោបាយ​ទាំងអស់ ដែល​ឈ្មោះ​បោះឆ្នោត​។ លោក​បាន​ថ្លែងបន្ត ថា ការកំណត់​លេខ​រៀង​គណបក្សនយោបាយ​នីមួយៗ លើ​សន្លឹកឆ្នោត​នឹង​ជួយ​បង្កលក្ខណៈ​ងាយស្រួល ដល់​គណបក្សនយោបាយ ពាក់ព័ន្ធ​នឹង​ការឃោសនាបោះឆ្នោត​,​ការបោះឆ្នោត​,​និង​ជួយ​ឲ្យ​អ្នកបោះឆ្នោត អាច​ស្គាល់​បាន​ងាយស្រួល​នូវ​គណបក្សនយោបាយ ដែល​ពួកគាត់​ស្រលាញ់​ពេញចិត្ដ​។

​បន្ទាប់ពី​ឯកឧត្ដម​ប្រធាន​គ​.​ជ​.​ប បានបញ្ចប់​ការ​ថ្លែង​សុរ​ន្ទ​កថា​រួចមក ពិធី​ចាប់ឆ្នោត​កំណត់​លេខ​រៀង គណបក្សនយោបាយ​លើ​សន្លឹកឆ្នោត​បានចាប់ផ្ដើម ក្រោម​ព្រះរាជធិបតី និង​ប្រោស​ព្រះរាជទាន​ចាប់ឆ្នោត ដោយ​សម្ដេចព្រះសង្ឃរាជ​ទាំង​២​គណៈ​។ ជា​លទ្ធផល​បង្ហាញ ថា គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ស្ថិតនៅ​លេខ​រៀង​ទី​១.​លើ​សន្លឹកឆ្នោត​។ ២-​គណបក្ស មាតុភូមិ​យើង​។ ៣-​គណបក្ស​ពន្លឺ​ថ្មី ៤-​គណបក្ស សញ្ជាតិ​កម្ពុជា​។ ៥-​គណបក្ស ខ្មែរ​ក្រោក​។ ៦-​គណបក្ស សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​។ ៧-​គណបក្ស ប្រជាធិបតេយ្យ​មូលដ្ឋាន​។ ៨-​គណបក្ស សាធារណៈរដ្ឋ​ប្រជាធិបតេយ្យ​។ ៩-​គណបក្ស រស្មី​ខេមរា​។ ១០-​គណបក្ស សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​។ ១១-​គណបក្ស ខ្មែរ​សាធារណៈរដ្ឋ​។ ១២-​គណបក្ស ខ្មែរ​ឈប់​ក្រ​។ ១៣-​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​។ ១៤-​គណបក្ស ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​។​១៥-​គណបក្ស យុវជន​កម្ពុជា​។​១៦-​គណបក្ស ធម្មាធិបតេយ្យ​។ ១៧-​គណបក្ស ឆន្ទៈ​ខ្មែរ​។ ១៨-​គណបក្ស ជនជាតិដើម​ប្រជាធិបតេយ្យ​កម្ពុជា​។​១៩-​គណបក្ស ខ្មែរ​តែមួយ​។ និង​គណបក្ស ប្រជាជន​កម្ពុជា​ស្ថិតនៅ​លេខ​រៀង​ទី​២០ នៅលើ​សន្លឹកឆ្នោត​។

​លោក អ៊​ក គីម​ហាន តំណាង​គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន បន្ទាប់​ពិធី​ចាប់ឆ្នោត​កំណត់​លេខ​រៀង​នេះដែរ ថា គណបក្ស​ប្រជាជន​កម្ពុជា ពេញចិត្ត​ចំពោះ​លេខ​រៀង​គណបក្ស​នៅលើ​សន្លឹកឆ្នោត ដែល​ស្ថិត​លេខ​រៀង​ទី​២០​។ ឯកឧត្ដម​កត់សម្គាល់ ថា ការចាប់​ឆ្នោត​កំណត់​លេខ​រៀង​គណបក្សនយោបាយ​នាពេលនេះ គឺធ្វើឡើង​ដោយ​ត្រឹមត្រូវ យុត្តិធម៌ និង​មាន​តម្លាភាព ក្រោម​ក្រសែភ្នែក​អ្នកសារព័ត៌មាន​ជាតិ​-​អន្ដរជាតិ​,​តំណាង​គណបក្សនយោបាយ​,​និង​តំណាង​អង្គទូត​នានា​ផងដែរ​។​

​ចំ​ណែ​កើ​ផលោក វ៉ាន់ សុផាន់​ណា អគ្គលេខាធិការរង​គ​ណ​បក្ស​ហ្វ៊ុនស៊ិនប៉ិច ក៏បាន​ថ្លែង​ឲ្យ​ដឹង​ដែរ ថា គណបក្ស​របស់លោក​ចាប់បាន​លេខ​រៀង​ទី​១៣​នៅលើ​សន្លឹកឆ្នោត ហើយ​ក្នុងនាម​លោក​ជា​តំណាង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច មានការ​ពេញចិត្ដ​ចំពោះ​លេខ​រៀង​នេះ​។ លោក​បាន​ថ្លែងបន្ត ថា នាពេល​ដ៏​ខ្លី​ខាងមុខនេះ មន្ដ្រី​គណបក្ស​នឹង​ជម្រាបជូន​ប្រជាពលរដ្ឋ អំពី​លេខ​រៀង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដែល​ស្ថិត​លេខ​រៀង​ទី​១៣​នៅលើ​សន្លឹក​។

​រីឯ​លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន​គ​.​ជ​.​ប បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន បន្ទាប់ពី​បញ្ចប់​ពិធី​នេះ ថា ការចាប់​ឆ្នោត​កំណត់​លំដាប់​លេខ​រៀង គណបក្សនយោបាយ​លើ​សន្លឹកឆ្នោត សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​នីតិកាល​ទី​៦​នេះ បានធ្វើ​ឡើង​តាម​នីតិវិធី​មួយ​ត្រឹមត្រូវ ច្បាស់លាស់ យុត្តិធម៌ និង​តម្លាភាព ដែល​ទទួល​បានការ​សាទរ​ពី​គ្រប់ភាគី​គណបក្សនយោបាយ​។ ឆ្លៀត​ក្នុងឱកាស​នេះដែរ លោក ស៊ិ​ក ប៊ុន​ហុក បានបញ្ជាក់ ថា អ្នក​ដែល​ឃោសនា ញុះញង់​ប្រជាពលរដ្ឋ​មិន​ឲ្យ​ទៅ​បោះឆ្នោត​នាពេល​ខាងមុខនេះ គឺ​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏ដូចជា​ច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​។​

​សូម​ជម្រាប ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​)​នាពេល​ឆាប់ៗ​ខាងមុខនេះ នឹង​ផលិត​សន្លឹកឆ្នោត តាម​មណ្ឌល​នីមួយៗ​សម្រាប់​ប្រើប្រាស់ ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​នីតិកាល​ទី​៦ ដែល​ក្នុង​សន្លឹកឆ្នោត​ទាំងនោះ ត្រូវការ​ជា​ចាំបាច់​នូវ​លំដាប់​លេខ​រៀង​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត ដែល​នឹងត្រូវ​កំណត់​លេខ​រៀង​នៅលើ​សន្លឹកឆ្នោត​សម្រាប់​មណ្ឌល​ទាំង​២៥​ទូទាំងប្រទេស​៕
​